ជំពូក ៣៥

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិតទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូថា៖ 2 «ចូរ​បង្គាប់កូនចៅ​អ៊ីស្រា‌អែល​ឲ្យ​ប្រគល់​ទឹកដីខ្លះដែល​ជា​ចំណែករបស់ពួកគេឲ្យ​ពួក​លេវី​ផង។ ពួក​គេ​ត្រូវឲ្យ​ក្រុងដើម្បី​ពួកលេវីបាន​រស់នៅ ហើយ​​វាលស្មៅ​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​​ផង​ដែរ។ 3 ដូច្នេះ ពួកពួកលេវី​នឹង​មាន​ក្រុងទាំងនេះ​សម្រាប់​រស់​នៅ។ រីឯវាលស្មៅនឹង​បាន​សម្រាប់​ហ្វូង​សត្វ និង​សម្រាប់​សត្វ​ពាហនៈ​ឯ​ទៀតៗរបស់ពួកគេ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ។ 4 វាលស្មៅនៅ​ជុំ‌វិញ​ទីក្រុងដែល​​ប្រគល់​ឲ្យ​ពួក​លេវីនោះ ត្រូវ​​គិត​ចាប់​ពី​កំពែង​ក្រុង​ចេញ​ទៅ​ក្រៅ ចម្ងាយ​មួយ​ពាន់​ហត្ថគ្រប់ទិសទាំងអស់។ 5 អ្នករាល់គ្នា​ត្រូវវាស់ខាងក្រៅទីក្រុង​នៅទិស​ខាងកើតពីរ​ពាន់ហត្ថ​ នៅទិស​ខាង​ត្បូងពីរពាន់​ហត្ថ​នៅ​ នៅ​ទិស​ខាង​លិចពីរពាន់​ហត្ថ​ និងនៅទិស​ខាង​ជើង​​ពីរពាន់​ហត្ថ​។ នេះ​ជា​វាលស្មៅសម្រាប់ក្រុង​របស់​ពួក​គេ។ ​ទីក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដី​នោះ។ 6 ​ទី​ក្រុង​ទាំង​ប្រាំមួយ ដែល​អ្នក​រាល់​គ្នា​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​ឲ្យ​មាន​ទី​ក្រុង​សម្រាប់ជាជម្រក។ អ្នក​រាល់គ្នា​ត្រូវ​ទុក​កន្លែងទាំងនេះ​សម្រាប់​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​មនុស្ស​បាន​រត់​ភៀសខ្លួនទៅ។ 7 អ្នករាល់គ្នា​ត្រូវ​ឲ្យ​ទី​ក្រុង​សែសិបពីរ​​​​ទៀតដល់ពួក​គេ​។ ដូច្នេះ ​ទី​ក្រុងទាំងអស់​ដែល​ត្រូវ​ឲ្យ​ដល់​ពួក​លេវី នោះ​មានចំនួនសែសិបប្រាំបី។ អ្នក​រាល់គ្នា​​ក៏ត្រូវ​ប្រគល់វាលស្មៅសម្រាប់ក្រុងនីមួួៗផងដែរ។ 8 កុល‌សម្ព័ន្ធធំជាង​គេ​របស់កូន​ចៅ​​អ៊ីស្រា‌អែល​ គឺ​កុល‌សម្ព័ន្ធដែល​​មាន​ដី​ច្រើន ត្រូវ​ប្រគល់​ក្រុង​ឲ្យ​​ច្រើន ហើយ​កុល‌សម្ព័ន្ធតូច ត្រូវ​ឲ្យ​ក្រុង​តិច​»។ ​កុល‌សម្ព័ន្ធនីមួយៗត្រូវប្រគល់ឲ្យ​ពួក​លេវី តាម​ចំណែក​ដែល​ពួក​គេ​ទទួល​បាន។ 9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ​ថា៖ 10 «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែលថា៖ «នៅពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន​រួច​ហើយ 11 នោះអ្នក​រាល់គ្នា​ត្រូវ​​ជ្រើស​រើស​យក​ក្រុង​ខ្លះ​សម្រាប់ទុកជាកន្លែង​ឲ្យអ្នកណា​ដែលបាន​សម្លាប់មនុស្ស​ដោយ​អចេតនា​ភៀសខ្លួន​មក​ជ្រក។ 12 ក្រុង​ទាំង​នោះ​ជា​ជម្រក​របស់​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​អ្នក​សង‌សឹក។ ធ្វើ​ដូច្នេះ អ្នក​ដែលត្រូេវ​ជាប់ចោទនោះនឹង​មិន​ត្រូវ​សម្លាប់មុន​ពេល​ឈរ​​កាត់​ក្ដីនៅ​ចំពោះ​មុខសហគមន៍ឡើយ។ 13 អ្នក​​រាល់គ្នា​ត្រូ​វ​ជ្រើសរើស​ក្រុង​ប្រាំ​មួយ​សម្រាប់ធ្វើ​ជា​ក្រុង​ជម្រក។ 14 គឺ​អ្នក​ត្រូវ​ឲ្យ​ក្រុង​ជម្រក​បី​​ស្ថិត​នៅ​ឯនាយ​ទន្លេ​យ័រដាន់ និងក្រុង​បី​ទៀត​នៅ​ក្នុង​ស្រុក​កាណាន។ ក្រុង​ទាំង​នេះ​គឺ​សម្រាប់ជា​ក្រុង​ជម្រក។ សម្រាប់កូន​ចៅ​អ៊ីស្រា‌អែល សម្រាប់​ជន​បរ‌ទេស និង​សម្រាប់អស់អ្នក​​កំពុង​រស់​នៅ​ជា​មួយអ្នក​រាល់​គ្នា។ 15 ក្រុង​ទាំង​ប្រាំមួយ​នេះ​គឺសម្រាប់ទុកជាកន្លែង​ឲ្យអ្នកណា​ដែលបាន​សម្លាប់មនុស្ស​ដោយ​អចេតនា​ភៀសខ្លួន​មក​ជ្រក។ 16 ប៉ុន្ដែ ​ប្រសិន​បើ​ជនជាប់ចោទ​នោះ ​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ដែក វាយ​ជនរងគ្រោះ​​ ហើយប្រសិនបើ​ជនរងគ្រោះនោះស្លាប់ ជនជាប់ចោទ​នោះ​គឺជា​ឃាតក។ គេ​ត្រូវ​តែ​ទទួល​ទោស​ដល់ស្លាប់។ 17 ប្រសិន​បើ​ជនជាប់ចោទនោះ​កាន់​ដុំ​ថ្ម​វាយជនរងគ្រោះ ដែល​អាច​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់បាន ហើយប្រសិនបើ​ជនរងគ្រោះនោះ​ស្លាប់ ជនជាប់ចោទ​នោះ​គឺជា​ឃាតក។ គេ​ត្រូវ​តែ​ទទួល​ទោសដល់ស្លាប់។ 18 ប្រសិន​បើ​ជនជាប់ចោទយក​របស់​អ្វី​មួយ​ធ្វើ​ពី​ឈើ វាយ​អ្នក​​វាយគ្រោះ​ ដែល​អាច​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់បាន ហើយប្រសិនបើ​ ជនរងគ្រោះនោះស្លាប់ ជនជាប់ចោទនោះ គឺជា​ឃាតករ។ គេ​ត្រូវ​តែ​ទទួល​ទោសដល់ស្លាប់។ 19 ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​​ឈាម នោះ​ត្រូវ​តែ​សម្លាប់ឃាតកនោះ​វិញ។ នៅ​ពេល​អ្នក​សងសឹក​ជួប​ប្រទះ​ឃើញ​អ្នក​នោះ​វេលាណា​​ អ្នក​​ត្រូវ​សង‌សឹក​នឹង​​ឈាមនោះ​ត្រូវ​តែ​សម្លាប់ឃាតកនោះ 20 ប្រសិនបើ​អ្នក​នោះ​បានវាយ​គេ​ដោយ​ចិត្ត​ស្អប់ ឬ​បានលប​ចោល​គេ​នឹង​អ្វីមួយ ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ 21 ឬ​បាន​វ៉ៃ​គេនឹង​ដៃ​​ដោយ​ចិត្តស្អប់ ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ នោះ​ជន​ជាប់ចោទ​ដែល​វ៉ៃ​គេ​នោះ ត្រូវ​តែ​ទទួល​ទោស​ដល់ស្លាប់។​ គេ​គឺ​ជា​ឃាតក ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាមនោះ​ត្រូវ​សម្លាប់ឃាតករ​នោះ​វិញ ក្នុង​វេលា​ដែល​ជួប​ឃាតករនោះ។ 22 ប៉ុន្តែ ប្រសិន​បើ​ជនជាប់ចោទស្រាប់តែវាយ​ជនរងគ្រោះដោយ​អចេតនា ទាំងគ្មានចិត្តសម្អប់សោះ ឬ​មិន​​បាន​លបចោល​របស់​អ្វី​មួយ​ទៅ​លើ​ជនរងគ្រោះ 23 ដែល​អាច​ធ្វើ​ឲ្យ​ជនរង​គ្រោះ​​ស្លាប់ ជនជាប់ចោទ​នោះ​មិន​មែន​ជា​​សត្រូវ​របស់ជនរងគ្រោះទេ គាត់គ្មានបំណង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ឈឺចាប់ទេ។ ប៉ុន្តែ​ នេះ​ជាអ្វី​ដែល​អ្នក​រាល់គ្នាត្រូវ​ធ្វើ បើជនរងគ្រោះនោះ​ស្លាប់។ 24 ក្នុងករណីសហគមន៍​ត្រូវ​សម្រុះ‌សម្រួល​រវាង​ជន​ជាប់ចោទ និង​អ្នកសង‌សឹកនឹង​ឈាម តាម​មូលដ្ឋានច្បាប់ 25 សហគមន៍​ត្រូវ​រំដោះ​ជនជាប់ចោទនោះ ពី​កណ្ដាប់​ដៃ​របស់​អ្នក​សង‌សឹកនឹង​ឈាម។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ភៀស​ខ្លួន​ទៅ ហើយគាត់ត្រូវ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មហា​បូជា‌ចារ្យ ដែល​បាន​តែង‌តាំង​ដោយ​ប្រេងបរិសុទ្ធក្នុងជំនាន់នោះស្លាប់។ 26 ប៉ុន្ដែ ប្រសិន​បើ​ជនជាប់ចោទ​ចេញ​ហួសព្រំប្រទល់ក្រុង​​ជម្រកដែលខ្លួនរត់ភៀសខ្លួន​ទៅនោះ 27 ហើយ​អ្នក​សង​សឹក​នឹង​ឈាម​ ជួប​គាត់​នៅ​ខាង​ក្រៅ​ព្រំប្រទល់ក្រុង​ជម្រក រួច​សម្លាប់​គាត់ជនជាប់ចោទ អ្នក​សង‌សឹកនឹងឈាម​នោះ​គ្មាន​ទោសជាឃាតកទេ។ 28 នេះ​ព្រោះ​តែ​ជនជាប់ចោទត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រហូត​ដល់​មហា​បូជា‌ចារ្យ​ស្លាប់។ បន្ទាប់ពី​មហា​បូជា‌ចារ្យ​ស្លាប់ ទើប​ជនជាប់ចោទអាច​វិល​ត្រលប់ទៅស្រុក​ដែល​គាត់មាន​លំ‌នៅ‌ដ្ឋាន​របស់​ខ្លួន​វិញបាន។ 29 ទាំងនេះជា​ច្បាប់បញ្ញត្តសម្រាប់អ្នក​រាល់​នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។ 30 អ្នក​ណា​ក៏​​ដោយ​ដែល​សម្លាប់មនុស្ស​ម្នាក់ គេត្រូវ​សម្លាប់​ឃាតក​នោះវិញ នៅ​ពេល​ដែលមាន​សាក្សី​ជា​ច្រើន​ធ្វើ​បន្ទាល់។ ប៉ុន្តែ បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាចសម្លាប់ជននោះ​បាន​ឡើយ។ 31 អ្នក​រាល់គ្នាក៏មិន​ត្រូ​វទទួល​សំណូក​អ្វី​នឹង​លោះ​ជីវិតឃាតករ​ដែល​ជាប់ចោទ​ពី​បទ​មនុស្ស​ឃាតឡើយ។ ត្រូវ​​តែ​សម្លាប់​អ្នក​នោះ​កុំ​ខាន 32 ក៏​មិន​ត្រូវ​ទទួល​សំណូក​អ្វី​នឹង​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​ក្នុង​​ក្រុងជម្រកនោះដែរ។ អ្នក​រាល់គ្នា​មិនត្រូឲ្យគេ​​​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​របស់គាត់វិញ រហូត​ដល់​មមហា​បូជា‌ចារ្យ​ស្លាប់។ 33 មិន​ត្រូវ​បំពុល​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​តាមរបៀប​នេះ​ឡើយ ដ្បិត​​ឈាម​របស់ឃាតកនឹង​បំផុល​ស្រុកនោះ​។ គ្មាន​តង្វាយធួន​ណាអាចលោះ​ស្រុកនោះបានឡើយ នៅពេល​ឈាម​បាន​ស្រក់លើ​ស្រុកនោះហើយ គឺមាន​តែ​ឈាម​នៃ​អ្នក​ដែល​បាន​កម្ចាយ​ឈាម​នោះ​ប៉ុណ្ណោះ​។ 34 ដូច្នេះ ​អ្នក​រាល់គ្នានមិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅទៅ​ជា​សៅ‌ហ្មង​ឡើយ ពី​​ព្រោះ​យើង​ក៏​នៅ​ក្នុងស្រុកនោះ​ដែរ។ ដ្បិត​ យើង​ជា​ព្រះ‌អម្ចាស់ ដែលរស់នៅក្នុង​ចំណោមកូន​ចៅអ៊ីស្រា‌អែល»។