ជំពូក ៤៥

1 បន្ទាប់មក លោកយ៉ូសែបមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតនៅចំពោះអ្នកបម្រើទាំងអស់ដែលឈរនៅក្បែរគាត់។ គាត់និយាយខ្លាំងៗថា៖ «ទាំងអស់គ្នា ចូរចេញពីយើងភ្លាម»។ ដូច្នេះ គ្មានអ្នកបម្រើណានៅក្បែរគាត់ទៀតទេ នៅពេលលោកយ៉ូសែបបង្ហាញខ្លួនគាត់ឲ្យបងប្អូនរបស់គាត់បានស្គាល់។ 2 គាត់យំខ្លាំងៗ ជនជាតិអេស៊ីបបានឮ ហើយនៅក្នុងដំណាក់របស់ស្តេចផារោនក៏ឮដែរ។ 3 លោកយ៉ូសែបប្រាប់បងប្អូនរបស់គាត់ថា៖ «ខ្ញុំគឺយ៉ូសែប។ តើឪពុករបស់ខ្ញុំនៅរស់ទេ?» បងៗរបស់គាត់មិនអាចឆ្លើយបានទេ ព្រោះពួកគេរន្ធត់ជាខ្លាំងនៅចំពោះគាត់។ 4 បន្ទាប់មក លោកយ៉ូសែបនិយាយទៅបងៗរបស់គាត់ថា៖ «សូមមកជិតខ្ញុំមក៍»។ ពួកគេបានចូលទៅជិត។ គាត់ប្រាប់ថា៖ «ខ្ញុំគឺយ៉ូសែប ជាប្អូនប្រុស ដែលបងៗលក់ទៅឲ្យអេស៊ីប។ 5 កុំព្រួយបារម្ភ ឬខឹងនឹងខ្លួនឯង ដែលបងៗបានលក់ខ្ញុំមកទីនេះឡើយ ដ្បិត ព្រះជាម្ចាស់បានចាត់ខ្ញុំមកមុនបងៗ ដើម្បីការពារជីវិត។ 6 ដ្បិត គ្រោះអត់ឃ្លានកើតឡើងនៅក្នុងទឹកដីពីរឆ្នាំហើយ និងនៅប្រាំឆ្នាំទៀតដែលនឹងមិនមានការភ្ជួររាស់ ឬច្រូតកាត់ឡើយ។ 7 ព្រះជាម្ចាស់បានចាត់ខ្ញុំមកមុនបងៗ ដើម្បីការពារជីវិតរបស់បងៗ ដែលនៅសល់នៅលើផែនដីនេះ ហើយការពារអាយុជីវិត ដោយការប្រោសលោះដ៏អស្ចារ្យ។ 8 ដូច្នេះ នៅពេលនេះ មិនមែនជាបងៗទេ ដែលចាត់ខ្ញុំមកទីនេះ ប៉ុន្តែ គឺជាព្រះជាម្ចាស់ ហើយព្រះអង្គបានធ្វើឲ្យខ្ញុំ ដូចជាឪពុកនៅចំពោះស្តេចផារោន ជាម្ចាស់នៅលើដំណាក់របស់ស្តេចទាំងមូល និងជាអ្នកគ្រប់គ្រងនៅលើទឹកដីអេស៊ីបទាំងមូលដែរ។ 9 ចូរឡើងទៅរកឪពុករបស់ខ្ញុំជាប្រញាប់ ហើយប្រាប់គាត់ថា៖ «នេះគឺជាអ្វីដែលយ៉ូសែប កូនប្រុសរបស់លោកឪពុក បានផ្តាំ «ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំបានក្លាយជាម្ចាស់លើទឹកដីអេស៊ីបទាំងមូល។ សូមចុះមករកខ្ញុំជាប្រញាប់ កុំបង្អង់ឡើយ។ 10 លោកឪពុកនឹងរស់នៅក្នុងទឹកដីកូសែន ហើយលោកឪពុកនឹងបាននៅជិតកូន គឺលោកឪពុក និងកូនៗរបស់លោកឪពុក ព្រមទាំងចៅៗរបស់លោកឪពុក និងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលលោកឪពុកមាន។ 11 ខ្ញុំនឹងផ្តត់ផ្គងលោកឪពុកឲ្យនៅទីនោះ ដ្បិត គ្រោះអត់ឃ្លានមានរយៈពេលប្រាំឆ្នាំទៀត ដូច្នេះ លោកឪពុកនឹងមិនខ្វះខាតអ្វីឡើយ គឺលោកឪពុក និងគ្រួសារ ព្រមទាំងអ្វីៗដែលលោកឪពុកមាន»។ 12 មើល៍ លោកឪពុកនឹងឃើញដោយភ្នែក ហើយលោកឪពុកនឹងឃើញបេនយ៉ាមីនផ្ទាល់ភ្នែកដែរ នោះគឺជាសម្តីដែលកូននិយាយទៅគាត់លោកឪពុក។ 13 បងៗត្រូវប្រាប់ឪពុករបស់ខ្ញុំអំពីកេរ្តិ៍ឈ្មោះរបស់ខ្ញុំទាំងអស់នៅអេស៊ីប និងអ្វីៗទាំងអស់ដែលបងៗបានឃើញ។ ចូរបងៗប្រញាប់ទៅ ហើយនាំឪពុករបស់ខ្ញុំចុះមកទីនេះចុះ»។ 14 គាត់បានឱបកបេនយ៉ាមីន ប្អូនប្រុសរបស់គាត់ ហើយយំ ហើយបេនយ៉ាមីនបានឱបកគាត់យំដែរ។ 15 គាត់បានថើបបងៗរបស់គាត់ទាំងអស់ ហើយយំជាមួយគ្នា។ បន្ទាប់មក បងប្រុសរបស់គាត់បាននិយាយជាមួយគាត់។

16 ដំណឹងពីរឿងនេះ បានឮដល់ដំណាក់របស់ស្តេចផារោនថា «បងៗរបស់លោកយ៉ូសែបបានមក»។ ស្តេចផារោនក៏គាត់ព្រះហឫទ័យ ហើយពួកមន្ត្រីរបស់ព្រះអង្គក៏ពេញចិត្តជាខ្លាំងដែរ។ 17 ស្តេចផារោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ចូរប្រាប់ទៅបងៗរបស់អ្នកទៅ៖ «ចូរធ្វើការនេះ ដឹកនាំសត្វ ហើយនាំយកទៅទឹកដីកាណាចុះ។ 18 យកទៅជូនឪពុក និងក្រុមគ្រួសាររបស់អ្នក ហើយចាំត្រឡប់មកវិញ។ យើងនឹងឲ្យដីល្អៗនៅអេស៊ីបដល់អ្នក ហើយអ្នកនឹងរស់នៅក្នុងទឹកដីល្អនៅក្នុងទឹកដីនេះ»។ 19 អ្នកត្រូវបង្គាប់គេ ដូច្នេះចូរធ្វើតាមចុះ គឺយករទេះចេញពីទឹកដីអេស៊ីបទៅរកកូនចៅ ហើយនឹងភរិយាររបស់អ្នករាល់គ្នា។ ទៅយកឪពុករបស់អ្នករាល់ហើយត្រឡប់មកវិញ។ 20 សូមកុំបារម្ភពីទ្រព្យសម្បត្តិ ដើម្បីដីល្អៗទាំងអស់នៅក្នុងទឹកដីអេស៊ីបជារបស់អ្នក»។

21 កូនប្រុសៗរបស់លោកអ៊ីស្រាអែលក៏ធ្វើដូច្នេះ។ លោកយ៉ូសែបបានប្រគល់រទេះដល់ពួកគេ តាមសេចក្តីបង្គាប់របស់ស្តេចផារោន ហើយឲ្យស្បៀងអាហារសម្រាប់ពួកគេធ្វើដំណើរផងដែរ។ 22 គាត់បានប្រគល់សម្លៀកបំពាក់ដល់ពួកគេម្នាក់ៗប្ដូរ ប៉ុន្តែ ចំពោះបេនយ៉ាមីន គាត់បានឲ្យប្រាក់បីរយដុំ ហើយសម្លៀកបំពាក់ប្រាំបន្លាស់។ 23 ចំពោះឪពុករបស់គាត់វិញ គាត់ផ្ញើរបស់ទាំងនេះ៖ គឺលាឈ្មោលដប់ ផ្ទុករបស់ល្អៗពីអេស៊ីប និងលាញីដប់ផ្ទុកស្រូវ នំប៉័ង និងស្បៀងអាហារសម្រាប់ឪពុករបស់គាត់ធ្វើដំណើរ។ 24 ដូច្នេះ គាត់បានចាត់បងៗរបស់គាត់ឲ្យទៅ ហើយពួកគេក៏ចេញទៅ។ គាត់ប្រាប់ពួកគេថា៖ «បងៗ សូមកុំឈ្លោះគ្នានៅតាមផ្លូវឲ្យសោះ»។ 25 ពួកគេបានចេញពីអេស៊ីប ហើយត្រឡប់ទៅទឹកដីកាណាន ទៅរកលោកយ៉ាកុប ជាឪពុករបស់ពួកគេវិញ។ 26 ពួកគេប្រាប់គាត់វិញ ថា៖ «យ៉ូសែបនៅរស់ទេ ហើយគាត់ជាអ្នកគ្រប់គ្រងនៅលើទឹកដីអេស៊ីបទាំងមូល»។ គាត់រន្ធត់ចិត្តជាខ្លាំង ព្រោះគាត់មិនជឿអ្វីដែលពួកគេប្រាប់គាត់ទេ។ 27 ពួកគេប្រាប់គាត់តាមពាក្យរបស់លោកយ៉ូសែបទាំងអស់ដែលលោកយ៉ូសែបបានប្រាប់ដល់ពួកគេ។ នៅពេលលោកយ៉ាកុបឃើញរទេះដែលលោកយ៉ូសែបបានផ្ញើមក ដើម្បីដឹកគាត់ វិញ្ញាណរបស់លោកយ៉ាកុបឪពុករបស់ពួកគេបានភ្ញាក់ឡើងវិញ។ 28 លោកអ៊ីស្រាអែលប្រាប់ថា៖ «គ្រប់គ្រាន់ហើយ។ យ៉ូសែបកូនប្រុសរបស់ខ្ញុំនៅរស់ទេ។ ឪពុកនឹងទៅ ដើម្បីជួបវាមុនពេលឪពុកស្លាប់។