ជំពូក ៨

1 ព្រះអម្ចាស់មានបន្ទូលមកកាន់ខ្ញុំថា «ចូរ​យក​ក្តារ​ឈ្នួន​មួយ​ធំ ហើយ​សរសេរ​​ថា «រឹប​អូស​ជា​ប្រញាប់ ប្រមូល​ជយ‌ភណ្ឌ​ឲ្យ​លឿន»។ 2 យើង​នឹង​យក​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់សម្រាប់យើង គឺ​អ៊ូរីជា​បូជាចារ្យ និង​សាការី ជា​កូន​បេរេគា»។ 3 ខ្ញុំ​បានរួមរស់ជាមួយព្យាការី​ស្រី ដែលជា​ប្រពន្ធ​ខ្ញុំ ហើយ​នាង​មាន​ទម្ងន់​បង្កើត​បាន​កូន​ប្រុស​មួយ។ គ្រានោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ត្រូវ​ដាក់​ឈ្មោះ​ឲ្យ​គាត់​​ថា ម៉ាហ៊េ សាឡាល ហាសបាស។ 4 ដ្បិត​មុន​ពេល​ដែល​កូន​នេះ​ចេះ​ហៅ «ពុកហើយម៉ែ» ​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​នឹង​​សាម៉ារី នឹងត្រូវប្រមូលនាំ​យកទៅដោយស្ដេច​​អាស្ស៊ីរី»។ 5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំម្តង​ទៀត​ថា៖ 6 «ដោយ​ព្រោះ​មនុស្សទាំងនេះ បានបដិសេធ​ទឹក​ស៊ីឡោម ដែល​ហូរ​ចុះមក ហើយ​រីក‌រាយ​ចំពោះ​រេស៊ីន និង​កូន​របស់​រេម៉ាលា​វិញ។ 7 ដូច្នេះហើយ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ដ៏​ធំ ហូរ​យ៉ាង​ខ្លាំងចុះមក លើស្តេចអាស្ស៊ីរីហើយនិងសិរីរុងរឿងរបស់ស្តេចផងដែរ។ ទឹកទន្លេនោះនឹងជន់លិចច្រាំងហើយបំផ្លាញពួកគេ។ 8 ទន្លេ​នេះ​នឹង​ហូរ​សាយ​ចូល​ទៅ​ក្នុង​ទឹកដី​យូដា​ផងដែរ ហើយទឹកជន់ឡើង​ រហូតដល់លិចដល់ករបស់អ្នក។ ទឹកនេះនឹងហូរលិចទឹកដីព្រះអង្គទាំងមូលហើយ ឱព្រះអង្គ​អេម៉ា‌ញូ​អែល»។​ 9 ប្រជា‌ជន​ទាំង‌ឡាយ​អើយ ​អ្នក​​នឹង​ត្រូវ​ខ្ជះខ្ជាយទៅ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ អស់អ្នក​ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល ចូរអ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ដើម្បីធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ដែរ ​ហើយ ដៃរបស់អ្នក​និងត្រូវបាក់ជាចំណែកផងដែរ។ 10 ពេល​អ្នករៀបផែន‌ការ តែ​ផែន‌ការ​ទាំង​នោះ​មិនបានសម្រេចទេ អ្នក​រាល់​គ្នា​ចាត់​វិធាន‌ការ តែ​វិធាន‌ការ​នោះ​ក៏មិន​អាច​សម្រេច​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង។ 11 ​ព្រះ‌អម្ចាស់​មានព្រះបន្ទូលមកកាន់​ខ្ញុំ ព្រះជាម្ចាស់ដាក់ព្រះហស្តនៃព្រះអង្គលើរូបខ្ញុំ ហើយហាម​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវរបស់មនុស្សទាំង​នេះ​។ 12 កុំឲ្យមានគិតអ្វីដើម្បីក្បត់និងរួមជាមួយពួកមនុស្សក្បត់ទាំងនោះឡើយ ក៏មិនត្រូវខ្លាចអ្វីដែលពួកគេខ្លាចនោះដែរ ហើយមិនត្រូវ​ខ្លាច​ញ‌ញើតឡើយ។ 13 គឺព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏វិសុទ្ធ ព្រះអង្គដែលអ្នកត្រូវ​ស្ញែង​ខ្លាច ហើយព្រះអង្គដែលអ្នកគួរភ័យខ្លាច។ 14 ព្រះអង្គ​ផ្ទាល់​នឹង​ធ្វើ​ជា​ទីសក្ការៈ តែ​ព្រះអង្គ​ជា​ថ្ម​ដែល​នាំ​ឲ្យ ជនជាតិអុីស្រា‌អែល​ទាំង​ពីរ​នគរ​ប៉ះ​ទង្គិច ជា​សិលា​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់ ដល់​ក្រុង​យេរូ‌សាឡិម​ដែរ។ 15 មនុស្ស​ជា​ច្រើន​ជំពប់​ជើង​នឹង​ថ្ម​នេះ ហើយ​ដួល​បាក់​បែក​ហើយពួក​គេ​នឹង​ជាប់​អន្ទាក់ ហើយ​ត្រូវ​ព្រាន​ចាប់​យក​ទៅ។ 16 ចូរចងក្រងសេចក្ដីទាំងនេះទុក ព្រមទាំង​បិទ​ត្រា​បញ្ញត្តិ​ច្បាប់ ហើយរក្សា​ទុក​ក្នុង​ចំណោម​សាវ័ក​របស់​ខ្ញុំចុុះ 17 ខ្ញុំ​នឹង​ទន្ទឹង​ចាំ​ព្រះ‌អម្ចាស់ ដែល​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​កូន​ចៅ​របស់​លោក​យ៉ាកុប ខ្ញុំនឹងរងចាំទ្រង់ 18 មើល! ខ្ញុំនឹងកូនចៅដែលព្រះជាម្ចាស់បានប្រទានមកនៅស្រុក​​អុីស្រា‌អែលនិងរួម​គ្នា​ធ្វើ​ជា ​ទី​សម្គាល់ ដល់ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។ 19 ពួកគេនឹងនិយាយទៅកាន់អ្នកថា «សូមពិគ្រោះជាមួយគ្រូខាបនិងគ្រូមន្តអាគម» អ្នកដែលស្រែកច្រៀងនិងមួលបង្កាច់។ តើមិនគួរ​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​ជាម្ចាស់ទេឬ? តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី? 20 ចូលទៅមើល​បទបញ្ញត្តិ និងទីបន្ទាល់ចុះ! ប្រសិនបើគេមិនពោលពាក្យដែលមិនស្របតាមព្រះបន្ទូលនោះទេ នោះពួកគេនិងមិនមានពន្លឺរះនៅក្នុងខ្លួនពួកគេនោះទេ។ 21 ពួកគេនឹងឆ្លងកាត់ទឹកដីនេះទាំងកាន់ទុក្ខនិងស្រេកឃ្លានយ៉ាងខ្លាំង នៅពេលដែលពួកគេឃ្លានពួកគេនឹងខឹងហើយដាក់បណ្តាសាស្តេចនិងព្រះរបស់ពួកគេនៅពេលពួកគេងើយមុខទៅលើ។ 22 ពួកគេក្រឡេកមើលផែនដីដែលពោពេញដោយទុក្ខព្រួយភាពងងឹតនិងភាពអាប់អួរ ពួកគេនឹងត្រូវបណ្ដេញទៅក្នុងទឹកដីនៃសេចក្ដីងងឹត។