Genesis 26

Genesis 26:1

ហេតុអ្វីបានជាលោកអ៊ីសាកផ្លាស់ទៅទីក្រុងកេរ៉ាដែល​ព្រះ‌បាទ​អប៊ីម៉ា‌ឡិចជាស្តេចរបស់ជន‌ជាតិ​ភីលីស្ទីន?

លោកអ៊ីសាកផ្លាស់ទៅនៅក្រុងកេរ៉ាព្រោះមានទុរ្ភិក្សនៅក្នុងស្រុក។

Genesis 26:2

តើព្រះអម្ចាស់បានមានបន្ទូលលោកអ៊ីសាកអ្វីខ្លះមុនពេលដែលអ៊ីសាកផ្លាស់ទៅក្រុងកេរ៉ា?

ព្រះអម្ចាស់បានមានបន្ទូលលោកអ៊ីសាកកុំអោយទៅនៅស្រុកអេស៊ីប និងអោយនៅក្នុងស្រុកដែលព្រះអង្គនឹងប្រាប់លោកអ៊ីសាក។

តើព្រះអម្ចាស់មានព្រះបន្ទូលអ្វីខ្លះប្រាប់លោកអ៊ីសាកអំពីសម្បថដែលព្រះអម្ចាស់បានសន្យាជាមួយលោកអប្រាហាំជាឪពុករបស់គាត់?

ព្រះជាម្ចាស់បានប្រាប់លោកអ៊ីសាកថា៖​ ព្រះអង្គនឹងបំពេញពាក្យសម្បថដែលព្រះអម្ចាស់បានសន្យាជាមួយលោកអប្រាហាំ។

Genesis 26:4

ហេតុអ្វីបានជាព្រះអម្ចាស់មានបន្ទូលថាព្រះអង្គនឹងធ្វើដូចនេះ?

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ព្រះអង្គនឹងធ្វើបែបនេះពីព្រោះលោកអប្រាហាំបានស្តាប់បង្គាប់តាមពាក្យ និងបានប្រព្រឹត្តសេចក្តីបង្គាប់ តាមបញ្ញត្ដិ តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់ព្រះអង្គ។

Genesis 26:6

តើលោកអ៊ីសាកបានមានប្រាសាសន៍អ្វីខ្លះដល់បុរសនៅក្រុងកេរ៉ាអំពីនាងរេបេកាភរិយារបស់គាត់?

លោកអ៊ីសាកប្រាប់បុរស់នៅក្រុងកេរា៉ាថា​នាងរេបេកាគឺជាប្អូនស្រីរបស់គាត់។

Genesis 26:9

យោងទៅតាមព្រះ‌បាទ​អប៊ីម៉ា‌ឡិច តើអ្វីដែលអាចនាំអោយមានទោសដល់ប្រជាជនដោយសារតែការភូតភររបស់លោកអ៊ីសាក?

ដោយសារការភូតភររបស់លោកអ៊ីសាកមនុស្សម្នាក់អាចមានទំនាក់ទំនងផ្លូវភេទជាមួយរេេបកា ហើយធ្វើឲ្យប្រជាជនមានទោស។

តើព្រះ‌បាទ​អប៊ីម៉ា‌ឡិចបានបញ្ជាអ្វីស្ដីអំពីរេេបកា?

ព្រះ‌បាទ​អប៊ីម៉ា‌ឡិចបានបញ្ជាថាអ្នកណាដែលប៉ះនឹងរេេបកានឹងត្រូវសម្លាប់។

Genesis 26:15

តើមូលហេតុអ្វីដែលព្រះបាទអប៊ីម៉ាឡេកបានស្នើសុំឲ្យលោកអ៊ីសាកចាកចេញពីពួកជនជាតិភីលីស្ទីន?

ព្រះបាទអប៊ីម៉ាឡេកបានស្នើសុំអ៊ីសាកឲ្យចាកចេញពីពួកភីលីស្ទីនពីព្រោះព្រះអង្គបាននិយាយថា៖ «ដ្បិតអ្នកមានអំណាចជាងយើងទៅទៀត»។

Genesis 26:18

ហេតុអ្វីបានជាលោកអ៊ីសាកត្រូវជីកអណ្តូងទឹកដែលពួកគេបានជីកនៅជំនាន់លោកអប្រាហាំ?

លោកអ៊ីសាកត្រូវជីកអណ្តូងទឹកដែលពួកគេបានជីកនៅជំនាន់លោកអប្រាហាំពីព្រោះពួកភីលីស្ទីនបានបញ្ឈប់ពួកគេបន្ទាប់ពីលោកអប្រាហាំបានស្លាប់។

Genesis 26:21

តើលោកអ៊ីសាកបានដាក់ឈ្មោះអ្វីនៅអណ្តូងដែលពួកគង្វាលរបស់កេរ៉ាមិនឈ្លោះជាមួយគាត់?

លោកអ៊ីសាកដាក់ឈ្មោះអណ្តូងនោះថារេហូ‌បូត ពួកគង្វាលកេរ៉ាមិនដែលឈ្លោះជាមួយគាត់ទេ។

Genesis 26:23

តើព្រះអម្ចាស់បានបញ្ជាក់អ្វីដល់លោកអ៊ីសាកនៅពេលដែលព្រះអង្គបានបង្ហាញខ្លួនអោយលោកអ៊ីសាកនៅបៀរសេបា?

ព្រះអម្ចាស់បានបញ្ជាក់ជាថ្មីថាព្រះអង្គនឹងអោយពរលោកអ៊ីសាកព្រមទាំងធ្វើឲ្យពូជពង្សរបស់គាត់បានចម្រើនឡើង។

Genesis 26:28

តើព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ចង់ធ្វើកិច្ចព្រមព្រៀងអ្វីជាមួយលោកអ៊ីសាក ហើយហេតុអ្វី?

ព្រះ‌បាទ​អប៊ីម៉ា‌ឡិចចង់ធ្វើកិច្ចព្រមព្រៀងមួយដែលគ្មានភាគីណាមួយអាចបង្កអន្តរាយដល់គាត់ទេពីព្រោះព្រអង្គឃើញថាព្រះអម្ចាស់គង់ជាមួយលោកអ៊ីសាក។

Genesis 26:30

តើអ៊ីសាកបានឆ្លើយតបយ៉ាងណាចំពោះសំណូមពររបស់ព្រះ‌បាទ​អប៊ីម៉ា‌ឡិចចំពោះកិច្ចព្រមព្រៀងរវាងពួកគេ?

លោកអ៊ីសាកបានធ្វើពិធីជប់លៀង ហើយពួកគេស្បថជាមួយគ្នា។

Genesis 26:34

តើប្រពន្ធពីរនាក់របស់លោកអេសាវបានមកពីក្រុមណា?

ភរិយាទាំងពីររបស់លោកអេសាវគឺមកពីជនជាតិហេត។

តើទំនាក់ទំនងរវាងភរិយាលោកអេសាវ និងលោកអ៊ីសាក និងរេបេកាមានទំនាក់ទំនងយ៉ាងដូចម្តេច?

ភរិយារបស់លោកអេសាវនាំទុក្ខដល់លោកអ៊ីសាក និងរេបេកា។