Genesis 21

Genesis 21:1

តើព្រះអម្ចាស់បានធ្វើអ្វីខ្លះសម្រាប់នាងសារ៉ា?

ព្រះអម្ចាស់បានយាងទៅលេងនាងសារ៉ាហើយនាងសំរាលបានកូនប្រុសមួយជូនលោកអប្រាហាំតាមពេលវេលាដែលបានសន្យា។

នៅពេលកុមារអ៊ីសាកមានអាយុប្រាំបីថ្ងៃ តើលោកអប្រាហាំបានធ្វើអ្វី?

នៅពេលកុមារអ៊ីសាកបានប្រាំបីថ្ងៃ លោកអប្រាហាំបានធ្វើពិធីកាត់ស្បែកអោយ។

Genesis 21:5

តើនាងសារ៉ាបាននិយាយថាព្រះជាម្ចាស់បានធ្វើឲ្យនាងធ្វើអ្វី?

នាងសារ៉ាបាននិយាយថាព្រះជាម្ចាស់បានធ្វើឲ្យនាងសើច។

Genesis 21:8

នៅថ្ងៃដែលកុមារអ៊ីសាកបានផ្តាច់ដោះ តើនាងសារ៉ាបានឃើញអ្វីខ្លះ?

នាងសារ៉ាបានឃើញកូនប្រុសរបស់នាងហាកាកំពុងសើចចំអកដល់កូននាង។

Genesis 21:10

តើនាងសារ៉ាបានប្រាប់លោកអប្រាហាំធ្វើអ្វីជាមួយនាងហាកានិងកូនប្រុសរបស់នាងហើយហេតុអ្វី?

នាងសារ៉ាបានប្រាប់លោកអប្រាហាំឲ្យដេញនាងហាកានិងកូនប្រុសរបស់នាងចេញពីព្រោះកូនប្រុសរបស់នាងហាកានឹងមិនអាចគ្រងមរត៌ករបស់អ៊ីសាកឡើយ។

តើលោកអប្រាហាំមានប្រតិកម្មយ៉ាងណាចំពោះការទាមទាររបស់នាងសារ៉ា?

លោកអប្រាហាំពិបាកចិត្ដដោយសារតម្រូវការរបស់នាងសារ៉ា។

Genesis 21:12

តើព្រះជាម្ចាស់បានប្រាប់មានបន្ទូលលោកអប្រាហាំឲ្យធ្វើអ្វី?

ព្រះជាម្ចាស់បានបន្ទូលថាលោកអប្រាហាំឲ្យស្តាប់នាងសារ៉ា។

Genesis 21:14

តើនាងហាកានិងកូនប្រុសរបស់នាងទៅណាបន្ទាប់ពីលោកអប្រាហាំបានបណ្តេញពួកគេចេញ?

នាងហាកានិងកូនប្រុសរបស់នាងបានចូលទៅក្នុងទីរហោស្ថាន។

Genesis 21:17

តើព្រះជាម្ចាស់បានមានបន្ទូលនឹងនាងហាការថាព្រះអង្គនឹងធ្វើអ្វីសម្រាប់កូនប្រុសរបស់នាង?

ព្រះជាម្ចាស់បានមានបន្ទូលថាព្រះអង្គនឹងធ្វើឲ្យកូនប្រុសរបស់នាងហាកាក្លាយជាប្រជាជាតិដ៏អស្ចារ្យ។

Genesis 21:19

តើនាងហាកា និងកូនប្រុសរបស់នាងបានរស់នៅយ៉ាងដូចម្ដេច?

ព្រះជាម្ចាស់បានបើកភ្នែករបស់នាងហាកា ហើយនាងបានឃើញអណ្ដូងទឹកមួយ។

តើមានអ្វីកើតឡើងចំពោះកូនប្រុសរបស់នាងហាកានៅពេលដែលគាត់ធំឡើង?

កូនប្រុសរបស់នាងហាកា ហើយបានក្លាយជាអ្នកពូកែ​បាញ់​ធ្នូ ហើយម្ដាយរបស់គាត់បានយកប្រពន្ធអោយគាត់ពីស្រុកអេស៊ីប។

Genesis 21:22

តើព្រះ‌បាទ​អប៊ីម៉ា‌ឡិចចង់ឲ្យលោកអប្រាហាំស្បថដើម្បីធ្វើអ្វី?

ព្រះ‌បាទ​អប៊ីម៉ា‌ឡិចចង់ឲ្យលោកអប្រាហាំស្បថថាគាត់នឹងមិនធ្វើខុសនឹងអប៊ីម៉ា‌ឡិចឬកូនៗព្រះអង្គឬកូនចៅព្រះអង្គទេ។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិចបានសុំលោកអប្រាហាំបង្ហាញភាពស្មោះត្រង់ដល់កិច្ចព្រមព្រៀងដូចគ្នាដែលព្រះ‌បាទ​អប៊ីម៉ា‌ឡិចបានបង្ហាញដល់លោកអប្រាហាំដែរ។

Genesis 21:25

តើលោកអប្រាហាំបានប្តឹងអំពីអ្វីទៅព្រះ‌បាទ​អប៊ីម៉ា‌ឡិច​?

លោកអប្រាហាំបានត្អូញត្អែរប្រាប់ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​អំពីអណ្តូងទឹកដែលអ្នកបម្រើរបស់ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បានយកពីគាត់។

Genesis 21:28

ហេតុអ្វីបានជាលោកអប្រាហាំបញ្ជូនកូនចៀមញីប្រាំពីរទៅព្រះ‌បាទ​អប៊ីម៉ា‌ឡិច?

លោកអប្រាហាំបានបញ្ជូនកូនចៀមញីប្រាំពីរក្បាលទៅព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ដើម្បីធ្វើជាសាក្សីថាគាត់បានជីកអណ្តូងដែលមានជម្លោះ។

Genesis 21:31

តើព្រះ‌បាទ​អប៊ីម៉ា‌ឡិចបានវិលត្រឡប់ទៅទឹកដីណាវិញ?

ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បានត្រឡប់ទៅទឹកដី​ភីលីស្ទីន​វិញ។

Genesis 21:33

តើលោកអប្រាហាំបានធ្វើអ្វីនៅដើមអំពិលនៅ​បៀរ‌សេបា?

លោកអប្រាហាំថ្វាយបង្គំព្រះជាអម្ចាស់ ជាព្រះដ៏នូវអស់កល្បនៅទីនោះ។

តើលោកអប្រាហាំរស់នៅកន្លែងណាជាច្រើនថ្ងៃ?

លោកអប្រាហាំរស់នៅក្នុងទឹកដីភីលីស្ទីនជាច្រើនឆ្នាំ។