ជំពូក ៣

1 «មើល៍! យើង​ចាត់​អ្នកនាំសាររបស់​យើង​ឲ្យ​ទៅ ហើយគេនឹងរៀបចំ​ផ្លូវ​នៅ​ពីមុខ​យើង។ ហើយព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូលក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ​ភ្លាម។ អ្នក​នាំ​សារនៃសម្ពន្ឋមេត្រី​ដែល​អ្នក​រាល់​គ្នាប្រាថ្នា​នោះ មើល៍! ព្រះ‌អង្គនឹង​យាង​មក» ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូល។ 2 ប៉ុន្តែតើ​អ្នក​ណា​អាច​ទ្រាំ​​បាននៅថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក​នោះ? តើ​អ្នក​ណា​នឹង​ឈរ​ ពេល​ដែល​ព្រះ‌អង្គ​លេច​មក? ដ្បិត​ព្រះ‌អង្គ​ប្រៀប​ដូច​​ជាង​ភ្លើងសម្រាំង ហើយ​ដូច​កន្លែងបោក សម្អាត។ 3 ព្រះ‌អង្គ​នឹង​គង់​ចុះ ដូច​ជា​ជាងសម្រាំង​ ហើយ​សម្រង់​ប្រាក់ ហើយព្រះ‌អង្គ​នឹង​សម្អាត​ពួក​កូន​ចៅ​លេវី។ ព្រះអង្កនឹងសម្រាំងគេ​ដូច​ជា​មាស និង​ប្រាក់ ហើយ​គេ​នឹង​នាំ​យក​តង្វាយ​នៃ​សេចក្ដី​សុចរិតមកថ្វាយព្រះអម្ចាស់។ 4 ហើយតង្វាយ​របស់​ពួក​យូដា និង​យេរូ‌សាឡិម​នឹងគាប់​ដល់​ព្រះ‌ហឫ‌ទ័យដល់ព្រះ​ជាម្ចាស់ ដូច​កាល​ពី​ដើម គឺ​ដូច​កាល​ពី​ចាស់​បុរាណ​នោះ។ 5 «ហើយយើង​នឹង​មក​ជិតអ្នក​រាល់​គ្នាដោយការជំនុំជម្រះ។ យើង​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ហើយនឹង​ពួក​កំផិត ទាស់​នឹង​ពួក​សាក្សីក្លែងក្លាយ ហើយទាស់​នឹង​ពួក​ជិៈជាន់លើប្រាក់​ជួល​របស់​កម្មករក្នុងឈ្នូលរបស់គេ ហើយសង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយទាស់នឹងអ្នក​ដែល​បែរទៅរកជនជាតិដទៃ ហើយទាស់នឹងអ្នកដែលមិនគោរពយើង» ​ព្រះ‌បន្ទូល​​ព្រះ‌អម្ចាស់នៃពិភពទាំងមូល។ 6 «ដ្បិតយើង ព្រះអម្ចាស់ មិន​ប្រែ‌ប្រួល​ទេ ដូច្នេះហើយអ្នក ពួក​កូន​ចៅ​យ៉ាកុប​អើយ ​មិនទាន់មកដល់ទីបញ្ចាប់​ដោយ។ 7 ចាប់​តាំង​ពី​ជំនាន់​ដូនតារបស់អ្នក​ បានបែរចេញពីក្តីបរិសុទ្ធរបស់យើងហើយមិនរក្សាការទាំងនោះឡើយ។ ចូរ​ត្រឡប់​មកយើង​វិញ​ ហើយ​យើង​នឹង​ត្រឡប់​មក​រកអ្នក​រាល់​គ្នា​ដែរ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ «តែ​អ្នកនិយាយ​ថា តើ​យើង​នឹង​វិល​ទៅ​វិញយ៉ាង​ដូច​ម្តេច?" 8 ​តើ​មនុស្ស​នឹងប្លន់​ព្រះ​ជាម្ចាស់ឬ? ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ប្លន់យើង​។ តែអ្នកនិយាយ​ថា តើ​យើង​បាន​យក​របស់​ព្រះ‌អង្គ​ដូចម្តេច ? ​គឺក្នុង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់។ 9 អ្នក​រាល់​គ្នាត្រូវ​បណ្ដាសា​ជាមួយបណ្តាសា ដ្បិតអ្នកបានប្លន់យើង ប្រជាតិទាំងមូល។ 10 ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ ដូច្នេះហើយនឹងមាន​​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវក្នុងការនេះ» ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូល «បើយើងមិនបើកបង្ហាញដល់អ្នកនូវទ្វារនៃស្ថានសួគ៌ ហើយចាក់ព្រះពរដល់អ្នករហូតដល់គ្មានកន្លែងសម្រាប់នឹងដាក់ផង។ 11 យើង​នឹងថ្លែងទាស់នឹងអ្នកដែលបំផ្លាញ​ផល​ដំណាំ ដូច្នេះគេនឹងមិនបំផ្លាញការច្រូតកាត់នៃដីរបស់អ្នក។ ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ចម្ការ នឹង​មិន​ជ្រុះ​ផ្លែ​ដែរ» ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល។ 12 «ប្រជាតិទាំងមូលនឹង​ហៅអ្នក​រាល់​គ្នាថា​មាន​ពរ ដ្បិត​ទឹកដី​របស់​អ្នក​រាល់​គ្នា នឹង​បាន​ជា​ទឹកដី​អរសប្បាយ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល»។ 13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​បាន​ទាស់​នឹង​យើង​យ៉ាង​ខ្លាំង ទោះ​បើ​យ៉ាង​នោះ​ក៏​អ្នក​រាល់​គ្នា​ថា យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ព្រះ‌អង្គ 14 គឺ​អ្នក​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​បម្រើ​ព្រះជាម្ចាស់ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល ព្រម​ទាំង​ដើរ​នៅ​ចំពោះព្រះ‌អង្គ​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី? 15 ដ្បិត យើង​រាប់​មនុស្ស​ឆ្មើង‌ឆ្មៃ ទុក​ជា​សប្បាយ​ហើយ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង គេ​ល្បង‌ល​ព្រះជាម្ចាស់ហើយ​ក៏​រួច​ខ្លួន»។ 16 ហើយពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់​ បាននិយាយ​គ្នា​ទៅ​វិញ​ទៅ​មកថា។ ​ព្រះ‌អម្ចាស់ប្រុង​ស្តាប់ ហើយបានស្តាប់ ហើយ​សៀវភៅនៃការចងចាំ បានសរសេរទុកនៅ​ចំពោះ​ព្រះ‌អង្គ សម្រាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយតម្កើងព្រះនាមព្រះអង្គឡើង។ 17 «ពួកគេនឹងជារបស់យើង» ព្រះ បន្ទូលរបស់ព្រះ‌អម្ចាស់នៃ​ពួក​ពិភពទាំង មូល «សម្បត្តិដែលជាកម្មសិទ្ធិរបស់​យើង នៅថ្ងៃដែលយើងបានប្រព្រឹត្ត។ យើង​នឹង​ប្រណី​ដល់ពួក​គេ ដូច​ជា​មនុស្ស​អាណិត​ដល់​កូន​​ដែលបានបម្រើ​ដល់​ខ្លួនដែរ។ 18 ហើយម្តងទៀត អ្នក​រាល់​គ្នា​នឹងបាន ញែក​ចេញ ពី​មនុស្ស​សុចរិត​នឹង​មនុស្ស​អាក្រក់ រវាង​អ្នក​ដែលថ្វាយបង្គំ​ព្រះ​ជាម្ចាស់នឹង​អ្នក​ដែល​មិនថ្វាយបង្គំព្រះអង្គ។