ជំពូក ៩

1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេនៅក្នុងទីរហោស្ថានស៊ីណាយ នៅខែមួយ នៅឆ្នាំទីពីរ បន្ទាប់ពី ពួកគេចេញពីទឹកដីអេស៊ីប។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរឲ្យប្រជាជនអ៊ីស្រាអែលកាន់តាមពិធីបុណ្យចម្លង​ នៅ​វេលា​ដែល​បាន​កំណត់ទុក។ 3 នៅថ្ងៃទីដប់បួន ខែនេះ នៅពេលល្ងាច អ្នកត្រូវកាន់តាមពិធីបុណ្យចម្លង​ នៅវេលាដែលបានកំណត់ទុក។ អ្នកត្រូវកាន់តាមវា ធ្វើតាមគ្រប់ទាំងបទបញ្ជា ហើយស្តាប់បង្គាប់តាមបញ្ញត្តិដែលទាក់ទងនឹងពិធីបុណ្យនេះ»។ 4 ដូច្នេះ លោកម៉ូសេបានប្រាប់ដល់ប្រជាជនអ៊ីស្រាអែល ឲ្យពួកគេកាន់តាមពិធីបុណ្យចម្លង។ 5 ដូច្នេះ ពួកគេក៏កាន់តាមពិធីបុណ្យចម្លងនៅក្នុងខែមួយ ថ្ងៃទីដប់បួនក្នុងខែនោះ​ នៅពេលល្ងាច នៅឯទីរហោស្ថានស៊ីណាយ។ ប្រជាជនអ៊ីស្រាអែលបានធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេឲ្យធ្វើ។ 6 មានបុរសមួយចំនួនដែលបានសៅហ្មងដោយសារបានប៉ះពាល់សាកសព។ ពួកគេមិនអាចចូលរួមពិធីបុណ្យចម្លងនៅថ្ងៃនោះទេ។ ពួកគេបានចូលមកចំពោះលោកម៉ូសេ និងលោកអ៊ើរ៉ុននៅថ្ងៃដដែលនោះ។ 7 អ្នកទាំងអស់នោះបាននិយាយមកកាន់លោកម៉ូសេថា៖ «យើងសៅហ្មងដោយសារសាកសពរបស់មនុស្សស្លាប់ម្នាក់។ ហេតុអ្វីបានជាលោកហាមយើងមិនឲ្យថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់នៅវេលាកំណត់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលដូច្នេះ?»។ 8 លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចាំខ្ញុំស្តាប់អ្វីដែលព្រះអម្ចាស់នឹងបង្គាប់អ្វីដល់អ្នករាល់គ្នាសិន»។ 9 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 10 «ចូរប្រាប់ប្រជាជនអ៊ីស្រាអែលថា៖ «ប្រសិនបើ នរណាម្នាក់នៅក្នុងចំណោមអ្នក ឬកូនចៅរបស់អ្នកមានភាពសៅហ្មងដោយសារសាកសពមួយ ឬធ្វើដំណើរឆ្ងាយ ពួកគេអាចចូលរួមពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បានដែរ»។ 11 ពួកគេត្រូវ​ប្រារព្ធ​ពិធី​បុណ្យចម្លងនៅខែទីពីរនៅថ្ងៃទីបួននៅពេលល្ងាច។ ពួកគេត្រូវហូបវាជាមួយនឹងនំប៉័ងឥតមេ និង​បន្លែ​ល្វីង។ 12 ពួកគេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​សល់​រហូត​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ដែរ។ ពួក​គេ​ត្រូវ​ធ្វើ​តាម​ច្បាប់​ទាំង​អស់​សម្រាប់​ពិធី​បុណ្យចម្លង។ 13 ប៉ុន្តែ បើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទេ ប៉ុន្តែ អ្នកនោះមិនបានប្រារព្ធពិធីបុណ្យនេះទេ ត្រូវកាត់អ្នកនោះចេញពីប្រជាជនរបស់ខ្លួន ព្រោះគាត់មិនបានថ្វាយយញ្ញបូជាដែលព្រះអម្ចាស់បានតម្រូវនៅដែលបានវេលាកំណត់នៅក្នុងឆ្នាំនោះឡើយ។ អ្នកនោះត្រូវទទួលទោសនៃអំពើបាបរបស់ខ្លួន។ 14 ប្រសិនបើ ជនបរទេសនៅក្នុងចំណោមអ្នក ហើយបានប្រារព្ធពិធីបុណ្យចម្លង ដើម្បីការថ្វាយកិត្តិយសដល់ព្រះអម្ចាស់ គេអាចប្រារព្ធបាន ហើយធ្វើតាមបង្គាប់គ្រប់យ៉ាង កាន់តាមច្បាប់នៃពិធីបុណ្យចម្លង ហើយស្តាប់បង្គាប់តាមបញ្ញត្តិសម្រាប់ជនបរទេស និងសម្រាប់មនុស្សទាំងអស់ដែលកើតនៅក្នុងទឹកដីនេះ»។ 15 នៅថ្ងៃដែលព្រះពន្លាត្រូវបានដំឡើង ពពកបានគ្របបាំងព្រះពន្លា គឺត្រសាលនៃសម្ពន្ធមេត្រី។ នៅពេលល្ងាច ពពកបានគ្របលើព្រះពន្លា។ វាមានទ្រង់ទ្រាយដូចជាភ្លើងរហូតដល់ព្រឹក។ 16 វាបន្តនៅបែបនោះឯង។ ពពកបានគ្របបាំងព្រះពន្លា ហើយមានទ្រង់ទ្រាយដូចជាភ្លើងនៅពេលយប់។ 17 នៅពេលពពកហោះឡើងចេញពីព្រះពន្លា ប្រជាជនអ៊ីស្រាអែលនាំគ្នាចេញដំណើរ ដើម្បីបន្តដំណើររបស់ពួកគេបន្តទៀត។ នៅពេលណា ពពកឈប់ ប្រជាជននឹងបោះជំរំនៅទីនោះ។ 18 ប្រជាជនអ៊ីស្រាអែលនាំគ្នាធ្វើដំណើរ តាមបង្គាប់ព្រះអម្ចាស់ ហើយបោះជំរំក៏តាមបង្គាប់របស់ព្រះអម្ចាស់ដែរ។ នៅពេលពពកឈប់នៅលើព្រះពន្លា ពួកគេស្នាក់នៅក្នុងជំរំរបស់ពួកគេ។ 19 នៅពេលពពកបន្តនៅលើព្រះពន្លាជាច្រើនថ្ងៃ នោះប្រជាជនអ៊ីស្រាអែលធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយមិនធ្វើដំណើរឡើយ។ 20 ពេលខ្លះ ពពកនៅកន្លែងដដែលពីរបីថ្ងៃនៅលើព្រះពន្លា។ នៅក្នុងករណីនេះ ពួកគេស្តាប់បង្គាប់តាមបញ្ជារបស់ព្រះអង្គ ពួកគេនាំគ្នាបោះជំរំ ហើយបន្ទាប់មក ពួកគេចេញដំណើរតាមបញ្ញារបស់ព្រះអង្គ។ 21 ពេលខ្លះ ពពកស្ថិតនៅលើជំរំតាំងពីល្ងាចរហូតដល់ព្រឹក។ នៅពេល ពពកហើរឡើងនៅពេលព្រឹក ពួកគេចេញដំណើរ។ ប្រសិនបើ វាបន្តនៅពីរបីថ្ងៃ ហើយមួយយប់ ពួកគេមិនចេញដំណើរឡើយ លើកលែងតែ ពពកហើរឡើង ទើបពួកគេបន្តដំណើរ។ 22 ប្រសិនបើ ពពកស្ថិតនៅលើព្រះពន្លាពីរបីថ្ងៃ មួយខែ ឬមួយឆ្នាំ ឬនៅយូរប៉ុណ្ណាក្តី ប្រជាជនអ៊ីស្រាអែលនាំគ្នាបន្តបោះជំរំនៅទីនោះ មិនចេញដំណើរឡើយ។ ប៉ុន្តែ នៅពេលពពកហើរឡើង ពួកគេក៏រៀបចំចេញដំណើររបស់ពួកគេទៀត។ 23 ពួកគេបានបោះជំរំតាមបង្គាប់របស់ព្រះអម្ចាស់ ហើយពួកគេចេញដំណើរតាមបង្គាប់របស់ព្រះអង្គ។ ពួកគេបានស្តាប់បង្គាប់តាមបញ្ជារបស់ព្រះអម្ចាស់ដែលបានប្រទានតាមរយៈលោកម៉ូសេ។