ជំពូក ៦៦

1 នេះគឺជាអ្វីដែលព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ «ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​ទ្រ​ជើង​របស់​យើង។​ តើ​អ្នកនឹង​សង់​ដំណាក់​ឲ្យ​យើងនៅទីណាទៅ? តើ​កន្លែង​នោះនៅទីណាហើយ​យើង​នឹង​សម្រាក​​នៅកន្លែង​ណា? 2 ដៃរបស់យើង​ដែល​បាន​បង្កើត​របស់ទាំងនេះ ហើយនេះគឺជាមូលហេតុដែលរបស់ទាំងអស់កើតឡើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មនុស្សទាំងនេះដែលយើងពេញចិត្ត គឺជន​កម្សត់​ទុគ៌ត និងអ្នក​បាក់​ទឹក​ចិត្ត ហើយធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រផង។ 3 ​អ្នក​ដែល​សម្លាប់​គោ​ ហើយក៏​សម្លាប់​មនុស្សផងដែរ ជាអ្នកបាន​យក​ចៀម​មក​ធ្វើ​យញ្ញ‌បូជា ហើយក៏​បំបាក់​ក​ឆ្កែ និងអ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ តែ​តង្វាយ​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប ហើយក៏ឲ្យពរដល់សេចក្តីអាក្រក់។ ពួកគេបានជ្រើសរើសផ្លូវរបស់ពួកគេ ហើយ​ពួកគេចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើមរបស់ពួកគេផងដែរ។ 4 ក្នុងរបៀបនេះដែរ យើងនឹងជ្រើសរើសការជំនុំជម្រះរបស់គេដែរ យើងនឹងនាំការភ័យខ្លាចមកដល់ពួកគេ ដោយព្រោះពេលយើងហៅគ្មាននរណាឆ្លើយទេ ពេលយើងប្រកាសគ្មាននរណាស្តាប់ទេ។ ពួកគេបានធ្វើការអាក្រក់នៅចំពោះយើង ហើយជ្រើសរើសធ្វើអ្វីដែលទាស់ចិត្តយើង»។ 5 ចូរស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ អស់អ្នកដែល​ញាប់‌ញ័រ និងព្រះបន្ទូលរបស់ព្រះអង្គ «បងប្អូន​របស់​អ្នក​រាល់​គ្នា ដែលស្អប់និង​បដិសេធ​អ្នក​រាល់​គ្នា ដោយព្រោះអ្នកបាននិយាយពីឈ្មោះរបស់យើង «សូម​ព្រះ‌អម្ចាស់​សម្តែងសិរី‌រុងរឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណររបស់​អ្នក» តែពួកគេនឹង​ត្រូវ​អាម៉ាស់វិញ។ 6 មាន​សំឡេង​ចម្បាំង​ឮ​រំពង​ពី​ទីក្រុង មាន​សំឡេង​លាន់​ឮ​ពី​ព្រះ‌វិហារ ហើយជា​ព្រះ‌សូរសៀង​នៃ​ព្រះ‌អម្ចាស់ ដែល​សងសឹកដល់សត្រូវរបស់ព្រះអង្គ។ 7 មុនពេល​ស្ត្រីទៅកន្លែងសម្រាល​ ដើម្បីផ្តល់កំណើត គឺមុនដែលការឈឺចាប់ ហើយនាងឲ្យកំណើតដល់កូនប្រុស។ 8 តើ​នរណា​ធ្លាប់បាន​ឮ​ការណ៍ទាំង​នេះ? តើ​នរណា​ធ្លាប់​បានឃើញ​ការណ៍​ទាំងនេះ? តើ​ផែនដីនេះ​អាច​កើត​ឡើង ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ? តើ​ប្រជា‌ជាតិ​មួយ​អាច​កើត ក្នុង​ពេល​តែ​មួយ​បាន​ឬ? ប៉ុន្តែ​ក្រុង​ស៊ីយ៉ូន​វិញ នាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ គឺបាន​សម្រាល​កូន​ទៅហើយ។ 9 តើយើងជាអ្នកនាំកូនក្មេងទៅក្នុងការចាប់កំណើត ហើយមិនអនុញ្ញាតដល់កូនកើតមកឬ? សំនួររបស់ព្រះអម្ចាស់។ ម៉្យាងទៀត តើយើងបានព្រមផ្តល់កំណើតកូននោះហើយ ក្រោយមកមិនឲ្យវិញឬ? សំនួរព្រះជាម្ចាស់របស់អ្នក»។ 10 ចូររីករាយជាមួយក្រុង​យេរូ‌សាឡិម​ ហើយ​សប្បាយ​​ នឹងមានអំណរជាមួយទីក្រុងនេះផង អស់​អ្នក​ដែល​កាន់​ទុក្ខ​ ដើម្បីក្រុង​យេរូ‌សាឡិម​ក៏ត្រូវអរសប្បាយផងដែរ! 11 ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្កប់​ចិត្ត​នឹង​ក្រុង​នេះ ដូច​កូន​ដែលបានបៅដោះ​ម្ដាយឆ្អែត​ផងដែរ ហើយសូមសប្បាយជាមួយសេរីរុងរឿងជាបរិបូរណ៏នៃទីក្រុងផង។ 12 នេះគឺជាអ្វីដែលព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ «យើង​នឹង​ឲ្យ​ភាពចម្រុងចម្រើនហូរ​ហៀរដល់​ក្រុង​នេះ ដូច​ទឹក​ទន្លេ យើង​នឹង​បង្ហូរ​ទ្រព្យសម្បត្តិនៃ ប្រជា‌ជាតិ​ទាំងមូល​ចូល​មក​ក្នុង​ក្រុង​នេះ ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។ អ្នកនឹងបានការថ្នាក់‌ថ្នម​​ដូច​ម្ដាយ​បំបៅ​កូន បី​អ្នក និង​ថ្នាក់‌ថ្នមអ្នកនៅ​លើ​ភ្លៅផង។ 13 ដូចម្ដាយ​លួង‌លោម​កូន​របស់នាង យើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម»។ 14 អ្នកនឹងឃើញការនេះ ហើយដូងចិត្តរបស់អ្នកនឹងរីករាយ ហើយឆ្អឹងរបស់អ្នកនឹងពន្លកឡើង ដូចជាស្មៅទន់។ ព្រះហស្តនៃព្រះអម្ចាស់នឹងធ្វើឲ្យបានស្គាល់ដល់អ្នកបម្រើរបស់ព្រះអង្គ តែព្រះជាម្ចាស់នឹងបង្ហាញសេចក្តីក្រោធដល់សត្រូវព្រះអង្គវិញ។ 15 ដ្បិតមើល៍! ព្រះ‌អម្ចាស់​កំពុង​តែ​យាង​មក ជាមួយ​និង​ភ្លើង ហើយរាជ‌រថ​របស់​ព្រះអង្គយាងមក ​ប្រៀប​បាន​នឹង​ខ្យល់​កួច ដើម្បីនាំ​ព្រះ‌ពិរោធ​ដ៏​ខ្លាំងហើយជាមួយសេចក្តីបញ្ជានៃអណ្ដាត ភ្លើងផងដែរ។ 16 ដ្បិតព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្សទាំងអស់ ដោយ​ប្រើ​ភ្លើងនិង​ដាវរបស់ព្រះអង្គ។ ព្រះ‌អម្ចាស់សម្លាប់អ្នកដែលជាសត្រូវជាច្រើននោះ។ 17 ពួកគេបានរៀបចំ​ញែក​ខ្លួន ហើយធ្វើឲ្យខ្លួនបានបរិសុទ្ធផង ដូច្នេះគេអាចចូល​ទៅ​ក្នុង​ឧទ្យាន របស់​ព្រះ​ក្លែង‌ក្លាយ តាម​មេ​ដឹក​នាំ​របស់​គេ ហើយ​នាំ​គ្នា​បរិភោគ​សាច់​ជ្រូក ហើយនិង​អ្វីៗ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើមផង។ «ពួកគេនឹងត្រូវបញ្ចាប់ ហើយនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 18 ដ្បិតយើងដឹងពីកិច្ចការ ហើយអ្វីដែលគេគិតផងដែរ។ ពេលវេលាគឺជិតមកដល់ហើយ ជាពេលដែលយើងប្រមូលប្រជាជាតិនិងភាសារទាំងអស់ផង។ ពួកគេនឹងមកដល់ហើយឃើញសេរីរុងរឿងរបស់យើង។ 19 យើងនឹងតាំងសញ្ញាដ៏ធំក្នុងចំណោមពួកគេ។ ក្រោយមកយើងនឹងបញ្ចូនអ្នកដែលរួចជីវិតនៅក្នុងចំណោមគេ ទៅកាន់ប្រជាជាតិទាំងអស់ៈ គឺតើស៊ីស ​ពូល និង​លូឌ ​អ្នក​បាញ់​ព្រួញ​ដ៏​ចំណាន ទៅទូបាល ​យ៉ាវ៉ាន ហើយនិងកោះ​ឆ្ងាយៗ​ជាកន្លែងដែលគេមិនទាន់បានឪឮអំពីយើងនិងឃើញសិរីរុងរឿងនៃយើង។ ពួកគេនឹងប្រកាសសិរីល្អយើងក្នុងចំណោមប្រជាជាតិទាំងអស់។ 20 ពួកគេនឹងនាំត្រឡប់មកវិញបងប្អូនរបស់អ្នក ចេញពីប្រជាជាតិទាំងនោះ ដូចជាតង្វាយដល់ព្រះអម្ចាស់។ ពួកគេនឹងមកវិញដោយសេះនិងរទេះចម្បាំង ក្រុមរទេះសេះ លើលា ហើយលើសត្វអូដ្ឋ មកភ្នំយេរូសាឡិមបរិសុទ្ធរបស់យើង ព្រះបន្ទូលនៃព្រះម្ចាស់។ ដ្បិតប្រជាជនអុីស្រាអែលនឹងថ្វាយតង្វាយធញ្ញជាតិ ដែលស្អាតល្អដាក់ក្នុងដំណាក់នៃព្រះអម្ចាស់។ 21 អ្នកទាំងនេះយើងនឹងជ្រើសរើសឲ្យធ្វើជាបូជាចារ្យ និងលេវី ព្រះបន្ទូលនៃព្រះអម្ចាស់។ 22 ដ្បិតផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​នឹងបង្កើត នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង​ ដូច្នេះពូជ‌ពង្ស និង​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ក៏​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង រហូត​ត​រៀង​ទៅ​យ៉ាង​នោះ​ដែរ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 23 ពីមួយខែ ទៅខែបន្ទាប់ ​ហើយពីថ្ងៃ​សប្ប័ទ មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា មក​ក្រាប​ថ្វាយ‌បង្គំ​យើង នេះជាព្រះបន្ទូលព្រះអម្ចាស់។ 24 ពួកគេនឹងចេញទៅមើលរូបកាយដែលបានស្លាប់នៃមនុស្ស ដែលបានបះបោរទាស់នឹងយើង ដ្បិតដង្កូវដែលបានសុីពួកគេ នឹងមិនអាចស្លាប់ទេ ហើយភ្លើងដែលបានដុតគេនឹងឆេះរហូត មិនអាចរលត់ឡើយ ហើយវានឹងក្លាយទៅជារបស់គួរស្អប់ខ្ពើម ដល់សាច់ឈាមទាំងអស់»។