ជំពូកទី២
1
ខ្ញុំនឹងឈរចាំយាម ខ្ញុំនឹងទទ្ទឹងរង់ចាំនៅលើប៉ម ហើយខ្ញុំនឹងសម្លឹងមើលដោយយកចិត្តទុកដាក់ តើព្រះជាម្ចាស់មានបន្ទូលមកកាន់ខ្ញុំដូចម្តេច ហើយខ្ញុំគួរបែរចេញពីការរអូ៊រទាំរបស់ខ្ញុំដែរ។
2
ព្រះអម្ចាស់មានព្រះបន្ទូលតបមកខ្ញុំថា «ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះ ត្រូវឲ្យចារទុកនៅលើបន្ទះថ្ម ដើម្បីឲ្យមនុស្សងាយស្រួលអាន
3
ហើយនិមិត្តហេតុដ៏អស្ចារ្យនឹងទុកដល់វេលាកំណត់ គឺនឹងមានព្រឹត្តការណ៏កើតឡើង ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះដោយមិនខុសត្រង់ណាឡើយ ប្រសិនបើបង្អង់យូរ ចូរទទ្ទឹងរង់ចាំចុះ។ ដ្បិតព្រឹត្តការណ៏ពិតកើតមានឡើង ពិតប្រាកដមិនក្លែងក្លាយឡើយ។
4
មើល៏! មនុស្សកោងកាចនឹងត្រូវវិនាសតែមនុស្សឲ្យសុចរិតនឹងរស់នៅដោយសារជំនឿរបស់ខ្លួន
5
មួយទៀត ស្រាទំពាំងបាយជូរ ជាគ្រឿងបញ្ឆោតដល់មនុស្ស ដែលអួតបំប៉ោងមិនដែលមានចិតស្កប់ទេ គេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់ គេប្រៀបដូចជា មច្ជុរាជដែលមិនចេះស្កប់ចិត្ត ហើយគេកៀប្រមូលអស់ទាំងជាតិសាសន៏ អោយមកនៅក្រោមអំណាចរបស់ខ្លួន។
6
ប៉ុន្តែពួកគេទាំងនោះនាំគ្នានិយាយពាក្យចំអក និងប្រមាថមាក់ងាយពួកគេថា វេទនាដល់មនុស្សដែលប្រមូលទ្រព្យរបស់អ្នកដទៃ យកមកធ្វើជាទ្រព្យរបស់ខ្លួន! តើអ្នកនៅប្រព្រឹត្តដូច្នេះដល់កាលណាទៀត? ហើយអ្នកនឹងជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ
7
ម្ចាស់បំណុលនឹងក្រោកឡើងហើយនឹងខាំឯង ជាមួយរំពេច ហើយពួកគេនឹងរឹបអូសយកទ្រព្យរបស់ពួកឯង ដូចដែលឯងបានប្រព្រឹត្តចំពោះអ្នកដ៏ទៃដែរ
8
ពីព្រោះឯងបានប្លន់រឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជាតិផ្សេងៗ ក៏នឹងប្លន់រឹបអូសយកទ្រព្យសម្បត្តិពីឯងយ៉ាងនោះដែរ ព្រោះឯងបានបង្ហូរឈាមមនុស្ស ហើយប្រព្រឹត្តអំពើយ៉ាងឃោឃៅចំពោះប្រជាជនទាំងអស់ ដែលរស់នៅក្នុងទឹកដី នឹងទីក្រុងនោះផង។
9
វេទនាដល់មនុស្សដែលបានកម្រៃដោយ ការទុច្ចរិតដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់ខ្លួន ក្លាយទៅជាអ្នកមាន ហើយសង់ផ្ទះរបស់ខ្លួនយ៉ាងខ្ពស់ដើម្បីគេចផុតពីសេចក្តីអាក្រក់។
10
ឯងគិតគូរបង្កើតសេចក្តីអាម៉ាសដល់ក្រុមគ្រួសារឯង ដោយឯងកម្ទេចជាតិសាសន៏ជាច្រើន ដូច្នេះឯងនឹងធ្វើឲ្យជីវិតរបស់ឯងត្រូវវិនាស
11
ដ្បិតថ្មកំផែងក្រុងក៏ចោទប្រកាន់ឯងដែរ ហើយឈើធឹ្នមនឹងស្រែកបន្ទរយល់ស្របផងដែរ។
12
វេទនាដល់អ្នកណាដែលបានសង់ទីក្រុង ដោយបង្ហូរឈាមនឹងប្រព្រឹត្តអំពើទុច្ចរិត
13
តើព្រះអម្ចាស់នៃពិភពលោកទាំងមូលនឹងធ្វើឲ្យស្នាដៃរបស់ជាតិសាសន៍រលាយទៅ ក្នុងភ្លើង ហើយអោយកិច្ចការដែលជាតិសាសន៍ប្រឹងប្រែងទាំងប៉ុន្មាន ទៅជាគ្មានប្រយោជន៍?
14
សមុទ្រពោពេញដោយទឹក យ៉ាងណា នៅផែនដីក៏ពេញដោយចំណេះដឹងនិងសិរីរុងរឿងរបស់ព្រះអម្ចាស់យ៉ាងនោះដែរ។
15
វេទនាដល់អ្នកណាដែលបង្អកស្រាដល់អ្នកជិតខាងខ្លួនប្រៀបបាននឹងពឹសពុលឲ្យអ្នកដ៏ទៃផឹកស្រវឹង ដើម្បីបានមើលការអាក្រាតរបស់គេ។
16
ឯងនឹងមិនទទួលបានកិត្តិយសទេ ផ្ទុយទៅវិញនឹងទទួលបានភាពអាម៉ាសយ៉ាងខ្លាំងវិញ។ ចូរផឹកស្រានេះខ្លួនឯង ហើយបើកភាពអាក្រាតរបស់ឯង ដែលមិនកាត់ស្បែកឲ្យគេឃើញទៅ ព្រះអម្ចាស់នឹងបែទៅដាក់ទោសឯង ដោយព្រះហស្តស្តាំរបស់ព្រះអម្ចាស់ ការរុងរឿងរបស់ឯងនឹងក្លាយទៅជាភាពអាម៉ាស់វិញ។
17
ឯងមុខជាត្រូវបំផ្លាញ ដោយព្រោះតែអំពើ ឃោឃៅដែលឯងបានប្រព្រឹត្តនៅលីបាណូន ឯងបានសម្លាប់សត្វយ៉ាងព្រៃផ្សៃ ដែលនាំឲ្យពួកវាភ័យខ្លាច។ ដោយព្រោះឈាមមនុស្ស ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះប្រជាជនទាំងអស់ដែលរស់នៅលើទឹកដីនឹងទីក្រុងផ្សេងៗផង។
18
តើជាងឆ្លាក់រូបបដិមាករទទួលបានប្រយោជន៏អ្វី? គេប្រើរូបដែលធ្វើពីលង្ហិនដើម្បីប្រៀនប្រដៅសេចក្តីកំភូតនោះ ហេតុអ្វីបានជាជាងចម្លាក់ផ្ញើជីវិតលើព្រះក្លែងក្លាយ មិនចេះនិយាយហើយជារូបដែលគេសូនដោយដៃខ្លួនឯងដូច្នោះ។
19
វេទនាដល់អ្នកណាដែលនិយាយទៅកាន់រូបឈើថា សូមក្រោកឡើង! ឬនិយាយទៅកាន់ថ្ម ដែលមិនចេះនិយាយថា សូមតើនឡើង! តើថ្មទាំងនេោះអាចបង្រៀនបានឬ? មើល៍! គេស្រោបវាដោយមាស និងប្រាក់ តែសុទ្ធសឹងតែជារូបដែលគ្មានវិញ្ញាណ។
20
ឯព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ចូរឲ្យផែនដីទាំងមូលស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្រ្តរបស់ព្រះអង្គ»។