ជំពូក ២៩
1
វេទនាដល់ ក្រុងអើរាល ក្រុងអើរាល ជាក្រុងដែលដាវីឌគង់នៅ ចូរធ្វើបុណ្យខួបរាល់ឆ្នាំទៅ។
2
តែយើងនឹងវាយព័ទ្ធក្រុងអើរាល ហើយគេនឹងកើតទុក្ខសោកសង្រេង នឹងការទួញសោក ហើយក្រុងទាំងមូលនឹងបានដូចជាក្រុងអើរាល។
3
យើងនឹងបោះជំរុំទ័ពព័ទ្ធដើម្បីទាស់ប្រឆាំងនឹងអ្នក ហើយរាយទ័ពជុំវិញ ហើយយើងនឹងលើកបន្ទាយទាស់នឹងអ្នកជាមួយនិងកំពែង ហើយយើងរៀបចំគ្រឿងសឹកដើម្បីច្បាំងនឹងអ្នក។
4
អ្នកនឹងត្រូវផ្តួលចុះ ហើយអ្នកនឹងនិយាយពីដីមក សម្លេងរបស់អ្នកនឹងឮខ្សាវៗ។ សម្លេងរបស់អ្នកដូចជាខ្មោចចេញពីដី ហើយសម្លេងអ្នកនិងឮខ្សឹបៗចេញពីធូលីដីមក។
5
ខ្មាំងសត្រូវរបស់អ្នកនឹងកើនឡើងយ៉ាងសណ្ធឹកដូចជាធូលីដី ហើយពួកកាចសាហាវនេះនឹងបានដូចជាអង្កាមដែលប៉ើងទៅ។ ហើយហេតុនោះកើតឡើងភ្លាមមួយរំពេច។
6
ព្រះអម្ចាស់នៃពិភពទាំងមូល នឹងយាងមកជាមួយនឹងរន្ទះ ផែនដីរញ្ជួយ ខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ហើយក៏មានភ្លើងឆេះបំផ្លាញផង។
7
វាប្រៀបដូចគេយល់សុបិន្ត ដូចសុបិន្តពេលយប់ គឺមានមនុស្សជាច្រើនមកពីគ្រប់ជាតិសាសន៍នឹងច្បាំងនឹងអើរាល នឹង បន្ទាយវាផង។
8
គឺដូចជាមនុស្សស្រេកឃ្លានដែលគេសុបិន្តឃើញថា ខ្លួនបានបរិភោគ ដែលពេលភ្ញាក់ឡើងពោះនៅទទេវិញ។ គឺប្រៀបបានដូចមនុស្សដែលស្រេកទឹកដែលសុបិន្តឃើញខ្លួនបានផឹកទឹក តែពេលគេភ្ញាក់ឡើងគេនៅតែស្រេកទឹក។ ពិតណាស់ ដូច្នេះហើយបានជាមានមនុស្សយ៉ាងច្រើនដែលមកពីគ្រប់ជនជាតិមកច្បាំងទាស់ជាមួយនឹងភ្នំស៊ីយ៉ូនក៏ដូចយ៉ាងនោះដែរ។
9
អ្នករាល់គ្នានឹង ភាំងឆ្ងល់ ចូរបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ចុះ ចូរស្រវឹងចុះ តែមិនមែនស្រវឹងដោយសារស្រាទំពាំងបាយជូរ ហើយមិនទ្រេតទ្រោតដោយសារស្រាដែរ។
10
ត្បិតព្រះអម្ចាស់បានចាក់វិញ្ញាណដែលបណ្តាលឲ្យលង់លក់លើអ្នករាល់គ្នា។ ព្រអង្គបានបិទភ្នែកអ្នករាល់គ្នា ជាពួកព្យាការី ហើយបានគ្រប់ក្បាលអ្នករាល់គ្នាគឺជាពួកគ្រូទាយ។
11
គ្រប់ទាំងនិមិត្តក្លាយជាពាក្យនៅសៀវភៅ ដែលបានបោះត្រា ដែលគេឲ្យសៀវភៅនេះទៅកាន់អ្នកសិក្សាដោយនិយាយថា «សូមអានសៀវភៅនេះចុះ» ហើយអ្នកនោះក៏ឆ្លើយមកវិញថា «ខ្ញុំមើលមិនបានទេដោយគេបានបិទត្រាបាត់ហើយ»។
12
បើគេឲ្យសៀវភៅនេះទៅកាន់អ្នកមិនចេះអាន «សូមអានសៀវភៅនេះចុះ» នោះគេនឹងឆ្លើយវិញថា «ខ្ញុំមិនចេះអានអក្សរទេ»។
13
ព្រះអម្ចាស់បានមានបន្ទូលថា «សាសន៍នេះបានចូលមកជិតយើង ដោយបបូរមាត់របស់គេ និងថ្វាយកិត្តិយសដល់យើងតែមាត់ប៉ុណ្ណោះ តែចិត្តរបស់គេបានឃ្លាតឆ្ងាយពីយើងហើយ។ ការថ្វាយកិត្តិយសរបស់គេគ្រាន់តែធ្វើតាមបទបញ្ញត្តិដែលមនុស្សបង្រៀនប៉ុណ្ណោះ។
14
ហេតុដូច្នេះ មើលយើងនឹងធ្វើការមួយយ៉ាងអស្ចារ្យនៅចំណោមសាសន៍នេះ ជាការអស្ចារ្យ ហើយប្លែក។ នោះតម្រិះរបស់អ្នកប្រាជ្ញនឹងរលាយសាបសូន្យ ហើយការយល់ឱ្យបានយោបល់របស់ពួកគេក៏រលត់បាត់ទៅផង»។
15
វេទនាដល់អស់អ្នកណាដែលលាក់ គម្រោងការគេនៅចំពោះព្រះអម្ចាស់ អ្នកទាំងនោះដែលធ្វើកិច្ចការខ្លួនទៅទីងងឹត គេបានពោលថា «តើមាននរណាឃើញយើង តើមាននរណាដឹងថាយើងធ្វើអី?»
16
អ្នករាល់គ្នាគិតខុសហើយ! តើគួរឲ្យជាងស្មូនប្រៀបដូចជាដីឥដ្ឋឬ របស់ដែលគេបានបង្កើតមកនឹងនិយាយពីអ្នកដែលបង្កើតគេមកឡើងថា «អ្នកនោះមិនមែនជាអ្នកបង្កើតខ្ញុំមកទេ» ឬ នឹងពោលទៅអ្នកដែលបានបង្កើតគេមកថា «អ្នកនោះនឹងមិនយល់អ្វីឡើយ?»
17
នៅតែបន្តិចទៀតប៉ុណ្ណោះ ព្រៃល្បាណូននឹងត្រឡប់ទៅជាវាលវិញ ហើយវាលនឹងត្រឡប់ទៅជាព្រៃវិញ។
18
នៅថ្ងៃនោះមនុស្សថ្លង់នឹងស្តាប់ឮពាក្យពេជន៍នៅក្នុងសៀវភៅ ហើយភ្នែកមនុស្សខ្វាក់ក៏នឹងមើលឃើញច្បាស់នៅទីងងឹតដែរ។
19
មនុស្សដែលជិៈជាន់គេនឹងមានអំណរនៅក្នុងព្រះអម្ចាស់ ហើយមនុស្សទ័លក្រក្នុងចំណោមមនុស្សនានានឹងមានចិត្តរីករាយនៅក្នុងព្រះដ៏វិសុទ្ធរបស់ជនជាតីអុីស្រាអែល។
20
មនុស្សដែលគ្មានមេត្តានឹងត្រូវបញ្ឈប់ មនុស្សចំអកឡកឡឺយនឹងត្រូវរលាយបាត់សូន្យ។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់នឹងត្រូវបាត់បង់ទៅ
21
អ្នកដែលចាប់កំហុសចោទប្រកាន់គេ ឲ្យគេមានទោស។ ពួកគេនោះដាក់អន្ទាក់ចាប់មនុស្សដែលស្វែងរកយុត្តិធម៌នៅទ្វារក្រុង ហើយបង្វែរសេចក្តីសុចរិតដោយគ្មានហេតុផល។
22
ដូច្នេះហើយ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូលអំពីកូនចៅរបស់លោកយ៉ាកុបថា ព្រះអម្ចាស់ដែលបានសង្រ្គោះអ័ប្រាហាំម «យ៉ាកុបនឹងមិនត្រូវខ្មាសទៀតទេ ក៏មិនត្រូវស្រឡាំងកាំងទៀតដែរ។
23
ប៉ុន្តែពេលលោកបានឃើញកូនចៅរបស់ខ្លួន នោះកិច្ចការដែលដៃយើងពួកគេនឹងធ្វើឲ្យព្រះនាមយើងបានបវិសុទ្ធ។ ពួកគេនឹងទទួលស្គាល់នាមយើងជានាមដ៏វិសុទ្ធនៃលោកយ៉ាកុប ហើយគេនឹងគោរពគោតខ្លាចយើងដែលជាព្រះនៃអុីស្រាអែល។
24
អស់អ្នកដែលវង្វេងខាងវិញ្ញាណនឹងទទួលបានយោបល់វិញ ហើយអស់អ្នកដែលរអ៊ូរទាំនឹងមានចំណេះវិញ»។