ជំពូក ១៩

1 ទេវតាទាំងពីរបានមកដល់ក្រុងសូដុមនៅពេលល្ងាច​ លោកឡុតកំពុងអង្គុយនៅទ្វារក្រុងសូដុម។ លោកឡុតបានឃើញទេវតាទាំងពីរ ក៏ក្រោកឡើងទៅជួបពួកគេ ហើយក្រាបចុះមុខទល់ដី។ 2 គាត់និយាយថា៖ «សូមលោកម្ចាស់ សូមមេត្តាចូរទៅផ្ទះខ្ញុំ ជាអ្នកបម្រើរបស់លោក ហើយស្នាក់នៅទីមួយយប់សិន ព្រមតាំងបានលាងជើងជូនដល់លោកផង។ បន្ទាប់មក លោកអាចក្រោកឡើងពីព្រលឹម ហើយបន្តដំណើរទៅមុខទៀតចុះ»។ ពួកគេឆ្លើយថា៖ «អត់ទេ យើងនឹងគេងនៅតាមទីធ្លាក្រុងយប់នេះ»។ 3 ប៉ុន្តែ លោកឡុតអង្វរពួកគេជាខ្លាំង ពួកគេក៏ទៅជាមួយគាត់ ហើយចូលទៅក្នុងផ្ទះរបស់គាត់។ គាត់បានចម្អិនអាហារ ហើយដុតនំប៉័ងឥតមេ ហើយពួកគេក៏ហូប។ 4 ប៉ុន្តែ មុនពេលពួកគេគេង ពួកប្រុសៗនៅក្នុងទីក្រុង គឺពួកប្រុសៗនៅក្នុងទីក្រុងសូដុម បានព័ទ្ធជុំវិញផ្ទះ ទាំងក្មេងទាំងចាស់ ប្រុសៗទាំងនោះមកពីគ្រប់ទិសទីនៃទីក្រុង។ 5 ពួកគេបានហៅលោកឡុត ហើយនិយាយទៅគាត់ថា៖ «តើបុរសដែលមកឯលោកនៅឯណា? ចូរនាំពួកគេចេញមកឲ្យពួកយើង ដើម្បីឲ្យយើងបានគេងជាមួយពួកគេ»។ 6 ដូច្នេះ លោកឡុតបានចេញពីទ្វារទៅរកពួកគេ ហើយបិទទ្វារនៅក្រោយខ្នងគាត់។ 7 គាត់និយាយថា៖ «ខ្ញុំសូមអង្វរ បងប្អូនខ្ញុំអើយ សូមកុំប្រព្រឹត្តអាក្រក់អី។ 8 មើល៍ ខ្ញុំមានកូនស្រីពីរនាក់ មិនទាន់គេងជាមួយបុរសណាឡើយ។ ខ្ញុំសូមអង្វរអ្នកទាំងអស់គ្នា ចូរនាំពួកគេទៅជាមួយអ្នករាល់គ្នាទៅ ហើយអ្នករាល់គ្នាអាចធ្វើអ្វីដល់ពួកគេតាមតែអ្វីដែលអ្នករាល់គ្នាគិតថាល្អនៅចំពោះភ្នែករបស់អ្នករាល់គ្នាចុះ។ តែសូមកុំធ្វើអ្វីជាមួយបុរសពីរនាក់នេះឡើយ ព្រោះពួកគេបានមកជ្រកនៅក្រោមដំបូលផ្ទះរបស់ខ្ញុំ»។ 9 ពួកគេនិយាយថា៖ «ថយចេញទៅ!» ហើយពួកគេក៏បន្តទៀតថា៖ «ម្នាក់នេះជាជនបរទេសមករស់នៅទីនោះសោះ ហើយឥឡូវ វាបានក្លាយជាចៅក្រមរបស់យើងហើយ! ឥឡូវនេះ យើងនឹងប្រព្រឹត្តអាក្រក់ជាមួយអ្នកខ្លាំងជាងពួកគេទេ»។ ពួកគេបានរុញយ៉ាងខ្លាំងទាស់នឹងលោកឡុត ហើយចូលមកជិតដើម្បីទម្លោះទ្វារ។ 10 ប៉ុន្តែ បុរសពីនាក់នោះបានលូកដៃរបស់ពួកគេ ហើយបាននាំលោកឡុតចូលមកក្នុងផ្ទះជាមួយពួកគេ ហើយបិទទ្វារវិញ។ 11 បន្ទាប់មក ទេវតាបានពួកប្រុសៗដែលនៅមាត់ទ្វារផ្ទះឲ្យខ្វាក់ភ្នែក ទាំងក្មេងទាំងចាស់ ដើម្បីឲ្យពួកគេអស់កម្លាំង នៅពេលពួកគេព្យាយាមរកទ្វារ។ 12 បន្ទាប់មកបុរសទាំងពីរនាក់បាននិយាយទៅកាន់លោកឡុតថា៖​ «តើលោកមានអ្នកផ្សេងទៀតនៅទីនេះទេ? កូនប្រសារប្រុសៗ កូនៗ និងកូនស្រីៗរបស់លោក និងអ្នកផ្សេងៗដែលអ្នកមាននៅក្នុងទីក្រុងនេះ ចូរយកពួកគេចេញពីទីនេះ។ 13 ដ្បិត យើងនឹងបំផ្លាញទីនេះហើយ ដោយសារការចោទប្រកាន់ទាស់នឹងទីក្រុងនេះ នៅចំពោះព្រះអម្ចាស់បានឮយ៉ាងខ្លាំងបានជាព្រះជាម្ចាស់ចាត់យើងមកឲ្យបំផ្លាញទីក្រុងនេះ»។ 14 លោកឡុតបានចេញទៅ ហើយបានហៅកូនប្រសារប្រុសៗរបស់គាត់ គឺពួកប្រុសៗដែលបានរៀបការជាមួយកូនស្រីៗរបស់លោក ហើយប្រាប់ថា៖ «ចូរចេញពីទីនេះ ជាប្រញាប់ ដ្បិត ព្រះអម្ចាស់នឹងបំផ្លាញទីក្រុងនេះហើយ»។ ប៉ុន្តែ កូនប្រសារប្រុសៗរបស់លោក គិតថាគាត់និយាយលេង។ 15 នៅពេលព្រឹកព្រលឹម ទេវតាទាំងពីរបានបង្ខំលោកឡុត ដោយនិយាយថា៖ «ចូរចេញទៅ យកភរិយា និងកូនស្រីទាំងពីររបស់លោកដែលនៅទីនេះចេញទៅ ដើម្បីកុំឲ្យលោកត្រូវបំផ្លាញជាមួយទីក្រុងដោយដោយសារការជំនុំជម្រះឡើយ»។ 16 ប៉ុន្តែ គាត់នៅបង្អែបង្អង់។ ដូច្នេះ ទេវតាទាំងពីរបានចាប់ដៃលោក ហើយដៃភរិយារបស់លោក ព្រមទាំងដៃកូនស្រីទាំងពីររបស់លោក ដោយសារព្រះអម្ចាស់ផ្តល់មេត្តាដល់ពួកគេ។ ទេវតាទាំងពីរបាននាំពួកគេចេញ ហើយនាំចេញទៅទុកនៅខាងក្រៅក្រុង។ 17 បន្ទាប់មក ទេវតាទាំងពីរបាននាំពួកគេចេញ ហើយមានម្នាក់និយាយថា៖ «ចូររត់ដើម្បីឲ្យអ្នកបានរស់! កុំមើលក្រោយឡើយ ឬ ស្នាក់នៅទីវាលណាមួយឡើយ។ ចូររត់គេចទៅឯភ្នំ ដើម្បីកុំឲ្យអ្នកត្រូវបំផ្លាញឡើយ»។ 18 លោកឡុតនិយាយទៅទេវតាទាំងពីរថា៖ ​«អត់ទេ លោកម្ចាស់អើយ! 19 ខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់បានទទួលព្រះគុណនៅចំពោះលោកម្ចាស់ ហើយ លោកម្ចាស់បានផ្តល់ក្តីមេត្តាយ៉ាងធំក្នុងការសង្គ្រោះជីវិតរបស់យើងខ្ញុំ ប៉ុន្តែ ខ្ញុំមិនអាចរត់គេចទៅឯភ្នំបានទេ ព្រោះគ្រោះមហន្តរាយនឹងបំផ្លាញខ្ញុំ និងខ្ញុំនឹងស្លាប់ហើយ។ 20 មើល៍ ទីក្រុងនៅទីនោះ វាជិតល្មមដែលអាចរត់ទៅដល់ ហើយវាក៏តូចដែរ។ សូមឲ្យខ្ញុំរត់គេចទៅទីនោះចុះ (តើវាមិនតូចទេឬអី?) ហើយខ្ញុំនឹងមានជីវិតរស់នៅទីនោះ»។ 21 ទេវតាទាំងពីរនិយាយទៅគាត់ថា៖​ «មិនអីទេ ខ្ញុំយល់ព្រមតាមសំណើនេះ ថាយើងនឹងមិនបំផ្លាញក្រុងដែលលោកបាននិយាយទេ។ 22 ប្រញាប់ឡើង! ចូររត់គេចចេញពីទីនេះទៅ ព្រោះយើងមិនអាចធ្វើអ្វីបានឡើយ ទាល់តែលោកទៅដល់ទីនោះសិន»។ ហេតុដូច្នេះហើយបានជាគេហៅទីក្រុងនោះថា សូអារ។ 23 ពេលលោកឡុតទៅដល់ក្រុងសូអារ ថ្ងៃបានរះឡើងមកលើផែនដី។ 24 បន្ទាប់មក ព្រះអម្ចាស់បានធ្វើឲ្យភ្លៀងធ្លាក់ជា​ស្ពាន់‌ធ័រ និង​​ភ្លើង​ធ្លាក់​ចុះ​មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ាពីព្រះអម្ចាស់មកគឺធ្លាក់ចេញពីលើមេឃមក។ 25 ព្រះអង្គបំផ្លាញទីក្រុងទាំងនោះ ហើយគ្រប់ទាំងទីវាល ហើយនិងប្រជាជនដែលរស់នៅទីក្រុងនោះ ហើយទីវាលដែលមានស្មៅដុះដែរ។ 26 ប៉ុន្តែ ភរិយារបស់លោកឡុត ដែលដើរតាមក្រោយគាត់ បានសម្លឹងក្រោយ ហើយនាងបានក្លាយជាសសរអំបិល។ 27 លោកអប្រាហាំក្រោកតាំងពីព្រលឹម ហើយចេញទៅកន្លែងដែលគាត់បានឈរជាមួយនៅចំពោះព្រះអម្ចាស់។ 28 គាត់បានសម្លឹងមើលទៅឯក្រុងសូដុម និងក្រុងកូម៉ូរ៉ា និងសម្លឹងមើលទៅឯទីវាលនៅក្នុងទឹកដីនោះ។ គាត់បានសម្លឹងមើល ឃើញផ្សែងហុយឡើងពីដីដូចជាផ្សែងរបស់​គុក​ភ្លើង។ 29 ដូច្នេះ នៅពេលព្រះជាម្ចាស់បំផ្លាញទីក្រុងទាំងប៉ុន្មាន នៅទីវាល ព្រះជាម្ចាស់បាននឹងចាំពីលោកអប្រាហាំ។ ព្រះអង្គបានបញ្ជូនលោកឡុតចេញពីគ្រោះមហន្តរាយ នៅពេលព្រះអង្គបំផ្លាញទីក្រុងផ្សេងៗ ដែលលោកឡុតបានរស់នៅ។ 30 ប៉ុន្តែ លោកឡុតបានឡើងទៅក្រុងសូអារ ទៅរស់នៅតាមតំបន់ភ្នំ ជាមួយកូនស្រីពីរនាក់ ដោយព្រោះគាត់មានការភ័យខ្លាចក្នុងការរស់នៅក្នុងក្រុងសូអារ។ ដូច្នេះ​ គាត់និងកូនស្រីទាំងពីររបស់គាត់ បានទៅរស់នៅក្នុងរូងភ្នំវិញ ។ 31 កូនស្រីច្បងនិយាយទៅកូនស្រីប្អូនថា៖​ «ឪពុករបស់យើងចាស់ហើយ ហើយគ្មានប្រុសណាមកគេងជាមួយយើង ដូចគេដូចឯងនៅក្នុងលោកនេះទេ។ 32 មក តោះយើងទៅបង្អកស្រាឪពុករបស់យើង ហើយយើងនឹងគេងជាមួយគាត់ ដូច្នេះ​យើងអាចបន្តពូជឪពុករបស់យើង»។ 33 ដូច្នេះ ពួកគេបានធ្វើឲ្យឪពុករបស់ពួកគេស្រវឹងនៅយប់នោះ។ បន្ទាប់មក កូនស្រីច្បងបានចូលទៅក្នុង ហើយគេងជាមួយឪពុងរបស់នាង ហើយគាត់មិនដឹងថានាងចូលទៅគេងជាមួយគាត់នៅពេលណា ឬពេលណានាងក្រោកឡើងទេ។ 34 នៅថ្ងៃបន្ទាប់ បងស្រីច្បងនិយាយទៅកាន់ប្អូនស្រីពៅថា៖ «សូមស្តាប់ យប់មិញ បងបានទៅគេងជាមួយឪពុករួចហើយ។ តោះ យើងធ្វើឲ្យគាត់ស្រវឹងនៅយប់នេះទៀត ហើយអូនត្រូវទៅក្នុង​ហើយគេងជាមួយគាត់ ដើម្បីឲ្យយើងអាចបន្តពូជពីឪពុករបស់យើង»។ 35 ដូច្នេះ ពួកគេបានធ្វើឲ្យឪពុករបស់ពួកគេស្រវឹងនៅយប់នោះ ហើយប្អូនស្រីពៅបានចូលទៅ ហើយគេងជាមួយគាត់។ គាត់មិនដឹងពេលណានាងគេង ឬពេលណានាងចេញពីគាត់នោះទេ។ 36 ដូច្នេះ កូនស្រីទាំងពីររបស់លោកឡុតក៏មានកូនដោយសារឪពុករបស់ពួកគេ។ 37 កូនស្រីច្បងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា ម៉ូអាប់។ គាត់បានក្លាយជា​បុព្វបុរស​របស់​ជន‌ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ​នេះ។ 38 ចំណែក ប្អូនស្រីពៅ​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ ​ដាក់​ឈ្មោះ​កូន​នោះ​ថា បេន‌ អាំ‌មី។ គាត់បានក្លាយ​ជាបុព្វបុរស​របស់​ជន‌ជាតិ​អាំម៉ូន​សព្វ​ថ្ងៃ​នេះ។