Genesis 20

Genesis 20:1

តើលោកអាប្រាហាំបានមានប្រសាសន៍អ្វីខ្លះអំពីនាងសារ៉ាពេលដែលគាត់រស់នៅ​ក្រុង​កេរ៉ា ?

លោកអប្រាហាំបានមានប្រសាសន៍ថា៖ នាងសារ៉ាគឺជាប្អូនស្រីរបស់គាត់។

តើព្រះជាម្ចាស់មានបន្ទូលអ្វីទៅអប៊ីម៉ាឡិចបន្ទាប់ពីគាត់បានយកនាងសារ៉ា?

ព្រះជាម្ចាស់បានយាងមកជួបព្រះបាទអប៊ីម៉ាឡិចនៅក្នុងសុបិន ហើយប្រាប់គាត់ថា គាត់នឹងត្រូវស្លាប់ ដោយព្រោះស្រ្តីដែលគាត់បានយកមក ដ្បិតនាងជាភរិយារបស់គេទេ។

Genesis 20:4

តើព្រះបាទអប៊ីម៉ាឡិចបាននិយាយអ្វីខ្លះទៅកាន់ព្រះជាម្ចាស់ដែលលោកអប្រាហាំនិងនាងសារ៉ាបានប្រាប់?

ព្រះបាទអប៊ីម៉ាឡិចបានទូលព្រះជាម្ចាសថាលោកអប្រាហាំបានប្រាប់គាត់ថានាងសារ៉ាជាប្អូនស្រីរបស់គាត់ហើយនាងសារ៉ាបានប្រាប់គាត់ថាលោកអប្រាហាំជាបងប្អូនរបស់គាត់។

Genesis 20:6

តើព្រះជាម្ចាស់បានប្រាប់ព្រះបាទអប៊ីម៉ាឡិចឲ្យធ្វើអ្វី ហើយតើព្រះជាម្ចាស់មានបន្ទូលថានឹងមានអ្វីកើតឡើងប្រសិនបើគាត់មិនធ្វើវា?

ព្រះជាម្ចាស់បានប្រាប់ព្រះបាទអប៊ីម៉ាឡិចឲ្យ នាងសារ៉ាទៅលោកអប្រាហាំវិញ បើមិនដូច្នោះទេព្រះអង្គនិងប្រជាជនទាំងអស់របស់ព្រះអង្គនឹងត្រូវស្លាប់។

Genesis 20:8

តើព្រះបាទអប៊ីម៉ាឡិចនិង អ្នកបម្រើរបស់ស្តេចបានឆ្លើយតបយ៉ាងណាពេលពួកគេ ឮអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលមកព្រះបាទអប៊ីម៉ាឡិច?

អ្នកបម្រើរបស់ស្តេចអប៊ីម៉ាឡិចទាំងអស់មានការភ័យខ្លាចជាខ្លាំង​ នៅពេលពួកគេបានឮអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់ព្រះអង្គ។

Genesis 20:10

ហេតុអ្វីបានជាលោកអប្រាហាំនិយាយថាគាត់បានប្រាប់ព្រះបាទអប៊ីម៉ាឡិចថានាងសារ៉ាជាប្អូនស្រីរបស់គាត់?

លោកអប្រាហាំបាននិយាយថាគាត់ខ្លាចព្រះបាទអប៊ីម៉ាឡិចនឹងសម្លាប់គាត់ដោយសារនាងសារ៉ា។

តើតាមរបៀបណាដែលប្អូនស្រីនាងសារ៉ាពិតជាប្អូនស្រីរបស់លោកអប្រាហាំមែន?

នាងសារ៉ាជាកូនស្រីរបស់ឪពុកលោកអប្រាហាំប៉ុន្តែមិនមែនជាកូនស្រីម្តាយរបស់ទូលបង្គំទេ។

Genesis 20:15

តើព្រះបាទអប៊ីម៉ាឡិចបានផ្តល់សត្វ និងមនុស្សអ្វីខ្លះ?

ព្រះបាទអប៊ីម៉ាឡិចបានយកចៀម និងគោ ព្រមទាំងអ្នកបម្រើប្រុសស្រីជាច្រើន ហើយប្រគល់ពួកគេឲ្យទៅលោកអប្រាហាំ។

តើមូលហេតុអ្វីដែលព្រះបាទអប៊ីម៉ាឡិចបានប្រាប់នាងសារ៉ាថាហេតុអ្វីបានជាព្រះអង្គប្រគល់ដល់បងប្រុសដែលជាស្វាមីរបស់នាងប្រាក់ចំនួន​មួយ​ពាន់​តម្លឹង?

ព្រះបាទអប៊ីម៉ាឡិចបានប្រាប់នាងសារ៉ាថាព្រះអង្គបានប្រគល់ដល់បងប្រុសដែលជាស្វាមីរបស់នាងប្រាក់ចំនួន​មួយ​ពាន់​តម្លឹងដើម្បីលាក់បាំងនូវរាល់កំហុសដែលបានធ្វើចំពោះនាងសារ៉ានិងចំពោះមុខមនុស្សទាំងអស់។

Genesis 20:17

តើមានអ្វីកើតឡើងពេលលោកអប្រាហាំបានអធិស្ឋានសុំព្រះជាម្ចាស់សំរាប់ព្រះបាទអប៊ីម៉ាឡិចនិងប្រជាជនរបស់ព្រះអង្គ?

ព្រះជាម្ចាស់បានប្រោសព្រះបាទអប៊ីម៉ាឡិច មហេសីរបស់ព្រះអង្គ និងអ្នកបម្រើប្រុសស្រី ដើម្បីឲ្យពួកគេបានបង្កើតកូនចៅបាន។