ជំពូក ៤៨

1 បន្ទាប់ពីហេតុការណ៍ទាំងនេះហើយ មានគេប្រាប់លោកយ៉ូសែបថា៖ «មើល៍ ឪពុករបស់លោកឈឺហើយ»។ ដូច្នេះ គាត់បានយកកូនប្រុសពីរនាក់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអ៊ីម ។ 2 ពេលគេប្រាប់លោកយ៉ាកុបថា៖ «មើល៍ លោកយ៉ូសែបកូនប្រុសរបស់លោកបានមកដល់ហើយដើម្បីមើលលោក»។ លោកអ៊ីស្រាអែលខំប្រឹងក្រោកអង្គុយលើគ្រែនោះ។ 3 លោកយ៉ាកុបប្រាប់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្ដាបានយាងមកជួបឪពុកនៅលូស ក្នុងទឹកដីកាណាន។ ព្រះអង្គបានប្រទានពរដល់ឪពុក 4 ហើយមានបន្ទូលមកឪពុកថា៖ «មើល៍ យើងនឹងធ្វើឲ្យអ្នកបង្កើតផលផ្លែជាច្រើន ហើយនិងចម្រើនឡើង។ យើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិមួយដ៏ធំ។ យើងនឹងឲ្យទឹកដីនេះដល់ពូជពង្សរបស់អ្នក ទុកជាកេរអាករដ៏នូវអស់កល្បជានិច្ច»។ 5 ឥឡូវនេះ កូនប្រុសទាំងពីររបស់ឯង ដែលបានកើតនៅទឹកដីអេស៊ីបដល់ឯង មុនពេលដែលឪពុកមករកឯងនៅអេស៊ីប ពួកគេជារបស់ឪពុក។ គឺ​អេប្រាអ៊ីម និង​ម៉ាណា‌សេនឹងត្រូវជារបស់ឪពុក ដូចជា​​រូបេន និង​ស៊ីម្មាន​ក៏ជារបស់ឪពុកដែរ។ 6 កូនៗដែលកើតមកតាមក្រោយពួកគេជារបស់ឯង ពួកគេត្រូវចុះទៅក្នុងបញ្ជីឈ្មោះរបស់បងប្អូនពួកគេនឹងទទួល​កេរ‌មត៌ករបស់ពួកគេ។ 7 ប៉ុន្តែ ចំណែកឪពុកវិញ ពេលឪពុកទៅប៉ាដាន់​វិញ ដើម្បីកាន់ទុក្ខឲ្យនាងរ៉ាជែលដែលស្លាប់នៅតាមផ្លូវទៅក្នុងទឹកដីកាណាន ដែលនៅជិត​ភូមិ​អេប្រាតា។ ឪពុក​បាន​បញ្ចុះ​សពនាង​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រាតា» (គឺ​ភូមិ​បេថ្លេ‌ហិម)។

8 នៅពេលលោកអ៊ីស្រាអែលឃើញកូនប្រុសៗរបស់លោកយ៉ូសែប គាត់សួរថា៖ «ពួកគេជានរណា?» 9 លោកយ៉ូសែបឆ្លើយទៅឪពុកថា៖ «ពួកគេជាកូនរបស់ខ្ញុំ ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំនៅទីនេះ»។ លោកអ៊ីស្រាអែលប្រាប់ថា៖ «ចូរនាំពួកគេមកឯឪពុកមក៍ ដើម្បីឪពុកឲ្យពរដល់ពួកគេ»។ 10 ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលមើលលែងឃើញហើយ ដោយសារអាយុរបស់គាត់ ដូច្នេះហើយបានជាគាត់មើលលែងឃើញ។ ដូច្នេះ​ លោកយ៉ូសែបបាននាំពួកគេទៅជិតគាត់ ហើយគាត់បានឱបហើយថើបពួកគេ។ 11 លោកអ៊ីស្រាអែលប្រាប់ទៅលោកយ៉ូសែបថា៖ «ឪពុកមិនសង្ឃឹមថាបានឃើញមុខកូនម្តងទៀតទេ ប៉ុន្តែ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យឪពុកបានឃើញរហូតដល់ចៅទៀត»។ 12 លោកយ៉ូសែបបាននាំពួកគេចេញពីភ្លៅរបស់លោកអ៊ីស្រាអែល ហើយបន្ទាប់មក គាត់បានលុតជង្គង់ចុះ ហើយឱនមុខរបស់គាត់ដល់ដី។ 13 លោកយ៉ូសែបបានយកពួកគេទាំងពីរ គឺអេប្រាអ៊ីម​នៅ​ដៃ​ស្ដាំរបស់គាត់ គឺនៅខាងឆ្វេងដៃរបស់លោកអ៊ីស្រាអែល ហើយ​ម៉ាណា‌សេ​នៅ​ដៃ​ឆ្វេងរបស់គាត់ គឺនៅខាងស្តាំដៃលោកអ៊ីស្រាអែល ហើយនាំពួកគេចូលទៅជិតគាត់។ 14 លោកអ៊ីស្រាអែលបានលូកដៃស្តាំរបស់គាត់ ហើយដាក់នៅលើក្បាលរបស់អេប្រាអ៊ីម ដែលត្រូវជាប្អូន ហើយដៃឆ្វេងរបស់គាត់នៅលើក្បាលរបស់ម៉ាណាសេ។ គាត់បានខ្វែងដៃរបស់គាត់ ដើម្បីម៉ាណាសេគឺជាកូនច្បង។ 15 លោកអ៊ីស្រាអែលបានឲ្យពរដល់លោកយ៉ូសែបដោយពោលថា៖ «ព្រះជាម្ចាស់ដែលលោកអប្រាហាំ និងលោកអ៊ីសាក ជាឪពុករបស់ទូលបង្គំបានដើរតាម ព្រះជាម្ចាស់ដែលថែរក្សាទូលបង្គំរហូតមកដល់ពេលនេះ
16 ទេវតាដែលការពារទូលបង្គំពីគ្រោះថ្នាក់គ្រប់យ៉ាង សូមព្រះអង្គប្រទានពរក្មេងប្រុសទាំងពីរនាក់នេះ។ សូម​ឲ្យ​ឈ្មោះរបស់ទូលបង្គំ ឈ្មោះ​រប​ស់​លោក​អប្រា‌ហាំ និង​លោក​អ៊ីសាកបាន​នៅក្នុងពួកគេ។ សូម​ឲ្យ​ពួកគេ​បាន​ចម្រើន​ឡើង​នៅ​លើ​ផែន‌ដី»។

17 នៅពេលលោកយ៉ូសែបឃើញឪពុករបស់គាត់ដាក់ដៃស្តាំនៅលើក្បាលរបស់អេប្រាអ៊ីម គាត់មិនពេញចិត្តទេ។ គាត់បានយកដៃរបស់ឪពុកគាត់ពីក្បាលរបស់អេប្រាអ៊ីម ទៅដាក់នៅលើក្បាលរបស់ម៉ាណាសេវិញ។ 18 លោកយ៉ូសែបប្រាប់ឪពុកគាត់ថា៖ «លោកឪពុកមិនមែនបែបហ្នឹងទេ នេះគឺជាកូនច្បង។ សូមដាក់ដៃរបស់លោកឪពុកនៅលើក្បាលវាចុះ»។ 19 ឪពុករបស់គាត់បានបដិសេធ ហើយប្រាប់ថា៖ «ពុកដឹងហើយកូន ពុកដឹង។ អេប្រាអ៊ីមនឹងក្លាយជាជាជនជាតិមួយ ហើយគាត់នឹងក្លាយជាប្រជាជាតិមួយដ៏ធំ។ លើសជាងនេះទៅទៀតប្អូនប្រុសពៅរបស់វានឹងមានអំណាចធំជាងវាទៀត ហើយពូជពង្សរបស់វានឹងក្លាយជាប្រជាជាតិដ៏ធំមួយ»។ 20 លោកអ៊ីស្រាអែលឲ្យពរដល់ពួកគេនៅថ្ងៃនោះ ជាមួយនឹងពាក្យទាំងនេះថា៖ «ប្រជាជនអ៊ីស្រាអែលនឹងប្រកាសព្រះពរដោយនូវឈ្មោះរបស់ឯង ដោយពោលថា៖ «សូមព្រះជាម្ចាស់ធ្វើឲ្យអ្នកបានដូចជាអេប្រាអ៊ីម និងដូចជាម៉ាណាសេ»។ លោកអ៊ីស្រាអែលបានធ្វើបែបនេះ នៅចំពោះមុខម៉ាណាសេ។

21 លោកអ៊ីស្រាអែលប្រាប់លោកយ៉ូសែបថា៖ «មើល៍ ឪពុកជិតស្លាប់ហើយ ប៉ុន្តែ ព្រះជាម្ចាស់នឹងគង់នៅជាមួយកូន ហើយនឹងនាំកូនត្រឡប់ទៅទឹកដីរបស់ឪពុករបស់កូនវិញ។ 22 ចំណែក កូនវិញ កូនធំជាងបងប្អូនរបស់កូន ឪពុកនឹងប្រគល់ជ្រលងភ្នំ ដែលពុកយកពីជនជាតិអាំម៉ូន ដោយដាវ និងធ្នូររបស់ឪពុកដល់កូន»។