Other

\nដង្វាយដែលថ្វាយដោយសន្តិភាព/​ដង្វាយស្ម័គ្រចិត្ត

" ដង្វាយស្ម័គ្រចិត្ត " គឺជាយញ្ញបូជាមួយក្នុងចំណោមដង្វាយជាច្រើនទៀតដែលព្រះជាម្ចាស់បានបង្គាប់អោយជនជាតិអ៊ីស្រាអែលធ្វើ។ ជួនកាលគេហៅថា " ការអព្រះគុណ " ឫ " ការថ្វាយដង្វាយមេត្រី " ។\n* ការថ្វាយយញ្ញបូជាមានជាប់ទាក់ទងនិងការសម្លាប់សត្វដែលល្អឥតខ្ចោះ, រួចក៏យកឈាមសត្វស្រោចស្រពនៅលើអាសន្នា ហើយដុតខ្លាញ់សត្វ ព្រមទាំងសត្វដែលនៅសល់ទុកដោយឡែកពីគ្នា។\n* ​បន្ថែមពីលើយញ្ញបូជានេះ គឺជាយញ្ញបូជានៃនំប៉័ងឥតដំបែ​និងនំប៉័ងមានដំបែ​ ដែលត្រូវបានដុតនៅពីលើតង្វាយដុត។\n* សង្ឃ និងអ្នកថ្វាយតង្វាយយញ្ញបូជាត្រូវបានអនុញ្ញាតឲ្យមានចំណែកទទួលទានអាហារដេលបានថ្វាយនោះ។\n* យញ្ញបូជានេះ ជានិមិត្តរូវនៃការរួបប្រកបរបស់ព្រះជាមួយនឹងមនុស្ស។"


កងទ័ពសេះ អ្នកជិះសេះ

សម័យកាលព្រះគម្ពីរ ពាក្យថា «ទ័ពសេះ» គឺសំដៅដល់បុរសដែលជិះសេះចូលទៅក្នុងសមរភូមិ។

  • អ្នកចម្បាំងដែលជិះនៅក្នុងរទេះដែលអូសដោយសេះក៏អាចហៅថា «កងទ័ពសេះ» ដែរ ពាក្យនេះជាធម្មតាសំដៅដល់បុរសដែលជិះនៅពីលើសេះ។
  • ជនជាតិអ៊ីស្រាអែលជឿថា ការប្រើសេះនៅក្នុងសមរភូមិច្រើនពេកជាការពឹងផ្អែកលើកម្លាំងខ្លួនរបស់ពួកគេជាងការពឹងផ្អែកលើព្រះជាម្ចាស់ ដូច្នេះ ពួកគេមិនប្រើកងទ័ពសេះច្រើនពេកទេ។
  • ពាក្យនេះ ក៏អាចបកប្រែបានថា «អ្នកជិះសេះ» ឬ «មនុស្សនៅលើសេះ»។

កំញាន

ពាក្យថា «កំញាន» តំណាងទៅល្បាយនៃគ្រឿងក្រអូបដែលបានដុតដើម្បីឲ្យមានផ្សែង ហើយបង្កើតឲ្យមានក្លិនក្រអូប។

  • ព្រះជាម្ចាស់បានមានព្រះបន្ទូលទៅប្រជារាស្រ្តអ៊ីស្រាអែលត្រូវដុតកំញាន សម្រាប់ធ្វើជាតង្វាយដល់ទ្រង់។
  • កំញានត្រូវបានធ្វើឡើងពីការបញ្ជូលចំនួនស្មើគ្នានៃក្លិនពិសេសទាំងប្រាំដែលព្រះជាម្ចាស់បានបញ្ជា។​ ទាំងនេះគឺជាគ្រឿងសម្រាប់បូជា ដូច្នេះ ពួកគេមិនអាចប្រើវាសម្រាប់គោលបំណងផ្សេងៗទេ។
  • «ទីអាសនានៃកំញាន» គឺជាកន្លែងសការបូជាយ៉ាងពិសេសដែលត្រូវបានប្រើសម្រាប់តែការថ្វាយតង្វាយដុត។
  • កំញានត្រូវបានថ្វាយយ៉ាងហោចណាស់បួនដងក្នុងមួយថ្ងៃ ទៅតាមម៉ោងនៃអ្នកអធិស្ឋាន។ គេតែងតែថ្វាយនៅគ្រប់ពេលដែលមានការថ្វាយតង្វាយដុតបានកើតឡើង។
  • ការដុតកំញានគឺតំណាងឲ្យអ្នកអធិស្ឋាន ហើយនឹងការថ្វាយបង្គំបានភាយឡើងទៅដល់ព្រះជាម្ចាស់ពីប្រជារាស្រ្តរបស់ព្រះអង្គ។
  • របៀបផ្សេងទៀតសម្រាប់បកប្រែ «កំញាន» អាចរាប់បញ្ជូលថា «គ្រឿងក្រអូប» ឬ «រុក្ខជាតិដែលមានក្លិនក្រអូប»។

កំណល់ជើង

ពាក្យថា «កំណល់ជើង» សំដៅទៅលើវត្ថុដែលមនុស្សបានដាក់ជើងនៅលើវា ជាធម្មតាត្រូវសម្រាកនៅពេលអង្គុយ។ ពាក្យនេះក៏មានន័យដល់ការដាក់ស្មើ និងឋានៈទាប។

  • មនុស្សនៅសម័យព្រះគម្ពីរចាត់ទុកថា ជើងគឺជាផ្នែកអន់បំផុតនៃរូបកាយ។ ដូច្នេះ «កំណល់ជើង» គឺរឹតតែជាកន្លែងដែលមិនមានកិត្តិយស ព្រោះជើងជាកន្លែងទាបជាងគេបំផុត។
  • នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ

មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ»។ ទ្រង់កំពុងតែប្រកាសអំពីអំណាច គ្រប់គ្រង និងជ័យជម្នះលើមនុស្សដែលបះបោរប្រឆាំងនឹងព្រះអង្គ។ ពួកគេនឹងត្រូវបន្ទាបខ្លួន និងទទួលបានជ័យជម្នះដល់កម្រិតមួយនៃការចុះចូលនឹងព្រះហឫទ័យរបស់ព្រះ។

  • «ថ្វាយបង្គំព្រះលើព្រះបាទាព្រះ» មានន័យថា ការក្រាបថ្វាយបង្គំនៅចំពោះព្រះភក្រព្រះអង្គ នៅពេលដែលទ្រង់គង់លើបល្ល័ង្ករបស់ព្រះអង្គ។ រឿងនេះ ម្តងទៀតគឺជាការ ទាក់ទងនឹងការបន្ទាបខ្លួន ហើយនិងការចុះចូលចំពោះព្រះជាម្ចាស់។
  • ព្រះបាទដាវីឌសំដៅទៅលើព្រះវិហាររបស់ព្រះជាម្ចាស់ថាជា «កំណល់កល់ព្រះបាទ» របស់ព្រះជាអម្ចាស់។ នេះអាចសំដៅទៅលើសិទ្ធិអំណាចរបស់ព្រះអង្គនៅលើប្រជារាស្រ្តរបស់ព្រះអង្គ។ នេះក៏អាចជារូបភាពព្រះជាម្ចាស់ជាស្តេចដែលគង់នៅលើបល្ល័ង្ករបស់ព្រះអង្គផងដែរ ហើយព្រះបាទរបស់ព្រះអង្គបានដាក់ឲ្យលើកំណល់កល់ព្រះបាទា ដែលតំណាងឲ្យអ្វីៗគ្រប់ទាំងអស់ និងត្រូវចុះចូលនៅចំពោះព្រះអង្គ។

កណ្តូប

ពាក្យ «កណ្តូប» សំដៅទៅលើប្រភេទសត្វកកណ្តូបធំៗ ដែលពេលខ្លះហើរទៅជាក្នុងវាលដំណាំជាហ្វូងហើយវាស៊ីបំផ្លិចបំផ្លាញបន្លែទាំងអស់ដែលនៅតាមផ្លូវរបស់វា។

  • កណ្តូបគឺជាសត្វល្អិតដែលមានមាឌធំ ហើយមានស្លាបវែងត្រង់​ មានជើងបត់ជាប់គ្នា ដែលអាចឲ្យវាមានលទ្ធភាពលោតបានឆ្ងាយ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់សត្វកណ្តូបនៃការហិនហោចត្រូវបានសំដៅទៅជានិមិត្តរូបថាជានិមិត្តរូប ឬរូបភាពនៃការបំផ្លិចបំផ្លាញដ៏ធំធេងដែលនឹងកើតឡើងដោយសារតែការមិនស្តាប់បង្គាប់របស់ជនជាតិអ៊ីស្រាអែល។
  • ព្រះជាម្ចាស់បានបញ្ជូនកណ្តូបធ្វើជាគ្រោះកាចមួយក្នុងចំណោមគ្រោះកាចទាំងដប់ដល់ជនជាតិអេស៊ីប។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីបាននិយាយថា កណ្តូបគឺជាអាហារសំខាន់របស់លោកយ៉ូហានបាទីស្ត កំឡុងពេលដែលគាត់រស់នៅទីរហោស្ថាន។

កន្លែងខ្ពស់

ពាក្យថាកន្លែងខ្ពស់ ៗ សំដៅទៅលើអាសនៈនិងទីសក្ការៈបូជាដែលត្រូវបានប្រើសម្រាប់គោរពបូជារូបព្រះ។ ជាធម្មតាពួកវាត្រូវបានសាងសង់នៅលើដីខ្ពស់ដូចជានៅលើដីទួលខ្ពស់ ឬលើភ្នំ។

  • ស្តេចអ៊ីស្រាអែលជាច្រើនបានប្រព្រឹត្ដអំពើបាបប្រឆាំងនឹងព្រះជាម្ចាស់ដោយសង់អាសនៈថ្វាយព្រះក្លែងក្លាយនៅលើទីខ្ពស់ទាំងនេះ។ អំពើទាំងនេះបាននាំឱ្យប្រជាជនចូលរួមយ៉ាងខ្លាំងក្នុងការគោរពបូជារូបព្រះ។
  • នៅពេលដែលស្តេចដែលកោតខ្លាចព្រះបានចាប់ផ្តើមសោយរាជ្យនៅស្រុកអ៊ីស្រាអែល ឬស្រុកយូដា ជារឿយៗទ្រង់នឹងដកទីសក្ការៈបូជាខ្ពស់ ៗ ដើម្បីបញ្ឈប់ការគោរពបូជារូបព្រះទាំងនោះ។
  • ទោះយ៉ាងណាស្តេចល្អ ៗ ខ្លះមិនចេះខ្វល់ខ្វាយនិងមិនបានដកកន្លែងខ្ពស់ ៗ ដែលជាហេតុនាំឱ្យប្រជាជាតិអ៊ីស្រាអែលទាំងមូលនៅតែ គោរពបូជាដល់រូបព្រះ។

កប់ បញ្ចុះសព ការបញ្ចុះសព

ពាក្យថា «កប់» ជាទូទៅប្រើសំដៅលើ ការដាក់សាកសព ទៅក្នុងរណ្តៅ ឬកន្លែងកប់ផ្សេងទៀត។ ពាក្យថា «បញ្ចុះសព» គឺជាកិច្ចនៃការបញ្ចុះអ្វីមួយ ឬអាចប្រើ ដើម្បីពណ៌នាពីទីកន្លែង ដែលប្រើដើម្បីកប់អ្វីមួយ។

  • ជាញឹកញាប់គេកប់រូបកាយរបស់មនុស្ស ដោយការដាក់រូបកាយនោះទៅក្នុងរណ្តៅជ្រៅនៅក្នុងដី ហើយបន្ទាប់មកគ្របវាដោយដី។
  • ពេលខ្លះ សាកសពរបស់មនុស្ស ត្រូវដាក់ទៅក្នុងប្រអប់ដែលដូចប្រអប់ធំមួយ ដូចជា ក្ដារមឈូស​មុនពេលគេយកទៅកប់។
  • នៅសម័យព្រះគម្ពីរ មនុស្សស្លាប់ ជាញឹកញាប់គេយកទៅកប់ក្នុងរូងភ្នំ ឬ​ទីកន្លែងដែលស្រដៀងនឹងការនេះ។ បន្ទាប់ពីព្រះយេស៊ូសុគត គេរុំព្រះកាយព្រះអង្គជាមួយនឹងក្រណាត់ ហើយដាក់ទៅក្នុងផ្នូរ ដែលបានបោះត្រាជាមួយនឹងផ្ទាំងថ្មីដ៏ធំ។
  • ពាក្យថា «កន្លែងបញ្ចុះសព» ឬ «បន្ទប់បញ្ចុះសព» ឬ «បញ្ចុះក្នុងបន្ទប់» ឬ «បញ្ចុះក្នុងរូងភ្នំ» ទាំងអស់នេះ សំដៅលើកន្លែងដែលគេបញ្ចុះសពមនុស្សស្លាប់។
  • ការមួយទៀត អាចបញ្ចុះបានផងដែរ ដូចជា នៅពេល លោកអេកានបានកប់ប្រាក់ ហើយការមួយទៀតគាត់កប់របស់ដែលគាត់បានលួចពីក្រុងយេរេខូមក។
  • ឃ្លាថា «កប់មុខរបស់គាត់» ជាទូទៅសំដៅលើ «ការយកដៃរបស់គាត់គ្របមុខ»។
  • ពេលខ្លះពាក្យ «លាក់» អាចមានន័យថា «កប់» ដូចជាលោកអេកានលាក់របស់នៅក្នុងដី ដែលគាត់បានលួចពីក្រុងយេរេខូ។ នេះមានន័យថា គាត់កប់របស់ទាំងនោះទៅក្នុងដី។

កម្លាំង ចម្រើនកម្លាំង

ពាក្យថា «កម្លាំង» គឺសំដៅទៅលើភាពខ្លាំងនៃរាងកាយ អាម្មណ៍ ឬ ព្រលឹងវិញ្ញាណ «ចម្រើនកម្លាំង» មានន័យថា ធ្វើឲ្យនរណាម្នាក់ ឬអ្វីមួយឲ្យកាន់តែខ្លាំងឡើង។

  • «កម្លាំង» អាចសំដៅទៅលើការប្រឆាំងជាមួយនឹងកម្លាំងរបស់ខ្មាំងសត្រូវ ។
  • មនុស្សម្នាក់ ប្រសិនបើ គេមានកម្លាំងនៃឆន្ទៈនោះគេនឹងមិនងាយធ្លាក់ក្នុងសេចក្ដីល្បួងទេ។
  • អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងម្នាក់ហៅព្រះជាម្ចាស់ថា ជាកម្លាំងរបស់គាត់ ដែលមានន័យថាព្រះជាម្ចាស់ជួយគាត់ឲ្យមានកម្លាំង។
  • ប្រសិនបើ គ្រោងសាងរបស់មនុស្សដូចជាជញ្ជាំង ឬអគារដែល «រឹងមាំ» វាមានន័យថាសាងសង់គ្រោងនៃអគារឡើងវិញ និងធ្វើឲ្យវាកាន់តែរឹងមាំដោយប្រើថ្មនឹងឥដ្ឋបន្ថែមទៀត ដើម្បីឲ្យវាអាចទប់ទល់ជាមួយការវាយប្រហារបាន។

សេចក្ដីណែនាំនៃការបកប្រែ

  • ជាទូទៅ ពាក្យថា «ចម្រើនកម្លាំង» អាចប្រែបានថា«ធ្វើឲ្យខ្លាំង» ឬ«ធ្វើឲ្យមានកម្លាំងកាន់តែខ្លាំង»។
  • នៅក្នុងព្រះគម្ពីរ ឃ្លាដែលនិយាយថា «ចូលចម្រើនកម្លាំងដល់បងប្អូនរបស់អ្នក» មានន័យថា «ចូរលើកទឹកចិត្តដល់បងប្អនរបស់អ្នក» ឬ «ជួយដល់បងប្អូនរបស់អ្នកឲ្យរឹងមាំ»។
  • ឃ្លាខាងក្រោមនេះគឺជាឧទាហរណ៍ ក្នុងការប្រើពាក្យនេះជាមួយនឹងអត្ថន័យនីមួយៗរបស់វា ដែលអាចប្រែបានច្រើនរបៀប។
  • «ចម្រើនកម្លាំងដល់ខ្ញុំឲ្យដូចជាខ្សែក្រវាត់» មានន័យថា​ «ធ្វើឲ្យខ្ញុំក្លាយជាមនុស្សខ្លាំងគ្រប់គ្រាន់ ដូចជាខ្សែក្រវាត់ដែលហ៊ុំពទ្ធ័ជុំវិញចង្កេះរបស់ខ្ញុំ»។
  • «នៅក្នុងកន្លែងដែលស្ងប់ស្ងាត់ ហើយទុកចិត្តគឺជាកម្លាំងរបស់អ្នក» មានន័យថា «ធ្វើចិត្តឲ្យស្ងប់ ហើយទុកចិត្តលើព្រះជាម្ចាស់ និងធ្វើឲ្យវិញ្ញាណរឹងមាំ»។
  • «នឹងធ្វើឲ្យពួកគេមានកម្លាំងជាថ្មី» មានន័យថា «នឹងត្រឡប់ទៅជាខ្លាំងម្ដងទៀត»។
  • «ដោយកម្លាំងនិងប្រាជ្ញារបស់ខ្ញុំ ដែលខ្ញុំបានប្រព្រឹត្ត» មានន័យថា «ខ្ញុំបានធ្វើការទាំងអស់នេះដោយសារតែខ្ញុំខ្លាំង ហើយឆ្លាតផង»។
  • «ជួសជុលជញ្ជាំង» មានន័យថា «ធ្វើឲ្យជញ្ជាំងរឹងមាំ» ឬ «សាងសង់ជញ្ជាំងឡើងវិញ»។
  • «ខ្ញុំនឹងចម្រើនកម្លាំងអ្នក» មានន័យថា​ «ខ្ញុំនឹងធ្វើឲ្យអ្នកកាន់តែខ្លាំង»។
  • «ព្រះយេហូវ៉ាតែមួយព្រះអង្គគត់គឺជាសេចក្ដីសង្គ្រោះ និងជាកម្លាំង» មានន័យថា «មានតែព្រះយេហូវ៉ាតែមួយព្រះអង្គគត់ដែលអាចជួយសង្គ្រោះយើង និងចម្រើនកម្លាំងដល់យើងបាន»។
  • «កម្លាំងដ៏រឹងមាំរបស់អ្នក» មានន័យថា «ភាពស្មោះត្រង់តែមួយដែលធ្វើឲ្យអ្នករឹងមាំ»។
  • «ឬទ្ធានុភាពនៃព្រះហស្តស្ដាំ» មានន័យថា «ទ្រង់ពិតជាជួយសង្គ្រោះអ្នកពីបញ្ហា ដូចជាមាននរណាម្នាក់ដែលឱបអ្នកយ៉ាងមានសុវត្តិភាពជាមួយដៃដែលដែលកក់ក្ដៅ»។
  • «ខ្សោយកម្លាំង» មានន័យថា «កម្លាំងមិនខ្លាំង» ឬ «ខ្សោយ»។
  • «អស់ពីកម្លាំងរបស់ខ្ញុំ» មានន័យថា «ប្រឹងប្រែងឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំ» ឬ «ខ្លាំងក្លានឹងជោគជ័យ»។

កម្សាន្តចិត្ត អ្នកកម្សាន្តចិត្ត

ពាក្យថា «កម្សាន្តចិត្ត» និង «អ្នកកម្សាន្តចិត្ត» សំដៅទៅលើ ការជួយនរណាម្នាក់ ដែលកំពុងរងការឈឺចាប់ខាងរូបកាយ និងផ្លូវចិត្ត។

  • មនុស្សម្នាក់ដែលលួងលោម នរណាម្នាក់ ត្រូវបានហៅថា​ «អ្ន​កកម្សាន្តចិត្ត»។
  • នៅក្នុងព្រះគម្ពីសញ្ញាចាស់ ពាក្យថា «កម្សាន្ត» ត្រូវបានប្រើដើម្បីពណ៌នាពីរបៀបដែលព្រះជាម្ចាស់មានព្រះទ័យមេត្ដា និងស្រឡាញ់ដល់ប្រជារាស្ត្ររបស់ព្រះអង្គ និងជួយពួកគេនៅពេលពួកគេមានទុក្ខលំបាក។
  • នៅក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មីបានចែងថា ព្រះអង្គនឹងកម្សាន្តចិត្តដល់រាស្ត្រព្រះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ អស់អ្នកដែលបានទទួលការកម្សាន្តចិត្ត ដូច្នេះ ពួកគេអាចជួយកម្សាន្តចិត្តដល់អ្នកដទៃទៀតដែលកំពុងរងការឈឺចាប់។
  • ពាក្យថា «អ្នកកម្សាន្តចិត្តរបស់អ៊ីស្រាអែល» សំដៅទៅលើព្រះមេស្ស៊ី ដែលព្រះអង្គនឹងយាងមក ដើម្បីសង្គ្រោះរាស្ត្ររបស់ព្រះអង្គ។
  • ព្រះយេស៊ូបានសំដៅលើព្រះវិញ្ញាណដ៏វិសុទ្ធ ថាទ្រង់ជា «អ្នកកម្សាន្តចិត្ត» ដែលជួយអ្នកជឿលើព្រះយេស៊ូ។

សេចក្តីណែនាំនាំការបកប្រែ

  • អាស្រ័យលើបរិបទ «កម្សាន្តចិត្ត»​ អាចបកប្រែផងដែរថា «លប់ការឈឺចាប់ចេញ» ឬ «ជួយ»។

កំហឹង

កំហឹងគឺជាការខឹងដែលមិនអាចគ្រប់គ្រងបាន។ នៅពេលអ្នកណាម្នាក់ខឹង មានន័យថាអ្នកនោះកំពុងតែបង្ហាញការខឹងនៅក្នុងរបៀបដែលគ្រោះថ្នាក់។

  • កំហឹងកើតឡើង នៅពេលអារម្មណ៍នៃកំហឹងដែលកើតឡើងដោយសារនរណាម្នាក់បាត់បង់ភាពគ្រប់គ្រង់ខ្លួនឯង។
  • នៅពេលកំហឹងគ្រប់គ្រងមនុស្ស មនុស្សនឹងប្រព្រឹត្ត ហើយនិយាយនូវអ្វីដែលបំផ្លាញ។​
  • ពាក្យថា «កំហឹង» អាចសំដៅលើ សកម្មភាពដែលពេញដោយអំណាច ដូចជា ព្យុះ ឬ រលកសមុទ្រ «គំហុក» យ៉ាងខ្លាំង នោះគឺជា «កំហឹង»។
  • ពាក្យថា «កំហឹងរបស់ប្រជាជាតិ» សំដៅលើ អ្នកមិនជឿដែលមិនស្តាប់បង្គាប់ព្រះ ហើយប្រឆាំងទាស់ជាមួយនឹងព្រះអង្គ។
  • ពាក្យថា «ពេញដោយកំហឹង» សំដៅលើការមានអារម្មណ៍ដែលពេញទៅដោយកំហឹងដែលខ្លាំងបំផុត។​

កាត់ចេញ

ឃ្លាថា «ត្រូវបានកាត់ចេញ» គឺជាឃ្លាដែលមាន័យថា មិនរាប់បញ្ចូល បណ្តេញចេញ ឬ នៅដាច់ដោយឡែកពីក្រុមធំ។ វាអាចសំដៅផងដែរទៅលើការដែលត្រូវសម្លាប់ ដោយសារការជំនុំជម្រះពីព្រះ ដោយព្រោះអំពើបាប។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ការមិនស្តាប់តាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ ជាលទ្ធផលត្រូវបានកាត់ចេញ ឬ ញែកចេញ ពីប្រជារាស្រ្តរបស់ព្រះអង្គ និងពីវត្តមានរបស់ព្រះអង្គ។
  • ព្រះអង្គក៏មានបន្ទូលផងដែរថា គាត់អាចនឹង «កាត់ចេញ» ឬ ត្រូវបំផ្លាញ ប្រទេសដែលមិនមែនជាប្រទេសអ៊ីស្រាអែល ដោយសារពួកគេមិនបានថ្វាយបង្គំ ឬស្តាប់បង្គាប់ព្រះអង្គ ព្រមទាំងធ្វើជាសត្រូវរបស់អ៊ីស្រាអែលទៀត។
  • ឃ្លាថា «កាត់ចោល» ត្រូវបានប្រើដើម្បីសំដៅលើ ព្រះជាម្ចាស់ធ្វើឲ្យទន្លែឈប់ហូរផងដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ឃ្លាថា «ត្រូវបានកាត់ចេញ» អាចប្រែថា «ត្រូវបានបណ្តេញចេញ» ឬ «ត្រូវបានត្រូវបណ្ដេញចេញ» ឬ «ត្រូវបានញែកចេញ» ឬ «ត្រូវបានសម្លាប់»​ឬ «ត្រូវបានបំផ្លាញ»។
  • ផ្អែកលើបរិបថនេះ «ដើម្បីកាត់ចាញ» អាចបកប្រែថា «បំផ្លាញ» ឬ «បណ្ដេញចេញ» ឬ «បំបែកចេញពី» ឬ «ការបំបែកបំបាក់»។
  • នៅក្នុងបរិបទនៃការកាត់ទឹកចោលមិនឲ្យហូរ ពាក្យនេះអាចប្រែថា «ត្រូវបានឈប់» ឬ «ត្រូវបានធ្វើឲ្យឈប់ហូរ» ឬ «ត្រូវបានបែងចែក»។
  • ន័យត្រង់នៃការកាត់ ពេលខ្លះកាត់ជាមួយនឹងកាំបិត អាចខុសគ្នាពីការប្រើជាពាក្យប្រៀបធៀបនៅក្នុងពាក្យនេះ។

ការគ្រប់គ្រងខ្លួនឯង

ការគ្រប់គ្រងខ្លួនឯងគឺជាសមត្ថភាពមួយក្នុងការគ្រប់គ្រងឥរិយាបថនរណាម្នាក់ ដើម្បីកុំឲ្យធ្វើបាប។

  • ការគ្រប់គ្រងខ្លួនឯងសំដៅលើឥរិយាបថល្អ ដែលចៀសវាងពីគំនិត សំដី និងការប្រព្រឹត្តបាប។
  • ការគ្រប់គ្រងខ្លួនឯងគឺជាផលផ្លែ ឬ ជាចរឹកលក្ខណដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យដល់គ្រិស្តបរិស័ទ។
  • អ្នកដែលកំពុងតែប្រើការគ្រប់គ្រងខ្លួនឯងគឺអាចបញ្ឈប់ខ្លួនឯងពីការអ្វីការដែលមិនត្រឹមត្រូវ ដែលគាត់ចង់ធ្វើ។ ព្រះជាម្ចាស់ជាព្រះមួយអង្គដែលជួយមនុស្សឲ្យមានការគ្រប់គ្រងខ្លួនឯងបាន។

ការងារ កម្មករ

ពាក្យថា «ការងារ» សំដៅទៅលើការធ្វើការងារយ៉ាងលំបាកគ្រប់បែបយ៉ាង។

  • ជាទូទៅពលកម្ម គឺជាការងារដែលប្រើប្រាស់កម្លាំង។ ជាទូទៅការងារនោះគឺតែងតែជាការងារដែលពិបាក។
  • កម្មករគឺជាអ្នកធ្វើការងារដែលបញ្ចេញកំលាំងពលកម្ម។
  • នៅក្នុងភាសារអង់គ្លេសពាក្យថា «Labor» ក៏ត្រូវបានគេប្រើនៅពេលដែលស្ត្រីឆ្លងទន្លេដែរ។ នៅក្នុងភាសារផ្សេងប្រហែលជាមានពាក្យផ្សេងសម្រាប់ពាក្យនេះ។
  • របៀបផ្សេងទៀតក្នុងការបកប្រែពាក្យថា «ពលករ» អាចរួមបញ្ចូលទាំង «ការងារ» ឬ «ការងារយ៉ាងនឿយហត់» ឬ ការងារដែលលំបាក» ឬ «ធ្វើការងារយ៉ាងលំបាក»។

ការច្រណែន, លោភលន់

ពាក្យថា «ច្រណែន» សំដៅទៅលើការច្រណែនបុគ្គលម្នាក់ដោយសារតែអ្វីដែលបុគ្គលនោះមាន ឬដោយសារគុណសម្បត្ដិគួរឲ្យកោតសរសើរ។ ពាក្យថា «លោភលន់» មានន័យ ថា ច្រណែននឹងនរណាម្នាក់ ទៅដល់ចំណុចមួយនៃការចង់បានអ្វីដែលអ្នកនោះមាន។

  • ការច្រណែនជាធម្មតាជាអារម្មណ៍អវិជ្ជមាននៃការអាក់អន់ចិត្ត ដោយសារតែមនុស្សម្នាក់ទៀត ទទួលបានភាពជោគជ័យ សំណាងល្អ ឬទ្រព្យសម្បត្ដិ។
  • ការលោភលន់គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លាមួយ ដើម្បីឲ្យបានទ្រព្យសម្បត្តិរបស់អ្នកដទៃ ឬសូម្បីតែ ចង់បានស្វាមី ឬភរិយារបស់អ្នកដទៃក្តី។

ការតែងតាំង

ការតែងតាំងគឺជាបញ្ញតិ ឬច្បាប់សាធារណៈដែលបានផ្តល់ជាច្បាប់ ឬសេចក្តីណែនាំដល់មនុស្សដើម្បីឲ្យពួកគេធ្វើតាម។ ពាក្យនេះ ទាក់ទងនឹងពាក្យ «តែងតាំង»។​

  • ពេលខ្លះការតែងតាំងជាប្រពៃណីមួយដែលបាន រៀបចំឡើងយ៉ាងល្អ និងអនុវត្តជាច្រើនឆ្នាំ។
  • នៅក្នុងព្រះគម្ពីរ ការតែងតាំងជាអ្វីមួយដែលព្រះបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលធ្វើ។ ពេលខ្លះ ព្រះអង្គបង្គាប់ពួកគេធ្វើវាជារៀងរហូត។
  • ពាក្យ «ការតែងតាំង» អាចប្រែថា «ប្រកាសជាសាធារណៈ» ឬ «បទបញ្ជា» ឬ «ច្បាប់» អាស្រ័យលើបរិបទ។

ការទស្សទាយ អ្នកទាយ ការទាយ ឬគ្រូទាយ

ពាក្យថា «ការទស្សទាយ» និង «ការទាយ» សំដៅទៅលើការព្យាយាមធ្វើពិធីដើម្បីបានទទួលដឹង ពីវិញ្ញាណនៅក្នុងពិភពអធិធម្មជាតិ។ អ្នកដែលធ្វើរឿងនេះ គឺជាអ្វីមួយដែលគេហៅថា «អ្នកទាយ» ឬជួនកាលគេហៅថាជា «គ្រូទាយ»។

  • នៅក្នុងសម័យគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែល មិនឲ្យគន់គូរ ឬរកគ្រូទាយឡើយ។
  • ព្រះជាម្ចាស់បានអនុញ្ញាតឲ្យរាស្ដ្ររបស់ព្រះអង្គស្វែងរកការបើកសម្តែងពីទ្រង់ដោយប្រើ យូរីម និង ធូមីម គឺជាថ្មដែលព្រះអង្គបង្កើតឡើយ ដើម្បីឲ្យមហាបូជាចារ្យប្រើដើម្បីគោលបំណងនេះ។ ប៉ុន្ដែ ទ្រង់មិនបានអនុញ្ញាតឲ្យរាស្ដ្ររបស់ព្រះអង្គស្វែងរកព្រះអង្គ ដោយពឹងជំនួយពីវិញ្ញាណអាក្រក់ឡើយ។
  • គ្រូទាយសាសន៍ដទៃបានប្រើវិធីសាស្រ្តផ្សេងៗ ដើម្បីព្យាយាមស្វែងដឹងពីវិញ្ញាណនៅក្នុងពិភពលោកនេះ។ ជួនកាលពួកគេត្រួតពិនិត្យផ្នែកខាងក្នុងនៃសត្វដែលស្លាប់ ឬបោះឆ្អឹងសត្វទៅលើដីស្វែងរកលំនាំដែលពួកគេអាចកាត់ស្រាយជាសារដែលបានមកពីព្រះក្លែងក្លាយរបស់ពួកគេ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូ និងពួកសាវកបដិសេធការទស្សទាយ អំពើអាបធ្មប់ និងមន្តអាគម និងធ្វើការអំពើផងដែរ។ ការប្រព្រឹត្ដទាំងអស់នេះទាក់ទងជាមួយនឹងការប្រើអំណាចនៃពួកវិញ្ញាណអាក្រក់ និងព្រះជាម្ចាស់នឹងការដាក់ទោសដល់ពួកគេ។

ការបង្ហូរឈាម

ពាក្យថា «បង្ហូរឈាម» សំដៅលើ ការស្លាប់របស់មនុស្ស ដោយការធ្វើឃាត ដោយសង្គ្រាម ឬ ដោយសារទង្វើព្រៃផ្សៃណាមួយ។

  • ពាក្យនេះន័យត្រង់មាន័យថា «ការបង្ហូរឈាម» ដែលមានន័យសំដៅលើឈាមហូរចេញមកពីខ្លួនរបស់មនុស្សដោយសារមុខរបួស។
  • ពាក្យ «បង្ហូរឈាម» ជាញឹកញាប់ប្រើសំដៅលើការសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹកបន្ធាប់។
  • វាក៏បានប្រើសំដៅលើបាបនៃឃាតកម្មទូទៅដែរ។

%សេចក្តីណែនាំនៃការបកប្រែ

  • «ការបង្ហូរឈាម» អាចប្រែថា «ការសម្លាប់មនុស្ស» ឬ «គេសម្លាប់មនុស្សជាច្រើន»។
  • «តាមរយៈការបង្ហូរឈាម» អាចប្រែថា «ដោយសារសម្លាប់មនុស្ស»។
  • «ឈាមមនុស្សគ្មានទោស» អាចប្រែថា «សម្លាប់មនុស្សគ្មានទោស»។
  • «បង្ហូរឈាមម្តងហើយម្តងទៀត» អាចប្រែថា «ពួកគេបន្តការសម្លាប់មនុស្សជាបន្តបន្ទាប់» ឬ «បន្តក្នុងការសម្លាប់មនុស្សម្តងហើយម្តងទៀត» ឬ «ពួកគេបានសម្លាប់មនុស្សជាច្រើន ហើយបន្តធ្វើការនោះ»​ ឬ «មនុស្សបន្តក្នុងការសម្លាប់អ្នកដទៃ»។
  • ការប្រើក្នុងន័យប្រៀបធៀបមួយទៀត «ការបង្ហូរឈាមនឹងតាមអ្នក» អាចប្រែថា «មនុស្សរបស់អ្នកនឹងបន្តជួបជាមួយការបង្ហូរឈាម» ឬ «មនុស្សរបស់អ្នកនឹងត្រូវសម្លាប់ជាបន្តបន្ទាប់» ឬ «មនុស្សរបស់អ្នកនឹងនៅតែបន្តក្នុងសង្គ្រាមជាមួយប្រទេសផ្សេងទៀត មនុស្សនឹងបន្តស្លាប់ជានិច្ច»។

ការស្លាប់ ស្លាប់ បានស្លាប់

ពាក្យនេះ ត្រូវបានប្រើដើម្បីសំដៅទៅលើការស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ។ ខាងឯរាងកាយ គឺសំដៅទៅរាងកាយរបស់មនុស្សម្នាក់ដែលលែងមានការរស់នៅ។ រីឯការស្លាប់ខាងឯវិញ្ញាណវិញ គឺសំដៅទៅលើ ការដែលត្រូវបានបំបែកចេញពីព្រះដ៏ជាបរិសុទ្ធដោយព្រោះតែបាបរបស់គេ។

សេចក្តីណែនាំនៃការបកប្រែ

  • ការបកប្រែពាក្យនេះ ល្អបំផុតក្នុងការប្រើរាល់ថ្ងៃ និងការស្តែងជាលក្ខណធម្មជាតិដែលសំដៅ ទៅលើការស្លាប់គឺជាភាសាគោលដៅ។
  • ក្នុងភាសាខ្លះ «ការស្លាប់» អាចពន្យល់ដូចនេះ «ការមិនរស់»។ ពាក្យថា​ «ស្លាប់» អាចបកប្រែថា «គ្មានមានជីវិត» ឬ «អត់មានជីវិតរស់» ឬ «អត់មានជីវិត»
  • ភាសាជាច្រើនបានប្រើន័យបៀបធៀប ដើម្បីពណ៌នាពីីការស្លាប់ ដូចជា «ផុតដង្ហើម» ក្នុងភាសាអង់គ្លេស។ ទោះយ៉ាងណាក៏ដោយ ព្រះគម្ពីរបានប្រើពាក្យនេះ ចំតែម្តងគឺ ស្លាប់ដែល ប្រើក្នុងភាសារាល់ថ្ងៃ។
  • ក្នុងព្រះគម្ពីរ ជីវិត និងសេចក្តីស្លាប់ខាងឯសាច់ឈាម ជារឿយៗប្រៀបធៀបទាក់ទងទាំងការរស់ នោងស្លាប់ខាងឯវិញ្ញាណដែរ។ វាគឺជាការសំខាន់ក្នុងការបកប្រែ ពាក្យ ឬ ឃ្លា​ ទាំងពីរគឺ ទាំងការស្លាប់ខាងឯសាច់ឈាម ហើយស្លាប់ខាងឯវិញ្ញាណដែរ។
  • ក្នុងភាសាខ្លះ វាអាចច្បាស់ជាងពាក្យថា «ស្លាប់ខាងវិញ្ញាណ» នៅពេលបរិបទត្រូវពាក្យនោះ។​ អ្នកបកប្រែខ្លះ អាចបកប្រែយ៉ាងល្អថា «ស្លាប់ខាងឯរូបកាយ» ក្នុងបរិបទ ពេលដែលវាស្តែងឲ្យឃើញពីការស្លាប់ខាងឯវិញ្ញាណ។
  • ឃ្លាថា «អ្នកស្លាប់» គឺជាគោលបំណងធម្មតាដែលសំដៅដល់អ្នកនរណាម្នាក់ដែលបានស្លាប់។ ក្នុងភាសាខ្លះនឹងបកប្រែពាក្យនេះថា «សាកសពមនុស្ស» ឬ «មនុស្សស្លាប់»។

កិត្ដិនាម ល្បីល្បាញ

ពាក្យថា «កិត្តិនាម» សំដៅលើ ការទទួលស្គាល់ច្រើន ហើយមានកេរ្តិ៍ឈ្មោះគួរឲ្យសរសើរ។

  • ​មនុស្ស «ល្បីល្បាញ» ជាមនុស្សដែលល្បីល្បាញ និងគួរឲ្យគោរពយ៉ាងខ្លាំង។
  • ជាពិសេស «កិត្តិនាម» សំដៅលើ កេរ្តិ៍ឈ្មោះល្អដែលមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងរយៈពេលវែង។
  • ក្រុងមួយដែល «ល្បីល្បាញ» ជាទូទៅជាក្រុងល្បីល្បាញដោយសារ ទ្រព្យធន និងភាពចម្រុងចម្រើនរបស់វា។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «កិត្តិនាម» អាចប្រែផងដែរថា «កេរ្តិ៍ឈ្មោះ» ឬ «មានគេស្គាល់ និងទទួលស្គាល់យ៉ាងខ្លាំង» ឬ «ភាពអស្ចារ្យដែលមានមនុស្សទទួលស្គាល់ជាច្រើន»។
  • ឃ្លាថា «សូមឲ្យព្រះនាមរបស់ព្រះជាម្ចាស់បានល្បីល្បាញនៅក្នុងជនជាតិអ៊ីស្រាអែល» អាចប្រែថា «សូមឲ្យព្រះនាមរបស់ព្រះជាម្ចាស់ បានល្បីល្បាញ និងកោតសរសើរតាមរយៈជនជាតិអ៊ីស្រាអែល»។
  • ឃ្លាថា «មនុស្សល្បីល្បាញ» អាចប្រែថា «មនុស្សដែលល្បីល្បាញសម្រាប់លើកទឹកចិត្តដល់ពួកគេ» ឬ «អ្នកចម្បាំងដែលមានកេរ្តិ៍ល្បីល្បាញ» ឬ «មនុស្សទាំងឡាយណាដែលមានការទទួលស្គាល់យ៉ាងខ្លាំង»។
  • ឃ្លាថា «កេរិ៍ឈ្មោះនៃការអត់ធ្មត់នៅក្នុងគ្រប់ទាំងជំនាន់»​ អាចប្រែបានថា «អស់រយៈពេលជាច្រើនឆ្នាំ ប្រជាជននឹងបានឮពីកេរិ៍្តឈ្មោះថាលោកមានកេរិ៍ឈ្មោះយ៉ាងណា» ឬ «ភាពធំឧត្តមរបស់អ្នក នឹងមានមនុស្សបានឃើញនឹងឮច្រើនជំនាន់។

កុលសម្ព័ន្ធ

ពាក្យថា «កុលសម្ព័ន្ធ» សំដៅទៅលើសមាជិកគ្រួសារដែលតៗមកពី ដូនតាតែមួយ។

  • នៅក្នុងព្រះគម្ពីសម្ពន្ធមេត្រីចាស់ ជនជាតិអ៊ីស្រាអែលត្រូវបានរាប់ឈ្មោះទៅតាមកុលសម្ព័ន្ធរបស់ពួកគេ ឬក៏ទៅតាមក្រុមនៃគ្រួសារផ្សេងៗរបស់គេ។
  • កុលសម្ព័ន្ធទាំងឡាយ ត្រូវបានដាក់ឈ្មោះតាមដូនតាល្បីឈ្មោះរបស់ពួកគេ។
  • មនុស្សម្នាក់ៗជួនកាលត្រូវបានគេសំដៅលើកុលសម្ព័ន្ធរបស់គេ ដោយសារឈ្មោះនៃកុលសម្ព័ន្ធរបស់ពួកគេ។ ឧទាហរណ៍​ នៅក្នុងរឿងនេះ លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេ​ ត្រូវបានគេហៅថារេហួលដែលមកពីឈ្មោះកុលសម្ព័ន្ធរបស់គាត់។
  • កុលសម្ព័ន្ធអាចបកប្រែបានដែរថា «ក្រុមគ្រួសារ» ឬ «សាច់ញាតិ» ឬក៏ «ញាតិសន្ដាន»។

កុលសម្ព័ន្ធ

កុលសម្ព័ន្ធគឺជាក្រុមមនុស្សមួយក្រុមដែលជាពូជពង្សរបស់បុព្វបុរស ឬដូនតារបស់គេ។

  • ក្រុមមនុស្សដែលមកពីកុលសម្ព័ន្ធជាមួយគ្នាជាធម្មតា តែតែងប្រើប្រាស់ភាសា និងមានវប្បធម៌ដូចគ្នា។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានបែងចែកជនជាតិអ៊ីស្រាអែលទៅជាដប់ពីរកុលសម្ព័ន្ធ។ កុលសម្ព័ន្ធនីមួយៗគឺកើតចេញពីពូជពង្សរបស់លោកយ៉ាកុប គឺពីកូន និងពីចៅរបស់គាត់។
  • កុលសម្ព័ន្ធតូចជាងជាតិសាសន៍ តែមានចំនួនធំជាងវង្សត្រកូល។

កូនកម្លោះ

នៅក្នុងពិធីអាពាហ៍ពិពាហ៍ កូនកម្លោះគឺជាបុរសដែលនឹងរៀបការជាមួយកូនក្រមុំ។

  • នៅក្នុងវប្បធម៌របស់យូដា​នៅក្នុងសម័យព្រះគម្ពីរ​ពិធីសំខាន់គឺពេលកូនកម្លោះមកទទួលយកកូនក្រមុំរបស់ខ្លួន។
  • នៅក្នុងព្រះគម្ពីរ ព្រះយេស៊ូជានិមិត្តរូបដែលហៅថា «កូនកម្លោះ» ដែលនៅថ្ងៃមួយនឹងយាងមកឯ «កូនក្រមុំ» របស់ព្រះអង្គ គឺជាក្រុមជំនុំ។
  • ព្រះយេស៊ូបានប្រៀបធៀបពួកសិស្សព្រះអង្គជាមិត្តសម្លាញ់របស់កូនកម្លោះ ដែលនឹងអបអរសាទរ ក្នុងពេលដែលកូនកម្លោះនៅជាមួយនឹងពួកគេ ប៉ុន្តែ អ្នកនឹងកើតទុក្ខនៅពេលកូនកម្លោះនោះមិននៅ។

កូនក្រមុំ

កូនក្រមុំគឺជាស្រ្តីដែលស្ថិតនៅក្នុងពិធីរៀបការ ដែលរៀបការជាមួយនឹងស្វាមីរបស់នាង ហៅថា កូនកម្លោះ។

  • ពាក្យថា «កូនក្រមុំ» ត្រូវបានប្រើជាពាក្យប្រៀបធៀប សម្រាប់អ្នកជឿព្រះយេស៊ូ គឺក្រុមជំនុំ។
  • ព្រះយេស៊ូប្រើពាក្យប្រៀបធៀបហៅក្រុមជំនុំថាជា «កូនក្រមុំ»​ ។ (សូមមើល(https://git.door43.org/Door43/en-ta-translate-vol1/src/master/content/figs-metaphor.md)។

កូនច្បង

ពាក្យ «កូនច្បង» សំដៅទៅពូជរបស់មនុស្ស ឬសត្វដែលកើតមុនគេ មុនកូនចៅឯទៀតបានកើតមក។ ជាទូទៅគឺជាកូនច្បង។

  • នៅក្នុងព្រះគម្ពីរ «កូនច្បង» សំដៅទៅលើកូនប្រុសដំបូងដែលបានកើតមក។
  • នៅសម័យគម្ពីរកូនប្រុសច្បងត្រូវបានប្រគល់កន្លែងដែលមានមុខមាត់ និងចំនួនមរតកពីរដងច្រើនជាងនៃក្រុមគ្រួសារដូចកូនប្រុសឯទៀតៗ។
  • ជាញឹកញាប់វា ជាកូនដំបូងនៃសត្វដែលត្រូវបានថ្វាយយញ្ញបូជាដល់ព្រះ។
  • ទស្សនៈនេះ ក៏អាចត្រូវបានប្រើជានិមិត្តរូបផងដែរ។ ជាឧទាហរណ៍ ប្រជាជាតិអ៊ីស្រាអែលត្រូវបានហៅថាជាកូនច្បងរបស់ព្រះ ពីព្រោះព្រះបានផ្ដល់ឯកសិទ្ធិពិសេសដល់ជានជាតិនេះឲ្យបានមានសិទ្ធិខ្ពស់ជាងប្រជាជាតិឯទៀតៗ។
  • ព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះ ត្រូវបានហៅថាជាបុត្រច្បងរបស់ព្រះ ដោយសារតែភាពសំខាន់និងសិទ្ធិអំណាចរបស់ទ្រង់ ដែលមានលើមនុស្សគ្រប់ៗគ្នា។

សេចក្តីណែនាំនៃការបកប្រែ

  • នៅពេល «កូនច្បង» លេចឡើងនៅក្នុងអត្ថបទតែឯង វាអាចបកប្រែថា «កូនប្រុសច្បង» ឬ «កូនច្បងប្រុស» វាមានការបង្កប់ន័យនៅក្នុងពាក្យនេះ។

ក្ដាន់ ក្ដាន់ញី ឈ្លូស ប្រើស កូនឈ្លុស

ក្ដាន់ជាសត្វមួយប្រភេទធំ មានភាពសង្ហា មានជើងបួន ដែលអាចរស់នៅក្នុងព្រៃហើយនិងលើភ្នំបាន។ ក្ដាន់ឈ្មោលមានស្នែងធំហើយវែង នៅពីលើក្បាលវា។

  • ពាក្យថា «ក្ដាន់ញី» សំដៅទៅលើក្ដាន់ញី ហើយពាក្យ «កូនឈ្លុស» គឺជាឈ្មោះកូនក្ដាន់។
  • ពាក្យថា «ឈ្លូស» សំដៅទៅលើ ក្ដាន់ឈ្មោល។
  • ឯពាក្យ «ប្រើស» នោះគឺជាសត្វឈ្មោល ដែលជាពូជផ្សេងពីគេហើយត្រូវហៅថា «ប្រើស»។
  • ក្តាន់គឺជាសត្វមានកម្លាំង មានជើងតូចអាចនឹងលោតខ្ពស់ ហើយឆ្ងាយ ព្រមទាំងបោលបានលឿនថែមទៀតផង។
  • ចុងជើងរបស់គេមានក្រចកឆែក ដែលអាចនឹងជួយពួកវាឲ្យដើរ ឬក៏ឡើងបានយ៉ាងងាយស្រួល ។

ក្បត់ អ្នកក្បត់

ពាក្យថា «ក្បត់» មានន័យថា សកម្មភាពក្នុងផ្លូវមួយដែលបោកប្រាស់ ហើយធ្វើឲ្យអ្នកណាម្នាក់គ្រោះថ្នាក់។ «អ្នកក្បត់» គឺជាមនុស្សដែលក្បត់មិត្តភក្តិដែលទុកចិត្តខ្លូន។

  • លោកយូដាស គឺជា «អ្នកក្បត់» ដោយសារគាត់ប្រាប់អ្នកដឹកនាំយូដា ពីរបៀបត្រូវចាប់ព្រះយេស៊ូ។
  • អំពើក្បត់ដោយលោកយូដាសគឺជាការអាក្រក់ខ្លាំងមួយ ព្រោះគាត់ជាសាវករបស់ព្រះយេស៊ូដែលបានទទួលលុយក្នុងការដូរជាមួយនឹងការផ្តល់ពត៌មានដល់អ្នកដឹកនាំយូដា ដែលនាំឲ្យព្រះយេស៊ូត្រូវសុគតដោយអយុតិធម៌។

%សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «ក្បត់» អាចប្រែថា «បោកប្រាស់ និងធ្វើទុក្ខទោស» ឬ «ប្រគល់ឲ្យទៅសត្រូវ» ឬ «ប្រព្រឹត្តអំពើក្បត់»។
  • ពាក្យថា «អ្នកក្បត់» អាចប្រែថា​ «មនុស្សដែលក្បត់» ឬ​ «មនុស្សបាតដៃខ្នងដៃ» ឬ «ជនក្បត់»

ក្បាល ឬសិរិសា

នៅក្នុងព្រះគម្ពីរ ពាក្យថា «ក្បាល» គឺត្រូវបានប្រើក្នុងអត្ថន័យផ្សេងៗគ្នា។

  • ជាញឹកញាប់ពាក្យនេះ គឺប្រើសំដៅទៅលើការមានអំណាចលើមនុស្ស ដូចជា «ទ្រង់បានធ្វើឲ្យទូលបង្គំទៅជាក្បាលនៃជាតិសាសន៍ទាំងឡាយ» ពាក្យនេះអាចបកប្រែថា «ទ្រង់បានធ្វើឲ្យទូលបង្គំទៅជាអ្នកដឹកនាំ...» ឬ «ទ្រង់បានប្រទានឲ្យទូលបង្គំមានសិទ្ធិលើ...»
  • ព្រះយេស៊ូត្រូវបានហៅថា «សិរិសានៃក្រុមជុំនុំ»។ ដូចជាក្បាលរបស់មនុស្សដែលបង្ហាញ និងដឹកនាំសមាជិកនៃកាយនោះ ដូច្នេះ ព្រះយេស៊ូជាអ្នកបង្ហាញ និងដឹកនាំសមាជិកនៃ «ព្រះកាយ» របស់ទ្រង់ គឺក្រុមជុំនំ។
  • ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីបង្រៀនថា ប្តីគឺជា «ក្បាល» ឬមានអំណាចលើប្រពន្ធរបស់ខ្លួន។ ទ្រង់បានប្រទានឲ្យមានទំនួលខុសត្រូវនៃការដឹកនាំ និងបង្ហាញភរិយា និងគ្រួសាររបស់គាត់។
  • ឃ្លាថា «គ្មានកាំបិតណាធ្លាប់បានប៉ះក្បាលរបស់គាត់ឡើយ» មានន័យថា «គាត់មិនដែលកាត់ ឬកោរសក់របស់គាត់ឡើយ»។
  • ពាក្យថា «ក្បាល» ក៏អាចសំដៅដល់ការចាប់ផ្តើម ឬប្រភពនៃអ្វីមួយនៅក្នុង «ក្បាលផ្លូវ»។
  • ពាក្យថា «ក្បាលគ្រាប់» សំដៅទៅលើផ្នែកខាងលើនៃស្រូវសាលី ឬ គ្រាប់ធញ្ញជាតិ ដែលមានគ្រាប់។
  • និមិត្តសញ្ញាផ្សេងទៀតដែលប្រើសម្រាប់ពាក្យថា «ក្បាល» គឺនៅដែលវាត្រូវបានប្រើសម្រាប់ពណ៌នាអំពីប្រភេទមនុស្សដែលនិយាយថា «មនុស្សសក់ស្កូវ» គឺសំដៅទៅលើមនុស្សដែលមានវ័យចំណាស់ ឬពាក្យថា «ក្បាលរបស់យ៉ូសែប» គឺសំដៅទៅលើលោកយ៉ូសែប។
  • ឃ្លាថា «សូមឲ្យឈាមរបស់ពួកគេធ្លាក់ទៅលើក្បាលរបស់ពួកគេ» មានន័យថា មនុស្សនឹងទទួលខុសត្រូវលើការស្លាប់របស់ពួកគេ ហើយគេនឹងទទួលទណ្ឌកម្មសម្រាប់អំពើទាំងនោះ។

សេចក្តីណែនាំនៃការបកប្រែ

  • យោងលើបរិបទ ពាក្យថា «ក្បាល» អាចបកប្រែបានថា «អំណាច» ឬ «ម្នាក់ដែលដឹកនាំនឹងតម្រង់ទិស» ឬ «ម្នាក់ដែលមានទំនួលខុសត្រូវ»។
  • ពាក្យថា «ក្បាល ឬ មេដឹកនាំនៃ...» អាចសំដៅទៅលើមនុស្សទាំងអស់ ហើយដូច្នេះ ឃ្លានេះ អាចត្រូវបានបកប្រែដោយប្រើឈ្មោះមនុស្ស។ ឧទាហរណ៍ «ក្បាលរបស់យ៉ូសែប» ត្រូវបានបកប្រែថា «លោកយ៉ូសែប»។
  • ឃ្លាថា «នឹងទៅលើក្បាលរបស់គាត់» អាចបកប្រែបានថា «នឹងធ្លាក់លើគាត់» ឬ «គាត់នឹងទទួលទណ្ឌកម្មសម្រាប់ការនោះ» ឬ «គាត់នឹងទទួលខុសត្រូវចំពោះការនោះ» ឬ «គាត់ត្រូវចោទប្រកាន់សម្រាប់កំហុសនោះ»។

​* យោងតាមបរិបទ ការបកប្រែផ្សេងទៀតពាក្យនេះអាចនិយាយថា «ការចាប់ផ្តើម» ឬ «ប្រភព» ឬ «អ្នកគ្រប់គ្រង» ឬ «អ្នកដឹកនាំ» ឬ «កំពូល»។


ក្បាលរឹង រឹងរូស

ពាក្យថា «ក្បាលរឹង» គឺជាប្រយោគសម្រាប់ប្រើនៅព្រះគម្ពីរ ដើម្បីនិយាយពិពណ៌នាពីមនុស្សដែលមិនស្ដាប់បង្គាប់ព្រះអម្ចាស់ និងបដិសេធទៅនឹងការប្រែចិត្ត។ ពួកគេមានអំនួត ហើយនិងមិនកោតខ្លាចនូវសិទ្ធិអំណាចរបស់ព្រះអម្ចាស់ឡើយ។

  • ស្រដៀង ទៅនឹងពាក្យ «រឹងរូស» មានន័យថាបដិសេធមិនព្រមផ្លាស់ប្ដូរចិត្តគំនិត ឬ ទង្វើ ដែលគេហាមមិនឲ្យធ្វើ។ មនុស្សដែលរឹងរូស នឹងមិនស្ដាប់នូវដំបូន្មានល្អៗ ឬ ការដាស់តឿនដែលមនុស្សដទៃទៀតផ្ដល់យោបល់ដល់ពួកគេទេ។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ពិពណ៌នាពីជនជាតិអ៊ីស្រាអែលដែល «ក្បាលរឹង» ដោយសារតែពួកគេមិនស្ដាប់បង្គាប់ព្យាការីរបស់ព្រះអម្ចាស់ ដែលបានដាស់តឿនពួកគេឲ្យប្រែចិត្តជាថ្មី ហើយនិងត្រឡប់ទៅរកព្រះជាម្ចាស់វិញ។
  • ប្រសិនបើ ក «រឹង» មានន័យថា វាមិនអាចបត់បែនបានស្រួលឡើយ។ ក្នុងន័យភាសារបស់យើងអាចនិយាយបានថាជាមនុស្សដែល «មិនចេះបត់បែន» ឬ ជាមនុស្សដែលតែងតែបដិសេធក្នុងការផ្លាស់ប្ដូររវិធីរបស់គេ។
  • របៀបផ្សេងទៀតដែលយើងអាចបកប្រែពាក្យ​នេះ ដោយរួ​មបញ្ចូល «​មនុស្សមានអំនួត មនុស្សក្បាលរឹង» ឬ «មនុស្សក្រអឺតក្រទម និងគ្មានភាពទោទន់» ឬ «មនុស្សដែលពិបាក និងផ្លាស់ប្ដូរ»។

ក្រចក ក្រចកដែលឆែក

ពាក្យទាំងនេះសំដៅលើរបស់រឹងដែលគ្របលើបាតជើងសត្វពាហានៈមួយចំនួន ដូចជា សត្វអូឌ សត្វគោក្របី ក្តាន់ សេះ លា ជ្រូក គោ ចៀម និងពពែជាដើម។

  • ក្រចកជើងរបស់សត្វពាហនៈការពារជើងរបស់វានៅពេលវាដើរ។
  • សត្វខ្លះ មានក្រចកជើង ដែលញែកជាពីរផ្នែក ហើយខ្លះទៀត មិនមានទេ។
  • ព្រះជាម្ចាស់មានព្រះបន្ទូលទៅអ៊ីស្រាអែលថា សត្វដែលមានក្រចកជើងឆែក និងទំពារអៀង ចាត់ទុកថាបរិសុទ្ធអាចបរិភោគបាន។ មានដូចជា សត្វក្របី ចៀម ក្តាន់ និងគោឈ្មោល។

ក្របទ្វារផ្ទះ

«ក្របទ្វារ» គឺជាសសរបញ្ឈរនៅផ្នែកម្ខាងទ្វារដែលទ្រទ្រង់កំពូលនៃស៊ុមទ្វារ។

  • មុនដែលព្រះបានជួយជនជាតិអ៊ីស្រាអែលចាកចេញពីអេស៊ីប នោះទ្រង់បង្គាប់ពួកគេឲ្យសម្លាប់កូនចៀមមួយ ហើយដាក់ឈាមលើក្របទ្វារផ្ទះរបស់ពួកគេ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ទាសករដែលចង់បម្រើចៅហ្វាយរបស់គាត់អស់មួយជីវិតរបស់ខ្លួន នឹងដាក់ត្រចៀករបស់គាត់នៅលើក្របទ្វារផ្ទះម្ចាស់របស់គាត់ ដើម្បីចោះត្រចៀករបស់គាត់នៅនឹងក្របទ្វារផ្ទះនោះ។
  • ពាក្យនេះ អាចបកប្រែផងដែរថា «បង្គោលឈើនៅសងខាងទ្វារ» ឬ «ចំហៀងមួយនៃស៊ុុមទ្វារឈើ» ឬ «ធ្នឹមឈើនៅចំហៀងទ្វារ»។

ក្រវាត់

ពាក្យថា «ក្រវ៉ាត់» មានន័យថាចងជុំវិញអ្វីមួយ។​ ជាធម្មតាសំដៅទៅលើខ្សែក្រវ៉ាត់ ឬចងខ្សែជំុវិញចង្កេះ ដើម្បីចងអាវក្រៅ ឬអាវផាយឲ្យជាប់នៅនឹងចង្កេះ។

  • កន្សោមទូទៅដែលតែងតែប្រើនៅក្នុងព្រះគម្ពីរ «ក្រវ៉ាត់ឡើងចង្កេះ» ដែលសំដៅទៅលើញាត់ចុងក្រណាត់ចូលទៅក្នុងខ្សែរក្រវ៉ាត់ ដើម្បីងាយស្រួលធ្វើចលនា ជាធម្មតាគេធ្វើបែបនេះនៅពេលធ្វើការ។
  • ឃា្លានេះ មានន័យថា ត្រៀមរួចរាល់ក្នុងការធ្វើការ ឬ រៀបចំខ្លួន ដើម្បីធ្វើការងារលំបាកណាមួយ។
  • ឃ្លាថា «ក្រវ៉ាត់ជាប់ចង្កេះ» អាចបកប្រែដោយប្រើជាសូរសព្ទក្នុងភាសាគោលដៅគឺមានន័យដូចគ្នា។ ឬក៏អាចប្រែថា «ត្រៀមខ្លួនដើម្បីប្រយុទ្ធ» ឬ «ត្រៀមខ្លួនឲ្យរួចរាល់»។
  • ពាក្យថា «ក្រវ៉ាត់ជាមួយ» អាចប្រែថា «ឡោមព័ទ្ធដោយ» ឬ បំពាក់ជាមួយ ឬ «ក្រវ៉ាត់ជាមួយ»។

ក្រអឺតក្រទម

ពាក្យថា «ក្រអឺតក្រទម» មានន័យថាមានអំណួត ជាទូទៅនៅក្នុងភាពជាក់ស្តែង និងក្នុងរូបភាពខាងក្រៅ។

  • មនុស្សក្រអឺតក្រទមជាញឹកញាប់នឹងមានអំណួតអំពីខ្លួនឯង។
  • ក្រអឺតក្រទមជាទូទៅបូករួមជាមួយការគិតថា អ្នកដទៃមិនសំខាន់ដូចខ្លួន ឬមិនមានទេពកោសល្យដូចខ្លួន។
  • មនុស្សដែលមិនកោតខ្លាចព្រះ និងមនុស្សដែលប្រឆាំងជាមួយព្រះអង្គ ជាមនុស្សមានអំណួត ដោយសារពួកគេមិនបានទទួលស្គាល់ថា ព្រះធំប៉ុណ្ណា។

ក្រអឺតក្រទម

ពាក្យថា «ក្រអឺតក្រទម» មានន័យថា មោទនភាព ឬដែលអួតអាង។ វាសំដៅដល់អ្នកណាម្នាក់ដែលគិតពីខ្លួនឯងខ្ពស់ហួសហេតុពេក។

  • ជាញឹកញាប់ពាក្យនេះពណ៌នាអំពីចិត្តឆ្មើងឆ្មៃរបស់មនុស្សម្នាក់ដែលស្ថិតនៅយូរក្នុងអំពើបាបដែលប្រឆាំងនឹងព្រះជាម្ចាស់។
  • ជាធម្មតាមនុស្សដែលមានចិត្តក្រអឺតក្រទម ធ្វើឲ្យជីវិតខ្លួនឯងពិបាក។
  • មនុស្សក្រអឺតក្រទមជាមនុស្ស ល្ងង់ មិនមានប្រាជ្ញា។
  • ពាក្យនេះក៏អាចបកប្រែថា «មោទនភាព» ឬ​ «អំនួត» ឬ «អត្មានិយម»។
  • ឃ្លាថា «ភ្នែកក្រអឺតក្រទម» អាចបកប្រែបានដែរថា «មោទនភាពដោយការសម្លឹងមើល» ឬ «ការសម្លឹងទៅអ្នកដទៃដូចជាមិនមានប្រយោជន៍» ឬ «មនុស្សមោទនភាពដែលមើលងាយអ្នកដទៃ»។

ក្រាំង

នៅសម័យបុរាណ ក្រាំងជាសៀវភៅមួយប្រភេទដែលធ្វើឡើងរាងវែង រមូលដូចជាសន្លឹកក្រដាស់ ឬជាស្បែក។

  • បន្ទាប់ពីសរសេរ ឬអាចនៅលើក្រាំង មនុស្សរមូលវាវិញ ដោយប្រើដំបងនៅខាងចុង។
  • ​ក្រាំងត្រូវបានប្រើក្នុងការសរសេរឯកសារច្បាប់ និងបទគម្ពីរ។
  • ពេលខ្លះ ក្រាំងដែលអ្នកនាំសារយកមកឲ្យត្រូវបានប្រថាប់ត្រាដោយក្រមួន។ ធ្វើដូច្នេះ ដើម្បីការពារមិនឲ្យអ្នកដទៃអាចបើកក្រាំង ហើយអាចសរសេរលើវាបាន។
  • នៅលើក្រាំងមានបទគម្ពីរជាភាសាហេព្រើរ ហើយត្រូវបានយកមកអាននៅក្នុងសាលាប្រជុំ។

ក្រាប ក្រាបចុះ

ក្រាបមាន័យថា ឳនខ្លួនចុះ ដើម្បីបង្ហាញការគោរព និងផ្តល់កិតិយសចំពោះអ្នកណាម្នាក់។ «ក្រាបចុះ» មានន័យថា ឳនចុះ ឬលុតជង្គង់ចុះ ជាញឹកញាប់ ផ្កាប់មុខទៅនឹងដីជាមួយដៃទាំងសងខាង។

  • ការបង្ហាញមួយទៀតគឺ រួមទាំង «លុតជង្គង់ចុះ» (មានន័យថាលុតជង្គង់)និង «ឳនក្បាលចុះ»​ មានន័យថា ឳនក្បាលចុះទៅមុខក្នុងឥរិយាបទដែលបន្ទាបខ្លួន ដោយគោរព ឬក្នុងភាពក្រៀមក្រំ។
  • ការលុតជង្គង់ចុះ អាចជាសញ្ញានៃការមានទុក្ខ ឬការកាន់ទុក្ខ។ អ្នកម្នាក់ដែល «លុតជង្គង់ចុះ» គឺស្ថិតនៅក្នុងឋានៈនៃការបន្ទាបខ្លួន។
  • ជាញឹកញាប់នៅពេលអ្នកណាម្នាក់ក្រាបនៅចំពោះវត្តមានរបស់អ្នកណាម្នាក់ដែលមានឋានៈខ្ពស់ជាង ឬធំជាង ឬសំខាន់ជាង ដូចជា ស្តេច ឬអ្នកដឹកនាំផ្សេងៗទៀត។
  • ការលុតជង្គង់ចុះនៅចំពោះព្រះគឺជាការបង្ហាញពីការថ្វាយបង្គំព្រះអង្គ។
  • នៅក្នុងព្រះគម្ពីរ មនុស្សលុតក្រាបនៅចំពោះព្រះយេស៊ូ នៅពេលពួកគេទទួលស្គាល់ពីសេចក្តីបង្រៀន និងការអស្ចារ្យដែលពួកគេបានឮពីព្រះជាម្ចាស់។
  • ព្រះគម្ពីរចែងថា នៅពេលព្រះយេស៊ូត្រឡប់មកវិញនៅថ្ងៃមួយ គ្រប់គ្នានឹងលុតជង្គង់ចុះ ថ្វាយបង្គំព្រះអង្គ។

%សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលបរិបទ ពាក្យនេះអាចប្រែជាមួយពាក្យ ឬឃ្លាដែលមានន័យថា «ឳនចំពោះ» ឬ «ឳនក្បាលចុះ» ឬ «លុតជង្គង់»។
  • ពាក្យ «លុតជង្គង់» អាចប្រែថា «លុតជង្គង់ចុះ» ឬ «ក្រាបចុះ»។
  • ភាសាខ្លះមានរបៀបបកប្រែច្រើនជាងវិធីមួយនៃការបកប្រែ អាស្រ័យលើបរិបទ។​

ក្រុងដ៏វិសុទ្ធ

នៅក្នុងព្រះគម្ពីរពាក្យថា «ក្រុងដ៏វិសុទ្ធ» សំដៅដល់ក្រុងយេរ៉ូសាឡិម។

  • ពាក្យនេះគឺត្រូវបានប្រើសំដៅទៅលើក្រុងបុរាណ នៃយេរ៉ូសាឡិម ក៏ដូចជាក្រុងថ្មី ស្ថានសួគ៌យេរូ៉សាឡិម ដែលព្រះជាម្ចាស់នឹងគង់នៅ និងគ្រងរាជ្យក្នុងចំណោមរាស្ត្របស់ទ្រង់។
  • ពាក្យនេះអាចត្រូវបានបកប្រែដោយបូកបញ្ចូលគ្នារវាងពាក្យ «បរិសុទ្ធ» និង «ក្រុង» ដែលត្រូវបានប្រើនៅក្នងផ្នែកនៃការបកប្រែ។

ក្រុមគ្រួសារ

ពាក្យថា «ក្រុមគ្រួសារ» សំដៅដល់មនុស្សទាំងអស់ដែលរស់នៅក្នុងផ្ទះជាមួយគ្នា រួមបញ្ចូលទាំងសមាជិកគ្រួសារ និងអ្នកបម្រើដែលពួកគេដែរ។

  • ប្រសិនបើ អ្នកណាម្នាក់គ្រប់គ្រងក្រុមគ្រួសារមួយ រួមបញ្ចូលការដឹកនាំអ្នកបម្រើក៏ដូចជាថែរក្សាទ្រព្យសម្បត្តិ។
  • ពេលខ្លះ «ក្រុមគ្រួសារ» អាចសំដៅដល់ការប្រៀបធៀបនៃខ្សែស្រឡាយគ្រួសាររបស់អ្នកណាម្នាក់ ពិសេសកូនចៅរបស់គាត់។

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា គឺជាមនុស្សមួយក្រុម ដែលមកជួបជុំគ្នាដើម្បីនឹងពិភាក្សា ផ្ដល់ការប្រឹក្សា ហើយនិងធ្វើការសម្រចចិត្តលើកិច្ចការសំខាន់ៗ។

  • អ្នកប្រឹក្សាជាទូទៅត្រូវបានរៀបចំឡើងជាផ្លូវការ ហើយនៅទីណាមួយជាក់លាក់ និងមានគោលបំណងច្បាស់លាស់ ដូចជា ការសម្រេចចិត្តទាក់ទងផ្នែកច្បាប់។
  • «ក្រុមប្រឹក្សាយូដា» នៅក្នុងក្រុងយេរ៉ូសាឡិម ត្រូវបានគេស្គាល់ថាជាពួក «ក្រុមប្រឹក្សាជាន់ខ្ពស់» ដែលមានសមាជិក ចិតសិបនាក់ បូករួមទាំងអ្នកដឹកនាំរបស់យូដា ដូចជា នាយកបូជាចារ្យ ចាស់ទុំ ពួកអាចារ្យ ពួកផារីស៊ី និងពួកសាឌូស៊ី ដែលជួបជុំគ្នាជាប្រចាំ ដើម្បីសម្រេចចិត្តលើច្បាស់ផ្សេងៗរបស់យូដា។ ក្រុមប្រឹក្សានៃអ្នកដឹកនាំសាសនានេះហើយ ដែលបានកាត់ក្តីព្រះយេស៊ូ ហើយបានសម្រេចចិត្ត ឲ្យគេសម្លាប់ព្រះអង្គ។
  • ក៏មានក្រុមប្រឹក្សាតូចជាងនេះរបស់សាសន៍យូដាដែរ នៅតាមក្រុងផ្សេងៗ។
  • សាវកប៉ូលត្រូវបាននាំទៅឯក្រុមប្រឹក្សារ៉ូមម្នាក់ នៅពេលដែលគេចាប់ខ្លួនគាត់ដោយសារតែបង្រៀនពីដំណឹងល្អ។
  • អាស្រ័យលើបរិបទ ពាក្យ «ក្រុមប្រឹក្សា» អាចបកប្រែផងដែរថា «ប្រជុំស្របច្បាប់» ឬ «ប្រជុំអ្នកនយោបាយ»។
  • «នៅក្នុងក្រុមប្រឹក្សា» មានន័យថា នៅក្នុងការប្រជុំពិសេស ដើម្បីសម្រេចអ្វីមួយ។
  • ចំណាំថា ការនេះខុសពីពាក្យថា «ផ្តល់យោបល»​ មានន័យថា «យោបលដ៏វៃឆ្លាត»។

ក្រុមមនុស្ស មនុស្ស ប្រជាជន មនុស្សម្នាក់

ពាក្យថា «មនុស្ស» ឬ «ក្រុមមនុស្ស» សំដៅលើ ក្រុមនៃមនុស្សជាច្រើន ដែលប្រើភាសា និងវប្បធម៌តែមួយជាមួយគ្នា។ ឃ្លា «ប្រជាជន» ជាញឹកញាប់សំដៅលើមនុស្សមួយក្រុមដែលប្រមូលផ្តុំគ្នានៅកន្លែងមួយ ឬព្រឹត្តការណ៍មួយច្បាស់លាស់។

  • នៅពេលព្រះជាម្ចាស់ញែក «មនុស្សម្នាក់»​ ដោយឡែកសម្រាប់ព្រះអង្គ នោះមានន័ថា ព្រះជ្រើសរើសមនុស្សម្នាក់ជាក់លាក់ ធ្វើជាកម្មសិទ្ធិរបស់ព្រះអង្គ និងបម្រើព្រះអង្គ។
  • នៅសម័យព្រះគម្ពីរ សមាជិកនៃមនុស្សមួយក្រុម ជាទូទៅមានជីដូនជីតាដូចគ្នា និងរស់នៅជាមួយគ្នានៅក្នុងប្រទេស ឬទឹកដីច្បាស់លាស់។
  • អាស្រ័យលើបរិបទ ឃ្លាដូចជា «មនុស្សរបស់អ្នក» អាចមានន័យថា «ក្រុមមនុស្សរបស់អ្នក» ឬ «គ្រួសាររបស់អ្នក» ឬ «សាច់ញាតិ្តរបស់អ្នក»។
  • ពាក្យថា «មនុស្ស» ជាញឹកញាប់ត្រូវបានប្រើសំដៅលើក្រុមមនុស្សទាំងអស់ដែលរស់នៅលើផែនដីនេះ។ ពេលខ្លះសំដៅលើជាពិសេសទៅកាន់មនុស្ស ដែលមិនមែនជាជនជាតិអ៊ីស្រាអែល ឬ អ្នកដែលមិនបម្រើព្រះជាម្ចាស់។ នៅក្នុងការបកប្រែភាសាអង់គ្លេសខ្លះ ប្រែពាក្យនេះថា «ប្រជាជាតិ» ក៏អាចប្រើពាក្យនេះដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ក្រុមមនុស្ស» អាចប្រែតាមពាក្យ ឬឃ្លា ដែលមានន័យថា «ក្រុមគ្រួសារធំ» ឬ «អំបូរ» ឬ «ក្រុមជនជាតិ» ផងដែរ។
  • ឃ្លាដូចជា «ប្រជារាស្រ្តរបស់ខ្ញុំ» អាចប្រែថា «សាច់ញាតិរបស់ខ្ញុំ» ឬ «ជនជាតិរបស់ខ្ញុំ» ឬ «ក្រុមមនុស្សរបស់ខ្ញុំ» អាស្រ័យលើបរិបទ។
  • ឃ្លាថា «កំចាត់កំចាយអ្នកទៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ» អាចប្រែផងដែរថា «ធ្វើឲ្យអ្នក ទៅរស់នៅជាមួយក្រុមមនុស្សផ្សេងៗ» ឬ «ធ្វើឲ្យអ្នកបែកចេញពីគ្នា ហើយទៅរស់នៅក្នុងតំបន់ផ្សេងៗជាច្រើននៅក្នុងពិភពលោក»។
  • ឃា្លថា «ប្រជាជន» ឬ «មនុស្ស» អាចប្រែផងដែរថា «មនុស្សនៅលើផែនដី» នេះ ឬ «ក្រុមមនុស្ស» អាស្រ័យលើបរិបទ។
  • ឃ្លា «ប្រជាជននៃ» អាចប្រែថា «មនុស្សដែលរស់នៅក្នុង»​ ឬ «មនុស្សពីពូជពង្សនៃ» ឬ «ក្រុមគ្រួសាររបស់» អាស្រ័យលើបរិបទ ថាតើវានៅពីក្រោយជាឈ្មោះទីកន្លែង ឬជាមនុស្ស។
  • «មនុស្សទាំងអស់នៅលើផែនដី» អាចប្រែថា «មនុស្សគ្រប់គ្នាដែលរស់នៅលើផែនដី» ឬ «មនុស្សទាំងអស់»។
  • ឃ្លា «មនុស្សម្នាក់» អាចប្រែផងដែរថា «មនុស្សមួយក្រុម» ឬ «មនុស្សខ្លះ» ឬ «មនុស្សនៅក្នុងសហគមន៍» ឬ «មនុស្សមួយគ្រួសារ»។

ក្លាហាន យ៉ាងអង់អាច ភាពក្លាហាន

ពាក្យទាំងនេះសំដៅលើក្លាហាន និងមានទំនុកចិត្តក្នុងការនិយាយសេចក្តីពិត និងធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជានៅក្នុងពេលដែលលំបាក ឬគ្រោះថ្នាក់ក៏ដោយ។

  • មនុស្ស «ក្លាហាន» គឺជាមនុស្សដែលមិនខ្លាច ក្នុងការនិយាយ ឬធ្វើអ្វីដែលល្អ ឬត្រឹមត្រូវ រួមជាមួយការការពារមនុស្សដែលទទួលរងការប្រព្រឹត្តមិនត្រឹមត្រូវ។ ការនេះអាចប្រែថា «ក្លាហាន» ឬ «អង់អាច»។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី ពួកសិស្សបានបន្តប្រកាសដំណឹង «យ៉ាងអង់អាច» អំពីព្រះគ្រិស្តនៅទីសាធារណៈ ទោះបីជាគ្រោះថ្នាក់ រហូតដល់ជាប់ឃុំឃាំង ឬត្រូវសម្លាប់ក្តី។ ការនេះអាចប្រែថា «ទំនុកចិត្ត» ឬ «មានសេចក្តីក្លាហានយ៉ាងខ្លាំង» ឬ «យ៉ាងក្លាហាន»។
  • «ភាពក្លាហាន» របស់ពួកសិស្សសម័យមុន ក្នុងការនិយាយពីដំណឹងល្អនៃការប្រោសលោះ ដោយព្រះគ្រិស្តសុគត់នៅលើឈើឆ្កាង ជាហេតុធ្វើឲ្យដំណឹងល្អបានសុះសាយពេញអ៊ីស្រាអែល និងប្រទេសជិតខាង ហើយនៅទីបំផុត ទៅដល់ចុងបំផុតនៃផែនដី។ «ភាពក្លាយហាន» អាចប្រែថា «មានភាពក្លាហានដោយទំនុកចិត្ត»។

ក្លាហាន សេចក្តីក្លាហាន

ពាក្យថា «ក្លាហាន» សំដៅលើការហ៊ានប្រឈម ឬធ្វើអ្វីមួយដែលលំបាក គួរឲ្យភ័យខ្លាច ឬ គ្រោះថ្នាក់។

  • ពាក្យថា «សេចក្តីក្លាហាន» ពណ៌នាពីមនុស្សម្នាក់ដែលបង្ហាញពីភាពក្លាហាន គឺជាមនុស្សដែលធ្វើការត្រឹមត្រូវ ទោះបីជាមានអារម្មណ៍ភ័យខ្លាច ឬមានសម្ពាធក្នុងការធ្វើឲ្យបោះបង់ចោល។
  • មនុស្សដែលបង្ហាញថាក្លាហាន នៅពេលគាត់ជួបជាមួយអារម្មណ៍ ឬខាងរូបកាយដែលឈឺចាប់ ដោយកម្លាំង និងការអត់ធ្មត់។
  • ឃ្លាថា «ចូរមានចិត្តក្លាហាន» មានន័យថា «កុំភ័យខ្លាច» ឬ «ចូរប្រាកដថា អ្វីៗនឹងបានល្អឡើងវិញ»។
  • នៅពេលលោកយ៉ូស្វេរៀបចំក្នុងការចូលទៅទឹកដីគ្រោះថ្នាក់នៅស្រុកកាណាន លោកម៉ូសេបានលើកទឹកចិត្តគាត់ «ចូរមានកម្លាំង និងចិត្តក្លាហានចុះ»។
  • ពាក្យថា «សេចក្តីក្លាហាន» អាចបកប្រែផងដែរថា «ហ៊ាន»​ ឬ «មិនភ័យខ្លាច» ឬ «ក្លាហាន»។
  • អាស្រ័យលើបរិបទ «មានចិត្តក្លាហាន» អាចប្រែផងដែរថា «មានអារម្មណ៍រឹងមាំ» ឬ «មានទំនុកចិត្ត» ដូចជា «និយាយដោយក្លាហាន» ឬ «និយាយដោយគ្មានការភ័យខ្លាច» ឬ «និយាយដោយទំនុកចិត្ត»។

ខឹង កំហឹង

«ខឹង» ឬ «កំហឹង» មានអត្ថន័យ​ការមិនពេញចិត្ត ការក្តៅក្រហាយនិងអន់ចិត្តអំពីអ្វីមួយឬការប្រឆាំងទាស់នរណាម្នាក់។

  • នៅពេលដែលមនុស្សខឹង វាជាអំពើបាបនិងជាភាពអាត្មានិយម ប៉ុន្តែពេលខ្លះវាជាការខឹងត្រឹមត្រូវដែលប្រឆាំងទាស់ភាពអយុត្តិធម៍ឬការគាបសង្កត់។
  • សេចក្តីក្រោធរបស់ព្រះជាម្ចាស់ (អាចហៅថា «ពិរោធ») បង្ហាញការមិនពេញចិត្តខ្លាំងទាក់ទងនិងអំពើបាប។
  • ពាក្យ «ធ្វើឲ្យមានកំហឹង» មានន័យថា «ការបង្កើតឲ្យមានកំហឹង»។

ខុសឆ្គង កំហុស ការធ្វើបាប ការឈឺចាប់

«ធ្វើខុស» ជាមួយនរណាម្នាក់មានន័យថាប្រព្រឹត្តជាមួយអ្នកនោះដោយអយុត្តិធម៌ និងមិនស្មោះត្រង់។

  • ពាក្យថា «ការធ្វើបាប» មានន័យថាប្រព្រឹត្តអំពើអាក្រក់ ឬយ៉ាងឃោរឃៅទៅមនុស្សម្នាក់ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់រូបកាយ ឬអារម្មណ៍របស់អ្នកនោះ។
  • ពាក្យថា «ឈឺចាប់» គឺមានលក្ខណៈទូលំទូលាយ និងមានន័យថា «ធ្វើឲ្យនរណាម្នាក់បង្កអន្តរាយ តាមមធ្យោបាយមួយចំនួន»។ ជារឿយៗ ជាអត្ថន័យនៃការ «ធ្វើឲ្យរាងកាយមានរបួស»។
  • អាស្រ័យលើបរិបទរបស់ពាក្យទាំងនេះអាចត្រូវបានបកប្រែជា «ធ្វើខុស» ឬ «ប្រព្រឹត្តដោយអយុត្តិធម៌» ឬ «បង្កឲ្យមានគ្រោះថ្នាក់» ឬ «បង្កឲ្យមានគ្រោះថ្នាក់» ឬ «របួស»។

ខូច ធ្វើឲ្យខូច

ពាក្យថា «ខូច» នឹងពាក្យ «ធ្វើឲ្យខូច» សំដៅទៅលើការដែលក្លាយទៅជាពុល ឬមួយក៏កខ្វល់។ ជួនកាល វាត្រូវធ្វើឲ្យខូចដល់រូបរាងកាយ សីលធម៌ ឬញាណ។

  • ព្រះជាម្ចាស់បានរំលឹក ដល់ប្រជាជនអ៊ីស្រាអែលថា មិនត្រូវ បង្ខូចខ្លួនរបស់គេដោយការទទួលទាន ឬក៏ការប៉ះពាល់របស់អ្វីដែល ទ្រង់បានប្រាប់ថា «មិនស្អាត» និង «មិនបរិសុទ្ធ»។
  • របស់ជាក់លាក់ខ្លះដូចជា រូបដាយដែលស្លាប់ ដែលអាចចម្លងមេរោគ ព្រះត្រូវបានហាមថា មិនស្អាត វាអាចនឹងកើតជាអាក្រក់ដល់ខូចបាន បើមនុស្សបានប៉ះពាល់ការទាំងនោះ។
  • ព្រះបានបង្គាប់ដល់ប្រជាជនអ៊ីស្រាអែលថា ចូរចៀសវាងចេញពីបាបនៃកាមគុណ។ ការនេះអាចនឹងធ្វើឲ្យពួកគេមិនស្អាត និងមិនស័ក្តសមចំពោះព្រះ។
  • ហើយក៏មានកិច្ចការមួយចំនួនទៀតផងដែរ ដែល ទាក់ទងនឹងរាងកាយរបស់មនុស្ស ដែលត្រូវបានខូចជាបណ្ដោះអាសន្ន ទំរាំ គាត់អាចវិលមករកភាពស្អាតស្អំវិញបាននោះ។
  • នៅក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូបានបង្រៀនថា គំនិតរបស់បាប និង សកម្មភាពរបស់បាប ប្រាកដជា និងបង្ខូចដល់មនុស្ស។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ខូច» អាចបកប្រែថា «ការធ្វើឲមិនស្អាត» ឬ «ការធ្វើឲមិនសុចរិត» ឬ «ជាទម្លាប់ដែលមិនអាចទទួលយកបាន»។
  • «ការធ្វើឲខូច» អាចបកប្រែថា «ទៅជាមិនស្អាត» ឬ «ការធ្វើឲសីលធម៌មិនអាចទទួលយកបាន។

ខេត្ត ទីរួមខេត្ត

ខេត្តគឺជាផ្នែក ឬជាចំណែកមួយនៃប្រទេស ឬអាណាចក្រ។ ពាក្យថា «ទីរួមខេត្ត» ពណ៌នាពីអ្វីៗដែលទាក់ទងជាមួយនឹងខេត្ត ដូចជា ចៅហ្វាយខេត្តជាដើម។​

  • ឧទាហរណ៍ នៅអាណាចក្រពើស៊ីបុរាណ ត្រូវបានបែងចែកជាខេត្តផ្សេងៗ ដូចជា មេឌី ពើស៊ី ស៊ីរី និងអេស៊ីព្ទ ជាដើម។
  • នៅក្នុងសម័យគម្ពីរសម្ព័ន្ធមេត្រីថ្មី អាណាចក្ររ៉ូម បានបែងចែកខេត្តផ្សេងៗ ដូចជា ខេត្តម៉ាសេដូន អាស៊ី ស៊ីរី យូដា សាម៉ារី កាលីឡេ និងកាឡាទី។
  • ខេត្តនីមួយៗ មានរដ្ឋអំណាចគ្រប់គ្រងរៀងៗខ្លួន ដែលនៅក្រោមការគ្រប់គ្រងរបស់ស្តេច ឬអ្នកគ្រប់គ្រងនៅក្នុងអាណាចក្រនោះ។ អ្នកគ្រប់គ្រងនេះ ពេលខ្លះត្រូវបានហៅថា «មន្រ្តីខេត្ត» ឬ «ចៅហ្វាយខេត្ត»។
  • ពាក្យថា «ខេត្ត» ឬ «ទីរួមខេត្ត» អាចប្រែថា «តំបន់» ឬ «នៅក្នុងតំបន់»។

ខែល

ខែលគឺជាវត្ថុមួយដែលធ្វើដោយទាហានក្នុងសមរភូមិ ដើម្បីការពារខ្លួនពីការរងរបួសដោយអាវុធរបស់សត្រូវ។ «ការពារ» នរណាម្នាក់ មានន័យថាការពារបុគ្គលនោះពីគ្រោះថ្នាក់។

  • ខែលការពារជារាងរង្វង់ ឬរាងពងក្រពើ ហើយត្រូវបានធ្វើពីវត្ថុធាតុដើម ដូចជា ស្បែក ឈើ ឬដែកដែលរឹងមាំ និងក្រាស់ល្មម ដើម្បីការពារដាវ ឬព្រួញពីការចាក់ទម្លុះសាច់របសពួកគេ។
  • ដោយយើងប្រើពាក្យនេះ ជាពាក្យប្រៀបធៀបព្រះគម្ពីរសំដៅទៅលើព្រះអង្គជាខែលការពារសម្រាប់រាស្ដ្ររបស់ទ្រង់។
  • លោកសាវកប៉ូល ក៏បាននិយាយអំពី «ខែលនៃសេចក្តីជំនឿ» ដែលជាការប្រៀបធៀបថាការជឿលើព្រះយេស៊ូ ហើយការរស់នៅលើសេចក្ដីជំនឿនោះក្នុងការស្តាប់បង្គាប់ព្រះ និងការពារអ្នកជឿពីការវាយប្រហារខាងវិញ្ញាណពីសាតាំង។

ខ្លាឃ្មុំ

ខ្លាឃ្មុំគឺជាសត្វមួយដ៏ធំ មានជើងបួន ជាសត្វដែលកាចសាហាវ មានភ្នែក និងរោមពណ៌ខ្មៅ មានធ្មេញ និងចង្កូមមុតស្រួច។ ខ្លាឃ្មុំ ជាសត្វដែលគេស្គាល់នៅក្នុងអ៊ីស្រាអែលក្នុងសម័យកាលព្រះគម្ពីរ។

  • សត្វទាំងនេះ រស់នៅក្នុងព្រៃ និងនៅតាមតំបន់ភ្នំ ខ្លាឃ្លុំស៊ីត្រី សត្វល្អិត និងរុក្ខជាតិជាអាហារ។
  • នៅក្នុងគម្ពីសម្ព័ន្ធមេត្រីចាស់ គេប្រើខ្លាឃ្មុំជានិមិត្តរូបនៃកម្លាំង។
  • នៅពេលចៀមខិតទៅជិតខ្លាឃ្មុំ អ្នកគង្វាលចៀមដាវីឌបានប្រយុទ្ធជាមួយខ្លាឃ្មុំ ដើម្បីការពារចៀម។
  • មានខ្លាឃ្មុំពីរចេញពីព្រៃមក ហើយបានខាំក្រុមយុវជន ដែលប្រមាថហោរាអេលីសេ។

ខ្លា​រខិន

ខ្លារខិនគឺជាសត្វព្រៃធំសម្បុរដូចសត្វឆ្មាដែលមានពណ៌ត្នោតមានលាយអុចខ្មៅ។

  • សត្វរខិនគឺជាប្រភេទសត្វព្រៃ ដែលចាប់សត្វផ្សេងទៀតធ្វើជាអាហារ។
  • នៅក្នុងព្រះគម្ពីរគ្រោះមហន្ដរាយនៃការបំផ្លាញត្រូវបានប្រៀបធៀបទៅនឹងខ្លារខិនមួយដែលស្ទុះសង្ឃប់ភ្លាមៗលើសត្វព្រៃ។
  • ព្យាការីដានីយ៉ែល និងសាវកយ៉ូហានប្រាប់អំពីនិមិត្តដែលពួកគេបានឃើញសត្វសាហាវដែលមើលទៅដូចជាខ្លារខិន។

ខ្លុយ ប៉ី

នៅសម័យគម្ពីរ ប៉ីគឺជាឧបករណ៍តន្រ្តីដែលធ្វើពីឆ្អឹង ឬឈើដែលមានរន្ធ ដើម្បីឲ្យមានសំឡេងចេញមក។ ខ្លុយគឺជាឧបករណ៍តន្ត្រី ប្រភេទប៉ីដែរ។

  • ភាគច្រើន ប៉ីមានដាក់អណ្ដាតដែលធ្វើពីស្មៅក្រាស់ ដែលអាចញ័ររញ្ជួយនៅពេលខ្យល់ត្រូវបានផ្លុំឡើង។
  • ប៉ីមួយណាដែលគ្មានដាក់អណ្ដាតនោះ ត្រូវបានគេហៅថាជា «ខ្លុយ»។
  • អ្នកគង្វាលបានផ្លុំប៉ីរបស់គាត់ ដើម្បីធ្វើឲ្យហ្វូងចៀមរបស់គាត់ស្ងប់។
  • ប៉ី និងខ្លុយត្រូវបានប្រើសម្រាប់លេងតន្ត្រីសោកសៅ ឬរីករាយក៏បាន។

ខ្លោង​ទ្វារ រនាំងទ្វារ

«ខ្លោង​ទ្វារ» គឺជារនាំងដែលព័ទ្ធជុំវិញនៅចំណុចចូលក្នុងរបង ឬជញ្ជាំងដែលព័ទ្ធជុំវិញផ្ទះ ឬទីក្រុង។ «រនាំងទ្វារ» សំដៅទៅលើរនាំងធ្វើពីឈើ ឬដែកដែលអាចរើចូលកន្លែង ដើម្បីចាក់សោទ្វារ។

  • ខ្លោង​ទ្វាររបស់ ក្រុងអាចត្រូវបានបើក ដើម្បីអនុញ្ញាតឲ្យមនុស្សសត្វ និងទំនិញដឹកទំនិញចូល និងចេញពីក្រុង។
  • ដើម្បីការពារក្រុង ជញ្ជាំង និងខ្លោងទ្វារក្រុងត្រូវតែក្រាស់ ហើយរឹងមាំ។ ច្រកទ្វារត្រូវបានបិទ និងចាក់សោដោយរនាំងដែក ឬឈើដើម្បីការពារទាហានរបស់សត្រូវមិនឲ្យចូលក្រុង។
  • ខ្លោង​ទ្វារក្រុង ជាញឹកញាប់គឺកន្លែងដឹងព័ត៌មាន និងចំណុចដែលអ្នកភូមិមកជួបជុំគ្នា។ វាក៏ជាកន្លែងដែលប្រកបកិច្ចការជំនួញ ហើជាកន្លែងកាត់ក្តីផងដែរ ព្រោះជញ្ជាំងក្រុងមានក្រាស់ល្មមដែលមានច្រកទ្វារដែលបង្កើតម្លប់ត្រជាក់ពីកម្ដៅព្រះអាទិត្យ។ ប្រជាពលរដ្ឋរីករាយក្នុងការអង្គុយនៅម្លប់របស់ជញ្ជាំងនោះ ដើម្បីធ្វើអាជីវកម្មរបស់ពួកគេ ព្រមទាំងកាត់រឿងក្តីថែមទៀតផង។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ របៀបផ្សេងមួយទៀតក្នុងការបកប្រែ «ខ្លោង​ទ្វារ» អាចប្រែថា «ទ្វារ» ឬ «កំពែងក្រុង» ឬ «របង» ឬ «ច្រកចូល»។
  • ឃ្លាថា «ខ្លោងទ្វារ» អាចប្រែថា «រនុក​ទ្វារ​» ឬ «ធ្នឹមឈើដើម្បីចាក់សោទ្វារ» ឬ «ទ្វារដែលមានសោដែក»។

គង្វាល ឃ្វាល

អ្នកគង្វាលជាអ្នកដែលមើលថែរក្សាសត្វចៀម។ កិរិយាស័ព្ទ «ឃ្វាល» មានន័យថាការពារចៀម និងផ្តត់ផ្គង់ដល់ពួកគេ រួមមានស្មៅ និងទឹក។

  • ពួកអ្នកគង្វាលសត្វចៀម ត្រូវនាំចៀមទៅរកកន្លែងដែលមានស្មៅ និងទឹកល្អៗ ហើយអ្នកគង្វាលក៏ត្រូវមើលថែរចៀមមិនឲ្យវង្វេង និងការពារពីសត្វព្រៃដែរ។
  • ជាញឹកញាប់ ពាក្យនេះ ត្រូវបានគេប្រើក្នុងការប្រៀបធៀបនៅក្នងព្រះគម្ពីរ ដើម្បីសំដៅទៅលើការយកចិត្ដទុកដាក់ចំពោះសេចក្ដីត្រូវការខាងព្រលឹងវិញ្ញាណរបស់មនុស្ស។ នេះរួមបញ្ចូលការបង្រៀនដល់ពួកគេនូវអ្វីដែលព្រះមានបន្ទូលទៅពួកគេនៅក្នុងព្រះគម្ពីរ ហើយណែនាំពួកគេតាមរបៀបដែលពួកគេគួររស់នៅ។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ គេបានហៅព្រះអម្ចាស់ថាជា «អ្នកគង្វាល» ក្នុងចំណោមរាស្ដ្ររបស់ព្រះអង្គ ពីព្រោះព្រះអង្គបំពេញនូវសេចក្តីត្រូវការរបស់ពួកគេហើយការពារពួកគេ។ ទ្រង់ក៏ដឹកនាំ និងណែនាំផ្លូវពួកគេផងដែរ។
  • លោកម៉ូសេជាអ្នកគង្វាលរបស់ជនជាតិអ៊ីស្រាអែល គាត់ដឹកនាំពួកគេខាងព្រលឹងវិញ្ញាណក្នុងការថ្វាយបង្គំព្រះយេហូវ៉ា ហើយបាននាំពួកគេទៅតាមផ្លូវទៅស្រុកកាណាន។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូបានហៅអង្គទ្រង់ថា «អ្នកគង្វាលដ៏ល្អ» សាវកប៉ូល ក៏បានមានប្រសាសន៍ពីខ្លួនគាត់ថាជា «អ្នកគង្វាលដ៏ល្អ» នៅលើកក្រុមជំនុំដែរ។
  • ​​​​ ដូចគ្នានេះដែរ នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យថា «គង្វាល» គឺគេប្រើសំដៅទៅអ្នកដឹកនាំខាងវិញ្ញាណនាំអ្នកដែលជឿលើកព្រះ។ ពាក្យថា «គ្រូគង្វាល» ក៏ដូចជាពាក្យ «គង្វាល» ដែរ។ ហើយពាក្យចាស់ទុំ និងអ្នកគ្រប់គ្រងក៏ហៅថា អ្នកគង្វាលដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • នៅពេលប្រើពាក្យថា «ឃ្វាល» អាចបកប្រែទៅជា «អ្នកឃ្វាលចៀម» ឬ «មើលចៀម»។
  • បុគ្គល «អ្នកគង្វាល» អាចបកប្រែទៅជា «អ្នកមើលថែសត្វចៀម» ឬ «អ្នកចិញ្ចឹមចៀម» ឬ «អ្នកថែទាំសត្វចៀម»។
  • នៅពេលប្រើជាពាក្យប្រៀបធៀប​ផ្សេងទៀត យើងអាចបកប្រែពាក្យនេះ ដោយបូករួមជាមួយ «អ្នកគង្វាលខាងវិញ្ញាណ» ឬ «អ្នកដឹកនាំខាងវិញ្ញាណ» ឬ «អ្នកដែលប្រៀបដូចជាអ្នកគង្វាល» ឬ «អ្នកដែលថែទាំប្រជាជនរបស់ខ្លួនប្រៀបដូចជាអ្នកគង្វាលថែទាំយកចិត្តដាក់ចៀមរបស់ខ្លួន» ឬ «អ្នកដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គដូចជាអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន» ឬ «អ្នកដែលថែរក្សាចៀមរបស់ព្រះ»។
  • នៅក្នុងបរិបទខ្លះ «អ្នកគង្វាល» អាចបកប្រែថា «ដឹកនាំ» ឬ «ណែនាំ» ឬ «អ្នកថែទាំ»។
  • ឃ្លាថា «ឃ្វាល»។

គំនិត

ពាក្យថា «គំនិត» គឺសំដៅទៅកាន់ផ្នែកមួយនៃមនុស្សដែលជួយឲ្យមនុស្សចេះគិត និងធ្វើការសម្រេចចិត្ត។

  • គំនិតរបស់មនុស្សម្នាក់ៗគឺជាគំនិតនៃការគិតទាំងស្រុង និងហេតុផលរបស់គាត់។
  • ដើម្បី «មានគំនិតដូចជាព្រះគ្រិស្ត» មានន័យថាត្រូវគិត និងធ្វើដូចជាព្រះយេស៊ូគ្រិស្ត។ វាមានន័យថាការស្តាប់បង្គាប់ព្រះវរបិតាដោយគោរពតាមការបង្រៀនរបស់ព្រះគ្រិស្តដែលអាចធ្វើបានតាមរយៈអំណាចនៃព្រះវិញ្ញាណដ៏វិសុទ្ធ។
  • ដើម្បី «ផ្លាស់ប្តូរគំនិតរបស់គាត់» មានន័យថានរណាម្នាក់បានធ្វើការសម្រេចចិត្តផ្សេង ឬមានគំនិតផ្សេងពីគំនិតរបស់គាត់ពីមុន។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យ «គំនិត» ក៏អាចត្រូវបានបកប្រែជា «គំនិត» ឬ «ការវែកញែក» ឬ «ការគិត» ឬ «ការយល់ដឹង» ។
  • ពាក្យថា «ចងចាំទុក» អាចត្រូវបានបកប្រែជា «ចងចាំ» ឬ «ប្រយ័ត្ននឹងរឿងនេះ» ឬ «ត្រូវប្រាកដថាដឹងរឿងនេះ»។
  • ឃ្លាថា «ចិត្ត ព្រលឹង និងគំនិត» ក៏អាចបកប្រែថា «អ្វីដែលអ្នកមានអារម្មណ៍ អ្វីដែលអ្នកជឿ និងអ្វីដែលអ្នកគិត»។
  • ពាក្យថា «ចងចាំ» អាចត្រូវបានបកប្រែជា «ចាំ» ឬ «គិតអំពី» ។
  • ពាក្យថា «ផ្លាស់ប្តូរចិត្តពីការគិត» ក៏អាចបកប្រែជា «សម្រេចចិត្តចេញពីការគិត» ឬ «សម្រេចចិត្តទៅតាមអ្វីទាំងអស់» ឬ «ផ្លាស់ប្តូរគំនិតរបស់គាត់ចេញពីអ្វីដែលមាន»។

គំរូ ត្រាប់តាម

ពាក្យថា «គំរូ» ហើយ «ត្រាប់តាម» គឺសំដៅទៅលើការចម្លងតាមអ្នកណាម្នាក់ ហើយគ្រប់សកម្មភាពគឺពិតជាដូចមនុស្សដែលធ្វើត្រាប់តាមនោះ។

  • គ្រិស្តបរិស័ទគឺបានបង្រៀនឲ្យយកគំរូតាមព្រះយេស៊ូគ្រិស្តដោយគោរពព្រះជាម្ចាស់ និងស្រឡាញ់គ្នាទៅវិញទៅមកដូចជាអ្វីដែលព្រះយេស៊ូបានធ្វើ។
  • សាវកប៉ូលបានប្រាប់ទៅក្រុមជំនុំដំបូងឲ្យយកគំរូតាមគាត់ ដូចដែលគាត់បានយកគំរូតាមព្រះយេស៊ូគ្រិស្តដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «គំរូ» អាចបកប្រែបានថា «ធ្វើអ្វីមួយដូច» ឬ «ធ្វើតាមគំរូរបស់គាត់»
  • ឃ្លាថា «ធ្វើជាគំរូនៃព្រះជាម្ចាស់» អាចបកប្រែបានថា «ធ្វើជាមនុស្សដែលមានការប្រព្រឹត្តដូចអ្វីដែលព្រះជាម្ចាស់ធ្វើ» ឬ «ធ្វើជាមនុស្សដែលមានចិត្តសប្បុរសដូចជាព្រះបានធ្វើ»។
  • «អ្នកធ្វើតម្រាប់តាមពួកយើង» អាចបកប្រែបានថា «អ្នកបានដើរតាមគំរូរបស់ពួកយើង» ឬ

«អ្នកបានធ្វើសេចក្តីសប្បុរសនៃព្រះនៅពេលដែលអ្នកបានឃើញពួកយើងធ្វើុ»។


គុកភ្លើង

គុកភ្លើងគឺជាឡប្រើសម្រាប់ដុតវត្ថុផ្សេងៗទៅសីតុណ្ហភាពខ្ពស់។

  • នៅក្នុងសម័យវិជ្ជាសាស្រ្ត ភាគច្រើនគុកភ្លើងប្រើសម្រាប់រំលាយលោហធាតុ ដើម្បីបង្កើតរបស់ផ្សេងៗ ដូចជា​ ឆាំងសម្រាប់ដាំស្ល គ្រឿងអលង្ការ គ្រឿងអាវុធ និង រូបព្រះផ្សេងៗ។
  • គុកភ្លើងក៏អាចប្រើ ដើម្បីធ្វើជាគ្រឿងចានឆ្នាំងពីដីឥដ្ឋផងដែរ។
  • ពេលខ្លះ គុកភ្លើងសំដៅលើការប្រៀបធៀប ដើម្បីបញ្ជាក់ថា អ្វីមួយដែលក្តៅខ្លាំង។

គុណសម្បត្តិ មានគុណសម្បត្តិគ្រប់គ្រាន់

ពាក្យថា៖ «គុណសម្បត្តិ» សំដៅលើការទទួលសិទ្ធិ ដើម្បីទទួលផលប្រយោជន៍ណាមួយ ឬបានទទួលស្គាល់ថាមានជំនាញណាមួយ។

  • ជាមនុស្សដែល «មានគុណសម្បត្តិ» សម្រាប់ការងារដែលត្រូវការជំនាញចំបាច់ និងបានទទួលការហ្វឹកហ្វឺន ដើម្បីធ្វើការងារនោះ។
  • នៅក្នុងសំបុត្រដែលគាត់បានផ្ញើទៅកាន់ក្រុមជំនុំកូឡូស សាវកប៉ូលបានសរសេរថា ព្រះដ៏ជាព្រះវរបិតាបានធ្វើឲ្យអ្នកជឿ «មានគុណសម្បត្តិគ្រប់គ្រាន់» ក្នុងការរួមចំណែកនៅក្នុងព្រះរាជ្យនៃពន្លឺ។ នេះមានន័យថា ព្រះអង្គបានប្រទាននូវអ្វីៗដែលពួកគេត្រូវការ ក្នុងការរស់នៅក្នុងជីវិតដែលសុចរិត។
  • អ្នកជឿមិនអាចបានទទួលសិទ្ធិក្នុងការរួមចំណែកនៅក្នុងព្រះរាជ្យរបស់ព្រះបានទេ។ គាត់មានគុណសម្បត្តិគ្រប់គ្រាន់បានដោយសារតែព្រះបានប្រោសលោះគាត់ ដោយសារលោហិតរបស់ព្រះគ្រិស្តតែប៉ុណ្ណោះ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «មានគុណសម្បត្តិគ្រប់គ្រាន់» អាចបកប្រែថា «បានទទួលការហ្វឹកហ្វឺន» ឬ «អាចធ្វើបាន»។
  • ធ្វើឲ្យអ្នកខ្លះ «មានគុណសម្បត្តិ» អាចបកប្រែថា «ប្រដាប់» ឬ «ជួយឲ្យធ្វើបាន» ឬ «ធ្វើឲ្យមានកម្លាំង»។

គូស្នេហ៍

ពាក្យថា «គូស្នេហ៍»មានន័យថា «មនុស្សដែលស្រឡាញ់គ្នា»។ ជាទូទៅសំដៅទៅលើមនុស្សដែលមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា។

  • កាលណាពាក្យថា «គូស្នេហ៍» ត្រូវបានប្រើក្នុងព្រះគម្ពីរសំដៅទៅលើបុគ្គលម្នាក់ដែលមានទំនាក់ទំនងផ្លូវភេទជាមួយនរណាម្នាក់ដែលគាត់មិនបានរៀបការជាមួយ។
  • ទំនាក់ទំនងផ្លូវភេទខុសនេះ ត្រូវបានប្រើជាញឹកញាប់នៅក្នុងព្រះគម្ពីរ ដើម្បីសំដៅលើការមិនស្តាប់បង្គាប់របស់ជនជាតិអ៊ីស្រាអែលចំពោះព្រះក្នុងការថ្វាយបង្គំរូបចម្លាក់។ ដូច្នេះ ពាក្យថា «គូស្នេហ៍» ក៏ត្រូវប្រើក្នុងន័យធៀបសំដៅទៅលើរូបព្រះដែលបណ្ដាជនអ៊ីស្រាអែលថ្វាយបង្គំផងដែរ។ ក្នុងបរិបទទាំងនេះ ពាក្យនេះអាចបកប្រែដោយ «ដៃគូអសីលធម៌» ឬ «ដៃគូក្នុងអំពើផិតក្បត់» ឬ «រូបព្រះ»។ សូមមើល [See Metaphor]
  • «អ្នកស្រឡាញ់លុយ» គឺជាមនុស្សម្នាក់ដែលឲ្យតម្លៃ និងផ្តោតខ្លាំងណាស់ក្នុងការរកលុយ និងក្លាយជាអ្នកមាន។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់​ក្នុងកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូនពាក្យថា «គូស្នេហ៍» ត្រូវបានគេប្រើក្នុងលក្ខណៈវិជ្ជមាន។

គួរឲ្យស្អប់ខ្ពើម, ស្អប់ខ្ពើម

ពាក្យថា «គួរឲ្យស្អប់ខ្ពើម»​ ពណ៌នាពីអ្វីមួយដែលគួរឲ្យស្អប់ ហើយបដិសេធ។ «ស្អប់ខ្ពើម» អ្វីមួយមានន័យថា ស្អប់ការនោះយ៉ាងខ្លាំង។

  • ជាញឹកញាប់ព្រះគម្ពីរចែងអំពីវិញ្ញាណដែលគួរឲ្យខ្ពើម។ មានន័យថា ស្អប់ និងបដិសេធវិញ្ញាណនោះ។
  • ព្រះជាម្ចាស់ប្រើពាក្យ «គួរឲ្យស្អប់ខ្ពើម» ដើម្បីពណ៌នាពីការប្រព្រឹត្តអំពើអាក្រក់របស់អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ។
  • ជនជាតិអ៊ីស្រាអែលត្រូវបានបង្គាប់ឲ្យ «ស្អប់ខ្ពើម» អំពើបាប អំពើអសីលធម៌ដែលអ្នកជិតខាងបានប្រព្រឹត្ត។
  • ព្រះជាម្ចាស់ហៅអំពើនៃការរួមភេទមិនត្រឹមត្រូវថា «គួរឲ្យស្អប់ខ្ពើម»។
  • ការទស្សន៍ទាយ មន្ដអាគម និងការថ្វាយកូនជាយញ្ញបូជាទាំងអស់នេះជា ​«ការដែលគួរឲ្យស្អប់ខ្ពើម» នៅចំពោះព្រះជាម្ចាស់។
  • ពាក្យថា «ស្អប់ខ្ពើម» អាចប្រែផងដែរថា «បដិសេធយ៉ាងដាច់ហឹង្សា» ឬ «ស្អប់» ឬ «រាប់ថា វាអាក្រក់ខ្លាំងណាស់»។
  • ពាក្យថា «គួរឲ្យស្អប់ខ្ពើម» អាចត្រូវបានបកប្រែផងដែរថា «អាក្រក់យ៉ាងខ្លាំង» ឬ «ខ្ពើមរអើម» ឬ «ស័ក្តសមនឹងបដិសេធ»។
  • នៅពេលអនុវត្តជាមួយនឹងភាពសុចរិត «ជាទីស្អប់ខ្ពើមចំពោះ» អំពើអាក្រក់ ពាក្យនេះ អាចប្រែថា «រាប់ថាមិនគួរឲ្យចង់បាន» ឬ «មិនចូលចិត្តជាមួយ» ឬ «ត្រូវបានបដិសេធដោយ»។
  • ព្រះជាម្ចាស់បានបង្គាប់ដល់អ៊ីស្រាអែលថាត្រូវ «ស្អប់ខ្ពើម» សត្វមួយចំនួនដែលព្រះជាម្ចាស់បានរាប់ថា «មិនស្អាត» ហើយមិនអនុញ្ញាតឲ្យទទួលទាន។ ពាក្យនេះ អាចត្រូវបានបកប្រែថា «ស្អប់ខ្ពើមយ៉ាងខ្លាំង» ឬ «បដិសេធ» ឬ «រាប់ថាមិនអាចទទួលយកបាន»។

គោ គោឈ្មោល

«គោឈ្មោល»​ សំដៅលើប្រភេទរបស់គោដែលហ្វឹកហ្វឺនពិសេស ក្នុងការងារកសិកម្ម។ ជាពហុវចនៈគេប្រើ «គោ»។ ជាទូទៅគោ សំដៅលើ ភេទឈ្មោល និងបានក្រៀវហើយ។

  • នៅក្នុងព្រះគម្ពីរទាំងមូល គោឈ្មោល ត្រូវបានរាប់ជាសត្វដែលត្រូវគេទឹមនឹងនឹម ដើម្បីអូសរទេះ ឬភ្ជួដី។
  • គោឈ្មោលមួយនឹម ធ្វើការជាមួយគ្នានៅក្រោមនឹម។ ដូចដែលមាននៅក្នុងព្រះគម្ពីរដែលឃ្លាថា «នៅក្រោមនឹម» បានក្លាយជាពាក្យប្រៀបធៀបសម្រាប់ការងារលំបាក និងប្រើដោយកម្លាំង។
  • គោបា គឺជាប្រភេទគោឈ្មោល ប៉ុន្តែមិនទាន់គ្រៀវ ហើយមិនបានរាប់ជាសត្វដែលត្រូវទឹម ឬហ្វឹកហ្វឺនដើម្បីភ្ជួរស្រែទេ។

គោញី កូនគោឈ្មោល គោឈ្មោល គោក្របី

ពាក្យថា «គោក្របី» សំដៅលើសត្វដែលធំ ឬសត្វជើងបួនដែលចិញ្ចឹមនៅក្នុងកសិដ្ឋាន ស៊ីស្មៅ និងជាពិសេសគេចិញ្ចឹមដើម្បីយកសាច់។

  • សត្វញីប្រភេទនេះ គេហៅថា «គោញី»​ ហើយ ឈ្មូល «គោបា» ហើយពូជរបស់វាគឺជា «គោ»។
  • ជួនកាលពាក្យ «គោ» ត្រូវបានប្រើជាទូទៅ សំដៅទៅលើ «គោក្របីគ្រប់ប្រភេទ។
  • នៅក្នុងវប្បធម៌ខ្លះ គោក្របីត្រូវបានប្រើដូចជាការជួញដូរ ជារបស់។ ពេលខ្លះ គេឲ្យគោក្របីជាអំណោយដល់ឪពុកម្តាយជាជំនួនសម្រាប់យុវជនប្រុសស្រី ដែលចង់រៀបការ។
  • នៅក្នុងព្រះគម្ពីរ ជនជាតិយូដាប្រើគោធ្វើជាយញ្ញបូជា ជាពិសេសប្រភេទគោដែលមានពណ៌ត្នោត។
  • «គោពណ៌ត្នោត» ជាគោដែលមិនទាន់មានកូន។
  • «គោឈ្មោល» ជាពិសេសគោបា​ ដែលគេប្រើដើម្បីភ្ជួស្រែ ដូចជាទាញន័ង្គលជាដើម។

គោរព

ពាក្យថា «គោរព» សំដៅលើ អារម្មណ៍ គោរពដល់នរណាម្នាក់យ៉ាងជ្រៀលជ្រៅ ឬអ្វីមួយយ៉ាងខ្លាំង។

  • អារម្មណ៍នៃការគោរពអាចមើលឃើញនៅក្នុងសកម្មភាពដែលផ្តល់កិតិ្តយលដល់មនុស្សដែលត្រូវបានគោរព។
  • ការរគោពកោតខ្លាចព្រះជាម្ចាស់គឺជាការរគោរពនៅខាងក្នុង ដែលបានបង្ហាញដោយឯកឯង នៅក្នុងការស្តាប់បង្គាប់ចំពោះក្រឹត្យវិន័យរបស់ព្រះ។
  • ពាក្យនេះ អាចប្រែផងដែរថា «កោតខ្លាច និងគោរព» ឬ «ដោយក្តីគោរព»។

គោលលទ្ធិ

ពាក្យថា «គោលលទ្ធិ» នៅក្នុងន័យត្រង់ មានន័យថា «ការបង្រៀន»។ ជាធម្មតា សំដៅទៅលើការបង្រៀនខាងសាសនា។

  • នៅក្នុងបរិបទនៃការបង្រៀនរបស់គ្រិស្តបរិស័ទ «គោលលទ្ធិ» សំដៅទៅការបង្រៀនទាំងអស់អំពីព្រះ៖ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ បូករួមទាំងគុណសម្បត្តិ និងអ្វីៗទាំងអស់ដែលព្រះអង្គបានធ្វើ។
  • វាក៏សំដៅទៅលើអ្វីដែលព្រះបង្រៀនដល់គ្រិស្តបរិស័ទទាំងឡាយ អំពីរបៀបរស់នៅក្នុងជីវិតបរិសុទ្ធដែលនាំសិរីល្អថ្វាយដល់ព្រះអង្គ។
  • ពាក្យ «គោលលទ្ធិ» ជួនកាលក៏ត្រូវបានប្រើដើម្បីសំដៅទៅលើការបង្រៀនខុសឆ្គង ឬ សាសនាលោកីយ៍ ដែលមកមនុស្ស។ បរិបទធ្វើឲ្យអត្ថន័យកាន់តែច្បាស់។
  • ពាក្យនេះក៏អាចបកប្រែមកជា «ការបង្រៀន» ផងដែរ។

គ្មានច្បាប់ ទទឹងច្បាប់

ពាក្យថា «គ្មានច្បាប់» ពិពណ៌នាអំពីបុគ្គលម្នាក់ដែលមិនគោរពច្បាប់។ នៅពេលដែលប្រទេសមួយ ឬក្រុមមនុស្សស្ថិតនៅក្នុងស្ថានភាព «គ្មានច្បាប់» វាមានន័យថាមានការមិនស្តាប់បង្គាប់ ការបះបោរ ឬ ភាពអសីលធម៌កើតឡើង។

  • មនុស្សទមិលល្មើសគឺជាមនុស្សប្រមាថមាក់ងាយ ហើយមិនគោរពតាមច្បាប់របស់ព្រះជាម្ចាស់។
  • សាវកប៉ូលបានសរសេរថានៅគ្រាចុងក្រោយបង្អស់នឹងមាន «អាទទឹងច្បាប់» ឬ «មនុស្សដែលជាតួបាប» ដែលនឹងទទួលឥទ្ធិពលពីសាតាំង ដើម្បីធ្វើអំពើអាក្រក់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «គ្មានច្បាប់» អាចត្រូវបានបកប្រែថា «បះបោរ» ឬ «មិនស្តាប់បង្គាប់» ឬ «ការប្រឆាំងនឹងច្បាប់»។
  • ពាក្យថា «ភាពទទឹងច្បាប់» អាចត្រូវបានបកប្រែថា «មិនគោរពតាមច្បាប់» ឬ «ការបះបោរ»

គ្មានទោស

ពាក្យថា "គ្មានទោស" មានន័យថាប្រកាសជាផ្លូវការណ៍ថានរណាម្នាក់មិនមានទោសខុសច្បាប់ឬអំពើអសីលធម៌ដែលគាត់ត្រូវបានចោទប្រកាន់។

  • ពាក្យនេះជួនកាលត្រូវបានប្រើនៅក្នុងព្រះគម្ពីរដើម្បីនិយាយអំពីការអត់ទោសដល់មនុស្សមានបាប។
  • ជារឿយៗបរិបទនេះនិយាយពីភាពខុសឆ្គងនៃការរាប់ថាគ្មានទោសដល់មនុស្សដែលអាក្រក់ហើយបះបោរប្រឆាំងនឹងព្រះ។
  • នេះអាចត្រូវបានបកប្រែថា «ប្រកាសគ្មានទោស»ឬ «កាត់ក្តីថាមិនមានកំហុស»។

គ្មាន​ប្រយោជន៍

ពាក្យថា «គ្មាន​ប្រយោជន៍» មានន័យថាគ្មានផលប្រយោជន៍។

  • នៅក្នុងន័យត្រង់ គ្មានប្រយោជន៍អ្វីទាំងអស់ ឬ មិនជួយអ្នកណាម្នាក់ឲ្យចំណេញអ្វីមួយឡើយ។
  • អ្វីមួយដែលមិនមានផលប្រយោជន៍ គឺគ្មានតម្លៃនឹងធ្វើវានោះទេ ពីព្រោះវាមិនផ្តល់គុណប្រយោជន៍អ្វីទាំងអស់។
  • ពាក្យនេះក៏អាចត្រូវបានបកប្រែថា «ឥតប្រយោជន៍ » ឬ​ «គ្មានតម្លៃ» ឬ «គ្មានផលប្រយោជន៍» ឬ«មិនមានតម្លៃ» ឬ «មិនមានគុណប្រយោជន៍» ឬ «ការមិនផ្តល់ផលប្រយោជន៍»។

គ្រប់គ្រង បានគ្រប់គ្រង

ពាក្យថា «គ្រប់គ្រង» និង «បានគ្រប់គ្រង» សំដៅលើការទទួលបានសិទ្ធិនៃការគ្រប់គ្រងលើអ្នកណាម្នាក់ ឬអ្វីមួយ។ ជាទូទៅបូករួមទាំង ការចាប់បានអ្វីមួយបន្ទាប់ពីខំដេញតាមវា។

  • នៅពេលកងទ័ព «គ្រប់គ្រង» លើខ្មាំងសត្រូវ មានន័យថា ពួកគេយកឈ្នះសត្រូវនៅក្នុងសមរភូមិ។
  • នៅពេលព្រានព្រៃចាប់បានរំពា មានន័យថា គាត់ដេញតាម ហើយចាប់បានរំពាតែម្តង។
  • ប្រសិនបើ ដាក់បណ្តាសា «លើ» អ្នកណាម្នាក់ មានន័យថា អ្វីៗដែលបាននិយាយនៅក្នុងបណ្តាសានោះនឹងកើតឡើងដល់អ្នកនោះ។
  • ប្រសិនបើ និយាយពាក្យព្រះពរលើមនុស្ស នោះមានន័យថា អ្នកទាំងនោះនឹងបានទទួលព្រះពរទាំងនោះ។
  • អាស្រ័យលើបរិបទ «ដេញតាម» អាចប្រែថា «យកជ័យជំនះ» ឬ «ជ័យជំនះ»​ឬ «តាមទាន់» ឬ «ជ័យជំនះទាំងស្រុង»។
  • អំពើដែលកើតឡើងកន្លងមក «ដេញតាមទាន់» អាចប្រែថា «ចាប់បាន» ឬ «តាមទាន់» ឬ «យកឈ្នះ» ឬ «ជ័យជំនះ»​ ឬ «ធ្វើឲ្យរងរបួស»។
  • នៅពេលប្រើពាក្យនេះ ដើម្បីដាស់តឿនថា ភាពងងិត ឬការដាក់ទោស ឬ ការអាក្រក់ និងកើតឡើងលើមនុស្ស ដោយសារតែអំបាបរបស់ពួកគេមានន័យថា អ្នកទាំងនោះនឹងបានជួបការអាក្រក់ ប្រសិនបើ ពួកគេមិនប្រែចិត្ត។
  • ឃ្លាថា «ពាក្យខ្ញុំបានប្រគល់ឲ្យឪពុករបស់អ្នក» មានន័យថា សេចក្តីបង្រៀនដែលព្រះជាម្ចាស់ បានប្រទានទៅដូនតារបស់ពួកគេ នឺងធ្វើឲ្យពួកគេទទួលទោស ដោយសារពួកគេមិនបានស្តាប់បង្គាប់តាមសេចក្តីបង្រៀនទាំងនោះ។

គ្រប់លក្ខណ៍

នៅក្នុងព្រះគម្ពីរ ពាក្យថា «គ្រប់លក្ខណ៍» មានន័យថា មានភាពពេញវ័យនៅក្នុងជីវិតជាគ្រិស្តបរិស័ទ្ធ។ការធ្វើល្អឥតខ្ចោះ មានន័យថាធ្វើវារហូតទាល់តែបានល្អបំផុត ហើយគ្មានកំហុស។

  • ការធ្វើជាមនុស្សគ្រប់លក្ខណ៍ និងពេញវ័យមានន័យថា ជាគ្រិស្តបរិស័ទដែលស្តាប់បង្គាប់ព្រះតែមិនមែនមានន័យថាគ្មានបាបទេ។
  • ពាក្យថា «គ្រប់លក្ខណ៍» ក៏មានន័យផងដែរថា «គ្រប់គ្រាន់» ឬ «ពេញលេញ ទាំងស្រុង»។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី កណ្ឌយ៉ាកុបថ្លែងថា ត្រូវ​ឲ្យ​ការ​ស៊ូ‌ទ្រាំ​នេះ​បង្កើត​ចេញ​ជា​ផល​ផ្លែ​ដ៏​ល្អ​គ្រប់​លក្ខណៈ និងមានភាពពេញវ័យឡើងនៅក្នុងអ្នកជឿ។
  • នៅពេលគ្រិស្តបរិស័ទ្ធសិក្សាព្រះគម្ពីរ ហើយស្តាប់តាម ពួកគេនឹងបានគ្រប់លក្ខណ៍ខាងវិញ្ញាណ និងមានភាពពេញវ័យ ដោយសារពួកគេមានលក្ខណៈដូចជាព្រះគ្រិស្តនៅក្នុងចរិកលក្ខណៈរបស់ពួកគេ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ អាចប្រែថា «គ្មានគុណវិបត្តិ» ឬ «គ្មានកំហុស» ឬ «ល្អឥតខ្ចោះ» ឬ «ឥតសៅហ្មង»​ ឬ «គ្មានកំហុសទាល់តែសោះ»។

គ្រាប់ធញ្ញជាតិ

ពាក្យថា «គ្រាប់ធុញ្ញជាតិ» ជាធម្មតាសំដៅទៅលើគ្រាប់ធញជាតិ ដូចជា៖ ស្រូវសាលី ស្រូវឱក ពោត ស្រូវមីយេ ឬ ស្រូវ។ វាអាចសំដៅទៅលើរុក្ខជាតិទាំងមូល។

  • នៅក្នុងព្រះគម្ពីរ គ្រាប់ធញ្ញជាតិដែលចម្បង គឺសំដៅទៅលើ ស្រូវសាលី និង ស្រូវឱក។
  • ក្បាលនៃគ្រាប់ស្រូវជាផ្នែកមួយនៃរុក្ខជាតិដែលមានគ្រាប់។
  • សំគាល់ថា នៅក្នុងព្រះគម្ពីរស៊េរីចាស់ខ្លះ ប្រើពាក្យនេះ «ពោត» ដើម្បីសំដៅទៅគ្រាប់ធញ្ញជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងភាសាអង់គ្លេសទំនើបពាក្យ «ពោត» គឺសំដៅទៅលើប្រភេទគ្រាប់ធញ្ញជាតិ។

គ្រាប់ពូជ ទឹកកាម

គ្រាប់ពូជ ជាចំណែកមួយនៃរុក្ខជាតិ ដែលដាក់ដាំនៅក្នុងដី ដើម្បីបង្ហើតផលជាប្រភេទដូចគ្នា។ វាក៏មានន័យពីរបីដែរ។

  • ពាក្យថា «គ្រាប់ពូជ» ត្រូវបានប្រើជានិមិត្តរូប និងជាពាក្យពិរោះសំដៅលើទឹកកាមបុរស ឬស្ត្រី ដែលបូកបញ្ចូលជាមួយគ្នា ធ្វើឲ្យមានកូន លូតលាស់ធំឡើងនៅក្នុងពោះរបស់ស្រី្ត នេះហៅថា ទឹកកាម។
  • ទាក់ទងនឹងការនេះ «គ្រាប់ពូជ» ត្រូវបានប្រើ សំដៅលើពូជពង្សរបស់មនុស្ស ឬកូនចៅ។
  • ពាក្យនេះ ជាញឹកញាប់ប្រើក្នុងអត្ថន័យជាពហុវចនៈ សំដៅលើគ្រាប់ពូជច្រើន ឬ មានកូនចៅច្រើន។
  • នៅក្នុងប្រស្នារបស់អ្នកចម្ការព្រោះគ្រាប់ពូជ ព្រះយេស៊ូវប្រៀបធៀបគ្រាប់ពូជសំដៅលើព្រះបន្ទូលព្រះ ដែលបានដាំនៅក្នុងចិត្តរបស់មនុស្ស ដើម្បីឲ្យបានបង្កើតផលផ្លែល្អខាងវិញ្ញាណ។
  • សាវកប៉ូលក៏ប្រើពាក្យ «គ្រាប់ពូជ»​ ដើម្បីសំដៅលើព្រះបន្ទូលព្រះ។

សេចក្តីណែនាំនៃការបកប្រែ

  • សម្រាប់ន័យត្រង់ប្រែ គ្រាប់ពូជ ការបកប្រែដ៏ល្អបំផុតសម្រាប់ន័យត្រង់នៃពាក្យ «គ្រាប់ពូជ» ត្រូវបានប្រើតាមភាសាកំណើតសម្រាប់អ្វីដែលអ្នកចម្ការបានដាំនៅចម្ការរបស់គាត់។
  • ពាក្យន័យត្រង់អាចប្រើនៅក្នុងបរិបទ ដែលប្រែក្នុងន័យប្រៀបធៀប ចំពោះព្រះបន្ទូល។​
  • សម្រាប់ន័យធៀប ប្រើសំដៅលើមនុស្សដែលនៅក្នុងខ្សែស្រឡាយគ្រួសារតែមួយ វាអាចមានន័យច្បាស់ក្នុងការពាក្យ «កូនចៅ» ឬ «ពូជពង្ស» ជំនួសគ្រាប់ពូជវិញ។ នៅក្នុងភាសាខ្លះ អាចមានពាក្យ​ដែលមានន័យថា «កូន និងកូនចៅ»។
  • «ពូជ» សម្រាប់មនុស្សប្រុស ឬស្រី គិតអំពីការបង្ហាញនៅទីនេះ គឺក្នុងរបៀបដែលមិនមានការអៀនខ្មាស់ ឬ ធ្វើឲ្យមនុស្សរវាតចិត្តទេ។​

គ្រូ លោកគ្រូ

គ្រូបង្រៀនគឺជាអ្នកដែលជួយនាំយកព័ត៌មានថ្មីមកកាន់អ្នកដទៃ។ គ្រូបង្រៀនជួយឲ្យអ្នកដទៃទទួលបានទាំងចំណេះដឹង និងជំនាញ។

  • នៅក្នុងព្រះគម្ពីរ ពាក្យថា «លោកគ្រូ» ជាពិសេសប្រើសម្រាប់សំដៅទៅកាន់អ្នកណាដែលបង្រៀនអំពីព្រះជាម្្ចាស់។ មិនសំដៅទៅកាន់គ្រូបង្រៀននៅសាលានោះទេ។
  • អ្នកដែលរៀនពីគ្រូ នោះត្រូវបានគេហៅថា «សិស្ស» ឬជា «សាវក»។
  • នៅក្នុងព្រះគម្ពីរបកប្រែខ្លះពាក្យថា (លោកគ្រូ) ត្រូវបានគេសរសេរជាអក្សធំ ឬសរសេរជាអក្សរដិត។

សេចក្តីណែនាំនៃការបកប្រែ

  • ជាធម្មតាពាក្យថា លោកគ្រូ ត្រូវបានប្រើប្រាស់ជាទូទៅ លើកលែងតែពាក្យនោះប្រើសម្រាប់សំដៅទៅកាន់តែគ្រូបង្រៀននៅតាមសាលារៀន។
  • នៅក្នុងវប្បធម៌ខ្លះ គេមានប្រើប្រាស់ពាក្យនេះ ជាពិសេសទៅកាន់គ្រូបង្រៀនខាងសាសនា ដូចជាពាក្យ លោក ឬលោកគ្រូ ឬ​​ គ្រូអធិប្បាយជាដើម។

គ្រួសារ

ពាក្យថា «គ្រួសារ» សំដៅទៅលើក្រុមមនុស្សដែលទាក់ទងនឹងឈាម ហើយជាទូទៅមានឪពុកម្តាយនិងកូនរបស់ពួកគេ។ ជារឿយៗវាក៏រួមបញ្ចូលសាច់ញាតិផ្សេងទៀត ដូចជា ជីដូន ជីតា ចៅៗ មា និងមីងទាំងឡាយ។

  • ក្រុមគ្រួសារសាសន៍ហេព្រើរ គឺជាសហគមន៍សាសនាមួយដែលហុចប្រពៃណីតាមរយៈការថ្វាយបង្គំ និងការបង្រៀន។
  • ជាទូទៅឪពុកមានអំណាចធំបំផុតរបស់គ្រួសារ។
  • ក្រុមគ្រួសារក៏អាចរាប់បញ្ចូលទាំងអ្នកបម្រើ និង ស្រីស្នំ សូម្បីតែជនបរទេសផងដែរ។
  • ភាសាខ្លះ អាចមានពាក្យទូលំទូលាយដូចជា «ត្រកូល» ឬ «គ្រួសារ» ដែលសមស្របទៅនឹងបរិបទដែលមានច្រើនជាងឪពុកម្តាយ និងកូនចៅ។
  • ពាក្យថា «គ្រួសារ» ក៏ត្រូវប្រើដើម្បីសំដៅទៅលើមនុស្សដែលទាក់ទងនឹងរឿងខាងវិញ្ញាណដូចជាមនុស្សដែលជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះដោយសារពួកគេជឿលើព្រះយេស៊ូ។

គ្រឿងក្រអូប កំញាន

គ្រឿងក្រអូបគឺគ្រឿងក្រអូបដែលធ្វើមកពីជ័រឈើ។ ប្រើសម្រាប់ធ្វើឲ្យក្រអូប និងគ្រឿងកំញាន។

  • នៅក្នុងព្រះគម្ពីរ គ្រឿងក្រអូបពិតជាមានសារសំខាន់ណាស់ ក្នុងប្រើក្នុងការរៀបចំបញ្ចុះសពអ្នក ស្លាប់។
  • គ្រឿងក្រអូបនេះ មានតម្លៃសម្រាប់ការព្យាបាល និងមានគុណភាពខ្ពស់ធ្វើឲ្យមានអារម្មណ៍ស្ងប់។
  • នៅពេលដែលបុរសម្នាក់បានមកពីប្រទេសទិសខាងកើត ដើម្បីទៅសួរសុខទុក្ខបុត្រតូច គឺព្រះយេស៊ូ នៅទីក្រុងបេថ្លេហិម គឺពួកគេបានយកអំណោយគ្រឿងកំញានជ័រល្វីងទេសថ្វាយព្រះយេស៊ូ។

​គ្រឿង​សស្ត្រា‌វុធ

ពាក្យថា «​គ្រឿង​សស្ត្រា‌វុធ» សំដៅលើឧបករណ៍របស់ទាហាន ប្រើដើម្បីប្រយុទ្ធនៅក្នុងពេលធ្វើសង្គ្រាមនិងការពារខ្លួនពីការវាយលុករបស់ខ្មាំងសត្រូវ។ ឧបករណ៍ទាំងនេះរត្រូវបានប្រើជាពាក្យប្រៀបធៀប ដើម្បីសំដៅលើគ្រឿងសស្រ្តាវុធខាងវិញ្ញាណ។

  • គ្រឿងសស្រ្តាវុធរបស់ទាហាន រួមមានទាំងមួកសឹក ខែល និងប្រដាប់បាំងដើមទ្រូង របស់ការពារស្មងជើង និងដាវជាដើម។
  • ការប្រើជាពាក្យប្រៀបធៀប លោកប៉ុលប្រៀបធៀបគ្រឿងសស្ត្រាវុធខាងសាច់ឈាមថា ព្រះបានប្រទានគ្រឿងសស្រ្តាវុធដល់អ្នកជឿដើម្បីជួយពួកគេក្នុងការតយុទ្ធប្រឆាំងនិងសង្រ្គាមខាងវិញ្ញាណ។
  • ព្រះបានប្រទានគ្រឿងសស្រ្តាវុធដល់អ្នកជឿដើម្បីជួយពួកគេក្នុងការតយុទ្ធប្រឆាំងជាមួយអំពើបាប ហើយសាតាំង រួមមានសេចក្តីពិត សេចក្តីសុចរិត និងដំណឹងល្អនៃសេចក្តីសុខសាន្ត ជំនឿ សេចក្តីសង្គ្រោះ និងព្រះវិញ្ញាណបរិសុទ្ធ។
  • ពាក្យនេះ អាចប្រែជាមួយនឹងន័យពាក្យ «ឧបករណ៍ទាហាន» ឬ «សម្លៀកបំពាក់ការពារក្នុងសង្គ្រាម» ឬ «អាវការពារ» «អាវុធ»។

គ្រឿងស្រវឹង

ពាក្យថា «គ្រឿងស្រវឹង» គឺសំដៅទៅលើភេសជ្ជៈដែលណាដែលមានសារជាតិស្រវឹងនៅក្នុងនោះ។

  • ស្រា មិនថាផលិតចេញពីគ្រាប់ធញ្ញជាតិ ឬផ្លែឈើ សុទ្ធតែត្រូវបានឆ្លងកាត់ការចំហុយទាំងអស់។
  • ប្រភេទនៃ «គ្រឿងស្រវឹង» មានដូចជា ស្រាទំពាំងបាយជូរ ទឹកត្នោត​ ស្រាបៀរ ឬ ក៏ទឹកផ្លែប៉ោម។ នៅក្នុងព្រះគម្ពីរ ស្រាទំពាំងបាយជូរជាញឹកញាប់ត្រូវបានគេហៅថាជាគ្រឿងស្រវឹង។
  • បូជាចារ្យ ឬអ្នកណាដែលបានស្បថដូចជា «សម្បថរបស់ពួក​ណាសា‌រីត» នឹងមិនត្រូវអនុញ្ញាតឲ្យផឹកគ្រឿងស្រវឹងទេ។
  • ពាក្យនេះក៏អាចប្រែបានថា «គ្រៀងស្រវឹង» ឬ «សុរា»។

គ្រោះកាច

គ្រោះកាចគឺជាហេតុការណ៍ដែលបណ្ដាលអោយមនុស្សជាច្រើនរងគ្រោះនិងបាត់បង់ជីវិត​។ ជារឿយៗ​គ្រោះកាចជាជំងឺដែលងាយឆ្លងហើយនិងបណ្តាលអោយមនុស្សស្លាប់មុនពេលទទួលបានការព្យាបាលទៅទៀត។ ​​​​ * គ្រោះកាចជាច្រើនបណ្ដាលមកពីធម្មជាតិ ប៉ុន្តែគ្រោះកាចខ្លះទៀតបានកើតមកពីព្រះជាម្ចាស់ ដើម្បីដាក់ទោសដល់មនុស្សមានបាប។ ​​​​​​​​ * នៅក្នុងសម័យកាលម៉ូសេ ព្រះបានដាក់គ្រោះកាច១០ទាស់ប្រឆាំងទាស់និង ស្ដេចផារ៉ោន និងជនជាតិអេស៊ីព្ទ ដ់ើម្បីអោយដោះលែងជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។ គ្រោះកាចទាំងនេះ រាប់ចញ្ចូលទាំង​ ទឹកប្រែទៅជាឈាម ជំងឺសើរស្បែក​ ការបំផ្លាញ​ដំណាំដោយសត្វល្អិត​ ​និងសេចក្ដីស្លាប់នៃកូនច្បងរបស់សាសន៍អេស៊ីព្ទ។

​ * ពាក្យនេះក៏អាចប្រែបានថា«ជាគ្រោះមហន្្តរាយយ៉ាងធំ»ឫ«ជំងឺរាតត្បាតយ៉ាងធំ»អាស្រ័យទៅលើបរិបទ។


ឃ្លង់ ជំងឺឃ្លង់ កើតឃ្លង់

ពាក្យថា «ឃ្លង់» ត្រូវបានប្រើក្នុងព្រះគម្ពីរ ដើម្បីសំដៅទៅលើជំងឺស្បែកផ្សេងៗគ្នា។ «មនុស្សឃ្លង់» គឺជាមនុស្សដែលមានរោគឃ្លង់។ ពាក្យថា «កើតឃ្លង់» ពិពណ៌នាអំពីបុគ្គល ឬរូបកាយដែលបានឆ្លងជំងឺឃ្លង់។

  • ប្រភេទមួយចំនួននៃជំងឺឃ្លង់បានធ្វើឲ្យស្បែកប្រែជាមានពណ៌សដូចជានៅពេល នាងម៉ារាម និងលោកណាម៉ានមានរោគឃ្លង់។
  • នៅក្នុងសម័យទំនើបជំងឺឃ្លង់ជារឿយៗបណ្តាលឲ្យដៃជើង និងផ្នែកផ្សេងទៀតនៃរាងកាយរបស់មនុស្សក្លាយទៅជាខូចខាត និងខូចទ្រង់ទ្រាយ។
  • យោងទៅតាមសេចក្ដីបង្គាប់ដែលព្រះបានប្រទានដល់ជនជាតិអ៊ីស្រាអែលនៅពេលដែលមនុស្សម្នាក់មានរោគឃ្លង់គាត់ត្រូវគេចាត់ទុកថាជា «ស្មោកគ្រោក» ហើយត្រូវនៅឆ្ងាយពីមនុស្សឯទៀត ដើម្បីកុំឲ្យជំងឺនេះឆ្លងទៅកាន់អ្នកផ្សេងទៀត។
  • មនុស្សឃ្លង់ត្រូវតែនិយាយថា «ខ្ញុំមិនស្អាតៗ» ដើម្បីកុំឲ្យមនុស្សឯទៀតមកជិតគាត់។
  • ព្រះយេស៊ូបានប្រោសមនុស្សឃ្លង់ជាច្រើននាក់ព្រមទាំងអ្នកមានជំងឺផ្សេងៗទៀតជាច្រើនឲ្យបានជា។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យ «ឃ្លង់» ក្នុងព្រះគម្ពីរអាចបកប្រែថាជា «ជំងឺសើស្បែក» ឬ «ជំងឺសើស្បែកដែលគួឲ្យខ្លាច»។
  • របៀបបកប្រែ «រោគឃ្លង់» អាចរួមបញ្ចូល «ពេញទៅដោយឃ្លង់» ឬ «ឆ្លងជំងឺសើស្បែក» ឬ «គ្របដណ្តប់ដោយរលាកស្បែក»។

ឃ្លាំង

«ឃ្លាំង» គឺអគារធំមួយដែលគេប្រើសម្រាប់រក្សាទុកអាហារ ឬ វត្ថុជាច្រើនផ្សេងៗទៀត ក្នុងរយៈពេលយូរ។

  • នៅក្នុងព្រះគម្ពីរ «ឃ្លាំង» ជាទូទៅគេប្រើសម្រាប់រក្សាទុកភោគផលបន្ថែមទៀត ឬ ស្បៀងអាហារផ្សេងៗដែលគេទុកបរិភោគនៅពេលមានការខ្វះខាតស្បៀងអាហារដោយគ្រោះទុរិ្ភក្ស។
  • ពាក្យនេះក៏អាចប្រើបានក្នុងការប្រៀបធៀបដែលសំដៅទៅលើគ្រប់ការល្អទាំងអស់ ដែលព្រះជាម្ចាស់ចង់ប្រទានដល់ប្រជារាស្រ្តរបស់ទ្រង់។
  • ឃ្លាំងរបស់ព្រះវិហារមានវត្ថុមានតម្លៃជាច្រើនជាច្រើនដូចជា មាស ប្រាក់ ដែលបានថ្វាយទៅព្រះជាម្ចាស់។ វត្ថុទាំងនោះ ខ្លះត្រូវបានគេយកប្រើសម្រាប់ជួសជុល និងសម្រាប់ថែទាំព្រះវិហារ។
  • វិធីផ្សេងទៀតដែលអាចបកប្រែពាក្យ «‍ឃ្លាំង‍» គេអាចរាប់បញ្ចូលជាមួយពាក្យ «អគារដែលគេរក្សាទុកធញ្ញជាតិ» ឬ «ទីកន្លែងសម្រាប់រក្សាទុកអាហារ»​ ឬ «បន្ទប់សម្រាប់រក្សាទុកវត្ថុមានតម្លៃឲ្យមានសុវត្ថិភាព»។

ឃ្លាំមើល អ្នកចាំយាម

ពាក្យថា «ឃ្លាំមើល» មានន័យថាមើលអ្វីឲ្យឃើញជាក់ច្បាស់ និងដោយប្រុងប្រយ័ត្ន។ វាក៏មានអត្ថន័យធៀបជាច្រើនទៀតផងដែរ។ «អ្នកចាំយាម» គឺជាមនុស្សម្នាក់ដែលធ្វើការពារក្រុង ដោយសម្លឹងមើលអ្វីៗដែលនៅជុំវិញគាត់យ៉ាងប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ឬគំរាមកំហែងដល់ប្រជាជននៅក្នុងក្រុង។

  • ពាក្យបង្គាប់ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក» មានន័យថាត្រូវប្រុងប្រយ័ត្នក្នុងការរស់នៅដោយប្រាជ្ញា ហើយមិនជឿសេចក្ដីបង្រៀនដែលខុសឆ្គង។
  • ការ «ចាំយាម» គឺជាការដាស់តឿនដែលត្រូវប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ ឬឥទ្ធិពលដែលមានមហន្តរាយ។
  • ការ «មើល» ឬ «ចាំយាម» មានន័យថាត្រូវប្រុងប្រៀបជានិច្ច ហើយប្រុងប្រយ័ត្ននឹងអំពើបាប និងអំពើអាក្រក់។ វាក៏អាចមានន័យថា «ត្រៀមខ្លួនរួចជាស្រេច»។
  • ដើម្បី «សូមចាំយាម» ឬ «ឃ្លាំមើលដោយប្រុងប្រយ័ត្ន» អាចមានន័យថាការពារការពារ ឬថែរក្សានរណាម្នាក់ ឬអ្វីមួយ។
  • វិធីផ្សេងទៀតនៃការបកប្រែ «ការចាំយាម» អាចរួមបញ្ចូល «ចូរយកចិត្តទុកដាក់ឲ្យបានល្អ» ឬ «ដោយយកចិត្តទុកដាក់» ឬ «ប្រុងប្រយ័ត្ន» ឬ «ដោយចាំយាម»។
  • ពាក្យផ្សេងទៀតសម្រាប់ «អ្នកចាំយាម» គឺ «ទាហាន» ឬ «អ្នកយាម»។

ចំការទំពាំងបាយជូរ

ចំការទំពាំងបាយជូរគឺជាកន្លែងសួនដំណាំធំមួយដែលដើមទំពាំងបាយជូរដាំដុុះ ​និងលូតលាស់។

  • ចំការទំពាំងបាយជូរ ជាទូទៅមានរបងដើម្បីការពារដំណាំពីចោរ ឬ​ពីសត្វផ្សេងៗ។
  • ព្រះអង្គបានប្រៀបធៀបជនជាតិអ៊ីស្រាអែលទៅនឹងចំការទំពាំងបាយជូរដែលមិនបង្កើតផលផ្លែ។
  • ចំការទំពាំងបាយជូរ អាចបកប្រែបានថា «សួនទំពាំងបាយជូរ» ឬ «ដំណាំទំពាំងបាយជូរ»។

ចង្កៀង

ពាក្យថា «ចង្កៀង»​ ជាទូទៅសំដៅលើវត្ថុដែលធ្វើឲ្យមានពន្លឺ។ ចង្កៀងដែលប្រើនៅក្នុងសម័យកាលបុរាណដែលនិយាយក្នុងព្រះគម្ពីរ គឺជាចង្កៀងដែលប្រើប្រេង។ ប្រភេទចង្កៀងដែលបានប្រើនៅក្នុងព្រះគម្ពីរគឺជាធុងតូចមួយដែលមានប្រភពប្រេងជាធម្មតាប្រេងនោះដែលផ្តល់ពន្លឺនៅពេលដែលគេដុតវា។

  • ជាទូទៅចង្កៀងប្រេងធម្មតាត្រូវបានគេផលិតឡើងដោយក្អមជាគ្រឿងស្មូនធម្មតាមួយដែលពោរពេញទៅដោយប្រេងអូលីវដោយមានដាក់ប្រឆេះនៅក្នុងប្រេង ដើម្បីដុត។
  • ចំពោះចង្កៀងខ្លះឆ្នាំង ឬក្អមមានរាងពងក្រពើដោយចុងម្ខាងនៃចង្អៀតភ្ជាប់គ្នា ដើម្បីទ្រប្រឆេះសម្រាប់ដុត។
  • ចង្កៀងប្រេងអាចកាន់ឬដាក់នៅលើជើងចង្កៀងដើម្បីឲ្យពន្លឺបានភ្លឺពេញនៅក្នុងបន្ទប់ឬនៅក្នុងផ្ទះ។
  • នៅក្នុងព្រះគម្ពីរ ចង្កៀងត្រូវបានប្រើជានិមិត្តរូបជាច្រើនសំដៅលើពន្លឺ និងជីវិត។

ចង្កេះ

ពាក្យ «ចង្កេះ» សំដៅទៅលើផ្នែកនៃរាងកាយរបស់សត្វ ឬមនុស្សដែលស្ថិតនៅចន្លោះឆ្អឹងជំនីរទាបនិងឆ្អឹងត្រគាកដែលត្រូវបានគេស្គាល់ថាជាពោះទាប។

  • ឃ្លាដែលថា «ក្រវាត់ចង្កេះ» សំដៅទៅលើការរៀបចំខ្លួន ដើម្បីខំប្រឹងធ្វើការ។ វាកើតចេញមកពីទម្លាប់នៃការដាក់ខោអាវរបស់មនុស្សម្នាក់ចូលទៅក្នុងខ្សែក្រវ៉ាត់ជុំវិញចង្កេះ ដើម្បីផ្លាស់ប្តូរភាពងាយស្រួល។
  • ពាក្យ «កន្សោម» ត្រូវបានប្រើជាញឹកញាប់នៅក្នុងព្រះគម្ពីរ ដើម្បីសំដៅទៅលើផ្នែកខាងក្រោយផ្នែកខាងក្រោមនៃសត្វដែលត្រូវបានថ្វាយជាយញ្ញបូជា។
  • ក្នុងគម្ពីរពាក្យ «ចង្កេះ» ច្រើនតែប្រើជាន័យធៀប និងប្រយោលសំដៅទៅលើអវជវៈបន្ដពូជរបស់បុរសដែលវាជាប្រភពនៃការបង្កើតកូនចៅរបស់គាត់។
  • ពាក្យថា «នឹងកើតចេញពីឯង» អាចបកប្រែថា «ពូជរបស់អ្នក» ឬ «នឹងកើតពីពូជឯង» ឬ «ព្រះនឹងបណ្ដាលឲ្យកើតមកពីអ្នក»។
  • នៅពេលសំដៅទៅផ្នែកមួយនៃរាងកាយមនុស្សពាក្យនេះក៏អាចបកប្រែថា «ពោះ» ឬ «ត្រគាក» ឬ «ចង្កេះ» អាស្រ័យលើបរិបទ។

ចំណី ចាប់ជាចំណី

ពាក្យថា «ចំណី» សំដៅលើអ្វីៗដែលបានសម្លាប់ ដូចជាសត្វ ដែលសម្រាប់យកមកធ្វើជាអាហារ។

  • នៅក្នុងន័យប្រៀបធៀប «ចំណី»​អាចសំដៅលើមនុស្សម្នាក់ដែលត្រូវបានគេកេងប្រវ័ញ្ច ការំលោភបំពាន ឬ សង្កត់សង្កិនដោយមនុស្សដែលមានអំណាចខ្លាំងជាង។
  • ពាក្យថា «ចាប់មនុស្សជាចំណី» មានន័យថា កេងប្រវ័ញ្ចប្រយោជពីគេតាមរយះការសង្កត់សង្កិនពួកគេឬ ការលួចរបស់អ្វីមួយពីពួកគេ។
  • ពាក្យថា«ចំណី» អាចបកប្រែបានម្យ៉ាងទៀតថា «បរបាញ់សត្វ» ឬ «បរបាញ់អ្វីមួយ» ឬ «ជនរងគ្រោះ»

ចំណេញ ដែលឲ្យកម្រៃ

ជាទូទៅ ពាក្យ «ចំណេញ» និង «ដែលឲ្យកម្រៃ» សំដៅលើចំណេញអ្វីមួយល្អ តាមរយៈធ្វើអ្វីមួយ ឬសកម្មភាពផ្សេងៗ។ សំដៅលើបានចំណេញការល្អ។ អ្វីមួយ «ដែលឲ្យកម្រៃ» ដល់អ្នកណាម្នាក់ ប្រសិបបើ វាបាននាំឲ្យមានការល្អកើតឡើងដល់ពួកគេ ឬ ប្រសិនបើ វាបានជួយពួកគេឲ្យនាំយកការល្អនោះសម្រាប់អ្នកដទៃផងដែរ។

  • ពិសេសលើសនេះ ពាក្យ «ចំណេញ» ជាញឹកញាប់សំដៅលើលុយកាក់ដែលបានចំណេញពីការធ្វើជំនួញ។ ជំនួញបាន «ឲ្យកម្រៃ» ប្រសិនបើ បានចំណេញលុយច្រើនជាងចំណាយ។
  • សកម្មភាពដែលមានប្រយោជន៍ ប្រសិនវា​នាំការល្អដល់អ្នកនោះ។
  • ២ ធីម៉ូថេ ៣:១៦ ចែងថា គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏ «​មាន​ប្រយោជន៍» ​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យ «ចំណេញ» អាចប្រែផងដែរថា «មានប្រយោជន៍»​ឬ «ជួយ»​ឬ «បានកម្រៃ»។
  • ពាក្យ «ឲ្យកម្រៃ» អាចប្រែថា «មានប្រយោជន៍» ឬ «មានអត្ថប្រយោជន៍» ឬ «ដែលមានប្រយោជន៍»។
  • «ចំណេញពី» ក៏អាចប្រែបានផងដែរថា «បានផលប្រយោជន៍ពី» ឬ «ចំណេញលុយពី» ឬ «បានទទួលជំនួយពី»។
  • នៅក្នុងបរិបទជំនួញ «ចំណេញ» អាចប្រែជាមួយនឹងពាក្យ ឬឃ្លា​ដែលមានន័យថា «ប្រាក់ចំណេញ» ឬ «ប្រាក់ដែលនៅសល់» ឬ «ប្រាក់បន្ថែម»។

ចម្រូត

ពាក្យថា «ចម្រូត» សំដៅទៅលើការប្រមូលបន្លែ ឬផ្លែឈើដែលទុំពីរុក្ខជាតិ ពេលដែលពួកវាបានធំឡើង។

  • រដូវការប្រមូលផល ជាធម្មតានៅពេលដែលរដូវការលូតលាស់បានបញ្ចប់។
  • ជនជាតិអ៊ីស្រាអែលប្រារព្ធពិធី «បុណ្បចម្រូត» ឬ «ពិធីបុណ្យប្រមូលផល» ដើម្បីអបអរសាទរការប្រមូលផលរួច។ ព្រះជាម្ចាស់បង្គាប់ឲ្យ ពួកគេនាំយកផលដំបូងនៃផលដែលទទួលបាន ដើម្បីថ្វាយដល់ព្រះអង្គ។
  • នៅក្នុងន័យប្រៀបធៀបខាងវិញ្ញាណ ពាក្យថា «ចម្រូត» អាចសំដៅដល់មនស្សដែលមកជឿលើព្រះយេស៊ូ ឬអាចពណ៌នាអំពីការលូតលាស់ផ្នែកវិញ្ញាណរបស់មនុស្ស។
  • ពាក្យថា ចម្រូតនៃខាឯវិញ្ញាណ ស្របគ្នានឹងរូបភាពនៃការប្រមូលផលដំណាំ ដែលជារូបភាពដ៏ល្អនៃគុណសម្បត្តិរបស់ព្រះ។

ការណែនាំនៃការបកប្រែ

  • វាជាការល្អបំផុតដើម្បីបកប្រែពាក្យនេះ ជាមួយពាក្យដែលប្រើក្នុងភាសារធម្មតាសំដៅលើការប្រមូលផលដំណាំ។
  • ព្រឹត្តិការណ៍នៃការច្រូតកាត់ ឬ អាចបកប្រែថា «ពេលវេលានៃការប្រមូលផល» ឬ «ពេលវេលានៃការយកផល» ឬ «ពេលវេលាបេះផ្លែឈើ»។
  • កិរិយាស័ព្ទ «ច្រូតកាត់» អាចបកប្រែថាដូចជា «ប្រមូល» ឬ «បេះផ្លែ»​ ឬ «ប្រមូល»។

ចម្រើន ភាពចម្រុងចម្រើន ដែលចម្រុងចម្រើន

ពាក្យ «ចម្រើន» ជាទូទៅសំដៅលើ ការរស់នៅសុខសប្បាយ ហើយអាចសំដៅលើ ភាពចម្រុងចម្រើនខាងរូបកាយ និងខាងព្រលឹងវិញ្ញាណផងដែរ។ នៅពេលមនុស្ស ឬប្រទេសមួយ «មានភាពចម្រុងចម្រើន»​ មានន័យថា ពួកគេមានទ្រព្យសម្បត្តិ និងមានអ្វីៗដែលពួកគេត្រូវការ ដើម្បីភាពជោគជ័យ។ ពួកគេមានបទពិសោធន៍ជាមួយ «ភាពចម្រុងចម្រើន»។

  • ពាក្យថា «ដែលចម្រុងចម្រើន» ជាញឹកញាប់សំដៅលើភាពជោគជ័យនៅលើការមានលុយកាក់ និងភាពចម្រុងចម្រើន ឬការបង្កើតផលគ្រប់យ៉ាងដែលមនុស្សត្រូវការដើម្បីរស់នៅសុខសប្បាយ។
  • នៅក្នុងព្រះគម្ពីរ ពាក្យ «ដែលចម្រុងចម្រើន»​ បូករួមទាំងសុខភាពល្អ និងការបានទទួលបានកូនជាព្រះពរពីព្រះ។
  • ក្រុងឬប្រទេស «ដែលចម្រុងចម្រើន» គឺក្រុង ឬប្រទេសដែលមានប្រជាជនច្រើន មានអាហារល្អជាច្រើន និងជំ​នួញដែលនាំឲ្យមានលុយកាក់ជាច្រើន។
  • ព្រះគម្ពីរបង្រៀនថា មនុស្សនឹងបានចម្រុងចម្រើនខាងវិញ្ញាណ នៅពេលគាត់ស្តាប់បង្គាប់សេចក្តីបង្រៀនរបស់ព្រះ។ គាត់នឹងមានបទពិសោធន៍ជាមួយព្រះពរនៃអំណរ និងសេចក្តីសុខសាន្ត។ ព្រះជាម្ចាស់មិនបានប្រទានពរដល់មនុស្សឲ្យមានទ្រព្យសម្បត្តិ សម្ភារជាច្រើនគ្រប់ពេលនោះឡើយ ប៉ុន្តែ ព្រះអង្គតែងតែប្រទានភាពចម្រុងចម្រើនខាងវិញ្ញាណដល់ពួកគេ នៅពេលពួកគេដើរតាមផ្លូវរបស់ព្រះអង្គ។
  • អាស្រ័យលើបរិបទ ពាក្យ «ចម្រុងចម្រើន» អាចប្រែថា​ «ទទួលជោគជ័យខាងវិញ្ញាណ» ឬ «បានទទួលព្រះពរមកពីព្រះ» ឬ «មានបទពិសោធន៍ជាមួយនឹងការល្អរបស់ទ្រង់» ឬ «រស់នៅមានសេចក្តីសុខសប្បាយ»។
  • ពាក្យថា «ដែលចម្រុងចម្រើន» អាចប្រែថា «ភាពជោគជ័យ» ឬ «មានទ្រព្យសម្បត្តិ» ឬ «មានផលផ្លែខាងវិញ្ញាណជាបរិបូរ»។
  • «ភាពចម្រុងចម្រើន» អាចប្រែថា «មានសុខុមាលភាព» ឬ «ទ្រព្យសម្បតិ្ត» ឬ «ជោគជ័យ» ឬ«មានព្រះពរពេញបរិបូរ»។

ចំអក សើចចំអក ត្មិះតិះដៀល អ្នកសើចចំអក

ពាក្យថា «ចំអកឡក» «ការចំអក» និង «ចំអកឲ្យ» ទាំងអស់សំដៅលើការសើចចំអកលើអ្នកណាម្នាក់ជាពិសេសតាមរបៀបឃោរឃៅ។

  • ការចំអកច្រើនតែទាក់ទងនឹងពាក្យសំដី ឬសកម្មភាពរបស់មនុស្សដែលមានបំណងធ្វើឲ្យពួកគេអាម៉ាស់មុខ ឬបង្ហាញការមើលងាយដល់ពួកគេ។
  • ពួកទាហានរ៉ូមបានចំអក ឬត្មិះតិះដៀលដាក់ព្រះយេស៊ូនៅពេលដែលពួកគេបានបំពាក់អាវផាយហើយធ្វើពុតជាគោរពទ្រង់ថាជាស្តេច។
  • យុវជនមួយក្រុមបានចំអក ឬប្រមាថមើលងាយអេលីសេនៅពេលដែលពួកគេហៅឈ្មោះគាត់ ហើយចំអកថាគាត់ជាមនុស្សក្បាលទំពែក។
  • ពាក្យថា «ចំអក» អាចសំដៅទៅលើការសើចចំអកចំពោះគំនិតមួយដែលមិនត្រូវបានចាត់ទុកថាសំខាន់ ឬអាចជឿជាក់បាន។
  • «អ្នកសើចចំអក» គឺជាអ្នកដែលតែងតែចំអក និងចំអកមើលងាយគេជាបន្តបន្ទាប់។

ចាត់តាំង បានចាត់តាំង

ពាក្យថា​ «ចាត់តាំង» ឬ «បានចាត់តាំង» សំដៅលើការចាត់តាំងនរណាម្នាក់ឲ្យបំពេញភារកិច្ចមួយជាក់លាក់។

  • ហោរាសាំយូអែលបានថ្លែងទំនាយថា ស្តេចសូលនឹងត្រូវ «ចាត់តាំង»​ យុវជនដែលល្អបំផុតនៅក្នុងទឹកដីអ៊ីស្រាអែល ដើម្បីបម្រើនៅក្នុងកងទ័ព។​
  • ​លោកម៉ូសេ «បានចាត់តាំង» ឲ្យអំបូរទាំងដប់ពីររបស់អ៊ីស្រាអែល នូវដីម្នាក់មួយចំណែកនៅស្រុកកាណាន ដើម្បីឲ្យពួកគេរស់នៅ។
  • បញ្ញាតិ្តនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ មានអំបូរមួយចំនួនត្រូវបានចាត់តាំងឲ្យបម្រើ ជាសង្ឃ ជាអ្នកសិល្បះ ជាអ្នកចម្រៀង និងជាជាងសំណង់។
  • អាស្រ័យលើបរិបទ ពាក្យ «ចាត់តាំង» អាចបកប្រែថា «ផ្តល់» ឬ «តែងតាំង»​ ឬ «ជ្រើសរើសដើម្បីប្រគល់ភារកិច្ចឲ្យ»។
  • ពាក្យថា «ចាត់តាំង» អាចប្រែថា «បានតែងតាំង» ឬ «ប្រគល់ភារកិច្ច»។

ចាត់ឲ្យទៅ ចាត់ឲ្យចេញទៅ បានចាត់ឲ្យទៅ

«ចាត់ឲ្យទៅ» គឺធ្វើឲ្យអ្នកណាម្នាក់ ឬអ្វីមួយទៅកន្លែងមួយ។ «ចាត់ (នណាម្នាក់) ឲ្យទៅ» គឺប្រាប់អ្នកនោះឲ្យទៅបំពេញភារកិច្ចអ្វី ឬ ធ្វើបេសកកម្ម។

  • ជាញឹកញាប់ អ្នកដែលត្រូវបាន «ចាត់ឲ្យចេញទៅ» គឺត្រូវបានរើសតាំងឲ្យបំពេញភារកិច្ចជាក់លាក់មួយ។
  • ឃា្ល ដូចជា «បញ្ជូនទឹកភ្លៀង» ឬ «បញ្ជូលគ្រោះមហន្តរាយ» មានន័យថា «ធ្វើឲ្យកើតមាន... មកដល់...»។ ឃ្លាបែបនេះ ជាទូទៅប្រើក្នុងអំណៈអំណាងពីព្រះជាម្ចាស់ដែលធ្វើឲ្យការទាំងនេះបានកើតឡើង។
  • ពាក្យថា «ចាត់ឲ្យទៅ» ត្រូវបានប្រើដើម្បីបង្ហាញ ដូចជា «ចាត់ព្រះបន្ទូល» ឬ «ចាត់រាជសារ» ដែលមានន័យថា ផ្តល់សារដល់អ្នកណាម្នាក់ ឲ្យទៅប្រាប់អ្នកម្នាក់ទៀត។
  • «ចាត់ (នរណាម្នាក់) ឲ្យទៅ» «ជាមួយ» អ្វីមួយដែលមានន័យថា «ឲ្យ» ការនោះ «ដើម្បី» យកទៅឲ្យអ្នកម្នាក់ទៀត ជាទូទៅ យកទៅក្នុងចម្ងាយឆ្ងាយ ដើម្បីឲ្យទៅដល់អ្នកម្នាក់ទៀតទទួលវា។
  • ជារឿយៗ ព្រះយេស៊ូវប្រើឃ្លានេះថា «ព្រះអង្គជាអ្នកដែលចាត់ខ្ញុំឲ្យមក» សំដៅលើព្រះដ៏ជាព្រះវរបិតា «ចាត់» ព្រះអង្គមកផែនដី ដើម្បីប្រោសលោះ និងសង្គ្រោះមនុស្សលោក។ ការនេះ អាចប្រែផងដែរថា «បានបង្គាប់ដល់ខ្ញុំ» ឬ «ធ្វើឲ្យខ្ញុំមក» ឬ «បានរើសតាំងខ្ញុំឲ្យទៅ»។

ចាប់យក

ពាក្យថា «ចាប់យក» មានន័យថា យក ឬចាប់យកអ្នកណាម្នាក់ ឬអ្វីមួយដោយកម្លាំង។​ វាក៏អាចមានន័យផងដែរថា មានអំណាចលើ ឬគ្រប់គ្រងលើអ្នកណាម្នាក់។

  • នៅពេលក្រុងមួយត្រូវបានចាប់យកដោយកម្លាំងទ័ព ទាហានបានចាប់យកទ្រព្យសម្បត្តិមានតម្លៃរបស់មនុស្សដែលពួកគេបានយកឈ្នះ។
  • ពេលប្រើជាពាក្យប្រៀបធៀប ពណ៌នាពីមនុស្សដែល «ភ័យក្លាច»។ នេះមានន័យថា អ្នកនោះ «ហ៊ុំព័ទ្ធដោយការភ័យខ្លាច»។ វាអាចប្រែផងដែរថា «មានការភ័យខ្លាចមួយរំពេច»។
  • នៅក្នុងបរិបទនៃការបង្កើតកូនដោយឈឺចាប់នោះ គឺជា «ការភ័យ» របស់ស្រី្តម្នាក់ៗ អត្ថន័យនោះគឺការឈឺចាប់ ភ្លាមៗ និងមានអំណាចលើអ្នកនោះ។ ការនេះ អាចប្រែផងដែរថា «យកឈ្នះ» ឬ «មកដល់ភ្លាមៗ»។
  • ពាក្យនេះ អាចប្រែផងដែរថា «គ្រប់គ្រងលើ» ឬ «ចាប់យកភ្លាមៗ» ឬ «ចាប់យក»។
  • ឃ្លាថា «ចាប់យក និងគេងជាមួយនាង» អាចប្រែថា «បង្ខំខ្លួនឯងទៅគេងជាមួយនាង» ឬ «ធ្វើទារុណដល់នាង» ឬ «រំលោភលើនាង»។ សូមឲ្យប្រាកដថា ការប្រែនៅក្នុងបរិបទនេះ អាចទទួលយកបាន។

ចាស់ទុំ

ពួកចាស់ទុំជាមនុស្សដែលមានគំនិតចាស់ទុំខាងវិញ្ញាណដែលមានទំនួលខុសត្រូវដឹកនាំខាងវិញ្ញាណ ហើយខាងសាច់ឈាងនៅក្នុងចំណោមរាស្ដ្ររបស់ព្រះដែរ។

  • ពាក្យថា «ចាស់ទុំ» ធាតុពិតនៃពាក្យចាស់ទុំគឺជាមនុស្សចាស់ពីដើមឡើយ ដែលដោយសារតែអាយុ និងបទពិសោធន៍របស់ពួកគេមានប្រាជ្ញាច្រើនជាង។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ពួកអ្នកចាស់ទុំជួយដឹកនាំជនជាតិអ៊ីស្រាអែលក្នុងរឿងយុត្តិធម៌សង្គមនិងក្រឹត្យវិន័យរបស់លោកម៉ូសេ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ពួកអ្នកចាស់ទុំរបស់ជនជាតិយូដានៅតែបន្តធ្វើជាមេដឹកនាំនៅក្នុងសហគមន៍របស់ពួកគេ ហើយក៏ជាចៅក្រមសម្រាប់ប្រជាជនរបស់ពួកគេដែរ។
  • នៅក្នុងក្រុមជំនុំគ្រិស្តបរិសសម័យដើម ពួកចាស់ទុំគ្រិស្តបរិស័ទបានផ្ដល់ការដឹកនាំខាងវិញ្ញាណដល់ក្រុមអ្នកជឿ។
  • ពួកចាស់ទុំនៅក្នុងក្រុមជំនុំទាំងនេះ រួមបញ្ចូលទាំងបុរសវ័យក្មេងដែលមានភាពចាស់ទុំខាងវិញ្ញាណដែរ។
  • ពាក្យនេះ អាចត្រូវបានបកប្រែជា «មនុស្សចាស់» ឬ «បុរសដែលមានគំនិតចាស់ទុំខាងវិញ្ញាណដឹកនាំក្រុមជំនុំ»។

ចុះចូល ការចុះចូល

ពាក្យថា «ចុះចូល» ជាធម្មតាមានន័យថា គឺជាបន្ទាបខ្លួន ដើម្បីស្ថិតនៅក្រោមអំណាចនរណាម្នាក់ ឬក៏ស្ថិតនៅក្រោមអំណាចរបស់រដ្ឋាភិបាល។

  • ព្រះគម្ពីរបានបង្រៀនដល់អ្នកដែលមានជំនឿលើព្រះយេស៊ូថា ចុះចូលចំពោះព្រះ និងគ្រប់ទាំងច្បាប់ទាំងអស់។
  • សេចក្ដីបង្រៀនអំពី «ចុះចូលចំជាមួយអ្នកដទៃ» មានន័យថាព្រមបន្ទាបខ្លួនទទួលការកែតម្រូវ ហើយគិតផ្ដោតសំខាន់ទៅលើតម្រូវការរបស់អ្នកដទែជាជាងតម្រូវការរបស់ខ្លួនឯង។
  • «រស់នៅក្នុងការចុះចូលចំពោះនរណាម្នាក់» មានន័យថា ព្រមដាក់ខ្លួននៅក្រោមការគ្រប់គ្រងរបស់អ្វីមួយ ឬនរណាម្នាក់។

សេចក្ដីណែនាំនៃការបកប្រែ

  • ពាក្យ «ចុះចូល» អាចបកប្រែបានថា «ដាក់ឲ្យនៅក្រោមការគ្រប់គ្រង» ឬ «ដើរតាមការដឹកនាំ» ឬ «បន្ទាបខ្លួន និងគោរពតាម»។
  • ពាក្យ «ការចុះចូល» អាចបកប្រែបានថា «ការស្ដាប់បង្គាប់» ឬ «គោរពតាមច្បាប់»។
  • ឃ្លា «រស់នៅដោយការចុះចូល» អាចបកប្រែបានថា «ស្ដាប់បង្គាប់» ឬ «ចុះចូលជាមួយនឹងច្បាប់»។
  • ឃ្លា «ជាអ្នកចុះចូល» អាចបកប្រែបានថា «បន្ទាបខ្លួនក្នុងការចុះចូលនឹងសិទ្ធិអំណាច»។

ចុះចូល យល់ព្រម ចុះចូលចំពោះ

ពាក្យ «ចុះចូល» គឺសំដៅលើការស្ថិតនៅក្រោមអំណាចរបស់នរណាម្នាក់។ ពាក្យថា «យល់ព្រម» មានន័យថា «ការគោរព» ឬ «គោរពនូវសិទ្ធិអំណាច»។

  • ឃ្លាថា «ដាក់នៅក្រោមការចុះចូល» សំដៅទៅការដែលធ្វើឲ្យមនុស្សស្ថិតនៅក្រោមសិទ្ធិអំណាច ឬស្ថិតក្រោមច្បាប់របស់អ្នកដឹកនាំ។
  • «ចុះចូលនរណាម្នាក់ទៅចំពោះអ្វីមួយ» មានន័យថាធ្វើឲ្យមនុស្សម្នាក់នោះមានបទពិសោធអវិជ្ជមានអ្វីមួយ ដូចជាការទទួលទណ្ឌកម្ម។
  • ពេលខ្លះពាក្យ «ចុះចូល» ប្រើសម្រាប់សំដៅការផ្ដោតសំខាន់ទៅលើអ្វីមួយ ដូចជាក្នុង

«អ្នកនឹងក្លាយជាវត្ថុដែលគេចំអកមើលងាយ»។

  • ឃ្លា «ចុះចូលចំពោះ» មានន័យថា «មិនរឹងរូស» ឬ «ចុះចូលចំពោះ»។

ចៀម ចៀមឈ្មោល ចៀមញី

«ចៀម» គឺជាសត្វដែលមានមាឌមធ្យមដែលមានជើងបួន ហើយមានរោមជុំវិញខ្លួន។

  • គេហៅចៀមតូចជា «កូនចៀម»។
  • ជារឿយៗ ជនជាតិអ៊ីស្រាអែល​ប្រើសត្វ​ចៀមសម្រាប់ធ្វើជាយញ្ញបូជា ជាពិសេសចៀមឈ្មោល និងចៀមស្ទាវ។
  • មនុស្សបរិភោគសាច់ចៀម និងយករោមរបស់វាធើ្វជាសម្លៀកបំពាក់ និងវត្ថុផ្សេងៗទៀត។
  • បុគ្គលិកលក្ខណៈរបស់សត្វចៀមមានភាពជឿទុកចិត្ត ភាពទន់ខ្សោយ និងមានភាពភ័យខ្លាច។ ពួកវាងាយនឹងដើរវង្វេងផ្លូវ។ ពួកវាត្រូវការអ្នកឃ្វាលនាំផ្លូវ ការពារ និងផ្តល់អាហារ ទឹក និងជម្រក។
  • នៅក្នុងបទគម្ពីរ មនុស្សត្រូវបានគេប្រៀបប្រដូចនឹងសត្វចៀម ដែលមានព្រះជាអ្នកគង្វាលរបស់ពួកគេ។

ចេរូប៊ីន

ពាក្យ​ថា «ចេរូប» ឯកវចនៈ ជាទម្រង់ពហុវចនៈវិញ គេប្រើ «ចេរូប៊ីន» សំដៅទៅលើសត្វដែលមានជីវិតនៅលើឋានសួគ៌ ដែលព្រះបានបង្កើត។ ព្រះគម្ពីប្រាប់ពីសណ្ឋានរបស់ ចេរ៉ូប៊ីមនេះ​ មានអណ្ដាតភ្លើង និងស្លាបជាច្រើន។

  • ចេរូប៊ីមបង្ហាញពីភាពរុងរឿង​ និងអំណាចរបស់ព្រះ ហើយមើលទៅដូចជាអ្នកដែលការពារអ្វីៗដែលបរិសុទ្ធផងដែរ។
  • ក្រោយពីលោកអដាំ និងនាងអេវ៉ាបានធ្វើបាប ព្រះជាម្ចាស់បានដាក់ចេរូប៊ីម នៅពីខាងកើតសួនអេដែន​ និងដាវជាអណ្តាតភ្លើង ដើម្បីមិនឲ្យមនុស្សអាចចូលទៅដល់ដើមជីវិតបាន។
  • ព្រះជាម្ចាស់បានបង្គាប់ឲ្យអ៊ីស្រាអែលឆ្លាក់ចេរូប៊ីមពីរដាក់ទល់គ្នា​ ដោយដាក់ទល់គ្នា គ្រប់ពីលើតង្វាយលោះបាបនៃ ហិបនៃសម្ពន្ធមេត្រី។
  • ព្រះះអង្គក៏បានឲ្យគេត្បាញរូបចេរូប៊ីមនេះដាក់លើវាំងនននៃព្រះពន្លាផងដែរ។
  • នៅក្នុងបទគម្ពីរខ្លះ​ សត្វមានជីវិតនេះត្រូវបានពណ៌នា ដូចជាសត្វដែលមានមុខបួន​ មនុស្ស តោ គោ ឬឥន្ត្រី។
  • ចេរូប៊ីមនេះជួនកាលគិតថាជាទេវតាមួយប្រភេទ​ តែព្រះគម្ពីមិនបានបញ្ចាក់ន័យច្បាស់លាស់ទេ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ចេរូប៊ីម» អាចប្រែថា​ «សត្វមានជីវិតដែលមានស្លាបបួន» ឬ «មានស្លាបបួនការពារ» ឬ «ស្លាបនៃការការពារខាងវិញ្ញាណ» ឬ «ស្លាបបរិសុទ្ធការពារ»។
  • «ចេរូប» មួយអាចប្រែជាឯកវចនៈមកពី ចេរូប៊ីមជាពហុវចនៈ ដូចនៅក្នុង «សត្វដែលមានស្លាប»​ ឬ «សត្វដែលមានស្លាបខាងវិញ្ញាណ ដើម្បីការពារ» ​ជាដើម។
  • «សូមឲ្យប្រាកដថា ការប្រែពាក្យនេះឲ្យមានន័យខុសពី «ទេវតា» ទូទៅ។
  • ហើយក៏ត្រូវពិចារណាផងដែរនូវអត្ថន័យនៃការបកប្រែពាក្យនេះ ឬ សរសេរនៅក្នុងការបកប្រែព្រះគម្ពីរនៅក្នុងភាសាតាមតំបន់ ឬភាសាជាតិ។

ចោទប្រកាន់ ការចោទប្រកាន់ អ្នកចោទប្រកាន់

ពាក្យថា «ចោទប្រកាន់» និង «ការចោទប្រកាន់» សំដៅដល់ការបន្ទោសនរណាម្នាក់ដែលបានធ្វើខុស។ បុគ្គលដែលចោទប្រកាន់អ្នកដទៃគឺជា «អ្នកចោទប្រកាន់»។

  • ការចោទប្រកាន់មិនពិតគឺនៅពេលការចោទប្រឆាំងនឹងនរណាម្នាក់មិនពិត ដូចនៅពេលដែលព្រះយេស៊ូត្រូវបានគេចោទដោយមិនពិតថាបានធ្វើខុសពីសំណាក់ពួកមេដឹកនាំសាសន៍យូដា។
  • ក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី កណ្ឌវិវរណៈបានហៅសាតាំងថា «អ្នកចោទប្រកាន់»។

ចោទប្រកាន់ អ្នកចោទប្រកាន់

ចោទប្រកាន់ មានន័យថា និយាយអវិជ្ជមានដែលជាការនិយាយបង្ខូចកេរ្ដិ៍ឈ្មោះអ្នកដទៃ។

  • ចោទប្រកាន់អាចជាការរាយការណ៍ពីការពិត ឬមិនពិត ប៉ុន្ដែ ឥទ្ធិពលរបស់វាគឺធ្វើឲ្យអ្នកផ្សេងគិតអវិជ្ជមានពីមនុស្សដែលគេចោទប្រកាន់នោះ។
  • ពាក្យផ្សេងដែលប្រែជំនួសឲ្យពាក្យ «ចោទប្រកាន់» គឺៈ «និយាយប្រឆាំង» ឬ «និយាយការអាក្រក់» ឬ «និយាយបង្ខូចកេរ្ដិ៍ឈ្មោះ»។
  • អ្នកចោទប្រកាន់ក៏ត្រូវបានគេហៅថាជា «អ្នកផ្ដល់ព័ត៌មាន» ឬ «មនុស្សរអេចរអូច» ផងដែរ។

ចោរ ចោរលួច ចោរប្លន់

ពាក្យថា «ចោរ» ឬ «ចោរលួច» គឺសំដៅទៅលើមនុស្សទូទៅដែលលួចលុយ ឬរបស់ទ្រព្យអ្នកដទៃ។ ពាក្យថា «ចោរប្លន់» គឺជាធម្មតាសំដៅទៅលើចោរដែលប្រើប្រាស់ហិង្សារលើជនរងគ្រោះដែលត្រូវវាលួចរបស់នោះ។

  • ព្រះយេស៊ូបានមានបន្ទូលជាប្រស្នាអំពីបុរសសាសន៍សាម៉ារីម្នាក់ដែលបានជួយថែរក្សាដល់បុរសម្នាក់ដែលត្រូវបានចោរប្លន់តាមផ្លូវ។ ចោរនោះបានវាយគាត់ឲ្យមានរបួសមុនដែលយកលុយ និងសំលៀកបំពាក់គាត់ទៅ។
  • ចោរលួច និងចោរប្លន់ ទាំង២នេះ គឺមកដើម្បីនឹងលួចនៅពេលដែលមនុស្សមិនបានប្រុងប្រយ័ត្ន ឬគិតថា គ្មានចោរ។ ជាធម្មតា ពួកគេតែងតែធ្វើសកម្មភាពនៅពេលងងឹតគឺដើម្បីលាក់បាំងចំពោះអ្វីដែលគេបានធ្វើ។
  • នៅក្នុងន័យប្រៀបធៀប ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីបានពណ៌នាពីសាតាំងថា ជាចោរដែលមកគឺដើម្បី​លួច​ប្លន់ ​សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ។ នេះមានន័យថា ផែនការសាតាំងគឺព្យាយាមក្នុងការនាំមនុស្សឲ្យឈប់ស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយវាព្យាយាមលួចផែនការណ៍ដ៏ល្អរបស់ព្រះសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ។
  • ព្រះយេស៊ូបានប្រៀបធៀប ការយាងមកវិញយ៉ាងលឿនមួយរំពេចរបស់ព្រះអង្គ ទៅនឹងការមកលួចយ៉ាងមួយរំពេចរបស់ចោរ។ ការដែលចោរមកលួចនៅពេលដែលមនុស្សមិនបានរំពឹងទុក នោះព្រះយេស៊ូក៏នឹងយាងមកវិញបែបយ៉ាងនោះដែរ។

ចៅក្រម

ចៅក្រមគឺជាអ្នកដែលសម្រេចថាត្រូវ ឬខុស នៅពេលដែលមានជម្លោះរវាងមនុស្ស និងមនុស្ស ជាទូទៅជាមនុស្សដែលទាក់ទងទៅនឹងច្បាប់។

  • ក្នុងព្រះគម្ពីរ ព្រះជាម្ចាស់គឺតែងតែជាអ្នកកាត់ក្តី ពីព្រោះទ្រង់គឺជាចៅក្រមដ៏ល្អឥតខ្ចោះដែលជាអ្នកសម្រេចចុងក្រោយអំពីអ្វីដែលត្រូវ ឬអ្វីដែលខុស។
  • បន្ទាប់ពីប្រជារាស្ត្រអ៊ីស្រាអែលបានចូលទៅទឹកដីកាណាន ហើយមុនពេលដែលពួកគេមានស្តេចសម្រាប់គ្រប់គ្រង ព្រះជាម្ចាស់បានតែងតាំងអ្នកដឹកនាំដែលហៅថា «អ្នកកាត់ក្តី» ដើម្បីដឹកនាំក្នុងគ្រាដែលមានសេចក្តីលំបាក។ ម្តងម្កាល់ អ្នកដឹកនាំទាំងនោះគឺជាទាហានដែលបានជួយសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែល និងជាអ្នកវាយសត្រូវរបស់ពួកគេ។
  • ពាក្យថា «ចៅក្រម» អាចហៅបានថា «អ្នកសម្រេចចិត្ត» ឬ «អ្នកដឹកនាំ» ឬ «អ្នករំដោះ» ឬ «អ្នកគ្រប់គ្រង» យោងទៅតាមបរិបទនីមួយៗ។

ចៅក្រម អ្នកកាត់ក្តី

ចៅក្រមគឺជាអ្នកដែលត្រូវបានតែងតាំងដោយច្បាប់សម្រាប់កាត់ក្តីទៅតាមច្បាប់កំណត់។

  • នៅសម័យកាលព្រះគម្ពីរ ចៅក្រមក៏ដោះស្រាយជម្លោះរវាងមនុស្ស និងមនុស្សផងដែរ។
  • អាស្រ័យលើបរិបទនៃការប្រើ ដើម្បីបកប្រែពាក្យនេះអាចរួមបញ្ចូលទាំង «ចៅក្រមដែលកំពុងកាន់អំណាច» ឬ «មន្រ្តីច្បាប់» ឬ «មេដឹកនាំទីក្រុង»។

ច្បាប់ ក្រឹត្យវិន័យ​ គោលការណ៍

«ក្រឹត្យវិន័យ» គឺជាច្បាប់ដែលជាធម្មតាត្រូវបានសរសេរឡើងហើយបានដាក់ឲ្យអនុវត្តតាមដោយអ្នកមានអំណាច។ «គោលការណ៍» គឺជាសេចក្តីណែនាំសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត និងអាកប្បកិរិយា។

  • ទាំង «ក្រឹត្យវិន័យ» និង «គោលការណ៍» អាចសំដៅទៅលើច្បាប់ទូទៅ ឬជំនឿដែលណែនាំឥរិយាបថរបស់មនុស្ស។
  • អត្ថន័យនៃ «ក្រឹត្យវិន័យ» នេះគឺខុសគ្នាពីអត្ថន័យនៅក្នុងពាក្យ «ច្បាប់របស់លោកម៉ូសេ» ដែលវាសំដៅទៅលើបញ្ជា និងការណែនាំដែលព្រះបានប្រទានដល់ជនជាតិអ៊ីស្រាអែល។
  • នៅពេលដែលនិយាយសំដៅលើច្បាប់ទូទៅ «ក្រឹត្យវិន័យ» អាចត្រូវបានបកប្រែជា «គោលការណ៍» ឬ «ច្បាប់ទូទៅ»។

ច្រកចូល ក្របទ្វា

ពាក្យថា «ច្រកចូល» គឺសំដៅទៅលើផ្នែកខាងក្រោមនៃទ្វារចូល ឬផ្នែកមួយនៃផ្ទះដែលខាងក្នុងទ្វារ។

  • ពេលខ្លះ ច្រកចូលគឺជាបន្ទះឈើ ឬថ្ម ដែលនៅផ្នែកខាងក្រោមទ្វារ ដែលយើងត្រូវតែដើរកន្លងពីលើដើម្បីឲ្យអាចចូលទៅក្នុងផ្ទះបាន។
  • ទាំងទ្វាររបង និងទ្វារចូលទៅក្នុងត្រសាល ក៏អាចមានក្របដែរ។
  • ពាក្យនេះ ត្រូវតែបកប្រែឲ្យបានច្បាស់នៅក្នុងភាសានីមួយៗ ដែលសំដៅទៅកន្លែងនៅមាត់ទ្វារចូលនៅផ្នែកខាងក្រោមនៃទ្វារដែលយើងត្រូវដើរកន្លងពីលើ យើងហៅថាជាក្របទ្វារ។
  • ប្រសិនបើ គ្មានពាក្យសម្រាប់នេះទេ «ក្របទ្វារ» អាចត្រូវបានបកប្រែជា «ទ្វារ» ឬ «បើកចំហ» ឬ «ផ្លូវចូល» អាស្រ័យលើបរិបទ។

ច្រូត អ្នកច្រូត

ពាក្យថា «ច្រូត» មានន័យថា ច្រូតកាត់ដំណាំ ដូចជា ស្រូវ។ «អ្នកច្រូត» គឺជាមនុស្សដែលច្រូតស្រូវ។

  • ជាទូទៅអ្នកច្រូតស្រូវគឺច្រូតដោយប្រើដៃ លើកដើមវាឡើង ឬកាត់ដើមនោះជាមួយឧបករណ៍ដែលមុត។
  • គំនិតនៃការច្រូតចម្រូតនេះ ជាទូទៅត្រូវបានប្រើជារូបភាពប្រៀបធៀប ដើម្បីសំដៅទៅលើអ្នកដែលប្រកាសដំណឹងល្អអំពីព្រះយេស៊ូទៅដល់មនុស្ស ហើយនាំពួកគេមកឯគ្រួសាររបស់ព្រះ។
  • ពាក្យនេះក៏អាចប្រើផងដែរ ដើម្បីប្រៀបធៀប សំដៅទៅលើលទ្ធផលដែលបានមកដោយសារការប្រព្រឹត្តរបស់មនុស្ស ដូចដែលគេនិយាយថា «មនុស្សនឹងច្រូតតាមអ្វីដែលគេបានព្រោះ»។
  • របៀបផ្សេងទៀតក្នុងបកប្រែ «ច្រូត» ឬ «អ្នកច្រូត» អាចរួម​បញ្ចូល «ច្រូត» និង «អ្នកច្រូត» (ឬ អ្នកដែលច្រូត) (សូមមើលតំណភ្ជាប់ទៅ «ច្រូត» នៅក្នុងទំព័រការណែនាំសម្រាប់ការបកប្រែជាច្រើនទៀត)។

ឆ្កែចចក ហ្វូងចចក ឆ្កែព្រៃ

ឆ្កែចចកគឺជាសត្វដែលស៊ីសាច់ជាអារហារវាស្រដៀងនឹងឆ្កែព្រៃដែរ។

  • សត្វចចក ជាទូទៅវាប្រមាញ់អាហារជាក្រុម ហើយវាឈ្លបចាប់សត្វព្រៃដោយលក្ខណៈឆ្លាតវ៉ៃនិងពួនលាក់ខ្លួន។
  • នៅក្នុងព្រះគម្ពីរពាក្យថា «ហ្វូងឆ្កែចចក» ត្រូវបានប្រើក្នុងន័យធៀបសំដៅទៅលើគ្រូក្លែងក្លាយ ឬព្យាការីក្លែងក្លាយដែលមកបំផ្លាញក្រុមជំនុំ ហៅថាចៀម។ សេចក្ដីបង្រៀនខុសឆ្គងបណ្ដាលឲ្យក្រុមជំនុំជឿខុស និងនាំមកនូវគ្រោះថ្នាក់ដល់ក្រុមជំនុំ។
  • ការប្រៀបធៀបនេះ ផ្អែកទៅលើសេចក្តីពិតដែលសត្វចៀមងាយនឹងរងគ្រោះ និងវាយប្រហារដោយឆ្កែចចកព្រោះពួកគេទន់ខ្សោយ និងមិនអាចការពារខ្លួនឯងបាន។

ឆ្នោត ចាប់ឆ្នោត

«ឆ្នោត» គឺជាវត្ថុសម្គាល់ដែលត្រូវបានជ្រើសរើសចេញពីវត្ថុស្រដៀងគ្នាផ្សេងទៀតដែលជាវិធីមួយដើម្បីសម្រេចអ្វីមួយ។ «ការចាប់ឆ្នោត» សំដៅទៅលើការចោលវត្ថុដែលបានសម្គាល់លើដី ឬផ្ទៃផ្សេងទៀត។

  • ជាធម្មតាឆ្នោតត្រូវបានធ្វើឡើងពីដុំថ្មតូច ឬពីអំបែងឆ្នាំង ឬក្អមដី។
  • វប្បធម៌ខ្លះ «ចាប់» ឬ «បោះ» ឆ្នោតដោយប្រើចំបើង។ មានម្នាក់ជាអ្នកកាន់ចំបើង ដូច្នេះ គ្មានអ្នកណាម្នាក់អាចមើលឃើញថា ចំបើងនោះមានប្រវែងប៉ុណ្ណានោះទេ។ មនុស្សម្នាក់ៗទាញចេញចំបើង ហើយអ្នកដែលរើសចំបើងដែលវែងបំផុត (ឬខ្លីបំផុត) គឺអ្នកនោះជាអ្នកដែលត្រូវបានជ្រើសរើស។
  • ការអនុវត្តចាប់ឆ្នោតត្រូវបានជនជាតិអ៊ីស្រាអែលអនុវត្តឡើង ដើម្បីចង់ដឹងថា ព្រះជាម្ចាស់ចង់ឲ្យពួកគេធ្វើអ្វី។
  • នៅក្នុងសម័យបូជាចារ្យសាការី និង នាងអេលីសាបេត គេបានអនុវត្តការចាប់ឆ្នោត ដើម្បីឲ្យបានដឹងថា បូជាចារ្យណាជាអ្នកចូលធ្វើការនៅក្នុងព្រះវិហារនៅក្នុងពេលវេលាជាក់លាក់ណាមួយ។
  • ពួកទាហ៊ានដែលឆ្កាងព្រះយេស៊ូ បានធ្វើការចាប់ឆ្នោត ដើម្បីដឹងថា អ្នកណាជាដែលអាចទទួលបានព្រះពស្តរបស់ព្រះអង្គ។
  • ឃ្លាថា «ការចាប់ឆ្នោត» អាចត្រូវបានបកប្រែ «ការបោះឆ្នោត» ឬ «ការចាប់ឆ្នោត» ឬ «ការបង្វិលឆ្នោត»។ ត្រូវប្រាកដថា ការបកប្រែពាក្យ «បោះ» មិនមែនមានន័យថា ត្រូវបានគេបោះចោលឆ្ងាយនោះឡើយ។
  • អាស្រ័យលើបរិបទពាក្យថា «ឆ្នោត» ក៏អាចត្រូវបានបកប្រែថា «ដុំថ្មសម្គាល់» ឬ «ដុំថ្ម» ឬ «ឈើ» ឬ «ចំបើង»។
  • ប្រសិនបើ ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយ «ឆ្នោត» ការនេះអាចត្រូវបានបកប្រែថា «ដោយចាប់ឆ្នោត (ឬបោះឆ្នោត)»។

ជង្ហុក​ធំ

ពាក្យថា «ជង្ហុក​ធំ»សំដៅទៅលើរន្ធជ្រៅឬរណ្តៅដែលគ្មានបាត។

  • នៅក្នុងព្រះគម្ពីរ «ជង្ហុក​ធំ» ជាកន្លែងដាក់ទណ្ឌកម្ម។
  • ឧទាហរណ៍ ពេលព្រះយេស៊ូបញ្ជាពួកវិញ្ញាណអាក្រក់ឲ្យចេញពីបុរសម្នាក់ នោះពួកវាអង្វរទ្រង់កុំឲ្យបង្គាប់ពួកវាឲ្យចុះទៅក្នុងជង្ហុក​ធំឡើយ។
  • ពាក្យថា «ជង្ហុក​ធំ» អាចត្រូវបានបកប្រែថា «រណ្តៅគ្មានបាត» ឬ «អន្លង់ដ៏ជ្រៅ»។
  • ពាក្យនេះគួរតែត្រូវបានបកប្រែខុសគ្នាពីពាក្យថា «ស្ថានឃុំព្រលឹងមនុស្សស្លាប់» ឬ «ស្ថាននរក»។

ជញ្ជឹងគិត

ពាក្យថា «ជញ្ជឹងគិត» មានន័យថាចំណាយពេលគិតអំពីអ្វីមួយដោយប្រុងប្រយ័ត្ន និងយ៉ាងជ្រាលជ្រៅ។

  • ពាក្យនេះប្រើច្រើនក្នុងព្រះគម្ពីរ ដើម្បីសំដៅទៅលើការគិតអំពីព្រះនិងសេចក្ដីបង្រៀនរបស់ព្រះអង្គ។
  • ទំនុកតម្កើង ជំពូក ១ ចែងថា មនុស្សដែលរំពឹងគិតពីក្រឹត្យវិន័យរបស់ព្រះអម្ចាស់ «ទាំងយប់ទាំងថ្ងៃ» នឹងទទួលបានព្រះពរយ៉ាងខ្លាំងមកពីព្រះ។

សេចក្តីណែនាំនៃការបកប្រែ

  • «រំពឹងគិត» អាចត្រូវបកប្រែថា «គិតឲ្យបានវែងឆ្ងាយ» ឬ «គិតឲ្យជ្រៅជ្រះ ល្អិតល្អន់» ឬ «គិតឲ្យបានញឹកញាប់»។
  • ជានាមគឺ «ជញ្ជឹងគិត» ហើយអាចត្រូវបានបកប្រែថា «គំនិតជ្រៅ» ។ ឃ្លាមួយដូចជា «ការធ្វើជញ្ជឹងក្នុងដួងចិត្តខ្ញុំ» អាចត្រូវបានបកប្រែថា «អ្វីដែលខ្ញុំគិតយ៉ាងជ្រៅ» ឬ «អ្វីដែលខ្ញុំគិតជាញឹកញាប់»។

ជនបរទេស សាសន៍ដទៃ មនុស្សដទៃ

ំពាក្យថា «ជនបរទេស» សំដៅលើមនុស្សម្នាក់រស់នៅក្នុងប្រទេសមួយ ដែលមិនមែនជាប្រទេសរបស់ខ្លួន។ ឈ្មោះផ្សេងទៀតរបស់មនុស្សសាសន៍ដទៃគឺ «មនុស្សដទៃ»​។

  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ពាក្យនេះ ភាគច្រើនសំដៅលើនរណាម្នាក់ដែលមកពីក្រុមមនុស្សផ្សេង ជាមនុស្សដែលរស់នៅក្នុងចំណោមអ្នកស្រុកនោះ។
  • មនុស្សសាសន៍ដទៃក៏អាចជាមនុស្សម្នាក់ដែលមានភាសា និងវប្បធម៌ខុសពីអ្នក។
  • ឧទាហណ៍ នៅពេលនាងណាអូមី និងគ្រួសាររបស់នាងផ្លាស់ទៅស្រុកម៉ូអាប់ ពួកគេគឺជាសាសន៍ដទៃនៅទីនោះ។ នៅក្រោយពេលដែលនាងណាអូមី និងនាងរស់ជាកូនប្រសារបានផ្លាស់ប្ដូរទៅអ៊ីស្រាអែលវិញ គេបានហៅនាងរស់ថាជា «មនុស្សសាសន៍ដទៃ» ពីព្រោះនាងមិនបានកើតនៅអ៊ីស្រាអែលទេ។
  • សាវកប៉ូលប្រាប់ក្រុមជំនុំនៅក្រុងអេភេសូរថា មុនពេលពួកគេបានស្គាល់ព្រះគ្រិស្ត ពួកគេគឺជា «សាសន៍ដទៃ» នៃសេចក្ដីសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។
  • ពេលខ្លះ «​ជនបរទេស» អាចប្រែថា «មនុស្សចម្លែក» ប៉ុន្តែ មិនបានសំដៅតែលើនរណាម្នាក់ដែលមិនស្គាល់ច្បាស់ ឬមិនស្គាល់នោះទេ។

ជំនាន់

ពាក្យថាជំនាន់ សំដៅទៅលើក្រុមមនុស្សដែលបានកើតនៅក្នុងអំឡុងពេលដូចគ្នា។

  • ពាក្យជំនាន់អាចសំដៅទៅលើរយៈពេល។ នៅសម័យព្រះគម្ពីរ មួយជំនាន់អាចមានរយៈពេល៤០ឆ្នាំ។
  • ឪពុកម្តាយ និង កូនៗគឺជាជំនាន់២ ផ្សេងគ្នា។
  • នៅក្នុងព្រះគម្ពីរ ពាក្យថា «ជំនាន់» ត្រូវបានប្រើក្នុងន័យប្រៀបធៀបសំដៅទូទៅទៅកាន់មនុស្សដែលលក្ខណៈដូចគ្នា។

សេចក្តីណែនាំនៃការបកប្រែ

  • ឃ្លាថា «ជំនាន់នេះ» ឬ «មនុស្សជំនាន់នេះ» អាចបកប្រែថា «មនុស្សដែលរស់នៅសព្វថ្ងៃ» ឬ «ក្រុមមនុស្សនេះ»។
  • «ជំនាន់នេះអាក្រក់ណាស់» អាចបកប្រែថា «មនុស្សដែលរស់នៅក្នុងជំនាន់នេះអាក្រក់ណាស់»។
  • ឃា្លថា «ពីជំនាន់មួយទៅជំនាន់មួយ» ឬ​ «ពីមួយជំនាន់ទៅមួយជំនាន់ទៀត» អាចមានន័យថា «មនុស្សដែលរស់នៅសព្វថ្ងៃ ហើយនិងកូនចៅគេដែរ» ឬ «មនុស្សតាមសម័យកាល» ឬ «មនុស្សក្នុងសម័យនេះហើយនិងពេលអនាគត» ឬ «មនុស្ស និងកូនចៅជំនាន់ក្រោយ»។
  • «មនុស្សជំនាន់មួយដែលកើតមក នឹងបម្រើព្រះអង្គ ពួកគេនឹងប្រាប់កូនចៅជំនាន់ក្រោយអំពី ព្រះជាម្ចាស់» អាចមានន័យថា «មនុស្សជាច្រើននៅពេលអនាគតនឹងបម្រើព្រះជាម្ចាស់ ហើយនឹងប្រាប់កូនចៅរបស់ពួកគេអំពីព្រះអង្គ។

ជំពប់

ពាក្យ «ជំពប់» មានន័យថា «ស្ទើរតែដួល» នៅពេលដែលកំពុងដើរ ឬកំពុងរត់។ ជាទូទៅពាក្យនេះគឺសំដៅទៅការជំពប់ទៅលើអ្វីមួយ។

  • ប្រៀបធៀបពាក្យ «ធ្វើឲ្យជំពប់» មានន័យថា «ធ្វើបាប» ឬ«ស្ទាក់ស្ទើរ» ក្នុងជំនឿ។
  • ពាក្យនេះ​ អាចសំដៅទៅលើការធ្លាក់ចុះ ឬការសម្ដែងភាពទន់ជ្រាយនៅពេលមានជម្លោះ ឬមានការបៀតបៀន ឬទណ្ឌកម្ម។

សេចក្ដីណែនាំក្នុងការបកប្រែ

  • បរិបទនៃពាក្យ «ជំពប់» មានន័យថា ខាងរាងកាយគឺជាន់លើអ្វីមួយ។ យើងក៏អាចប្រែពាក្យជាមួយពាក្យដែលមានន័យថា «ស្ទើរដួល» ឬ «ជំពប់លើ»។
  • ន័យត្រង់នៃពាក្យនេះ អាចប្រើបានក្នុងបរិបទប្រៀបធៀប ​ប្រសិនបើ វាទាក់ទងទៅនឹងន័យត្រឹមត្រូវនៅក្នុងបរិបទ។
  • ប្រសិនបើ ប្រើពាក្យនេះក្នុងន័យប្រៀបធៀប ដូច្នេះបើប្រែតាមន័យត្រង់ អាចនឹងគ្មានន័យនៅក្នុងភាសាតាមតំបន់ «ជំពប់» មិនអាចបកប្រែថា «បាប» ឬ «ស្ទាក់ស្ទើរ» ឬ «អស់ជំនឿ» ឬ «បែរជាទន់ខ្សោយ» អាស្រ័យទៅលើ «បាប»។

ជម្រកភ័យ ទីជម្រក

ពាក្យថា «ជម្រកភ័យ» សំដៅលើទីកន្លែង ឬកន្លែងសុវត្តិភាព ​និងការការពារ។ «ទីជម្រក» សំដៅលើ គ្រោងសាងខាងសាច់ឈាមដែលការពារពីអាកាសធាតុ​ ឬភាពគ្រោះថ្នាក់។

  • នៅក្នុងព្រះគម្ពីរ ជាញឹកញាប់ព្រះអង្គចង់មានបន្ទូលទាក់ទងនឹង ជម្រកភ័យ ជាកន្លែងដែលប្រជារាស្រ្តព្រះអង្គមានសុវត្ថិភាព បានទទួលការការពារ និងការថែរក្សា។
  • ពាក្យថា «ក្រុងជម្រក» នៅក្នុងសម្ពន្ធមេត្រីចាស់ សំដៅលើក្រុងជាក់លាក់មួយចំនួន ជាទីកន្លែងសម្រាប់អ្នកដែលសម្លាប់អ្នកណាម្នាក់ អាចរត់ទៅទីនោះ ដើម្បីទទួលការការពារ ពីអ្នកដែលចង់វាយសងសឹកដល់ពួកគេ។
  • ពាក្យថា «ទីជម្រក» ជាញឹកញាប់ប្រើសម្រាប់គ្រោងសាងខាងសាច់ឈាម ដូចជា សង់អគារ ឬសង់ដំបូល ដែលអាចផ្តល់ការការពារដល់មនុស្ស ឬសត្វ។
  • ពេលខ្លះ «ទីជម្រក» មានន័យថា «ការការពារ» នៅពេលលោកឡុតមានប្រសាសន៍ថា ភ្ញៀវរបស់គាត់ស្ថិតនៅ «ក្រោមទីជម្រក» នៃដំបូលផ្ទះរបស់គាត់។ ដែលគាត់មានប្រសាសន៍បែបនោះ ដើម្បីឲ្យពួកគេមានសុវត្ថិភាព ព្រោះពួកគេនៅក្នុងផ្ទះរបស់គាត់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ជម្រកភ័យ» អាចប្រែថា «កន្លែងសុវត្ថិភាព» ឬ «កន្លែងការពារ»។
  • អាស្រ័យលើបរិបទ ពាក្យ «ទីជម្រក» អាចប្រែបានផងដែរថា «អ្វីមួយដែលការពារ» ឬ «ការការពារ» ឬ «កន្លែងការពារ»។
  • ប្រសិនបើ សំដៅលើគ្រោងសាងខាងសាច់ឈាមវិញ «ទីជម្រក» អាចប្រែផងដែរថា «អគារការពារ»។
  • ឃ្លាថា «នៅក្នុងទីជម្រងសុវត្ថិភាព» អាចប្រែថា​ «នៅក្នុងកន្លែងសុវត្ថិភាព» ឬ​ «នៅក្នុងកន្លែងដែលនឹងមានការការពារ»។
  • «ស្វែករកទីជម្រក» ឬ «ទីជ្រកកោន» ឬ «ទីពឹងជ្រក» អាចប្រែថា «ស្វែងរកទីកន្លែងសុវត្ថិភាព» ឬ «ការដាក់ខ្លួនឯងទៅក្នុងកន្លែងដែលមានការការពារ»។

ជម្លោះ

ពាក្យ «ជម្លោះ» គឺសំដៅទៅការប៉ះទង្កិចគ្នារវាងរូបកាយ ឬ អារម្មណ៍របស់មនុស្ស។

  • មនុស្សដែលបង្កជម្លោះតែងតែធ្វើឲ្យមានការខ្វែងគំនិតគ្នា និងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ឈឺចាប់។
  • ពេលខ្លះ ជម្លោះអាចបង្កប់អារម្មណ៍ខឹងនៅក្នុងនោះដូចជា កំហឹង ឬក៏ភាពជូរល្វីងនៅក្នុងនោះ។
  • វិធីផ្សេងទៀតដែលប្រែពាក្យនេះបានមានដូចជាពាក្យ «ការខ្វែងគំនិតគ្នា» ឬ «ជម្លោះ» ឬ «ការប៉ះទង្គិចគ្នា»។

ជំរុញ

ពាក្យ «ជំរុញ» ក្នុងន័យត្រង់មានន័យថា ធ្វើឲ្យរើសអ្វីមួយចេញដោយការប្រើកម្លាំងខាងរូបកាយ។ ក៏មានន័យប្រៀបធៀបមួយចំនួនរបស់ពាក្យនេះដែរ។

  • ពាក្យថា «ច្រានចោល» អាចមានន័យថា «បដិសេធ» ឬ «បដិសេធមិនជួយ»។
  • «រុញទំលាក់» អាចមានន័យថា «សង្កត់សង្កិន» ឬ «បៀតបៀន» ឬ «ការបរាជ័យ»។ វាក៏អាចមានន័យថា អ្នកណាម្នាក់ត្រូវបានរុញផ្ទប់ទៅនឹងដីផងដែរ។
  • «ជំរុញនរណាម្នាក់ឲ្យចេញ» មានន័យថា «កម្ចាត់ចោល» ឬ «ចាត់អ្នកនោះឲ្យចេញទៅ»។
  • ឃ្លា «ជំរុញទៅមុខ» មានន័យថា បន្តព្យាយាម ឬ បន្តធ្វើអ្វីដោយមិនបានគិតថាវាត្រឹមត្រូវ​ឬមានសុវត្ថិភាពនោះទេ។

ជំរឿន

ពាក្យថា «ជំរឿន» សំដៅលើ ការរាប់ចំនួនមនុស្សជាផ្លូវការ នៅក្នុងប្រទេស ឬនៅក្នុងអាណាចក្រ។

  • ក្នុងព្រះគម្ពីសម្ពន្ធមេត្រីចាស់បានកត់ត្រា ពេលខុសគ្នា នៅពេលដែលព្រះជាម្ចាស់បានបញ្ជាជំរឿនប្រជាជនអ៊ីស្រអែល ដូចជា មុនពេលដែលពួកគេបានចេញពីស្រុកអេស៊ីប និងពីមុនចូលទៅក្នុងកាណាន។
  • ជាញឹកញាប់ គោលបំណងនៃការជំរឿនប្រជាជន គឺដើម្បីឲ្យដឹងថា តើមានមនុស្សប៉ុន្មាននាក់ ដែលត្រូវបង់ពន្ធ។
  • ឧទាហរណ៍ ពេលមួយនៅក្នុងព្រះគម្ពីនិក្ខមនំ ប្រជាជនអ៊ីស្រអែលត្រូវបានរាប់ ដើម្បីឲ្យគ្រប់គ្នាត្រូវ បង់ថ្លៃ សម្រាប់ថែរក្សាព្រះវិហារ។
  • នៅពេលព្រះយេស៊ូនៅតូច រដ្ឋាភិបាលរ៉ូមបានជំរឿនមនុស្សទាំអស់ក្នុងអាណាចក្រ ដើម្បីឲ្យពួកគេបង់ពន្ធ។

សេចក្តីណែនាំនៃការបកប្រែ

  • អាចប្រែពាក្យនេះបានផងដែរពីការជំរឿនដោយ «រាប់ឈ្មោះ» ឬ «ធ្វើបញ្ជីឈ្មោះ» ឬ «ការចុះឈ្មោះ»។
  • ឃ្លាថា «ធ្វើជំរឿន» អាចប្រែថា «ចុះឈ្មោះរបស់មនុស្ស» ឬ «ចុះឈ្មោះ» ឬ «សរសេរឈ្មោះរបស់មនុស្ស»។

ជាតិសាសន៍

ជាតិសាសន៍គឺជាក្រុមមនុស្សមួយក្រុមដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលណាមួយ។ មនុស្សនៃសញ្ជាត្តិមួយគឺត្រូវមានពូជពង្ស និងជាជនជាតិតែមួយ។

  • ពាក្យថា «ជាតិសាសន៍» តែងតែរាប់បញ្ជូលនូវគំនិតចក្ខុវិស័យនៃទំនៀមទំលាប់ និងស្ថិតនៅក្រោមដែនកំណត់នៃទឺកដីរួម។
  • នៅក្នុងព្រះគម្ពីរ «ជាតិសាសន៍» អាចមានន័យថាជាប្រទេស (ដូចជាប្រទេសអេស៊ីព្ទ ឬ ប្រទេសអេធីយ៉ូពី) ប៉ុន្តែពេលខ្លះវាអាចសំដៅទៅលើមនុស្សទូទៅ និងសំដៅទៅលើក្រុមនៃមនុស្ស ជាពិសេសប្រើសម្រាប់បង្ហាញពីចំនួនពហុវចនៈ។ វាពិតជាមានសារសំខាន់ណាស់ក្នុងការត្រួតពិនិត្យបរិបទនៃការប្រើ។
  • ជាតិសាសន៍ដែលបានរាប់បញ្ជូលក្នងព្រះគម្ពីរមាន ជាតិសាសន៍អ៊ីស្រាអែល ជាតិសាសន៍ប៉ាលេស្ទីន ជាតិសាសន៍អាសស៊ើរ ជាតិសាសន៍បាប៊ីឡូន ជាតិសាសន៍កាណាន ជាតិសាសន៍រ៉ូម និងជាតិសាសន៍ក្រិក ក្នុងចំណោមជាតិសាសន៍ច្រើនទៀត។
  • ពេលខ្លះពាក្យថា «ជាតិសាសន៍» ប្រើសម្រាប់ប្រៀបធៀបទៅកាន់ពូជពង្សនៃមនុស្សមួយក្រុម​ ដូចនៅពេលដែលព្រះជាម្ចាស់បា្រប់ទៅកាន់រេបេកាថាកូនរបស់នាងដែលមិនទាន់កើតនេះ និងក្លាយជា «ជាតិសាសន៍» ដែលច្បាំងតតាំងគ្នាទៅវិញទៅមក។ ត្រង់នេះអាចបកប្រែថា​ «ការបង្កើតជាតិសាសន៍ពីរ» ឬក៏ «ពូជពង្សនៃមនុស្សពីរក្រុម»។
  • ការបកប្រែពាក្យ «ជាតិសាសន៍» ពេលខ្លះប្រើសម្រាប់តំណាង «សាសន៍ដទៃ»​ ឬ សំដៅទៅលើមនុស្សដែលមិនថ្វាយបង្គំព្រះជាម្ចាស់។ ឃ្លានេះប្រើដើម្បីបញ្ជាក់ឲ្យមានន័យកាន់តែច្បាស់លាស់។

%សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «ជាតិសាសន៍» អាចបកប្រែថា «ក្រុមនៃមនុស្ស» ឬ «មនុស្ស» ឬក៍ «ប្រទេស»។
  • បើសិនភាសាមួយមានពាក្យ​ «ជាតិសាសន៍» ដែលខុសពីពាក្យទាំងនេះផ្សេងទៀតនោះពាក្យនោះអាចត្រូវបានប្រើនៅគ្រប់ទីកន្លែងដែលមាននៅក្នុងអត្ថបទគម្ពីរដរាបណាវាមានលក្ខណៈធម្មជាតិ និងត្រឹមត្រូវក្នុងបរិបទនីមួយៗ។
  • ថ្នាក់ពាក្យពហុវចនៈនៃពាក្យ «ជាតិសាសន៍» អាចបកប្រែម៉្យាងទៀតថា «ក្រុមនៃមនុស្ស»។
  • ក្នុងបរិបទនេះ ពាក្យនេះអាចបកប្រែម៉្យាងទៀតថា «សាសន៍ដទៃ» ឬ «មិនមែនសាសន៍យូដា»។

ជាន់ឈ្លី

«ជាន់ឈ្លី» មានន័យថា ជាន់លើអ្វីមួយ ហើយកម្ទេចចោលដោយជើង។ នៅក្នុងព្រះគម្ពីរ ពាក្យនេះ ក៏បានប្រើជានិមិត្តរូប ដែលមានន័យថា «បំផ្លាញចោល» ឬ «យកជ័យជំនះលើ ឬធ្វើឲ្យ «អាម៉ាស់មុខ»។

  • ឧទាហរណ៍នៃ «ការជាន់» ប្រសិនបើ មនុស្សដែលកំពុងរត់នៅក្នុងវាលស្មៅ នឹងជាន់កម្ទេចស្មៅដោយជើងរបស់ពួកគេ។
  • នៅក្នុងសម័យបុរាណ ពេលខ្លះ ស្រាត្រូវបានគេធ្វើឡើងដោយយកផ្លែទំពាំងបាយជូ មកជាន់ដើម្បីយកទឹករបស់វា។
  • ជួនកាលពាក្យថា «ជាន់ឈ្លី» មានអត្ថន័យជាន័យធៀបនៃការដាក់ទោសដោយការប្រមាថមើលងាយ ហើយប្រៀបធៀបវាទៅនឹងការជាន់ដីភក់សម្រាប់ធ្វើជាកម្រាលឥដ្ឋ។
  • ពាក្យថា «ជាន់ឈ្លី» ត្រូវបានប្រើក្នុងន័យប្រៀបធៀប ដើម្បីបង្ហាញពីរបៀបដែលព្រះជាម្ចាស់នឹងដាក់ទណ្ឌកម្មជនជាតិអ៊ីស្រាអែលចំពោះភាពអំនួត និងការបះបោររបស់ពួកគេ។
  • របៀបផ្សេងទៀតក្នុងការបកប្រែពាក្យថា «ជាន់ឈ្លី» នេះ គឺអាចបកប្រែថា «ការជាន់ឈ្លីដោយជើង» ឬថា «ការជាន់កម្ទេចចោលដោយជើង» ឬថា «ដើរជាន់កម្ទេច» ឬ «ជាន់កំទេចចូលទៅក្នុងដី» ។
  • អាស្រ័យលើបរិបទ ពាក្យនេះ ក៏អាចត្រូវបានបកប្រែដោយន័យត្រង់ដែរដូចជា «បំផ្លាញ» ឬ «បរាជ័យ» ឬ «ធ្វើឲ្យអាម៉ាស់» ឬ «ដាក់ទណ្ឌកម្ម» ឬ «យកឈ្នះទាំងស្រុង»។

ជាប់ឃុំ ការជាប់ឃុំ

ពាក្យថា «ជាប់ឃុំ» និង «ការចាប់ឃុំ» សំដៅលើការចាប់ និងបង្ខំមនុស្ស ឲ្យទៅរស់នៅកន្លែងដែលពួកគេមិនចង់ទៅនៅ ដូចជា ទៅរស់នៅបរទេស។

  • ជនជាតិអ៊ីស្រាអែល ចេញពីអាណាចក្រយូដាត្រូវបានចាប់ឲ្យធ្វើជាឈ្លើយនៅអាណាចក្របាប៊ីឡូនអស់រយៈ៧០ឆ្នាំ។
  • ពួកឈ្លើយជាញឹកញាប់តម្រូវឲ្យធ្វើការជូនដល់ប្រជាជាតិ ឬប្រទេសដែលបានចាប់បានចាប់ពួកគេយកទៅ។
  • លោកដានីយ៉ែល និងលោកនេហេមាជាឈ្លើយជនជាតិអ៊ីស្រអែលដែលបានធ្វើការថ្វាយស្តេចបាប៊ីឡូន។
  • ឃ្លាថា «ចាប់យកទៅជាឈ្លើយ» គឺនិយាយពីការចាប់ឃុំនរណាម្នាក់។
  • ពាក្យថា «នាំទៅជាឈ្លើយ» អាចប្រែផងដែរថា «បង្ខំអ្នកឲ្យរស់នៅក្នុងភាពជាឈ្លើយ» ឬ «នាំអ្នកទៅរស់នៅក្នុងប្រទេសមួយផ្សេងទៀត ក្នុងនាមជាអ្នកទោស»។
  • នៅក្នុងន័យប្រៀបធៀប សាវកប៉ុលបានប្រាប់ទៅគ្រិស្តបរិស័ទថា «ត្រូវ​រំលំ» ​អស់​ទាំង​គំនិត​ដែល​រិះ​គិត ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រិស្ត​វិញ។
  • សាវកប៉ូលក៏បាននិយាយអំពីរបៀបដែលមនុស្សត្រូវ «ជាប់ជាឈ្លើយ»​ ទៅក្នុងអំពើបាប នោះមានន័យថា «បាបបានគ្រប់គ្រងលើគាត់។

ជាររៀងរហូត រហូតតទៅ

នៅក្នុងព្រះគម្ពីរ ពាក្យថា «ជារៀងរហូត» សំដៅទៅលើពេលវេលាដែលគ្មានទីបញ្ចប់។ ពេលខ្លះពាក្យនេះ អាចប្រើក្នុងន័យប្រៀបធៀបដូចជា «ពេលវេលាយូរអង្វែង»។

  • ពាក្យថា «ជារៀងរហូត និងដរាបតទៅ» បញ្ជាក់ថា និងមានអ្វីមួយតែងតែមាននៅរហូតតទៅ។
  • ពាក្យថា «ជារៀងរហូត និងដរាបតទៅ» គឺតែងតែបញ្ជាក់ពីអ្វីមួយដែលអស់កល្បជានិច្ច ឬជីវិតអស់កល្ប។ ពាក្យនេះ ក៏អាចប្រែថាពេលវេលា ដែលគ្មានទីបញ្ចប់។
  • ព្រះជាម្ចាស់បានមានបន្ទូលថា បល្ល័ង្ករបស់ព្រះបាទដាវីឌនឹងស្ថិតស្ថេរ «ជារៀងរហូត»។ ពាក្យនេះសំដៅលើពូជពង្សរបស់ព្រះបាទដាវីឌ ដែលព្រះយេស៊ូនឹងសោយរាជ្យជាស្តេចជារៀងរហូត។

% សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ អាចបកប្រែថា «តែងតែ ឬគ្មានទីបញ្ចប់»។
  • ពាក្យ «នឹងស្ថិតស្ថេរជារៀងរហូតទៅ» អាចប្រែថា «តែងតែមាន» ឬ «គ្មានទីបញ្ចប់» ឬ «នៅតែបន្តជានិច្ច»។
  • ឃ្លាដែលបញ្ជាក់ថា «ជារៀងរហូត និងដរាប់តទៅ» អាចបកប្រែថា «ជារៀងរហូតតទៅ» ឬ «មិនដែលបញ្ចប់» ឬ «នៅតែមានរហូតតទៅ»។
  • បល្ល័ង្ករបស់ព្រះបាទដាវីឌជារៀងរហូត អាចប្រែថា «ពូជពង្សដាវីឌ និងសោយរាជ្យជារៀងរហូត ឬ «ពូជពង្សរបស់យើងនឹងសោយរាជ្យជារៀងរហូត»។

ជីដូនជីតា ឪពុក បុព្វបុរស

នៅពេលប្រើពាក្យ «ឪពុក» នៅក្នុងន័យត្រង់ សំដៅទៅលើ មនុស្សមនុស្ស ឬឪពុក ដែលជាភេទប្រុស។ ពាក្យនេះ ត្រូវបានគេប្រើជាពាក្យប្រៀបធៀបមួយចំនួនផងដែរ។

  • ពាក្យថា «ឪពុក» និង «បុព្វបុរស» ជាញឹកញាប់ត្រូវបានគេប្រើ ដើម្បីយោងទៅដូនតារបស់មនុស្ស ឬក្រុមមនុស្សណាមួយជាក់លាក់។ នេះក៏អាចត្រូវបានបកប្រែថា «បុព្វបុរស» ឬ «ឪពុករបស់ដូនតា» ។
  • ឃ្លាដែលថា «បិតានៃ» អាចសំដៅទៅលើបុគ្គលដែលជាមេដឹកនាំ ក្រុមមនុស្សដែលពាក់ព័ន្ធ ឬប្រភពនៃទំនាក់ទំនងអ្វីមួយ។ ជាឧទាហរណ៍ នៅក្នុងកណ្ឌលោកុប្បត្ដិជំពូក ៤ «ឪពុករបស់មនុស្សទាំងអស់ដែលរស់នៅក្នុងត្រសាល» អាចមានន័យថា «មេដឹកនាំទីមួយនៃមនុស្សដំបូងដែលធ្លាប់រស់នៅក្នុងត្រសាល» នោះ។
  • សាវកប៉ូលបានហៅខ្លួនឯងថាជា «ឪពុក» របស់អ្នកដែលគាត់បានជួយ ដើម្បីពួកគេក្លាយទៅជាគ្រិស្តបរិស័ទ តាមរយៈ ការដែលគាត់បានចែកចាយដំណឹងល្អរបស់ព្រះជាមួយពួកគេ។

សេចក្តីណែនាំនៃការបកប្រែ

  • នៅពេលនិយាយពីឪពុក និងកូនប្រុសរបស់គាត់ ពាក្យនេះ អាចបកប្រែដោយប្រើពាក្យធម្មតា ដើម្បីសំដៅទៅលើឪពុកនៅក្នុងភាសានោះ។
  • «ឪពុកធម៌» អាចបកប្រែបានផងដែរ ដោយប្រើ ពាក្យធម្មតា ពាក្យសាមញ្ញាសម្រាប់ «ឪពុក» នេះ។
  • នៅពេលសំដៅទៅលើ បុព្វបុរស ពាក្យនេះ អាចបកប្រែបានថា «ដូនតា» ឬ​ «ឪពុកដូនតា»។
  • នៅពេលលោកប៉ូលសំដៅលើខ្លួនគាត់ជាពាក្យប្រៀបធៀបថាជាឪពុកចំពោះអ្នកជឿនៅក្នុងព្រះគ្រិស្ត ពាក្យនេះ អាចបកប្រែថា «ឪពុកខាងវិញ្ញាណ» ឬ «ឪពុកនៅក្នុងព្រះគ្រិស្ត»។
  • ពេលខ្លះពាក្យថា «ឪពុក» អាចបកប្រែថា «មេកន្ទ្រាញ»។
  • ឃ្លាថា «បិតានៃអស់ទាំងការកុហក» អាចបកប្រែបានថា «មេនៃការកុហកគ្រប់យ៉ាង» ឬ «ជាម្នាក់ដែលគ្រប់ទាំងការកុហកមកពីគាត់»។

ជួបជុំគ្នា ប្រមូលផ្តុំគ្នា

ពាក្យថា «ជួបជុំគ្នា» ជាញឹកញាប់សំដៅលើក្រុមមនុស្សដែលមកជាមួយគ្នា ដើម្បីពិភាក្សាបញ្ហា ផ្តល់ប្រឹក្សា និងធ្វើការសម្រេចចិត្តអ្វីមួយ។

  • ការជួបជុំគ្នាអាចជាក្រុម ដែលបានរៀបចំឡើងជាផ្លូវការ និងពេលខ្លះអចិន្រ្តៃយ៍ក៏មាន ឬ វាអាចជាក្រុមមនុស្សដែលមកជួបជុំគ្នាបណ្ដោះ​អាសន្ន សម្រាប់គោលបំណង និងឱកាសអ្វីមួយជាក់លាក់។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រី មានការជួបជុំគ្នាជាពិសេស ដែលត្រូវបានគេហៅថា «ការជួបជុំបរិសុទ្ធ» ជាកន្លែងដែលជនជាតិអ៊ីស្រាអែលអាចជួបជុំគ្នា ដើម្បីថ្វាយបង្គំព្រះជាម្ចាស់។
  • ពេលខ្លះ ពាក្យថា «ជួបជុំគ្នា» ត្រូវបានគេសំដៅជាទូទៅ ទៅលើជនជាតិអ៊ីស្រាអែល ក្នុងនាមជាក្រុម។
  • ​ការជួបជុំពលទាហានដ៏ធំ ពេលខ្លះក៏សំដៅលើ «ការជួបជុំ» ដែរ។ ពាក្យនេះ អាចប្រែថា «ទាហាន»។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី មានការជួបជុំរបស់អ្នកដឹកនាំជនជាតិយូដា នៅតាមក្រុងធំៗ ដូចជា ក្រុងយេរូសាឡិម ពួកគេជួបជុំ ដើម្បីវិនិច្ឆ័យបញ្ហាផ្នែកច្បាប់ និងផ្សះផ្សារជម្លោះរវាងមនុស្ស។ ការជួបជុំនេះ ត្រូវបានគេស្គាល់ថា ជា​ «សានហេ្រឌីន»​ ឬ ជា «ក្រុមប្រឹក្សា»។

%សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «ជួបជុំគ្នា» អាចបកប្រែផងដែរថា «ការជួបជុំពិសេស» ឬ «ក្រុមជំនុំ» ឬ «ក្រុមប្រឹក្សា» ​ឬ «ទាហាន» ឬ «ក្រុមធំ»។
  • នៅពេលដែលគេប្រើពាក្យ «ជួបជុំគ្នា» សំដៅទូទៅលើអ៊ីស្រាអែលទាំងមូល វាអាចបកប្រែថា «សហគមន៍» ឬ «ជនជាតិអ៊ីស្រាអែល»។
  • ឃ្លាថា «ក្រុមជំនុំទាំងអស់» អាចប្រែថា «មនុស្សទាំងអស់» ឬ «ក្រុមរបស់ជនជាតិអ៊ីស្រាអែលទាំងមូល» ឬ «មនុស្សគ្រប់គ្នា»។

ជើងចង្កៀង

នៅក្នុងព្រះគម្ពីរពាក្យថា «ជើងចង្កៀង» ជាធម្មតាសំដៅលើរចនាសម្ព័ន្ធម៉្យាងដែលគេប្រើសម្រាប់ដាក់ទ្រចង្កៀង ដើម្បីឲ្យពន្លឺអាចភ្លឺបានពេញក្នុងបន្ទប់។

  • ជើងចង្កៀងធម្មតា ជាទូទៅអាចទ្រចង្កៀងមួយដែលត្រូវបានគេធ្វើឡើងពី ដីឥដ្ឋ និងឈើឬលោហៈ (ដូចជាសំរិទ្ធ ប្រាក់ ឬ មាស។ )
  • នៅក្នុងព្រះវិហារនៅក្រុងយេរូ៉សាឡិម មានជើងចង្កៀងមាន ដែលមានបែកខ្នែងប្រាំពីសម្រាប់ចង្កៀងទាំងប្រាំពីរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចត្រូវបានបកប្រែថា «ជើងទ្រចង្កៀង» ឬ «រចនាសម្ព័ន្ធសម្រាប់ទ្រចង្កៀង» ឬ «ជើងទ្រចង្កៀង»។
  • សម្រាប់ជើងចង្កៀងក្នុងព្រះវិហារ អាចត្រូវបានបកប្រែថា «ជើងចង្កៀងប្រាំពីរ» ឬ «ជើងទ្រមាសដែលមានចង្កៀងប្រាំពីរ»។
  • វាក៏អាចជួយដល់ការបកប្រែព្រះគម្ពីរ រួមបញ្ចូលរូបភាពនៃជើងចង្កៀងដ៏សាមញ្ញ និងខ្នែងទាំងប្រាំពីរនៃជើងជង្កៀងនៅក្នុងអត្ថបទគម្ពីរដែលពាក់ព័ន្ធ។

ជោគវាសនា គោលដៅ ទុកសម្រាប់

ពាក្យថា «ជោគវាសនា» សំដៅលើអ្វីដែលនឹងកើតឡើងដល់មនុស្សនាពេលអនាគត។ ប្រសិនបើអ្នកណាម្នាក់ «ទុកបម្រុង» ធ្វើអ្វីមួយ មានន័យថា អ្វីដែលអ្នកនោះនឹងធ្វើនាពេលអនាគតត្រូវបានព្រះជាម្ចាស់កំណត់រួចស្រេចហើយ។

  • នៅពេលព្រះជាម្ចាស់ដាក់ «គោលដៅ» ថានឹងសម្តែងព្រះពិរោធ នោះមានន័យថា ព្រះអង្គបានសម្រេច ឬបានជ្រើសរើសក្នុងការដាក់ទោសប្រជាជាតិនោះដោយសារអំពើបាបរបស់ពួកគេ។
  • លោកយ៉ូដាសត្រូវបាន «ទុកសម្រាប់» បំផ្លាញ នោះមានន័យថា ព្រះជាម្ចាស់បានសម្រេចចិត្តថា លោកយ៉ូដាសនឹងត្រូវបំផ្លាញដោយសារការបះបោររបស់គាត់។
  • មនុស្សគ្រប់រូបមានទីបញ្ចប់ ជោគវាសនាអស់កល្ប មិនថា នៅស្ថានសួគ៌ ឬនៅក្នុងស្ថាននរកទេ។
  • នៅពេលដែលអ្នកនិពន្ធកណ្ឌសាស្តារមានប្រសាសន៍ថា ជោគវាសនារបស់មនុស្សគ្រប់រូបដូចគ្នា គាត់មានន័យថា មនុស្សគ្រប់រូបត្រូវតែស្លាប់។

សេចក្តីណែនាំនៃការបកប្រែ

  • ឃា្លថា «តម្រូវអ្នកសម្រាប់សេចក្តីក្រោធ» អាចប្រែផងដែរថា «បានសម្រេចរួចហើយថា អ្នកនឹងត្រូវទទួលទោស»​ ឬ «បានកំណត់រួចហើយ ថាអ្នកនឹងជួបជាមួយនឹងសេចក្តីក្រោធរបស់ខ្ញុំ»។
  • ឃ្លាប្រៀបធៀប «​ត្រូវបានតម្រូវឲ្យអ្នករាល់គ្នាស្លាប់ដោយមុខដាវ​» អាចប្រែថា «ព្រះបានសម្រេចថា ពួកគេនឹងត្រូវស្លាប់ដោយសត្រូវ ដែលនឹងមកសម្លាប់ពួកគេដោយដាវ» ឬ «ព្រះអង្គបានកំណត់ថា ខ្មាំងសត្រូវរបស់ពួកគេនឹងសម្លាប់ពួកគេដោយដាវ»។
  • ឃ្្លាថា «តម្រូវអ្នកសម្រាប់» អាចប្រែដោយប្រើឃ្លាដូចជា «ព្រះអង្គបានសម្រេចថា អ្នកនឹងទៅជាយ៉ាងណា»។
  • អាស្រ័យលើបរិបទ ពាក្យថា «ជោគវាសនា» អាចប្រែថា «ទីចុងបញ្ចប់» ឬ «អ្វីដែលនឹងកើតឡើងនៅទីបញ្ចប់» ឬ «អ្វីដែលព្រះជាម្ចាស់បានសម្រេចហើយ នឹងកើតឡើង។

ឈឺចាប់ ទុក្ខលំបាក

ពាក្យថា «ឈឺចាប់» ហើយនិង «ទុក្ខលំបាក» សំដៅទៅលើការដែលមានបទពិសោធន៍ដែលមិនល្អដូចជា ជម្ងឺ ការឈឺចាប់ ឬក៏ជាការលំបាកផ្សេងៗ។

  • នៅពេលដែលមនុស្សទទួលរងការបៀតបៀន ឬមានជម្ងឺ ពួកគេនឹងមានអារម្មណ៍ឈឺចាប់។
  • មនុស្សមួយចំនួនមានការឈឺចាប់នៅពេលដែលគេបានធ្វើអ្វីខុស ហើយពេលខ្លះទៀតពួកគេឈឺចាប់ដោយសារតែអំពើបាប ឬជម្ងឺនៅក្នុងលោកកីយ៍នេះ។
  • ការឈឺចាប់រាងកាយមានដូចជា ការឈឺចាប់ផ្នែកអារម្មណ៍ ឬជំងឺ។ ហើយវាក៏អាចជាផ្នែកអារម្មណ៍ដូចជា មានអារម្មណ៍ភ័យខ្លាច ក្រៀមក្រំ ឬអារម្មណ៍ឯកា។
  • ឃ្លាថា «អត់ធ្មត់ជាមួយខ្ញុំ» មានន័យថា «ទ្រាំទ្រជាមួយខ្ញុំ» ឬ​ «អនុញ្ញាតឲ្យខ្ញុំ» ឬ «សូមស្ដាប់ដោយយកចិត្តទុកដាក់»។

សេចក្ដីណែនាំនៃការបកប្រែ

  • ពាក្យថា «ឈឺចាប់» អាចបកប្រែបានថា «មានអារម្មណ៍» ឬ «ស៊ូទ្រាំយ៉ាងលំបាក» ឬ «មានបទពិសោធន៍អំពីភាពលំបាក» ឬ «មានបទពិសោធន៍អំពីការលំបាក និងបទពិសោធន៍ជាមួយការឈឺចាប់»។
  • អាស្រ័យទៅលើបរិបទ «ការឈឺចាប់» អាចប្រែបានថា «កាលៈទេសៈដែលពិបាកជាងគេ» ឬ «ពេលដែលលំបាកខ្លាំង» ឬ «បទពិសោធន៍នៃការលំបាកខ្លាំង» ឬ​ «កាលៈទេសៈដែលឺចាប់»។
  • ពាក្យថា «ស្រេកឃ្លានទឹក» អាចប្រែបានថា «បទពិសោធន៍នៃការស្រេកទឹក» ឬ «ស្រេកទឹក»។
  • ចំពោះ «ឈឺចាប់ដោយអំពើហិង្សា» អាចបកប្រែបានថា «រងអំពើហិង្សា» ឬ «រងគ្រោះដោយអំពើហិង្សា»។

ឈឺពោះសម្រាលកូន សម្រាលកូន

ស្រ្តីដែល «សម្រាលកូន» គឺនាងឆ្លងកាត់បទពិសោធន៍យ៉ាងឈឺចាប់ក្នុងការសម្រាលកូន។ ការនេះគេហៅថា «ឈឺពោះសម្រាលកូន»។

  • នៅក្នុងសំបុត្រទៅពួកកាឡាទី សាវកប៉ូលបានប្រើពាក្យនេះជាការប្រៀបធៀប ដើម្បីរៀបរាប់អំពីការខំព្យាយាមយ៉ាងខ្លាំងរបស់គាត់ក្នុងការជួយដល់ពួកគេជាបងប្អូនរួមជំនឿឲ្យបានកាន់តែដូចព្រះគ្រិស្តថែមទៀត។
  • ភាពស្រដៀងគ្នានៃការឈឺចាប់នៅពេលសម្រាលកូនត្រូវបានប្រើផងដែរនៅក្នុងព្រះគម្ពីរ ដើម្បីរៀបរាប់អំពីរបៀបដែលទុក្ខវេទនានៅថ្ងៃចុងក្រោយនឹងកើតឡើងលំបាកបំផុត ហើយតឹងតែងយ៉ាងខ្លាំង។

ឈើ​កកោះ

ពាក្យថា «ឈើ​កកោះ» សំដៅលើប្រភេទដើមឈើដែលមានពណ៌បៃតងពេញមួយឆ្នាំ ហើយមានកោណមានគ្រាប់ពូជ។

  • ដើម​កកោះត្រូវបានគេហៅថាដើមឈើបៃតង។
  • នៅសម័យបុរាណដើមឈើនេះ ត្រូវបានប្រើ ដើម្បីធ្វើឧបករណ៍តន្រ្តី និងសម្រាប់ការកសាងសំណង់ ដូចជា ទូក ផ្ទះ និងព្រះវិហារ។
  • ឧទាហរណ៍ខ្លះពីដើមឈើទាំងនេះ ត្រូវបានរៀបរាប់ក្នុងព្រះគម្ពីរគឺដើមស្រល់ តាត្រៅ ហើយនិងដើមយីហ៊ុប។

ឈើនាងនួន

ពាក្យថា «ឈើនាងនួន» គឺជាឈ្មោះដើមឈើតូចឬដើមឈើធំដែលដុះនៅស្រុកកាណាននាសម័យបុរាណ។សព្វថ្ងៃវានៅមានច្រើននាតំបន់នោះ។

  • សាច់ពណ៌លឿងទំស្រគាំរបស់ឈើនាងនួនមានភាពរឹងមាំនិងធន់ជាប់, វាជារបស់ដែលមានប្រយោជន៍សម្រាប់ការសាងសង់។
  • ឈើនេះមិនងាយពុកទេដោយសារសាច់របស់វាហាប់ណែនណាស់ ដូច្នេះទើបទឹកមិនអាចជ្រាបបានហើយវាមានសារធាតុធម្មជាតិដែលរក្សាមិនឲ្យសត្វល្អិតបំផ្លាញវា។
  • នៅក្នុងព្រះគម្ពីរឈើនាងនួនត្រូវបានប្រើដើម្បីសង់ត្រសាលនិងហឹបនៃសេចក្ដីសញ្ញា។

ញ័រ

ពាក្យថា «ញ័រ» មានន័យថាញ័ញាក់ ឬរញ្ជួយចេញពីការភ័យខ្លាច ឬទុក្ខព្រួយខ្លាំង។

  • ពាក្យនេះ ក៏ត្រូវបានប្រើជានិមិត្ដរូបដែលមានន័យថា «ភ័យខ្លាចយ៉ាងខ្លាំង»។
  • ជួនកាលពាក្យថា «ញ័រ» សំដៅទៅលើការរញ្ជួយដីដោយសារសម្លេងរំខានខ្លាំង។
  • ព្រះគម្ពីរប្រាប់ថា នៅចំពោះមុខព្រះអម្ចាស់នោះផែនដីនឹងញ័ររញ្ជួយ។ នេះអាចមានន័យថាមនុស្សនៅលើផែនដីនឹងរង្គើរដោយសារខ្លាចព្រះ ឬថាផែនដីនឹងរញ្ជួយ។
  • ពាក្យនេះ អាចត្រូវបានបកប្រែថា «ខ្លាច» ឬ «កោតខ្លាចព្រះ» ឬ «អង្រួន» អាស្រ័យលើបរិបទ។

ញាតិ​ សាច់ញាតិ

ពាក្យថា «ញាតិ» សំដៅទៅលើសាច់ញាតិរបស់មនុស្សម្នាក់។ ពាក្យ «សាច់ញាតិប្រុស» សំដៅទៅសាច់ញាតិជាបុរស។

  • ពាក្យទាំងនេះ អាចសំដៅទៅកាន់សាច់ញាតិជិតស្និត ដូចជា ឪពុកម្តាយ បងប្អូន ឬអាចសំដៅទៅកាន់សាច់ញាតិឆ្ងាយដូចជា មីង ពូ បងប្អូនជីដូនជាដើម។
  • នៅក្នុងជនជាតិអ៊ីស្រាអែលកាលពីសម័យបុរាណ បើមានបុរសណាម្នាក់ស្លាប់ដោយគ្មានកូន នោះអ្នកដែលជាញាតិជិតស្និត ត្រូវរៀបការជាមួយនឹងប្រពន្ធអ្នកដែលបានស្លាប់នោះ ដើម្បីគ្រប់គ្រងលើទ្រព្យសម្បត្តិ និងបង្កើតកូន ដើម្បីបន្តរក្សាឈ្មោះអ្នកដែលបានស្លាប់នោះ។

បុរសនោះត្រូវបានគេហៅថា ជាសាច់ញាតិដែលប្រោសលោះ ឬមានសិទ្ធិលោះ។

  • ពាក្យនេះក៏អាចបកប្រែថា «សាច់ញាតិ» ឬថា «សមាជិកគ្រួសារ» ផងដែរ។

ដកចេញ លុបចោល

ពាក្យ «ដកចេញ» និង «លុបចោល» ជាឃ្លាដែលមានន័យថា រើសចេញ ឬបំផ្លាញអ្វីមួយ ឬអ្នកណាម្នាក់ទាំងស្រុង។

  • ឃ្លាទាំងនេះ អាចប្រើក្នុងភាពវិជ្ជមាន នៅពេលព្រះជាម្ចាស់ «ដកអំពើបាបចេញ» ដោយអត់ទោសដល់ពួកគេ ហើយជ្រើសរើសក្នុងការមិននឹកចាំពីអំពើបាបរបស់គេទៀត។
  • ជាញឹកញាប់វាត្រូវបានប្រើក្នុងន័យអវិជ្ជមាន ដូចនៅពេល ព្រះជាម្ចាស់ «ដកមនុស្សចេញពីក្រុម» ឬ លុបមនុស្សចោល» ពីក្រុម បំផ្លាញពួកគេដោយព្រោះអំពើបាបរបស់ពួកគេ។
  • ព្រះគម្ពីរចែងពីឈ្មោះរបស់មនុស្សម្នាក់ដែលត្រូវបាន «ដកចេញ» ឬ «លុបចោល» ពីសៀវភៅនៃជីវិត នោះមានន័យថា អ្នកនោះមិនអាចទទួលជីវិតអស់កល្បជានិច្ចឡើយ។

%សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ឃ្លាទាំងនេះប្រែថា «ថយចេញឆ្ងាយពី» ឬ «រើសចេញ» ឬ «បំផ្លាញទាំងស្រុង» ឬ «រើចេញទាំងស្រុង»។
  • នៅពេលសំដៅលើ​ការដកឈ្មោះអ្នកណាម្នាក់ចេញពីបញ្ជីជីវិត នេះអាចប្រែបានថា «រើសចេញពី» ឬ «លុបចោល»។

ដកដង្ហើម ដង្ហើម

នៅក្នុងព្រះគម្ពីរ ពាក្យថា «ដកដង្ហើម» និង «ដង្ហើម» ជាញឺកញាប់ប្រើជាពាក្យប្រៀបធៀប សំដៅលើការផ្តល់ជីវិត ឬការមានជីវិត។

  • ព្រះគម្ពីរបង្រៀនថា ព្រះជាម្ចាស់ «បានផ្លុំខ្យល់ដង្ហើម» ទៅក្នុងលោកអដាម ក៏មានដង្ហើមនៃជីវិតឡើង។ ធ្វើឲ្យអដាមមានជីវិតរស់ឡើង។
  • នៅពេលព្រះយេស៊ូផ្លុំខ្យល់ដង្ហើមលើពួកសិស្ស ហើយប្រាប់ទៅពួកគេថា «ចូរទទួលព្រះវិញ្ញាណ» ព្រះប្រហែលជាមានន័យត្រង់ទាក់ទងនឹងផ្លុំខ្យល់ទៅកាន់ពួកគេ ជានិមិត្តរូបនៃការផ្លុំព្រះវិញ្ញាណបរិសុទ្ធទៅលើពួកគេ។
  • ពេលខ្លះពាក្យ «ការដកដង្ហើម» និង «ការផ្លុំខ្យល់ដង្ហើមចេញ» នេះ ត្រូវបានប្រើសំដៅលើការនិយាយ។
  • ឃ្លាប្រៀបធៀប «ខ្យល់នៃព្រះ» ឬ «ខ្យល់នៃព្រះជាម្ចាស់» ជាញឹកញាប់សំដៅលើសេចក្តីក្រោធរបស់ព្រះ ដែលត្រូវចាក់មកលើពួកអ្នកដែលប្រឆាំងប៉ះបោរ ឬប្រជាជាតិដែលគ្មានព្រះ។ វាទាក់ទងនឹងអំណាចរបស់ទ្រង់។

%សេចក្តីណែនាំនៃការបកប្រែ

  • ឃ្លាថា «ដង្ហើមចុងក្រោយរបស់គាត់» គឺជាការនិយាយប្រៀបធៀបថា «គាត់ស្លាប់» អាចប្រែផងដែរថា «គាត់ដកដង្ហើមចុងក្រោយរបស់គាត់» ឬ «គាត់ដកដង្ហើមចុងក្រោយរបស់គាត់មុនស្លាប់»។
  • ការពណ៌នាពីបទគម្ពីរ «ខ្យល់ដង្ហើមរបស់ព្រះ» មានន័យថា ព្រះមានបន្ទូល ឬ «ការបណ្តាលចិត្តនៃបទគម្ពីរដែលជាព្រះបន្ទូលព្រះដែលអ្នកនិពន្ធជាមនុស្សបានកត់ត្រាទុក។ វាប្រហែលជាល្អបំផុត ប្រសិនបើអាច ប្រែថា «ខ្យល់ដង្ហើមរបស់ព្រះ» ពេលខ្លះន័យត្រង់ពិបាកក្នុងការនិយាយ ថាន័យពិតប្រាកដនោះយ៉ាងដូចម្តេចទេ។
  • ប្រសិនបើ ន័យត្រង់នៃពាក្យ «ខ្យល់ដង្ហើមរបស់ព្រះ» មិនអាចទទួលយកបាន វិធីមួយទៀតក្នុងការបកប្រែ អាចបញ្ចូលជាមួយ «ព្រះជាម្ចាស់ជាអ្នកបណ្តាល» ឬ «ព្រះអង្គជាអ្នកនិពន្ធ» ឬ «ព្រះអង្គជាអ្នកមានបន្ទូល»។ អាចនិយាយផងដែរថា «ព្រះអង្គផ្លុំខ្យល់ចេញជាព្រះបន្ទូលនៅក្នុងបទគម្ពីរ»។
  • ឃ្លាថា «ដាក់ដង្ហើមក្នុង» អាចប្រែថា «ផ្លុំខ្យល់នៃជីវិតទៅក្នុង» ឬ «ផ្តល់ដង្ហើមទៅក្នុង»​ ឬ «ធ្វើឲ្យរស់ឡើងម្តងទៀត» ឬ «ធ្វើឲ្យពួកគេមានជីវិត និងដង្ហើម» ឬ «ប្រទានជីវិតដល់»។
  • ប្រសិនបើអាច វិធីដ៏ល្អបំផុតក្នុងការបកប្រែ «ដង្ហើមនៃព្រះ» ជាមួយនឹងន័យត្រង់ ដែលប្រើសម្រាប់ «ដង្ហើម» ។ ប្រសិនបើ ព្រះមិនអាចមានបន្ទូលថា «មានដង្ហើម» ពាក្យនេះអាចប្រែថា «អំណាចរបស់ព្រះ» ឬ «ព្រះបន្ទូលព្រះ»។
  • ឃ្លាថា «ទទួលខ្យល់ដង្ហើមខ្ញុំ» ឬ «ទទួលខ្យល់ដង្ហើម» អាចប្រែថា «សម្រាក ដើម្បីដកដង្ហើមយឺតៗ»​ ឬ «ឈប់ដើរ ដើម្បីដកដង្ហើមធម្មតា»។
  • ឃ្លាថា «ជាដង្ហើមតែមួយគត់» មានន័យថា «ដល់ពេលចុងក្រោយហើយ»។
  • ប្រហាក់ប្រហែលនឹងឃ្លាថា «មនុស្សមានដង្ហើមចុងក្រោយ» មានន័យថា «មនុស្សរស់នៅក្នុងរយៈពេលដ៏ខ្លី» ឬ «ជីវិតរបស់មនុស្សខ្លីណាស់ ដូចជាមួយដង្ហើម» ឬ «បើប្រៀបធៀបជាមួយព្រះ ជីវិតរបស់មនុស្សហាក់បីដូចជាខ្លីដូចជាដកដង្ហើមមួយដង្ហើមអ៊ីចឹង»៕

ដំកើងខ្លួន

ពាក្យ «ដំកើងខ្លួន» គឺជាពាក្យប្រៀបធៀបដែលសំដៅលើ ការមានអំណួត​ ឬភាពក្រអើតក្រទម។ (សូមមើល), គ្រាមភាសា

  • មនុស្សដែលលើកដំកើងខ្លួនឯងគឺជាអ្នកដែលមានឥរិយាបថគិតថាខ្លួនប្រសើរជាងអ្នកដទៃ។
  • លោកប៉ូលបានបង្រៀនថា ការដឹងពត៌មានជាច្រើន ឬ មានបទពិសោធន៍ច្រើនជាមួយនឹងសាសនាអាចនាំឲ្យកា្លយជាមនុស្សមាន «ការដំកើងខ្លួន» ឬ អួតខ្លួន។
  • ភាសាផ្សេងអាចមានគ្រាមភាសាប្រហាក់ប្រហែលគ្នា ឬខុសគ្នា លើប្រយោគដែលបង្ហាញពីន័យនេះ ដូចជា «ការដែលមានក្បាលធំ»។​
  • ពាក្យនេះ អាចប្រែថា «មានមោទនភាពជាខ្លាំង» ឬ «ការមើលងាយអ្នកដទៃ» ឬ «ក្រអើតក្រទម» ឬ «គិតថាខ្លួនឯងប្រសើរជាងអ្នកដទៃ»។

ដ៏ខ្លាំងក្លា អំណាច ចេស្តា

ពាក្យថា «ខ្លាំងពូកែ» និង «ចេស្តា» សំដៅលើការមានអំណាច ឬអំណាចដ៏អស្ចារ្យ។

  • ជារឿយៗពាក្យថា «ចេស្តា» គឺជាពាក្យផ្សេងទៀតសម្រាប់ «កម្លាំង»។ នៅពេលនិយាយអំពីព្រះ អាចមានន័យថា «អំណាច»។
  • ពាក្យថា «បុរសខ្លាំងពូកែ» សំដៅទៅលើបុរសដែលមានភាពក្លាហាន និងទទួលជ័យជម្នះនៅក្នុងសមរភូមិ។ ក្រុមបុរសស្មោះត្រង់របស់ស្តេចដាវីឌដែលបានជួយការពារគាត់ច្រើនតែត្រូវបានគេហៅថា «បុរសខ្លាំងពូកែ»។
  • ព្រះក៏ត្រូវបានសំដៅដល់ថាជា «ព្រះដ៏ខ្លាំងពូកែ»។
  • ពាក្យថា «ការប្រព្រឹត្ដដ៏អស្ចារ្យ» ជាធម្មតាសំដៅទៅលើរឿងដ៏អស្ចារ្យដែលព្រះធ្វើជាពិសេសការអស្ចារ្យ។
  • ពាក្យនេះជាប់ទាក់ទងនឹងពាក្យថា «អស់ទាំងអំណាច» ដែលជាការពិពណ៌នាទូទៅសម្រាប់ព្រះដែលមានន័យថាទ្រង់មានអំណាចពេញលេញ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទពាក្យថា «ខ្លាំងពូកែ» អាចត្រូវបានបកប្រែថា «មានអនុភាព» ឬ «អស្ចារ្យ» ឬ «ខ្លាំង» ។
  • ឃ្លាថា «កម្លាំងរបស់គាត់» អាចត្រូវបានបកប្រែថា «កម្លាំងរបស់គាត់» ឬ «អំណាចរបស់គាត់» ។
  • នៅក្នុងគម្ពីរកិច្ចការ 7 លោកម៉ូសេត្រូវបានគេពិពណ៌នាថា ជាបុរសម្នាក់ដែលមាន «សម្ដី និងការប្រព្រឹត្ដដ៏អស្ចារ្យ»។ នេះអាចត្រូវបានបកប្រែថា «លោកម៉ូសេបាននិយាយពាក្យដ៏អស្ចារ្យពីព្រះ ហើយបានធ្វើការអស្ចារ្យ» ឬ «លោកម៉ូសេបានថ្លែងព្រះបន្ទូលរបស់ព្រះយ៉ាងអង់អាច ហើយបានធ្វើការអស្ចារ្យជាច្រើន»។
  • អាស្រ័យលើបរិបទ «ការប្រព្រឹត្ដដ៏អស្ចារ្យ» អាចបកប្រែថា «ការអស្ចារ្យដែលព្រះធ្វើ» ឬ «អស្ចារ្យ» ឬ «ព្រះធ្វើការដោយអំណាចចេស្តា»។
  • ពាក្យថា «ចេស្តា» ក៏អាចត្រូវបានបកប្រែជា «អំណាច» ឬ «កម្លាំងដ៏អស្ចារ្យ»។
  • កុំច្រឡំពាក្យនេះជាមួយពាក្យអង់គ្លេសដែលត្រូវបានប្រើ ដើម្បីបង្ហាញពីលទ្ធភាពមួយដូចនៅក្នុង «ភ្លៀងយ៉ាងខ្លាំង»។

ដំបង

ពាក្យថា «ដំបង» សំដៅលើ របស់តូចមួយ រឹងដូចជារបស់ដែលប្រើបានច្រើនយ៉ាង។ មានប្រវែងយ៉ាងហោចណាស់មួយម៉ែត្រ។

  • ជាដំបងឈើដែលអ្នកគង្វាលប្រើ ដើម្បីការពារចៀមពីសត្វផ្សេងៗ។ វាក៏អាចគប់ទៅកាន់ចៀុមដែលរង្វេង ដើម្បីនាំវាត្រឡប់មកឯហ្វូងចៀមវិញ។​
  • នៅក្នុងទំនុកតម្កើង ២៣ ព្រះបាទដាវីឌប្រើពាក្យ «ដំបង» និង «ព្រនង់» ជាពាក្យប្រៀបប្រដូចសំដៅលើ ការដឹកនាំរបស់ព្រះ និង ការប្រៀនប្រដៅរបស់ព្រះសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ។
  • ដំបងរបស់អ្នកគង្វាលត្រូវបានប្រើផងដែរ សម្រាប់រាប់ចៀម នៅពេលចៀមដើរកាត់តាមក្រោមដំបងនោះ។
  • ពាក្យប្រៀបប្រដូចមួយផ្សេងទៀត «ដំបងដែក» សំដៅលើការដាក់ទោសរបស់ព្រះជាម្ចាស់ដល់ប្រជារាស្រ្តព្រះអង្គដែលប៉ះបោលជាមួយនឹងព្រះអង្គ ហើយធ្វើការអាក្រក់។
  • នៅសម័យបុរាណ ឈើវាស់ធ្វើពីដែក ឈើ ឬថ្មី ប្រើដើម្បីវាស់ប្រវែងអគារ ឬរបស់អ្វីមួយ។
  • នៅក្នុងព្រះគម្ពីរ រំពាត់ឈើ ក៏សំដៅលើឧបករណ៍ដើម្បីប្រៀនប្រដៅកូនផងដែរ។

ដំបង

ដំបងជាឈើវែង ឬឈើច្រត់ ជាញឹកញាប់គេវាធ្វើជាឈើច្រត់។

  • នៅពេលលោកយ៉ាកុបចាស់ទៅ គាត់ប្រើឈើច្រត់ ដើម្បីគាត់ក្នុងការដើរ។
  • ព្រះជាម្ចាស់បានធ្វើឲ្យឈើច្រត់របស់លោកម៉ូសេត្រឡប់ទៅជាសត្វពស់ ដើម្បីបង្ហាញអំណាចរបស់ព្រះអង្គចំពោះស្តេចផារោន។
  • អ្នកគង្វាលក៏ប្រើឈើច្រត់ ដើម្បីការពារចៀមរបស់ពួកគេ ឬ ដើម្បីសង្គ្រោះចៀមនៅពេលចៀមដួល ឬវ​ង្វេង។
  • ដំបងរបស់អ្នកគង្វាលមានទំពក់នៅខាងចុង វាខុសគ្នាពីឈើច្រត់ របស់អ្នកគង្វាល ឈើច្រត់របស់អ្នកគង្វាលត្រង់ ហើយប្រើ ដើម្បីសម្លាប់សត្វដែលព្យាយាមក្នុងការវាប្រហារចៀម។

ដំបងរាជ្យ

ពាក្យ «ដំបងរាជ្យ» មានន័យថាជាដំបងឈើសម្រាប់លម្អ ឬ បុគ្គលដែលអាចគ្រប់គ្រងវាបានដូចជាស្តេច។

  • ដំបងរាជ្យគឺមានដើមកំណើតនៃមែកឈើជាមួយការតុបតែងចម្លាក់។ បន្ទាប់មកដំបងរាជ្យគឺជាលោហធាតុដែលមានតម្លៃដូចជាធ្វើពីមាសសុទ្ធជាដើម។
  • ដំបងរាជ្យជានិមិត្តសញ្ញានៃព្រះមហាក្សត្រ ហើយជានិមិត្តសញ្ញានៃពួកមនុស្សមានអំណាចដែលគេគោរព និងបញ្ជាក់ពីភាពថ្លៃថ្នូរបស់ស្តេច។
  • ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់ពិពណ៍នាអំពីដំបងនៃសេចក្តីមេត្តាករុណា។ ដែលមានន័យពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ជាស្តេចនៃប្រជាជនរបស់ទ្រង់។
  • ព្យាការីនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់សំដៅលើលោកម៉ូសេ ដែលមានដំបងរាជ្យជាសញ្ញា ដើម្បីគ្រប់គ្រងលើប្រជាជាតិអ៊ីស្រាអែល។
  • ពាក្យទាំងនេះអាចបកប្រែបានដូចជា «ដំបងគ្រប់គ្រង» ឬ «ដំបងរាជ្យរបស់ស្តេច»។

ដំបែ មេ

«មេ» ជាពាក្យទូទៅសម្រាប់សារធាតុដែលដាក់បណ្តាលឲ្យនំប័ុងដោលឡើង ឬរីកឡើង។ «ដំបែ» ជាប្រភេទនៃមេដ៏ជាក់លាក់ម្យ៉ាង។

  • នៅក្នុងការបកប្រែជាភាសាអង់គ្លេសខ្លះ ពាក្យសម្រាប់មេត្រូវបានបកប្រែថាជា «ដំបែ» វាជាសារធាតុដែលគេលាយក្នុងនំប៉័ង នំប៉័ងដោយពពុះដែលធ្វើឲ្យម្សៅត្រូវបានដោលឡើងមុននឹងដុត។ មេម្សៅត្រូវបានគេលាយចូលទៅក្នុងម្សៅ ដើម្បីឲ្យវារីកដោលធំឡើង។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ម្សៅមេដំបែត្រូវបានអនុញ្ញាតិឲ្យដាក់ក្នុងល្បាយម្សៅ ហើយអង្គុយរងចាំមួយរយៈពេលខ្លី។ នំមេម្សៅតូចៗ ត្រូវបានរក្សាទុកជាការលាបសម្រាប់ដុំនំបន្ទាប់។
  • នៅពេលដែលជនជាតិអ៊ីស្រាអែលចាកចេញពីប្រទេសអេស៊ីបពួកគេគ្មានពេលរងចាំឲ្យនំប៉័ងវាដោលឡើងនោះទេ ហេតុនេះហើយបានជាគេធ្វើនំបុ័ងគ្មានមេ ឬឥតមេយកទៅជាមួយគេពេលធ្វើដំណើរចេញទៅ។ ដើម្បីរំលឹកពីព្រឹត្តការនេះ ជនជាតិយូដាគ្រប់រូបប្រារពពិធីបុណ្យរចំលង់ ដោយការបរិភោគនំបុ័ងឥតមេ ឬឥតដំបែ។
  • នៅក្នុងពាក្យ «នំបុ័ងឥតមេ» ឬ «ឥតដំបែ» នៅក្នុងព្រះគម្ពីរត្រូវបានប្រើជាការប្រៀបធៀបជារូបភាពនៃអំពើបាបបានរីករាលដាលទៅក្នុងជីវិតមនុស្សម្នាក់ ឬបាបអាចមានឥទ្ធិពលដល់មនុស្សផ្សេងទៀត។
  • ពាក្យនេះ ក៏អាចសំដៅទៅលើការបង្រៀនខុសឆ្គងផងដែរ ដែលរីកសាយភាយទៅកាន់មនុស្ស និងមានឥទ្ធិពលលើពួកគេ។
  • នៅក្នុងពាក្យ «នំបុ័ងឥតមេ» ពាក្យនេះក៏អាចក្នុងន័យវិជ្ជមាន ពីឥទ្ធិពលនៃព្រះរាជ្យរបស់ព្រះជាម្ចាស់រីករាលដាលពីមនុស្សម្នាក់ដល់មនុស្សផ្សេងទៀត។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចត្រូវបានបកប្រែថាជា «មេ» ឬ «សារធាតុដែលបណ្តាលឲ្យម្សៅដោលឡើង» ឬ «សារធាតុធ្វើឲ្យរីកមាឌ»។ ពាក្យថា «ប៉ោង» អាចត្រូវបានបញ្ជាក់ថាជា «រីក» ឬ «កាន់តែធំ» ឬ «បំបោងឡើង»។
  • ប្រសិនបើ ម្សៅដំបែ ត្រូវបានប្រើក្នុងស្រុកសម្រាប់ជាសារធាតុធ្វើឲ្យនំប៉័ងដោលឡើង គ័អាចប្រើពាក្យនោះផងដែរ។ ប្រសិនបើ គេស្គាល់ពាក្យនេះ នៅក្នុងន័យទូទៅដែលមានន័យថា «មេដំបែ» ពាក្យនេះគឺជាពាក្យដ៏ល្អបំផុតដែលយើងអាចប្រើ។

ដាក់ទាន

ពាក្យ «ដាក់ទាន» សំដៅពី​ ប្រាក់ អាហារ ឬរបស់អ្វីផ្សេងៗដែលអាចជួយដល់មនុស្សដែលខ្វះខាត។

  • ជាញឹកញាប់ការដាក់ទានជារបស់អ្វីមួយគឺជាការទាមទារនៃសាសនារបស់ពួកគេដែលពួកត្រូវធ្វើដើម្បីអោយបានក្លាយជាមនុស្សសុចរិត។
  • ព្រះយេស៊ូមានព្រះបន្ទូលអំពីការធ្វើទានមិនត្រូវធ្វើទានជាសាធារណះនៅចំពោះមុខមនុស្សដទៃដើម្បីឲ្យគេឃើញនោះទេ។
  • ពាក្យនេះអាចបកប្រែដូចជា​ «ប្រាក់កាស» ឬ «អំណោយផ្តល់ឲ្យមនុស្សក្រីក្រ» ឬ «ការជួយសំរាប់អ្នកខ្វះខាត»។

ដាក់ទោស ការដាក់ទោស

ពាក្យ «ដាក់ទោស» មានន័យថា ធ្វើឲ្យនរណាម្នាក់ឈឺចាប់ដោយសារលទ្ធផលអវិជ្ជមានដែលបានធ្វើអ្វីមួយខុស។ ពាក្យថា «ការដាក់ទោស» សំដៅលើលទ្ធផលនៃភាពអវិជ្ជមានដែលត្រូវបានតបមកវិញ ជាផលនៃការប្រព្រឹត្តខុស។

  • ជាញឹកញាប់ គោលបំណងនៃការដាក់ទោស គឺដើម្បីលើកទឹកចិត្តមនុស្សកុំឲ្យធ្វើបាប។
  • ព្រះជាម្ចាស់បានដាក់ទោសអ៊ីស្រាអែល នៅពេលពួកគេមិនស្តាប់បង្គាប់ព្រះអង្គ ជាពិសេសនៅពេលពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។ ដោយសារអំពើបាបរបស់ពួកគេ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យខ្មាំងសត្រូវរបស់ពួកគេមកវាយលុក និងចាប់ពួកគេទៅជាឈ្លើយ។
  • ព្រះជាម្ចាស់សុចរិត និងទៀតត្រង់ ដូច្នេះ ព្រះអង្គត្រូវតែដាក់ទោសបាប។ មនុស្សគ្រប់រូបមានបាបទាស់នឹងព្រះជាម្ចាស់ ហើយសមនឹងទទួលទោស។
  • ព្រះយេស៊ូបានទទួលទោសសម្រាប់អំពើអាក្រក់គ្រប់យ៉ាង ដែលមនុស្សគ្រប់រូបបានធ្វើ។ ព្រះអង្គបានទទួលទោសរបស់មនុស្សម្នាក់ៗនៅលើអង្គទ្រង់ ទោះបីជាព្រះអង្គមិនបានធ្វើអ្វីខុស និងមិនសមនឹងទទួលការដាក់ទោសនោះក្តី។
  • ឃ្លា «ពុំទទួលការដាក់ទោស» និង «ចេញទៅដោយពុំទទួលទោស»​ មានន័យថា សម្រេចចិត្តក្នុងការមិនដាក់ទោសមនុស្សដោយព្រោះកំហុសរបស់ពួកគេ។ ជាញឹកញាប់ព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សពុំទទួលការដាក់ទោស ដោយសារព្រះអង្គរងចាំឲ្យមនុស្សបានប្រែចិត្ត។

ដាវ

ដាវគឺជាបន្ទះដែកសំប៉ែតវែងដែលប្រើសម្រាប់កាប់ ឬចាក់។ វាមានដងវែងសម្រាប់កាន់ ហើយវាក៏មានមុខកាត់សងខាងយ៉ាងមុត។

  • នៅសម័យបុរាណផ្លែដាវមានប្រវែងប្រហែលជា ហុកសិប ទៅកៅសិបមួយសង់ទីម៉ែត្រ។
  • ដាវខ្លះ វាមានមុខកាត់សងខាង ដែលត្រូវបានគេហៅថា «ដាវមុខសងខាង» ឬ «ដាវមុខពីរ»។
  • សាវករបស់ព្រះយេស៊ូប្រើដាវសម្រាប់ការពារខ្លួនរបស់ពួកគេ។ លោកពេត្រុសកាត់ត្រចៀកអ្នកបម្រើរបស់មហាបូជាចារ្យដោយប្រើដាវរបស់គាត់។
  • លោកយ៉ូហាន និងលោកយ៉ូហានបាទិស្ត និងសាវកយ៉ាកុប ត្រូវបានគេកាត់កដោយដាវ។

សេចក្ដីណែនាំនៃការបកប្រែ

  • ដាវប្រៀបបីដូចជាព្រះបន្ទូលរបស់ព្រះ។ ការបង្រៀនរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរលាតត្រដាងពីខាងក្នុងចិត្តគំនិតរបស់ពួកគេ ហើយឲ្យពួកគេដឹងពីបាបរបស់ពួកគេ។ នៅន័យស្រដៀងគ្នានេះដែរ ដាវអាចកាប់ចូលបានជ្រៅ ឬអាចធ្វើឲ្យមានរបួស។

ដាស់តឿន ទូន្មាន

ពាក្យថា «ដាស់តឿន» មានន័យថាព្រមានឬណែនាំអ្នកណាម្នាក់យ៉ាងម៉ឺងម៉ាត់។

  • ជាធម្មតា «ដាស់តឿន» មានន័យថាណែនាំអ្នកណាម្នាក់កុំឱ្យធ្វើអ្វីមួយ។
  • ក្នុងរូបកាយព្រះគ្រិស្តអ្នកជឿត្រូវបានបង្រៀនឱ្យដាស់តឿនគ្នាទៅវិញទៅមកដើម្បីចៀសវាងពីអំពើបាបហើយរស់នៅក្នុងជីវិតបរិសុទ្ធ។
  • ពាក្យថា «ដាស់តឿន» អាចត្រូវបកប្រែថា «លើកទឹកចិត្ដកុំឱ្យធ្វើបាប» ឬក៏ «សូមចិត្តអ្នកណាម្នាក់កុំឱ្យធ្វើបាប»។

ដឹង ចំណេះដឹង នាំអោយស្គាល់

«ដឹង» មានន័យថាយល់ដឹងពីអ្វីមួយ ឬត្រូវដឹងពីការពិតណាមួយ។ ពាក្យថា «ធ្វើឲ្យដឹង» គឺជាពាក្យដែលមានន័យថាប្រាប់ព័ត៌មានឲ្យគេដឹង។

  • ពាក្យថា «ចំណេះដឹង» គឺសំដៅទៅកាន់ព័ត៌មានដែលមនុស្សដឹង។ វាអាចរួមបញ្ចូលទាំងអ្វីដែលមនុស្សដឹងខាងរូបកាយ និងពិភពខាងវិញ្ញាណផងដែរ។
  • «យល់ដឹងអំពី» ព្រះជាម្ចាស់មានន័យថា ការយល់ដឹងពីសេចក្តីពិតអំពីព្រះជាម្ចាស់ ដោយសារទ្រង់បានបើកសំដែងអំពីអង្គទ្រង់មកកាន់យើង។
  • «ស្គាល់» ព្រះជាម្ចាស់ មានន័យថា ការមានទំនាក់ទំនងជាមួយនឹងព្រះ។ ការនេះក៏អាចប្រើជាមួយការស្គាល់មនុស្សផងដែរ។
  • ការស្គាល់ព្រះហឫទ័យព្រះ មានន័យថា យល់ពីអ្វីដែលព្រះជាម្ចាស់បានបង្គាប់បញ្ជា ឬយល់ពីអ្វីដែលជាព្រះទ័យព្រះចង់ឲ្យមនុស្សប្រព្រឹត្តតាម។
  • «ស្គាល់ក្រឹត្យវិន័យ» មានន័យថា យល់ដឹងអំពីអ្វីដែលព្រះជាម្ចាស់បានបង្គាប់ ឬយល់នូវអ្វីដែលព្រះបានបង្គាប់ក្នុងក្រឹត្យវិន័យដែលទ្រង់បានប្រទានដល់លោកម៉ូសេ។
  • ជួនកាល «ចំណេះដឹង» ត្រូវបានប្រើជាពាក្យមានន័យដូចទៅនឹងពាក្យ «ប្រាជ្ញា» ដែលរួមបញ្ចូលការរស់នៅតាមរបៀបដែលធ្វើឲ្យគាប់ព្រះហឫទ័យព្រះ។
  • «ចំណេះដឹងពីព្រះ» ជួនកាលត្រូវបានគេប្រើជាន័យដូចនឹងពាក្យ «ការកោតខ្លាចដល់ព្រះជាម្ចាស់»។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ របៀបនៃការបកប្រែ «ដឹង» អាចរួមបញ្ចូល «យល់» ឬ «យល់ដឹង» ឬ «ដឹង» ឬ «ត្រូវបានស្គាល់» ឬ «នៅក្នុងទំនាក់ទំនងជាមួយ»។
  • នៅក្នុងភាសាខ្លះ មានពាក្យពីរផ្សេងគ្នាសម្រាប់ប្រើ «ដឹង» អាស្រ័យលើថាតើវាសំដៅទៅលើការដឹងការពិត ឬការស្គាល់មនុស្សម្នាក់និងការមានទំនាក់ទំនងជាមួយគ្នា។
  • ពាក្យថា «ធ្វើឲ្យដឹង» អាចត្រូវបានបកប្រែថាជា «នាំមនុស្សឲ្យដឹង» ឬ «បង្ហាញ» ឬ «ប្រាប់ពី» ឬ «ពន្យល់»។
  • «ស្គាល់អំពី» អ្វីមួយអាចត្រូវបានបកប្រែថា «ដឹងអំពី» ឬ «យល់ដឹងអំពី»។
  • ពាក្យថា «ដឹងពីរបៀប» មានន័យថាដើម្បីយល់ពីដំណើរការ ឬវិធីសាស្ត្រនៃការធ្វើអ្វីមួយ។ វាក៏អាចត្រូវបានបកប្រែថា «អាចធ្វើបាន» ឬ «មានជំនាញក្នុងកិច្ចការ»។
  • ពាក្យ «ចំណេះដឹង» ក៏អាចបកប្រែថា «អ្វីដែលបានដឹង» ឬ «ប្រាជ្ញា» ឬ «ការយល់ដឹង» អាស្រ័យលើបរិបទដែលប្រើ។

ដូច ភាពដូចគ្នា

ពាក្យថា «ដូច» និង «ដូចគ្នា» សំដៅលើអ្វីដែលដូចគ្នា ឬស្រដៀងនឹងអ្វីផ្សេងទៀត។

  • ពាក្យ «ដូច» ត្រូវបានគេប្រើជាញឹកញាប់ក្នុងន័យជានិមិត្ដរូបដែលគេហៅថា «ការពាក្យប្រស្នា» ដែលក្នុងនោះអ្វីមួយត្រូវបានគេប្រៀបធៀបទៅនឹងអ្វីផ្សេងទៀតដែលជាទូទៅលក្ខណៈស្រដៀងគ្នា។ ឧទហរណ៍ «សំលៀកបំពាក់របស់ទ្រង់ភ្លឺដូចព្រះអាទិត្យ» ហើយ «សំលេងដូចផ្គរលាន់»។
  • ការ «ដូចជា» ឬ «ស្រដៀងគ្នា» ឬ «មើលទៅដូចជា» អ្វីមួយឬនរណាម្នាក់មានន័យថាមានរូបរាង និងគុណភាពស្រដៀងគ្នានឹងរបស់អ្វីមួយ ឬមនុស្សណាម្នាក់ដែលត្រូវបានប្រៀបធៀបជាមួយ។
  • មនុស្សត្រូវបានបង្កើតឲ្យមានលក្ខណៈ «ដូចជាព្រះ» ដែល «ដូចជារូបអង្គទ្រង់»។ វាមានន័យថាពួកគេមានគុណសម្បត្តិ ឬលក្ខណៈដែល «ស្រដៀង» ឬ «ស្រដៀងនឹង» «គុណសម្បត្ដិដែលព្រះមានដូចជា សមត្ថភាព ការគិត អារម្មណ៍ និងប្រាស្រ័យទាក់ទង»។
  • ក្នុងការមាន «លក្ខណៈដូចជា» អ្វីមួយ ឬនរណាម្នាក់មានន័យថាមានលក្ខណៈដែលមើលទៅដូចជារបស់នោះ ឬមនុស្សណាម្នាក់។

សេចក្តីណែនាំនៃការបកប្រែ

  • ក្នុងងបរិបទមួយចំនួនពាក្យថា «រូបរាងដូចជា» អាចត្រូវបានបកប្រែថា «អ្វីដែលមើលទៅដូចជា» ឬ «មើលទៅដូចជាអ្វីមួួយ»។
  • ពាក្យថា «ដូចជាការសោយទិវង្គតរបស់ព្រះអង្គ» អាចត្រូវបានបកប្រែថា «ការចែករំលែកបទពិសោធន៍នៃការសោយទិវង្គតរបស់ព្រះអង្គ» ឬ «ដូចជាការមានបទពិសោធន៍ក្នុងការសុគតជាមួយព្រះអង្គ»។
  • ពាក្យថា «ដូចជាតួនៃអំពើបាប» អាចត្រូវបានបកប្រែថា «ត្រឡប់ដូចជាមនុស្សមានបាប» ឬ «ជាមនុស្ស»។ សូមប្រាកដថាការបកប្រែនេះមិនមានលក្ខណៈថាព្រះយេស៊ូជាមនុស្សមានបាបឡើយ។
  • «ដូចជារូបអង្គទ្រង់» ក៏អាចបកប្រែថា «ធ្វើដូចជាព្រះអង្គ» ឬ «មានគុណសម្បត្ដិដូចគ្នាដែលព្រះអង្គមានដែរ»។
  • ពាក្យថា «ដូចជារូបនៃមនុស្ស នៃសត្វហើរ ជើងទាំងបួននៃសត្វចម្លែក និងសត្វលូនវារដែលស្អុយរលួយ»​ អាចត្រូវបកប្រែថា «រូបចម្លាក់ដែលមើលទៅដូចជាមនុស្សដែលអាចខូចរលួយឬដូចជាសត្វស្លាប សត្វព្រៃ សត្វតូចៗ និងសត្វលូនវារ»។

ដើម តាត្រៅ

ដើមតាត្រៅជាដើមមួយដ៏ខ្ពស់ មានបែកមែកសាខា និងម្លប់ត្រឈឹងត្រឈៃ។

  • ដើមតាត្រៅមានភាពរឹងមាំ ជាឈើដែលរឹង គេប្រើដើម្បីសង់ទូក និងធ្វើជានង្គ័លសម្រាប់ភ្ជួរដី និងធ្វើជានឹមគោ និងធ្វើជាឈើជ្រត់សម្រាប់មនុស្សចាស់។​
  • គេហៅគ្រាប់តាត្រៅថា​ ផ្លែតាត្រៅ។​
  • មែករបស់ដើមតាត្រៅខ្លះអាចមានប្រវែងដល់ប្រាំមួយម៉ែត្រ។
  • ដើមតាត្រៅជានិមិត្តរូបនៃការមានអាយុវែង និងន័យខាងវិញ្ញាណផ្សេងៗទៀត។ នៅក្នុងព្រះគម្ពីរ ជាញឹកញាប់គេប្រើពាក់ព័ន្ធជាមួយទីបរិសុទ្ធ។​

%សេចក្តីណែនាំនៃការបកប្រែ

  • ការបកប្រែជាច្រើន និយាយថា «ដើមតាត្រៅ» ជាជាង «តាត្រៅ»។
  • ប្រសិនបើ នៅតំបន់ខ្លះគេមិនស្គាល់ដើមតាត្រៅ ដើមនេះអាចប្រែថា «តាត្រៅ ជាដើមឈើមានម្លប់ត្រឈឹងត្រឈៃ... » ឬដាក់ឈ្មោះតាមដើមឈើនៅតាមតំបន់នោះ ដែលមានលក្ខណដូចស្រដៀងនឹងដើមតាត្រៅនេះ។

ដើមតាត្រៅ

ពាក្យថា​ «ដើមតាត្រៅ» សំដៅលើដើមស្រល់ ឬដើមកកោះធំមួយ ជាធម្មតា ជាឈើក្រហមចាស់ ដូចជាស្រល់ផ្សេងៗដែរ រាងកោណ ហើយស្លឹកស្រួចៗដូចម្ជុល។

  • នៅគម្ពីសម្ពន្ធមេត្រីចាស់ និយាយច្រើនពី ដើមតាត្រៅ ដែលទាក់ទងនឹង ព្រៃល្បាណូន គឺមានដុះជាច្រើននៅទីនោះ។
  • ឈើតាត្រៅត្រូវបានគេយកទៅសង់ព្រះវិហាយេរ៉ូសាឡិម។
  • ហើយក៏ត្រូវបានគេយកដុត ដើម្បីធ្វើពិធីថ្វាយបូជាយញ្ញ និង​ដើម្បដុតសន្សុតតង្វាយជាច្រើនទៀត។

ដើមត្រែង

ពាក្យថា «ដើមត្រែង» សំដៅលើរុក្ខជាតិដែលដើមវែង ដុះនៅក្នុងទឹក ជាទូទៅដុះនៅតាមមាត់ទន្លេ ឬមាត់ទឹក។​

  • ដើមត្រែងនេះ ដុះនៅតាមមាត់ទន្លេនីល ជាកន្លែងដែលលាក់លោកម៉ូសេ កាលដែលគាត់នៅជាទារក ត្រូវបានគេហៅផងដែរថា «ដើមបបុស»។ ដើមវាខ្ពស់ ប្រហោងក្នុង ដុះជាក្រុមក្រាស់ៗនៅក្នុងទឹកតាមមាត់ទន្លេ។
  • ជនជាតិអេស៊ីបពីបុរាណប្រើដើមដែលមានសរសៃរនេះ សម្រាប់ធ្វើជាក្រដាស់ កន្ត្រក់ និងទូក។
  • ដើមរបស់ដើមត្រែងនេះបត់បែនបាន ហើយងាយនឹងចុះឡើងតាមខ្យល់។

ដើមទំពាំងបាយជូរ

ពាក្យថា «ដើមទំពាំងបាយជូរ» សំដៅទៅលើរុក្ខជាតិទាំងឡាយដែលលូតលាស់តាមដានផ្លូវនៅលើដី ដោយវារឡើងលើដើមឈើ ហើយនឹងត្រើងដំណាំ។ ពាក្យថា «ដើមទំពាំងបាយជូរ» ក្នុងព្រះគម្ពីរ គ្រាន់តែប្រើពាក្យថាផលផ្លែទំពាំងបាយជូរ ​ហើយជាធម្មតាសំដៅទៅលើផ្លែទំពាំងបាយជូរ។

  • ក្នុងព្រះគម្ពីរពាក្យថា «ដើមទំពាំងបាយជូរ» អាចមានន័យស្មើនឹងពាក្យ «វល្លិ៍ទំពាំងបាយជូរ»។
  • មែកទំពាំងបាយជូរត្រូវជាប់់ជាមួយនឹងដើម ដែលជាប្រភពនៃការផ្តល់ទឹក ហើយនិងសារធាតុផ្សេងៗ ដើម្បីឲ្យទំពាំងបាយជូរនោះអាចរស់បាន។
  • ព្រះយេស៊ូហៅព្រះនាមរបស់ព្រះអង្គថាជា «ដើមទំពាំងបាយជូរ» ហើយហៅប្រជារាស្រ្តរបស់ព្រះអង្គថាជា «ខ្នែង»។ នៅក្នុងបរិបទនេះ ពាក្យថា «ដើមទំពាំងបាយជូរ» អាចបកប្រែលផងដែរថា «ទងទំពាំងបាយជូរ»។

ដើមស្រល់

នយ័ពាក្យ «ដើមស្រល់» នេះសំដៅទៅនឹងឈើស្រល់ម៉្យាង ដែលមានដុះយ៉ាងច្រើនក្នុងអំឡុងពេលដែលមនុស្សកំពុងតែរស់នៅក្នុងសម័យព្រះគម្ពី ជាពិសេសប្រទេសដែលមានព្រំដែនជាប់ទៅនឹងសមុទ្រមេឌីទែរ៉ានេ។

  • កោះគីប្រុស ហើយនឹងលេបាណុន គឺកន្លែងទាំងពីរនេះហើយដែលព្រះគម្ពីបានតែងតែនិយាយប្រាប់ពីដើមស្រល់ទាំងឡាយនេះ។
  • ចំណែកឯឈើទាំងឡាយដែលលោកណូអេបានបានសង់ទូកនោះ ប្រហែលសុទ្ធសឹងជាដើមស្រស់នេះដែរ។
  • ពីព្រោះតែស្រល់ដែលជាឈើប្រភេទរឹងហើយជាប់បានយូរ ចឹងបានជាមនុស្សនាសមយ័បុរាណបានប្រើឈើនេះសម្រាប់ធ្វើទូកនឹងសំណង់ផ្សេងៗដ៏ទៃៗទៀតផងដែរ។

ដើរ

ពាក្យថា «ដើរ» គឺជាទូរទៅប្រើក្នុងន័យប្រៀបធៀប មានន័យថា «រស់នៅ»។

  • «លោកហេណុកដើរជាមួយព្រះជាម្ចាស់» មានន័យថាហេណុករស់នៅមានទំនាក់ទំនងយ៉ាងជិតស្និតព្រះជាម្ចាស់។
  • «ដើរដោយវិញ្ញាណ» មានន័យថា ព្រះវិញ្ញាណជាអ្នកដឹកនាំ ដូច្នេះ យើងអាចធ្វើការដែលគាប់ព្រះហឫទ័យ និងថ្វាយកិតិ្តយសដល់ព្រះជាម្ចាស់។
  • «ដើរតាម» បញ្ញត្ដិរបស់ព្រះអង្គ ឬផ្លូវរបស់ព្រះអង្គមានន័យថា «រស់នៅដោយស្ដាប់បង្គាប់» បញ្ញត្ដិរបស់ព្រះអង្គ គឺ «កាន់តាមបញ្ញត្ដិរបស់ព្រះអង្គ» ឬ «ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។
  • ពេលដែលព្រះមានបន្ទូលថា ព្រះអង្គនឹង «ដើរជាមួយ» ប្រជារាស្ត្ររបស់របស់ព្រះអង្គ មានន័យថា ទ្រង់គង់នៅក្នុងចំណោមអ្នកទាំងនោះ ឬជិតស្និតជាមួយគេ។
  • «ដើរផ្ទុយ» មានន័យថារស់នៅ ឬប្រព្រឹត្ដប្រឆាំងនឹងព្រះបន្ទូល ឬព្រះជាម្ចាស់។
  • «ដើរតាម» មានន័យថាស្វែងរក ឬដេញតាមនរណាម្នាក់ ឬអ្វីមួយ។ អាចមានន័យថា ធ្វើតាមអ្នកណាម្នាក់ផ្សេងដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • វាជាការល្អក្នុងការបកប្រែ «ដើរ» ក្នុងន័យត្រង់ ដរាបណាមានន័យត្រឹមត្រូវដែលស្រួលយល់។
  • ម៉្យាងវិញទៀត ការប្រើជាពាក្យប្រៀបធៀប ដោយប្រើពាក្យ «ដើរ» អាចបកប្រែផងដែរថា «រស់នៅ» ឬ «ធ្វើការ»​ ឬ «ប្រព្រឹត្ដ»។
  • ឃ្លាថា «ដើរដោយវិញ្ញាណ» អាចបកប្រែបានថា «រស់នៅដោយការស្តាប់បង្គាប់ព្រះវិញ្ញាណ​ដ៏វិសុទ្ធ» ឬ «ប្រព្រឹត្ដក្នុងផ្លូវដែលគាប់ព្រះហឫទ័យព្រះវិញ្ញាណដ៏វិសុទ្ធ» «ធ្វើការគាប់ព្រះហឫទ័យព្រះការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ»។
  • ឃ្លាថា «ដើរតាមបញ្ញត្ដិរបស់ព្រះ» អាចបកប្រែបាន «រស់នៅតាមបញ្ញតិ» ឬក៏ស្តាប់បង្គាប់បញ្ញតិ របស់ព្រះអង្គ»។

ឃ្លាថា «ដើរជាមួយព្រះអង្គ» អាចបកប្រែបាន «រស់នៅក្នុងទំនាក់ទំនងយ៉ាងស្និតស្នាលជាមួយការស្តាប់បង្គាប់ និងឲ្យតម្លៃព្រះអង្គ»។


ដេក ដេកលក់ ងងុយដេក

ពាក្យទាំងនេះមានន័យតំណាងឲ្យសេចក្ដីស្លាប់។

  • «ដេក» ឬ «ដេកលក់» អាចជាពាក្យធៀបទៅនឹងពាក្យ «ស្លាប់»។
  • ឃ្លា «ងងុយដេក» សំដៅលើខណៈពេលដែលនរណាម្នាក់ចាប់ផ្ដើមដេក ឬតំណាងឲ្យន័យថាជាខណៈ​ពេលដែលនរណាម្នាក់ស្លាប់។
  • «ដេកលក់ជាមួយពួកឰយុកោ» មានន័យថាស្លាប់ទៅដូចជីដូនជីតារបស់ខ្លួន។

សេចក្ដីណែនាំនៃការបកប្រែ

  • ក្នុងបរិបទខ្លះ ពាក្យ​ថា «ដេក» ឬ «ដេកលក់» អាចបកប្រែបានថា «ស្លាប់»។
  • «ងងុយដេក» អាចបកប្រែថា «ស្រាប់តែដេកលក់ភ្លាម» ឬ «ចាប់ផ្ដើមដេក» ឬ «ស្លាប់» ដែលអាស្រ័យតាម​ន័យរបស់វា។
  • សំគាល់៖ សំខាន់ណាស់ក្នុងការរក្សាឃ្លាប្រៀបធៀបនៅក្នុងបរិបទខ្លះ នៅពេលដែលអ្នកស្ដាប់មិនយល់​ន័យ។ ជាឧទាហរណ៍ នៅពេលដែលព្រះយេស៊ូបានប្រាប់ពួកសាវករបស់ព្រះអង្គថា ឡាសា គាត់កំពុងដេកលក់ នោះពួកគេបានគិតថា ព្រះអង្គមានន័យពី ឡាសា គ្រាន់តែដេកលក់តែប៉ុណ្ណោះ។ នៅក្នុងបរិបទនេះ វាមិនសមក្នុងការបកប្រែឃ្លានេះថា «គាត់បានស្លាប់» នោះទេ។
  • ភាសាមួយចំនួន អាចប្រើឃ្លាផ្សេងគ្នាសម្រាប់សេចក្ដីស្លាប់ ឬ ការស្លាប់ ប្រសិនបើឃ្លា «ដេក» ឬ «ដេកលក់» មិនសមនិយាយនៅក្នុងភាសានោះ។

ដេកជាមួយ មានទំនាក់ទំនងជាមួយ ការរួមភេទ

នៅក្នុងព្រះគម្ពីរ ពាក្យទាំងនេះ ជាពាក្យប្រើដើម្បីកុំឲ្យអាក្រក់ស្តាប់ពេក ដែលសំដៅលើការរួមភេទ។ (សូមមើលក្នុង ពាក្យសម្រាល

  • «ដេកជាមួយ» នរណាម្នាក់គឺជាវិធីសាមញ្ញមួយនៃការសំដៅលើការមានទំនាក់ទំនងផ្លូវភេទ។ ប្រើប្រយោគអតីតកាលគឺ «បានគេងជាមួយ»។
  • នៅក្នុងគម្ពីសម្ពន្ធមេត្រីចាស់ «កណ្ឌចម្រៀងសាឡូម៉ូន» ULB ប្រើពាក្យនេះគឺសំដៅលើ «ការរួមភេទ» ដើម្បីប្រែពាក្យ «ស្រឡាញ់»​ ដែលស្ថិតនៅក្នុងបរិបទនេះគឺសំដៅលើទំនាក់ទំនងផ្លូវភេទ។ នេះគឺទាក់ទងជាមួយឃ្លា «រួមភេទជាមួយ»។

សេចក្តីណែនាំនៃការបកប្រែ

  • នៅក្នុងភាសាខ្លះអាចប្រើឃ្លាខុសគ្នាសម្រាប់ពាក្យនេះ ដោយមានបរិបទផ្សេងគ្នា អាស្រ័យលើបរិបទ ថាតើនិយាយពីប្តី និងប្រពន្ធ ឬ លើទំនាក់ទំនងផ្សេងទៀត។ វាសំខាន់ក្នុងការប្រាកដថា ការបកប្រែរបស់ពាក្យនេះត្រឹមត្រូវតាមអត្ថន័យក្នុងបរិបទនីមួយៗ។
  • អាស្រ័យលើបរិបទ ឃ្លាទាំងនេះ អាចបកប្រែថា «ដេកជាមួយ»៖ «គេងជាមួយ» ឬ «រួមភេទជាមួយ» ឬ «មានទំនាក់ទំនងជិតស្និទ្ធជាមួយ»។
  • វិធីផ្សេងមួយទៀតក្នុងការបកប្រែគឺ «មានទំនាក់ទំនងជាមួយ» អាចបូករួមទាំង «រួមភេទជាមួយ» ឬ «ទំនាក់ទំនងរបស់ប្តីប្រពន្ធ»។
  • ពាក្យ «រួមភេទ» អាចប្រែផងដែរថា «ស្រឡាញ់» ឬ «ជិតស្និទ្ធ»។ ឬ មានឃ្លាជាច្រើនទៀតដែលជាវិធីសាមញ្ញក្នុងការប្រែទៅតាមភាសារបស់ខ្លួន។
  • វាជាការសំខាន់ក្នុងការមើលថា ពាក្យដែលធ្លាប់ប្រើនៅក្នុងបរិបទនេះ អាចទទួលយកបានសម្រាប់មនុស្សដែលប្រើគម្ពីរដែលបកប្រែនេះ។

ដេញចេញ បណ្តេញចេញេពី បណ្តេញចេញ

«ដេញចេញ» ឬ «បណ្តេញចេញពី» នណាម្នាក់ ឬរបស់អ្វីមួយ មាននយ័ថា បង្ខំមនុស្ស ឬរបស់អ្វីមួយឲ្យទៅឆ្ងាយ។

  • ពាក្យថា «បោះចោល» មានន័យដូចគ្នាជាមួយពាក្យ «គប់ចោល» បង់សំណាញ់មានន័យថាបោះសំណាញ់ចូលទៅក្នុងទឹក។
  • នៅក្នុងន័យប្រៀបធៀប «ដេញចេញ» ឬ «បោះចោល» នរណាម្នាក់ អាចមានន័យថាបដិសេធអ្នកនោះ ហើយបណ្តេញគាត់ឲ្យទៅឆ្ងាយ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ របៀបផ្សេងទៀតក្នុងការប្រែពាក្យនេះ អាចបូករួមជាមួយនឹង «ការបង្ខំឲ្យចេញ» ឬ «បណ្តេញចេញ» ឬ «កម្ចាត់ចេញ»។
  • «ការបណ្តេញវិញ្ញាណអាក្រក់ចេញ» អាចបកប្រែថា «ធ្វើឲ្យវិញ្ញាណអាក្រក់ចេញ» ឬ «ដេញវិញ្ញាណអាក្រក់ចេញ» ឬក៏ «បណ្តេញវិញ្ញាណអាក្រក់» ឬ «បញ្ជាវិញ្ញាណអាក្រក់ឲ្យចេញ»។

ដែលកំណាចឃោឃៅ ស្មោកគ្រោក, យ៉ាងឃោឃៅ, ប្រព្រឹត្តិឬធ្វើឲ្យអាក្រក់​

ពាក្យ « ដែលកំណាចឃោឃៅ» ប្រើសម្រាប់ពិពណ៌នាអំពីបុគ្គល ឬ ទង្វើរណាមួយដែលមានលក្ខណៈបែបទុច្ចរិត ឬក្រឡិចក្រឡុច។ ពាក្យ «យ៉ាងឃោឃៅ»មានន័យថា «ឥរិយាបថដ៏កំណាចឃោឃៅ»។ ប្រព្រឹត្តិការអាក្រក់ មានន័យថា​ បង្វែរ ឬ ប្រព្រឹត្តិអ្វីមួយក្នុងផ្លូវខុស។

  • នណាម្នាក់ ឬ អ្វីមួយដែលអាក្រក់ឃោឃៅគឺបានបែរចេញពីមាគា៌ល្អត្រឹមត្រូវ។
  • នៅក្នុងព្រះគម្ពីរចែងថាជនជាតិអ៊ីស្រាអែលបានប្រព្រឺត្តអំពើរអាក្រក់ស្មោកគ្រោកពេលដែលគេមិនស្តាប់បង្គាប់ព្រះជាម្ចាស់។ ពួកគេប្រព្រឹត្តិបែបនេះដោយការថ្វាយបង្គំព្រះក្លែងក្លាយ។
  • រាល់ទង្វើើរ​ ឬ ឥរិយាបថណាមួយដែលធ្វើទាស់នឹងបញ្ញាត្តិរបស់ព្រះជាម្ចាស់ នោះរាប់ថាជាអំពើ អាក្រក់ស្មោកគ្រោក។
  • មានរបៀបផ្សេងៗទៀតដែលយើងអាចបកប្រែពាក្យនេះថា «អំពើក្រឡិចក្រឡុច» ឬ «អំពើអសីលធម៌» ឬ «ការបែរចេញពីបញ្ញត្តិរបស់ព្រះជាម្ចាស់» អាស្រ័យទៅអត្ថបទនិមួយៗ។
  • «សំដីអសុរោះ»អាចមានន័យថា «ភាសានិយាយបែបអសីលធម៌» ឬ «ការនិយាយបោកប្រាស់គេ» ឬ «ភាសានិយាយដែលគ្មានសីលធម៌»។
  • «មនុស្សអាក្រក់ស្មោកគ្រោក»អាចនិយាយបានថា «មនុស្សគ្មានសីលធម៌»ឬ «មនុស្សដែលធ្វើអ្វីខុសពីគេ» ឬ​​« មនុស្សដែលបន្តមិនស្តាប់បង្គាប់ព្រះ»។
  • ឃ្លា «ទង្វើរដែលអាក្រក់ស្មោកគ្រោក»មានន័យថា «ការប្រព្រឹត្តិបែបអសីលធម៌» ឬ«ការប្រព្រឹត្តិទាស់នឹងបញ្ញត្តិរបស់ព្រះជាម្ចាស់» ឬ «ការរស់នៅដែលទាស់នឹងសេចក្តីបង្រៀនរបស់ព្រះជាម្ចាស់»។
  • ពាក្យថា «ប្រព្រឹត្តិ​អាក្រក់ស្មោកគ្រោក» អាចប្រែបានថា «ធ្វើឲ្យអ្វីមួយទៅជាខូចអាក្រក់»ឬ «ធ្វើឲ្យអ្វីមួយទៅជាគ្មានសីលធម៌»។

ដៃគូ

ពាក្យថា «ដៃគូ» សំដៅទៅលើមនុស្សម្នាក់ដែលទៅណាមកណាជាមួយមនុស្សម្នាក់ទៀត ឬ អ្នកដែលមានទំនាក់ទំនងជាមួយអ្នកដទៃទៀត ដូចជាទំនាក់ទំនងមិត្តភាព ឬទំនាក់ទំនងអាពាហ៍ពិពាហ៍។

  • ដៃគូគឺជាអ្នកដែលឆ្លងកាត់បទពិសោធ៍ជាមួយគ្នា បរិភោគជាមួយគ្នា គាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។
  • អាស្រ័យលើបរិបទ ពាក្យនេះអាចត្រូវបានបកប្រែផងដែរ ជាមួយនឹងពាក្យ ឬឃ្លាដែលមានន័យថា «មិត្តសម្លាញ់» ឬ «មិត្តអ្នករួមដំណើរ» ឬ «ការគាំទ្រមនុស្សដែលដើរជាមួយ»។

ដោះលែង អ្នកដោះលែង ការដោះលែង

ដើម្បី «ដោះលែង» នរណាម្នាក់ មានន័យថា ការសង្គ្រោះអ្នកនោះ។ ពាក្យថា «អ្នករំដោះ» សំដៅទៅលើអ្នកដែលសង្គ្រោះ ឬដោះលែងនរណាម្នាក់ឲ្យមានសេរីភាព ពីភាពសង្កត់សង្កិន ឬពីគ្រោះថ្នាក់ផ្សេងៗ។ ពាក្យថា «ការដោះលែង» សំដៅទៅលើអ្នកដែលសង្គ្រោះ ឬ ដោះលែងនរណាម្នាក់ឲ្យមានសេរីភាពពីការសង្កត់សង្កិន ឬពីគ្រោះថ្នាក់ផ្សេងៗ។

  • ក្នុងព្រះគម្ពីសម្ពន្ធមេត្រីចាស់ ព្រះបានតែងតាំង អ្នកជួយរំដោះ ដើម្បីការពារដល់អ៊ីស្រអែល ដោយដឹកនាំពួកគេ ដើម្បីច្បាំងជាមួយនឹងអ្នកណាដែលមក វាយប្រហារដល់ពួកគេ។
  • អ្នករំដោះទាំងនោះ ត្រូវបានហៅថាពួក «ចៅហ្វាយ» ហើយ គម្ពីសម្ពន្ធមេត្រីចាស់ ក្នុងព្រះគម្ពីចៅហ្វាយ ក៏បានកត់ពេលវេលាជាប្រវត្តិសាស្ត្រនៅពេលដែលពួកចៅហ្វាយ បានគ្រប់គ្រងលើប្រជាជនអ៊ីស្រអែល។
  • ព្រះជាម្ចាស់ត្រូវបានគេហៅថា «ព្រះប្រោសលោះ»។ តាមរយៈប្រវត្តិសាស្ត្រនៃប្រជាជនអ៊ីស្រាអែល ទ្រង់បានរំដោះ ហើយជួយសង្គ្រោះពួកប្រជាជនអ៊ីស្រាអែលពួកគេពីសត្រូវរបស់ពួកគេ។
  • ពាក្យថា «ជួយទៅរំដោះដល់» ឬ «ឡើងទៅជួយដល់» មានន័យខុសគ្នា ពីការចាប់នណាម្នាក់បញ្ជូលឲ្យទៅខ្មាំងសត្រូវ ដូចជាលោកយូដាស់បានបញ្ជូនព្រះយេស៊ូ ទៅឲ្យពួកមេដឹកនាំសាសន៍យូដា។

%សេចក្តីណែនាំនៃការបកប្រែ

  • ក្នុងបរិបទនៃការជួយមនុស្សចេញពីសត្រូវរបស់គេ គឺពាក្យថា «អ្នករំដោះ» អាចបកប្រែដូចជា «សង្គ្រោះ» ឬ «រំដោះ» ឬ «សង្ក្រោះ»។
  • នៅពេលដែលន័យថាការរំដោះនរណាម្នាក់ឲ្យរួចពីសត្រូវ «ជួយទៅដល់» អាចបកប្រែថា «ក្បត់ចិត្ត» ឬ «ដាក់ដៃលើ» ឬ «ឲ្យដល់»។
  • ពាក្យថា «អ្នករំដោះ» អាចបកប្រែដដូចជា «អ្នកសង្គ្រោះ» ឬ «អ្នករំដោះ»។
  • កាលណាពាក្យ «ជួយរំដោះ» សំដៅទៅលើ ចៅហ្វាយដែលដឹកនាំអ៊ីស្រាអែល អាចបកប្រែផងដែលថា «កិច្ចការ» ឬ «ចៅហ្វាយ» ឬ «អ្នកដដឹកនាំ»។

ណែនាំ ការណែនាំ

ពាក្យថា «ណែនាំ» ឬ«ការណែនាំ» គឺសំដៅទៅលើការប្រាប់អ្វីមួយដែលជាក់លាក់អំពីអ្វីដែលត្រូវធ្វើ។

  • ដើម្បី «ផ្ដល់ការណែនាំ» មានន័យថាប្រាប់ទៅនរណាម្នាក់យ៉ាងច្បាស់លាស់អំពីអ្វីដែលគាត់គួរធ្វើ។
  • នៅពេលដែលព្រះយេស៊ូឲ្យសិស្សរបស់ព្រះអង្គចែកនំប៉័ង និងត្រីទៅកាន់មនុស្ស មានន័យថាព្រះយេស៊ូបានណែនាំដល់ពួកសិស្សយ៉ាងជាក់លាក់អំពីរបៀបនៃការធ្វើនោះ។
  • ផ្អែកទៅលើបរិបទនេះ ពាក្យថា «ណែនាំ» អាចប្រែបានថា «ប្រាប់» ឬ «តម្រង់ទិស» ឬ «ការណែនាំ» ឬ​​ «បង្រៀន» ឬ «ការឲ្យដំបូន្មាន»។
  • ពាក្យថា «ការណែនាំ» អាចបកប្រែថា «កែតម្រង់» ឬ «ពន្យល់» ឬ«ពីអ្វីដែលគាត់បានប្រាប់ឲ្យអ្នកធ្វើ»។
  • ពេលព្រះជាម្ចាស់ណែនាំ ពាក្យនេះពេលខ្លះបកប្រែថា «បង្គាប់» ឬ «ការបញ្ជា» ។

តក់ស្លុត ភ័យខ្លាចញាប់ញ័រ

ពាក្យថា «តក់ស្លុត» សំដៅទៅកាន់អារម្មណ៍ដែលពោពេញទៅដោយភាពភ័យខ្លាច។ ការធ្វើឲ្យនរណាម្នាក់ភ័យញ័រន្ធត់។

  • ពាក្យថា «តក់ស្លុត» គឺជាអ្វីមួយ ឬនរណាម្នាក់ដែលបង្កការភ័យខ្លាច ឬភ័យរន្ធត់។ ឧទាហរណ៍មួយនៃភាពតក់ស្លុតអាចជាកងទ័ពសត្រូវវាយប្រហារ ឬអាសនញាំញី ឬជំងឺដែលត្រូវបានរីករាលដាលសម្លាប់មនុស្សជាច្រើន។
  • ភាពភិតភ័យទាំងនេះអាចត្រូវបានពិពណ៌នាថាជា «ការគួរឲ្យភ័យខ្លាច»។ ពាក្យនេះអាចត្រូវបានបកប្រែថាជា «ការភ័យខ្លាច» ឬ «ភាពតក់ស្លុតបង្ឲ្យមានការភ័យខ្លាច»។
  • ការជំនុំជម្រះរបស់ព្រះនឹងធ្វើឲ្យមានការភ័យខ្លាចដល់មនុស្សដែលមិនប្រែចិត្ដ និងបដិសេធព្រះគុណរបស់ព្រះអង្គ។
  • «ការភ័យខ្លាចនៃព្រះយេហូវ៉ា» អាចត្រូវបានបកប្រែថា «វត្តមានដ៏រន្ធត់នៃព្រះជាម្ចាស់» ឬ «ការជំនុំជម្រះដ៏គួរឲ្យខ្លាចចំពោះព្រះអម្ចាស់» ឬ «នៅពេលដែលព្រះអម្ចាស់បង្កការភ័យខ្លាចយ៉ាងខ្លាំង»។
  • របៀបមួយទៀតក្នុងការបកប្រែពាក្យថា «តក់ស្លុត» ក៏អាចរួមបញ្ចូលផងដែរនូវ «ការតក់ស្លុតយ៉ាងខ្លាំង» ឬ «ការភ័យខ្លាចយ៉ាងខ្លាំង»។

តង់ ត្រសាល

ត្រសាល គឺជាជម្រកចល័តដែលធ្វើពីក្រណាត់ដ៏មាំហើយគ្រប់ និងចង់ភ្ជាប់ទៅនឹងរោងដែលបានសាងសង់រួច។

  • ត្រសាលអាចមានទំហំតូច ដែលកន្លែងល្មមសម្រាប់តែមនុស្ស២ឬ៣នាក់គេងបាន ឬអាចមានទំហំធំដែលគ្រួសារទាំងមូលអាចគេង ចម្អិនអាហារ ហើយរស់នៅក្នុងនោះបាន។
  • មនុស្សជាច្រើនបានប្រើត្រសាលធ្វើជាទីលំនៅសម្រាប់ពួកគេរស់នៅ។ ឧទាហណ៍

អំឡុងពេលវេលាដែលលោកអាប្រាហាំ និងគ្រួសាររស់នៅក្នុងទឹកដីកាណាន គាត់ប្រើប្រាស់ត្រសាលដែល ធ្វើពីក្រណាត់ធ្វើស្បែកសត្វដែលមានទំហំធំល្មមសម្រាប់គ្រួសារគាត់រស់នៅ។

  • ជនជាតិអ៊ីស្រាអែលក៏រស់នៅក្នុងត្រសាលដែរ អំឡុងពេលដែលពួកគេវង្វេងនៅក្នុងទីរហោស្ថានស៊ីណៃអស់រយៈពេលវេលា៤០ឆ្នាំ។
  • ព្រះពន្លាត្រូវបានសង់ឡើងបែបជាត្រសាលយ៉ាងធំមួយ ដែលជាមានជញ្ជាំងធ្វើពីក្រណាត់យ៉ាងក្រាស់។
  • ពេលសាវកប៉ូលធ្វើដំណើរទៅកាន់ក្រុងផ្សេង ដើម្បីផ្សាយដំណឹងល្អ នោះគាត់បានធ្វើត្រសាល (តង់) ដើម្បីរកចំណូលផ្គត់ផ្គង់សេចក្តីត្រូវការរបស់គាត់។
  • ពាក្យថា ត្រសាល ពេលខ្លះត្រូវបានប្រើជានិមិត្តរូបសំដៅទៅកាន់កន្លែងដែលមនុស្សរស់នៅ។ វាក៏អាចបកបានថា ផ្ទះ ទីលំនៅ ឬថា ផ្ទះសម្បែង។

តង្វាយច្រូច

តង្វាយច្រូចជាយញ្ញបូជាថ្វាយព្រះ ដែលទាក់ទងនឹងការចាក់ស្រានៅលើកន្លែងថ្វាយយញ្ញបូជា។ ជាញឹកញាប់ត្រូវថ្វាយជាមួយនឹងតង្វាយដុត និងតង្វាយគ្រាប់ពូជ។

  • លោលប៉ូលប្រៀបធៀបជីវិតរបស់គាត់ ដូចជាយញ្ញបូជាដែលត្រូវច្រូចចេញ។ នេះមានន័យថា គាត់បានថ្វាយទាំងស្រុងក្នុងការបម្រើព្រះ ហើយបានប្រាប់ដល់មនុស្សអំពីព្រះយេស៊ូ ទោះបី ជាគាត់ដឹងថាត្រូវរងទុក្ខ ហើយប្រហែលអាចស្លាប់ដោយសារការនោះដែរ។
  • ការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាងគឺជាយញ្ញបូជាមួយដែលត្រូវច្រូច ដោយព្រះលោហិតរបស់ព្រះអង្គត្រូវបានហូរមកលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើង។

សេចក្តីណែនាំនាំការបកប្រែ

  • របៀបមួយទៀតក្នុងការបកប្រែពាក្យនេះគឺ «តង្វាយស្រាទំពាំងបាយជូរ»។
  • នៅពេលលោកប៉ូលមានប្រសាសន៍ថា គាត់ត្រូវច្រូចដូចជា «តង្វាយច្រូច» ពាក្យនេះ អាចប្រែផងដែរថា «ខ្ញុំប្តូរផ្តាច់ទាំងស្រុងចំពោះការបង្រៀនព្រះបន្ទូលរបស់ព្រះដល់មនុស្ស ដូចជាការថ្វាយយញ្ញបូជាស្រាត្រូវបានចាក់ចេញទាំងស្រុងនៅលើទីថ្វាយយញ្ញបូជា»។

តង្វាយដុត តង្វាយដុតដោយភ្លើង

«តង្វាយដុត» ជាប្រភេទនៃយញ្ញបូជាដល់ព្រះដែលត្រូវដុតដោយភ្លើងនៅលើកន្លែងថ្វាយយញ្ញបូជា។ វាគឺជាការថ្វាយ ដើម្បីលោះបាបរបស់មនុស្ស។ នេះអាចហៅបានផងដែរថា «តង្វាយដុតដោយភ្លើង»។

  • សត្វដែលត្រូវប្រើ សម្រាប់ជាតង្វាយនេះ ជាទូទៅគេប្រើ «ចៀម» ឬ «ពពែ» ប៉ុន្តែ គេក៏ប្រើសត្វគោ និងសត្វស្លាបផងដែរ។
  • លើកលែងតែស្បែកសត្វ សត្វទាំងមូលត្រូវបានដុតសម្រាប់ជាតង្វាយនេះ។ ស្បែក ឬស្បែកសត្វធំៗ ត្រូវប្រគល់ឲ្យទៅសង្ឃ។
  • ព្រះជាម្ចាស់បង្គាប់ដល់ជនជាតិយូដា ឲ្យថ្វាយតង្វាយដុតពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។

តង្វាយធញ្ញជាតិ

តង្វាយធញ្ញជាតិជាតង្វាយ​ ម្សៅស្រូវសាលី ស្រូវឱកដែលថ្វាយទៅព្រះជាម្ចាស់ ជាទូទៅគេដុតតង្វាយនេះ។

  • តង្វាយស្រូវជាតង្វាយដែលបានផលមកពីដី។ ពេលខ្លះគេចម្អិនមុននឹងថ្វាយ ប៉ុន្តែ​ ពេលខ្លះទៀត គេថ្វាយទាំងឆៅ។
  • ប្រេង និង អំបិលគេលាយជាមួយម្សៅស្រូវ ប៉ុន្តែ គេមិនដាក់មេ និង​ទឹកឃ្មុំលាយចូលទេ។
  • គ្រាប់ខ្លះ គេយកទៅធ្វើតង្វាយដុត ហើយខ្លះទៀត គេទុកឲ្យមហាបូជាចារ្យបរិភោគ។

តង្វាយមួយភាគដប់

ពាក្យថា «ទីដប់» និង «មួយភាគដប់» សំដៅលើ «ដប់ភាគរយ» ឬ «ចំណែក១ភាគ១០» នៃលុយកាក់ ផលដំណាំ សត្វ ឬទ្រព្យសម្បត្តិផ្សេងទៀត ដែលត្រូវថ្វាយទៅកាន់ព្រះ។

  • នៅក្នុងសម្ពន្ធមេត្រីចាស់ព្រះជាម្ចាស់បានប្រទានសេចក្តីណែនាំយ៉ាងជាក់លាក់ដល់ជនជាតិអ៊ីស្រាអែល អំពីការដែលគេត្រូវថ្វាយ១ភាគ១០ ពីគ្រប់របស់ដែលគេមានថ្វាយទៅកាន់ព្រះទុកជាការអរគុណដល់ព្រះ។
  • តង្វាយទាំងនេះត្រូវប្រើសម្រាប់ជួយផ្គត់ផ្គង់ដល់ពួកកុលសម្ព័ន្ធលេវី គឺជាពួកអ្នកដែលបំរើដល់ពួកអ៊ីស្រាអែលតាមរយៈការងារជាសង្ឃ ហើយពួកគេជាអ្នកថែរក្សា ព្រះពន្លា ហើយក្រោយមកថែរក្សាព្រះវិហារ។
  • នៅក្នុងសម្ពន្ធមេត្រីថ្មី ព្រះជាម្ចាស់មិនបានតម្រូវឲ្យថ្វាយ១ភាគ១០ទេ តែទ្រង់បានបង្រៀនឲ្យអ្នកជឿរស់នៅក្នុងជីវិតសប្បុរស គាំទ្រ និងជួយដល់អ្នកដែលមានតម្រូវការ ហើយជួយផ្គត់ផ្គង់ដែលព័ន្ធកិច្ចបម្រើព្រះរបស់ពួកអ្នកជឿ។
  • នេះក៏អាចបកប្រែបានដែរថា តង្វាយ១ក្នុង១០ ឬថា តង្វាយ១០ដក១។

តង្វាយមេត្រី

នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ «តង្វាយមេត្រីភាព» គឺជាប្រភេទនៃយញ្ញបូជាមួយដែលត្រូវបានថ្វាយដោយហេតុផលផ្សេងៗគ្នា ដូចជាការអរព្រះគុណ ឬក៏ការថ្វាយដើម្បីបំពេញតាមពាក្យសម្បថ។

  • តង្វាយនេះ តម្រូវឲ្យសម្លាប់សត្វមួយ អាចជាសត្វញី ឬជាឈ្មោល។ នេះគឺខុសពីតង្វាយដុតដែលតម្រូវឲ្យថ្វាយតែជាសត្វឈ្មោលប៉ុណ្ណោះ។
  • ក្រោយពីបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ អ្នកដែលបាននាំតង្វាយមេត្រី ត្រូវចែកសាច់ជាមួយបូជាចារ្យ និងជនជាតិអ៊ីស្រាអែលផ្សេងទៀត។
  • ជាការរៀបចំអាហារមួយយ៉ាងដែលជាប់ទាក់ទងនឹងយញ្ញបូជានេះ ដែលរួមបញ្ចូលទាំងនំប៉័ងឥតដំបែ។
  • តង្វាយនេះ ពេលខ្លះហៅថា «តង្វាយមេត្រី»។

តង្វាយម្សៅ តង្វាយធញ្ញជាតិ

«តង្វាយម្សៅ» ឬ «តង្វាយធញ្ញជាតិ» គឺជាតង្វាយដែលថ្វាយទៅកាន់ព្រះនៅក្នុងទំរង់ជាម្សៅ ឬជា នំប៉័ងដែលធ្វើមកពីម្សៅ។

  • ពាក្យថា «ម្សៅ» គឺសំដៅទៅកាន់គ្រប់ធញ្ញជាតិដែលបានបុក ឬកិនទៅជាម្សៅ។
  • ម្សៅត្រូវបានលាយជាមួយទឹក ឬប្រេង ដើម្បីធ្វើជានំប៉័ងបន្ទះ។ ពេលខ្លះប្រេងត្រូវបានគេលាបពីលើនំប៉័ងផងដែរ។
  • តង្វាយនេះភាគច្រើនត្រូវបានគេថ្វាយរួមគ្នាជាមួយ និងតង្វាយដុត។

តង្វាយលោះបាប

តង្វាយលោះបាបគឺជាតង្វាយ ឬយញ្ញបូជាដែលព្រះជាម្ចាស់បានបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលថ្វាយនៅពេលដែលពួកគេបានធ្វើបាបអចេតនាដូចជា មិនបានស្តាប់បង្គាប់ព្រះ ឬ ធ្វើឲ្យខូចទ្រព្យសម្បត្តិរបស់អ្នកដទៃ។

  • តង្វាយនេះរួមមាន យកសត្វធ្វើជាយញ្ញបូជា និង សង់សំណង ជាមួយប្រាក់ ឬក៏មាស ។
  • លើសពីនេះទៅទៀត មនុស្សដែលបានធ្វើឲ្យខូចអ្វីត្រួវសង់របស់នោះឲ្យគេវិញ។

តង្វាយ​លោះ​បាប

«តង្វាយលោះបាប» គឺជាយញ្ញបូជាមួយក្នុងចំណោមការបូជាជាច្រើនដែលព្រះតម្រូវឲ្យជនជាតិអ៊ីុស្រាអែលថ្វាយ។

  • តង្វាយនោះរួមបញ្ចូលការថ្វាយគោឈ្មោលដុត ឈាម និងខ្លាញ់លើអាសនៈ ព្រមទាំងយកសាច់ដែលនៅសល់ ដុតនៅលើដីខាងក្រៅជំរំ។
  • តង្វាយដុតជាយញ្ញបូជាសត្វ បង្ហាញពីរបៀបដែលព្រះដ៏បរិសុទ្ធ និងបាបដ៏អាក្រក់បំផុត។
  • ព្រះគម្ពីរបង្រៀនថា ដើម្បីមានការសំអាតពីអំពើបាប ឈាមត្រូវតែបង្ហូរ ដើម្បីសងថ្លៃបាបដែលធួន​ចំពោះ​បាប​ដែលមនុស្ស​លោក​បាន​ធ្វើ។
  • យញ្ញបូជាសត្វមិនអាចនាំមកនូវការអត់ទោសពីអំពើបាបបានជារៀងរហូតទេ។
  • ការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាងបានសងថ្លៃលោះបាបជារៀងរហូត។ ទ្រង់គឺជាតង្វាយលោះបាបដ៏ល្អឥតខ្ចោះ។

តង្វាយស្ម័គ្រចិត្ត

តង្វាយស្ម័គ្រចិត្តជាតង្វាយមួយប្រភេទនៃយញ្ញបូជាថ្វាយព្រះជាម្ចាស់ ដែលក្រឹត្យវិន័យរបស់លោកម៉ូសេមិនបានតម្រូវទេ។ វាគឺជាជម្រើសរបស់បុគ្គលខ្លួនឯងក្នុងការថ្វាយតង្វាយនេះ។

  • ប្រសិនបើ តង្វាយស្ម័គ្រចិត្តជាសត្វដែលត្រូវថ្វាយយញ្ញបូជា សត្វនោះត្រូវបានអនុញ្ញាតឲ្យមានខ្វះចម្លោះខ្លះបាន ព្រោះវាជាតង្វាយស្ម័គ្រចិត្ត។
  • ជនជាតិអ៊ីស្រាអែលត្រូវបរិភោគយញ្ញបូជាសត្វនោះ ជាផ្នែកមួយនៃការអបអរពិធីបុណ្យ។
  • នៅពេលដែលតង្វាយស្ម័គ្រអាចថ្វាយបាន ការនេះបានធ្វើឲ្យមានអំណរសម្រាប់ជនជាតិអ៊ីស្រាអែល ព្រោះបានបង្ហាញថា ការច្រូតកាត់បានផលច្រើន ដូច្នេះ ប្រជាជនមានអាហារជាបរិបូរ។
  • នៅក្នុងកណ្ឌគម្ពីរអែសរ៉ាពណ៌នាពីប្រភេទផ្សេងគ្នានៃតង្វាយស្ម័គ្រចិត្ត ដែលបាននាំមកសម្រាប់ការសង់ព្រះវិហារ។ តង្វាយនេះ មានដូចជាមាន និងប្រាក់ លុយកាក់ ក៏មានចាន និងរបស់របដែលធ្វើពីមាស និងប្រាក់ដែរ។

តណ្ហា

តណ្ហាគឺជាបំណងប្រាថ្នាយ៉ាងខ្លាំងជាទូទៅក្នុងបរិបទ ចង់បង្ហាញអ្វីដែលមានបាប ឬអសីលធម៌។

  • ក្នុងព្រះគម្ពីរ «តណ្ហា» តែងតែសំដៅលើសេចក្ដីប៉ងប្រាថ្នាខាងផ្លូវភេទរបស់បុគ្គលណាម្នាក់ទៅលើអ្នកផ្សេងក្រៅពីប្តីប្រពន្ធរបស់ខ្លួន។
  • ជួនកាលពាក្យនេះ ត្រូវបានប្រើក្នុងន័យប្រៀបធៀប ដើម្បីសំដៅទៅលើការគោរពថ្វាយបង្គំរូបព្រះក្លែងក្លាយ។
  • អាស្រ័យលើបរិបទ «ការស្រើបស្រាល» ក៏អាចបកប្រែថា «សេចក្ដីប៉ងប្រាថ្នាអាក្រក់» ឬ «បំណងប្រាថ្នាដ៏ខ្លាំង» ឬ «សេចក្ដីប៉ងប្រាថ្នាខាងផ្លូវភេទខុសឆ្គង» ឬ «សេចក្ដីប៉ងប្រាថ្នាដ៏អសីលធម៌» ឬ «បំណងប្រាថ្នាចង់ធ្វើអំពើបាប»។
  • ឃ្លាថា «ទៅតាមសេចក្ដីប៉ងប្រាថ្នា» ក៏អាចត្រូវបកប្រែថាជា «សេចក្ដីប៉ងប្រាថ្នាខុសឆ្គង» ឬ «គិតអំពីគំនិតអសីលធម៌» ឬ «សេចក្ដីប៉ងប្រាថ្នាអសីលធម៌»។ អាចមើល adultery

តំបន់ការពារ បន្ទាយ បន្ទាយការពារ

ពាក្យថា «តំបន់ការពារ» នឹង «បន្ទាយ» ពាក្យទាំងពីរនេះសំដៅ ទីកន្លែងដែលមានការពារយ៉ាងរឹងមាំពីការវាយប្រហារពីពលទ័ព្ធរបស់សត្រូវ។ ពាក្យថា «បន្ទាយការពារ» និយាយពីក្រុង ឬកន្លែងផ្សេងទៀតដែលត្រូវបានការពារយ៉ាងមានសុវត្តិភាពពីការវាយប្រហារ។

  • ជាទូទៅ តំបន់ការពារ និងបន្ទាយ គឺសាងសង់ និងរចនាដោយមនុស្ស ជាមួយនឹងជញ្ជាំងការពារ។ តំបន់ការពារឧបសគ្គអាចកើតពីធម្មជាតិដូចជា៖ ថ្មភ្នំ ឬភ្នំដែលមានកម្ពស់ខ្ពស់។
  • មនុស្សព្រឹងតំបន់ការពារដោយសាងសង់បន្ទាយដែលមានកម្រាស់ជញ្ជាំងក្រាស់ ឬក៏សំណង់ផ្សេងៗ​ ដែលសត្រូវពិបាកក្នុងការលុកលុយចូល។
  • «តំបន់ការពារ» ឬ«បន្ទាយដ៏រឹងមាំ» អាចបកប្រែបានថា «កន្លែងដែលមានសុវត្តិភាពខ្លាំង» ឬ «កន្លែងដែលមានការការពាររឹងមាំ»។
  • ពាក្យ «កំពែងក្រុងដែលរឹងមាំ» អាចបកប្រែបានថា «ទីក្រុងសុវត្តិភាព» ឬ​ «ទីក្រុងរឹងមាំ»។
  • ពាក្យនេះអាចប្រៀធៀបដោយសំដៅទៅព្រះជាម្ចាស់ថា ទ្រង់គឺជាបន្ទាយនឹងជាខែលដ៏រឹងមាំដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។
  • ការព្រៀមធៀបដែលមានន័យផ្សេងទៀតគឺ សំដៅទៅលើមនុស្សដែលមានជំនឿខុសឆ្គង ដូចជាលើព្រះក្លែងក្លាយ ឬក៏ទៅទៅថ្វាយបង្គំព្រះផ្សេងជំនួសឲ្យថ្វយបង្គំព្រះយេហូវ៉ា។ ពាក្យនេះក៏អាចប្រែបានថា «ជំនឿខុសឆ្គង»។
  • ពាក្យនេះក៏អាចបកប្រែបានផ្សេងពីពាក្យ «ជម្រក» ដែលសុវត្តិភាពជាជាងបន្ទាយ។

តមអាហារ

ពាក្យថា «តមអាហារ» មានន័យថាឈប់បរិភោគអាហារមួយរយៈ ដូចជានៅពេលមួយថ្ងៃ ឬច្រើនជាងនេះ។ ជួនកាល វាក៏រួមបញ្ចូលទាំងការមិនផឹកទឹកផងដែរ។

  • ការតមអាហារអាចជួយមនុស្សឲ្យផ្ដោតអារម្មណ៍លើព្រះ ហើយអធិស្ឋានដោយគ្មានការរំខានដពីការចម្អិនអាហារ និងការទទួលទានអាហារ។
  • ព្រះយេស៊ូបានផ្ដន្ទាទោសមេដឹកនាំសាសនាយូដាក្នុងការតមអាហាររបស់គេ ដោយមូលហេតុមិនត្រឹមត្រូវ។ ពួកគេបានតមអាហារ ដើម្បីឲ្យតែអ្នកដទៃគិតថា ពួកគេជាមនុស្សសុចរិត។
  • ជួនកាលមនុស្សតមអាហារ ពីព្រោះពួកគេមានការសោកសៅខ្លាំង ឬព្រួយបារម្ភអំពីអ្វីមួយ។
  • កិរិយាសព្ទនៃពាក្យ «តម» ក៏អាចត្រូវបានបកប្រែថា «ហាមមិនឲ្យទទួូលទាន» ឬ «មិនបរិភោគ»
  • នាមរបស់នៃពាក្យ «ការតម» អាចត្រូវបានបកប្រែថា «ពេលវេលានៃការមិនបរិភោគ» ឬ «ពេលវេលានៃការមិនទទូលទានអាហារ»។

តែងតាំង

តែងតាំមានន័យថា​តាំងមនុស្សម្នាក់ជាផ្លូវការសម្រាប់ភារកិច្ច ឬមុខដំណែងពិសេសមួយ។ តែងតាំងក៏អាចមានន័យផងដែរថា តែងតាំងជាផ្លូវការ ឬតាំងជាអ្នកគ្រប់គ្រងជាផ្លូវការ។

  • ពាក្យថា «តែងតាំង» ជាញឹកញាប់សំដៅទៅលើការតែងតាំងអ្នកណាម្នាក់ជាផ្លូវការ ដូចជា សង្ឃ អ្នកបម្រើ​ឬ គ្រូបង្រៀនក្រិត្យវិន័យ។
  • ឧទាហរណ៍ ព្រះជាម្ចាស់បានតាំងលោកអើរ៉ុន និងកូនចៅរបស់លោកឲ្យធ្វើជាសង្ឃ។
  • ​ការតែងតាំងអាចមានន័យផងដែរថា បង្កើត ឬសាងអ្វីមួយឡើង ដូចជា ពិធីបុណ្យរបស់សាសនា ឬសម្ព័ន្ធមេត្រី។
  • អាស្រ័យលើបរិបទ «តែងតាំង» អាចប្រែថា «ចាត់តាំង» ឬ «តែងតាំង» ឬ «បង្គាប់»​ឬ «តាំងឲ្យគ្រប់គ្រង» ឬ «បង្កើត»។

តោ សឹង្ហ

សត្វតោគឺជាសត្វព្រៃដ៏ធំសម្បើមដែលមានធ្មេញ និងក្រញ៉ាំធំៗ សម្រាប់ការសម្លាប់ និងហែកសត្វព្រៃស៊ីជាអារហារ។

  • តោមានរូបរាងពេញដោយកម្លាំង និងមានល្បឿនលឿន ដើម្បីចាប់សត្វព្រៃ។ រោមរបស់វាខ្លីនិងពណ៌មាសលាយពណ៌ត្នោត។
  • តោឈ្មោលមានរោមវែងរុំជុំវិញក្បាល។
  • សត្វតោសម្លាប់សត្វផ្សេងទៀតដើម្បីស៊ីវាជាអារហារ ហើយក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ។
  • នៅពេលដែលស្ដេចដាវីឌនៅជាក្មេងប្រុសម្នាក់នៅឡើយ គាត់បានសម្លាប់តោដែលព្យាយាមវាយប្រហារហ្វូងចៀមរបស់គាត់។
  • លោកសាំសុន ក៏បានសម្លាប់តោជាមួយនឹងដៃទទេរបស់គាត់ដែរ។

តោសមុទ្រ

ពាក្យថា «តោសមុទ្រ» សំដៅលើសត្វសមុទ្រដ៏ធំ ដែលស៊ីស្មៅសមុទ្រ ហើយនិងបន្លែផ្សេងនៅក្នុងបាតសមុទ្រ។

  • តោសមុទ្រ មានពណ៌ប្រផេះ មានស្បែកក្រាស់។ វាហែលនៅក្នុងទឹកដោយប្រើ ព្រុយរបស់វា។
  • ស្បែកដ៏ក្រាស់របស់តោសមុទ្រ មនុស្សនៅក្នុងសម័យព្រះគម្ពីរបានយកមកប្រើសម្រាប់ធ្វើជារោង។ ស្បែកដ៏ក្រាស់របស់សត្វនេះ ត្រូវបានយកទៅប្រើជាដំបូលរបស់ព្រះពន្លា។
  • វាជាឈ្មោះហៅក្រៅរបស់ «តោសមុទ្រ» ដោយសារវាស៊ីស្មៅដូចជាគោ ប៉ុន្តែ វាមិនដូចគ្នាជាច្រើនយ៉ាង។
  • ទាក់ទងនឹងសត្វ «ជ្រូកទឹក» និង «តោសមុទ្រ»។

ត្របាក់លេប

ពាក្យថា «ត្របាក់លេប»​ មានន័យថា ស៊ី ឬ ស៊ីក្នុងលក្ខណកាចសាហាវ។

  • ការប្រើពាក្យនេះ ក្នុងន័យប្រៀបធៀប លោកប៉ូលបានដាស់តឿនពួកអ្នកជឿកុំឲ្យប្រខាំគ្នាទៅវិញទៅមក មានន័យថា មិនត្រូវរិះគន់ ឬបំផ្លាញគ្នាទៅវិញទៅមក ដោយសំដី ឬការប្រព្រឹត្តឡើយ (កាឡាទី ៥:១៥)។
  • ក្នុងន័យប្រៀបធៀប ពាក្យថា «ត្របាក់លេប» ជាញឹកញាប់ប្រើជាមួយនឹងន័យ «ការបំផ្លាញទាំងស្រុង» ដូចនៅពេលប្រទេសមួយច្បាំងគ្នាទៅវិញទៅមក ឬភ្លើងត្របាក់លេបអគារ ឬមនុស្សជាដើម។
  • ពាក្យនេះ អាចត្រូវបានប្រែផងដែរថា «ស៊ីទាំងអស់» ឬ «បំផ្លាញទាំងអស់»។

ត្រឡប់

ពាក្យថា «ត្រឡប់» មានន័យថាត្រឡប់មកវិញ ឬ ប្រគល់អ្វីមួយត្រឡប់មកវិញ។

  • «ត្រឡប់ទៅ» រកអ្វីមួយ មានន័យថា ចាប់ផ្តើមធ្វើកិច្ចការនោះម្តងទៀត។
  • នៅពេលជនជាតិអ៊ីស្រាអែលបានបែរទៅថ្វាយបង្គំរូបព្រះរបស់ពួកគេ ពួកគេបានចាប់ផ្តើមថ្វាយបង្គំរូបព្រះនោះម្តងទៀត។
  • នៅពេលជនជាតិអ៊ីស្រាអែលត្រឡប់ទៅរកព្រះជាម្ចាស់វិញ ពួកគេប្រែចិត្ត ហើយបានថ្វាយបង្គំព្រះជាម្ចាស់ម្តងទៀត។
  • ត្រឡប់ទៅទឹកដី ឬ អ្វីៗដែលអ្នកណាម្នាក់យកទៅ ឬទទួលមកវិញ មានន័យថា ប្រគល់ទ្រព្យសម្បត្តិនោះត្រឡប់មកអ្នកនោះឲ្យធ្វើជាកម្មសិទ្ធិវិញ។
  • ពាក្យថា «ត្រឡប់» អាចប្រែថា «ត្រឡប់ទៅវិញ» ឬ «ប្រគល់ឲ្យវិញ» ឬ «ចាប់ផ្តើមធ្វើម្តងទៀត»។

ត្រា បោះត្រា

បោះត្រាគឺជាវត្ថុ មានន័យថា បទវាជាមួយនឹងអ្វីមួយដែលធ្វើឲ្យវាមិនអាចបើកបាន ដោយមិនបានខូចត្រានោះ។

  • ជាញឹកញាប់ត្រាគឺជាសញ្ញាមួយ ដើម្បីបង្ហាញថាវាជាកម្មសិទ្ធិរបស់អ្នកណា។
  • ក្រមួនដែលរលាយ ត្រូវបានប្រើជាត្រាលើសំបុត្រ លើឯកសារផ្សេងទៀតដែលត្រូវការការពារ។ នៅពេលក្រមួយត្រជាក់ សំបុត្រមិនអាចបើកបានទេ បើបើកនឹងខូចការបោះត្រានោះ។
  • ត្រាត្រូវបានដាក់នៅលើថ្ម នៅខាងមុខផ្នូររបស់ព្រះយេស៊ូ ដើម្បីកុំឲ្យអ្នកណាអាចរើសថ្មនោះចេញបាន។
  • លោកប៉ូលបានប្រើជានិមិត្តរូបសំដៅលើ ព្រះវិញ្ញាណដ៏វិសុទ្ធ ប្រៀបដូចជា «ត្រា» បង្ហាញថា សេចក្តីសង្គ្រោះរបស់យើងមានសុវត្ថិភាព។

ត្រួតត្រា មើលខុសត្រូវ

ពាក្យថា «ត្រួតត្រា» សំដៅលើមនុស្សដែលទទួលខុសត្រូវចំពោះការងារ និងទ្រព្យសម្បត្តិរបស់អ្នកដទៃ។

  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ការងាររបស់អ្នកត្រួតត្រាគឺត្រូវឲ្យប្រាកដថា អ្នកធ្វើការនៅក្រោមការមើលខុសត្រូវរបស់គាត់បានធ្វើការយ៉ាងត្រឹមត្រូវ។​
  • នៅក្នុងសម្ព័ន្ធមេត្រីថ្មី ពាក្យនេះ ប្រើដើម្បីពណ៌នាពីអ្នកដឹកនាំគ្រីស្ទបរិសទ្តនៅក្នុងក្រុមជំនុំសម័យដើម។ ការងាររបស់ពួកគេគឺមើលថែសេចក្តីត្រូវការខាងវិញ្ញាណរបស់ក្រុមជំនុំ ឲ្យប្រាកដថាក្រុមជំនុំបានទទួលសេចក្តីបង្រៀនត្រឹមត្រូវតាមព្រះគម្ពីរ។​
  • លោកប៉ុលសំដៅលើអ្នកមើលការខុសត្រូវដូចជាអ្នកគង្វាលដែលបានមើលថែអ្នកជឿនៅក្នុងក្រុមជំនុំតាមតំបន់ ដែលជា «ហ្វូងចៀម» របស់គាត់។
  • អ្នកត្រួតត្រា ដូចជាអ្នកគង្វាល ដែលមើលថែហ្វូងចៀម។ គាត់មើលថែរក្សា ការពារ អ្នកជឿពីសេចក្តីបង្រៀនខុសឆ្គង និងឥទ្ធិពលអាក្រក់ខាងវិញ្ញាណ។
  • នៅក្នុងសម្ព័ន្ធមេត្រីថ្មី ពាក្យថា «អ្នកត្រួតត្រា» «អ្នកដឹកនាំ» និង «អ្នកគង្វាល/ គ្រូគង្វាល» គឺជារបៀបផ្សេងៗពីគ្នាក្នុងការសំដៅលើអ្នកដឹកនាំខាងវិញ្ញាណ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបមួយទៀតនៃការបកប្រែពាក្យនេះគឺ «អ្នកត្រួតត្រា» ​ឬ «អ្នកថែទាំ» ឬ «អ្នកគ្រប់គ្រង»។
  • នៅពេលដែលសំដៅលើ អ្នកដឹកនាំនៅក្នុងតំបន់នៃប្រជារាស្រ្តរបស់ព្រះអង្គ ពាក្យនេះ អាចប្រែជាមួយនឹងពាក្យ ឬឃ្លាដែលមានន័យថា «អ្នកត្រួតត្រាខាងវិញ្ញាណ» ឬ «អ្នកណាម្នាក់ដែលមើលថែសេចក្តីត្រូវការខាងវិញ្ញាណនៃក្រុមអ្នកជឿ» ឬ «មនុស្សដែលត្រួតត្រាសេចក្តីត្រូវការខាងវិញ្ញាណនៅក្នុងក្រុមជំនុំ»។

ត្រេកអរ

ពាក្យថា «ត្រេកអរ» មានន័យថា ពេញដោយអំណរ និងភាពអរសប្បាយ។

  • ពាក្យនេះ ជាញឹកញាប់ប្រើសំដៅទៅលើការរីករាយជាខ្លាំង ជាមួយការល្អដែលព្រះជាម្ចាស់បានធ្វើ។
  • អាចប្រែថា «រីករាយជាខ្លាំង» ឬ «មានអំណរជាខ្លាំង» ឬ «ពេញដោយអំណរ»។
  • នៅពេលនាងម៉ារីនិយាយ «ព្រលឹងខ្ញុំរីករាយព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ» ឬ «ព្រះសង្គ្រោះរបស់ខ្ញុំ ធ្វើឲ្យខ្ញុំរីករាយជាខ្លាំង» ឬ «ខ្ញុំមានអំណរជាខ្លាំង ដោយសារតែព្រះសង្គ្រោះរបស់ខ្ញុំបានធ្វើការសម្រាប់ខ្ញុំ»។

ត្រែ

ពាក្យថា «ត្រែ» គឺសំដៅទៅលើឧបករណ៍សម្រាប់លេងតន្រ្តី ឬ សម្រាប់ហៅប្រជាជនដើម្បីមកជួបជុំគ្នា ដើម្បីការផ្តល់ព័ត៌មាន ឬការប្រជុំណាមួយ។

  • ត្រែជាធម្មតា ត្រូវបានធ្វើឡើងពីលោហៈ ឬសំបកខ្យងសមុទ្រ ឬធ្វើពីស្នែងសត្វ។
  • ត្រែជាធម្មតា ត្រូវបានគេផ្លុំឡើង ដើម្បីប្រមូលប្រជាជនអោយមកជុំគ្នា ដើម្បីធ្វើសង្គ្រាមនិងការជួបជុំជាសាធារណៈរបស់ជនជាតិអ៊ីស្រាអែល។
  • នៅក្នុងព្រះគម្ពីរ វិវរណៈ បានពណ៌នាពីហេតុការណ៍នៅគ្រាចុងក្រោយពេលដែលទេវតាផ្លុំត្រែរបស់ពួកគេ ជាសញ្ញានៃការចាក់បង្ហូរសេចក្តីក្រោធរបស់ព្រះមកលើផែនដី។

ថើប

ថើបគឺជាសកម្មភាពដែលមនុស្សម្នាក់ដាក់បបូរមាត់របស់គាត់ទៅលើបបូរមាត់ ឬថ្ពាល់របស់បុគ្គលម្នាក់ទៀត។ ពាក្យនេះក៏អាចប្រើនៅក្នុងន័យប្រៀបធៀបផងដែរ។

  • នៅក្នុងវប្បធម៌ខ្លះគេថើបគ្នានៅលើថ្ពាល់ ក្នុងរូបភាពនៃការស្វាគមន៍ ឬការលាគ្នា។
  • ការថើបអាចជាការប្រាស្រ័យទាក់ទងនៃសេចក្តីស្រលាញ់យ៉ាងស៊ីជម្រៅរវាងមនុស្ស២នាក់ ដូចជាប្តី និងប្រពន្ធជាដើម។
  • ការសម្តែង «ថើបលានរណាម្នាក់» មានន័យថាជាការនិយាយលាគ្នាតាមរយៈការថើប។
  • ពេលខ្លះពាក្យ «ថើប» គឺត្រូវបានប្រើដើម្បី «លាគ្នា»។ នៅពេលដែលលោកអេលីសេ និយាយទៅកាន់លោកអេលីយ៉ាថា «សូមឲ្យខ្ញុំទៅថើបលាឪពុកម្តាយខ្ញុំសិន» គាត់ចង់និយាយថា សូមឲ្យគាត់បានទៅនិយាយលាឪពុកម្តាយគាត់សិនមុន នឹងគាត់មកតាមលោកអេលីយ៉ា។

ថ្ងៃចូលខែ

ពាក្យថា «ថ្ងៃចូលខែ» នៅក្នុងព្រះគម្ពីរគឺសំដៅទៅលើព្រះចន្ទដែលមានលក្ខណៈតូច ទ្រង់ទ្រាយជាព្រះចន្ទមួយចំហៀងដែលមានពន្លឺពណ៌ប្រាក់។ នេះគឺជាការចាប់ផ្តើមនៃដំណើរវិលជុំវិញភពផែនដីរបស់ព្រះចន្ទ។

  • ក្នុងសម័យបុរាណកាល ថ្ងៃចូលខែត្រូវបានប្រើសម្រាប់សម្គាល់ក្នុងការចាប់ផ្តើមពេលវេលាពិតប្រាកដមួយ ដូចជាការចាប់ផ្តើមនៃខែ។
  • ប្រជារាស្រ្តអ៊ីស្រាអែលបានប្រារព្ធពិធីបុណ្យថ្ងៃចូលខែដែលគេបានសម្គាល់ដោយការផ្លុំស្នែង។
  • ព្រះគម្ពីរក៏បានបញ្ជាក់ដែលថាវាគឺជាពេលវេលាជាក់លាក់នៃ «ការចាប់ផ្តើមនៃខែថ្មី»។

ថ្មដាដែលនាំឲ្យវាទចិត្ត ថ្មជំពប់

ពាក្យថា «ថ្មដាដែលនាំឲ្យវាទចិត្ត» ឬ «ថ្មជំពប់» គឺសំដៅទៅខាងវត្ថុខាងរូបកាយដែលអាចធ្វើឲ្យមនុស្សជំពប់ដួល និងធ្លាក់ចុះ។

  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យនេះតាមន័យត្រង់សំដៅទៅលើគោលបំណងនៃដំបងដែលអាចមានកៃ ឬ អាចបាញ់ទៅលើសត្វដែលកំពុងតែក្រិចជើង។
  • ន័យប្រៀបធៀបជាមួយថ្មដាដែលនាំឲ្យរវាចិត្ត គឺជាអ្វីមួយដែលអាចនាំឲ្យធ្លាក់ចុះទាំងផ្នែកសីលធម‌‍៌ និងផ្នែកប្រលឹងវិញ្ញាណ។
  • អាចមានន័យប្រៀបធបៀផងដែរថា «ថ្មដាដែលនាំឲ្យរវាទចិត្ត» ឬ «ថ្មនៃសេចក្ដីជំពប់» ពេលខ្លះអាចជាការបង្ខាំងមិនឲ្យនរណាម្នាក់មកមានជំនឿលើព្រះ ឬធ្វើនរណាម្នាក់មិនមានភាពរីកចម្រើនផ្នែកព្រលឹងវិញ្ញាណ។
  • ជាទូទៅបាប ប្រៀបដូចជា ថ្មដានៃសេចក្ដីរវាទចិត្ត គឺសំដៅទៅលើមនុ្សម្នាក់ ឬ មនុស្សច្រើននាក់ផ្សេងទៀត។
  • ពេលខ្លះ ព្រះជាម្ចាស់ដាក់ថ្មដានៃសេចក្ដីរវាទចិត្ត ចំពោះមនុស្សដែលបះបោរទាស់នឹងព្រះជាម្ចាស់។

សេក្ដីណែនាំនៃការបកប្រែ

  • នៅក្នុងភាសាតំបន់សម្រាប់បកប្រែពាក្យអន្ទាក់ ហើយពាក្យនោះក៏ត្រូវបាកគេប្រើសម្រាប់យកមកបកប្រែ។
  • ពាក្យនេះក៏អាចប្រែបានថា «ថ្មដែលធ្វើឲ្យអ្នកដទៃជំពប់ដួល» ឬ «អ្វីមួយដែលធ្វើឲ្យនរណាម្នាក់បាត់ជំនឿ» ឬ «ឧបសគ្គដែលធ្វើឲ្យមានការសង្ស័យ» ឬ «ឧបសគ្គខាងឯជំនឿ» ឬ «អ្នីមួយដែលធ្វើឲ្យនរណាម្នាក់ធ្វើបាប»។

ថ្លៃថ្នូ អភិជន

ពាក្យថា «ថ្លៃថ្នូ» គឺសំដៅទៅលើអ្វីដែលឧត្តុងឧត្តម ហើយមានឋានៈខ្ពងខ្ពស់។ «អភិជន» គឺជាមនុស្ស សំដៅទៅលើអ្នកនយោបាយជាន់ខ្ពស់ ឬអ្នកមានឋានៈក្នុងសង្គម។

  • អភិជនគឺជាភ្នាក់ងាររបស់រដ្ឋ ឬជាមន្ត្រីជំនិតរបស់ស្តេច។
  • ពាក្យថា​ «អភិជន» អាចបកប្រែថា «មន្ត្រីរបស់ស្តេច» ឬ «មន្ត្រីរដ្ឋាភិបាល» ឬ «មនុស្សដែលមានពូជពង្សថ្លៃថ្នូ»។

ថ្វាយសិរីរុងរឿង

ពាក្យ «ថ្វាយសិរីរុងរឿង» មានន័យថា បង្ហាញ ឬ ប្រាប់ពីភាពអស្ចារ្យ ធំឧត្តម ហើយអ្វីមួយ ឬ នណាម្នាក់មាន។ នៅក្នុងន័យត្រង់មានន័យថា«ថ្វាយសិរីរុងរឿង»។

  • មនុស្សអាចថ្វាយសិរីរុងរឿងចំពោះព្រះជាម្ចាស់ តាមរយៈការនិយាយប្រាប់ពីកិច្ចការអស្ចារ្យដែលទ្រង់បានធ្វើ។
  • ពួកគេក៏អាចថ្វាយសិរីរុងរឿង តាមរយះរបៀបនៃការរស់នៅដែលថ្វាយកិត្តិយស ហើយបង្ហាញពីភាពអស្ចារ្យ និងលក្ខណពិសេសរបស់ព្រះអង្គ។
  • នៅក្នុងព្រះគម្ពីរបានចែងថា ព្រះជាម្ចាស់បានថ្វាយសិរីរុងរឿងដល់អង្គទ្រង់ នេះមានន័យថា ទ្រង់បានបង្ហាញឲ្យមនុស្សគ្រប់គ្នាឃើញពីភាពអស្ចារ្យ តាមរយៈការធ្វើការអស្ចារ្យផ្សេង។
  • ព្រះវរបិតានឹងប្រទានសិរីរុងរឿងដល់ព្រះបុត្រាតាមរយៈការបង្ហាញមនុស្សពីភាពវិសុទ្ធ ភាពរុងរឿង និង ភាពអស្ចារ្យនៅក្នុងព្រះបុត្រាព្រះអង្គ។
  • មនុស្សដែលជឿលើព្រះយេស៊ូ នឹងថ្វាយសិរីរុងរឿងដល់ព្រះអង្គ។ នៅពេលដែលពួកគេត្រូវបានលើកឡើងឲ្យមានជីវិត ពួកគេនឹងត្រូវបានផ្លាស់ប្រែដើម្បីឃើញពីសិរីរុងរឿងរបស់ព្រះអង្គ ហើយបង្ហាញពីព្រះគុណរបស់ព្រះអង្គចំពោះស្នាព្រះហស្តព្រះអង្គ។

សេចក្តីណែនាំពីការបកប្រែ

  • ពាក្យនេះអាចប្រែថា «ថ្វាយសិរីរុងរឿង» ឬ «នាំសិរីរុងរឿង» ឬ «ធ្វើឲ្យអ្វីមួយមានភាពអស្ចារ្យ»។
  • ឃ្លាថា «ថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់» អាចប្រែថា «សសើរតម្កើងព្រះជាម្ចាស់» ឬ​ «និយាយអំពីភាពអស្ចារ្យនៃព្រះជាម្ចាស់» ឬ «បង្ហាញពីភាពធំមហិមានៃព្រះជាម្ចាស់» ឬ «ថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់»។

ទទឹងច្បាប់

ពាក្យថា «ទទឹងច្បាប់» ហើយនិង «ខុសច្បាប់» ត្រូវបានប្រើដើម្បីពណ៌នាពីសកម្មភាពដែលធ្វើខុសនឹងច្បាប់។

  • នៅក្នុងសម្ពន្ធមេត្រីថ្មី ពាក្យថា «ទទឹងច្បាប់» ប្រើមិនមែនគ្រាន់តែសំដៅទៅលើការធ្វើខុសនឹងច្បាប់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ជាញឹកញាប់សំដៅដល់ការធ្វើខុសនឹងច្បាប់រដ្ឋរបស់ជនជាតិយូដាផងដែរ។
  • អស់រយៈពេលជាច្រើនឆ្នាំហើយ ជនជាតិយូដាបានបង្កើតបន្ថែមច្បាប់ទៅលើច្បាប់ដែលព្រះជាម្ចាស់បានប្រទានឲ្យពួកគេ។ អ្នកដឹកនាំជនជាតិយូដាបានហៅថា «ទទឹងច្បាប់» ប្រសិនបើ ពួកគេមិនធ្វើតាមច្បាប់ដែលពួកគេបានបង្កើតនោះ។
  • នៅពេលដែលព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបូតកួរស្រូវនៅថ្ងៃសប្ប័ទ ពួក​ខាង​គណៈ​ផារីស៊ីបានចោទប្រកាន់ពួកគេដែលបានធ្វើការនោះថា «ទទឹងច្បាប់» ពីព្រោះពួកគេបានធ្វើខុសនឹងច្បាប់របស់យូដា ដែលមិនអនុញ្ញាតិឲ្យធ្វើការនៅថ្ងៃនោះ។
  • នៅក្នុងស្ថានភាព លោកពេត្រុស ដែលបរិភោគអាហារមិនបរិសុទ្ធ វាគឺ «ទទឹងច្បាប់» សម្រាប់គាត់ គាត់មានន័យថា ប្រសិនបើ គាត់បានបរិភោគអាហារទាំងនោះ គាត់នឹងធ្វើខុសបញ្ញាតិដែលព្រះជាម្ចាស់បានប្រទានឲ្យដល់ជនជាតិអ៊ីស្រាអែល អំពីការមិនត្រូវបរិភោគអាហារមួយចំនួន។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ គួរតែត្រូវបានបកប្រែដោយប្រើ ពាក្យ ឬឃ្លាដែលមានន័យថា «មិនត្រូវច្បាប់» ឬ «ការធ្វើខុសច្បាប់»។
  • របៀបមួយទៀតក្នុងការបកប្រែ «ការទទឹងច្បាប់» អាចបកប្រែថា «មិនអនុញ្ញាត» ឬ «មិនស្របតាមបញ្ញាតិរបស់ព្រះជាម្ចាស់»។
  • ឃ្លាថា «ការប្រឆាំងនឹងច្បាប់» មានន័យដូចគ្នាទៅនឹងពាក្យ «ការទទឹងច្បាប់»។

ទទួល

ពាក្យថា «ទទួល»​ ជាទូទៅមានន័យថា ទទួលបាន ឬ ព្រមទទួលអ្វីមួយដែលបានឲ្យ បានផ្តល់ ឬបានផ្តល់ជាអំណោយឲ្យ។

  • «ទទួល» អាចមានន័យផងដែរថា ផ្តល់ ឬមានបទពិសោធន៍ជាមួយអ្វីមួយ ដូចនៅក្នុងពាក្យដែលថា «គាត់បានទទួលទោស ពីផលដែលគាត់បានធ្វើហើយ»។
  • ក៏មានន័យពិសេសផ្សេងមួយទៀតដែរ ដែលយើងអាច «ទទួល» អ្នកណាម្នាក់។ ឧទាហរណ៍ «ទទួល» ភ្ញៀវ ឬ អ្នកដែលមកសួរសុខទុក្ខ មានន័យថា ស្វាគមន៍ពួកគេ ហើយប្រព្រឹត្តជាមួយពួកគេដោយការគោរព ដើម្បីសាងទំនាក់ទំនងជាមួយពួកគេ។
  • «អ្នកទទួលអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ» មានន័យថា យើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយស្វាគមន៍ព្រះអង្គឲ្យធ្វើការនៅក្នុង និងតាមរយៈជីវិតរបស់យើង។
  • «ទទួលព្រះយេស៊ូ» មានន័យថា ទទួលការស្នើអំពីសេចក្តីសង្គ្រោះរបស់ព្រះតាមរយៈព្រះយេស៊ូគ្រិស្ត។
  • នៅពេលយើងជាមនុស្សខ្វាក់ «បានទទួលការមើលឃើញពីព្រះអង្គ» មានន័យថា ព្រះបានព្យាបាលគាត់ ហើយធ្វើឲ្យគាត់អាចមើលឃើញវិញ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យទៅលើបរិបទពាក្យថា «ទទួល» អាចប្រែថា «ព្រមទទួល» ឬ «ស្វាគមន៍» ឬ «បទពិសោធន៍» ឬ «ត្រូវបានផ្តល់ឲ្យ»។
  • ពាក្យថា «អ្នកនឹងបានទទួលអំណាច» អាចប្រែថា «អ្នកនឹងបានផ្តល់អំណាច» ឬ «ព្រះនឹងប្រទានអំណាចដល់អ្នក»​ ឬ «អំណាចនឹងប្រទានដល់អ្នក»។

ទទួលស្គាល់

ពាក្យថា «ទទួលស្គាល់»មានន័យថាផ្តល់ការស្គាល់យ៉ាងត្រឹមត្រូវទៅលើអ្វីមួយឬនរណាម្នាក់។

  • ដែលទទួលស្គាល់ព្រះក៏ពាក់ព័ន្ធនឹងការប្រព្រឹត្ដតាមរបៀបដែលបង្ហាញថាអ្វីដែលព្រះមានបន្ទូលជាការពិត។
  • មនុស្សដែលទទួលស្គាល់ព្រះនឹងបង្ហាញឱ្យឃើញកានោះដោយស្ដាប់បង្គាប់ទ្រង់ ដែលនាំឲ្យព្រះនាមទ្រង់បានសិរីល្អ។
  • ការទទួលស្គាល់អ្វីមួយមានន័យថាទទួលជឿថាអ្វីនោះជាការពិត ដោយកិរិយានិងពាក្យសម្តីសម្រាប់បញ្ជាក់។

សេចក្តីណែនាំនៃការបកប្រែ

  • នៅក្នុងបរិបទនៃការទទួលស្គាល់ថាអ្វីមួយថាជាការពិត «ទទួលស្គាល់» អាចត្រូវបានបកប្រែថា «សារភាព» ឬ «ប្រកាស»ឬ «សារភាពថាជាការពិត» ឬ «ជឿ» ។
  • ពេលនិយាយអំពីការទទួលស្គាល់មនុស្សម្នាក់ ពាក្យនេះអាចត្រូវបានបកប្រែថា «ទទួល» ឬ «ទទួលស្គាល់តម្លៃនៃ» ឬ «ប្រាប់អ្នកដទៃថា»។

ទន់ទាប ភាពទាប

ពាក្យថា «ទន់ទាប» និងពាក្យ «ភាពទាប» សំដៅទៅកាន់ការរស់នៅមានជីវភាពក្រីក្រ ហើយមិនសូវមានតម្លៃនៅក្នុងសង្គម។ ពាក្យនេះ ក៏អាចប្រើសំដៅទៅកាន់ការបន្ទាបខ្លួនផងដែរ។

  • ព្រះយេស៊ូបន្ទាបខ្លួនមកយកឋានៈទាបខ្លាំងបំផុត ដោយយកកំណើតជាមនុស្ស ហើយបម្រើដល់អ្នកដទៃ។
  • ការប្រសូត្ររបស់ទ្រង់មានឋានៈទាបបំផុតពីព្រោះ ទ្រង់ប្រសូត្រនៅក្នុងក្រោលសត្វមិនមែននៅក្នុងវាំងទេ។
  • ការមានអាកប្បកិរិយាទន់ទាបគឺផ្ទុយពីការមានមោទនភាព ឬអំណួត។
  • របៀបផ្សេងដើម្បីបកប្រែ «ទន់ទាប» អាចរួមបញ្ចូល «បន្ទាបខ្លួន» ឬ «ឋានៈទាប» ឬ «មិនសំខាន់» ។
  • ពាក្យថា «ភាពទាប» អាចត្រូវបានបកប្រែជា «ភាពបន្ទាបខ្លួន» ឬ «សារសំខាន់បន្តិចបន្តួច»។

ទំនុកចិត្ត ការជឿជាក់

ពាក្យថា «ទំនុកចិត្ត» សំដៅលើការប្រាកដថា អ្វីមួយជាសេចក្តីពិត ឬច្បាស់ជាកើតឡើង។

  • នៅក្នុងព្រះគម្ពីរ ពាក្យថា «សង្ឃឹម» ជាញឹកញាប់មានន័យថា រងចាំដោយសេចក្តីរំពឹងចំពោះអ្វីមួយដែលប្រាកដថានឹងកើតឡើង។ នៅក្នុងULB ជាញឹកញាប់ប្រែពាក្យនេះថា «ទំនុកចិត្ត» ឬ «មានទំនុកចិត្តចំពោះអនាគត» «ជឿជាក់ចំពោះអនាគត» ជាពិសេស នៅពេលមានភាពប្រាកដអំពីអ្វីដេលព្រះបានសន្យាចំពោះអ្នកដែលជឿលើព្រះយេស៊ូ។
  • ជាញឹកញាប់ពាក្យថា «ទំនុកចិត្ត»​ សំដៅជាពិសេសទៅលើ​ភាពប្រាកដប្រជា ថាអ្នកដែលជឿលើព្រះយេស៊ូនឹងបានទទួលការនោះ ពួកគេនៅថ្ងៃមួយនឹងបាននៅជាមួយព្រះដ៏នូវអស់កល្បជានិច្ចនៅឯស្ថានសួគ៌។
  • ឃ្លាថា «មានទំនុកចិត្តលើព្រះ» មានន័យថា សង្ឃឹមទាំងស្រុងថា នឹងទទួល ហើយនិងមានបទពិសោធន៍ជាមួយនឹងសេចក្តីសន្យារបស់ព្រះ។
  • ការមាន «ទំនុកចិត្ត» មានន័យថា ការជឿលើព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ និងសម្តែងចេញដោយអំណះអំណាងដេលថា ព្រះជាម្ចាស់នឹងធ្វើអ្វីដែលព្រះអង្គបានមានបន្ទូល។ ពាក្យនេះ អាចមានន័យផងដែរ ចំពោះការប្រព្រឹត្តដោយក្លាហាន និងអង់អាច។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ទំនុកចិត្ត» អាចប្រែថា «អះអាង»​ ឬ «ច្បាស់​ណាស់»។
  • ឃ្លាថា «មានទំនុកចិត្ត» អាចប្រែផងដែរថា «ទុកចិត្តទាំងស្រុង» ឬ «មានភាពច្បាស់លាស់អំពី» ឬ «ដឹងយ៉ាងច្បាស់»។
  • ​ពាក្យថា «ដោយទុកចិត្ត»​​ អាចបកប្រែផងដែរថា «ដោយអង់អាច» ឬ «ដោយភាពជាក់ច្បាស់»។
  • អាស្រ័យលើបរិបទ របៀបនៃការបកប្រែ «ទំនុកចិត្ត» អាចបូករួមជាមួយ «អះអាងពេញលេញ» ឬ «សង្ឃឹមយ៉ាងប្រាកដ» ឬ «ពិតប្រាកដ»។

ទំនៀមទម្លាប់

ពាក្យថា «ទំនៀមទម្លាប់» សំដៅទៅលើរបៀបរបប និងប្រតិបត្តិអ្វីដែលបានរក្សាទុក តាំងពីយូរយារណាស់មកហើយ ហើយបាន នឹងកំពុងហុចបន្តដល់មនុស្សជំនាន់ថ្មីទៀត។

  • ​​ នៅក្នុងព្រះគម្ពីរ ពាក្យថា «ទំនៀមទម្លាប់» ជាធម្មតាសំដៅទៅលើការបង្រៀន ឬការប្រតិបត្តិដែលមនុស្សបានបង្កើតឡើង មិនមែនជាច្បាប់របស់ព្រះទេ។ ពាក្យថា «ប្រពៃណីរបស់បុរស» ឬ «ទំនៀមទម្លាប់របស់មនុស្ស» បានជួយបញ្ជាក់ឲ្យកាន់តែច្បាស់។
  • ឃ្លាថា «ទំនៀមទម្លាប់ចាស់បុរាណ» ឬថា «ទំនៀមទម្លាប់របស់ឪពុកម្តាយខ្ញុំ» សំដៅលើទម្លាប់ និងការប្រតិបត្តិរបស់ពួកអ្នកដឹកនាំនៃសាសន៍យូដា ដែលបានបង្កើតឡើងបន្ថែមលើអ្វីដែលជាច្បាប់របស់ព្រះដែលបានប្រទានមកគេតាមរយៈលោកម៉ូសេ។​ ទោះបីជាទម្លាប់ទាំងនោះមិនមែនមកពីព្រះក៏ដោយ តែប្រជាជននៅតែនាំគ្នាគិតថា ដើម្បីឲ្យគេបានសុចរិតគេត្រូវតែប្រព្រឹត្តតាមទម្លាប់ទាំងនោះ។
  • សាវកប៉ូលក៏បានប្រើប្រាស់ពាក្យថា «ទំនៀមទម្លាប់» ដែលសំដៅទៅលើការបង្រៀន អំពីរបៀបរស់នៅជីវិតជាគ្រិស្តបរិស័ទតាមបំណងព្រះទ័យព្រះជាម្ចាស់ ដែលមានទាំងគាត់ និងពួកសាវកផ្សេងទៀតបានបង្រៀនទៅកាន់ពួកអ្នកជឿថ្មី។
  • សព្វថ្ងៃនេះមានទំនៀមទម្លាប់ជាច្រើនដែលគ្រិស្តបរិស័ទ ដែលគ្មានបង្រៀននៅក្នុងព្រះគម្ពីរទេ ប៉ុន្តែ ផ្ទុយទៅវិញ គេបែរជាប្រតិបត្តិតាមទម្លាប់នោះទៅវិញ។ ទំនៀមទំលាប់ទាំងនោះគួរតែត្រូវបានគេវាយតម្លៃដោយផ្អែកលើអ្វីដែលព្រះបានបង្រៀនយើងនៅក្នុងព្រះគម្ពីរ។

ទម្លុះ ទម្លាយ ចាក់

ពាក្យថា « ទម្លុះទម្លាយ» មានន័យថា ចាក់អ្វីមួយជាមួយវត្ថុមុតស្រួច។ វាក៏អាចមានន័យសំដៅទៅលើការធ្វើអ្វីឲ្យនណាម្នាក់ឈឺចាប់។

  • ទាហានម្នាក់បានចាក់ព្រះយេស៊ូពេលដែលទ្រង់ត្រូវគេឆ្កាងនៅលើឈឺឆ្កាង។
  • នៅក្នុងព្រះគម្ពីរចែងថា មានទាសករម្នាក់បានដោះលែងឲ្យរួចខ្លួន ហើយគាត់ត្រូវបានគេចាក់ទម្លុះត្រចៀកដើម្បីសំគាល់ថាគាត់ជ្រើសរើសនៅធ្វើការជាមួយម្ចាស់របស់គាត់បន្តទៀត។
  • លោក ស៊ីម្មានបាននិយាយប្រាប់ទៅនាងម៉ារាជាពាក្យប្រៀបធៀបថា ការចាក់ទម្លុះដួងចិត្តដោយដាវនឹងធ្វើឲ្យឈឺចាប់ នោះមានន័យថា នាងនឹងស្គាល់ភាពឈឺចាប់ដោយសារអ្វីដែលកើតមានឡើងចំពោះព្រះយេស៊ូ ដែលជាកូនរបស់នាង ។

ទារុណកម្ម

ពាក្យថា «ទារុណកម្ម» សំដៅទៅលើទុក្ខវេទនាឃោឃៅ។ ការធ្វើទារុណកម្មនរណាម្នាក់មានន័យថា ធ្វើឲ្យនរណាម្នាក់រងទុក្ខវេទនា ជាទូទៅគឺក្នុងរបៀបយ៉ាងឃោឃៅ។

  • ពេលខ្លះពាក្យថា «ទារុណកម្ម» សំដៅទៅលើភាពឈឺចាប់ និងទុក្ខវេទនាខាងរូបកាយ។ឧទាហណ៍ នៅក្នុងកណ្ឌគម្ពីរវិវរណៈបាននិយាយអំពីអ្នកដែលថ្វាយបង្គំ «សត្វចម្លែក» នឹងត្រូវរងទុក្ខវេទនាខាងរូបកាយ នៅគ្រាចុងក្រោយ។
  • ទុក្ខវេទនាក៏អាចកើតឡើងខាងវិញ្ញាណ និងខាងអារម្មណ៍ដូចជាអ្វីដែលលោកយ៉ូបបានឆ្លងកាត់ដែរ។
  • យោងតាមគម្ពីរវិវរណៈបានបញ្ជាក់ថា អស់អ្នកណាដែលមិនព្រះទទួលជឿថា ព្រះយេស៊ូជាព្រះសង្គ្រោះនៅក្នុងជីវិតគេ នោះគេនឹងទទួលរងទារុណកម្មអស់កល្បនៅក្នុងបឹងភ្លើង។
  • ពាក្យនេះក៏អាចបកថា «ទុក្ខវេទនា» ឬថា «ធ្វើឲ្យអ្នកណាម្នាក់រងទុក្ខវេទនា» ឬថា «ការសោកសៅក្នុងចិត្ត»។ ការបកប្រែខ្លះ អាចនឹងបន្ថែម «រូបកាយ» ឬ «ខាងវិញ្ញាណ» ដើម្បីឲ្យមានន័យកាន់តែច្បាស់លាស់។

ទីលាន ទីធ្លា

ពាក្យថា «ទីលាន» ឬ «ទីធ្លា» សំដៅលើកន្លែងដែលមានរបងព័ទ្ធជុំវិញ ហើយមើលឃើញមេឃ និងហ៊ុំព័ទ្ធដោយជញ្ជាំង។ ពាក្យថា «ទីធ្លា» ក៏សំដៅផងដែរទៅលើទីកន្លែង តុលាការសម្រេចរឿងក្តី និងឃាតកម្ម។

  • ព្រះពន្លាត្រូវបានហ៊ុំព័ទ្ធដោយទីលានមួយ ដែលបិទបាំងដោយជញ្ជាំងក្រាស់ ក្រណាត់វាំងនន។
  • នៅក្នុងព្រះវិហារទាំងមូលមានទីលានខាងក្នុង៖ មួយសម្រាប់ពួកបូជាចារ្យ មួយទៀតសម្រាប់បុរសៗជនជាតិយូដា ហើយមួយទៀតសម្រាប់ស្រ្តីៗជនជាតិយូដា។
  • នៅក្នុងទីលាងខាងក្នុងទាំងនេះ ហ៊ុំព័ទ្ធដោយជញ្ជាំងថ្មទាបៗ ដែលញែកពួកគេចេញពីទីលានខាងក្រៅ ជាកន្លែងដែលអនុញ្ញាតឲ្យសាសន៍ដទៃថ្វាយបង្គំព្រះ។
  • ទីលានរបស់ផ្ទះមួយ ជាកន្លែងដែលទូលាយនៅចំកណ្តាលផ្ទះ។
  • ឃ្លាថា «កន្លែងកាត់ក្តីរបស់ស្តេច» អាចសំដៅទៅលើវាំងរបស់ទ្រង់ ឬ សំដៅទៅលើកន្លែងដែលនៅក្នុងវាំងរបស់ទ្រង់ ជាកន្លែង​សម្រាប់កាត់ក្តី។
  • ឃ្លាថា «កន្លែងកាត់ក្តីរបស់ព្រះជាម្ចាស់» គឺជាការប្រៀបធៀបដែលសំដៅទៅលើ កន្លែងដែលព្រះជាម្ចាស់ម្ចាស់គង់នៅ ឬ សំដៅលើកន្លែងដែលមនុស្សចូលទៅថ្វាយបង្គំព្រះជាម្ចាស់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ទីលាន»​ អាចប្រែថា «ទីលានដែលនៅខាងក្នុង» ឬ «ជាដីដែលមានជញ្ជាំងព័ទ្ធជុំវិញ» ឬ «ទីលានព្រះវិហារ» ឬ «របងជុំវិញព្រះវិហារ»។
  • ពេលខ្លះ ពាក្យ «ព្រះវិហារ» អាចនឹងត្រូវបកប្រែ «ទីលានព្រះវិហារ» ឬ «ព្រះវិហារទាំងមូល» ដើម្បីឲ្យដឹងច្បាស់ថា គេកំពុងដែលសំដៅទៅលើ ទីលានរបស់ព្រះវិហារ។ មិនមែនអគារ ព្រះវិហារទេ។
  • ឃ្លាថា «កន្លែងកាត់ក្តីរបស់ព្រះជាម្ចាស់» អាចប្រែថា «ទីកន្លែងដែលព្រះជាម្ចាស់គង់នៅ» ឬ «ជាកន្លែងដែលសម្រាប់មនុស្សថ្វាយបង្គំព្រះជាម្ចាស់»។
  • ពាក្យដែលប្រើសម្រាប់ ទីកាត់ក្តីរបស់ស្តេច អាចត្រូវបានប្រើផងដែរសំដៅទៅលើ ទីកាត់ក្តីរបស់ព្រះជាម្ចាស់។

ទឹក

«ទឹក» មានន័យសំខាន់លើសជាអត្ថន័យនៃពាក្យនេះ​ទៀត ជាញឹកញាប់សំដៅទៅលើទម្រង់របស់ទឹក ដូចជាសមុទ្រមហាសមុទ្រ បឹង ឬទន្លេ។

  • ពាក្យថា «ទឹក» សំដៅលើទ្រង់ទ្រាយទឹក ឬប្រភពទឹកជាច្រើន។ វាក៏អាចជាសេចក្តីបរិយាយជាទូទៅសម្រាប់បរិមាណទឹកច្រើន។
  • ការប្រើពាក្យ «ទឹក» ជាន័យធៀបសំដៅទៅលើទុក្ខលំបាក ការលំបាក និងទុក្ខវេទនាខ្លាំង។ ឧទាហរណ៍ ព្រះបានសន្យាថាពេលយើង «ដើរកាត់ទឹក» ទ្រង់នឹងគង់ជាមួយយើង។
  • ឃ្លាថា «ទឹកជំនន់» បញ្ជាក់ពីភាពលំបាកលំបិនរបស់គេ។
  • «ដាក់ទឹក» ឲ្យសត្វចិញ្ចឹម សត្វពាហនៈមានន័យថា «ដាក់ទឹកឲ្យ» ពួកវា។ នៅសម័យក្នុងព្រះគម្ពីររឿងនេះ ច្រើនតែទាក់ទងនឹងការដងទឹកពីអណ្តូងដាក់ក្នុងស្នូក ឬធុង ដើម្បីឲ្យដាក់ទឹកឲ្យសត្វផឹក។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះអង្គត្រូវបានគេគឺជាប្រភពទឹក ឬជាទឹកផុស នៃ «ទឹករស់» សម្រាប់ប្រជារាស្ត្រព្រះអង្គ។ នេះមានន័យថា ទ្រង់គឺជាប្រភពនៃកម្លាំងខាងវិញ្ញាណ និងកម្លាំងចិត្ដ។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូបានប្រើពាក្យថា «ទឹករស់» សំដៅលើព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការនៅក្នុងមនុស្សម្នាក់ ដើម្បីកែប្រែ និងនាំមកនូវជីវិតថ្មី។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ដងទឹក» អាចត្រូវបានបកប្រែថាដូចជា «ដងទឹកឡើងពីអណ្តូងដោយប្រើធុងយោង»។
  • «ទន្លេទឹករស់នឹងហូរចេញពីគេ» អាចបកប្រែថា «អំណាច និងព្រះពរនៃព្រះវិញ្ញាណដ៏វិសុទ្ធនឹងហូរចេញពីពួកគេដូចជាទន្លេទឹករស់»។ ជំនួសឲ្យ «ព្រះ» ពាក្យ «អំណោយទាន» ឬ «ផលផ្លែ» ឬអាចត្រូវបានប្រើជា «បុគ្គលិកលក្ខណៈរបស់ព្រះ»។
  • នៅពេលព្រះយេស៊ូមានបន្ទូលជាមួយស្ដ្រីសាសន៍សាម៉ារីម្នាក់នៅមាត់អណ្តូង នោះឃ្លាដែលថា «ទឹករស់» អាចត្រូវបានបកប្រែថាជា «ទឹកដែលផ្ដល់ជីវិត» ឬ «ទឹករស់»។ នៅក្នុងបរិបទនេះ រូបភាពនៃទឹកត្រូវតែរក្សាទុកនៅក្នុងការបកប្រែ។
  • អាស្រ័យលើបរិបទនៃពាក្យថា «ទឹក» ឬ «ប្រភពទឹក» អាចត្រូវបានបកប្រែថា «ការឈឺចាប់យ៉ាងខ្លាំង»។

ទឹកឃ្មុំ និង សំណុំឃ្មុំ

ទឹកឃ្មុំផ្អែម ស្អិត សារធាតុដែលអាចបរិភោគបាន ដែលមេឃ្មុំបានបឹតចេញពីទឹកដមផ្កា។ សំណុំឃ្មុំគឺជាស្រទាប់ទំរងដូចជាក្រមួនដែលឃ្មុំផ្ទុកទឹកឃ្មុំ។

  • ទឹកឃ្មុំអាចមានពណ៌លឿង ឬពណ៌ត្នោត អាស្រ័យលើប្រភេទ។
  • គេអាចរកឃ្មុំបាននៅក្នុងព្រៃ ដូចជានៅក្នុងប្រហោងនៃដើមឈើ ឬគ្រប់ទីកន្លែងដែលឃ្មុំធ្វើសំបុក។ មនុស្សក៏អាចចិញ្ចឹមឃ្មុំនៅក្នុងសំបុក ដើម្បីបង្កើតទឹកឃ្មុំសម្រាប់បរិភោគ និងសម្រាប់លក់ ប៉ុន្តែ ទឹកឃ្មុំដែលបានលើកឡើងក្នុងព្រះគម្ពីរប្រហែលជាទឹកឃ្មុំព្រៃ។
  • មនុស្សបីនាក់ដែលព្រះគម្ពីរបានលើកឡើងជាពិសេសដែលបរិភោគទឹកឃ្មុំព្រៃនោះគឺ លោកយ៉ូណាថាន់ លោកសាំសុន និងលោកយ៉ូហាន។
  • ពាក្យនេះ ជាញឹកញាប់ត្រូវបានប្រើជាពាក្យប្រៀបធៀប ដើម្បីពណ៌នាអំពីអ្វីមួយដែលផ្អែម ឬអ្វីដែលមានការពេញចិត្តយ៉ាងខ្លាំង។ ឧទាហរណ៍ ព្រះបន្ទូល និងបទបញ្ញាតិរបស់ព្រះជាម្ចាស់បានចែងថា «ផ្អែមជាងទឹកឃ្មុំ»។
  • ពេលខ្លះ ពាក្យសម្តីរបស់មនុស្សផ្អែមប្រៀបបានទឹកឃ្មុំ ប៉ុន្តែ ផ្ទុទៅវិញ លទ្ធផល គឺការបោកបញ្ឆោត ហើយធ្វើឲ្យអ្នកដទៃឈឺចាប់។

ទឹកជំនន់

ពាក្យថា «ទឹកជំនន់» សំដៅទៅលើបរិមាណទឹកច្រើនដែលគ្របដណ្តប់ពេញផ្ទៃដី។

  • ពាក្យនេះ ក៏ត្រូវបានប្រើជាពាក្យប្រៀបធៀប ដើម្បីសំដៅទៅលើចំនួនដ៏ច្រើនលើសលប់ ជាពិសេសអ្វីមួយដែលកើតឡើងភ្លាមៗ។
  • នៅសម័យលោកណូអេ មនុស្សបានទៅជាអាក្រក់ ដូច្នេះ ព្រះបានបណ្ដាលឲ្យទឹកជន់លិចនៅទូទាំងផែនដី លិចសូម្បីតែលើកំពូលភ្នំ។ មនុស្សដែលមិននៅលើទូកលោកណូអេបានលង់ទឹកស្លាប់។ តែទឹកជំនន់ផ្សេងៗជាច្រើនទៀតគ្របដណ្តប់លើផ្ទៃដីដែរ តែមិនច្រើនដូចជំនាន់លោកណូអេទេ។
  • ពាក្យនេះ ក៏អាចជាសកម្មភាពដូចជា «ដីត្រូវបានជន់លិចដោយទឹកទន្លេ»។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបក្នុងការបកប្រែ «ទឹកជំនន់» នេះក្នុងន័យត្រង់ អាចបូករួមជាមួយនឹង «ទឹកច្រើនហូរហៀរ» ឬ «ទឹកច្រើនលើសលប់»។
  • ពាក្យប្រៀបធៀបជានិមិត្តរូប «ដូចជាទឹកជំនន់» អាចរក្សាពាក្យនេះនៅក្នុងន័យត្រង់ ឬ អាចប្រើពាក្យជំនួសដែលសំដៅទៅលើអ្វីមយយដែលហូរហៀរស្រដៀងនឹងពាក្យនេះ ដូចជាទឹកទន្លេ។
  • សម្រាប់ឃ្លាថា «ដូចជាទឹកជំនន់» បាននិយាយពីទឹករួចរាល់ហើយ ពាក្យថា «ទឹកជំនន់» អាចបកប្រែថា «ចំនួនទឹកជាច្រើនហូហៀរ» ឬ «ហូរហៀរ»។
  • ពាក្យនេះ អាចត្រូវបានប្រើជាពាក្យប្រៀបធៀប ដូចនៅក្នុង «សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះ

អាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយ» មានន័យថា «សូមកុំអនុញ្ញាតឲ្យគ្រោះមហន្តរាយកើតឡើងហូរហៀរនៅក្នុងជីវិតរបស់ទូលបង្គំ» ឬ «សូមកុំអនុញ្ញាតឲ្យទូលបង្គំត្រូវបំផ្លាញដោយសារគ្រោះមហន្តរាយឡើយ» ឬ «សូមកុំអនុញ្ញាតសេចក្តីក្រោធរបស់ព្រះអង្គបំផ្លាញទូលបង្គំឡើយ»។


ទុក្ខវេទនា

ពាក្យថា «ទុក្ខវេទនា» បញ្ជាក់ពីការឈឺចាប់យ៉ាងខ្លាំងឬក៏ទុក្ខព្រួយ។

  • ទុក្ខវេទនាមកពីខាងសាច់ឈាមឬអារម្មណ៍ឈឺចាប់ឬទុក្ខព្រួយ។
  • ជាញឹកញាប់ពេលមនុស្សទទួលទុក្ខព្រួយខ្លាំងពេកនិងបង្ហាញចេញមកតាមរយះទឹកមុខរបស់ពួកគេនិងតាមឥរិយាបថ។
  • ឧទាហរណ៍ មនុស្សម្នាក់នៅក្នុងការឈឺចាប់យ៉ាងខ្លាំងឬទុក្ខវេទនាអាចជាសង្កៀតធ្មេញឬក៏ស្រែកយំ។
  • ពាក្យថា «ទុក្ខវេទនា» អាចបកប្រែដូចជា «អារម្មណ៍ទុក្ខព្រួយ» ឬ «ទុក្ខព្រួយខ្លាំង» ឬ ​​«ការឈឺចាប់យ៉ាងខ្លាំង»។

ទុក្ខវេទនា ការឈឺចាប់

ពាក្យ «ទុក្ខវេទនា»​ មានន័យថាអ្នកណាម្នាក់មានទុក្ខកង្វល់ ឬ ការរងទុក្ខ។ ពាក្យ «ការឈឺចាប់» គឺជាជម្ងឺ អារម្មណ៍ទុកសោក ឬ គ្រោះមហន្តរាយផ្សេងទៀតដែលជាលទ្ធផលបង្កអោយមានការឈឺចាប់។

  • ព្រះជាម្ចាស់បានធ្វើអោយប្រជារាស្ត្ររបស់ទ្រង់រងនូវជម្ងឺនិងទុក្ខលំបាកគ្រប់បែបយ៉ាងដើម្បីឲ្យពួកគេបានកែប្រែចិត្តគំនិតចេញឆ្ងាយពីអំពើបាបហើយបែរមករកព្រះអង្គវិញ។
  • ព្រះទ្រង់ធ្វើឲ្យការឈឺចាប់ឬសេចក្តីទុក្ខវេទនាកើតឡើងលើប្រជារាស្រ្តអេស៊ីព្ទដោយសារស្តេចរបស់់់់ពួកគេបដិសេដមិនស្តាប់បង្គាប់ព្រះជាម្ចាស់។
  • ដើម្បី «រងទុក្ខវេទនាជាមួយ» មានន័យថា ការដែលទទួលរងទុក្ខជាប្រភេទមានទុកកង្វល់ដូចជា​ ជម្ងឺ ការបៀតបៀន ឬអារម្មណ៍សោកសៅ។

%សេចក្តីណែនាំនៃការបកប្រែ

  • រងទុក្ខវេទនាជំនួសនរណាម្នាក់អាចបកប្រែដូចជា «ធ្វឲ្យអ្នកណាម្នាក់មានបទពិសោធន៍លំបាក» ឬ «បណ្តាលឲ្យនរណាម្នាក់រងទុក្ខ» ឬ «ការបង្ករឲ្យរងទុក្ខ។»
  • នៅក្នុងភាសារជាក់លាក់មួយ «ទុក្ខវេទនា»​​ អាចបកប្រែដូចជា «បានកើតឡើង» ឬ «មកដល់» ឬ «ការនាំឲ្យរងទុក្ខលំបាក។»
  • ដូចជាឃ្លា«ទុក្ខលំបាកចំពោះអ្នកកើតរោគឃ្លង់» អាចបកប្រែដូចជា «នរណាម្នាក់ដែលឈឺដោយសាររោគឃ្លង់។»
  • ​នៅពេលដែលមានជម្ងឺ ឬ គ្រោះមហន្តរាយគឺមានន័យថា «ទុក្ខវេទនា» កើតឡើងចំពោះមនុស្ស ឬ សត្វ ពាក្យនេះអាចប្រែបានជា «ការបង្ករឲ្យរងទុក្ខលំបាក។»
  • ការអាស្រ័យលើភាសារក្នុងពាក្យ «ការឈឺចាប់» អាចបកប្រែដូចជា «គ្រោះកាច» ឬ «ជម្ងឺ» ឬ «ការរងទុក្ខ» ឬ «មានទុក្ខកង្វល់ធ្ងន់។»​ ខាងរូបកាយ។
  • ក្នុងឃ្លា «ជាមួយទុក្ខវេទនា» អាចបកប្រែដូចជា «មកពីរងទុក្ខ» ឬ «ដោយឈឺ»

ទុក្ខវេទនា ទុក្ខព្រួយ

ពាក្យ «ទុក្ខវេទនា» សំដៅទៅកាន់ពេលវេលា ដែលយើងមានការលំបាក ទុក្ខវេទនា ហើយនិងទុក្ខព្រួយ។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីបាននិយាយថា គ្រិស្តបរិស័ទ និងត្រូវទ្រាំទ្រចំពោះពេលវេលានៃការបៀតបៀន និងទុក្ខលំបាកជាច្រើនទៀត ពីព្រោះមានមនុស្សជាច្រើននៅក្នុងលោកិយនេះដែលបានប្រឆាំងទាស់ជាមួយនឹងសេចក្តីបង្រៀនរបស់ព្រះយេស៊ូគ្រិស្ត។
  • នៅក្នុងព្រះគម្ពីរ បានប្រើពាក្យ «ទុក្ខវេទនាយ៉ាងខ្លាំង» គឺពណ៌នា អំពីពេលវេលាមុនពេលព្រះគ្រិស្តយាងមកវិញជាលើកទី២ និងការជំនុំជម្រះផែនដី។
  • ពាក្យ «ទុក្ខវេទនា» អាចបកប្រែថា «ពេលវេលានៃទុក្ខលំបាក» ឬថា «ទុក្ខព្រួយ» ឬថា «ការលំបាកផ្សេងៗ»។

ទុច្ចរិត អំពើទុច្ចរិត

ពាក្យថា «ទុច្ចរិត» មានន័យថាពោពេញដោយអំពើបាប ហើយ ក្រមសីលធម៌ខូចបង់។ «អំពើទុច្ចរិត» សំដៅដល់ អំពើបាប ឬក៏ ស្ថានភាពនៃការធ្លាក់ទៅក្នុងអំពើបាប។

  • ពាក្យទាំងនេះ សំដៅជាពិសេសទៅលើ ការរស់នៅក្នុងរបៀបដែលមិនស្តាប់បង្គាប់តាមសេចក្តីបង្រៀន និងសេចក្តីបង្គាប់របស់ព្រះជាម្ចាស់។
  • មនុស្សទុច្ចរិតគឺជាមនុស្សដែលគ្មានសីលធម៌នៅក្នុងគំនិត និងនៅក្នុងសកម្មភាពរបស់ពួកគេនោះទេ។
  • ជួនកាល «មនុស្សទុច្ចរិត» សំដៅជាពិសេសដល់មនុស្សដែលមិនជឿលើព្រះយេស៊ូ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះក៏អាចបកប្រែយ៉ាងងាយថា «មិនសុចរិត»
  • អាស្រ័យទៅលើបរិបទ ពាក្យនេះក៏អាចបកប្រែថា «ជនពាល» ឬ «គ្មានសីលធម៌» ឬ «មនុស្សដែលបះបោរប្រឆាំងនឹងព្រះ» ឬ «មនុស្សមានបាប»។
  • ឃ្លាថា «មនុស្សទុច្ចរិត» អាចបកប្រែថា «មនុស្សដែលទុច្ចរិត»។
  • ពាក្យថា «ទុច្ចរិត» អាចបកប្រែថា «បាប» ឬ «គំនិត និងការប្រព្រឹត្តអាក្រក់» ឬ «អំពើទុច្ចរិត »។
  • ប្រសិនបើអាចទៅរួច ការបកប្រែដ៏ប្រសើរបំផុតគឺ នៅក្នុងការបង្ហាញអំពីទំនាក់ទំនងរវាង «សុចរិត និង សេចក្តីសុចរិត»។

ទុរ្ភិក្ស

ពាក្យថា «ទុរ្ភិក្ស» សំដៅលើការខ្វះស្បៀងអាហារយ៉ាងខ្លាំងនៅទូទាំងប្រទេស ឬតំបន់ដែលជាទូទៅដោយសារគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់។

  • ដំណាំម្ហូបអាហារអាចបរាជ័យពីបុព្វហេតុធម្មជាតិ ដូចជា កង្វះទឹកភ្លៀង ជំងឺដំណាំ ឬសត្វល្អិត។
  • កង្វះម្ហូបអាហារក៏អាចបណា្តលមកពីមនុស្សផងដែរ ដូចជាខ្មាំងសត្រូវបានចូលមកសមា្លប់ ឬកាប់បំផ្លាញដំណាំជាដើម។
  • នៅក្នុងព្រះគម្ពីរជាញឹកញាប់ព្រះជាម្ចាស់បង្កឲ្យមានទុរ្ភិក្ស ជាវិធីមួយ ដើម្បីដាក់ទណ្ឌកម្មដល់ប្រជាជាតិនានា នៅពេលពួកគេធ្វើបាបប្រឆាំងនឹងព្រះអង្គ។
  • នៅកណ្ឌគម្ពីអេម៉ុស ៨:១១ ឃ្លាដែលថា «ទុរ្ភិក្ស» ត្រូវបានប្រើក្នុងន័យប្រៀបធៀបសំដៅលើពេលវេលាដែលព្រះដាក់ទណ្ឌកម្មរាស្ដ្ររបស់ព្រះអង្គ ដោយមិនមានបន្ទូលជាមួយនឹងពួកគេទេ។ នេះអាចត្រូវបានបកប្រែជាពាក្យសម្រាប់ «ទុរ្ភិក្ស» នៅក្នុងភាសារបស់អ្នក ឬឃ្លាដូចជា «ខ្វះខាតយ៉ាងខ្លាំង» ឬ «ការខ្វះខាតធ្ងន់ធ្ងរ»។

ទូលសុំ

ពាក្យថា «ទូលសុំ» មានន័យថាសាកសួរព័ត៌មានពីនរណាម្នាក់។ ឃ្លាថា «សុំអ្វីមួយ» ជាទូទៅគេសំដៅទៅលើការទូលសុំប្រាជ្ញា និងសុំជំនួយពីព្រះជាម្ចាស់។

  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់បានកត់ត្រាជាច្រើនចំណុចដែលមនុស្សបានទូលសុំពីព្រះជាម្ចាស់។
  • ពាក្យនេះក៏អាចត្រូវបានប្រើដោយស្តេច ឬមន្ត្រីរដ្ឋាភិបាលធ្វើការស្រាវជ្រាវតាមរយៈកំណត់ត្រាជាលាយលក្ខណ៍អក្សរជាផ្លូវការ។
  • តាមរយៈអត្ថបទខាងលើពាក្យ «សុំ» អាចបកប្រែបានថា «សាកសួរ» ឬ «សាកសួរពីព័ត៌មាន»។
  • ពាក្យ «ទូលសុំទៅព្រះជាម្ចាស់» អាចប្រែបានថា «ទូលសុំការណែនាំពីព្រះជាម្ចាស់» ឬ «ទូលសួរព្រះជាម្ចាស់ពីអ្វីដែលគួរធ្វើ»។
  • «សាកសួរ» មានន័យថា «សាកសួរអំពីអ្វីមួយ» ឬ«សួរអំពីនរណាមួយ»។
  • នៅពេលដែឡព្រះជាម្ចាស់មានបន្ទូល «យើងនឹងមិនឲ្យអ្នករាល់គ្នាសួរដល់យើងទេ» មានន័យថា «យើងនឹងមិនអនុញ្ញាតអ្នកសួរព័ត៌មានអ្វីពីយើងឡើយ» ឬ «អ្នកនឹងមិនអនុញ្ញាតក្នុងការដែលទទួលបានជំនួយពីរយើងទេ»។

ទួញយំ កាន់ទុក្ខ

ពាក្យថា «ទួញយំ» និង «កាន់ទុក្ខ» សំដៅទៅលើការសោកស្តាយយ៉ាងខ្លាំង ជាទូទៅទាក់ទងនឹងមរណភាពរបស់នរណាម្នាក់។

  • នៅក្នុងវប្បធម៌ជាច្រើន ការកាន់ទុក្ខរួមមានអាកប្បកិរិយាខាងក្រៅដែលបង្ហាញពីទុក្ខសោកនេះ។
  • ប្រជាជនអ៊ីស្រាអែល និងប្រជាជននៅសម័យបុរាណបានសម្តែងការកាន់ទុក្ខដោយការយំសោកនិងទំនួញយ៉ាងខ្លាំង។ ពួកគេស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ចាស់ និងស្លៀកបាវ ហើយបាចផេះលើក្បាល។
  • អ្នកដែលត្រូវបានជួលឲ្យយំសោកជាទូទៅគឺជាស្ត្រី គាត់ទ្រហោយំឮៗ ហើយយំសោកសង្រេងយ៉ាងខ្លាំងពីពេលវេលានៃការស្លាប់រហូតដល់ពេលដែលសាកសពត្រូវបានគេដាក់នៅក្នុងផ្នូរផងដែរ។
  • រយៈពេលនៃការកាន់ទុក្ខ ជាធម្មតាប្រាំពីរថ្ងៃ ប៉ុន្ តែអាចមានរយៈពេលសាមសិបថ្ងៃ (កាន់ទុក្ខចំពោះលោកម៉ូសេ និងលោកអើរ៉ុន) ឬចិតសិបថ្ងៃ (កាន់ទុក្ខចំពោះលោកយ៉ាកុប)។
  • ព្រះគម្ពីរក៏ប្រើពាក្យជាន័យធៀបដែរ ដើម្បីនិយាយអំពី «ការកាន់ទុក្ខ» ដោយសារអំពើបាប។ នេះសំដៅទៅលើអារម្មណ៍ព្រួយចិត្តយ៉ាងខ្លាំងដោយសារតែអំពើបាបធ្វើទុក្ខដល់ព្រះ និងមនុស្ស។

ទៀងត្រង់ ចិត្តទៀងត្រង់

ពាក្យថា «ទៀងត្រង់»​ និង «ចិត្តទៀងត្រង់» សំដៅដល់ការប្រព្រឹត្តនៅក្នុងផ្លូវដែលស្របតាមបញ្ញាតិរបស់ព្រះ។

  • អត្ថន័យនៃពាក្យទាំងនេះបូកបញ្ចូលទាំងគំនិតនៃការក្រោកឈរឡើងត្រង់ និងការសម្លឹងឆ្ពោះទៅខាងមុខ។
  • មនុស្សដែល «ទៀងត្រង់» គឺជាមនុស្សដែលគោរព បទបញ្ជារបស់ព្រះជាម្ចាស់ ហើយនិងមិនធ្វើអ្វីដែលប្រឆាំងនឹងព្រះអង្គ។
  • ពាក្យដូចជា «ចិត្តស្អាតស្អំ ចិត្តស្មោះស្ម័គ្រ» និង «សុចរិត» មានអត្ថន័យប្រហាក់ប្រហែលគ្នា ហើយពេលខ្លះ ត្រូវបានប្រើនៅក្នុងទម្រង់ប្រយោគស្របគ្នា ដូចជា «ចិត្តស្អាតស្អំ និងសុចរិត»។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែពាក្យ «ទៀងត្រង់» អាចបូករួមជាមួយនឹងពាក្យថា «សកម្មភាពត្រឹមត្រូវ» ឬ « មនុស្សម្នាក់ដែលប្រព្រឹត្តត្រឹមត្រូវ» ឬ «ធ្វើតាមបញ្ញាតិ្តរបស់ព្រះជាម្ចាស់» ឬ «ស្តាប់បង្គាប់ព្រះ» ឬ «ប្រព្រឹត្តនៅក្នុងផ្លូវដែលត្រឹមត្រូវ»។
  • ពាក្យថា «ភាពទៀងត្រង់» ក៏អាចត្រូវបានបកប្រែថា «មនសិការស្អាតស្អំ» ឬ «សីលធម៌ល្អ»​ ឬ «ភាពត្រឹមត្រូវ»។
  • ឃ្លាថា «អ្នកទៀងត្រង់» អាចបកប្រែផងដែរថា «មនុស្សដែលមានភាពទៀងត្រង់» ឬ «មនុស្សទៀងត្រង់»។

ទេសាភិបាល ភិបាល អភិបាលខេត្ត រាជរដ្ឋាភិបាល

ពាក្យ «ទេសាភិបាល» គឺជាមនុស្សដែលគ្រប់គ្រងកាន់កាប់ រដ្ឋ តំបន់ ឬទឹកដី។ ពាក្យ «ភិបាល» មានន័យថា នាំផ្លូវ ដឹកនាំ ឬគ្រប់គ្រងមនុស្ស។

  • ពាក្យ «អភិបាលខេត្ត» ជាងារជាក់លាក់មួយសម្រាប់អ្នកដែលកាន់កាប់គ្រប់គ្រងលើខេត្តរ៉ូម។
  • នៅក្នុងព្រះគម្ពីរ ទេសាភិបាលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ឬ ព្រះចៅអធិរាជនៅក្រោមអំណាចព្រះមហាក្សត្រ។
  • «រាជរដ្ឋាភិបាល» មួយត្រូវបានបង្កើតឡើង ដោយមានអ្នកគ្រប់គ្រងដែលមានការគ្រប់គ្រងប្រទេស ឬអាណាចក្រច្បាស់លាស់។ អ្នកដឹកនាំទាំងនេះ បង្កើតច្បាប់ដែលដឹកនាំការប្រព្រឹត្តិរបស់ប្រជាជនរបស់ពួកគេ ដូច្នេះ វាធ្វើឲ្យមានសន្តិភាព សុវត្ថិភាព និង មានភាពរុងរឿងចំពោះជាតិសាសន៍ទាំងអស់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ទេសាភិបាល» អាចប្រែថា «អ្នកគ្រប់គ្រង» ឬ «អ្នកត្រួតត្រា» ឬ «អ្នកដឹកនាំប្រចាំតំបន់» ឬ «អ្នកដែលកាន់កាប់ទឹកដីមួយ»។
  • អាស្រ័យលើបរិបទ ពាក្យថា «ភិបាល» អាចប្រែថា «អ្នកគ្រប់គ្រងច្បាប់» ឬ «អ្នកដឹកនាំ» ឬ «អ្នកគ្រប់គ្រង» ឬ មេ ប្រធាន។
  • ពាក្យ «ទេសាភិបាល» អាចប្រែខុសពីពាក្យថា ស្តេច ឬ អ្នកគ្រប់គ្រងអណាចក្រ រាប់តាំងពីទេសាភិបាលមកគឺជាអ្នកដែលមានអំណាចក្រោមពួកគេ។
  • ពាក្យ «អភិបាលខេត្ត» អាចប្រែថា «ទេសាភិបាលរ៉ូម» ឬ «អភិបាលខេត្តរ៉ូម»។

ទ្រាំទ្រ

ពាក្យថា «ទ្រាំទ្រ» តាមន័យនៃពាក្យមានន័យថា «លីសែង» អ្វីមួយ។ មានការប្រៀបធៀបជាច្រើនដែលគេប្រើចេញពីពាក្យនេះ។

  • ​នៅពេលនិយាយពីស្រ្តី សំដៅលើការបង្កើតកូន នេះមានន័យថា «បង្កើត» កូន។
  • «ទ្រាំទ្រនឹងបន្ទុក» មានន័យថា «ជួបជាមួយនឹងការទុក្ខលំបាក»។ ការលំបាកទាំងនេះអាចបូកជាមួយនឹងខាងរូបកាយ ឬឈឺចាប់ខាងអារម្មណ៍។
  • ពាក្យសំខាន់នៅក្នុងព្រះគម្ពីរគឺ «បង្កើតផល»។ មានន័យថា «បង្កើតផលផ្លែ» ឬ «មានផលផ្លែ»។
  • ឃ្លាថា «ការធ្វើបន្ទាល់» មានន័យថា «ធ្វើទីបន្ទាល់» ឬ «រាយការណ៍ពីអ្វីដែលបានឃើញ ឬបានជួប»។
  • ប្រយោគថា «កូនប្រុសមួយដែលនឹងមិនទទួលយកអំពើបាបរបស់ឪពុករបស់គាត់» មានន័យថា «មិនទទួលការដាក់ទោសចំពោះទំនួលខុសត្រូវ» លើអំពើបាបរបស់ឪពុកគាត់ឡើយ។
  • ជាទូទៅ ពាក្យអាចប្រែថា «ទ្រាំទ្រ» ឬ «ទទួលខុសត្រូវលើ» ឬ «បង្កើតផល» ឬ «ទទួល» ឬ «អត់ធ្មត់» អាស្រ័យលើបរិបទ។​

ធុងបញ្ជាន់ទំពាំងបាយជូរ

ក្នុងសម័យព្រះគម្ពីរ «ធុងបញ្ជាន់ទំពាំងបាយជូរ» គឺជាធុងដ៏ធំមួយ ឬជាទីធ្លាដែលគេនាំយកផ្លែទំពាំងបាយជូរមកធ្វើជាស្រា។

  • នៅប្រទេសអ៊ីស្រាអែល ទីធ្លាបញ្ជាន់ទំពាំងបាយជូរជាទូទៅមានធុងធំទូលាយធំៗ ដែលត្រូវបានធ្វើពីថ្មភ្នំ។ ចង្កោមទំពាំងបាយជូរត្រូវបានគេដាក់នៅបាតរាបស្មើនៃរន្ធ ហើយមនុស្សជាអ្នកជាន់ទំពាំងបាយជូរដោយប្រើជើងរបស់ពួកគេ ដើម្បីឲ្យទឹកទំពាំងបាយជូរហូរចេញមក។
  • ជាទូទៅការបញ្ជាន់ស្រាទំពាំងបាយជូរមានពីរកម្រិត ការបញ្ជាន់ទំពាំងបាយជូរត្រូវបានជាន់ឈ្លីពីលើ ដើម្បីឲកយទឹកអាចរត់ចូលទៅក្នុងបាតធុងដែលទាបជាងគេជាកន្លែងដែលគេប្រមូលទឹកទំពាំងបាយជូរ។
  • ពាក្យថា «ការបញ្ជាន់ស្រាទំពាំងបាយជូរ» ក៏ត្រូវបានប្រើជានិមិត្ដរូបនៅក្នុងព្រះគម្ពីរដែលជារូបភាពនៃសេចក្ដីក្រោធរបស់ព្រះសម្រាប់មនុស្សទុច្ចរិតដែរ

ធ្នូ​និង​ព្រួញ

នេះគឺជាប្រភេទនៃអាវុធដែលមានបាញ់ព្រួញពីខ្សែធ្នូ។ នៅសម័យព្រះគម្ពីរ គេប្រើពួ្រញដើម្បី តយុទ្ធជាមួយសត្រូវ និងសម្រាប់សម្លាប់សត្វធ្វើជាអាហារ។

  • ធ្នូធ្វើពីឈើ ឆ្អឹង ដែក ឬសម្ភាររឹងផ្សេងៗទៀត ដូចជា ស្នែងក្តាន់។ គេបិតធ្នូរឲ្យកោងស្រួច និងត្រូវបានចងយ៉ាងតឹងជាមួយខ្សែ ឬ វល្លិ។
  • ព្រួញមានដងស្តើងស្រួច មានក្បាលស្រួចនៅខាងចុង។ នៅសម័យបុរាណ ព្រួញអាចធ្វើពីវត្ថុផ្សេងៗ ដូចជា ឈើ ឆ្អឹង ថ្ម និងដែកជាដើម។​
  • ធ្នូ និងព្រួញ ជាទូទៅត្រូវបានប្រើដោយអ្នកប្រម៉ាញ់ និងអ្នកក្លាហាន។
  • ពាក្យថា «ព្រួញ» ពេលខ្លះត្រូវបានប្រើជាពាក្យប្រៀបធៀបនៅក្នុងព្រះគម្ពីរ សំដៅលើការវាយប្រហាររបស់ខ្មាំងសត្រូវ ឬការជំនុំជម្រះមកពីព្រះ។

ធ្វើឲ្យត្រឹមត្រូវ ការរាប់ជាសុចរិត

ពាក្យថា «ធ្វើឲ្យត្រឹមត្រូវ» និង «ការរាប់ជាសុចរិត» គឺសំដៅទៅលើមនុស្សដែលមានកំហុស ហើយបានក្លាយជាត្រឹមត្រូវវិញ។ មានតែព្រះជាម្ចាស់ទេ ដែលអាចរាប់មនុស្សថា ជាមនុស្សសុចរិត។

  • នៅពេលដែលព្រះចង់ឲ្យមនុស្សក្លាយជាសុចរិត ទ្រង់បានអត់ទោសចំពោះអំពើបាបរបស់ពួកគេ ហើយធ្វើឲ្យពួកគេគ្មានអំពើបាប។ ទ្រង់បានសង្គ្រោះអ្នកមានបាបទៅដល់អ្នកណាដែលស្តាប់តាម ហើយជឿលើព្រះយេស៊ូ ដើម្បីសង្គ្រោះគេឲ្យរួចពីបាបរបស់ពួកគេ។
  • «ការរាប់ជាសុចរិត» មានន័យថាព្រះជាម្ចាស់បានអត់ទោសដល់មនុស្សមានបាប ហើយប្រកាសថាមនុស្សទាំងនោះគឺបានសុចរិតនៅចំពោះព្រះនេត្រព្រះជាម្ចាស់។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបផ្សេងទៀតក្នុងការបកប្រែ «ធ្វើឲ្យត្រឹមត្រូវ» អាចរាប់បញ្ជូល «ប្រកាសជាសុចរិត»។

ធ្វើឲ្យអាម៉ាស់មុខ និង ការធ្វើឲ្យអាម៉ាស់មុខ

ពាក្យថា «ធ្វើឲ្យអាម៉ាស់មុខ» មានន័យថា ការធ្វើឲ្យអ្នកណាម្នាក់ទទួលអារម្មណ៍ខ្មាស់អៀន ឬ ធ្វើឲ្យខូចកិត្តិយស។ ជាធម្មតាវាធ្វើជាសាធារណៈ។ សម្មកភាពដែលធ្វើឲ្យអ្នកណាម្នាក់ខ្មាស់អៀនត្រូវបានហៅថា «ការធ្វើឲ្យអាម៉ាស់មុខ»

  • នៅពេលព្រះជាម្ចាស់បន្ទាបអ្នកណាម្នាក់ មានន័យថាទ្រង់ធ្វើឲ្យមនុស្សដែលមានអំនួតនោះ មានបទពិសោធន៍នៅក្នុងភាពបរាជ័យ ដើម្បីជួយឲ្យគេឈ្នះភាពអំណួតរបស់គេ។
  • ពាក្យ «ធ្វើឲ្យអាម៉ាស់មុខ» ក៏អាចបកប្រែថា «ខ្មាស់អៀន» ឬ «បណ្តាលឲ្យមានអារម្មណ៍ខ្មាស់អៀន» ឬ «ធ្វើឲ្យខ្មាស់‍»។
  • អាស្រ័យបរិបទ ការបកប្រែផ្សេងទៀត «ការធ្វើឲ្យអាម៉ាស់មុខ» រួមបញ្ចូលទាំង «សេចក្តីខ្មាស់អៀន» ឬ «ធ្វើឲ្យខូចខាត» ឬ «ធ្វើឲ្យខូចកិត្តិយស»។

នង្គ័ល

«នង្គ័ល» គឺជាឧបករណ៍កសិដ្ឋានដែលបានប្រើសម្រាប់ភ្ជួរដីសម្រាប់ការដាំដំណាំ។

  • នង្គ័ល មុខមុតស្រួចជីកទៅក្នុងដី។ ដោយធម្មតាវាមានដងដែលកសិករប្រើសម្រាប់ធ្វើជាយាមនង្គ័ល។
  • ក្នុងសម័យព្រះគម្ពីរ នង្គ័ល​ជាធម្មតាត្រូវបានអូសដោយគោមួយគូរ​ ឬសត្វផ្សេងៗទៀត។
  • នង្គ័លភាគច្រើនធ្វើឡើងពីឈើ លើកលែងតែ​ មុខដែលមុតស្រួចធ្វើឡើងពីលោហធាតុ មានដូចជា លង្ហិន ឬ ដែក។

នំប៉័ង

នំប័ុងជាអាហារដែលធ្វើឡើងពីម្សៅលាយជាមួយទឹក និងប្រេង ដើម្បីបង្កើតជាម្សៅធ្វើនំប័ុង។ គេយកម្សៅធ្វើនំប៉័ងទៅធ្វើជាដុំនំប៉័ង ហើយដុតវា។

  • នៅពេលពាក្យ «ដំុំនំប៉័ង» លេចជារូបរាងឡើង គេហៅថា «នំប៉័ងមួយដុំ»។
  • ម្សៅនំប៉័ងជាធម្មតាធ្វើឡើងពីអ្វីមួយដែលធ្វើឲ្យរីកឡើង ដូចជាដំបែជាដើម។​
  • គេអាចធ្វើនំប៉័ងដោយមិនបាច់ប្រើដំបែក៏បាន ប៉ុន្តែ វាមិនឡើងទេ។ នៅក្នុងព្រះគម្ពីរហៅនំប៉័ងនេះថា «នំប៉័ងឥតដំបែ» ជនជាតិយូដាប្រើវាជាអាហារ នៅពេលពិធីបុណ្យរំលង។
  • ដោយសារនំប៉័ងជាអាហារសំខាន់សម្រាប់មនុស្សជាច្រើននៅក្នុងសម័យព្រះគម្ពីរ ពាក្យនេះត្រូវបានប្រើក្នុងព្រះគម្ពីរសំដៅលើអាហារជាទូទៅដែរ។
  • ពាក្យ «នំប៉័ងនៃវត្តមាន» សំដៅលើនំប៉័ង១២ដុុំ ដែលដាក់លើតុមាសនៅក្នុងព្រះពន្លា ឬនៅក្នុងព្រះវិហារ ជាយញ្ញបូជាដល់ព្រះ។ នំប៉័ងទាំងនេះដំណាងឲ្យអំបូរទាំង១២របស់អ៊ីស្រាអែល ហើយមានតែសង្ឃទេ ទើបអាចបរិភោគនំប៉័ងនេះបាន។ នំប៉័ងនេះ អាចប្រែថា «នំប៉័ងដែលបង្ហាញថា ព្រះគង់នៅក្នុងចំណោមពួកគេ»។
  • នៅក្នុងន័យប្រៀបធៀបពាក្យ «នំប៉័ងពីស្ថានសួគ៌» សំដៅលើអាហារសពិសេសហៅថា «នំម៉ាណា» ដែលព្រះជាម្ចាស់ប្រទានដល់កូនចៅអ៊ីស្រាអែល នៅពេលពួកគេវង្វេងនៅទីវាលរហោស្ថាន។
  • ព្រះយេស៊ូបានហៅអង្គទ្រង់ថា «ជានំប៉័ងដែលមកពីស្ថានសួគ៌» និងជា «នំប៉័ងជីវិត»។
  • នៅពេលព្រះយេស៊ូ និងពួកសិស្សបរិភោគអាហារនៃថ្ងៃបុណ្យរំលងជាមួយគ្នា មុនពេលព្រះអង្គសុគត ព្រះអង្គធៀបអង្គទ្រង់ជានំប៉័ងឥតដំបែនៃពិធីបុណ្យរំលង ថានឹងត្រូវរងបួស ហើយត្រូវសម្លាប់នៅលើឈើឆ្កាង។
  • ជាញយដង ពាក្យថា «នំប៉័ង» អាចប្រែភាគច្រើនសំដៅលើ «អាហារ»។

នាយកបូជាចារ្

នាយកបូជាចារ្មានភាពសំខាន់នៅក្នុងអ្នកដឹកនាំសាសនាយូដា នៅសម័យដែលព្រះយេស៊ូរស់នៅលើផែនដី។

  • នាយកបូជាចារ្យទួលខុសត្រូវលើអ្វីៗទាំងអស់ដែលចាំបាច់ក្នុងការថ្វាយបង្គំព្រះនៅក្នុងព្រះវិហារ។ នាយកបូជាចារ្យក៏ទទួលខុសត្រូវលើលុយកាក់ដែលមនុស្សបានថ្វាយដល់ព្រះវិហារដែរ។
  • ពួកគេស្ថិតនៅក្នុងឋានៈខ្ពស់ និងមានអំណាចជាងបូជាចារ្យធម្មតា។ មានតែនាយកបូជាចារ្យដែលមានអំណាចច្រើនជាង។
  • នាយកបូជាចារ្យគឺជាសត្រូវចម្បងរបស់ព្រះយេស៊ូ ហើយពួកគេមានឥទ្ធិពលយ៉ាងខ្លាំងលើអ្នកដឹកនាំរ៉ូមក្នុងការបង្គាប់ឲ្យចាប់ និងធ្វើគត់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «នាយកបូជាចារ្យ» អាចប្រែផងដែរថា «មេលើពួកបូជាចារ្យ» ឬ «អ្នកដឹកនាំពួកបូជាចារ្យ»​​ ឬ «គ្រប់គ្រងលើពួកបូជាចារ្យ»។
  • សូមប្រាកដថា ពាក្យនេះ ប្រែខុសពីពាក្យ «មហាបូជាចារ្យ»។

និមិត្ត

ពាក្យថា «និមិត្ត» សំដៅលើអ្វីមួយដែលជាការមើលឃើញរបស់អ្នកណាម្នាក់។​ ជាពិសេសផ្អែកទៅលើអ្វីមួយដែលមិនធម្មតា ឬអធិធម្មជាតិ ដែលព្រះបានសម្តែងដល់មនុស្សតាមលំដាប់លំដោយដើម្បីជាសារសម្រាប់ពួកគេ។

  • ជាធម្មតា​​ និមិត្តត្រូវបានសម្តែងឲ្យឃើញក្នុងពេលដែលមនុស្សដឹងខ្លួនធម្មតា ប៉ុន្តែ ពេលខ្លះនិមិត្តក៏បានសម្តែងឲ្យឃើញក្នុងសុបិនពេលមនុស្សកំពុងដេកផងដែរ។
  • ព្រះជាម្ចាស់ផ្តល់និមិត្ត ដើម្បីប្រាប់មនុស្សពីអ្វីមួយដែលសំខាន់។ ឧទាហរណ៍ លោកពេត្រុសបានទទួលនិមិត្តមួយប្រាប់គាត់ថា ព្រះចង់ឃើញគាត់ទទួលស្គាល់សាសន៍ដទៃ។

និយាយដើមគេ

ពាក្យថា «និយាយដើមគេ» សំដៅទៅលើនិយាយទៅកាន់នណាម្នាក់ពីរឿងរបស់នណាម្នាក់ ជាធម្មតាវាជាពាក្យដែលអវិជ្ជមាន ហើយ ឥតប្រយោជន៍។ ជាទូទៅ វាជាអ្វីដែលគេនិយាយប្រាប់មិនពិត។

  • ព្រះគម្ពីរបានចែងថា ការដែលនិយាយអាក្រក់ពីអ្នកដទៃពីមួយទៅមួយរាប់ថាខុស។
  • ការនិយាយដើមគេ និងនិយាយបង្ខូច មួលបង្កាច់គេ ជាឧទារណហ៍ពីប្រភេទនៃការនិយាយអវិជ្ជមាន។
  • ការនិយាយដើមគេគឺបង្កបញ្ហាដល់អ្នកដែលត្រូវគេនិយាយដើមពីព្រោះវាធ្វើឲ្យទំនាក់ទំនងរបស់នណាម្នាក់ជាមួយនណារម្នាក់មានការបែកបាក់ឈឺចាប់។

និរទេស និរទេសជន

ពាក្យថា «និរទេស» សំដៅទៅលើមនុស្សដែលត្រូវគេបង្ខំឲ្យទៅរស់នៅឆ្ងាយពីប្រទេសកំណើតរបស់ពួកគេ។

  • ជាទូទៅមនុស្សត្រូវបានគេបញ្ជូនឲ្យទៅនៅឆ្ងាយ ដោយព្រោះការការដាក់ទោស ឬហេតុផលនយោបាយមួយចំនួន។
  • មនុស្សដែលចាញ់សង្គ្រាម អាចត្រូវបានគេនិរទេសទៅប្រទេសរបស់កងទ័ពដែលមានជ័យជម្នះដើម្បីបង្ខំឲ្យឈ្លើយនោះធ្វើការឲ្យពួកគេ។
  • «និរទេសទៅបាប៊ីឡូន» (ឬ ពួកឈ្លើយ) គឺជាសម័យកាលមួយនៅក្នុងប្រវត្ដិសាស្រ្តក្នុងព្រះគម្ពីរនៅពេលដែលប្រជាជនសាសន៍យូដាជាច្រើននៅក្នុងតំបន់នៃស្រុកយូដាត្រូវបានគេរឹបអូសយកផ្ទះរបស់ពួកគេ ហើយបង្ខំឲ្យរស់នៅប្រទេសបាប៊ីឡូន។ អស់រយៈពេល ៧០ ឆ្នាំ។
  • ឃ្លាដែលថា «និរទេសជន» សំដៅទៅលើមនុស្សដែលកំពុងរស់នៅជាអ្នកនិរទេសនៅឆ្ងាយពីស្រុកកំណើតរបស់ពួកគេ។

​សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «និរទេស» អាចបកប្រែបានផងដែរថា «បញ្ជូនទៅឆ្ងាយ» ឬ «បណ្តេញចេញ» ឬ «បំបរបង់ចោល»។
  • ពាក្យថា «និរទេសជន» អាចបកប្រែជាមួយនឹងពាក្យ ឬឃ្លាដែលមានន័យថា «អ្នកដែលបាននិរទេសទៅបាប៊ីឡូន»។

នឹម

នឹមគឺជាឈើ ឬដែកមួយបំណែក ដែលដាក់នៅលើកររបស់សត្វពាហនៈមួយ ឬពីរ ដើម្បីភ្ជាប់ទៅនឹងនង្គ័ល ឬរទេះ ដើម្បីអូសទាញ។ ក៏មានន័យប្រៀបធៀបមួយចំនួនសម្រាប់ពាក្យនេះដែរ។

  • ពាក្យថា «នឹម» ត្រូវបានប្រើក្នុងន័យប្រៀបធៀបសំដៅលើ អ្វីមួយដែលរួបរួមមនុស្សសម្រាប់គោលបំណងនៃការធ្វើការអ្វីមួយជាមួយគ្នា ដូចជានៅក្នុងការបម្រើព្រះយេស៊ូជាដើម។
  • សាវកប៉ូលប្រើពាក្យ «មិត្តរួមការងារ» ដែលសំដៅលើអ្នកដែលបម្រើព្រះគ្រិស្ត ដូចគាត់ដែរ។​ ពាក្យនេះក៏អាចបកប្រែបានផងដែរថា​ «អ្នករួមការងារ» ឬ «អ្នកបម្រើ» ឬ «អ្នករួមការងារ»។
  • ពាក្យ «នឹម» ជាញឹកញាប់ត្រូវបានប្រើជាការប្រៀបធៀប សំដៅទៅលើបន្ទុកធ្ងន់ ដែលអ្នកណាម្នាក់លីសែង ដូចជា ការសង្កត់សង្កិនទៅលើទាសករ និងការបៀតបៀន។
  • ក្នុងបរិបទភាគច្រើន ការដែលល្អបំផុតក្នុងការប្រែពាក្យនេះ គឺប្រែក្នុងន័យត្រង់ ប្រើភាសាតាមតំបន់​សម្រាប់ពាក្យនឹម ដែលប្រើសម្រាប់ធ្វើស្រែចម្ការ។
  • វិធីផ្សេងទៀតនៃបកប្រែក្នុងន័យប្រៀបធៀបដោយប្រើពាក្យនេះ អាចប្រែថា «ការជិះជាន់សង្កត់សង្កិន» ឬ «បន្ទុកធ្ងន់» ឬ «ចំណង» អាស្រ័យទៅតាមបរិបទ។

បកស្រាយ ការបកស្រាយ

ពាក្យថា «បកស្រាយ» និងពាក្យ «ការបកស្រាយ» សំដៅទៅលើការពន្យល់ និងការពន្យល់អត្ថន័យនូវអ្វីដែលមិនគេមិនយល់។

  • ជាទូទៅនៅក្នុងព្រះគម្ពីរប្រើពាក្យទាំងនេះក្នុងការពន្យល់ន័យនៃការយល់សប្តិ ឬក៏និមិត្ត។
  • នៅពេលដែលស្ដេចក្រុងបាប៊ីឡូនមានសុបិនច្របូកច្របល់ ព្រះជាម្ចាស់បានបញ្ជូនលោកដានីយ៉ែល ដើម្បីបកស្រាយ និងប្រាប់ពីអត្ថន័យពីសុបិនដែលគេមិនយល់។
  • ពាក្យថា «ការកាត់ស្រាយ» សុបិនគឺជា «ការពន្យល់» អត្ថន័យនៃសុបិន។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់ប្រើការពន្យល់សុបិនក្នុងការប្រាប់មនុស្សពីអ្វីដែលនិងកើតឡើងនៅក្នុងពេលអនាគត។ ហើយអ្នកដែលអាចកាត់សុបិននោះបានគឺជាព្យាការីរបស់ព្រះ។
  • ពាក្យថា «បកស្រាយ» អាចយកមកព្រៀបធៀបនៃផ្សេងៗទៀតបាន ដូចជាព្យាករណ៍អំពីអាកាសធាតុថាតើអាកាសធាតុក្ដី ឬត្រជាក់ ឬក៏ថាតើអាកាសធាតុស្រទុំ ឬ ប្រាប់អំពីផ្ទៃមេឃ។
  • របៀបនៃការបកប្រែពាក្យ «បកស្រាយ» អាចរួមបញ្ជូល «ការប្រៀបធៀបន័យខាងក្រៅ» ឬ «ការពន្យល់» ឬ «ការប្រាប់អំពីអត្ថន័យ»។
  • ពាក្យថា «ការបកសា្រយ» អាចបកប្រែបានថា «សេចក្ដីពន្យល់» ឬ «ពន្យល់ន័យ»។

បង្កហេតុ បណ្តាលឲ្យ

ពាក្យ «បង្កហេតុ»​ មាន័យថា ធ្វើឲ្យនរណាម្នាក់ជួបជាមួយនឹងការប្រព្រឹត្តនិងអារម្មណ៍អវិជ្ជមាន។

  • បណ្តាលឲ្យនរណាម្នាក់ខឹង មានន័យថាធ្វើអ្វីមួយដែលធ្វើឲ្យអ្នកនោះខឹង។ ពាក្យនេះអាចប្រែថា «ធ្វើឲ្យខឹង» ឬ «កំហឹង»។
  • នៅពេលប្រើនៅក្នុងប្រយោគ ដូចជា «កុំធ្វើឲ្យគាត់ខឹង»​ ពាក្យនេះអាចប្រែថា «កុំធ្វើឲ្យគាត់មានកំហឹង» ឬ «កុំធ្វើឲ្យគាត់ខឹងអ្នក»។

បង្កើត ការបង្កើត អ្នកបង្កើត

ពាក្យថា «បង្កើត» មានន័យថា ធ្វើអ្វីមួយ ឬ ធ្វើឲ្យអ្វីមួយកើតឡើង។ អ្វីក្តីដែលបានបង្កើតឡើង ត្រូវបានហៅថា «ការបង្កើត»។ យើងហៅព្រះអង្គថា «អ្នកបង្កើត»​ដោយសារព្រះអង្គធ្វើឲ្យអ្វីៗដែលមាននៅលើពិភពលោកទាំងមូលនេះកើតឡើង។

  • នៅពេលពាក្យនេះ ត្រូវបានប្រើ ដើម្បីសំដៅលើព្រះដែលបង្កបង្កើតពិភពលោក នោះមានន័យថា ព្រះអង្គបង្កើតវាចេញពីអ្វីៗដែលគ្មាន។
  • នៅពេលមនុស្ស «បង្កើត» អ្វីមួយ នោះមានន័យថា ពួកគេធ្វើអ្វីមួយចេញពីអ្វីដែលមានរួចហើយ។
  • ពេលខ្លះ «បង្កើត» ត្រូវបានប្រើជាពាក្យប្រៀបធៀប ដើម្បីពណ៌នាពីអ្វីដែលអរូបី ដូចជាការបង្កើត សន្តិភាព ឬ ការបង្កើតចិត្តស្អាតនៅក្នុងនរណាម្នាក់។
  • ពាក្យថា «ការបង្កើត» អាចសំដៅទៅលើ ការបង្កើតពិភពលោកតាំងពីដំបូង នៅពេលដែលព្រះបង្កើតអ្វីៗជាលើកដំបូង។ បង្កើតអាចត្រូវបានប្រើផងដែរថា សំដៅលើអ្វីៗទូទៅដែលព្រះបានបង្កើត។ ពេលខ្លះ ពាក្យថា «ការបង្កើត» សំដៅលើយ៉ាងជាក់លាក់ចំពោះតែមនុស្សនៅលើផែនដីនេះទេ។

សេចក្តីណែនាំនៃការបកប្រែ

  • ភាសាខ្លះ អាចនិយាយន័យត្រង់ថា ព្រះបានបង្កើតពិភពលោក «ចេញពីឥតមានអ្វីសោះ» ដើម្បីឲ្យប្រាកដថា អត្ថន័យនេះច្បាស់។
  • ឃ្លាថា «តាំងពីកំណើតពិភពលោក» មានន័យថា «តាំងពី នៅពេលព្រះបានបង្កើតពិភពលោក»។
  • ឃ្លាប្រហែលនេះ «តាំងពីដើមកំណើតលោកីយ៍» អាចត្រូវបានប្រើថា «នៅពេលព្រះបានបង្កើតពិភពលោកតាំងពីដើមដំបូងមក» ឬ «នៅពេលពិភពលោកត្រូវបានបង្កើតឡើងដំបូង»។
  • ប្រកាសដំណឹងល្អទៅ «កាន់អ្វីៗដែលព្រះអង្គបានបង្កើត» មានន័យថា ប្រកាសដំណឹងល្អទៅកាន់ «គ្រប់គ្នាទូទាំងពិភពលោកទាំងមូល»។
  • ឃ្លាថា «ចូរ​ឲ្យ​ផ្ទៃ​មេឃ​រីក​រាយឡើង ហើយ​ឲ្យ​ផែនដី​បាន​ត្រេក​អរ» មានន័យថា «សូមឲ្យអ្វីៗដែលព្រះអង្គបានបង្កើតមានអំណរឡើង»។
  • អាស្រ័យលើបរិបទ «បង្កើត» អាចប្រែថា «ធ្វើ» ឬ «ធ្វើឲ្យមាន» ឬ «ធ្វើអ្វីមួយពីអ្វីដែលគ្មាន»។
  • ពាក្យថា «អ្នកបង្កើត» ឬ «ព្រះ ដែលបង្កើតពិភពលោកទាំងមូល»។
  • ឃ្លាដូចជា «ព្រះដែលបង្កើតអ្នក» អាចប្រែថា «ព្រះ ដែលបានបង្កើតអ្នក»។

បង្ខូច ប្រមាថ មើលងាយ

ប្រមថមានន័យថា ធ្វើអ្វីមួយដែលបង្ខូច បំពុល ឬ មិនគោរពអ្វីមួយដែលបរិសុទ្ធ។

  • មនុស្សប្រមាថគឺជាមនុស្សដែលប្រព្រឹត្តបែបមិនបរិសុទ្ថ ហើយមិនបានថ្វាយសិរីល្អដល់ព្រះ។
  • «ប្រមាថ» គឺជាកិរិយាសព្វ អាចប្រែថា «ប្រព្រឹត្តបែបមិនបរិសុទ្ធ» ឬ «មិនគោរពកោតខ្លាចចំពោះ» ឬ «បង្ខូចកិតិ្តយស»។
  • ព្រះជាម្ចាស់បានប្រាប់ដល់អ៊ីស្រាអែលថា ពួកគេបាន «បន្ធោក» ខ្លួនពួកគេជាមួយព្រះក្លែងក្លាយ មានន័យថា មនុស្សបានធ្វើឲ្យខ្លួនគេ «មិនបរិសុទ្ធ»​ឬ «ធ្វើឲ្យអាប់អោនកិតិ្តយស ដោយសារអំពើបាបរបស់ពួកគេ។ ពួកគេក៏មិនបានថ្វាយសិរីល្អដល់ព្រះដែរ។
  • អាស្រ័យលើបរិបទ «ប្រមាថ»​ ជាគុណនាម​ អាចប្រែថា «បង្ខួចកិតិ្តយស» ឬ «ទមិល» ឬ«មិនបរិសុទ្ធ»។

បង្ខូចកិត្តិយស អាចខូចកេរ្តិ៍ឈ្មោះបាន

ពាក្យថា «បង្ខូចកិត្តិយស»​ មានន័យថា ធ្វើអ្វីមួយដែលគ្មានការគោរពដល់នរណាម្នាក់។ ការនេះអាចធ្វើឲ្យអ្នកនោះអាម៉ាស់ ឬបាត់បង់កិត្តិយស។

  • ពាក្យថា «ខូចកេរ្តិ៍ឈ្មោះ» ពណ៌នាអំពីសកម្មភាពដែលពេញដោយភាពអាម៉ាស់ ឬ អ្វីដែលធ្វើឲ្យនរណាម្នាក់បាត់បង់កិត្តិយស។
  • ពេលខ្លះ «ខូចកេរ្តិ៍ឈ្មោះ» ប្រើសំដៅទៅលើវត្ថផ្សេងៗដែលគ្មានប្រយោជន៍សម្រាប់អ្វីដែលសំខាន់ឡើយ។
  • កូនចៅត្រូវបានបង្គាប់ឲ្យគោរព និងស្តាប់បង្គាប់ឪពុកម្តាយរបស់ពួកគេ។ នៅពេលកូនចៅមិនស្តាប់បង្គាប់ ពួកគេមិនគោរពមាតាបិតារបស់ពួកគេ។ ពួកគេកំពុងតែប្រព្រឹត្តជាមួយឪពុកម្តាយរបស់ពួកគេតាមបែបដែលមិនគោរពឪពុកម្តាយ។
  • ជនជាតិអ៊ីស្រាអែលមិនគោរពកោតខ្លាចព្រះជាម្ចាស់ នៅពេលពួកគេថ្វាយបង្គំព្រះក្លែងក្លាយ និងប្រព្រឹត្តអំពើអសីលធម៌។
  • សាសន៍យូដាមិនគោរពព្រះយេស៊ូ ដោយនិយាយថា អារក្សចូលព្រះអង្គ។
  • ពាក្យនេះ អាចប្រែផងដែរថា «បង្ខូចកិត្តិយស»​ ឬ «ប្រព្រឹត្តបែបមិនគួរសម»។
  • «បង្ខូចកិត្តិយស» ជានាម អាចប្រែផងដែរថា «មិនគោរព»​ ឬ «គ្មានការគោរព»។
  • អាស្រ័យលើបរិបទ «ខូចកេរ្តិ៍ឈ្មោះ» អាចប្រែផងដែរថា «អាចខូចកេរ្តិ៍ឈ្មោះបាន» ឬ «ភាពអាម៉ាស់» ឬ «គ្មានប្រយោជន៍» ឬ «គ្មានតម្លៃ»។

បង្រៀន ការបង្រៀន គ្រូបង្រៀន បានបង្រៀន

ពាក្យថា «បង្រៀន» និង «ការបង្រៀន» គឺសំដៅលើការប្រាប់ ឬ ចែករំលែក ពីព័ត៌មានដល់អ្នកដទៃផ្សេងទៀតដែលគេមិនដែលដឹងពីមុន។ ជាធម្មតាពត៌មានទាំងនោះត្រូវបានចែករំលែកនៅក្នុងទម្រង់ជាផ្លូវការ ឬជាប្រព័ន្ធ។

  • «គ្រូបង្រៀន» គឺជាម្នាក់ដែលបង្រៀន។ ប្រសិនបើ ពាក្យ «បង្រៀន» ជាកិរិយាស័ព្ទ មានន័យថា «បានបង្រៀន»។
  • នៅពេលដែលព្រះយេស៊ូបង្រៀន នោះទ្រង់បានពន្យល់ពីព្រះ​ និងនគររបស់ព្រះអង្គ។
  • ពួកសិស្សរបស់ព្រះយេស៊ូបានហៅព្រះអង្គថា «លោកគ្រូ» គឺជាឃ្លាដែលបង្ហាញពីការគោរពទៅកាន់នរណាម្នាក់ដែលបង្រៀនគេអំពីព្រះជាម្ចាស់។
  • ព័ត៌មានដែលបានបង្រៀនគឺអាចជាការនិយាយ ឬការបង្ហាញ។
  • ពាក្យថា «គោលលទ្ធិ ឬគោលជំនឿ» សំដៅទៅលើសេចក្តីបង្រៀនដែលព្រះជាម្ចាស់បានបង្រៀនអំពីព្រះអង្គ និងពីសេចក្តីដែលព្រះជាម្ចាស់បានណែនាំឲ្យយើងរស់នៅតាមជាគំរូ។ ពាក្យនេះក៏អាចបកប្រែបានថា «សេចក្តីបង្រៀនមកពីព្រះជាម្ចាស់» ឬថា «អ្វីដែលព្រះជាម្ចាស់បានបង្រៀនមកកាន់យើង»។
  • ឃ្លាថា «អ្វីដែលត្រូវបានបង្រៀនមកអ្នក» អាចបកប្រែបានថា «អ្វីដែលពួកគេបានបង្រៀនមកកាន់អ្នក» ឬថា «អ្វីដែលទ្រង់បានបង្រៀនមកកាន់អ្នក»។ គឺអាស្រ័យលើបរិបទ ឬរបៀបដែលគេប្រើ។
  • របៀបមួយទៀតដែលអាចបកប្រែពាក្យថា «បង្រៀន» គឺអាចរួមបញ្ចូលថា «ការប្រាប់» ឬ «ការពន្យល់» ឬ «ការទូន្មានណែនាំ»។
  • ជាញឹកញាប់ ពាក្យនេះត្រូវបានប្រើថា «ការបង្រៀនមនុស្សអំពីព្រះ»។

បង្អង់

ពាក្យថា «បង្អង់» ជាភាសាហេព្រើរ​ដែលមានភាគច្រើននៅក្នុងកណ្ឌគម្ពីរទំនុកតម្កើង។ ពាក្យនេះ អាចមានន័យមួយចំនួន។

  • អាចមានន័យថា «បង្អង់ ហើយសរសើរ» ដែលអាចនាំឲ្យអ្នកចូលរួមបានពិចារណាយ៉ាងប្រុងប្រយ័ត្ន អំពីអ្វីដែលពួកគេទើបតែបាននិយាយ។
  • ដោយសារតែកណ្ឌគម្ពីរទំនុកតម្កើងសរសេរលក្ខណជាចម្រៀង ដូច្នេះ «បង្អង់» ត្រូវបានគេគិតថាជាឃ្លាដែលគេប្រើក្នុងទំនុកភ្លេង ដើម្បីជាសញ្ញាដល់អ្នកចម្រៀង ឲ្យបង្អង់នៅក្នុងការច្រៀង ដើម្បីអនុញ្ញាតឲ្យឧបរណ៍ភ្លេងផ្សេងៗអាចសូឡូ ឬ លើកទឹកចិត្តអ្នកស្តាប់ ឲ្យពិចារណាពាក្យដែលនៅក្នុងបទចម្រៀង។

បញ្ឆោត ការបោក ការបោកប្រាស ឆបោក

ពាក្យថា «បញ្ឆោត»​ មានន័យថា ធ្វើអោយនរណាម្នាក់ជឿលើរឿងអ្វីដែលមិនពិត។ រីឯទង្វើនៃការឆបោក មនុស្សនេះត្រូវបានគេហៅថា «ការបោក»។

  • ឯពាក្យមួយផ្សេងទៀត «ការបោកប្រាស់» ក៏បានសំដៅទៅលើអំពើដែលបានបង្កឲ្យនរណាម្នាក់ ជឿលើអ្វីមួយដែលមិនពិត។
  • អ្នកដែលបានធ្វើឲ្យអ្នកដ៏ទៃជឿលើអ្វីមួយដែលមិនពិតនោះក៏ឈ្មោះថា «អ្នកបញ្ឆោត»។ ឧទាហរណ៍ សាតាំងត្រូវបានហៅថាជា «អ្នកបញ្ឆោត»។ វិញ្ញាណអាក្រក់ក៏ត្រូវហៅថា អ្នកបោកបញ្ឆោតដូចគ្នាដែរ។
  • មនុស្សម្នាក់ ឬ សកម្មភាព ឬសារដែលមិនពិត អាចនឹងពណ៌នាបានថាជាអំពើ «បញ្ឆោត» ដែរ។
  • ពាក្យថា «ការបោកបញ្ឆោត» នឹង «ការបោកប្រាស់» មានន័យដូចគ្នា ប៉ុន្តែ មានរបៀបខុសគ្នាតិចតួច ពីរបៀបដែលត្រូវយកវាមកប្រើ។
  • ក្នុងការពណ៌នាពាក្យថា «បន្លំ» នឹង «ឆបោក» នោះមាននយ័តែមួយទេ ហើយក៏ត្រូវគេប្រើវាតាមបរិបទតែមួយ។

សេចក្តីណែនាំនៃការបកប្រែ

  • វិធីដើម្បីបកប្រែពាក្យ «បញ្ឆោត» អាចបញ្ចូលពាក្យ «កុហក» ឬ «ធ្វើអោយជឿលើអ្វីមិនពិត» ឬ «ធ្វើអោយនរណាម្នាក់គិតទៅលើអ្វីមួយដែលមិនពីត។
  • ពាក្យថា «បានបោក» អាចបកប្រែបានដូចជា «បានគិតលើអ្វីមួយដែលខុស» ឬ «បានកុហក» ឬ «ឧបាយកល» ឬ «ឆោត» ឬ «បំភាន់»
  • «អ្នកបញ្ឆោត» អាចបកប្រែថា «អ្នកកុហក» ឬ «ជាម្នាក់ដែលបំភាន់» ឬ «ជាម្នាក់ដែលបញ្ឆោត»។
  • ផ្អែកលើបរិបទនេះ ពាក្យថា «បោកប្រាស» ឬ «បោក» អាចបកប្រែជាមួយនិងពា្យឬឃ្លាដែលមានន័យ «មុសាវាទ» ឬ «ការកុហក» ឬ «ការប្រើល្បិច» ឬ «មិនមានភាពស្មោះត្រង់»។
  • ពាក្យថា «បោកបញ្ឆោត» ឬ «លួងបញ្ឆោត» អាចបកប្រែបានថា «គ្មានសេចក្តីពិត» ឬ «មិនមានភាពស្មោះត្រង់» ឬ «ការកុហក» គឺពណ៌នាពីនរណាម្នាក់ដែលនិយាយឬប្រព្រឹត្តក្នុងផ្លូវដែលធ្វើអោយអ្នកដទៃជឿការអ្វីដែលមិនមិនពិត។

បញ្ជីជីវិត

ពាក្យថា «បញ្ជីជីវិត» ត្រូវបានប្រើសំដៅលើ កន្លែងដែលព្រះជាម្ចាស់បានកត់ឈ្មោះរបស់មនុស្សដោយព្រះអង្គបានប្រោសលោះ​និងប្រទានជីវិតអស់កល្បជានិច្ច។

  • នៅក្នុងកណ្ឌវិវរណៈ សំដៅលើបញ្ជីនេះថាជា «បញ្ជីជីវិតរបស់កូនចៀម»។ អាចប្រែថា «បញ្ជីជីវិតដែលជាកម្មសិទ្ធិរបស់ព្រះយេស៊ូជាកូនចៀមនៃព្រះ»។ យញ្ញបូជារបស់ព្រះយេស៊ូនៅលើឈើឆ្កាងបង់ថ្លៃទោសនៃអំពើបាបរបស់មនុស្ស ដើម្បីឲ្យពួកគេមានជីវិតអស់កល្បជានិច្ចតាមរយៈការមានជំនឿលើព្រះអង្គ។
  • ពាក្យសម្រាប់ «បញ្ជី» អាចមានន័យថា «ក្រាំង» ឬ «សំបុត្រ» ឬ «សំណេរ» ឬ «ឯកសារផ្នែកច្បាប់»។ អាចប្រែជាពាក្យប្រៀបធៀប ឬន័យត្រង់ក៏បាន។

បញ្ញត្ត១០ប្រការ ក្រឹត្យវិន័យ១០ប្រការ

ក្រឹត្យវិន័យ១០ប្រការ គឺជាបញ្ញត្តិដែលព្រះបានប្រទានមកឲ្យលោកម៉ូសេ នៅលើភ្នំស៊ីណៃ អំឡុងពេលដែលជនជាតិអ៊ីស្រាអែលវង្វេងនៅទីរហោស្ថានក្នុងដំណើរឆ្ពោះទៅកាន់ទឹកដីកាណាន (ទឹកដីសន្យា) ព្រះជាម្ចាស់បានសរសេរក្រឹត្យវិន័យទាំងនេះនៅលើបន្ទះថ្មពីរផ្ទាំងធំៗ។

  • ព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យជាច្រើនដល់ជនជាតិអ៊ីស្រាអែលសម្រាប់ឲ្យពួកគេប្រព្រឹត្តតាម តែក្រឹត្យវិន័យទាំង១០ប្រការ គឺជាក្រឹត្យវិន័យយ៉ាងពិសេសដែលជួយដល់ជនជាតិអ៊ីស្រាអែលឲ្យស្រឡាញ់ព្រះ ថ្វាយបង្គំព្រះ ហើយស្រឡាញ់ដល់មនុស្សដទៃទៀត។
  • ក្រឹត្យវិន័យទាំង១០នេះ ក៏ជាផ្នែកមួយនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់បានតាំងជាមួយនឹងប្រជារាស្រ្តរបស់ព្រះអង្គដែរ។
  • បន្ទះថ្មនៃក្រឹត្យវិន័យត្រូវបានរក្សាទុកនៅក្នុងហិបនៃសម្ពន្ធមេត្រី ដែលបានរក្សាទុកនៅក្នុងទីបរិសុទ្ធបំផុតនៃព្រះពន្លា ហើយក្រោយមកត្រូវបានរក្សាទុកនៅក្នុងទីបរិសុទ្ធបំផុតនៅក្នុងព្រះវិហារ។

បញ្ញត្តិ

បញ្ញត្តិ គឺជាច្បាប់ដែលបានសរសេរយ៉ាងជាក់លាក់សម្រាប់ឲ្យមនុស្សគោរពតាម។

  • ពាក្យថា «បញ្ញត្តិ» មានន័យស្រដៀងទៅនឹងពាក្យ «បង្គាប់» ឬ «បញ្ជា» ឬ «ច្បាប់» ឬ «ចេញបញ្ជា»។ ពាក្យទាំងនេះមាននៅក្នុងការណែនាំដែលព្រះដែលព្រះអម្ចាស់បានប្រទានទៅប្រជារាស្រ្តរបស់ព្រះអង្គ។
  • ស្ដេចដាវីឌមានបន្ទូលថា ទ្រង់មានអំណរជាមួយនឹងបញ្ញត្តិរបស់ព្រះអម្ចាស់។
  • ពាក្យថា «បញ្ញត្តិ» ក៏អាចបកប្រែបានថា «សេចក្ដីបញ្ជាដែលជាក់លាក់» ឬ «បញ្ជាពិសេស»។

បញ្ហា រឿងហេតុ វឹកវរ

ពាក្យថា «បញ្ហា»​ សំដៅលើបទពិសោធន៍ក្នុងជីវិតដែលលំបាក និងទុក្ខព្រួយ។ ការ «មានបញ្ហា» មានន័យថាមានអារម្មណ៍ខកចិត្ត ឬព្រួយបារម្ភអំពីអ្វីមួយ។

  • បញ្ហាគឺអាចកើតមានខាងរូបកាយ​ អារម្មណ៍ ឬខាងវិញ្ញាណដែលធ្វើឲ្យអ្នកណាម្នាក់មានការឈឺចាប់។
  • នៅក្នុងព្រះគម្ពីរ បញ្ហាគឺជាពេលវេលាដែលព្រះធ្វើការសាកល្បង ដើម្បីជួយដល់អ្នកជឿរបស់ព្រះអង្គឲ្យលូតលាស់ និងមានភាពចាស់ទុំថែមទៀត។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់បានប្រើពាក្យថា «វឹកវរ» ដើម្បីសំដៅទៅលើការកាត់ទោសរបស់ព្រះ ទៅកាន់ក្រុមមនស្សដែលរស់នៅគ្មានសីលធម៌ និងបដិសេធព្រះអង្គ។
  • សកម្មភាព «បង្កហេតុដល់» នរណាម្នាក់មានន័យថា «រំខាន» មនុស្សនោះ ឬធ្វើឲ្យគាត់មានទុក្ខព្រួយ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «បញ្ហា» ឬ «វឹកវរ» អាចបកប្រែបានថា «គ្រោះថ្នាក់» ឬ «ការដែលកើតឡើងបង្កឲ្យមានការឈឺចាប់» ឬថា «ការបៀតបៀន» ឬ «ការលំបាកដែលបានឆ្លងកាត់» ឬ «ទុក្ខព្រួយ»។
  • ពាក្យថា «បញ្ហា» អាចត្រូវបានបកប្រែដោយពាក្យ ឬឃ្លាដែលមានន័យថា «រងទុក្ខវេទនា» ឬ «មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង» ឬ «ព្រួយបារម្ភ» «ទុក្ខព្រួយ» «តប់ប្រមល់» ឬ «ភ័យខ្លាច» ឬ «រំខាន»។
  • «កុំធ្វើទុក្ខនាង» ក៏អាចបកប្រែជា «កុំរំខាននាង» ឬ «កុំរិះគន់នាង»។
  • ឃ្លាថា «ថ្ងៃនៃបញ្ហា» ឬ «គ្រាលំបាក» ក៏អាចបកប្រែថា «នៅពេលដែលអ្នកជួបប្រទះទុក្ខលំបាក» ឬ «ពេលដែលរឿងលំបាកកើតឡើងចំពោះអ្នក» ឬ «នៅពេលដែលព្រះបង្កឲ្យមានទុក្ខវេទនាកើតឡើង»។
  • របៀបបកប្រែពាក្យថា «ធ្វើឲ្យមានបញ្ហា» ឬ «នាំមកនូវបញ្ហា» អាចរួមបញ្ចូល «ធ្វើឲ្យរឿងរ៉ាវដែលគួរឲ្យភ័យខ្លាចកើតមាន» ឬ «បណ្តាលឲ្យមានការលំបាក» ឬ «ធ្វើឲ្យពួកគេជួបបញ្ហាលំបាកៗ"។

បដិសេធ

«​បដិសេធ» នរណាម្នាក់ ឬអ្វីមួយមានន័យថា មិនព្រមទទួលអ្នកនោះ ឬអ្វីមួយនោះ។

  • ពាក្យថា «បដិសេធ» អាចប្រែផងដែរថា «បដិសេធក្នុងការជឿ» លើអ្វីមួយ។
  • បដិសេធព្រះជាម្ចាស់មានន័យផងដែរថា មិនព្រមស្តាប់បង្គាប់ព្រះអង្គ។
  • នៅពេលជនជាតិអ៊ីស្រាអែលបដិសេធការដឹកនាំរបស់លោកម៉ូសេ មានន័យថា ពួកគេប្រឆាំងបះបោរជាមួយនឹងសិទ្ធិអំណាចរបស់គាត់។ ពួកគេមិនចង់ស្តាប់បង្គាប់គាត់ទេ។
  • ជនជាតិអ៊ីស្រាអែលបានបង្ហាញថា ពួកគេបដិសេធព្រះជាម្ចាស់ នៅពេលពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។
  • ពាក្យថា «ច្រានចោល» ជាអត្ថន័យពិតប្រាកដនៃពាក្យនេះ។ នៅក្នុងភាសាផ្សេងអាចមានន័យប្រហាក់ប្រហែលនឹង បដិសេធ ឬមិនជឿនរណាម្នាក់ ឬអ្វីមួយ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «បដិសេធ» អាចប្រែផងដែរថា «មិនទទួល»​ ឬ «ឈប់ជួយ» ឬ «បដិសេធក្នុងការស្តាប់បង្គាប់» ឬ «ឈប់ស្តាប់បង្គាប់»។
  • នៅក្នុងឃ្លាមួយដែលនិយាយថា «ថ្មដែលអ្នកសង់បានចោលចេញ» ពាក្យ «បានចោលចេញ» អាចប្រែថា «បដិសេធក្នុងការប្រើ» ឬ «មិនព្រមទទួល» ឬ «បោះចោល» ឬ «បោះចោលដូចជារបស់គ្មានតម្លៃ»។
  • នៅក្នុងបរិបទរបស់មនុស្ស បដិសេធបទក្រឹត្យវិន័យរបស់ព្រះ អាចប្រែបានថា «បដិសេធក្នុងការស្តាប់បង្គាប់» សេចក្តីបង្គាប់របស់ព្រះអង្គ ឬ «ចចេសជ្រើសរសើមិនទទួល» ក្រឹត្យវិន័យរបស់ព្រះ។

បន្ទុក

បន្ទុកគឺជាភារដ៏ធ្ងន់។ តាមន័យត្រង់សំដៅលើបន្ទុកខាងឯរូបកាយ ដូចជា ការងាររបស់សត្វដែលអូសរបស់របរផងដែរ។ ពាក្យថា «បន្ទុក» ក៏មានន័យជាពាក្យប្រៀបធៀបពីរបីដែរ៖

  • បន្ទុកអាចសំដៅលើការមានភារកិច្ចដែលលំបាក ឬទំនួលខុសត្រូវដែលសំខាន់ ដែលអ្នកនោះត្រូវតែធ្វើ។ គាត់និយាយថា «ជាបន្ទុក» ​ឬ​ «ជាការរែកពុន» ឬ «ជាបន្ទុកដ៏ធ្ងន់»។
  • អ្នកដឹកនាំដែលអាក្រក់ដាក់បន្ទុកដ៏ធ្ងន់លើមនុស្សដែលគាត់កំពុងគ្រប់គ្រង ឧទាហរណ៍ ដោយបង្ខំពួកគេបង់ពន្ធយ៉ាងច្រើនលើសលប់។
  • មនុស្សម្នាក់ដែលមិនចង់ធ្វើជាបន្ទុកដល់អ្នកដទៃ មិនចង់ធ្វើឲ្យអ្នកដទៃមានបញ្ហាអ្វីឡើយ។
  • កំហុសរបស់មនុស្សមានបាបគឺជាបន្ទុកសម្រាប់គាត់។
  • បន្ទុករបស់ព្រះជាម្ចាស់» គឺជានិមិត្តរូបនៃការដែលសំដៅលើ «ព្រះបន្ទូលដែលមកពីព្រះ» ដែលហោរាត្រូវតែ នាំទៅកាន់ប្រជារាស្រ្តរបស់ព្រះអង្គ។
  • ពាក្យថា «បន្ទុក» អាចប្រែថា «ទំនួលខុសត្រូវ» ឬ «ភារកិច្ច» ឬ «ផ្ទុកធ្ងន់» ឬ «ព្រះបន្ទូល» អាស្រ័យលើបរិបទ។​

បន្ទោស

បន្ទោសនរណាម្នាក់មានន័យថា រិះគន់ ឬមិនទទួលស្គាល់ឥរិយាបថ ឬអក្បកិរិយារបស់អ្នកនោះ។ ការបន្ទោសគឺជាការបញ្ចេញមតិអវិជ្ជមានពីនរណាម្នាក់។

  • ការនិយាយពីបុគ្គលណាម្នាក់ថាជាមនុស្ស «មិនអាចបន្ទោសបាន» ឬ «លើសពីការបន្ទោស»​ ឬ «គ្មានអ្វីអាចបន្ទោសបាន» មានន័យថា អ្នកនេះប្រព្រឹត្តនៅក្នុងផ្លូវដែលធ្វើថ្វាយសិរីល្អដល់ព្រះ ហើយគ្មានអ្វីតូចមួយណាដែលអាចនិយាយរិះគន់ដល់អ្នកនោះឡើយ។
  • ពាក្យថា «បន្ទោស» អាចប្រែផងដែរថា «ចោទប្រកាន់» ឬ «អាម៉ាស់» ឬ «អាប់យស»។
  • «សន្ទោស» អាចប្រែផងដែរថា «ដាស់តឿន» ឬ «ចោទប្រកាន់» ឬ «កាត់ទោស» អាស្រ័យលើបរិបទ។

បន្លា អញ្ចាញ

គុម្ពបន្លា និងអញ្ចាញគឺជារុក្ខជាតិដែលមានមែកធាង ឬផ្កា។ រុក្ខជាតិទាំងនេះមិនមានផលផ្លែ ឬអ្វីផ្សេងទៀតដែលមានប្រយោជន៍ទេ។

  • «បន្លា» រឹង ហើយស្រួច ដុះចេញពីមែក ឬដើមរបស់រុក្ខជាតិ។ «គុម្ពបន្លា» គឺជាប្រភេទដើមឈើតូចមួយដែលមានបន្លាជាច្រើននៅនឹងមែករបស់វា។
  • «អញ្ចាញ» គឺជារុក្ខជាតិមួយដែលមានដើម និងស្លឹកស្អាត។ ជាញឹកញាប់ផ្កាមានពណ៌ស្វាយ។
  • បន្លា និងអញ្ចាញ គឺជារុក្ខជាតិដែលដុះ និងបែកខ្ញែកឆាប់រហ័ស ហើយធ្វើឲ្យដំណាំដែលនៅក្បែរមិនអាចលូតលាស់បាន។ ជារូបភាពដែលបង្ហាញពីបាប ធ្វើឲ្យមនុស្សមិនអាចលូតលាស់ និងបង្កើតផលខាងវិញ្ញាណបាន។
  • មកុដដែលធ្វើឡើងដោយបន្លា​ ហើយបានបំពាក់នៅលើព្រះសិរសារបស់ព្រះយេស៊ូមុនពេលដែលព្រះអង្គត្រូវគេឆ្កាង។
  • បើសិនជាអាច ពាក្យនេះគួរបកប្រែទៅជាឈ្មោះបន្លាពីរប្រភេទ ដែលងាយយល់នៅក្នុងភាសាតាមតំបន់ដែលប្រើនោះ។

បំបែក ការបំបែក

ពាក្យថា «បំបែក» និង «ការបំបែក» សំដៅទៅលើការខ្ចាត់ខ្ចាយរបស់មនុស្ស ឬ អ្វីៗឲ្យទៅទីកន្លែងខុសៗគ្នា។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់មានបន្ទូលអំពី «ការបំបែក» មនុស្ស ធ្វើឲ្យពួកគេ បែកខ្ញែក ហើយរស់នៅកន្លែងខុសៗ ឆ្ងាយពីគ្នា។ ព្រះអង្គធ្វើបែបនេះគឺដើម្បីដាក់ទោសពួកគេចំពោះអំពើបាបរបស់ពួកគេ។ ប្រហែលជាការដែលត្រូវបំបែកនេះ អាចជួយពួកគេឲ្យប្រែចិត្ត ឬចាប់ផ្តើមថ្វាយបង្គំព្រះឡើងវិញ។
  • ពាក្យថា «ការបំបែក» ត្រូវបានប្រើនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ដោយសំដៅទៅលើគ្រិស្តបរិស័ទដែលត្រូវចាកចេញពីផ្ទះរបស់ពួកគេ ហើយទៅរស់នៅក្នុងតំបន់ផ្សេងៗ ដើម្បីគេចវេសពីការបៀតបៀន។
  • ឃ្លាថា «អ្នកដែលត្រូវកម្ចាត់កម្ចាយ» អាចបកប្រែថា «ពួកអ្នកជឿដែលនៅតាមទីកន្លែងផ្សេងៗគ្នា» ឬ «អ្នកដែលរើទៅរស់នៅប្រទេសផ្សេង»។
  • ពាក្យថា «បំបែក» អាចប្រែបានដូចជា «ចាត់ឲ្យទៅនៅតាមកន្លែងផ្សេងៗ»​ ឬ «កម្ចាត់កម្ចាយទៅប្រទេសផ្សេង» ឬ «ធ្វើឲ្យរើទៅរស់នៅប្រទេសផ្សេងៗ»។

បះបោរ ដែលបង្ករការបះបោរ ការបះបោរ

ពាក្យថា «បះបោរ» មានន័យថា បដិសេធ ក្នុងការចុះចូលជាមួយសិទ្ធិអំណាចរបស់អ្នកណាម្នាក់។ «បង្ករការបះបោរ» ​គឺជាមនុស្សដែលជាញឹកញាប់មិនស្តាប់បង្គាប់ ហើយប្រព្រឹត្តអំពើអាក្រក់។ មនុស្សប្រភេទនេះត្រូវបានគេហៅថា «អ្នកបង្ករឲ្យមានការក្បត់»។

  • មនុស្សបះបោរគឺជាអ្នកដែលធ្វើអ្វីមួយ នៅពេលអ្នកមានសិទ្ធិអំណាចលើពួកគេបានបង្គាប់មិនឲ្យគេធ្វើ។
  • មនុស្សអាចក្លាយជាអ្នកបះបោរ ផងដែរ ដោយការបដិសេធក្នុងការធ្វើតាមអ្វី ដែលអ្នកមានអំណាចលើគាត់បានបង្គាប់ឲ្យគាត់ធ្វើ។​
  • មានអ្នកខ្លះបះបោរប្រឆាំងជាមួយរដ្ឋាភិបាល និងអ្នកដឹកនាំរបស់ពួកគេ ដែលបានគ្រប់គ្រងលើពួកគេ។
  • ពាក្យថា «បះបោរ» អាចប្រែផងដែរថា «មិនស្តាប់បង្គាប់» ឬ «បំបះបំបោរ» អាស្រ័យលើបរិបទ។
  • ពាក្យថា «ការបះបោរ» អាចប្រែផងដែរថា «ការមិនស្តាប់បង្គាប់ជាបន្តបន្ទាប់» ឬ «បដិសេធមិនស្តាប់បង្គាប់» ឬ «មិនស្តាប់បង្គាប់» ឬ «ធ្វើខុសច្បាប់»។​
  • ឃ្លាថា «អ្នកបង្ករការបះបោរ» ឬ «ការប្រឆាំងបះបោរ» អាចសំដៅលើការរៀបចំក្រុមមនុស្ស ដែលប្រឆាំងបះបោរជាសាធារណៈ ចំពោះសិទ្ធិអំណាចគ្រប់គ្រង ដោយធ្វើខុសច្បាប់ ហើយវាយប្រហារអ្នកដឹកនាំ និងអ្នកដទៃទៀត។ ជារឿយៗ ពួកគេព្យាយាមនាំអ្នកដទៃទៀតចូលរួមជាមួយពួកគេ ដើម្បីប្រឆាំងបះបោរ។

(សូមមើល authority · governor)


បំផ្លាញ ការបំផ្លាញ

ពាក្យថា «បំផ្លាញ» និង «ការបំផ្លាញ» សំដៅលើការបំផ្លាញតំបន់ដែលមនុស្សរស់នៅ ឲ្យក្លាយជាកន្លែងដែលគ្មានមនុស្សរស់នៅវិញ។​

  • នៅពេលសំដៅលើមនុស្សម្នាក់ ពាក្យថា «បំផ្លាញ» ពណ៌នាពីស្ថានភាពនៃការបំផ្លាញ ភាពឯកា និងទុក្ខព្រួយ។
  • ពាក្យថា «ការបំផ្លាញ» គឺជាស្ថានភាព ឬ ស្ថានភាពនៃការដែលត្រូវបំផ្លាញ។
  • ​ប្រសិនបើ នៅស្រែមួយដែលគ្រាប់ពូជដែលដុះចេញមកត្រូវបានបំផ្លាញ មានន័យថា អ្វីមួយបានបំផ្្លាញគ្រាប់ពូជនោះ ដូចជា សត្វល្អិត ឬ ការលុកលុយរបស់សត្រូវ។
  • «តំបន់ស្មសាន» សំដៅលើតំបន់ដែលមានមនុស្សតិចរស់នៅ ដោយសារស្រូវ ឬការដាំបន្តែតិចតួចនៅទីនោះ។
  • «ទឹកដីស្មសាន» ឬ «ទីរហោរស្ថាន» ជាញឹកញាប់និយាយពីកន្លែង ដាច់ស្រយាល (ដូចជាមនុស្សឃ្លង់» និងជាកន្លែងដែលសត្វសាហាវរស់នៅ។
  • ប្រសិនបើ ក្រុង «ត្រូវបំផ្លាញ» មានន័យថា អគារ និងរបស់របត្រូវបានបំផ្លាញ ឬលួច រួមទាំងមនុស្សផងដែរ ត្រូវបានសម្លាប់ ឬត្រូវបានចាប់ចង។ ក្រុងបានត្រឡប់ទៅជា «ទទេ» និង «ត្រូវបំផ្លាញ»។ ពាក្យនេះ មានន័យប្រហែលនឹង «ធ្វើឲ្យហិនហោច» ឬ «ត្រូវបំផ្លិចបំផ្លាញ» ប៉ុន្តែ សន្កត់ន័យទៅលើភាពទទេ។
  • អាស្រ័យលើបរិបទ ពាក្យនេះអាចត្រូវបានប្រែថា «ធ្វើឲ្យវិនាស» ឬ «ត្រូវបានបំផ្លាញ» ឬ «បំផ្លិចបំផ្លាញ» ឬ «ឯកា និងបណ្តេញចោល» ឬ «រត់ចោលជួរ»។

បំផ្លាញ បំផ្លិចបំផ្លាញ

«បំផ្លាញ» ពេលខ្លះមានន័យថា ខូច បំផ្លាញ ឬ ធ្វើឲ្យប្រើលែងកើត។ ពាក្យ «បំផ្លាញ» ឬ «ការបំផ្លិចបំផ្លាញ» សំដៅលើគំនរបាក់បែក និងខូច ដែលនៅសល់ក្រោយពីត្រូវបានបំផ្លាញ។

  • ព្យាការីសេផានាបានប្រកាសបាននិយាយអំពីថ្ងៃនៃសេចក្តីក្រោធរបស់ព្រះជាម្ចាស់ «ថ្ងៃនៃការបំផ្លាញ» នៅពេលដែលលោកីយ៍ត្រូវជំនុំជម្រះ និងការកាត់ទោស។
  • នៅក្នុងកណ្ឌសុភាសិតបានចែងថា ការបំផ្លាញ និងការហិនវិនាសដល់អស់អ្នកដែលមិនស្តាប់បង្គាប់ព្រះ។
  • អាស្រ័យលើបរិបទ «បំផ្លាញ» អាចប្រែថា «កម្ទេច» ឬ «ធ្វើឲ្យខូច» ឬ «ធ្វើឲ្យប្រើលែងកើត» ឬ «ធ្វើឲ្យបាក់»។
  • ពាក្យ «បំផ្លាញ» ឬ «កម្ទេច» អាចប្រែថា «បាក់បែក» ឬ «បំបាក់បំបែកអគារ» ឬ «បំផ្លាញក្រុង» អាស្រ័យលើបរិបទ។​

បំផ្លាញ ប្រើប្រាស់ ដុត ស៊ី

ពាក្យថា «ប្រើប្រាស់» នៅក្នុងន័យត្រង់មានន័យថា ប្រើប្រាស់អ្វីមួយ។ វាមានន័យប្រៀបធៀបមួយចំនួន។

  • នៅក្នុងព្រះគម្ពីរ ពាក្យ «បំផ្លាញ» ជាញឹកញាប់ សំដៅលើការបំផ្លាញអ្វីៗ ឬ មនុស្ស។
  • ប្រសិនបើនិយាយពីភ្លើង ពាក្យ ដុតអ្វីៗ មានន័យថា វាដុតបំផ្លាញពួកគេដោយដុតពួកគេចោល។
  • ព្រះអង្គពណ៌នា «ភ្លើងដែលឆេះសន្ធោសន្ធៅ» ដែលពណ៌នាពីព្រះពិរោធរបស់ព្រះអង្គទាស់នឹងអំពើបាប។ ជាលទ្ធផលនៃព្រះពិរោធរបស់ទ្រង់ ធ្វើឲ្យមានការដាក់ទោសយ៉ាងឃោឃៅទៅលើមនុស្សមានបាបដែលមិនបានប្រែចិត្ត។
  • បរិភោគអាហារ មានន័យថា បរិភោគ ឬផឹកអ្វីមួយ។
  • ឃ្លាថា «ភ្លើងឆេះទឹកដី» អាចត្រូវបានប្រែថា «បំផ្លាញទឹកដី»។

សេចក្តីណែនាំនៃការបកប្រែ

  • នៅក្នុងបរិបទនៃការបញ្ឆេះទឹកដី ឬមនុស្ស ពាក្យនេះ អាចត្រូវបានប្រែថា «បំផ្លាញ»។
  • នៅពេលសំដៅលើ ភ្លើង «ឆេះ» អាចប្រែថា «ដុតចោល»។
  • ភ្លើងឆេះព្រៃដែលលោកម៉ូសេឃើញ «មិនបានឆេះខ្ទេចទេ» ដែលអាចប្រែថា «មិនត្រូវបានឆេះខ្ទេចឡើយ» ឬ «មិនបានឆេះខ្ទេចទេ»។
  • នៅពេលនិយាយពីការបរិភោគ «បរិភោគ» អាចប្រែថា «ញ៉ាំ» ឬ «ត្របាក់លេប»។
  • ប្រសិនបើ នរណាម្នាក់មានកម្លាំង គឺ «ប្រើប្រាស់» មានន័យថា កម្លាំងរបស់គាត់ត្រូវបាន «ប្រើប្រាស់» ឬ «ប្រើកម្លាំងអស់»។
  • ឃ្លាថា «ព្រះជាម្ចាស់ជាភ្លើងដែលឆេះសន្ធោសន្ធៅ» អាចប្រែថា «ព្រះអង្គដូចជាភ្លើងដែលឆេះបំផ្លាញរបស់ចោល» ឬ «ព្រះជាម្ចាស់ពិរោធទាស់នឹងអំពើបាប ហើយព្រះអង្គនឹងបំផ្លាញអំពើបាននោះដោយសារភ្លើង»។

បំផ្លិចបំផ្លាញ ការបំផ្លិចបំផ្លាញ

ពាក្យថា «បំផ្លិចបំផ្លាញ» ឬ «ការបំផ្លិចបំផ្លាញ» សំដៅលើបំផ្លិចបំផ្លាញ ឬកម្ទេចទ្រព្យសម្បត្តិនរណាម្នាក់។ ជាញឹកញាប់ការបំផ្លិចបំផ្លាញអាចបូករួមទាំងការចាប់យកមនុស្សដែលរស់នៅក្នុងទឹកដីនោះ។

  • ពាក្យនេះ សំដៅលើការបំផ្លាញយ៉ាងខ្លាំង ឬទាំងស្រុង។
  • ឧទាហរណ៍ ក្រុងសូដុំត្រូវបានព្រះបំផ្លាញ ដោយព្រះបានដាក់ទោសចំពោះអំពើបាបរបស់មនុស្សដែលរស់នៅទីនោះ។
  • ពាក្យថា «ការបំផ្លិចបំផ្លាញ» អាចបូករួមជាមួយការធ្វើឲ្យមានអារម្មណ៍ កើតទុក្ខព្រួយ ដោយសារផលនៃការដាក់ទោស ឬការបំផ្លិចបំផ្លាញ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «បំផ្លិចបំផ្លាញ» អាចប្រែផងដែរថា «បំផ្លាញទាំងស្រុង» ឬ «កម្ទេចទាំងស្រុង»។
  • អាស្រ័យលើបរិបទ «ការបំផ្លិចបំផ្លាញ» អាចត្រូវបានប្រែផងដែរ «បំផ្លាញទាំងស្រុង» ឬ «កម្ទេចទាំងស្រុង» ឬ «កើតទុក្ខយ៉ាងខ្លាំង» ឬ «គ្រោះមហន្តរាយ»។

ប៉មចាំយាម ប៉ម

ពាក្យថា «ប៉មចាំយាម» សំដៅទៅលើសំណង់ដែលមានកំពស់ខ្ពស់ដែលបានសាងសង់ជាកន្លែងដែលអ្នកយាមរកមើលក្រែងលោមានគ្រោះថ្នាក់។ ប៉មទាំងនេះជាញឹកញាប់ត្រូវបានធ្វើឡើងពីថ្ម។

  • ពេលខ្លះម្ចាស់ដីសាងសង់ប៉មចាំយាម ដើម្បីឲ្យពួកគេអាចការពារដំណាំរបស់ពួកគេ និងការពារការលួចរបស់របរបស់ពួកគេ។
  • ប៉មចាំយាមនេះភាគច្រើនមានបន្ទប់ដែលអ្នកចាំយាម ឬក្រុមគ្រួសាររស់នៅ​ ដូច្នេះ ពួកគេអាចការពារដំណាំទាំងយប់ទាំងថ្ងៃបាន។
  • ប៉មចាំយាមក្រុងត្រូវបានគេសាងសង់ខ្ពស់ជាងជញ្ជាំងក្រុង ដូច្នេះ អ្នកយាមអាចមើលឃើញថា តើសត្រូវណាមួយមកវាយប្រហារក្រុង។
  • ពាក្យថា «ប៉មចាំយាម» ត្រូវ​បានប្រើជាពាក្យប្រៀបធៀបនៃការពារពីខ្មាំងសត្រូវ។

បម្រើ កិច្ចបម្រើ

ពាក្យថា «បម្រើ» ​មានន័យថា ធ្វើអ្វីមួយដែលជួយដល់អ្នកដទៃ។ បម្រើអាចមានន័យថា «ថ្វាយបង្គំ»។

  • នៅក្នុងបរិបទនៃស្ត្រីដែលកំពុងបម្រើភ្ញៀវរបស់នាង ពាក្យនេះមានន័យ «យកចិត្តទុកដាក់» ឬ «បម្រើអាហារ» ឬ «ផ្គត់ផ្គង់អាហារ»។
  • នៅពេលព្រះយេស៊ូប្រាប់ដល់ពួកសិស្ស ឲ្យយកត្រីទៅចែកដល់មនុស្ស នេះអាចប្រែថា «ចែក» ឬ «ហុចឲ្យ» ឬ «ឲ្យ» ទៅ។ 1%comment-5adb7a6af206fdb7787dd58f4b215940
  • ពាក្យថា «កិច្ចបម្រើ» សំដៅលើសកម្មភាពនៃការបម្រើ។ វាអាចត្រូវបានប្រើដើម្បីសំដៅលើ «ការជួបជុំ» គ្នារបស់គ្រិស្តបរិស័ទ នៅពេលពួកគេថ្វាយបង្គំព្រះជាមួយគ្នា។
  • ពាក្យថា «បម្រើ»​ អាចប្រែផងដែរថា «បម្រើដល់» ឬ «ធ្វើការឲ្យ» ឬ «ទទួលខុសត្រូវ»​ ឬ «ស្តាប់បង្គាប់» អាស្រ័យលើបរិបទ។
  • «បម្រើព្រះ» អាចប្រែថា «ថ្វាយបង្គំ និងស្តាប់បង្គាប់ព្រះ» ឬ «ធ្វើកិច្ចការដែលព្រះបានបង្គាប់»។
  • «បម្រើតុ» មានន័យថា នាំយកអាហារទៅឲ្យមនុស្សដែលអង្គុយនៅតុ។
  • ​មនុស្សដែលបង្រៀនអ្នកដទៃអំពីព្រះ ហៅថាជាអ្នកបម្រើ ទាំងព្រះ និងអ្នកដែលគាត់កំពុងបង្រៀន។
  • សាវកប៉ូលសរសេរទៅកាន់គ្រិស្តបរិស័ទអំពីរបៀបដែលពួកគេធ្លាប់ «បម្រើ» នៅក្នុងសម្ពន្ធមេត្រីចាស់។ នេះសំដៅលើការស្តាប់បង្គាប់តាមច្បាប់របស់លោកម៉ូសេ។​
  • ប៉ុន្តែ ពេលនេះ ពួកគេ «បម្រើ»​ សម្ពន្ធមេត្រីថ្មី ដោយសារយញ្ញបូជារបស់ព្រះយេស៊ូនៅលើឈើឆ្កាង អ្នកជឿនៅក្នុងព្រះយេស៊ូ ត្រូវបានព្រះវិញ្ញាណជាអ្នកធ្វើឲ្យពួកគេធ្វើអាចធ្វើឲ្យគាត់ព្រះហឫទ័យដល់ព្រះ និងរស់នៅក្នុងជីវិតដែលបរិសុទ្ធ។
  • លោកប៉ូលនិយាយអំពីការនេះ នៅក្នុងករណីនៃ «ការបម្រើ»​ របស់ពួកគេ មិនថានៅក្នុងសម្ពន្ធមេត្រីចាស់ និងថ្មី។ ពាក្យនេះ អាចប្រែថា «ការបម្រើ» ឬ «ការស្តាប់បង្គាប់» ឬ «ឧទិស្ទដល់»​ អ្វីមួយ។

បល្ល័ង្ក

បល្ល័ង្កគឺជាកៅអីដែលបានរចនាពិសេស សម្រាប់ស្តេចគង់ក្នុងការដោះស្រាយរឿងក្តីសំខាន់ៗ និងស្តាប់សំណើរបស់ប្រជារាស្រ្តរបស់ព្រះអង្គ។

  • បល្ល័ង្ក ក៏ជានិមិត្តរូបពីសិទ្ធិអំណាច និងចេស្តារបស់ស្តេច (ព្រះមហាក្សត្រ)។
  • ពាក្យថា «បល្ល័ង្ក» ជាធម្មតាត្រូវបា​នប្រើជានិមិត្តរូបសំដៅទៅលើស្តេច​ ការសោយរាជ្យរបស់ទ្រង់ ឬអំណាចចេស្តារបស់ព្រះមហាក្សត្រ។
  • នៅក្នុងព្រះគម្ពីរ បានបង្ហាញជាច្រើនពីព្រះជាម្ចាស់ជាស្តេចដែលគង់លើបល្ល័ង្ក។ ព្រះយេស៊ូគង់លើបល្ល័ង្កនៅខាងស្តាំនៃព្រះវរបិតា។
  • ព្រះយេស៊ូមានព្រះបន្ទូលថា ស្ថានសួគ៌គឺជាបល្ល័ង្កនៃព្រះ។ របៀបមួយទៀតអាចបកប្រែបានថា «ជាកន្លែងដែលព្រះជាម្ចាស់សោយរាជ្យក្នុងនាមជាស្តេច»។

បានដឹងមុន ការដឹងជាមុន

ំពាក្យថា «បានដឹងមុន» និង «ការដឹងជាមុន» គឺមកពីកិរិយាសព្ទ «យល់ដឹងមុន» ដែលមានន័យថាដឹងអ្វីៗមុនពេលវាកើតឡើង។

  • ពេលវេលាមិនអាចកំណត់ព្រះជាម្ចាស់ទេ។ ព្រះអង្គជ្រាបអ្វីៗដែលកើតឡើង នៅពេលអតីតកាល ពេលបច្ចុប្បន្នកាល និងនៅពេលអនាគតកាល។
  • ជារឿយៗ ពាក្យនេះ ប្រើនៅក្នុងបរិបទនៃព្រះជាម្ចាស់ជ្រាបជាមុនថា អ្នកណានឹងបានសង្គ្រោះតាមរយៈការទទួលព្រះយេស៊ូជាព្រះអង្គសង្គ្រោះ។

សេចក្ដីណែនាំនៃការបកប្រែ

  • ពាក្យ «ដឹងមុន» ក៏អាចប្រែបានដែរថា​ «ដឹងជាមុន» ឬ «ដឹងមុនពេលវេលា» ឬ «បានដឹងជាមុន» ឬ «បានដឹងរួចហើយ»។
  • ពាក្យ «ការដឹងជាមុន» ក៏អាចប្រែបានថា «ការដឹងជាមុន» ឬ «ការដឹងមុននៃពេលវាលា​» ឬ «ការដឹងរួចហើយ» ឬ «ការដឹងជាមុន»។

បុព្វបុរស

ពាក្យថា «បុព្វបុរស» នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់គឺសំដៅលើ៎់ឳពុក ឬ មនុស្សជំនាន‍់ដើមរបស‌់់ជនជាតិយូដា។ ជាពិសេសលោកអប្រាហាំ​ លោកអ៊ីសាកនិង​លោកយ៉ាកុប។

  • បុព្វបុរសក៏សំដៅលើកូនប្រុសទាំងដប់ពីររបស់លោកយ៉ាកុបដែលក្លាយទៅជាចាស់ព្រឹទ្ធាចារ្យទាំងដប់ពីរនៃអំបូទាំង១២របស់ប្រទេសអ៊ីស្រាអែល។
  • ពាក្យ «ចាស់ព្រឹទ្ធាចារ្យ» មានន័យស្រដៀងគ្នានិងពាក្យ «បុព្វបុរស »ប៉ុន្តែពិសេសជាងនេះទៅទៀតគឺសំដៅលើមេដឹកនាំតាំងពីជំនាន់ជីដូនជីតាដែលល្បីបំផុតរបស់មនុស្សមួយក្រុម។

បៀតបៀន, ការបៀតបៀន

ពាក្យ « បៀតបៀន» ហើយនិង «ការបៀតបៀន»គឺសំដៅទៅលើការព្យាយាមប្រព្រឹត្តនិងនណាម្នាក់ ឬក្រុមមនុស្សក្នុងរបៀបមិនសមគួរណាមួយ ឬបង្ករជាគ្រោះថ្នាក់ដល់ពួកគេ។

  • ការបៀតបៀនអាចប្រឆាំងនិងមនុស្សណាម្នាក់ ឬមនុស្សជាច្រើនដែលជាទូទៅជាសកម្មភាពដដែលៗដែលបង្ករជាគ្រោះថ្នាក់ និង ការវាយប្រហារផ្សេងៗ។
  • សាសន៍អ៊ីស្រាអែលត្រូវសាសន៍ដទៃទៀតបៀតបៀនដោយ ការវាយប្រហារ ការចាប់ខ្លួន និងការប្រមូលយកទ្រព្យសម្បត្តិរបស់ពួកគេជាដើម។
  • មនុស្សតែងតែបៀតបៀនគ្នាតាមការមានជំនឿលើសាសនាខុសគ្នា ឬប្រព្រឹត្តិទៅលើអ្នកដែលទន់ខ្សោយជាងខ្លួន។
  • ពួកអ្នកដឹកនាំសាសនាយូដាបានបៀតបៀនព្រះយេស៊ូដោយសារពួកគេមិនចូលចិត្តនូវសេចក្តីបង្រៀនរបស់ទ្រង់។
  • បន្ទាប់ពីព្រះយេស៊ូយាងត្រឡប់ទៅស្ថានបរមសុខវិញ ពួកអ្នកដឹកនាំសាសនាយូដា​ និង​ ពួករាជការនៅក្រុងរ៉ូមបានបៀតបៀនពួកសាវ័ករបស់ទ្រង់។
  • ពាក្យ «បៀតបៀន» អាចប្រែថា «ការព្យយាមសង្កត់សង្កិន» ឬក៏ »ការប្រព្រឹត្តិការអាក្រក់និងគ្នា» ឬក៏ «ការធ្វើបាប»។
  • មានរបៀបជាច្រើនដែលអាចបកប្រែពាក្យ «ការបៀតបៀន» ដែលមានន័យថា «ការធ្វើបាបគ្នាយ៉ាងសាហាវឃោឃៅ» ឬ «ការសង្កត់សង្កិន»ឬ «ការធ្វើទុក្ខបុកម្នេញ»។

បែន បោកបែន

ពាក្យថា «បែន» ឬ «បោកបែន» គឺសំដៅទៅលើដំណាក់កាលដំបូងក្នុងដំណើរការបោកបែនប្រមូលយកគ្រាប់ស្រូវចេញពីដើមស្រូវ(ចំបើង)។

  • ការបោកបែនស្រូវគឺជាការធ្វើឲ្យគ្រាប់ស្រូវជ្រុះចេញពីដើមស្រូវ។ បន្ទាប់មកគេយកគ្រាប់ស្រូវនោះទៅរោយ ដើម្បីជម្រះចេញនូវគ្រាប់ដែលគ្មានអង្កាម និងកម្ទេចផ្សេងៗ ហើយទុកតែគ្រាប់ដែលមានប្រយោជន៍អាចបរិភោគបានប៉ុណ្ណោះ។
  • នៅក្នុងព្រះគម្ពីរ ពាក្យថា «លានបោកស្រូវ» គឺជាថ្មធំរាបស្មើ ឬទីលានបោកស្រូវ ជាកន្លែងដែលគេបោកបែនកណ្តាប់ស្រូវ ដើម្បីយកគ្រាប់ស្រូវ។
  • «រទេះបោកបែន» ឬ «កង់បញ្ជាន់ស្រូវ» ពេលខ្លះ ត្រូវបានគេប្រើដើម្បីបំបែកយកគ្រាប់ស្រូវចេញពីចំបើង និងអង្កាម។
  • «តង្កៀបបោកស្រូវ» ឬ «ក្តាបោកស្រូវ» ក៏ត្រូវបានប្រើដើម្បីបំបែកគ្រាប់ស្រូវដែរ។ គេធ្វើវាពីឈើ ឬបន្ទះឈើដែលមានដែកស្រួចនៅខាងចុង។

បែរ បែរចេញ ត្រឡប់ក្រោយ

«បែរ» មានន័យថាផ្លាស់ប្តូរទិសដៅខាងរាងកាយ ឬធ្វើឲ្យអ្វីផ្សេងទៀតផ្លាស់ប្តូរទិសដៅ។

  • ពាក្យថា «បែរ» ក៏អាចមានន័យថា «បែរខ្លួន» ដើម្បីមើលទៅក្រោយ ឬដើម្បីមើលទៅទិសដៅផ្សេង។
  • «ត្រឡប់ក្រោយវិញ» ឬ «ងាកចេញ» មានន័យថា «ត្រឡប់ក្រោយ» ឬ «ទៅឆ្ងាយ» ឬ «ធ្វើឲ្យទៅឆ្ថាយ»។
  • «បែរចេញពី» អាចមានន័យថា «ឈប់» ធ្វើអ្វីមួយ ឬបដិសេធនរណាម្នាក់។
  • «បែរទៅរក» នរណាម្នាក់មានន័យថា មើលសំដៅទៅកាន់បុគ្គលនោះ។
  • «បែរហើយចាកចេញ» ឬថា ​«បែរខ្នងហើយចាកចេញ» មានន័យថា «ចាកចេញ»។
  • «ត្រឡប់ទៅធ្វើវិញ» មានន័យថា «ចាប់ផ្តើមអ្វីដដែលឡើងវិញ»។
  • «បែរចេញពី» មានន័យថា «ឈប់លែងធ្វើអ្វីម៉្យាង»។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «បែរ» អាចត្រូវបានបកប្រែជា «ផ្លាស់ប្តូរទិសដៅ» ឬ «ទៅ» ឬ «ផ្លាស់ទី»។
  • ក្នុងបរិបទខ្លះ «បែរ» អាចត្រូវបានបកប្រែជា «មូលហេតុ»។

បោះបង់ចោល ដីដែលគេបោះបង់ចោល

ការបោះបង់ចោលអ្វីមួយមានន័យថាត្រូវបោះចោល ឬប្រើវាដោយគ្មានការប្រុងប្រយ័ត្ន។ អ្វីមួយដូច «ដីដែលគេបោះបង់ចោល» ឬ «ការបោះបង់ចោល» សំដៅលើដី ឬក្រុងមួយដែលត្រូវបានបំផ្លាញដូច្នេះ គ្មានអ្វីដែលមានជីវិតនៅក្នុងវាទៀតទេ។

  • ពាក្យថា «បោះបង់ចោល» គឺជាឃ្លាដែលមានន័យថា ឈឺធ្ងន់ទៅៗ ឬបំផ្លាញខ្លាំងទៅ។ មនុស្សដែលត្រូវគេបោះបង់ចោលជាធម្មតាធ្លាក់ខ្លួនទៅជាស្គមដោយសារជំងឺ ឬកង្វះអាហារ។
  • «បោះបង់ចោល» ក្រុង ឬដីមានន័យថាបំផ្លាញវាចោល។
  • ន័យមួយទៀតសម្រាប់ពាក្យ «ដីដែលគេបោះបង់ចោល» អាចជា «វាលខ្សាច់» ឬ «ទីរហោស្ថាន» ។ ប៉ុន្តែ ទីដែលបោះបង់ចោល ក៏បង្កប់ន័យថា មនុស្សធ្លាប់រស់នៅទីនោះ និងដីដែលធ្លាប់មានដើមឈើ និងរុក្ខជាតិដែលផ្តល់ជាអាហារ។

បោស បានបោស

ពាក្យថា «បោស» ហើយនឹង «បានបោស» ជាធម្មតាពាក្យនេះ គឺសំដៅទៅលើការរើចេញ ឬសម្អាតធូលីដោយប្រើអំបោស ឬជក់។ ពាក្យនេះ ក៏អាចយកទៅប្រៀបធៀបបានផងដែរ។

  • ពាក្យថា «បោស» ប្រើសម្រាប់ប្រៀបធៀបក្នុងការរៀបរាប់អំពីរបៀបដែលកងទ័ពវាយប្រហារយ៉ាងឆាប់រហ័ស ការសម្រេចចិត្តដែលមិនចេះរារែក។
  • ឧទារហណ៍ ទំនាយរបស់ព្យាការីអេសាយថា ជន‌ជាតិ​អាស្ស៊ីរី​ នឹង «រំលាយ» អាណាចក្រយូដា។ មានន័យថា ពួកគេនឹងកម្ទេចស្រុកយូដា ហើយចាប់ជនជាតិយូដាទាំងអស់។
  • ពាក្យថា «បោស» អាចប្រើសម្រាប់ពណ៌នាអំពីលំហូរទឹកដែលរុញច្រានអ្វីមួយ ឬបង្ខំឲ្យវត្ថុនោះចេញឆ្ងាយ។
  • ដើម្បីបានអ្វីមួយ «ចូលទៅកាន់» មនុស្សម្នាក់ដែលកំពុងមានបញ្ហា ហើយយើងចូលទៅកាន់គេដោយការស្វាគមន៍ វាពិតជាមានអត្តន័យយ៉ាងលើសលប់ណាស់សម្រាប់មនុស្សម្នាក់នោះ។

ប្តេជ្ញាចិត្ត បានប្តេជ្ញាចិត្ត ការប្តេជ្ញាចិត្ត

ពាក្យថា​ «ប្តេជ្ញាចិត្ត» និង «ការប្តេជ្ញាចិត្ត» សំដៅទៅលើ ការសម្រេចចឹត្ត ឬ ការសន្យាក្នុងការធ្វើអ្វី។

  • មនុស្សដែលសន្យាថានឹងធ្វើអ្វីមួយ គឺជាមនុស្សដែលត្រូវបានពណ៌នាថាជាអ្នកដែល «បានប្តូរផ្តាច់»​ ក្នុងការធ្វើការនោះ។
  • «ប្តូរផ្តាច់» ចំពោះនរណាម្នាក់ជាមួយនឹងកិច្ចការណាមួយ មានន័យថា ត្រូវប្រគល់កិច្ចការនោះដល់អ្នកនោះ។ ឧទាហរណ៍ នៅក្នុង ២ កូរិនថូស លោកប៉ូលមានប្រសាសន៍ថា ព្រះជាម្ចាស់បាន «សន្យា» (ឬ «បានប្រគល់») ដល់យើងឲ្យមានភារកិច្ចនៃការជួយដល់មនុស្សបានផ្សះផ្សាជាមួយព្រះអង្គវិញ។
  • ពាក្យថា «ប្តូរផ្តាច់» និង «បានប្តូរផ្តាច់» ជាញឹកញាប់សំដៅទៅលើការធ្វើអ្វីមួយដែលខុស ដូចជា «ការធ្វើបាប» ឬ «ការប្រព្រឹត្តអំពើកំផិត»​ឬ «ការសម្លាប់មនុស្ស»​ ជាដើម។
  • ឃ្លាថា «ប្រគល់ការងារដល់គាត់» អាចប្រែផងដែរថា «ប្រគល់កិច្ចការឲ្យគាត់» ឬ «ប្រគល់ភារកិច្ចឲ្យ» ឬ «បានដាក់ការងារឲ្យគាត់»។
  • ពាក្យថា «ការប្តូរផ្តាច់» អាចប្រែផងដែរថា «ភារកិច្ចដែលបានប្រគល់ឲ្យ» ឬ «បានសន្យាថាធ្វើ»។

ប្រកាស ការប្រកាស

ពាក្យថា «ប្រកាស» និង​ «ការប្រកាស» គឺសំដៅទៅលើ ការប្រកាសជាផ្លូវការមួយ ឬ សេចក្ដីថ្លែងការណ៍ជាសាធារណៈ ដើម្បីបញ្ជាក់ពីអ្វីមួយ។

  • «ការប្រកាស» មិនត្រឹមតែជាការបញ្ចាក់ពីសេចក្ដីសំខាន់ តែវាក៏ជាការទាក់ទាញចិត្ត ហើយនិងត្រូវធ្វើឲ្យមានចាប់អារម្មណ៍លើអ្នកដែលកំពុងធ្វើសេចក្ដីប្រកាសនោះដែរ។
  • ជាឧទាហរណ៍ នៅក្នុងព្រះគម្ពីសម្ពន្ធមេត្រីចាស់ រាជ្យសារដែលមកពីព្រះជាម្ចាស់គឺតែងតែនាំមកដោយ «ការប្រកាសនៃព្រះយេហូវ៉ា» ឬ «ជាអ្វីដែលព្រះយេហូវ៉ាបានប្រកាស»។ ពាក្យដែលបញ្ជាក់ គឺព្រះយេហូវ៉ាផ្ទាល់ បានមានព្រះបន្ទូលពីសេចក្ដីទាំងនេះ។ ការពិតពាក្យថា​ ជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាបង្ហាញអំពីព្រះបន្ទូលរបស់ព្រះសំខាន់យ៉ាងណា។

សេចក្តីណែនាំនៃការបកប្រែ

  • ផ្អែកលើបរិបថនេះ «ប្រកាស» អាចបកប្រែបានថា «សេចក្តីប្រកាស» ឬ «ថ្លែងជាសាធារណៈ» ឬ «សំដីម៉ឹងម៉ាត់» ឬ «ការប្រកាសដាច់អហង្ការ»។
  • ពាក្យថា «សេចក្តីថ្លែងការណ៍» ដ៏អាចបកប្រែថា «ការថ្លែង» ឬ «សេចក្តីប្រកាស»។
  • ប្រយោគនេះ «នេះគឺជាការប្រកាសនៃព្រះយេហូវ៉ា» ក៏អាចបកប្រែថាជា​ «នេះគឺជាអ្វីដែលព្រះយេហូវ៉ាបានប្រកាស» ឬ «នេះគឺជាអ្វីព្រះយេហូវ៉ាមានបន្ទូល»។

ប្រជាពលរដ្ឋ

ប្រជាពលរដ្ឋគឺជានរណាម្នាក់ដែលរស់នៅក្នុងក្រុង ប្រទេស ឬ នរគណាមួយពិតប្រាកដ។ ជាពិសេសសំដៅទៅលើនរណាម្នាក់ ដែលទទួលស្គាល់ជាផ្លូវការថាគាត់គឺជាអ្នកដែលរស់នៅដោយស្របច្បាប់នៅកន្លែងនោះឯង។

  • អាស្រ័យលើបរិបទ ពាក្យនេះអាចប្រែផងដែរថា «អ្នកស្រុក» ឬ « កន្លែងស្នាក់នៅផ្លូវការ»។
  • ប្រជាពលរដ្ឋអាចរស់នៅក្នុងតំបន់មួយដែលជាផ្នែកនៃនរគ​ ឬក៏អាណាចក្រ ដែលគ្រប់គ្រងដោយ ស្ដេចព្រះចៅអធិរាជ ឬក៏ អ្នកគ្រប់គ្រងផ្សេងៗទៀត។ ឧទាហរណ៍ សាវកប៉ូល ជាពលរដ្ឋរនៃចក្រភពរ៉ូមដែលមានខេត្តជាច្រើន ហើយគាត់បានរស់ក្នុងខេត្តមួយក្នុងចំណោមខេត្តទាំងនោះ។
  • នៅក្នុងន័យប្រៀបធៀប អ្នកជឿលើព្រះយេស៊ូត្រូវបានហៅថាជា «ប្រជារាស្រ្ត» របស់នគរឋានសួគ៌ នៅក្នុងន័យដែលថាពួកគេនឹងរស់នៅទីនោះនៅថ្ងៃណាមួយ។ គ្រិស្តបរិស័ទគឺជាកម្មសិទ្ធិនៃនគរព្រះ ដូចជាពលរដ្ឋរបស់ប្រទេសមួយដែរ។

ប្រដាប់បាំងទ្រូង លើទ្រូង

ពាក្យថា «ប្រដាប់បាំងទ្រូង» សំដៅលើ គ្រឿងសាស្រ្តាវុធ​ដែលបាំងនៅខាងមុខដើមទ្រូង ដើម្បីការពារទាហានក្នុងពេលធ្វើសង្គ្រាម។ ពាក្យថា «លើទ្រូង» សំដៅសំលៀកបំពាក់ពិសេសមួយដុំ ដែលសម្តេចសង្ឃពាក់នៅលើដើមទ្រូងរបស់គាត់។

  • «ប្រដាប់បាំងដើមទ្រូង» ត្រូវបានប្រើដោយទាហាន អាចធ្វើឡើងពីឈើ ដែក ឬស្បែកសត្វ។ វាត្រូវបានធ្វើឡើងដើម្បីការពារ ព្រួញ លំពែង ឬ ដាវដែលគេចាក់ចំដើមទូ្រងរបស់ទាហាន។
  • «លើទ្រូង» សម្តេចសង្ឃរបស់អ៊ីស្រាអែលជាអ្នកពាក់ ធ្វើពីក្រណាត់តែមានត្បូងដ៏មានតម្លៃនៅលើអាវនោះ។ សង្ឃពាក់អាវនេះ នៅពេលបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះនៅក្នុងព្រះវិហារ។
  • ពាក្យប្រៀបធៀបមួយទៀតក្នុងការប្រែពាក្យ «ប្រដាប់បាំងដើមទ្រូង» នេះអាចប្រែថា «គ្រឿងសាស្រ្តាវុធដើម្បីការពារដើមទ្រូង»។
  • ពាក្យថា «ដើមទ្រូង» អាចប្រែជាមួយពាក្យដែលមានន័យថា «សំលៀកបំពាក់របស់សង្ឃ ដែលពាក់សម្រាប់បាំងដើមទ្រូង» ឬ «រ៉ូបរបស់សង្ឃ» ឬ «សំលៀកបំពាក់ដែលពាក់ខាងមុខដើមទ្រូងរបស់សង្ឃ»។

ប្រភពទឹក ទឹកចេញពីក្រោមដី

ជាទូទៅពាក្យថា​ «ប្រភពទឹក» និង​ «ទឹកចេញពីក្រោមដី» គឺសំដៅទៅលើទឹកដ៏ច្រើនដែលហូរចេញពីក្រោមដីដោយធម្មជាតិ។

  • ពាក្យនេះ ក៏អាចប្រើជាពាក្យប្រៀបធៀបនៅក្នុងព្រះគម្ពីរ ដើម្បីសំដៅទៅលើព្រះពរដែលហូរមកពីព្រះជាម្ចាស់ ឬ សំដៅលើអ្វីៗដែលស្អាត និងបរិសុទ្ធ។
  • នៅពេលបច្ចុប្បន្ននេះ ជាទូទៅប្រភពទឹកជារបស់ដែលមនុស្សធ្វើឲ្យមានទឹកហូរមកជាប្រភពទឹកសម្រាប់ផឹក។ សូមឲ្យប្រាកដថា ការបកប្រែពាក្យនេះ សំដៅលើប្រភពទឹកដែលហូរដោយធម្មជាតិ។
  • សូមប្រៀបធៀបការបកប្រែនេះ ជាមួយនឹងពាក្យ «ទឹកជំនន់» ថាតើគេបកប្រែយ៉ាងដូចម្ដេច។

ប្រភេទ ប្រភេទផ្សេងៗ

ពាក្យ «ប្រភេទ» និង «ប្រភេទផ្សេង» សំដៅទៅលើក្រុម ឬចំណាត់ថ្នាក់នៃវត្ថុដែលត្រូវបានតភ្ជាប់ដោយលក្ខណៈដូចគ្នា ឬខុសគ្នា។

  • នៅក្នុងព្រះគម្ពីរ ពាក្យនេះ ត្រូវបានប្រើជាពិសេសដើម្បីយោងទៅលើប្រភេទខុសៗគ្នានៃរុក្ខជាតិនិងសត្វដែលព្រះបានបង្កើតមក នៅពេលទ្រង់បានបង្កើតពិភពលោក។
  • ជារឿយៗ មានការប្រែប្រួលខុសៗគ្នា ឬប្រភេទផ្សេងៗគ្នាក្នុងប្រភេទនីមួយៗ។ ឧទាហរណ៍ សេះ សេះបង្កង់ និងសត្វលាគឺជាសមាជិកនៃ «ប្រភេទសត្វចតុបាត» ដូចគ្នា ពួកវាជាប្រភេទសត្វផ្សេងពីគ្នាផ្សេងៗគ្នា។
  • រឿងសំខាន់ដែលសម្គាល់ថា «ប្រភេទ» នីមួយៗជាក្រុមមួយដាច់ដោយឡែកពីគ្នានោះគឺថាសមាជិកនៃក្រុមនោះអាចបង្កើតកូនក្នុង «ប្រភេទ» ដូចគ្នា។ សមាជិកនៃប្រភេទផ្សេងៗទៀតវាមិនអាចធ្វើបែបនោះជាមួយគ្នាវា ហើយបង្កើតទៅជាកូននៃប្រភេទផ្សេងបានទេ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបបកប្រែពាក្យនេះ អាចរួមបញ្ចូល «ប្រភេទ» ឬ «ចំណាត់ថ្នាក់» ឬ «ក្រុម» ឬ «សត្វ»។

ប្រមាថ

ពាក្យថា «ប្រមាថ» មានន័យថា បំផ្លាញ ឬធ្វើឲ្យមិនស្អាតទីកន្លែងដែលបរិសុទ្ធ ឬរបស់នៅក្នុងការវាមិនអាចទទួលយកបាន សម្រាប់ប្រើក្នុងការថ្វាយបង្គំ។

  • ជាញឹកញាប់ ការប្រមាថអ្វីមួយ ទាក់ទងជាមួយនឹងការបង្ហាញពីការមិនគោរពលើរបស់នោះ។
  • ឧទារហណ៍ សេ្តចសាសន៍ដទៃបានប្រមាថចានពិសេសមកពីព្រះវិហាររបស់ព្រះ ដោយប្រើចានទាំងនោះទៅជប់លៀងនៅក្នុងវាំងវិញ។
  • ឆ្អឹងរបស់មនុស្សស្លាប់ដែលសត្រូវប្រើ ដើម្បីប្រមាថដល់កន្លែងថ្វាយយញ្ញបូជានៅក្នុងព្រះវិហាររបស់ព្រះ។
  • ពាក្យនេះ អាចបកប្រែថា «ធ្វើឲ្យមិនបរិសុទ្ធ» ឬ «ប្រមាថដោយធ្វើឲ្យលែងបរិសុទ្ធ» ឬ «ប្រមាថដោយមិនបានគោរព» ឬ «ធ្វើឲ្យមិនស្អាត»។

ប្រមូល ការប្រមូលសន្សំ

ពាក្យថា «ប្រមូល» មានន័យថាចេញទៅវាលស្រែ ឬ ទៅចំការដើម្បីប្រមូលគ្រាប់ស្រូវ ឬ ផ្លែឈើដែលអ្នកច្រូតបានទុកនៅសល់។

  • ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលឲ្យអនុញ្ញាតឲ្យស្រ្តីមេម៉ាយ មនុស្សទ័លក្រ និង ពួកបរទេស ប្រមូលគ្រាប់ស្រូវដែលនៅសល់ ដើម្បីទុកធ្វើជាស្បៀងសម្រាប់ខ្លួនគេ។
  • ពេលខ្លះម្ចាស់ចម្ការ បានចាត់ឲ្យអ្នកប្រមូលទៅតាមពីក្រោយអ្នកច្រូត ដើម្បីប្រមូលគ្រាប់ស្រូវបានច្រើន។
  • ឧទាណរហ៍យ៉ាងច្បាស់មួយ តើការនេះដំណើរការយ៉ាងដូចម្តេចគឺនៅក្នុងសាច់រឿងរបស់នាងរស់ ដែលត្រូវបានអនុញ្ញាតឲ្យនាងរើសសន្សំស្រូវ ជាមួយអ្នកច្រូតនៅក្នុងស្រែរបស់សាច់ញាតិខាងប្តីនាង លោកបូអូស។
  • មានរបៀបបកប្រែផ្សេងទៀត «ប្រមូល» អាចប្រែថា «រើស» ឬ «ប្រមែប្រមូល» ឬ «ប្រមូល»។

ប្រហារជីវិត ត្រូវបានគេប្រហារជីវិត

ពាក្យថា «ប្រហារជីវិត» មានន័យថាសម្លាប់មនុស្ស ឬ សត្វ។ សំដៅលើរបៀបដែលសម្លាប់ដោយបង្ខំ ឬ ដោយហិង្សា។

  • ពេលសំដៅទៅលើសត្វ ឬ ក្រុមមនុស្សដែលមានចំនួនច្រើន ពាក្យនេះ «ការកាប់សម្លាប់» ពាក្យនេះតែងតែប្រើជាញឹកញាប់។
  • ពាក្យ «សម្លាប់» ក៏អាចត្រូវប្រើក្នុងការបកប្រែពាក្យនេះផងដែរ។
  • ឃ្លាថា «អ្នកដែលត្រូវបានគេប្រហារជីវិត» ក៏អាចប្រែថា «មនុស្សដែលត្រូវបានគេប្រហារជីវិត» ផងដែរ។

ប្រាក់

ប្រាក់គឺជាលោហៈដ៏មានតម្លៃពណ៌ប្រផេះភ្លឺចាំងដែលត្រូវបានប្រើសម្រាប់ធ្វើកាក់ គ្រឿងអលង្ការ ប្រអប់ដាក់របស់រប និងគ្រឿងតុបតែង។

  • ប្រអប់ដាក់ទាំងនោះរួមមានពែងប្រាក់ និងចានក្នុងចំណោមរបស់ផ្សេងទៀតដែលត្រូវបានប្រើសម្រាប់ចម្អិនអាហារបរិភោគ ឬប្រើកាផ្សេងៗទៀត។
  • ប្រាក់ និងមាសត្រូវបានប្រើក្នុងការសាងសង់ព្រះពន្លា និងព្រះវិហារ។ ព្រះវិហារនៅក្រុងយេរូ៉សាឡិមមានធុងធ្វើពីប្រាក់។
  • នៅសម័យព្រះគម្ពីរ កាក់ប្រាក់ និងប្រាក់តម្លឹងដែលគេហៅថា ប្រាក់សុទ្ធ។
  • បងប្អូនរបស់លោកយ៉ូសែបបានលក់គាត់ឲ្យធ្វើជាទាសករក្នុងតម្លៃម្ភៃតម្លឹង។
  • លោកយូដាសបានទទួលប្រាក់សាមសិបកាក់ប្រាក់ពីការក្បត់ព្រះយេស៊ូ។

ប្រុងប្រយ័ត្ន

ពាក្យថា «ប្រុងប្រយ័ត្ន» ពណ៌នាអំពីមនុស្សម្នាក់ដែលប្រុងប្រយ័ត្នជាមួយនឹងការគិត​និងការប្រព្រឹត្ត ព្រមទាំងធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញា។

  • ជាញឹកញាប់ «ប្រុងប្រយ័ត្ន» សំដៅលើសមត្ថភាពក្នុងការសម្រេចចិត្តប្រកបដោយប្រាជ្ញាអំពីការអនុវត្ត បញ្ហាខាងសាច់ឈាម ដូចជា ការគ្រប់គ្រងលុយកាក់ ឬទ្រព្យសម្បត្តិជាដើម។
  • ទោះបីជាការ «ប្រុងប្រយ័ត្ន»​ និង «ប្រាជ្ញា»មានអត្តន័យស្រដៀងគ្នាក៏ដោយ។ តែ«ប្រាជ្ញា» ជាទូទៅផ្តោតទៅលើបញ្ហាខាងវិញ្ញាណ ឬខាងសីលធម៌ក្នុងជីវិត។
  • អាស្រ័យលើបរិបទ «ប្រុងប្រយ័ត្ន» អាចប្រែផងដែរថា «ល្អិតល្អន់»ឬ«ប្រយ័ត្ន»ឬ«ឆ្លាតវៃ»។

ប្រេង

ប្រេងជាវត្ថុស្អិតហើយរាវថ្លា ដែលបានចម្រាញ់ចេញពីដើម ឬផ្លែឈើ។ នៅក្នុងសម័យកាលព្រះគម្ពីរ ជាទូទៅធ្វើចេញពីប្រេងអូលីវ។

  • គេប្រើប្រេងអូលីវដើម្បីធ្វើម្ហូប ចាក់ប្រេងតាំង ធ្វើជាយញ្ញបូជា សម្រាប់ដាក់ចង្កៀង និងធ្វើជាថ្នាំពេទ្យ។
  • នៅសម័យបុរាណ ប្រេងអូលីវមានតម្លៃថ្លៃខ្លាំងណាស់ ហើយប្រេងនេះ ត្រូវបានរាប់ជាទ្រព្យសម្បត្តិដែរ។
  • សូមប្រាកដថា ការបកប្រែពាក្យនេះសំដៅទៅលើប្រភេទប្រេងដែលអាចប្រើដើម្បីធ្វើម្ហូប មិនមែនប្រេងម៉ូតូទេ។ ភាសាខ្លះមានពាក្យផ្សេងទៀតសម្រាប់ប្រេងផ្សេងៗពីគ្នា។​

ប្អូនស្រី

ប្អូនស្រីគឺជាមនុស្សស្រីម្នាក់ដែលមានឪពុកម្តាយរួមជាមនុស្សម្នាក់ទៀត។

  • នៅក្នុងព្រះគម្ពីរសញ្ញាថ្មី «ប្អូនស្រី» ក៏បានគេប្រើជាន័យធៀប ដើម្បីសំដៅទៅលើស្ត្រីដែលជាអ្នកជឿដូចគ្នាលើព្រះយេស៊ូ។
  • ពេលខ្លះឃ្លាថា «បងប្អូនប្រុសស្រី» ត្រូវបានប្រើដើម្បីសំដៅទៅលើអ្នកជឿលើព្រះយេស៊ូទាំងប្រុសទាំងស្រី។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ បទ​ចម្រៀង​របស់​ព្រះ‌បាទ​សាឡូម៉ូន «ប្អូនស្រី» សំដៅលើម្ចាស់ស្នេហ៍ ឬប្តីប្រពន្ធ។

សេចក្តីណែនាំនៃការបកប្រែ

  • ជាការដែលល្អបំផុតក្នុងការបកប្រែពាក្យនេះ តាមន័យត្រង់ដែលត្រូវបានប្រើជាភាសាគោល ដើម្បីសំដៅទៅលើបងប្អូនស្រី ឬបងប្អូនស្រីរួមឪពុកម្តាយតែមួយ លើកលែងតែវានឹងផ្តល់នូវអត្ថន័យខុស។
  • មានការបកប្រែពាក្យនេះផ្សេងទៀតអាចមានដូចជា «ប្អូនស្រីក្នុងព្រះគ្រីស្ទ» ឬ «ប្អូនស្រីខាងវិញ្ញាណ» ឬ «ស្ត្រីដែលជឿលើព្រះយេស៊ូ» ឬ « អ្នកជឿជាស្ត្រីផ្សេងទៀត» ។
  • បើអាចធ្វើបានវាជាការល្អបំផុតក្នុងការប្រើពាក្យជាគ្រួសារ។
  • ប្រសិនបើភាសាមានទម្រង់ជាស្ត្រីសម្រាប់ «អ្នកជឿ» នេះប្រហែលជាវិធីដែលអាចធ្វើទៅបានដើម្បីបកប្រែពាក្យនេះ។
  • នៅពេលនិយាយដល់សេចក្តីស្រឡាញ់ ឬសេចក្តីស្រឡាញ់របស់ភរិយា ពាក្យនេះ អាចត្រូវបានបកប្រែដោយប្រើទម្រង់នៃ «មនុស្សជាទីស្រឡាញ់» ឬ «អ្នកដែលជាទីស្រឡាញ់»។

ផលដំបូង

ពាក្យថា «ផលដំបូង» សំដៅលើផ្នែកមួយនៃដំណាំ ផ្លែឈើ និងបន្លែ ដំបូងដែលត្រូវបានប្រមូល នៅពេលរដូវប្រមូលផល។

  • ជនជាតិអ៊ីស្រាអែលបានយកផលដំបូងថ្វាយព្រះជាម្ចាស់ជាតង្វាយដុត។
  • ពាក្យនេះ ត្រូវបានប្រើជាពាក្យប្រៀបធៀបនៅក្នុងព្រះគម្ពីរផងដែរ ដើម្បីសំដៅទៅលើកូនប្រុសច្បងដែលជាផលផ្លែដំបូងនៃក្រុមគ្រួសារ។ នោះគឺដោយសារ គាត់ជាកូនទីមួយដែលបានកើតនៅក្នុងគ្រួសារនោះគាត់គឺជាអ្នកដែលបានបន្តឈ្មោះគ្រួសារ និងកិត្តិយសគ្រួសារ។
  • ដោយសារព្រះយេស៊ូបានរស់ពីសុគតឡើងវិញ ទ្រង់ត្រូវបានគេហៅថាជា «ផលដំបូង» នៃអ្នកជឿទាំងអស់ ដែលបានស្លាប់ហើយ ប៉ុន្ដែ ថ្ងៃណាមួយអ្នកជឿទាំងអស់គេនឹងរស់ឡើងវិញ។
  • អ្នកដែលជឿលើព្រះយេស៊ូក៏ត្រូវបានគេហៅថាជា «ផលដំបូង» នៃការបង្កើតទាំងអស់ដែលបង្ហាញពីឯកសិទ្ធិដ៏ពិសេសនេះ និងឋានៈរបស់អ្នកដែលព្រះយេស៊ូបានប្រោសលោះ និងត្រូវបានហៅថាជារាស្ដ្ររបស់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ បើប្រើក្នុងន័យត្រង់អាចបកប្រែថា «ចំណែកដំបូង»។

ផេះ កម្ទេចផេះ ធូលី

ពាក្យថា «ផេះ»​ ឬ «កម្ទេចផេះ» សំដៅលើសារធាតុម្សៅពណ៌ប្រផេះដែលនៅសល់បន្ទាប់ពីដុតអុស។ ពេលខ្លះ គេប្រើវាជាការប្រៀបធៀប សំដៅទៅលើអ្វីមួយដែលគ្មានតម្លៃ ឬ ឥតប្រយោជន៍។

  • នៅក្នុងព្រះគម្ពីរ ពេលខ្លះគេប្រើពាក្យ «ធូលី» សំដៅលើផេះ។ វាអាចសំដៅទៅលើដីម៉ដ្ឋ ដីដែលអាចបង្កើតជាធ្វើជារូបរាងនៅលើដីស្ងួត។
  • «គំនរផេះ» គឺជាផេះមួយគំនរ។
  • នៅសម័យបុរាណ ការអង្គុយលើផេះគឺជានិមិត្តរូបនៃការកាន់ទុក្ខ ឬការមានទុក្ខព្រួយ។
  • នៅពេលកើតទុក្ខព្រួយ វាជាទម្លាប់ក្នុងការស្លៀកពាក់ខោអាវប្រឡាក់ ស្លៀកសំពត់ធ្មៃរហែក ហើយអង្គុយនៅលើផេះ ឬរួយផេះនៅលើក្បាល។
  • ការដាក់ផេះនៅលើក្បាល ក៏ជានិមិត្តរូបនៃការបាក់មុខ ឬភាពអាម៉ាស់។
  • នៅពេលនរណាម្នាក់តស៊ូដើម្បីអ្វីមួយដែលគ្មានតម្លៃ គេនិយាយថា «ស៊ីផេះទទេ»។
  • នៅពេលបកប្រែពាក្យ «កម្ទេចផេះ» ដោយប្រើពាក្យក្នុងតំបន់ដែលសំដៅលើការដុតអុសចោល នៅសល់តែផេះ។
  • ចូរចំណាំថា «ដើមផេះ» ខុសគ្នាទាំងស្រុងជាមួយនឹងពាក្យនេះ។

ផែនដី​ លោកីយ៍

ពាក្យថា «ផែនដី» សំដៅលើពិភពលោក ដែលមនុស្សរស់នៅ ជាមួយនឹងមនុស្សផ្សេងៗទៀត។

  • «ផែនដី» ក៏អាចសំដៅទៅដី ឬជីវជាតិដែលដែលគ្របដណ្តប់នៅពាសពេញលើដីគោក។
  • ពាក្យនេះ ជាញឹកញយប្រើជាពាក្យប្រៀបធៀប សំដៅទៅលើមនុស្សជាតិដែលរស់លើភព្វផែនដី។
  • ឃ្លានេះដែលថា «ចូរឲ្យផែនដីរីករាយចុះ» ហើយនិង «ទ្រង់នឹងជំនំុជម្រះផែនដី» គឺជាគំរូនៃការប្រើជានិមិត្ដរូបនៃពាក្យនេះ។
  • ពាក្យ «លោកីយ៍» ជាទូទៅ សំដៅទៅលើអ្វីខាងសាច់ឈាម ដែលផ្ទុយទៅនឹងអ្វីៗវិញ្ញាណ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ អាចបកប្រែតាមពាក្យ ឬឃ្លាដែលភាសាតំបន់ ឬតាមភាសាប្រទេសជិតខាងប្រើ ដើម្បីសំដៅទៅលើពិភពផែនដីដែលយើងរស់នៅ។
  • អាស្រ័យលើបរិបទ «ផែនដី» អាចបកប្រែបានផងដែរថា «ពិភពលោក» ឬ «ទឹកដី» ឬ «ធីលី» ឬ «ដី»។
  • នៅពេលប្រើជាពាក្យប្រៀបធៀប «ផែនដី» អាចបកប្រែថា «មនុស្សនៅលើផែនដី» ឬ «មនុស្សដែលរស់នៅលើផែនដី» ឬ «អ្វីៗដែលនៅលើផែនដី»។
  • របៀបក្នុងការបកប្រែ «លោកីយ៍» អាចបូករួមទាំង «ខាងសាច់ឈាម» ឬ «អ្វីៗនៅក្នុងផែនដីនេះ» ឬ «អ្វីៗដែលមើលឃើញ»។

ផ្ទះ

ពាក្យថា «ផ្ទះ» ជាញឹកញាប់បានប្រើជាពាក្យប្រៀបធៀប​នៅក្នុងព្រះគម្ពីរ។

  • ពេលខ្លះវាមានន័យថា «គ្រួសារ» សំដៅដល់មនុស្សដែលរស់នៅជាមួយគ្នាក្នុងផ្ទះតែមួយ។
  • ជាញឹកញាប់ពាក្យថា «ផ្ទះ» សំដៅដល់ពូជពង្សរបស់មនុស្សម្នាក់ ឬសាច់ញាតិផ្សេងទៀត។ ឧទាហរណ៍ «គ្រូសាររបស់ស្តេចដាវីឌ» សំដៅដល់កូនចៅទាំងអស់របស់ស្តេចដាវីឌ។
  • ពាក្យថា «ដំណាក់របស់ព្រះជាម្ចាស់» និង «ដំណាក់របស់ព្រះយេហូវ៉ា» សំដៅដល់ព្រះពន្លា ឬ ព្រះវិហារ។ ពាក្យទាំងនេះ ក៏អាចសំដៅដល់កន្លែងជាទូទៅដែលព្រះជាម្ចាស់គង់នៅ។
  • នៅក្នុងព្រះគម្ពីរហេព្រើរជំពូក ៣ «ដំណាក់របស់ព្រះជាម្ចាស់» ត្រូវបានវប្រើជាការប្រៀបធៀបសំដៅដល់មនុស្សរបស់ព្រះ ឬអ្វីៗជាទូទៅដែលទាក់ទងនឹងព្រះជាម្ចាស់។
  • ឃ្លាថា «វង្សអ៊ីស្រាអែល» អាចសំដៅដល់ជាទូទៅដល់ប្រជាជាតិអ៊ីស្រាអែលទាំងមូល ឬជាពិសេសចំពោះកុលសម័្ពន្ធនៃអាណាចក្រអ៊ីស្រាអែល។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «ផ្ទះ» អាចបកប្រែថា «ក្រុមគ្រួសារ» ឬ «មនុស្ស» ឬ «គ្រួសារ» ឬ «ពូជពង្ស» ឬ «ព្រះវិហារ» ឬ «ទីកន្លែងស្នាក់នៅ»។
  • ឃ្លាថា «ដំណាក់របស់ស្តេចដាវីឌ» អាចត្រូវបកប្រែថា «របស់ដាវីឌ» ឬ «អំបូររបស់ស្តេចដាវីឌ»។ ការបង្ហាញទំនាក់ទំនងអាចបកប្រែតាមរបៀបស្រដៀងគ្នា។
  • មានការបកប្រែផ្សេងទៀត «វង្សចៅអ៊ីស្រាអែល» អាចរួមបញ្ចូលទាំង «ប្រជាជនអ៊ីស្រាអែល» ឬ «ពូជពង្សអ៊ីស្រាអែល» ឬ «ជនជាតិអ៊ីស្រាអែល»។
  • ឃ្លាថា «ព្រះដំណាក់របស់ព្រះយេហូវ៉ា» អាចបកប្រែថា «ព្រះវិហាររបស់ព្រះយេហូវ៉ា» ឬ «ទីកន្លែងដែលថ្វាយបង្គំព្រះជាម្ចាស់» ឬ «កន្លែងដែលព្រះយេហូវ៉ាជួបជាមួយប្រជារាស្ត្ររបស់ព្រះអង្គ» ឬ «កន្លែងដែលព្រះយេហូវ៉ាគង់នៅ»។
  • «ព្រះដំណាក់របស់ព្រះជាម្ចាស់» អាចបកប្រែក្នុងន័យស្រដៀងគ្នា។

ផ្ទៃពោះ

ពាក្យថា «ផ្ទៃពោះ» សំដៅទៅលើកន្លែងដែលទារកធំធាត់នៅក្នុងផ្ទៃម្តាយ។

  • នេះគឺជាពាក្យសម័យមុនដែលជួនកាលត្រូវបានប្រើ ដើម្បីជាការគួរសម និងមិនចំពោះ។
  • នាសម័យទំនើបពាក្យថា ផ្ទៃពោះគឺសំដៅ «ស្បូន»។
  • ភាសាខ្លះប្រើពាក្យដូចជា «ពោះ» ដើម្បីសំដៅទៅលើផ្ទៃពោះរបស់ស្រី្ត ឬស្បូន។
  • ប្រើពាក្យនេះ សម្រាប់ភាសាតំបន់ត្រូវបានគេស្គាល់ថា ជាធម្មតា ហើយអាចទទួលយកបាន។

ផ្នូរ រូងផ្នូរ ទីបញ្ចុះសព្វ

ពាក្យថា «ផ្នូរ» និង «រូងផ្នូរ» គឺសំដៅទៅលើកន្លែងដែលមនុស្សយកសាកសពមនុស្សទៅបញ្ចុះ។ ពាក្យថា «បញ្ចុះសព្វ» គឺជាពាក្យទូទៅដែលមនុស្សនិយាយសំដៅទៅកាន់ផ្នូរ។

  • ពេលខ្លះពួកយូដាគេប្រើប្រាស់ រូងថ្ម ធ្វើជាផ្នូរសម្រាប់បញ្ចុះសព ពេលខ្លះគេចោះថ្មនៅជ្រលងភ្នំដើម្បីធ្វើជារូងសម្រាប់បញ្ចុះសព។
  • នៅក្នុងសម័យគម្ពីរសម្ពនមេត្រីថ្មី គឺជារឿងសមញ្ញ ក្នុងការរុញផ្ទាំងថ្មធំដែលមានទំងន់ធ្ងន់ ដើម្បីបិតមាត់រអាងដែលត្រូវបានបញ្ចុះសាកសពនោះ។
  • ប្រសិនបើ ពាក្យថា ផ្នូរ ឬរូងផ្នូរ គឺគ្រាន់តែសំដៅទៅរណ្តៅ ដែលជាកន្លែងគេបញ្ចុះសពទៅក្នុងដី នោះយើងអាចប្រើពាក្យផ្សេងទៀបបានថា «រូងភ្នំ» ឬ «រណ្តៅដែលនៅក្នុងរូងភ្នំ។
  • ពាក្យថា «ផ្នូរ» គឺត្រូវបានប្រើជាទូទៅ និងជានិមត្តរូបសំដៅទៅលើការដែលស្លាប់ ឬទៅកាន់ទីកន្លែងដែលត្រូវបានបញ្ចុះសាកសពអ្នកដែលបានស្លាប់។

ផ្លែឈើ បង្កើតផលផ្លែ

ពាក្យថា «ផ្លែឈើ» ន័យត្រង់គឺសំដៅទៅលើដំណាំដែលអាចញាំបាន។ អ្វីៗដែលមានផ្លែច្រើនហៅថា «បង្កើតផលផ្លែ»។ ពាក្យទាំងនេះ ត្រូវបានប្រើនៅក្នុងព្រះគម្ពីរក្នុងន័យប្រៀបធៀបដែរ។

  • ជាទូទៅព្រះគម្ពីរប្រើពាក្យ «ផ្លែឈើ» ដើម្បីសំដៅលើទង្វើ និងគំនិតរបស់មនុស្ស។ ដូចជាផ្លែឈើដែលនៅលើដើមមួយ បង្ហាញឲ្យឃើញថាដើមនោះជាដើមអ្វី ហើយដូចគ្នានឹងពាក្យសម្ដីររបស់មនុស្ស និង ការប្រព្រឹត្តរបស់មនុស្សម្នាក់ បង្ហាញឲ្យឃើញថា តើមនុស្សម្នាក់នោះមានបុគ្គលិកលក្ខណៈដូចម្ដេច។
  • មនុស្សម្នាក់អាចបង្កើតផលផ្លែខាងវិញ្ញាណល្អ និងអាក្រក់បាន ប៉ុន្ដែ ពាក្យថា «ផលផ្លៃ» គឺតែងតែមានន័យជាវិជ្ជាជានិច្ចនៃការបង្កើតផលផ្លែដែលល្អ។
  • ពាក្យថា «បង្កើតផលផ្លែ» ​ក៏ប្រើក្្នុងការប្រៀបធៀប ក្នុងន័យថា «រីកចម្រើន»។ ជាទូទៅពាក្យនេះ សំដៅលើការមានកូន និងពូជពង្សច្រើន ព្រមទាំងមានអាហារ និងទ្រព្យសម្បត្តិយ៉ាងបរិបូរ។
  • ជាធម្មតា ពាក្យ​ថា «ផ្លែនៃ» សំដៅទៅលើអ្វីៗដែលចេញមក ឬបង្កើតដោយរបស់អ្វីផ្សេងៗទៀត។ ឧទាហរណ៍ពាក្យថា «ផលផ្លែនៃប្រាជ្ញា» សំដៅទៅលើរបស់ល្អដែលកើតចេញមកពីភាពឈ្លាសវៃ។
  • ឃ្លា​ថា «ផ្លែដែលចេញដី» ជាធម្មតាសំដៅទៅលើអ្វីៗទាំងអស់ដែលកើតពីដីសម្រាប់មនុស្សបរិភោគ។ ពាក្យនេះ មិនគ្រាន់តែសំដៅលើផ្លែទំពាងបាយជូរ ឬផ្លែលម៉ើ តែម៉្យាងនោះទេ ប៉ុន្តែ ថែមទាំងអាចជា បន្លែ សណ្ដែក និងគ្រាប់ធញ្ញជាតិផងដែរ។
  • ឃ្លាប្រៀបធៀបថា​ «ផលផ្លែនៃព្រះវិញ្ញាណ» សំដៅទៅលើមនុស្សដែលមានលក្ខណៈល្អ ដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យក្នុងជីវិតរបស់មនុស្សដែលស្ដាប់បង្គាប់ព្រះអង្គ។
  • ឃ្លាថា «ផលផ្លៃនៅក្នុងផ្ទៃ» សំដៅទៅលើ «អ្វីដែលកើតចេញពីក្នុងផ្ទៃមក» ដែលហៅកូន។

សេចក្តីណែនាំនៃការបកប្រែ

  • វិធីដែលល្អបំផុតក្នុងការបកប្រែពាក្យនេះ សូមប្រើពាក្យធម្មតាទៅលើ «ផ្លែឈើ» ដែលជាទូទៅប្រើនៅក្នុងភាសាតំបន់ ដើម្បីសំដៅទៅលើផ្លែឈើដែលអាចបរិភោគបាន។ ក្នុងភាសាជាច្រើនទ្រៀត វាអាចប្រើជាទូទៅគឺពហុវចនៈ។
  • នៅពេលណា ប្រើពាក្យ «ផ្លែឈើ» វាមានន័យលើសពីផ្លែឈើ។
  • អាស្រ័យលើបរិបទ ពាក្យថា «បង្កើតផលផ្លែ» អាចបកប្រែថា «បង្កើផលផ្លែខាងវិញ្ញាណជាច្រើន» ឬ «បង្កើតកូនច្រើន» ឬ «ភាពចម្រុងចម្រើន»។
  • ពាក្យថា «ផលផ្លែនៃទឹកដី» ក៏អាចបកប្រែបានថា «អាហារ ដែលទឹកដីបង្កើតឲ្យ» ឬ «អាហារដែលដាំហើយលូតលាស់ក្នុងតំបន់នោះ» ។
  • នៅពេលព្រះបង្កើតសត្វ និងមនុស្ស ទ្រង់បានបង្គាប់ឲ្យពួកគេ «បង្កើតផល និងពហុគុណឡើង» ដែលសំដៅទៅលើ ការបង្កើតកូនឲ្យបានច្រើន។ ការនេះ ក៏អាចបកប្រែបានថា «បង្កើតកូនបានច្រើន» ឬ «បង្កើតកូន ហើយនិងចៅច្រើន» ឬ «មានកូនច្រើន ដើម្បីឲ្យអ្នកមានពូជពង្សជាច្រើនដើេរ»។
  • ពាក្យថា «ផលចេញពីផ្ទៃ» អាចបកប្រែបានថា «អ្វីដែលផ្ទៃបានបង្កើត» ឬ «កូនដែលស្ត្រីបានបង្កើត» ឬគ្រាន់តែជា «កូនៗ»។ នៅពេលនាងអេលីសាបិតនិយាយទៅនាងម៉ារីថា «មានពរ ហើយ ផលនៃផ្ទៃពោះរបស់អ្នក» នាងមានន័យ «មានពរហើយ កូនដែលនៅក្នុងផ្ទៃនាង» នៅក្នុងភាសាតំបន់ពាក្យនេះ អាចមានឃ្លាខុសគ្នាផងដែរ។
  • ឃ្លាផ្សេងទៀត «ផ្លែដែលចេញពីដើមទំពាំងបាយជូរ» អាចបកប្រែថា ​«ផ្លែទំពាំងបាយជូ» ឬ «ទំពាំងបាយជូរ»។
  • អាស្រ័យលើបរិបទ ឃ្លាថា «នឹងមានផលផ្លែកាន់តែច្រើន» អាចបកប្រែថា «នឹងបង្តើតផលផ្លែច្រើនថែមទៀត» ​ឬ «​នឹងមានកូនច្រើនថែមទៀត» ឬ «នឹងចម្រុងចម្រើនថែមទៀត»។
  • នៅក្នុងឃ្លារបស់សាវកប៉ូល «ផលផ្លែនៃការងារ» អាចបកប្រែថា «ការងារដែលទទួលលទ្ធផលល្អ» ឬ «លទ្ធផលនៃការខំប្រឹងប្រែងគឺមានមនុស្សជាច្រើនដែលជឿលើព្រះយេស៊ូ»។
  • «ផលផ្លែនៃព្រះវិញ្ញាណ» ក៏អាចបកប្រែបានថា «ការងារដែលព្រះវិញ្ញាណដ៏វិសុទ្ធបង្តើតឡើង» ឬ «ពាក្យសម្តី និងទង្វើដែលបង្ហាញថា ព្រះវិញ្ញាណដ៏វិសុទ្ធកំពុងធ្វើការក្នុងអ្នក»។

ផ្លែទទឹម

ផ្លែទទឹមគឺជាប្រភេទផ្លៃឈើម្យ៉ាងដែលមានសំបកក្រាស់ហើយស្វិតមានគ្រាប់ច្រើនជាមួយសាច់ពណ៍ក្រហមដែលអាចបរិភោគបាន។

  • សំបកខាងក្រៅមានពណ៌ក្រហមស្រគាំហើយសាច់ជុំវិញគ្រាប់មានពណ៌ក្រហមភ្លឺរលោង។
  • ដោយទូទៅផ្លៃទទឹមដុុុះនៅប្រទេសដែលក្ដៅ​ និងអាកាសធាតុរាំងស្ងួតដូចជាប្រទេស អេស៊ីព្ទ និង​ អ៊ីស្រាអែល។
  • ព្រះយេហូវ៉ាបានសន្យាជាមួយជនជាតិអ៊ីស្រាអែលថាកាណាន​គឺជាដីដែលសំបូរទឹកនិងជាដីដែលមានជីវជាតិ ដូច្នេះនៅទីនោះសម្បូរទៅដោយម្ហូ​បអាហារជាច្រើន រួមទាំងផ្លៃទទឹមផងដែរ។
  • សំណង់ព្រះវិហាររបស់ស្ដេចសាឡូម៉ូនមានការតុបតែងដោយលង្ហិនមានលក្ខណដូចជាផ្លែទទឹមផងដែរ។

ផ្លែទំពាំងបាយជូរ

ផ្លែ​ទំពាំង‌បាយជូរជាផ្លែឈើដែលមានរាងមូលតូចៗ មានសំបករលោង ដែលដុះជាវល្ល៍មានផ្លែជាចង្កោមៗ។​​ ទឹកទំពាំបាយជូរគឺត្រូវបានគេប្រើដើម្បីធ្វើស្រា។

  • ផ្លែទំពាំងបាយជូរមានពណ៌ផ្សេងៗគ្នា​ ខ្លះមានពណ៌បៃតងខ្ចី ពណ៌ស្វាយ ឬ​ពណ៌ក្រហម។
  • ផ្លែទំពាំបាយជូរក្នុងមួយផ្លែអាចមានទំហំពីមួយទៅបីសង់ទីម៉ែត្រ។
  • គេតែងដាំទំពាំងបាយជូរ នៅក្នុងចម្ការដែលគេហៅថាចម្ការទំពាំងបាយជូរ។ ជាធម្មតាទំពាំងបាយជូរគេដាំជាជួរវែងៗ។
  • ផ្លែទំពាំងបាយជូរជាអាហារមួួយដ៏សំខាន់នៅក្នុងសម័យព្រះគម្ពី​រ ហើយនៅសម័យនោះ អ្នកដែលមានចម្ការទំពាំងបាយជូរគឺជាអ្នកមានស្ដុកស្ដម្ភ។
  • ដើម្បីរក្សាទំពាំងបាយជូរកុំឲ្យរលួយ ពួកគេបានហាលទំពាំងបាយជូរឲ្យស្ងួត។ ទំពាំងបាយជូរស្ងួតត្រូវបានគេហៅថា «ទំពាំងបាយជូរក្រៀម» ហើយយកវាទៅធ្វើនំ។
  • ព្រះយេស៊ូបានប្រាប់ជាប្រស្នារអំពីចំការទំពាំងបាយជូរ ដើម្បីបង្រៀនដល់សាវកអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។

ផ្លែអូលីវ

ផ្លែអូលីវមានរាងតូច ជាផ្លែឈើដែលមានរាងទ្រវែងចេញពីដើមអូលីវ ភាគច្រើនដុះនៅតំបន់ជុំវិញសមុទ្រមេឌីទែរ៉ាណេ។​

  • ដើមអូលីវជាប្រភេទដើមឈើធំហើយជារុក្ខជាតិដែលមានពណ៌បៃតង និងមានផ្កាពណ៌សរតូច។ ពួកគេដាំដើ​មនេះល្អបំផុតនៅកន្លែងដែលមានអាកាសធាតុក្តៅ ហើយវាអាចរស់បាននៅក្នុងតំបន់ដែលមានទឹកតិច។
  • ផ្លែរបស់ដើមអូលីវមានពណ៌បៃតង ប្តូរទៅពណ៌ខ្មៅនៅពេលវាទុំ។ គេបរិភោគផ្លែអូលីវហើយធ្វើជាប្រេងចេញពីផ្លែអូលីវ។​
  • គេប្រើប្រេងអូលីវដើម្បីធ្វើម្ហូប ធ្វើជាប្រេងចង្កៀង និងសម្រាប់ពិធីបុណ្យផ្សេងៗរបស់សាសនា។
  • នៅក្នុងព្រះគម្ពីរ ដើមអូលីវ និងមែក ពេលខ្លះប្រើជានិមិត្តរូបសំដៅដល់មនុស្សដែរ។

ពង្សាវតារ

ពាក្យថា «ពង្សាវតារ» សំដៅលើ ការកត់ត្រាទុកនូវព្រឹត្តិការណ៍ផ្សេងៗ ដែលមានរយៈពេលវែង។

  • គម្ពីរសម្ពន្ធមេត្រីចាស់ពីរ ​ត្រូវបានហៅថា​ «កណ្ឌពង្សាវតារក្សត្រទីមួយ» និង «កណ្ឌពង្សាវតារក្សត្រទីពីរ»។
  • កណ្ឌគម្ពីរដែលបានហៅថា «ពង្សាវតារក្សត្រ» កត់ត្រាពីប្រវត្តិសាស្ត្រររបស់ប្រជាជនអ៊ីស្រាអែលគ្រប់ជំនាន់ តាំងពីលោកអដាំតរៀងមក។
  • «ពង្សាវតារក្សត្រទីមួយ» បានកត់ត្រាពីទីបញ្ចប់របស់ស្តេចសូល និងពីព្រឹត្តិការណ៍នៃការសោយរាជ្យរបស់ស្ដេចដាវីឌ។
  • «ពង្សាវតារក្សត្រទីពីរ» បានកត់ត្រាពី រាជ្យរបស់ស្ដេចសាឡូម៉ូន និងស្ដេចមួយចំនួនទៀត បូករួមជាមួយនឹងការសាងសង់ព្រះវិហារ និងការបាក់បែកអាណាចក្រខាងជើងរបស់អ៊ីស្រាអែល ចេញពីអាណាចក្រខាងត្បូងរបស់យូដា។
  • នៅចុងបញ្ចប់របស់កណ្ឌគម្ពីពង្សាវតារក្សត្រទីពីរ ពណ៌នាពីការចាប់ផ្តើមនិរទេសទៅប្រទេសបាប៊ីឡូន។

ពណ៌ស្វាយ

ពាក្យថា «ពណ៌ស្វាយ» គឺជាឈ្មោះរបស់ពណ៌ដែលលាយពណ៌ខៀវនិងក្រហម។

  • នៅសម័យបុរាណ ពណ៌ស្វាយមិនសូវប្រើ ហើយជាពណ៌ដែលមានតម្លៃថ្លៃក្នុងការជ្រលក់ពណ៌នេះ ជាពណ៌ដែលជ្រលក់សំលៀកបំពាក់របស់ស្តេច និងមន្ត្រីដែលមានឋានៈខ្ពស់ផ្សេងទៀត។
  • ដោយសារវាជាពណ៌ដែលមានតម្លៃ ហើយប្រើពេលជាច្រើនក្នុងការជ្រលក់ផលិតពណ៌នេះ ដូច្នេះ សម្លៀកបំពាក់ពណ៌ស្វាយនេះត្រូវបានរាប់ជាសញ្ញានៃទ្រព្យសម្បត្តិ ភាពខុសប្លែក និងខ្សែស្រឡាយស្តេច។
  • ពណ៌ស្វាយក៏ជាពណ៌មួយដែលត្រូវបានគេប្រើ ដើម្បីវាំងនននៅក្នុងព្រះពន្លា និងព្រះវិហារ ព្រមទាំងសម្រាប់សម្លៀកបំពាក់ឲ្យសង្ឃពាក់ផងដែរ។
  • ថ្នាំជ្រលក់ពណ៌ស្វាយត្រូវបានស្រង់ចេញពីខ្យងសមុទ្រ មិនថាដោយកិន ឬស្ងោរខ្យងនោះទេ ឬ ដោយធ្វើឲ្យខ្យងនោះបញ្ចេញពណ៌ក្នុងការដែលវាមានជីវិតនៅឡើយ។ ធ្វើបែបនេះជាដំណើរការថ្លៃ។
  • ទាហានរ៉ូមបានបំពាក់អាវពណ៌ស្វាយរបស់ស្តេចនៅលើព្រះយេស៊ូមុនពេលឆ្កាងព្រះអង្គ ដើម្បីចំអកដល់ទ្រង់ ដោយសារព្រះអង្គប្រកាសថាជាស្តេចនៃសាសន៍យូដា។
  • នាងលីឌា មកពីក្រុងភីលីពជាស្រ្តីម្នាក់ដែលចញ្ចឹមជីវិតដោយសារនាងលក់សម្លៀកបំពាក់ពណ៌ស្វាយ។

ព័ទ្ធ ការឡោមពទ្ធ័

ពាក្យថា «ព័ទ្ធ» គឺសំដៅទៅលើនៅពេលដែលកងទ័ពវាយប្រហារព័ទ្ធជុំវិញទីក្រុងមួយហើយការពារមិនឲ្យអ្នកដែលនៅខាងក្នុងមានលទ្ធភាពទទួលបានស្បៀងអាហារ និងទឹក។ ដើម្បី «ឡោមព័ទ្ធ» ទីក្រុងមានន័យថាបង្កឲ្យទីក្រុងនោះស្ថិតនៅក្រោមការឡោមព័ទ្ធ។

  • នៅពេលដែលស្រុកបាប៊ីឡូនមកវាយប្រហារជនជាតិអ៊ុីស្រាអែល ពួកគេបានប្រើកលល្បិចឡោមព័ទ្ធក្រុងយេរូ៉សាឡិម ដើម្បីធ្វើឲ្យប្រជាជននៅខាងក្នុងទីក្រុងចុះខ្សោយ។
  • ជារឿយៗ ក្នុងពេលមានការវាយប្រហារព័ទ្ធជុំវិញ គេក៏បានធើ្វផ្លូវឡើងទៅងាយស្រួលកងទ័ពឆ្លងកាត់ជញ្ជាំងក្រុង​ និងលុកលុយក្រុង។
  • ពាក្យថា «ឡោមព័ទ្ធ» មានន័យថាធ្វើការឡោមព័ទ្ធ។ វាមានអត្ថន័យដូចគ្នានឹង «ឡោមព័ទ្ធ» ដែរ។
  • ពាក្យថា «ឡោមព័ទ្ធ» មានអត្ថន័យដូចគ្នានឹងឃ្លា «ស្ថិតនៅក្រោមការឡោមព័ទ្ធ» ។ ឃ្លាទាំងពីរនេះ ពិពណ៌នាអំពីក្រុងមួយដែលកងទ័ពសត្រូវព័ទ្ធជុំវិញ និងឡោមព័ទ្ធ។

ពន្ធ ពន្ធដា

ពាក្យថា «ពន្ធ» និងពាក្យ «ពន្ធដា» សំដៅលើលុយ ឬ​ របស់ទ្រព្យ ដែលមនុស្សត្រូវបង់ទៅកាន់រដ្ឋាភិបាលដែលមានអំណាចលើគេ។

  • ចំនួនលុយដែលត្រូវបង់ពន្ធ ជាធម្មតាគឺអាស្រ័យលើចំនួនតម្លៃនៃទ្រព្យសម្បត្តិ ឬដីធ្លីរបស់បុគ្គលនោះមានតម្លៃប៉ុណ្ណា។
  • ប្រសិនបើ មិនបានបង់ពន្ធទៅកាន់រដ្ឋ​ នោះរដ្ឋមានអំណាចអាចធ្វើទៅតាមច្បាប់ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកនោះតាមតម្លៃដែលបានជំពាក់រដ្ឋ។
  • លោកយ៉ូសែប និង នាងម៉ារា​ ធ្វើដំណើរទៅកាន់ភូមិបេថ្លេហឹម ដើម្បីចុះបញ្ជីជំរឿនប្រជាជន គឺក្នុងគោលបំណងដែលគ្រប់គ្នាដែលរស់នៅក្នុងអាណាចក្ររ៉ូមត្រូវធ្វើការបង់ពន្ធរដ្ឋ។
  • ជាមួយនេះក៏មានការ «បង់ពន្ធសម្រាប់ព្រះវិហារ» ផងដែរ គឺជាលុយដែលគេបានយកទៅដាក់នៅក្នុងប្រអប់ដង្វាយនៅក្នុងព្រះវិហារ។ គេប្រើប្រាស់លុយនេះខ្លះសម្រាប់ធ្វើការថែទាំរក្សាព្រះវិហារ។
  • ពាក្យថា «ពន្ធ» គឺអាចបកប្រែបានថា «តម្រូវត្រូវតែបង់» ឬថា «លុយរបស់រដ្ឋ» ឬថា

«លុយរបស់ព្រះវិហារ» គឺអាស្រ័យលើបរិបទដែលគេប្រើសម្រាប់អ្វី។

  • ឃ្លាដូចជា «ការប្រមូលពន្ធ» ឬ «​ការបង់ពន្ធ» ក៏អាចបកប្រែ ឬនិយាយបានថា «ការបង់លុយទៅកាន់រដ្ឋាភិបាល» ឬថា «លុយដែលទទួលបានសម្រាប់រដ្ឋាភិបាល» ឬថា

«ការកំណត់ត្រូវតែបង់»។

  • អ្នកទារពន្ធ គឺជាបុគ្គលម្នាក់ដែលធ្វើការឲ្យរដ្ឋាភិបាល សម្រាប់ទទួលលុយដែលប្រជាជនបង់ទៅកាន់រដ្ឋតាមកំណត់ដែលពួកគេត្រូវបង់។

ពន្ធនាគារ អ្នកជាប់ពន្ធនាគារ ជាប់ពន្ធនាគារ

ពាក្យថា «ពន្ធនាគារ» សំដៅទៅលើកន្លែងមួយទុកដាក់ពួកឧក្រិដ្ឋជនជាការដាក់ទោសតាមបទឧក្រិដ្ឋរបស់ពួកគេ។ «អ្នកជាប់ពន្ធនាគារ» គឺជានរណាម្នាក់ដែលបានដាក់នៅក្នុងពន្ធនាគារ។

  • មនុស្សម្នាក់អាចត្រូវឃុំទុកនៅពន្ធនាគារកំឡុងពេលដែលរងចាំការជំនុំជម្រះរឿងក្ដីណាមួួយ។
  • ពាក្យថា «ជាប់ពន្ធនាគារ» មានន័យថា «រក្សាទុកនៅពន្ធនាគារ» ឬ «រក្សាទុកនៅក្នុងទីឃុំឃាំង»។
  • មានពួកព្យាការីនិងអ្នកបំរើព្រះជាច្រើនត្រូវបានចាប់ដាក់ពន្ធនាគារ ទោះបីពួកគេមិនបានធ្វើអ្វីខុសក៏ដោយ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យមួយទៀតពីពាក្យ «ពន្ធនាគារ» គឺ «គុក»។
  • ពាក្យនេះក៏អាចបកប្រែបានថា «គុកងងឹត» ក្នុងបរិបទនៃពន្ធនាគារប្រហែលជានៅក្រោមដីឬទីកន្លែងមួយដែលសំខាន់នៅខាងក្រោមដីឬក៏អគារផ្សេងៗ។
  • ពាក្យ «អ្នកជាប់ពន្ធនាគារ» ជាទូទៅអាចសំដៅលើមនុស្សដែលត្រូវចាប់ខ្លួនបាននិងត្រូវឃុំទុកនៅ កន្លែងណាមួយដោយការទាស់ប្រឆំាងនិងគោលបំណងរបស់ពួកគេ។ ម្យ៉ាងទៀតក្នុងការបកប្រែពាក្យនេះអាចប្រែថា «ឈ្លើយសឹក»។
  • អាចបកប្រែផ្សេងទៀតបានថា «ឃុំឃាំង» ឬអាចថា « ទុកជាអ្នកជាប់ពន្ធនាគារ» ឬ «ទុកជាអ្នកជាប់ឃុំឃាំង» ឬ « កន្លែងអ្នកជាប់ជាឈ្លើយ»។

ពន្លត់

ពាក្យថា៖ «ពន្លត់» មានន័យថា ធ្វើឲ្យរលត់ ឬបញ្ឈប់អ្វីមួយដែលកំពុងតែទាមទារឲ្យបានចាក់បំពេញ។

  • ពាក្យថា ពន្លត់ ជាទូទៅអាចត្រូវបានប្រើនៅក្នុងបរិបទនៃការពន្លត់ការស្រេក ហើយមានន័យថាការធ្វើឲ្យឈប់ស្រេកដោយសារផឹកអ្វីមួយ។
  • អាចប្រើសំដៅលើការពន្លត់ភ្លើងផងដែរ។
  • ទាំងស្រេក និងភ្លើងត្រូវបានពន្លត់ដោយទឹកទាំងពីរ។
  • លោកប៉ូលប្រើពាក្យ «ពន្លត់» នៅក្នុងរូបភាព នៅពេលគាត់ណែនាំអ្នកជឿកុំឲ្យ «ពន្លត់ព្រះវិញ្ញាណដ៏វិសុទ្ធ» ឡើយ។ នេះ មានន័យថា កុំបំបាក់ទឹកចិត្តមនុស្សពីការអនុញ្ញាតឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ បានបង្កើតផល និងអំណោយទានរបស់ព្រះអង្គនៅក្នុងពួកគេឡើយ។ ការពន្លត់ព្រះវិញ្ញាណដ៏វិសុទ្ធមានន័យថា ធ្វើអ្វីមួយដែលរារាំងព្រះវិញ្ញាណដ៏វិសុទ្ធពីការបើកសម្តែងអំណាច និងការធ្វើការរបស់ព្រះអង្គដោយឥតបង់ថ្លៃនៅក្នុងមនុស្ស។​

ពន្លាជួបព្រះអម្ចាស់

ពាក្យថា «ពន្លាជួបព្រះអម្ចាស់» សំដៅទៅលើត្រសាល ឬតង់ដែលព្រះវត្តមានព្រះជាម្ចាស់តែងតែយាងមកជួបជាមួយលោកម៉ូសេ មុនពេលសាងសង់ព្រះពន្លា។

  • ត្រសាលជំនុំត្រូវបានរៀបចំឡើងនៅខាងក្រៅជំរំរបស់ជនជាតិអ៊ីស្រាអែល។
  • នៅពេលដែលលោកម៉ូសេ ចូលទៅជួបជាមួយព្រះជាម្ចាស់នៅក្នុងត្រសាលជំនុំ នោះមានបង្គោលពពកនៅមាត់ទ្វានៃត្រសាលជំនុំ គឺជាសញ្ញាបង្ហាញថាព្រះវត្តមាននៃព្រះជាម្ចាស់គង់នៅទីនោះ។
  • បន្ទាប់ពីជនជាតិអ៊ីស្រាអែលបានសង់ព្រះពន្លារួចរាល់ នោះគេលែងត្រូវការមានត្រសាលជំនុំទៀតហើយ ហើយពាក្យថា ត្រសាលជំនុំពេលខ្លះត្រូវបានគេនិយាយសំដៅទៅកាន់ព្រះពន្លាផ្ទាល់។

ពន្លឺ

ពាក្យថា «ពន្លឺ» នេះ មានការប្រើជាពាក្យប្រៀបធៀបមួយចំនួននៅក្នុងព្រះគម្ពីរ។ ជារឿយៗវាត្រូវបានគេប្រើជាពាក្យប្រៀបធៀបនៃសេចក្ដីសុចរិត ភាពបរិសុទ្ធ និងសេចក្ដីពិត។

  • ព្រះយេស៊ូមានព្រះបន្ទូលថា «ខ្ញុំជាពន្លឺនៃលោកីយ៍» ដើម្បីបង្ហាញថាទ្រង់នាំព្រះបន្ទូលដ៏ពិតរបស់ព្រះទៅកាន់លោកីយ៍ ហើយសង្គ្រោះមនុស្សពីភាពងងឹតនៃអំពើបាបរបស់ពួកគេ។
  • គ្រិស្តបរិស័ទត្រូវបានបង្គាប់ឲ្យ «ដើរក្នុងពន្លឺ» ដែលមានន័យថាពួកគេគួរតែរស់នៅតាមរបៀបដែលព្រះសព្វព្រះទ័យឲ្យពួកគេធ្វើ ហើយជៀសវាងពីការអាក្រក់។
  • សាវកយ៉ូហានមានប្រសាសន៍ថា «ព្រះអង្គជាពន្លឺ» ហើយគ្មានភាពងងឹតនៅក្នុងទ្រង់ឡើយ។
  • ពន្លឺ និងភាពងងឹតគឺផ្ទុយគ្នាទាំងស្រុង។ ភាពងងឹតគឺជាអវត្ដមាននៃពន្លឺទាំងអស់។
  • ព្រះយេស៊ូបានមានបន្ទូលថាព្រះអង្គជា «ពន្លឺនៃលោកីយ៍» ហើយអ្នកដែលដើរតាមទ្រង់គួរតែភ្លឺដូចពន្លឺនៅក្នុងលោកីយ៍ដែរ ដោយរស់នៅក្នុងរបៀបមួយដែលបង្ហាញយ៉ាងច្បាស់អំពីព្រះដ៏អស្ចារ្យ។
  • «ការដើរក្នុងពន្លឺ» គឺតំណាងឲ្យរបៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យធ្វើអ្វីដែលល្អ និងត្រឹមត្រូវ។ ការដើរក្នុងភាពងងឹតគឺតំណាងឲ្យការបះបោរប្រឆាំងនឹងព្រះដោយធ្វើអំពើអាក្រក់។

សេចក្តីណែនាំនៃការបកប្រែ

  • នៅពេលបកប្រែវាជាការសំខាន់ណាស់ដែលត្រូវរក្សាពាក្យថា «ពន្លឺ» និង «ភាពងងឹត» ឲ្យខុសគ្នាសូម្បីតែពេលដែលវាត្រូវបានប្រើជាពាក្យប្រៀបធៀបក៏ដោយ។
  • វាចាំបាច់ក្នុងការពន្យល់ពីការប្រៀបធៀបនៅក្នុងអត្ថបទ។ ឧទាហរណ៍ «ដើរដូចកូននៃពន្លឺ» អាចបកប្រែថា «រស់នៅដោយសុចរិតយុត្តិធម៌ដូចជាមនុស្សដែលដើរក្នុងពន្លឺថ្ងៃ»។
  • សូមប្រាកដថាការបកប្រែ «ពន្លឺ» មិនសំដៅទៅលើវត្ថុដែលផ្តល់ពន្លឺដូចជាអំពូល។ ការបកប្រែពាក្យនេះគួរតែសំដៅទៅលើពន្លឺខ្លួនវាផ្ទាល់។

ពពែ កូនពពែ

ពពែជាសត្វ ដែលមានមាឌមធ្យម មានជើងបួនដែលស្រដៀងគ្នានឹងសត្វចៀម ហើយគេចិញ្ចឹមដើម្បីយកទឹកដោះ និងសាច់។ ពពែតូចៗគេហៅថា «កូនពពែ»។

  • ដូចចៀមដែរ ពពែជាសត្វដ៏សំខាន់ក្នុងការធ្វើយញ្ញបូជា ជាពិសេសនៅពេលបុណ្យរំលង។
  • សត្វពពែ និង សត្វចៀមអាចស្រដៀងគ្នា មានចំណុចខ្លះដែលខុសគ្នាៈ
  • ពពែមានរោមគ្រើម ចៀមមានរោមដូចសំឡី។
  • កន្ទុយពពែបះឡើងលើ កន្ទុយចៀមសំយ៉ុងចុះ។
  • ចៀមជាធម្មតាចូលចិត្តនៅជាមួយហ្វូងរបស់វា ប៉ុន្តែ ពពែវិញចូលចិត្តរស់នៅតែឯង និង ដើរចេញពីហ្វូងរបស់វា។
  • នៅសម័យព្រះគម្ពីរ ពពែជាប្រភពទឹកដោះសំខាន់នៅស្រុកអ៊ីស្រាអែល។
  • ស្បែកពពែត្រូវបានគេយកទៅប្រើដើម្បីជា ធ្វើតង់គ្របអ្វីៗ ហើយធ្វើជាថង់ដាក់ស្រា។
  • ទាំងនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ និងថ្មី ពពែត្រូវបានគេប្រើ ដើម្បីតំណាងឲ្យមនុស្សទុច្ចរិត ដោយសារតែពួកវាចូលចិត្តបែរចេញពីអ្នកដែលថែរក្សាពួកគេ។
  • ជនជាតិអ៊ីស្រាអែលក៏យកពពែជាតំណាងឲ្យអ្នកប្រព្រឹត្តអំពើបាបដែរ។ នៅពេលដែលសត្វពពែមួយគេយកទៅធ្វើយញ្ញបូជា គ្រូគង្វាលនឹងដាក់ដៃទៅលើសត្វពពែទីពីរ ហើយលែងវាទៅទីរហោស្ថាន សត្វនេះតំណាងឲ្យអំពើបាបរបស់មនុស្ស។

ពហុគុណ

ពាក្យថា «ពហុគុណ» មានន័យថាបង្កើនចំនួនយ៉ាងច្រើន។ វាក៏អាចមានន័យថាបណ្តាលឲ្យមានការកើនឡើង ឬដូចជាបង្កឲ្យមានការឈឺចាប់ច្រើនឡើង។

  • ព្រះបានបង្គាប់ឲ្យសត្វ និងមនុស្ស «បង្កើតកូន» ហើយឲ្យបានពេញផែនដី។ នេះជា បញ្ញតិ្តមួយក្នុងការបង្កើតឲ្យមានគ្នាច្រើន តាមពូជរបស់ពួកគេរៀងខ្លួន។
  • ព្រះយេស៊ូបានធ្វើឲ្យនំបុ័ង និងត្រីពហុគុណឡើងនៅក្នុងការចម្អែតមនុស្ស 5000 នាក់។ បរិមាណអាហារនៅតែបន្តកើនឡើង ដូច្ នេះអាហារមានច្រើនជាងអាហារដែលត្រូវការសម្រាប់ចម្អែតមនុស្សគ្រប់គ្នា។
  • អាស្រ័យលើបរិបទ ពាក្យនេះ ក៏អាចត្រូវបានបកប្រែជា «កើនឡើង» ឬ «ធ្វើឲ្យកើនឡើង» ឬ «មានចំនួនកើនជាច្រើនឡើង» ឬ «មានគ្នាចម្រើនជាច្រើនឡើង» ឬ «មានចំនួនកើនជាច្រើនឡើង»។
  • ឃ្លាថា «បង្កើនការឈឺចាប់របស់អ្នកយ៉ាងខ្លាំង» ក៏អាចត្រូវបានបកប្រែថា «បណ្តាលឲ្យការឈឺចាប់របស់អ្នកកាន់តែធ្ងន់ធ្ងរ» ឬ «បណ្តាលឲ្យអ្នកមានការឈឺចាប់ច្រើនឡើង»។
  • «មានសេះជាកាន់តែច្រើនឡើង» មានន័យថា «ចង់បានសេះច្រើនទៀត» ឬដើម្បី «រកបានសេះច្រើន» ។

ពាក្យ សំដី

«ពាក្យ» សំដៅទៅលើអ្វីៗដែលមាននរណាម្នាក់បាននិយាយ។

  • គំរូពីការមួយនេះ គឺបានកើតឡើងពេលដែលទេវតាបានប្រាប់លោកសាការីថា​ «អ្នកមិនជឿពាក្យរបស់ខ្ញុំ» មានន័យថា​ «អ្នកមិនជឿអ្វីដែលខ្ញុំបាននិយាយ»។
  • ពាក្យនេះ តែងតែសំដៅលើសារទាំងមូលមិនមែនគ្រាន់តែពាក្យមួយប៉ុណ្ណោះទេ។
  • ជាញឹកញាប់នៅក្នុងព្រះគម្ពីរ «ព្រះបន្ទូល» សំដៅទៅលើអ្វីទាំងអស់ដែលព្រះបានមានបន្ទូល ឬបញ្ញាតិ ដែលមាននៅក្នុង «ព្រះបន្ទូលនៃព្រះ» ឬ «ព្រះបន្ទូលនៃសេចក្តីពិត»។
  • ពេលខ្លះ «ពាក្យ» សំដៅទៅលើការនិយាយជាទូទៅដូចជា «មានឥទ្ធិពលនៃពាក្យសំដី និងការប្រព្រឹត្ដ» ដែលមានន័យថា «មានឥទ្ធិពលក្នុងការនិយាយ និងឥរិយាបថ»។
  • ការប្រើពិសេសបំផុតនៃពាក្យនេះ គឺនៅពេលដែលគេហៅព្រះយេស៊ូវថា ជា «ព្រះបន្ទូល»។

សេចក្តីណែនាំនៃការបកប្រែ

  • វិធីផ្សេងនៃការបកប្រែ «ពាក្យ» ឬ «សំដី» បូករួមបញ្ចូលជាមួយ «ការបង្រៀន» ឬក៏ «សារ» ឬ «ព័ត៌មាន»​ អ្វីមួយ ឬ «អ្វីដែលបាននិយាយ»។
  • នៅពេលសំដៅទៅលើព្រះយេស៊ូថាជា «ព្រះបន្ទូល» ពាក្យនេះអាចត្រូវបានបកប្រែជា «សារ» ឬ «ព្រះបន្ទូល»។

ពិណ

ពិណគឺជាឧបករណ៍ភ្លេងដែលមានខ្សែ ជាធម្មតាមានស៊ុមបើកធំមួយដែលមានខ្សែបញ្ឈរ។

  • នៅសម័យព្រះគម្ពីរ គេយកឈើប្រណិតទៅប្រើ ដើម្បីធ្វើពិណ និងឧបករណ៍ភ្លេងផ្សេងទៀត។
  • ពិណត្រូវបានគេកាន់ដៃ និងលេងនៅពេលដើរ។
  • នៅកន្លែងជាច្រើនក្នុងព្រះគម្ពីរ ពិណគឺជាឧបករណ៍ដែលគេប្រើ ដើម្បីសរសើរនិងថ្វាយបង្គំព្រះ។
  • ព្រះបាទដាវីឌបានតែងបទទំនុកសតម្កើងជាច្រើនដែលត្រូវបានរៀបចំឡើង ដើម្បីលេងភ្លេងជាមួយពិណ។
  • ទ្រង់ក៏បានលេងពិណ ថ្វាយដល់ស្តេចសូល ដើម្បីរំងាប់អារម្មណ៍ឈឺចាប់របស់ស្តេច។

ពិណ ពិណបុរាណ

ពិណគឺជាឧបករណ៍តន្រ្តីខ្នាតតូចមានខ្សែដែលត្រូវបានប្រើប្រាស់ដោយជនជាតិអ៊ីស្រាអែល ដើម្បីថ្វាយបង្គំព្រះ។

  • ពិណមើលទៅហាក់ដូចជាស៊ុងតូចមួយដែលមានស៊ុមបើកចំហដែលខ្សែអក្សត្រូវបានអូសជុំវិញ។
  • ពិណគឺស្រដៀងទៅនឹងហ្គីតាសម័យទំនើបដែលមានប្រអប់សម្លេងឈើ និងកវែងមួយដែលខ្សែត្រូវបានចង។
  • ដើម្បីលេងពិណ គឺខ្សែមួយចំនួនត្រូវបានសង្កត់ដោយម្រាមដៃនៃដៃម្ខាងខណៈដែលខ្សែផ្សេងទៀតត្រូវបានផ្ទាត់ឬរោយដោយដៃម្ខាងទៀត។
  • ពិណ និងស៊ុងត្រូវបានលេងដោយផ្ទាត់ខ្សែ ឬរនាស់ខ្សែ។
  • ចំនួនខ្សែប្រែប្រួល ប៉ុន្ដែ គម្ពីរសម្ពន្ធមេត្រីចាស់បានរៀបរាប់ជាពិសេសឧបករណ៍ដែលមានខ្សែដប់។

ពិធីជប់លៀង

ពិធីជប់លៀងគឺជាពិធីមួយដ៏ធំ ហើយជាអាហារផ្លូវការ ជាទូទៅបូកបញ្ចូលជាមួយមុខម្ហូបផ្សេងៗ។

  • នៅសម័យបុរាណ ស្តេចបានរៀបចំពិធីជប់លៀងភោជនីអារហារ ដើម្បីផ្គាប់ចិត្តពួកមន្ត្រី និងភ្ញៀវសំខាន់ៗផ្សេងទៀត។
  • ពិធីជប់លៀងនេះ អាចប្រែផងដែរថា «អារហារយ៉ាងពិសេស» ឬ «អារហារជាច្រើន»។

ពិធីជប់លៀង

ពាក្យថា «ពិធីជប់លៀង» សំដៅទៅលើព្រឹត្តិការណ៍មួយដែលមនុស្សមួយក្រុមធំបរិភោគអាហារ ជាមួយគ្នា ជាញឹកញាប់ ក្នុងគោលបំណងនៃការអបអរអ្វីមួយ។ សកម្មភាព «ជប់លៀង» មានន័យថាបរិភោគអាហារច្រើន ឬក៏ចូលរួមបរិភោគអាហារជាមួយគ្នា។

  • ជារឿយៗមានម្ហូបពិសេសៗ ដែលត្រូវបរិភោគនៅក្នុងពិធីជប់លៀងនីមួយៗនោះ។
  • ពិធីបុណ្យសាសនាដែលព្រះបង្គាប់ឲ្យជនជាតិយូដាធ្វើបុណ្យ ជាទូទៅគឺត្រូវរួមបញ្ចូលពិធីមួយជាមួយគ្នា។ ដោយហេតុផលនេះ ពិធីជាច្រើនត្រូវបានគេហៅថា «បុណ្យ»។
  • នៅសម័យគម្ពីរ ស្ដេច និងអ្នកមាន ព្រមទាំងអ្នកដែលមានអំណាច ជាញឹកញយ ពួកគេបានរៀបចំពិធីជប់លៀង ដើម្បីធ្វើឲ្យគ្រួសារ ឬមិត្ដភក្ដិរបស់ពួកគេសប្បាយ។
  • នៅក្នុងរឿងអំពីកូនប្រុសដែលបាត់បង់នោះ ឪពុកមានពិធីជប់លៀងពិសេសមួយដែលរៀបចំ ដើម្បីអបអរកូនប្រុសរបស់គាត់បានត្រឡប់មកវិញ។
  • ពិធីបុណ្យ ជួនកាលមានរយៈពេលជាច្រើនថ្ងៃ ឬក៏មានពេលវែងច្រើនជាងនេះ។
  • ពាក្យថា «ពិធីបុណ្យ» អាចត្រូវបានបកប្រែថាជា «បរិភោគម្ហូបអាហារយ៉ាងច្រើន» ឬ «ដើម្បីអបអរដោយការញ៉ាំអាហារច្រើន» ឬក៏ «ញ៉ាំអាហារឆ្ងាញ់ៗ ពិសេស»។
  • អាស្រ័យលើបរិបទ «ពិធីបុណ្យ» អាចត្រូវបានបកប្រែជា «ការប្រារព្ធពិធីរួមគ្នាជាមួយនឹងអាហារដ៏សម្បូរបែប» ឬ «អាហារមួយដែលមានម្ហូបច្រើន» ឬ «អាហារសម្រាប់អបអរសាទរ»។

ពិធីបុណ្យ

ជាទូទៅពិធីបុណ្យគឺជាការប្រារព្ធធ្វើឡើងដោយមនុស្សដែលនៅសហគមន៍។

  • ពាក្យសម្រាប់ «ពិធីបុណ្យ» នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់មានន័យថា «ពេលកំណត់»។
  • ពិធីបុណ្យដែលប្រជាជនអ៊ីស្រាអែលបានប្រារព្ធធ្វើគឺជាវេលាដែលព្រះបានកំណត់​ ឬរដូវកាលដែលព្រះជាម្ចាស់បានបង្គាប់ឲ្យពួកគេធ្វើ ហើយកាន់តាម។
  • នៅក្នុងការបកប្រែជាភាសាអង់គ្លេសពាក្យ «បុណ្យ» ត្រូវបានប្រើជំនួសឲ្យពិធីបុណ្យ ពីព្រោះការប្រារព្ធពិធីបុណ្យនេះ រួមបញ្ចូលទាំងការបរិភោគអាហារជាច្រើនជាមួយគ្នា។
  • មានពិធីបុណ្យសំខាន់ៗជាច្រើនដែលប្រជាជនអ៊ីស្រាអែលប្រារព្ធជារៀងរាល់ឆ្នាំដូចជា៖
  • ពិធីបុណ្យរំលង
  • ពិធីបុណ្យនំបុ័ងឥតដំបែ
  • ពិធីបុណ្យផ្លែឈើដំបូង
  • ពិធីបុណ្យប្រចាំសប្តាហ៍ (បុណ្យថ្ងៃទីហាសិប)
  • ពិធីបុណ្យនៃត្រែ
  • ពិធីបុណ្យថ្ងៃនៃដង្វាយធួន
  • ពិធីបុណ្យនៃការស្នាក់នៅ
  • គោលបំណងនៃពិធីបុណ្យទាំងនេះ គឺដើម្បីអរគុណដល់ព្រះ ហើយចងចាំពីកិច្ចការដ៏អស្ចារ្យដែលទ្រង់បានធ្វើ ដើម្បីសង្គ្រោះ ការពារ និងផ្គត់ផ្គង់ដល់រាស្ដ្ររបស់ព្រះអង្គ។

ពុករលួយ អំពើពុករលួយ

ពាក្យថា «ពុករលួយ» «អំពើពុករលួយ» សំដៅលើស្ថានភាពនៃកិច្ចការមួយដែលមនុស្សបានបំផ្លាញ អំពើអសីលធម៌ ឬមិនស្មោះត្រង់។

  • ពាក្យថា «ពុករលួយ» ក្នុងន័យត្រង់មានន័យថា «កោង» ឬ «បាក់បែក»​ ខាងសីលធម៌។
  • មនុស្សដែលអាក្រក់គឺជាមនុស្សដែលបែរចេញពីសេចក្តីពិត ហើយទៅធ្វើអ្វីដែលមិនស្មោះត្រង់ ឬអសីលធម៌។
  • ធ្វើឲ្យអ្នកណាម្នាក់ខូច មានន័យថា មានឥទ្ធិពលលើអ្នកនោះ ឲ្យធ្វើអ្វីដែលមិនស្មោះត្រង់ និងអសីលធម៌។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ពុករលួយ» អាចប្រែថា «មានឥទ្ធិពលក្នុងការធ្វើការអាក្រក់ » ឬ «ធ្វើឲ្យប្រព្រឹត្តអំពើអសីលធម៌»។
  • មនុស្សអាក្រក់អាចពណ៌នាជាមនុស្ស «ដែលបានត្រឡប់ទៅជាអាក្រក់» ឬ «មនុស្សដែលប្រព្រឹត្តអំពើអាក្រក់»។
  • ពាក្យនេះអាចបកប្រែផងដែរថា «មិនល្អ» ឬ «អសីលធម៌» ឬ «អាក្រក់»។
  • ពាក្យថា អំពើពុករលួយអាចប្រែថា «ប្រព្រឹត្តអំពើអាក្រក់» ឬ «មិនល្អ» ឬ «អសីលធម៌»។

ពុម្ព

ពុម្ពគឺជាបំណែកនៃឈើដែក ឬដីឥដ្ឋប្រហោងដែលត្រូវបានប្រើ ដើម្បីបង្កើតវត្ថុពីមាសប្រាក់ ឬវត្ថុផ្សេងទៀតដែលអាចត្រូវបានបន្ទាន់ ហើយបន្ទាប់មកត្រូវបានរចនាដោយពុម្ព។

  • ពុម្ពត្រូវបានប្រើដើម្បីផលិតគ្រឿងអលង្ការចានឆ្នាំង និងគ្រឿងប្រដាប់ប្រដាសម្រាប់បរិភោគអ្វីផ្សេងៗទៀត។
  • នៅក្នុងព្រះគម្ពីរ ពុម្ពត្រូវបានរៀបរាប់ជាពិសេសទាក់ទងនឹងរូបចម្លាក់ដែលត្រូវគេប្រើសិតធ្វើជារូបព្រះ។
  • លោហធាតុត្រូវបានដុតកម្តៅដោយសីតុណ្ហភាពខ្ពស់បំផុត ដើម្បីអាចចាក់ចូលទៅក្នុងពុម្ពបាន។
  • សិតអ្វីមួយមានន័យថា បង្កើតវត្ថុទៅជាទ្រង់ទ្រាយ ឬរូបរាងពិតប្រាកដណាមួយដោយប្រើពុម្ព ឬដៃ ដើម្បីបង្កើតវាទៅជារូបរាងណាមួយដែលគេចង់បាន។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះក៏អាចត្រូវបានបកប្រែជា «បង្កើត» ឬ «ផ្គុំឡើយ» ឬ «ធ្វើ»។
  • ពាក្យថា «ត្រូវបានសិត» អាចត្រូវបានបកប្រែជា «ត្រូវបានផ្គុំឡើង» ឬ «បានបង្កើតឡើង»។
  • វត្ថុ «ពុម្ព» អាចត្រូវបានបកប្រែដោយឃ្លាឬពាក្យដែលមានន័យថា «ផ្គុំធុង» ឬ «សិតចានគោម» ។

ពូជពង្ស

ពាក្យថា «ពូជពង្ស» ជាទូទៅសំដៅលើពង្សាវតារបស់មនុស្ស ឬសត្វ។​

  • នៅក្នុងព្រះគម្ពីរជាញឹកញាប់​ «ពូជពង្ស» មានន័យដូចគ្នានឹងពាក្យ «ក្មេងៗ» ឬ «អ្នកជាប់ខ្សែស្រឡាយ»។
  • ពាក្យថា «ពូជ» ពេលខ្លះប្រើជានិមិត្តរូប ដើម្បីសំដៅលើកូនចៅដែរ។

ពូជពង្ស ដែលបន្តវេនពី

«ពូជពង្សមួយ» គឺជានរណាម្នាក់ ដែលមានឈាមជ័រពាក់ព័ន្ធគ្នាជាមួយម្នាក់ទៀត ដែលជាដំណរពូជតាំងពីដើមរៀងមក។

  • ឧទាហរណ៍ លោកអប្រាហាំជាពូជពង្សរបស់លោកណូអេ។
  • ពូជពង្សរបស់មនុស្សគឺ កូនៗរបស់គាត់ ចៅៗរបស់គាត់ ចៅៗទួត ចៅៗលារបស់គាត់ ហើយមានតៗគ្នារហូតមក។ ពូជពង្សរបស់លោកយ៉ាកុប ក៏គឺជាកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែលនោះឯង។
  • រីឯឃ្លាថា «ដែលបន្តវេនពី» គឺជាវិធីមួយទៀតក្នុងការនិយាយពី «ពូជពង្សរបស់»

ដូចនៅក្នុង «លោកអប្រាហាំជាពូជពង្សរបស់លោកណូអេ»។ ពាក្យនេះ អាចបកប្រែផងដែរថា «មកពីខ្សែស្រឡាយគ្រួសាររបស់»។


ពូថៅ

ពូថៅគឺជាឧបរណ៍សម្រាប់កាត់ ឬកាប់ដើមឈើ ឬកាប់ឈើ។

  • ពូថៅជាទូទៅមានដងឈើវែង ជាមួយនឹងផ្លែពូថៅធំមួយដាក់នៅខាងចុងវា។
  • ប្រសិនបើ នៅក្នុងវប្បធម៌របស់អ្នក មានឧបរណ៍ដែលប្រហាក់ប្រហែលនឹងពូថៅ សូមដាក់ឈ្មោះឧបរណ៍នោះជំនួសឲ្យ «ពូថៅ» នោះ។
  • របៀបមួយទៀតក្នុងការបកប្រែពាក្យនេះ អាចបូករួមជាមួយ «ឧបករណ៍កាប់ដើមឈើ»​ ឬ «កំបិតកាប់ឈើ» ឬ «ដងឈើវែងសម្រាប់ជាឧបរណ៍កាប់ឈើ»។
  • មានព្រឹត្តការណ៍មួយកើតឡើងនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ គឺផ្លែពូថៅធ្លាក់ចូលទៅក្នុងទន្លេ ដូច្នេះ ដើម្បីពណ៌នាឲ្យបានល្អបំផុតចំពោះផ្លែពូថៅ ដែលអាចរបូតពីដងពូថៅ។

ពួកបរិសុទ្ធ

ពាក្យថា «ពួកបរិសុទ្ធ» មានអត្ថន័យ «អ្នកវិសុទ្ធ» បញ្ជាក់ចំពោះអ្នកដែលជឿលើព្រះយេស៊ូគ្រិស្ត។

  • ប្រវត្តិសាស្រ្តក្រុមជំនុំក្រោមមក អ្នកដែលគេស្គាល់ថា គាត់មានស្នាដៃគាត់ត្រូវបានហៅថា «ពូកបរិសុទ្ធ» ប៉ុន្តែ វាមិនមែនជារបៀបដែលបានប្រើក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីនោះទេ។
  • អ្នកដែលជឿព្រះយេស៊ូគ្រិស្តត្រូវានរាប់ជាពួកបរិសុទ ឬអ្នកបរិសុទ្ធ មិនមែនដោយការប្រព្រឹត្តទេប៉ុន្តែ តាមរយៈជំនឿលើកិច្ចការសង្គ្រោះរបស់ព្រះយេស៊ូគ្រិស្តវិញ។ ព្រះអង្គតែមួយដែលអាចធ្វើឲ្យពួកគេបរិសុទ្ធ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបដែលអាចបកប្រែ «ពួកបរិសុទ្ធ» អាចរាប់បញ្ចូល «អ្នកដ៏វិសុទ្ធ» ឬ «មនុស្សបរិសុទ្ធ» ឬ «អ្នកជឿដ៏បរិសុទ្ធក្នុងព្រះយេស៊ូ» ឬ «អ្នកញែកឲ្យបានបរិសុទ្ធ។»
  • ចូរប្រុងប្រយ័ត្នចំពោះពាក្យមនុស្សបរិសុទ្ទក្នុងចំណោមក្រុមគ្រិស្តបរិស័ទ។

ពេលវេលា

នៅក្នុងព្រះគម្ពីរ ពាក្យថា «ពេលវេលា» ជាច្រើនដងត្រូវបានប្រើជានិមិត្តរូប សំដៅទៅលើ ពេលវេលា ឬរដូវកាលដែលមានហេតុការណ៍អ្វីមួយដែលកើតឡើងជាក់លាក់។ វាមានន័យស្រដៀងគ្នាទៅនឹងពាក្យថា «កល្ប» ឬ «យុគសម័យ» ឬ «រដូវកាល»។

  • ព្រះគម្ពីរដានីញ៉ែល និងវិវរណៈ បាននិយាយពី «ពេលវេលា» ទុក្ខលំបាក ឬមហាទុក្ខវេទនា ដែលនឹងកើតឡើងនៅលើផែនដី។
  • នៅក្នុងឃ្លាថា «ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា» ពាក្យ «ពេល» នេះមានន័យថា «ឆ្នាំ»។ ឃ្លានេះសំដៅទៅលើពេលវេលា អំឡុងពេល៣ឆ្នាំកន្លះនៃទុក្ខលំបាកយ៉ាងខ្លាំងនៅគ្រាចុងក្រោយ។
  • ឃ្លាដូចជា «លើកទីពីរ» ឬ «ច្រើនលើកច្រើនសា» គឺសំដៅទៅលើហេតុការណ៍ដែលបានកើតឡើងជាច្រើនដង។
  • «ទាន់ពេលវេលា» មានន័យថា ត្រូវមកឲ្យបានទាន់ពេលដែលត្រូវបានកំណត់ មិនមែនមកយឺតទេ។
  • អាស្រ័យលើបរិបទដែលប្រើ ពាក្យថា «ពេល» អាចបកប្រែបានថា «រដូវកាល» ឬ

«រយៈពេល» ឬ​ «គ្រា» ឬ «ព្រឹត្តិករណ៍» ឬ «ហេតុការណ៍»។

  • ឃ្លាថា «ពេល និងរដូវកាល» នេះគឺនិមិត្តរូប ដែលបង្ហាញពីការនិយាយពីរដងនៃគំនិតតែមួយ។ពាក្យនេះអាចបកប្រែបានថា ជាហេតុការណ៍ជាក់លាក់ដែលបានកើតឡើងនៅក្នុងពេលវេលាជាក់លាក់ណាមួយ។

ព្យាការីក្លែងក្លាយ

ព្យាការីក្លែងក្លាយគឺជាមនុស្សម្នាក់ដែលអះអាងដោយខុសឆ្គងថា សាររបស់គាត់មកពីព្រះ។

  • ទំនាយរបស់ព្យាការីក្លែងក្លាយមិនបានសម្រេចទេ។ ព្រោះថា ទំនាយទាំងនោះមិនមែនជាការពិតទេ។
  • ព្យាការីក្លែងក្លាយបង្រៀនពីដំណឹងដែលផ្ទុយនឹងអ្វីដែលព្រះគម្ពីរបានចែង។
  • ពាក្យនេះ ក៏អាចបកប្រែជា «មនុស្សដែលអះអាងមិនពិតថាជាអ្នកនាំព្រះបន្ទូលរបស់ព្រះ» ឬក៏ «អ្នកដែលនិយាយអះអាងមិនពិតក្នុងការនិយាយពាក្យរបស់ព្រះ»។
  • គម្ពីរសម្ពន្ធមេត្រីថ្មីបង្រៀនថា នៅទីបំផុតមានព្យាការីក្លែងក្លាយជាច្រើនដែលនឹងព្យាយាមបញ្ឆោតមនុស្សឲ្យគិតថា ពួកគេមកពីព្រះ។

ព្យាបាល និង ប្រោសឲ្យជា

ពាក្យថា «ព្យាបាល» និង «ប្រោសឲ្យជា» ទាំងពីរមានន័យថា ជាជំងឺ របួស ឬ មនុស្សពិការ ឲ្យបានជាមានសុខភាពល្អឡើងវិញ។

  • មនុស្សម្នាក់ដែល «បានជា‍» ឬ «បានប្រោសឲ្យជា» គឺ «បានធ្វើឲ្យជាស្អាត» ឬ «​បានធ្វើឲ្យមានសុខភាពល្អ»។
  • ការប្រោសឲ្យជាអាចកើតមានតាមបែបធម្មជាតិ ចាប់តាំងពីព្រះជាម្ចាស់បានប្រទានឲ្យរូបកាយឲ្យយើងមានសមត្ថភាពស្តារពីរបួស និងជំងឺជាច្រើនប្រភេទឡើងវិញ។ ការប្រោសឲ្យជានេះជាធម្មតាគឺមានដំណើរការយឺតៗ។
  • ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពធ្ងន់ធ្ងរដូចជា ការងងឹតភ្នែក ឬ ការខ្វិន និងស្ថានភាពជំងឺធ្ងន់ធ្ងរដូចជា ជំងឺឃ្លង់ គឺមិនអាចព្យាបាលដោយខ្លួនពួកគេបានទេ។ នៅពេលដែលមនុស្សបានជាសះស្បើយពីជំងឺអស់ទាំងនោះទេ ជាទូទៅមានតែការអស្ចារ្យដែលកើតឡើងភ្លាមៗទេ។
  • ឧទាហរណ៍ ព្រះយេស៊ូ បានប្រោសមនុស្សឲ្យបានជាច្រើន គឺអ្នកដែលបានខ្វាក់ភ្នែក ឬ ពិការ ឬ មានជំងឺរោគា ហើយពួកគេបានទទួលការប្រោសឲ្យជាភ្លាមៗ។
  • ពួកសាវក ក៏បានប្រោសមនុស្សឲ្យជាយ៉ាងអស្ចារ្យដែរ ដូចជា នៅពេលដែលសាវកពេត្រុសបានធ្វើឲ្យបុរសខ្វិនម្នាក់បានជា ហើយ អាចដើរបានវិញភ្លាមៗ។

ព្យាយាម,​ ការព្យាយាម

ពាក្យ «​ព្យាយាម» និង «ព្យាយាម» សំដៅទៅលើការខិតខំព្យាយាមធ្វើអ្វីមួយទោះបីកិច្ចការនោះវាលំបាក ឬត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។

  • ព្យាយាមអាចមានន័យថា ការខិតខំប្រឹងប្រែងប្រព្រឹត្តឲ្យបានដូចជាព្រះយេស៊ូទោះបីជួបឧបសគ្គ ឬក៏កាលៈតេសៈណាក៏ដោយ។
  • ប្រសិនបើនណាម្នាក់មានការតាំងចិត្តព្យាយាម នោះមានន័យថាគាត់អាចបន្តកិច្ចការដែលគាត់ត្រូវធ្វើបាន ទោះបីជាវាធ្វើឲ្យគាត់ឈឺចាប់ឬពិបាកយ៉ាងណាក៏ដោយ។
  • ការបន្តជឿលើកិច្ចការដែលព្រះជាម្ចាស់បានបង្រៀន គឺទាមទារឲ្យមានការខិតខំព្យាយាមជាពិសេសនៅពេលដែលជួបនឹងការបង្រៀនខុសឆ្គង។
  • សូមប្រុងប្រយ័ត្ន កុុំប្រើពាក្យ «រឹងចចេស»​ ដែលវាមានអត្ថន័យអវិជ្ជមាន។

ព្យួរ

ពាក្យថា «ព្យួរ» មានន័យថាព្យួរវត្ថុអ្វីមួយ ឬនរណាម្នាក់ផុតពីដី។

  • ជាធម្​មតា ការសម្លាប់ដោយការ ចង ឬព្យួរក គឺជាការប្រើខ្សែតភ្ជាប់មួយដែលខ្សែពាត់ជុំវិញករបស់មនុស្សហើយភ្ជាប់ទៅលើរបស់ខ្ពស់ ដូចជាមែកឈើ។ លោកយ៉ូដាសបានសម្លាប់ខ្លួនរបស់គាត់ដោយការចងក។
  • ព្រះយេស៊ូសុគត ដោយការព្យួរនៅលើឈើឆ្កាង គឺបានធ្វើរបៀបខុសគ្នា៖ ពួកទាហ៊ានបានភ្ជាប់ទ្រង់ដោយបោះដែកគោលភ្ជាប់ដៃ(កដៃ)និងជើងរបស់ទ្រង់ដើម្បីឆ្កាង។
  • ព្យួរអ្នកណាម្នាក់តែងតែសំដៅដល់ របៀបនៃការសម្លាប់អ្នកណាម្នាក់ដោយព្យួរពួកគេជាមួយខ្សែពាត់ករបស់ពួកគេ។

ព្រះបន្ទូលនៃសេចក្តីពិត

ពាក្យថា «ព្រះបន្ទូលនៃសេចក្តីពិត» ជាពាក្យមួយដែលសំដៅលើព្រះបន្ទូល ឬសេចក្ដីបង្រៀនរបស់ព្រះអង្គ។

  • ព្រះបន្ទូលនៃសេចក្ដីពិតរបស់ព្រះរួមបញ្ចូលអ្វីទាំងអស់ដែលទ្រង់បានបង្រៀនមនុស្សអំពីអង្គទ្រង់។ ការបង្ករបង្កើត និងផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈព្រះយេស៊ូ។
  • ពាក្យនេះសង្កត់ធ្ងន់ទៅលើសេចក្តីពិតដែលទ្រង់បានប្រាប់យើងគឺពិត ស្មោះត្រង់ និងការជាក់ស្តែង។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចបកប្រែថា «ព្រះរាជសារដ៏ពិត» ឬ «ព្រះបន្ទូលព្រះដែលជាការពិត»។
  • វាសំខាន់ណាស់ក្នុងការបកប្រែពាក្យនេះ ដើម្បីបញ្ជាក់នូវអត្ថន័យនៃសេចក្តីពិត។

ព្រះបរមរាជវាំង

ព្រះបរមរាជវាំង គឺជាផ្ទះ ដែលព្រះមហាក្សត្ររស់នៅ រួមជាមួយនិង​សមាជិកគ្រួសារ និង​អ្នកបំរើរបស់ទ្រង់។

  • សំដេចសង្ឃរស់នៅពាសពេញក្នុងព្រះបរមរាជវាំងដែរ​ ដូចបានកត់ចំណាំនៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី​។
  • ព្រះបរមរាជវាំង គឺជាស្ថាបត្យកម្មដែលស្រស់ស្អាត លម្អទៅដោយគ្រឿងសង្ហារឹម​ល្អៗ។
  • សំណង់អគារបស់រាជវាំង និងគ្រឿងសង្ហារឹម​ គឺសាងសង់ឡើងពីថ្ម ឫ ឈើ ហើយឈើប្រណិត ដែលមានតំម្លៃថ្លៃ ឫ មាស និង ភ្លុកដំរី។
  • មានមនុស្សជាច្រើនធ្វើការក្នុងរាជវាំង និងរស់នៅពាសពេញទីនោះ ហើយ​ជាធម្មតាក្នុងរាជវាំង មានអាគារជាច្រើន មានទីធ្លាធំៗ ។

ព្រះរាជវង្សានុវង្ស

ពាក្យថា «ព្រះរាជវង្សានុវង្ស» ពណ៌នាពីមនុស្ស និងអ្វីៗដែលទាក់ទងជាមួយស្តេច ឬម្ចាស់ក្សត្រី។

  • ឧទាហរណ៍ពីអ្វីដែលអាចត្រូវបានហៅ «ព្រះរាជវង្សនុវង្ស»។ បូករួមទាំងសំលៀកបំពាក់របស់ស្តេច រាជវាំង រាជបល្ល័ង្ក ឬ មកុដ។
  • ស្តេច ឬម្ចាស់ក្សត្រី ជាធម្មតាគង់នៅក្នុងរាជវាំង។
  • ស្តេចពាក់សម្លៀកបំពាក់ពិសេស ពេលខ្លះត្រូវបានហៅថា​«សម្លៀកបំពាក់ស្តេច»។ ជាញឹកញាប់សម្លៀកបំពាក់ស្តេចមានពណ៌ស្វាយ ជាប្រភេទសាច់ក្រណាត់ស្តើង ហើយថ្លៃ។​
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី អ្នកជឿនៅក្នុងព្រះយេស៊ូត្រូវបានហៅថា «​បូជា‌ចារ្យ​របស់​ព្រះ‌មហា‌ក្សត្រ»។ វិធីក្នុងការប្រែម៉្យាងទៀតអាចបូកជាមួយ «បូជា‌ចារ្យ​របស់​ព្រះ‌មហា‌ក្សត្រ» ឬ «ជាអ្នកដែលបានហៅឲ្យធ្វើជាបូជា‌ចារ្យ​របស់​ព្រះ‌មហា‌ក្សត្រ សម្រាប់ព្រះដ៏ជាស្តេច។
  • ពាក្យថា «ព្រះរាជវង្សានុវង្ស» អាចប្រែផងដែរថា «ហ្លួង» ឬ «ខ្សែរាជវង្ស»។

ព្រះ‌រាជ្យ នគរ អាណាចក្រ

ព្រះ‌រាជ្យគឺជាក្រុមមនុស្សមួយក្រុមដែលគ្រប់គ្រងដោយស្តេច១អង្គ។ វាក៏អាចសំដៅទៅកាន់អាណាចក្រមួយ ឬតំបន់នយោបាយណាមួយដែលមានស្តេច ឬអ្នកដឹកនាំណាម្នាក់ដែលមានអំណាចគ្រប់គ្រង។

  • ព្រះ‌រាជ្យគឺអាចមានទំហំផ្សេងៗពីគ្នានៅក្នុងភូមិសាស្រ្ត។ ស្តេចគឺអាចជាអ្នកគ្រប់គ្រងលើជាតិសាសន៍មួយ ឬ ប្រទេសមួយ ឬគ្រាន់តែទីក្រុងមួយ។
  • ពាក្យថា «ព្រះ‌រាជ្យ» ក៏អាចប្រើសំរាប់សំដៅទៅកាន់ខាងឯវិញ្ញាណដែរដូចជា ពាក្យថា «នគរព្រះ»។
  • ព្រះទ្រង់ជាអ្នកគ្រប់គ្រង់លើគ្រប់ទាំងស្នាព្រះហស្ត ប៉ុន្តែពាក្យថា «ព្រះ‌រាជ្យរបស់ព្រះជាម្ចាស់» គឺសំដៅយ៉ាងពិសេសទៅកាន់ការសោយរាជ្យ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ លើប្រជារាស្ត្ររបស់ទ្រង់ដែលបានជឿដល់ព្រះយេស៊ូ និងបានចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់។
  • នៅក្នុងព្រះគម្ពីរក៏និយាយអំពីសាតាំងថាមាននគរដែរ គឺជាការដែលវាគ្រប់គ្រងអ្វីជាច្រើននៅលើលោកីយ៍នេះ។ ហើយនគររបស់វាគឺជាសេចក្តីអាក្រក់ដែលហៅថា «សេចក្តីងងឹត»។

សេចក្តីណែនាំ នៃការបកប្រែ

  • នៅពេលដែលសំដៅទៅកាន់នគរខាងរូបកាយដែលមានស្តេចគ្រងរាជ្យ ពាក្យ «នគរ» នេះក៏អាចបកបានថាជា «ប្រទេស»។

ព្រះហស្ត ឬដៃ ព្រះហស្តដែលជួយសង្រ្កោះ ព្រះហស្តដែលរំដោះ

នៅក្នុងព្រះគម្ពីរ «ដៃ ឬ ព្រះហស្ត» ត្រូវបានប្រើក្នុងព្រះគម្ពីរ:

  • «ប្រគល់» អ្វីមួយទៅអ្នកណាម្នាក់ មានន័យថាដាក់របស់អ្វីមួយទៅក្នុងដៃរបស់មនុស្សម្នាក់នោះ។
  • ពាក្យថា «ដៃ ឬ ព្រះហស្ត» ជាញឹកញាប់ត្រូវបានប្រើសំដៅទៅលើអំណាច និងសកម្មភាពរបស់ព្រះជាម្ចាស់ ដូចជា ពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា «តើមិនមែនដៃរបស់យើងទេឬ ដែលបានបង្កើតរបស់អ្វីៗទាំងអស់?
  • ឃ្លាដូចជា «ប្រគល់ទៅ» ឬ «ប្រគល់ទៅក្នុងដៃ» សំដៅដល់ការបណ្តាលអោយអ្នកណាម្នាក់ទៅនៅក្រោមការគ្រប់គ្រងរបស់អ្នកណាម្នាក់ផ្សេងទៀត។
  • ការដាក់ដៃលើអ្នកណាម្នាក់ គឺជាញឹកញាប់បានធ្វើនៅពេលដែលនិយាយអំពីការឲ្យព្រះពរទៅអ្នកណាម្នាក់។
  • ពាក្យថា «ដាក់ដៃទៅលើអ្នកណាម្នាក់» សំដៅទៅដល់ការដាក់ដៃលើនាក់ណាម្នាក់ក្នុងគោលបំណងថ្វាយម្នាក់នោះមប្រើព្រះជាម្ចាស់ ឬ ដើម្បីការអធិស្ថានសម្រាប់ការព្យាបាលជម្ងឺ។
  • និមិត្តសញ្ញាដទៃទៀតនៃការប្រើ «ដៃ» មានដូចជាៈ
  • «ការដាក់ដៃទៅលើ» ​មានន័យថា «ធ្វើឲ្យគ្រោះថ្នាក់ ឬ មហន្តរាយ»
  • «រំដោះចេញពីដៃនៃ..» មានន័យថាបញ្ឈប់អ្នកណាម្នាក់ពីការបង្កមហន្តរាយដល់អ្នកណាម្នាក់ផ្សេងទៀត។
  • «ក្បែរដៃ» មានន័យថា «ជិត ឬក្បែរ»
  • មុខតំណែងដែលនៅ «ខាងស្តាំដៃ» មានន័យថា «នៅផ្នែកខាងស្តាំ» ឬ «នៅខាងស្តាំ»។
  • ឃ្លាថា «ដោយដៃររបស់» អ្នកណាម្នាក់មានន័យថា «ដោយ» ឬ «តាមរយៈ» សកម្មភាពរបស់មនុស្សម្នាក់នោះ។ ឧទាហរណ៍ «ដោយព្រហស្តរបស់ព្រះជាម្ចាស់» មានន័យថា គឺព្រះជាម្ចាស់ជាអ្នកដែលបណ្តាលឲ្យរឿងអ្វីមួយកើតឡើង។
  • ពេលដែលសាវកប៉ូលមានប្រសាសន៍ថា «បានសសេរដោយដៃរបស់ខ្ញុំ» មានន័យថា ផ្នែកនេះនៃសំបុត្រត្រូវបានសរសេរដោយខ្លួនរបស់គាត់ផ្ទាល់ ជាជាងនិយាយទៅកាន់អ្នកផ្សេងទៀត ដើម្បីសរសេរ។

ការណែនាំនៃការបកប្រែ

  • នៅក្នុងឃ្លាទាំងនេះ និង ពាក្យប្រៀបធៀបផ្សេងទៀដែលបានរៀបរាប់ អាចនឹងត្រូវបកប្រែដោយប្រើពាក្យប្រៀបធៀបដែលមានអត្ថន័យដូចគ្នា។ ឬអត្ថន័យត្រូវបានបកប្រែដោយប្រើន័យត្រង់ ឬចំៗ។

ព្រហ្មចារី

ព្រហ្មចារី សំដៅទៅលើស្រ្តីមិនទាន់មានទំនាក់ទំនងផ្លូវភេទ។

  • លោកហោរាអេសាយបានថ្លែងថា ព្រះមេស្ស៊ីនឹងប្រសូត្រពីស្រ្តីព្រហ្មចារី។
  • នាងម៉ារីមានគភ៌ព្រះយេស៊ូ អំឡុងពេលដែលនាងជាស្រ្តីព្រហ្មចារី​​ព្រះយេស៊ូគ្មានឪពុកខាងឯសាច់ឈាមនោះទេ។
  • នៅក្នុងភាស្ាខ្លះអាចនឹងមានពាក្យសុភាពសំដៅទៅលើពាក្យព្រហ្មចារី។

ព្រះអម្ចាស់

ពាក្យថា «ព្រះអម្ចាស់» សំដៅទៅលើបុគ្គលដែលមានកម្មសិទ្ធិ ឬសិទ្ធិអំណាចលើមនុស្សម្នាក់ផ្សេងទៀត។ នៅពេលដែលគេប្រើពាក្យ ព្រះអម្ចាស់គឺជាការសំដៅទៅលើព្រះជាម្ចាស់។ (ចំណាំថានៅពេលដែលប្រើជាទំរង់នៃការនិយាយទៅកាន់នរណាម្នាក់នោះគេ នឹងប្រើពាក្យថា «លោក» ឬ «ចៅហ្វាយ»។

  • នៅក្នុងព្រះគម្ពីរសសម្ពន្ធមេត្រីចាស់ពាក្យនេះ ក៏ត្រូវបានប្រើនៅក្នុងពាក្យដូចជា «ព្រះអម្ចាស់ដ៏មានព្រះចេស្ដាបំផុត» ឬ «ព្រះអម្ចាស់យេហូវ៉ា» ឬ «ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់»។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីពួកសាវកបានប្រើពាក្យនេះក្នុងពាក្យជាច្រើនដូចជា «ព្រះអម្ចាស់យេស៊ូ» និង «ព្រះអម្ចាស់យេស៊ូគ្រិស្ត» ដែលនិយាយថាព្រះយេស៊ូគឺជាព្រះ។
  • ពាក្យថា «ព្រះអម្ចាស់» នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីក៏ត្រូវបានគេប្រើតែឯងជាសេចក្ដីយោងដោយផ្ទាល់ទៅកាន់ព្រះជាពិសេសនៅក្នុងសម្រង់ពីសម្ពន្ធមេត្រីចាស់។ ឧទាហរណ៍ អត្ថបទគម្ពីរសម្ពន្ធមេត្រីចាស់បានចែងថា «សូមឲ្យព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះយេហូវ៉ាបានប្រកបដោយព្រះពរ» ហើយអត្ថបទគម្ពីរសញ្ញាថ្មីមានចែងថា «ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់បានប្រកបដោយព្រះពរ»។
  • នៅក្នុង ULB និង UDB ចំណងជើង «ព្រះអម្ចាស់» ត្រូវបានប្រើតែដើម្បីបកប្រែពាក្យរបស់ហេព្រើរ និងក្រិកដែលមានន័យថា «ព្រះ»។ ពាក្យនេះ មិនត្រូវបានប្រើ ដើម្បីបកប្រែព្រះនាមរបស់ព្រះ (យេហូវ៉ា) ដូចដែលបានធ្វើនៅក្នុងការបកប្រែជាច្រើនឡើយ។

សេចក្តីណែនាំនៃការបកប្រែ

  • ភាសាមួយចំនួនបកប្រែពាក្យនេះថា «ចៅហ្វាយ» ឬ «អ្នកគ្រប់គ្រង» ឬពាក្យមួយចំនួនផ្សេងទៀតដែលទាក់ទងភាពជាម្ចាស់ ឬអ្នកគ្រប់គ្រងកំពូល។
  • ក្នុងបរិបទសមស្របការបកប្រែជាច្រើនបានសរសេរអក្សរធំលើអក្សរទីមួយនៃពាក្យនេះ ដើម្បីធ្វើឲ្យអ្នកអានយល់ច្បាស់ថានេះគឺជាចំណងជើងដែលសំដៅលើព្រះ។
  • សម្រាប់កន្លែងមួយចំនួននៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីដែលមានសម្រង់ពីគម្ពីរសម្ពន្ធមេត្រីចាស់ពាក្យថា «ព្រះជាម្ចាស់» អាចត្រូវបានប្រើ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថាពាក្យនេះគឺសំដៅលើព្រះ។

ព្រះអម្ចាស់ ម្ចាស់ក្សត្រី

«ព្រះអម្ចាស់» គឺជាកូនប្រុសរបស់ស្តេច។​ «ម្ចាស់ក្សត្រី» គឹជាកូនស្រីរបស់ស្តេច។

  • ពាក្យថា «ព្រះអម្ចាស់» ជាទូទៅប្រើសំរាប់ប្រៀបធៀបទៅលើអ្នក ដឹកនាំ ចៅហ្វាយ ឬ មនុស្សដែលមានអំណាច។
  • ដោយសារតែទ្រព្យសម្បត្តិរបស់លោកអប្រាហំា គាត់អាចត្រូវបានហៅថាជា «ព្រះអម្ចាស់» ដោយពួកសាសន៍ហេតដែលគាត់រស់នៅជាមួយ។
  • នៅក្នុងព្រះគម្ពីរដានីយ៉ែល ពាក្យថា «ព្រះអម្ចាស់» ប្រើនៅក្នុង ឃ្លាថា «ព្រះអម្ចាស់នៃស្រុកពើសុី» ឬ «ព្រះអម្ចាស់នៃប្រទេសក្រិច» ក្នុងបរិបទនេះប្រហែលជាទាក់ទងទៅលើវិញ្ញាណអាក្រក់ដែលមានអំណាច នៅតំបន់នោះ។
  • មហាទេវតា មីកែល ក៏បានហៅថាជា​«ព្រះអម្ចាស់» ដែរនៅក្នុងព្រះគម្ពីរដានីយ៉ែល។
  • នៅក្នុងព្រះគម្ពីរពេលខ្លះពាក្យ សាតាំង គឺសំដៅលើ «ព្រះអម្ចាស់នៅលើលោកិយ៍នេះ»។
  • ព្រះយេស៊ូត្រូវបានហៅថាជា« ព្រះអម្ចាស់នៃសន្តិភាព» និង​«ព្រះអម្ចាស់នៃជីវិត»។
  • នៅក្នុងព្រះគម្ពីកិច្ចការជំពូក ២:៣៦ ព្រះយេស៊ូត្រូវបានហៅថា «ព្រះជាម្ចាស់និងព្រះគ្រីស្ទ»​ ហើយនៅក្នុងព្រះគម្ពីរកិច្ចការ ៥ៈ៣១ ព្រះអង្គត្រូវបានហៅថា « ព្រះអម្ចាស់និងព្រះអង្គសង្រ្គោះ» ការបង្ហាញអត្តន័យស្រដៀងគ្នានៃ «ព្រះជាម្ចាស់» និង«ព្រះអម្ចាស់»។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបក្នុងការបកប្រែពាក្យ«ព្រះអម្ចាស់» អាចជា «កូនរបស់ស្តេច» ឬ​ «ចៅហ្វាយ» ឬ «អ្នកដឹកនាំ»​ឬ «មេកន្រ្ទាញ» ឬ «មេបញ្ជាការ»។
  • នៅពេលដែលសំដៅទៅលើពួកទេវតា ពាក្យនេះអាចបកប្រែថាជា «អ្នកគ្រប់គ្រងខាងវិញ្ញាណ» ឬ «មហាទេវតា»។
  • នៅពេលដែលសំដៅលើសាតាំងឬវិញ្ញាណអាក្រក់ ពាក្យនេះអាចបកប្រែបានថាជា «ចៅហ្វាយនៃវិញ្ញាណអាក្រក់» ឬ​«អ្នកដឹកនាំវិញ្ញាណដែលមានអំណាច» ឬ «គ្រប់គ្រងវិញ្ញាណ» ដែលផ្អែកទៅតាមបរិបទ។

ព្រាប លលក

សត្វលលក និង សត្វព្រាបជាសត្វតូចៗពីរប្រភេទ ដែលមានពណ៌ប្រផេះ ពណ៌ត្នោតដែលមើលទៅស្រដៀងៗគ្នា។ សត្វលលកត្រូវបានគេគិតថាជាពណ៌ស្រាលជាង ស្ទើរតែពណ៌ស។

  • ភាសាខ្លះ មានឈ្មោះពីរផ្សេងគ្នាសម្រាប់សត្វទាំងពីរប្រភេទនេះ តែភាសាខ្លះទៀត ប្រើឈ្មោះសត្វទាំងពីរនោះដូចគ្នា។
  • សត្វលលក និងសត្វព្រាបត្រូវបានប្រើក្នុងការថ្វាយយញ្ញបូជាដល់ព្រះ ជាពិសេសសម្រាប់មនុស្សដែលមិនអាចមានលទ្ធភាពទិញសត្វធំបាន។
  • សត្វព្រាបបានយកស្លឹកអូលីវមកឲ្យលោកណូអេនៅពេលដែលទឹកជំនន់កំពុងស្រកចុះ។
  • ពេលខ្លះ សត្វព្រាបតំណាងឲ្យភាពបរិសុទ្ធ ភាពស្អាតស្អំ ឬ សន្ដិភាព។
  • ប្រសិនបើ គេមិនស្គាល់សត្វលលក និងសត្វព្រាបនៅក្នុងភាសាតាមតំបន់ទេ ពាក្យនេះអាចបកប្រែជា «សត្វបក្សីយតូចពណ៌ត្នោតស្រអាប់ ដែលគេហៅថា សត្វលលក ឬ «បក្សីពណ៌ប្រផេះ ឬពណ៌ត្នោតតូចស្រដៀងទៅនឹង (ឈ្មោះបក្សាបក្សីនៅតាមតំបន់)»។
  • ប្រសិនបើ គេប្រើសត្វលលក និងសត្វព្រាបទាំងពីរនេះ នៅក្នុងប្រយោគតែមួយ គឺជាការល្អបំផុត បើអាច ប្រើពាក្យទាំងពីរនេះ។

ព្រោះ អ្នកព្រោះ ដាំ

«ព្រោះ»​ មានន័យថា បាចគ្រាប់ពូជទៅដី ដើម្បីឲ្យវាដុះឡើង។ «អ្នកព្រោះ» គឺជាមនុស្សដែលព្រោះ ឬដាំគ្រាប់ពូជ។

  • វិធីនៃការព្រោះ ឬដាំមានផ្សេងៗគ្នា ប៉ុន្តែ វិធីមួយគឺយកគ្រាប់ពូជធម្មតា ហើយបាចគ្រាប់ពូជទៅដី។
  • វិធីមួយទៀតសម្រាប់ដាំគ្រាប់ពូជ គឺការធ្វើជារណ្តៅនៅក្នុងដី ហើយដាក់គ្រាប់ពូជមួយៗចូលទៅក្នុងរន្ធនីមួយៗនោះ។
  • ពាក្យថា «ព្រោះ» អាចប្រើជាពាក្យប្រៀបធៀប ដូចនៅក្នុង «មនុស្សនឹងច្រូតពីអ្វីដែលគេសាបព្រោះ»។ ពាក្យនេះមានន័យថា ប្រសិនបើ មនុស្សម្នាក់សាបព្រោះអំពើអាក្រក់ គាត់នឹងទទួលផលនៃអំពើអាក្រក់នោះ។ ហើយប្រសិនបើ អ្នកណារម្នាក់ប្រព្រឹត្តអំពើល្អដល់អ្នកដទៃ គាត់នឹងទទួលបានផលល្អមកវិញ។

ភ័យរន្ធត់ និង ការភ័យរន្ធត់

ពាក្យថា «ភាពភ័យរន្ធត់» សំដៅដល់អារម្មណ៍ដែលភ័យខ្លាចយ៉ាងខ្លាំង ឬភាពតក់ស្លុតយ៉ាងខ្លាំង។ មនុស្សដែលមានអារម្មណ៍ភ័យខ្លាចគឺនិយាយថា «ភ័យរន្ធត»។

  • ភាពភ័យខ្លាចគឺកាន់តែខ្លាំង និងតឹងតែងជាងការខ្លាចធម្មតា
  • ជាធម្មតានៅពេលដែលអ្នកណាម្នាក់ភ័យខ្លាច ពួកគេតែងតែតក់ស្លុត និងស្រឡាំងកាំង។

ភាំងស្មារតី

ភាំងស្មារតី គឺជាគំនិតនៃមនុស្សម្នាក់ដែលនៅដឹងខ្លួន ប៉ុន្តែ មិនដឹងពីអ្វីដែលកើតឡើងនៅជុំវិញខ្លួនគាត់ ពីព្រោះគាត់កំពុងមើលឃើញ និងជួបបទពិសោធន៍អ្វីផ្សេងទៀត។

  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យនេះ បានពណ៌នាពី ការបើកសម្តែងនៅក្នុងគំនិតយ៉ាងអស្ចារ្យ ដែលព្រះបានបង្ហាញពីនិមិត្តទៅកាន់ សាវកពេត្រុស និងសាវកប៉ូល។
  • សាវកពេត្រុស និង​សាវកប៉ូលទាំងពីរនាក់កំពុងស្ថិតនៅក្នុងសេចក្តីអធិស្ឋាន។
  • ព្រះជាម្ចាស់ជាអ្នកដែលធ្វើឲ្យគេមានការភាំងស្មារតី។
  • ពាក្យថា «ភាំងស្មារតី» គឺវាខុសគ្នានិងពាក្យថា «និមិត្ត» ឬពាក្យថា «យល់សប្តិ» ហើយគួរតែបកប្រែពាក្យនេះខុសៗគ្នា។
  • ពាក្យថា «ធ្លាក់ទៅក្នុងការភាំងស្មារតី» មានន័យថា «ស្រាប់តែស្ថិតក្នុងស្ថានភាពលង់លក់» នៅក្នុងពេលដែលកំពុងភ្ញាក់។

ភាពងងឹត

ពាក្យថា «ភាពងងឹត» តាមន័យត្រង់គឺជាភាពអវត្ថមាននៃពន្លឺ។ ហើយក៏មានន័យធៀបជាច្រើនទៀត ដែលទាក់ទងទៅនឹងពាក្យនេះ។

  • ពាក្យប្រៀបធៀប «ភាពងងឹត» មានន័យ «មិនបរិសុទ្ធ» ឬ «អាក្រក់» ឬ «ខ្វាក់ខាងវិញ្ញាណ»។
  • វាសំដៅទៅលើអ្វីៗដែលទាក់ទងទៅនឹងបាប ហើយនិងអំពើពុករលួយ។
  • ពាក្យថា «អំណាចនៃសេចក្ដីងងឹត» សំដៅទៅលើអ្វីៗដែលអាក្រក់ ហើយគ្រប់គ្រងដោយ សាតាំង។
  • ពាក្យថា «ភាពងងឹត» ក៏អាចប្រើសម្រាប់ជានិមិត្តរូបនៃការស្លាប់ផងដែរ។
  • មនុស្សដែលមិនបានស្គាល់ព្រះជាម្ចាស់ក៏ត្រូវបានហៅថា «រស់ក្នុងភាពងងឹត» ដែលមានន័យថាពួកគេមិនយល់ ឬមិនបានអនុវត្តតាមសេចក្ដីសុចរិត។
  • ព្រះជាម្ចាស់គឺជាពន្លឺ (សេចក្ដីសុចរិត) ហើយភាពងងឹត (អាក្រក់) មិនអាចឈ្នះពន្លឺបានឡើយ។
  • កន្លែងនៃការដាក់ទោស ដល់អស់អ្នកដែលបានបដិសេធព្រះ ជួនកាលក៏បានសំដៅទៅលើ «ភពងងឹតខាងក្រៅ»។

សេចក្តីណែនាំនៃការបកប្រែ

  • ន័យត្រង់ហើយល្អបំផុត ជាមួយនឹងពាក្យក្នុងភាសាដែលប្រើក្នុងគម្រងដោយសំដៅទៅលើភាពអវត្ថមាននៃពន្លឺ។ ពាក្យនេះ ក៏អាចប្រែបានថា សំដៅទៅភាពងងឹតក្នុងបន្ទប់ដែលគ្មានពន្លឺ ឬនៅក្នុងថ្ងៃដែលគ្មានពន្លឺ។
  • ពាក្យប្រៀបធៀបដែលប្រើ សំខាន់ដែលយើងអាចប្រើរូបបែបនៃភាពងងឹត ដើម្បីឲ្យយល់ពីពន្លឺ ហើយក្នុងរបៀបដ៏ដែលយើងក៏អាចពណ៌នាពីការអាក្រក់ និងការបំភាន់​ ក្នុងការឲ្យយល់ពីការល្អ និងសេចក្តីពិត។
  • ផ្អែកលើបរិបតនេះ របៀបផ្សេងដើម្បីបកប្រែពាក្យនេះ «ភាពងងឹតក្នុងពេលយប់»។

ភាពជាម្ចាស់,​ កម្មសិទ្ធិ

ពាក្យថា «ភាពជាម្ចាស់​» និង «កម្មសិទ្ធិ» ជាធម្មតាសំដៅទៅលើភាពជាម្ចាស់លើរបស់អ្វីមួយ។ វាក៏មានន័យផងដែរថាបានទទួលសិទ្ធិក្នុងការគ្រប់គ្រង់លើអ្វីមួយឬកាន់កាប់តំបន់ណាមួយ។

  • នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ ពាក្យនេះជារឿយៗគឺបានប្រើនៅក្នុងបរិបទ​នៃ «ការកាន់កាប់» ឬ «ការទទួលយកកម្មសិទ្ធិ» នៃទឺកដីនៅតំបន់ណាមួយ។
  • នៅពេលដែលព្រះយេហូវ៉ាបានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលអោយទៅធ្វើជាម្ចាស់នៃទឹកដីកាណាន គឺមានន័យថាពួកគេមានសិទ្ធិទៅរស់នៅក្នុងទឹកដីនោះបាន។ វាទាក់ទងនិងការយកឈ្នះលើកដំបូងលើជនជាតិកាណា ដែលរស់នៅលើទឹកដីនោះ។
  • ព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់ជនជាតិអ៊ីស្រាអែលថាព្រះអង្គបានប្រគល់ទឹកដីនៃស្រុកកាណា​ជា«កម្មសិទ្ធិ» ។ ពាក្យនេះក៏អាចប្រែថា « ជាកន្លែងដែលពួកគេមានសិទ្ធិរស់នៅ»។
  • ប្រជាជនអ៊ីស្រាអែលបានហៅ ព្រះយេហូវ៉ា «ជាព្រះរបស់ពួកគេ» មានន័យថាពួកគេ គឺជាប្រជារា្រស្តរបស់ទ្រង់ដែលព្រះអង្គបានហៅជាពិសេសដើម្បីថ្វាយបង្គំនិងបំរើព្រះអង្គ។

សេចក្ដីណែនាំនៃការបកប្រែ

  • ពាក្យថា​ «ភាពជាម្ចាស់» អាចប្រែបានថា «ម្ចាស់» ឬ​ «មាន» ឬ

«ទទួលខុសត្រូវ»​ ។

  • ឃ្លាថា «​ទទួលបានកម្មសិទ្ធិ» អាចប្រែបានថា «ទទួលបានការគ្រប់គ្រង់» ឬ «កាន់កាប់» ឬ​ «អាចរស់នៅបាន»​ គឺអាស្រ័យលើបរិបទ។
  • ​នៅពេលសំដៅទៅលើ របស់របរដែលមនុស្សជាម្ចាស់ «កម្មសិទ្ធិ»

អាចប្រែបានថា «ជាម្ចាស់របស់» ឬ «ទ្រព្យសម្បត្តិ» ឬ​ «ជាម្ចាស់លើរបស់» ឬ​ «របស់ដែលជាកម្មសិទ្ធិរបស់ពួកគេ»។

  • ពេលដែលព្រះយេហូវ៉ា ហៅជនជាតិអ៊ីស្រាអែល «​ជារាស្រ្តដ៏ជាកេរ្តិ៍អាកររបស់ព្រះអង្គ» ពាក្យនេះអាចប្រែបានថា «រាស្រ្តពិសេសរបស់ខ្ញុំ» ឬ «រាស្ត្រដែលជាកម្មសិទ្ធិរបស់ខ្ញុំ» ឬ «រាស្រ្តដែលខ្ញុំស្រឡាញ់និងគ្រប់គ្រង»។
  • ប្រយោគថា​ «វានិងក្លាយទៅជាកម្មសិទ្ធិរបស់ពួកគេ» នៅពេលសំដៅទៅលើទឹកដី មានន័យថា «ពួកគេនិងកាន់កាប់ទឹកដីនោះ» ឬ «ទឹកដីនោះជាកម្មសិទ្ធិរបស់ពួកគេ»។
  • ឃ្លាថា «បានមកក្នុងកម្មសិទ្ធិរបស់ព្រះអង្គ» អាចប្រែបានថា «ព្រះអង្គជាអ្នកកាន់កាប់» ឬ «ជាអ្វីដែលមាននៅជាមួយព្រះអង្គ»។
  • ឃ្លាថា «ជាកម្មសិទ្ធិរបស់អ្នក» អាចប្រែបានថា « ជារបស់របរដែលជាសិទ្ធិរបស់អ្នក» ឬ «ជាទីកន្លែងមួយដែលមនុស្យរបស់អ្នកនិងរស់នៅ»។
  • ឃ្លាថា «នៅក្នុងកម្មសិទ្ធិរបស់ព្រះអង្គ» អាចប្រែបានថា «ព្រះអង្គបានគ្រប់គ្រង់» ឬ «អ្វីដែលជាសិទ្ធិជារបស់ព្រះអង្គ»។

ភាពរុងរឿង

ពាក្យថា «ភាពរុងរឿង» សំដៅលើសោភណ្ឌភាព និងភាពសមសួនដែលជាទូទៅទាក់ទងនឹងទ្រព្យសម្បត្តិ និងលក្ខណៈសម្បត្តិ។

  • ជាញឹកញាប់ ភាពរុងរឿងត្រូវបានប្រើ ដើម្បីពណ៌នាពីទ្រព្យសម្បត្តិដែលស្តេចមាន ឬ ពីរបៀបដែលមើលទៅមានភាពទាក់ទាញ មានសម្លៀកបំពាក់ស្រស់ស្អាត។
  • ពាក្យថា «ភាពរុងរឿង» អាចត្រូវបានគេប្រើផងដែរ ដើម្បីពណ៌នាពីភាពស្រស់ស្អាតនៃដើមឈើ ភ្នំ និងអ្វីៗផ្សេងទៀត ដែលព្រះបានបង្កើត។
  • មានក្រុងមួយចំនួន ត្រូវបានគេនិយាយថា មានភាពរុងរឿង សំដៅទៅលើ ធនធានធម្មជាតិ អគារធំដុំ និងផ្លូវថ្នល់ ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាជន បូករួមទាំងសម្លៀកបំពាក់ថ្លៃៗ មាស និងប្រាក់។
  • អាស្រ័យទៅលើបរិបទ ពាក្យនេះ អាចបកប្រែថា «សម្រស់ឆើតឆាយ» ឬ «មានឫទ្ធិអស្ចារ្យ» ឬ «ស្តេចដ៏រុងរឿង»។

ភ្លើង

ភ្លើងគឺជាកំដៅ ពន្លឺ និងអណ្តាតភ្លើងដែលលេចឡើង នៅពេលដែលអ្វីមួយត្រូវបានដុត។

  • ការដុតអុសដោយភ្លើងធ្វើឲ្យអុសនោះក្លាយទៅជាផេះ។
  • ពាក្យថា «ភ្លើង» ក៏ត្រូវបានប្រើជានិមិត្ដរូបផងដែរ ជាទូទៅសំដៅទៅលើការវិនិច្ឆ័យ ឬភាពបរិសុទ្ធ។
  • ការជំនុំជម្រះចុងក្រោយនៃអ្នកមិនជឿគឺត្រូវទៅនៅក្នុងភ្លើងនរក។
  • ភ្លើងត្រូវបានប្រើ ដើម្បីដុះខាត់មាស និងលោហៈធាតុផ្សេងទៀត។ នៅក្នុងព្រះគម្ពីរដំណើរការនេះត្រូវបានប្រើ ដើម្បីពន្យល់ពីរបៀបដែលព្រះសំអាតមនុស្សតាមរយៈទុក្ខលំបាកដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។
  • ឃ្លាថា «ធ្វើបុណ្យជ្រមុជដោយភ្លើង» អាចត្រូវបានបកប្រែថា «ធ្វើឲ្យអ្នកមានបទពិសោធន៍ជាមួយនឹងការរងទុក្ខលំបាក ដើម្បីជម្រះអ្នកឲ្យបរិសុទ្ធ»។

មកុដ បំពាក់មកុដ

មកុដ គឺជារបស់មួយសម្រាប់តុបតែងឲ្យល្អមើល ដែលមានរាងមូល សម្រាប់ពាក់លើក្បាលរបស់អ្នកគ្រប់គ្រង ដូចជាស្តេច និងម្ចាស់ក្សត្រីជាដើម។ ពាក្យថា «បំពាក់មកុដ» មានន៏យថា ពាក់មកុដលើក្បាលនរណាម្នាក់ ជានិមិត្តរូបដែលមានន័យថា «ផ្តល់កិត្តិយស»។

  • ជាទូទៅ គេធ្វើមកុដពីមាន ឬក៏ប្រាក់ ហើយស្រោបជាមួយនឹងត្បូងដ៏មានតម្លៃ ដូចជាត្បូង ត្បូងមរកត និងត្បូងទទឹម។
  • គោលបំណងនៃមកុដគឺដើម្បីជានិមិត្តរូបនៃអំណាច និងទ្រព្យសម្បត្តិរបស់ស្តេច។
  • ផ្ទុយទៅវិញ ប្រសិនបើមកុដធ្វើពីមែកបន្លា ដែលទាហានរ៉ូមដាក់នៅលើព្រះសិរសារបស់ព្រះយេស៊ូវិញ គឺក្នុងន័យចំអក និងធ្វើឲ្យព្រះអង្គឈឺចាប់។
  • នៅសម័យបុរាណ អ្នកឈ្នះការប្រកួតកីឡាអត្ថពលកម្ម អាចពាក្យមកុដធ្វើចេញពីមែកដើមអូលីវ។ សាវកប៉ូលមានប្រសាសន៍ពីមកុដនេះនៅក្នុងសំបុត្រធីម៉ូថេ ខ្សែរទីពីរ។
  • ប្រើជាពាក្យប្រៀបធៀប «បំពាក់មកុដ» មានន័យថា «ផ្តល់កិត្តិយសនរណាម្នាក់។ យើងថ្វាយកិត្តិយសដល់ព្រះ ដោយការស្តាប់បង្គាប់ព្រះអង្គ និងសរសើរព្រះអង្គចំពោះអ្នកដទៃ។ ធ្វើបែបនេះ ដូចជាការបំពាក់មកុដលើព្រះអង្គ និងទទួលស្គាល់ថាព្រះអង្គគឺជាស្តេច។
  • លោកប៉ូលហៅបងប្អូនអ្នកជឿព្រះអង្គថាជា «អំណរ និងជាមកុដ» របស់គាត់។ នៅក្នុងឃ្លានេះ «មកុដ» ត្រូវបានប្រើជាពាក្យប្រៀបធៀប ដើម្បីមានន័យថា លោកប៉ូលបានទទួលព្រះពរ និងកិត្តិយសជាខ្លាំង ដោយសារអ្នកជឿព្រះអង្គទាំងអស់នេះ នៅតែមានភាពស្មោះត្រង់ក្នុងការបម្រើព្រះអង្គ។
  • នៅពេលប្រើជាពាក្យប្រៀបធៀប «មកុដ» អាចត្រូវបានបកប្រែជា «រង្វាន់» ឬ «គោរព» ឬ «ផ្តល់រង្វាន់»។
  • នៅពេលប្រើជាពាក្យប្រៀបធៀប «បំពាក់» អាចត្រូវបានប្រែជា «ផ្តល់កិត្តិយស» ឬ «តុបតែង»។
  • ប្រសិនបើ នរណាម្នាក់ ត្រូវបាន «បំពាក់មកុដ» ពាក្យនេះអាចប្រែថា «បំពាក់មកុដល់ក្បាល់របស់គាត់»។
  • ឃ្លាថា «ព្រះអង្គត្រូវបានបំពាក់ដោយសិរីល្អ និងកិត្តយស» អាចប្រែថា «សិរីល្អ និងកិត្តិយសត្រូវបានបំពាក់លើព្រះអង្គ» ឬ «ព្រះអង្គត្រូវបានគេថ្វាយសិរីល្អ និងកិត្តិយស» ឬ «ព្រះអង្គបានទទួលសិរីល្អ និងកិត្តិយស»។

មនុស្សទុច្ចរិត ទមិឡ ការមិនគោរពប្រតិបត្តិព្រះ ភាពគ្មានព្រះ

ពាក្យថា៖ «មនុស្សទុច្ចរិត» និង «ទមិឡ» ពណ៌នាអំពីមនុស្សដែលនៅក្នុងការបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ កំពុងរស់នៅក្នុងផ្លូវរបស់ការអាក្រក់ ដោយមិនគិតអំពីព្រះ គឺត្រូវបានហៅថា «ការមិនគោរពប្រតិបត្តិ» ឬ «ភាពគ្មានព្រះ»។

  • អត្ថន័យនៃពាក្យទាំងនេះគឺប្រហាក់ប្រហែលគ្នាខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ពាក្យថា «ទមិឡ» និង «ភាពគ្មានព្រះ» អាចពណ៌នាអំពីស្ថានភាពធ្ងន់ធ្ងរមួយដែលមនុស្ស ឬប្រជាជាតិដែលមិនបានស្គាល់ព្រះ ឬសិទ្ធិនៃគ្រប់គ្រងរបស់ព្រះអង្គលើពួកគេ។
  • ព្រះជាម្ចាស់ប្រកាសពីការជំនុំជម្រះ និងព្រះពិរោធលើមនុស្សដែលទុច្ចរិត ទៅលើមនុស្សគ្រប់គ្នាដែលបដិសេធព្រះអង្គ ហើយនិងបដិសេធផ្លូវរបស់ព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «មនុស្សទុច្ចរិត» ក៏ត្រូវបានបកប្រែផងដែរថា «មិនពេញចិត្តចំពោះព្រះ» ឬ «អសីលធម៌» ឬ «មិនស្តាប់បង្គាប់ព្រះ»។
  • ពាក្យថា «គ្មានព្រះ» ឬ «ភាពគ្មានព្រះ» នៅក្នុងន័យត្រង់មានន័យថាមនុស្ស «មិនមានព្រះ» ឬ «មិនបានគិតអំពីព្រះ» ឬ «កំពុងធ្វើអ្វីក្នុងផ្លូវដែលមិនយល់ដឹងអំពីព្រះ»។
  • ការបកប្រែផ្សេងទៀត «ទមិឡ» ឬ «ភាពគ្មានព្រះ» ក៏អាចត្រូវបានមកប្រែ «ការអាក្រក់» ឬ «អាក្រក់» ឬ «បះបោរប្រឆាំងជាមួយព្រះជាម្ចាស់»។

មន្តអាគម គ្រូមន្តអាគម

ពាក្យថា «មន្តអាគម» គឺសំដៅទៅលើការចេះប្រើប្រាស់អំណាចពិសេសដែលមិនមែនមកពីព្រះជាម្ចាស់។ «គ្រូមន្តអាគម» គឺជាអ្នកដែលចេះមន្តអាគម។

  • នៅស្រុកអេស៊ីប ពេលដែលព្រះធ្វើការអស្ចារ្យជាច្រើនតាមរយៈលោកម៉ូសេ នោះពួកគ្រូមន្តអាគមរបស់ស្តេចផារ៉ោនក៏អាចធ្វើការខ្លះស្រដៀងគ្នាដែរ តែអំណាចនោះមិនមែនមកពីព្រះទេ។
  • មន្តអាគមជារឿយៗពាក់ពន្ធ័នឹងការរៀបចំអក្ខរាវិរុទ្ធ ឬនិយាយពាក្យខ្លះដដែលៗ ដើម្បីបង្កើតអ្វីមួយដែលមានជំនឿអាគមឲ្យកើតឡើង។
  • ព្រះជាម្ចាស់បានបញ្ជាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គមិនឲ្យ ពួកគេពាក់ព័ន្ធ ឬប្រព្រឹត្តអំពើមន្តអាគម អាបធ្មប់ ឬការទស្សទាយឡើយ។
  • គ្រូអាបធ្មប់ គឺជាម្នាក់នៅក្នុងចំណោមពួកគ្រូមន្តអាគមដែរ ជាធម្មតាពួកអាបធ្មប់គឺជាអ្នកដែលធ្វើអំពើទៅកាន់អ្នកដទៃឲ្យរងការឈឺចុកចាប់។

មានតម្លៃ

ពាក្យថា«មានតម្លៃ» និយាយពីមនុស្សឬរបស់ផ្សេងៗដែលចាត់ទុកថាមានតម្លៃយ៉ាងខ្លាំង។

  • ពាក្យថា «ត្បូងមានតម្លៃ» ឬ «អលង្កាមានតម្លៃ» គឺសំដៅលើពពួកថ្មនិងពពួករ៉ែដែលមានពណ៌ស្រស់ស្អាត ឬ មានគុណភាពល្អធ្វើឲ្យវាមានសារៈសំខាន់និងស្អាត។
  • ប្រភេទត្បូងមានតម្លៃមានដូចជា ត្បូង ត្បូងទទឹម និង ត្បូងមរកត។
  • មាសនិងប្រាក់គឺហៅថាជា «លោហៈមានតម្លៃ»។
  • ព្រះយេហូវ៉ាមានបន្ទូលថាប្រជារាស្រ្តរបស់ទ្រង់គឺ «មានតម្លៃ» នៅចំពោះព្រះអង្គ (អេសាយ ៤៣ៈ៤)។
  • ក្នុងព្រះគម្ពីរពេត្រុសមានសរសេរថាវិញ្ញាណស្លូតបូតនិងរម្យទមដែលមានតម្លៃវិសេសបំផុតនៅចំពោះព្រះវិញ (១ពេត្រុស ៣ៈ៤)។
  • ពាក្យនេះក៏អាចប្រែបានថា​ «របស់ដែលមានតម្លៃ» ឬ «ដែលជាទីស្រឡាញ់» ឬ «ដែលពេញចិត្តជាទីបំផុត» ឬ «តម្លៃខ្ពស់បំផុត»។

មានផ្ទៃពោះ ការមានគក៌

ពាក្យថា «មានផ្ទៃពោះ» ឬ «ការមានគក៌» ជាទូទៅសំដៅលើការចាប់ផ្តើមមានកូន។ អាចប្រើជាមួយនឹងសត្វ ដែលមានកូនដែរ។

  • ឃ្លាថា «មានកូន» អាចប្រែផងដែរថា «មានផ្ទៃពោះ» ឬ ពាក្យផ្សេងទៀត ដែលមានន័យអាចទទួលយកបាន ប្រហាក់ប្រហែលនឹងន័យនេះ។
  • ពាក្យទាក់ទងនឹង «ការមានគក៌» អាចប្រែថា «ចាប់ផ្តើមមានផ្ទៃពោះ» ឬ «នៅក្នុងពេលនៃការចាប់ផ្តើមមានកូន»។
  • ពាក្យទាំងនេះ អាចសំដៅផងដែរលើការបង្កើតអ្វីមួយ ឬការគិតអ្វីមួយ ដូចជា គំនិត ផែនការ ឬ ភារកិច្ច។ វិធីដើម្បីបកប្រែពាក្យនេះ អាចប្រែបូករួមជាមួយ «គិតអំពី» ឬ «មានផែនការ» ឬ «បង្កើត» អាស្រ័យលើបរិបទ។
  • ពេលខ្លះពាក្យនេះ អាចត្រូវបានប្រើជាពាក្យប្រៀបធៀប ដូចនៅក្នុង «នៅពេលបានចាប់កំណើត» ឬ «នៅពេលបាបចាប់ផ្តើមដំបូង» ដែលមានន័យថា «នៅពេលគិតពីបាប» ឬ «នៅពេលចាប់ផ្តើមដំបូងនៃអំពើបាប» ឬ «នៅពេលបាបចាប់ផ្តើមដំបូង»។

មារសត្រូវ ខ្មាំងសត្រូវ

«មារសត្រូវ» គឺជាមនុស្ស ឬក្រុមដែលមានទំនាស់ជាមួយនរណាម្នាក់ ឬអ្វីមួយ។ ពាក្យថា «ខ្មាំងសត្រូវ​» មានន័យប្រហាក់ប្រហែលគ្នា។

  • មារសត្រូវអាចជាមនុស្សដែលព្យាយាមក្នុងការប្រឆាំងអ្នក ឬធ្វើឲ្យអ្នកឈឺចាប់។
  • ប្រទេសមួយ អាចហៅថា «មារសត្រូវ» នៅពេលប្រទេសនេះប្រយុទ្ធគ្នារជាមួយនិងប្រទេសដទៃទៀត។
  • នៅក្នុងព្រះគម្ពីរ សាតាំងក៏សំដៅថាជា «មារសត្រូវ» ឬ ជា «ខ្មាំងសត្រូវ»។
  • មារសត្រូវអាចបកប្រែបានថា «អ្នកប្រឆាំង» ឬ «ខ្មាំងសត្រូវ» ប៉ុន្តែ សូមណែនាំឲ្យបកប្រែពាក្យក្នុងទម្រង់ «ការប្រឆាំង» វិញ។

មាស

មាសគឺជាលោហៈដែលមានពណ៌លឿងដែលគេតែងតែប្រើ ដើម្បីយកទៅធ្វើគ្រឿងអលង្ការ ហើយសម្ភាររបស់សាសនា។ វាគឺជាលោហៈដែលមានតម្លៃបំផុតនៅសម័យបុរាណ។

  • នៅសម័យព្រះគម្ពីរ មានប្រភេទសម្ភារខុសៗគ្នាដែលធ្វើពីមាស ឬ ស្រោបដោយមាស។
  • សម្ភារទាំងនេះរួមមាន ក្រវិល ចិញ្ចៀន ហើយនិងគ្រឿងអលង្ការផ្សេងៗទៀត រូបសំណាក ទីសក្ការបូជា និង អ្វីៗផ្សេងទៀតដែលប្រើសម្រាប់ហិបនៃសម្ពន្ធមេត្រី ឬ ប្រាសាទ ដូចជា ហិបនៃសម្ពន្ធមេត្រី។
  • នៅក្នុងសម័យគម្ពីរសម្ពន្ធមេត្រីចាស់ មាសត្រូវបានគេប្រើក្នុងន័យ ដោះដូរគ្នាក្នុងការទិញ ឬលក់ដូរ។ គេថ្លឹងវាដើម្បីដឹងពីតម្លៃរបស់វា។
  • ក្រោយមក មាន ហើយនិងលោហៈផ្សេងទៀតដូចជា ប្រាក់ គឺគេប្រើដើម្បីធ្វើជាកាក់ដើម្បីទិញ ឬលក់ដូរ។
  • សម្រាប់អ្វីដែលមិនមែនជាមាសសុទ្ធ ប៉ុន្តែ ស្រោបមានគេប្រើពាក្យ «ស្រោបមាស» ឬ «បិទមាស» ឬ «លាបមាស» ក៏អាចប្រើបានដែរ។
  • ពេលខ្លះអ្វីដែលពិពណ៌នាពី «លាបពណ៌មាស» មានន័យថា វាមានពណ៌លឿង ប៉ុន្តែ វាមិនមែនធ្វើពីមាសសុទ្ធទេ។

មិនកាត់ស្បែក ការមិនកាត់ស្បែក

ពាក្យថា «មិនកាត់ស្បែក» និង «ការមិនកាត់ស្បែក» សំដៅទៅលើបុរសដែលមិនបានទទួលការកាត់ស្បែកខាងរូបកាយ។ ពាក្យទាំងនេះក៏ត្រូវបានប្រើជានិមិត្តរូបផងដែរ។

  • សាសន៍អេស៊ីបក៏ជាជនជាតិមួយតម្រូវឲ្យមានការកាត់ស្បែកដែរ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីអេស៊ីបត្រូវបានបរាជ័យដោយ «មិនកាត់ស្បែក» ទ្រង់កំពុងតែសំដៅទៅដល់អ្នកដែលត្រូវបានជាជនជាតិអេស៊ីបស្អប់ ដោយព្រោះមិនទទួលការកាត់ស្បែក។
  • ព្រះគម្ពីរសំដៅទៅលើមនុស្សដែល «មិនបានកាត់ស្បែកខាងចិត្ត» ឬអ្នកដែល «មិនបានកាត់ស្បែកនៅក្នុងចិត្ត»។ នេះជានិមិត្តសញ្ញាមួយដែលនិយាយថាមនុស្សទាំងនោះមិនមែនជារាស្ត្ររបស់ព្រះជាម្ចាស់នោះទេ ហើយពួកគេមានភាពរុឹងមានះមិនគោរពចុះចូលជាមួយព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • ប្រសិនបើ ពាក្យសម្រាប់ការកាត់ស្បែកគឺត្រូវបានប្រើ ឬបានស្គាល់នៅក្នុងភាសា «មិនកាត់ស្បែក» អាចត្រូវបានបកប្រែថា «មិនបានកាត់រស្បែក»។
  • ឃ្លាថា «ការមិនកាត់ស្បែក» អាចត្រូវបានបកប្រែជា «មនុស្សដែលមិនបានកាត់ស្បែក» ឬក៏ «មនុស្សដែលមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់» អាស្រ័យទៅលើបរិបទ។
  • ន័យផ្សេងទៀត ដើម្បីបកប្រែនិមិត្តរូប​ខាងវិញ្ញាណនៃលក្ខខណ្ឌនេះអាចរាប់បញ្ចូល «មិនមែនជារាស្ត្ររបស់ព្រះជាម្ចាស់»​ ឬ «ដូចជាពួកអ្នកដែលបះបោរមិនបាននៅខាងព្រះ» ឬ «មនុស្សដែលមិនបានដៅចំណាំសម្រាប់ព្រះជាម្ចាស់»។
  • ឃា្លថា «មិនកាត់ស្បែកនៅក្នុងចិត្ត» អាចត្រូវបានបកប្រែថា «ភាពមានះរឹងរូស បះបោរ» ឬ «បដិសេធជំនឿ»។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើ អាចទៅរួច ការប្រសើរបំផុតដើម្បីរក្សាឃ្លា ឬក៏ភាពដូចគ្នាណាមួយនឹងការកាត់ស្បែកខាងវិញ្ញាណគឺជាគំនិតដ៏សំខាន់។

មិនបរិសុទ្ធ

តាមន័យនៃពាក្យ «មិនបរិសុទ្ធ» មានន័យថា «មិនស្អាត»។​ ពណ៌នាអំពីអ្នកណាម្នាក់ ឬអ្វីមួយដែលមិនគោរពព្រះជាម្ចាស់។

  • ពាក្យនេះ គឺត្រូវបានប្រើដើម្បីពណ៌នាអំពីអ្នកណាម្នាក់ដែលមិនទៀងត្រង់ចំពោះព្រះជាម្ចាស់ដោយការបះបោរប្រឆាំងជាមួយព្រះអង្គ។
  • របស់ដែលត្រូវបានហៅថា «មិនបរិសុទ្ធ» ក៏អាចត្រូវបានពណ៌នាថា ជារឿងធម្មតា​ ដែលគួរឲ្យកខ្មាសអៀន មិនស្អាត ស្មោកគ្រោក។ វាមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ឡើយ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែពាក្យនេះ ក៏អាចត្រូវរាប់បញ្ចូលផងដែរថា «មិនបរិសុទ្ធ» ឬ «មិនមែនជាកម្មសិទ្ធិព្រះជាម្ចាស់» ឬ «មិនមានភាពស្មោះត្រង់ជាមួយព្រះ‍» ឬ «មិនគោរពព្រះ»។
  • នៅក្នុងបរិបទខ្លះ «មិនបរិសុទ្ធ» ក៏អាចត្រូវបានបកប្រែថា «មិនស្អាត» ផងដែរ។

មិនស្តាប់បង្គាប់ ការមិនស្តាប់បង្គាប់, ភាពមិនស្តាប់បង្គាប់

ពាក្យថា «មិនស្តាប់បង្គាប់» មានន័យថាមិនស្តាប់បង្គាប់តាមអ្វីដែលនរណាម្នាក់មានអំណាចបានបង្គាប់ ឬណែនាំ។ អ្នកណាដែលធ្វើអំពើបែបនេះ នោះគឺកំពុងតែមាន «ភាពមិនស្ដាប់បង្គាប់»។

  • បុគ្គលម្នាក់ដែលបានធ្វើអ្វីមួយ ដែលគេបានហាមមិនឲ្យធ្វើនោះហើយគឺជាការមិនស្តាប់បង្គាប់។
  • មិនស្ដាប់បង្គាប់ ក៏មានន័យផងដែរថា មិនព្រមធ្វើអ្វីដែលត្រូវបានបញ្ជា។
  • ពាក្យថា «ការមិនស្ដាប់បង្គាប់» គេប្រើដើម្បីពិពណ៌នា អំពីចរឹកលក្ខណរបស់អ្នកដែលមានទម្លាប់នៃការមិនស្ដាប់បង្គាប់ ឬអំពីការបះបោរ។ មានន័យថា ពួកគេជាមនុស្សមានបាប ឬក៏ជាមនុស្សអាក្រក់។
  • ពាក្យថា «ភាពមិនស្ដាប់បង្គាប់» មានន័យថា «ទង្វើនៃការមិនស្តាប់បង្គាប់» ឬ «ឥរិយាបថដែលប្រឆាំងនឹងអ្វីដែលព្រះចង់បាន»។
  • «មនុស្សដែលមិនស្ដាប់បង្គាប់» អាចបកប្រែបានផងដែរ ដូចជា «មនុស្សដែលនៅតែបន្តក្នុងការមិនស្ដាប់បង្គាប់» ឬ «មនុស្សដែលមិនធ្វើតាមអ្វីដែលព្រះបង្គាប់»។

មិនស្មោះត្រង់ មិនមាន​ភាពស្មោះត្រង់

ពាក្យថា «មិនស្មោះត្រង់» ពណ៌នាអំពីមនុស្សដែលមិនធ្វើអ្វីតាមព្រះបានបង្គាប់បញ្ជាឲ្យពួកគេធ្វើ។ ស្ថានភាព ឬការចាប់ផ្តើមដោយគ្មានភាពស្មោះត្រង់ គឺ​ «ភាពគ្មានសេចក្តីស្មោះត្រង់»។

  • ជនជាតិអ៊ីស្រាអែល ត្រូវបានហៅថា «មិនស្មោះត្រង់» នៅពេលដែលពួកគេចាប់ផ្តើមថ្វាយបង្គំរូបព្រះ ហើយនៅពេលដែលពួកគេមិនបានស្តាប់បង្គាប់ព្រះជាម្ចាស់តាមរបៀបផ្សេងទៀត។
  • នៅក្នុងអាពាហ៍ពិពាហ៍ អ្នកណាម្នាក់ដែលប្រព្រឹត្តអំពើផិតក្បត់ គឺ «មិនស្មោះត្រង់» ចំពោះប្តី ឬប្រពន្ធរបស់ខ្លួន។
  • ព្រះជាម្ចាស់បានប្រើពាក្យ «ភាពមិនស្មោះត្រង់» ដើម្បីពណ៌នាអំពីឥរិយាបថមិនស្តាប់បង្គាប់របស់ជនជាតិអ៊ីស្រាអែល។ ពួកគេមិនបានបង្គាប់ព្រះជាម្ចាស់ ហើយក៏មិនគោរពព្រះជាម្ចាស់ដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «មិនស្មោះត្រង់» ក៏អាចបកប្រែថា «មិនទុកចិត្ត»​ ឬ «មិនជឿជាក់» ឬក៏ «មិនគោរព» ឬ «មិនភក្តី»។
  • ឃ្លាថា «មនុស្សមិនស្មោះត្រង់» អាចត្រូវបានបកប្រែថា «មនុស្សដែលមិនស្មោះត្រង់»។

មិនស្អាត

នៅក្នុងព្រះគម្ពីរពាក្យថា «មិនស្អាត» គឺត្រូវបានប្រើជាពាក្យប្រៀបធៀបដើម្បីសំដៅទៅលើរបស់ដែលព្រះជាម្ចាស់បានប្រកាសថា មិនល្អសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គក្នុងការប៉ះ បរិភោគ ឬថ្វាយជាយញ្ញបូជា។

  • ព្រះជាម្ចាស់បានប្រទាននូវសេចក្តីបង្គាប់ដល់ជនជាតិអ៊ីស្រាអែលអំពីសត្វមួយណាដែល «ស្អាត» ហើយមួយណាដែល «មិនស្អាត»។ សត្វណាដែលមិនស្អាតមិនអនុញ្ញាតឲ្យប្រើសម្រាប់ជាអាហារបរិភោគ ឬសម្រាប់ថ្វាយជាយញ្ញបូជាទេ។
  • មនុស្សដែលមានជំងឺសើស្បែកត្រូវបានរាប់ថា «មិនស្អាត» រហូតដល់ពួកគេបានជា។
  • ប្រសិនបើ ជនជាតិអ៊ីស្រាអែលប៉ះពាល់អ្វីមួយដែល «មិនស្អាត» ខ្លួនរបស់ពួកគេនឹងត្រឡប់ទៅជាមិនស្អាតរហូតដល់ថ្ងៃលិច។
  • ការគោរពបទបញ្ជារបស់ព្រះជាម្ចាស់ អំពីការមិនប៉ះពាល់ ឬការមិនទទួលទានរបស់ទាំងឡាយណាដែលមិនស្អាត បានញែកប្រជាជាតិអ៊ីស្រាអែលសម្រាប់ការបម្រើព្រះជាម្ចាស់។
  • ភាពមិនស្អាតស្អំខាងរូបកាយ និងក្បួនពិធីក៏ជានិមិត្តរូបនៃភាពមិនស្អាតស្អំនៃក្រមសីលធ៌មដែរ។
  • និមិត្តរូបផ្នែកព្រលឹងវិញ្ញាណដទៃទៀតគឺ «វិញ្ញាណដែលមិនស្អាត» ដែលសំដៅទៅលើវិញ្ញាណអាក្រក់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «មិនស្អាត» ក៏អាចបកប្រែផងដែរថា «មិនបរិសុទ្ធ» ឬ «មិនបរិសុទ្ធក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់» ឬក៏ «រូបកាយដែលមិនស្អាត» ឬ «ដែលស្មោកគ្រោក»។
  • ការបកប្រែនៃពាក្យនេះ ក៏អាចនឹងអនុញ្ញាត សម្រាប់ភាពមិនបរិសុទ្ធខាងវិញ្ញាណផងដែរ។ វាអាចសំដៅទៅដល់របស់អ្វីដែលព្រះជាម្ចាស់បានប្រកាសសម្រាប់ជាអាហារបរិភោគ ឬសម្រាប់ថ្វាយជាយញ្ញបូជាទេ។

មុខ

ពាក្យ «មុខ» សំដៅទៅផ្នែកខាងមុខនៃក្បាលរបស់មនុស្ស។ ពាក្យនេះ ក៏មានអត្ថន័យជាច្រើនផងដែរ។

  • ពាក្យថា «មុខរបស់អ្នក» ជាពាក្យប្រៀបធៀបក្នុងការនិយាយថា «អ្នក»។ ស្រដៀងគ្នាដែរពាក្យថា «មុខខ្ញុំ» មានន័យថា «ខ្ញុំ» ឬក៏ «របស់ខ្ញុំ»។
  • ក្នុងន័យខាងសាច់ឈាម «ការប្រឈមមុខ» ជាមួយនរណាម្នាក់ ឬក៏តទល់នឹងអ្វីមួយនោះ មានន័យថាមើលចំទៅក្នុងទិសដៅរបស់បុគ្គលនោះ ឬក៏ប្រឈមមុខចំទៅនឹងរឿងរ៉ាវនោះ។
  • «មើលមុខគ្នា» មានន័យថា «មើលមុខគ្នាដោយផ្ទាល់»។
  • «មុខទល់មុខ» មានន័យថា មនុស្សពីរនាក់កំពុងទល់មុខដោយផ្ទាល់នៅក្នុងចម្ងាយជិត។
  • ពេលដែលព្រះយេស៊ូ «សម្រេចព្រះទ័យរបស់ទ្រង់យ៉ាងម៉ឺងមាត់ ដើម្បីចូលទៅក្រុងយេរូ៉សាឡិម» នោះមានន័យថាទ្រង់បានសម្រេចព្រះទ័យរួចទៅហើយថា ទ្រង់ទៅទីនោះ។
  • «ប្រឈមមុខប្រឆាំងនឹង» មនុស្ស ឬក្រុង មានន័យថា បានសម្រេចចិត្តយ៉ាងរឹងមាំហើយថា: លែងមានការគាំទ្រដល់ក្រុងនោះ ឬក៏លែងទទួលស្គាល់ទីក្រុងនោះ ឬក៏មនុស្សដែលរស់នៅទីនោះទៀតហើយ។
  • ពាក្យថា «ទល់មុខទៅដី» សំដៅទៅលើផ្ទៃដី ហើយជាទូទៅគឺសំដៅទៅលើផែនដីទាំងមូល។ ជាឧទាហរណ៍ «ការអត់ឃ្លានគ្របដណ្តប់លើផ្ទៃផែនដី» សំដៅទៅលើភាពអត់ឃ្លានដែលមានជាទូទៅដែលមានឥទ្ធិពលលើមនុស្សជាច្រើននៅលើផែនដី។
  • ពាក្យប្រៀបប្រដូច «កុំឲ្យលាក់មុខនឹងពួកសាសន៍ឯង» មានន័យថា «កុំច្រានចោលរាស្ដ្ររបស់ឯង» ឬ «កុំរត់ចោលរាស្ដ្ររបស់ឯង» ឬ «កុំឈប់ថែរក្សារាស្ដ្ររបស់ឯងឡើយ»។

សេចក្តីណែនាំនៃការបកប្រែ

  • បើអាចទៅរួច ការរក្សាពាក្យ ឬប្រើឃ្លានៅក្នុងភាសាតំបន់គឺជាការល្អបំផុត ដែលមានន័យប្រហាក់ប្រហែលគ្នា។
  • ពាក្យថា «ប្រឈមមុខ» អាចត្រូវបានបកប្រែថា «បែរមុខទៅរក» ឬ «មើលចំមុខ» ឬ «សម្លឹងមើលមុខ»។
  • ពាក្យថា «មុខទល់នឹងមុខ» អាចបកប្រែបានថា «មើលយ៉ាងជិត» ​ឬ «នៅចំមុខ» ឬ «នៅចំពោះមុខរបស់»។
  • អាស្រ័យលើបរិបទ ពាក្យថា «នៅចំពោះព្រះភក្រព្រះអង្គ» អាចបកប្រែបានថា «នៅពីមុខព្រះអង្គ» ឬ «នៅខាងមុខព្រះអង្គ» ឬ «នៅចំពោះព្រះអង្គ» ឬ «នៅក្នុងព្រះវត្តមានព្រះអង្គ»។
  • ឃ្លាថា «បែរព្រះភក្រព្រះអង្គចំពោះ» អាចបកប្រែបានថា «ចាប់ផ្តើមធ្វើដំណើរទៅ» ឬ «បានសម្រេចចិត្តនៅក្នុងគំនិតរបស់គាត់ហើយថានឹងទៅ»។
  • ឃ្លាថា «លាក់ព្រះភក្ររបស់ព្រះអង្គពី» អាចប្រែថា «បែរព្រះភក្រចេញពី» ឬ «ឈប់ជួយ ឬលែងការពារ» ឬ «បដិសេធ»។
  • «បែរព្រះភក្រទាស់ជាមួយ» ក្រុង ឬមនុស្សអាចបកប្រែថា «មើលទៅដោលកំហឹង ឬដោយថ្កោលទោស» ឬ «បដិសេធក្នុងការទទួលស្គាល់» ឬ «សម្រេចចិត្តក្នុងការបដិសេធ» ឬ «កាត់ទោស និងបដិសេធ» ឬ «ទំលាក់ការថ្កោលទោសលើ»។
  • ឃ្លាថា «និយាយទៅកាន់មុខរបស់ពួកគេ» អាចបកប្រែថា​ «និយាយទៅកាន់ពួកគេដោយផ្ទាល់» ឬ «និយាយទៅកាន់ពួកគេនោក្នុងវត្តមានរបស់ពួកគេ» ឬ «និយាយទៅពួកគេដោយផ្ទាល់»។
  • ពាក្យថា «ផ្កាប់មុខទៅនឹងដី» អាចបកប្រែផងដែរថា «ពេញផែនដីទាំងមូល» ឬ «នៅពាសពេញទឹកដី» ឬ «រស់នៅពេញផែនដី»។

មូលដ្ឋានគ្រឹះ បានរកឃើញ

កិរិយាសព្ទ «បានចាក់គ្រឹះ» មានន័យថាបានស្ថាបនា ឬបានធ្វើនៅលើអ្វីមួយ។ មូលដ្ឋានគ្រឹះ គឺផ្អែកលើអ្វីៗដែលបានសង់លើ។

  • ​មូលដ្ឋានគ្រឹះនៃផ្ទះ ឬសំណង់អគារត្រូវតែមានភាពរឹងមំា និងផ្អែកទៅតាមរបៀប ដើម្បីជួយទ្រទ្រង់ សំណង់ទាំងមូល។
  • ពាក្យ «មូលដ្ឋានគ្រឹះ» ក៏អាចសំដៅទៅលើការចាប់ផ្តើមអ្វីមួយ ឬជាពេលវេលាមុនដំបូងដែលត្រូវ បង្តើតអ្វីមួយ។
  • នៅក្នុងន័យប្រៀបធៀប អ្នកជឿលើព្រះយេស៊ូគឺអាចបៀបបានដូចជាសំណង់អគារដែលបាន ចាក់គ្រឹះនៅលើសេចក្តីបង្រៀនរបស់ពួកសាវក និងព្យាការី ហើយព្រះយេស៊ូផ្ទាល់ជា ជាថ្មជ្រុងយ៉ាងឯករបស់អគារនោះ។
  • ពាក្យ «ថ្មមូលដ្ឋានគ្រឹះ» គឺជាថ្មដែលត្រូវចាប់ជាផ្នែកនៃមូលដ្ឋានគ្រឹះ។ ថ្មទាំងនេះ ត្រូវបានសាកល្បង ថាតើវារឹងមាំគ្រប់គ្រាន់ ដើម្បីទ្រទ្រង់សំណង់អគារទាំងមូលបានដែរឬទេ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «មុនពេលកំណើតលោកីយ៍» អាចបកប្រែថា «មុនពេលបង្កើតពិភពលោក» ឬ «មុនពេលដែលពិភពលោកបានកើតមាន» ឬ «មុនពេលអ្វីៗដែលបានកើតឡើង»។
  • ពាក្យថា «បានរកឃើញ» អាចបកប្រែថា «ការសាងសង់ដោយសុវត្ថិភាព» ឬ «ផ្អែកលើគ្រឹះរឹងមាំ» ។
  • អាស្រ័យទៅលើបរិបទ «មូលដ្ឋានគ្រឹះ» អាចបកប្រែថា «គ្រឹះរឹងមាំ» ឬ «ជំនួយរឹងមាំ» ឬ «ការចាប់ផ្តើម» ឬ «ការបង្កើត»។

មេដឹកនាំ

ពាក្យថា «មេដឹកនាំ» សំដៅទៅលើអំណាចដ៏ខ្ពស់បំផុត គឺជាអ្នកដឹកនាំដ៏សំខាន់បំផុតនៅលើក្រុមណាមួយ។

  • ឧទាហរណ៍រូមមានដូចជា «មេភ្លេង» «មហាបូជាចារ្យ» និង «មេ​លើ​ពួក​អ្នក​ទារ​ពន្ធ» ព្រមទាំងជា «មេគ្រប់គ្រង» ជាដើម។
  • អាចប្រើសម្រាប់ជាមេគ្រួសារណាមួយ ដូចនៅក្នុងព្រះគម្ពីលោកុប្បត្តិ ជំពូក ៣៦ បានចែងថាបុរសជា «មេ» នៃក្រុមគ្រួសារនៅក្នុងអំបូររបស់ពួកគេ។ ក្នុងបរិបទនេះ ពាក្យថា «មេ» អាចប្រែផងដែរថា «អ្នកដឹកនាំ» ឬ «មេគ្រួសារ»។
  • នៅពេលប្រើដើម្បីពណ៌នាពីនាម ពាក្យនេះមានន័យជា «ការដឹកនាំ» ឬ «ការគ្រប់គ្រង» ដូចជា «ការដឹកនាំភ្លេង» ឬ «ការដឹកនាំបូជាចារ្យ» ជាដើម។

មេទ័ព បញ្ជា

ពាក្យថា «មេទ័ព» គឺសំដៅទៅលើ អ្នកនាំទ័ពម្នាក់ដែលទទួលខុសត្រូវក្នុងការនាំមុខ និងបញ្ជាដល់ក្រុមទាហានរបស់ខ្លួន។

  • «បញ្ចា» កងទ័ពមានន័យថា ដឹកនាំ និងទទួលលើការខុសត្រូវលើកងទ័ព។
  • មេទ័ពគឺអាចទទួលខុសត្រូវលើទាហានក្រុមតូច ឬក៏ទាហានមួយក្រុមធំក៏បាន ឬគ្រប់គ្រង់មួយពាន់នាក់ក៏មាន។
  • ពាក្យនេះអាចត្រូវបានប្រើសំដៅទៅលើព្រះជាម្ចាស់ដែលជាមេបញ្ចាការនៃពួកពលទេវតា។
  • របៀបមួយទៀតក្នុងការបកប្រែ «មេទ័ព» អាចរួមបញ្ចូលផងដែរនូវពាក្យ «អ្នកដឹកនាំ» ឬ «មេដឹកនាំ» ឬ «មន្ត្រី»។
  • ពាក្យថា «បញ្ជា» កងទ័ព អាចបកប្រែបានផងដែរថា «ដឹកនាំ» ឬ «ត្រូវទទួលខុសត្រូវលើ»។

ម៉ោង ពេល​វេលា

ក្រៅពីត្រូវបានគេប្រើសំដៅលើ ពេលវេលា ឬរបៀបណាមួយដែលបានកើតឡើង ពាក្យ «ម៉ោង» ក៏ត្រូវបានគេប្រើក្នុងរូបភាពជាច្រើនៈ

  • ពេលខ្លះពាក្យ «ពេលវេលា» សំដៅដល់ពេលវេលាធម្មតា ដើម្បីធ្វើអ្វីមួយ ដូចជា «ពេលវេលានៃការអធិស្ឋាន»។
  • នៅពេលដែលអត្ថបទសសេរថា «ពេលវេលាបានមកដល់» សម្រាប់ព្រះយេស៊ូ ដើម្បីឲកយរងទុក្ខវេទនា និងការសុគត នេះមានន័យថា វាគឺជាពេលកំណត់ដែលព្រះជាម្ចាស់បានសម្រេចជាយូរមកហើយ នោះអាចនឹងកើតឡើង។
  • ពាក្យថា «ម៉ោង» ក៏អាចមានន័យថា «នៅខណៈពេលនោះ» ឬ «ពេលនោះ»។
  • នៅពេលដែលអត្ថបទនិយាយអំពី «ម៉ោង» ការមកយឺត នេះមានន័យថា វាយឺតក្នុងថ្ងៃនេះ ពេលដែលព្រះអាទិត្យនឹងឆាប់រះ។

សេចក្តីណែនាំនៃការបកប្រែ

  • នៅពេលប្រើជាពាក្យប្រៀបធៀប ពាក្យថា «ម៉ោង» អាចត្រូវបានបកប្រែថា «ពេល» ឬ «ឱកាស» ឬ «ពេលកំណត់»។
  • ឃ្លាថា «នៅក្នុងពេលនោះឯង» អាចបកប្រែថា «នៅខណៈពេលនោះ» ឬ «នៅពេលនោះ» ឬ «រំពេចនោះ» ឬ «ពេលនោះ»។
  • ពាក្យថា «ម៉ោងបានយឺត» អាចបកប្រែថា «វាបានយឺតក្នុងថ្ងៃនេះ» ឬ «វានឹងងងឹតឆាប់ៗ» ឬ «រសៀលណាស់ហើយ»។

ម្ចាស់ក្សត្រី អគ្គមេហេសី

ម្ចាស់ក្សត្រីអាចជាអ្នកគ្រប់គ្រប់នៃរាជអាណាចក្រដែលជាស្រ្តី ឬមហេសី/អគ្គមហេសីរបស់មហាក្សត្រ។​

  • នាងអេសធើរបានក្លាយអគ្គមហេសីរបស់ចក្រ‌ភព​ពែរ្ស នៅពេលនាងអភិសេកជាមួយព្រះ‌ចៅ​អហា‌ស៊ូរុស។
  • ម្ចាស់​ក្សត្រី​យេសិ‌បិលជាមហេសីអាក្រក់របស់ព្រះបាទអហាប់។
  • ម្ចាស់ក្សត្រីរបស់សេបាជាអ្នកគ្រប់គ្រងដែលមានឈ្មោះល្បីបានមកគាល់ព្រះបាទសាឡូម៉ូន។​
  • ពាក្យថា «អយ្យកា​​អ័ថាលា» ជាទូទៅសំដៅទៅលើ មាតា ឬអយ្យការបស់ស្តេចដែលគ្រប់គ្រង ឬជាស្ត្រីមេម៉ាយរបស់ស្តេចកាលពីមុន។ អយ្យកាមានឥទ្ធិពលខ្លាំង ដូចដែលអាចមើលឃើញនៅក្នុងអយ្យកាអ័ថាលា ដែលមានឥទ្ធិពលលើមនុស្សឲ្យថ្វាយបង្គំរូបព្រះ។​

យំ ស្រែកយំ

ពាក្យថា «យំ» ឬ «ស្រែក» ជាញឹកញាប់មានន័យថា និយាយអ្វីមួយៗ ហើយបន្ទាន់។ មនុស្សម្នាក់អាច «ស្រែកយំ» យ៉ាងឈឺចាប់ ឬពេលមានទុក្ខ ឬ ដោយកំហឹង។

  • ឃ្លាថា «ស្រែកយំ» មានន័យផងដែរថា ស្រែក ឬ អំពាវនាវ ជាញឹកញាប់ជាមួយនឹងបំណងនៃការសូមជំនួយ។
  • ពាក្យនេះ អាចប្រែផងដែរថា «ស្រែកខ្លាំងៗ» ឬ «សូមជំនួយជាបន្ទាន់» អាស្រ័យលើបរិបទ។
  • ឃ្លាដូចជា «ខ្ញុំស្រែករកទ្រង់» អាចប្រែផងដែរថា «ខ្ញុំហៅព្រះអង្គសុំឲ្យជួយ» ឬ «ខ្ញុំស្រែកសូមទ្រង់ជួយជាបន្ទាន់»។

យកធ្វើជាទាសករ ជាប់ជាទាសភាព

«យកធ្វើជាទាសករ» មានន័យថា បង្ខំបុគ្គលនោះឲ្យបម្រើចៅហ្វាយ ឬប្រទេសដែលកំពុងកាន់អំណាច។ ការធ្វើជា «ទាសករ» ឬ «ការជាប់ជាទាសភាព» មានន័យថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្វីមួយ ឬនរណាម្នាក់។

  • នរណាដែលជាទាសករ ឬជាប់ជាទាសភាពត្រូវតែបម្រើអ្នកដទៃដោយគ្មានការបង់ប្រាក់។ គាត់មិនមានសេរីភាពក្នុងការធ្វើអ្វីដែលគាត់ចង់បានទេ។
  • «យកធ្វើជាទាសករ» ក៏មានន័យផងដែរថា ដកយកសេរីភាពរបស់មនុស្ស។
  • ពាក្យមួយទៀតសម្រាប់ពាក្យថា «ទាសករភាព» គឺ «ឈ្លើយសឹក»។
  • ក្នុងន័យធៀបពីមនុស្សវិញគឺ មនុស្សដែលស្ថិតក្នុងសភាព «ជាខ្ញុំបម្រើ» ចំពោះអំពើបាបរហូតទាល់តែព្រះយេស៊ូបានរំដោះពួកគេចេញពីអំណាច និងការគ្រប់គ្រងរបស់វា។
  • នៅពេលមនុស្សម្នាក់ទទួលបានជីវិតថ្មីនៅក្នុងព្រះគ្រិស្ត គាត់បានរួចពីងារធ្វើជាខ្ញុំបម្រើរបស់អំពើបាប ហើយក្លាយជាអ្នកបម្រើនៃសេចក្ដីសុចរិតវិញ។

សេចក្តីណែនាំនាំការបកប្រែ

  • ពាក្យថា «យកធ្វើជាទាសភាព» អាចបកប្រែផងដែរថា «ធ្វើឲ្យលែងមានសេរីភាព» ឬ «បង្ខំឲ្យបម្រើអ្នកដទៃ» ឬ «ដាក់នៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃ»។
  • ឃា្លថា «ជាប់ជាទាសភាពចំពោះ» ឬ «ជាប់ក្នុងភាពជាឈ្លើយចំពោះ»​ អាចបកប្រែផងដែរថា «ត្រូវបានបង្ខំឲ្យក្លាយជាទាសភាពនៃ» ឬ «ត្រូវបានបង្ខំឲ្យបម្រើ» ឬ «នៅក្រោមការគ្រប់គ្រង់របស់»។

យក្ស

យក្សជាទូទៅគេច្រើនប្រើពាក្យនេះសម្រាប់មនុស្សដែលមាឌធំ ខ្ពស់ និងខ្លាំងខុសពីធម្មតា។

  • កូលីយ៉ាត ជាទាហានភីលីស្ទីនម្នាក់ដែលច្បាំងជាមួយស្តេចដាវីឌ ដែលគេហៅគាត់ថា​ យក្ស ដោយសារតែគាត់ជាបុរសដែលមានមាឌធំខ្ពស់ ហើយខ្លាំង។
  • ​អ្នកស៊ើបការណ៍របស់ជនជាតិអ៊ីស្រាអែលដែលបានទៅដល់ទឹកដីកាណានបានឲ្យដឹងថា អ្នកដែលរស់នៅទីនោះ ពួកគេមានមាឌធំៗដូចជាយក្ស។

យញ្ញបូជា តង្វាយ

នៅក្នុងព្រះគម្ពីរ ពាក្យ «យញ្ញបូជា» និង ពាក្យ «តង្វាយ» សំដៅលើការឲ្យពិសេសទៅដល់ព្រះជាម្ចាស់ទុកជាសកម្មភាពនៃការថ្វាយបង្គំទ្រង់។ ប្រជាជននាំគ្នាធ្វើយញ្ញបូជាថ្វាយបង្គំដល់ព្រះក្លែងក្លាយផ្សេងៗទៀត។

  • ពាក្យថា «តង្វាយ» ទូទៅសំដៅលើអ្វីៗដែលផ្តល់ឲ្យ ឬទទួល។ ពាក្យថា «យញ្ញបូជា» សំដៅលើអ្វីមួយដែលបានទទួល ឬ ក៏បានទទួលតម្លៃខ្លាំងពីអ្នកដែលឲ្យ។
  • ការថ្វាយតង្វាយដល់ព្រះជាម្ចាស់ជាអ្វីមួយជាក់លាក់ដែលព្រះជាម្ចាស់បង្គាប់ដល់សាសន៍អ៊ីស្រាអែលឲ្យថ្វាយ ដើម្បីបង្ហាញពីភក្តីភាព និងការស្តាប់បង្គាប់ដល់ទ្រង់។
  • ឈ្មោះនៃតង្វាយមានផ្សេងៗពីគ្នាដូចជា «តង្វាយដុត» និង «តង្វាយមេត្រីភាព» បញ្ជាក់ថាជាប្រភេទនៃតង្វាយដែលបានថ្វាយ។
  • យញ្ញបូជាដែលថ្វាយដល់ព្រះជាម្ចាស់រួមបញ្ចូលជាុមួយនឹងការសម្លាប់សត្វ។
  • មានតែការបូជារបស់ព្រះយេស៊ូគ្រិស្តទេ ព្រះអង្គគ្រប់លក្ខណ៍ ដែលគ្មានបាបសោះ ទ្រង់សម្អាតមនុស្សឲ្យរួចផុតពីអំពើបាបទាំងស្រុង។ យញ្ញបូជាដោយសត្វមិនអាចប្រោសលោះឲ្យរួចពីបាបបានទេ។
  • នេះជានិមិត្តសញ្ញាដែលបង្ហាញ «ថ្វាយរូបកាយជាយញ្ញបូជាដ៏រស់» មានន័យថា «ថ្វាយជីវិតរស់នៅរបស់អ្នកក្នុងការស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ទាំងស្រុង បោះបង់ចោលគ្រប់កិច្ចការទាំងអស់ដើម្បីបម្រើដល់ទ្រង់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យ «តង្វាយ» អាចបកប្រែបានថា «អំណោយទៅព្រះ» ឬ «អ្វីៗទាំងអស់ថ្វាយដល់ព្រះជាម្ចាស់» ឬ «អ្វីៗដែលមានតម្លៃគឺថ្វាយទៅព្រះជាម្ចាស់»។
  • អាស្រ័យលើអត្ថបទ ពាក្យថា «យញ្ញបូជា» អាចបកប្រែបាន «អ្វីមួយដ៏មានតម្លៃបំផុតថ្វាយសម្រាប់ការថ្វាយបង្គំ» ឬ «ការសម្លាប់សត្វទុកជាតង្វាយដ៏ពិសេសថ្វាយដល់ព្រះជាម្ចាស់»។
  • សកម្មភាព «ថ្វាយយញបូជា» អាចប្រែថា «លះបង់អ្ៗវីដែលមានតម្លៃ» ឬ «ការសម្លាប់សត្វធ្វើជាយញ្ញបូជាថ្វាយដល់ព្រះជាម្ចាស់»។
  • របៀបមួយបែបទៀតអាចបកប្រែបាន «​ថ្វាយ​រូបកាយ​របស់​អ្នក​រាល់គ្នា​ទុកជា​យញ្ញបូជា​ដែល​មានជីវិត​» អាចប្រែថា «កាលដែលអ្នកមានជីវិតនៅឡើយ ចូរថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ព្រះជាម្ចាស់ទុកដូចជាសត្វដែលបានថ្វាយនៅលើកន្លែងថ្វាយយញ្ញបូជា»។


យល់ ការយល់ដឹង

ពាក្យថា ​«យល់» មានន័យថា ឮ ឬ ទទួលព័ត៌មាន ហើយដឹងអ្វីជាអត្ថន័យរបស់វា។

  • ពាក្យថា «ការយល់ដឹង» អាចសំដៅទៅលើ​ «ចំណេះដឹង» ឬ «ប្រាជ្ញា» ឬ ដឹងអំពីរបៀបនៃការធ្វើអ្វីមួយ។
  • យល់អំពីអ្នកណាម្នាក់ ក៏អាចមានន័យផងដែរថា ដឹងថាមនុស្សនោះមានអារម្មណ៍យ៉ាងដូចម្តេច។
  • នៅពេលដែលកំពុងធ្វើដំណើរទៅកាន់​ភូមិ​អេម៉ោស ព្រះយេស៊ូបានបង្ហាញឲ្យពួកសិស្សយល់អំពីអត្ថន័យនៃបទគម្ពីរអំពីព្រះមេស្ស៊ី។
  • អាស្រ័យលើបរិបទ ពាក្យថា «យល់» ក៏អាចបកប្រែផងដែរថា «ដឹង» ឬ «ជឿ» ឬ «យល់ច្បាស់» ឬក៏ «យល់ថាមានអត្ថន័យយ៉ាងដូចម្តេច»។
  • ជាញឹកញាប់ពាក្យថា «ការយល់ដឹង» ក៏អាចបកប្រែថា «ចំណេះដឹង» ឬ «ប្រាជ្ញា» ឬ «ការឆ្លុះបញ្ចាំង»។

យោបល់ អ្នកផ្តល់យោបល់ ប្រឹក្សា អ្នកផ្តល់ប្រឹក្សា

ពាក្យថា «យោបល់» និង «ប្រឹក្សា» មានន័យដូចគ្នា និងសំដៅលើ ការជួយនរណាម្នាក់សម្រេចចិត្តដ៏ឈ្លាសវៃ ចំពោះការធ្វើអ្វីមួយនៅក្នុងស្ថានភាពណាមួយ។ «អ្នកផ្តល់យោបល់» ឬ «ប្រឹក្សា» ដែលឆ្លាតវៃ គឺជាអ្នកដែលផ្តល់យោបល់​ ឬប្រឹក្សាដែលនឹងជួយដល់មនុស្សក្នុងការសម្រេចដ៏ត្រឹមត្រូវ។

  • ជាញឹកញាប់ស្តេចមានទីប្រឹក្សា និងអ្នកផ្តល់យោបល់ផ្លូវការ ដើម្បីជួយដល់ស្តេចឲ្យសម្រេចិត្តលើកិច្ចការសំខាន់ៗ ដែលប៉ះពាល់ដល់ប្រជារាស្រ្តដែលស្តេចបានគ្រប់គ្រង។
  • ពេលខ្លះ ការប្រឹក្សា ឬ ការផ្តល់យោបល់ដែលបានឲ្យទៅនោះមិនល្អទេ។ អ្នកប្រឹក្សាដែលអាក្រក់បានអង្្វរឲ្យស្តេចប្រព្រឹត្ត ឬប្រកាសរាជសារ ដែលធ្វើទុក្ខដល់ស្តេច និងប្រជារាស្រ្តរបស់ព្រះអង្គផ្ទាល់។
  • អាស្រ័យលើបរិបទ «ផ្តល់យោបល់» ឬ «ផ្តល់ប្រឹក្សា» អាចបកប្រែផងដែរថា «ជួយក្នុងការសម្រេចចិត្ត» ឬ «ប្រមាន» ឬ «ដាស់តឿន» ឬ «ណែនាំ»។
  • សកម្មភាព «ផ្តល់យោបល់» អាចត្រូវបានបកប្រែ «ផ្តល់ប្រឹក្សា» ឬ «ផ្តល់ការណែនាំ» ឬ «ផ្តល់ការដាស់តឿន»។
  • ចំណាំថា «យោបល់» ខុសពីពាក្យ «ក្រុមប្រឹក្សា» សំដៅលើមនុស្សមួយក្រុម។

រង្វាន់

ពាក្យថា «រង្វាន់» សំដៅទៅលើអ្វីដែលមនុស្សបានទទួល ដោយសារគាត់បានធ្វើអ្វីមួយ ទោះបើល្អ ឬអាក្រក់ក្តី។ «ឲ្យរង្វាន់» នរណាម្នាក់ គឺផ្តល់ឲ្យអ្នកណាម្នាក់នូវអ្វីមួយដែលគាត់សមនឹងទទួល។

  • រង្វាន់ អាចល្អ ឬការវិជ្ជមានដែលមនុស្សបានទទួល ដោយសារការធ្វើអ្វីមួយបានល្អ ឬដោយសារគាត់បានស្តាប់បង្គាប់ព្រះ។
  • ពេលខ្លះ រង្វាន់អាចសំដៅលើការអវិជ្ជមានដែលអាចជាលទ្ធផលដែលកើតចេញពីឥរិយាបថមិនល្អ ដូចដែលគេនិយាយថា «រង្វាន់របស់មនុស្សអាក្រក់»។ នៅក្នុងបរិបទនេះពាក្យថា «រង្វាន់» សំដៅលើ ការដាក់ទោស ឬផលអវិជ្ជមានកើតឡើងពីការប្រព្រឹត្តអំពើបាប។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «រង្វាន់» អាចប្រែថា «ការបង់ប្រាក់» ឬ «អ្វីមួយដែលសមនឹងទទួល» ឬ «ការដាក់ទោស»។
  • «ឲ្យរង្វាន់» អ្នកណាម្នាក់ អាចប្រែថា «សង» ឬ «ការដាក់ទោស» ឬ «ឲ្យអ្វីមួយដែលសមនឹងទទួល»។
  • សូមឲ្យប្រាកដថា ការប្រែពាក្យនេះ មិនសំដៅលើថ្លៃឈ្នួលឡើយ។ រង្វាន់មិនមែនជាសំដៅទៅលើតែការរកលុយដែលកើតចេញពីការងារឡើយ។

រដ្ឋបាល អ្នកគ្រប់គ្រង

ពាក្យថា «រដ្ឋបាល»និង «អ្នកគ្រប់គ្រង»សំដៅទៅលើការរៀបចំឬការគ្រប់គ្រងប្រជាជននៃប្រទេសមួយដើម្បីជួយឲ្យដំណើរការដោយមានសណ្តាប់ធ្នាប់។

  • ដានីយ៉ែល និងយុវជនបីនាក់ទៀតដែលជាសាសន៍យូដាត្រូវបានគេតែងតាំងជាអ្នកគ្រប់គ្រងឬមន្រ្តីរដ្ឋបាលនៅលើផ្នែកខ្លះនៃចក្រភពបាប៊ីឡូន។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មីពាក្យថា «រដ្ឋបាល» ត្រូវបានប្រើសំដៅទៅលើអំណោយទានមួយនៃព្រះវិញ្ញាណបរិសុទ្ធ។
  • បុគ្គលម្នាក់ដែលមានអំណោយទានខាងវិញ្ញាណផ្នែកការគ្រប់គ្រង អាចដឹកនាំនិងគ្រប់គ្រងមនុស្ស បានល្អដូចការត្រួតពិនិត្យថែរក្សាអគារនិងទ្រព្យសម្បត្តិផ្សេងទៀតដែ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «អ្នកគ្រប់គ្រង» អាចប្រែថា «អភិបាល» ឬ «អ្នករៀបចំ» ឬ «អ្នកដឹកនាំ» ឬ «អ្នកគ្រប់គ្រង»ឬ «មន្ត្រីរដ្ឋបាល»។
  • ពាក្យ «រដ្ឋបាល» អាចបកប្រែថា «ការគ្រប់គ្រង»ឬ «ការថែទាំ» ឬ »ការដឹកនាំ»ឬ «អង្គការ»។
  • ពាក្យថា «ការទទួលខុសត្រូវលើ» ឬ «ការថែរក្សា» ឬ «ការរក្សាសណ្តាប់ធ្នាប់» អាចជាផ្នែកមួយនៃការបកប្រែពាក្យទាំងនេះ។

រណ្តៅ

រណ្តៅគឺជារន្ធប្រហោងជ្រៅដែលគេជីកក្នុងដី។

  • មនុស្សជីករណ្តៅដើម្បីធ្វើអន្ទាក់ដាក់យកសត្វ ឬ ជីករកប្រភពទឹក។
  • រណ្តៅអាចប្រើជាកន្លែងបណ្តោះអាសន្តសម្រាប់ឃុំអ្នកទោស។
  • ពេលខ្លះឃ្លាថា «រណ្តៅ» សំដៅទៅលើផ្នូរ​ ឬក៏ ស្ថាននរក។ ហើយអាចសំដៅលើ «អន្លង់ជ្រៅ»។
  • រណ្តៅដែលជ្រៅអាចហៅបានថា «លូក្រោមដី ឬ អាងទឹក»។
  • ពាក្យរណ្តៅអាចប្រើជាឃ្លាថា «រណ្តៅនៃការបំផ្លាញ» ដែលពិពណ៌នាអំពី ការជាប់អន្ទាក់នៃស្ថានភាពគ្រោះថ្នាក់ណាមួយ ឬ កាធ្លាក់ក្នុងអំពើបាប ការបំផ្លាញអ្វីមួយ។

រត់ ការរត់

តាមន័យត្រង់នៃពាក្យ «រត់» សំដៅលើ ធ្វើចលនាយ៉ាងលឿនដោយជើង ជាទូទៅជាជំហានលឿនជាងដើរ។ អត្ថន័យចម្បងនៃពាក្យ «រត់» គឺត្រូវបានប្រើជាពាក្យប្រៀបប្រដូចផងដែរ ដែលមានដូចខាងក្រោមនេះ៖

  • «ចូរ​រត់​តាម​របៀប​នោះ​ដើម្បី​ឲ្យ​បាន​រង្វាន់​ចុះ» សំដៅលើការអត់ធ្មត់ក្នុងការធ្វើតាមព្រះហឫទ័យព្រះ ដូចគ្នាជាមួយនឹងការអត់ធ្មត់ក្នុងការត់ប្រណាំងដើម្បីឲ្យបានទទួលជ័យជំនះ។
  • «​រត់​តាម​ផ្លូវ​នៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ» មានន័យថា មានអំណរ និងស្តាប់បង្គាប់តាមបទបញ្ជារបស់ព្រះអង្គយ៉ាងលឿន។
  • «បែរ (រត់) ​ទៅ​តាម​ព្រះ​ដទៃ» មានន័យថា ព្យាយាមក្នុងការថ្វាយបង្គំព្រះដទៃ។
  • «ទូល‌បង្គំ​រត់​មក​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ» មានន័យថា បែរទៅរកព្រះជាម្ចាស់យ៉ាងលឿន មកពឹងជ្រក និងរកកន្លែងសុវត្តិភាព នៅពេលជួបជាមួយអ្វីៗដែលពិបាក។

ពាក្យប្រៀបប្រដូចផ្សេងៗទៀតអំពីអត្ថន័យនៃពាក្យ «រត់»៖

  • ទឹក និងវត្ថុរាវ ដូចជា ទឹកភ្នែក ឈាម ញើស និងទឹកទន្លេ ក៏និយាយថា «រត់» ដែរ។ ពាក្យរត់នេះ អាចប្រែថា «ហូរ» ផងដែរ។
  • ព្រំប្រទល់របស់ប្រទេស ឬតំបន់ក៏និយាយថា «រត់តាមបណ្តោយ» ទឹកទន្លេ ឬព្រំប្រទល់នៃប្រទេសផ្សេងៗ។ ពាក្យនេះ អាចប្រែផងដែរថា «ព្រំប្រទល់នៅជិត» ឬ «ព្រំប្រទល់របស់វា»។
  • ទន្លេ និងខ្សែទឹក អាច «រីងស្ងួត» ដែលមានន័យថា «ត្រូវបានរីងស្ងួត» ឬ «បានត្រឡប់ជារីងស្ងួត»។
  • ថ្ងៃនៃពិធីបុណ្យ អាចប្រែថា «រត់រហូតដល់ទីបញ្ចប់»​ មានន័យថា ពួកគេ «បានឆ្លងកាត់» ឬ «ត្រូវបានបញ្ចប់» ឬ «ចប់សព្វគ្រប់»។

រទេះចម្បាំង

នៅសម័យបុរាណ រទេះចម្បាំងនេះមានទម្ងន់ស្រាល មានកង់ពីរ​ ហើយត្រូវបានអូសដោយសត្វសេះ ។

  • មនុស្សអាចអង្គុយ ឬឈរលើរទេះចម្បាំងនេះ គេប្រើវា ដើម្បីធ្វើសង្គ្រាម ឬក៏ធ្វើដំណើរ។
  • ក្នុងសង្គ្រាម កងទ័ពដែលមានរទេះចម្បាំងច្រើន​ មានប្រៀបខាងល្បឿន និងចល័តទ័ពលឿនជាងកងទ័ពដែលគ្មានរទេះចម្បាំង។
  • សាសន៍អេស៊ីប និងរ៉ូមបុរាណ មានភាពល្បីខ្លាំងណាស់ ដោយសារការប្រើសេះ និងរទេះចម្បាំងរបស់ពួកគេ។

រលាយ រំលាយ

ពាក្យថា «រលាយ» សំដៅទៅលើអ្វីដែលក្លាយទៅជារាវនៅពេលដែលវាត្រូវកម្តៅ។ វាក៏ត្រូវបានគេប្រើនៅក្នុងវិធីជានិមិត្ដរូបផងដែរ។ អ្វីមួយដែលត្រូវបានរំលាយត្រូវបានពិពណ៌នាថាជា «រលាយ»។

  • លោហៈធាតុផ្សេងៗគ្នាត្រូវបានកំដៅរហូតដល់រលាយ ហើយអាចចាក់ចូលទៅក្នុងពុម្ព ដើម្បីបង្កើតវត្ថុដូចជាអាវុធ ឬរូបចម្លាក់។ ពាក្យថា «ដែករលាយ» សំដៅលើលោហៈដែលរលាយ។
  • នៅពេលទៀនត្រវបានដុត វារលាយ និងស្រក់។ នៅសម័យបុរាណអក្សរត្រូវបានផ្សាភ្ជាប់ជាញឹកញាប់ដោយចាក់ក្រមួនរលាយមួយចំនួនតូចនៅលើគែម។
  • ការប្រើពាក្យ «រលាយ» មានន័យថាក្លាយទៅជាទន់និងខ្សោយដូចជាក្រមួនរលាយ។
  • ពាក្យថា «ចិត្តគេរលាយ» មានន័យថាពួកគេនឹងខ្សោយដោយសារតែការភ័យខ្លាច។
  • ពាក្យប្រៀបប្រដូចមួយទៀតដែលថា «ពួកគេនឹងរលាយទៅ» មានន័យថាពួកគេនឹងត្រូវបង្ខំឲ្យចាកចេញ ឬពួកគេនឹងត្រូវបង្ហាញថា ខ្លួនខ្សោយហើយនឹងត្រូវបរាជ័យ។
  • អត្ថន័យនៃពាក្យ «រលាយ» អាចត្រូវបានបកប្រែជា «ក្លាយទៅជារាវ» ឬ «រាវ» ឬ «បង្កឲ្យមានជាតិរាវ»។
  • របៀបផ្សេងទៀតដើម្បីបកប្រែអត្ថន័យនៃពាក្យ «រលាយ» អាចរួមបញ្ចូល «ក្លាយទៅជាទន់» ឬ «ទន់ខ្សោយ»ឬ «ត្រូវបរាជ័យ»។

រំលឹក តង្វាយរំលឹក

ពាក្យថា «រំលឹក» សំដៅលើសកម្មភាព ឬវត្ថុដែលបង្កឲ្យនរណាម្នាក់ ឬអ្វីដែលបានចងចាំ។

  • ពាក្យនេះក៏ត្រូវបានប្រើជាគុណនាម ដើម្បីពិពណ៌នាអំពីអ្វីមួយដែលរំលឹកពួកគេអំពីអ្វីមួយដូចជា «តង្វាយរំលឹក» ដែលជា «ចំណែករំលឹក» នៃយញ្ញបូជា ឬ «ថ្មនឹកចាំ»។
  • នៅក្នុងការថ្វាយតង្វាយរំលឹកក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ត្រូវបានធ្វើឡើង ដើម្បីឲ្យពួកអ៊ីស្រាអែលនឹកចងចាំនូវអ្វីដែលព្រះបានធ្វើសម្រាប់ពួកគេ។
  • ព្រះបានប្រាប់ពួកបូជាចារ្យសាសន៍អ៊ីស្រាអែលឲ្យស្លៀកពាក់សំលៀកបំពាក់ពិសេសដែលមានត្បូង។ បន្ទះថ្មមានឈ្មោះកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលឆ្លាក់ពីលើ។ ទាំងនេះប្រហែលជារំលឹកពួកគេអំពីភាពស្មោះត្រង់របស់ព្រះចំពោះពួកគេ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីព្រះបានប្រទានកិត្តិយសដល់បុរសម្នាក់ឈ្មោះលោកកូនេលាស ដោយសារតែការប្រព្រឹត្ដសប្បុរសធម៌របស់គាត់ចំពោះជនក្រីក្រ។ អំពើទាំងនេះត្រូវបានគេនិយាយថាជា «ការចងចាំ» នៅចំពោះព្រះ។

សេចក្តីណែនាំនៃការបកប្រែ

  • នេះក៏អាចត្រូវបានបកប្រែថាជា «ការរំលឹកយូរអង្វែង»។
  • «ដុំថ្មរំលឹក» អាចត្រូវបានបកប្រែថាជា «ថ្មដើម្បីរំលឹកពួកគេ»

រាជក្រឹត្យ

រាជក្រឹត្យជាសេចក្ដីប្រកាសមួយ ឬច្បាប់សាធារណៈមួយដែលបានប្រកាសទៅដល់ប្រជារាស្រ្តទាំងអស់។

  • វិន័យរបស់ព្រះក៏ត្រូវបានហៅថាជាក្រឹត្យ បញ្ញតិ ឬក៏ បទបញ្ជាផ្សេងៗ។
  • ច្បាប់ និងបទបញ្ជា​ រួមទាំងរាជ្យក្រឹត្យ ត្រូវតែគោរពតាម។
  • ឧទាហរណ៍មួយ រាជ្យក្រឹត្យរបស់អ្នកគ្រប់គ្រងត្រូវបានប្រកាសដោយសេសារអូគូស ថាមនុស្សគ្រប់ៗគ្នាដែលរស់នៅក្នុងអាណាចក្ររ៉ូមត្រូវតែវិលត្រឡប់ទៅស្រុកកំណើតវិញរៀងខ្លួន ដើម្បីចុះបញ្ជីជំរឿនប្រជាជន។
  • ប្រកាសរាជ្យក្រឹត្យអ្វីមួយ មានន័យថា ដាក់បញ្ជាដែលត្រូវតែគោរពតាម។ ន័យនេះក៏អាចបកប្រែបានដូចជា «ចេញបញ្ជា» ឬ «ចេញច្បាប់» ឬ «ទាមទាជាផ្លូវការ» ឬក៏ «បង្កើតច្បាប់សាធារណៈ»។
  • អ្វីមួយដែលបាន «ក្រឹត្យ» ឲ្យកើតឡើងដែលមានន័យថា «ពិតជានឹងកើតឡើង» ឬ «សេចក្ដីបានសម្រេចហើយមិនត្រូវកែប្រែ» ឬ «សេចក្ដីប្រកាសពិតជាកើតឡើង»។

រាយការណ៍

ពាក្យថា «រាយការណ៍» មានន័យថាប្រាប់មនុស្សពីអ្វីមួយដែលបានកើតឡើង ជាញឹកញាប់ ផ្តល់ព័ត៌មានលម្អិតពីហេតុការណ៍នោះ។ របាយការណ៍អាចទាំងសរសេរ និងនិយាយ។

  • «រាយការណ៍» អាចប្រែផងដែរថា «ប្រាប់» ឬ «ពន្យល់»​ ​ឬ «ប្រាប់យ៉ាងលម្អិត»។
  • ពាក្យថា «កុំប្រាប់ការនេះទៅអ្នកណាឲ្យសោះ» អាចប្រែថា «កុំនិយាយការនេះជាមួយនរណាឲ្យសោះ» ឬ «កុំប្រាប់អ្នកណាឲ្យសោះពីការនេះ»។
  • របៀបនៃការប្រែពាក្យ «របាយការណ៍»​ អាចបូកជាមួយ «ការពន្យល់»​ ឬ «រឿងមួយ» ឬ «ការអធិប្បាយ» អាស្រ័យលើបរិបទ។

រីករាយ ដែលសប្បាយក្រៃលែង

ពាក្យថា «រីករាយ» និង «ដែលសប្បាយក្រៃលែង» សំដៅទៅលើការសប្បាយរីករាយជាខ្លាំងដោយសារតែភាពជោគជ័យ ឬព្រះពរពិសេសណាមួយ។

  • «រីករាយ» រួមបញ្ចូលអារម្មណ៍នៃការអបអរអ្វីមួយដ៏អស្ចារ្យ។
  • មនុស្សម្នាក់អាចរីករាយនឹងការល្អរបស់ព្រះ។
  • ពាក្យថា «ដែលសប្បាយក្រៃលែង» ក៏អាចរួមបញ្ចូលការមានចិត្ដក្រអឺតក្រទមក្នុងចិត្ដរបស់មនុស្សដែលមានអំណរអំពីភាពជោគជ័យ ឬភាពចម្រុងចម្រើនរបស់ខ្លួន។
  • ពាក្យថា «រីករាយ» ក៏អាចបកប្រែជា «ការអបអរសាទរដោយអំណរ» ឬ «សរសើរតម្កើងដោយអំណរ»។
  • អាស្រ័យលើបរិបទ ពាក្យថា «ដែលសប្បាយក្រៃលែងអាចត្រូវបានបកប្រែជា «ការសរសើរដោយជោគជ័យ» ឬ «ការអបអរសាទរដោយការសរសើរខ្លួនឯង» ឬ «អំនួត»។

រឹង ភាពរឹង ឬភាពមាំមួន ពង្រឹង

ពាក្យថា «រឹង» មានអត្ថន័យជាច្រើនផ្សេងគ្នា ដែលអាស្រ័យទៅលើបរិបទ។ ជាធម្មតា ពណ៌នាអំពីអ្វីដែលពិបាក រឹងប៉ឹង ឬ មិនអាចពត់បាន។

  • ពាក្យថា «ចិត្តរឹងរូស» ឬ «ក្បាលរឹង» គឺសម្តៅទៅដល់មនុស្សដែលរឹងរូស មិនព្រមប្រែចិត្ត។ ពាក្យទាំងនេះពណ៌នាពីមនុស្សដែលរឹងរូសនៅក្នុងការមិនគោរពព្រះជាម្ចាស់។
  • ពាក្យប្រៀបធៀប «ភាពរឹងរូសនៃដួងចិត្ត» ហើយនិង «ភាពរឹងរូសនៃដួងចិត្តរបស់ពួកគេ» ក៏សំដៅដល់ភាពរឹងរូសដែលមិនគោរពចុះចូលផងដែរ។
  • ប្រសិនបើ ដួងចិត្តរបស់អ្នកណាម្នាក់ «រឹងរូស» ហើយ មានន័យថាអ្នកនោះបដិសេធក្នុងការស្តាប់បង្គាប់ ហើយនៅតែមានចិត្តមានៈរឹងរូស មិនព្រមប្រែចិត្ត។
  • កាលណាប្រើជាកិរិយាស័ព្ទវិសេស ពាក្យថា «ការងារធ្ងន់» ឬ «ព្យាយាមយ៉ាងខ្លាំង» មានន័យថាប្រឹងប្រែងការធ្វើអ្វីមួយ និងព្យាយាមយ៉ាងខ្លាំង ខំប្រឹងប្រែងធ្វើអ្វីមួយយ៉ាងល្អបំផុត។

ការណែនាំនៃការបកប្រែ

  • ពាក្យថា «រឹង» ក៏អាចបកប្រែថា «ពិបាក» ឬ «រឹងរូស» ឬ «ប្រឆាំង» អាស្រ័យទៅលើបរិបទនោះ។
  • ពាក្យថា «ការរឹងរូស» ឬ «ដួងចិត្តដែលរឹងរូស» ឬ «ចិត្តរឹង» អាចត្រូវបានបកប្រែថា «ភាពមានៈរឹងរូស» ឬ «រឹងរូសបះបោរ» ឬ«អាកប្បកិរិយាបះបោរ» ឬ «រឹងរូសមិនស្តាប់បង្គាប់»។
  • ពាក្យថា «ធ្វើចិត្តរឹងរូស» ក៏អាចបកប្រែថា «មានចិត្តរឹងរូសមិនអាចកែប្រែចិត្ត» ឬ «ការបដិសេធមិនគោរព»។
  • «មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​» អាចបកប្រែថា «មានចិត្តរឹងរូសមិនព្រមប្រែចិត្ត» ឬ «កុំមានចិត្តមានៈ មិនព្រមស្តាប់បង្គាប់ឡើយ»។
  • ការបកប្រែរបៀបផ្សេងទៀត «ក្បាលរឹង» ឬ «ចិត្តរឹង» អាចបញ្ចូលទាំង «ភាពមានៈរឹងរូសមិនព្រមស្តាប់បង្គាប់» ឬ «ការបន្តក្នុងការមិនស្តាប់បង្គាប់» ឬ «ការបដិសេធក្នុងការប្រែចិត្ត» ឬ «ប្រឆាំងបះបោរជានិច្ច»។
  • ពាក្យដូចជា «ការងារធ្ងន់» ឬ «ព្យាយាមយ៉ាងខ្លាំង» ឬពាក្យថា «លំបាក» ក៏អាចបកប្រែថា «ជាមួយសេចក្តីខ្ជាប់ខ្ជួន» ឬ «ការព្យាយាម» ។
  • ឃ្លាថា «តតាំងប្រឆាំងនឹង» អាចបកប្រែថា «រុញដោយកម្លាំង» ឬ «រុញប្រឆាំងយ៉ាងខ្លាំង»។
  • ឃ្លាថា «បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់» ក៏អាចបកប្រែបានថា«បង្ខំមនុស្សធ្វើការយ៉ាងធ្ងន់ដែលពួកគេទទួលការឈឺចាប់» ឬ «បណ្តាលឲ្យមនុស្សទទួលការឈឺចាប់ដោយការបង្ខំឲ្យគេធ្វើការយ៉ាងពិបាក»។
  • ពាក្យផ្សេងទៀតនៃ "hard labor" «បង្កើតកូនយ៉ាងលំបាក» គឺជាបទពិសោធរបស់ស្រីដែលលំបាកពេលសម្រាលកូន។។ សូមមើល ការពន្យល់ខាងក្រោមនៃ «កិច្ចការងារដ៏ឈឺចាប់» ។

រូបតំណាង ការឆ្លាក់រូប ការឆ្លាក់រូបប៉ាន់ រូបសំណាក់ពីដែក

ពាក្យទាំងអស់នេះគឺប្រើសម្រាប់តំណាងទៅរូបសំណាក់ដែលត្រូវបានបង្កើតឡើងសម្រាប់ការថ្វាយបង្គំព្រះក្លែងក្លាយ។ ក្នុងបរិបទនៃការថ្វាយបង្គំរូបព្រះ ពាក្យថា «រូបតំណាង» គឺជាការបង្រួមមកពីពាក្យនៃ «ការឆ្លាក់រូបតំណាង»។

  • «ការឆ្លាក់តូបតំណាង» ឬ «ការឆ្លាក់រូបប៉ាន់» គឺជាវត្ថុដែលធ្វើពីឈើដែលត្រូវបានបង្កើតឡើងឲ្យមានរូបរាងដូច សត្វ មនុស្ស ឬវត្ថុ។
  • «រូបសំណាក់ពីដែក» គឺជាវត្ថុ ឬរូបតំណាងដែលត្រូវបានបង្កើតឡើងដោយការរំលាយដែក ហើយបានចាក់វាចូលទៅក្នុងពុម្ភដែលមានរូបរាងទៅតាមទម្រង់នៃវត្ថុនោះ ដូចជា សត្វ ឬមនុស្ស។
  • រូបសំណាក់ឈើ ហើយនឹងដែកគឺត្រូវបានប្រើក្នុងការថ្វាយបង្គំព្រះក្លែងក្លាយ។
  • ពាក្យថា «រូបតំណាង» នៅពេលដែលតំណាងទៅលើរូបសំណាក់អាចតំណាងឲ្យមួយណាក៏បានដូចជារូបសំណាក់ឈើ ឬដែក។

សេចក្តីណែនាំនៃការបកប្រែ

  • នៅពេលដែលតំណាងឲ្យរូបសំណាក់ ពាក្យថា «រូបតំណាង» អាចត្រូវបានបកប្រែថា «បដិមាករ»​ ឬ «អ្នកឆ្លាក់រូបព្រះ» ឬ «ការឆ្លាក់វត្ថុតំណាងសាសនា»។
  • វាអាចមានន័យកាន់តែច្បាស់លាស់នៅក្នុងភាសាផ្សេងទៀត ដោយសារការតែការពិពណ៌នាតាមរយៈពាក្យទាំងនេះ ដូចជា «ការឆ្លាក់រូប» ឬ «រូបសំណាក់ពីដែក» សូម្បីតែនៅក្នុងកន្លែងតែមួយពាក្យថា «រូបតំណាង» ឬ «រូបប៉ាន់» គឺនៅក្នុងអត្ថបទដើម។
  • ត្រូវប្រាកដ​ថា ពាក្យនេះគឺខុសគ្នាជាងពាក្យដែលប្រើតំណាងឲ្យរូបតំណាងរបស់ព្រះ។

លង្ហិន

ពាក្យថា «លង្ហិន» សំដៅលើលោហធាតុដែលធ្វើឡើងពីធាតុដែលរលាយជាមួយគ្នា ស្ពាន់ និងសង្ក័សី។ វាមានពណ៌ត្នោតចាស់ រាងក្រហមបន្តិច។

  • លង្ហិនធន់នឹងទឹក ច្រេះ ហើយវានឹងមានពណ៌ល្អប្រសិនបើត្រូវនឹងភ្លើង។​
  • នៅសម័យបុរាណ លង្ហិនត្រូវបានគេប្រើធ្វើជាឧបរណ៍ផ្សេងៗ ជាគ្រឿងសាស្ត្រាវុធ ជាសិល្បៈ ជាកន្លែងថ្វាយយញ្ញាបូជា ធ្វើជាឆ្នាំងសម្រាប់ចម្អិនម្ហូប និងធ្វើជាគ្រឿងសាស្ត្រាវុធរបស់ទាហាន ព្រមទាំងរបស់ផ្សេងៗទៀត។
  • មានសម្ភារសំណង់ជាច្រើន​នៅក្នុងព្រះពន្លា និងព្រះវិហារ សង់ឡើងដោយលង្ហិន។
  • រូបព្រះក្លែងក្លាយ ជាញឹកញាប់ធ្វើឡើងដោយលោហធាតុលង្ហិន។
  • រូបព្រះលង្ហិនធ្វើឡើង ដោយដំបូងត្រូវរំលាយលោហរបស់លង្ហិនអោយទៅជាវត្ថុរាវ ហើយបន្ទាប់មកចាក់វាទៅក្នុងពុម្ភនោះ។ ដំណើរការនេះ ហៅថា «ការរំលាយ»។

លំពែង

លំពែងជាអាវុធមួយ ដែលមានដងឈើវែង ហើយមានដែកមុតស្រួចនៅខាងចុង ហើយសម្រាប់គប់ក្នុងចម្ងាយវែង។

  • លំពែងជាប្រើជាទូទៅសម្រាប់ធ្វើសង្គ្រាមនៅក្នុងសម័យព្រះគម្ពីរ។ ពេលខ្លះ គេប្រើលំពែងនៅក្នុងសម័យបច្ចុប្បន្នដែរ នៅក្នុងក្រុមមនុស្សមួយចំនួន។
  • ទាហានរ៉ូមប្រើលំពែង ដើម្បីចាក់ទំលុះផ្នែងខាងឆ្កឹងជំនីរបស់ព្រះយេស៊ូ នៅពេលព្រះអង្គត្រូវគេឆ្កាងនៅលើឈើឆ្កាង។
  • ពេលខ្លះ មនុស្សគប់លំពែង ដើម្បីចាប់ត្រី ឬ បាញ់សត្វ ដើម្បីទទួលទាន។
  • ស្រដៀងជាមួយអាវុធ «លំពែង» ឬ «លំពែងដែក»។
  • សូមឲ្យប្រាកដថា ការបកប្រែ «លំពែង»​ នេះ ខុសពីការបកប្រែពាក្យ «ដាវ»​ ជាអាវុធ ដែលត្រូវគេប្រើដើម្បីចាក់ ឬ ចាក់ទំលុះ មិនមែនដោយការគប់ឡើយ។ ចំណែកដាវវិញ មានរាងសំប៉ែតវែង រួមជាមួយទាំងមានដៃកាន់ រីឯលំពែងវិញមានមុខស្រួចនៅខាងចុងនៃឈើវែងនោះ។

លម្អៀង, អយុត្តិធម៌

ពាក្យ « លម្អៀង» និង «ភាពអយុត្តិធម៌ » គឺសំដៅទៅលើការប្រព្រឹត្តចំពោះអ្នកណាម្នាក់ថាជាមនុស្សដែលមានសារះសំខាន់ជាងមនុស្សម្នាក់ទៀត។

  • នេះគឺជាការបង្ហាញ បក្សពួកនិយម គឺប្រៀបធៀបមនុស្សម្នាក់ល្អជាងម្នាក់ទៀត។
  • ជាធម្មតា​ ភាពលម្អៀង ឫ បក្សពួកនិយម គឺបានបង្ហាញអំពីមនុស្សដែលជាអ្នកមានជាង ឫក៏ ល្បីជាង នណាម្នាក់។
  • ព្រះគម្ពីរបានណែនាំថា មនុស្ស មិនត្រូវបង្ហាញភាពលម្អៀងឫ បក្សពួកនិយមទៅកាន់អ្នកមាន ឫ អ្នកដែលមានឋានៈខ្ពង់ខ្ពស់់ឡើយ។
  • សំបុត្រលោកប៉ូលផ្ញើទៅពួកជំនុំនៅទីក្រុងរ៉ូម លោកបានបង្រៀនអំពី ព្រះជាម្ចាស់ កាត់ទោសមនុស្សដោយយុត្តិធម៌និងមិនលម្អៀង។
  • កណ្ឌគម្ពីររបស់លោកយ៉ាកុបបានបង្រៀនថា​មិនមែនជារឿងដែលត្រឹមត្រូវទេដែលនណាម្នាក់ធ្វើល្អដាក់ម្នាក់ទៀតដោយព្រោះពួកគេជាអ្នកមាន។

លលាក្បាល

ពាក្យថា «លលាក្បាល» សំដៅលើគ្រោងឆ្អឹងក្បាលរបស់មនុស្ស ឬសត្វ។

  • ពេលខ្លះ ពាក្យថា «លលាក្បាល» មានន័យថា «ក្បាល» ដូចនៅក្នុងឃ្លា «កោរត្រង៉ោល»។
  • ពាក្យថា «ភ្នំលលាក្បាល» ប្រើសំដៅលើពាក្យ គាល់កូថា ជាកន្លែងដែលគេឆ្កាងព្រះយេស៊ូ។
  • ពាក្យនេះអាចប្រែថា «ក្បាល» ឬ «លលាក្បាល» ក៏បាន។

លា សត្វលា

សត្វលាគឺជាសត្វបម្រើការងារ ដែលមានជើងបួន ដែលស្រដៀងនឹងសត្វសេះ ប៉ុន្តែ មានរាងតូចជាងសេះ ហើយមានត្រចៀកវែងជាង។

  • សត្វលាកើតចេញមកពីលាឈ្មូល និងសេះញីផ្សំគ្នា។
  • លាគឺជាសត្វមានកម្លាំងខ្លាំង ដូច្នេះ សត្វលានេះស័ក្តសមនឹងធ្វើការនេះ។
  • គេប្រើសត្វទាំងពីរនេះ ដើម្បីដឹកជញ្ជូនឥវ៉ានធ្ងន់ៗ ហើយនិងដឹកមនុស្សនៅពេលធ្វើដំណើរ។
  • នៅសម័យគម្ពីរ ស្ដេចជិះសត្វលាក្នុងពេលមានសន្ដិភាព ជាជាងជិះសេះ ព្រោះសត្វសេះ ប្រើសម្រាប់សង្គ្រាមវិញ។
  • ព្រះយេស៊ូបានជិះសត្វលាចូលទៅក្រុងយេរូសាឡិម មួយសប្តាហ៍មុនពេលទ្រង់ត្រូវគេឆ្កាងនៅទីនោះ។

លាមក ជី

ពាក្យថា «លាមក» សំដៅទៅលើកាកសំណល់រឹងរបស់មនុស្ស ឬ សត្វ ហើយត្រូវបានគេហៅថាអាចម៍ ឬក៏លាមក។ នៅពេលដែលប្រើជាជី ដើម្បីធ្វើឲ្យដីមានគុណភាព គេហៅវាថាជា «ជី»។

  • ពាក្យទាំងនេះក៏អាចប្រើជាពាក្យប្រៀបធៀប ដើម្បីសំដៅទៅលើអ្វីដែលគ្មានតម្លៃ ឬមិនសំខាន់។
  • លាមកសត្វស្ងួតត្រូវបានប្រើជាញឹកញាប់សម្រាប់ធ្វើប្រេងឥន្ធនៈ។
  • ពាក្យថា «ដូចជាជីនៅលើផ្ទៃដី» អាចបកប្រែបានថា«ត្រូវពង្រាយដូចជាជីឥតប្រយោជន៍នៅលើដី»។
  • «ទ្វារសំរាម» នៅភាគខាងត្បូងនៃជញ្ជាំងក្រុងយេរូ៉សាឡិម ប្រហែលជា ច្រកទ្វារដែលមានសំរាម និងកាកសំណល់ត្រូវបានគេយកចេញពីទីក្រុង។

លិខិត សំបុត្រ

លិខិតមួយគឺជាសារដែលបានផ្ញើទៅកាន់មនុស្សម្នាក់ ឬក្រុមមនុស្សដែលជាទូទៅនៅឆ្ងាយពីអ្នកសរសេរ។ សំបុត្រគឺជាប្រភេទលិខិតពិសេសមួយដែលត្រូវបានគេសរសេរជាលក្ខណៈផ្លូវការសម្រាប់គោលបំណងពិសេសមួយដូចជាការបង្រៀន។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីសំបុត្រ និងលិខិតផ្សេងៗទៀតត្រូវបានសរសេរនៅលើក្រាំងដែលធ្វើពីស្បែកសត្វ ឬនៅលើក្រាំងឈើធ្វើពីសរសៃរុក្ខជាតិ។
  • គម្ពីរសម្ពន្ធមេត្រីថ្មីដែលជាសំបុត្រមកពីសាវកប៉ូល​ យ៉ូហាន យ៉ាកុប យូដាស និងពេត្រុសគឺជាសំបុត្រនៃការបង្រៀនដែលពួកគេបានសរសេរ ដើម្បីលើកទឹកចិត្ត ដាស់តឿន និងបង្រៀនដល់គ្រិស្តបរិស័ទសម័យដើមនៅតាមក្រុងនានានៅទូទាំងចក្រភពរ៉ូម។
  • របៀបផ្សេងក្នុងការបកប្រែពាក្យនេះអាចរួមមាន «សារសរសេរ» ឬ «ពាក្យដែលបានសរសេរចុះ» ឬ «សំណេរ»។

លើក លើកឡើង បានលើកឡើង ក្រោកឡើង បានក្រោកឡើង

លើក លើកឡើង ជាទូទៅ ពាក្យ «លើក» មានន័យថា «លើកឡើង» ឬ «ធ្វើឲ្យខ្ពស់ឡើង»។

  • ន័យប្រៀបធៀបាពាក្យថា «លើកឡើង» មានន័យថា ធ្វើឲ្យអ្វីមួយមានជីវិតរស់ឡើង ឬ លេចឡើង។ វាអាចមានន័យថា តែងតាំងនរណាណាម្នាក់ឲ្យធ្វើអ្វីមួយផងដែរ។
  • ពេលខ្លះ «លើកឡើង» មានន័យថា «ស្តារឡើងវិញ» ឬ «សង់ឡើងវិញ»។
  • «លើក» មានអត្ថន័យពិសេសនៅក្នុងឃ្លា «រស់ពីស្លាប់ឡើងវិញ» មានន័យថា «លើកតម្កើង» អ្នកណាម្នាក់ ឬអ្វីមួយ។

លើកឡើង រស់ឡើង «ភ្ញាក់ឡើង» ឬ «ក្រោកឡើង» មានន័យថា «ឡើងលើ» ឬ «ក្រោកឡើង» ពាក្យថា៖ «រស់ឡើង» «រស់ឡើងវិញ» «រស់ឡើង» ត្រូវបានប្រើសម្រាប់បង្ហាញពីការអតីតកាល។

  • នៅពេលអ្នកណាម្នាក់ក្រោកឡើង ហើយទៅកន្លែងណាមួយ នេះគឺជាអ្វីដែលសំដែងថា «គាត់ក្រោកឡើង ហើយចាកចេញទៅ» ឬ «គាត់បានក្រោកឡើង ហើយបានដើរចេញទៅ»។​
  • ប្រសិនបើ មានអ្វីមួយ «លេចឡើង» មានន័យថា ថា «កើតឡើង» ឬ «ចាប់ផ្តើមកើតឡើង»។
  • ព្រះយេស៊ូបានទាយទុកជាមុនថា ព្រះអង្គនឹង «រស់ពីសុគតឡើងវិញ» បីថ្ងៃបន្ទាប់ពីព្រះអង្គសុគត ហើយទេវតារបស់ព្រះអង្គបាននិយាយថា «ព្រះអង្គបានរស់ឡើងវិញហើយ!»។​

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «លើកឡើង» ឬ «លើកឡើងខ្ពស់» អាចប្រែបានថា «លើកឡើង» ឬ «ធ្វើឲ្យខ្ពស់ឡើង»។
  • «លើកឡើង» អាចប្រែថា «ធ្វើឲ្យលេចឡើង» ឬ «នាំឲ្យលេចជារូបរាង»។
  • «លើកកម្លាំងសត្រូវរបស់អ្នកឡើងខ្ពស់» អាចប្រែថា «ធ្វើឲ្យសត្រូវរបស់អ្នកកាន់តែខ្លាំងឡើង»។
  • ឃ្លាថា «លើកអ្នកណាម្នាក់ពីសេចក្តីស្លាប់ មកកាន់ជីវិត» ឬ «ធ្វើឲ្យអ្នកណាម្នាក់មានជីវិតរស់ឡើងវិញ»។
  • អាស្រ័យលើបរិបទ «លើកឡើងខ្ពស់» អាចប្រែថា «ផ្គត់ផ្តង់» ឬ «តែងតាំង» ឬ «ធ្វើឲ្យមាន» ឬ «សង់ឡើង» ឬ «ជួសជុល»។
  • ឃ្លាថា «ក្រោកឡើង ហើយដើរទៅ» អាចប្រែថា «ក្រោកឡើង ហើយទៅ» ឬ «ដើរទៅ»។
  • អាស្រ័យលើបរិបទ ពាក្យ «ភ្ញាក់ឡើង» អាចប្រែថា «បានចាប់ផ្តើម» ឬ ​«បានចាប់ផ្តើម» ឬ «បានក្រោកឡើង» ឬ «ក្រោកឈរឡើង»។

លើកតម្កើង

ពាក្យថា «លើកតម្កើង» មានន័យថាធ្វើឲ្យអ្វីមួយ ឬនរណាម្នាក់ធំជាង ឬដើម្បីទាញចំណាប់អារម្មណ៍ពីភាពអស្ចារ្យរបស់នរណាម្នាក់។

  • នៅពេលប្រើក្នុងព្រះគម្ពីរពាក្យថា «តម្កើង» ច្រើនតែសំដៅលើការសរសើរតម្កើងស្ដេចឬព្រះ។
  • នៅពេលមនុស្សម្នាក់លើកតម្កើងខ្លួនឯងវាមានន័យថាគាត់មានមោទនភាព ហើយព្យាយាមធ្វើឲ្យខ្លួនមានមុខមាត់ច្រើនជាងមនុស្សផ្សេងទៀត។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបផ្សេងទៀតដើម្បីបកប្រែ «លើកតម្កើង» អាចរួមបញ្ចូល «ប្រាប់ពីភាពដ៏អស្ចារ្យ»។

លើកទឹកចិត្ត ការលើកទឹកចិត្ត

ពាក្យថា «លើកទឹកចិត្ត» ឬ «ការលើកទឹកចិត្ត» សំដៅលើការនិយាយ ឬការធ្វើអ្វីមួយ ដើម្បីធ្វើឲ្យនរណាម្នាក់បានទទួលការលួងលោម សង្ឃឹម និងមានទំនុកចិត្ត ព្រមទាំងមានសេចក្តីក្លាហានឡើងវិញ។

  • ពាក្យប្រហែលនេះគឺ «ដាស់តឿន» ដែលមានន័យថា ជំរុញនរណាម្នាក់ ឲ្យបដិសេធសកម្មភាពណាមួយដែលខុសឆ្គង ផ្ទុយទៅវិញ ជំរុញអ្នកនោះឲ្យធ្វើអ្វីៗដែលល្អ ហើយត្រឹមត្រូវ។
  • សាវកប៉ូល និងអ្នកនិពន្ធនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីជាច្រើនទៀតបានបង្រៀនដល់គ្រិស្តបរិស័ទ ឲ្យលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងការស្រឡាញ់ និងបម្រើគ្នាទៅវិញទៅមក។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ របៀបក្នុងការបកប្រែ «លើកទឹកចិត្ត» អាចបូករួមជាមួយនឹង «ដាស់តឿន» ឬ លួងលោម» ឬ «និយាយពាក្យល្អៗ» ឬ «ជួយ និងគាំទ្រ» នរណាម្នាក់។
  • ឃ្លាថា «ផ្តល់ពាក្យនៃការលើកទឹកចិត្ត» មានន័យថា «និយាយអ្វីៗដែលធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថា បានទទួលសេចក្តីស្រឡាញ់ ការទទួលស្គាល់ និងការទទួលនូវអំណាច។

លើកឡើង លើកឡើងទៅជាមួយ

ពាក្យថា «លើកឡើង» ជាញឹកញាប់សំដៅលើ ព្រះបានលើកនរណាម្នាក់ឡើងទៅស្ថានសួគ៌ភ្លាមៗ តាមរបៀបដ៏អស្ចារ្យ។

  • ឃ្លាថា «លើកឡើងទៅជាមួយ» សំដៅទៅលើការលេចមកឯនរណាម្នាក់ បន្ទាប់មកចាប់អ្នកនោះតែម្តង។ ពាក្យនេះ ប្រហែលនឹងអត្ថន័យនៃពាក្យ «មករក»។
  • សាវកប៉ូលបានមានប្រសាសន៍អំពី «ការលើកឡើង» ទៅឯនរគស្ថានសួគ៌ជាន់ទីបី។ ពាក្យនេះ ប្រែថា «លើកឡើង»។
  • សាវកប៉ូលមានប្រសាសន៍ថា នៅពេលព្រះគ្រិស្តយាងត្រឡប់មកវិញ គ្រិស្តបរិស័ទនឹងត្រូវ «លើកឡើង» ទាំងអស់គ្នាទៅជួបព្រះអង្គនៅលើអាកាស។
  • ពាក្យប្រៀបធៀប «អំពើបាបរបស់ខ្ញុំបានតាមខ្ញុំជាប់» អាចបកប្រែថា «ខ្ញុំបានទទួលផលនៃអំពើបាបរបស់ខ្ញុំ» ឬថា «ដោយសារអំពើបាបរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំឈឺចាប់» ឬថា «បាបរបស់ខ្ញុំបានបណ្ដាលខ្ញុំជួបបញ្ហា»។

លែងលះ

ការលែងលះជាទង្វើស្របច្បាប់នៃការបញ្ចប់អាពាហ៍ពិពាហ៍។ ពាក្យថា «លែងលះគ្នា» មានន័យថាចែកផ្លូវគ្នាស្របច្បាស់ និងជាផ្លូវការ លែងជាប្តីប្រពន្ធទៀតហើយ ដើម្បីបញ្ចប់អាពាហ៍ពិពាហ៍។

  • ន័យត្រង់នៃពាក្យ «លែងលះ» គឺ «ឲ្យចេញទៅ» ឬ «ចែកផ្លូវគ្នាជាផ្លូវការ» ។ ភាសាផ្សេងទៀតប្រហែលជាមានពាក្យស្រដៀងគ្នា ក្នុងការសំដៅទៅលើការលែងលះគ្នានេះ។
  • ចំណែកឯ «សំបុត្ររលែងលះ» អាចបកប្រែបានដែរថា «លិខិតបញ្ជាក់ថា អាពាហ៍ពិពាហ៍បានបញ្ចប់»​ ហើយ។

ល្បងល ជំនុំជម្រះ

ពាក្យថា «ល្បងល» សំដៅទៅកាន់ស្ថានភាពមួយដែលមានអ្វីមួយ ឬនរណាម្នាក់ត្រូវបាន «សាកល្បង» ឬសាកល្បង។

  • ការជំនុំជម្រះអាចជាការបើកសវនាការតុលាការមួយដែលជាភស្តុតាងផ្តល់ឲ្យ ដើម្បីបញ្ជាក់ថាមនុស្សគ្មានកំហុស ឬមានកំហុសក្នុងការធ្វើខុស។
  • ពាក្យថា «ការល្បងល» ក៏អាចសំដៅទៅលើកាលៈទេសៈលំបាកដែលមនុស្សឆ្លងកាត់ពេលដែលព្រះជាម្ចាស់ល្បងលជំនឿរបស់ពួកគេ។ ពាក្យផ្សេងទៀតសម្រាប់រឿងនេះគឺ «ការសាកល្បង» ឬ «ការល្បួង»។
  • មនុស្សជាច្រើនក្នុងព្រះគម្ពីរត្រូវបានធ្វើការល្បងល ដើម្បីដឹងថាតើពួកគេនឹងបន្តជឿ និងគោរពព្រះដែរ ឬយ៉ាងណា។ ពួកគាត់បានឆ្លងកាត់ការសាកល្បងដែលរួមបញ្ចូលទាំងការត្រូវគេវាយដំដាក់គុក ឬក៏ត្រូវគេសម្លាប់ដោយសារជំនឿរបស់ពួកគេ។

ល្អី ឬ កញ្ជើ

ពាក្យថា «ល្អី» សំដៅលើ វត្ថុសម្រាប់ផ្ទុករបស់ ធ្វើឡើងពីឈើ។

  • នៅក្នុងសម័យកាលព្រះគម្ពីរ ល្អី ប្រហែលជាធ្វើពីរុក្ខជាតិដែលរឹង ដូចជា ធ្វើពីសំបកនៃមែកឈើ ឬ ឫសឈើ។
  • ល្អីអាចបិទជ័រដើម្បីកុំឲ្យជ្រាបទឹក ហើយអាចអណ្តែតទឹកបាន។
  • ពេលលោកម៉ូសេជាកូនងែតនៅឡើយ ម្តាយរបស់គាត់បានដាក់គាត់ក្នុងល្អីហើយបណ្តែតទឹក នៅតាមដើមត្រែងនៅក្នុងទន្លេនីល។
  • ពាក្យ ដែលប្រែថា «ល្អី» ​នៅក្នុងរឿងនោះ ជាពាក្យដូចគ្នាដែលប្រែ «ទូក» សំដៅលើទូកដែលលោកណូអេបានសង់។ ន័យសំខាន់ដែលប្រែនៅក្នុងបរិបទពីរនេះ អាចប្រែថា​ «ល្អីបណ្តែតទឹក»។

វង្វេង ដើរខុសផ្លូវ នាំឲ្យវង្វេង វង្វេងផ្លូវ

ពាក្យថា «វង្វេងផ្លូវ» និង «ដើរខុសផ្លូវ» មានន័យថា​មិនស្តាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះ។ មនុស្សដែល «វង្វេង» គឺអនុញ្ញាតឲ្យអ្នកដទៃ ឬស្ថានភាពមានឥទ្ធិពលលើពួកគេលែងស្តាប់បង្គាប់ព្រះ។

  • ពាក្យថា «វង្វេងផ្លូវ» ផ្តល់រូបភាពនៃការដើរចេញពីផ្លូវ ឬកន្លែងសុវត្តិភាព បែរទៅរកផ្លូវខុស និងផ្លូវគ្រោះថ្នាក់វិញ។
  • សត្វចៀមដែលចាកចេញពីវាលស្មៅនៃអ្នកគង្វាលរបស់វា បាន «វង្វេងផ្លូវ»។ ព្រះអង្គប្រៀបធៀបមនុស្សមានបាប ទៅនឹងសត្វចៀមដែលចេញពីព្រះអង្គ ហើយ «បានដើរខុសផ្លូវ»។

%សេចក្តីណែនាំនៃការបកប្រែ

  • ឃ្លាថា «ដើរខុសផ្លូវ» អាចបកប្រែបានថា «ទៅឆ្ងាយពីព្រះ» ឬ «ដើរតាមផ្លូវខុស ចេញឆ្ងាយពីព្រះហឫទ័យរបស់ព្រះ» ឬ «លែងស្តាប់បង្គាប់ព្រះ» ឬ «រស់នៅក្នុងផ្លូវដែលចេញឆ្ងាយពីព្រះ»។
  • «នាំអ្នកណាម្នាក់ឲ្យវង្វេង»​ អាចប្រែថា «ធ្វើឲ្យអ្នកណាម្នាក់លែងស្តាប់បង្គាប់ព្រះ» ឬ «ធ្វើឲ្យអ្នកណាម្នាក់ឈប់ស្តាប់បង្គាប់ព្រះ» ឬ «ធ្វើឲ្យអ្នកណាម្នាក់ដើរតាមផ្លូវខុសរបស់អ្នក»។

វាំងនន

នៅក្នុងព្រះគម្ពី ពាក្យថា «វាំងនន» សំដៅលើក្រណាត់ក្រាស់ ធ្ងន់ ត្រូវបានប្រើដើម្បីធ្វើព្រះពន្លា និងព្រះវិហារ។

  • ព្រះពន្លាត្រូវបានសង់ឡើងដោយប្រើវាំងននបួនផ្ទាំងសម្រាប់ដំបូលនឹងជញ្ជាំងសងខាង។ វាំងននដែលគ្របនេះធ្វើពីក្រណាត់ ឬពីស្បែកសត្វ។
  • ក្រណាត់វាំងននត្រូវបានប្រើផងដែរក្នុងការធ្វើជាជញ្ជាំង ព័ទ្ធជុំវិញដែលបានធ្វើឡើងពី «ក្រណាត់ទេសឯក» ដែលជាក្រណាត់ដែលធ្វើេចញពី ដើមធ្មៃ។
  • ទាំងអគារព្រះពន្លា និងព្រះវិហារ ក្រណាត់វាំងននក្រាស់ព្យួនៅចន្លោះទីបរិសុទ្ធ និងបរិសុទ្ធបំផុត។ វាំងនននេះហើយ ដែលបានរហែកជាពីរយ៉ាងអស្ចារ្យ នៅពេលព្រះយេស៊ូសុគត។

សេចក្តីណែនាំនៃការបកប្រែ

  • វាំងនននៅសម័យបច្ចុប្បន្ននេះខុសគ្នាទាំងស្រុងពីវាំងននដែលគេប្រើនៅក្នុងព្រះគម្ពីរ វាអាចច្បាស់ជាងមុន ក្នុងការប្រើពាក្យផ្សេងទៀត ដើម្បីបន្ថែមលើពាក្យដែលបានពណ៌នាពីវាំងនន។
  • អាស្រ័យលើបរិបទ របៀបនៃការបកប្រែពាក្យនេះអាចបូករួមជាមួយ «វាំងននដែលគ្របបាំង» ​ឬ «ការគ្របបាំង» ឬ «ក្រណាត់ក្រាស់មួយដុំ» ឬ «ស្បែកសត្វដែលគ្រប់បាំង» ឬ «ការព្យួរក្រណាត់មួយផ្ទាំង»។

វាលខ្សាច់ ទីរហោស្ថាន

វាលខ្សាច់ ឬទីរហោស្ថាន គឺជាកន្លែងស្ងួត ជាកន្លែងគ្មានកូនរុក្ខជាតិនឹងដើមឈើតិចតួចណាស់ដែលអាចនឹងលូតលាស់នៅទីនោះបាន។

  • វាលខ្សាច់ គឺជាទីវាលដែលមានធាតុអាកាសស្ងួត ហើយមានដើមឈើ ឬ សត្វតិចតួចណាស់ដែលរស់នៅទីនោះ។
  • ដោយសារតែមានផលលំបាកយ៉ាងខ្លាំង មានមនុស្សតិចណាស់អាចរស់នៅក្នុងវាលខ្សាច់នោះ ដូច្នេះ ពាក្យវាលខ្សាច់ សំដៅផងដែលទៅលើ ទីរហោស្ថាន។
  • «ទីរហោស្ថាន» សំដៅលើន័យនៃការរស់នៅទីដាច់ស្រយាល ដាច់ដោយឡែក និងនៅឆ្ងាយដាច់ចេញពីមនុស្ស។
  • ពាក្យនេះ អាចប្រែផងដែរថា «កន្លែងវាលខ្សាច់» ឬ «កន្លែងដាច់ស្រយាល» ឬ «កន្លែងដែលគ្មានមនុស្សរស់នៅ»។

វៃឆ្លាត

ពាក្យថា « ៃវឆ្លាត» ពិពណ៌នាអំពីមនុស្សដែលឆ្លាតវៃ និងឆ្លាតវៃជាពិសេសក្នុងរឿងជាក់ស្តែង។

  • ជាញឹកញាប់ពាក្យនេះ «ឆ្លាត» មានអត្ថន័យមួយដែលជាភាពអវិជ្ជមានគឺជាប់ពាក់ព័ន្ធនឹងការគិតតែពីប្រយោជន៍ខ្លួនឯង។
  • មនុស្សដែលឆ្លាតជាធម្មតាគេផ្តោតទៅតែការជួយខ្លួនឯងជាមុនសិន មិនមែនជួយអ្នកផ្សេងទេ។
  • មួយផ្សេងទៀតយើងអាចបកប្រែពាក្យនេះ អាចរួមបញ្ជូលទាំង «កលល្បិច» ឬ «ឧបាយកល»

ឬ «ពូកែ» ឬ «ឆ្លាត» អាស្រ័យលើបរិបទ។


សក្ការ

ពាក្យថា «សក្ការ» ពិពណ៌នាអ្វីមួយដែលទាក់ទងនឹងការថ្វាយបង្គំព្រះជាម្ចាស់ ឬអ្នកមិនជឿថ្វាយបង្គំព្រះក្លែងក្លាយ។

  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ តែងតែប្រើពាក្យ «សក្ការ» គឺប្រើប្រាស់សម្រាប់ពិពណ៍នាអំពីសសរថ្ម និងវត្ថុផ្សេងៗទៀតដែលមនុស្សអាចថ្វាយបង្គំដល់ព្រះក្លែងក្លាយបាន។ ពាក្យ សក្ការអាចប្រែបានមួយទៀតថា​ «សាសនា»។
  • «ចម្រៀងសក្ការ» ឬ «ភ្លេងសក្ការ» សំដៅចំពោះភ្លេងដែលច្រៀងសម្រាប់ថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់។សក្ការអាចបកប្រែបានជា «ភ្លេងសម្រាប់ថ្វាយបង្គំព្រះជាម្ចាស់» ឬ «ចម្រៀងសម្រាប់ថ្វាយបង្គំព្រះជាម្ចាស់។»
  • ឃ្លាមួយទៀត «កាតព្វកិច្ចសក្ការ» សំដៅទៅលើ «កាតព្វកិច្ចសាសនា» ឬ «ក្បួនសាសនា» ដែលពួកបូជាចារ្យធ្វើឡើងដឹកនាំប្រជាជនក្នុងការថ្វាយបង្គំព្រះជាម្ចាស់។ គេអាចហៅថាជាទំនៀមទម្លាប់សាសនាដែលបូជាចារ្យដែលមិនជឿថ្វាយបង្គំព្រះក្លែងក្លាយផងដែរ។

សងសឹក ការសងសឹក

«សងសឹក» ឬ «ចងគំនុំ»​ ឬ «តាមចងពា» គឺជាការដាក់ទោសនរណាម្នាក់ ដើម្បីសងសឹកគាត់វិញ សម្រាប់ការឈឺចាប់ដែលគាត់បានធ្វើមកលើគេ។ អំពើនៃការសងសឹក ឬការចង់គំនុំគឺជា «ការសងសឹក»។

  • ជាទូទៅ «សងសឹក» ទាក់ទងនឹងបំណងចិត្ត នៃការចង់ឃើញយុត្តិធម៌បានសម្រេច ឬ ចង់ឃើញអ្នកត្រូវ និងអ្នកខុស។
  • នៅពេលសំដៅលើមនុស្ស ឃ្លាថា «សងសឹក» ឬ «ចងគំនុំ» ជាទូទៅទាក់ទងជាមួយនឹងការចង់ឲ្យអ្នកដែលធ្វើឲ្យគេឈឺចាប់ត្រូវឈឺចាប់វិញ។
  • នៅពេលព្រះជាម្ចាស់ «សងសឹក» ឬ «តាមសងសឹក» ព្រះអង្គកំពុងតែប្រព្រឹត្តដោយសុចរិត ដោយព្រោះ ព្រះអង្គកំពុងដាក់ទោសអំពើបាប និងការមិនស្តាប់បង្គាប់។

%សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «សងសឹក» នរណាម្នាក់អាចបកប្រែផងដែរថា «កែតម្រូវការខុសឆ្គង» ឬ «ដើម្បីរកយុត្តិធម៌»។
  • នៅពេលនិយាយពីមនុស្សដែល «សងសឹក» អាចប្រែថា «តបស្នង» ឬ «ធ្វើឲ្យឈឺចាប់ ដើម្បីទុកជាការដាក់ទោស» ឬ «សងសឹកនរណាម្នាក់វិញ»។
  • អាស្រ័យលើបរិបទ «ការសងសឹក»​ អាចបកប្រែថា «ការដាក់ទោស» ឬ «ការដាក់ទោសចំពោះបាប» ឬ «តបស្នងជាមួយនឹងការធ្វើខុស»។ ប្រសិនបើ​ អត្ថន័យពាក្យនេះ ប្រើជាការ «សងសឹក» ពាក្យនេះ អាចយកទៅប្រើជាមួយតែមនុស្សទេ។
  • នៅពេលព្រះអង្គមានបន្ទូល «ការសងសឹកជារបស់ខ្ញុំ» ពាក្យនេះ អាចប្រែថា «ដាក់ទោសពួកគេចំពោះកំហុសដែលពួកគេបានធ្វើទាស់នឹងខ្ញុំ» ឬ «ធ្វើឲ្យការអាក្រក់កើតឡើង ដោយសារពួកគេធ្វើបាបទាស់នឹងខ្ញុំ»។
  • នៅពេលនិយាយពីការសងសឹករបស់ព្រះ សូមឲ្យប្រាកដថា ព្រះត្រឹមត្រូវ នៅក្នុងការដាក់ទោសចំពោះអំពើបាបនោះ។

សង្កត់សង្កិន ការសង្កត់សង្កិន អ្នកសង្កត់សង្កិន

ពាក្យថា «សង្កត់សង្កិន»​ និង «ការសង្កត់សង្កិន» សំដៅលើការប្រព្រឹត្តជាមួយមនុស្សយ៉ាងសាហាវព្រៃផ្សៃ។ «អ្នកសង្កត់សង្កិន» ជាមនុស្សដែលសង្កត់សង្កិនអ្នកដទៃ។

  • ពាក្យថា «ការសង្កត់សង្កិន» សំដៅទៅលើស្ថានភាពណាមួយ ដែលអ្នកមានអំណាចជាងប្រើកំឡាំងប្រព្រឹត្តមិនត្រឹមត្រូវ ឬធ្វើឲ្យមនុស្សក្លាយជាទាសភាព នៅក្នុងអំណាច ឬការគ្រប់គ្រងរបស់ខ្លួន។
  • ពាក្យថា «សង្កត់សង្កិន» ពណ៌នាអំពីមនុស្សដែលទទួលរងការប្រព្រឹត្តយ៉ាងព្រៃផ្សៃ។​
  • ជាញឹកញាប់ ប្រជាជាតិដែលជាសត្រូវនិងអ្នកគ្រប់គ្រងរបស់គេ គឺជាអ្នកសង្កត់សង្កិនដល់កូនចៅអ៊ីស្រាអែល។​

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «សង្កត់សង្កិន» អាចប្រែ «ធ្វើបាបយ៉ាងខ្លាំង» ឬ «ដាក់បន្ទុកយ៉ាងធ្ងន់» ឬ «ធ្វើទុក្ខយ៉ាងវេទនា»។ ឬ «គ្រប់គ្រងយ៉ាងព្រៃផ្សៃ»។
  • របៀបក្នុងការបកប្រែ «ការសង្កត់សង្កិន» អាចបូកបញ្ចូលជាមួយ «ការបង្រាប និងដាក់បន្ទុកជាទំងន់» ឬ «ដាក់បន្ទុក»។
  • ឃ្លាថា «អ្នកត្រូវគេសង្កត់សង្កិន» អាចប្រែថា «អ្នកដែលគេសង្កត់សង្កិន» ឬ «មនុស្សដែលសង្កត់សង្កិនយ៉ាងខ្លាំង» ឬ «អស់អ្នកដែលទទួលរងការវាយដំយ៉ាងព្រៃផ្សៃ»។
  • ពាក្យថា «អ្នកសង្កត់សង្កិន» អាចប្រែថា «មនុស្សដែលសង្កត់សង្កិនគេ» ឬ «ប្រជាជាតិដែលសង្កត់សង្កិន ឬគ្រប់គ្រងយ៉ាងព្រៃផ្សៃ» ឬ «អ្នកបៀតបៀន»។

សង្កៀតធ្មេញ

ពាក្យ សង្កៀត ឬសង្កៀតធ្មេញមានន័យថា ខាំកកិតធ្មេញចុះឡើងៗ។ គេតែងតែឃើញនៅពេលដែលមនុស្សឈឺ ឬក៏ខឹងខ្លាំង។

  • នៅក្នុងគម្ពីរបានចែងថា ការសង្កៀតធ្មេញជាការមួយដែលកើតចំពោះអ្នកដែលនៅឋាននរក​នៅពេលដែលគេពិបាកទ្រាំខ្លាំង។
  • ពាក្យនេះអាចបកប្រែបានផងដែរថា «ខាំធ្មេញ និង សង្កៀតធ្មេញដាក់គ្នា» ឬ ប្រសិនបើ មិនសូវយល់ច្បាស់វាមានលក្ខណយ៉ាងណានោះ «ខាំកកិតធ្មេញពេលដែលឈឺខ្លាំង» ឬ «សង្កៀតពេលដែលខឹងខ្លាំង»។

សង្កេតស្គាល់​​ ចេះសម្គាល់​ ចេះស្ទង់មើល​ ចេះពិសោធ យល់ដឹង ការវិនិច្ឆ័យ

ពាក្យថា «សង្កេតស្គាល់» មានន័យថាអាចយល់ដឹងនូវអ្វីមួយ ជាពិសេសនោះ អាចដឹងនូវអ្វីៗថា តើវាត្រូវ ឬក៏ខុស។

  • ពាក្យថា «ការសង្កេតស្គាល់» សំដៅទៅលើការយល់ដឹង ហើយនិងការសម្រេចចិត្តដោយប្រាជ្ញា អំពីបញ្ហាជាក់លាក់ណាមួយ។
  • មានន័យថា មានប្រាជ្ញា និងសុភវិនិច្ឆ័យ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «សង្កេតស្គាល់» អាចបកប្រែថា «យល់» ឬ «ស្គាល់ពីភាពខុសគ្នារវាង» ឬ «ការចេះបែងចែកការល្អ និងការអាក្រក់» ឬ «សុភវិនិច្ឆ័យត្រឹមត្រូវអំពី» ឬ «ស្គាល់ខុស ស្គាល់ត្រូវ»។
  • «ការសង្កេតស្គាល់» អាចបកប្រែថា «ការយល់ដឹង» ឬ «មានសមត្ថភាពក្នុងការបែងចែកការល្អ និងការអាក្រក់»។

សច្ចា

ពាក្យថា «សច្ចា» គឺសំដៅទៅលើការសន្យាម៉ឺងម៉ាត់និងជាផ្លូវការក្នុងការធ្វើអ្វីមួយឬក៏ប្រគល់អ្វីមួយ។

  • នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ពួកមន្រ្តីនៃជនជាតិអ៊ីស្រាអែលបានសច្ចាថានិងរក្សាភក្តីភាពចំពោះសេ្ដចដាវីឌ។
  • ​​ ការធ្វើតាមការសន្យា នៅពេលដែលវត្ថុមួយបានប្រគល់អោយម្ចាស់ដើមវិញ។
  • ពាក្យ «សច្ចា»​ អាចប្រែទៅជា«ការប្តេជ្ញាចិត្តជាផ្លូវការ»ឬ«សន្យាយ៉ាងម៉ឺងម៉ាត់»។
  • ពាក្យថា «សច្ចា» អាចសំដៅលើអោយខ្ចីវត្ថុមួយឬការធានាឬសន្យាថានិងសងត្រលប់មកវិញ។
  • របៀបក្នុងការប្រែ «ការសច្ចា» អាចជា «ការសន្យាយ៉ាងម៉ឺងម៉ាត់» ឬ​​ «ការប្តេជ្ញាចិត្តជាផ្លូវការ» ឬ «ការធានា» ឬ «ការធានាអះអាងជាផ្លូវការ» អាស្រ័យទៅលើបរិបទ។

សំណូក

«សូក» មានន័យថា ឲ្យអ្វីមួយដែលមានតម្លៃទៅនរណាម្នាក់ ដូចជាលុយកាក់ ដើម្បីមានឥទ្ធិពលលើអ្នកនោះ ក្នុងការធ្វើអ្វីមួយដែលមិនស្មោះត្រង់។

  • ទាហានដែលយាមផ្នូរទទេរបស់ព្រះយេស៊ូ ត្រូវបានទទួលសំណូកជាលុយដើម្បីកុហកពីដែលបានកើតឡើង។
  • ពេលខ្លះមន្រ្តីរដ្ឋអំណាចស៊ីសំណូក ក្នុងការមើលរំលងបទឧក្រិដ្ឋ ឬ បោះឆ្នោតធ្វើជាស្នូល។
  • នៅក្នុងព្រះគម្ពីរបានហាមប្រាមមិនឲ្យមានការស៊ីសំណូកឬសូកប៉ាន់ឡើយ។
  • ពាក្យថា «សំណូក» អាចប្រែថា «មិនស្មោះត្រង់ក្នុងការបង់ថ្លៃ» ឬ «ផលនៃការកុហក» ឬ «បង់ថ្លៃសម្រាប់ការធ្វើខុសច្បាប់»។
  • «សូក» អាចប្រែជាមួយនឹងពាក្យ ឬ ឃ្លា ដែលមានន័យថា «បង់ថ្លៃដើម្បីមានឥទ្ធិលលើ (នរណាម្នាក់)» ឬ «បង់ថ្លៃ ដើម្បីឲ្យមានការសម្រេចចិត្តដែលមិនស្មោះត្រង់» ឬ «បង់ថ្លៃ ដើម្បីទទួលក្តីមេត្តា»។

សត្តនិករ

ពាក្យថា «សត្តនិករ» សំដៅលើ អ្វីៗដែលមានជីវិត ដែលព្រះបានបង្កើត ទាំងមនុស្ស ទាំងសត្វ។

  • ព្យាការីអេសេគាលពណ៌នាពីការមើលឃើញ «សត្វមានជីវិត» នៅក្នុងនិមិត្តនៃសិរីល្អរបស់ព្រះជាម្ចាស់។ គាត់មិនដឹងថាសត្វនោះជាអ្វីទេ ដូច្នេះគាត់បានហៅពួកគេបែបនេះ ជាទីសម្គាល់ទូទៅ។
  • សូមចំណាំថា ពាក្យថា «ការបង្កើត» មានន័យខុសគ្នា ដោយសារ វាបានបូករួមជាមួយអ្វីៗទាំងអស់ដែលព្រះបានបង្កើត ទាំងអ្វីៗដែលមានជីវិត និងអ្វីៗដែលគ្មានជីវិត (ដូចជា ទឹក ដី ផ្កាយ» ជាដើម។ ពាក្យថា «សត្តនិករ» បូករួមតែអ្វីដែលមានជីវិតទេ។

សត្វចិញ្ចឹម

ពាក្យថា «សត្វចិញ្ចឹម» សំដៅទៅលើសត្វដែលត្រូវបានគេចិញ្ចឹម ដើម្បីធ្វើជាអាហារ និងផលប្រយោជន៍ផ្សេងទៀត។ សត្វចិញ្ចឹមមួយចំនួនក៏ត្រូវបានបណ្តុះបណ្តាលសម្រាប់បម្រើការងារផងដែរ។

  • សត្វចិញ្ចឹមរូមបញ្ចូលទាំង ចៀម អូដ្ឋ ពពែ សេះ និង លា ជាដើម។
  • នៅសម័យព្រះគម្ពីរ ទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ត្រូវបានថ្លឹងថ្លែងដោយសត្វដែលគាត់មាន។
  • សត្វចិញ្ចឹមត្រូវបានប្រើសម្រាប់បង្កើតផលិតផលដូចជារោមចៀម ទឹកដោះគោ របស់ផ្អាប់ សម្ភារផ្ទះ និងសម្លៀកបំពាក់។
  • នេះក៏អាចត្រូវបានបកប្រែថាជា «សត្វកសិដ្ឋាន» ផងដែរ។

សត្វជ្រូក ជ្រូក សាច់ជ្រូក

សត្វជ្រូកជាប្រភេទសត្វ ដែលមានជើង៤ ជាសត្វជើងមានក្រចក ហើយគេចិញ្ចឹមសត្វជ្រូកដើម្បីយកសាច់។ ដែលគេហៅថា «សាច់ជ្រូក»។ ពាក្យទូទៅដែលគេប្រើសម្រាប់សត្វជ្រូកនេះគឺ «ជ្រូក»។

  • ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលថា មិនត្រូវបរិភោគសាច់ជ្រូកទេ ហើយទ្រង់បានរាប់សត្វនេះថាជា សត្វមិនស្អាត។ សព្វថ្ងៃនេះជនជាតិយូដានៅតែចាត់ទុកសត្វនេះជាសត្វមិនស្អាត ហើយពួកគេមិនបរិភោគសាច់សត្វនេះទេ។
  • គេចិញ្ចឹមសត្វនេះនៅកសិដ្ឋានដើម្បី លក់សាច់វា។
  • មានសត្វស្មោកគ្រោកមួយប្រភេទផ្សេងទៀតដែលគេមិនបានចិញ្ចឹមនៅក្នុងកសិដ្ឋានទេ តែវាជាសត្វដែលរស់នៅក្នុងព្រៃ គឺ«សត្វជ្រូកព្រៃ»។ សត្វជ្រូកព្រៃវាមានខ្នាយ ឬ​ ចែ ដែលវាត្រូវបានគេរាប់ថាជាសត្វដែលគ្រោះថ្នាក់បំផុត។
  • ពេលខ្លះសត្វជ្រូកដែលធំៗ​ គេហៅថា «ជ្រូកបា»។

សត្វពស់ ពស់ ពស់វែក

ពាក្យទាំងអស់នេះ ជាប្រភេទនៃល្មូនដែលមានរាងវែង មានរាងតូច និងធំ មាត់មានចង្កូម ហើយលូនទៅមុខក្រោយនៅលើដី។ ពាក្យ «សត្វពស់» ជាទូទៅប្រើសំដៅលើពស់ដ៏ធំ ហើយ «ពស់វែក» សំដៅលើ ប្រភេទនៃពស់ដែលមានពិស ដែលធ្វើឲ្យរំពារបស់វាពុស។

  • សត្វនេះ ត្រូវបានប្រើជាការប្រៀបធៀប ដើម្បីសំដៅលើមនុស្សដែលអាក្រក់ ជាពិសេសសម្រាប់មនុស្សបោកប្រាស់។​
  • ព្រះយេស៊ូពួកអ្នកដឹកនាំសាសនា «ពួជពស់វែក» ដោយសារពួកគេធ្វើខ្លួនជាមនុស្សសុចរិត ប៉ុន្តែ បោកប្រាស់មនុស្ស ហើយប្រព្រឹត្តជាមួយមនុស្សដោយអំពើអយុត្តិធម៌។
  • នៅក្នុងសួនច្បារអេដែន សាតាំងបានបន្លែងខ្លួនធ្វើជាសត្វពស់ នៅពេលដែលវានិយាយជាមួយនាងអេវា ហើយល្បួងនាង ដើម្បីកុំឲ្យនាងស្តាប់បង្គាប់ព្រះ។
  • បន្ទាប់ពីសាតាំងល្បួងនាងអេវាឲ្យធ្វើបាប ព្រះជាម្ចាស់បានដាក់បណ្តាសាសត្វពោះ ដោយមានបន្ទូលថា ចាប់ពីពេលនេះទៅ សត្វពស់ទាំងអស់ត្រូវវារដោយពោះនៅលើដី មានន័យថា ពីមុនសត្វពស់មានជើង។

សត្វសាហាវ

នៅក្នុងព្រះគម្ពីរ ពាក្យថា «សត្វសាហាវ» ជាញឹកញាប់និយាយតាមបែបមួយផ្សេងទៀតគឺ «សត្វចតុបាត»។

  • សត្វព្រៃសាហាវ គឺជាប្រភេទសត្វដែលរស់នៅដោយសេរី នៅក្នុងព្រៃ ឬតាមវាល ហើយជាសត្វដែលមនុស្សមិនបានបង្ហាត់។
  • សត្វស្រុក គឹជាសត្វដែលរស់នៅជាមួយមនុស្ស ហើយមនុស្សចិញ្ចឹមដើម្បីយកសាច់ ឬដើម្បីធ្វើការ ដូចជា ភ្ជួរស្រែជាដើម។ ជាញឹកញាប់ពាក្យនេះគេប្រើ «ហ្វូងសត្វ» ប្រើសំដៅលើសត្វប្រភេទនេះឯង។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ កណ្ឌដានីយ៉ែល និងនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី កណ្ឌវិវរណៈ ពណ៌នាពីនិមិត្តដែលបានឃើញ សត្វសាហាវ ដែលតំណាងឲ្យអំណាចអាក្រក់ និងសិទ្ធិអំណាចដែលប្រឆាំងជាមួយនឹងព្រះ។ (សូមមើល៖ ពាក្យប្រៀបធៀប
  • សត្វទាំងនេះ ខ្លះពណ៌នាថាសត្វចំឡែក ដូចជាមានក្បាលពីរបី និងមានស្នែងជាច្រើន។ សត្វទាំងនោះមានអំណាច និងសិទ្ធិអំណាច បង្ហាញថា ពួកគេអាចតំណាងឲ្យប្រទេស ប្រជាជាតិ ផ្សេងៗ ឬ អ្នកមានអំណាចខាងនយោបាយ។
  • វិធីនៃការបកប្រែពាក្យនេះ អាចបូកជាមួយ «សត្វលោក» ឬ «អ្វីដែលបានបង្កើត» ឬ «សត្វ» ឬ «សត្វព្រៃ» អាស្រ័យលើបរិបទ។

សត្វអូដ្ឋ

អូដ្ឋ ជាសត្វធំមួយ ដែលមានជើងបួន នឹងបូកមួយ ឬពីរនៅលើខ្នងរបស់វា។


សត្វឥន្ទ្រី

ឥន្ទ្រីគឺជាសត្វស្លាបធំដែលមានអំណាចយ៉ាងធំសម្បើមដែលស៊ីសត្វតូចៗ ដូចជា ត្រី កណ្តុរ ពស់ និងមាន់។

  • ព្រះគម្ពីរប្រៀបធៀបល្បឿន ហើយនិងកម្លាំងនៃពលទាហាន ពីល្បឿន និងរហ័សដូចជាសត្វឥន្រី្ទហោះ បន្ទាបចុះឆាបចាប់សត្វធ្វើជាចំណី។
  • ព្យាការីអេសាយថ្លែងថា អស់អ្នកណាដែលទុកចិត្តលើព្រះអង្គម្ចាស់ គេនឹងហើរឡើងដូចជាឥន្ទ្រីដែរ។ នេះជាភាសាប្រៀបធៀបដែលប្រើដើម្បីពណ៌នាអំពីសេរីភាព និងកម្លាំងដែលបានមកពីការជឿទុកចិត្ត និងការស្ដាប់បង្គាប់ព្រះ។
  • នៅក្នុងគម្ពីរដានីយ៉ែល ប្រវែងសក់របស់ស្ដេចនេប៊ូក្នេសាត្រូវបានប្រៀបធៀបទៅនឹងប្រវែងនៃរោមសត្វឥន្ទ្រីដែលអាចមានប្រវែងជាង៥០សង់ទីម៉ែត្រ។

សន្តិភាព/ សន្តិវិធី

ពាក្យថា «សន្តិភាព» គឺសំដៅលើប្រទេសមួយដែលមិនរងការប៉ះទង្គិច ​ការថប់បារម្ភ ​ឫ សេចក្ដីភ័យខ្លាច។ មនុស្សម្នាក់ដែលចេះដោះស្រាយតាម «សន្តិវិធី»មានអារម្មណ៍ថា ជាអ្នកដែលមានចិត្តស្ងប់ហើយធានាបាននូវសុវត្ថិភាពនិងផុតពីគ្រោះថ្នាក់។

  • «សន្តិភាព» អាចសំដៅលើក្រុមមនុស្សឫប្រទេសដែលមិនមានសង្គ្រាមជាមួយប្រទេសជិតខាង។​ មនុស្សទាំងនេះគេនិយាយថា​ «ទំនាក់ទំនងដោយសន្តិភាព​»។
  • ​ដើម្បី «បង្កើតសន្តិភាព»ជាមួយមនុស្សម្នាក់ឫមនុស្សមួយក្រុមនោះមានន័យថា ត្រូវមានវិធានការបញ្ចប‌‌់រាល‍‍‍់ជម្លោះទាំងឡាយ។
  • «អ្នកបង្កើតសន្តិភាព» គឺជាអ្នកដែលនិយាយហើយធ្វើអ្វីដែលមានឥទ្ធិពលលើមនុស្សអោយរស់នៅជាមួយគ្នាដោយសេចក្តីសុខសាន្ត។
  • ដើម្បីមាន «សន្តិភាព»ជាមួួយអ្នកដ៏ទៃមានន័យថា​ មិនស្ថិតនៅក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងមនុស្សទាំងនោះទេ។
  • ទំនាក់ទំនងល្អឫ ត្រឹមត្រូវរវាងព្រះជាម្ចាស់និងមនុស្សកើតឡើងនៅពេលព្រះជាម្ចាស់សង្រ្គោះមនុស្សលោកពីអំពើបាបរបស់ពួកគេ។ នេះហៅថា «មានសន្តិភាពជាមួយព្រះ» ។
  • ការស្វាគមន៍ «ព្រះគុណនិងសន្តិភាព» ត្រូវបានពួកសាវ័កប្រើក្នុងសំបុត្រដើម្បីផ្ញើទៅកាន់ពួកអ្នកជឿ ក៏ដូចជាការជូនពរ។
  • ពាក្យ «សន្តិភាព»ក៏អាចសំដៅទៅលើទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃឫ ជាមួយនិង ព្រះជាម្ចាស់។

សំពត់ធ្មៃ

សំពត់ធ្មៃគឺជាសម្លៀកបំពាក់មួយប្រភេទដែលផលិតពីរោមសត្វពពែ ឬរោមសត្វអូដ្ឋ។

  • សម្លៀកបំពាក់ដែលផលិតដោយសំពត់ធ្មៃ វាមិនងាយស្រួលសម្រាប់មនុស្សស្លៀកពាក់វានោះទេ។ គេស្លៀកពាក់ តាមរបៀបបង្ហាញពីការសោកសៅ កើតទុក្ខព្រួយ ឬក៏សម្រាប់អ្នកដែលបន្ទាបខ្លួនកែប្រែចិត្តគំនិត។
  • ឃ្លាថា «សំពត់ធ្មៃ និងផេះ» សំដៅលើពាក្យទូទៅតាមប្រពៃណីគឺការសំដែងពីភាពទុក្ខព្រួយ និងការកែប្រែចិត្តគំនិត។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យសំពត់ធ្មៃក៏អាចប្រែបានថា «ក្រណាត់គ្រើមដែលធ្វើពីរោមសត្វ» ឬ «ក្រណាត់ដែលផលិតពីរោមពពែ» ​ឬក៏ «សម្លៀកបំពាក់សម្រាប់ស្លៀកពេលកាន់ទុក្ខ»។
  • ឃ្លាថា «អង្គុយលើសំពត់ធ្មៃ និងផេះ» អាចបកប្រែបានជាការ «បង្ហាញពីការកាន់ទុក្ខសោកសៅនិងការបន្ទាបខ្លួនដោយស្លៀកពាក់សំពត់ធ្មៃ និងអង្គុយលើផេះ»។

សម័យកាលព្រះគម្ពី៖ ថ្ងៃ

ពាក្យថា «ថ្ងៃ» ន័យត្រង់សំដៅទៅលើមួយថ្ងៃម្ភៃបួនម៉ោង ចាប់ផ្តើមពីថ្ងៃលិច។ គេប្រើជាពាក្យប្រៀបធៀបផងដែរ។

  • សម្រាប់អ៊ីស្រាអែល និងជនជាតិយូដា មួយថ្ងៃ ចាប់ផ្តើមពីថ្ងៃលិចនៃថ្ងៃទីមួយ ហើយលិចនៅថ្ងៃបន្ទាប់។
  • ពេលខ្លះ ពាក្យថា «ថ្ងៃ» ប្រើជាពាក្យប្រៀបធៀប សំដៅលើ រយៈពេលមួយដ៏យូ ដូចជា «ថ្ងៃនៃព្រះជាម្ចាស់» ឬ «ថ្ងៃចុងក្រោយ»។
  • ភាសាខ្លះគេប្រើឃ្លាផ្សេងគ្នា ដើម្បីប្រែពាក្យប្រៀបធៀបនេះ ឬ ខ្លះគេប្រែ «ថ្ងៃ»​ ក្នុងន័យត្រង់។
  • មានពាក្យបកប្រែផ្សេងទៀតសម្រាប់ «ថ្ងៃ» អាចបូកជាមួយ «ពេលវេលា» ឬ «រដូវកាល» ឬ «ឳកាស» ឬ «ព្រឹត្តិការណ៍» អាស្រ័យលើបរិបទ។

សម័យកាលព្រះគម្ពីរ៖ ពេលវេលា

ពាក្យថា «ពេលវេលា» ប្រើជាញឹកញាប់នៅក្នុងព្រះគម្ពីរ ដើម្បីប្រាប់ពេលនៃថ្ងៃ ដែលនឹងមានព្រឹត្តការណ៍ច្បាស់លាស់។ អាចប្រើក្នុងន័យប្រៀបធៀប ចង់មានន័យថា «ពេលវេលា» ឬ «ពេល»។

  • ជនជាតិយូដារាប់ពេលថ្ងៃ ចាប់ផ្តើមពីថ្ងៃរះ (ម៉ោង ៦:០០ ព្រឹក)។ ឧទាហរណ៍ «ម៉ោងទី៩» មានន័យថា «ម៉ោង៣រសៀល»។
  • ពេលយប់ ចាប់ផ្តើមរាប់ចាប់ពីថ្ងៃលិច (ម៉ោង ៦:00ល្ងាច)។ ឧទាហរណ៍ «ម៉ោងបីយប់» មានន័យថា «ម៉ោង៩ល្ងាច» នៅសម័យយើងបច្ចុប្បន្ននេះ។
  • ទាក់ទងទៅនឹងពេលវេលានៅក្នុងព្រះគម្ពីរនឹងមិនអាចឆ្លើយតបច្បាស់លាស់ទៅនឹងសម័យបច្ចុប្បន្នរបស់យើងទេ ឃ្លាដូចជា «ម៉ោងប្រាំបួន» ឬ «ម៉ោងប្រាំមួយ» អាចប្រើបាន។
  • ការបកប្រែខ្លះអាចបន្ថែមឃ្លាដូចជា «នៅពេលល្ងាច» ឬ «នៅពេលព្រឹក» ឬ «នៅពេលរសៀល» ដើម្បីបង្ហាញឲ្យច្បាស់ពីពេលវេលាដែលពួកគេកំពុងនិយាយ។
  • ឃា្លថា «នៅក្នុងម៉ោងនោះ» អាចប្រែថា «នៅក្នុងពេលនោះ» ឬ «ខណៈនោះ»។
  • សំដៅលើព្រះយេស៊ូ ឃ្លាថា «ពេលទ្រង់ដល់ហើយ» អាចប្រែថា «ដល់ពេលដែលគាត់» ឬ «ពេលកំណត់សម្រាប់ទ្រង់មកដល់ហើយ»។

សម័យព្រះគម្ពីរ៖ ខែ

ពាក្យថា «ខែ» សំដៅលើ ពេលវេលាចុងក្រោយសម្រាប់៤សប្តាហ៍។ ចំនួនថ្ងៃនៅក្នុងខែនីមួយៗផ្សេងៗពីគ្នាអាស្រ័យលើចន្ទគតិ ឬសុរិយគតិ។

  • នៅក្នុងចន្ទគតិ ចំនួនថ្ងៃនៃខែនីមួយៗអាស្រ័យលើចំនួននៃពេលវេលាដែលព្រះចន្ទគោលចរណ៍ជុំវិញផែនដី ប្រហែល២៩ថ្ងៃ។ នៅក្នុងប្រព័ន្ធនេះ មាន១២ ឬ ១៣ខែក្នុងមួយឆ្នាំ។ សូម្បីតែឆ្នាំមាន១២ ឬ១៣ខែ ខែទីមួយជានិច្ចជាកាល ត្រូវបានហៅឈ្មោះដូចគ្នា ទោះបីជាវាខុសរដូវគ្នាក្តី។
  • «ខែថ្មី» ឬ ខែដែលស្ថិតនៅក្នុងដំណាក់កាល មានពន្លឺពណ៌ប្រាក់ សញ្ញានេះចាប់ផ្តើមរាល់ខែនៃចន្ទគតិ។
  • ឈ្មោះខែទាំងអស់ដែលមាននៅក្នុងព្រះគម្ពីរគឺជាចន្ទគតិ នេះជាប្រព័ន្ធដែលជនជាតិអ៊ីស្រាអែលប្រើ។ ជនជាតិអ៊ីស្រាអែលនៅក្នុងសម័យទំនើប នៅតែប្រើប្រតិទិនសម្រាប់សាសនារបស់គេ។
  • នៅសម័យបច្ចុប្បន្ន សុរិយគតិអាស្រ័យលើគោលចរណ៍របស់ព្រះអាទិត្យ (ប្រហែលជា ៣៦៥ថ្ងៃ»។ នៅក្នុងប្រព័ន្ធនេះ មួយឆ្នាំជានិច្ចជាកាលមាន១២ខែ ដែលមួយខែអាចមាន ២៩ទៅ៣១ថ្ងៃ។

សម័យព្រះគម្ពីរ៖ ចាំយាម

នៅសម័យព្រះគម្ពីរ «ចាំយាម»​ គឺនៅពេលយប់ អ្នកចាំយាម ឬអ្នកយាមក្រុង ដែលកំពុងបំពេញភារកិច្ច សម្លឹងមើលថាតើខ្មាំងសត្រូវនាំភាពគ្រោះថ្នាក់ណាមួយឬអត់។

  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់​ ជនជាតិអ៊ីស្រាអែលមានអ្នកចាំយាមបីនាក់ ដែលហៅថា ដែលត្រូវយាម «ចាប់ផ្តើម» (ពីថ្ងៃលិច ដល់ម៉ោង១០ យប់)។ «កណ្តាល»​ (ចាប់ពីម៉ោង ១០ ល្ងាច ដល់ម៉ោង ២យប់)។ ហើយនៅ «ពេលព្រឹក» (ចាប់ពីម៉ោង ២ព្រឹក រហូតដល់ថ្ងៃរះ)។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី សាសន៍យូដាដើរតាមប្រព័ន្ធរបស់រ៉ូម និងមានអ្នកយាមបួននាក់ រាប់យ៉ាងងាយ «ទីមួយ» (ចាប់ពីថ្ងៃលិច ដល់ម៉ោង ៩យប់) «ទីពីរ» (ចាប់ផ្តើមពីម៉ោង ៩ល្ងាច ដល់ម៉ោង ១២ពាក់កណ្តាលអាធ្រាត) «ទីបី» (ចាប់ពីម៉ោង ១២ ពាក់កណ្តាលអាធ្រាតដល់ម៉ោង ៣ ព្រឹក) និង «ទីបួន» (ចាប់ផ្តើមពីម៉ោង៣ ទៀតភ្លឺរហូតដល់ថ្ងៃរះ)។
  • ទាំងនេះអាចប្រែជាមួយនឹងឃ្លា «យប់អាធ្រាត» ឬ «ពាក់កណ្តាលអាធ្រាត» ឬ «ព្រឹកព្រលឹមស្រាងៗ» អាស្រ័យទៅលើបរិបទ ដែលចង់និយាយ។

សម័យព្រះគម្ពីរ៖ ឆ្នាំ

នៅពេលប្រើតាមន័យត្រង់ ពាក្យថា «ឆ្នាំ» នៅក្នុងព្រះគម្ពីរសំដៅលើពេលវេលា ៣៥៤ថ្ងៃ។ ការរាប់នេះ គឺរាប់តាមប្រព័ន្ធប្រតិទិនចន្ទគតិ ដែលជាគ្រឹះនៃពេលវេលា គឺរាប់តាមព្រះចន្ទគោលចរណ៍ជុំវិញផែនដី។

  • ឆ្នាំនៅក្នុងសម័យបច្ចុប្បន្ន គេប្រើសុរិយគតិ ដែលមាន៣៦៥ថ្ងៃ បែងចែកជា១២ខែ ផ្អែកលើផែនដី គោលចរណ៍នៅជុំវិញព្រះអាទិត្យ។
  • នៅក្នុងប្រព័ន្ធនៃប្រតិទិនទាំងពីរនេះ មួយឆ្នាំមាន១២ខែ។ ប៉ុន្តែ ខែទីដប់បីដែលលើស ពេលខ្លះបូកទៅលើឆ្នាំនៅក្នុងប្រតិទិនចន្ទគតិ ដើម្បីធ្វើវាឲ្យមានភាពច្បាស់លាស់ដែលឆ្នាំនៃចន្ទគតិមាន ១១ថ្ងៃតិចជាង ឆ្នាំនៃសុរិយគតិ។ ការនេះ ជួយឲ្យរក្សាប្រតិទិនទាំងពីរនេះ ដើរត្រឹមត្រូវតាមបន្ទាត់តែមួយជាមួយគ្នា។
  • នៅក្នុងព្រះគម្ពីរ ពាក្យថា «ឆ្នាំ» អាចប្រើក្នុងការប្រៀបធៀប សំដៅលើពេលវេលាទូទៅ នៅពេលមានព្រឹត្តការណ៍ពិសេសអ្វីមួយកើតឡើង។ ឧទាហរណ៍ ដូចជា «ឆ្នាំនៃព្រះជាម្ចាស់» ឬ «នៅក្នុងឆ្នាំនៃគ្រោះរាំងស្ងួត» ឬ «ថ្ងៃនៃក្តីមេត្តារបស់ព្រះជាម្ចាស់»។ នៅក្នុងបរិបទទាំងនេះ «ឆ្នាំ» អាចប្រែ «ពេលវេលា»​ ឬ «រដូវកាល» ឬ «រយៈពេល»។

សម័យព្រះគម្ពីរ៖​ សប្តាហ៍

ពាក្យថា «សប្តាហ៍» ន័យត្រង់សំដៅលើពេលវេលាចុងក្រោយនៃប្រាំពីរថ្ងៃ។

  • នៅក្នុងប្រព័ន្ធរបស់សាសន៍យូដាក្នុងការរាប់ពេលវេលា សប្តាហ៍រាប់ចាប់ពីថ្ងៃលិចនៃថ្ងៃសៅរ៍ រហូតដល់ថ្ងៃលិចនៃថ្ងៃសៅរ៍មួយទៀត។
  • នៅក្នុងព្រះគម្ពីរ ពាក្យថា «សប្តាហ៍» ពេលខ្លះប្រើជាពាក្យប្រៀបធៀប សំដៅលើ ការរួមគ្នាក្នុងរយៈពេលប្រាំពីរថ្ងៃ ឬប្រាំពីរឆ្នាំ។
  • «ពិធីបុណ្យនៃសប្តាហ៍» គឺជាការអបអរពិធីបុណ្យចម្រូតដែលត្រូវចំពេលសប្តាហ៍ទីប្រាំពីរ បន្ទាប់ពីបុណ្យរំលង។ គេហៅបុណ្យនេះថា «បុណ្យថ្ងៃទីហាសិប» ផងដែរ។

សមាជិក

ពាក្យថា «សមាជិក» សំដៅទៅលើផ្នែកមួយនៃរូបកាយ ឬក្រុមមួយ។

  • គម្ពីរសម្ពន្ធមេត្រីថ្មីបានពិពណ៌នាអំពីគ្រិស្តបរិស័ទថាជា «សមាជិក» នៃរូបកាយព្រះគ្រិស្ត។ អ្នកជឿនៅក្នុងព្រះគ្រិស្តជាក្រុមមួយដែលមានសមាជិកជាច្រើន។
  • ព្រះយេស៊ូគ្រិស្តគឺជា «ក្បាល» នៃរូបកាយហើយអ្នកជឿម្នាក់ៗជាសមាជិកនៃរូបកាយ។ ព្រះវិញ្ញាណដ៏វិសុទ្ធផ្តល់ឲ្យសមាជិកម្នាក់ៗនៃរូបកាយនូវតួនាទីពិសេស ដើម្បីជួយដល់រាងកាយទាំងមូលឲ្យដំណើរការបានល្អ។
  • បុគ្គលដែលចូលរួមក្នុងក្រុមដូចជាក្រុមសាសនាយូដា និងពួកផារិស៊ីក៏ត្រូវបានគេហៅថា «សមាជិក» នៃក្រុមទាំងនេះផងដែរ។

សម្បថ ស្បថ ស្បថដោយនូវ

នៅក្នុងព្រះគម្ពីរ សម្បថគឺជាសេចក្តីសន្យាផ្លូវការក្នុងការធ្វើអ្វីមួយ។ អ្នកដែលធ្វើសម្បថតម្រូវឲ្យបំពេញតាមសេចក្តីសន្យានោះ។ សេចក្តីសម្បថបូកផ្សំជាមួយការប្តូរផ្តាច់ ដោយរក្សាភាពស្មោះត្រង់ និងការទុកចិត្ត។​

  • ជាញឹកញាប់ នៅក្នុងតុលាការ សាក្សីត្រូវស្បថ ដោយសន្យាថា អ្វីដែលពួកគេនិយាយសុទ្ធតែជាការពិតត្រង់។
  • នៅក្នុងព្រះគម្ពីរ ពាក្យថា «ស្បថ» មានន័យថា និយាយពាក្យសម្បថ។
  • ពាក្យថា «ស្បថដោយនូវ» មានន័យថា ស្បថនឹងអ្វីមួយ ឬនរណាម្នាក់ ដែលមានអំណាចជាង ដែលគេស្បថដោយនូវឈ្មោះអ្នកនោះ។
  • លោកអប្រាហាំ និងស្តេចអ័ប៊ីម៉ាឡិចបានធ្វើសម្បថជាមួយគ្នា ទាក់ទងនឹងការប្រើប្រាស់អណ្តូងទឹក។
  • លោកអប្រាហាំបានប្រាប់ទៅអ្នកបម្រើរបស់លោកអោយស្បថ (ស្បថជាផ្លូវការ) ថា គាត់នឹងស្វែងរកភរិយាឲ្យអ៊ីសាកពីសាច់ញាតិរបស់លោកអប្រាហាំ។​
  • ព្រះជាម្ចាស់បានស្បថ ដោយព្រះអង្គសន្យាចំពោះប្រជារាស្ត្ររបស់ព្រះអង្គ។
  • សព្វថ្ងៃនេះ គេប្រើពាក្យ «ស្បថ» សំដៅលើការមិនល្អ។ ការនេះមិនមែនជាអត្ថន័យនៅក្នុងព្រះគម្ពីរទេ។

%សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «សម្បថ»​ អាចប្រែផងដែរថា «បញ្ចាំ» ឬ «សន្យាយ៉ាងម៉ឺងម៉ាត់»។
  • «ស្បថ» អាចប្រែថា «សន្យាជាផ្លូវការ» ឬ «បញ្ចាំ» ឬ «ប្តូរផ្តាច់ក្នុងការធ្វើអ្វីមួយ»។
  • ប្រែម្យ៉ាងទៀតថា «ស្បថដោយនូវឈ្មោះខ្ញុំ» អាចបូកជាមួយ «ធ្វើសេចក្តីសម្បថដោយប្រើឈ្មោះខ្ញុំដើម្បីបញ្ជាក់»។
  • «ស្បថជាមួយស្ថានសួគ៌ឬផែនដី» អាចប្រែថា «សន្យាធ្វើអ្វីមួយ ដោយយកស្ថានសួគ៌និងផែនដីជាសំអាងឬជាសាក្សី»។
  • សូមឲ្យប្រាកដថា ការបកប្រែពាក្យ «ស្បថ» ឬ «សម្បថ» មិនសំដៅទៅលើការដាក់បណ្តាសា។ នៅក្នុងព្រះគម្ពីរ មិនមានន័យយ៉ាងដូច្នោះទេ។

សម្ព័ន្ធមេត្រីថ្មី

ពាក្យថា «សម្ព័ន្ធមេត្រីថ្មី» សំដៅទៅលើសេចក្តីសន្យា ឬការព្រមព្រៀងរបស់ព្រះជាម្ចាស់ដែលបានធ្វើជាមួយប្រជារាស្រ្តរបស់ទ្រង់តាមរយៈការលះបង់ព្រះរាជបុត្រារបស់ទ្រង់គឺ ព្រះយេស៊ូគ្រិស្ត។

  • «សម្ព័ន្ធមេត្រីថ្មី» នៃព្រះជាម្ចាស់បានបង្ហាញក្នុងផ្នែកមួយនៃព្រះគម្ពីរដែលត្រូវបានហៅថា «ព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី»។
  • សម្ព័ន្ធមេត្រីថ្មីនេះគឺមានភាពផ្ទុយគ្នាពី «ចាស់» ឬ «ទម្រង់» សម្ព័ន្ធមេត្រីចាស់ដែលព្រះជាម្ចាស់បានធ្វើឡើងជាមួយជនជាតិអ៊ីស្រាអែលក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់។
  • សម្ព័ន្ធមេត្រីថ្មីគឺល្អជាងសម្ព័ន្ធមេត្រីចាស់ពី់ព្រោះវាបានផ្តោតទៅលើការលះបង់ព្រះជន្មរបស់ព្រះយេស៊ូ ដែលលុបលាងបាបរបស់មនុស្សឲ្យបានស្អាតជារៀងរហូត។ ការថ្វាយយញ្ញបូជាដែលថ្វាយនៅសម្ព័ន្ធមេត្រីចាស់គឺមិនធ្វើបែបនេះទេ។
  • ព្រះជាម្ចាស់បានចារសម្ព័ន្ធមេត្រីថ្មីនៅលើចិត្តនៃអស់អ្នកដែលជឿលើព្រះយេស៊ូ។ ក្នុងហេតុផលដើម្បីឲ្យគេគោរពព្រះជាម្ចាស់ ហើយពួកគេនឹងរស់នៅដោយជីវិតបរិសុទ្ធ។
  • សម្ព័ន្ធមេត្រីថ្មីនឹងបានបំពេញរួចរាល់នៅពេលដែលព្រះជាម្ចាស់យាងមកផែនដីម្តងទៀត។ អ្វីៗទាំងអស់នឹងបានក្លាយជាថ្មីម្តងទៀត ដូចនៅពេលដែលព្រះជាម្ចាស់បានបង្កើតផែនដីលើកដំបូង។

%សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «សន្ធិសញ្ញាថ្មី» អាចបកប្រែថា «សម្ព័ន្ធមេត្រីថ្មី» ឬ «កិច្ចព្រមព្រៀងថ្មី» ឬ «កិច្ចសន្យាថ្មី»។
  • ពាក្យថា «ថ្មី» មានន័យស្រដៀងទៅនឹងពាក្យ «បរិសុទ្ធ» ឬ «ដូចជាថ្មី»​ ឬ «ផ្សេងមួយទៀត»។

សម្រាក

ពាក្យថា «សម្រាក» តាមន័យបៀបធៀបមានន័យថា ឈប់ធ្វើការ ដើម្បីសម្រាក ឬ ធ្វើឲ្យមានកម្លាំងឡើងវិញ។ ឃ្លាថា «ចំណែកដែលនៅសល់» សំដៅលើអ្វីៗដែលនៅសល់។

  • បើជាវត្ថុអាចនិយាយថា «សម្រាក» នៅកន្លែងណាមួយ ដែលមានន័យថា «ឈរ»​ ឬ «អង្គុយ» នៅទីនោះ។
  • ទូកដែល «ចូលមកចត» នៅកកន្លែងណាមួយដែលបាន «ឈប់» ឬ «ចត» នៅទីនោះ។
  • នៅពេលអ្នកណាម្នាក់ ឬសត្វសម្រាក វាអាចមានន័យថា ពួកគេអង្គុយ ឬដេក ដើម្បីឲ្យពួកគេបានធ្វើឲ្យពួកគេបានស្រស់ថ្លាឡើងវិញ។
  • ព្រះជាម្ចាស់បានបង្គាប់ ដល់ជនជាតិអ៊ីស្រាអែល ឲ្យឈប់សម្រាកនៅថ្ងៃទីប្រាំពីរនៃសប្តាហ៍។ ថ្ងៃនេះ មិនត្រូវធ្វើការ ត្រូវបានហៅថ្ងៃនោះថា «ថ្ងៃសប្ប័ទ»។
  • ការឲ្យវត្ថុអ្វីមួយបានសម្រាកមានន័យថា «ការដាក់» ឬ «ទុក» វ​ានៅទីនោះ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «សម្រាក»

សម្លាប់

ពាក្យ «សម្លាប់» សំដៅចំពោះការសម្លាប់ហ្វូងសត្វ ឬមនុស្ស ឬសំដៅចំពោះការសម្លាប់ក្នុងរបៀបហិង្សាឃោរឃៅ។ វាក៏សំដៅទៅលើការសម្លាប់សត្វសម្រាប់យកសាច់មកបរិភោគផងដែរ។

  • នៅពេលលោកអប្រាហាំបានទទួលបុរសបីនាក់នៅត្រង់ទ្វារត្រសាលក្នុងទីរហោស្ថាន គាត់បានបង្គាប់ឲ្យអ្នកបម្រើរបស់គាត់សម្លាប់ ហើយចម្អិនកូនគោសម្រាប់ភ្ញៀវរបស់គាត់ទាំងនោះ។
  • ព្យាការីអេសេគាលបានថ្លែងទំនាយថាព្រះជាម្ចាស់នឹងបញ្ជូនទេវតារបស់ព្រះអង្គមកសម្លាប់អស់អ្នក​ដែលមិនដើរតាមព្រះបន្ទូលរបស់ព្រះអង្គ។
  • ១ សាំយ៉ូអែល កត់ទុកនូវការសម្លាប់ដ៏ធំ ដែលពួកអ៊ីស្រាអែលចំនួន ៣០, ០០០ នាក់ត្រូវបានសម្លាប់​ដោយពួកខ្មាំងសត្រូវរបស់ពួកគេ ដោយព្រោះការមិនស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់។
  • «អាវុធនៃការសម្លាប់» អាចត្រូវបានប្រែជា «អាវុធសម្រាប់ការសម្លាប់»។
  • ឃ្លាថា «ការសម្លាប់មានចំនួនយ៉ាងសម្បើម» អាចត្រូវបានបកប្រែថា «មនុស្សជាច្រើនត្រូវបាន​សម្លាប់» ឬ «ចំនួននៃការស្លាប់មានចំនួនច្រើនណាស់» ឬ «ចំនួនមនុស្សយ៉ាងសន្ធឹកបានស្លាប់»​។
  • របៀបផ្សេងទៀតដើម្បីបកប្រែពាក្យ «សម្លាប់» អាចរាប់បញ្ចូលនូវពាក្យ «ផ្ដាច់ជីវិត» ឬ «ប្រហារជីវិត» ឬ «ការសម្លាប់»។

សម្លេង

ពាក្យថា «សម្លេង» ប្រើជារឿយៗក្នុងន័យប្រៀបធៀបដែលសំដៅទៅលើការនិយាយ ឬក្នុងការទំនាក់ទំនង។

  • ព្រះជាម្ចាស់មានបន្ទូលថាសូមប្រើសម្លេងរបស់ព្រះអង្គ ទោះបីជាទ្រង់មិនមានសម្លេងបែបដូចជាមនុស្សក៏ដោយ។
  • ពាក្យនេះ អាចប្រើបានសម្រាប់មនុស្សទាំងអស់ដូចជាសេចក្តីប្រកាស «សម្លេងមួយបានឮក្នុងទីរហោស្ថាន ចូររៀបចំផ្លូវថ្វាយព្រះជាម្ចាស់»។ ការនេះក៏អាចបកប្រែដូចគ្នាថា «នរណាម្នាក់បានឮការត្រាស់ហៅចេញពីទីរហោស្ថាន»​។
  • ការ «ឮសម្លេងនរណាម្នាក់» អាចបកប្រែដូចគ្នាថា «ឮនរណាម្នាក់និយាយ»។
  • ពេលខ្លះពាក្យ «សម្លេង» អាចប្រើក្នុងគោលបំណងសម្រាប់ការនិយាយមិនស្របទៅតាមន័យរបស់ពាក្យដែលនិយាយ ដូចពេលស្តេចដាវីឌពោលនៅក្នុងទំនុកតម្កើងថា «សម្លេង»​ នៃស្ថានសួគ៌ប្រកាសពីការងារដ៏អស្ចារ្យរបស់ព្រះ។​ ការនេះក៏អាចបកប្រែបានថា «ភាពរុងរឿងរបស់ពួកគេបានបង្ហាញយ៉ាងច្បាស់អំពីការអស្ចារ្យរបស់ព្រះជាម្ចាស់»។

សរសើរ

ការសរសើរនរណាម្នាក់គឺដើម្បីបង្ហាញពីការកោតសរសើរនិងគោរពបុគ្គលម្នាក់នោះ។

  • មនុស្សសរសើរព្រះ ពីព្រោះតែព្រះអង្គធំនិងដោយសាតែ​ការអស្ចារ្យដែលព្រះអង្គបានបង្កើតមក ហើយទ្រង់ជាព្រះអាទិករនិងជាព្រះសង្គ្រោះនៃពិភពលោក។
  • ជាទូទៅការសរសើរព្រះដោយព្រោះការដឹងគុណនូវអ្វីដែលព្រះជាម្ចាស់បានធ្វើ។
  • ជាទូទៅតន្រ្តីនិងការច្រៀងគឺប្រើដើម្បីសរសើរព្រះ។
  • ការសរសើរព្រះគឺជាផ្នែកមួយនៃការថា្វយបង្គំព្រះអង្គ។
  • ពាក្យថា «សរសើរ» អាចប្រែបានម៉្យាងទៀតថា « និយាយពាក្យល្អ» ឬ «ការគោរពដ៏ខ្ពង់ខ្ពស់ជាពាក្យសម្ដី» ឬ «ការនិយាយល្អពីអ្វីមួយ»។
  • បើពាក្យ«សរស់ើរ»ជានាម អាចប្រែបានម៉្យាងទៀតថា «និយាយដោយគោរព» ឬ​ «ពាក្យគោរព​» ឬ «ការនិយាយពីការល្អ»។

សរសេរ កត់ត្រា

ឃ្លាដែលថា «ដូចបានចែងទុក» ឬ «អ្វីដែលបានសរសេរ» កើតឡើងជាញឹកញាប់នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ហើយជាទូទៅសំដៅលើបញ្ញាតិ ឬទំនាយដែលបានសរសេរនៅក្នុងបទគម្ពីរជាភាសាហេព្រើរ។

  • ជួនកាល «ដូចបានចែងទុក» សំដៅទៅលើអ្វីដែលបានកត់ត្រាក្នុងច្បាប់របស់លោកម៉ូសេ។
  • ពេលផ្សេងទៀត វាគឺត្រូវបានដកស្រង់ពីអ្វីដែលព្យាការីបានសរសេរនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។
  • វាអាចបកប្រែបានថា «ដូចបានចែងក្នុងច្បាប់របស់លោកម៉ូសេ» ឬ «ដូចជាហោរាបានសរសេរជាយូរមកហើយ» ឬ «អ្វីដែលព្រះមានបន្ទូលក្នុងច្បាប់របស់លោកម៉ូសេជាយូរមក​ហើយ»។
  • មួយវិញទៀត គឺដើម្បីរក្សាទុក «វាត្រូវបានកត់ត្រាទុក» ហើយផ្តល់ខគម្ពីរយោងដែលពន្យល់ពីអត្ថន័យនេះ។

សសរ, ថ្មដា

ពាក្យថា «សសរ» ជាធម្មតាសំដៅទៅលើ សសរធំបញ្ឈដែលប្រើសម្រាប់ ការពារ និង ទ្រ ពីដំបូល ឬក៏ផ្នែកណាមួយនៃអគារ។ ពាក្យផ្សេងទៀតនៃ«សសរ»អាចហៅបានថា «ថ្មដា»។

  • នៅសម័យព្រះគម្ពីរ សសរគេប្រើដើម្បីទ្រអគារ ជាធម្មតាគេឆ្លាក់វាចេញពីថ្ម។
  • នៅពេលដែលសាំសុននៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ត្រូវពួកភីលីស្ទីនបាប់ខ្លួន ហើយគាត់បានបំផ្លាញព្រះវិហាររបស់ពួកគេដោយច្រានរំលំសសរដែលទ្រវិហារ ឲ្យរលំខ្ទេចខ្ទីគ្មានសល់។
  • ពាក្យថា «សសរ»ពេលខ្លះវាសំដៅទៅលើ ផ្ទាំងថ្មធំ ឬក៏ សំណង់ដែលសង់ឡើងដើម្បីជា សញ្ញាសម្គាល់រំលឹក សម្រាប់ដាក់សម្គាល់នៅលើផ្នូរ ឬក៏នៅទីកន្លែងដែលធ្លាប់មានព្រឹត្តិការណ៍សំខាន់ណាមួយ។
  • វាក៏អាចសំដៅទៅលើព្រះក្លែងក្លាយណាមួយដែលគេធ្វើឡើងដើម្បីថ្វាយបង្គំ។ ដែលអាចបានម្យ៉ាងទៀតថា «រូបចម្លាក់» ឬក៏ «រូបបដិមាករ»។
  • ពាក្យថា «សសរ»អាចប្រើសម្រាប់អ្វីមួយដែលគេឆ្លាក់ឲ្យចេញជារូបរាងផ្សេងៗ ដូចជា៖ «បង្គោលភ្លើង»ដែលនាំជនជាតិអ៊ីស្រាអែលដើរកាត់វាលរហោស្ថាន ឬក៏ «បង្គោលអំបិល»ជាប្រពន្ធឡុតដែលគាត់បានងាកក្រោយទៅមើលទីក្រុងហើយក្លាយជាបង្គោលអំបិល។
  • ដោយសារវាជាអ្វីដែលទ្រ និងការពារអគារផ្សេងៗ ពាក្យ «សសរ» ឬក៏ «ថ្មដា» នេះ អាចប្រែថា «សសរបញ្ឈដែលទ្រធ្នឹម»ឬ «ថ្មដាដែលទ្រអគារ»។
  • ពាក្យផ្សេងទៀតនៃសសរនេះអាចប្រែបានថា «រូបបដិមាករ» ឬ «បង្គោលសសរ»ឬ «គំនរ» ឬ «ដុំខ្ពស់» អាស្រ័យទៅលើបរិបទនៃការប្រើ។

សំឡេងរោទិ៏ ការភ័យខ្លាច

សំឡេងរោទិ៍គឺជាសំឡេងសំរាប់ដាស់តឿនមនុស្សឲ្យមានការប្រុងប្រយត្ន័អំពីអ្វីមួយដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ពួកគេ។ «ការភ័យខ្លាច»គឺធ្វើឲ្យព្រួយបារម្ភនិងតក់ស្លុតចំពោះអ្វីដែលនាំអោយមានគ្រោះថ្នាក់ឬការគម្រាមកំហែង។

  • ព្រះបាទយ៉ូសាផាតភ័យខ្លាចជាខ្លាំងនៅពេលដែលទ្រង់ព្ញថាសាសន៍ម៉ូអាប់រៀបគំរោងវាយប្រហារអាណាចក្រយូដា។
  • ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់កុំអោយភ័យខ្លាចឡើយ នៅពេលដែលពួកគេឮពីគ្រោះមហន្តរាយដែលនឹងកើតមាននៅថ្ងៃចុងក្រោយ។
  • ការបង្ហាញ «សូរ្យសំឡេងរោទិ៍» មានន័យថាការដាស់តឿនឲ្យប្រុងប្រយត្ន័។ ក្នុងសម័យកាលមុន មនុស្សអាចធ្វើជាសំឡេងរោទិ័ដើម្បីដូចជាការរំខានអ្វីមួយ។

%សេចក្តីណែនាំនៃការបកប្រែ

  • «ការជូនដំណឹងអ្នកណាម្នាក់» មានន័យថា «ជាមូលហេតុព្រួយបារម្ភចំពោះនរណាម្នាក់» ឬ «ការធ្វើឲ្យនរណាម្នាក់ព្រួយបារម្ភ»។
  • «ការភ័យខ្លាច» អាចបកប្រែជា «ការខ្វល់ខ្វាយ» ឬ «ការតក់ស្លុត» ឬ «ការពិបាកចិត្តយ៉ាងខ្លាំង»។
  • ការបង្ហាញ «សំឡេងជូនដំណឹង» អាចបកប្រែ «ការដាស់តឿនឲ្យប្រយត្ន័ជាសាធារណះ»​ ឬ «ការប្រកាសថាមានគ្រោះថ្នាក់ជិតមកដល់» ឬ «ការផ្លុំត្រែដាស់តឿនឲ្យប្រយត្ន័អំពីគ្រោះថ្នាក់»។

សាក្សី ស្មរបន្ទាល់

ពាក្យថា «សាក្សី» សំដៅទៅលើបុគ្គលម្នាក់ដែលធ្លាប់មានបទពិសោធន៍អ្វីមួយដែលបានកើតឡើង។ ជាធម្មតាសាក្សីម្នាក់ក៏ជាមនុស្សម្នាក់ដែលថ្លែងទីបន្ទាល់អំពីពួកគេដឹងថាជាការពិត។ ពាក្យថា «សាក្សីឃើញផ្ទាល់ភ្នែក» បានសង្កត់ធ្ងន់ថាមនុស្សនោះពិតជានៅទីនោះហើយបានឃើញអ្វីដែលបានកើតឡើង។

  • «ធ្វើជាសាក្សី» អ្វីមួយមានន័យថាមើលឃើញវាកើតឡើង។
  • នៅអង្គជំនុំជម្រះ «អ្នកធ្វើជាសាក្សី» ឬ «ធ្វើជាស្មរបន្ទាល់»។ នេះមានអត្ថន័យដូចគ្នានឹង «ថ្លែងទីបន្ទាល់»។
  • សាក្សីត្រូវបានគេរំពឹងថានឹងប្រាប់ការពិតអំពីអ្វីដែលពួកគេបានឃើញ ឬឮ។
  • សាក្សីម្នាក់ដែលមិនប្រាប់ការពិត អំពីអ្វីដែលបានកើតឡើងត្រូវបានគេហៅថា «សាក្សីក្លែងក្លាយ»។ គាត់ត្រូវបានគេនិយាយថា «ធ្វើសាក្សីក្លែងក្លាយ» ឬ «ធ្វើជាសាក្សីក្លែងក្លាយ»។
  • ពាក្យថា «ធ្វើជាសាក្សីរវាង» មានន័យថាអ្វីមួយ ឬនរណាម្នាក់នឹងជាភស្តុតាងដែលថា កិច្ចសន្យាត្រូវបានធ្វើឡើង។ សាក្សីនឹងធ្វើឲ្យប្រាកដថា មនុស្សម្នាក់ៗធ្វើអ្វីដែលគាត់បានសន្យាថានឹងធ្វើ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «សាក្សី» ឬ «សាក្សីឃើញផ្ទាល់ភ្នែក» អាចត្រូវបានបកប្រែជាពាក្យ ឬឃ្លាដែលមានន័យថា «មនុស្សដែលឃើញវា» ឬ «អ្នកដែលបានឃើញវាកើតឡើង» ឬ «អ្នកដែលបានឃើញ និងឮ មានន័យថា «មនុស្សដែលឃើញវា» ឬ «អ្នកដែលបានឃើញវាកើតឡើង» ឬ «អ្នកដែលបានឃើញ និងឮ»។

សាក្សីក្លែងក្លាយ សាក្សីអាក្រក់ ទីបន្ទាល់ក្លែងក្លាយ របាយការណ៍មិនពិត

ពាក្យ «សាក្សីក្លែងក្លាយ» និង «សាក្សីអាក្រក់» សំដៅលើបុគ្គលណាដែលនិយាយរឿងមិនពិតអំពីមនុស្ស ឬព្រឹត្តិការណ៍មួយជាធម្មតានៅក្នុងបរិយាកាសជាផ្លូវការដូចជាតុលាការជាដើម។

  • «ទីបន្ទាល់មិនពិត» ឬ «របាយការណ៍មិនពិត» គឺជាការកុហកពិតដែលត្រូវបានប្រាប់។
  • «ធ្វើជាសាក្សីក្លែងក្លាយ» មានន័យថាកុហក ឬផ្តល់របាយការណ៍មិនពិតអំពីអ្វីមួយ។
  • ព្រះគម្ពីររៀបរាប់អំពីកំណត់ហេតុជាច្រើនដែលសាក្សីក្លែងក្លាយត្រូវបានគេជួលឲ្យកុហក អំពីបុគ្គលម្នាក់ ដើម្បីឲ្យបុគ្គលនោះត្រូវទទួលការដាក់ទោស ឬសម្លាប់។

សេចក្តីណែនាំនៃការបកប្រែ

  • «ធ្វើបន្ទាល់ក្លែងក្លាយ» ឬ «ធ្វើសាក្សីក្លែងក្លាយ» អាចបកប្រែបានផងដែរថា «ធ្វើបន្ទាល់ខុស» ឬ «ធ្វើការរាយការណ៍ខុសអំពីនរណាម្នាក់» ឬ «និយាយបង្ខូចទាស់នឹងនរណាម្នាក់»​ ឬ «កុហក»។
  • នៅពេល «ធ្វើបន្ទាល់ក្លែងក្លាយ» សំដៅទៅលើមនុស្សម្នាក់ អាចបកប្រែថា «មនុស្សកុហក» ឬ «ម្នាក់ដែលធ្វើបន្ទាល់ក្លែងក្លាយ» ឬ «ម្នាក់ដែលនិយាយអ្វីៗដែលមិនពិត»។

សាសនាយូដា សាសនាយូដា

ពាក្យថា​ «សាសនាយូដា» គឺសំដៅទៅលើការគោរពបូជាយ៉ាងជ្រោលជ្រៅរបស់ជនជាតិយូដា។ វាក៏អាចសំដៅទៅលើ «សាសនាយូដា»។

  • ពាក្យថា «សាសនាយូដា» ត្រូវបានប្រើក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ហើយពាក្យថា «សាសនាយូដា» ត្រូវបានប្រើក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី។
  • សាសនាយូដាគឺរាប់បញ្ជូលរាល់ទាំងច្បាប់ទាំងអស់របស់គម្ពីរសញ្ញាចាស់ ហើយបង្ហាញពីរបៀបដែលព្រះជាម្ចាស់បានបង្រៀនឲ្យប្រជារាស្ត្រពីការស្តាប់បង្គាប់។ វាក៏បានរាប់បញ្ជូលអំពីពន្ធ ហើយនឹងទំនៀមទម្លាប់ដែលបានដាក់បញ្ជូលទៅក្នុងសាសនាជី្វហ្វនៅពេលនោះ។
  • ក្នុងការបកប្រែ ពាក្យថា «សាសនាយូដា» ឬ «សាសនានៃជ្វីហ្វ» អាចប្រើបានទាំងក្នុងគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មី។
  • យ៉ាងណាក៏ដោយ ពាក្យថា «សាសនាយូដា» បានប្រើតែក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីទេ ពាក្យនេះធ្លាប់បានប្រើពីមុនមកទេ។

សុក្រឹតភាព

ពាក្យថា «សុក្រឹតភាព» សំដៅទៅភាពស្មោះត្រង់ ជាមួយសីលធម៌ គុណតម្លៃ និងចរិកល្អ។

  • សុក្រឹតភាព មានន័យថាជាអ្នកដែលធ្វើការស្មោះត្រង់ ហើយត្រឹមត្រូវ ទោះបីគ្មានអ្នកណាមើលឃើញក៏ដោយ។
  • បុគ្គលខ្លះក្នុងព្រះគម្ពីរ ដូចជាលោកយូ៉សែប និងលោកដានីយ៉ែល បានបង្ហាញពីភាពស្មោះត្រង់ក្នុងពេលដែលគេល្បួងឲ្យធ្វើការអាក្រក់ ប៉ុន្តែ ពួកគាត់ជ្រើសរើសស្ដាប់បង្គាប់ព្រះវិញ។
  • ព្រះគម្ពីរសុភាសិត បានចែងថា ជាការល្អដែលយើងក្រហើយមានភាពស្មោះត្រង់ ប្រសើរជាងមានបានដោយធ្វើការមិនល្អ ឬមិនស្មោះត្រង់។

សេចក្ដីណែនាំនៃការបកប្រែ

  • ពាក្យថា «សុក្រឹតភាព» អាចបកប្រែដូចជា «ស្មោះត្រង់» ឬ «សីលធម៌ដ៏ត្រឹមត្រូវ» ឬ «ចរិកលក្ខណដ៏ស្មោះត្រង់» ឬ «សកម្មភាពល្អឥតខ្ចោះ និងភាពស្មោះត្រង់»។

សុំទាន អ្នកសុំទាន

ពាក្យថា «សុំទាន» មានន័យថា សូមអ្វីមួយពីអ្នកណាម្នាក់បន្ទាន់។ ជាញឹកញាប់សំដៅលើការសុំលុយ ប៉ុន្តែ វាក៏ប្រើផងដែរសំដៅទៅលើទូលអង្វរសុំអ្វីមួយ។

  • ជាញឹកញាប់ មនុស្សសុំ ឬអង្វរ នៅពេលពួកគេត្រូវការអ្វីមួយចាំបាច់ខ្លាំង ប៉ុន្តែមិនដឹង អ្នកនោះនិងឲ្យពួកគេតាមអ្វីដែលគេសុំ ឬក៏អត់។
  • «អ្នកសុំទាន» គឺជាមនុស្សម្នាក់ដែលអង្គុយសុំជាប្រចាំ ឬ ឈរនៅទីសាធារណៈ សុំលុយពីមនុស្ស។
  • អាស្រ័យលើបរិបទ ពាក្យនេះអាចប្រែថា «អង្វរ» ឬ «សូមជាបន្ទាន់» ឬ «ត្រូវការលុយ» ឬ «ការសុំលុយជាប្រចាំ»។

សុបិន

សុបិនគឺជាអ្វីដែលមនុស្សបានឃើញ ឬពិសោធនៅក្នុងគំនិតរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងដេកលក់។

  • សុបិនជាញឹកញាប់ហាក់បីដូចជាការពិតកំពុងកើតឡើងមែន ប៉ុន្តែ វាមិនមែនជាការពិតទេ។
  • ជួនកាលព្រះជាម្ចាស់បណ្ដាលឲ្យមនុស្សស្រមៃអំពីអ្វីមួយ ដើម្បីឲ្យពួកគេអាចរៀនពីការនោះ។ ទ្រង់ក៏អាចមានបន្ទូលដោយផ្ទាល់ទៅមនុស្សក្នុងសុបិនរបស់ពួកគេដែរ។
  • នៅក្នុងព្រះគម្ពីរ ព្រះបានប្រទានសុបិនជាពិសេសដល់មនុស្សមួយចំនួន ដើម្បីឲ្យពួកគេ នូវសារមួយ ដែលជារឿយៗប្រាប់អំពីអ្វី ដែលនឹងកើតឡើងនាពេលអនាគត។
  • សុបិនគឺខុសពីនិមិត្ត។ សុបិនកើតឡើងនៅពេលដែលមនុស្សម្នាក់កំពុងគេង ប៉ុន្តែ ជាធម្មតានិមិត្តកើតឡើងនៅពេលមនុស្សភ្ញាក់ដឹងខ្លួន។

សុភាសិត

ពាក្យសុភាសិតគឺជាប្រយោគខ្លីដែលបង្ហាញពីប្រាជ្ញា និងសេចក្តីពិត។

  • សុភាសិតមានអំណាច ដោយសារវាងាយចាំ ហើយនិយាយម្តងហើយម្តងទៀត។
  • ជារឿយៗសុភាសិតបូករួមជាមួយនឹងការអនុវត្តតាមគំរូដែលចេញពីជីវិតប្រចាំថ្ងៃ។
  • សុភាសិតខ្លះច្បាស់លាស់និងត្រង់ៗខ្លាំងណាស់ ហើយខ្លះទៀតក៏ពិបាកក្នុងការយល់ណាស់។
  • ព្រះបាទសាឡូម៉ូនមានភាពល្បីល្បាញដោយសារប្រាជ្ញា និងសុភាសិតដែលទ្រង់បានសរសេរជាងមួយពាន់សុភាសិត។
  • ព្រះយេស៊ូប្រើសុភាសិត ឬប្រសា្ន នៅពេលព្រះអង្គបង្រៀនដល់មនុស្ស។
  • របៀបផ្សេងក្នុងការបកប្រែ «សុភាសិត»​ អាចបូករួមជាមួយ «សំដីប្រកបដោយប្រាជ្ញា» ឬ «សំដីពិត»។

ស៊ូទ្រាំ ការស៊ូទ្រាំ

ពាក្យថា «ស៊ូទ្រាំ» មានន័យថា ទទួលការលំបាក និងទ្រាំទ្រយ៉ាងយូរដោយការអត់ធ្មត់។

  • វាក៏មានន័យថា ឈរយ៉ាងរឹងមាំនៅពេលមានការល្បងលរមកដល់ ដោយគ្មានការបោះបង់ចោល។
  • ពាក្យថា «ការស៊ូទ្រាំ» អាចមានន័យថា «ការអត់ធ្មត់» «ទ្រាំទ្រនៅក្នុងគ្រាទុក្ខលំបាក» ឬក៏ «តស៊ូក្នុងកាលដែលត្រូវគេបៀតបៀន»។
  • ការលើកទឹកចិត្ដឲ្យគ្រិស្ដបរិស័ទ «កាន់ខ្ជាប់ដរាបដល់ចុងបំផុត» គឺជាការដែលកំពុងតែប្រាប់ពួកគេឲ្យស្ដាប់បង្គាប់ព្រះយេស៊ូ ទោះជាការនេះ បណ្ដាលឲ្យពួកគេរងទុក្ខក៏ដោយ។
  • ការស៊ូទ្រាំនឹងការរងទុក្ខវេទនាក៏អាចមានន័យថា «ពិសោធន៍ក្នុងការរងទុក្ខឈឺចាប់វេទនាដែរ»។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែពាក្យ «ស៊ូទ្រាំ» អាចបូករួមទាំង «អត់ធ្មត់» ឬ «បន្តក្នុងការជឿ» ឬ «បន្តក្នុងការធ្វើអ្វីដែលព្រះជាម្ចាស់ចង់ឲ្យអ្នកធ្វើ» ឬ «រឹកមាំ»។
  • នៅក្នុបរិបទខ្លះ «ស៊ូទ្រាំ» អាចបកប្រែផងដែរថា «មានបទពិសោធន៍ជាមួយ» ឬ «ឆ្លងកាត់»។
  • ជាមួយនឹងអត្ថន័យដែលមានតាំងពីយូរយាណាស់មកហើយ ពាក្យថា «ស៊ូទ្រាំ»​ អាចបកប្រែផងដែរថា «ទ្រាំដល់ទីបញ្ចប់» ឬ «បន្តទ្រាំ»។ ពាក្យថា «មិនអាចទ្រាំបាន» អាចប្រែផងដែរថា «ទ្រាំលែងបាន» ឬ «មិនអាចរួចផុតបានទេ»។
  • របៀបក្នុងការបកប្រែ «ការអត់ធ្មត់» អាចបូករួមជាមួយ «ការទ្រាំទ្រ» ឬ «ការបន្តក្នុងការជឿ» ឬ «នៅតែស្មោះត្រង់ជានិច្ច»។

សួយសារអាករ

ពាក្យថា «សួយសារអាករ» គឺសំដៅលើតង្វាយដែលស្តេចមួយផ្ញើថ្វាយស្តេចមួយទៀត ក្នុងគោលបំណង នៃការការពារ ហើយនិងរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

  • សូយសារអាករ ក៏អាចជា ពន្ធដែលស្តេច ឬ រដ្ឋាភិបាលបានកំណត់ឲ្យប្រជាជនត្រូវបង់ ដូចជា ពន្ធផ្លូវ ឬពន្ធទូទៅ។
  • នៅក្នុងសម័យកាលព្រះគម្ពីរ ស្តេចដែលធ្វើដំណើរត្រូវធ្វើការថ្វាយសួយសារអាករទៅកាន់ស្តេចម្ចាស់ទឹកដី ដើម្បីឲ្យបានប្រាកដថា ការធ្វើដំណើរប្រកបដោយការការពារ និងសុវត្ថិភាព។
  • ជាធម្មតា សួយសារអាករ អាចរួមបញ្ចូលទាំងរបស់របរផ្សេងទៀតក្រៅពីលុយ ដូចជា ម្ហូបអាហារ គ្រឿងទេស សំលៀកបំពាក់ថ្លៃៗ និងរបស់មានតំលៃផ្សេងទៀតដូចជាមាសជាដើម។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទនៃការប្រើ តែពាក្យនេះអាចបកថា «អំណោយផ្លូវរដ្ឋ» ឬថា «ព័ន្ធពិសេស» ឬថា «ពន្ធត្រូវតែបង់»។

សេះ

សត្វសេះ ជាសត្វធំ មានជើងបួនដែលក្នុងសម័យកាលព្រះគម្ពីរ វាត្រូវបានប្រើសម្រាប់ការងារកសិកម្ម និងសម្រាប់ការធ្វើដំណើររបស់មនុស្ស។

  • សត្វខ្លះ ត្រូវបានប្រើដើម្បីអូសរទេះឬរទេះចម្បាំង កុំឡុងពេលសេះដទៃទៀតត្រូវបានប្រើសម្រាប់ជិះឯកជន។
  • សេះតែងតែពាក្យបង្ខាំង និងបង្ហៀរនៅលើក្បាលរបស់វា ដូច្នេះ ដើម្បីអាចបញ្ជាពួកវាបាន។
  • នៅក្នុងព្រះគម្ពីរ សេះត្រូវបានគេចាត់ទុកជាភោគទ្រព្យដ៏មានតម្លៃ និងរង្វាស់នៃទ្រព្យសម្បត្តិ ភាពបរិបូរ ពីព្រោះវាត្រូវបានប្រើនៅក្នុងសង្រ្គាម។ ឧទាហរណ៍ ចំណែកមួយនៃទ្រព្យសម្បត្តិដ៏មហាសាលរបស់ស្តេចសាឡម៉ូនគឺមានសេះ និងរទេះចម្បាំងរាប់ពាន់។
  • សត្វដែលស្រដៀងគ្នាទៅនឹងសត្វសេះគឺសត្វលា និងសេះទេស។

សេចក្ដីរីករាយ

ពាក្យថា « រីករាយ» គឺជារឿងមួយដែលបានធ្វើអោយនណាម្នាក់ចូលចិត្តនិង រីករាយខ្លាំង។

  • ដើម្បី «រីករាយក្នុងការ» អ្វីមួយមានន័យថា «នាំនូវភាពរីករាយ» ឬ «ចូរសប្បាយជាមួយ» វា។
  • នៅពេលអ្វីមួយដែលគួរឲ្យស្រឡាញ់ ឬ ពេញចិត្ត វាត្រូវហៅថា​ «រីករាយ»។
  • ប្រសិនបើ នរណាម្នាក់រីករាយ មានន័យថា គាត់ពិតជាមានភាពអំណរខ្លាំង។
  • ពាក្យថា «អំណររបស់ខ្ញុំក្នុងបញ្ញាតិនៃព្រះយេហូវ៉ា» អាចបកប្រែបានថា «ក្រឹត្យវិន័យនៃព្រះយេហូវ៉ាធ្វើឲ្យខ្ញុំមានអំណរ» ឬ «ខ្ញុំស្រឡាញ់ហើយស្ដាប់បង្គាប់តាមក្រឹត្យវិន័យព្រះយេហូវ៉ា» ឬ «ខ្ញុំសប្បាយនៅពេលដែលខ្ញុំបានស្តាប់តាមបន្ទូលព្រះយេហូវ៉ា»។
  • ពាក្យថា «គ្មានភាពរីករាយក្នុង» និង ​ «អត់មានភាពរីករាយក្នុង» អាចបកប្រែបានថា «មិនមានការចូលចិត្ត» ឬ «មិនសប្បាយចំពោះ»។
  • ឃ្លាថា «រីករាយខ្លួនឯង» មានន័យថា «រីករាយក្នុងការធ្វើ» អ្វីមួយ​ ឬ «គាត់សប្បាយចិត្តអំពី» ការអ្វីមួយ ឬ នរណាម្នាក់។
  • ពាក្យថា «រីករាយ» សំដៅលើរបស់អ្វីដែលមនុស្សម្នាក់មានអំណរ។ អាចបកប្រែបានដូចជា «រំភើប» ឬ «អ្វីដែលធ្វើអោយមានអំណរ»។
  • ការបង្ហាញមួយដូចជា «កូនរីករាយនឹងធ្វើតាមព្រះហឫទ័យទ្រង់» ដ៏អាចបកប្រែបានដូចជា «កូនមានអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់» ឬ «កូនសប្បាយនៅពេលកូនស្តាប់បង្គាបទ្រង់»។

សេចក្ដីវិនាស

ពាក្យថា «សេចក្ដីវិនាស» សំដៅទៅលើការដាក់ទោសដោយការជំនុំជម្រះ ដោយគ្មានសិទិ្ធក្នុងការតវ៉ា ឬគេចវេសបានទេ។

  • ដូច នៅពេលអ៊ីស្រាអែលត្រូវចាប់យកទៅធ្វើជាឈ្លើយនៅបាប៊ីឡូន ហោរាអេសេគាលមានប្រសាសន៍ថា «សេចក្តីវិនាសបានមកដល់ពួកគេហើយ»។
  • អាស្រ័យលើបរិបទ ពាក្យនេះអាចបកប្រែដូចជា «គ្រោះមហន្តរាយ» ឬ «ការដាក់ទណ្ឌកម្ម» ឬ «បំផ្លិចបំផ្លាញខ្ទេចខ្ទី»។

សេចក្តីសង្រ្គោះ

ពាក្យថា «សេចក្តីសង្រ្គោះ» សំដៅលើ បានសង្រ្គោះ ឬជួយឲ្យរួចផុតពីការអាក្រក់ និងគ្រោះថ្នាក់។

  • នៅក្នុងព្រះគម្ពីរ «សេចក្តីសង្រ្គោះ» ជាធម្មតាសំដៅលើការសង្គ្រោះខាងព្រលឹងវិញ្ញាណ និងជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រមកែប្រែចិត្តគំនិតចេញពីអំពើបាប ហើយជឿលើព្រះយេស៊ូគ្រិស្ត។
  • នៅក្នុងព្រះគម្ពីរក៏បាននិយាយអំពីការសង្រ្គោះ ឬការរំដោះមនុស្សឲ្យរួចផុតពីសត្រូវខាងសាច់ឈាមផងដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ ក៏អាចបកប្រែបានដោយប្រើពាក្យ «រំដោះ» ឬ «សង្រ្គោះ» ដូចក្នុងពេលព្រះជាម្ចាស់រំដោះប្រជាជនរបស់ទ្រង់។

សេចក្តីស្ងើច ដែលគួរឲ្យស្ងើច

ពាក្យថា «សេចក្តីស្ងើច»​ សំដៅលើន័យនៃភាពរំភើប និងកោតសរសើរជាខ្លាំង ដែលកើតចេញពីអ្វីមួយដែលអស្ចារ្យ ប្រកបដោយអំណាច និងភាពប្រសើរក្រៃលែង។

  • ពាក្យថា «គួរឲ្យស្ងើច» ពណ៌នាពីនរណាម្នាក់ ឬអ្វីមួយដែលធ្វើឲ្យកើតមានសេចក្តីស្ងើច។
  • ការឃើញនិមិត្តនៃសិរីល្អរបស់ព្រះ ដែលហោរាអេសេគាលបានឃើញគឺ «គួរឲ្យស្ងើច» ឬ «គួរឲ្យស្ងើចណាស់»។
  • មនុស្សដែលឆ្លើយតបចំពោះការបង្ហាញភាពអស្ចារ្យរបស់ព្រះវត្តមានរបស់ព្រះ បូករួមជាមួយនឹងភាពភ័យខ្លាច ក្រាបចុះ ឬ លុតជង្គង់ចុះ ការគ្រប់មុខ និងភ័យជាប់ញ័រ។

សេចក្តីអស្ចារ្យ ការអស្ចារ្យ ដែលអស្ចារ្យ ការភ្ញាក់ផ្អើល

ពាក្យទាំងអស់នេះបញ្ជាក់ពីការភ្ញាក់ផ្អើលដោយសារអ្វីមួយបានកើតឡើងដ៏អស្ចារ្យ។

  • ពាក្យខ្លះបកប្រែជាភាសាក្រិកបង្ហាញពីអត្ថន័យ «ការវាយប្រហារដោយភាពងឿងឆ្ងល់» ឬ «ឈរខាងក្រៅនៃ(ខ្លួនឯង)»។ ពាក្យទាំងនេះបង្ហាញពីការភ្ញាក់ផ្អើលឬការធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភាសាដទៃទៀតប្រហែលមានបង្ហាញកន្សោមពាក្យនេះ។
  • ដោយធម្មតាហេតុការណ៍ដែលកើតឡើងដ៏អស្ចារ្យហើយដោយភាពងឿងឆ្ងល់គឺជា ការអស្ចារ្យដែលអ្វីៗទាំងអស់មានតែព្រះជាម្ចាស់ដែលអាចធ្វើបាន។
  • អត្ថន័យនៃពាក្យទាំងអស់រួមបញ្ចូលអារម្មណ៍នៃការយល់ច្រឡំពីព្រោះអ្វីកើតឡើងគឺមិនអាចនឹកស្មានដល់។
  • របៀបនៃការបកប្រែពាក្យទាំងអស់នេះអាចប្រែជា «ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុត» ឬ «ភ្ញាក់ផ្អើលខ្លាំង»។
  • រួមបញ្ចូលនៃពាក្យ «អស្ចារ្យណាស់» (អស្ចារ្យ ដ៏អស្ចារ្យ) «ដោយភាពងឿងឆ្ងល់» និង «ការភ្ញាក់ផ្អើល»។
  • ជាទូទៅ ពាក្យនេះគឺវិជ្ជមាននិងបង្ហាញ​អំពីមនុស្សដែលសប្បាយពេលមានអ្វីបានកើតឡើង។

សេរី ឯករាជ្យ សេរីភាព

ពាក្យថា «សេរី» ឬ «សេរីភាព» មិនមែនសំដៅលើទាសករ ឬជាប្រភេទផ្សេងទៀតនៃចំណង។ ពាក្យផ្សេងទៀតសម្រាប់ «ឯករាជ្យ» គឺ «សេរីភាព»។

  • ពាក្យ «ដោះនរណាម្នាក់ឲ្យមានសេរីភាព» ឬ «ដោះលែងនរណាម្នាក់» គឺមានន័យថា ផ្តល់ឱកាសឲ្យនរណាម្នាក់លែងក្លាយជាទាសករ ឬជាឈ្លើយ។
  • នៅក្នុងព្រះគម្ពីរ ពាក្យនេះ គឺប្រើដើម្បីប្រៀបធៀបចំពោះអ្នកជឿព្រះយេស៊ូគឺមិននៅក្រោមអំណាចនៃអំពើបាបទៀតទេ។
  • ពាក្យ​ «ឯករាជ្យ» ឬ «សេរីភាព» អាចបកប្រែថា គឺមិនទាមទាឲ្យស្តាប់តាមក្រឹត្យវិន័យរបស់លោកម៉ូសេ ប៉ុន្តែ ជំនួសឲ្យនៃសេរីភាពគឺត្រូវរស់នៅដោយការបង្រៀន និងណែនាំពីព្រះវិញ្ញាញដ៏វិសុទ្ធ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «សេរី» អាចបកប្រែជាមួយពាក្យ ឬឃ្លាដែលមានន័យថា «មិនជាប់ចង» ឬ «មិនយកធ្វើជាទាសករ» ឬ «ុមិនជាប់ចំណង»។
  • ពាក្យថា «សេរីភាព» ឬ «ឯករាជ្យ» អាចបកប្រែជាមួយ និងពាក្យ ឬឃ្លាដែលមានន័យថា «ស្ថានភាពសេរី» ឬ «មិនមែននៅក្នុងស្ថានភាពជាទាសករទេ» ឬ «មិនមែនជាអ្នកជាប់ចំណងទេ»។
  • ពាក្យថា «ដោះលែងឲ្យមានសេរីភាព» អាចបកប្រែថា «ធ្វើឲ្យមានសេរីភាព» ឬ «រំដោះពីភាពជាទាសករ» ឬ «ដោះលែងពីចំណង»។
  • មនុស្សម្នាក់ដែលបាន «ដោះឲ្យមានសេរីភាព» គឺ «ត្រូវបានដោះលែង» ឬ «ត្រូវបានយកចេញពី» ចំណង ឬទាសភាព។

សោយរាជ្យ

ពាក្យថា «សោយរាជ្យ» មានន័យថា ការធ្វើជាស្តេចគ្រប់គ្រងលើមនុស្ស នៅប្រទេស ឬអាណាចក្រណាមួយ។ រាជ្យរបស់ស្តេចគឺជារយៈពេលដែលព្រះអង្គកំពុងសោយរាជ្យ។

  • ពាក្យថា «សោយរាជ្យអាចប្រើសំដៅលើការសោយរាជ្យរបស់ព្រះ ធ្វើជាស្តេចលើពិភពលោកទាំងមូល។
  • ព្រះជាម្ចាស់អនុញ្ញាតឲ្យស្តេចដែលជាមនុស្សគ្រប់គ្រងលើអ៊ីស្រាអែល នៅពេលពួកគេបដិសេធព្រះអង្គជាស្តេចរបស់ពួកគេ។
  • នៅពេលព្រះយេស៊ូយាងត្រឡប់មកវិញ ព្រះអង្គនឹងសោយរាជ្យជាសាធារណៈនៅលើពិភពលោកទាំងមូល ហើយគ្រិស្តបរិស័ទនឹងសោយរាជ្យជាមួយព្រះអង្គ។
  • ពាក្យនេះអាចប្រែផងដែរថា «គ្រប់គ្រងទាំងស្រុង» ឬ «គ្រប់គ្រងនៃឋានៈជាស្តេច» ឬ «គ្រប់គ្រងក្នុងឋានៈជាស្តេច»

សៅហ្មង

ពាក្យថា «សោហ្មង» សំដៅលើ ភាពមិនពេញលេញខាងរូបកាយ ឬ ភាពមិនល្អឥតខ្ចោះរបស់សត្វ ឬមនុស្ស។ វាអាចសំដៅលើភាពមិនល្អឥតខ្ចោះ និងកំហុសនៅក្នុងមនុស្សផងដែរ។

  • សម្រាប់យញ្ញបូជាមួយចំនួន ព្រះជាម្ចាស់បានបង្គាប់ឲ្យអ៊ីស្រាអែលថ្វាយសត្វដែលល្អឥតខ្ចោះ និងគ្មានកន្លែងបន្ទោសបាន។
  • នេះគឺជារូបភាព ដែលបង្ហាញពីព្រះយេស៊ូជាយញ្ញបូជាដ៏គ្រប់ល័ក្ខណ គ្មានអំពើបាបសោះឡើយ។
  • អ្នកជឿនៅក្នុងព្រះយេស៊ូគ្រិស្ត ត្រូវបានសំអាតពីអំពើបាបរបស់ពួកគេ ដោយព្រះលោហិត ហើយបានរាប់ថា គ្មានកន្លែងបន្ទោសបានឡើយ។
  • របៀបនៃការប្រែពាក្យនេះ អាចបូកបញ្ចូលជាមួយនឹងពាក្យ «មិនពេញលេញ» ឬ «មិនល្អឥតខ្ចោះ» ឬ «បាប» អាស្រ័យលើបរិបទ។

ស្ដីបន្ទោស

ស្តីបន្ទោសគឺការផ្តល់ការកែតម្រង់ដល់អ្នកម្នាក់ដោយពាក្យសំដីធ្ងន់ៗ ជាញឹកញាប់ ដើម្បីជួយអ្នកនោះបែរចេញពីបាប។

  • នៅក្នុងសម្ពន្ធមេត្រីថ្មីបានបង្គាប់ដល់គ្រិស្តបរិស័ទ ឲ្យស្តីបន្ទោសដល់អ្នកជឿផ្សេងទៀត នៅពេលឃើញថាពួកគេមិនស្តាប់បង្គាប់ព្រះ។
  • នៅក្នុងកណ្ឌសុភាសិតបានបង្គាប់ដល់ឪពុកម្តាយ ឲ្យស្តីបន្ទោសដល់កូនរបស់ពួកគេ នៅពេលពួកគេមិនស្តាប់បង្គាប់។
  • ការស្តីបន្ទោសជាទូទៅជាការការពារមនុស្សពីការធ្វើខុស និងចេញពីការបន្តឲ្យខ្លួនរបស់ពួកគេនៅក្នុងអំពើបាបកាន់តែយូរថែមទៀត។
  • ការនេះអាចប្រែបានផងដែរថា «ការកែតម្រង់» ឬ «ដាស់តឿន» យ៉ាងម៉ឺងម៉ាត់។
  • ពាក្យថា «ការស្តីបន្ទោស» អាចប្រែថា «ការកែតម្រង់យ៉ាងម៉ឺងម៉ាត់» ឬ «ការរិះគន់យ៉ាងខ្លាំង»។
  • «គ្មានការស្តីបន្ទោស» អាចប្រែថា «គ្មានការដាស់តឿន» ឬ «គ្មានការរិះគន់»។

ស្តាប់បង្គាប់ ដែលស្តាប់បង្គាប់ ការស្តាប់បង្គាប់

ពាក្យថា «ស្តាប់បង្គាប់» មានន័យថា ធ្វើតាមអ្វីដែលបានតម្រូវ ឬបង្គាប់។ ពាក្យថា «ដែលស្តាប់បង្គាប់» ពណ៌នាអំពីចរឹកលក្ខណរបស់អ្នកណាម្នាក់ដែលស្តាប់បង្គាប់។ ពេលខ្លះគឺជាការបង្គាប់មិនឲ្យធ្វើអ្វីមួយ ដូចជាពាក្យ «កុំលួច»។

  • ជាទូទៅនៅក្នុងពាក្យ «ស្តាប់បង្គាប់» ប្រើនៅក្នុងបរិបទនៃការស្តាប់បង្គាប់តាមសេចក្តីបង្គាប់ ឬច្បាប់របស់អ្នកដែលមានអំណាចជាង។
  • ឧទាហរណ៍៖ មនុស្សស្តាប់បង្គាប់តាមច្បាប់ ដែលអ្នកដឹកនាំប្រទេស អាណាចក្រ ឬតាមអង្គការផ្សេងទៀតដែលបានបង្កើតឡើង។​
  • នៅពេលនរណាម្នាក់មានអំណាច បង្គាប់ដល់នរណាម្នាក់មិនឲ្យធ្វើអ្វីមួយ ពួកគេស្តាប់បង្គាប់តាមហើយមិនធ្វើការនោះទេ។
  • របៀបបកប្រែពាក្យនេះអាចបូកជាមួយពាក្យ ឬឃ្លាដែលមានន័យថា «ធ្វើតាមអ្វីដែលបង្គាប់» ឬ «ធ្វើតាមបញ្ជា» ឬ «ធ្វើតាមអ្វីដែលព្រះបានបង្គាប់ឲ្យធ្វើ»។
  • ពាក្យថា «ដែលស្តាប់បង្គាប់» អាចប្រែបានថា «ធ្វើតាមអ្វីដែលបង្គាប់» ឬ «ធ្វើតាមបញ្ជា» ឬ «ធ្វើតាមអ្វីដែលព្រះជាម្ចាស់បានបង្គាប់»។​

ស្តេច ព្រះមហាក្សត្រ

ពាក្យថា «ស្តេចឬ ព្រះមហាក្សត្រ» គឺសំដៅទៅកាន់បុគ្គលម្នាក់ដែលមានអំណាច ហើយគ្រប់គ្រង់នៅលើដែនដី ឬប្រទេស។

  • ព្រះមហាក្សត្រ ជាធម្មតាត្រូវបានជ្រើសរើស ដោយព្រោះមានទំនាក់ទំនងជាសាច់ឈាមជាមួយ និងព្រះមហក្សត្រមុន។
  • នៅពេលព្រះមហាក្សត្រចូលទិវង្គត ជាធម្មតាបុត្រាច្បងជាឡើងគ្រងរាជ្យជាស្តេចបន្ទាប់។
  • នៅក្នុងសម័យបុរាណ ព្រះមហាក្សត្រគឺមានសិទ្ធិអំណាចលើ។
  • ម្តងម្កាល ពាក្យថា «ស្តេច» ត្រូវបានប្រើសំដៅទៅកាន់នរណាម្នាក់ដែលមិនមែនជាស្តេចពិតប្រាកដទេ ដូចជា ស្តេចហេរ៉ូឌ នៅក្នុងសម្ពន្ធមេត្រីថ្មីជាដើម។
  • នៅក្នុងព្រះគម្ពីជារឿយៗ ព្រះត្រូវបានរាប់ជាស្តេចដែលគ្រប់គ្រងលើប្រជារាស្ត្ររបស់ទ្រង់។
  • «នគរព្រះ» សំដៅលើអំណាចគ្រប់គ្រងរបស់ព្រះលើប្រជារាស្រ្តរបស់ទ្រង់។
  • ព្រះយេស៊ូត្រូវបានហៅថា «ជាស្តេចសាសន៍យូដា» «ស្តេចសាសន៍អ៊ីស្រាអែល» ហើយ «ស្តេចលើអស់ទាំងស្តេច»
  • នៅពេលព្រះគ្រិស្តយាងមកវិញ នោះទ្រង់នឹងសោយរាជ្យជាស្តេចលើពិភពលោកទាំងមូល។
  • ពាក្យនេះក៏អាចបកប្រែបានថា «ប្រធាន» ឬ «អ្នកដឹកនាំកំពូល» ឬ «អធិបតេយ្យ» ។
  • ឃ្លាថា «ស្តេចលើអស់ទាំងស្តេច» អាចបកប្រែថា «ស្តេចដែលគ្រប់គ្រងលើស្តេចដទៃផ្សេងទៀត» ឬ «អ្នកដឹកនាំកំពុងដែលមានអំណាចលើអ្នកដឹកនាំដទៃទៀត»។

ស្ថានដ៏ខ្ពស់ នៅស្ថានដ៏ខ្ពស់

ពាក្យដែលនិយាយថា «ស្ថានដ៏ខ្ពស់» និង «នៅស្ថានដ៏ខ្ពស់» ជាទូទៅមានន័យថា «នៅក្នុងស្ថានសួគ៌»។

  • អត្ថន័យមួយទៀតនៃឃ្លានេះគឺ «នៅស្ថានដ៏ខ្ពស់បំផុត» អាចប្រែថា «គួរជាទីគោរពបំផុត»។
  • ឃ្លានេះអាចប្រែន័យត្រង់ផងដែរ ដូចនៅក្នុងពាក្យ «ដើមឈើដ៏ខ្ពស់» មានន័យថា «ដើមឈើដែលខ្ពស់ជាងគេបំផុត»។
  • ឃ្លាថា «នៅទីខ្ពស់» អាចសំដៅផងដែរ ទៅលើទីខ្ពស់នៅលើមេឃ ដូចជា សំបុកសត្វដែលនៅទីខ្ពស់។ នៅក្នុងបរិបទនេះ អាចប្រែថា «ខ្ពស់នៅលើមេឃ» ឬ «នៅទីខ្ពស់នៅលើដើមឈើ»។
  • ពាក្យថា «ខ្ពស់» អាចបង្ហាញពីទីខ្ពស់ ឬមនុស្សឬវត្ថុដែលមានឋានៈខ្ពស់។
  • ឃ្លាថា «មកពីទីដ៏ខ្ពស់» អាចប្រែថា «មកពីស្ថានសួគ៌»។

ស្នែង

ស្នែងគឺអចិន្ត្រៃ រឹងមាំ ផ្នែកដែលវាដុះលូតលាស់គឺនៅលើក្បាលនៃប្រភេទសត្វជាច្រើន រួមបញ្ចូលទាំង គោ ចៀម ពពែរ និងសត្វ។

  • ស្នែងរបស់ចៀមឈ្មោលត្រូវបានយកទៅធ្វើជាឧបករណ៍ភ្លេងដែលមានឈ្មោះថា «ស្នែងចៀម» ឬ «ស្នែង» ដែលផ្លុំនៅក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា ពិធីរបស់សាសនានានា។
  • ព្រះជាម្ចាស់បានបន្ទូលប្រាប់ជនជាតិអ៊ីស្រាអែលឲ្យធ្វើខាត់ស្នែងដាក់ជាប់នឹងជ្រុងនីមួយៗនៃអាសនៈថ្វាយគ្រឿងក្រអូប និងអាសនៈតង្វាយដុត។ ទោះបីជាគ្រោងទាំងនេះត្រូវបានហៅថាជា «ស្នែង» ប៉ុន្តែ វាមិនមែនជាស្នែងសត្វពិតប្រាកដនោះទេ។
  • ពាក្យថា «ស្នែង» ពេលខ្លះ ត្រូវបានប្រើសំដៅដល់ «ថង់» ដែលមានរាងដូចជាស្នែងហើយដែលបានប្រើសម្រាប់ដាក់ទឹក ឬដាក់ខ្លាញ់។ ថង់ប្រេងត្រូវបានប្រើសម្រាប់អភិសេកស្តេច ដូចជាលោកសាំយូអែលបានចាក់ប្រេងអភិសេកស្តេចដាវីឌ។
  • ពាក្យនេះ គួរត្រូវបានបកប្រែជាមួយនឹងពាក្យដែលខុសគ្នាពីពាក្យដែលសំដៅត្រែ។
  • ពាក្យថា «ត្រែ» ក៏ត្រូវបានប្រើជានិមិត្តសញ្ញានៃកម្លាំង អំណាច សិទ្ធិ និងភាពជាមហាក្សត្រ។

ស្បែកជើងសង្រែក

ស្បែកជើងសង្រែកគឺស្បែកជើងដែលមានបាតសំប៉ែតសាមញ្ញដែលដាក់ជើងលើនិងមានខ្សែរុំជុំវិញជើងឬកជើង។ ស្បែកជើងសង្រែកពាក់បានទាំងបុរសនិងស្រ្តី។

  • ស្បែកជើងសង្រែកអាចប្រើបានយ៉ាងស្របច្បាប់ ដូចជាបុរសម្នាក់ដោះស្បែកជើងសង្រែកដែលជាទ្រព្យសម្បត្តិរបស់ខ្លួនលក់អោយអ្នកផ្សេងទៀត។
  • ការយកចេញស្បែកជើងមួយ ឬស្បែកជើងសង្រែកជាសញ្ញាមួយបញ្ជាក់នៃការគោរព និងគោរពកោតក្រែងដល់ព្រះវត្តមានរបស់ព្រះជាម្ចាស់ជាពិសេស។
  • លោកយ៉ូហានុមានប្រសាសន៍ថា គាត់មិនស័ក្តសមនឹងដោះស្បែកជើងសង្រែករបស់ព្រះយេស៊ូទេ ដែលនេះគឺជាភារកិច្ចរបស់អ្នកបម្រើ ឬបាវបម្រើដ៏តូចទាប។

ស្បៃបាំងមុខ

ពាក្យថា «ស្បៃបាំងមុខ» សំដៅទៅលើក្រណាត់ស្តើង ប្រើសម្រាប់បិតបាំង ជាស្បៃបាំងមុខ ឬគ្របក្បាល ដើម្បីកុុំឲ្យមើលឃើញ។

  • លោកម៉ូសេបានបាំងមុខរបស់គាត់ជាមួយស្បៃបាំងមុខ បន្ទាប់ពីគាត់បាននៅក្នុងព្រះវត្តមាននៃព្រះជាម្ចាស់ ដូច្នេះគាត់បានបាំងមុខរបស់គាត់ ដើម្បីលាក់មុខរបស់គាត់កុំឲ្យពន្លឺដែលចែងចាំងនៅចំពោះបណ្តាលជន។
  • នៅក្នុងព្រះគម្ពីរ ស្រ្តីបានពាក់ស្បៃបាំងមុខ ដើម្បីគ្របបាំងក្បាលរបស់គេ ហើយជាទូទៅពួកគេក៏បាំងមុខដែរ ដូចជានៅទីសាធារណៈ​ ឬនៅចំពោះពួកប្រុសៗ។
  • កិរិយាសព្ទ «គ្របបាំង» មានន័យថាគ្របបាំងអ្វីមួយដោយស្បៃ។
  • ក្នុងការបកប្រែភាសាអង់គ្លេសខ្លះ ពាក្យថា «ស្បៃបាំងមុខ» ​​ត្រូវបានប្រើសំដៅទៅលើក្រណាត់វាំងននក្រាស់ដែលបានបិតបាំងនៅតាមផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុត។​​ ប៉ុន្តែ​ «វាំងនន»​ គឺជាពាក្យច្បាស់លាស់ជាងក្នុងបរិបទនេះ លើសពីនេះវាសំដៅទៅលើក្រណាត់ក្រាស់ ឬក្រណាត់ធ្ងន់។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ស្បៃបាំង» អាចបកប្រែបានថា «ក្រណាត់គ្របបាំងស្តើង» ឬ «ក្រណាត់គ្របបាំង» ឬ «ការគ្របបាំងមុខ»។
  • នៅក្នុងវប្បធម៌ខ្លះ មានពាក្យសម្រាប់ស្បៃបាំងមុខសម្រាប់ស្ត្រីរួចហើយ។ វាអាចចាំបាច់ក្នុងការស្វែងរកពាក្យផ្សេងទៀត នៅពេលដែលប្រើពាក្យនេះមួយលោកម៉ូសេ។

ស្ពាន់ធ័រ

ស្ពាន់ធ័រគឺជាសារធាតុរាវពណ៌លឿងដែលចេញពីការដុត។

  • ស្ពាន់ធ័រមានក្លិនស្អុយខ្លាំដូចជាស៊ុតដែលរលួយ។
  • នៅក្នុងព្រះគម្ពីរ ស្ពាន់ធ័រដែលកំពុងឆេះ ប្រៀបបានដូចជាការកាត់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្សទមិឡ និងមនុស្សដែលរឹងចចេស។
  • ក្នុងសម័យកាលលោកឡុត «ព្រះជាម្ចាស់បានទម្លាក់ភ្លៀងស្ពាន់ធ័រ និងភ្លើងមកលើក្រុងដែលពេញដោយអំពើបាបគឺ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា»។
  • ក្នុងជំនាន់នៃព្រះគម្ពីរភាសារអង់គ្លេសខ្លះ ភ្លៀងស្ពាន់ធ័រគឺសំដៅទៅ «ស្ពាន់ធ័រ» ដែលមានន័យចំថា «ថ្មដែលឆេះ»។

សេចក្ដីណែនាំនៃការបកប្រែ

  • ន័យត្រង់ ដែលប្រែពាក្យនេះគឺ «បំណែកថ្មដែលឆេះយ៉ាងក្រហមឆ្អៅ» ឬ «ដុំថ្មដែលឆេះយ៉ាងក្រហមឆ្អៅ»។

ស្របច្បាប់ ត្រូវច្បាប់ រំលងច្បាប់ គ្មានច្បាប់

ពាក្យថា «ស្របច្បាប់» សំដៅទៅលើអ្វីដែលត្រូវបានអនុញ្ញាតឲ្យធ្វើតាមច្បាប់ ឬតម្រូវការផ្សេងទៀត។ ផ្ទុយពីនេះគឺ «រំលងច្បាប់» ដែលមានន័យថា «គ្មានច្បាប់» អនុញ្ញាត។

  • នៅក្នុងព្រះគម្ពីរ ប្រសិនបើ អ្វីមួយត្រូវបានគេនិយាយថា «ស្របច្បាប់» មានន័យថា វាត្រូវបានអនុញ្ញាតដោយច្បាប់ខាងសីលធម៌របស់ព្រះ ឬដោយច្បាប់របស់លោកម៉ូសេ និងច្បាប់របស់សាសន៍យូដា។ ច្បាប់ទាំងនោះចែងថាអ្វីដែល «មិនស្របច្បាប់» មិនត្រូវបានអនុញ្ញាតអោយធ្វើទេ។
  • ធ្វើអ្វីមួយ «ស្របច្បាប់» មានន័យថាធ្វើវា «ត្រឹមត្រូវ» ឬ «តាមផ្លូវត្រឹមត្រូវ»។
  • មានអ្វីជាច្រើនដែលច្បាប់របស់សាសន៍យូដាបានចាត់ទុកថា ស្របច្បាប់ ឬមិនស្របច្បាប់ ហើយមិនស្របតាមច្បាប់របស់ព្រះអំពីការស្រឡាញ់ដល់អ្នកដទៃ។
  • អាស្រ័យលើបរិបទដែលប្រើ ការបកប្រែ «ស្របច្បាប់» អាចរួមបញ្ចូល «ការអនុញ្ញាត» ឬ «យោងទៅតាមច្បាប់របស់ព្រះ» ឬ «ការធ្វើតាមច្បាប់របស់យើង» ឬ «ត្រឹមត្រូវ» ឬ «សមស្រប» ។
  • ឃ្លាថា «តើវាស្របច្បាប់ឬអត់» អាចបកប្រែថា «តើច្បាប់របស់យើងអនុញ្ញាតឲ្យឬអត់» ឬ «តើការនោះ ច្បាប់របស់យើងអនុញ្ញាតឲ្យធ្វើឬអត់?»។

ស្រមោល

ពាក្យថា «ស្រមោល» ន័យត្រង់សំដៅលើភាពងងឹត ដោយសារវត្ថុមួយបាំងបន្លឺ។ វាក៏មានន័យប្រៀបធៀបមយយចំនួនដែរ។

  • «ស្រមោលនៃសេចក្តីស្លាប់» មានន័យថា សេចក្តីស្លាប់បង្ហាញខ្លួន ឬសេចក្តីស្លាប់នៅជិត ដូចជាស្រមោលអន្ទោលតាមប្រាណ។
  • ជាញយដងនៅក្នុងព្រះគម្ពីរ ជីវិតរបស់មនុស្សលោក ត្រូវបានប្រៀបធៀបទៅនឹងស្រមោល ដែលមិនស្តិតស្ថេរ ហើយក៏គ្មានលំនឹងដែរ។
  • ពេលខ្លះ «ស្រមោល» ត្រូវបានប្រើដោយពាក្យផ្សេងមួយទៀតគឺ «សេចក្តីងងឹត»។
  • នៅក្នុងព្រះគម្ពីរចែងអំពីការលាក់ទុក ឬត្រូវបានការពារនៅក្នុងម្លប់នៃចំអេងស្លាប ឬព្រះហស្តរបស់ព្រះ។ នេះគឺជារូបភាពនៃការការពារ និងការលាក់កំបាំងពីការអាក្រក់។ វិធីផ្សេងមួយទៀតក្នុងការប្រែ «ស្រមោល» នៅក្នុងបរិបទនេះ អាចរួមជាមួយនឹង «ម្លប់» ឬ «សុវត្ថិភាព» ឬ «ការការពារ»។
  • ការបកប្រែដ៏ល្អបំផុតគឺ «ស្រមោល» ការប្រើន័យត្រង់នេះ នៅក្នុងពាក្យតាមតំបន់ ដែលត្រូវបានប្រើ ដើម្បីសំដៅលើស្រមោលពិតប្រាកដ។

ស្រវឹង មនុស្សប្រមឹក

ពាក្យថា «ស្រវឹង» មានន័យថាស្រវឹង ដោយសារផឹកគ្រឿងស្រវឹងច្រើនពេក។

  • «មនុស្សប្រមឹក» គឺជាមនុស្សដែលស្រវឹងជាញឹកញាប់។ មនុស្សប្រភេទនេះអាចចាត់ទុកថា ជា «មនុស្សញៀនស្រា»។
  • ព្រះគម្ពីរប្រាប់ពួកអ្នកជឿកុំឲ្យស្រវឹងដោយស្រា ប៉ុន្ តែត្រូវបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
  • ព្រះគម្ពីរបង្រៀនថាការស្រវឹងស្រាមិនមែនជារឿងវៃឆ្លាតឡើយ ហើយវាមានឥទ្ធិពលលើមនុស្ស អាចនាំមនុស្សឲ្យធ្វើអំពើបាបតាមរបៀបផ្សេងទៀតបាន។
  • វិធីផ្សេងទៀត ដើម្បីបកប្រែពាក្យ «ស្រវឹង» និងបូករួមបញ្ចូល «អបាយមុខ» ឬ «ធ្វើឲ្យសម្រើបវង្វេង» ឬ «មានជាតិអាល់កុលច្រើនពេក» ឬ «ផឹកភេសជៈដែលប្រើមេ»។

ស្រា ស្រាទំពាំងបាជូ ​ថង់ស្បែក ​ស្រាថ្មី

នៅក្នុងព្រះគម្ពីរពាក្យថា «ស្រា» សំដៅទៅលើប្រភេទភេសជ្ជៈដែលបានធ្វើពីទឹកផ្លែឈើដែលហៅថាផ្លែទំពាំងបាយជូរ។ ស្រាត្រូវបានទុកនៅក្នុង «ថង់ស្បែក» ដែលវាជាផលិតចេញពីស្បែកសត្វ។

  • ពាក្យថា «ស្រាថ្មី» សំដៅលើទឹកទំពាំងបាយជូរដែលទើបតែយកចេញពីទំពាំងបាយជូរ ហើយមិនទាន់ត្រូវបានគេរក្សាទុកនៅឡើយទេ។ ជួនកាលពាក្យថា «ស្រា» ក៏សំដៅលើទឹកទំពាំងបាយជូរដែលមិនបានបិត។
  • ដើម្បីធ្វើស្រាទំពាំងបាយជូរ គេយកផ្លែទំាពាំងបាយជូទៅបញ្ជាន់ ហើយទឹករបស់វាធ្វើជាស្រាទំពាំងបាយជូរ។ នៅទីបំផុត ទឹកផ្លែឈើដែលគេបិត និងបង្កើតជាជាតិអាល់កុល និងស្រាបាន។
  • នៅសម័យព្រះគម្ពីរ ស្រាគឺជាភេសជ្ជៈធម្មតាដែលគេផឹកពេលបរិភោគអាហារ។ វាមិនមានជាតិអាល់កុលច្រើនដូចស្រា នាពេលបច្ចុប្បន្នទេ។
  • មុនពេលដែលស្រាត្រូវបានគេយកមកប្រើសម្រាប់បរិភោគជាមួយអាហារ ជាញឹកញាប់ វាត្រូវបានគេយកទៅលាយជាមួយទឹក។
  • ថង់ស្បែកចាស់ និងផុយ នឹងមានស្នាមប្រេះអាចធ្វើឲ្យស្រាធ្លាយហៀរចេញ។ ថង់ស្បែកថ្មីទន់ និងងាយស្រួលបត់បែនបានដែលមានន័យថា មិនងាយដាច់រហែក ហើយអាចរក្សាទុកស្រាដោយសុវត្ថិភាព។
  • ប្រសិនបើ មនុស្សមិនស្គាល់ស្រានៅក្នុងវប្បធម៌របស់អ្នកទេ ស្រាក៏អាចបកប្រែជា «ស្រាទំពាំងបាយជូរ» ឬ «ភេសជ្ជៈដែលបានធ្វើពីទឹកទំពាំង» ឬ «ទឹកផ្លែឈើដែលបានបិត»។ (សូមមើល៖ របៀបបកប្រែមិនស្គាល់
  • ការបកប្រែ «ថង់ស្បែក» អាចរួមបញ្ចូល «ថង់សម្រាប់ដាក់ស្រា» ឬ «ថង់ស្រាធ្វើពីស្បែកសត្វ» ឬ «ថង់ស្បែកដាក់ស្រា»។

ស្រីពេស្យា ស្រីសំផឹង ស្រីខូច

ពាក្យថា «ស្រីពេស្យា» និង «ស្រីសំផឹង» ទាំងពីរនេះ សំដៅលើមនុស្សដែលរកស៊ីផ្លូវភេទ ដើម្បីឲ្យបានលុយ ឬ ជាពិធីរបស់សាសនា។ ស្រីពេស្យា និងស្រីសំផឹង ជាទូទៅជាស្រី្ត ប៉ុន្តែ ក៏មានខ្លះជាបុរសដែរ។

  • នៅក្នុងព្រះគម្ពីរ ពាក្យ «ស្រីពេស្យា»​ ពេលខ្លះប្រើជាពាក្យប្រៀបធៀប សំដៅលើមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយ ឬអ្នកដែលប្រព្រឹត្តអំពើអាបធ្មប់។
  • ឃ្លាថា «លេងស្រីខូច» មានន័យថា ប្រព្រឹត្តដូចស្រីខូច ដោយធ្វើជាមនុស្សដែលប្រព្រឹត្តអំពើប្រាសចាកសីធម៌ខាងផ្លូវភេទ។ ពាក្យនេះ ត្រូវបានប្រើនៅក្នុងព្រះគម្ពីរផងដែរ ដើម្បីសំដៅលើមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយ។
  • «លក់ខ្លួន» ចំពោះអ្វីមួយមានន័យថា ធ្វើជាអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬ នៅពេលប្រើជាពាក្យប្រៀបធៀប គឺសំដៅលើភាពមិនស្មោះត្រង់ ចំពោះព្រះដោយការថ្វាយបង្គំព្រះក្លែងក្លាយ។
  • នៅសម័យបុរាណ នៅវិហារសាសន៍ដទៃខ្លះ ប្រើបុរសនិងស្រីពេស្យា ជាចំណែកមួយនៃការធ្វើពិធីសាសនារបស់ពួកគេ។
  • ពាក្យនេះ អាចត្រូវបានប្រែតាមពាក្យ ឬ ឃ្លាដែលត្រូវបានប្រើក្នុងភាសារបស់ខ្លួន សំដៅលើស្រីពេស្យា។ នៅភាសាខ្លះអាចមានពាក្យដែលនិយាយឲ្យពិរោះស្តាប់ ដែលត្រូវបានប្រើសម្រាប់ពាក្យនេះ។ សូមមើល (ពាក្យដែលនិយាយឲ្យពិរោះស្តាប់» នៅក្នុង (https://git.door43.org/Door43/en-ta-translate-vol2/src/master/content/figs-euphemism.md)។

ស្រីស្នំ ប្រពន្ធចុង

ប្រពន្ធចុងគឺជាស្រី្តម្នាក់ដែលជាប្រពន្ធទីពីររបស់បុរសដែលមានប្រពន្ធរួចមកហើយ។ ជាទូទៅប្រពន្ធចុងមិនបានរៀបការស្របច្បាប់ជាមួយបុរសទេ។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ប្រពន្ធចុងជាញឹកញាប់ច្រើនតែជាស្រី្តី ពួកអ្នកបម្រើ។
  • ប្រពន្ធចុងអាចទទួលបានដោយការទិញតាមរយៈជ័យភណ្ឌសង្គ្រាម ឬ ដោយសារការបង់ថ្លៃជំពាក់។
  • សម្រាប់ស្តេច ការមានស្រីស្នំជាច្រើនជាទីសម្គាល់នៃអំណាច។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី បង្រៀនថា ការមានប្រពន្ធចុងគឺទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ស្រូវសាលី

ស្រូវសាលីគឺជាប្រភេទគ្រាប់ធញ្ញជាតិដែលមនុស្សដាំដុះសម្រាប់ធ្វើជាអាហារ។ នៅពេលដែលគម្ពីររៀបរាប់អំពីពូជ ឬក៏គ្រាប់ពូជគឺច្រើនតែនិយាយអំពីគ្រាប់ស្រូវសាលី ឬគ្រាប់ពូជ។

  • ស្រូវសាលី ឬគ្រាប់ពូជដុះនៅលើទីទួលខ្ពង់រាបនៃវាលស្រែស្រូវសាលី។
  • បន្ទាប់ពីប្រមូលផលស្រូវសាលី គ្រាប់ស្រូវត្រូវបានគេបោកបែនចេញពីដើមរបស់វា។ ដើមរបស់ស្រូវសាលីត្រូវបានគេហៅថា «ចំបើង» និងត្រូវបានគេដាក់នៅលើដី ដើម្បីឲ្យសត្វដេក។
  • បនាប់ពីបោកបែន រួចរោយយកអង្កាមចេញពីគ្រាប់ស្រូវដោយប្រើកម្លាំងខ្យល់ ដើម្បីញែកចេញពីគ្នាហើយបោះអង្កាមចោល។
  • គេយកគ្រាប់ស្រូវសាលីទៅកិន ឲ្យទៅជាម្សៅសម្រាប់ធ្វើជានំបុ័ង។

ស្រូវឱក

ពាក្យថា « ស្រូវឱក» សំដៅលើប្រភេទនៃគ្រាប់ ដែលគេប្រើធ្វើនំប៉័ង។

  • ស្រូវឱក មានដើមវែងមានក្បាលនៅខាងលើ ជាកន្លែងដែលបង្កើតទៅជាគ្រាប់ពូជ ឬគ្រាប់ស្រូវ។
  • ស្រូឳកដុះល្អនៅក្នុងអាកាសធាតុក្តៅល្មម ជាញឹកញាប់គេច្រូតស្រូវឳកនៅក្នុងរដូវផ្ការីក ឬរដូវក្តៅ។
  • នៅពេលបោកបែនស្រូវឳក គេជ្រើសរើសគ្រាប់ដែលល្អពីអង្កាមដែលគ្មានប្រយោជន៍។
  • ស្រូវឱកត្រូវកិនទៅជាម្សៅ រួចហើយលាយបញ្ញូលជាមួយនិងទឹកឬប្រេង ដើម្បីធ្វើនំប៉័ង។
  • ប្រសិនបើមិនស្គាល់ស្រូវឳកទេ អាចប្រែ «គ្រាប់ស្រូវថា ស្រូវសាលី» ឬ «គ្រាប់ស្រូវសាលី»។

ស្រែកថ្ងូរ

ពាក្យ «ស្រែកថ្ងូរ» សំដៅទៅលើសូរដែលចេញពីអារម្មណ៍របស់មនុស្សដែលមានទុក្ខព្រួយ ឈឺចាប់។ ជាធម្មតាពាក្យថ្ងូរជាសម្លេងគ្មានវាចា។

  • មនុស្សម្នាក់អាចស្រែកថ្ងូរដោយសារមានការឈឺចាប់។
  • ការស្រែកថ្ងូរនេះ បណ្តាលមកពីអារម្មណ៍នៃការពិបាក និង មានបន្ទុកធ្ងន់។
  • របៀបមួយទៀតអាចប្រែថា «ស្រែកយំតិតៗនៅក្នុងភាពឈឺចាប់» ឬ «ការស្រែកថ្ងូរនៃការឈឺចាប់»។

ស្លឹកចាក (តាលព្រឹក្ស)

ដើមចាក គឺ សំដៅទៅលើដើមឈើខ្ពស់ៗ ដែលមានធាងនិងស្លឹកវែងៗ បក់ទៅមកតាមខ្យល់ ហើយនៅកំពូលវាដុះចេញមកដូចៗគ្នា។

  • ដើមចាក​ នៅក្នុងព្រះគម្ពីរ ជាធម្មតាសំដៅទៅលើ ដើមឈើម្យ៉ាងដែលបង្កើតផលផ្លែ ហៅថា ពេលវេលា ។ ស្លឹកវែងៗមានលំនាំដូចគ្នា។
  • ជាធម្មតា ដើមឈើប្រភេទនេះដុះនៅកន្លែងដែលមានអាកាសធាតុក្ដៅហើយសើម។ ស្លឹកវាមានព៍ណបៃតងរហូត។
  • ពេលព្រះយេស៊ូបានគង់លើខ្នងលាយាងចូលទៅក្រុងយេរូសាឡិម , ប្រជាជនបានដាក់ស្លឹកចាកនៅលើដីដើម្បីអោយទ្រង់យាងកាត់។
  • ស្លឹកចាកគឺបង្ហាញ សន្តិភាព និង អបអរសាទរជ័យជំនះ។

ស្លូតបូត

ពាក្យថា «ស្លូតបូត» ពិពណ៌នាអំពីមនុស្សដែលស្លូតបូតចេះស៊ូទ្រាំ ហើយសុខចិត្ដទទួលរងអំពើអយុត្ដិធម៌។ ភាពស្លូតបូតគឺជាសមត្ថភាពក្នុងការបន្ទាបខ្លួន សូម្បីតែពេលដែលភាពឃោរឃៅ ឬកម្លាំងគៀបសង្កាតមិនសមស្របក៏ដោយ។

  • ភាពស្លូតបូតជាញឹកញាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបន្ទាបខ្លួន។
  • ពាក្យនេះក៏អាចបកប្រែជា «សុភាពរាបសា» ឬ «ស្លូតបូត» ឬ «ផ្អែមល្ហែម»។
  • ពាក្យថា «ចិត្ដស្លូត» អាចបកប្រែជា «ចិត្ដសុភាព» ឬ «ចិត្ដរាបទាប»។

ស្លៀកពាក់ ការស្លៀកពាក់

នៅពេលប្រើជាពាក្យប្រៀបធៀបនៅក្នុងព្រះគម្ពីរ «ប្រដាប់ខ្លួនដោយ» មានន័យថាបានទទួល ឬក៏ ប្រដាប់ជាមួយអ្វីមួយ។ «បំពាក់» ខ្លួនមួជាមួយអ្វីមួយមានន័យថា គឺត្រូវស្វែងរក ដើម្បីមានចរិកលក្ខណៈមួយច្បាស់លាស់។

  • ក្នុងរបៀបដូចគ្នាដែរ ការសម្លៀកបំពាក់គឺជារបស់ក្រៅខ្លួន ហើយមនុស្សគ្រប់គ្នាអាចឃើញ នៅពេលដែលអ្នក «បំពាក់» ខ្លួនអ្នកជាមួយគុណសម្បត្តិល្អច្បាស់លាស់ មនុស្សដទៃអាចមើលឃើញយ៉ាងស្រួល។ ដើម្បី «បំពាក់ខ្លួនអ្នកដោយសេចក្តីសប្បុរស» មានន័យថា ធ្វើឲ្យការប្រព្រឹត្តរបស់អ្នក បង្ហាញដោយភាពសប្បុរសដែលមនុស្សគ្រប់គ្នាអាចឃើញបានយ៉ាងងាយ។
  • «បំពាក់ដោយអំណាចមកពីស្ថានដ៏ខ្ពស់» មានន័យថាអ្នកបានទទួលអំណាចរួចហើយ។
  • ពាក្យនេះ ត្រូវបានប្រើផងដែរ ដើម្បីបង្ហាញពីបទពិសោធន៍អវិជ្ជមាន ដូចជា «បំពាក់ដោយសេចក្តីអាម៉ាស» ឬ «បំពាក់ដោយភាពភ័យខ្លាច»។

សេចក្តីណែនាំនៃការបកប្រែ

  • ប្រសិនបើអាច គឺជាការល្អបំផុតក្នុងការរក្សារូបភាពដើមនៃការនិយាយ «បំពាក់ខ្លួនអ្នកដោយ»។ ហើយវិធីមួយទៀត ក្នុងការបកប្រែពាក្យនេះគឺ «ពាក់» ប្រសិនបើ ពាក្យនេះសំដៅលើការពាក់សម្លៀកបំពាក់។
  • ប្រសិនបើ មិនបានផ្តល់អត្ថន័យត្រឹមត្រូវទេ មានវិធីមួយផ្សេងទៀតក្នុងការបកប្រែ «បំពាក់ដោយ» អាចប្រែថា «ការបង្ហាញ» ឬ «ការសម្តែងចេញ»​ ឬ «ការបំពេញដោយ» ឬ «ការមានគុណភាពនៃ»។
  • ពាក្យថា «បំពាក់ខ្លួនអ្នកដោយ» ឬ «ប្រព្រឹត្តក្នុងរបៀបដែលបង្ហាញ»។

ស្វែករក បានស្វែងរក

ពាក្យថា «ស្វែងរក»​ មានន័យថា ស្វែងរកអ្វីមួយ ឬអ្នកណាម្នាក់។ ពាក្យអតីតកាល «បានស្វែងរក»។ មានន័យផងដែរថា «ខំព្យាយាម» ឬ «ខំប្រឹងប្រែង» ក្នុងការធ្វើអ្វីមួយ។

  • «ស្វែងរក» ឬ «រកមើល» ឳកាសមានន័យថា «ព្យាយាមរកពេល» ធ្វើការមួយចំនួន។
  • «ស្វែងរកព្រះជាម្ចាស់» មានន័យថា «ចំណាយពេល និងកម្លាំង ដើម្បីស្គាល់ព្រះជាម្ចាស់​ដោយការរៀនស្តាប់បង្គាប់ព្រះអង្គ។
  • «ស្វែងរកការការពារ» មានន័យថា «ព្យាយាមស្វែងរកមនុស្ស ឬទីកន្លែងដែលអាចការពារអ្នកពីគ្រោះថ្នាក់»។
  • «ស្វែងរកយុតិធម៌» មានន័យថា «ខំប្រឺងដើម្បីឃើញថា មនុស្សនោះប្រព្រឹត្តត្រឹមត្រូវ ឬមិនត្រឹមត្រូវ។
  • «ស្វែងរកសេចក្តីពិត» មានន័យថា «ខំប្រឹងស្វែងរកថាអ្វីទៅជាសេចក្តីពិត»។
  • «ស្វែងរកសេចក្តីមេត្តា» មានន័យថា «ព្យាយាមចង់បានសេចក្តីមេត្តា» ឬ «ធ្វើអ្វីៗដែលធ្វើឲ្យអ្នកណាម្នាក់ជួយអ្នក»។

ស្អប់ខ្ពើម គួរឲ្យស្អប់ខ្ពើម

ពាក្យថា «ស្អប់ខ្ពើម» សំដៅលើការមិនគោរព និងមិនឲ្យកិតិ្តយសដែលបានបង្ហាញចំពោះអ្វីមួយ​ ឬនរណាម្នាក់។ អ្វីមួយដែលគួរឲ្យស្អប់យ៉ាងខ្លាំង ហៅថា «គួរឲ្យស្អប់ខ្ពើម»។

  • មនុស្សម្នាក់ ឬ ឥរិយាបថ ដែលបង្ហាញពីការមិនគោរពព្រះ ក៏ត្រូវបានហៅថា «គួរឲ្យស្អប់ខ្ពើម» ហើយអាចប្រែថា «គ្មានការគោរពទាល់តែសោះ» ឬ «នាំឲ្យខូចកិតិ្តយសទាំងស្រុង» ឬ «សមនឹងទទួលការមើលងាយ»។
  • «កាន់ខ្ជាប់ភាពស្អប់ខ្ពើម» មានន័យថា រាប់នរណាម្នាក់ថាគ្មានតម្លៃ ឬថ្កោលទោសនរណាម្នាក់ថា មិនសូវមានតម្លៃជាងខ្លួន។
  • ពាក្យខាងក្រោមនេះ មានន័យប្រហាក់ប្រហែលគ្នា៖ «មានការស្អប់ខ្ពើមចំពោះ» ឬ «បង្ហាញពីភាពស្អប់ខ្ពើមចំពោះ» ឬ «ស្អប់ខ្ពើម» ឬ «ប្រព្រឹត្តដោយស្អប់ខ្ពើម»។ ការទាំងអស់នេះមានន័យថា «ប្រមាថមើលងាយយ៉ាងខ្លាំង» ឬ «ស្អប់ខ្ពើម»​ អ្វីមួយ ឬនរណាម្នាក់និយាយ ឬធ្វើយ៉ាងខ្លាំង។
  • នៅពេលស្តេចដាវីឌបានធ្វើបាប ដោយប្រព្រឹត្តអំពើកំផិត និងសម្លាប់មនុស្ស ព្រះជាម្ចាស់មានបន្ទូលថា ស្តេចដាវីឌបាន «ប្រមាថមើលងាយ»​ ចំពោះព្រះជាម្ចាស់។ មានន័យថា ទ្រង់បានប្រមាថមើលងាយ ហើយបានធ្វើឲ្យខូចព្រះកិត្តិនាមរបស់ព្រះ ដោយធ្វើការនោះ។

ហិមៈ​ ព្រឹល

ពាក្យនេះជាធម្មតាសំដៅលើដុំទឹកកកតូច ឬធំ ដែលធ្លាក់មកពីលើមេឃ។ ពាក្យ «ព្រឹល "hail"» មួយទៀត គឺត្រូវបានប្រើក្នុងការស្វាគមន៍អ្នកណាម្នាក់ ហើយអាចមានន័យថា «សួស្តី» ឬ «សូមស្វាគមន៍»។

  • ព្រឹលដែលធ្លាក់ពីលើមេឃ គឺនៅក្នុងទំរង់ជាកូនបាល់ ឬ ដុំទឹកកក ដែលហៅថា «​គ្រាប់​ព្រឹល​ធំៗ​»។
  • ជាធម្មតាគ្រាប់ព្រឹល គឺតូច (ដែលមានទំហំត្រឹមតែ ២ ឬ ៣ សង់ទីម៉ែត្រ) ប៉ុន្តែ ពេលខ្លះគ្រាប់ព្រឹលអាចមានទំហំដល់ទៅ ២០ សង់ទីម៉ែត្រ និងមានទម្ងន់ច្រើនជាង ១ គីឡូក្រាម។
  • ព្រះគម្ពីរវីវរណៈនៅក្នុងសម្ពន្ធមេត្រីថ្មី ព៌ណនាអំពីគ្រាប់ព្រឹលដ៏ធំសម្បើមដែលមានទម្ងន់ ៥០ គីឡូក្រាម ដែលព្រះជាម្ចាស់នឹងបណ្តាលឲ្យធ្លាក់មកលើផែនដី នៅពេលដែលទ្រង់ជំនុំជម្រះមនុស្សលោកសម្រាប់អំពើទុច្ចរិតរបស់ពួកគេនៅគ្រាចុងក្រោយ។
  • តាមភាសាអង់គ្លេស ពាក្យ "hail" ​នេះ គឺជាការស្វាគមន៍ក្នុងផ្លូវការនៅក្នុងភាសាអង់គ្លេសពីមុន នៅក្នុងន័យត្រង់មានន័យថា «​អរ​សប្បាយ» ហើយអាចបកប្រែបានផងដែរថា «សូមស្វាគមន៍!» ឬ «សួស្តី!»។

ហិមៈ ឬ ព្រិល

ពាក្យថា «ព្រិល» សំដៅលើតំណក់ទឹកដែលកកពណ៌សធ្លាក់មកពីពពកនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់។

  • នៅក្នុងប្រទេសអ៊ីស្រាអែល ព្រិលធ្លាក់នៅកន្លែងដែលមានកំពស់ខ្ពស់ៗ ប៉ុន្ដែ វានឹងរលាយទៅវិញយ៉ាងលឿន។ កំពូលភ្នំមានព្រិលជាប់នៅបានយូរជាង។ ជាឧទាហរណ៍ សម្រាប់ការនេះ គឺការបរិយាយរបស់ព្រះគម្ពីរអំពីហិមៈ ឬព្រិលនៅលើល្បាណូន។
  • របស់ណាដែលមានពណ៌ស ជារឿយៗគឺត្រូវបានប្រដូចទៅនឹងពណ៌នៃហិមៈ ឬព្រិល ដូចពេលដែលព្រះពស្ដ្រ ឬព្រះកេសារបស់ព្រះយេស៊ូត្រូវបានពិពណ៌នាថា «សដូចហិមៈ»។
  • ភាពសនៃព្រិលក៏បានតំណាងឲ្យភាពបរិសុទ្ធ និងស្អាតផងដែរ។ ជាឧទាហរណ៍ សេចក្ដីប្រកាសថា «អំពើបាបរបស់យើងទាំងអស់នឹងបានសដូចហិមៈ» មានន័យថា ព្រះជាម្ចាស់សម្អាតប្រជារាស្ដ្ររបស់ព្រះអង្គទាំងស្រុងពីអំពើបាបទាំងអស់របស់ពួកគេ។
  • ភាសាខ្លះ និយាយពីព្រិលថាជា «ភ្លៀងកក» ឬ «សំឡីទឹកកក» ឬ «ដុំទឹកកក»។
  • «ទឹកព្រិល» សំដៅទៅលើទឹកដែលរលាយពីព្រិល។

ហ្វូងចៀម ហ្វូងសត្វ

នៅក្នុងព្រះគម្ពីរពាក្យថា «ហ្វូងចៀុម» សំដៅទៅលើក្រុមចៀម ឬពពែ ហើយពាក្យថា «ហ្វូងសត្វ» សំដៅទៅលើហ្វូងគោ ហ្វូងក្របីគោ ឬជ្រូក។

  • ភាសាផ្សេងគ្នាប្រហែលជាមានវិធីផ្សេងគ្នា ក្នុងការដាក់ឈ្មោះក្រុមសត្វ ឬសត្វស្លាប។
  • ជាឧទាហរណ៍ជាភាសាអង់គ្លេសពាក្យ «ហ្វូងសត្វ» ក៏អាចត្រូវប្រើសម្រាប់សត្វចៀម ឬពពែដែរ ប៉ុន្ដែ ក្នុងអត្ថបទគម្ពីរមិនបានប្រើតាមវិធីនេះទេ។
  • ពាក្យ «ហ្វូងចៀម» ជាភាសាអង់គ្លេសត្រូវបានគេប្រើសម្រាប់ក្រុមសត្វស្លាបផងដែរ ប៉ុន្តែ វាមិនអាចប្រើសម្រាប់ ជ្រូក គោ ឬគោក្របីទេ។
  • ចូរពិចារណាពីពាក្យណាដែលត្រូវប្រើក្នុងភាសារបស់លោកអ្នក ដើម្បីសំដៅទៅលើក្រុមសត្វផ្សេងៗ។
  • សម្រាប់ខគម្ពីរដែលសំដៅលើ «ហ្វូងចៀម និងហ្វូងសត្វ» ប្រហែលជាល្អជាង ប្រសិនបើ បន្ថែមពាក្យ «ចៀម» ឬ «គោ» ប្រសិនបើ ភាសាលោកអ្នកមិនមានពាក្យខុសៗគ្នាសំដៅទៅលើប្រភេទសត្វផ្សេងៗនោះទេ។

អង្កាម

អង្កាមគឺជាសំបកស្ងួតដែលការពារគ្រាប់​​ពូជ។ អង្កាមអាចយកធ្វើអាហារបានទេ ដូច្នេះហើយ បានជាគេញែកវាចេញពីគ្រាប់ស្រូវ ហើយបោះវាចោល។

  • ជាទូទៅ​ គេអាចញែកអង្កាមចេញពីគ្រាប់ស្រូវ ដោយរោយស្រូវជាមួយនឹងខ្យល់ ដើម្បីយកអង្កាមចេញពីស្រូវ។ ខ្យល់បក់អង្កាមចេញពីស្រូវ ហើយគ្រាប់ស្រូវធ្លាក់មកឯដី។ ការធ្វើរបៀបនេះគេហៅថា​ «ការរោយស្រូវ»។
  • នៅក្នុងព្រះគម្ពី​ ពាក្យនេះត្រូវបានប្រើជាពាក្យប្រៀបធៀប ដើម្បីសំដៅលើមនុស្សអាក្រក់​ និងការអាក្រក់ ព្រមទាំងរបស់ដែលឥតប្រយោជន៍ ។

អង្វរករ,ទទូចសុំុំ,ការអង្វរករ

ពាក្យថា«អង្វរ»និង«ទទូចសុំ» សំដៅទៅលើការស្នើសុំនរណាម្នាក់ជាបន្ទាន់ដើម្បីធ្វើអ្វីមួយ។​ «ការអង្វរ»គីជាសំំណើមួយដែលបន្ទាន់។

  • ទទូចសុំ ជារឿយៗ ថ្លែងពីមនុស្សម្នាក់ដែលមានអារម្មណ៏ក្នុងសេចក្កីត្រូវការខ្លាំងឬត្រូវការជំនួយជាខ្លាំង។
  • មនុស្សអាចអង្វរឬបង្កើតការអំពាវនាវបន្ទាន់ទៅកាន់ព្រះសម្រាប់ក្តីមេត្តាករុណា ឬ ដើម្បីសុំទ្រង់អោយប្រទានអ្វីមួយសម្រាប់ខ្លួនគេផ្ទាល់ឬសម្រាប់នរណាម្នាក់ផ្សេងទៀត។
  • មានរបៀបផ្សេងដើម្បីបកប្រែពាក្យនេះដូចជា«សុំ»ឬ«អង្វរ»ឬ«សុំជាបន្ទាន់»។
  • ពាក្យ «ការអង្វរ» ក៏អាចបកប្រែថា «​សំណើបន្ទាន់»ឬ«ការបន្ទាន់ខ្លាំង»
  • ត្រូវប្រាកដថាពាក្យនៅក្នុងបរិបទនេះមិនមែនសំដៅទៅលើការសុំលុយនោះទេ។

អំណរ សេចក្តីអំណរ

អំណរគឺជាអារម្មណ៍នៃសេចក្តីរីករាយខ្លាំង ឬសេចក្តីពេញចិត្តខ្លាំងដែលមកពីព្រះជាម្ចាស់។ ពាក្យដែលពាក់ព័ន្ធនឹង «សេចក្តីអំណរ» បង្ហាញពីមនុស្សម្នាក់ដែលមានអារម្មណ៍ត្រេកអរ ហើយពេញដោយសេចក្តីសុភមង្គល។

  • មនុស្សដែលមានអំណរគឺនៅពេលដែលគេមានអារម្មណ៍ថាអ្វីដែលពួកគេមានបទពិសោធន៍ជានេះគឺជាការដ៏ល្អបំផុត។
  • ព្រះជាម្ចាស់គឺជាព្រះដែលផ្តល់នៅអំណរដ៏ពិតទៅដល់មនុស្ស។
  • មានអំណរគឺមិនពឹងផ្អែកលើកាលៈទេសៈនៃការសប្បាយរីករាយនោះទេ។ ព្រះជាម្ចាស់បានប្រទានសេចក្តីអំណរទៅដល់មនុស្ស ទោះបីជាមានរឿងអាក្រក់កើតឡើងក្នុងជីវិតរបស់ពួកគេក៏ដោយ។
  • ពេលខ្លះទីកន្លែងក៏អាចបង្ហាញអំពីសេចក្តីអំណរដែល ដូចជាផ្ទះ ឬទីក្រុង។ វាមានន័យថាមនុស្សដែលរស់នៅទីនោះគឺពោរពេញដោយអំណរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «អំណរ» អាចបកប្រែថា «សេចក្តីត្រេកអរ» ឬ «សេចក្តីរីករាយកខ្លាំង» ឬ «សេចក្តីរីករាយដ៏អស្ចារ្យ»។
  • ឃ្លាថា «ចូលត្រេកអរសប្បាយ» អាចបកប្រែថា «ធ្វើឲ្យសប្បាយ» ឬ «ចូលរីករាយ» ឬជាមួយឃ្លាដែលមានន័យថា «ចូលយើងមានអំណរក្នុងសិរីល្អរបស់ព្រះ»។
  • មនុស្សម្នាក់ដែលមានសេចក្តីអំណរអាចនិយាយបានថា «សប្បាយរីករាយ» ឬ «សប្បាយរីករាយក្រៃលែង» ឬ «ត្រេកអរយ៉ាងជ្រោលជ្រៅ»។
  • ឃ្លាថា «ស្រែកដោយអំណរ» អាចបកប្រែថា «ស្រែកនៅក្នុងរបៀបមួយដែលបង្ហាញថាអ្នកសប្បាយចិត្តខ្លាំងណាស់»។
  • «ក្រុងនៃសេចក្តីអំណរ» ឬ «ផ្ទះនៃសេចក្តីអំណរ» អាចបកប្រែថា « ក្រុងដែលមនុស្សមានសេចក្តីអំណររស់នៅ» ឬ «ផ្ទះពេលដោយមនុស្សមានសេចក្តីអំណរ» ឬ «ក្រុងដែលមនុស្សមានភាពសប្បាយរីករាយ»។

អណ្តាត ភាសាដទៃ

មានអត្ថន័យជានិមិត្តរូបជាច្រើននៅក្នុងព្រះគម្ពីរអំពីពាក្យថា «ភាសាដទៃ»។

  • នៅក្នុងព្រះគម្ពីរ និមិត្តរូបសមញ្ញដែលគ្រប់គ្នាយល់ពីអត្ថន័យនៃពាក្យនេះគឺ «ភាសា» ឬ «សំដី»។
  • ពេលខ្លះពាក្យថា «ភាសា» អាចសំដៅទៅលើភាសារបស់ក្រុមមនុស្សណាមួយជាក់លាក់។
  • ពេលខ្លះគឺសំដៅទៅលើភាសាចម្លែកអស្ចារ្យដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រទានដល់អ្នកជឿព្រះគ្រិស្ត ដែលនោះជាអំណោយទានមួយក្នុងចំណោម «អំណោយទានខាងវិញ្ញាណ» ជាច្រើនទៀត។
  • ពាក្យថា «អណ្តាត» ភ្លើង សំដៅទៅលើ «អណ្តាតភ្លើង» ។
  • ពាក្យថា «អណ្ដាតខ្ញុំអរសប្បាយ» ពាក្យថា «អណ្តាត» សំដៅទៅលើបុគ្គលទាំងមូល។
  • ឃ្លាថា «អណ្តាតកុហក» សំដៅទៅលើសម្លេង ឬការនិយាយរបស់មនុស្ស។ សូមមើល។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទនៃការប្រើ ពាក្យថា​ «អណ្តាត» អាចបកប្រែជា «ភាសា» ឬ «ភាសាខាងវិញ្ញាណ» ហើយប្រសិនបើ យើងមិនច្បាស់ ថាសំដៅទៅលើមួយណា ការប្រែល្អបំផុតគឺ «ភាសា»។
  • នៅពេលសំដៅទៅលើ ភ្លើង ពាក្យនេះបកប្រែថា «អណ្តាតភ្លើង»។
  • ពាក្យថា «អណ្ដាតខ្ញុំអរសប្បាយ» អាចបកប្រែបានថា «ខ្ញុំអរសប្បាយហើយសរសើរតម្កើងព្រះជាម្ចាស់» ខ្ញុំពេញដោយសេចក្តីអំណរ សូមសរសើរតម្កើងព្រះជាម្ចាស់។
  • ឃ្លាថា «អណ្តាតដែលកុហក» អាចបកថា «មនុស្សដែលនិយាយកុហក» ឬថា «មនុស្សកុហក»។
  • ឃ្លាថា «នៅលើអណ្តាតគេ» អាចបកប្រែថា «សំដីដែលគេនិយាយ» ឬថា ដោយសារ «សំដីរបស់គេ»។

អណ្តូង អណ្តូងទឹក

ពាក្យដែលថា «អណ្ដូង» និង «អណ្ដូងទឹក» សំដៅទៅលើប្រភពទឹកពីរប្រភេទផ្សេងៗគ្នានៅសម័យព្រះគម្ពីរ។

  • អណ្ដូងគឺជារណ្តៅដែលគេជីករូងទៅក្នុងដី ដើម្បីឲ្យទឹកនៅក្រោមដីអាចហូរចេញមកលើដីបាន។
  • អណ្តូងទឹកគឺជារណ្តៅជ្រៅដែលជីករូងក្នុងថ្មដែលត្រូវបានគេប្រើសម្រាប់ទុក ឬប្រមូលទឹកភ្លៀងរក្សាទុកប្រើ។
  • អណ្តូងទឹកត្រូវបានគេជីកចូលទៅក្នុងថ្ម ហើយបិទជិតដោយកំបោរដើម្បីរក្សាទឹកទុក។ «អណ្តូងទឹកដែលខូច» បានកើតឡើងនៅពេលដែលកំបោរខូច ឬបាក់បែក ដូច្នេះទឹកបានជ្រាបចេញ។
  • អណ្តូងស្តុបទឹកត្រូវបានគេរកឃើញនៅតាមទីធ្លាផ្ទះរបស់ប្រជាជន ដើម្បីត្រងទឹកភ្លៀងដែលលហូរពីដំបូលផ្ទះមក។
  • អណ្តូងស្តុបត្រូវបានគេជីកនៅកន្លែងដែលមនុស្សម្នារអាចមើលឃើញសម្រាប់ក្រុមគ្រួសារជាច្រើន ឬសហគមន៍ទាំងមូល។
  • ដោយព្រោះទឹកមានសារសំខាន់ណាស់សម្រាប់មនុស្ស និងសត្វទាំងអស់ ដូច្នេះ ហើយការប្រើប្រាស់អណ្តូងជាញឹកញាប់តែងតែជម្លោះទាស់ទែងគ្នា។
  • អណ្តូង និងអណ្តូងទឹក ទាំងពីរត្រូវបានគ្របដោយដុំថ្មធំ ដើម្បីទប់ស្កាត់កុំឲ្យមានអ្វីធ្លាក់នៅក្នុងនោះ។ ជារឿយៗមានខ្សែពួរមួយដែលចងជាប់នឹងធុងមួយ ឬខ្ទាស់ជាប់នឹងវា ដើម្បីយោងទឹកឡើងមកលើ។
  • ពេលខ្លះអណ្តូងទឹកស្ងួតត្រូវបានគេប្រើ ដើម្បីដាក់គុកនរណាម្នាក់ ដូចជាយ៉ូសែប និងយេរេមាជាដើម។

សេចក្តីណែនាំនៃការបកប្រែ

  • ក្នុងការបកប្រែ «អណ្តូង» អាចរួមបញ្ចូល «រន្ធទឹកជ្រៅ» ឬ «រន្ធទឹកផុស» ឬ «ប្រភពយកទឹក»។
  • ពាក្យថា «អណ្តូងទឹក» អាចត្រូវបានបកប្រែថាជា «អណ្តូង» ឬ «រន្ធទឹកជ្រៅ និងតូចចង្អៀតសម្រាប់ដងទឹក» ឬ «អាងទឹកក្រោមដីសម្រាប់រក្សាទុកទឹក»។
  • ពាក្យទាំងនេះ មានអត្ថន័យស្រដៀងគ្នា។ ភាពខុសគ្នាសំខាន់គឺថាអណ្តូងសម្រាប់ទទួលរក្សាបានទឹកពីប្រភពក្រោមដី ចំណែកឯអណ្តូងទឹកគឺសម្រាប់ស្តុកទឹកបានមកពីទឹកភ្លៀង។

អត់ធ្មត់/ការអត់ធ្មត់

ពាក្យថា « អត់ធ្មត់»និងពាក្យ «ការអត់ធ្មត់ » សំដៅលើការតស៊ូក្នុងកាលៈទេសៈពិបាក។ ជាញឹកញាប់ការអត់ធ្មត់ជាប់ទាក់ទងនិងការរងចាំ។

  • នៅពេលមនុស្សម្នាក់អត់ធ្មត់​និងនណាម្នាក់គឺមានន័យថា ពួកគេស្រលាញ់ម្នាក់នោះ ហើយអភ័យទោសរាល់កំហុសដែលអ្នកនោះបានប្រព្រឹត្ត។
  • ព្រះគម្ពីរបានបង្រៀនដល់ប្រជជនរបស់ព្រះជាម្ចាស់ឲ្យចេះអត់ធ្មត់នៅពេលប្រឈមមុខនិងទុក្ខលំបាក និង​មានភាពអត់ធ្មត់រវាងគ្នានិងគ្នាទៅវិញទៅមក។
  • ដោយក្ដីមេត្តាករុណា ព្រះជាម្ចាស់មានការអត់ធ្មត់ជាមួយនិងមនុស្សទោះបីជាពួកគេជាអ្នកមានបាបដែលសមនិងទទួលការដាក់ទណ្ឌកម្មក៏ដោយ។

អធិប្បាយ

ការនិយាយទៅក្នុងចំណោមមនុស្ស ការបង្រៀនពួកគេអំពីព្រះជាម្ចាស់និងជំរុញឲ្យពូកគេស្តាប់បង្គាប់ព្រះ។

  • ជាទូទៅការអធិប្បាយធ្វើឡើងដោយមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដ៏ច្រើននាក់។ ជាធម្មតានិយាយដោយ មិនសរសេរ។
  • «ការអធិប្បាយ » និង «ការបង្រៀន» អាចស្រដៀងគ្នាប៉ុន្តែវាមិន អាចដូចគ្នាទាំងអស់ទេ។
  • «ការអធិប្បាយ» ភាគច្រើនសំដៅទៅលើការប្រកាសប្រាប់អំពី ខាងព្រលឹងវិញ្ញាណ ឬ​ គោលការណ៍នៃជំនឿ និងការជំរុញអ្នកស្តាប់អោយធ្វើតាម។ «ការបង្រៀន» គឺជាពាក្យមួយដែលបញ្ជាក់នូវសេចក្តី ណែនាំ ការអោយពត៌មានទៅកាន់មនុស្សឬការបង្រៀនមនុស្សអោយដឹងពីការធ្វើអ្វីមួយ។
  • ជាធម្មតាពាក្យ«អធិប្បាយ» ប្រើជាមួយនិងពាក្យ «ផ្សាយដំណឹងល្អ»។
  • អ្វីមួយដែលមនុស្សម្នាក់អធិប្បាយទៅកាន់នរណាម្នាក់ក៏អាចសំដៅថាជាការបង្រៀនរបស់គាត់ដែរ។

អន្ទាក់ អង្គប់

ពាក្យថា «អន្ទាក់» ឬ «អង្គប់» សំដៅលើឧបករណ៍ដែលប្រើ ដើម្បីទាក់ចាប់សត្វ និងក្រុងពួកវាមិនឲ្យរត់រួច​។ នៅក្នុងព្រះគម្ពីរ ពាក្យទាំងនេះក៏ត្រូវបានប្រើប្រៀបធៀ​ប ដើម្បីនិយាយអំពីរបៀបដែលអំពើបាប និងសេចក្ដីល្បួងគឺជាអន្ទាក់បង្កប់ដែលចាប់មនុស្ស និងធ្វើទុក្ខដល់ពួកគេ។

  • ​​​«អន្ទាក់» មានខ្សែរង្វង់ ឬលួសមួយដែលវាត់រឹតជើងសត្វយ៉ាងលឿននៅពេលដែលជាន់វា។
  • «អង្គប់» ត្រូវបានធ្វើពីលោហធាតុ ឬពីឈើ ហើយមានពីរបំណែកដែលវាត់ខ្ទប់គ្នាលឿនខ្លាំង ដើម្បី​ចាប់សត្វ នោះជាហេតុដែលវាមិនអាចរត់គេចបាន។ ពេលខ្លះ អង្គប់ អាចជារណ្ដៅជ្រៅដែលជីកដើម្បី​ចាប់យកអ្វីមួយដែលធ្លាក់ចូល។
  • ជាច្រើនដង អន្ទាក់ ឬអង្គប់ ត្រូវបានដាក់ក្នុងទីលាក់កំបាំង នោះជាហេតុដែលសត្វដែលគេបរបាញ់បានត្រូវបានជាប់ដោយមិនដឹងខ្លួន។
  • ឃ្លាថា «ដាក់អង្គប់» មានន័យថា​ ដំឡើងអង្គប់រួចជាស្រេច ដើម្បីចាប់យកអ្វីមួយ។
  • «ធ្លាក់ចូលអង្គប់» សំដៅលើការធ្លាក់ចូលក្នុងរណ្ដៅជ្រៅ ឬរណ្ដៅដែលបានជីកលាក់ទុក ដើម្​បីចាប់សត្វ។
  • នៅពេលប្រើន័យធៀបការជាប់អង្គប់ ឬអន្ទាក់ គឺត្រូវបានប្រៀបធៀបទៅនឹងរបៀបដែលមនុស្សម្នាក់ត្រូវបានជាប់នៅក្នុងអំពើបាបដូចដែលសត្វជាប់ដោយអន្ទាក់ ឬអង្គប់ដែរ។
  • ដូចគ្នាទៅនឹងសត្វដែលមានគ្រោះថ្នាក់ និងឈឺចាប់ដោយធ្លាក់ចូលក្នុងអង្គប់ជាយ៉ាងណា នោះមនុស្សដែលចាប់ជាប់ទៅក្នុងអង្គប់នៃអំពើបាបគឺកំពុងត្រូវបានឈឺចាប់ដោយអំពើបាបនោះ និងត្រូវការការរំដោះឲ្យរួចមានសេរីភាពជាយ៉ាងនោះដែរ។

អំបូរទាំង១២នៃប្រទេសអ៊ីស្រាអែល

ពាក្យថា «អំបូរទាំង១២នៃប្រទេសអ៊ីស្រាអែល» សំដៅទៅលើកូនប្រុសទាំង១២របស់ យ៉ាកុបនិងពូជពង្សរបស់ពួកគេ។

  • យ៉ាកុប គឺជាចៅរបស់ អ័ប្រាហាំ។ ក្រោយមក ព្រះជាម្ចាស់បានប្ដូរឈ្មោះរបស់ យ៉ាកុបទៅជា អ៊ីស្រាអែល វិញ។
  • ទាំងនេះគឺជាឈ្មោះនៃអំបូរទាំងនោះ រ៉ូបេន ស៊ីម្មាន លេវី យូដា ដាន់ ណែបថាលី កាឌ់ អេស៊ើ អ៊ីសាខារ សាប់យូឡូន យ៉ូសែប និងបេនយ៉ាមីន។
  • ខ្សែស្រឡាយរបស់លេវីមិនត្រូវបានទទួលនូវមរតកជាដីធ្លីនៅក្នុងតំបន់កាណានឡើយ ពីព្រោះពួកគេជាអំបូរនៃសង្ឃ ដែលត្រូវបានញែកដោយឡែកសំរាប់បំរើព្រះជាម្ចាស់ និងប្រជាជនរបស់ពួកគេ។
  • យ៉ូសែបបានទទួលនូវមរតកដីធ្លី២ដង ដែលត្រូវបានផ្ទេរទៅអោយកូន ប្រុសទាំង២របស់គាត់ គឺ អ៊ីប្រាអ៊ីម និងម៉ាណាសេ។
  • មានកន្លែងជាច្រើននៅក្នុងព្រះគម្ពីរដែលបញ្ជីរនៃអំបូរទាំង១២ មានលក្ខណះខុសគ្នាតិចតួច។ មានកន្លែងខ្លះ លេវី យ៉ូសែប ឬដាន់ មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីរ ហើយមានកន្លែងខ្លះទៀត កូនប្រុសទាំង២ របស់យ៉ូសែប គឺអ៊ីប្រាអ៊ីម និងម៉ាណាសេត្រូវបានរាប់បញ្ចូល។

អំពើប្រាសចាកសីលធម៌

ពាក្យថា «អំពើប្រាស​ចាក​សីលធម៌» សំដៅលើសកម្មភាពផ្លូវភេទនៅក្រៅទំនាក់ទំនងអាពាហ៍ពិពាហ៍ រវាងមនុស្សប្រុស និងមនុស្សស្រី។ នេះគឺជាការប្រឆាំងនឹងផែនការរបស់ព្រះជាម្ចាស់។ បើយោងទៅតាមកំណែចាស់របស់ព្រះគម្ពីរភាសាអង់គ្លេសហៅថា «សហាយស្មន់»។

  • ពាក្យនេះ អាចសំដៅទៅលើសកម្មភាពផ្លូវភេទជាច្រើនប្រភេទ ដែលទាស់ប្រឆាំងនឹងក្រឹត្យវិន័យព្រះ អាចបកប្រែថា សកម្មភាពស្រឡាញ់ភេទដូចគ្នា និងរូបអាសអាភាស។
  • ប្រភេទមួយនៃអំពើប្រាសចាកសីលធម៌គឺ ផិតក្បត់ ដែលជាសកម្មភាពផ្លូវភេទយ៉ាងជាក់លាក់រវាងមនុស្សបានរៀបការ និងនរណាម្នាក់ដែលមិនមែនជាប្តីប្រពន្ធ។
  • ប្រភេទផ្សេងទៀតនៃពាក្យអំពើ ប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយ «ស្រីពេស្យា» ដែលទាក់ទងចេញថ្លៃសេវានៃការរួមភេទជាមួយនឹងនរណាម្នាក់។
  • ពាក្យនេះ ក៏ត្រូវបានប្រើជាពាក្យប្រៀបធៀប ដើម្បីសំដៅទៅលើ ភាពមិនស្មោះត្រង់របស់ជនជាតិអុីស្រាអែល នៅពេលដែលពួកគេទៅថ្វាយបង្គំព្រះក្លែងក្លាយ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យ «អំពើប្រាសចាកសីលធម៌» អាចបកប្រែថា «អំពើអសីលធម៌»​ ក៏បាន ប្រសិនបើ ត្រូវតាមន័យនៃពាក្យ ហើយអាចយល់បាន។
  • ពាក្យនេះ អាចបកប្រែបានម្យ៉ាងទៀតដោយបូករួមជាមួយនឹងពាក្យថា «ការប្រព្រឹត្តខុសខាងផ្លូវភេទ» ឬ «រួមភេទដោយមិនបានរៀបការ»។
  • ពាក្យនេះ ក៏អាចបកប្រែខុសគ្នាពីពាក្យ «ប្រព្រឹត្តអំពើសហាយស្មន់» ក៏បាន។
  • ការបកប្រែពាក្យនេះ ជាពាក្យប្រៀធៀបអាចរក្សាពាក្យនេះ ក្នុងន័យត្រង់ ប្រសិនបើអាច ព្រោះមានការរប្រៀធៀបនៅក្នុងព្រះគម្ពីរ រវាងការមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងភាពមិនស្មោះត្រង់ជាមួយទំនាក់ទំនងផ្លូវភេទ។

អំពើអាបធ្មប់ គ្រូមន្ដអាគម អំពើ

«អំពើអាបធ្មប់» ឬ «អំពើ» សំដៅលើការប្រើមន្តអាគម ដែលពាក់ព័ន្ធជាមួយធ្វើការអ្វីមួយពេញដោយអំណាច តាមរយៈជំនួយមកពីវិញ្ញាណអាក្រក់។ «គ្រូមន្តអាគម» គឺជាម្នាក់ដែលធ្វើអ្វីមួយពេញដោយអំណាច ដោយសារមន្តអាគមនេះ។

  • ការប្រើមន្តអាគម និងអំពើអាបធ្មប់អាចទាក់ទងទាំងពីរ គឺជាមួយនឹងប្រយោជន៍ (ដូចជា ប្រោសនរណាម្នាក់ឲ្យជា) និងការអាក្រក់ (ដូចជាការដាក់បណ្តាសាលើនរណាម្នាក់) ដែរ។ ប៉ុន្តែ គ្រប់ទាំងអំពើអាបធ្មប់ទាំងអស់គឺជាការខុសឆ្គង ដោយសារតែពួកគេអំណាចរបស់វិញ្ញាណអាក្រក់។
  • នៅក្នុងព្រះគម្ពីរ ព្រះជាម្ចាស់មានបន្ទូលថា ការប្រើអំពើអាបធ្មប់គឺជាអំពើអាក្រក់ដូចជាអំពើបាបដែរ (ដូចជា កំផិតសាហាយស្មន់ ការថ្វាយបង្គំរូបព្រះ និងការថ្វាយកូនជាយញ្ញបូជាជាដើម)។
  • ពាក្យថា «មន្តអាគម» និងពាក្យថា «អំពើ» អាចបកប្រែផងដែរថា «អំណាចរបស់វិញ្ញាណអាក្រក់» ឬ «គ្រូស្នេហ៍»។
  • អាចប្រែពាក្យ «គ្រូមន្តអាគម» បូករួមជាមួយនឹង «អ្នកធ្វើមន្តអាគម»​ ឬ «អ្នកដែលដាក់ស្នេហ៍» ឬ «អ្នកដែលធ្វើការអស្ចារ្យ ដោយប្រើអំណាចរបស់វិញ្ញាណអាក្រក់»។
  • សូមចំណាំថា «អំពើអាបធ្មប់» ​មានន័យផ្សេងខុសពីពាក្យ «ការទស្សន៍ទាយ» ដែលសំដៅលើការព្យាយាមចង់ទាក់ទងជាមួយពិភពនៃវិញ្ញាណអាក្រក់។

អយុត្តិធម៌ ដោយអយុត្តិធម៌ សេចក្តីអយុត្តិធម៌

ពាក្យថា «អយុត្តិធម៌» និង «ដោយអយុត្តិធម៌» សំដៅទៅលើការប្រព្រឹត្តជាមួយមនុស្សនៅក្នុងន័យមិនស្មើភាព ហើយជាញឹកញាប់ ក្នុងលក្ខណៈបង្កឲ្យគ្រោះថ្នាក់។

  • ពាក្យថា «សេចក្តីអយុត្តិធម៌» គឺជាអ្វីមួយដែលអាក្រក់ បានកើតឡើងចំពោះអ្នកណាម្នាក់ដែលគេមិនស័ក្តិសមនឹងទទួលវា។ វាសំដៅដល់ការប្រព្រឹត្តជាមួយមនុស្សក្នុងន័យមិនស្មើភាពគ្នា។
  • សេចក្តីអយុត្តិធម៌ក៏មានន័យផងដែរថា ប្រព្រឹត្តជាមួយអ្នកខ្លះមិនល្អ ក្នុងពេលតែមួយប្រព្រឹត្តជាមួយអ្នកផ្សេងទៀតល្អ។
  • អ្នកណាម្នាក់ដែលកំពុងប្រព្រឹត្តក្នុងរបៀបអយុត្តិធម៌ គឺគេកំពុង «ប្រកាន់បក្សពួក» ឬ «ប្រកាន់ពូជសាសន៍» ពីព្រោះគាត់មិនបានប្រព្រឹត្តជាមួយមនុស្សឲ្យស្មើរភាពគ្នានោះទេ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យទៅលើបរិបទ «អយុត្តិធម៌» ក៏អាចត្រូវបានបកប្រែផងដែរថា «មិនស្មើភាព» ឬ «ប្រកាន់បក្សពួក» ឬ «គ្មានភាពសុចរិត»។
  • ឃ្លាថា «អយុត្តិធម៌» ក៏អាចត្រូវបកប្រែថា «មនុស្សអយុត្តិធម៌» ឬ «មនុស្សដែលមិនមានយុត្តិធម៌» ឬ «មនុស្សដែលប្រព្រឹត្តជាមួយអ្នកដទៃដោយមិនស្មើភាព» ឬ «មនុស្សទុច្ចរិត» ឬ «មនុស្សដែលមិនស្តាប់បង្គាប់ព្រះជាម្ចាស់» ផងដែរ។
  • ពាក្យថា​៖ «ដោយអយុត្តិធម៌» ក៏អាចត្រូវបានបកប្រែផងដែរថា «នៅក្នុងលក្ខណៈដែលមិនយុត្តិធម៌» ឬ «ដែលខុស» ឬ «ដែលមិនយុត្តិធម៌»។
  • របៀបនៃការបកប្រែ «សេចក្តីអយុត្តិធម៌» អាចនឹងរួមបញ្ចូលទាំង «ការប្រព្រឹត្តមិនត្រឹមត្រូវ» ឬ «ការប្រព្រឹត្តមិនស្មើភាព» ឬ «ប្រព្រឹត្តមិនស្មើគ្នា»។

អះអាង ការអះអាង

ពាក្យថា «អះអាង» និង «ការអះអាង» សំដៅទៅលើការថ្លែង ឬ ការអះអាងថា អ្វីមួយជាសេចក្តីពិត ឬ ប្រាកដ ឬអាចទុកចិត្តបាន។

  • ​នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានបង្គាប់ប្រជារាស្ត្ររបស់ព្រះអង្គថា ព្រះអង្គនឹង «បញ្ជាក់» សម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយពួកគេ។ នេះមានន័យថា ព្រះអង្គកំពុងអះអាងថា ព្រះអង្គនឹងរក្សាសេចក្តីសន្យាដេលព្រះអង្គបានធ្វើសម្ពន្ធមេត្រី។
  • នៅពេលស្តេច «បានអះអាង» មានន័យថា ការសម្រេចចិត្តក្នុងការធ្វើឲ្យព្រះអង្គធ្វើជាស្តេចត្រូវបានយល់ព្រម និងបានគាំទ្រដោយប្រជារាស្រ្តរបស់ព្រះអង្គ។
  • អះអាង ជាមួយអ្វីជាមួយនរណាម្នាក់បានសរសេរ មានន័យថា​ និយាយថាអ្វីដែលបានសរសេរនោះគឺជាសេចក្តីពិត។
  • «ការអះអាង» របស់ដំណឹងល្អ មានន័យថា សេចក្តីបង្រៀនមនុស្សអំពីដំណឹងល្អរបស់ព្រះយេស៊ូនៅក្នុងផ្លូវដែលបង្ហាញថា វាជាសេចក្តីពិត។
  • ផ្តល់សម្បថ «ទុកដូចជាការអះអាង» មានន័យថា ប្រកាសយ៉ាមុតម៉ាំ ឬស្បថថា អ្វីមួយគឺជាការពិត​ ឬអាចទុកចិត្តបាន។
  • វិធីនៃការបកប្រែ «អះអាង» អាចបូករួមជាមួយ «អះអាងសេចក្តីពិត»​ ឬ «បង្ហាញថាអាចទុកចិត្តបាន» ឬ «យល់ព្រមជាមួយ» ឬ «រ៉ាប់រង» ឬ «សន្យា» អាស្រ័យលើបរិបទ។

អាថ៍កំបាំង សេចក្តីអាថ៍កំបាំង

នៅក្នុងព្រះគម្ពីរពាក្យថា «អាថ៌កំបាំង» សំដៅលើអ្វីដែលមិនដឹង ឬពិបាកយល់ដែលព្រះកំពុងពន្យល់។

  • គម្ពីរសម្ពន្ធមេត្រីថ្មីចែងថា ដំណឹងល្អនៃព្រះគ្រិស្តគឺជាអាថ៌កំបាំងដែលមិនត្រូវបានគេស្គាល់នៅសម័យកាលមុនៗ។
  • ចំណុចជាក់លាក់មួយដែលបានពិពណ៌នាជាសេចក្តីអាថ៌កំបាំងនោះគឺថាសាសន៍យូដា និងសាសន៍ដទៃនឹងមានភាពស្មើគ្នានៅក្នុងព្រះគ្រិស្ត។
  • ពាក្យនេះក៏អាចត្រូវបានបកប្រែជា «អាថ៌កំបាំង» ឬ «វត្ថុលាក់កំបាំង» ឬ «អ្វីដែលមិនដឹង»។

អាម៉ាស់ គួរឲ្យអាម៉ាស់ អាម៉ាស់មុខ

ពាក្យថា «អាម៉ាស់» សំដៅលើអារម្មណ៍ឈឺចាប់នៃការធ្វើឲ្យអាប់ឳនកិត្តិយស ដោយសារអ្វីមួយដែលអាក្រក់ ឬមិនសមរម្យដេលគាត់ ឬអ្នកណាម្នាក់ផ្សេងទៀតបានធ្វើ។

  • អ្វីមួយដែល «គួរឲ្យអាម៉ាស់» គឺ «ភាពមិនគួរសម» ឬ​ «ធ្វើឲ្យអាប់ឳនកិត្តិយស»។
  • ពាក្យ «គួរឲ្យអាម៉ាស់» ពណ៌នាពីការដែលមនុស្សមានអារម្មណ៍នៅពេលដែលគាត់បានធ្វើអ្វីមួយដែលគួរឲ្យខ្មាស់។
  • ឃា្លថា «ធ្វើឲ្យមានសេចក្តីអាម៉ាស់» មានន័យថា វាយប្រហារមនុស្ស ឬបើកសម្តែងបាបរបស់ពួកគេ ដើម្បីឲ្យពួកគេមានអារម្មណ៍អាម៉ាស់មុខខ្លួនឯង។
  • ព្យាយាមអេសាយមានប្រសាសន៍ថា អស់អ្នកដែលធ្វើ និងថ្វាយបង្គំរូបព្រះនឹងត្រូវអាម៉ាស់។
  • ព្រះជាម្ចាស់អាចនាំការអាម៉ាស់ ទៅកាន់មនុស្សដែលមិនបានប្រែចិត្ត ដោយបើកសម្តែងបាបរបស់អ្នកនោះ ហើយធ្វើឲ្យគាត់ទទួលរងការអាម៉ាស់មុខ។

អាម៉ាស់ ភាពអាម៉ាស់

ពាក្យថា «អាម៉ាស់» សំដៅលើ ការបាត់បង់កិតិ្តយស និងការគោរព។

  • នៅពេលនរណាម្នាក់ធ្វើអ្វីមួយដែលជាអំពើបាប វាអាចធ្វើឲ្យគាត់ស្ថិតនៅក្នុងភាពអាម៉ាស់ ឬ បាត់បង់កិតិ្តយស។
  • ពាក្យថា «ភាពអាម៉ាស់»​ ប្រើដើម្បីពណ៌នាពីសកម្មភាពនៃអំពើបាប ឬពីមនុស្សដែលធ្វើបាប។
  • ពេលខ្លះ មនុស្សដែលធ្វើការល្អ ក៏ត្រូវបានគេបៀបបៀនធ្វើឲ្យគាត់អាម៉ាស់ ឬសេចក្តីខ្មាស់ដែរ។
  • ឧទាហរណ៍ នៅពេលគេសម្លាប់ព្រះយេស៊ូនៅលើឈើឆ្កាង នេះគឺជាការស្លាប់ដ៏អាម៉ាស់។ ព្រះយេស៊ូមិនបានធ្វើអ្វីខុស ដើម្បីឲ្យសមនឹងទទួលភាពអាម៉ាស់នេះ។
  • របៀបក្នុងការបកប្រែ «អាម៉ាស់» អាចបូករួមជាមួយ «សេចក្តីខ្មាស់» ឬ «ការធ្វើឲ្យខូចកិត្តិយស»។
  • របៀបនៃការបកប្រែ «ភាពអាម៉ាស់» អាចបូករួមជាមួយ «ពេញដោយភាពអាម៉ាស់» ឬ «ធ្វើឲ្យខូចកិត្តិយស»។

អាយុ កាល

ពាក្យថា «អាយុ» បញ្ជាក់ពីចំនួនឆ្នាំរបស់មនុស្សដែលរស់នៅ។ វាអាចប្រើដើម្បីបញ្ជាក់ពីជំនាន់ឬក៏ពេលវេលាផងដែរ។

  • ពាក្យដទៃផ្សេងទៀតប្រើដើម្បីបង្ហាញការពង្រីកនៃពេលវេលាបញ្ចូល «សម័យ» និង «រដូវកាល»។
  • ព្រះយេស៊ូបញ្ជាក់ថា «សម័យនេះ» នៅពេលបច្ចុប្្បន្នមានការអាក្រក់ អំពើបាបនិងការដែលមិិនស្តាប់បង្គាប់មានពាសពេញលើផែនដី។
  • នៅពេលខាងមុខសេចក្តីមេត្តាករុណានិងសោយរាជ្យនៅឋានសួគ៍ថ្មីនិងលើផែនដីថ្មី។

%សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «អាយុ» អាចអាស្រ័យលើការបកប្រែដូចជា «សម័យ» ឬ «លេខនៃអាយុ» ឬ «រយះពេល» ឬ «ពេលវេលា»។
  • ឃ្លាមួយ «អាយុចាស់» អាចបកប្រែដូចជា «អាយុកាលដ៏យូរ» ឬ​ «ពេលគាត់មានវ័យចាស់» ឬ «ពេលគាត់រស់នៅអាយុយូរអង្វែង»។
  • ឃ្លាមួយទៀត «អាយុកាលនៃវិញ្ញាណអាក្រក់» មានន័យថា «ដូចពេលវេលាឥឡូវនេះពេលដែលមនុស្សធ្វើការអាក្រក់»។

អារ

«អារ» មានន័យថា មិនអាចបង្កើតផល ឬ គ្មានផល។

  • ដីដែលមិនបង្កើតផលគឺជាដីដែលគ្មានដុះរុក្ខជាតិអ្វីសោះ។
  • ស្រ្តីអារ គឺជាស្រ្តីដែលមានបញ្ហាខាងរាងកាយ មិនអាចមានផ្ទៃពោះ ឬបង្កើតកូនបាន។

%សេចក្តីណែនាំនៃការបកប្រែ

  • នៅពេលគេប្រើពាក្យ «អារ» គឺសំដៅលើទឹកដី អាចប្រែថា «មិនបង្កើតផល» ​ឬ «មិនបង្កើតផលផ្លែ» ឬ «គ្មានដំណាំ»។
  • នៅពេលវាសំដៅលើស្រី្តអារ វាអាចប្រែបានថា «គ្មានកូន» ឬ «មិនអាចមានកូនបាន» ឬ «មិនអាចមានផ្ទៃពោះមានកូនបាន»។

អាវក្នុង

ក្នុងគម្ពីរពាក្យ «អាវក្នុង» សំដៅទៅលើសម្លៀកបំពាក់ដែលនៅជាប់នឹងស្បែក នៅខាងក្នុងសម្លៀកបំពាក់ផ្សេងទៀត។

  • អាវក្នុងដែលលាតសន្ធឹងពីស្មាទៅនឹងចង្កេះ ឬជង្គង់ ហើយជាធម្មតាត្រូវបានពាក់ជាមួយនឹងខ្សែក្រវាត់។ អាវក្នុងដែលពាក់ដោយអ្នកមាន ពេលខ្លះ វែងរហូតដល់កែងជើងក៏មាន។
  • អាវក្នុងត្រូវបានធ្វើឡើងពី ស្បែកសត្វ ក្រណាត់ រោមសត្វ ឬក្រណាត់សូត្រ ហើយត្រូវបានពាក់ដោយបុរស និងស្ត្រី។
  • អាវក្នុងជាធម្មតាត្រូវបានគេពាក់នៅខាងក្នុងសំលៀកបំពាក់ខាងក្រៅ ដូចជាចីពរ ឬ អាវផាយ អាវវែងខាងក្រៅជាដើម។ នៅក្នុងអាកាសធាតុក្តៅជួនកាលអាវក្នុងត្រូវបានពាក់ដោយគ្មានសម្លៀកបំពាក់ខាងក្រៅ។
  • ពាក្យនេះអាចត្រូវបានបកប្រែជា «អាវយឺត» ឬ «ខោអាវទ្រនាប់» ឬ «អាវ ដូចជាអាវផាយ»។ វាក៏អាចត្រូវបានសរសេរក្នុងវិធីស្រដៀងគ្នាទៅនឹង «អាវក្នុង» ជាមួយនឹងការពន្យល់ពីប្រភេទជាសម្លៀកបំពាក់របស់វា។

អាវផាយ

អាវផាយជាអាវដែលពាក់នៅខាងក្រៅ មានដៃវែងដែលអាចពាក់បាន ទាំងបុរស និងស្រី្ត។ វាស្រដៀងនឹងអាវរងារដែរ។

  • អាវផាយ ចំហរនៅខាងមុខ ហើយត្រូវបានចងជាមួយនឹងខ្សែនៅនឹងចង្កេះ ឬខ្សែក្រវាត់។
  • អាវផាយអាចវែង ឬខ្លីក៏បាន។
  • អាវផាយពណ៌ស្វាយសម្រាប់ស្តេចពាក់ជាការបង្ហាញពីខ្សែស្តេច អ្នកមានទ្រព្យសម្បតិ្ត និងកិត្តិយស។

អាសនៈនៃគ្រឿងក្រអូប

អាសនៈនៃគ្រឿងក្រអូបគឺជាបំណែកនៃគ្រឿងសង្ហារឹម​ដែលពួកបូជាចារ្យយកធ្វើជាឧប្បករណ៍ដុតគ្រឿងក្រអូបថ្វាយជាយញ្ញបូជាដល់ព្រះជាម្ចាស់។ អាសនៈនៃគ្រឿងក្រអូបត្រូវបានហៅថាអាសនៈដែលធ្វើពីមាសសុទ្ធ។

  • អាសនៈនៃគ្រឿងក្រអូបធ្វើឡើងពីឈើ ហើយនៅលើកំពូលរបស់វាគឺគ្របដណ្តប់ដោយមាសសុទ្ធ។ វាមានប្រវែងកន្លះម៉ែត្រ ទទឹងកន្លះម៉ែត្រ និងមានកម្ពស់មួយម៉ែត្រ។
  • កាលពីមុនគេរក្សាទុកក្នុងព្រះពន្លា។ ក្រោយមកគេរក្សាទុកក្នុងព្រះវិហារ។
  • រៀងរាល់ព្រឹក និងរៀងរាល់ល្ងាចក្រុមបូជាចារ្យយកគ្រឿងក្រអូបទៅដុតលើអាសនៈនេះ។
  • ពាក្យនេះបកប្រែដូចជា «អាសនៈសំរាប់ដុតគ្រឿងក្រអូប» ឬ «អាសនៈមាស» ឬ «អ្នកដុតគ្រឿងក្រអូប» ឬ «តុគ្រឿងក្រអូប» ។

អុំ រោយ

ពាក្យថា «អុំ» និង «រោយ» មានន័យថា ដើម្បីញែកបំបែកគ្រាប់ធញ្ញជាតិពីរបស់ដែលមិនត្រូវការ។ នៅក្នុងព្រះគម្ពីរ ពាក្យទាំងពីរនេះ ក៏ត្រូវប្រើជាន័យធៀបដែរ ដើម្បីសំដៅទៅលើការញែកមនុស្សចេញពីគ្នា។

  • «អុំ» មានន័យថា បំបែកគ្រាប់ធញ្ញជាតិពីផ្នែកដែលមិនចង់បានរបស់រុក្ខជាតិដោយបោះទាំងគ្រាប់ធញ្ញជាតិ និងអង្កាមចូលទៅក្នុងខ្យល់ដែលអនុញ្ញាតឲ្យខ្យល់បក់ចេញ។
  • ពាក្យថា «រោយ» សំដៅទៅលើការចាប់យកគ្រាប់ស្រូវ ដែលលាងដើម្បីលាងសម្អាតសម្ភារដែលមិនត្រូវការដែលមិនចង់បាន ដូចជាកខ្វក់ ឬថ្ម។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ពាក្យថា «អុំ» និង «រោយ»ត្រូវបានប្រើជានិមិត្ដរូប ដើម្បីពិពណ៌នាពីភាពលំបាកដែលញែកមនុស្សសុចរិតចេញពីមនុស្សទុច្ចរិត។
  • ព្រះយេស៊ូក៏បានប្រើពាក្យ «រោយ» ក្នុងន័យធៀបពេលគាត់កំពុងប្រាប់ស៊ីម៉ូនពេត្រុស អំពីរបៀបដែលគាត់និងសិស្សឯទៀតនឹងត្រូវល្បងលដោយជំនឿរបស់ពួកគេ។
  • ដើម្បីបកប្រែពាក្យទាំងនេះ ប្រើពាក្យ ឬឃ្លានៅក្នុងភាសាដែលសំដៅទៅលើសកម្មភាពទាំងនេះ។ ការបកប្រែដែលអាចធ្វើបានប្រហែលជា «រោយ» ឬ «កង្ហារ»។ ប្រសិនបើ មិនត្រូវបានគេដឹងអំពីការបោសសម្អាត ឬការបោសសម្អាតនោះ ពាក្យទាំងនេះអាចត្រូវបានបកប្រែដោយពាក្យ ដែលសំដៅទៅលើវិធីសាស្រ្តផ្សេងគ្នានៃការញែកបំបែកគ្រាប់ធញ្ញជាតិចេញពីការកខ្វក់ ឬដោយរៀបរាប់អំពីដំណើរការនេះ។

អួត អំណួន ភាពអំណួត

ពាក្យថា «អួត» និង «ភាពអំណួត»​ សំដៅលើមនុស្សដែលគិតពីខ្លួនឯងខ្ពស់ហួសហេតុ ហើយជាពិសេស គិតថា គាត់ជាមនុស្សដែលប្រសើរជាងអ្នកដទៃ។

  • មនុស្សអួត ជាញឹកញាប់មិនទទួលស្គាល់កំហុសរបស់ខ្លួន។ គាត់ជាមនុស្សមិនបន្ទាបខ្លួន។
  • អំណួតអាចនាំទៅរកការមិនស្តាប់បង្គាប់ព្រះនៅក្នុងរបៀបណាមួយ។
  • ពាក្យ «អួត» ឬ «អំណួត»​ អាចត្រូវបានប្រើក្នុងន័យវិជ្ជមានដែរ ដូចជា ការមាន «មោទនភាព» នៃអ្វីដែលអ្នកដទៃធ្វើបានសម្រេច និង «មានមោទនភាព»​ ចំពោះកូនៗ។ ឃ្លា «ចូរមានមោទនភាពចំពោះការងារអ្នក» មានន័យថា ចូរមានអំណរក្នុងការធ្វើការរបស់អ្នកឲ្យបានល្អ។
  • អ្នកណាម្នាក់អាចមានមោទនភាពចំពោះអ្វីដែលគាត់បានធ្វើដោយគ្មានភាពក្រអើតក្រទមជាមួយនឹងការនោះ។ ភាសាខ្លះមានពាក្យផ្សេងៗសម្រាប់អត្ថន័យនៃពាក្យទាំងពីរនេះ «អំណួត»។
  • ពាក្យ «ក្រអើតកក្រទម» ជានិច្ចជាកាលក្នុងន័យអវិជ្ជមាន មានន័យថា «វាយឭក» ឬ «អំណួត» ឬ «គិតថាខ្លួនឯងសំខាន់»។

សេចក្តីណែនាំនៃការបកប្រែ


អ្នកគ្រប់គ្រង ពួកមេគ្រប់គ្រង គ្រប់គ្រង

ពាក្យ «អ្នកគ្រប់គ្រង» ជាទូទៅសំដៅលើមនុស្សដែលមានអំណាចលើមនុស្សផ្សេងទៀត ដូចជាអ្នកដឹកនាំប្រទេស អាណាចក្រ និងក្រុមអ្នកកាន់សាសនា។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ស្តេចក៏សំដៅលើ «អ្នកគ្រប់គ្រង»​ លើពាក្យទូទៅដែរ ដូចនៅក្នុងឃ្លា «ត្រូវបានតាំងទ្រង់ឲ្យគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល»។
  • ព្រះជាម្ចាស់សំដៅលើអ្នកដឹកនាំដ៏ធំ ដែលគ្រប់គ្រងលើអ្នកគ្រប់គ្រងទាំងអស់។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី អ្នកដឹកនាំនៅក្នុងសាលាប្រជុំ ត្រូវបានហៅថាជា «អ្នកគ្រប់គ្រង» ដែរ។
  • មានអ្នកដឹកនាំប្រភេទផ្សេងទៀត នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ «អ្នកគ្រប់គ្រង»។
  • អាស្រ័យលើបរិបទ «អ្នកគ្រប់គ្រង» អាចប្រែថា «អ្នកដឹកនាំ» ឬ «មនុស្សដែលមានអំណាចលើអ្នកដទៃ»។
  • សកម្មភាព «គ្រងគ្រង» មានន័យថា «ដឹកនាំ» «មានអំណាចលើ»។ មានន័យថា ដូចគ្នាជាមួយនឹង «សោយរាជ្យ» នៅពេលសំដៅលើ ការសោយរាជ្យរបស់ស្តេច។

អ្នកគ្រប់គ្រង អ្នកត្រួតត្រា

ពាក្យថា «អ្នកគ្រប់គ្រង» ឬអ្នកត្រួតត្រា» នៅក្នុងព្រះគម្ពីរគឺសំដៅទៅកាន់បាវបម្រើដែលទទួលបានការទុកចិត្តឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្តិ ឬមុខជំនួញរបស់ចៅហ្វាយ។

  • អ្នកត្រួតត្រាត្រូវទទួលខុសត្រូវលើការងារជាច្រើន រួមទាំងការមើលការខុសត្រូវលើការងាររបស់បាវបម្រើផ្សេងទៀតផងដែរ។
  • ពាក្យថា «អ្នកគ្រប់គ្រង» គឺជាពាក្យសម័យទំនើបនៃពាក្យថាអ្នកត្រួតត្រា។ ពាក្យទាំងពីរសំដៅលើអ្នកណាម្នាក់ដែលមើលការខុសត្រូវលើការងារសម្រាប់អ្នកណាម្នាក់ផ្សេងទៀត។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះក៏អាចត្រូវបានបកប្រែថា «អ្នកមើលការខុសត្រូវ» ឬ «អ្នករៀបចំការងារក្នុងគ្រួសារ» ឬ «អ្នកបម្រើដែលគ្រប់គ្រង» ឬ «អ្នករៀបចំ»។

អ្នកចម្បាំង ទាហាន

ពាក្យថា «អ្នកចម្បាំង» និង «ទាហាន» ទាំងពីរអាចសំដៅទៅលើនរណាម្នាក់ដែលកំពុងតែប្រយុទ្ធនៅក្នុងសមរភូមិ។ ប៉ុន្តែ ក៏មានភាពខុសគ្នាមួយចំនួនផងដែរ។

  • ជាធម្មតាពាក្យថា «អ្នកចម្បាំង» គឺជាពាក្យទូទៅសំដៅលើបុរសដែលមានទេពកោសល្យ និង ក្លាហានក្នុងសមរភូមិ។
  • ព្រះជាម្ចាស់ត្រូវបានពិពណ៌នាថា ជានិមិត្ដរូបនៃ «អ្នកចម្បាំង»។
  • ពាក្យថា «ទាហាន» សំដៅទៅលើបុគ្គលម្នាក់ដែលជាកម្មសិទ្ធិរបស់កងទ័ពជាក់លាក់ ឬអ្នកដែលកំពុងប្រយុទ្ធនៅក្នុងសមរភូមិ។
  • ទាហានរ៉ូមនៅក្រុងយេរូ៉សាឡិមនៅទីនោះ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងបំពេញភារកិច្ច ដូចជាការសម្លាប់អ្នកទោសជាដើម។ ពួកគេបានយាមព្រះយេស៊ូមុនពេលដែលទ្រង់ត្រូវគេបានឆ្កាង ហើយខ្លះត្រូវបានបង្គាប់ឲ្យឈរនៅឯផ្នូររបស់ព្រះអង្គ។
  • អ្នកបកប្រែគួរតែពិចារណាថា មានពាក្យពីរនៅក្នុងភាសាសម្រាប់ «អ្នកចម្បាំង» និង «ទាហាន» ដែលមានន័យខុសគ្នាក្នុងការប្រើប្រាស់ផងដែរ។

អ្នកជិតខាង

ពាក្យថា «អ្នកជិតខាង» តែងតែសំដៅលើមនុស្សម្នាក់ដែលរស់នៅជិតគ្នា។ វាក៏អាចមានន័យទូទៅចំពោះមនុស្សណាម្នាក់ដែលរស់នៅសហគមន៏ដូចគ្នា ឬក្រុមមនុស្សដូចគ្នា។

  • «អ្នកជិតខាង» គឺសំដៅទៅលើនរណាម្នាក់ដែលអាចការពារ និងមានចិត្តសប្បុរសព្រោះពួកគេគឺជាផ្នែកមួយក្នុងការរស់នៅក្នុងសហគមន៍ដូចគ្នា។
  • នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីបាននិយាយអំពីសាសន៍សាម៉ារីចិត្តល្អ ព្រះយេស៊ូបានប្រើពាក្យថា «អ្នកជិតខាង» សម្រាប់ប្រៀបធៀប ពន្យល់ពីអត្ថន័យដើម្បីប្រាប់អំពីទង្វើល្អរបស់មនុស្ស ទោះបីម្នាក់នោះគឺជាសត្រូវរបស់ខ្លួនក៏ដោយ។
  • បើសិនអាច វាកាន់តែប្រសើរប្រសិនបើយើងបកពាក្យនេះតាមអត្ថន័យត្រង់ៗជាមួយពាក្យ ឬឃ្លាដែលមានន័យថា «មនុស្សដែលរស់នៅជិតគ្នា»។

អ្នកជឿ

នៅក្នុងព្រះគម្ពីរ ពាក្យថា «អ្នកជឿ» សំដៅលើ អ្នកណាម្នាក់ ដែលជឿលើ និងទុកចិត្តលើព្រះយេស៊ូគ្រិស្តជាព្រះអង្គសង្គ្រោះ។

  • ពាក្យថា «អ្នកជឿ»​ តាមន័យពាក្យ មានន័យថា «អ្នកដែលជឿ»។
  • ពាក្យថា «គ្រិស្តបរិស័ទ» កើតចេញមកពី ការដាក់ឈ្មោះសម្រាប់ អ្នកជឿ ដោយសារវាបង្ហាញថា ពួកគេជឿលើព្រះគ្រិស្តហើយស្តាប់បង្គាប់តាមសេចក្តីបង្រៀនរបស់ទ្រង់។

%សេចក្តីណែនាំនៃការបកប្រែ

  • ការបកប្រែខ្លះ ចូលចិត្តនិយាយថា «អ្នកជឿនៅក្នុងព្រះយេស៊ូ» ឬ «អ្នកជឿនៅក្នុងព្រះគ្រិស្ត»។
  • ពាក្យនេះ អាចប្រែផងដែរ ដោយពាក្យ ឬឃ្លា ដែលមានន័យថា «មនុស្សដែលទុកចិត្តលើព្រះយេស៊ូ» ឬ «នរណាម្នាក់ដែលស្គាល់ព្រះយេស៊ូ ហើយរស់នៅសម្រាប់ព្រះអង្គ»។
  • របៀបនៃការបកប្រែមួយទៀត «អ្នកជឿ» អាចប្រែថា «អ្នកដើរតាមព្រះយេស៊ូ» ឬ «មនុស្សដែលស្គាល់ ហើយស្តាប់បង្គាប់ព្រះយេស៊ូ»។
  • ពាក្យថា «អ្នកជឿ» ជាទូទៅសំដៅលើ អ្នកណាដែលជឿលើព្រះយេស៊ូ ចំណែកពាក្យ «សិស្ស»​ឬ «សាវក»​ ប្រើសម្រាប់មនុស្សជាក់លាក់ ដែលបានស្គាល់ព្រះយេស៊ូនៅពេលព្រះអង្គនៅមានព្រះជន្មរស់នៅឡើយ។ ការបកប្រែដែលល្អបំផុតសម្រាប់ពាក្យទាំងនេះតាមរបៀបផ្សេងខុសគ្នា ដើម្បីរក្សាភាពខុសគ្នានេះ។​

អ្នកដឹកនាំសាសន៍យូដា សិទ្ធិអំណាចនៃយូដា ការដឹកនាំសាសនា

ំពាក្យថា «អ្នកដឹកនាំសាសន៍យូដា» ឬ «សិទ្ធិអំណាចនៃយូដា» តំណាងឲ្យអ្នកដឹកនាំសាសនាដូចជាបូជាចារ្យ ហើយអ្នកបង្រៀនច្បាប់របស់ព្រះជាម្ចាស់។ ពួកគេមានសិទ្ធិអំណាចក្នុងការធ្វើការកាត់សេចក្តីអំពីរឿងរ៉ាវរបស់អ្នកមិនជឿដូចគ្នា។

  • អ្នកដឹកនាំសាសន៍យូដាគឺជាមហាបូជាចារ្យ នាយកបូជាចារ្យ និងបណ្ឌិតខាងវិន័យ (អ្នកបង្រៀនច្បាប់របស់ព្រះជាម្ចាស់)។
  • ពីក្រុមសំខាន់ៗនៃអ្នកដឹកនាំសាសន៍យូដាគឺគណៈផារិស៊ី និងគណៈសាឌូស៊ី។
  • អ្នកដឹកនាំសាសន៍យូដាទាំងចិតសិបបានប្រជុំគ្នានៅក្នុងក្រុមប្រឹក្សាយូដាក្នុងក្រុងយេរូ៉សាឡិមដើម្បីបង្កើតការជំនុំជម្រះដែលទាក់ទងនឹងច្បាប់។
  • អ្នកដឹកនាំសាសន៍យូដាភាគច្រើនបានមានមោទនភាព ហើយគិតថាពួកគេបរិសុទ្ធ។ ពួកគេបានច្រណែននឹងព្រះយេស៊ូ ហើយបានធ្វើរឿងអាក្រក់ដាក់ព្រះអង្គ។ ពួកគេបានព្យាយាមស្វែងយល់ពីព្រះជាម្ចាស់ ប៉ុន្តែ ពួកគេមិនគោរពទ្រង់ទេ។
  • ពេលខ្លះឃ្លា «សាសនាយូដា» គឺតំណាងឲ្យអ្នកដឹកនាំសាសន៍យូដា ជាពិសេសនៅក្នុងបរិបទខ្លះកន្លែងដែលពួកគេខឹងព្រះយេស៊ូ ហើយពួកគេបានព្យាយាមប្រើល្បិច ឬធ្វើអាក្រក់ដាក់ព្រះអង្គ។
  • ពាក្យនេះ អាចបកប្រែបានទៀតថា «អ្នកកាន់ច្បាប់យូដា» ឬ «អ្នកដែលគ្រប់គ្រងច្បាប់លើប្រជាជនយូដា» ឬ «ការដឹកនាំសាសនាយូដា»។

អ្នកថ្វាយពែង

នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ «អ្នកថ្វាយពែង» គឺជាអ្នកបម្រើរបស់ស្តេច ត្រូវបានប្រទានភារកិច្ចនៃការថ្វាយពែងស្រាដល់ស្តេច ជាទូទៅភារកិច្ចនៃការភ្លក់ ដើម្បីឲ្យប្រាកដថាស្រានោះគ្មានសាធាតុពុល។

  • ន័យត្រង់នៃអត្ថន័យនៃពាក្យនេះគឺ «អ្នកនាំយកពែង» ឬ «អ្នកនរណាម្នាក់ដែលនាំពែង»។
  • អ្នកថ្វាយពែងត្រូវបានដឹងថាជាមនុស្សដែលអាចទុកចិត្តបាន ហើយស្មោះស្ម័គ្រចំពោះស្តេចរបស់គាត់។
  • ដោយសារតំណែងរបស់គាត់ជាតំណែងដែលអាចទុកចិត្តបាន អ្នកថ្វាយពែងជាញឹកញាប់មានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកដឹកនាំ។
  • លោកនេហេមា គឺជាអ្នកថ្វាយពែងសម្រាប់ព្រះបាទអើថា‌ស៊ើក‌សេស ជាស្តេចរបស់អាណាចក្រពែក្ស នៅក្នុងសម័យដែលជនជាតិអ៊ីស្រាអែលខ្លះត្រូវធ្វើជាឈ្លើយនៅបាប៊ីឡូន។

អ្នកទទួល​មត៌ក​

«អ្នកទទួល​មត៌ក​» គឺជាអ្នកដែលស្របតាមច្បាប់ និងទទួលទ្រព្យសម្បត្តិ ឬទ្រព្យដែលជារបស់មនុស្សេជំនាន់មុនបានស្លាប់។

  • នៅសម័យកាលព្រះគម្ពីរ អ្នកទទួល​មត៌ក​ដំបូងបង្អស់គឺ កូបប្រុសច្បង ដែលបានទទួលទ្រព្យសម្បត្តិច្រើន និងប្រាក់របស់ឪពុកគាត់ច្រើនជាងគេ។
  • ព្រះគម្ពីរក៏បានប្រើពាក្យថា «អ្នកទទួល​មត៌ក​» នៅក្នុងពាក្យប្រៀបធៀបខាងវិញ្ញាណសំដៅទៅលើគ្រិស្តបរិស័ទដែលបានផលផ្លែព្រះវិញ្ញាណ ពីព្រះជាម្ចាស់ដូចជាឪពុកខាងវិញ្ញាណ។
  • ជាបុត្រា បុត្រីរបស់ព្រះជាម្ចាស់ គ្រិស្តបរិស័ទនិយាយថា «អ្នកទទួលមត៌ករួម» ជាមួយព្រះគ្រិស្តយេស៊ូ។ ពាក្យនេះក៏អាចត្រូវបានបកប្រែថា «ទទួលមត៌កជាមួយ» ឬ «បងប្អូនរួមមត៌ក» ឬ«អ្នកទទួលមរតករួមគ្នា»។
  • ពាក្យថា «អ្នកទទួល​មត៌ក» ក៏អាចបកប្រែថា «មនុស្សដែលទទួលប្រយោជន៍» ឬទោះជាយ៉ាងណាពាក្យនេះប្រើនៅក្នុងអត្ថន័យភាសាទំនាក់ទំនងរបស់ទៅម្នាក់ដែលទទួលទ្រព្យសម្បត្តិ ហើយនិងរបស់ផ្សេងទៀតនៅពេលដែលឪពុកម្តាយ ឬអ្នកដែលជាញាតិរបស់គេបានស្លាប់។

អ្នកទាពន្ធ អ្នកយកពន្ធ

អ្នកទារពន្ធ គឺជាបុគ្គលម្នាក់ដែលធ្វើការឲ្យរដ្ឋាភិបាល សម្រាប់ទទួលលុយដែលប្រជាជនបង់ទៅកាន់រដ្ឋតាមកំណត់ដែលពួកគេត្រូវបង់។

  • នៅក្នុងសម័យកាលព្រះយេស៊ូ និងពួកសាវក រដ្ឋាភិបាលរ៉ូមបានកំណត់ឲ្យមនុស្សគ្រប់គ្នាដែលគ្រប់អាយុត្រូវតែបង់ពន្ធទៅរដ្ឋាភិបាល ដោយរួមបញ្ចូលទាំងពួកយូដាផងដែរ។
  • អ្នកដែលទារពន្ធសម្រាប់រដ្ឋាភិបាលរ៉ូម ជាញឹកញាប់តែងតែទារពន្ធពីប្រជាជនលើសពីអ្វីដែលរដ្ឋបានកំណត់។ ពួកគេយកអ្វីដែលគេបានទារលើសនោះទុកសម្រាប់ខ្លួនគេ។
  • ពីព្រោះតែអ្នកយកពន្ធបានកេងប្រវ័ញ្ចប្រជាជនបែបនេះ នោះពួកយូដាបានរាប់បញ្ចូលពួកអ្នកយកពន្ធថា ជាក្រុមមនុស្សដែលមានបាបខ្លាំង។
  • សាសន៍យូដា ក៏រាប់អ្នកពន្ធដែលជាសាសន៍យូដា ថាជាអ្នកក្បត់ប្រជាជនខ្លួនឯង ពីព្រោះអ្នកនោះធ្វើការឲ្យរដ្ឋាភិបាលរ៉ូម គឺជារដ្ឋាភិបាលដែលបានគៀបសង្កត់ប្រជាជនរបស់គេ។
  • ឃ្លាថា «អ្នកយកពន្ធ និងមនុស្សមានបាប» គឺជាពាក្យសម្តែងពីការយល់ឃើញក្នុងសម្ពន្ធមេត្រីថ្មី គឺជាការបង្ហាញពីការដែលសាសន៍យូដាមើលងាយទៅកាន់ពួកអ្នកយកពន្ធ។

អ្នកនាំសារ

ពាក្យថា «អ្នកនាំសារ» សំដៅលើនរណាម្នាក់ដែលត្រូវបានគេផ្តល់សារ ដើម្បីប្រាប់អ្នកដទៃ។

  • នៅសម័យបុរាណអ្នកនាំសារម្នាក់នឹងត្រូវគេបញ្ជូនពីសមរភូមិឲ្យត្រឡប់ទៅក្រុង ដើម្បីប្រាប់មនុស្សពីអ្វីដែលកំពុងកើតឡើង។
  • ទេវតាគឺជាអ្នកនាំសារពិសេស ដែលព្រះជាម្ចាស់ចាត់ឲ្យទៅប្រាប់ដល់មនុស្ស។ ការបកប្រែខ្លះបកប្រែថា «ទេវតា» ជា «អ្នកនាំសារ»។
  • លោកយ៉ូហានបាទិស្តត្រូវបានគេហៅថាជាអ្នកនាំសារម្នាក់ដែលបានមកមុនព្រះយេស៊ូ ដើម្បីប្រកាសអំពីការយាងមករបស់ព្រះមេស្ស៊ី ហើយដើម្បីរៀបចំមនុស្សឲ្យទទួលទ្រង់។
  • ពួកសាវករបស់ព្រះយេស៊ូគឺជាអ្នកនាំសាររបស់ព្រះអង្គ ដើម្បីចែកចាយដល់អ្នកដទៃនូវដំណឹងល្អអំពីនគរព្រះ។

អ្នកនេសាទ ពួកអ្នកនេសាទ

អ្នកនេសាទគឺជាបុរសដែលចាប់ត្រីពីទឹកជាមធ្យោបាយរកលុយ។ នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី អ្នកនេសាទបានប្រើអួនធំ ដើម្បីចាប់ត្រី។ ពាក្យថា «ពួកអ្នកនេសាទ» គឺជាឈ្មោះមួយទៀតសម្រាប់អ្នកនេសាទ។

  • លោកពេត្រុស និងសាវកឯទៀតបានធ្វើការជាអ្នកនេសាទត្រី មុនពេលព្រះយេស៊ូបានហៅ។
  • ដោយសារទឹកដីអ៊ីស្រាអែលជិតដល់ទឹក ព្រះគម្ពីរបានចែងយោងជាច្រើនអំពីត្រី និងអ្នកនេសាទត្រី។
  • ពាក្យនេះ អាចត្រូវបានបកប្រែដោយឃ្លាដូចជា «អ្នកចាប់ត្រី» ឬ «បុរសដែលរកលុយបានដោយចាប់ត្រី»។

អ្នកបំផ្លាញ មេបំផ្លាញ

ពាក្យថា «អ្នកបំផ្លាញ» នៅក្នុងន័យត្រង់មានន័យថា «មនុស្សដែលបំផ្លាញ»។

  • ពាក្យនេះ ត្រូវបានប្រើនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ញឹកញាប់ ក្នុងន័យសំដៅជាទូទៅ ទៅលើនរណាម្នាក់ដែលបំផ្លាញម្នាក់ទៀត ដូចជា ការវាយលុករបស់ទាហានជាដើម។
  • នៅពេលព្រះជាម្ចាស់ចាត់ទេវតា ដើម្បីឲ្យសម្លាប់កូនច្បងប្រុសៗនៅអេស៊ីប ទេវតានោះត្រូវបានសំដៅដូចជា «អ្នកដែលបំផ្លាញកូនច្បង»។ ពាក្យនេះ អាចបកប្រែផងដែរថា «ម្នាក់ (ទេវតា) ដែលបានសម្លាប់កូនច្បងប្រុសៗ»។
  • នៅក្នុងកណ្ឌវិវរណៈនិយាយអំពីគ្រាចុងក្រោយ សាតាំង ឬ វិញ្ញាណអាក្រក់ខ្លះទៀតត្រូវបានហៅថា «មេបំផ្លាញ»។ គាត់គឺជា «ម្នាក់ដែលបំផ្លាញ» ដោយសារគោលបំណងរបស់គាត់គឺដើម្បីបំផ្លាញ និងកម្ទេចអ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានបង្កើត។

អ្នកបម្រើ ទាសករ ភាពជាទាសករ

ពាក្យ «អ្នកបម្រើ» អាចមាននៃថា «ទាសករ» ហើយសំដៅលើមនុស្សដែលធ្វើការឲ្យអ្នកផ្សេងទៀត មិនថា ដោយស្ម័គ្រចិត្ត ឬដោយបង្្ខំ។ នៅជុំវិញពាក្យនេះ ជាទូទៅវាធ្វើឲ្យមានភាពច្បាស់លាស់ដែរ មិនថា គេសំដៅលើ អ្នកបម្រើ ឬទាសករ។

  • ពាក្យនៅក្នុងព្រះគម្ពីរ មិនសូវខុសគ្នាប៉ុន្មានទេ រវាងអ្នកបម្រើ និងទាសករ ដូចនៅក្នុងសម័យនេះទេ។ ទាំងអ្នកបម្រើ និងទាសករ សំខាន់នៅក្នុងផ្ទះរបស់ម្ចាស់របស់ពួកគេ ហើយភាគច្រើន ចៅហ្វាយរាប់ពួកគេដូចជាគ្រួសាររបស់ពួកគេ។ ពេលខ្លះ អ្នកបម្រើជាជ្រើសក្នុងការបម្រើម្ចាស់រហូតមួយជីវិតរបស់ពួកគេ។
  • ទាសករ ជាប្រភេទនៃអ្នកបម្រើដែលជាកម្មសិទ្ធិរបស់អ្នកដែលគាត់ធ្វើការឲ្យ។ អ្នកដែលបានទិញទាសករត្រូវបានហៅថា «ម្ចាស់» ឬ «ចៅហ្វាយ»។ ពេលខ្លះ ចៅហ្វាយប្រព្រឹត្តជាមួយទាសកររបស់ពួកគេយ៉ាងឃោឃៅបំផុត តែក៏មានចៅហ្វាយផ្សេងទៀត ប្រព្រឹត្តជាមួយទាសករបស់ពួកគេយ៉ាងល្អដែរ អ្នកបម្រើត្រូវបានឲ្យតម្លៃដូចជាសមាជិកនៃគ្រួសារ។
  • នៅសម័យដើម អ្នកខ្លះ ស្ម័គ្រចិត្តធ្វើជាទាសករ ដល់មនុស្សដែលពួកគេជំពាក់លុយកាក់ ដើម្បីធ្វើការសងបំណុលរបស់ពួកគេទៅអ្នកនោះវិញ។
  • នៅក្នុងព្រះគម្ពីរ ឃ្លាថា «ខ្ញុំជាអ្នកបម្រើលោកម្ចាស់» ត្រូវបានប្រើជានិមិត្តរូបនៃការគោរព និងបម្រើដល់អ្នកដែលមានឋានៈខ្ពស់ជាង ដូចជា ស្តេចជាដើម។ វាមិនមែនមានន័យថា អ្នកដែលនិយាយពាក្យនោះជាអ្នកបម្រើរបស់អ្នកនោះឡើយ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ព្យាការីរបស់ព្រះជាម្ចាស់ និងអ្នកផ្សេងទៀតដែលថ្វាយបង្គំព្រះជាម្ចាស់ ជាញឹកញាប់ហៅខ្លួនឯងថា ជា «អ្នកបម្រើ» របស់ព្រះអង្គ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី អ្នកដែលស្តាប់បង្គាប់ព្រះ ដោយសារជំនឿរបស់ពួកគេនៅក្នុងព្រះគ្រិស្ត ជាញឹកញាប់ហៅខ្លួនឯងថាជា «អ្នកបម្រើ» របស់ព្រះអង្គ។
  • គ្រិស្តបរិស័ទត្រូវបានហៅថាជា «ទាសករនៃសេចក្តីសុចរិត» ដែរ ជាន័យប្រៀបធៀបដែលនិយាយពីការប្តូរផ្តាច់ក្នុងការស្តាប់បង្គាប់ព្រះជាម្ចាស់ ដូចជាការប្តូរផ្តាច់របស់ទាសករក្នុងស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួន។

អ្នកបាញ់ព្រួញ

ពាក្យថា «អ្នកបាញ់ព្រួញ» សំដៅលើបុរសម្នាក់ដែលមានជំនាញនៃការប្រើធ្នូនិងព្រួញជាអាវុធ។

  • នៅក្នុងព្រះគម្ពីរ អ្នកបាញ់ព្រួញជាទូទៅជាទាហាន ដែលប្រើធ្នូរ និងព្រួញដើម្បីប្រយុទ្ធជាមួយខ្មាំងសត្រូវ។
  • អ្នកបាញ់ព្រួញជាផ្នែកមួយដ៏សំខាន់នៅក្នុងកងទ័ពអាសស៊ើរ។
  • នៅក្នុងភាសាខ្លះអាចមានពាក្យសម្រាប់ «អ្នកបាញ់ធ្នូរ»។

អ្នកប្រព្រឹត្តអំពើអាក្រក់

ពាក្យថា «អ្នកប្រព្រឹត្តអំពើអាក្រក់» ជាទូទៅសំដៅទៅលើមនុស្សដែលប្រព្រឹត្តអំពើបាប និងអំពើអាក្រក់ជាច្រើន។

  • វាអាចជាពាក្យទូទៅសំដៅទៅមនុស្សដេលមិនស្តាប់បង្គាប់ព្រះជាម្ចាស់។
  • ពាក្យនេះ អាចបកប្រែ ដោយប្រើពាក្យសម្រាប់ «អាក្រក់» ឬ «កំណាច» ជាមួយនឹងពាក្យ «ប្រព្រឹត្ត» ឬ «ធ្វើ» ឬ «បង្ក»​ អ្វីមួយឲ្យកើតឡើង។

អ្នកប្រាជ្ញ តារាសាស្ត្រ

នៅក្នុងកំណត់ហេតុនៃដំណឹងល្អម៉ាថាយអំពីការប្រសូតរបស់ព្រះគ្រិស្ត «អ្នករៀនសូត្រ» ឬ «អ្នកមានចំណេះដឹង» ទាំងនេះគឺជា «អ្នកប្រាជ្ញ» ដែលបាននាំយកអំណោយទៅថ្វាយព្រះយេស៊ូនៅភូមិបេថ្លេហិម បន្ទាប់ពីព្រះអង្គបានប្រសូតនៅទីនោះ។ ពួកគេប្រហែលជា «អ្នកចេះតារាសាស្ដ្រ» ដែលជាអ្នកសិក្សាពីផ្កាយ។

  • បុរសទាំងនេះបានធ្វើដំណើរពីប្រទេសយ៉ាងឆ្ងាយ ឆ្ពោះទៅទិសខាងកើតនៃប្រទេសអ៊ីស្រាអែល។ យើងមិនដឹងច្បាស់ថា ពួកគេមកពីណា ឬពួកគេជាអ្នកណានោះទេ។ ប៉ុន្តែ ពួកគេពិតជាអ្នកប្រាជ្ញដែលបានសិក្សាអំពីតារា(តារាសាស្ត្រ) មែន។
  • ពួកគេប្រហែលជាប់ពូជពង្សរបស់ពួកអ្នកប្រាជ្ញនៅក្នុងនគរបាប៊ីឡូនដែលបានបម្រើស្តេចបាប៊ីឡូនកំឡុងពេលជាមួយគ្នា និងលោកដានីយ៉ែលដែរ ពីព្រោះពួកគេពេលនោះត្រូវបានបណ្តុះបណ្តាលនូវជំនាញជាច្រើន រួមបញ្ចូលទាំងការសិក្សាផ្នែកតារាសាស្ត្រ និងការកាត់ស្រាយយល់សប្តិផងដែរ។
  • តាមទម្លាប់បុរាណបាននិយាយថា មានអ្នកប្រាជ្ញ៣នាក់ ពីព្រោះយោងតាមអំណោយទាំង៣ដែលគេនាំមកថ្វាយព្រះយេស៊ូ។ តែទោះបីជាយ៉ាងណា ព្រះគម្ពីរមិនបានបញ្ជាក់ថា ពួកគេមានគ្នាប៉ុន្មាននាក់ទេ។

អ្នក​ប្រាជ្ញ​ ពួក​ហោរា‌ចារ្យ

នៅក្នុងព្រះគម្ពីរឃ្លាដែលថា «អ្នក​ប្រាជ្ញ» ច្រើនតែសំដៅលើអ្នកដែលបម្រើព្រះ ហើយប្រព្រឹត្ដដោយប្រាជ្ញាមិនមែនជាមនុស្សល្ងីល្ងើទេ។ នេះក៏ជាពាក្យពិសេសដែលសំដៅទៅលើអ្នកដែលមានចំណេះដឹងនិងសមត្ថភាពបម្រើការងារថ្វាយស្តេចក្នុងផ្នែកសម្រេចសេចក្តីផ្សេងៗ។

  • ជួនកាលពាក្យថា «អ្នក​ប្រាជ្ញ» ត្រូវបានពន្យល់ក្នុងអត្ថបទថាជា «មនុស្សឈ្លាសវៃ» ឬ «បុរសដែលចេះយោគយល់»។ នេះសំដៅទៅលើបុរសដែលប្រព្រឹត្ដដោយប្រាជ្ញា និងសុចរិតដោយសារពួកគេគោរពតាមព្រះ។
  • «ពួក​អ្នក​ប្រាជ្ញ» ដែលបម្រើព្រះចៅផារ៉ោន និងស្ដេចឯទៀតជាញឹកញាប់គឺជាហោរាដែលបានសិក្សាពីតារាសាស្រ្តជាពិសេសស្វែងរកអត្ថន័យសម្រាប់លំនាំដែលផ្លាយបានធ្វើនៅក្នុងទីតាំងរបស់ពួកគេនៅលើមេឃ។
  • ជាញឹកញាប់ហោរាត្រូវបានគេរំពឹងថា នឹងពន្យល់ពីអត្ថន័យនៃក្តីសុបិន។ ជាឧទាហរណ៍ ស្ដេចនេប៊ូក្នេសាបានទាមទារឲ្យហោរារបស់ព្រអង្គរៀបរាប់អំពីសុបិនរបស់ព្រះអង្គ ហើយប្រាប់ទ្រង់នូវអ្វីដែលពួកគេចង់និយាយ ប៉ុន្ដែ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកហោរាអាចយល់បានទេ លើកលែងតែដានីយ៉ែលដែលបានទទួលប្រាជ្ញាពីព្រះ។
  • ជួនកាល ពួក​អ្នក​ប្រាជ្ញខ្លះ ក៏បានសម្តែងរឿងមន្តអាគមដូចជាការទស្សន៍ទាយ ឬអព្ភូតហេតុដែលបានធ្វើតាមរយៈអំណាចនៃវិញ្ញាណអាក្រក់។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ក្រុមអ្នកប្រាជ្ញដែលមកពីតំបន់ភាគខាងកើតដើម្បីថ្វាយបង្គំព្រះព្រះយេស៊ូត្រូវបានគេហៅថា «ពួក​ហោរា‌ចារ្យ» ដែលជារឿយៗត្រូវបានបកប្រែជា «ហោរា» ពីព្រោះនេះប្រហែលជាសំដៅដល់ពួកអ្នកប្រាជ្ញដែលបានបម្រើជាអ្នកដឹកនាំនៃប្រទេសនៅភាគខាងកើត។
  • វាទំនងណាស់ដែលថា បុរសទាំងនេះ គឺជាហោរាដែលបានសិក្សាពីតារា។ មនុស្សខ្លះ គិតថាពួកគេប្រហែលជាកូនចៅរបស់អ្នកប្រាជ្ញដែលលោកដានីយ៉ែលបានបង្រៀននៅពេលគាត់នៅស្រុកបាប៊ីឡូន។
  • អាស្រ័យលើបរិបទ ពាក្យថា «ពួក​ហោរា‌ចារ្យ» អាចត្រូវបានបកប្រែដោយប្រើពាក្យថា «ឆ្លាត» ឬឃ្លាដូចជា «បុរសមានទេពកោសល្យ» ឬ «បុរសមានការអប់រំ» ឬពាក្យផ្សេងទៀតដែលសំដៅទៅលើបុរសដែលមានការងារសំខាន់ធ្វើការ សម្រាប់ការគ្រប់គ្រង។
  • ពេលដែល «ពួក​ហោរា‌ចារ្យ» គ្រាន់តែជាឃ្លាដែលមានន័យថាពាក្យ «ប្រាជ្ញាវាងវៃ» គួរតែត្រូវបានបកប្រែតាមរបៀបស្រដៀងគ្នា ឬស្រដៀងគ្នានឹងរបៀបដែលព្រះគម្ពីរត្រូវបានបកប្រែនៅកន្លែងផ្សេងទៀតក្នុងព្រះគម្ពីរ។

អ្នកមិនជឿ

នៅក្នុងព្រះគម្ពីរ (អ្នកមិនជឿ) គឺនិយាយពីមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយ ជំនួស ព្រះអង្គម្ចាស់។

  • អ្នកដែលមិនជឿ គឺជាមនុស្សដែលធ្វើអសនៈសម្រាប់ថ្វាយបង្គំ, កាន់សាសនា,ពីធីបុណ្យដែលពួកគេបានអនុវត្ត ហើយពួកគេបានជឿអ្វីដែលក្រៅពីព្រះ ហៅថាពួកអ្នកមិនជឿ។
  • អ្នកដែលមិនជឿ ជាធម្មតាគេថ្វាយបង្គំរព្រះក្លែងក្លាយ និងថ្វាយបង្គំធម្មជាតិ ។
  • អ្នកមិនជឿ ក្នុងសាសនាខ្លះទៀត គេរាប់បញ្ចូល ការរួមភេទ, អំពើអសីលធម៌, សាសនា,ឫ ការសម្លាប់មនុស្ស គឺឺជាផ្នែកមួយនៃការគោរពបូជារបស់ពួកគេដែរ។

អ្នកមិនជឿ គ្មានជំនឿ

ពាក្យថា «គ្មានជំនឿ» សំដៅដល់ការមិនជឿលើអ្វីមួយ ឬនរណាម្នាក់។

  • នៅក្នុងព្រះគម្ពីរ «អ្នកមិនជឿ» សំដៅទៅលើការមិនជឿទៅលើ ​ឬ មិនទុកចិត្តលើព្រះយេស៊ូដែលជាព្រះសង្គ្រោះ។
  • មនុស្សដែលមិនបានជឿលើព្រះយេស៊ូ ហៅថា «អ្នកមិនជឿ»។

សេចក្តីណែនាំនៃការបកប្រែ

  • វិធីផ្សេងទៀតអំពីការបកប្រែ «មិនជឿ» អាចសំដៅទៅលើ «ខ្វះជំនឿ» ឬ «គ្មានជំនឿ»។
  • ពាក្យថា «អ្នកដែលមិនជឿ» អាចបកប្រែថា «មនុស្សដែលមិនជឿលើព្រះយេស៊ូ» ឬ «អ្នកណាម្នាក់ដែលមិនទុកចិត្តលើព្រះយេស៊ូជាព្រះសង្គ្រោះ។

អ្នកសម្រុះសម្រួល អ្នកផ្សះផ្សា

អ្នកសម្រុះសម្រួលគឺជាបុគ្គលម្នាក់ដែលជួយមនុស្សពីរនាក់ ឬច្រើននាក់ដើម្បីដោះស្រាយការមិនយល់ព្រម ឬជម្លោះរបស់ពួកគេ។ ម្នាក់នោះជួយពួកគេឲ្យបានផ្សះផ្សា និងគ្នាវិញ។

  • ដោយសារតែមនុស្សបានធ្វើបាបពួកគេគឺជាសត្រូវរបស់ព្រះដែលសមនឹងទទួលបាននូវកំហឹងនិងការដាក់ទណ្ឌកម្មរបស់ទ្រង់។ ដោយសារតែអំពើបាបទំនាក់ទំនងរវាងព្រះ និងរាស្ដ្ររបស់ទ្រង់ត្រូវបានខូច។
  • ព្រះយេស៊ូគឺជាអ្នកសម្របសម្រួលរវាងព្រះវរបិតា និងប្រជារាស្រ្ត របស់ទ្រង់ហើយទ្រង់បានស្តារទំនាក់ទំនងដែលខូចតាមរយៈការសុគតរបស់ព្រះអង្គដែលជាការទូទាត់សម្រាប់អំពើបាបរបស់ពួកគេ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបផ្សេងដើម្បីបកប្រែ «អ្នកសម្រុះសម្រួល» អាចជា «មនុស្សកណ្តាល» ឬ «អ្នកផ្សះផ្សា» ឬ «មនុស្សដែលនាំមកនូវសន្តិភាព» ។
  • ប្រៀបធៀបពាក្យនេះជាមួយនឹងរបៀបដែលពាក្យថា «បូជាចារ្យ» ត្រូវបានបកប្រែ។ វាល្អបំផុតប្រសិនបើ ពាក្យថា «អ្នកសម្រុះសម្រួល» ត្រូវបានបកប្រែខុសគ្នា។

ឥតប្រយោជន៍ ភាពឥតប្រយោជន៍

ពាក្យថា​​ ​«​ឥតប្រយោជន៍» ​ពណ៌នាដល់អ្វីមួយដែលឥតបានការ ឬគ្មានគោលបំណងច្បាស់លាស់​។​​​​​​​​​​ ការឥតប្រយោជន៍​ គឺជាអ្វីដែលទទេ និងគ្មានតម្លៃ។

  • ពាក្យថា «ភាពឥតប្រយោជន៍» សំដៅលេីការដែលគ្មានតម្លៃ ឬភាពទទេ។ វាក៏អាចសំដៅទៅលើអំនួត ឬភាពក្រអឺតក្រទមដែរ។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ រូបព្រះ​ត្រូវបានពណ៌នាថាជារបស់ឥតប្រយោជន៍ មិនអាចរំដោះឲ្យរួច ឬសង្គ្រោះបានឡើយ។ ការទាំងនោះសុទ្ធតែឥតតម្លៃ ហើយប្រើមិនកើត ឬគ្មានគោលបំណងច្បាស់លាស់។
  • ប្រសិនបើ ការអ្វីមួយដែលបានធ្វើដោយ «ឥតប្រយោជន៍» វាមានន័យថាឥតមានបានលទ្ធផលល្អអ្វីចេញពីការនោះឡើយ។
  • «ជឿលើការឥតប្រយោជន៍» មានន័យថាការជឿលើអ្វីដែលមិនពិត ហើយផ្តល់ក្កីសង្ឃឹមដែលខុសឆ្គង។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «ឥតប្រយោជន៍» អាចបកប្រែបានថា «ទទេ» ឬ «គ្មានប្រយោជន៍»​ ឬ «គ្មានតម្លៃ» ឬ «គ្មានន័យ»។
  • ពាក្យថា «ឥតប្រយោជន៍» អាចបកប្រែបានថា «គ្មានលទ្ធផល»​ ឬ «គ្មានផលត្រឡប់មកវិញ» ឬ «គ្មានហេតុផល» ឬ «គ្មានគោលបំណង»។
  • ពាក្យថា «ភាពឥតប្រយោជន៍» អាចបកប្រែបានថា «អំនួត» ឬ «គ្មានន័យ ឥតប្រយោជន៍» ឬ «គ្មានសង្ឃឹម»។

ឧក្រិដ្ឋកម្ម ឧក្រិដ្ឋជន

ពាក្យថា «ឧក្រិដ្ឋកម្ម» ជាទូទៅសំដៅលើ បាបមួយ ដែលទាក់ទងនឹងការរំលោភច្បាប់របស់ប្រទេស ឬរដ្ឋមួយ។ ពាក្យថា «ឧក្រិដ្ឋជន សំដៅលើមនុស្សម្នាក់ដែលប្រព្រឹត្តអំពើឧក្រិដ្ឋ។

  • ប្រភេទនៃបទឧក្រិដ្ឋបូករួមដូចជា ការសម្លាប់មនុស្ស ឬការលួចទ្រព្យសម្បត្តិនរណាម្នាក់។
  • ឧក្រិដ្ឋជន ជាទូទៅនិយាយពីមនុស្សដែលត្រូវបានចាប់ ហើយត្រូវបានរក្សានៅក្នុងទម្រង់នៃភាពជាទាសភាព ដូចជាអ្នកជាប់គុក។
  • នៅក្នុងព្រះគម្ពីរ ឧក្រិដ្ឋជនខ្លះ ជាបុគ្គលដែលបានសម្លាប់គេដោយអចេតនា ហើយត្រូវខ្ចាត់ព្រាត់ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីគេចពីមនុស្សដែលចង់ធ្វើទុក្ខដល់គាត់វិញ ដែលកើតចេញពីការកំហឹងសងសឹក ដោយសារអំពើឧក្រិដ្ឋរបស់ពួកគេ។

ឧទុម្ពរ​

ឧទុម្ពរ​គឺជាផ្លែមួយទន់ ជាផ្លែផ្អែមដែលលូតលាស់នៅលើដើមវា។ នៅពេលដែលផ្លែឈើទុំអាចមានពណ៌ចម្រុះ ដូចជាពណ៌ត្នោត លឿង ឬពណ៌ស្វាយ។

  • ឧទុម្ពរ​អាចមានកម្ពស់ខ្ពស់ជាង ៦ ម៉ែត្រ ហើយស្លឹកធំៗរបស់វាផ្តល់នូវម្លប់យ៉ាងល្អ។ ផ្លែរបស់វាមានប្រវែងពី ៣-៥ សង់ទីម៉ែត្រ។
  • លោកអដាំ និងនាងអេវ៉ាបានប្រើស្លឹកឈើពីដើមឧទុម្ពរ​ ដើម្បីធ្វើសំលៀកបំពាក់សម្រាប់ខ្លួនគេក្រោយពីពួកគេបានធ្វើបាប។
  • ឧទុម្ពរ​អាចត្រូវបានគេបរិភោគ ឆៅ ឆ្អិន ឬស្ងួត។ មនុស្សក៏កាត់ផ្លែវាជាបំណែកតូចៗ ហើយដាក់វាចូលទៅក្នុងនំ ដើម្បីបរិភោគនៅពេលក្រោយ។
  • នៅសម័យព្រះគម្ពីរ ឧទុម្ពរ​មានសារសំខាន់ ជាប្រភពនៃអាហារ និងប្រាក់ចំណូល។
  • វត្តមាននៃដើមឧទុម្ពរ​ដែលមានផ្លែផ្កាត្រូវបានរៀបរាប់ ជាញឹកញាប់ នៅក្នុងព្រះគម្ពីរជាសញ្ញានៃភាពចម្រុងចម្រើន។
  • ជាច្រើនដងព្រះយេស៊ូបានប្រើពាក្យដើមឧទុម្ពរ​ ធ្វើជាគំរូ ដើម្បីបង្រៀនពួកសិស្សរបស់ទ្រង់ពីសេចក្ដីពិតអំពីព្រះអង្គ។

ឧទ្ទិស ការរំលឹកគុណ

ដើម្បីនឹងឧទ្ទិស គឺជាការត្រៀមដាច់ដោយឡែក ឬ អ្វីមួយច្បាស់លាស់ ក្នុងគោលបំណងពិសេស។

  • ព្រះបាទដាវីឌ បានថ្វាយមាសហើយនិងប្រាក់របស់ព្រះអង្គទៅដល់ព្រះជាម្ចាស់។
  • ជាញឹកញាប់ពាក្យ «ការរំលឹកគុណ» សំដៅទៅលើពិធីជាផ្លូវការមួយ ហើយនិងការរៀបចំអ្វីមួយសម្រាបគោលបំណងដ៏ពិសេស។
  • ការឧទ្ទិសនៃអាសនា គឺត្រូវមានរួមទាំងតង្វាយសម្រាប់ថ្វាយទៅព្រះជាម្ចាស់ផងដែរ។
  • លោកនេហេមា បានដឹងនាំអ៊ីស្រាអែល ដើម្បីរំលឹកដឹងគុណ នៃការជួសជុសជញ្ជាំងក្រុយេរ៉ូសាឡិម ហើយបានសន្យាថានឹងបម្រើព្រះជាម្ចាស់តែមួយ ហើយថែរក្សាទីក្រុងរបស់ព្រះ។ ក្នុងព្រឹត្តិការណ៍នេះ ពួកគេបានអរព្រះគុណដល់ព្រះ គ្រឿងតន្ត្រី និងច្រៀងសសើរ។
  • ពាក្យថា «ឧទ្ទិស» ក៏អាចបកប្រែបានថា «ការតែងតាំងជាពិសេសដល់បំណងពិសេស» ឬ «ដាក់បញ្ជូលរបស់អ្វីមួយសម្រាប់ប្រើក្នុងកិច្ចការដ៏ជាក់លាក់» ឬ «តែងតាំងនណាម្នាក់សម្រាប់ធ្វើកិច្ចការមួយ»។

ឯកអគ្គរាជទូត ទូត អ្នកតំណាង

ឯកអគ្គរាជទូតគឺជាបុគ្គលដែលត្រូវបានជ្រើសរេីសជាតំណាងប្រទេសរបស់គាត់ជាផ្លូវការក្នុងការទំនាក់ទំនងជាមួយជនជាតិបរទេស។ ពាក្យនេះអាចប្រេីក្នុងន័យប្រៀបធៀបយល់ដឹងហើយពេលខ្លះអាចបកប្រែបានទូទៅជា «អ្នកតំណាង»។

  • ឯកអគ្គរាជទូត ឬ អ្នកតំណាង​ផ្តល់សារទៅកាន់មនុស្សពីបុគ្គលម្នាក់ឬពីអ្នកគ្រប់គ្រងដែលបានបញ្ចូនគាត់។
  • ពាក្យបន្ថែមទូទៅ «អ្នកតំណាង» បញ្ជាក់ទៅកាន់នរណាម្នាក់ដែលបានផ្តល់សិទ្ធិអំណាចធ្វើកិច្ចការនិងនិយាយក្នុងនាមជាបុគ្គលម្នាក់ដែលគាត់តំណាងអោយ។
  • លោកសាវ័ក​ប៉ូលបង្រៀនដល់គ្រីស្ទបរិស័ទជា «ឯកអគ្គរាជទូត» របស់ព្រះគ្រិស្ត​ ឬជា «អ្នកតំណាង»ដោយសារពួកគេជាតំណាងព្រះគ្រីស្តនៅផែនដីហើយបង្រៀនអ្នកផ្សេងទៀតពីព្រះបន្ទូលរបស់ទ្រង់។
  • អាស្រ័យលើបរិបទ ក្នុងពាក្យដែលអាចបកប្រែដូចជា «អ្នកតំណាងជាផ្លូវការ» ឬ «តែងតាំងជាអ្នកនាំសារ» ឬ «អ្នកតំណាងដែលត្រូវបានជ្រើសរើស» ឬ «ជាអ្នកតំណាងដែលព្រះជាម្ចាស់បានតែងតាំង»។
  • «គណះប្រតិភូនៃឯកអគ្គរាជទូត» អាចបកប្រែជា «អ្នកនាំសារផ្លូវការខ្លះ» ឬ «ក្រុមនៃអ្នកចាត់តាំងជាអ្នកតំណាង» ឬ «បក្សផ្លូវការដែលនិយាយទៅកាន់មនុស្សទាំងអស់»។

ឳនលំទោន

ពាក្យថា «ឳនលំទោន»​ មានន័យថា ផ្កាប់មុខចុះ ដេកនៅនឹងដី។

  • «ក្រាបចុះ» ឬ «ដាក់ខ្លួនក្រាបចុះ» នៅចំពោះមុខអ្នកណាម្នាក់ គឺក្រាបទាបដល់ដី ឬ ក្រាបនៅចំពោះមុខរបស់អ្នកនោះ។
  • ជាធម្មតា ការដាក់ខ្លួនក្រាបចុះនេះ គឺជាការឆ្លើយតប ដែលបង្ហាញពីការភ្ញាក់ផ្អើល មានភាពអស្ចារ្យ និង ស្ញប់ស្ញែង ដោយសារការអស្ចារ្យអ្វីមួយដែលបានកើតឡើង។ វាក៏ជាការបង្ហាញពីការគោរព និងការផ្តល់កិតិ្តយសដល់អ្នកដែលខ្លួនបានក្រាបចំពោះនោះ។
  • ការក្រាបចុះ ក៏ជារបៀបមួយក្នុងការថ្វាយបង្គំព្រះជាម្ចាស់។ ជាញឹកញាប់ មនុស្សត្រូវបានឆ្លើយតបរបៀបនេះនៅចំពោះព្រះយេស៊ូ ក្នុងការអរព្រះគុណ និងថ្វាយបង្គំ នៅពេលព្រះអង្គបានធ្វើការអស្ចារ្យ ឬ ថ្វាយកិតិ្តយសដល់ព្រះជាគ្រូដ៏អស្ចារ្យ។​
  • អាស្រ័យលើបរិបទ របៀបនៃការបកប្រែ «ក្រាបចុះ» អាចរួមចញ្ចូលទាំង «ឳនក្រាបចុះ ជាមួយនឹងផ្ទៃមុខបែរទៅដី» ឬ «ថ្វាយបង្គំព្រះអង្គដោយផ្កាប់មុខនៅចំពោះព្រះអង្គ» ឬ​«ឳនចុះទាបដល់ដីដោយមានភាពអស្ចារ្យ» ឬ «ថ្វាយបង្គំព្រះ»។
  • ឃ្លា «មិនចុះញ៉ម» អាចប្រែថា «មិនថ្វាយបង្គំ» ឬ «មិនក្រាបចុះ និងមិនថ្វាយបង្គំ» ឬ «មិនក្រាបមុខចុះថ្វាយបង្គំ» ឬ​ «មិនក្រាបចុះហើយថ្វាយបង្គំ»។
  • «ដាក់ខ្លួនក្រាបចុះចំពោះ»​អាចប្រែថា «ថ្វាយបង្គំ»​ឬ «ក្រាបចុះនៅចំពោះ»។