Genesis 38

Genesis 38:1

តើលោកយូដាយកប្រពន្ធពីអ្នកណា?

លោក​យូដា​បានយកប្រពន្ធពីបុរសជនជាតិកាណាន។

Genesis 38:6

តើព្រះអម្ចាស់បានធ្វើអ្វីចំពោះកូនប្រុសច្បងរបស់លោកអ៊ើរ ហើយហេតុអ្វី?

ព្រះអម្ចាស់បានសម្លាប់លោកអ៊ើរ ព្រោះគាត់ជាមនុស្សអាក្រក់។

Genesis 38:8

តើកូនប្រុសទីពីរបស់លោកយូដាឈ្មោះលោកអូណាន់​មិនបានបំពេញភារកិច្ចជាប្អូនថ្លៃ​បន្ត​ពូជ‌ពង្ស​ឲ្យលោកអ៊ើរយ៉ាងដូចម្តេច?

លោកអូណាន់ពេល​ណា​គាត់​រួម​ដំណេក​ជា​មួយ​នាងតាម៉ារ គាត់​តែង​តែសម្រក់​ចោល​ទៅ​ដី។

តើព្រះអម្ចាស់បានធ្វើអ្វីដល់កូនប្រុសទីពីរបស់លោកអូណាន់ហើយហេតុអ្វី?

ព្រះអម្ចាស់បានសម្លាប់លោកអូណាន់ព្រោះអំពើដែលគាត់ធ្វើសុទ្ធតែអាក្រក់។

Genesis 38:11

តើលោកយូដាបានសន្យាអ្វីនឹងនាងតាម៉ារ?

លោកយូដាបានសន្យានឹងនាងតាម៉ារថាកូនប្រុសទីបីរបស់គាត់ឈ្មោះសេឡាជាប្តីនៅពេលសេឡាធំឡើង។

Genesis 38:12

យូរឆ្នាំក្រោយមក ហេតុអ្វីបានជាលោកយូដាត្រូវការសម្រាលទុក្ខ?

លោកយូដាត្រូវការសម្រាលទុក្ខព្រោះភរិយា​របស់​លោកបាន​ទទួល​មរណ‌ភាព។

តើនាងតាម៉ារបានធ្វើអ្វីនៅពេលដែលនាងបានឮថាលោកយូដានឹងទៅភូមិ​ធីមណា?

នាងតាម៉ារដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកបាំងមុខ ហើយអង្គុយនៅតាមផ្លូវជិតដល់ភូមិធីមណា។

ហេតុអ្វីបានជានាងតាម៉ារធ្វើបែបនេះ?

នាងតាម៉ារបានធ្វើដូច្នេះព្រោះកូនប្រុសទីបីរបស់លោកយូដាឈ្មោះសេឡាបានធំពេញវ័យឡើងតែនាងមិនបានធ្វើជាប្រពន្ធរបស់គាត់ទេ។

Genesis 38:17

តើនាងតាម៉ារបានទទួលអ្វីជាការសន្យាសម្រាប់បញ្ចាំការបង់ប្រាក់មុនពេលដែលលោកយូដាបានគេងជាមួយនាង?

លោកយូដាបាឲ្យត្រារបស់គាត់ទាំងខ្សែ និងរបស់ដែលនៅជាប់នឹងលោកមកធ្វើជាថ្នូរនឹងប្រាក់បញ្ចាំឲ្យនាង។

Genesis 38:21

នៅពេលលោកយូដាព្យាយាមយកការសន្យារបស់គាត់ដោយបង់ពពែស្ទាវទៅស្រីពេស្យានោះ តើគាត់បានដឹងអ្វីខ្លះ?

លោកយូដាដឹងថាមិនមានស្រីពេស្យានៅទីនោះទេ។

Genesis 38:24

ពេលលោកយូដាដឹងថានាងតាម៉ារមានផ្ទៃពោះតើគាត់ចង់ធ្វើអ្វី?

លោកយូដាចង់ដុតនាងតាម៉ារព្រោះនាងមានផ្ទៃពោះដូចជាស្រីពេស្យា។

តើនាងតាម៉ារបានធ្វើអ្វីនៅពេលដែលគេនាំនាងមកលោកយូដា?

នាងបាននិយាយថានាងមានផ្ទៃពោះដោយបុរសដែលជាម្ចាស់ត្រា និងខ្សែ និង​ដំបងដែលនាងមាន។

តើលោកយូដាបានឆ្លើយតបយ៉ាងដូចម្តេចនៅពេលដែលគាត់បានឃើញត្រារបស់គាត់ ខ្សែ និងដំបងរបស់គាត់?

លោកយូដាបាននិយាយថានាងតាម៉ារគឺត្រឹមត្រូវជាងគាត់ពីព្រោះគាត់មិនបានឲ្យនាងតាម៉ារទៅធ្វើជាប្រពន្ធរបស់សេឡាទេ។

Genesis 38:27

តើនាងតាម៉ារមានកូនប៉ុន្មាននាក់?

នាងតាម៉ារមានកូនប្រុសភ្លោះ។

តើឆ្មបបានធ្វើអ្វីខ្លះនៅពេលដែលកូនភ្លោះម្នាក់របស់នាងតាម៉ារដកដៃចេញពីស្បូននាងតាម៉ារ?

នៅពេលដែលកូនភ្លោះម្នាក់របស់នាងតាម៉ារ ដាក់ដៃចេញ​ដៃ​មក​មុន ហើយឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​ទារក​នោះ ហើយនិយាយ​ថា៖ «កូន​មួយ​នេះ​កើត​មុន»។

Genesis 38:29

តើបងប្អូនប្រុសពីរនាក់ដែលនាងតាម៉ារផ្តល់កំណើតមានឈ្មោះអ្វី?

បងប្អូនប្រុសពីរនាក់ដែលនាងតាម៉ារផ្តល់កំណើតមានឈ្មោះថា ពេរេស និងសេ‌រ៉ាស។