ជំពូក ៦៣

1 តើ​នរណា​ដែល​មក​ពី​នៅ​ស្រុក​អេដុម ដោយស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅពីក្រុង បុសរ៉ា? តើអ្នកនោះជានរណាដែលមានសម្លៀកបំពាក់ជាស្តេច ​យ៉ាង​អង់‌អាច សម្តែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​? គឺ​យើងនេះដែលនិយាយដោយក្តីសុចរិត និងពូកែ​សង្គ្រោះ​។ 2 ហេតុអ្វី​​បាន​ជា​ព្រះ‌ភូសា​របស់ព្រះអង្គ​មាន​ពណ៌​ក្រហម ហើយដូច​ជាសម្លៀក‌ បំពាក់របស់​អ្នក​ ដែលបានជាន់និង​ផ្លែ​ទំពាំង‌បាយជូរ​ដូច្នេះ? 3 យើង​បាន​ជាន់​ផ្លែ ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង ហើយគ្មាន​នរណា​ពីជនជាតិនានា​ជួយយើង​ទេ។ យើង​បាន​ជាន់ពួកវា ដោយ​កំហឹង​របស់​យើង ដោយជាន់​កម្ទេច​ពួក​វា ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​វាបាន​ខ្ទាត​មក​លើសម្លៀក‌បំពាក់​របស់​យើង ហើយ​សម្លៀក‌បំពាក់​របស់​យើង ប្រឡាក់​ពណ៌របស់វា។ 4 យើង​បាន​ទន្ទឹងរង់ចាំ នឹង​ដល់​ថ្ងៃ​សងសឹក ហើយឆ្នាំ​កំណត់​ដែល​យើង​ត្រូវប្រោស​លោះ ក៏​បាន​មក​ដល់​ដែរ។ 5 យើងមើល៍! ហើយ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេ។ យើង​ឆ្ងល់ថាហេតុអី​គ្មាន​នរណា​ម្នាក់​គាំទ្រ​យើង​ដូច្នេះ តែយើង​ដៃរបស់​យើងបាននាំជ័យជំនះ​មកឲ្យយើង ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។ 6 យើង​ជាន់​កម្ទេច​ជាតិ​សាសន៍​ទាំង‌ឡាយ មក​ពី​យើង​ខឹង​យ៉ាង​ខ្លាំង យើង​ដាក់​ទោស​គេ​យ៉ាង​សែន​វេទនា យើង​នឹង​បង្ហូរ​ឈាម​របស់​គេ​នៅ​លើ​ផែនដី។ 7 ខ្ញុំ​សូម​ប្រាប់​ពី​ក្តីសប្បុរស​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​សរសើរ​តម្កើងនៅកិច្ចការដែល​ព្រះ‌អម្ចាស់បានធ្វើ។ ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល ព្រះអម្ចាស់​ប្រទាន​មក​ជន‌ជាតិ​អីុស្រា‌អែល។ ព្រះអង្គ​បាន​សម្តែង​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ និង​ព្រះ‌ហឫទ័យ​សប្បុរស​ផងដែរ ជាមួយសម្ពមេត្រីនៃភាពស្មោះត្រង់ផងដែរ។ 8 ដ្បិតព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ដ្បិតពួកគេពិត​ជា​ប្រជា‌រាស្ត្រ​របស់​យើង​មែន ជាអ្នកដែល​​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត»។ ព្រះអង្គនិងក្លាយជាព្រះ​សង្គ្រោះ​ដល់គេ។ 9 តាមរយៈការឈឺចាប់របស់ពួកគេ ព្រះអង្គក៏ឈឺចាប់រួមជាមួយពួកគេដែរ ​ហើយទេវតារបស់ព្រះជាម្ចាស់នឹងជួយពួកគេ។ នៅក្នុងក្តីស្រឡាញ់ហើយនឹងក្តីមេត្តាព្រះអង្គបានសង្គ្រោះពួកគេ ហើយព្រះអង្គលើកគេឡើង ហើយនាំពួកគេឆ្លងគ្រប់ពេលវេលាទាំងអស់។ 10 ប៉ុន្តែ ពួកគេនាំ​គ្នា​បះ‌បោរ ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ ខក​ព្រះ‌ហឫទ័យ។ ដូច្នេះ ព្រះអង្គក្លាយជាសត្រូវ​ ហើយ​ក៏បាន​ប្រហារ​ពួក​គេដែរ។ 11 ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាននឹក​ដល់ ជំនាន់​លោក​ម៉ូសេ។​ ពួកគេនិយាយថា​ «តើ​ព្រះជាម្ចាស់ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេទ្រង់​នៅ​ឯ​ណា? តើ​ព្រះជាម្ចាស់ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធឲ្យ​គង់​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា? 12 តើព្រះជាម្ចាស់នៅទីណា ហើយតើអ្នកណាបានធ្វើឲ្យសិរីល្អនិងព្រះចេស្តាររបស់ព្រះអង្គនៅខាងស្តាំដៃរបស់ម៉ូសេ ហើយធ្វើឲ្យទឹកញែកជាពីរនៅពីមុខគេ ធ្វើឲ្យឈ្មោះគេល្បីមកដល់រហូតមកនោះ? 13 តើព្រះជាម្ចាស់នៅទីណា ដែលបាននាំគេឆ្លងកាត់ទឹកជ្រៅ? ដូចជាសត្វសេះរត់តាមដីស្មើនោះ ហើយគេមិនដែលជំពប់ឡើយ។ 14 ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សម្រាក នៅ​តាម​ជ្រលង​ភ្នំ​ដែរ ព្រះវិញ្ញាណនៃ​ព្រះ‌អម្ចាស់​បានឲ្យគេសម្រាក។ ដូច្នេះអ្នក​បានដឹក​នាំប្រជា‌ជនរបស់​អ្នក​ ដើម្បីធ្វើឲ្យ​ខ្លួនអ្នកបាន​ការសរសើរ។ 15 សូម​ទ្រង់​ទត​មើល​ពី​ស្ថានសួគ៌ គឺ​ពី​ព្រះ‌ដំណាក់​ដ៏វិសុទ្ធនិង​រុងរឿង​របស់​ព្រះអង្គ។ តើព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត និង​ភាព​អង់‌អាច​របស់​ព្រះអង្គនៅទីណា? ​ក្តីអាណិតនិងក្តីមេត្តារបស់ទ្រង់ ហើយកិច្ចការទ្រង់ បាននៅឆ្ងាយពី​ទូលបង្គំហើយ​។ 16 ដ្បិត​ព្រះអង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ទេ ហើយលោក​អុីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ដឹងពីយើង​ដែរ គឺ​ព្រះអម្ចាស់ ដែល​ជា​ព្រះ‌បិតា​របស់​យើង​។ «ជាព្រះអង្គរំដោះយើង» ដោយព្រះនាមព្រះអង្គតាំងពីដើមរៀងមក។ 17 ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ បណ្ដោយ​ឲ្យ​យើង​វង្វេង​ឆ្ងាយ​ពី​ផ្លួវរបស់​ព្រះអង្គ ហើយចិត្ត​រឹង‌រូស​ និងមិន​ព្រម​ស្តាប់បង្គាប់ព្រះអង្គ? សូម​យាង​មក​វិញ សម្រាប់​​អ្នក​បម្រើ និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ព្រះអង្គ​ផង។ 18 ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះគឺពេលខ្លីណាស់ តែខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​វិញ។ 19 យើងបានក្លាយ​ជា​ប្រជា‌រាស្ត្រ ដែល​មិនធ្លាប់​គ្រប់‌គ្រងថិញ យើង​ដូច​ជា​ប្រជា‌រាស្ត្រ ដែលមិនត្រូវបានហៅដោយព្រះនាមព្រះអង្គ»។