Genesis 29

Genesis 29:4

តើបុរសដែលលោកយ៉ាកុបបាននិយាយជាមួយនោះមកពីណា?

បុរសទាំងនោះមកពីស្រុកខារ៉ាន។

តើអ្នកណាក៏បានមកអណ្ដូងជាមួយហ្វូងចៀម?

នាងរ៉ាជែលកូនស្រីរបស់លោកឡាបាន់ក៏បានមកឯអណ្តូងដែលមានហ្វូងចៀមដែរ។

Genesis 29:9

តើលោកយ៉ាកុបបានធ្វើអ្វីខ្លះសម្រាប់ចៀមរបស់លោកឡាបាន់?

លោកយ៉ាកុបបានរមៀលថ្មចេញពីមាត់អណ្តូង ហើយបានដងទឹកឲ្យហ្វូងចៀមផឹក។

Genesis 29:11

តើលោកយ៉ាកុបបានប្រាប់នាងរ៉ាជែលអ្វីខ្លះ ហើយបន្ទាប់មកនាងបានធ្វើអ្វី?

លោកយ៉ាកុបបានប្រាប់នាងរ៉ាជែលថា គាត់ជាសាច់ញាតិឪពុកនាងបន្ទាប់មកនាងរ៉ាជែលបានរត់ទៅប្រាប់ឪពុករបស់នាង។

Genesis 29:13

តើលោកឡាបាន់មានប្រតិកម្មយ៉ាងណាពេលដែលគាត់បានដឹកអំពីការមកដល់របស់លោកយ៉ាកុប?

លោកឡាបាន់រត់ទៅជួបលោកលោកយ៉ាកុបឱបថើបលោកហើយនាំលោកមកផ្ទះ។

Genesis 29:15

សូមរៀបរាប់អំពីកូនស្រីទាំងពីររបស់លោកឡាបាន់។

នាងលេអាជាកូនស្រីច្បង ហើយនាងមានភ្នែកទន់ភ្លន់រីឯនាងរ៉ាជែលនៅក្មេងហើយមានរូបសម្រស់ស្រស់ស្អាត។

តើលោកឡាបាន់និងលោកយ៉ាកុបបានរៀបចំអ្វីខ្លះទាក់ទងនឹងការងាររបស់លោកយ៉ាកុប?

ពួកគេបានយល់ព្រមថា៖ លោកយ៉ាកុបនឹងបម្រើលោកឡាបាន់ប្រាំពីរឆ្នាំជាថ្នូរនឹងនាងរ៉ាជែល។

Genesis 29:19

ហេតុអ្វីបានជាការងារប្រាំពីរឆ្នាំរបស់លោកយ៉ាកុបមើលទៅដូចជាពីរបីថ្ងៃចំពោះលោកយ៉ាកុប?

បានជាការងារប្រាំពីរឆ្នាំរបស់លោកយ៉ាកុបមើលទៅដូចជាពីរបីថ្ងៃចំពោះលោកយ៉ាកុបដោយសារលោកយ៉ាកុបស្រឡាញ់នាងរ៉ាជែល។

Genesis 29:23

តើលោកឡាបាន់បោកបញ្ឆោតលោកយ៉ាកុបយ៉ាងដូចម្តេច?

លោកឡាបាន់ឲ្យនាងលេអាដល់លោកយ៉ាកុបជំនួសនាងរ៉ាជែលដែលជាយប់នៃពិធីមង្គលការ។

តើលោកឡាបាន់ប្រគល់អ្នកណាឲ្យនាងលេអាធ្វើជាអ្នកបម្រើរបស់នាង?

លោកឡាបាន់ឲ្យអ្នកបម្រើស្រីរបស់គាត់ឈ្មោះស៊ីលប៉ាឲ្យនាងលេអាជាកូនស្រីរបស់គាត់ឲ្យធ្វើជាអ្នកបម្រើរបស់នាង។

Genesis 29:26

ហេតុអ្វីបានជាលោកឡាបាន់និយាយថាគាត់បានបោកបញ្ឆោតលោកយ៉ាកុប?

លោកឡាបាន់និយាយថា៖ វាមិនមែនជាទម្លាប់របស់ពួកគេក្នុងការផ្តល់ឲ្យកូនស្រីពៅរៀបការមុនពេលកូនច្បង។

តើលោកឡាបាន់ និងលោកយ៉ាកុបបានរៀបចំអ្វីខ្លះទាក់ទងនឹងការងាររបស់លោកយ៉ាកុប?

ពួកគេបានយល់ស្របថា៖​ លោកយ៉ាកុបនឹងបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀតដើម្បីជាថ្នូរនឹងនាងរ៉ាជែល។

Genesis 29:28

តើលោកឡាបាន់ប្រគល់អ្នកណាអោយនាងរ៉ាជែលធ្វើជាអ្នកបម្រើរបស់នាង?

លោកឡាបាន់ប្រគល់នាងនាងប៊ីលហាអោយកូនស្រីរបស់គាត់នាងរ៉ាជែលឲ្យធ្វើជាអ្នកបំរើរបស់នាង។

Genesis 29:31

តើព្រះអម្ចាស់បានធ្វើអ្វីខ្លះពេលដែលព្រះអង្គឃើញថាលោកយ៉ាកុបមិនស្រឡាញ់នាងលេអា?

ព្រះអម្ចាស់បានធ្វើឲ្យនាងលេអាមានផ្ទៃពោះប៉ុន្តែនាងរ៉ាជែលគ្មានកូនទេ។

តើនាងលេអាសង្ឃឹមថានឹងមានអ្វីកើតឡើងប្រសិនបើនាងបង្កើតកូនប្រុសសម្រាប់លោកយ៉ាកុប?

នាងលេអាសង្ឃឹមថាលោកយ៉ាកុបនឹងស្រឡាញ់នាងប្រសិនបើនាងបង្កើតកូនប្រុសសម្រាប់គាត់។

តើកូនប្រុសទីមួយរបស់នាងលេអាមានឈ្មោះអ្វី?

ឈ្មោះកូនប្រុសទីមួយរបស់នាងលេអាគឺ រូបេន។

Genesis 29:35

តើនាងលេអាបាននិយាយអ្វីបន្ទាប់ពីនាងបានបង្កើតលោកយូដា?

បន្ទាប់ពីនាងសម្រាលបានយូដានាងលេអាពោលថា៖ «លើកនេះខ្ញុំនឹងលើកតម្កើងព្រះអម្ចាស់»។