ជំពូក ១៥

1 បន្ទាប់ការទាំងនេះកើតឡើង ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកអាប់រ៉ាមនៅក្នុងនិមិត្តថា៖ «អាប់រ៉ាមអើយ! កុំខ្លាចអី យើងជាខែល និងជារង្វាន់ដ៏ធំរបស់អ្នក»។

2 លោកអាប់រ៉ាមទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គនឹងប្រទានអ្វីដល់ទូលបង្គំ? បើទូលបង្គំគ្មានកូនដូច្នេះ ហើយអ្នកដែលនឹងទទួល​កេរ‌មត៌កនៅក្នុងផ្ទះ​របស់​ទូលបង្គំ គឺ​អេលា‌ស៊ើរ​ជា​អ្នក​ក្រុង​ដាម៉ាស​ឯ​ណោះ​វិញទេ»។ 3 លោកអាប់រ៉ាមបន្តទៀតថា៖ «ព្រះអង្គមិនបានប្រទានឲ្យទូលបង្គំមានកូន មើល មានតែអ្នកបម្រើនៅក្នុងផ្ទះរបស់ទូលបង្គំទេ នឹងទទួលកេរមត៌ករបស់ទូលបង្គំ»។ 4 មើល៍ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់គាត់ ថា៖ «បុរសនេះនឹងមិនទទួលកេរមត៌ករបស់អ្នកឡើយ ប៉ុន្តែ ម្នាក់ដែលកើតចេញពីរូបកាយរបស់អ្នកទេ ដែលនឹងទទួលកេរមត៌ករបស់អ្នក»។ 5 បន្ទាប់មក ព្រះអង្គបាននាំគាត់ចេញមកក្រៅ ហើយមានបន្ទូលថា៖ «ចូរមើលទៅស្ថានសួគ៌ ហើយរាប់ចំនួនផ្កាយ ប្រសិនបើ អ្នកអាចរាប់ចំនួនវាបាន»។ បន្ទាប់មកព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ដូច្នេះ អ្នកនឹងរាប់ពូជពង្សរបស់អ្នកបានហើយ»។ 6 គាត់បានជឿលើព្រះអម្ចាស់ ហើយគាត់ត្រូវបានរាប់ជាសុចរិត។ 7 ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «យើងគឺព្រះអម្ចាស់ ដែលបាននាំអ្នកចេញពីក្រុងអ៊ើរ ទឹកដីខាល់ដេ​ យើងនឹងប្រគល់ទឹកដីនេះជាកេរមត៌កដល់អ្នក»។ 8 គាត់ទូលថា៖ «ព្រះអម្ចាស់ដ៏ជាព្រះអើយ តើទូលបង្គំដឹងបានយ៉ាងដូចម្តេចថា ទូលបង្គំនឹងបានទទួលវានោះ?» 9 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «មើល៍ ចូរយកគោញីមួយអាយុបីឆ្នាំ ពពែញីមួយអាយុបីឆ្នាំ និងកូនចៀមឈ្មោលមួយអាយុបីឆ្នាំ ព្រាបមួយ និងលលកជំទើរមួយមក»។ 10 គាត់បានយកសត្វទាំងអស់នោះមកថ្វាយព្រះអង្គ ហើយកាត់ពួកវាជាពីរ និងយកមកពាក់កណ្តាលមកដាក់ផ្ទុយគ្នា ប៉ុន្តែ គាត់មិនបានពុះសត្វស្លាបទេ។ 11 ពេល​នោះ មាន​ត្មាត​មក​ឆាប​សាច់​សត្វ លោក​អាប់រ៉ាម​បាន​ដេញ​វា។

12 បន្ទាប់មក នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមងងុយគេងជាខ្លាំង ហើយមើល មានភាពងងឹត និងគួរឲ្យភ័យខ្លាចជាខ្លាំងចំពោះគាត់។ 13 បន្ទាប់ពី ព្រះអម្ចាស់មានបន្ទូលមកលោកអាប់រ៉ាមថា៖ «ចូរដឹងជាប្រាកដថា ពូជពង្សរបស់អ្នកនឹងក្លាយជាជនបរទេសនៅក្នុងទឹកដីសាសន៍ដទៃដែលមិនមែនជាទឹកដីរបស់ខ្លួន ហើយនឹងក្លាយជាទាសករ ហើយត្រូវគេជិះជាន់អស់រយៈពេលបួនរយឆ្នាំ។ 14 យើងនឹងជំនុំជម្រះប្រជាជាតិដែលពួកគេនឹងបម្រើនោះ ហើយបន្ទាប់មកពួកគេនឹងចេញពីប្រទេសនោះជាមួយនឹងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក។ 15 ប៉ុន្តែ អ្នកនឹងត្រឡប់ទៅឯឪពុករបស់ដោយសេចក្តីសុខសាន្ត ហើយអ្នកនឹងត្រូវបញ្ចុះក្នុងផ្នូរក្នុងអាយុវែងល្អហើយ។ 16 នៅក្នុងជំនាន់ទីបួន ពួកគេនឹងមកទីនេះម្តងទៀត ដើម្បីអំពើរំលងរបស់អាម៉ូរីមិនទាក់កម្រិតរបស់វានៅឡើយ»។ 17 នៅពេលថ្ងៃជិតលិច ហើយសេចក្តីងងឹតក៏មកដល់ មើល៍ មានឆ្នាំងភ្លើងហុយផ្សែង ហើយនិងអណ្តាតភ្លើងឆេះនៅចន្លោះដុំសាច់ទាំងនោះ។ 18 នៅថ្ងៃនោះ ព្រះអម្ចាស់បានធ្វើសម្ពន្ធមេត្រីជាមួយលោកអាប់រ៉ាម ដោយមានបន្ទូលថា៖​ «យើងនឹងប្រគល់ទឹកដីនេះ ដល់ពូជពង្សរបស់អ្នក ពីទន្លេអេស៊ីប រហូតដល់ទន្លេធំអឺប្រាត 19 ជនជាតិកែន ទឹកដី​កេនិ‌ស៊ីត ទឹកដីកាត់‌ម៉ូនី 20 ទឹកដី​ហេត ទឹកដីពេរិ‌ស៊ីត ទឹកដី​រេផែម 21 ទឹកដី​អាម៉ូរី ទឹកដីកាណាន ទឹកដី​គើកា‌ស៊ី និង​ទឹកដី​យេប៊ូស»។