ជំពូក ៤៤

1 លោកយ៉ូសែបបានបង្គាប់អ្នកបម្រើនៅក្នុងផ្ទះរបស់គាត់ ដោយពោលថា៖ «ចូរយកស្បៀងដាក់បាវ ច្រើនតាមដែលអាច ពួកគេអាចយកបាន ហើយដាក់ប្រាក់នៅក្នុងបាវរបស់បុរសម្នាក់ៗវិញ។ 2 ដាក់ពែងរបស់ខ្ញុំ ពែងប្រាក់នៅក្នុងប្អូនពៅ ហើយនិងប្រាក់ថ្លៃទិញស្រូវរបស់គាត់ទៅក្នុងបាវរបស់គាត់វិញ»។ អ្នកបម្រើបានធ្វើដូចដែលលោកយ៉ូសែបបានបង្គាប់។ 3 ពេលព្រឹកព្រលឹម ហើយគេបានឲ្យបុរសទាំងនោះត្រឡប់ទៅវិញ ទាំងពួកគេ និងលារបស់ពួកគេ។ 4 នៅពេលពួកគេចេញក្រៅក្រុង ប៉ុន្តែ មិនទាន់ឆ្ងាយប៉ុន្មានទេ លោកយ៉ូសែបប្រាប់ទៅអ្នកបម្រើរបស់គាត់ថា៖ «ចូរក្រោកឡើង ដេញតាមពួកគេ ហើយនៅពេលតាមពួកគេទាន់ ចូរនិយាយទៅពួកគេថា៖ ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើអាក្រក់ស្នងនឹងការល្អដូច្នេះ? 5 តើនេះមិនមែនជាពែងដែលចៅហ្វាយរបស់ខ្ញុំផឹក និងជាពែងដែលគាត់ប្រើ​សម្រាប់​ទស្សន៍​ទាយ​ទេ​ឬ? ការដែលអ្នកធ្វើនេះ អ្នករាល់គ្នាបានធ្វើអាក្រក់ហើយ»។ 6 អ្នកបម្រើបានដេញតាមទាន់ពួកគេ ហើយនិយាយការទាំងនេះជាមួយពួកគេ។ 7 ពួកគេនិយាយទៅគាត់វិញថា៖​ «ហេតុអ្វីបានជាលោកម្ចាស់មានប្រសាសន៍បែបនេះ? យើងខ្ញុំមិនបានធ្វើការយ៉ាងដូច្នេះឡើយ។ 8 មើល៍ ប្រាក់ដែលយើងខ្ញុំបានឃើញនៅក្នុងបាវរបស់យើងខ្ញុំ យើងបានយកវាមកពីទឹកដីកាណានមកជូនលោកវិញ។ បើដូច្នេះមែន ធ្វើដូចម្តេចឲ្យយើងខ្ញុំអាចលួចប្រាក់ និងមាសពីផ្ទះចៅហ្វាយរបស់លោកបានទៅ? 9 ប្រសិនបើ ឃើញនៅក្នុងបាវរបស់នរណា ចូរឲ្យអ្នកនោះស្លាប់ចុះ ហើយយើងខ្ញុំនឹងធ្វើជាអ្នកបម្រើរបស់ចៅហ្វាយរបស់លោក»។ 10 អ្នកបម្រើនោះពោលថា៖ «សូមឲ្យវាកើតឡើងតាមសម្តីរបស់លោកចុះ។ ប្រសិនបើ រកឃើញពែងនៅក្នុងបាវរបស់នរណា អ្នកនោះនឹងក្លាយជាអ្នកបម្រើរបស់ខ្ញុំ ហើយអ្នកផ្សេងទៀតនឹងរួចខ្លួន»។ 11 បន្ទាប់មក ពួកគេប្រញាប់ ហើយយកបាវរបស់ពួកគេចុះដល់ដី ហើយពួកគេម្នាក់បានបើកបាវរបស់ពួកគេ។ អ្នកបម្រើបានបានឆែកឆេរ។ 12 គាត់បានចាប់ផ្តើមឆែកឆេរតាំងពីបងប្រុសច្បងរហូតដល់ប្អូនពៅ ហើយពែងនោះត្រូវបានរកឃើញនៅក្នុងបាវរបស់បេនយ៉ាមីន។ 13 ពួកគេបានហែកអាវរបស់ពួកគេ។ ពួកគេម្នាក់ៗបានលើកបាវដាក់លើខ្នងលាវិញ ហើយត្រឡប់ទៅទីក្រុងវិញ។ 14 លោកយូដា និងបងប្អូនរបស់គាត់បានមកឯផ្ទះរបស់លោកយ៉ូសែបវិញ ហើយពួកគេបានលុតជង្គង់នៅចំពោះមុខគាត់ដល់ដី។ 15 លោកយ៉ូសែបនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? តើអ្នករាល់គ្នាមិនដឹងទេថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​​ទេ​ឬ?»។ 16 លោកយូដាប្រាប់ថា៖ «តើយើងខ្ញុំអាចឆ្លើយនឹងលោកម្ចាស់បានយ៉ាងដូចម្តេច? តើយើងអាចនិយាយអ្វីបាន? ឬតើយើងអាចបង្ហាញថាត្រឹមត្រូវបានយ៉ាងដូចម្តេច? ព្រះជាម្ចាស់បានរកឃើញកំហុសរបស់យើងខ្ញុំហើយ។ មើល យើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ហើយ ទាំងយើងខ្ញុំ និងអ្នកដែលត្រូវបានគេរកឃើញពែងនៅនឹងដៃដែរ»។ 17 លោកយ៉ូសែបនិយាយថា៖​ «ទេ ខ្ញុំមិនធ្វើដូច្នេះទេ។ នរណាដែលត្រូវបានគេរកឃើញពែងនៅនឹងដៃ អ្នកនោះហើយនឹងក្លាយជាអ្នកបម្រើរបស់ខ្ញុំ ប៉ុន្តែ សម្រាប់លោក និងអ្នកផ្សេងៗទៀត ចូរទៅផ្ទះរបស់ឪពុកអ្នករាល់គ្នាឲ្យបានសុខចុះ»។ 18 បន្ទាប់មក លោកយូដាបានមកជិតគាត់ ហើយប្រាប់ថា៖ «លោកម្ចាស់ សូមលោកម្ចាស់ស្តាប់ពាក្យខ្ញុំដែលជាអ្នកបម្រើរបស់លោកសិន ហើយសូមលោកម្ចាស់ខឹងនឹងអ្នកបម្រើរបស់លោកចុះ ដ្បិត លោកប្រៀបដូចជាស្តេចផារោនទៅហើយ។ 19 លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំជាអ្នកបម្រើ​ថា៖ «អ្នក​រាល់​គ្នា​មាន​ឪពុក មាន​ប្អូន​ឬ​ទេ?» 20 យើងខ្ញុំជម្រាបលោកម្ចាស់ហើយថា៖ «យើងមានឪពុកម្នាក់ គាត់ចាស់ហើយ ហើយគាត់មានកូនមួយក្នុងការដែលគាត់មានអាយុច្រើនហើយ មានកូនតូចមួយ។ ប៉ុន្តែ បងប្រុសរបស់គាត់បានស្លាប់ហើយ ហើយមានគាត់តែម្នាក់ទេដែលម្តាយរបស់គាត់បានសន្សល់ទុកឲ្យគាត់ ហើយឪពុករបស់គាត់ស្រឡាញ់គាត់ណាស់។ 21 ពេលលោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ ឲ្យនាំគាត់ចុះមកជាមួយខ្ញុំ ដើម្បីឲ្យលោកម្ចាស់បានឃើញគាត់»។ 22 បន្ទាប់មកទៀត យើងបានជម្រាបលោកម្ចាស់ហើយថា៖ «ក្មេងប្រុសនេះមិនអាចចាកចេញពីឪពុករបស់គាត់បានឡើយ។ ដ្បិត ប្រសិនបើ គាត់ចេញពីឪពុករបស់ នោះឪពុករបស់គាត់នឹងស្លាប់»។ 23 បន្ទាប់មក លោកម្ចាស់មានប្រសាសន៍មកកាន់យើងខ្ញុំថា៖ «លុះត្រាតែប្អូនប្រុសពៅរបស់យើងខ្ញុំចុះមករកលោកម្ចាស់​ បានលោកម្ចាស់ព្រមជួមមុខយើងខ្ញុំម្ដងទៀត»។ 24 បន្ទាប់មក យើងខ្ញុំបានត្រឡប់ទៅរកឪពុករបស់យើងខ្ញុំវិញ យើងខ្ញុំបានប្រាប់គាត់តាមពាក្យរបស់លោកម្ចាស់។ 25 ឪពុករបស់យើងខ្ញុំប្រាប់ថា៖ «ចូរកូនៗទៅទិញស្បៀងឲ្យយើងម្ដងទៀតចុះ»។ 26 នៅពេលយើងប្រាប់គាត់ថា៖ «យើងមិនអាចទៅបានទេ។ ប្រសិនបើ ប្អូនប្រុសពៅទៅជាមួយយើង ទើបយើងចុះទៅ ដើម្បីយើងនឹងមិនអាចឃើញមុខលោកម្ចាស់បានទេ លុះត្រាតែប្អូនប្រុសពៅទៅជាមួយយើង»។ 27 ឪពុករបស់យើងខ្ញុំប្រាប់មកយើងខ្ញុំថា៖ «កូនដឹងទេថា ភរិយារបស់ឪពុកបង្កើតកូនប្រុសពីរនេះឲ្យឪពុក។ 28 ម្នាក់ក្នុងចំណោមពួកគេបានចាកចាញពីឪពុក ហើយឪពុកប្រាប់ថា៖ «ប្រាកដណាស់ គាត់ត្រូវសត្វហែកស៊ីអស់ហើយ ហើយឪពុកក៏លែងឃើញគាត់ទៀតដែរ»។ 29 ឥឡូវ ប្រសិនបើ កូនយកកូនប្រុសម្នាក់ទៀតចេញពីឪពុក ហើយកូនរបស់ឪពុកមានគ្រោះថ្នាក់អ្វីនោះ កូននឹងនាំឪពុកដែលចាស់សក់ស្កូវម្នាក់នេះកើតទុក្ខនៅក្នុងស្ថានឃុំព្រលឹងហើយ»។ 30 ដូច្នេះ នៅពេលយើងខ្ញុំទៅជួបឪពុករបស់យើងខ្ញុំ ដែលជាអ្នកបម្រើលោកម្ចាស់ ក្មេងប្រុសនេះមិននៅជាមួយយើងខ្ញុំទេ ក្មេងនេះជាទីស្រឡាញ់នៅក្នុងជីវិតរបស់គាត់ណាស់ ហើយនៅពេលគាត់ដឹងថា ក្មេងនេះមិននៅជាមួយយើងខ្ញុំ គាត់មុខជាស្លាប់មិនខាន។ 31 យើងខ្ញុំជាអ្នកបម្រើលោកម្ចាស់នឹងធ្វើឲ្យឪពុកដែលចាស់សក់ស្កូវ កើតទុក្ខនៅក្នុងស្ថានឃុំព្រលឹងមិនខាន។ 32 ដ្បិត យើងខ្ញុំដែលជាអ្នកបម្រើលោកម្ចាស់បានធានាការពារកូនប្រុសនេះ ចំពោះឪពុករបស់យើងខ្ញុំហើយ ដោយនិយាយថា៖ «ប្រសិនបើ កូនមិននាំក្មេងនេះមកជូនលោកឪពុកវិញទេ កូននឹងមានកំហុសចំពោះលោកឪពុករហូត»។ 33 ដូច្នេះ សូមលោកម្ចាស់ មេត្តាដល់យើងខ្ញុំជាអ្នកបម្រើលោកម្ចាស់ ជំនួសឲ្យ ក្មេងប្រុសនេះធ្វើជាអ្នកបម្រើលោកម្ចាស់ សូមអនុញ្ញាតឲ្យក្មេងប្រុសនេះ បានឡើងទៅជាមួយបងប្អូនរបស់គាត់ទៅ។ 34 តើឲ្យខ្ញុំអាចឡើងទៅរកឪពុករបស់ខ្ញុំបានយ៉ាងដូចម្តេច ប្រសិនបើ ក្មេងប្រុសនេះមិននៅជាមួយខ្ញុំទេនោះ? ខ្ញុំខ្លាច មានរឿងអាក្រក់ដែលអាចនឹងកើតឡើងចំពោះឪពុករបស់ខ្ញុំ»។