ជំពូក ៣១
1
ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំ ដោយចាប់ចិត្តបាន?
2
ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វី ពីព្រះជាម្ចាស់ដ៏គង់នៅស្ថានលើ តើនឹងមានមរតកអ្វីពីព្រះដ៏មានគ្រប់ព្រះចេស្តា នៅស្ថានដ៏ខ្ពស់?
3
ខ្ញុំធ្លាប់គិតសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់។
4
តើព្រះអង្គមិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬ?
5
បើខ្ញុំបានដើរដោយសេចក្ដីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង
6
សូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យព្រះអង្គបានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ។
7
ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ ប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញ ប្រសិនបើមានអំពើសៅហ្មងណាមួយ នៅជាប់នឹងដៃរបស់ខ្ញុំ
8
ពេលខ្ញុំសាបព្រោះអ្វី សូមឲ្យអ្នកផ្សេងមកទទួលយកផល ហើយសូមច្រូតកាត់ពីវាលស្រែខ្ញុំចុះ។
9
បើចិត្តខ្ញុំបានចុះចូល នឹងសេចក្ដីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ
10
សូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយសូមឲ្យអ្នកផ្សេងទៀតគោរពនាង។
11
ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុត ជាអំពើដែលចៅក្រមត្រូវដាក់ទោស។
12
ដ្បិត អំពើនេះប្រៀបបាននឹងភ្លើង
ឆេះរាលដាល ដូចជាគ្រប់យ៉ាងដែលនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ និងឆេះផលដំណាំរបស់ខ្ញុំទាំងអស់។
13
បើខ្ញុំដែលមើលងាយ រឿងរបស់បាវប្រុសបាវស្រីខ្ញុំ ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ
14
យ៉ាងនោះ តើខ្ញុំនឹងធ្វើដូចម្តេច ក្នុងកាលដែលព្រះក្រោកឡើង កាលណាព្រះអង្គពិចារណាសួរខ្ញុំ តើខ្ញុំនឹងឆ្លើយដល់ព្រះអង្គដូចម្តេច?
15
ព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ? តើមិនមែនជាព្រះតែមួយ ដែលស្អាងយើងទាំងពីរនៅក្នុងផ្ទៃម្តាយទេឬ?
16
ប្រសិនបើ ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រ ឬប្រសិនបើ ខ្ញុំបានធ្វើឲ្យស្ត្រីភ្នែក របស់ស្ត្រីមេម៉ាយហើមធំដោយការស្រែកយំ
17
ឬប្រសិនបើ ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯង ដោយមិនបានចែកឲ្យក្មេងកំព្រាទេ ដែលគ្មានឪពុកនោះ
18
ពីព្រោះតែ តាំងពីខ្ញុំនៅក្មេង ខ្ញុំបានបីបាច់ថែរក្សាពួកគេ រូបខ្ញុំបីដូចជាឪពុករបស់ពួកគេ ហើយខ្ញុំក៏បានណែនាំម្តាយគេដែរ ជាស្ត្រីមេម៉ាយ ដែលកើតពីផ្ទៃម្តាយរបស់ខ្ញុំដែរ។
19
ប្រសិនបើខ្ញុំបានឃើញអ្នកណាវិនាសទៅ ដោយឥតមានអ្វីស្លៀកពាក់ ឬប្រសិនបើអ្នកក្រីក្រឥតមានសំលៀកបំពាក់
20
ប្រសិនបើចិត្តរបស់ពួកគេមិនបានឲ្យពរដល់ខ្ញុំ ពីព្រោះគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំនោះទេ
21
ប្រសិនបើខ្ញុំបានលើកដៃទាស់នឹងក្មេងកំព្រា ពីព្រោះតែខ្ញុំបានឃើញសេចក្តីជំនួយរបស់ខ្ញុំ នៅឯទ្វារទីក្រុង បើដូច្នេះខ្ញុំជាប់ទោសហើយ!
22
ប្រសិនបើបានធ្វើការនេះ សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ បានបាក់ចេញពីគ្នា។
23
ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់ ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើង របស់ព្រះអង្គបានឡើយ។
24
ប្រសិនបើ ខ្ញុំបានយកមាសមកធ្វើជាទីសង្ឃឹម ហើយបើសិនខ្ញុំបាននិយាយថា ទៅស្វែងរកមាស «គឺមាសសុទ្ធបានក្លាយជាទីពឹងលើមាសហើយ»
25
បើសិនខ្ញុំរីករាយ ដោយព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលក្នុងដៃខ្ញុំមានទ្រព្យ នោះនឹងមកនូវការជាប់ទោសដល់ខ្ញុំវិញ!
26
ប្រសិនបើខ្ញុំបានឃើញព្រះអាទិត្យ ពេលកំពុងចាំងរស្មី ឬព្រះចន័្ទកំពុងតែដើរជាមួយពន្លឺ
27
ហើយបើបេះដូងរបស់ខ្ញុំស្ងាត់ៗក៏លង់ រហូតយកដៃមកដាក់លើមាត់ទាំងថើប ក្នុងបង្ហាញពីការថ្វាយបង្គំ ដល់ព្រះអាទិត្យនិងព្រះចន្ទ័នោះ
28
ការធ្វើបែបនេះគឺខ្ញុំបានជាប់ទោស ដោយការជំនុំជម្រះ គឺខ្ញុំបានបដិសេធព្រះជាម្ចាស់ដែលធំជាងអ្វីទាំងអស់។
29
បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្ដីហិនវិនាស
របស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងខ្លួនខ្ញុំឡើង នៅពេលទុក្ខវេទនាបានកើតឡើងជាមួយគេឡើយ បើបែរនេះខ្ញុំនឹងជាប់ទោសហើយ!
30
ប៉ុន្តែ គឺខ្ញុំមិនបានឲ្យមាត់របស់ខ្ញុំធ្វើបាប ដោយដាក់បណ្ដាសា ដល់ជីវិតគេឡើយ។
31
ប្រសិនបើពួកមនុស្សនៅទីលំនៅខ្ញុំ មិនដែលបាននិយាយថា៖ «តើមានអ្នកណាដែលមិនបានឆ្អែត ដោយអាហាររបស់លោកយ៉ូប?»
32
(សូម្បីតែពួកអ្នកដំណើរបរទេស ក៏មិនបានសម្រាកនៅឯបន្ទុបក្នុងទីក្រុងដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅដែរ) បើខ្ញុំមិនបានធ្វើការនោះទេ គឺខ្ញុំជាប់ទោសហើយ!
33
បើខ្ញុំបានគ្របបាំងអំពើរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក
ដោយលាក់សេចក្ដីអាក្រក់ដែលនៅក្នុងខ្លួនខ្ញុំ
34
(ពីព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយដោយសេចក្ដីមើលងាយរបស់គ្រួសារផ្សេងៗ បាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម មិននិយាយចេញមកក្រៅទេ) ដូចនេះខ្ញុំនឹងជាប់ទោសហើយ!
35
ឱបើមានអ្នកណាមួយស្ដាប់ខ្ញុំ មើល ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា ឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំ បានធ្វើពាក្យថ្លែងការទៅ!
36
នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា ហើយដាក់ពាក់នៅលើក្បាលដូចជាម្កដ។
37
ខ្ញុំនឹងទូលព្រះអង្គពីចំនួនជំហានខ្ញុំ ហើយនឹងចូលទៅជិតព្រះអង្គ ដូចអ្នកធំផ្សេងទៀតដែរ។
38
ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ ហើយគន្លងទាំងប៉ុន្មានយំជាមួយគ្នា
39
បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតនោះ
40
សូមឲ្យមានតែបន្លាដុះឡើង ជំនួសស្រូវភោជ្ជសាលី ហើយស្រងែជំនួសស្រូវឱកវិញចុះ»។ ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ។