ជំពូក ២១

1 ក្រោយមកលោកយ៉ូប ឆ្លើយដោយនិយាយថា 2 «សូមស្តាប់ពាក្យខ្ញុំឲ្យបានច្បាស់ ហើយយកពាក្យនេះកម្សាន្តចិត្ត ជំនួសពាក្យអ្នកវិញ។ 3 សូមតាមខ្ញុំឲ្យទាន់ នោះខ្ញុំនឹងនិយាយ បន្ទាប់ពីខ្ញុំបាននិយាយ ចាំចំអកទៀតចុះ។ 4 ដ្បិតសម្រាប់ខ្ញុំ គឺជាការមិនសុខចិត្តជាមួយមនុស្សឬ? ហេតុអ្វីបានជាខ្ញុំមិនអាចទ្រាំបាននោះ? 5 សូមសម្លឹងមកខ្ញុំដោយភ្ញាក់ផ្អើល ហើយយកដៃមកបិទមាត់អ្នកផង។ 6 ពេលខ្ញុំគិតអំពីការឈឺចាប់របស់ខ្ញុំ គឺខ្ញុំវេទនាហើយភ័យខ្លាច និងញ័ររាង្គកាយផងដែរ។ 7 តើហេតុអ្វីបានជាមនុស្សអាក្រក់បន្តរស់នៅ រហូតដល់ចាស់ ហើយរឹងមាំនៅក្នុងអំណាចឬ? 8 ពូជពង្សរបស់ក៏បានតាំងទីរឹងមាំជាមួយពួកគេដោយតាមខ្សែរដែរ ហើយកូនចៅក៏បានចំរើនឡើង នៅចំពោះភ្នែករបស់គេដែរ។ 9 ផ្ទះរបស់ពួកគេបានរួចផុតពីការភ័យខ្លាច ម្យ៉ាងមួយទៀត ពួកគេរូចផុតពីរំពាត់របស់ព្រះជាម្ចាស់ដែរ។ 10 គោ​ឈ្មោល​របស់​គេ​ជាន់​មេ​ឥត​ខាន គោ​ញី​ក៏​បង្កើត​កូន​ឥតបាន​រលូត​ដែរ។ 11 គេ​ឲ្យ​កូន​តូចៗ​របស់​គេ ចេញ​ទៅ​ដូច​ជា​ហ្វូង​ចៀម ហើយ​កូន​ធំៗ​ក៏​លោត​កញ្ឆាត់‌កញ្ឆេង​ផង។ 12 ពួកគេ ​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែន និង​ស៊ុង ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ។ 13 ពួកគេបានចំណាយមួយថ្ងៃជាមួយទ្រព្យសម្បត្តិ ហើយគេបានធ្លាក់ទៅក្នុងស្ថាននរកដោយស្ងាត់ៗ។ 14 ពួកគេនិយាយទៅព្រះជាម្ចាស់ថា សូមចេញពីយើងទៅពីព្រោះយើងមិនចង់បានចំណេះដឹងពីព្រះអង្គទេ។ 15 តើព្រះចេស្តារ្យគឺជាអ្វី? ហេតុអ្វីបានជាយើងត្រូវថ្វាយបង្គំព្រះអង្គ?​ តើយើងបានអ្វីមកវិញបើយើងអធិស្ឋានរកព្រះអង្គ។ 16 មើល! តើទ្រព្យទាំងនោះដែលនៅក្នុងដៃទេឬអី? ខ្ញុំគ្មានអ្វីត្រូវធ្វើជាមួយនឹងយោបល់ របស់មនុស្សអាក្រកនោះទេ។ 17 តើប៉ុន្មានដងដែលចង្កៀងរបស់មនុស្សអាក្រក់ បានរលត់ទៅ ឬគ្រោះមហន្តរាយរបស់ពួកគេបានធ្លាក់មកលើគេនោះ? តើប៉ុន្មានដងដែលបានកើតឡើង គឺព្រះជាម្ចាស់បាននាំភាពទុក្ខសោក មកកាន់ពួកគេជាមួយសេចក្តីក្រោធនោះ? 18 តើប៉ុន្មានដង ដែលគេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅនោះ? 19 អ្នក​ថា ព្រះជាម្ចាស់​បាន​ប្រមូល​ទុក​អំពើ​ទុច្ចរិត របស់​មនុស្ស​សម្រាប់​កូន​ចៅ​របស់​គេ តែ​សូមព្រះ​ដាក់​ទោស​ដល់ពួក​គេ​នោះ​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។ 20 ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ ឃើញ​សេចក្ដី​វិនាស​របស់​ខ្លួន ព្រម​ទាំង​ផឹក​ស្រូប​សេចក្ដី​ក្រោធរបស់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តាផង។ 21 តើ​គេ​ខ្វល់អ្វី​ដល់​ពួក​វង្ស​របស់​ខ្លួន ដែល​នៅ​ជំនាន់​ក្រោយ បើ​កាល​ណា​ចំនួន​ខែ​នៃ​ជីវិត​គេ បាន​ផុត​ទៅ​ហើយនោះ? 22 តើ​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះជាម្ចាស់​បាន ឃើញ​ហើយ​ថា គឺ​ព្រះ‌អង្គ​ហើយ ដែល​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​ធំៗ​ផង។ 23 អ្នក​ខ្លះ​រស់​នៅ​យ៉ាង​ស្រណុក មាន​សេចក្ដី​សុខ ក៏​ស្លាប់​បាត់​ទៅ ក្នុង​កាល​ដែល​នៅ​មាន​កម្លាំង​ពេញ​ប្រាណ។ 24 រូបកាយរបស់គេ​ពេញទៅដោយទឹកដោះគោ ជាកញ្ចាក់ នៃ​ឆ្អឹង​របស់គាត់ ហើសម្នើមធ្វើឲ្យធ្វើឲ្យមានសុខភាពល្អ។ 25 អ្នក​ខ្លះ​ទៀត​ស្លាប់​ទៅ​ទាំង​មាន​ចិត្ត​ជូរ​ល្វីង មិន​ដែល​ស្គាល់​បទពិសោធន៍នៃ​សេចក្ដី​ល្អ​ឡើយ។ 26 ពួក​គេ​ដេក​ទៅ​ក្នុង​ធូលី​ដី ហើយ​ក៏​មាន​ដង្កូវចោះ​​គេ​ដូច​គ្នា។ 27 មើល! ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​យល់អ្វី​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ។ 28 ដ្បិត​អ្នក​រាល់​គ្នានិយាយ​ថា តើ​ផ្ទះ​របស់​អ្នកធំនៅ​ឯ​ណា​ពេលនេះ? តើ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នៅ​ទីណាដែរ? 29 តើ​អ្នក​រាល់​គ្នា​មិន​បាន​សួរ ពួក​អ្នក​ដំណើរ​ទេ​ឬអី? តើ​មិន​បាន​ស្គាល់​គោល​គំនិត​របស់​គេ​ដែលចង់ប្រាប់ទេ​ 30 គឺ​ថា មនុស្ស​អាក្រក់ ត្រូវ​បម្រុង​ទុក​ដល់​ថ្ងៃ​អន្តរាយ ហើយគេ​ត្រូវ​នាំ​ចេញ​ទៅ​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធនោះទេ? 31 តើ​អ្នក​ណា ​នឹងដាក់ទោសដល់ផ្លួវរបស់មនុស្សអាក្រក់ នៅចំពោះមុខគេ? តើ​អ្នក​ណា​នឹង​សង​គេ តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត? 32 ប៉ុន្តែ នឹង​ត្រូវ​សែង​គេ​នាំ​យក​ទៅ​ឯ​ទី​បញ្ចុះ​សព្វ ហើយ​នឹង​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ដែរ។ 33 គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ ហើយ​មនុស្ស​ទាំង​អស់​នឹង​ទៅ​តាម​គេ ដូច​ជា​មាន​មនុស្ស​ឥត​គណនា បាន​ទៅ​មុខ​គេ​ដែរ។ 34 តើ​អ្នក​រាល់​គ្នា​យក​សេចក្ដី​ឥត​ប្រយោជន៍ មក​កម្សាន្ត​ចិត្ត​ខ្ញុំ​ធ្វើ​អី ចម្លើយ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​កុហក?»