Genesis 9

Genesis 9:1

តើព្រះជាម្ចាស់បានមានបន្ទូលទៅលោកណូអេ និងកូនប្រុសរបស់លោកឲ្យធ្វើអ្វីបន្ទាប់ពីពួកគេចាកចេញពីទូក?

ព្រះជាម្ចាស់បានមានបន្ទូលទៅលោកណូអេ ហើយនិងកូនប្រុសរបស់លោកថា៖ ចូរបង្កើតផល ឲ្យបានចម្រើនឡើងបានពេញផែនដី។

Genesis 9:3

តើព្រះជាម្ចាស់បានប្រទានអ្វីដល់លោកណូអេ និងកូនប្រុសរបស់លោកឥជាអាហារឡូវនេះ?

ព្រះជាម្ចាស់បានប្រទានលោកណូអេ និងកូនប្រុសរបស់លោកទាំងរុក្ខជាតិបៃតង និងអ្វីៗដែលមានចលនាទាំងអស់ដែលរស់នៅជាអាហារ។

តើព្រះជាម្ចាស់បានហាមមិនឲ្យបរិភោគសាច់យ៉ាងដូចម្តេច?

ព្រះជាម្ចាស់បានហាមមិនឲ្យបរិភោគសាច់ដែលមានឈាមនៅក្នុងវាទេ។

តើព្រះជាម្ចាស់មានបន្ទូលអ្វីនៅក្នុងឈាម?

ព្រះជាម្ចាស់បានមានបន្ទូលថាមានជីវិតនៅក្នុងឈាម។

Genesis 9:5

តើព្រះជាម្ចាស់បានប្រកាសអ្វីដែលជាការ ដាក់ទោសចំពោះការបង្ហូរឈាមមនុស្ស?

ព្រះជាម្ចាស់បានប្រកាសថាអ្នកណាដែលបង្ហូរឈាមមនុស្សត្រូវតែបង្ហូរឈាមអ្នកនោះវិញ។

តើព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យមានរូបភាពបែបណា?

ព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យដូចជារូបព្រះអង្គ។

Genesis 9:11

តើព្រះជាម្ចាស់បានឲ្យសញ្ញាសម្គាល់អ្វីដល់ការចាំសម្ពន្ឋមេត្រីដែលព្រះអង្គបានធ្វើជាមួយនិងផែនដី?

ព្រះជាម្ចាស់បានដាក់ឥន្ធ‌ធនូនៅក្នុងពពកជាសញ្ញានៃកិច្ចព្រមព្រៀងដែលព្រះអង្គបានធ្វើជាមួយនឹងផែនដី។

Genesis 9:14

តើព្រះជាម្ចាស់បានសន្យាអ្វីជាមួយនឹងអ្វីៗទាំងអស់ដែលរស់នៅលើផែនដី?

ព្រះជាម្ចាស់បានធ្វើការសន្យាក្នុងកិច្ចព្រមព្រៀងថា៖ នឹងលែងមានមនុស្សស្លាប់ដោយសារទឹកជំនន់ទៀត។

Genesis 9:18

តើកូនប្រុសទាំងបីរបស់លោកណូអេមានឈ្មោះអ្វីខ្លះ?

កូនប្រុសៗរបស់លោកណូអេដែលបានចេញពីទូកមកមានឈ្មោះដូចជា សិម ហាំ និង​យ៉ាផេត។

Genesis 9:20

តើមានអ្វីកើតឡើងដល់លោកណូអេបន្ទាប់ពីគាត់បានដាំចម្ការទំពាំងបាយជូរ?

ក្រោយពីគាត់ដាំចម្ការទំពាំងបាយជូរលោកណូអេបានផឹកស្រាខ្លះ ហើយស្រវឹង។

Genesis 9:22

តើលោកសិម និងលោកយ៉ាផេតលាក់បាំងភាពអាក្រាតរបស់ឪពុកខ្លួនយ៉ាងដូចម្តេច?

លោកសិម និង​លោកយ៉ាផេតបានយកសំពត់មួយ ហើយដាក់វាគ្របនៅលើស្មារបស់ពួកគេ ហើយដើរថយក្រោយ ហើយបានគ្របបាំងភាពអាម៉ាសឪពុករបស់ពួកគេ។

Genesis 9:24

តើការដាក់បណ្តាសាដែលលោកណូអេដាក់លើលោកហាំគឺជាអ្វី?

លោកណូអេបានដាក់បណ្តាសាលោកហាំ ហើយនិយាយថា៖ «កាណានត្រូវបណ្តាសា ហើយសូមឲ្យវាបានក្លាយជាអ្នកបម្រើ អ្នកបម្រើរបស់បងៗរបស់វា» ។

Genesis 9:26

តើលោកណូអេបានឲ្យពរអ្នកណា?

លោកណូអេបានឲ្យពរទាំងសិម និងយ៉ាផេត។