Genesis 45

Genesis 45:1

តើលោកយ៉ូសែបបានធ្វើអ្វីនៅពេលដែលគាត់ប្រាប់ដល់បងប្អូនរបស់គាត់ ដែលជនជាតិអេស៊ីបបានឮ?

លោកយ៉ូសែបបានយំយ៉ាងខ្លាំងនៅពេលដែលគាត់ប្រាប់ដល់បងប្អូនរបស់គាត់។

តើបងប្អូនប្រុសមានប្រតិកម្មយ៉ាងណា ពេលលោកយ៉ូសែបបានបង្ហាញខ្លួនឲ្យពួកគេស្គាល់?

បងប្អូនមិនអាចឆ្លើយលោកយ៉ូសែបបានទេ ព្រោះពួកគេតក់ស្លុត។

Genesis 45:7

យោងទៅតាមលោកយ៉ូសែប ហេតុអ្វីបានជាព្រះជាម្ចាស់បញ្ជូនលោកយ៉ូសែបទៅស្រុកអេស៊ីប?

ព្រះជាម្ចាស់បានចាត់យ៉ូសែប ឲ្យទៅស្រុកអេស៊ីបដើម្បីការពារជីវិត និងការពារក្រុមគ្រួសាររបស់គាត់ដែលនៅសល់នៅលើផែនដីនេះ។

តើព្រះជាម្ចាស់បានធ្វើឪ្យលោកយ៉ូសែបមានអ្វីខ្លះនៅស្រុកអេស៊ីប?

ព្រះជាម្ចាស់បានធ្វើឲ្យលោកយ៉ូសែបក្លាយជាឪពុកចំពោះស្តេចផារោន ជាម្ចាស់នៅលើដំណាក់របស់ស្តេចទាំងមូល និងជាអ្នកគ្រប់គ្រងនៅលើទឹកដីអេស៊ីបទាំងមូលដែរ។

Genesis 45:9

តើលោកយ៉ូសែបមានផែនការថែរក្សាគ្រួសារយ៉ាងដូចម្តេច?

លោកយ៉ូសែបបានប្រាប់ក្រុមគ្រួសាររបស់គាត់ឲ្យមករស់នៅក្នុងទឹកដីកូសែនដែលគាត់នឹងផ្គត់ផ្គង់ពួកគេ។

Genesis 45:12

តើលោកយ៉ូសែបបានប្រាប់ដល់បងប្អូនរបស់គាត់ឲ្យប្រញាប់និងធ្វើអ្វី?

លោកយ៉ូសែបបានប្រាប់បងប្អូនរបស់គាត់ឲ្យប្រញាប់ហើយនាំឪពុករបស់គាត់ទៅស្រុកអេស៊ីប។

Genesis 45:16

តើស្តេចផារោនមានប្រតិកម្មយ៉ាងណានៅពេលដែលគាត់បាន ឮថាបងប្អូនរបស់លោកយ៉ូសែបបានមកដល់ស្រុកអេស៊ីប?

ស្តេចផារោនរីករាយណាស់ ហើយគាត់បានប្រាប់លោកយ៉ូសែបឲ្យប្រាប់បងប្អូនរបស់គាត់ឲ្យនាំឪពុក និងក្រុមគ្រួសាររបស់គេឲ្យរស់នៅក្នុងទឹកដីដ៏ល្អនៃស្រុកអេស៊ីប។

Genesis 45:21

តើអ្នកណាបានទទួលអំណោយ និងសំភារៈបន្ថែមសម្រាប់ដំណើរនេះ?

បេនយ៉ាមីនទទួលបានប្រាក់បីរយដុំ និងសម្លៀកបំពាក់ប្រាំយ៉ាង ហើយលោកអ៊ីស្រាអែលបានទទួលសត្វលាចំនួនម្ភៃ។

Genesis 45:24

តើលោកអ៊ីស្រាអែលមានប្រតិកម្មយ៉ាងណាពេលដែលគាត់បាន ថាលោកយ៉ូសែបនៅរស់ និងជាអ្នកគ្រប់គ្រងលើទឹកដីអេស៊ីបទាំងអស់នោះ?

លោកអ៊ីស្រាអែលមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះគាត់មិនជឿបងប្អូននៅពេលពួកគេប្រាប់គាត់ទេ។

Genesis 45:27

តើលោកអ៊ីស្រាអែលបាននិយាយថាគាត់ចង់ធ្វើអ្វីមុនពេលគាត់ស្លាប់?

លោកអ៊ីស្រាអែលបាននិយាយថាគាត់ចង់ជួបលោកយ៉ូសែបមុនពេលគាត់ស្លាប់។