Genesis 2
Genesis 2:1
តើព្រះជាម្ចាស់បានធ្វើអ្វីនៅថ្ងៃទីប្រាំពីរ?
ព្រះអង្គបានសម្រាកពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គ ហើយរាប់ជាវិសុទ្ធ ព្រោះព្រះអង្គសម្រាកនៅថ្ងៃនោះ។
Genesis 2:4
មុនពេលដែលព្រះអម្ចាស់ធ្វើអោយមានភ្លៀង តើផែនដីស្រោចទឹកយ៉ាងដូចម្តេច?
មានអ័ព្ទចេញពីផែនដីមក ។
Genesis 2:7
តើព្រះអម្ចាស់ដ៏ជាព្រះបង្កើតមនុស្សដោយរបៀបណា?
ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតមនុស្សពីធូលីដីពីដីមក ហើយបានផ្លុំខ្យល់នៃជីវិតចូលបុរសនោះ។
តើព្រះអម្ចាស់ដ៏ជាព្រះបានដាក់បុរសនោះនៅទីណា?
នៅក្នុងសួនច្បារនៅអេដែន។
Genesis 2:9
តើមានដើមឈើអ្វីពីរដើមនៅកណ្តាលសួនច្បារ?
ដើមឈើនៃជីវិត ហើយនិងដើមដឹងល្អ និងដឹងអាក្រក់។
Genesis 2:15
តើបុរសនោះត្រូវធ្វើអ្វីខ្លះនៅក្នុងសួនច្បារ?
គាត់ធ្វើការ និងរក្សាការពារសួនច្បារនៅទីនោះ។
តើព្រះអម្ចាស់បានបញ្ជាអ្វីដល់បុរសអំពីអ្វីដែលត្រូវបរិភោគ?
អ្នកអាចបរិភោគផ្លែឈើទាំងអស់នៅក្នុងសួនច្បារបានដោយសេរី លើកលែងតែដើមឈើដឹងល្អ និងអាក្រក់។
តើព្រះអម្ចាស់មានបន្ទូលថានឹងមានអ្វីកើតឡើងប្រសិនបើបុរសនោះបំពានបទបញ្ជានេះ?
នៅថ្ងៃដែលបុរសនោះបំពានបទបញ្ជាគាត់ប្រាកដជាស្លាប់មិនខាន។
Genesis 2:18
តើព្រះអម្ចាស់មានព្រះបន្ទូលអ្វីដែលមិនល្អ?
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ បុរសនៅម្នាក់ឯងមិនល្អទេ។
តើព្រះអម្ចាស់បានឲ្យបុរសធ្វើអ្វីជាមួយសត្វរស់នៅទាំងនោះ?
បុរសបានដាក់ឈ្មោះឲ្យសត្វមានជីវិតទាំងអស់។
តើអ្វីដែលមិនបានរកឃើញក្នុងចំណោមសត្វមានជីវិតទាំងអស់?
បុរសមិនទាន់មាននរណាអាចធ្វើជាជំនួយជួយដល់គាត់នៅឡើយទេ។
Genesis 2:21
តើព្រះអម្ចាស់បានបង្កើតស្ត្រីដោយរបៀបណា?
ព្រះអម្ចាស់បានធ្វើអោយបុរសនោះដេកលក់ហើយយកឆ្អឹងជំនីរបស់គាត់ម្ខាង ហើយក៏បង្កើតជាស្ត្រីម្នាក់ចេញពីឆ្អឹងជំនីរនោះមក។
ហេតុអ្វីបានជាបុរសហៅនាងថា «ស្រ្តី»?
ដោយសារនាងបានយកចេញពីបុរសមក។
Genesis 2:24
តើបុរស និងស្រ្តីបានក្លាយទៅជាសាច់ឈាមតែមួយដោយរបៀបណា?
បុរសនឹងរួមមកតែមួយជាមួយស្រ្តីដែលជាភរិយារបស់គាត់។
តើបុរស និងភរិយារបស់គាត់ខ្មាស់គេដោយសារអាក្រាតមែនទេ?
ទេ។