ជំពូក ២

1 ឥឡូវ​នេះ អ្នកជា​បូជាចារ្យអើយ សេចក្ដី​បង្គាប់​នេះ គឺ​សម្រាប់​អ្នក​រាល់​គ្នា។ 2 «​បើ​សិនអ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ ហើយបើអ្នក​មិន​យក​ដាក់ក្នុងចិត្ត​នឹង​ថ្វាយ​សិរី‌ល្អ​ដល់​នាម​យើង​ទេ» ព្រះ‌អម្ចាស់​នៃពិភពទាំងមូលមានព្រះ‌បន្ទូល​ថា៖ «យើង​នឹងចាត់​បណ្ដាសា​មក​លើអ្នក​រាល់​គ្នា យើង​នឹង​ដាក់​បណ្ដាសា​ដល់​ព្រះពរអ្នក។ ការពិតយើងដាក់បណ្តាសារពួកគេ ដោយអ្នក​​មិន​បានយកការបង្គាប់យើង​ទុក​ដាក់​នៅក្នុងចិត្តរបស់អ្នក។ 3 មើល៍! យើង​នឹង​បន្ទោស​ពូជ​ពង្ស​របស់​អ្នក​រាល់​គ្នា ហើយ​ជះ​លាមក​ទៅ​លើ​មុខ​អ្នក​រាល់​គ្នា គឺ​ជា​លាមកចេញ​ពីពិធីបុណ្យរបស់អ្នក ហើយ​គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ជា‌មួយ​នឹង​លាមក​នោះ​ដែរ។ 4 អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​បាន​បង្គាប់​ដល់​អ្នករាល់គ្នា​ហើយ ហើយសម្ពន្ឋមេត្រីរបស់​យើង​អាចបន្តនៅ​ជា‌មួយ​ពួក​លេវី» ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល។ 5 «សម្ពន្ឋមេត្រីជាមួយគេ​​គឺ​ជា​ជីវិត និង​ជា​សេចក្ដី​សុខ​សាន្ត ដែល​យើង​បាន​ប្រទានដល់​គេ យើងបានឲ្យ​ភ័យខ្លាច​ដល់គេ ហើយគេក៏​ភ័យ‌ខ្លាច​យើង ហើយងឈរស្ញប់ស្ញែងនាមរបស់​យើង។ 6 គេ​មានសេចក្តីបង្រៀន​ពិត​នៅ​ក្នុង​មាត់ ហើយ​មិន​ឃើញ​មាន​អំពើ​ទុច្ចរិត​នៅ​បបូរ​មាត់​គេ​ឡើយ។ គេ​បាន​ដើរ​ជា‌មួយ​យើង​ក្នុងសេចក្ដី​សុខសាន្ត ហើយ​ទៀង​ត្រង់ ក៏​បាន​នាំ​មនុស្ស​ជា​ច្រើន​ចេញ​ពី​អំពើ​ទុច្ចរិតផង។ 7 ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​បូជាចារ្យ​រក្សា​ទុក​នូវ​ចំណោះដឹង ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ការបង្រៀន​ពី​មាត់​គេ ដ្បិត​គេ​ជា​អ្នកនាំសារ​នៃព្រះ‌អម្ចាស់​នៃពិភពទាំងមូល។ 8 តែ​អ្នក​រាល់​គ្នា​បាន​បែរចេញ​ពី​ផ្លូវនៃសេចក្តីពិត។ អ្នកបាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល​ក្នុង​ការគោរពដល់ក្រឹត្យ‌វិន័យ​ដែរ។ អ្នក​រាល់​គ្នា​បាន​ផ្តាច់សម្ពន្ឋមេត្រីរបស់​លេវី​ហើយ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ 9 «ដូច្នេះយើង​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ទី​មើល‌ងាយ ហើយអប្រិយ នៅ​ចំពោះ​មុខមនុស្សទាំង‌ឡាយ​ ពី ព្រោះអ្នក​រាល់​គ្នា​មិន​បាន​កាន់​តាម​ផ្លូវ​របស់​យើង តែផ្ទុយទៅវិញ បង្ហាញពីការចូលរួមជាមួយនឹងសេចក្តីបង្រៀនទាំងនោះវិញ​»។ 10 «តើ​យើង​ទាំង​អស់​គ្នា​មិន​មាន​ឪពុក​តែ​មួយ​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​យើង​បានជាយើងក្បត់ ម្នាក់ៗទាស់ប្រឆាំងនឹង​បង‌ប្អូន​ខ្លួន ឯង ហើយប្រមាថសម្ពន្ឋមេត្រីនៃពួកដូនតារបស់​យើង​ដូច្នេះ? 11 ពួក​យូដា​​បានកំផឹត។ ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អុីស្រា‌អែល ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។ ដ្បិត​យូដា​បានប្រមាថទី​បរិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​ស្រឡាញ់ ហើយ​បាន​រៀប​ការ​ជា‌មួយ​កូន​ស្រី​របស់​ព្រះ​ជនជាតិដទៃ។ 12 សូម​ព្រះ‌អម្ចាស់​កាត់​ចេញ​ពីត្រសាលនៃពួក​យ៉ាកុប​ទៅ ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ដូច្នេះ ជា​អ្នក​ដែល​ដែលដឹងខ្លួនហើយក៏បានឆ្លើយតប ទោះបីគេនាំយក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូលក៏ដោយ។ 13 ​អ្នក​រាល់​គ្នា​ក៏បានធ្វើនេះដែរ គឺ​អ្នក​រាល់​គ្នា​បានបិត​បាំង​អាសនា​នៃ​ព្រះ‌អម្ចាស់ ដោយ​ទឹក​ភ្នែក ដោយ​ការយំ​សោក ហើយ​ស្រែក​ថ្ងូរ ពីព្រោះព្រះ‌អង្គ​មិន​បានបែរមករកតង្វាយ​ ឬ​ទទួល​តង្វាយនោះដោយព្រះគុណពីដៃ​អ្នក​រាល់​គ្នា​ដោយ។ 14 ប៉ុន្តែអ្នកនិយាយ​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ទទួល?» ព្រោះ​ព្រះ‌អម្ចាស់ជា​សាក្សី​រវាង​អ្នក​នឹង​ប្រពន្ធអ្នក ដែល​បាន​គ្នា​​កាលពី​ក្រមុំ​កំលោះ​មក បានទាស់ប្រឆាំងដែលអ្នក​បាន​ក្បត់នឹង​នាង ទោះបីនាងបានផ្តល់ក្តីមេត្តាដល់អ្នកហើយជាប្រពន្ធស្របតាមសម្ពន្ឋមេត្រីដ៏ដោយ។ 15 តើព្រះ‌អង្គ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​តែ​មួយ​ទេ​ឬ? ហេតុអ្វីបានជាព្រះ‌អង្គ​ធ្វើ​មកតែមួយ​ដូច្នេះ? ពី​ព្រោះ​ព្រះ‌អង្គ​ចង់​ស្វែង​រក​ពូជ​បរិសុទ្ធមកពីព្រះជាម្ចាស់។ ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​អ្នក​ ហើយកុំ​​ឲ្យមិនស្មោះត្រង់​ចំពោះ​ប្រ​ពន្ធ​ដែល​បាន​គ្នាកាល​ពីក្មេងឡើយ។ 16 «ដ្បិត​យើង​ស្អប់​ការ​លះ‌លែង​គ្នា​» ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជនជាតិ​អុីស្រា‌អែល «ហើយជាអ្នកបិតបាំងសម្លៀក‌បំពាក់​ខ្លួន ដោយ​ការ​ឃោរឃៅ» ព្រះ‌បន្ទូល​របស់​ព្រះអម្ចាស់​នៃ​ពិភពទាំងមូល។ «ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​អ្នក​ ហើយកុំ​ប្រព្រឹត្ត​​ក្បត់​ឡើយ»។ 17 ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា រំខាន​ដល់​​ព្រះ‌អម្ចាស់ណាស់។ ប៉ុន្តែអ្នក​រាល់​គ្នានិយាយថា «ហេតុអ្វីបានជាយើង​បាន​រំខាន​ព្រះ‌អង្គដូចម្ដេច?» ​ដោយ​​និយាយ​ថា «អស់​អ្នក​​ដែល​ធ្វើការអាក្រក់ គឺល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់ ហើយព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ក្នុងពួក​គេ» ឬ​ «តើ​ព្រះអម្ចាស់នៃសេចក្ដី​យុត្តិ‌ធម៌នៅ​ឯ​ណា?»