Genesis 33

Genesis 33:1

ពេលលោកអេសាវកំពុងមករកលោកយ៉ាកុប តើលោកយ៉ាកុបបានដាក់ប្រពន្ធរបស់គាត់នៅពីក្រោយគាត់តាមរបៀបណា?

លោកយ៉ាកុបចាត់អ្នកបម្រើស្រីៗរបស់គាត់នៅខាងមុខ បន្ទាប់មកលោកស្រីលេអា និងលោកស្រីរ៉ាជែល។

តើលោកយ៉ាកុបបានធ្វើអ្វីនៅពេលដែលបងប្រុសរបស់គាត់ជិតមកដល់គាត់?

លោកយ៉ាកុបផ្កាប់មុខដល់ដីចំនួនប្រាំពីរដង ពេលលោកចូលមកជិតបងប្រុសរបស់គាត់។

Genesis 33:4

តើលោកអេសាវបានធ្វើអ្វី នៅពេលដែលគាត់មកដល់ប្អូនប្រុសរបស់គាត់?

លោកអេសាវបានរត់មកជួបលោកយ៉ាកុបគាត់ ឱបកគាត់ហើយថើបគាត់។

Genesis 33:9

តើលោកអេសាវបានប្រាប់លោកយ៉ាកុបឲ្យធ្វើអ្វីចំពោះអំណោយដែលគាត់បានបញ្ជូនទៅលោកអេសាវ?

លោកអេសាវបានប្រាប់លោកយ៉ាកុបថា៖ ឲ្យរក្សាពួកវាទុកសម្រាប់ខ្លួនគាត់ព្រោះគាត់មានគ្រប់គ្រាន់ហើយ។

តើមូលហេតុពីរយ៉ាងដែលលោកយ៉ាកុបបានផ្តល់ឲ្យលោកអេសាវដើម្បីឲ្យទទួលយកអំណោយរបស់គាត់?

លោកយ៉ាកុបបាននិយាយថា៖ ដោយសារតែព្រះជាម្ចាស់បានធ្វើល្អជាមួយគាត់ ហើយដោយសារគាត់មានគ្រប់គ្រាន់លោកអេសាវគួរតែទទួលយកអំណោយរបស់គាត់។

Genesis 33:12

ហេតុអ្វីបានជាលោកយ៉ាកុបនិយាយថាគាត់ចង់ឲ្យលោកអេសាវដើរទៅមុខខណៈពេលដែលគាត់ធ្វើដំណើរយឺតៗ?

លោកយ៉ាកុបបាននិយាយថាគាត់ចង់ឲ្យលោកអេសាវទៅមុខពីព្រោះចៀមនឹងងាប់ប្រសិនបើ ពួកវាខំប្រឹងតាមលឿនពេក។

តើលោកយ៉ាកុបនិយាយថាគាត់នឹងនាំគ្រួសារ និងហ្វូងចៀមរបស់គាត់ទៅណា?

លោកយ៉ាកុបមានប្រសាសន៍ថាគាត់នឹងនាំគ្រួសារ និងហ្វូងចៀមរបស់គាត់ទៅលោកអេសាវនៅសៀរ។

Genesis 33:15

តើលោកយ៉ាកុបធ្វើដំណើរទៅណា ហើយបានសង់ផ្ទះដោយខ្លួនឯងនៅឯណា?

លោកយ៉ាកុបបានធ្វើដំណើរទៅទឹកដីស៊ូកូថ ជាកន្លែងដែលគាត់បានសង់ផ្ទះមួយ។

Genesis 33:18

តើលោកយ៉ាកុបធ្វើដំណើរទៅណា ហើយទិញដីនៅកន្លែងណា?

លោកយ៉ាកុបធ្វើដំណើរទៅទីក្រុងស៊ីគែមជាកន្លែងដែលគាត់បានបានទិញដីមួយកន្លែង។