ជំពូក ២០

1 ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​អារ៉ាមបានប្រមូលកងទ័ពទាំងអស់មក។ ព្រះអង្គ​មាន​ស្ដេច​សម្ពន្ធ‌មិត្តចំនួនសាមសិបពីរអង្គទៀតជាមួយនឹងព្រះអង្គ ហើយមានសេះ និងរទេះចម្បាំងជាច្រើន។ ស្តេចឡើងទៅឡោមព័ទ្ធក្រុងសាមារី ហើយវាយក្រុងនោះ។ 2 ស្តេចបានចាត់អ្នកនាំសារទៅកាន់ទីក្រុង គឺទៅកាន់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះបាទបេនហា‌ដាដទូលថា៖ 3 «ប្រាក់ និងមាសរបស់ព្រះករុណាជារបស់ទូលបង្គំ។ ហើយមហេសី និងបុត្រទាំងអស់ឥឡូវនេះក៏ជារបស់ទូលបង្គំដែរ»។ 4 ស្តេចស្រុកអ៊ីស្រាអែលឆ្លើយថា៖ «ចូរឲ្យបានដូចព្រះករុណមានរាជឱង្ការចុះ ស្តេចដ៏ជាចៅហ្វាយ។ ទូលបង្គំ និងអ្វីៗដែលទូលបង្គំមានជារបស់ព្រះករុណា»។ 5 អ្នកនាំសារមកម្តងទៀតហើយនិយាយថា៖ «ព្រះបាទបេនហា‌ដាដមានរាជឱង្ការថា៖ «យើងចាត់ឲ្យគេទូលព្រះករុណាថា អ្នកត្រូវតែប្រគល់មាស ប្រាក់ មហេសី និងបុត្ររបស់ព្រះករុណាដល់យើង។ 6 ប៉ុន្តែ យើងនឹងបញ្ជូនអ្នកបម្រើរបស់យើងទៅជួបព្រះករុណានៅថ្ងៃស្អែកថ្មើរនេះ​ ហើយពួកគេនឹងចូលទៅត្រួតពិនិត្យដំណាក់របស់ព្រះករុណា និងផ្ទះរបស់អ្នកបម្រើព្រះកុរណា។ ពួកគេនឹងប្រមូលដោយដៃគេផ្ទាល់នូវអ្វីដែលគេពេញចិត្ត»។ 7 បន្ទាប់មក ស្តេចស្រុកអ៊ីស្រាអែលបានកោះហៅចាស់ទុំទាំងអស់ ហើយនិយាយទៅពួកគេថា៖ «សូមកត់ត្រាទុក ហើយដឹងថាអ្នកនេះកំពុងរកបញ្ហាដាក់ខ្លួនហើយ។ គេបាននាំសារមកយើង ដើម្បីយកមហេសីយើង បុត្រយើង ប្រាក់ និងមាស ហើយនិងមិនបានបដិសេដនឹងគេទេ»។ 8 ពួកចាស់ទុំទាំងអស់ និងប្រជាជនទាំងអស់ទូលទៅព្រះបាទអហាប់ថា៖ «កុំឲ្យស្តាប់គេ ឬយល់ព្រមជាមួយសំណើនោះឡើយ»។ 9 ដូច្នេះ ព្រះបាទអហាប់បានទូលទៅអ្នកនាំសាររបស់ព្រះបាទបេនហា‌ដាដថា៖ «ចូរប្រាប់ទៅស្តេចដ៏ជាចៅហ្វាយរបស់យើងថា៖ «យើងយល់ព្រមគ្រប់យ៉ាងដែលព្រះអង្គនឹងបញ្ជូនអ្នកបម្រើរបស់ព្រះអង្គមកលើកទីមួយ ប៉ុន្តែ យើងមិនអាចទទួលយកសំណើទីពីរបានដាច់ខាត»។ ដូច្នេះ អ្នកនាំពាក្យបានចេញទៅហើយនាំពាក្យទាំងនេះទៅព្រះបាទបេនហា‌ដាដវិញ។ 10 បន្ទាប់មក ព្រះបាទបេនហា‌ដាដបាននាំសារត្រឡប់មកព្រះបាទអហាប់វិញថា៖ «សូមឲ្យព្រះទាំងឡាយបានប្រព្រឹត្តជាមួយយើង ហើយក៏លើសទៅទៀត បើផេះនៅស្រុកសាមារីនឹងគ្រប់គ្រាន់សម្រាប់ប្រជាជនដែលដើរតាមយើងមានមួយក្តាប់ម្នាក់នោះ»។ 11 ស្តេចស្រុកអ៊ីស្រាអែលបានឆ្លើយថា៖​ «សូមប្រាប់ព្រះបាទបេនហា‌ដាដថា៖ «គ្មាននរណាម្នាក់​ដែល​ទើបតែចេញ​ទៅ​ច្បាំង នឹងអួត‌អាង​ដូច​អ្នក​ច្បាំង​ឈ្នះ​នោះ​ឡើយ»។ 12 នៅពេលដែលព្រះបាទបេនហា‌ដាដបានឮសារនេះនៅពេលដែលស្តេចកំពុងផឹកស្រា គឺស្តេច និងស្តេចជាច្រើនទៀតដែលនៅក្រោមស្តេចដែលនៅក្រោមតង់។ ព្រះបាទបេនហា‌ដាដបានបញ្ជាជាទៅអ្នកបម្រើរបស់ទ្រង់ថា៖ «សូមតម្រង់ជួរតាមតួនាទីដើម្បីធ្វើសង្គ្រាម»។ ដូច្នេះ ពួកគេបានរៀបចំខ្លួនតាមតួនាទី ហើយវាយប្រហារក្រុង។ 13 បន្ទាប់មក មានព្យាការីម្នាក់បានចូលមកគាល់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «តើអ្នកមានឃើញទាហានដ៏អង់អាចទាំងនេះទេ? មើល យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នកនៅថ្ងៃនេះ ហើយអ្នកនឹងដឹងថាយើងជាព្រះអម្ចាស់»។ 14 ព្រះបាទអហាប់ទូលថា៖ «តើតាមរយៈអ្នកណា»។ ព្រះអម្ចាស់ទូលថា៖ «តាមរយៈអ្នកដឹកនាំវ័យក្មេងម្នាក់ដែលជាអ្នកគ្រប់គ្រងស្រុក»។ បន្ទាប់មក ព្រះបាទអហាប់ទូលថា៖ «តើនរណាជាអ្នកចាប់ផ្តើមក្នុងសង្គ្រាមនោះ»? ព្រះអម្ចាស់ឆ្លើយថា៖ «គឺអ្នក»។ 15 បន្ទាប់មក ព្រះបាទអហាប់រាប់អ្នកគ្រប់គ្រងស្រុកឃើញថាមាន ២៣២នាក់។ បន្ទាប់ពីនាក់នោះ ស្តេចក៏ឲ្យគេរាប់ទាហានទាំងអស់ ទាហានអ៊ីស្រាអែលទាំងអស់មានប្រាំពីរពាន់អ្នក។ 16 ពួកគេបានចេញដំណើរនៅថ្ងៃត្រង់។ ព្រះបាទបេនហាដាដបានផឹកស្រាស្រវឹងនៅក្នុងតង់ ទាំងស្តេច និងស្តេចទាំងសាមសិបពីអង្គទៀត ដែលគាំទ្រស្តេច។ 17 អ្នកដឹកនាំវ័យក្មេងដែលជាអ្នកគ្រប់គ្រងស្រុកបានចេញទៅមុន។ បន្ទាប់មក ពួកអ្នកស៊ើបការណ៍ដែលស្តេចបានចាត់ទៅបានមកប្រាប់ស្តេចថា៖ «មានមនុស្សជាច្រើនចេញពីស្រុកសាម៉ារីមកហើយ»។ 18 ព្រះបាទបេនហាដាដទូលថា៖ «មិនថាគេមកដោយសន្តិភាពឬដោយចង់បង្កសង្គ្រាមទេ ចូរទុកជីវិតឲ្យគេ»។ 19 ដូច្នេះ អ្នកដឹកនាំវ័យក្មេងដែលជាអ្នកគ្រប់គ្រងស្រុកទាំងនោះបានចេញមក ហើយពួកទាហានតាមពួកគេ។ 20 ពួកគេបានសម្លាប់សត្រូវ ហើយពួកអារ៉ាមបានគេចខ្លួន។ ពួកអ៊ីស្រាអែលបានដេញតាមពួកគេ។ ព្រះបាទបេនហាដាដជាស្តេចស្រុកអារ៉ាមបានគេចខ្លួនដោយជិះសេះ ជាមួយមេទ័ពសេះផ្សេងទៀត។ 21 បន្ទាប់មក ស្តេចរបស់អ៊ីស្រាអែលចេញមក ហើយវាយប្រហារទ័ពសេះ និងរទោះសេះ និងបានសម្លាប់ពួកអារ៉ាមឲ្យបរាជ័យយ៉ាងធ្ងន់ធ្ងរ។ 22 ដូច្នេះ លោកព្យាការីបានមកជួបស្តេចអ៊ីស្រាអែល ហើយបានទូលស្តេចថា៖ «ចូរចេញទៅ ពង្រឹងកម្លាំងរបស់ទ្រង់ ហើយត្រូវដឹងថាត្រូវរៀបចំផែនការយ៉ាងណា ព្រោះនៅឆ្នាំក្រោស្តេចស្រុកអារ៉ាមនឹងឡើងមកវាយអ្នកម្តងទៀត»។ 23 អ្នកបម្រើរបស់ស្តេចអារ៉ាមបានទូលទៅស្តេចថា៖ «ព្រះរបស់ពួកគេជាព្រះនៃភ្នំទាំងឡាយ។ ដោយហេតុនេះហើយបានជាពួកគេខ្លាំងជាងយើង។ ប៉ុន្តែឥឡូវនេះ ចូរយើងរៀបផែនការវាយពួកគេម្តងទៀត ហើយច្បាស់ណាស់ថាយើងនឹងខ្លាំងជាងពួកគេ។ 24 ដូច្នេះ ស្តេចត្រូវធ្វើបែបនេះ៖ ចូរដកតំណែងស្តេចទាំងអស់ ហើយឲ្យមេទ័ពជំនួសកន្លែងពួកគេ។ 25 សូមបង្កើតកងទ័ពដូចជាកងទ័ពដែលស្តេចបានបាត់បង់ សេះ និងរទេះចំបាំងស្មើមុន ដូច្នេះយើងនឹងអាចរៀបផែនការវាយពួកគេបាន។ នោះយើងនឹងមានប្រៀបជាងគេមិនខាន»។ ដូច្នេះ ព្រះបាទបេនហាដាដស្តាប់តាមយោបល់របស់ពួកគេហើយបានធ្វើតាមពួកគេ។ 26 នៅដើមឆ្នាំថ្មី ព្រះបាទបេនហាដាដប្រមូលជនជាតិអារ៉ាម ហើយឡើងទៅក្រុង​អាផែក ដើម្បីវាយជនជាតិអ៊ីស្រាអែល។ 27 ប្រជាជនអ៊ីស្រាអែលបានប្រមូលគ្នា ហើយបានវាយប្រឆាំងពួកគេវិញ។ ប្រជាជនអ៊ីស្រាអែលបានបោះជំរំនៅមុខពួកគេដូច ជាពពែពីរហ្វូងតូចៗ ប៉ុន្តែជនជាតិអារ៉ាមបាននៅពេញនៅក្នុងតំបន់នោះ។ 28 បន្ទាប់មក អ្នកជំនិតរបស់ព្រះអម្ចាស់បានមកជិត ហើយបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយសារតែជនជាតិអារ៉ាមបាននិយាយថាព្រះអម្ចាស់ជាព្រះនៃភ្នំទាំងឡាយ ប៉ុន្តែ ទ្រង់មិនមែនជាព្រះនៃជ្រលងទាំងឡាយឡើយ ហើយអ្នកនឹងដឹងថាយើងជាព្រះអម្ចាស់»។ 29 ដូច្នេះ ជនជាតិអារ៉ាមបានបោះជំរំទល់មុខគ្នាអស់រយៈពេលប្រាំពីរថ្ងៃ។ បន្ទាប់មក នៅថ្ងៃទីប្រាំពីរការប្រយុទ្ធចាប់ផ្តើម។ ប្រជាជនអ៊ីស្រាអែលបានសម្លាប់ទ័ពថ្មើរជើងជនជាតិអារ៉ាមអស់ ១០០,០០០នាក់ក្នុងរយៈពេលមួយថ្ងៃ។ 30 អ្នកផ្សេងទៀតគេចខ្លួនទៅអាផែក ទៅក្នុងក្រុង ហើយជញ្ជាំងក្រុងបានបាក់រលំនៅលើមនុស្ស ២៧,០០០នាក់ដែលនៅសល់។ ព្រះបាទបេនហាដាដបានគេចខ្លួនទៅក្នុងក្រុង ចូលទៅក្នុងបន្ទប់ខាងក្នុង។ 31 អ្នកបម្រើរបស់ព្រះបាទបេនហាដាដបានទូលទៅស្តេចថា៖ «ចូរមើលឥឡូវនេះ យើងបានឮថាស្តេចស្រុកអ៊ីស្រាអែលជាស្តេចដែលមានព្រះទ័យមេត្តា។ ដូច្នេះ ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក្បាលរបស់យើង រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្ដេច​អ៊ីស្រា‌អែល។ ​ប្រហែល​ជា​ស្ដេច​នឹង​ទុក​ជីវិត​ព្រះ‌ករុណា»។ 32 ដូច្នេះ ពួកគេបានយក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក្បាល រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្ដេច​អ៊ីស្រា‌អែល ហើយទូលថា៖​ «ព្រះបាទបេនហាដាដជាអ្នកបម្រើរបស់ព្រះករុណាទូលថា៖ សូមទុកជីវិតឲ្យទូលបង្គំផង»។ ព្រះបាទអហាប់បានទូលថា៖ «តើស្តេចនៅទីនោះនៅរស់ទៀតឬ? ស្តេចជាបងប្អូនរបស់យើង»។ 33 ឥឡូវនេះ អ្នកទាំងនោះបានទទួលសញ្ញាពីព្រះបាទអហាប់ ដូច្នេះ ពួកគេបានឆ្លើយទូលវិញភ្លាមៗថា៖ «ក្រាបទូល បងប្អូនរបស់ព្រះករុណានៅរស់នៅឡើយ»។ បន្ទាប់មក ព្រះបាទអហាប់ទូលថា៖ «ចូរទៅនាំស្តេចមក»។ បន្ទាប់មក ព្រះបាទបេនហាដាបានមកជួបស្តេច ហើយព្រះបាទអហាប់បានឲ្យបេនហាដាដជិះក្នុងរាជរថជាមួយទ្រង់។ 34 ព្រះបាទបេនហាដាដបានទូលទៅព្រះបាទអហាប់ថា៖ «ទូលបង្គំនឹងប្រគល់ក្រុងទាំងឡាយដែលបិតាទូលបង្គំបានយកពីបិតាព្រះករុណា ហើយព្រះអង្គអាចបង្កើតផ្សារសម្រាប់ព្រះអង្គផ្ទាល់នៅក្រុងដាម៉ាស ដូចដែលបិតាទ្រង់បានធ្វើនៅក្រុងសាម៉ារីដែរ»។ ដូច្នេះ ព្រះបាទអហាប់បានចងសម្ពន្ធមេត្រីជាមួយទ្រង់ ហើយអនុញ្ញាតិឲ្យស្តេចត្រឡប់ទៅវិញ។ 35 មានបុរសម្នាក់ជាកូនរបស់ព្យាការីម្នាក់ បាននិយាយជាមួយព្យាការីម្នាក់ទៀតដោយព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «សូមវាយខ្ញុំមក»។ ប៉ុន្តែ បុរសនោះបដិសេដមិនវាយលោកទេ។ 36 បន្ទាប់មក លោកព្យាការីបាននិយាយជាមួយព្យាការីម្នាក់ទៀតថា៖ «ដោយសារអ្នកមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ នៅពេលដែលអ្នកចេញពីខ្ញុំទៅ នោះសត្វតោនឹងសម្លាប់អ្នកមិនខាន»។ នៅពេលដែលបុរសនោះចេញទៅភ្លាម មានតោមួយមកសម្លាប់គាត់។ 37 បន្ទាប់មក លោកព្យាការីនោះបានជួបបុរសម្នាក់ទៀតហើយនិយាយថា៖ «សូមវាយខ្ញុំមក»។ ដូច្នេះ បុរសនោះក៏វាយលោកធ្វើឲ្យលោកមានរបួស។ 38 បន្ទាប់មក លោកព្យាការីនោះបានចេញទៅ ហើយរង់ចាំស្តេចនៅតាមផ្លូវ គាត់បានក្លែងខ្លួន ដោយរំមុខរបស់គាត់ជិត។​ 39 នៅពេលដែលស្តេចយាងមកតាមនោះ ព្យាការីនោះបានស្រែកឡើងថា៖ «អ្នកបម្រើរបស់ព្រះអង្គបានចេញទៅសមរភូមិ ហើយមានទាហានម្នាក់បានឈប់ ហើយបាននាំសត្រូវម្នាក់មកឲ្យទូលបង្គំហើយនិយាយថា៖ «ចូរមើលបុរសនេះផង។ ប៉ុន្តែ ក្រោយមកគាត់ក៏រត់បាត់ ដូច្នេះ ជីវិតរបស់អ្នកនឹងត្រូវសងសម្រាប់ជីវិតអ្នកនោះ ឬក៏អ្នកត្រូវបង់ប្រាក់មួយដួង»។ 40 ដោយសារអ្នកបម្រើរបស់ព្រះករុណាជាប់រវល់ទៅនេះទៅនោះ ទាហានរបស់សត្រូវក៏បានគេចខ្លួនបាត់»។ បន្ទាប់មក ស្តេចអ៊ីស្រាអែលបាននិយាយថា៖ «នេះជាទោសដែលអ្នកត្រូវទទួល គឺអ្នកត្រូវសម្រេចចិត្តខ្លួនឯង»។ 41 បន្ទាប់ មកលោកព្យាការីបានដោះក្រណាត់បាំងមុខលោកចេញ ហើយស្តេចស្រុកអ៊ីស្រាអែលបានស្គាល់ថាលោកជាព្យាការីម្នាក់។ 42 លោកព្យាការីបានទូលស្តេចថា៖ «ព្រះអម្ចាស់បានមានបន្ទូលថា៖ «ដោយសារតែអ្នកបានដោះលែងមនុស្សដែលយើងត្រូវសម្លាប់ពីក្នុងដៃអ្នក នោះជីវិតរបស់អ្នកត្រូវសងសម្រាប់ជីវិតរបស់អ្នកនោះ ហើយប្រជាជនរបស់អ្នក សម្រាប់ប្រជាជនរបស់គេ»។ 43 ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលបានវិលទៅដំណាក់របស់ស្តេចវិញទាំងមួម៉ៅ និងខឹង ហើយស្តេចក៏មកដល់ស្រុកសាម៉ារី។