ជំពូកទី៣

1 នេះជាពាក្យអធិស្ឋានរបស់ព្យាការីហាបាគូក 2 ព្រះអម្ចាស់អើយ ទូលបង្គំបានឮសេចក្តីដែលព្រះអង្គមានបន្ទូល ហើយទូលបង្គំស្ងប់ស្ងែងស្នាព្រះហស្តដែលព្រះអង្គបានធ្វើ សូមសម្តែងឲ្យមនុស្សលោកបានស្គាល់ ស្នាព្រះហស្តទាំងនេះ ហើយក្នុងគ្រាដែលព្រះអង្គក្រោធ សូមនឹកចាំដល់ព្រះហឬទ័យអាណិតមេត្តារបស់ព្រះម្ចាស់ផង។ 3 ព្រះជាម្ចាស់យាងមកពីស្រុកថេម៉ាន ហើយព្រះដ៏បរិសុទ្ធយាងមកពីភ្នំប៉ារ៉ាន។ សម្រាក។ សិរីល្អរបស់ព្រះអង្គចែងចាំង ពាសពេញផ្ទៃមេឃហើយនិងផែនដីទាំងមូល គឺពេញដោយការ សរសើរតម្កើងព្រះអង្គ។ 4 សិរីរុងរឿងព្រះអង្គប្រកបទៅដោយពន្លឺដ៏ត្រចះត្រចង់ពីព្រះហស្តរបស់ព្រះអង្គដែលបង្គប់ទុកនូវព្រះចេស្តារបស់ព្រះអង្គ។ 5 ព្រះអង្គចាត់ជំងឺអាសន្នរោគឲ្យចេញពីចំពោះព្រះអង្ក ហើយព្រះអង្គយាងទៅទីណា កន្លែងនោះជំងឺរាតត្បាតនឹងចេញពីព្រះបាទរបស់ព្រះអង្គ។ 6 ព្រះអង្គឈរហើយវាស់ទំហំនៃផែនដី​ ព្រះអង្គទតធ្វើឲ្យប្រជាជាតិនំាគ្នាភ័យញាប់ញ័រ។ ភ្នំធំទាំងនោះត្រូវខ្ចាត់ខ្ចាយទៅ ហើយភ្នំតូចដែលនៅជាដរាបចុះ។ ផ្លូវរបស់ព្រះអង្គនឹងមិនសាបសូន្យឡើយ។ 7 ទូលបង្គំបានឃើញជំរំរបស់ជនជាគូសានរលាយសូន្យ ចំណែកជម្រករបស់ជនជាតិម៉ាឌានក៏ញ័រកក្រើក។ 8 តើព្រះអម្ចាស់មានព្រះហឬទ័យខ្ញាល់នឹងទន្លេទាំងនោះឬ? តើព្រះអង្កក្រោធនឹងទន្លេឬក៏ក្រោធទៅលើសមុទ្រ នៅគ្រាដែលព្រះអង្គជិះសេះនិងរទេះចម្បាំង វាយយកជ័យជម្នះមែនទេ? 9 ព្រះអង្គបានទាញធ្នូចេញ ដោយមិនមានស្រោម ហើយព្រះអង្គបានគ្រប់ព្រួញនៅលើធ្នូរបស់ព្រះអង្គ! សម្រាក។ ព្រះអង្គបានញែកផែនដីជាពីរដោយទទ្លេ។ 10 ពួកភ្នំបានឃើញព្រះអង្គ ក៏នាំគ្នាភ័យញាប់ញ័រដោយឈឺចាប់។ ទីជម្រៅនៃទឹកក៏ពុះកញ្រ្ជោលយ៉ាងខ្លាំង។ ហើយក៏ធ្វើឲ្យមានរលកធំៗ។ 11 ព្រះអាទិត្យ និងព្រះច័ន្ទក៏ឈប់នៅទីដ៏ខ្ពស់ ដើម្បីជាបំភ្លឺដល់គ្រប់ព្រួញរបស់ព្រះអង្គដែលហោះទៅ នឹងចាងពន្លឺដូចជាផ្នែកបន្ទោលមកលើលំពែងរបស់ព្រះអង្គផង។ 12 ព្រះអង្គបានយាងកាត់ផែនដីដោយកំហឹង។ ព្រះអង្គជាន់កម្ទេចប្រជាជាតិនានាដោយសេចក្តីក្រោធ។ 13 ព្រះអង្គបានយាងចេញមកដើម្បីសង្គ្រោះប្រជារាស្រ្តរបស់ព្រះអង្គ និងសង្រ្គោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង។ ព្រះអង្គវាយប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ ក៏បំផ្លាញពួកគេឲ្យវិនាសសូន្យទាំងអស់។ សម្រាក 14 ព្រះអង្គបានចាក់ទម្លុះក្បាលមេដឹកនាំរបស់ពួកគេ ដោយគ្រប់ព្រួញរបស់ពួកគេ ព្រួញទាំងនោះដូចខ្យល់ព្យុះដើម្បីកម្ចាត់កម្ចាយយើង ទាំងស្រែកហ៊ោសប្បាយ ហើយពួកគេពួនស្ទាក់ប្រហារជនក្រីក្រ។ 15 ព្រះអង្គបានធ្វើដំណើរលើសមុទ្រដោយសេះរបស់ព្រះអង្គ ដែលទឹកកំពុងបោកបក់យ៉ាងខ្លាំង។ 16 ខ្ញុំបានឮហើយខ្ញុំក៏ភ័យញ័ររន្ធត់ ហើយបបូរមាត់ខ្ញុំក៏ញ័រដោយឮសម្លេងនោះ។ ហើយឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ ខ្ញុំក៏ទន់ជើងនៅស្ងៀមឥតកម្រើក ព្រោះទន្ទឹងរង់ចាំថ្ងៃវេទនានោះដែលមកដល់ ពួកអ្នកដែលបានឈ្លានពានលើយើង។ 17 ទោះបើដើមឧទុម្ពរមិនមែនផ្កា ទំពំាងបាយជូរមិនមែនផ្លែ ហើយដើមអូលីវលែងមានប្រេង ស្រែចម្ការឥតមានបង្កើតផលជាអាហារ ហើយនិងពួកចៀមក៏បានកាត់ចេញពីក្រោល ហើយក៏លែងមានគោនៅក្នុងក្រោលទៀតដែរនោះ ការទាំងនេះគឺជាអ្វីដែលយើងនឹងធ្វើ។ 18 ចំណែកខ្ញុំវិញ ខ្ញុំនឹងអររីករាយជាមួយព្រះអម្ចាស់។ ខ្ញុំនឹងមានអំណរដ៏លើសលប់ ដោយព្រះជាម្ចាស់ជាព្រះសង្រ្គោះរបស់ខ្ញុំ។ 19 ព្រះជាម្ចាស់ជាព្រះនៃកម្លាំងរបស់ខ្ញុំ ព្រះអង្គនឹងធ្វើឲ្យជើងរបស់ខ្ញុំរត់លឿន ដូចឈ្លូស។ ព្រះអង្គប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់។ ទំនុករបស់គ្រូចម្រៀង ប្រគំដោយតន្ត្រីដែលមានខ្សែរ។