ជំពូក ៨
1
លោកប៊ីលដាដ ជាជនជាតិស៊ូអា បានឆ្លើយតបថា៖
2
«តើលោកនៅតែមានប្រសាសន៍បែបនេះ ដល់កាលណាទៀត? តើលោកបញ្ចេញពាក្យសម្ដី ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត? តើព្រះជាម្ចាស់បង្ខូចយុត្តិធម៌ឬ?
3
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បង្ខូចសេចក្ដីសុចរិតឬ?
4
ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្ត អំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គដាក់ទោសពួកគេ តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។
5
ប៉ុន្តែលោកវិញ គួរតែស្វែងរកព្រះអង្គ បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត។
6
បើលោកពិតជាបរិសុទ្ធ និងទៀងត្រង់មែន ព្រះអង្គមុខជាជួយលោក ហើយស្ដារស្ថានភាពរបស់លោក ឲ្យបានយុត្តិធម៌ឲ្យលោកដែរ។
7
ទោះបីលោកបានចាប់ផ្តើមតូច តែនៅចុងក្រោយ ទុក្ខលំបាករបស់លោកនឹងប្រសើរឡើង។
8
ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន ហើយរំពឹងគិតអំពីបទពិសោធន៍ ដែលដូនតារបស់លោករៀនបាន។
9
(ដ្បិតយើងជាមនុស្សទើបនឹងកើត យើងមិនដឹងអ្វីទាំងអស់ អាយុជីវិតរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល)។
10
តើចាស់ទុំមិនបានបង្រៀនលោកទេ? តើចាស់ទុំនឹងមិនបានប្រាប់លោកពីអ្វីដែលនៅក្នុងចិត្តគេទេ?
11
តើដើមត្រែងអាចដុះនៅក្រៅត្រពាំង? ហើយដើមកក់អាចដុះនៅកន្លែង ដែលគ្មានទឹកបានឬ?
12
ពេលវានៅខៀវខ្ចី ទោះបីគ្មាននរណាកាត់ក៏ដោយ ក៏វាក្រៀមស្ងួត មុនតិណជាតិផ្សេងដែរ។
13
ដូច្នេះ អស់អ្នកដែលបំភ្លេចព្រះជាម្ចាស់ ក៏ធ្លាក់ខ្លួនដូច្នោះដែរ សេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់ នឹងវិនាស។
14
បង្អែករបស់គេត្រូវបាក់ អ្វីៗដែលគេទុកចិត្ត ប្រៀបដូចជាសំបុកពីងពាង។
15
គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំ គេខំប្រឹងតោងផ្ទះ តែផ្ទះមិននៅស្ថិតស្ថេរឡើយ។
16
រុក្ខជាតិនៅក្រោមពន្លឺថ្ងៃពណ៌បៃតង ព្រោះសម្បូណ៌កម្ដៅថ្ងៃ ហើយបែកមែកសាខាពាសពេញឧទ្យាន។
17
ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្ម ហើយរុកទៅដល់ផ្ទាំងសិលា។
18
ប៉ុន្តែ ពេលណាគេត្រូវរម្លើងចេញពីកន្លែង របស់ខ្លួនហើយនោះ សូម្បីតែញាតិសន្ដាន ក៏លែងរាប់រកគេទៀតដែរ។
19
មើល! នេះគឺជា «អំណរ» ចេញពីការប្រព្រឹត្យរបស់មនុស្ស ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។
20
ព្រះជាម្ចាស់មិនបោះបង់ចោល មនុស្សគ្មានកំហុសឡើយ ហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
21
បន្តិចទៀត ព្រះអង្គនឹងប្រទានឲ្យលោក សើចសប្បាយ
ហើយឲ្យលោកបន្លឺសំឡេងបានវិញ។
22
អស់អ្នកដែលស្អប់លោកនឹងត្រូវអាម៉ាស់ ហើយលំនៅរបស់មនុស្សអាក្រក់នឹង
រលាយសូន្យ»។