ជំពូក ២៧

1 លោក​យ៉ូប​ក៏​បន្ត​សេចក្ដី​អធិប្បាយ របស់​លោក​ទៅ​ទៀត​ថា៖ 2 «ការពិតណាស់ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ព្រះ‌អង្គ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ពី​ខ្ញុំ​ចេញ គឺ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តាដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យជីវិតខ្ញុំ​ជូរ​ចត់ 3 កាល​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ហើយ​មាន​ខ្យល់​វិញ្ញាណ នៃ​ព្រះជាម្ចាស់​នៅ​ក្នុង​រន្ធ​ច្រមុះ​ខ្ញុំ​នៅ​ឡើយ នេះគឺជាអ្វីដែលខ្ញុំនឹងធ្វើ។ 4 ​បបូរ​មាត់​ខ្ញុំ​នឹង​មិន​និយាយការអាក្រក់ ហើយ​អណ្ដាត​ខ្ញុំ​ក៏​មិន​បញ្ចេញ ពាក្យ​ភូត​ភរ​ឡើយ។ 5 ​ខ្ញុំ​នឹងមិនព្រមនិយាយថា អ្នកទាំងបីត្រូវនោះទេ រហូតដល់ខ្ញុំស្លាប់ នោះខ្ញុំនៅតែមិនបដិសេធ សេចក្តីត្រឹមត្រូវនិងស្មោះត្រង់ដែរ។ 6 ខ្ញុំ​នឹង​ប្រកាន់​សេចក្ដី​សុចរិត​របស់​ខ្ញុំ ហើយខ្ញុំនឹងបោះបង់វាចោលឡើយ និងគំនិតខ្ញុំក៏មិនអាចទាញខ្ញុំចេញ ដរាបណាខ្ញុំនៅមានជីវិត។ 7 សូម​ឲ្យ​សត្រូវ​ខ្ញុំ​បាន​រាប់​ជា​មនុស្ស​អាក្រក់​ចុះ ហើយ​ឲ្យ​អ្នក​ដែល​ទាស់​នឹង​ខ្ញុំ បាន​រាប់​ជា​ទុច្ចរិត​ផង។ 8 ដ្បិត តើអ្វីទៅដែលជាក្តីសង្ឃឹមរបស់មនុស្សទមិឡ នៅពេលព្រះជាម្ចាស់បដិសេធគេ និងពេលព្រះជាម្ចាស់ដកយកជីវិតរបស់គេនោះ? 9 តើព្រះជាម្ចាស់នឹងស្តាប់សម្រែកពេលពួកគេជួបបញ្ហាដែលឬទេ?​ 10 តើនៅពេលពួកទមិឡរីករាយជាខ្លាំង តើគេដែលនឹកឃើញព្រះជាម្ចាស់គ្រប់ពេលវេលាទេ? 11 ខ្ញុំ​នឹងបង្រៀនអ្នក​រាល់​គ្នា អំពី​ព្រះ‌ហស្ថនៃ​ព្រះជាម្ចាស់ ដែល​មាន​នៅ​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ​ខ្ញុំ​មិនលាក់និងរាល់គ្នាទេ​។ 12 មើល! អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​សេចក្ដី​ទាំង​នេះ​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា នៅតែនិយាយសេចក្តីគ្មាប្រយោជន៍ទៀត? 13 នេះ​ហើយ​គឺជាវាសនា ដែល​មនុស្ស​អាក្រក់ជាមួយព្រះជាម្ចាស់ គឺ​ជា​សេចក្ដី​ដែល​មនុស្ស​សង្កត់‌សង្កិន ត្រូវ​ទទួល​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា 14 ប្រសិនបើ​​កូន​ចៅ​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង នោះ​គឺ​សម្រាប់​តែ​ដាវ​ប៉ុណ្ណោះ ហើយ​ពូជ​ពង្ស​គេ​មិន​បាន​បរិ‌ភោគ​ឆ្អែត​ទេ។ 15 ពួក​អ្នក​ដែល​រួច​ជីវិត នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត ប្រពន្ធ​របស់​គេ​ដែល​នៅ​មេម៉ាយ នឹង​មិន​យំ​កាន់​ទុក្ខ​ឲ្យ​គេ​ឡើយ។ 16 ទោះ​បើ​គេ​ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី ក៏​ត្រៀម​ទុក​សម្លៀក‌បំពាក់​ដូច​ជា​ភក់ 17 នោះ​គេ​នឹង​រៀបចំ​បាន តែ​គឺ​ពួក​សុចរិត​ជា​អ្នក​ស្លៀក​ពាក់​វិញ ហើយ​ពួក​អ្នកដែលគ្មានទោស គឺពួក​គេ​នឹងគ្នា​ចែក​ប្រាក់ក្នុងចំណោមគ្នាទៅ។ 18 ផ្ទះ​ដែល​គេ​សង់ ប្រៀប​ដូច​ជា​សំបុក​កណ្ដៀរ ឬ​ដូច​ខ្ទម​របស់​ឆ្មាំ​ចម្ការ។ 19 ពេល​ចូល​ដំណេក គេ​ជា​អ្នក​មាន ប៉ុន្តែ នេះ​ជា​លើក​ចុង​ក្រោយ​ហើយ ដ្បិត​ពេល​ភ្ញាក់​ឡើង គេ​បាត់​បង់​ទ្រព្យ‌សម្បត្តិ​អស់។ 20 ការ​ភ័យ​ខ្លាច​ធ្លាក់​មក​លើ​គេ​ដូច​ទឹក​ជំនន់ ហើយ​នៅ​ពេល​យប់ ខ្យល់​កួច​នាំ​យក​គេ​បាត់​ទៅ។ 21 ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក កន្ត្រាក់​គេ​ចេញ​បាត់​ពី​លំ‌នៅ​របស់​ខ្លួន។ 22 ខ្យល់​នោះ​បក់​បោក​ទៅ​លើ​គេ​ឥត​ត្រា​ប្រណី ធ្វើ​ឲ្យ​គេ​ខិត‌ខំ​រត់​គេច​ចេញ។ 23 អ្នក​ដទៃ​ឃើញ​ដូច្នេះ ក៏​ទះ​ដៃ​ហ៊ោ ហើយ​នាំ​គ្នា​ចំអក​នៅកន្លែង ដែល​គេ​ធ្លាប់​រស់​នៅ។