Genesis 23

Genesis 23:1

តើលោកអប្រាហាំបានធ្វើអ្វីមុនពេលនាងសារ៉ាស្លាប់?

នៅពេលនាងសារ៉ាបានស្លាប់ លោកអប្រាហាំបានកាត់ទុក្ខ និងយំសោកចំពោះនាងសារ៉ា។

Genesis 23:3

តើលោកអប្រាហាំបានសំណូមពរអ្វីដល់កូនចៅប្រុសលោកហេត ?

លោកអប្រាហាំបានស្នើសុំដីមួយកន្លែងយកធ្វើជាកន្លែងបញ្ចុះសព។

Genesis 23:5

តើកូនប្រុសរបស់លោកហេតបានឆ្លើយតបនឹងសំណូមពររបស់លោកអប្រាហាំយ៉ាងដូចម្តេច?

កូនចៅរបស់លោកសេតផ្តល់ឲ្យលោកអប្រាហាំបញ្ចុះសាកសពរបស់ពួកលោកនៅក្នុងផ្នូរដែលល្អបំផុតចុះ។

Genesis 23:10

នៅពេលលោកអប្រាហាំបានសួររករូងភ្នំ​ជាផ្នូររបស់ជនជាតិហេត តើលោក​អេប្រូនបានឆ្លើយតបយ៉ាងដូចម្តេច?

លោកអេប្រូនប្រគល់ដី និងរូងភ្នំនៅក្នុងនោះឲ្យលោកអប្រាហាំ។

Genesis 23:12

តើលោកអប្រាហាំបានឆ្លើយតបយ៉ាងណាចំពោះការស្នើសុំរបស់លោកអេប្រូន?

លោកអប្រាហាំបានស្នើសុំបង់ថ្លៃដីស្រែ និងរូងភ្នំ។

Genesis 23:14

តើលោកអេប្រូនបានឆ្លើយតបយ៉ាងណាចំពោះការស្នើសុំរបស់លោកអប្រាហាំ?

លោកអេប្រូនឆ្លើយបានស្នើសុំប្រាក់ចំនួនបួនរយសេកែល សម្រាប់ដីស្រែ និងរូងភ្នំ។

តើការសន្ទនារវាងលោកអប្រាហាំ និងលោកអេប្រូនបានបញ្ចប់ដោយរបៀបណា?

លោកអប្រាហាំបានបង់ប្រាក់បួនរយសេកែលទៅលោកអេប្រូនសម្រាប់ថ្លៃដី។

Genesis 23:17

តើអ្វីដែលត្រូវបានរួមបញ្ចូលនៅក្នុងការទិញវាលលោកអេប្រូនដែលស្ថិតនៅ​ម៉ាកពេ‌ឡា?

វាលស្រែល្អាងដែលស្ថិតនៅក្នុងនោះ និងដើមឈើទាំងអស់ដែលនៅទីវាល និងនៅជុំវិញព្រំប្រទល់ទាំងអស់ត្រូវបានរាប់បញ្ចូលក្នុងការលោកអប្រាហាំបានទិញដីលោកអេប្រូន។

Genesis 23:19

តើលោកអប្រាហាំបានធ្វើអ្វីខ្លះជាមួយរូងភ្នំនោះ?

បន្ទាប់មកលោកអប្រាហាំបានបញ្ចុះសពនាងសារ៉ានៅក្នុងរូងភ្នំ។