ជំពូក ១១

1 ឥឡូវនេះ ផែនដីទាំងមូលបានប្រើភាសាតែមួយ ហើយមានសំដីតែមួយ។ 2 ក្នុងការដែលពួកគេធ្វើដំណើរឆ្ពោះទៅប៉ែកខាងកើតនោះ ពួកគេបានជួបទីវាលរាបមួយនៅក្នុងទឹកដីស៊ី‌ណើរ ហើយពួកគេក៏តាំងលំនៅនៅទីនោះ។​ 3 ពួកគេបាននិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «មក ចូរយើងធ្វើឥដ្ឋ ហើយដុតវា»។ ពួកគេមានដីឥដ្ឋជំនួសឲ្យថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។ 4 ពួកគេនិយាយថា៖ «ចូរមក តោះយើងសង់ទីក្រុងមួយ និងប៉មមួយសម្រាប់ខ្លួនយើង ដែលមានកំពូលរហូតដល់មេឃ ហើយយើងធ្វើវាដើម្បីកេរ្តិ៍ឈ្មោះពួកយើង។ ប្រសិនបើ យើងមិនធ្វើទេ​យើងនឹងបែកខ្ញែកគ្នាទៅពេញផ្ទៃនៃផែនដីទាំងមូលហើយ»។ 5 ដូច្នេះ ព្រះអម្ចាស់បានយាងចុះមក ដើម្បីទតមើលទីក្រុង ហើយនិងប៉មដែលកូនចៅរបស់លោកអាដាំបានសង់។ 6 ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ ពួកគេជាមនុស្សតែមួយ ជាមួយនឹងភាសាតែមួយ ហើយពួកគេចាប់ផ្តើមធ្វើការនេះ គ្មានអ្វីអាចហាមពីបំណងចិត្តដែលពួកគេចង់ធ្វើបានឡើយ។ 7 មក ចូរយើងចុះទៅ ហើយបំភាន់ភាសារបស់ពួកគេ ដើម្បីកុំឲ្យពួកគេយល់គ្នាទៅវិញទៅមកបានឡើយ»។ 8 ដូច្នេះ ព្រះអម្ចាស់បានបំបែកពួកគេចេញពីផ្ទៃនៃផែនដីទាំងមូល ហើយពួកគេបានឈប់សង់ទីក្រុងនោះទៀយ។ 9 ហេតុដូច្នេះហើយ គេបានហៅទីក្រុងនោះថា បាបិល ព្រោះ ព្រះអម្ចាស់បានបំភាន់ភាសានៅលើផែនដីទាំងមូល ហើយព្រះអម្ចាស់បានបំបែកពួកគេពីទីនោះឲ្យបែកខ្ញែកទៅពេញផ្ទៃនៃផែនដីទាំងមូល។ 10 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកសិម។ លោកសិមមានអាយុមួយរយឆ្នាំ ហើយក្រោយទឹកជំនន់ពីរឆ្នាំ គាត់មានកូនប្រុសមួយឈ្មោះអើប៉ាក់‌សាឌ ។ 11 លោកសិមរស់បានប្រាំរយឆ្នាំ បន្ទាប់មកគាត់បង្កើតបានលោកអើប៉ាក់‌សាឌ។ គាត់ក៏មានកូនប្រុស និងកូនស្រីជាច្រើនទៀតដែរ។ 12 ពេលលោកអើប៉ាក់‌សាឌរស់បានសាមសិបឆ្នាំ គាត់បង្កើតបានសេឡា។ 13 លោកអើប៉ាក់សាឌរស់បាន៤០៣ឆ្នាំ បន្ទាប់ពីគាត់បង្កើតបានលោកសេឡារួចហើយ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតដែរ។ 14 លោកសេឡារស់បានសាមសិបឆ្នាំ គាត់បង្កើតបានហេប៊ើរ។ 15 លោកសេឡារបស់បាន៤០៣ឆ្នាំ បន្ទាប់ពីគាត់បង្កើតបានលោកហេប៊ើរ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។ 16 លោកហេប៊ើរស់បានសាមសិបបួនឆ្នាំ គាត់បង្កើតបានផាលេក។ 17 បន្ទាប់ពីលោកហេប៊ើររស់បាន៤៣០ឆ្នាំ គាត់បង្កើតបានផាលេក។ គាត់បង្កើតបានកូនប្រុស​ និងកូនស្រីជាច្រើនទៀតផងដែរ។ 18 លោកផាលេករស់បានសាមសិបឆ្នាំ គាត់បង្កើតបានរេហ៊ូវ។ 19 លោកផាលេករស់បាន២០៩ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតលោករេហ៊ូវ។ គាត់បានបង្កើតកូនប្រុស និងកូនស្រីជាច្រើនទៀត។ 20 លោករេហ៊ូវរស់បានសាមសិបពីរឆ្នាំ គាត់បង្កើតបានសេរូក។ 21 លោករេហ៊ូវរស់បាន២០៧ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតបានលោកសេរូក។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។ 22 លោករេហ៊ូវរស់បានសាមសិបឆ្នាំ គាត់បង្កើតបានណាឃរ។ 23 លោករេហ៊ូវរស់បានពីររយឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតបានលោកណាឃរ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។ 24 លោកណាឃររស់បានម្ភៃប្រាំបួនឆ្នាំ​ គាត់បង្កើតបានថេរ៉ា។ 25 លោកណាឃររស់បាន១១៩ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតលោកថេរ៉ា។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។ 26 បន្ទាប់មក លោកថេរ៉ារបស់បានចិតសិបឆ្នាំទៀត គាត់​បង្កើត​បាន​អាប់រ៉ាម ណាឃរ និង​ហារ៉ាន។ 27 ហើយនេះគឺជាពូជពង្សរបស់លោកថេរ៉ា។ លោកថេរ៉ាបង្កើតបានលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន ហើយលោកហារ៉ានបង្កើតបានឡុត។ 28 លោកហារ៉ានបានស្លាប់នៅចំពោះមុខថេរ៉ាជាឪពុករបស់គាត់ នៅក្នុងទឹកដីកំណើតរបស់គាត់ នៅក្នុង​ក្រុង​អ៊ើរ​នៃ​ទឹកដី​ខាល់ដេ។ 29 លោកអាប់រ៉ាម និងលោកណាឃរបានរៀបការ។ ភរិយារបស់លោកអាប់រ៉ាមឈ្មោះនាងសារ៉ាយ ហើយភរិយារបស់លោកណាឃរឈ្មោះនាងមីលកា ត្រូវជាកូនស្រីរបស់លោកហារ៉ាន ដែលជាឪពុករបស់មីលកា និង​យីសកា។ 30 នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។ 31 លោកថេរ៉ាបាននាំលោកអាប់រ៉ាមកូនប្រុសរបស់គាត់ លោកឡុតត្រូវជាកូនប្រុសរបស់កូនប្រុសគាត់គឺលោកហារ៉ាន ហើយពួកគេបានចេញទៅពីក្រុងអ៊ើនៃទឹកដីខាល់ដេ ទៅក្នុងទឹកដីកាណាន។ ប៉ុន្តែ ពួកគេបានទៅហារ៉ាន ហើយស្នាក់នៅទីនោះ។ 32 លោកថេរ៉ារស់នៅបាន២០៥ឆ្នាំ ហើយបន្ទាប់គាត់ក៏បានស្លាប់នៅក្នុងក្រុងហារ៉ាន។