Genesis 32

Genesis 32:3

តើលោកយ៉ាកុបបានផ្ញើសាររបស់លោកទៅកាន់អ្នកណា?

លោកយ៉ាកុបបានផ្ញើសារទៅលោកអេសាវជាបងប្អូនរបស់គាត់ដែលកំពុងធ្វើដំណើរឆ្ពោះទៅស្រុកកាណាន។

តើលោកយ៉ាកុបបានផ្ញើសារនេះក្នុងគោលបំណងអ្វី?

លោកយ៉ាកុបចង់ស្វែងរកការជាទីគាត់ចិត្តនៅចំពោះមុខលោកអេសាវ។

Genesis 32:6

តើលោកយ៉ាកុបមានប្រតិកម្មយ៉ាងណាពេលឮលោកអេសាវកំពុងតែមកជាមួយបុរសបួនរយនាក់ ហើយតើគាត់បានធ្វើអ្វី?

លោកយ៉ាកុបភ័យខ្លាច ដូច្នេះគាត់បានចែកប្រជាជនរបស់គាត់ជាពីរក្រុម ដូច្នេះបើលោកអេសាវវាយលុកមួយក្រុមនោះក្រុមមួយទៀតអាចរត់គេចបាន។

Genesis 32:11

តើលោកយ៉ាកុបបានទូលអ្វីទៅព្រះអម្ចាស់?

លោកយ៉ាកុបបានសុំឲ្យព្រះអម្ចាស់រំដោះគាត់ពីកណ្តាប់ដៃរបស់លោកអេសាវ។

តើលោកយ៉ាកុបបានរំលឹកព្រះអម្ចាស់ពីអ្វី?

លោកយ៉ាកុបបានរំលឹកដល់ព្រះអម្ចាស់ថាព្រះអង្គបានសន្យាថានឹងធ្វើឲ្យលោកយ៉ាកុបរីកចម្រើន ហើយធ្វើឲ្យកូនចៅដូចខ្សាច់នៅសមុទ្រ។

Genesis 32:19

តើលោកយ៉ាកុបគិតថាគាត់អាចសំរេចបានអ្វីខ្លះតាមរយៈការផ្ញើអំណោយទៅលោកអេសាវជាបងប្អូនរបស់គាត់?

លោកយ៉ាកុបគិតថាប្រហែលជាគាត់អាចធ្វើឲ្យលោកអេសាវពេញចិត្តនឹងអំណោយដែលគាត់បានផ្ញើទៅលោកអេសាវដូច្នេះនៅពេលដែលលោកយ៉ាកុបបានឃើញគាត់លោកអេសាវនឹងទទួលគាត់។

Genesis 32:22

នៅយប់នោះតើលោកយ៉ាកុបបាននៅម្នាក់ឯងដោយរបៀបណា?

គាត់បានយកប្រពន្ធអ្នកបម្រើស្រី និងកូន ៗ របស់គាត់ឆ្លងទន្លេយ៉ាបុក។

Genesis 32:24

តើលោកយ៉ាកុបបានធ្វើអ្វីនៅយប់នោះរហូតដល់ថ្ងៃរះ?

លោកយ៉ាកុបបានចំបាប់នឹងបុរសម្នាក់រហូតដល់ថ្ងៃរះ។

តើបុរសនោះបានធ្វើអ្វីនៅពេលគាត់មិនអាចយកឈ្នះលោកយ៉ាកុបបាន?

បុរសនោះបានវាយត្រគាករបស់លោកយ៉ាកុបហើយបោក‌ចំបាប់​គ្នា​។

តើលោកយ៉ាកុបបានទាមទារអ្វីខ្លះមុនពេលដែលគាត់អនុញ្ញាតឲ្យបុរសនោះចេញទៅ?

លោកយ៉ាកុបបានទាមទារឲ្យបុរសនោះឲ្យពរដល់គាត់។

Genesis 32:27

តើបុរសនោះនិយាយអ្វីខ្លះថាលោកយ៉ាកុបនឹងត្រូវបានហៅថាអ្វី?

បុរសនោះនិយាយថាឥឡូវនេះឈ្មោះរបស់លោកយ៉ាកុបនឹងក្លាយជាអ៊ីស្រាអែល។

Genesis 32:29

តើលោកយ៉ាកុបនិយាយថាគាត់បានជួបអ្នកណាផ្ទាល់មុខទល់មុខនៅយប់នោះ?

លោកយ៉ាកុបបាននិយាយថាគាត់បានឃើញព្រះជាម្ចាស់ទល់នឹងមុខគ្នានៅយប់នោះ។

Genesis 32:31

បន្ទាប់ពីយប់នោះតើលោកយ៉ាកុបនៅតែមានបញ្ហាខាងរាងកាយអ្វី?

លោកយ៉ាកុបបានពិការដោយសារតែត្រគាករបស់គាត់បន្ទាប់ពីយប់នោះ។