Genesis 4
Genesis 4:1
តើលោកកាអ៊ីន និងលោកអេបិលបានធ្វើអ្វី?
លោកកាអ៊ីនជាអ្នកធ្វើស្រែចម្ការ ហើយលោកអេបិលជាអ្នកគង្វាល។
Genesis 4:3
តើលោកកាអ៊ីនបានថ្វាយតង្វាយអ្វីដល់ព្រះអម្ចាស់?
លោកកាអ៊ីនបាននាំផលផ្លែខ្លះពីដីមក។
តើលោកអេបិលបានថ្វាយតង្វាយអ្វីដល់ព្រះអម្ចាស់?
លោកអេបិលបាននាំកូនដំបូងពីហ្វូងសត្វ ហើយជាសត្វដែលធាត់ៗ។
តើព្រះអម្ចាស់បានឆ្លើយតបយ៉ាងណាចំពោះតង្វាយរបស់កាអ៊ីននិងអេបិល?
ព្រះអម្ចាស់ទទួលលោកអេបិល និងតង្វាយរបស់គាត់ ប៉ុន្តែ លោកកាអ៊ីន និងតង្វាយរបស់គាត់ ព្រះអង្គមិនទទួលទេ។
តើកាអ៊ីនមានប្រតិកម្មយ៉ាងណា?
លោកកាអ៊ីនបានខឹងជាខ្លាំង ហើយមុខឡើងក្រញ៉ូវ។
Genesis 4:6
តើព្រះអម្ចាស់បានប្រាប់អ្វីដល់លោកកាអ៊ីនដែលគាត់ត្រូវធ្វើអ្វីដើម្បីអាចនឹងទទួលយកបាន?
ព្រះអម្ចាស់បានប្រាប់លោកកាអ៊ីនឲ្យធ្វើអ្វីដែលត្រឹមត្រូវ ហើយព្រះអង្គនឹងទទួលយក។
Genesis 4:8
ក្រោយមក តើមានអ្វីកើតឡើងជាមួយលោកកាអ៊ីន និងលោកអេបិលនៅឯវាល?
លោកកាអ៊ីនបានក្រោកឡើង ហើយបានសម្លាប់លោកអេបិល។
នៅពេលព្រះអម្ចាស់សួរលោកកាអ៊ីនថាប្អូនប្រុសគាត់នៅឯណា តើលោកកាអ៊ីនបាននិយាយអ្វី?
លោកកាអ៊ីនទូលឆ្លើយថា៖ «ទូលបង្គំមិនដឹងទេ។ តើទូលបង្គំជាអ្នកមើលថែប្អូនប្រុសរបស់ទូលបង្គំមែនទេ?»
Genesis 4:10
តើការដាក់បណ្តាសារបស់ព្រះជាម្ចាស់លើលោកកាអ៊ីនគឺជាអ្វី?
បណ្តាសាររបស់លោកកាអ៊ីនមកដល់ផែនដី នឹងមិនផ្តល់កម្លាំងដល់គាត់ ហើយគាត់នឹងក្លាយជាអ្នករត់គេចខ្លួន និងវង្វេង។
Genesis 4:13
តើព្រះអម្ចាស់បានធ្វើអ្វីខ្លះដើម្បីកុំអោយមាននរណាម្នាក់សម្លាប់លោកកាអ៊ីន?
ព្រះអម្ចាស់បានដាក់សញ្ញានៅលើលោកកាអ៊ីន។
Genesis 4:16
តើលោកកាអ៊ីនបានទៅរស់នៅឯណា?
លោកកាអ៊ីនបានទៅរស់នៅក្នុងទឹកដីណូឌ នៅខាងកើតស្រុកអេដែន។
Genesis 4:18
កូនចៅរបស់លោកកាអ៊ីនឈ្មោះលោកឡាម៉េកមានប្រពន្ធប៉ុន្មាន?
លោកឡាម៉េកមានភរិយាពីរនាក់។
Genesis 4:23
តើលោកឡាម៉េកបានប្រាប់ប្រពន្ធគាត់ថាគាត់បានធ្វើអ្វីខ្លះ?
លោកឡាម៉េកមានប្រសាសន៍ទៅកាន់ភរិយារបស់គាត់ថា៖ គាត់បានសម្លាប់បុរសម្នាក់។
Genesis 4:25
តើកូនប្រុសម្នាក់ទៀតដែលកើតពីលោកអាដាំ និងនាងអេវ៉ាមានឈ្មោះអ្វី?
កូនប្រុសម្នាក់ទៀតដែលកើតពីលោកអាដាំ និងនាងអេវ៉ាមានឈ្មោះថា លោកសេថ។
តើមនុស្សបានចាប់ផ្តើមធ្វើអ្វីនៅជំនាន់របស់លោកអេណុសជាកូនប្រុសរបស់លោកសេថ?
មនុស្សបានចាប់ផ្តើមអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់។