Genesis 6

Genesis 6:1

នៅពេលដែលមនុស្សបានកើនឡើងនៅលើផែនដី តើកូនៗរបស់ព្រះជាម្ចាស់បានធ្វើអ្វីខ្លះ?

បុត្រារបស់ព្រះជាម្ចាស់យកប្រពន្ធពីកូនស្រីៗរបស់មនុស្ស។

តើព្រះជាម្ចាស់បានមានបន្ទូលយ៉ាងណាអំពីរយៈពេលនៃជីវិតរបស់មនុស្សលោក?

ព្រះជាម្ចាស់មានបន្ទូលថា៖ មនុស្សលោកពួកគេនឹងរស់នៅបាន១២០ឆ្នាំប៉ុណ្ណោះ។

Genesis 6:4

តើនរណាខ្លះជាបុរសខ្លាំងពូកែពីបូរាណ និងជាអ្នកល្បីល្បាញ?

បុរសខ្លាំងពូកែពីបូរាណគឺជាមនុស្សមាឌធំៗ ដែលបានកើតចេញពីពេលបុត្ររបស់ព្រះជាម្ចាស់រៀបការជាមួយកូនស្រីរបស់មនុស្ស។

Genesis 6:5

តើព្រះអម្ចាស់បានឃើញអ្វីខ្លះនៅក្នុងចិត្តរបស់មនុស្សលោកនៅគ្រានោះ?

ព្រះជាម្ចាស់ឃើញថាអំពើអាក្រក់របស់មនុស្សកាន់តែច្រើនឡើង ហើយនៅក្នុងគំនិតនៃដួងចិត្តរបស់ពួកគេរេទៅរកតែការអាក្រក់។

Genesis 6:7

តើព្រះអម្ចាស់បានសម្រេចចិត្តធ្វើអ្វីចំពោះមនុស្សលោក?

ព្រះអម្ចាស់បានសម្រេចចិត្តលុបចោលមនុស្សលោកចេញពីផែនដី។

ប៉ុន្តែ តើនរណាគេបានគាប់ព្រះហឫទ័យព្រះអម្ចាស់?

ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកណូអេ។

Genesis 6:9

តើលោកណូអេជាមនុស្សប្រភេទណា?

លោកណូអេជាមនុស្សសុចរិត ហើយគ្មានកន្លែងបន្ទោសបាន ហើយលោកណូអេបានដើរជាមួយព្រះជាម្ចាស់។

Genesis 6:13

តើព្រះជាម្ចាស់បានប្រាប់លោកណូអេឲ្យធ្វើអ្វីមុនពេលដែលព្រះជាម្ចាស់និងបំផ្លាញមនុស្សលោក?

ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេឲ្យសង់ទូកមួយ។​

Genesis 6:16

តើព្រះជាម្ចាស់បានមានបន្ទូលយ៉ាងដូចម្តេចថាព្រះអង្គនឹងបំផ្លាញគ្រប់សត្វទាំងអស់ដែលមានដង្ហើមជីវិតនៅក្នុងវា?

ព្រះជាម្ចាស់មានបន្ទូលថា៖ ព្រះអង្គនឹងនាំឲ្យមានទឹកជំនន់នៅលើផែនដី ។

Genesis 6:18

ប៉ុន្ដែ តើព្រះជាម្ចាស់បានបង្កើតសម្ពន្ឋមេត្រីជាមួយអ្នកណា?

ព្រះជាម្ចាស់បានបង្កើតសម្ពន្ឋមេត្រីរបស់ព្រះអង្គជាមួយលោកណូអេ។

តើព្រះជាម្ចាស់បានប្រាប់លោកណូអេឲ្យនាំអ្នកណាឡើងទូក?

ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេឲ្យនាំភរិយារបស់លោក និងកូនប្រុសៗទាំងបីរបស់លោក ហើយនិងកូនប្រសារស្រីៗរបស់លោកផងដែរ។

តើសត្វអ្វីដែលត្រូវយកមកលើទូកដើម្បីឲ្យពួកវាមានជីវិតនៅរស់?

ក្នុងចំណោមសត្វមានជីវិតពីរប្រភេទគឺទាំងញីទាំងឈ្មោលត្រូវយកទៅដាក់លើទូក។

Genesis 6:20

តើលោកណូអេបានឆ្លើយតបនឹងបញ្ញត្ដិរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេច?

លោកណូអេបានធ្វើទៅតាមអ្វីៗដែលព្រះជាម្ចាស់បានបង្គាប់ដល់លោក។