Genesis 43

Genesis 43:1

ហេតុអ្វីបានជាលោកអ៊ីស្រាអែលប្រាប់កូនប្រុសរបស់គាត់ឲ្យទៅទិញស្បៀងអាហារនៅស្រុកអេស៊ីបម្តងទៀត?

គ្រោះទុរ្ភិក្សបាន​កើត​មានយ៉ាងខ្លាំង ហើយពួកគេបានបរិភោគស្រូវដែលបានទិញពីអេស៊ីបមកអស់ ហើយក្នុងដំណើរដំបូង។

Genesis 43:3

តើលោកយូដាបានមានប្រសាសន៍អ្វីខ្លះថា ពួកគេត្រូវតែមានអ្វីដើម្បីចុះទៅស្រុកអេស៊ីបម្តងទៀត?

លោកយូដាមានប្រសាសន៍ថាពួកគេត្រូវតែមានបេនយ៉ាមីនជាបងប្អូនរបស់ពួកគេដើម្បីចុះទៅស្រុកអេស៊ីប។

Genesis 43:8

តើលោកយូដាបានស្បថអ្វីចំពោះលោកអ៊ីស្រាអែលដែលជាឪពុករបស់គាត់?

លោកយូដាបាននិយាយថាប្រសិនបើគាត់មិននាំបេនយ៉ាមីនត្រឡប់មកវិញទេគាត់នឹងទទួលការស្តីបន្ទោសជារៀងរហូត។

Genesis 43:11

តើលោកអ៊ីស្រាអែលបានប្រាប់អ្វីដល់បងប្អូនឲ្យយកទៅជាមួយពួកគេនៅស្រុកអេស៊ីប?

លោកអ៊ីស្រាអែលបានប្រាប់បងប្អូនឲ្យយកដីល្អៗមួយចំនួនហើយយកប្រាក់ទ្វេដង។

Genesis 43:13

តើលោកអ៊ីស្រាអែលបានសួរព្រះជាម្ចាស់អ្វីទាក់ទងនឹងដំណើរនេះ?

លោកអ៊ីស្រាអែលបានសុំព្រះជាម្ចាស់មេត្តាប្រណីដល់បងប្អូននៅស្រុកអេស៊ីបដើម្បីឲ្យបងប្អូនទាំងអស់ត្រូវបានដោះលែង។

Genesis 43:18

តើបងប្អូនបានឆ្លើយតបយ៉ាងណាពេលគេនាំទៅផ្ទះរបស់លោកយ៉ូសែប ហើយហេតុអ្វី?

បងប្អូនប្រុសៗភ័យខ្លាចថាពួកគេនឹងត្រូវចាប់ខ្លួន និងចាប់យកធ្វើជាទាសករដោយសារតែប្រាក់នៅសល់ក្នុងកាបូបរបស់ពួកគេក្នុងដំណើរដំបូង។

Genesis 43:21

តើបងប្អូនបានប្រាប់អ្វីខ្លះដល់អ្នកបម្រើនៃផ្ទះរបស់លោកយ៉ូសែប?

បងប្អូនបានប្រាប់អ្នកបម្រើថាពួកគេបានយកប្រាក់ដែលនៅសល់ក្នុងបាវរបស់ពួកគេ ហើយនិងប្រាក់ដើម្បីទិញម្ហូប។

តើអ្នកបម្រើនោះនិយាយថាប្រាក់ដែលនៅសល់ក្នុងបាវរបស់ពួកគេបានមកពីណា?

អ្នកបម្រើនោះបាននិយាយថាប្រាក់ដែលនៅសល់ក្នុងបាវរបស់ពួកគេបានមកពីព្រះជាម្ចាស់របស់ពួកគេ។

Genesis 43:26

តើបងប្អូនបានធ្វើអ្វីនៅពេលលោកយ៉ូសែបត្រឡប់មកផ្ទះវិញ?

បងប្អូនបានយកអំណោយមកផ្ទះ ហើយក្រាបនៅមុខលោកយ៉ូសែបដល់ដី។

តើលោកយ៉ូសែបបានសួរបងប្អូនអំពីអ្នកណា?

លោកយ៉ូសែបបានសួរបងប្អូនអំពីសុខុមាលភាពរបស់ឪពុកពួកគេ។

Genesis 43:30

ហេតុអ្វីបានជាលោកយ៉ូសែបប្រញាប់ប្រញាល់ចេញពីបន្ទប់ ហើយតើគាត់បានធ្វើអ្វីបន្ទាប់ពីគាត់បានចាកចេញ?

លោកយ៉ូសែបប្រញាប់ចេញពីបន្ទប់ពីព្រោះគាត់រំជួលចិត្តនឹងបេនយ៉ាមីន ហើយគាត់បានទៅបន្ទប់របស់គាត់ហើយយំ។

Genesis 43:32

ហេតុអ្វីបានជាជនជាតិអេស៊ីប និងជនជាតិហេព្រើរបរិភោគដោយឡែកពីគ្នា?

ជនជាតិអេស៊ីបស្អប់ខ្ពើមបរិភោគជាមួយជនជាតិហេព្រើរ។

តើបងប្អូនបានរៀបចំយ៉ាងដូចម្តេចនៅតុ?

បងប្អូនបានគេរៀបចំនៅតុយោងទៅតាមសិទ្ធិកំណើត និងអាយុរបស់ពួកគេ។

តើមានអ្វីប្លែកពីចំណែកនៃអាហារដែលបងប្អូនបានទទួល?

ចំណែករបស់បេនយ៉ាមីនគឺមានចំនួនច្រើនជាងបងប្អូនរបស់គាត់ប្រាំដង។