Genesis 16

Genesis 16:1

តើនាងសារ៉ាយមានគំនិតអ្វីសម្រាប់ផ្តល់កូនចៅលោកអាប់រ៉ាម?

នាងសារ៉ាយបានប្រាប់លោកអាប់រ៉ាមឲ្យដេកជាមួយអ្នកបម្រើស្រីម្នាក់ នាងហាកា ដើម្បីមានកូនជាមួយនិងនាង។

តើមានអ្វីកើតឡើងរវាងនាងហាកា និងនាងសារ៉ាយពេលដែលនាងហាកាមានកូនជាមួយនិងលោកអាប់រ៉ាម?

បន្ទាប់ពីនាងហាកាមានគភ៌នាងហាកាបានមើលងាយនឹងនាងសារ៉ាយ។

Genesis 16:5

តើនាងសារ៉ាយបានត្អូញត្អែរអ្វីទៅលោកអាប់រ៉ាមហើយ តើលោកអាប់រ៉ាមបានឆ្លើយតបយ៉ាងដូចម្តេច?

នាងសារ៉ាយបានត្អូញត្អែរថាវាជាកំហុសរបស់លោកអាប់រ៉ាមដែលនាងហាកាបានមើលងាយនាង ហើយលោកអាប់រ៉ាមបានប្រាប់នាងសារ៉ាយឲ្យធ្វើអ្វីដែលនាងគិតថាល្អបំផុតជាមួយនាងហាកា។

តើនាងសារ៉ាយបានប្រព្រឹត្ដយ៉ាងណាចំពោះនាងហាកា បន្ទាប់ពីនាងមានផ្ទៃពោះហើយតើនាងហាកាបានធ្វើអ្វី?

នាងសារ៉ាយបានប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងហាកាក៏រត់ចេញពីនាង។

Genesis 16:9

នៅទីរហោស្ថាន តើទេវតារបស់ព្រះអម្ចាស់ប្រាប់នាងហាកាឲ្យធ្វើអ្វី?

ទេវតារបស់ព្រះអម្ចាស់ប្រាប់ទៅនាងថា៖ ចូរត្រឡប់ទៅម្ចាស់ស្រីរបស់អ្នកវិញចុះ ហើយចុះចូលនឹងសិទ្ធិអំណាចរបស់នាង។

តើទេវតារបស់ព្រះអម្ចាស់បានសន្យាអ្វីចំពោះនាងហាកា?

ទេវតារបស់ព្រះអម្ចាស់បានសន្យាទៅនាងហាកាថា៖ ពូជពង្សរបស់នាងបានចម្រើនច្រើនឡើង គ្មាននរណាអាចរាប់បានឡើយ។

Genesis 16:11

ហេតុអ្វីបានជានាងហាកាប្រាប់គេឲ្យដាក់ឈ្មោះកូនប្រុសរបស់នាងឈ្មោះអ៊ីស្មាអែល?

នាងហាការបានដាក់ឈ្មោះកូនរបស់នាងថាអ៊ីស្មាអែល ពីព្រោះព្រះអម្ចាស់បានឮសេចក្តីទុក្ខព្រួយរបស់នាង។

តើអ៊ីស្មាអែលនឹងប្រព្រឹត្តចំពោះមនុស្សដទៃទៀតយ៉ាងដូចម្តេច?

អ៊ីស្មាអែលនឹងក្លាយជាសត្រូវនឹងមនុស្សទាំងអស់ ហើយនឹងរស់នៅដាច់ឆ្ងាយពីបងប្អូនរបស់គាត់។

Genesis 16:13

តើនាងហាកាបានថ្វាយព្រះនាមអ្វីដល់ព្រះអម្ចាស់?

នាងបានថ្វាយព្រះនាមដល់ព្រះអម្ចាស់ថា «ព្រះជាម្ចាស់ដែលទតឃើញខ្ញុំម្ចាស់»។

Genesis 16:15

តើលោកអាប់រ៉ាមមានអាយុប៉ុន្មានហើយ នៅពេលដែលកុមារអ៊ីស្មាអែលកើតមក?

លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំ នៅពេលដែលកុមារអ៊ីស្មាអែលកើតមក។