Genesis 25

Genesis 25:1

តើលោកអប្រាហាំបានធ្វើអ្វីបន្ទាប់ពីប្រពន្ធរបស់គាត់នាងសារ៉ាបានស្លាប់?

លោកអប្រាហាំបានយកភរិយាមួយទៀត នាងឈ្មោះថា​កិទូរ៉ា។

Genesis 25:5

តើលោកអប្រាហាំចែកទ្រព្យសម្បត្តិរបស់គាត់យ៉ាងដូចម្តេច?

លោកអប្រាហាំបានឲ្យអំណោយផ្សេងៗទៅកូនប្រុសៗរបស់គាត់ជាមួយភរិយាទីពីររបស់គាត់ ហើយប្រគល់អ្វីៗទាំងអស់ដែលគាត់មានឲ្យទៅលោកអ៊ីសាក។

Genesis 25:7

តើលោកអប្រាហាំរស់នៅប៉ុន្មានឆ្នាំ?

លោកអប្រាហាំដែលគាត់រស់នៅបាន ១៧៥ឆ្នាំ។

Genesis 25:9

តើអ្នកណាបញ្ចុះសពលោកអប្រាហាំ?

លោកអ៊ីសាក និងលោកអ៊ីស្មាអែល បានបញ្ចុុះសពលោកអប្រាហាំ។

Genesis 25:17

តើកូនប្រុសទាំងដប់ពីររបស់លោកអ៊ីស្មាអែលរស់នៅជាមួយគ្នាយ៉ាងដូចម្តេច?

កូនប្រុសទាំងដប់ពីររបស់លោកអ៊ីស្មាអែលបានរស់នៅជាមួយគ្នាដោយអរិភាព។

Genesis 25:21

តើលោកអ៊ីសាកបានធ្វើអ្វីខ្លះដោយសារនាងរេបេកាគ្មានកូន?

លោកអ៊ីសាកបានអធិស្ឋានសុំព្រះអម្ចាស់ឲ្យភរិយារបស់គាត់ ហើយព្រះអម្ចាស់បានឆ្លើយតបសេចក្តីអធិស្ឋានរបស់គាត់ ហើយនាងរេបេកាភរិយារបស់គាត់ក៏មានផ្ទៃពោះ។

Genesis 25:23

តើព្រះអម្ចាស់មានបន្ទូលយ៉ាងណាចំពោះកូនទាំងពីរនាក់ដែលកំពុងពុះពារនៅក្នុងផ្ទៃរបស់នាងរេបេកា?

ព្រះអម្ចាស់មានព្រះបន្ទូលថានៅក្នុងផ្ទៃនាងមានប្រជាជាតិពីរគឺប្រជាជាតិមួយមានកម្លាំងខ្លាំងជាងប្រជាជាតិមួយទៀតហើយកូនច្បង នឹងបម្រើកូនប្អូន។

Genesis 25:24

តើអ្នកណាកើតមុនគេ ហើយតើគាត់មានរូបរាងយ៉ាងណា?

លោកអេសាវបានកើតមកមានពណ៌ក្រហម ហើយមានរោមដូចជារោមសត្វ។

តើអ្នកណាកើតមកទីពីរ ហើយតើគាត់កំពុងធ្វើអ្វីនៅពេលគាត់កើតមក?

លោកយ៉ាកុបកើតជាលើកទីពីរ ហើយគាត់កំពុងចាប់កែងជើងលោកអេសាវនៅពេលដែលគាត់កើតមក។

Genesis 25:27

តើលោកអេសាវជាមនុស្សបែកណា?

លោកអេសាវគឺជាអ្នកប្រមាញ់ដ៏ស្ទាត់​ជំនាញ និងជាបុរសម្នាក់នៅចម្ការ។

តើលោកយ៉ាកុបជាមនុស្សបែកណា?

លោកយ៉ាកុបគឺជាបុរសស្ងៀមស្ងាត់ម្នាក់ដែលបានចំណាយពេលរបស់គាត់នៅក្នុងត្រសាល។

តើលោកអ៊ីសាកស្រឡាញ់អ្នកណា ហើយនាងរេបេកាស្រឡាញ់អ្នកណា?

លោកអ៊ីសាកស្រឡាញ់លោកអេសាវ ហើយនាងរេបេកាស្រឡាញ់លោកយ៉ាកុប។

Genesis 25:29

តើលោកអេសាវមានឈ្មោះអ្វីទៀត?

លោកអេដុមគឺជាឈ្មោះមួយផ្សេងទៀតសម្រាប់លោកអេសាវ។

Genesis 25:31

តើលោកយ៉ាកុបបានសុំអ្វីជាថ្នូរនឹងសម្លក្រហមដែលលោកអេសាវចង់បរិភោគដោយសារគាត់ឃ្លាន?

លោកយ៉ាកុបបានសុំសិទ្ធិពីកំណើតរបស់លោកអេសាវជាថ្នូរនឹងសម្លក្រហម។

តើលោកអេសាវបានឆ្លើយតបយ៉ាងណាចំពោះការផ្តល់ជូនរបស់លោកយ៉ាកុប?

លោកអេសាវបានស្បថហើយបានលក់សិទ្ធិជាកូនច្បងរបស់គាត់ដល់លោកយ៉ាកុប។

តើលោកអេសាវបានលក់សិទ្ធិច្បងរបស់គាត់យ៉ាងម៉េចនៅពេលដែលគាត់ឆ្លើយតបតាមការស្នើសុំរបស់លោកយ៉ាកុប?

លោកអេសាវកំពុងមើលងាយសិទ្ធិច្បងរបស់គាត់នៅពេលដែលគាត់ឆ្លើយតបនឹងការផ្តល់ជូនរបស់លោកយ៉ាកុបតាមរបៀបនេះ។