ជំពូក ៣៦

1 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកអេសាវ (ដែលហៅថាអេដុមផងដែរ)។

2 លោកអេសាវយកប្រពន្ធពីជនជាតិកាណាន។ អ្នកទាំងនេះគឺជាប្រពន្ធរបស់គាត់គឺ​នាង​អដា ជា​កូន​ស្រី​របស់​លោកអេឡូន ជនជាតិ​ហេត នាង​អហូលី‌បាម៉ា កូន​ស្រី​របស់លោកអណា ជាជីតារបស់លោកស៊ីបៀន ជនជាតិ​ហេវី 3 និង​នាង​បាសម៉ាត ជា​កូនស្រី​របស់លោក​អ៊ីស‌្មាអែល ជាប្អូន​ស្រី​របស់​លោកនេបា‌យ៉ូ​ត។ 4 នាងអដាបង្កើតបានអេលី‌ផាស​ឲ្យ​លោក​អេសាវ ហើយនាង​បាស‌ម៉ាត​បង្កើត​រេហួល។ 5 ​នាង​អហូលី‌បាម៉ា​បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូនប្រុស​របស់​លោក​អេសាវ ដែល​កើត​នៅ​ទឹកដី​កាណាន។ 6 លោកអេសាវបានយកភរិយា និងកូនប្រុសៗរបស់គាត់ ព្រមទាំងសមាជិកគ្រួសាររបស់គាត់ និងហ្វូងសត្វរបស់គាត់ និងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់​ ដែលគាត់រកបាននៅក្នុងទឹកដីកាណាន ហើយគាត់បានចាកចេញពីទឹកដីដែលលោកយ៉ាកុប ប្អូនប្រុសរបស់គាត់រស់នៅ។ 7 គាត់ធ្វើបែបនេះ ដោយសារទ្រព្យសម្បត្តិរបស់ពួកគេច្រើនពេក ធ្វើឲ្យពួកគេមិនអាចនៅជាមួយគ្នាបាន។ ទឹកដីដែលពួកគេរស់នៅមិនអាចផ្គត់ផ្គង់ដល់ហ្វូងសត្វរបស់ពួកគេបានឡើយ។ 8 ដូច្នេះ លោកអេសាវ ដែលបានស្គាល់ជាជនជាតិអេដុមផងនោះ បានទៅតាំងលំនៅក្នុងតំបន់ភ្នំសៀរ។

9 ទាំងនេះគឺជាពូជពង្សរបស់លោកអេសាវ ជាជូនតារបស់ជនជាតិអេដុម នៅក្នុងតំបន់ភ្នំសៀរ។

10 ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអេសាវ អេលី‌ផាស ជា​កូន​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ រេហួល ជា​កូន​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។

11 កូន​ប្រុសៗរបស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។

12 នាង​ធីមណា ជា​ប្រពន្ធ​ចុង​របស់លោកអេលី‌ផាស ជា​កូន​ប្រុសរបស់​លោក​អេសាវ បង្កើត​​អាម៉ា‌ឡេក។ ​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។

13 អ្នកទាំងនេះគឺកូនប្រុសៗ​របស់​លោករេហួល​ ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​គឺជា​ចៅប្រុសៗ​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។

14 ទាំងនេះគឺជាកូនប្រុសៗ​របស់​នាង​អហូលី‌បាម៉ា ភរិយា​របស់​លោក​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​លោក​អណា និង​ជា​ចៅ​របស់​លោក​ស៊ីបៀន ។ នាងបង្កើតឲ្យលោកអេសាវ គឺ​យេអ៊ូស យ៉ាឡាម និង​កូរេ។

15 អ្នកទាំងនេះគឺជាកុលសម្ព័ន្ធនៅក្នុងចំណោមពូជពង្សរបស់លោក​លោក​អេសាវ​៖ ពូជពង្សរបស់លោក​អេលី‌ផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​លោក​ថេម៉ាន លោក​អូម៉ារ លោក​សេផូ លោក​កេណាស 16 លោក​កូរេ លោក​កាថាម លោក​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ត្រូវ​ជា​មេ‌នៃ​ពូជពង្សអេលី‌ផាស នៅ​ក្នុងទឹក​អេដុម ហើយ​ពួកគេគឺជាចៅប្រុសៗ​របស់​នាង​អដា។

17 ទាំងនេះគឺជាអំបូររបស់លោក​រេហួល ​ជា​កូន​ប្រុសរបស់​លោក​អេសាវ មាន​លោក​ណាហាត់ លោក​សេ‌រ៉ាស លោក​សាំម៉ា លោក​មីសសា។ អ្នក​ទាំង​នេះ​ជា​មេ‌​នៃអំបូររបស់លោក​រេហួល នៅ​ក្នុងទឹកដីអេដុម។

18 ពួកគេគឺ​ជា​ចៅប្រុសៗរបស់​នាង​បាស‌ម៉ាត ​ភរិយា​របស់​លោក​អេសាវ។ អ្នកទាំងនេះគឺមេ‌នៃ​អំបូរ​របស់​នាង​អហូលី‌បាម៉ា ​ជា​ភរិយា​របស់​លោក​អេសាវ កូនស្រីរបស់លោកអណា។ 19 អ្នក​ទាំង​នេះ​គឺ​ជាកូន​ចៅ​របស់​លោក​អេសាវ ហើយ​ពួកគេទាំងនេះជា​មេ‌នៃអំបូររបស់ពួកគេរៀងខ្លួន។

20 ទាំងនេះគឺជា​កូន​ប្រុសៗរបស់​លោក​សៀរ ជន‌ជាតិ​ហូរី ជាប្រជាជនដែលរស់នៅក្នុងទឹកដីនេះ មាន​ឡូថាន សូបាល ស៊ីបៀន អណា 21 ឌីសុន អេ‌ស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌នៃ​ជន‌ជាតិ​ហូរី ជាប្រជាជនរបស់​លោក​សៀរ នៅ​ក្នុងទឹកដីអេដុម។

22 អ្នកទាំងនេះគឺជាកូនប្រុស​របស់​លោកឡូថាន មាន ហូរី និង​ហេ‌ម៉ាម ហើយ​នាង​ធីមណាគឺជាប្អូន​ស្រី​របស់​លោកឡូថាន។

23 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោក​សូបាល មាន​ អាល់‌វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាំ។

24 អ្នកទាំងនេះគឺជាកូនប្រុសៗ​របស់​លោកស៊ីបៀនមាន​ អៃយ៉ា និង​អណា។ ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​ទី​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបៀន ​ឪពុករបស់គាត់។

25 អ្នកទាំងនេះគឺជាកូន​ចៅរបស់​លោក​អណា​មាន ឌីសុន និង​នាង​អហូលី‌បាម៉ា កូនស្រីរបស់លោកអណា។

26 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់​លោកឌីសុន​មាន​ ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន។

27 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់​លោកអេ‌ស៊ើរ​មាន​ ប៊ីល‌ហាន សាវ៉ាន និង​យ៉ា‌កាន។

28 អ្នកទាំងនេះគឺជាកូនប្រុសៗ​របស់​លោកឌីសាន​មាន អ៊ូស និង​អរ៉ាន។

29 អ្នកទាំងនេះគឺជាអំបូររបស់លោក​ហូរី​មានឡូថាន សូបាល ស៊ីបៀន អ័ណា ឌីសុន អេស៊ើរ និង​ឌីសាន។ 30 អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​ជនជាតិ​ហូរី តាម​​អំបូរ​របស់​គេនៅក្នុងទឹកដី​សៀរ។

31 ទាំងនេះគឺជា​ស្ដេច​គ្រង​រាជ្យ​នៅ​ក្នុងទឹកដីអេដុម មុនពេលស្តេចផ្សេងគ្រងរាជ្យនៅក្នុងទឹកដី​អ៊ីស្រា‌អែល

32 ព្រះ‌បាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហា‌បារបស់ព្រះអង្គ ក្នុងទឹកដី​អេដុម។

33 នៅពេលព្រះ‌បាទ​បេឡា​បានសុគត​ទៅ ព្រះ‌បាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេ‌រ៉ាស អ្នក​ក្រុង​បូសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។

34 នៅពេលព្រះ‌បាទ​យ៉ូបាប​សុគតទៅ ព្រះ‌បាទ​ហ៊ូសាំ ជា​អ្នក​ក្រុង​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។​

35 នៅពេលព្រះ‌បាទ​ហ៊ូសាំ​សុគតទៅ ព្រះ‌បាទ​ហាដាឌ ជា​បុត្រ​របស់​លោក​បេដាឌ ​ស្ដេច​នេះ​ហើយ​ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។ ទី​ក្រុងរបស់ព្រះអង្គគឺ​អាវីត។

36 នៅពេលព្រះ‌បាទ​ហាដាឌ​សុគតទៅ ព្រះ‌បាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។

37 នៅពេលព្រះ‌បាទ​សាំឡាសុគតទៅ នោះព្រះ‌បាទ​សូល ជា​អ្នក​ក្រុង​រ៉េហូ‌បូត ដែល​នៅ​ជាប់​នឹង​ទន្លេ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។

38 នៅពេលព្រះ‌បាទ​សូលសុគត​ទៅ ព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។

39 នៅពេលព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរសុគតទៅ ព្រះ‌បាទ​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេ‌ថា‌បែល ជា​បុត្រី​របស់​លោក​ម៉ាត‌រេឌ និង​ជា​ចៅ​របស់​លោក​ម៉េសា‌ហាប់។

40 អ្នកទាំងនេះគឺជាឈ្មោះ​មេ‌នៃអំបូររបស់​ជន‌ជាតិ​អេសាវ តាម​អំបូរ និង​តាម​ទឹក​ដីរបស់ពួកគេ តាមឈ្មោះរបស់ពួកគេគឺ លោក​ធីមណា លោក​អាល‌វ៉ា លោក​យេថេត 41 លោក​អហូ‌លី‌បាម៉ា លោក​អេឡា លោក​ពីណូន 42 លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ 43 លោក​ម៉ាក‌ឌាល និង​លោក​អ៊ីរ៉ាម។ អ្នកទាំង​នេះគឺជា​មេ‌​នៃ​ជន‌ជាតិ​អេដុម ទៅតាម​ទី​លំ‌នៅ និង​ទៅតាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ នេះគឺលោក​អេសាវ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​អេដុម។