Genesis 42

Genesis 42:1

តើលោកយ៉ាកុបបានចាត់អ្នកណាទៅស្រុកអេស៊ីបដើម្បីទិញស្រូវ?

បងប្អូនទាំងដប់នាក់របស់លោកយ៉ូសែប បានចុះទៅស្រុកអេស៊ីបដើម្បីទិញស្រូវ ដោយគ្មានលោកបេនយ៉ាមីនទេ។

Genesis 42:5

តើបងប្អូនរបស់លោកយ៉ូសែបបានធ្វើអ្វី នៅពេលពួកគេមកជួបលោកយ៉ូសែបដើម្បីទិញស្រូវ?

បងប្អូនប្រុសៗរបស់លោកយ៉ូសែបក្រាបថ្វាយបង្គំលោកអោនមុខដល់ដី។

Genesis 42:7

តើលោកយ៉ូសែបបានធ្វើអ្វីនៅពេលគាត់ស្គាល់បងប្អូនរបស់គាត់?

លោកយ៉ូសែបក្លែងខ្លួន ហើយនិយាយយ៉ាងសាហាវជាមួយបងប្អូនរបស់គាត់។

Genesis 42:9

តើលោកយ៉ូសែបបានចោទប្រកាន់អ្វីទៅបងប្អូនរបស់គាត់?

លោកយ៉ូសែបបានចោទប្រកាន់បងប្អូនគាត់ថាជាអ្នកស៊ើបការណ៍។

Genesis 42:12

តើបងប្អូនរបស់លោកយ៉ូសែបនិយាយថាប្អូនពៅរបស់គេនៅឯណា?

បងប្អូនរបស់លោកយ៉ូសែបបាននិយាយថាប្អូនពៅរបស់គេបាននៅជាមួយឪពុកនៅឯស្រុកកាណាន។

តើបងប្អូនរបស់លោកយ៉ូសែបនិយាយថាប្អូនប្រុសបាត់ខ្លួនរបស់ពួកគេនៅឯណា?

បងប្អូនរបស់លោកយ៉ូសែបបាននិយាយថាប្អូនប្រុសដែលបាត់ខ្លួនរបស់ពួកគេលែងមានជីវិតទៀតហើយ។

Genesis 42:14

តើលោកយ៉ូសែបបានផ្តល់ការសាកល្បងអ្វីដល់បងប្អូនរបស់គាត់ដើម្បីបង្ហាញថាពួកគេមិនមែនជាអ្នកស៊ើបការណ៍?

លោកយ៉ូសែបបានមានប្រសាសន៍ថាប្អូននឹងមិនចាកចេញពីស្រុកអេស៊ីបទេលើកលែងតែប្អូនប្រុសពៅរបស់ពួកគេបានមកដល់ស្រុកអេស៊ីប។

តើលោកយ៉ូសែបបានដាក់បងប្អូននៅឯណា ហើយអស់រយៈពេលប៉ុន្មាន?

លោកយ៉ូសែបបានដាក់បងប្អូនប្រុសៗឲ្យនៅឃុំឃាំងអស់រយៈពេលបីថ្ងៃ។

Genesis 42:18

តើលោកយ៉ូសែបបានប្រាប់អ្វីដល់បងប្អូនប្រុសឲ្យធ្វើដើម្បីរស់នៅ?

លោកយ៉ូសែបបានប្រាប់ពួកគេថាទុកឲ្យបងប្អូនម្នាក់ជាប់គុកឯបងប្អូនខ្លះទៀតដឹកស្រូវទៅស្រុកកាណាន ហើយនាំប្អូនពៅមកវិញ។

Genesis 42:21

ហេតុអ្វីបានជាបងប្អូនរបស់លោកយ៉ូសែបជឿជាក់ថាបញ្ហានេះបានកើតមានលើពួកគេ?

ពួកគេជឿថាឈាមរបស់លោកយ៉ូសែបត្រូវបានតម្រូវពីពួកគេសម្រាប់អ្វីដែលពួកគេបានធ្វើចំពោះលោកយ៉ូសែប។

Genesis 42:23

តើលោកយ៉ូសែបធ្វើអ្វីនៅពេលបងប្អូនរបស់គាត់និយាយអំពីអ្វីដែលពួកគេបានធ្វើដល់គាត់?

ពេលលោកយ៉ូសែបបានឮថាបងប្អូនរបស់គាត់និយាយអំពីអ្វីដែលពួកគេបានធ្វើចំពោះគាត់ លោកយ៉ូសែបបានងាកចេញពីពួកគេហើយយំ។

តើលោកយ៉ូសែបបានទុកអ្វីខ្លះនៅក្នុងបាវរបស់បងប្រុសនីមួយៗ?

លោកយ៉ូសែបបានយកប្រាក់របស់បងប្អូនម្នាក់ៗទៅក្នុងបាវរបស់គាត់វិញ។

Genesis 42:26

តើបងប្អូនមានប្រតិកម្មយ៉ាងណានៅពេលពួកគេដឹងថាបាវរបស់បងប្រុសម្នាក់មានលុយរបស់គាត់នៅក្នុងនោះ?

ពួកគេមានការភ័យខ្លាចជាខ្លាំង ហើយពួកគេរត់រកគ្នាទាំងញាប់ញ័រ។

តើបងប្អូនបានស្តីបន្ទោសអ្នកណាចំពោះបញ្ហាបច្ចុប្បន្នរបស់ពួកគេ?

បងប្អូនបានស្តីបន្ទោសព្រះជាម្ចាស់ដោយសួរថាហេតុអ្វីបានជាព្រះជាម្ចាស់បានធ្វើរឿងនេះដល់ពួកគេ។

Genesis 42:35

តើបងប្អូនរបស់លោកយ៉ាកុបដឹងអ្វីខ្លះ នៅពេលពួកគេស្រាយបាវទាំងអស់?

ពួកគេបានដឹងថាប្រាក់របស់បុរសម្នាក់ៗគឺនៅក្នុងបាវរបស់គាត់។

តើលោកយ៉ាកុបខ្លាចអ្វីកើតឡើងដោយសារស្ថានភាពរបស់ពួកគេ?

លោកយ៉ាកុបខ្លាចស៊ីម្មាន និងបេនយ៉ាមីនត្រូវបានគេនាំយកទៅឆ្ងាយពីគាត់។

Genesis 42:37

តើលោករូបេនបានស្បថអ្វីចំពោះលោកយ៉ាកុប?

លោករូបេនបានស្បថថានឹងនាំបេនយ៉ាមីនត្រឡប់មកលោកយ៉ាកុបពីស្រុកអេស៊ីបវិញ បើមិនដូច្នោះទេកូនប្រុសពីរនាក់របស់លោករូបេនអាចត្រូវគេសម្លាប់។

តើលោកយ៉ាកុបអនុញ្ញាតឲ្យលោករូបេននាំបេនយ៉ាមីនទៅស្រុកអេស៊ីបទេ?

ទេ! លោកយ៉ាកុបមិនបានអនុញ្ញាតឲ្យលោករូបេននាំបេនយ៉ាមីនទៅស្រុកអេស៊ីបទេ។

លោកយ៉ាកុបបាននិយាយថាតើនឹងមានអ្វីកើតឡើងចំពោះគាត់ បើសិនលោកបេនយ៉ាមីនស្លាប់?

លោកយ៉ាកុបបាននិយាយថាគាត់នឹងទៅស្ថាននរកដោយទុក្ខព្រួយប្រសិនបើបេនយ៉ាមីនស្លាប់។