ជំពូក ៣៣

1 លោកយ៉ាកុបបានងើបមុខឡើង ហើយមើល៍ លោកអេសាវកំពុងតែមករក មានប្រុសៗបួនរយនាក់មកជាមួយគាត់ផង។ លោកយ៉ាកុបបានបំបែកកូនៗរបស់នាងលេអា នាងរ៉ាជែល និងកូនៗរបស់ស្រីបម្រើទាំងពីរផងដែរ។ 2 បន្ទាប់មក គាត់បានដាក់កូនៗរបស់អ្នកបម្រើរបស់គាត់នៅខាងមុខ បន្ទាប់មក នាងលេអា និងកូនៗរបស់នាង ហើយបន្ទាប់មកកូនរបស់នាងរ៉ាជែល ហើយយ៉ូសែបដាក់នៅក្រោយគេបង្អស់។ 3 គាត់ខ្លួនឯងបានទៅមុខពួកគេ។ គាត់បានលុតជង្គង់ចុះ ផ្កាប់មុខទៅដីប្រាំពីរដង រហូតទាល់តែបងប្រុសរបស់គាត់មកជិត។ 4 លោកអេសាវបានរត់មកជួបគាត់ ឱបកគាត់ហើយថើបគាត់។ ពួកគេយំ។ 5 ពេលលោកអេសាវងើបមុខឡើង គាត់ឃើញស្រីៗ និងកូនៗ។ គាត់សួរថា៖ «តើអ្នកនៅជាមួយប្អូននេះជានរណា?» លោកយ៉ាកុបប្រាប់ថា៖ «កូនៗដែលព្រះជាម្ចាស់មេត្តាប្រទានដល់ខ្ញុំជាអ្នកម្រើរបស់បង»។ 6 បន្ទាប់មក អ្នកបម្រើស្រីៗបានចេញមកខាងមុខជាមួយនឹងកូនៗរបស់ពួកគេ ហើយពួកគេបានក្រាបចុះ។ 7 បន្ទាប់មក នាងលេអា និងកូនៗរបស់នាង ក៏បានចេញមកខាងមុខ ហើយក្រាបចុះដែរ។ ចុងក្រោយ យ៉ូសែប និងនាងរ៉ាជែលបានចេញមកខាងមុខ ហើយលុតជង្គុងចុះដែរ។ 8 លោកអេសាវសួរថា៖ «តើអ្នកដែលបងបានជួបទាំងនេះ ជានរណា?» លោកយ៉ាកុបប្រាប់ថា៖ «ដើម្បីសូមក្តីមេត្តាពីបង»។ 9 លោកអេសាវនិយាយថា៖ «ប្អូនអើយ បងមានគ្រប់គ្រាន់ហើយ។ ទុកវាសម្រាប់ខ្លួនឯងទៅ»។ 10 លោកយ៉ាកុបនិយាយថា៖​ «អត់ទេបង ប្រសិនបើបងមេត្តាដល់ខ្ញុំមែន សូមទទួលយកពីខ្ញុំផង តាមពិតទៅ ពេលខ្ញុំបានជួបមុខបង ប្រៀបបីដូចជា ខ្ញុំបានជួបព្រះភក្រ្តព្រះជាម្ចាស់ដូច្នោះដែរ ហើយបងបានទទួលស្គាល់ខ្ញុំ។ 11 សូមទទួលអំណោយដែលបាននាំយកមកជូនបងចុះ ព្រោះព្រះជាម្ចាស់បានផ្តល់ក្តីមេត្តាដល់ខ្ញុំ ហើយខ្ញុំក៏មានគ្រប់គ្រាន់ដែរ»។ ដោយសារលោកយ៉ាកុបទទួចគាត់ពេក លោកអេសាវក៏ទទួល។ 12 បន្ទាប់មក លោកអេសាវនិយាយថា៖ «តោះយើងចេញដំណើរទាំងអស់គ្នា។ បងនឹងទៅពីមុខប្អូន»។ 13 លោកយ៉ាកុបនិយាយទៅគាត់ថា៖ «បងអើយ បងដឹងហើយថា កូនៗរបស់ខ្ញុំនៅក្មេង ហើយ ចៀម និងហ្វូងគោ ក៏មានកូនបៅដោះដែរ។ ប្រសិនបើ ពួកគេខំប្រឹងតាមបងពេក តែមួយថ្ងៃ សត្វទាំងអស់មុខជាស្លាប់អស់មិនខាន។ 14 សូមបងទៅមុនខ្ញុំចុះ។ ខ្ញុំនឹងធ្វើដំណើរយឺតៗជា​មួយ​ហ្វូង​សត្វ និង​ក្មេងៗ រហូត​ទៅ​ដល់​ទី​លំ‌នៅ​របស់​​បង នៅ​ទឹកដីសៀរ»។ 15 លោកអេសាវនិយាយថា៖ «អ៊ីចឹង បងនឹងទុកពួកប្រុសៗដែលមកជាមួយបង នៅជាមួយប្អូនខ្លះ»។ ប៉ុន្តែ លោកយ៉ាកុបនិយាយថា៖ «មិនបាច់ធ្វើអ៊ឹចឹងទេ? បងបានធ្វើល្អចំពោះខ្ញុំគ្រប់គ្រាន់រួចមកហើយ»។ 16 ដូច្នេះ លោកអេសាវបានធ្វើដំណើរត្រឡប់មកទឹកដីសៀរវិញ នៅថ្ងៃដដែលនោះ។ 17 លោកយ៉ាកុបបានធ្វើដំណើរទៅទឹកដីស៊ូកូថ សង់ផ្ទះ ហើយធ្វើជម្រកសម្រាប់ហ្វូងសត្វរបស់គាត់នៅទីនោះ។ ហេតុដូច្នេះហើយ គេបានហៅឈ្មោះនៅទីនោះថា ស៊ូកូថ។

18 ពេលលោកយ៉ាកុបចេញទឹកដីប៉ាដាន់អើរ៉ាម​ គាត់បានមកដល់ទីក្រុងស៊ីគែមដោយសុវត្តិភាព ជាទឹកដីរបស់ស្រុកកាណាន។ គាត់បានបោះជំរំនៅក្បែរទីក្រុងនោះ។ 19 បន្ទាប់មក គាត់បានទិញដីមួយកន្លែង គាត់បានសង់ត្រសាលរបស់គាត់នៅក្នុងចំណោមកូនចៅរបស់​លោក​ហា‌ម៉ោរ ​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម ក្នុងតម្លៃ​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង។ 20 គាត់បានសង់អាសនៈមួយ ហើយបានហៅវាថា អែល អែឡូហេអ៊ីស្រា‌អែល។