1
ឥឡូវនេះ នាងសារ៉ាយ ភរិយារបស់លោកអាប់រ៉ាម មិនបានបង្កើតកូនណាមួយឲ្យលោកអាប់រ៉ាមទេ ប៉ុន្តែ នាងមានអ្នកបម្រើស្រីម្នាក់ ជាជនជាតិអេស៊ីប នាងឈ្មោះហាកា។
2
ដូច្នេះ នាងសារ៉ាយបានប្រាប់លោកអាប់រ៉ាមថា៖ «មើល៍ ព្រះអម្ចាស់បានបង្ខាំងខ្ញុំមិនឲ្យមានកូន។ ចូរទៅគេងជាមួយអ្នកបម្រើស្រីរបស់ខ្ញុំចុះ។ ខ្ញុំប្រហែលជាមានកូនដោយសារនាង»។ លោកអាប់រ៉ាមបានស្តាប់តាមសំដីរបស់នាងសារ៉ាយ។
3
ការនេះកើតឡើងបន្ទាប់ពីលោកអាប់រ៉ាមមករស់នៅទឹកដីកាណានដប់ឆ្នាំ ដែលនាងសារ៉ាយភរិយារបស់លោកអាប់រ៉ាមប្រគល់នាងហាកា ជាអ្នកបម្រើស្រីរបស់នាង ទៅឲ្យស្វាមីរបស់នាងធ្វើជាភរិយា។
4
ដូច្នេះ លោកក៏បានរួមរស់ជាមួយនាងហាកា ហើយនាងក៏មានផ្ទៃពោះ។ នៅពេលនាងឃើញថា នាងមានកូនដូច្នេះ នាងចាប់ផ្តើមមើលងាយម្ចាស់ស្រីរបស់នាង។
5
បន្ទាប់មក នាងសារ៉ាយប្រាប់លោកអាប់រ៉ាមថា៖ «នេះជាកំហុសរបស់អូនគឺដោយសារតែបង។ អូនបានប្រគល់អ្នកបម្រើស្រីរបស់អូនទៅឲ្យបងឱប ហើយនៅពេលនាងដឹងថា នាងមានផ្ទៃពោះ នាងបែរជាមើលងាយអូនទៅវិញ។ សូមឲ្យព្រះអម្ចាស់វិនិច្ឆ័យ រវាងអូននិងបងចុះ»។
6
ប៉ុន្តែ លោកអាប់រ៉ាមនិយាយទៅនាងសារ៉ាយថា៖ «មើល៍ អ្នកបម្រើស្រីរបស់អូននៅក្នុងអំណាចរបស់អូនហើយ ចូរធ្វើតាមតែចិត្តអូនចុះ»។ ដូច្នេះ នាងសារ៉ាយបានប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងហាកាក៏រត់ចេញពីនាង។
15 នាងហាកាបង្កើតបានកូនប្រុសមួយឲ្យលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមបានដាក់ឈ្មោះកូនប្រុសរបស់គាត់ ដែលនាងហាកាបង្កើតនោះថា អ៊ីស្មាអែល។ 16 លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំ ពេលនាងហាកាបង្កើតអ៊ីស្មាអែលដល់លោកអាប់រ៉ាម។