ជំពូក ៧

1 នៅ​គ្រា​ដែល​ព្រះ‌បាទ​អេហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​អ៊ូសៀស គ្រង​រាជ្យ​នៅ​ស្រុក​យូដា ហើយ​រេស៊ីន ជា​ស្តេច​ស្រុក​អារ៉ាម ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អីុស្រា‌អែល បាន​លើក​ទ័ព​ឡើងទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ប៉ុន្តែ ពួកគេមិន​អាច​វាយ​ចូល​បាន​ឡើយ។ 2 មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា ជនជាតិ​អារ៉ាមបាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​។ ព្រះទ័យនៃ​ព្រះ‌បាទ​អេហាស និង​ប្រជា‌រាស្ត្រ​ត្រូវញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។ 3 គ្រាដែល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​​អេសាយ​ «ចូរចេញទៅក្រៅ​ជាមួយ ​ស្អា យ៉ាស៊ូប ​ទៅ​ជួប​អេហាស​នៅ​ចុង​ប្រឡាយ​ទឹក ត្រង់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​​របស់​អ្នក​ជ្រលក់​ល័ក្ខ។ 4 ហើយប្រាប់គាត់​ថា ចូរ​ប្រយ័ត្នខ្លួន ហើយ​រក្សាចិត្តឲ្យបានស្រួល កុំឲ្យភ័យខ្លាចអ្វីឡើយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​ពីរ​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន និង​ជនជាតិ​អារ៉ាម ហើយ​របស់​កូន​រេម៉ាលា​ផងដែរ។ 5 ជនជាតិអារ៉ាម និង​ពួក​អេប្រាអិម ហើយ​កូន​រេម៉ាលា​បាន​ផែនការ​អាក្រក់ទាស់​និង​អ្នក ពួកគេនិយាយ​ថា 6 «ចូរយើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដា ហើយយើង​បំភ័យ​គេ​ឲ្យ​តក់‌ស្លុត ហើយ​វាយ​លុក​ស្រុក​គេ ហើយយើង​នឹងតាំងកូន​របស់​តាប‌បៀល ឲ្យធ្វើជាស្តេចនៅទីនោះ»។ 7 ព្រះ‌អម្ចាស់​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ថា៖ «វាមិនអាចទៅរួចទេ ហើយ វាក៏​មិនកើត​ឡើង​ដែរ 8 ដ្បិត​អ្នកដឹកនាំរបស់អារ៉ាម គឺ​ក្រុង​ដាម៉ាស ហើយ​អ្នកដឹកនាំ​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​។ ក្នុង​រវាង​ហុក‌សិប​ប្រាំ​ឆ្នាំ​ទៀត អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​សូន្យ ហើយគ្មានទីជម្រកនិងមនុស្សរស់នៅទៀតដែរ។ 9 ពួកអ្នកដឹកនាំ​របស់​ពួក​អេប្រាអ៊ីម គឺ​ក្រុង​សាម៉ារី ហើយ​អ្នកដឹកនាំរបស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​។ ប្រសិន‌បើ​អ្នក​មិន​រក្សា​ជឿ​ទេ អ្នកប្រាកដ​ជា​​មិនមាន​ក្តីសុខសាន្តបានឡើយ»។ 10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ម្តងទៀតទៅកាន់អេហាស​ 11 «សូមការបង្ហាញពីព្រះជាម្ចាស់ដែលជាព្រះជាម្ចាស់ ឲ្យដឹងពីជំរៅឬពីកំពស់ផងដែរ»។ 12 ប៉ុន្តែ អេហាស​តប​ថា៖ «យើងនឹង​មិន​សូម​ ហើយ​មិន​​ល្បង‌ល​ព្រះ‌អម្ចាស់ដែរ»។ 13 ហើយព្យាការី​អេសាយ​តប​ថា «ចូរស្តាប់! ​ពូជពង្ស​របស់​ព្រះ‌បាទ​ដាវីឌអើយ។ តើមិនគ្រប់គ្រាន់ទេឬអីដែលអ្នកបានល្បងលពីការអត់ធ្មត់របស់មនុស្សនោះ? ត្រូវល្បងលការអត់ធ្មត់នៃព្រះជាម្ចាស់ផងដែរឬ? 14 ដូច្នេះហើយ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន​ទី​សម្គាល់​មកដល់មនុស្ស មើល៍! នាង​ព្រហ្ម‌ចារីនឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូអែល។ 15 បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ រហូត​ដល់​ពេល​ចេះបដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អដែរ។ 16 ដ្បិត​មុន​ពេលដែល​បុត្រ​នោះ​ចេះ​បដិសេធ​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ទឹកដី​របស់​ស្តេច​ទាំង​ពីរ ដែល​អ្នក​ខ្ពើម​នោះ នឹង​ត្រូវ​ស្ងៀម​ស្ងាត់​។ 17 ព្រះ‌អម្ចាស់​​ ​​នឹង​នាំ​​អ្នក ឲ្យលើ​ប្រជា‌ជនរបស់អ្នក ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​អ្នក ថ្ងៃនោះសូម្បីតែពួកអេប្រាអ៊ីម ក៏ដកចេញពីទឹកដីយូដាដែល គេនឹងនាំស្តេចនៃអាស្ស៊ីរី​ មកចំពោះអ្នក»។ 18 នៅ​វេលា​នោះ ព្រះ‌អម្ចាស់​នឹង​ហៅ​ហ្វូង​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត ​នៃ​ទន្លេ​ស្រុក​អេស៊ីប ហើយហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី​ 19 ពួក​វា​នឹង​នាំ​គ្នា​មក​ទំ​នៅ​ទីកន្លែង​ដែល​គេបោះបង់ចោល នៅ​ក្នុង​ក្រហែង​ថ្ម នៅ​លើ​គ្រប់​ទាំង​របង​បន្លា ហើយ​នៅ​អស់​ទាំង​វាល​ស្មៅ​ផង។ 20 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង នៅក្បែ​ទន្លេអីប្រាទី ដល់ស្ដេច​ស្រុក​អាស្ស៊ីរី កោរ​សក់ ហើយនិងកោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​ផងដែរ ។ 21 នៅថ្ងៃ​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ស្ទាវ និង​ចៀម​ពីរផង 22 ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរណ៌ បាន​ជាពួកគេ ​នឹង​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​រស់នៅ​ក្នុង​ទឹកដីនោះពួក​គេ នឹង​យកខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​មកបរិ‌ភោគ​គ្រប់​គ្នា។ 23 ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ដែល​មានដើម​ចម្ការ​ទំពាំង‌បាយ‌ជូរ ​ចំនួន​មួយ​ពាន់​ដើម គឺមាន​តម្លៃ​ជា​ប្រាក់​មួយ​ពាន់​រៀលដែរ ហើយគ្មានអ្វីផ្សេងទៀតឡើយក្រៅពី​អញ្ចាញនិង​បន្លា​។ 24 មនុស្សនឹង​ចូល​ទៅ​​ទី​នោះ ដើម្បីបបាញ់និង​ធ្នូ​ ដ្បិត​ទឹកដី​នោះ​បាន​ដុះ​អញ្ចាញនិង​បន្លា 25 ពួកគេនៅឲ្យឆ្ងាយពី​ទី​ទួល​ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយចបកាប់ ព្រោះខ្លាច​អញ្ចាញ និង​បន្លា តែជាកន្លែង​សម្រាប់​​​ហ្វូង​គោ ហើយ​និង​ហ្វូង​ចៀមទេ។