ជំពូក ២៣

1 សេចក្ដី​ប្រកាស​​អំពី​ក្រុង​ទីរ៉ុស៖ ​នាវា​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ក្រុង​ទីរ៉ុស​ត្រូវ​បំផ្លាញ​ហើយ អត់មាន​សល់​ផ្ទះ អត់​មាន​កន្លែង​ចូល​សំចត​​ឡើយ អ្នក​ធ្វើ​ដំណើរមក​ពី​កោះ​គីប្រុសបានបើកឲ្យគេឃើញ។ 2 ចូរនៅ​ស្ងៀម​ចុះ ពួក​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន​អើយ ពួក​អ្នក​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ។ 3 នៅតាមដងទន្លេដ៏ធំ មានអ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល ហើយវាបានក្លាយជាពាណិជ្ជកម្មរបស់ប្រជាជាតិទាំងមូល។ 4 ស៊ីដូន​អើយ អ្នកជា​ក្រុង​ដ៏​រឹង‌មាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​ ត្រូវ​អាម៉ាស់​ហើយ។ អ្នកពោល​ថា៖ «ខ្ញុំ​ពុំ​ធ្លាប់​ឈឺ​ពោះ ក៏មិនធ្លាប់​បង្កើត​កូន ហើយ​មិន​ធ្លាប់​ចិញ្ចឹម​កូន​កម្លោះ​កូន​ក្រមុំ​ដែរ»។ 5 ពេល​ដំណឹង​នេះ​មកដល់​​អេស៊ីប ពួកគេ​នាំ​គ្នា​ភ័យ​ញ័រ ហើយគិតដល់​ក្រុង​ទីរ៉ុស​។ 6 ចូរឆ្លង​ទៅ​​​តើស៊ីស​ទៅ ហើយយំសោកចុះ ពួកអ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ។ 7 តើការនេះបានកើតឡើងចំពោះអ្នក ដែលជាទីក្រុងរីករាយ ជាអ្នកដែលនៅតាំងពីសម័យបុរាណ ហើយជាអ្នកដែលជើងខ្លួនបានចាកចេញ ទៅអាស្រ័យនៅទីឆ្ងាយនោះ? 8 តើអ្នកណាបានរៀបចំផែនការទាស់នឹងក្រុងទីរ៉ុស គឺ​ជា​ក្រុង​គឺជាអ្នក​បំពាក់​មកុដឲ្យ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​អ្នកដឹកនាំ និង​អ្នក​ជំនួញ​តែងតែគោរពបំផុតនៅផែនដីឬ? 9 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​​ធ្វើ​ការ​នេះ​ ដើម្បី​នឹង​បង្អាប់​សេចក្ដី​អំនួត របស់​អស់​អ្នក​ដែលស្រឡាញ់​កិត្តិយស និង​ដើម្បី​បន្ទាប​អស់​អ្នក​ដែល​តម្កើង​ខ្លួន នៅ​លើ​ផែនដី​នេះ។ 10 ទីរ៉ុស​អើយ ចូរ​ភ្ជួរ​រាស់​ដី​របស់​អ្នក ដូច​គេ​ភ្ជួរ​រាស់​នៅ​តាម​ទន្លេ​នីល ដ្បិតនេះ​មិន​មែន​ជា​កន្លែង​សំចតទៀត​ឡើយ។ 11 ព្រះ‌អម្ចាស់បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ហើយព្រះ‌អង្គ​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះជាម្ចាស់​បាន​បញ្ជា​ឲ្យ​ជន‌ជាតិ​កាណាន កម្ទេច​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ខ្លួន។ 12 ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ក្រុង​ស៊ីដូន ដែល​ត្រូវ​គេ​ធ្វើ​បាប​អើយ អ្នក​នឹង​លែង​បាន​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ ត​ទៅ​មុខ​ទៀត​ហើយ ទោះ​បី​អ្នក​រូត‌រះ​ឆ្លង​ទៅ​កោះ​គីប្រុស​ក្ដី ក៏​គង់​តែ​មិន​បាន​សម្រាកដែរ»។ 13 ចូរ​មើល៍​ ទៅ​ស្រុក​ខាល់ដេ។ ប្រជា‌ជន​មិនមែន​ជន‌ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​ឲ្យ​ស្រុក​នោះ ក្លាយ​ទៅ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ ពួកគេ​បាន​ដំឡើង​ប៉ម​ចាំ​យាម​របស់​គេ គេ​បានផ្តូល​ដំណាក់ទាំង​ប៉ុន្មាន​នៃ​ក្រុង​ទីរ៉ុស គេ​បំផ្លាញ​ក្រុង​នោះ​ទាំងមូល។ 14 នាវា​ទាំង‌ឡាយ​ដែល​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិតជំរករបស់អ្នកត្រូវបានបំផ្លាញ។ 15 នៅថ្ងៃនោះ ក្រុងទីរ៉ុសនឹងត្រូវគេបំភ្លេចចោលអស់រយៈពេលចិតសិបឆ្នាំ ​គឺដូច​ពេល​មួយ​នៃរជ្ជកាល​របស់​ស្ដេច​មួយ​អង្គ។ ក្រោយចប់ចិតសិបឆ្នាំការនេះនឹងកើតឡើងដល់ទីរ៉ុស ដូច​ជា​​ចម្រៀង​របស់​ស្រី​ពេស្យា៖ 16 ចូរ​យក​ពិណដើរលេងជុំវិញទីក្រុង បំភ្លេចស្រីពេស្យា ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះ ហើយច្រៀង​ឡើង​ជា​ច្រើន​បទ​ផង ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​អ្នក​ឡើង​វិញ។ 17 ហើយវានឹងប្រហែលរវាង​ចិត‌សិប​ឆ្នាំ​ ព្រះ‌អម្ចាស់​នឹង​យាង​មក​សង្គ្រោះ​ក្រុង​ទីរ៉ុស ហើយ​ទីក្រុង​នោះ​នឹង​ត្រឡប់ទៅជាកន្លែងបង្កើតប្រាក់ម្តងទៀតតាមរយៈធ្វើជាស្រីពេស្យា ហើយទីក្រុងនេះនឹងបម្រើដល់​គ្រប់​ទាំង​នគរ​របស់​លោកីយ។ 18 ប៉ុន្តែកម្រៃនិងប្រាក់​​ដែល​ក្រុង​នេះ​រក​បាន ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់។ ពួកគេ​នឹង​មិន​ប្រមូល​ទុក​ទៀត​ទេ ដ្បិត​របស់​ទ្រព្យ​ទាំងនោះ​នឹង​ត្រូវ​បម្រុង​ទុក​ជា​អាហារ ហើយសម្រាប់​ពួក​អ្នក​បម្រើ​ព្រះ‌អម្ចាស់ ហើយពួកគេ ក៏អាច​មាន​សម្លៀក‌បំពាក់​ដែលមានគុណភាព​សម្រាប់​ពួក​គេ។