Genesis 24

Genesis 24:1

តើលោកអប្រាហាំបានធ្វើឲ្យអ្នបម្រើចាស់បំផុតរបស់គាត់ស្បថដើម្បីធ្វើអ្វី?

លោកអប្រាហាំបានឲ្យអ្នបម្រើចាស់ជាងគេរបស់គាត់ស្បថថាគាត់នឹងយកប្រពន្ធសម្រាប់លោកអ៊ីសាកពីសាច់ញាតិរបស់លោកអប្រាហាំ។

Genesis 24:5

តើលោកអប្រាហាំបានទទូចថាអ្នកបម្រើមិនគួរធ្វើអ្វីជាមួយលោកអ៊ីសាក?

លោកអប្រាហាំបានទទូចថាអ្នកបម្រើមិនត្រូវយកលោកអ៊ីសាកត្រឡប់ទៅទឹកដីដែលលោកអប្រាហាំបានមកទេ។

Genesis 24:12

តើអ្នកបម្រើរបស់លោកអប្រាហាំបានសុំព្រះជាម្ចាស់ធ្វើអ្វីខ្លះដើម្បីបង្ហាញដល់គាត់ថាតើព្រះជាម្ចាស់បានរើសស្ត្រីណាម្នាក់ ឲ្យលោកអ៊ីសាក?

អ្នកបម្រើនោះបានសុំឲ្យស្ដ្រីដែលគាត់សុំទឹកផឹកហើយនាងក៏អោយគាត់ផឹកទឹកហើយអូដ្ឋរបស់គាត់ផងដែរ។

Genesis 24:15

តើនាងរេបេកាមានទំនាក់ទំនងអ្វីនឹងលោកអប្រាហាំ?

នាងរេបេកាជាចៅស្រីរបស់លោកណាឃរដែល​ជា​ប្អូន​របស់​លោក​អប្រា‌ហាំ។

Genesis 24:17

តើនាងរេបេកាបានធ្វើអ្វីពេល អ្នកបម្រើរបស់លោកអប្រាហាំបានសុំទឹកផឹក?

នាង​រេបេកាបានឲ្យទឹកអ្នកបម្រើនោះផឹក។

Genesis 24:19

តើរេបេកាបាននិយាយអ្វីបន្ទាប់ពីនាងបានឲ្យទឹកដល់អ្នកបម្រើនោះហើយ?

បន្ទាប់ពីរេបេកាបានឲ្យទឹកដល់អ្នកបម្រើនោះផឹកនាងក៏ពោលថា៖ «ខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋរបស់លោកផឹកដែរ រហូតទាល់តែអូដ្ឋឈប់ផឹក»។

Genesis 24:26

តើអ្នកបម្រើបានធ្វើអ្វីនៅពេលគាត់ឮថារេបេកាមានទំនាក់ទំនងជាមួយលោកអប្រាហាំ ហើយគាត់អាចចំណាយពេលមួយយប់ជាមួយគ្រួសារនាង?

អ្នកបម្រើថ្វាយបង្គំព្រះអម្ចាស់ហើយអរព្រះគុណព្រះអង្គ។

Genesis 24:31

តើលោកឡាបាន់បានធ្វើអ្វីនៅពេលគាត់បានជួបអ្នកបម្រើរបស់លោកអប្រាហាំ?

លោកឡាបាន់បានអញ្ជើញអ្នកបម្រើរបស់លោកអប្រាហាំអោយស្នាក់នៅក្នុងផ្ទះរបស់គាត់។

Genesis 24:33

តើអ្នកបម្រើរបស់លោកអប្រាហាំបានទទូចចង់ធ្វើអ្វីមុនពេលគាត់បរិភោគ?

អ្នកបម្រើរបស់លោកអប្រាហាំបានទទូចចង់និយាយពីមូលហេតុដែលគាត់មក មុនពេលគាត់បរិភោគ។

Genesis 24:39

តើលោកអប្រាហាំបាននិយាយយ៉ាងដូចម្តេចថាព្រះអម្ចាស់នឹងធ្វើអោយផ្លូវរបស់អ្នកបម្រើប្រសើរឡើង?

លោកអប្រាហាំបាននិយាយថាព្រះជាម្ចាស់នឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅអ្នកបម្រើដើម្បីឲ្យគាត់បានជោគជ័យ។

Genesis 24:47

តើអ្នកបម្រើបានឲ្យអ្វីដល់រេបេកានៅពេលដែលគាត់បានឮថានាងមានទំនាក់ទំនងជាមួយលោកអប្រាហាំ?

អ្នកបម្រើរបស់លោកអប្រាហាំបានអោយទៅនាងរេបេកានៅក្រវិលនៅនឹងច្រមុះរបស់នាង ហើយបំពាក់កងដៃនៅនឹងដៃរបស់នាង។

Genesis 24:50

តើលោកឡាបាន់​ និងលោកបេធូ‌អែលបានឆ្លើយតបនឹងអ្នកបម្រើរបស់លោកអប្រាហាំយ៉ាងដូចម្តេច នៅពេលដែលគាត់សួរពួកគេថាតើពួកគេចង់ធ្វើអ្វីទាក់ទងនឹងរេបេកា?

លោកឡាបាន់ និងលោកបេធូ‌អែលបានឆ្លើយតបនឹងអ្នកបម្រើរបស់លោកអប្រាហាំថា៖ គួរតែយកនាងរេបេកាហើយចេញទៅដើម្បីឲ្យនាងរេបេកាធ្វើជាភរិយារបស់កូនប្រុសរបស់លោកអប្រាហាំ។

Genesis 24:52

តើអ្នកបម្រើរបស់លោកអប្រាហាំបានធ្វើអ្វីនៅពេលគាត់បានឮចម្លើយពីលោកឡាបាន់ និងលោកបេធូអែល?

អ្នកបម្រើបានក្រាបថ្វាយបង្គំព្រះអម្ចាស់ ហើយជូនអំណោយដល់នាងរេបិកា និងបងប្អូននិងម្តាយរបស់នាង។

Genesis 24:54

ពេលពួកគេក្រោកឡើងនៅព្រឹកបន្ទាប់ តើបងប្រុសនិងម្ដាយរបស់នាងរេបេកាចង់ឲ្យ អ្នកបម្រើធ្វើអ្វី?

លុះព្រឹកឡើងពេលក្រោកពីដំណេកពួកគេចង់អោយអ្នកបម្រើរបស់លោកអប្រាហាំស្នាក់នៅជាមួយពួកគេយ៉ាងហោចណាស់ដប់ថ្ងៃទៀត។

Genesis 24:56

ពេលអ្នកបម្រើរបស់លោកអប្រាហាំបាននិយាយថាគាត់ចង់ទៅវិញជាបន្ទាន់ តើរេបេកាបាននិយាយថានាងចង់ធ្វើអ្វី?

នាងរេបេកានិយាយថានាងចង់ទៅជាមួយអ្នកបម្រើដែរ។

Genesis 24:59

តើគ្រួសាររបស់នាងរេបេកាបានប្រទានពរអ្វីខ្លះដល់នាងនៅពេលនាងចាកចេញជាមួយអ្នកបម្រើរបស់លោកអប្រាហាំ?

ក្រុមគ្រួសាររបស់នាងរេបេកាបានប្រទានពរដល់នាងថានាងអាចនឹងក្លាយជាម្តាយនៃមនុស្សរាប់ពាន់រាប់ម៉ឺន ហើយសូមឲ្យពូជពង្សរបស់ប្អូនគ្រប់គ្រងទ្វាររបស់ពួកអ្នកដែលស្អប់ពួកគេ។

Genesis 24:63

តើលោកអ៊ីសាកបានធ្វើអ្វី នៅពេលនាងរេបិកាមកដល់ផ្ទះរបស់លោក?

លោកអ៊ីសាកបានចេញក្រៅ ដើម្បីជញ្ជឹងគិតនៅឯវាលនាពេលល្ងាច។

តើនាងរេបេកាបានធ្វើអ្វីនៅពេលនាងបានឃើញលោកអ៊ីសាក?

ពេលនាងបានឃើញលោកអ៊ីសាកនាងរេបេកាលោតចុះពីលើអូដ្ឋហើយយកស្បៃមកបាំងមុខនាង។

Genesis 24:66

តើលោកអ៊ីសាកបានធ្វើអ្វីបន្ទាប់ពីអ្នកបម្រើរបស់លោកអប្រាហាំបានរៀបរាប់អំពីអ្វីៗទាំងអស់ដែលគាត់បានធ្វើ?

លោកអ៊ីសាកនាំនាងរេបេកាចូលក្នុងជំរំនាងសារ៉ាជាម្ដាយរបស់គាត់ ហើយបានយកនាងរេបេកាធ្វើជាប្រពន្ធគាត់។