ជំពូក ១
1
ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេនៅក្នុងត្រសាលប្រជុំនៅទីរហោស្ថានភ្នំស៊ីណាយ។ ការនេះបានកើតឡើងនៅថ្ងៃទីមួយនៃខែទីពីរ នៅក្នុងអំឡុងឆ្នាំទីពីរបន្ទាប់ពីជនជាតិអ៊ីស្រាអែលបានចេញពីទឹកដីអេស៊ីប។ ព្រះអម្ចាស់បានមានបន្ទូលថា៖
2
«ចូររាប់ចំនួនបុរសជនជាតិអ៊ីស្រាអែលទាំងអស់តាមអំបូរនីមួយៗ និងគ្រួសាររបស់ឪពុកពួកគេ។ ចូររាប់ពួកគេតាមឈ្មោះ។ ចូររាប់ប្រុសៗទាំងអស់ បុរសម្នាក់ៗ។
3
គឺអ្នកដែលមានអាយុម្ភៃឆ្នាំ និងចាស់ជាង។ ចូររាប់មនុស្សទាំងអស់ដែលអាចប្រយុទ្ធបាន ដូចជាទាហានរបស់អ៊ីស្រាអែល។ អ្នក និងអ៊ើរ៉ុនត្រូវកត់ត្រាចំនួនបុរសនៅក្នុងអង្គភាពរបស់ពួកគេ។
4
ក្នុងអំបូរនីមួយៗត្រូវមានបុរសម្នាក់ ដែលជាមេនៃអំបូរ ត្រូវបម្រើជាមួយអ្នក ក្នុងនាមជាអ្នកដឹកនាំកុលសម្ព័ន្ធរបស់គាត់។ អ្នកដឹកនាំនីមួយៗត្រូវនាំពួកប្រុសៗដែលជាអ្នកប្រយុទ្ធ ដើម្បីកុលសម្ព័ន្ធរបស់ខ្លួន។
5
ឈ្មោះទាំងនេះគឺជាឈ្មោះរបស់អ្នកដឹកនាំដែលត្រូវចូលរួមប្រយុទ្ធជាមួយអ្នក។ មកពីកុលសម្ព័ន្ធលោករូបេន មានលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ
6
មកពីកុលសម្ព័ន្ធលោកស៊ីម្មាន មានលោកស្លូមាលជាកូនរបស់លោកស៊ូរីសាដាយ។
7
មកពីកុលសម្ព័ន្ធលោកយូដា មានលោកណាសូន ជាកូនរបស់លោកអមីណាដាប់។
8
មកពីកុលសម្ព័ន្ធលោកអ៊ីសាខារ មានលោកនេថានេល ជាកូនរបស់លោកស៊ូហារ។
9
មកពីកុលសម្ព័ន្ធលោកសាប់យូឡូន មានលោកអេលាប ជាកូនរបស់លោកហេឡូន។
10
មកពីកុលសម្ព័ន្ធលោកអេប្រាអ៊ីម ដែលជាកូនប្រុសរបស់លោកយ៉ូសែប មានលោកអេលីសាម៉ា ជាកូនប្រុសរបស់លោកអាំមីហ៊ូដ មកពីកុលសម្ព័ន្ធម៉ាណាសេ មានលោកកាម៉ាលាល ជាកូនរបស់លោកផ្តាស៊ើរ។
11
មកពីកុលសម្ព័ន្ធលោកបេនយ៉ាមីន មានលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី។
12
មលពីកុលសម្ព័ន្ធលោកដាន់ មានលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ។
13
មកពីកុលសម្ព័ន្ធលោកអេស៊ើរ មានលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន។
14
មកពីកុលសម្ព័ន្ធកាដ មានលោកអេលាសាប់ ជាកូនរបស់លោកដេហូអែល។
15
មកពីកុលសម្ព័ន្ធលោកណែបថាលី មានលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន់។
16
បុរសទាំងនេះគឺជាអ្នកដែលបានជ្រើសរើសពីប្រជាជន។ ពួកគេជាមេដឹកនាំនៃកុលសម្ព័ន្ធបុព្វបុរសរបស់ពួកគេ។ ពួកគេគឺជាអ្នកដឹកនាំរបស់អំបូរនៅក្នុងអ៊ីស្រាអែល។
17
លោកម៉ូសេ និងលោកអ៊ើរ៉ុនបានយកបុរសទាំងនេះ ដែលបានកត់ឈ្មោះ
18
និងរួមជាមួយពួកប្រុសៗដែលបានប្រមូលពីសហគមន៍អ៊ីស្រាអែលទាំងអស់នៅក្នុងថ្ងៃទីមួយនៃខែទីពីរ។ ពេលនោះ បុរសម្នាក់ៗមានអាយុម្ភៃឆ្នាំឡើងទៅ បានបានបង្ហាញអត្តសញ្ញាណនៃវង្សត្រកូលរបស់ពួកគេ។ ពួកគេបានចុះឈ្មោះអំបូរ និងគ្រួសារ ព្រមទាំងតាមពូជពង្ស ដែលពីមកខ្សែស្រឡាយរបស់ពួកគេ។
19
នោះ លោកម៉ូសេបានកត់ត្រាចំនួនរបស់ពួកគេនៅក្នុងទីរហោស្ថានស៊ីណាយ ដូច ព្រះអម្ចាស់បានបង្គាប់ដល់គាត់ឲ្យធ្វើ។
20
មកពីពូជពង្សរបស់លោករូបេន ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែល រាប់តាមឈ្មោះរៀងខ្លួន និង ប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងតាមគ្រួសាររបស់ពួកគេ។
21
មកពីកុលសម្ព័ន្ធលោករូបេន ពួកគេរាប់បុរសបានចំនួន ៤៦៥០០នាក់។
22
មកពីពូជពង្សរបស់លោកស៊ីម្មាន រាប់តាមឈ្មោះរៀងខ្លួន និងប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងតាមគ្រួសាររបស់ពួកគេ។
23
មកពីកុលសម្ព័ន្ធលោកស៊ីម្មាន ពួកគេរាប់បុរសបានចំនួន ៥៩ ៣០០ នាក់។
24
មកពីពូជពង្សរបស់លោកកាដ រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
25
មកពីកុលសម្ព័ន្ធលោកកាដ ពួកគេរាប់បុរសបានចំនួន ៤៥ ៦៥០ នាក់។
26
មកពីពូជពង្សរបស់លោកយូដា រាប់តាមឈ្មោះរៀងខ្លួន និងបុរសដែលមានអាយុម្ភៃឆ្នាំឡើងទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
27
មកពីកុលសម្ព័ន្ធលោកយូដា ពួកគេរាប់បុរសបានចំនួន ៧៤ ៦០០ នាក់។
28
មកពីពូជពង្សរបស់លោកអ៊ីសាខារ រាប់តាមឈ្មោះរៀងខ្លួន និងបុរសទាំងអស់ ដែលមានអាយុម្ភៃឆ្នាំឡើងទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
29
មកពីកុលសម្ព័ន្ធលោកអ៊ីសាខារ ពួកគេរាប់បុរសបានចំនួន ៥៤ ៤០០នាក់។
30
មកពីពូជពង្សរបស់លោកសាប់យូឡូន រាប់តាមឈ្មោះរៀងខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
31
មកពីកុលសម្ព័ន្ធលោកសាប់យូឡូន ពួកគេរាប់បុរសបានចំនួន ៥៧ ៤០០ នាក់។
32
មកពីពូជពង្សរបស់លោកអេប្រាអ៊ីម កូនប្រុសរបស់លោកយ៉ូសែបរាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
33
មកពីកុលសម្ព័ន្ធលោកអេប្រាអ៊ីម ពួកគេរាប់បុរសបានចំនួន ៤០ ៥០០ នាក់។
34
មកពីពូជពង្សរបស់លោកម៉ាណាសេ រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
35
មកពីកុលសម្ព័ន្ធលោកម៉ាណាសេ ពួកគេរាប់បុរសបានចំនួន ៣២ ២០០ នាក់។
36
មកពីពូជពង្សរបស់លោកបេនយ៉ាមីន រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
37
មកពីកុលសម្ព័ន្ធលោកបេនយ៉ាមីន ពួកគេរាប់បុរសបានចំនួន ៣៥ ៤០០ នាក់។
38
មកពីពូជពង្សរបស់លោកដាន់ រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
39
មកពីកុលសម្ព័ន្ធលោកដាន់ ពួកគេរាប់បុរសបានចំនួន ៦២ ៧០០ នាក់។
40
មកពីពូជពង្សរបស់លោកអេស៊ើរ រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ ដែលមានអាយុម្ភៃឆ្នាំឡើងទៅ ចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
41
មកពីកុលសម្ព័ន្ធលោកអេស៊ើរ ពួកគេរាប់បុរសបានចំនួន ៤១ ៥០០ នាក់។
42
មកពីពូជពង្សរបស់លោកណែបថាលី រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
43
មកពីកុលសម្ព័ន្ធលោកណែបថាលី ពួកគេរាប់បុរសបានចំនួន ៥៣ ៤០០ នាក់។
44
លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់នេះ ជាមួយនឹងបុរសទាំងដប់ពីរ ដែលនឹកនាំកុលសម្ព័ន្ធទាំងដប់ពីរបស់អ៊ីស្រាអែល។
45
ដូច្នេះ បុរសទាំងអស់របស់អ៊ីស្រាអែលចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង មនុស្សទាំងអស់អាចចេញទៅធ្វើសង្គ្រាមបាប ត្រូវបានរាប់តាមគ្រួសារនីមួយៗរបស់ពួកគេ។
46
ពួកគេរាប់បានបុរសចំនួន ៦០៣ ៥៥០ នាក់។
47
ប៉ុន្តែ បុរសដែលមានពីពូជពង្សរបស់លេវីមិនបានរាប់ទេ
48
ពីព្រោះព្រះអម្ចាស់បានមានបន្ទូលនឹងលោកម៉ូសេថា៖
49
«អ្នកមិនត្រូវរាប់កុលសម្ព័ន្ធលេវី ឬបូកបញ្ចូលពួកគេនៅក្នុងចំនួនសរុបរបស់ប្រជាជនអ៊ីស្រាអែលឡើយ។
50
ផ្ទុយទៅវិញ ត្រូវតែងតាំងពួកលេវីឲ្យមើលថែព្រះពន្លានៃសម្ពន្ធមេត្រី និងថែរក្សាគ្រឿងបរិក្ខារ នៅក្នុងព្រះពន្លា និងអ្វីៗដែលនៅក្នុងព្រះពន្លានោះ។ ពួកលេវីត្រូវសែងព្រះពន្លា ហើយពួកគេត្រូវសែងគ្រឿងបរិក្ខាររបស់ព្រះពន្លាផងដែរ។ ពួកគេត្រូវថែរក្សាព្រះពន្លា ហើយត្រូវតាំងជំរំនៅជុំវិញព្រះពន្លាដែរ។
51
នៅពេលព្រះពន្លាត្រូវរើសចេញទៅកន្លែងផ្សេងទៀត ពួកលេវីត្រូវរើព្រះពន្លាចេញ។ នៅពេលព្រះពន្លាត្រូវដំឡើង ពួកលេវីត្រូវដំឡើងវាវិញ។ អ្នកដទៃដែលចូលមកជិតព្រះពន្លា ត្រូវសម្លាប់ចោល។
52
នៅពេលជនជាតិអ៊ីស្រាអែលដំឡើងត្រសាល បុរសម្នាក់ៗត្រូវធ្វើធ្វើនៅជិតទង់ជ័យដែលជាកម្មសិទ្ធិរបស់អង្គភាពរបស់ខ្លួន។
53
ប៉ុន្តែ ពួកលេវីត្រូវដំឡើងត្រសាលរបស់ពួកគេនៅជុំវិញព្រះពន្លានៃសម្ពន្ធមេត្រី ដើម្បីកុំឲ្យសេចក្តីក្រោធរបស់យើងធ្លាក់មកលើអ៊ីស្រាអែល។ ពួកលេវីត្រូវថែរក្សាព្រះពន្លានៃសម្ពន្ធមេត្រី»។
54
ប្រជាជនអ៊ីស្រាអែលធ្វើតាមការនេះទាំងអស់។ ពួកគេធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។