Names

កាដ

កាដគឺជាឈ្មោះមួយក្នុងចំណោមកូនៗ របស់លោកយ៉ាកុបដែលជាជនជាតិអ៊ីស្រាអែល។

  • គ្រួសាររបស់កាដបានក្លាយជាកុលសម្ព័ន្ធមួយនៅក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
  • បុរសម្នាក់ទៀតនៅក្នុងគម្ពីរឈ្មោះកាដគឺជាអ្នកប្រកាសទំនាយម្នាក់ដែលបានប្រឈមមុខនឹងស្ដេចដាវីឌពីអំពើបាបរបស់គាត់ដែលបានធ្វើជំរឿនប្រជាជនអ៊ីស្រាអែល។
  • មានក្រុងពីរ ​បាលកាដ និង មីគដាល-កាដ ជាពាក្យនៅក្នុងអត្ថបទដើមហើយពេលខ្លះត្រូវបានសរសេរថា «​បាលកាដ» ឬ «ម៉ាដា‌ឡាកាដ»។

កាដេស

កាដេសគឺជាទីក្រុងរបស់ពួកសាសន៍កាណានដែលត្រូវបានជនជាតិអ៊ីស្រាអែលវាយដណ្តើមយកបាននៅពេលដែលពួកគេចូលទៅកាន់ទឹកដីកាណាន។

  • ក្រុងនេះស្ថិតនៅភាគខាងជើងនៃទឹកដីអ៊ីស្រាអែល វាស្ថិតនៅក្នុងចំណែកទឹកដីដែលត្រូវបានចែកដល់កុលសម្ព័ន្ធណែបថាលី។
  • កាដេស គឺជាក្រុងមួយដែលត្រូវបានជ្រើសរើសសម្រាប់ពួកលេវី និងពួកបូជាចារ្យរស់នៅ ដោយព្រោះតែពួកគេគ្មានចំណែកមរតកទេ។
  • វាក៏ត្រូវបានជ្រើសរើសធ្វើជាក្រុងជម្រកផងដែរ។

កាដេស កាដេស-បារនៀរ មេរីបាកាដេស

ឈ្មោះកាដេស​ កាដេសបារនៀរ មេរីបាកាដេស ទាំងអស់នេះគឺសំដៅទៅកាន់ក្រុងសំខាន់ៗនៅក្នុងប្រវត្តិសាស្រ្តរបស់ជនជាតិអ៊ីស្រាអែល ក្រុងទាំងនេះ មានទីតាំងនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល នៅជិតទឹកដីរបស់ពួកកូនចៅអេដុម។

  • ក្រុងកាដេសនេះ គឺជាទីក្រុងដែលមានឈើដុះមានទឹកក្នុងវាលខ្សាច់ ជាក្រុងគួរចង់សម្រាក គឺជាទីកន្លែងដែលមានទឹក និងដីមានជីជាតិនៅកណ្តាលទី​រហោ‌ស្ថាន​ស៊ីន។
  • លោកម៉ូសេបានបញ្ជូនពួកអ្នកស៊ើបការណ៍១២នាក់ចេញពីកាដេសបារនៀរទៅស៊ើបមើលស្រុកកាណាន។
  • ពួកកូនចៅអ៊ីស្រាអែលក៏បានតាំងត្រសាលនៅកាដេសដែរ កំឡុងពេលនៃការដើរវង្វេងនៅទីរហោស្ថាន។
  • កាដេសគឺជាទីកន្លែងដែលនាងម៉ារាមបានស្លាប់នៅទីនោះ។
  • គឺនៅមេរីបា កាដេសនេះឯងដែលលោកម៉ូសេមិនបានស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយបានយកដំបងរបស់គាត់ទៅវាយថ្មឲ្យមានទឹកសម្រាប់ជនជាតិអ៊ីស្រាអែលជំនួសឲ្យគ្រាន់តែនិយាយទៅកាន់ថ្មដូចដែលព្រះជាម្ចាស់បានបង្គាប់ទៅកាន់គាត់។
  • ឈ្មោះកាដេស គឺបានមកពីភាសាហេព្រើរ ដែលមានន័យថា «បរិសុទ្ធ» ឬ «ញែកជាបរិសុទ្ធ»។

កាណា

កាណាជាឈ្មោះភូមិ ឬក្រុងមួយ របស់ខេត្តកាលីឡេ ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃភូមិណាសារ៉ែត ប្រហែលជា១៤គីឡូម៉ែត្រ។

  • កាណាជាស្រុកកំណើតរបស់លោកណាថាណែល ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងដប់ពីរ។​
  • ព្រះយេស៊ូបានចូលរួមនៅក្នុងពីធីមង្គលការនៅក្នុងភូមិកាណា ហើយបានធ្វើការអស្ចារ្យដំបូងគេនៅទីនោះ គឺព្រះអង្គបានធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ។
  • មួយរយៈពេលក្រោយមក ព្រះអង្គបានយាងមកភូមិកាណានេះម្ដងទៀត ហើយបានជួបមន្រ្តីម្នាក់ដែលបានមកពីកាពើណិម គាត់បានសុំព្រះអង្គប្រោសកូនប្រុសរបស់គាត់ឲ្យបានជា។

កាណាន សាសន៍កាណាន

កាណានជាកូនប្រុសរបស់លោកហាំ ដែលត្រូវជាកូនប្រុសម្្នាក់ក្នុងចំណោមកូនប្រុសរបស់លោកណូអេ។ សាសន៍កាណានគឺជាកូនចៅរបស់លោកកាណាន។

  • ពាក្យថា «កាណាន» ឬ «ទឹកដីកាណាន» ចង់សំដៅផងដែរ ទៅលើទឹកដីនៅតំបន់ទន្លេយ័រដាន់ និងសមុទ្រមេឌីទែរ៉ានេ។ វាលាតសន្ធឹងពីភាគខាងត្បូងទៅដល់ព្រំប្រទល់ប្រទេសអេស៊ីប ហើយខាងជើងទៅដល់ព្រះប្រទល់ប្រទេសស៊ើរី។
  • ទឹកដីនេះ ជនជាតិកាណាន និងមនុស្សក្រុមមួយចំនួនទៀតរស់នៅផងដែរ។
  • ព្រះជាម្ចាស់បានសន្យានឹងលោកអប្រាហាំថា ព្រះអង្គនឹងប្រទានទឹកដីនេះដល់គាត់ និងពូជពង្សរបស់គាត់ គឺជនជាតិអ៊ីស្រាអែល។

កាពើណឹម

កាពើណឹមជាភូមិនេសាទ ស្ថិតនៅខាងជើងឆៀងខាងលិចនៃសមុទ្រកាលីឡេ។

  • ព្រះយេស៊ូរស់នៅភូមិកាពើណឹម ហើយព្រះអង្គក៏បង្រៀននៅក្នុងស្រុកកាលីឡេដែរ។
  • សិស្សរបស់ព្រះអង្គមួយចំនួនក៏មកពីកាពើណឹមដែរ។
  • ព្រះយេស៊ូបានធ្វើការអស្ចារ្យជាច្រើនផងដែរ នៅក្នុងក្រុងនេះ ហើយបានប្រោសក្មេងស្រីម្នាក់ឲ្យមានជីវិតរស់វិញ។
  • កាពើណឹមនេះគឺជាក្រុងមួយក្នុងចំណោមក្រុងបីទៀតដែលព្រះយេស៊ូបានស្ដីបន្ទោស ពីព្រោះមនុស្សនៅក្រុងទាំងនោះមិនទទួលព្រះអង្គ និងមិនជឿលើព្រះរាជ្យសាររបស់ព្រះអង្គ។ ព្រះយេស៊ូបានព្រមានពួកគេថា ព្រះអង្គនឹងដាក់ទោសពួកគេ ដោយព្រោះការមិនជឿរបស់ពួកគេ។

កាព្រីយ៉ែល

កាព្រីយ៉ែលជាឈ្មោះទេវតារបស់ព្រះ។ កាព្រីយ៉ែលត្រូវបានគេលើកមកនិយាយច្រើនដង ទាំងនៅក្នុងគម្ពីរមេត្រីចាស់ និងថ្មី។

  • ព្រះជាម្ចាស់បានបញ្ជូនទេវតាកាព្រីយ៉ែលទៅប្រាប់ព្យាការីដានីយ៉ែលពីអត្ថន័យនៃនិមិត្តដែលគាត់បានឃើញ។
  • មានពេលមួយនៅពេលដែលលោកដានីយ៉ែលកំពុងតែអធិស្ឋាន ទេវតាកាព្រីយ៉ែលបានហោះមកជួបលោកដានីយ៉ែល ហើយថ្លែងទំនាយអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត។ លោកដានិយ៉ែលបានរៀបរាប់ពីទេវតាកាព្រីយ៉ែលថា ទេវតាកាព្រីយ៉ែលដូចជា «មនុស្ស»។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីបានចែងថា ទេវតាកាព្រីយ៉ែលបានមកជួបលោកសាការី ហើយថ្លែងទំនាយអំពីអាយុ និងប្រពន្ធរបស់គាត់ ព្រមទាំងមានកូនប្រុសម្នាក់ ដែលត្រូវដាក់ឈ្មោះថា «យ៉ូហាន»។
  • ប្រាំមួយខែក្រោយមក ព្រះបានចាត់ទេវតាកាព្រីយ៉ែល ឲ្យមកប្រាប់នាងម៉ារីថា ព្រះជាម្ចាស់់នឹងធ្វើការអស្ចារ្យ គឺធ្វើឲ្យនាងអាចមានកូនមួយ ដែលត្រូវហៅថា «បុត្រានៃព្រះ»។ ទេវតាកាព្រីយ៉ែលបានប្រាប់នាងថា ត្រូវថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ»។

កាលីឡេ អ្នកស្រុកកាលីឡេ

តំបន់កាលីឡេគឺជាតំបន់ភាគខាងជើងបំផុតនៃប្រទេសអ៊ីស្រាអែល ស្ថិតនៅភាគខាងជើងនៃស្រុកសាម៉ារី។ «អ្នកស្រុកកាលីឡេ» គឺជាមនុស្សដែលរស់នៅស្រុកកាលីឡេ។

  • ស្រុកកាលីឡេ សាម៉ារី និងយូដាគឺជាខេត្តសំខាន់ទាំងបីរបស់អ៊ីស្រាអែលនៅសម័យគម្ពីរសម្ពន្ធមេត្រីថ្មី។
  • ស្រុកកាលីឡេមានព្រំប្រទល់ជាប់ខាងកើតជាប់នឹងបឹងដ៏ធំមួយហៅថា ‌«សមុទ្រកាលីឡេ»។
  • ព្រះយេស៊ូបានធំឡើង ហើយរស់នៅក្រុងណាសារ៉ែតក្នុងស្រុកកាលីឡេ។
  • ការ​អស្ចារ្យ និងការបង្រៀនភាគច្រើនរបស់ព្រះយេស៊ូបានកើតឡើងនៅក្នុងតំបន់កាលីឡេ។

កាលែប

កាលែបគឺជាម្នាក់នៃអ្នកស៊ើបការណ៍ដប់ពីរ​នាក់របស់អ៊ីស្រាអែល ដែលលោកម៉ូសេបានបញ្ជូនឲ្យចូលទៅស៊ើបនៅក្នុងទឹកដីកាណាន។

  • គាត់ និងលោកយ៉ូស្វេបានប្រាប់ប្រជាជនឲ្យទុកចិត្តទៅលើព្រះ ក្នុងការជួយពួកគេឲ្យយកឈ្នះជនជាតិកាណាន។
  • នៅក្នុងជំនាន់ពួកគាត់ មានតែលោកយ៉ូស្វេ និងលោកកាលែបប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងដឹកដីកាណានដែលជាទឹកដីសន្យា។
  • លោកកាលែបស្នើយកទឹកដីហេប្រុន សម្រាប់គាត់ និងគ្រួសាររបស់គាត់។ គាត់ដឹងថាព្រះជាម្ចាស់នឹងជួយគាត់យកឈ្នះអ្នកដែលរស់នៅទីនោះ។

កាឡាទី

នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី កាឡាទីជាស្រុកមួយដ៏ធំនៅរ៉ូមដែលមានទីតាំងនៅប្រទេសទួរគី បច្ចុប្បន្ន។

  • ប៉ែកខាងជើងនៃព្រំប្រទល់ស្រុកកាឡាទីជាប់នឹងសមុទ្រខ្មៅ។ ហើយវាក៏មានព្រំប្រទល់ជាប់នឹងខេត្តនៃតំបន់អាស៊ី​ ស្រុកប៊ីធូនា​ ស្រុកកាប៉ាដូគា ស្រុក​គីលី‌គា និង ស្រុកប៉ាមភីលា។
  • សាវកប៉ូលបានសរសេរសំបុត្រមួយទៅកាន់គ្រិស្តបរិស័ទដែលរស់នៅស្រុកកាឡាទី។ សំបុត្រនេះមាននៅក្នុងគម្ពីរសម្ពន្ធមេ្តីថ្មី កណ្ឌគម្ពីរ «កាឡាទី»។
  • មានហេតុផលមួយដែលសាវកប៉ូលបានសរសេរសំបុត្រទៅកាន់អ្នកស្រុកកាឡាទី ដើម្បីបញ្ជាក់ម្តងទៀតថា ដំណឹងល្អនៃការសង្គ្រោះនេះគឺដោយសារព្រះគុណ មិនមែនដោយសារការប្រព្រឹត្តទេ។
  • គ្រិស្តបរិស័ទដែលជាសាសន៍ដទៃដែលនៅស្រុកកាឡាទីត្រូវបានគ្រិស្តបរិស័ទជនជាតិយូដានៅទីនោះបង្រៀន​ ដែលវាពិតជាសំខាន់សម្រាប់អ្នកជឿត្រូវកាន់តាមច្បាប់របស់យូដា។

កាអ៊ីន

កាអ៊ីន ហើយនិងប្អូនប្រុសរបស់គាត់ អេបិល គឺជាកូនដំបូងរបស់លោក​អដាំ​ និងនាងអេវ៉ា ដែលបានរៀបរាប់នៅក្នុងព្រះគម្ពី។

  • លោកកាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ រីឯលោក​​អេបិល​ជាអ្នក​គង្វាល​ហ្វូង​សត្វ។
  • លោកការអ៊ីនបានសម្លាប់អេបិល ជាប្អូនខ្លួនដោយព្រោះតែការច្រណែន ពីព្រោះព្រះជាម្ចាស់សព្វព្រះទ័យនឹងដង្វាយរបស់លោកអេបិលជាង ប៉ុន្តែ ព្រះអង្គមិនសព្វព្រះទ័យនឹងតង្វាយរបស់លោកកាអ៊ីនទេ។
  • ព្រះជាម្ចាស់បានដាក់ទោសគាត់ ដោយបណ្តេញគាត់ចាកចេញពីអេដែន ដោយមានបន្ទូលទៅគាត់ថា ដីលែងបង្កើតផលឲ្យគាត់ទៀតហើយ។
  • ព្រះជាម្ចាស់បានដៅចំណាំនៅលើថ្ងាស់របស់គាត់ជាសញ្ញាថា ព្រះការពារគាត់ពីការសម្លាប់របស់អ្នកដទៃនៅពេលដែលគាត់ត្រូវរសាត់ព្រាត់។

កូនេលាស

លោកកូនេលាស ជាសាសន៍ដទៃ ឬ ជាមនុស្សដែលមិនមែនជាសាសន៍យូដា គាត់ជា​មេទ័ព​កង​វរសេនាតូច របស់ទាហានរ៉ូម។

  • គាត់បានអធិស្ឋានជាប្រចាំទៅរកព្រះ ហើយមានសេចក្តីសប្បុរសនៅក្នុងការធ្វើទានជាមួយអ្នកក្រ។
  • នៅពេលលោកកូនេលាស និងគ្រួសាររបស់គាត់បានឮពីសាវកពេត្រុសពន្យល់ពីដំណឹងល្អ ពួកគេបានក្លាយជាអ្នកជឿលើព្រះយេស៊ូ។
  • អ្នកដែលនៅក្នុងផ្ទះរបស់លោកកូនេលាសគឺជាមនុស្សដំបូងនៃអ្នកដែលមិនមែនជាសាសន៍យូដា បានក្លាយជាអ្នកជឿ។
  • ការនេះបង្ហាញ អ្នកជឿព្រះយេស៊ូថា ព្រះអង្គបានយាងមកដើម្បីសង្គ្រោះមនុស្សគ្រប់គ្នា រួមទាំងសាសន៍ដទៃដែរ។

កូលីយ៉ាត

កូលីយ៉ាតគឺជាទាហានដែលមានមាឌធំហើយខ្ពស់របស់ពួកភីលីស្ទីនដែលស្លាប់ដោយដៃស្តេចដាវីឌ។

  • កូលីយ៉ាតមានកំពស់ពីរទៅបីម៉ែត្រ។ គាត់ដូចជាយក្សដោយសារគាត់មានមាឌធំ។
  • ទោះបីជាកូលីយ៉ាតមានគ្រឿងសាស្ត្រាវុធល្អៗជាងសេ្តចដាវីឌក៏ដោយ ព្រះបានប្រទានកម្លាំង និង សមត្ថភាពដល់ស្តេចដាវីឌក្នុងការយកឈ្នះកូលីយ៉ាត។
  • ជនជាតិអ៊ីស្រាអែលបានប្រកាសពីជ័យជម្នះនៅចំពោះមុខពួកភីលីស្ទីនពីលទ្ធផលដែលស្តេចដាវីឌបានយកឈ្នះកូលីយ៉ាត។

កើមែល ភ្នំកើមែល

«ភ្នំកើមែល» សំដៅលើជួរភ្នំមួយដែលមានទីតាំងនៅតាមបណ្ដោយសមុទ្រ មេឌីទែរ៉ានេ នៅភាគខាងជើងនៃវាលសារ៉ុន។ វាមានកម្ពស់៥៤៦ម៉ែត្រ។

  • ក៏មានក្រុងមួយឈ្មោះ «កើមែល» ដែរ នៅក្នុងស្រុកយូដា គឺនៅខាងត្បូងសមុទ្រស្លាប់។
  • លោកណាបាលជាអ្នកមានទ្រព្យសម្បត្តិ ដោយមានដីធ្លីយ៉ាងច្រើន ហើយប្រពន្ធរបស់គាត់ឈ្មោះនាងអ័ប៊ីកែល បានរស់នៅក្បែរ ក្រុងកើមែល។ ជាកន្លែងដែលព្រះបាទដាវីឌ និងទាហានរបស់ព្រះអង្គបានជួយអ្នកយាមលោកណាបាលកាត់រោមចៀម។
  • នៅលើភ្នំកើមែល លោកអេលីយ៉ាបានប្រកួតជាមួយពួកហោរារបស់ព្រះបាល ដោយល្បងល ដើម្បីឲ្យដឹងថាព្រះជាម្ចាស់គឺជាព្រះពិតតែមួយគត់។
  • ដើម្បីបញ្ជាក់ឲ្យច្បាស់ វាមិនគ្រាន់តែជាភ្នំមួយប៉ុណ្ណោះទេ «ភ្នំកើមែល» ក៏អាចប្រែបានផងដែរថា «ជាភ្នំដែលនៅតាមជួរភ្នំកើមែល» ឬក៏ «ជួរភ្នំកើមែល» ក៏បាន។

កេដារ

កេដារគឺជាឈ្មោះរបស់កូនប្រុសទី២របស់លោកអ៊ីស្មាអែល។ វាក៏ជាឈ្មោះរបស់ក្រុងយ៉ាងសំខាន់មួយ ដែលប្រហែលជាត្រូវបានដាក់ឈ្មោះយកតាមឈ្មោះរបស់បុរសនោះផ្ទាល់។

  • ក្រុងកេដារ គឺមានទីតាំងនៅភាគខាងជើងនៃតំបន់អារ៉ាប់ ហើយជាប់នឹងព្រំដែនភាគខាងត្បូងនៃតំបន់ភីលីស្ទីន។ នៅក្នុងសម័យព្រះគម្ពីរ វាត្រូវបានគេស្គាល់ថាជាទីកន្លែងដែលស្រស់ស្អាត និងអស្ចារ្យ។
  • ពូជពង្សរបស់កេដារបានក្លាយជាក្រុមមនុស្សមួយក្រុមធំដែលគេបានហៅថា ពួកកេដារ។
  • ឃ្លាថា «តង់ខ្មៅនៃពួកកេដារ» គឺសំដៅទៅកាន់តង់ធ្វើពីរោមពពែខ្មៅដែលពួកកូនចៅកេដាររស់នៅ។
  • ក្រុមមនុស្សនេះគេរស់នៅដោយចិញ្ចឹមសត្វចៀមនិងពពែ។ គេប្រើប្រាស់សត្វអូដ្ឋសម្រាប់ធ្វើជាមធ្យោបាយធ្វើដំណើរ​ និងដឹកជញ្ជូនរបស់របរ។
  • នៅក្នុងបទគម្ពីរឃ្លាថា «សិរីល្អនៃពួកកេដារ» គឺសំដៅទៅកាន់ភាពល្អអស្ចារ្យរបស់ក្រុង និងប្រជាជនកេដារ។

កេតសេ‌ម៉ានី

កេតសេ‌ម៉ានី ជាសួនច្បារដើមអូលីវដែលនៅប៉ែកខាងកើតនៃក្រុងយេរ៉ូសាឡិម ហួស កេ្រដូន និង​ នៅជិតភ្នំដើមអូលីវ។

  • កេតសេ‌ម៉ានី ជាកន្លែងដែលព្រះយេស៊ូ និង សាវករបស់ព្រះអង្គបាននាំគ្នាទៅសម្រាក ដើម្បីគេចចេញពីហ្វូងមនុស្ស។
  • កេតសេ‌ម៉ានី ជាកន្លែងដែលព្រះយេស៊ូបានទៅអធិស្ឋានទាំងព្រះហឫទ័យព្រួយ មុនពេលដែលទ្រង់ត្រូវបានគេចាប់បញ្ជូនទៅឲ្យពួកដឹកនាំយូដា។

កេរ៉ា

កេរ៉ាគឺជាក្រុង និងតំបន់មួយនៅក្នុងទឹកដីកាណានដែលមានទីតាំងស្ថិតនៅភាគនិរតីនៃទីក្រុងហេប្រុន និងពាយព្យនៃក្រុងបៀរសេបា។

  • ស្តេចអ័ប៊ីម៉ាឡេកជាសោយរាជ្យនៅក្នុងស្រុកកេរ៉ា នៅពេលអប្រាហាំ និងនាងសារ៉ាតាំងទីលំនៅនៅទីនោះ។
  • ជនជាតិភីលីស្ទីនត្រួតត្រាតំបន់កេរ៉ា ក្នុងអំឡុងពេលដែលជនជាតិអ៊ីស្រាអែលរស់នៅស្រុកកាណាន។

កេរេធីម

កេរេធីមជាប្រជាជនមួយក្រុម ដែលប្រហែលជាមកពីផ្នែកមួយនៃជនជាតិភីលីស្ទីន ត្រូវបានសរសេរផងដែរថា​ «កេរេទី»។

  • «កេរេធីម និងភីលីស្ទីន» ជាទាហានពិសេសរបស់ស្ដេចដាវីឌ​ ទ្រង់បានជ្រើសរើសលពូកគេ សម្រាប់ការពារទ្រង់ផ្ទាល់។
  • លោកបេណាយ៉ាត្រូវជាកូនប្រុសរបស់លោកយេហូយ៉ាដា ក៏ជាសមជិកមួយនៃអ្នកគ្រប់គ្រងទាហានរបស់​ស្ដេចដាវីឌ ហើយក៏ជាអ្នកដឹកនាំ ពួកកេរេធីម និងពួកភីលីស្ទីនដែរ។
  • ពួកកេរេធីម នៅជាមួយស្តេចដាវីឌ ពេលដែលទ្រង់បានរត់គេចពីក្រុងយេរ៉ូសាឡិម ដោយសារការបះបោរបស់សម្តេចអាប់សាឡូម។

កៃផាស

កៃផាជា​មហាបូជាចារ្យរបស់អ៊ីស្រាអែល នៅក្នុងសម័យរបស់លោកយ៉ូហានបាទីស្ត និងព្រះយេស៊ូ។

  • លោកកៃផាសបានដើរតួយ៉ាងសំខាន់នៅក្នុងការកាត់ក្តី ហើយការកាត់ទោសលើព្រះយេស៊ូ។
  • មហាបូជាចារ្យអាណ និងមហាបូជាចារ្យកៃផាសក៏ស្ថិតនៅក្នុងការកាត់ក្ដី លោកយ៉ូហាន និងលោកពេត្រុសដែរ ពួកគេត្រូវបានគេចាប់ បន្ទាប់ពីពួកគាត់បានប្រោសមនុស្សខ្វិនម្នាក់។
  • លោកកៃផាសគឺជាម្នាក់ដែលបាននិយាយថា បើ​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តា‌ជន​នេះ នោះ​មាន​ប្រយោជន៍​ជាង ដើម្បី​កុំ​ឲ្យ​សាសន៍​ទាំង​មូល​ត្រូវ​វិនាស។ ព្រះជាម្ចាស់បានបណ្ដាលឲ្យគាត់ពោលយ៉ាងនេះ ដូចជាទំនាយអំពី ការដែលព្រះយេស៊ូត្រូវសុគត ដើម្បី សង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ។

កោះក្រេត សាសន៍​ក្រេត

ក្រេត គឺជាឈ្មោះកោះមួយនៅមាត់សមុទ្រខាងត្បូងនៃប្រទេសក្រិក។ រីឯ «សាសន៍​ក្រេត» គឺជាប្រជាជនដែលរស់នៅលើកោះនោះ។

  • សាវកប៉ូលបានធ្វើដំណើរទៅកាន់កោះក្រេត ក្នុងអំឡុងពេលធ្វើដំណើរបេសកកម្មរបស់គាត់។
  • លោកប៉ូលបានទុកមិត្តរួមការងាររបស់គាត់ គឺលោកទីតុសនៅកោះក្រេត ដើម្បីបង្រៀនដល់គ្រិស្តបរិស័ទ និងជួយរើសតាំងអ្នកដឹកនាំសម្រាប់ក្រុមជំនុំនៅទីនោះ។

ក្រិក

នៅក្នុងក្នងសម័យនៃសម្ពន្ធមេត្រីថ្មី ក្រិក គឺជាខេត្តមួយរបស់ចក្រភពរ៉ូម។

  • ដូចជាប្រទេសក្រិក នៅក្នុងសម័យទំនើបនេះដែរ វាមានទីតាំងស្ថិតនៅឧបទ្វីប​ ដែលមានព្រំដែន ជាប់

មហាសមុទ្រម៉េឌីទែរ៉ាណេ មហាសមុទ្រអាជីអាន់​ ហើយ និងមហាសមុទ្រឥណ្ឌា។

  • សាវកប៉ូលបានទៅសួរសុខទុក្ខបីបួនក្រុងនៅក្នុងប្រទេសក្រិក និង បង្កើតក្រុមជំនុំនៅក្រុងកូរិនថូស ក្រុងថេស្សាឡូនិក ហើយក្រុងភីលីព និង មានក្រុងផ្សេងៗទៀត។
  • មនុស្សដែលមកពីប្រទេសក្រិកគេហៅថា «ជនជាតិក្រិក» ហើយភាសារបស់ពួកគេគឺជាភាសាក្រិក ហើយមនុស្សដែលមកពីក្រុងរ៉ូមក៏និយាយភាសាក្រិកដែរ រួមទាំងសាសន៍យូដា។
  • ពេលខ្លះពាក្យ «ក្រិក» គឺប្រើដើម្បីសំដៅទៅលើពួកសាសន៍ដទៃ។

ក្រុងកាថ

ក្រុងកាថជាក្រុងមួយក្នុងចំណោមក្រុងធំៗទាំងប្រាំរបស់ភីលីស្ទីន។ មានទីតាំងខាងប៉ែកខាងជើងនៃក្រុងអេក្រុន ហើយប៉ែកខាងកើតនៃក្រុងអាសដូឌ និង អាសកាឡូន។

  • អ្នកចំបាំងរបស់ភីលីស្ទីនឈ្មោះកូលីយ៉ាតមកពីក្រុងកាថ។
  • នៅក្នុងសម័យលោកសាំយូ៉អែលពួកភីលីស្ទីនបានលួចយកហិបនៃសម្ពន្ធមេត្រីមកពីអ៊ីស្រាអែល និងបានយកហិបទៅព្រះវិហារបរិសុទ្ធរបស់ពួកគេនៅក្រុងអាសដូឌ។ វាត្រូវបានយកទៅ ក្រុងកាថ​ បន្ទាប់មកទៀត ក៏បានយកទៅក្រុងអេក្រូន។ ព្រះជាម្ចាស់បានដាក់ទោសពួកសាសន៍នេះ ដោយសារជំងឺ ហើយក្រោយមកពួកគេក៏បានបញ្ជូនហិបនេះទៅឲ្យពួកអ៊ីស្រាអែលវិញ។
  • នៅពេលដែលស្តេចដាវីឌបានភាសខ្លួនចេញពីស្តេចសូល ទ្រង់បានទៅរស់នៅក្រុងកាថ មួយរយៈជាមួយមហេសីទាំងពីរ និង អ្នកបម្រើប្រុសរបស់ទ្រង់ ៦០០ នាក់ទៀត។

ក្រុង​កាសា

នៅសម័យព្រះគម្ពីរតំបន់កាសាគឺជាទីក្រុងរបស់ពួកភីលីស្ទីនដ៏រុងរឿងមួយដែលមានទីតាំងនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេដែលមានចម្ងាយប្រហែល ៣៨ គីឡូម៉ែត្រខាងត្បូងក្រុងអាសដូឌ។ វាជាក្រុងមួយក្នុងចំណោមទីក្រុងធំៗ ទាំងប្រាំរបស់ភីលីស្ទីន។

  • ដោយសារតែទីតាំងរបស់ខ្លួន តំបន់​កាសាគឺជាកំពង់ផែសមុទ្រដ៏សំខាន់មួយដែលសកម្មភាពពាណិជ្ជកម្មបានកើតឡើងរវាងក្រុមមនុស្ស និងប្រទេសផ្សេងៗគ្នាជាច្រើន។
  • សព្វថ្ងៃនេះ ក្រុង​កាសានៅតែជាកំពង់ផែសមុទ្រដ៏សំខាន់មួយនៅក្នុងតំបន់ក្រុង​កាសាស្ទ្រីប (Gaza Strip) ដែលជាតំបន់ដី ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេដែលមានព្រំប្រទល់ជាប់ជាមួយអ៊ីស្រាអែលនៅភាគខាងជើង និងខាងកើត និងដោយអេស៊ីបនៅភាគខាងត្បូង។
  • ក្រុងកាសាគឺជាទីក្រុងដែលពួកភីលីស្ទីនបាននាំយកសាំសុនទៅ បន្ទាប់ពីពួកគេបានចាប់យកគាត់បាន។
  • ភីលីពជាអ្នកផ្សាយដំណឹងល្អកំពុងដើរនៅលើផ្លូវវាលខ្សាច់ឆ្ពោះទៅក្រុង​កាសានៅពេលគាត់បានជួបនឹង​មនុស្ស​កម្រៀវ​ជនជាតិអេត្យូពី។

​ក្រុង​កូម៉ូ‌រ៉ា

ក្រុងកូម៉ូរ៉ាជាក្រុងដែលមានទីតាំងនៅជ្រលងភ្នំ ក្បែរក្រុងសូដុមជាកន្លែងដែលក្មួយរបស់លោកអប្រាហាំបានជ្រើសរើសតាំងទីលំនៅ។

  • ទីតាំងពិតប្រាកដរបស់ក្រុងកូម៉ូរ៉ា និងក្រុងសូដុមគឺគ្មាននណាម្នាក់ស្គាល់ទេ ប៉ុន្តែ គ្មានភស្តុតាងណាបានបញ្ជាក់ឲ្យដឹងទេថា វាមានទីតាំងនៅប៉ែកខាងត្បូងនៃសមុទ្រអំបិល ក្បែរជ្រលងភ្នំស៊ីឌីមទេ។
  • មានស្តេចជាច្រើននៅបានធ្វើសង្គ្រាមនៅតំបន់ដែលជាទីតាំងរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
  • នៅពេលដែលលោកឡុត និងក្រុមគ្រួសារត្រូវបានគេចាប់ខ្លួននៅពេលដែលមានបញ្ហារវាងក្រុងសូដុម និងក្រុងផ្សេងទៀត គឺលោកអប្រាហាំ និងពួកប្រុសៗរបស់គាត់បានជួយសង្គ្រោះពួកគេ។
  • មិនយូរប៉ុន្មានបន្ទាប់ពីនោះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ាត្រូវបានព្រះបំផ្លាញចោលដោយសារការអាក្រក់របស់មនុស្សដែលរស់នៅទីនោះ។

ក្រុងកូរិនថូស អ្នកស្រុកកូរិនថូស

កូរិនថូស ជាឈ្មោះទីក្រុងមួយ នៅក្នុងប្រទេសក្រិក ចម្ងាយប្រហែលជា ៥០ម៉ាយ ពីខាងលេច ក្រុងអាថែន ។ ចំណែក កូរិនថូស គឺជាឈ្មោះមនុស្សដែលរស់នៅក្នុងទីក្រុងកូរិនថូសនោះ ។

  • ក្រុងកូរិនថូសជាទីតាំងមួយរបស់ក្រុមជំនុំគ្រិស្តទបរិស័ទដំបូង។
  • នៅក្នុងកណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មី ១ កូរិនថូស និង ២ កូរិនថូស ជាសំបុត្រដែលលោកប៉ូលបានសរសេរទៅកាន់គ្រិស្តបរិស័ទដែលរស់នៅក្នុងក្រុងកូនរិនថូស។
  • នៅក្នុងបេសកកម្មលើដំបូងរបស់គាត់ លោកប៉ូលបានស្នាក់នៅក្នុងក្រុងកូរិនថូសប្រហែលជាដប់ប្រាំបីខែ។
  • លោកប៉ូលបានជួបអ្នកជឿពីរនាក់នៅក្រុងកូរិនថូស គឺលោក​អ័គី‌ឡា​ និងនាង​ព្រី‌ស៊ីល។
  • មានអ្នកដឹកនាំក្រុមជំនុំដំបូងបានរួមដំណើរទៅក្រុងកូរិនថូស រួមទាំងលោកធីម៉ូថេ លោកទីតុស លោកអាប៉ូឡូស និងលោកស៊ីឡាស។

ក្រុងកូឡុស អ្នកស្រុកកូឡូស

នៅសម័យព្រះគម្ពីសម្ពន្ធមេត្រីថ្មី ក្រុងកូឡូសជាទៅក្រុងមួយដែលស្ថិតក្នុងអាណាចក្ររ៉ូម ស្រុកព្រីគា សព្វថ្ងៃនេះ នៅភាគខាងត្បូងរបស់ប្រទេសតួគី។ អ្នកស្រុកកូឡុសគឺជាមនុស្ស ដែលបានរស់នៅក្រុងកូឡុស។

  • មានទីតាំងនៅប្រហែលជា ១៦១គីឡូម៉ែត្រពីសមុទ្រមេឌីទែរានេ ក្រុងកូឡូស ជាក្រុងនៃផ្លូវជំនួញមួយដ៏សំខាន់ រវាងទីក្រុងអេភេសូរ និងទន្លេអ៊ើប្រាត។
  • ពេលដែលលោកប៉ូលជាប់គុកក្នុងរ៉ូម គាត់បានសរសេរសំបុត្រទៅ «អ្នកស្រុកកូឡុស» ដើម្បីកែតម្រូវសេចក្ដីបង្រៀនខុសឆ្គង នៅក្នុងចំណោមអ្នកជឿដែលរស់នៅក្រុងនេះ។
  • ពេលសរសេរសំបុត្រនេះ លោកប៉ូលមិនត្រូវបានអញ្ជើញឲ្យទៅក្រុមជំនុំនៅកូឡុសទេ តែគាត់បានឮតាមអ្នកធ្វើការជាមួយគាត់វិញគឺលោកអេប៉ាប្រាស។
  • លោកអេប៉ាប្រាស ប្រហែលជាអ្នកគ្រិស្តបរិស័ទម្នាក់ដែលបានចាប់ផ្តើមក្រុមជំនុំនៅក្រុងកូឡុសឡើង។
  • កណ្ឌគម្ពីភីលេម៉ូន គឺជាសំបុត្ររបស់សាវកប៉ូលដែលនិយាយទៅកាន់ចៅហ្វាយរបស់ទាសករម្នាក់ដែលនៅក្នុងទីក្រុងកូឡុសនេះ។

ក្រុងគីបៀន ពួកគីបៀន

ក្រុងគីបៀនគឺជាក្រុងដែលមានទីតាំងប្រហែល១៣គីឡូម៉ែតនៅភាគខាងជើងនៃក្រុងយេរ៉ូសាឡិម។ មនុស្សដែលរស់នៅក្រុងគីបៀនជាពួកគីបៀន។

  • នៅពេលដែលពួកគីបៀនបានឮថាពួកអ៊ីស្រាអែលបានបំផ្លាញទីក្រុងយេរីខូ ក្រុងអៃ ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង។
  • ដូច្នេះ ពួកក្រុងគីបៀនបានមកជួបអ្នកដឹកនាំជនជាតិអ៊ីស្រាអែលនៅគីលកាល ហើយក្លែងខ្លួនធ្វើជាមនុស្សមកពីប្រទេសឆ្ងាយ។
  • អ្នកដឹកនាំសាសន៍អ៊ីស្រាអែលត្រូវបានគេបញ្ឆោតឲ្យធ្វើកិច្ចព្រមព្រៀងជាមួយពួកគីបៀរ ថាពួកគេនឹងការពារថែរក្សាពួកគេ ហើយមិនបំផ្លាញពួកគេឡើយ។

ក្រុងគីបៀរ

គីបៀរជាឈ្មោះនៃក្រុងមួយដែលមានទីតាំងស្ថិតនៅប៉ែកខាងជើងនៃក្រុងយេរ៉ូសាឡិម និង ខាងត្បូងនៃបែតអែល។

  • ក្រុងគីបៀរនៅឯនាយនៃកុលសម្ព័ន្ធបេនយ៉ាមីន។
  • វាជាទីលានប្រយុទ្ធសង្គ្រាមយ៉ាងធំរវាងកុលសម្ព័ន្ធបេនយ៉ាមីន និងអ៊ីស្រាអែល។

ក្រុង​ទីរ៉ុស សាសន៍ទីរ៉ុស

ក្រុងទីរ៉ុស គឺជាក្រុងបុរាណមួយរបស់ជនជាតិកាណាន ដែលមានទីតាំងនៅឈូងសមុទ្រមេឌីទែរ៉ានេ តំបន់នោះបានក្លាយជាប្រទេសលីបង់សព្វថ្ងៃនេះ។ ប្រជាជនត្រូវបានគេហៅថា «សាសន៍ទីរ៉ុស»។

  • ផ្នែកមួយនៃក្រុងត្រូវបានសាងសង់ឡើងនៅលើកោះដែលមានចម្ងាយប្រហែលជា១គីឡូម៉ែត្រពីឆ្មេសមុទ្រ។
  • ដោយសារតែទីតាំង និងមានធនធានធម្មជាតិល្អ ដូចជា ដើមតាត្រៅ ជាដើម បានធ្វើឲ្យទីរ៉ុស មានការរីកចម្រើនយ៉ាងខ្លាំងផ្នែកពាណិជ្ជកម្ម និងជំនួញ ហើយធ្វើឲ្យក្រុងនេះមានភាពរុងរឿងយ៉ាងខ្លាំង។
  • ស្តេចក្រុងទីរ៉ុស ព្រះនាមថា ហ៊ីរ៉ាម បានបញ្ជូនឈើតាត្រៅ និងជាងឈើជំនាញដើម្បីជួយសាង់សង់ដំណាក់សម្រាប់ព្រះបាទដាវីឌ។
  • ជាច្រើនឆ្នាំក្រោយមក ព្រះបាទហ៊ីរ៉ាម បានថ្វាយឈើតាត្រៅ និងជាងឈើជំនាញ ទៅព្រះបាទសាឡូម៉ូន ដើម្បីជួយសាងសង់ព្រះវិហារ។ ព្រះបាទសាឡូម៉ូនបានថ្វាយស្រូវសាលី និងប្រេងអូលីវយ៉ាងច្រើនទៅព្រះអង្គវិញ។
  • ទីរ៉ុសជាញឹកញាប់សហការជាមួយក្រុងបុរាណមួយដែលនៅជិតឈ្មោះក្រុងស៊ីដូន។ កន្លែងនេះជាក្រុងសំខាន់បំផុតរបស់ជនជាតិកាណាននៅក្នុងស្រុក​ភេនីស។

ក្រុង​នីនីវេ​ ប្រជារាស្ត្រនីនីវេ

ក្រុងនីនីវេ គឺជាទីក្រុងសំខាន់នៃ​ស្រុក​អាស‌ស៊ើរ។ «ប្រជារាស្ត្រនីនីវេ» គឺជាមនុស្សដែលរស់នៅក្នុងក្រុងនីនីវេ។

  • ព្រះជាម្ចាស់បានបញ្ជូនហោរាយ៉ូណាសដើម្បីដាស់តឿនប្រជារាស្ត្រនីនីវេឲ្យបែរចេញពីផ្លូវអាក្រក់របស់ពួកគេ។ ប្រជាជនបានប្រែចិត្ត ហើយព្រះជាម្ចាស់មិនបានបំផ្លាញពួកគេទេ។
  • ប្រជារាស្រ្តស្រុកអាសស៊ើរក្រោយមកបានឈប់បម្រើព្រះជាម្ចាស់។ ពួកគេបានច្បាំងដណ្តើមអាណាចក្រអ៊ីស្រាអែល ហើយបានជម្លៀសប្រជាជនទៅក្រុងនីនីវេ។

ក្រុងនៃស្តេចដាវីឌ

ពាក្យថា «ក្រុងនៃស្តេចដាវីឌ» ជាឈ្មោះមួយទៀតដែលបានហៅ ទាំងក្រុងយេរ៉ូសាឡិម និងបេថ្លេហិម។

  • ក្រុងយេរ៉ូសាឡិមគឺជាកន្លែងដែលស្ដេចដាវីឌគង់នៅ នៅពេលដែលព្រះអង្គសោយរាជ្យនៅក្នុងទឹកដីអ៊ីស្រាអែល។
  • បេថ្លេហិម គឺជាក្រុងដែលស្ដេចដាវីតបានប្រសូត។

ក្រុងបេរា

នៅក្នុងសម័យគម្ពីរសម្ព័ន្ធមេត្រីថ្មី ក្រុងបេរា (ឬ បេអូរា) ជាទីក្រុងដ៏ចម្រុងចម្រើនរបស់ក្រិក នៅភាគខាងត្បូងស្រុកម៉ាសេដូន ប្រហែលជា៨០គីឡូម៉ែត្រ ភាគខាងត្បូងក្រុងថេស្សាឡូនីច។

  • លោកប៉ុល និងលោកស៊ីឡាស់រត់ទៅក្រុងបេរា បន្ទាប់ពីបងប្អូនគ្រិស្តបរិស័ទបានជួយពួកគេរត់គេចពីពួកយូដាដែលរករឿងប្រឆាំងជាមួយពួកគេនៅក្រុងថេស្សាឡូនិច។
  • នៅពេលមនុស្សដែលរស់នៅបេរាបានឮលោកប៉ុលប្រកាស ពួកគេបានស្វែងរកបទគម្ពីរ ដើម្បីបញ្ជាក់ថាអ្វីដែលលោកប៉ុលប្រាប់ពួកគេនោះជាសេចក្តីពិត។

ក្រុងភីលីព

ភីលីពជាក្រុងមួយ​ស្ថិតនៅក្រោមអាណានិគមរ៉ូមដែលមានទីតាំងស្ថិតនៅស្រុកម៉ាសេដូនភាគខាងជើងនៃអាណាចក្រក្រិចសម័យបុរាណ។

  • លោកប៉ូល និង លោកស៊ីឡាស​ បានធ្វើដំណើរទៅក្រុងភីលីព ដើម្បីប្រកាសអំពីព្រះយេស៊ូទៅកាន់មនុស្សនៅទីនោះ។
  • ខណៈពេលដែលកំពុងតែនៅក្រុងភីលីពលោក ប៉ូល និង លោកស៊ីឡាសត្រូវបានគេចាប់ខ្លួន ប៉ុន្តែព្រះជាម្ចាស់បានរំដោះពួកគេយ៉ាងអស្ចារ្យ។
  • សូមចំណាំថា ក្រុងនេះគឺខុសគ្នាពីក្រុងសេសារាភីលីព ដែលមានទីតាំងស្ថិតនៅប៉ែកឦសាន្តនៃស្រុកអ៊ីស្រាអែលជិតភ្នំហ៊ើរម៉ូន។

ក្រុង​យ៉ុប‌ប៉េ

ក្នុងសម័យការព្រះគម្ពីរ ក្រុង​យ៉ុប‌ប៉េគឺជាទីតាំងកំពង់ផែពាណិជ្ជកម្មដ៏សំខាន់នៃសមុទ្រមេឌីទ័ររានេ ភាគខាងត្បូងនៃវាលរបស់ក្រុង​សារ៉ុន។

  • ផ្នែកចាស់បុរាណនៃក្រុងសារ៉ុន បច្ចុប្បន្នវាជាក្រុងរបស់ជីសហ្វា ដែលវាជាផ្នែកមួយនៃទីក្រុងរបស់ថេលអាល់វី។
  • ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ក្រុងយ៉ុបប៉េគឺជាកន្លែងដែលព្យាការីយ៉ូណាសបាននៅលើទូកឆ្ពោះទៅ​ស្រុក​តើស៊ីស។
  • ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ស្ត្រីជឿលើព្រះយេស៊ូមានឈ្មោះថា តេ‌ប៊ី‌ថា​បានស្លាប់ក្នុងក្រុងយ៉ុបប៉េ ហើយព្យាការីពេត្រុសបានប្រោសនាងឲ្យរស់ឡើងវិញ។

ក្រុងយេរីខូ

ក្​ក្រុង​យេរីខូគឺជាមានអនុភាពខ្លាំងនៅក្នុងទឹកដីកាណាន។ វាមានទីតាំងស្ថិតនៅភាគខាងលិចនៃទន្លេយ័រដាន់ ហើយភាគខាងជើងនៃសមុទ្រអំបិល។

  • ដូចជាប្រជាជនកាណានដែលមនុស្សទាំងអស់របស់យេរីខូបានថ្វាយបង្គំព្រះក្លែងក្លាយ។
  • យេរីខូគឺជាក្រុងដំបូងនៃទឹកដីកាណានដែលព្រះជាម្ចាស់បានមានព្រះបន្ទូលទៅប្រជារាស្រ្តអ៊ីស្រាអែល ដើម្បីកាន់កាប់។
  • នៅពេលដែលលោកយ៉ូស្វេបានដឹកនាំប្រជារាស្រ្តអ៊ីស្រាអែលតទល់នឹងក្រុងយេរីខូ ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យ ដើម្បីជួយពួកគេដណ្តើមយកទីក្រុងនេះបាន។

ក្រុងយេរូ៉សាឡិម

យេរូ៉សាឡិមគឺជាក្រុងបុរាណរបស់ប្រជាជនកាណាន បន្ទាប់មកក៏ក្លាយជាក្រុងសំខាន់នៃស្រុកអ៊ីស្រាអែល។ វាមានចំងាយ៣៤គីឡូម៉ែត្រភាគខាងលិចនៃសមុទ្រអំបិល ហើយស្ថិតនៅភាគខាងជើងនៃភូមិបេថ្លេហិម។ បច្ចុប្បន្ននេះ វាក៏នៅតែជាក្រុងនៃប្រទេសអ៊ីស្រាអែលសព្វថ្ងៃ។

  • ឈ្មោះថា «យេរ៉ូសាឡិម» គឺត្រូវបានបង្ហាញដំបូងនៅក្នុងព្រះគម្ពីរយូ៉ស្វេ។ ស្ថិតនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ក្រុងនេះត្រូបានស្គាល់ថា «សាឡិម» «ក្រុងនៃយេប៊ូស» ហើយ «ក្រុងស៊ីយ៉ូន»។ ពាក្យ «យេរូ៉សាឡិម» ហើយ «សាឡិម» មានន័យដូចគ្នាគឺ «សន្តិភាព»។
  • ដំបូងឡើយ ក្រុងយេរ៉ូសាឡិមធ្លាប់ជាបន្ទាយជនជាតិយេប៊ូដែលហៅថា «ស៊ីយ៉ូន» ដែលស្តេចដាវីឌបានកាន់កាប់ ហើយបានយកក្រុងនេះ ធ្វើជារាជធានីរបស់ព្រះអង្គ។
  • បុត្រារបស់ព្រះបាទដាវីឌ គឺស្រះបាទសាឡូម៉ូនបានសាងសង់ព្រះវិហារដំបូងគេក្នុងក្រុងយេរ៉ូសាឡិម នៅលើភ្នំម៉ូរីយ៉ា ជាភ្នំដែលលោកអប្រាហាំបានយកកូនរបស់គាត់អ៊ីសាកជាយញ្ញបូជាដល់ព្រះជាម្ចាស់។ ព្រះវិហារបានសាងសង់ឡើងវិញ បន្ទាប់ពីត្រូវបានបំផ្លាញពីជនជាតិបាប៊ីឡូន។
  • ព្រោះតែព្រះវិហារនេះស្ថិតក្នុងក្រុងយេរ៉ូសាឡិម ពីធីបុណ្យរបស់ជនជាតិយូដាបានប្រារព្ធឡើងនៅទីនោះ។
  • មនុស្សជាទូទៅនិយាយថា «ឡើងទៅ» យេរ៉ូសាឡិម ព្រោះក្រុងនេះ វាមានទីតាំងនៅលើភ្នំ។

​ក្រុង​រ៉ាបាត់

រ៉ាបាតជាក្រុងដ៏សំខាន់បំផុតរបស់ជនជាតិអាំម៉ូន។

  • នៅក្នុងសង្រ្គាមប្រឆាំងជាមួយជនជាតិអាំម៉ូន ជាញឹកញាប់កូនចៅអ៊ីស្រាអែលវាយលុកនៅ​ក្រុង​រ៉ាបាត់។
  • ព្រះបាទដាវីឌ សេ្តចរបស់អ៊ីស្រាអែលបានចាប់យករ៉ាបាតជាក្រុងចុងក្រោយរបស់ព្រះអង្គ។​
  • ក្រុងអាម៉ាន យ័រដាន់ នៅសម័យបច្ចុប្បន្ន ធ្លាប់ជាទីកន្លែងរបស់ក្រុងរ៉ាបាតពីមុនដែរ។

ក្រុង​រ៉ាម៉ូត

ក្រុងរ៉ាម៉ូតជាក្រុងដ៏សំខាន់មួយនៅលើភ្នំកាឡាត នៅជិតទន្លេយ័រដាន់។ ត្រូវបានគេហៅផងដែរថា រ៉ាម៉ូត កាឡាត។

​* ក្រុងរ៉ាម៉ូតជាកម្មសិទ្ធិរបស់អ៊ីស្រាអែលដែលជាកុលសម្ព័ន្ធកាដ ត្រូវបានបង្កើតជាក្រុងមួយនៃក្រុងជម្រក។ ​* ព្រះបាទអាហាប់ជាស្តេចរបស់អ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្តេចយ៉ូដា បានរួមគ្នាធ្វើសង្គ្រាមប្រឆាំងជាមួយស្តេចរបស់ជនជាតិអារ៉ាម នៅឯរ៉ាម៉ូត។ ​* មួយរយៈក្រោយមក ព្រះបាទអហាស៊ីយ៉ា និងព្រះបាតយ៉ូរ៉ាមបានព្យាយាមយកក្រុងរបស់រ៉ាម៉ូតពីស្តេចរបស់ជនជាតិអារ៉ាមមកវិញ។ ​* រ៉ាម៉ូត កាឡាត ធ្លាប់ជាកន្លែងដែលោកយេហ៊ូវត្រូវបានចាក់ប្រេងតាំងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល។


ក្រុងស៊ីដូន អ្នកស្រុកស៊ីដូន

លោកស៊ីដូនគឺជាកូនប្រុសច្បងរបស់លោកកាណាន។ ក្រុងកាណានក៏បានហៅថាក្រុងស៊ីដូន ផងដែរ ប្រហែលជាត្រូវបានដាក់ឈ្មោះតាមកូនប្រុសរបស់លោកកាណាន។

  • ក្រុងស៊ីដូនមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសអ៊ីស្រាអែលនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេក្នុងតំបន់មួយដែល ឥឡូវនេះ ជាផ្នែកមួយនៃប្រទេសលីបង់បច្ចុប្បន្ន។
  • «អ្នកស្រុកស៊ីដូន» គឺជាក្រុមប្រជាជនភេនីស៊ីដែលរស់នៅស៊ីដូន និងតំបន់ជុំវិញ។
  • នៅក្នុងព្រះគម្ពីរ ស្រុកស៊ីដូនមានការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុងទីរ៉ុស ហើយស្រុកទាំងពីរត្រូវបានគេស្គាល់ដោយសារទ្រព្យសម្បត្តិ និងអាកប្បកិរិយាអសីលធម៌របស់ប្រជាជនរបស់ពួកគេ។

ក្រុងអាសដូឌ ក្រុងអាសូត

ក្រុងអាសដូឌជាក្រុងមួយនៃក្រុងទាំងប្រាំសំខាន់ៗនៃប្រទេសភីលីស្ទីន។ វាមានទីតាំងនៅភាគខាងត្បូងនៃស្រុកកាណាននៅជិតសមុទ្រមេឌីទែរ៉ាណេ នៅពាក់កណ្តាលផ្លូវក្រុងកាសា និងក្រុងយ៉ុបប៉េ។

  • ព្រះវិហាររបស់ព្រះដាកុនជាព្រះក្លែងក្លាយមួយនៃសាសន៍ភីលីស្ទីនមានទីតាំងនៅក្នុងក្រុងអាសដូឌ។
  • ព្រះជាម្ចាស់បានដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជននៅអាសដូឌ នៅពេលដែលពួកភីលីស្ទីនបានលួចហិបនៃសម្ព័ន្ធមេត្រី ហើយដាក់នៅក្នុងវិហារនៃព្រះក្លែងក្លាយនៅក្រុងអាសដូឌ។
  • ឈ្មោះដែលក្រិកដាក់ឲ្យក្រុងនេះគឺក្រុងអាសូត។ វាជាក្រុងមួយនៃក្រុងដែលលោកភីលីពប្រកាសដំណឹងល្អ។

ក្រុងអ៊ីកូនាម

ក្រុងអ៊ីកូនាមគឺជាក្រុងដែលស្ថិតនៅភាគខាងត្បូង បច្ចុប្បន្ននេះនៅកណ្តាលប្រទេសតួកគី។

  • ក្នុងដំណើរបេសកម្មលើទីមួយរបស់សាវកប៉ូល លោកបាណាបាស និងគាត់បានទៅក្រុងអ៊ីកូនាមបន្ទាប់ពីអ្នកដឹកនាំសាសន៍យូដាបានបង្ខំពួកគេចាកចេញពីក្រុងអាន់ទីយ៉ូក។
  • បន្ទាប់មកអ្នកដែលជឿលើសាសន៍យូដា ហើយប្រជាជនក្នុងក្រុងអ៊ីកូនាមបានមានគម្រោងចោលលោកប៉ូលនឹងដុំថ្ម ហើយនិងអ្នកធ្វើការជាមួយគាត់ ប៉ុន្តែ ពួកគាត់បានគេចចេញទៅក្រុងជិតនោះគឺក្រុងលីស្ត្រា។
  • បន្ទាប់មកទៀតមនុស្សដែលមកពីក្រុងទាំងពីរគឺ ក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាមបានមកក្រុងលីស្ត្រា ហើយបានញុះញង់មនុស្សនៅទីនោះឲ្យចោលលោកប៉ូលនឹងដុំថ្ម។

ក្រុងអ៊ើរ

ក្រុងអ៊ើរ គឺជាក្រុងដ៏សំខាន់នៃតំបន់ទន្លេអឺប្រាតនៃស្រុកខាល់ដេ កាលពីបុរាណ ជាផ្នែកមួយនៅតំបន់ មេសូប៉ូតាមា។ តំបន់នេះ ធ្លាប់ជាតំបន់មួយ ដែលក្នុងពេលបច្ចុប្បន្នជាប្រទេសអ៊ីរ៉ាក់។

  • លោក​អប្រាហាំ បានមកពីក្រុងអ៊ើរ ព្រះជាម្ចាស់បានត្រាស់ហៅគាត់ឲ្យចេញពីទីនោះ ដើម្បីទៅកាន់ទឹកដីកាណានវិញ។
  • លោកហារ៉ាន គឺជាបងប្រុសរបស់លោកអប្រាហាំ ហើយជាឪពុករបស់ ​លោក​ឡុត ដែលបានស្លាប់នៅក្រុងអ៊ើរ។ នេះប្រហែលជាកត្តាមួយដែលជម្រុញឲ្យលោកឡុតចាកចេញពីក្រុងអ៊ើរជាមួយលោក​អប្រាហាំ។

ក្រុងអេក្រូន

ក្រុងអេក្រូនគឺជាទីក្រុងធំរបស់ប្រទេសភីលីស្ទីនដែលមានទីតាំង ដប់ប្រាំគីឡូម៉ែត្រពីសមុទ្រមេឌីទែរ៉ានេ។

  • វិហារមួយនៃព្រះក្លែងក្លាយព្រះបាលសេប៊ូប ដែលមានទីតាំងនៅក្រុងអេក្រូន។
  • នៅពេលដែលពួកភីលីស្ទីនចាប់យកហិបនៃសម្ពន្ធមេត្រី គេបានយកវាទៅអាសដូឌ ហើយនាំវាទៅក្រុងកាថ និងក្រុងអេក្រុន ពីព្រោះព្រះបានបណ្ដាលឲ្យយមនុស្សឈឺ និងស្លាប់នៅទីណាដែលហិបនោះត្រូវគេដឹកទៅ។ នៅទីបំផុតសាសន៍ភីលីស្ទីនបានបញ្ជូនហិបត្រឡប់ទៅអ៊ីស្រាអែលវិញ។
  • ពេលស្ដេចអហាស៊ីយ៉ាធ្លាក់ពីដំបូលផ្ទះ ហើយធ្វើឲ្យទ្រង់រងរបួស ទ្រង់បានប្រព្រឹត្តអំពើបាបដោយសារទ្រង់ព្យាយាមស្វែងរកព្រះបាលសេប៊ូបដែលជាព្រះក្លែងក្លាយរបស់ជនជាតិអេដុម ដើម្បីឲ្យបានដឹងថាព្រះអង្គសុគតត្រូវសុគត ឬមិនសុគត។ ដោយសារតែ អំពើបាបនេះព្រះអម្ចាស់បានមានបន្ទូលថាទ្រង់នឹងសុគត។

ក្រុងអៃយ

ក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ក្រុងអៃយគឺជាឈ្មោះនៃស្រុកកាណានមានទីតាំងនៅប៉ែកខាងត្បូងនៃបេតអែលចម្ងាយ៨គីឡូម៉ែត្រពីក្រុងយេរីខូទិសខាងជើងឆៀងខាងលិច។

  • បន្ទាប់ពីក្រុងយេរីខូទទួលបរាជ័យ លោកយ៉ូស្វេដឹកនាំសាសន៍អ៊ីស្រាអែលរវាយប្រហារក្រុងអៃយ។ ប៉ុន្តែពួកគេត្រូវបរាជ័យពីព្រោះព្រះជាម្ចាស់មិនសព្វព្រះហឬទ័យចំពោះអំពើបាបរបស់ពួកគេ។
  • ជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះអេកានបានប្លន់យកទ្រព្យរបស់ពីក្រុងយេរីខូហើយព្រះជាម្ចាស់បានបង្គាប់ថាលោកហើយនិងគ្រួសារត្រូវតែស្លាប់។ បន្ទាប់មកព្រះជាម្ចាស់បានជួយដល់ប្រជាជនអ៊ីស្រាអែលអោយយកឈ្នះប្រជាជននៃក្រុងអៃយ។

ក្រុមគ្រួសាររបស់ដាវីឌ

ឃ្លាថា «ក្រុមគ្រួសាររបស់ស្តេចដាវីឌ» សំដៅដល់គ្រួសារ ឬពូជពង្សរបស់ស្តេចដាវីឌ។

  • ពាក្យនេះអាចបកប្រែថា «កូនចៅរបស់ស្តេចដាវីឌ» ឬ «គ្រួសាររបស់ស្តេចដាវីឌ» ឬ «អំបូររបស់ស្តេចដាវីឌ»។
  • ពីព្រោះព្រយេស៊ូជាតំណរវង្សពីស្តេចដាវីឌ ទ្រង់ជាផ្នែកមួយនៃ «វង្សរបស់ស្តេចដាវីឌ»។
  • ពេលខ្លះ «គ្រួសាររបស់ស្តេចដាវីឌ» ឬ «ក្រុមគ្រួសាររបស់ស្តេចដាវីឌ» សំដៅដល់មនុស្សនៅក្នុងគ្រួសាររបស់ស្តេចដាវីឌដែលនៅរស់។
  • ពេលផ្សេងទៀត ពាក្យនេះ ត្រូវបានប្រើទូទៅ និងសំដៅដល់កូនចៅទាំងអស់របស់គាត់ រួមបញ្ចូលទាំងមនុស្សដែលបានស្លាប់ហើយនោះដែរ។

គាល់គូថា

ពាក្យថា «គាល់កូថា» គឺជាឈ្មោះកន្លែងដែលព្រះយេស៊ូត្រូវគេឆ្កាង។ វាមកពីពាក្យអារ៉ាមិកដែលមានន័យថា «លលាដ៍ក្បាល» ឬ «កន្លែងនៃលលាដ៍ក្បាល»។

  • គាល់គូថា មានទីតាំងស្ថិតនៅខាងក្រៅជញ្ជាំងក្រុងយេរូ៉សាឡិម។ វាប្រហែលជាស្ថិតនៅលើជម្រាលភ្នំដើមអូលីវ។
  • នៅក្នុងព្រះគម្ពីរជំនាន់ចាស់ខ្លះនៃព្រះគម្ពីរគាល់គូថាត្រូវបានបកប្រែមកជា «កាល់វ៉ារី» ដែលមកពីពាក្យឡាតាំងសម្រាប់ «លលាដ៍ក្បាល»។
  • កំណែព្រះគម្ពីរជាច្រើនប្រើពាក្យដែលមើលទៅស្រដៀងនឹង «គាល់កូថា» ព្រោះអត្ថន័យរបស់វាត្រូវបានពន្យល់រួចហើយនៅក្នុងអត្ថបទព្រះគម្ពីរ។ សូមមើលតំណខាងក្រោមអំពីរបៀបបកប្រែឈ្មោះនៅក្នុងព្រះគម្ពីរ។

(https://git.door43.org/Door43/en-ta-translate-vol1/src/master/content/translate-names.md)


គីប្រុស

គីប្រុសគឺជាកោះមួយនៅក្នុងសមុទ្រមេឌីទែរ៉ានេ មានចម្ងាយ ៦៤ គីឡូម៉ែត្រ ខាងត្បូងនៃប្រទេសតួគី សព្វថ្ងៃ។

  • លោកបាណាបាសមកពីកោះគីប្រុស លោកម៉ាកុសជាក្មួយរបស់គាត់ក៏ប្រហែលមកពីទីនោះដែរ។
  • លោកប៉ូល និងលោកបាណាបាសប្រកាសព្រះបន្ទូលជាមួយគ្នានៅលើកោះគឺប្រុស នៅពេលដែលពួកគាត់ចាប់ផ្តើមបេសកកម្មលើកទីមួយរបស់គាត់។ លោកយ៉ូហានម៉ាកុសបានមកជាមួយ ដើម្បីជួយពួកគេនៅក្នុងដំណើរនេះដែរ។
  • ក្រោយមក លោកបាណាស និងលោកម៉ាកុស បានទៅសួរសុខទុក្ខនៅកោះគឺប្រុសម្តងទៀត។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី គីប្រុសត្រូវបានគេដំណាលថាជាកោះដែលមានធនធានដើមស្រល់ជាច្រើន។

គីរេន

គីរេនគឺជាក្រុងរបស់ប្រទេសក្រិក ស្ថិតនៅភាគខាងជើងនៃប្រទេសអា្រហ្វិក នៅតាមសមុទ្រមេឌីទែរ៉ានេ នៅចំខាងត្បូងនៃកោះក្រែត។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ទាំងពួកយូដា និងគ្រិស្តបរិស័ទរស់ទៅស្រុកគីរេននេះ។
  • គីរេន ជាទីកន្លែងដ៏ល្បីនៅក្នុងព្រះគម្ពីរ ជាស្រុកកំណើតរបស់លោកស៊ីម៉ូន ដែលលីឈើឆ្កាងរបស់ព្រះយេស៊ូ។

គីល‌កាល់

ពាក្យគីលកាល់គឺជាស្រុកមួយស្ថិតនៅភាគខាងជើងនៃក្រុងយេរីខូ ​ហើយជាកន្លែងដំបូងគេដែលជនជាតីអីស្រាអែលបានបោះជំរំ បន្ទាប់ពីពួកគេឆ្លងកាត់ទន្លេយ័រដាន់ ឆ្ពោះទៅកាន់ទឹកដីកាណាន។

  • ​នៅក្រុងគីលកាល់ លោកយូ៉ស្វេបានបញ្ឈរថ្មដប់ពីរដុំដែលយកចេញពីរបាតទន្លេនៃទន្លេយដាន់ដែលពួកគេទើបតែបានឆ្លងកាត់។
  • គីលកាល់ជាក្រុងមួយដែលលោកអេលីយ៉ា និងលោកអេលីសេបានចាកចេញនៅពេលពេលដែលពួកគេបានឆ្លងកាត់ទន្លេយដាន់នៅពេលដែលលោកអេលីយ៉ា រហូតបានលើកឡើងទៅស្ថានសួគ៌។
  • ពាក្យ «គីលកាល់» មានន័យថា «រង្វង់នៃថ្ម» ប្រហែលអាចសំដៅលើទីកន្លែងមួយដែលត្រូវបានគេសង់អាសនៈដែលមានរាងជារង្វង់។
  • នៅក្នងគម្ពីរសម្ពន្ធមេត្រីចាស់ ពាក្យនេះតែងតែត្រូវបានឃើញជាញឹកញាប់ «គីលកាល់» នេះបញ្ជាក់ឲ្យឃើញថា វាមិនមែនជាឈ្មោះនៃទីកន្លែងជាក់លាក់ណាមួយទេ ប៉ុន្តែ គឺជាការរៀបរាប់នៃប្រភេទជាក់លាក់នៃកន្លែងមួយ។

គូស

គូសគឺជាកូនច្បងរបស់លោកហាំដែលជាកូនរបស់លោកណូអេ។ គាត់ក៏ជាពូជពង្សរបស់លោក នីមរ៉ូឌ។ បងប្អូនរបស់គាត់ពីនាក់ទៀតបានដាក់ឈ្មោះថា អេស៊ីប និងកាណាន។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ «គូស» គឺជាឈ្មោះរបស់បំបន់មួយយ៉ាងធំ ហើយតំបន់នោះបានដាក់ឈ្មោះតាមឈ្មោះកូនរបស់លោកហាំ គឺលោកគូស។
  • តំបន់គូសនៅសម័យបុរាណលាតសន្ទឹងនៅតំបន់នៃទឹកដី ប្រទេសស៊ូដង់ អេស៊ីប អេត្យូពី និងប្រហែលរួមទាំង អារ៉ាប៊ីសាអូឌីតផងដែរ។
  • មានបុរសម្នាក់ទៀតឈ្មោះគូស និយាយនៅក្នុងទំនុកតម្កើង។ គាត់ជាអំបូរបេយ៉ាមីន។

ជន‌ជាតិ​គើកា‌ស៊ី

ជន‌ជាតិ​គើកា‌ស៊ី ជាក្រុមមនុស្សដែលរស់នៅក្បែរសមុទ្រកាលីឡេនៃទឹកដីកាណាន។

  • ពួកគេជាពូជពង្សរបស់កូនប្រុសរបស់លោកហាំ គឺលោកកាណាន ហើយជាក្រុមមនុស្សមួយដែលត្រូវបានគេស្គាល់ថាជាជនជាតិកាណាន។
  • ព្រះជាម្ចាស់បានសន្យានឹងជនជាតិអ៊ីស្រាអែលថា ទ្រង់និងជួយពួកគេ ដើម្បីយកជ័យជម្នះលើជនជាតិគើកាស៊ី និងជនកាណាន។
  • ជនតិជាកាណាន និង ជនជាតិគើកាស៊ីបានថ្វាយបង្គំព្រះក្លែងក្លាយ និង​បានប្រព្រឹត្តអំពើអសីលធម៌ ដែលជាផ្នែកមួួយនៃការថ្វាយបង្គំនោះ។

ជនជាតិភីលីស្ទីន

សាសន៍ភីលីស្ទីនជា សាសន៍ដែលរស់នៅលើទឹកដី ភីលីស្ទីនដែលលាតសណ្ធឹងតាមឆ្នេរសមុទ្រម៉េឌីទែរ៉ាណេ។ ឈ្មោះសាសន៍នេះមានន័យថា «មនុស្សសមុទ្រ»។

  • ភីលីស្ទីនមានក្រុងសំខាន់ៗ ៥ ៖ ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងអេក្រុន ក្រុងកាថ និងក្រុងកាសា។
  • ទីក្រុងអាសដូឌ មានទីតាំងស្ថិតនៅប៉ែកខាងជើងនៃភីលីស្ទីន ហើយក្រុងកាសា ស្ថិតនៅប៉ែកខាងត្បូង។
  • សាសន៍ភីលីស្ទីន ត្រូវបានគេស្គាល់ជាច្រើនឆ្នាំមកហើយថាជាសាសន៍មួយដែលតែងតែធ្វើសង្គ្រាមទាស់ប្រឆាំងនឹងសាសន៍អ៊ីស្រាអែល។
  • លោកសាំសុន ជាអ្នកចំបាំងជនជាតិយូដា ដ៏ល្បីល្បាញម្នាក់ដែលតែងតែប្រឆាំងតបតនិង សាសន៍ភីលីស្ទីន ដោយប្រើអំណាចនៃកំលាំងដ៏អស្ចារ្យមកពីព្រះជាម្ចាស់។
  • ស្តេចដេវីឌ តែងតែច្បាំងទាស់និងសាសន៍ភីលីស្ទីន សូម្បីតែពេលដែលទ្រង់នៅជាក្មេងជំទង់ ក៏ទ្រង់បានយកជ័យជំនះលើអ្នកចំបាំងរបស់ភីលីស្ទីន កូលីយ៉ាត ផងដែរ។

ជនជាតិហេវី

ជនជាតិហេវី ធ្លាប់ជាសាសន៍មួយក្នុងចំណោមជាតិសាសន៍ធំៗទាំងប្រាំពីរក្រុមដែលរស់នៅលើទឹកដីកាណាន។

  • ដូចជាក្រុមផ្សេងទៀតដែរ សាសន៍ហេវី មានតំណរវង្សមកពីកាណាន ដែលជាចៅប្រុសរបស់លោកណូអេ។
  • លោកស៊ីគែមសាសន៍ហេវី បានចាប់រំលោភកូនស្រីរបស់លោកយ៉ាកុប នាងឌីណា ហើយបងប្រុសៗរបស់នាងបានសម្លាប់សាសន៍ហេវី ជាច្រើនដើម្បីសងសឹក។
  • ពេលដែលលោកយ៉ូស្វេដឹកនាំជនជាតិអ៊ីស្រាអែលដើរឆ្លងទឹកដីកាណាន ជនជាតិអ៊ីស្រាអែលបានធ្លាក់ទៅក្នុងការបោកបញ្ឆោតឲ្យធ្វើសម្ពន្ធមេត្រីជំនួសឲ្យការច្បាំងនឹងពួកគេ។

ជ្រោះ​កេ្រដូន

ជ្រោះ​កេ្រដូនគឺជាជ្រោះមួយយ៉ាងជ្រៅដែលស្ថិតនៅខាងក្រៅទីក្រុងយេរូ៉សាឡិម ចន្លោះរវាងកំពែងខាងកើត និងភ្នំដើមអូលីវ។

  • ជ្រោះនេះ មានជម្រៅជាង១០០០ម៉ែត្រ និងមានបណ្តោយប្រហែលជា៣២គីឡូម៉ែត្រ។
  • នៅពេលដែលព្រះបាទដាវីឌ បានរត់ភៀសខ្លួនពីសម្តេចអាប់សាឡំមជាបុត្រាព្រះអង្គ នោះទ្រង់បានយាងកាត់ជ្រោះ​កេ្រដូននេះ ដើម្បីទៅដល់ភ្នំដើមអូលីវ។
  • ព្រះបាទយ៉ូសៀស និងព្រះបាទ អ័សា បានបញ្ជាឲ្យកម្ទេចអស់ទាំងទីខ្ពស់ហើយដុតបំផ្លាញគ្រប់ទាំងអាសនារបស់ព្រះក្លែងក្លាយ ហើយត្រូវយកផេះទៅបាចចោលនៅក្នុងជ្រោះ​កេ្រដូន។
  • នៅក្នុងរាជ្យរបស់ព្រះបាទហេសេគា ជ្រោះ​កេ្រដូនគឺជាកន្លែងដែលបូជាចារ្យយករបស់របរមិនបរិសុទ្ធដែលគេសម្អាតចេញពីព្រះវិហារទៅបោះចោលក្នុងជ្រោះនេះ។
  • ម្ចាស់ក្សត្រីអ័ថាលា ត្រូវបានសម្លាប់នៅក្នុងជ្រោះ​កេ្រដូននេះ ដោយព្រោះអំពើអាក្រក់ដែលព្រះនាងបានប្រព្រឹត្ត។

ដាន់

ដាន់ គឺជាកូនប្រុសទីប្រាំរបស់លោកយ៉ាកុប ហើយគឺជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល។ តំបន់ដែលបានតាំងទីលំនៅនៃកុលសម្ព័ន្ធដាន់នេះ គឺនៅភូមិភាគខាងជើងនៃទឹកដីកាណាន ដោយត្រូវបានគេហៅឈ្មោះទំបន់នេះតាមឈ្មោះរបស់គាត់។

  • ក្នុងអំឡុងពេលរបស់លោកអាប់រ៉ាម គឺមានទីក្រុងមួយឈ្មោះ ដាន់ ដែលមានទីតាំងនៅខាងលិច ទីក្រុងយេរ៉ូសាឡិម។
  • ជាច្រើនឆ្នាំក្រោយមក ក្នុងកំឡុងពេលដែលប្រជាជនអ៊ីស្រាអែលបានចូលទៅក្នុងទឹកដីសន្យានោះ ក៏មានទីក្រុងដាន់មួយផ្សេងទៀត ដែលស្ថិតនៅចម្ងាយ៦០គីឡូរម៉ែតពីខាងជើងនៃទីក្រុងយេរ៉ូសាឡិម។
  • ពាក្យថា «អ្នកស្រុកដាន់» គឺបានសំដៅទៅលើកូនចៅរបស់ ដាន់ ដែលត្រូវជាវង្សត្រកូលរបស់គាត់នោះដែរ។

ដាម៉ាស

ដាម៉ាសគឺជាឈ្មោះទីក្រុងមួយនៃរដ្ឋធានីក្នុងប្រទេសស៊ីរី។ វាគឺជាក្រុងស្ថិតនៅកន្លែងដ៏ដែល ដូចនៅក្នុងសម័យព្រះគម្ពីរដែរ។

  • ដាម៉ាសគឺជាទីក្រុងមួយដ៏ចាស់បំផុត ហើយកំពុងតែបន្តនៅជាមួយ និងទីក្រុងទាំងឡាយក្នុងពិភពលោកសព្វថ្ងៃនេះ។
  • នៅក្នុងសម័យលោកអប្រាហាំ ទីក្រុងដាម៉ាសជារាជ្យធានីរបស់ប្រទេសអេរ៉ាម (ដែលបានតាំងនៅប្រទេសសីុរីសព្វថ្ងៃ)។
  • ក្នុងព្រះគម្ពីសម្ពន្ធមេត្រីចាស់ មានការអំណះសអំណាងជាច្រើនទៅនិង អ្នកស្រុកដើម និងប្រជាជនអ៊ីស្រាអែលជាមួយនឹងអ្នកស្រុកដាម៉ាសផងដែរ។
  • ព្យាការីក្នុងសម័យព្រះគម្ពីជាច្រើនក៏បានថ្លែងពី ការបំផ្លាញដែលកើតមានដល់ទីក្រុងដាម៉ាស។ សេចក្ដីទំនាយទាំងនោះក៏បានកើតឡើងមែន នៅពេលដែលប្រទេសអាស្ស៊ីរី បានបំផ្លាញទីក្រុងនេះ នៅក្នុងសម័យព្រះគម្ពីសម្ពន្ធមេត្រីចាស់ ឬវាអាចនឹងកើតឡើងនៅពេលខាងមុខ មានសេចក្តីល្បួងជាច្រើននៅក្នុងទីក្រុងនេះ។
  • ក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មី លោកសូលជាមេគណៈផារិស៊ី (ក្រោយមកគឺជាសាវកប៉ូល) បានធ្វើដំណើរទៅចាប់គ្រិស្តបរិស័ទនៅទីក្រុដាម៉ាសនេះ ក្នុងការប្រឆាំងជាមួយសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ តែទ្រង់បានធ្វើឲ្យលោកសូល ក្លាយទៅជាអ្នកជឿដល់ទ្រង់វិញ។

ដេលីឡា

ដេលីឡា គឺជាស្ត្រីសាសន៍ភីលីស្ទីនម្នាក់ ដែលលោកសាំសុនបានស្រឡាញ់ ប៉ុន្តែ នាងមិនមែនជាប្រពន្ធរបស់គាត់ទេ។

  • នាងដេលីឡាស្រឡាញ់ប្រាក់ជាងស្រឡាញ់លោកសាំសុន។
  • ពួកភីលីស្ទីនបានប្រើនាងដេលីឡា ក្នុងការបោកលោកសាំសុន ឲ្យប្រាប់បីការកម្សោយរបស់ខ្លួន។ នៅពេលគាត់បាត់កម្លាំង ពួកភីលីស្ទីនក៏បានចាប់គាត់។

ណាឃរ

ណាឃរគឺជាឈ្មោះមនុស្ស២នាក់ដែលសាច់ញាតិរបស់អប្រាហាំគឺជីតារបស់គាត់ និងបងប្រុសរបស់គាត់។

  • ណាឃរដែលជាបងប្រុសរបស់អប្រាហាំគឺជាជីតារបស់នាងរេបិកា ត្រូវជាប្រពន្ធរបស់លោកអ៊ីសាក។
  • ឃ្លាថា «ក្រុងណាឃរ» អាចមានន័យថា «ក្រុងនោះមានឈ្មោះថាណាឃរ» ឬ «ក្រុងដែលលោកណាឃររស់នៅ» ឬ «ក្រុងរបស់ណាឃរ»។

ណាហ៊ុម

ណាហ៊ុមគឺជាព្យាការីដែលបានប្រកាសព្រះបន្ទូលនៅសម័យស្តេចដ៏អាក្រក់ឈ្មោះម៉ាណាសេដែលសោយរាជ្យលើជនជាតិយ៉ូដា។

  • ណាហ៊ុមគឺជាក្រុងនៃអែលកូស ដែលមានចម្ងាយម្ភៃគីឡូម៉ែត្រពីក្រុងយេរូសាឡិម។
  • នៅក្នុងកណ្ខគម្ពីរសម្ព័ន្ធមេត្រីចាស់ណាហ៊ុមបានកត់ត្រាពីការថ្លែងទំនាយអំពីការបំផ្លាញប្រជាជនអាស៊ើរនៅក្រុងនីនីវេ។

តំបន់ណេកិប

តំបន់ណេកិបគឺជាតំបន់វាលរហោស្ថានស្ថិតនៅភាគខាងត្បូងនៃស្រុកអ៊ីស្រាអែល ឬភាគខាងត្បូងឈៀងខាងលិចនៃសមុទ្រអំបិល។

  • ពាក្យដើមមានន័យថា «ខាងត្បូង» ចំណែភាសាអង់គ្លេសមួយចំនួនបកប្រែបែបនេះ។
  • វាអាចជាថាតំបន់ភាគខាងត្បូង គឺមិនមានទីតាំងដូចទៅនឹងតំបន់វាលរហោស្ថានណេកិបបច្ចុប្បន្ននោះទេ។
  • នៅពេលដែលលោកអប្រាហាំបានរស់នៅក្នុងក្រុងកាដេស គាត់ក៏បាននៅតំបន់ណេកិប ឬ តំបន់ភាគខាងត្បូងនេះដែរ។
  • លោកអ៊ីសាកបានរស់នៅតំបន់ណេកិបនេះនៅពេលដែលរេបេកាបានធ្វើដំណើរមកជួបគាត់ ហើយនាងបានក្លាយជាប្រពន្ធរបស់គាត់។
  • កុលសម្ព័ន្ធយូដា ហើយនឹងកុលសម្ព័ន្ធស៊ីម្មានគឺបានរស់នៅតំបន់ភាគខាងត្បូងនេះ។
  • ក្រុងដែលធំជាងគេនៅតំបន់ណេកិបគឺក្រុងបៀរសេបា។

តាម៉ារ

តាម៉ារ គឺជាឈ្មោះរបស់ស្ត្រីមួយចំនួននៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ វាក៏ជាឈ្មោះរបស់ក្រុង ឬទីកន្លែងមួយចំនួននៅក្នុងសម្ពន្ធមេត្រីចាស់ដែរ។

  • នាងតាម៉ារ​​គឺជាកូនប្រសាស្រីរបស់លោកយូដា។ នាងបានបង្កើតកូនប្រុសមួយឈ្មោះលោកពេរេស ដែលបានក្លាយទៅជាព្រះអយ្យកោរបស់ព្រះយេស៊ូគ្រិស្ត។
  • បុត្រីម្នាក់របស់ព្រះបាទដាវីឌ ព្រះ‌នាង​តាម៉ារត្រូវជាព្រះកនិដ្ឋា (ប្អូនស្រី) របស់សម្ដេច​អាប់‌សាឡុម។ សម្ដេច​អាំណូនត្រូវជាបងប្រុស (ម្តាយផ្សេងគ្នា) របស់ព្រះនាងបានរំលោភព្រះនាងហើយបោះបង់ព្រះនាងចោលឲ្យនៅឯកា។
  • សម្តេចអាប់សាឡុម មានបុត្រីម្នាក់ព្រះនាមថា ព្រះនាងតាម៉ារ។
  • មានក្រុងមួយមានឈ្មោះថា ហាសា‌សូន-‌តាម៉ារ គឺជាក្រុងរួមគ្នាតែមួយជាមួយ និងក្រុងអេងហ្គេឌី ដែលស្ថិតនៅភាគខាងលិចនៃសមុទ្រស្លាប់។ ជាមួយគ្នានោះក៏មានក្រុងផ្សេងទៀតឈ្មោះថា បាល-តាម៉ារ។ មានខគម្ពីរយោងជាច្រើនសំដៅទៅកាន់ទីកន្លែងដែលមានឈ្មោះថា តាម៉ារ វាប្រហែលជាកន្លែងផ្សេងពីក្រុងតាម៉ារនេះ។

តើស៊ីស

តើស៊ីសគឺជាឈ្មោះរបស់មនុស្សពីរនាក់នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ វាក៏ជាឈ្មោះរបស់ក្រុងផងដែរ។

  • ចៅរបស់លោកយ៉ាផែតម្នាក់មានឈ្មោះថា តើស៊ីស។
  • តើស៊ីសជាឈ្មោះរបស់អ្នកប្រាជ្ញម្នាក់របស់ព្រះបាទអ័ហាស៊ូរូសនៃអាណាចក្រពើស៊ី។
  • តើស៊ីសគឺជាក្រុងរីកចម្រើន សម្បូរសប្បាយ មានសំពៅជំនួញជាច្រើនបានធ្វើដំណើរទៅកាន់ក្រុងនេះ ដើម្បីធ្វើជំនួញ ទិញ លក់​​ ដូរ របស់មានតម្លៃផ្សេងៗ។
  • ក្រុងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុងទីរ៉ុស ហើយត្រូវបានគេគិតថា ជាក្រុងភីនីស៊ី ដែលវានៅយ៉ាងឆ្ងាយពីប្រទេសអ៊ីស្រាអែល គឺនៅភាគខាងត្បូងនៃឈូងសមុទ្រប្រទេសអេស្ប៉ាញ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ហោរាយ៉ូណាស បានឡើងសំពៅរត់ទៅកាន់ក្រុងតើស៊ីសជំនួសឲ្យស្តាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះទៅកាន់ក្រុងនីនីវេ។

តើសុស

តើសុស គឺជាក្រុងដែលរីកចម្រើន សម្បូរសប្បាយ ដែលមានទីតាំងនៅក្នុងខេត្តស៊ីលីគា នៃអាណាចក្ររ៉ូម សព្វថ្ងៃនេះ ស្ថិតនៅកណ្តាលភាគខាងត្បូងនៃប្រទេសទួរគី។

  • ក្រុងតើសុស ស្ថិតនៅតាមដងទន្លេដ៏ធំមួយនៅជាប់សមុទ្រមេឌីទែរ៉ានេ ហេតុនោះ បានធ្វើឲ្យក្រុងនេះក្លាយទៅជាផ្លូវពាណិជ្ជកម្មយ៉ាងសំខាន់។
  • នៅក្នុងប្រវត្តិសាស្ត្រ ក្រុងតើសុសក៏ធ្លាប់ជារាជធានីនៃខេត្តស៊ីលីគាផងដែរ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ក្រុងតើសុសត្រូវបានស្គាល់ថាជា ក្រុងកំណើតរបស់សាវកប៉ូល។

​ត្រូអាស

​ក្រុងត្រូអាស គឺជាក្រុងមាត់សមុទ្រដែលមានទីតាំងនៅមាត់សមុទ្រខាងជើងភាគខាងលិចនៃទឹកដីស្រុកអាស៊ី ជាដែលខេត្តបុរាណរបស់អាណាចក្ររ៉ូម។

  • សាវកប៉ូលបានធ្វើដំណើរទៅកាន់ក្រុងត្រូអាសយ៉ាងហោចណាស់៣ដងនៅក្នុងដំណើរបេសកកម្មផ្សាយដំណឹល្អរបស់គាត់។
  • ពេលមួយនៅក្រុងត្រូអាស លោកប៉ូលបានអធិប្បាយយ៉ាងយូរទាល់ភ្លឺ នោះមានយុវជនម្នាក់ឈ្មោះអើទីកុសដែលបានអង្គុយស្តាប់នៅបង្អួចដែលបើកចំហ ហើយគាត់ងងុយដេកក៏បានងោកហើយធ្លាក់មកក្រោមស្លាប់ទៅ។ ដោយសារ អំណាចព្រះចេស្តានៃព្រះនោះលោកប៉ូលបានប្រោសយុវជននោះឲ្យមានជីវិតរស់ឡើងវិញ។
  • នៅពេលដែលលោកប៉ូលនៅទីក្រុងរ៉ូម គាត់បានសូមឲ្យលោកធីម៉ូថេជួយយកអាវធំ និងសៀវភៅព្រមទាំងក្រាំងស្បែក ដែលគាត់បានផ្ញើទុកនៅក្រុងត្រូរអាស មកជាមួយផង។

ថូម៉ាស់

លោកថូម៉ាស់គឺជាម្នាក់នៅក្នុងចំណោមសិស្សទាំង១២ដែលព្រះយេស៊ូបានជ្រើសរើសមកធ្វើជាសិស្ស និងជាសាវក។ គេស្គាល់ឈ្មោះគាត់មួយទៀតហៅថា «ឌីឌីម» មានន័យថា «ភ្លោះ»។

  • ជិតដល់ពេលចុងក្រោយនៃជីវិតរបស់ព្រះយេស៊ូ ទ្រង់បានប្រាប់ទៅពួកសិស្សរបស់ព្រះអង្គថា ទ្រង់នឹងយាងត្រឡប់ទៅឯព្រះវរបិតាវិញ ហើយទ្រង់នឹងរៀបចំកន្លែងសម្រាប់ពួកគេ ដើម្បីនៅជាមួយព្រះអង្គ។

លោកថូម៉ាសបានសួរទៅកាន់ព្រះអង្គថា តើពួកគេអាចស្គាល់ផ្លូវទៅទីនោះដោយរបៀបណា បើពួកគេមិនដឹងថាព្រះអង្គយាងទៅណាផងនោះ។

  • ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ពីសុគតឡើងវិញ លោកថូម៉ាស់បាននិយាយថា គាត់មិនជឿថាព្រះយេស៊ូរស់ឡើងវិញទេ លុះត្រាណាតែគាត់បានឃើញ ហើយបានស្ទាបស្នាមរបួសដែលមាននៅលើព្រះយេស៊ូសិន។

ថេរ៉ា

ថេរ៉ា គឺជាពូជពង្សរបស់លោកសិមដែលត្រូវជាកូនរបស់លោកណូអេ លោកថេរ៉ាជាឪពុករបស់ លោកអាប់រ៉ាម លោកណាឃរ និង លោកហារ៉ាន។

  • លោកថេរ៉ាបានចាកចេញពីផ្ទះរបស់គាត់នៅក្រុង អ៊ើរដើម្បីទៅឯស្រុកកាណានជាមួយនឹងលោកអាប់រ៉ាមកូនប្រុសគាត់ លោកឡុតជាចៅគាត់ និងនាងសារ៉ាយជាប្រពន្ធរបស់លោកអាប់រ៉ាម។
  • នៅក្នុងដំណើរទៅកាន់ស្រុកកាណាន លោកថេរ៉ា និងគ្រួសាររបស់គាត់បានតាំងទីលំនៅ និងរស់នៅយ៉ាងយូរនៅក្នុងក្រុងខារ៉ាន។ លោកបានស្លាប់នៅក្នុងក្រុងខារ៉ាននោះ នៅពេលដែលលោកមានអាយុ២០៥ឆ្នាំ។

ថែស្សាឡូនិក អ្នកស្រុកថែស្សាឡូនិច

នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ក្រុងថែស្សាឡូនិក គឺជារាធានីរបស់ខេត្តម៉ាសេដូន នៃអាណាចក្ររ៉ូម។ អ្នករស់នៅក្នុងក្រុងនោះត្រូវបានគេហៅថា «អ្នកស្រុកថែស្សាឡូនិក»។

  • ក្រុងថែស្សាឡូនិក គឺជាក្រុងក្បែរមាត់សមុទ្រយ៉ាងសំខាន់ ដែលមានទីតាំងនៅជាប់នឹងផ្លូវធំទូលាយតភ្ជាប់ក្រុងរ៉ូមទៅកាន់តំបន់ភាគខាងកើតនៃដែនដីអាណាចក្ររ៉ូម។
  • លោកប៉ូល លោកស៊ីឡាស និងលោកធីម៉ូថេ បានធ្វើដំណើរទៅដល់ក្រុងថែស្សាឡូនិកនៅក្នុងដំណើរបេសកកម្មលើទីពីរ ហើយជាលទ្ធផលមានក្រុមជំនុំជាច្រើនត្រូវបានកើតឡើងនៅទីនោះ។ ក្រោយមកទៀតនៅក្នុងបេសកកម្មលើទីបីរបស់លោកប៉ូល លោកក៏បានធ្វើដំណើរទៅសួរសុខទុក្ខអ្នកនៅក្នុងក្រុងនោះដែរ។
  • លោកប៉ូលបានសរសេរសំបុត្រពីរ ទៅកាន់គ្រិស្តបរិស័ទ នៅក្នុងក្រុងថែស្សាឡូនិកនោះ គឺសំបុត្រ១ និង២ ថែស្សាឡូនិក ដែលមាននៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី។

ទន្លេនីល ទន្លេនៃប្រទេសអេស៊ីព្ទ

ទន្លេនីលគឺជាទន្លេដែលធំហើយវែងស្ថិតនៅភាគខាងជើងនៃទ្វីបអាហ្វ្រិក។ វាជាទន្លេដ៏ល្បីឈ្មោះហើយជាទន្លេដ៏សំខាន់នៃប្រទេសអេស៊ីព្ទ។

  • ទន្លេនីលហូរកាត់តាមភាគខាងជើងអេស៊ីព្ទហើយហូរចាក់ទៅរកសមុទ្រមេឌីទែរ៉ាណេ។
  • ដំណាំលូតលាស់បានល្អលើដីដែលមានជីវជាតិនៅសងខាងនៃទន្លេនីល។
  • ប្រជាជនអេស៊ីព្ទភាគច្រើនរស់នៅក្បែរទន្លេនីល ដោយសារវាក្លាយជាធាតុដ៏សំខាន់នៃប្រភពទឹក និងប្រភពកសិផល។
  • ប្រជាជនអ៊ីស្រាអែលបានរស់នៅលើទឹកដីកូសែន ដែលសម្បូរដោយដីមានជីវជាតិពីព្រោះវាមានទីតាំងតាមបណ្តោយនៃទន្លេនីល។
  • ពេលដែលលោកម៉ូសេនៅជាទារក ឪពុកម្តាយរបស់លោកបានដាក់លោកក្នុងកន្ត្រកហើយបណ្តែតតាមទន្លេនីលដើម្បីលាក់លោកពីស្តេចផារ៉ោន។

ទន្លេ​យ័រដាន់ យ័រដាន់

ទន្លេ​យ័រដាន់គឺជាទន្លេដែលហូរពីទិសខាងជើងទៅទិសខាងត្បូង ហើយទម្រង់នៃដីដែលជាព្រំដែនភាគខាងកើតត្រូវបានគេហៅថាទឹកដីកាណាន។

  • បច្ចុប្បន្ននេះ ទន្លេយ័រដាន់បានបំបែកប្រទេសអ៊ីស្រាអែលនៅភាគខាងលិច ហើយពីប្រទេសហ៊្សកដានីនៅភាគខាងកើត។
  • ទន្លេយ័រដាន់ហូរទៅសមុទ្រកាលីឡេ ហើយបានហូរចាក់ទៅក្នុងសមុទ្រស្លាប់ (សមុទ្រ​ខាង​លិច)។
  • នៅពេលដែលលោកយ៉ូស្វេបានដឹកនាំជនជាតិអ៊ីស្រាអែលចូលទៅទឹកដីកាណាន ពួកគេត្រូវតែឆ្លងកាត់ទន្លេយ័រដាន់។ ដោយសារទឹកទន្លេជ្រៅពេក ព្រះជាម្ចាស់បានសម្តែងការអស្ចារ្យបញ្ឈប់ទឹកកុំឲ្យហូរ ដូច្នេះ ទើបពួកគេអាចឆ្លងទន្លេនេះបាន។
  • ម្តងម្កាលក្នុងព្រះគម្ពីរ ទន្លេយ័រដាន់ត្រូវបានគេតំណាងឲ្យ «យ័រដាន់»។

ទន្លេអឺប្រាត

ទន្លេអឺប្រាតជាឈ្មោះទន្លេមួយក្នុងចំណោមទន្លេបួនដែលហូរកាត់សួនច្បារអេដែន។ វាគឺជាទន្លេដែលត្រូវបានរៀបរាប់ជាញឹកញាប់បំផុតនៅក្នុងព្រះគម្ពីរ។

  • សម័យឥឡូវនេះ ទន្លេដែលមានឈ្មោះថា អឺប្រាតមានទីតាំងនៅមជ្ឈឹមបូព៌ា និងជាទន្លេដែលវែងនិងសំខាន់បំផុតនៅអាស៊ី។
  • រួមគ្នាជាមួយទន្លេថៃគ្រីស ទន្លេអឺប្រាតជាប់ព្រំដែនតំបន់មួយដែលគេហៅថាមេសូប៉ូតាមៀ។
  • ក្រុងអ៊ើរពីបុរាណដែលជាកន្លែងដែលអប្រាហាំបានមកនោះគឺនៅមាត់ទន្លេអ៊ើប្រាត។
  • ទន្លេនេះ គឺជាផ្នែកមួយនៃព្រំដែននៃដីដែលព្រះបានសន្យានឹងផ្តល់ឲ្យលោកអ័ប្រាហាំ (លោកុប្បត្ដិ ១៥:១៨) ។ ជួនកាល អឺប្រាត ត្រូវបានគេហៅថា «ជាទន្លេ»។

ទូបាល

នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី មានមនុស្សមួយចំនួនដែលមានឈ្មោះថា «ទូបាល»។

  • បុរសម្នាក់ឈ្មោះទូបាល ត្រូវជាកូនរបស់លោកយ៉ាផែត។
  • បុរសម្នាក់ទៀត ឈ្មោះ ទូបាល-កាអ៊ីន ត្រូវជាកូនរបស់លោកឡាម៉េក ដែលត្រូចជាពូជពង្សរបស់លោកកាអ៊ីន។
  • ទូបាល ក៏ជាឈ្មោះរបស់ សាសន៍មួួយដែលហោរាអេសាយ និងហោរាអេសេគាលបានលើកឡើងផងដែរ។

ធីម៉ូថេ

ធីម៉ូថេ គឺជាយុវជនម្នាក់មកពីទីក្រុងលីស្ត្រា គាត់បានជឿលើព្រះយេស៊ូគ្រិស្ត តាមរយៈព័ន្ធកិច្ចរបស់សាវកប៉ូលនៅក្នុងក្រុងរបស់គាត់។ ក្រោយមកគាត់បានចូលរួមជាមួយសាវកប៉ូលនៅក្នុងដំណើរបេសកកម្មរបស់គាត់ ហើយបានជួយមើលការខុសត្រូវលើសហគមន៍អ្នកជឿថ្មីមួយ។

  • ឪពុករបស់ធីម៉ូថាគឺជាសាសន៍ក្រិក ប៉ុន្តែទាំងយាយ(ឡូអ៊ីស) និងម្តាយគាត់ (អ៊ើនីស) គឺជាសាសន៍យូដា ហើយជឿលើព្រះយេស៊ូគ្រិស្ត។
  • ពួកចាស់ទុំ និងសាវកប៉ូលបានធ្វើពិធីតែងតាំងលោកធីម៉ូថេ សម្រាប់ធ្វើព័ន្ធកិច្ចតាមរយៈការដាក់ដៃលើគាត់ និងអធិស្ឋានឲ្យគាត់។
  • កណ្ឌគម្ពីរពីរនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី (១ធីម៉ូថេ​ ២ធីម៉ូថេ) គឺជាសំបុត្ររបស់សាវកប៉ូលក្នុងការផ្តល់ដំបូន្មានទៅកាន់ធីម៉ូថេ ដែលជាអ្នកដឹកនាំក្រុមជំនុំវ័យក្មេង។

​​ធើសា

ធើសាគឺជាក្រុងយ៉ាងសំខាន់របស់ជនជាតិកាណាន ដែលជនជាតិអ៊ីស្រាអែលវាយដណ្តើមយកបាន។ ធើសា ក៏ជាឈ្មោះកូនស្រីរបស់លោកកាឡាដ​ជាពូជពង្សរបស់ម៉ាណាសេ។

  • ក្រុងធើសា ស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយកុលសម្ព័ន្ធរបស់លោកម៉ាណាសេ។ ក្រុងនេះត្រូវបានគេគិតថា ស្ថិតនៅភាគខាងជើងចម្ងាយប្រហែលជា១៦គីឡូម៉ែត្រពីក្រុងស៊ីគែម។
  • ច្រើនឆ្នាំក្រោយមក ធើសាត្រូវបានក្លាយទៅជាក្រុងរណបរបស់ប្រទេសអ៊ីស្រាអែលខាងជើង អំឡុងពេលស្តេចប្រទេសអ៊ីស្រាអែល៤អង្គសោយរាជ្យ។
  • ធើសា គឺជាឈ្មោះរបស់ចៅទួតរបស់លោកកាឡាត ក្នុងកុលសម្ព័ន្ធរបស់លោកម៉ាណាសេ ដែលបានចូលមកសុំទឹកដីជាចំណែកមរដករបស់គេ ដោយសារតែឪពុកគេមិនមានកូនប្រុសក្នុងការទទួលចំណែកមរដកតាមទម្លាប់របស់គេ។

នគរអ៊ីស្រាអែល

ពាក្យថា «នគរអ៊ីស្រាអែល» គឺសំដៅទៅកាន់នគរអ៊ីស្រាអែលភាគខាងជើងបន្ទាប់ពីកុលសម្ព័ន្ធទាំង១២របស់ពួកអ៊ីស្រាអែលបែងចែកជានគរជាពី ក្រោយពេលដែលព្រះបាទសាឡូម៉ូនសុគត។

  • នគរអ៊ីស្រាអែល ស្ថិតនៅភាគខាងជើងមាន១០កុលសម្ព័ន្ធចូលរួម ហើយនគរយូដាស្ថិតនៅភាគខាងត្បូងមាន២កុលសម្ព័ន្ធចូលរួម។
  • ក្រុងសំខាន់របស់នគរអ៊ីស្រាអែលគឺក្រុងសាម៉ារី។ វាមានចំងាយប្រហែលជា៥០គីឡូម៉ែត្រពីក្រុងយេរូ៉សាឡិមដែលជាក្រុងសំខាន់របស់នគរយូដា។
  • ស្តេចនៃនគរអ៊ីស្រាអែលខាងជើងគឺសុទ្ធតែអាក្រក់។ ពួកគេបាននាំប្រជារាស្ត្រទៅគោរព និងថ្វាយបង្គំដល់រូបព្រះក្លែងក្លាយ។
  • ព្រះជាម្ចាស់បានបញ្ជូនសាសន៍​អាស‌ស៊ើរឲ្យមកវាយប្រហារនគរអ៊ីស្រាអែលខាងជើង។ ជនជាតិអ៊ីស្រាអែលជាច្រើនត្រូវបានចាប់ហើយដឹកនាំទៅជាឈ្លើយសឹកហើយរស់នៅក្នុងទឹកដីសាសន៍​អាស‌ស៊ើរ។
  • ពួកសាសន៍អាសស៊ើរបាននាំយកសាសន៍ដទៃមកឲ្យរស់នៅជាមួយ និងជនជាតិអ៊ីស្រាអែលដែលនៅសេសសល់។ ពួកសាសន៍ដទៃទាំងនោះបានរៀបការជាមួយ និងជនជាតិអ៊ីស្រាអែល ហើយកូនចៅរបស់គេត្រូវបានក្លាយជាសាសន៍សាម៉ារី។

នាងម៉ាថា

ម៉ាថាគឺជាស្រ្តីម្នាក់មកពីភូមិបេតថានីជាអ្នកដែលដើរតាមព្រះយេស៊ូវ។

  • នាងម៉ាថាមានប្អូនស្រីម្នាក់ឈ្មោះនាងម៉ារា និងប្អូនប្រុសម្នាក់ឈ្មោះថា ឡាសារ ពួកគេជាអ្នកដែលដើរតាមព្រះយេស៊ូ។
  • មានពេលមួយជាពេលដែលព្រះយេស៊ូបានធ្វើដំណើរកាត់ភូមិគេ ហើយទ្រង់បានចូលទៅស្នាក់នៅក្នុងផ្ទះពួកគេ នោះនាងម៉ាថា នាងរវល់នឹងការងាររៀបចំជាច្រើន ចំណែក នាងម៉ារាវិញបានអង្គុយស្តាប់ព្រះបន្ទូលនៅទាបព្រះបាទព្រះយេស៊ូវិញ។
  • នៅពេលដែលឡាសារបានស្លាប់ នោះនាងម៉ាថាបាននិយាយទៅកាន់ព្រះយេស៊ូថា នាងជឿថាទ្រង់គឺជាព្រះគ្រិស្ត គឺជាព្រះបុត្រានៃព្រះជាម្ចាស់។

នាងម៉ារា (ប្អូនស្រីម៉ាថា)

នាងម៉ារាគឺជាស្រ្តីមកពីភូមិបេតថានីដែលដើរតាមព្រះយេស៊ូ។

  • នាងម៉ារាមានបងស្រីម្នាក់ឈ្មោះនាងម៉ាថា និងប្អូនប្រុសម្នាក់ឈ្មោះថា ឡាសារ ពួកគេជាអ្នកដែលដើរតាមព្រះយេស៊ូ។
  • គ្រាមួយព្រះយេស៊ូមានព្រះបន្ទូលថា នាងម៉ារានាងបានជ្រើសរើសយកចំណែកយ៉ាងល្អហើយដែលមិនត្រូវដកចេញពីនាងឡើយ នេះគឺខណៈពេលដែលជ្រើសរើសអង្គុយស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូជំនួសឲ្យការរវល់រៀបចំទទួលទ្រង់ដូចជាបងស្រីនាងម៉ាថា។
  • ព្រះយេស៊ូបានប្រោសឡាសារឲ្យរស់ពីស្លាប់ឡើងវិញ។
  • ពេលក្រោយមកខណៈដែលព្រះយេស៊ូកំពុងតែសោយអារហារនៅផ្ទះរបស់មនុស្សម្នាក់នៅបេតថានី នោះនាងម៉ារាបានយកប្រេងក្រអូបទៅចាក់លាបព្រះបាទព្រះយេស៊ូ ដើម្បីជាការថ្វាយបង្គំទ្រង់។
  • ព្រះយេស៊ូសរសើរចំពោះទង្វើររបស់នាង ហើយទ្រង់មានបន្ទូលថានាងធ្វើការនេះដើម្បីទុកជាសម្រាប់ការបញ្ចុះសព្វព្រះអង្គ។

នាងរស់

នាងរស់ជាស្រ្តីសាសន៍ម៉ូអាប់ ដែលបានរៀបការជាមួយបុរសជនជាតិអ៊ីស្រាអែល ដែលទៅរស់នៅក្នុងស្រុកម៉ូអាប់ជាមួយគ្រួសាររបស់គាត់នៅក្នុងសម័យកាលពួកចៅហ្វាយដឹកនាំអ៊ីស្រាអែល។

  • ស្វាមីរបស់នាងរស់បានស្លាប់ ហើយក្រោយមកនាងបានចាកចេញពីស្រុកម៉ូអាប់ ធ្វើដំណើរជាមួយម្តាយក្មេករបស់នាងឈ្មោះនាងណាអូមី ដែលត្រូវត្រឡប់មកស្រុកកំណើតបេថ្លេហិម នៅក្នុងអ៊ីស្រាអែល។
  • នាងរស់មានភាពស្មោះស្ម័គ្រជាមួយនឹងនាងណាអូមី ហើយនាងខំប្រឹងធ្វើការ ដើម្បីមានផ្គត់ផ្គង់សម្រាប់នាង។
  • នាងក៏ច្បាស់លាស់ជាមូយការបម្រើ ព្រះពិតតែមួយនៃអ៊ីស្រាអែល។
  • នាងរស់បានរៀបការជាមួយបុរសជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះ លោកបូអូស ហើយនាងបង្កើតបានកូនប្រុសមួយ គាត់បានក្លាយជាជីតារបស់ស្តេចដាវីឌ ហើយជាពូជពង្សរបស់ព្រះយេស៊ូគ្រិស្ត។

នាងរ៉ាជែល

នាងរ៉ាជែលជាប្រពន្ធម្នាក់ក្នុងចំណោមប្រពន្ធរបស់លោកយ៉ាកុប។ នាង និងបងស្រីរបស់នាង គឺនាងលេអាត្រូវជាកូនស្រីរបស់លោកឡាបាន់ ជាពូរបស់លោកយ៉ាកុប។

  • នាងរ៉ាជែលជាម្តាយរបស់លោកយ៉ូសែប និងបេនយ៉ាមិន ដែលកូនចៅរបស់ពួកគេបានក្លាយជាអំបូរពីររបស់អ៊ីស្រាអែល។
  • អស់រយៈពេលជាច្រើនឆ្នាំ នាងរ៉ាជែលមិនមានលទ្ធភាពក្នុងការមានកូនឡើយ។ ព្រះជាម្ចាស់បានធ្វើឲ្យនាងបង្កើតបានកូនមួយគឺយ៉ូសែប។
  • ច្រើនឆ្នាំក្រោយមកទៀត នៅពេលនាងបង្កើតបេនយ៉ាមីន នាងរ៉ាជែលបានស្លាប់ ហើយលោកយ៉ាកុបបានបញ្ចុះនាងនៅជិតបេថ្លេហិម។

នាងរ៉ាហាប

នាងរ៉ាហាបជាស្រី្តម្នាក់រស់នៅក្នុងក្រុងយេរីខូ នៅពេលអ៊ីស្រាអែលវាយប្រហារក្រុង។ នាងជាស្រីពេស្យា។

  • នាងរ៉ាហាបបានលាក់ជនជាតិអ៊ីស្រាអែលពីរនាក់ ដែលបានចូលទៅស៊ើបនៅក្នុងយេរីខូមុនពេលអ៊ីស្រាអែលរាយប្រហារក្រុងនោះ។ នាងបានជួយអ្នកស៊ើបឲ្យត្រឡប់មកជំរំអ៊ីស្រាអែលវិញ។
  • នាងរ៉ាហាបបានក្លាយជាអ្នកជឿលើព្រះជាម្ចាស់វិញ។
  • នាង និងគ្រួសាររបស់នាងត្រូវបានរួចជីវិត នៅពេលក្រុងយេរីខូត្រូវបានបំផ្លាញ ហើយពួកគេទាំងអស់គ្នាបានរស់នៅជាមួយជនជាតិអ៊ីស្រាអែល។

នាងរេបិកា

នាងរេបិកាជាចៅស្រីរបស់លោកណាឃរជាប្អូនប្រុសរបស់លោកអប្រាហាំ។

  • ព្រះជាម្ចាស់ជ្រើសរើសនាងរេបិកា ដើម្បីធ្វើជាភរិយារបស់លោកអ៊ីសាក ដែលជាកូនរបស់លោកអប្រាហាំ។
  • នាងរេបិកាបានចាកចេញពីទឹកដីស្រុក​អើរ៉ាម-ន៉ាហារេម ជាកន្លែង​ដែលនាងរស់នៅ ហើយបានចេញទៅជាមួយអ្នកបម្រើរបស់លោកអប្រាហាំ ទៅរស់នៅទឹកដីស្រុកណេកិប ជាកន្លែងដែលលោកអ៊ីសាក់រស់នៅ។
  • អស់រយៈពេលជាច្រើនឆ្នាំ នាងរេបេកាគ្មានកូនសោះ តែទីបំផុត ព្រះជាម្ចាស់បានប្រទានពរនាងឲ្យមានកូនភ្លោះ គឺលោកអេសាវ និងលោកយ៉ាកុប។

នាងលេអា

នាងលេអាគឺជាម្នាក់ក្នុងចំណោមប្រពន្ធរបស់លោកយ៉ាកុប។ នាងបានបង្កើតកូនប្រុស៨នាក់ដល់លោកយ៉ាកុប ហើយបានក្លាយជាកុលសម្ព័ន្ធផ្សេងៗក្នុងចំណោមកុលសម្ព័ន្ធទាំង១២របស់អ៊ីស្រាអែល។

  • ឪពុករបស់នាងលេអា មានឈ្មោះថា លោកឡាបាន់ ដែលត្រូវជាបងប្រុសរបស់នាងរេបេកាដែលត្រូវជាម្តាយរបស់លោកយ៉ាកុប។
  • លោកយ៉ាកុបមិនបានស្រឡាញ់នាងលេអា ដូចដែលគាត់ស្រឡាញ់ប្រពន្ធគាត់ម្នាក់ទៀតដែលមានឈ្មោះថា នាងរ៉ាជែលទេ ប៉ុន្តែ ព្រះបានប្រទានពរយ៉ាងហូហៀរដល់នាងលេអាតាមរយៈ ប្រទានឲ្យនាងមានកូនជាច្រើន។
  • នាងលេអា មានកូនប្រុសម្នាក់ដែលមានឈ្មោះថា លោកយូដា ដែលបានក្លាយជាអយ្យកោរបស់ហ្លួងដាវីឌ និងព្រះយេស៊ូគ្រិស្ត។

នាងសារ៉ា នាងសារ៉ាយ

  • នាងសារ៉ាជាប្រពន្ធរបស់លោកអប្រាហាំ។
  • ឈ្មោះដំបូងរបស់នាងគឺ «សារ៉ាយ» ប៉ុន្តែ ព្រះជាម្ចាស់ប្រទានឈ្មោះថ្មីឲ្យដល់នាង «សារ៉ា»។
  • ​លោកស្រីសារ៉ាបានផ្តល់កំណើតកូនប្រុសតាមសេចក្តីសន្យាដែលព្រះជាម្ចាស់បានសន្យាចំពោះនាង និងលោកអប្រាហាំ។

នាង​ហាការ

នាង​ហាការគឺជាស្ត្រីសាសន៍អេស៊ីប ដែលជាបាវបម្រើស្រីរបស់លោកស្រីសារ៉ា។

  • នៅពេលដែលលោកស្រីសារ៉ាមិនអាចបង្កើតកូនបាន គាត់បានប្រគល់នាងហាការទៅប្តីរបស់គាត់ លោកអាប់រ៉ាម ដើម្បីឲ្យនាងបង្កើតកូនឲ្យគាត់។
  • នាងហាការមានផ្ទៃពោះ ហើយបានបង្កើតកូនប្រុសមួយឲ្យលោកអាប់រ៉ាម គឺ អ៊ីស្មា‌អែល។
  • ព្រះជាម្ចាស់បានទតឃើញនាងហាការពេលដែលនាងទទួលក្តីរងទុក្ខនៅទីរហោស្ថាន និងបានសន្យាប្រទានពរដល់ពូជពង្សរបស់នាង។

នាងហាន់ណា

នាងហាន់ណា គឺជាម្តាយរបស់ព្យាការីសាំយូ៉អែល។ នាងគឺជាភរិយាម្នាក់នៃភរិយាទាំងពីររបស់លោក​អែលកា‌ណា។

  • នាងហាន់ណា គឺនាងមិនអាចមានកូនបានទេ ដែលបានធ្វើឲ្យគាត់មានទុក្ខព្រួយយ៉ាងខ្លាំង។
  • នៅព្រះវិហារ នាងហាន់ណា បានអធិស្ឋានខ្សឹបៗទៅកាន់ព្រះជាម្ចាស់ សូមឲ្យគាត់មានកូនប្រុសមួយ ដោយសន្យាថា នឹងថ្វាយកូននោះឲ្យម្រើព្រះជាម្ចាស់។
  • ព្រះជាម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់នាង ហើយពេលដែលក្មេងប្រុស ពេលសាំយ៉ូអែលធំល្មម នាងបាននាំកូនទៅបម្រើព្រះនៅក្នុងព្រះវិហារ។
  • ព្រះជាម្ចាស់បានប្រទានកូនបន្ថែមទៀតដល់នាង បន្ទាប់ពីនោះ។

នាងអេលីសាបិត

នាងអេលីសាបិតគឺជាម្តាយរបស់លោកយ៉ូហានបាទីស្ដ។ ស្វាមីរបស់នាងឈ្មោះលោកសាការី។

  • លោកសាការី និងនាងអេលីសាបិតមិនអាចមានកូនបានទេ ប៉ុន្តែ នៅក្នុងវ័យចំណាស់របស់ពួកគេ ព្រះបានសន្យាលោកសាការីថា អេលីសាបិតនឹងបង្កើតកូនប្រុសមួយឲ្យគាត់។
  • ព្រះជាម្ចាស់បានធ្វើតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយពេលលោកសាការី និងនាងអេលីសាបិតជាភរិយាមានផ្ទៃពោះមកដល់ នាងក៏មានផ្ទៃពោះ។ ពួកគេបានដាក់ឈ្មោះទារកថាយ៉ូហាន។
  • នាងអេលីសាបិតក៏ជាសាច់ញាតិរបស់នាងម៉ារីដែលជាមាតារបស់ព្រះយេស៊ូផងដែរ។

នាងអេវ៉ា

នេះជាឈ្មោះរបស់ស្ត្រីដំបូង។ ឈ្មោះរបស់នាងមានន័យថា «ជីវិត» ឬ «ការរស់នៅ»។

  • ព្រះជាម្ចាស់បានបង្កើតនាងអេវ៉ាចេញពីឆ្អឹងជំនីរដែលព្រះអង្គបានដកចេញពីលោក​អដាំ។
  • នាងអេវ៉ាត្រូវបានបង្កើតឡើង ដើម្បីធ្វើជា «ជំនួយ» របស់លោក​អដាំ។ នាងបានចូលមករួមជាមួយលោក​អដាំ ដើម្បីជួយគាត់ក្នុងកិច្ចការដែលព្រះបានប្រទានឲ្យពួកគេធ្វើ។
  • នាងអេវ៉ាត្រូវបានសាតាំងល្បួង (នៅក្នុងទម្រង់ជាសត្វពស់) ហើយជាមនុស្សដំបូងដែលធ្វើបាបដោយបរិភោគផ្លែឈើដែលព្រះបានមានបន្ទូលហាមមិនឲ្យបរិភោគ។

នាង​អេសធើរ

នាងអេសធើរគឺជាស្ត្រីជនជាតិយូដាម្នាក់ ដែលបានក្លាយជាជាមហាក្សត្រីនៃនគរពែរ្សក្នុងអំឡុងពេលដែលពួកបាប៊ីឡូនកាន់កាប់សាសន៍យូដា។

  • កណ្ឌគម្ពីរអេសធើររៀបរាប់អំពីរបៀបដែលនាងអេសធើរបានក្លាយជាមហេសីរបស់ស្ដេចពែរ្សម្នាក់ឈ្មោះអហាស៊ើរ ហើយរបៀបដែលព្រះបានប្រើនាងដើម្បីសង្គ្រោះរាស្ដ្ររបស់នាង។
  • នាងអេសធើរគឺជាកូនកំព្រាដែលត្រូវបានចិញ្ចឹមបីបាច់ដោយបងប្អូនជីដូនមួយរបស់នាងឈ្មោះលោកម៉ាដេកាយ។
  • ការស្តាប់បង្គាប់របស់នាងចំពោះឪពុកចិញ្ចឹមរបស់នាងបានជួយនាងឲ្យស្ដាប់បង្គាប់ព្រះ។
  • នាងអេសធើរបានគោរពកោតខ្លាចព្រះ ហើយបានប្រថុយជីវិតរបស់នាង ដើម្បីសង្គ្រោះដល់ប្រជាជនរបស់នាង ដែលជាសាសន៍យូដា។
  • រឿងរ៉ាវរបស់នាងអេសធើរបង្ហាញពីការគ្រប់គ្រងរបស់ព្រះ លើព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ ជាពិសេសពីរបៀបដែលទ្រង់ការពាររាស្ដ្រព្រះអង្គ ហើយធ្វើការតាមរយៈអស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ។

បាណាបាស

បាណាបាសជាម្នាក់នៅក្នុងចំណោមគ្រិស្តបរិស័ទសម័យដើម គាត់រស់នៅក្នុងសម័យរបស់ពួកសាវក។

  • បាណាបាសមានពូជពង្សមកពីសាសន៍អ៊ីស្រាអែល អំបូរលេវី ហើយគាត់មកពីកោះគីប្រុស។
  • ពេលលោកសូល (ប៉ុល) បានក្លាយជាគ្រិស្តបរិស័ទ លោកបាណាបាសបានអង្វរឲ្យអ្នកជឿផ្សេងៗទៀតទទួលគាត់ជាបងប្អូនរួមជំនឿដែរ។
  • លោកបាណាបាស និងលោកប៉ុលបានធ្វើដំណើរជាមួយគ្នា ដើម្បីប្រកាសដំណឹងល្អអំពីព្រះយេស៊ូនៅតាមក្រុងផ្សេងៗ។
  • ឈ្មោះគាត់គឺយ៉ូសែប ប៉ុន្តែ ក្រោយមកគេហៅគាត់ថា «បាណាបាស» វិញ ដែលមានន័យថា «កូននៃការលើកទឹកចិត្ត»។

បាតសេបា

បាតសេបា ជាភរិយារបស់លោកអ៊ូរី ជាមេទ័ពនៅក្នុងកងទ័ពរបស់ព្រះបាទដាវីឌ។ បន្ទាប់ពីលោកអ៊ូរីស្លាប់ទៅ នាងបានក្លាយជាមហេសី​របស់ព្រះបាទដាវីឌ និងជាមាតារបស់ព្រះបាទសាឡូម៉ូន។

  • ព្រះបាទដាវីឌបានប្រព្រឹត្តអំពើសាហាយស្មន់ជាមួយនាងបាតសេបា នៅក្នុងពេលដែលនាងនៅជាភរិយារបស់លោកអ៊ូរី។
  • នៅពេលនាងបាតសេបាមានបុត្រជាមួយព្រះបាទដាវីឌ ព្រះបាទដាវីឌបានបញ្ជូនលោកអ៊ូរីទៅធ្វើសង្គ្រាមដើម្បីឲ្យគេសម្លាប់។
  • ព្រះបាទដាវីឌបានរៀបអភិសេកជាមួយនាងបាតសេបា ហើយនាងបានបង្កើតកូនប្រុសឲ្យដល់ទ្រង់។
  • ព្រះជាម្ចាស់បានដាក់ទោសដល់ព្រះបាទដាវិឌ ដោយសារអំពើបាបរបស់ទ្រង់ ដោយធ្វើឲ្យបុត្រនោះស្លាប់ពីរបីថ្លៃក្រោយពីបុត្រនោះបានកើតមក។
  • ក្រោយមក នាងបាតសេបាបានបង្កើតបុត្រមួយអង្គទៀត គឺព្រះបាទសាឡូម៉ូន ហើយនៅពេលព្រះបាទសាឡូម៉ូនធំឡើង ទ្រង់បានសោយរាជ្យបន្ទាប់ពីព្រះបាទដាវីឌ។

បាបិល

បាបិលជាក្រុងនៃតំបន់ដែលហៅថា ស៊ីណើរ នៅភាគខាងត្បូងនៃស្រុកមេសូប៉ូតាមា។ ក្រោយមក គេហៅស្រុកស៊ីណើរ ថាបាប៊ីឡូន។

  • ក្រុងបាបិលត្រូវបានរកឃើញដោយចៅរបស់លោកហាំ ឈ្មោះ នីមរ៉ូឌ ជាស្តេចដែលសោយរាជ្យនៅស៊ីណើរ។
  • មនុស្សនៅស៊ីណើរមានអំណួត ហើយបានសម្រេចិត្តសង់ប៉មមួយយ៉ាងខ្ពស់ដល់មេឃ។ ក្រោយមកគេស្គាល់ប៉មនោះថា «ប៉មបាបិល»។​
  • ដោយសារមនុស្សសង់ប៉មបាបិល ហើយបដិសេធក្នុងការបែកខ្ញែកគ្នា តាមដែលព្រះជាម្ចាស់បង្គាប់ ព្រះអង្គបានបំភាន់ភាសារបស់ពួកគេ ហើយពួកគេមិនអាចយល់គ្នាបាន។ ការនេះបានបង្ខំឲ្យពួកគេបែកចេញទៅរស់នៅតាមកន្លែងផ្សេងៗនៅលើផែនដី។
  • ន័យដើមនៃពាក្យ «បាបិល» គឺ «ការបំភាន់» ដាក់ឈ្មោះនេះ នៅពេលព្រះជាម្ចាស់បំភាន់ភាសារបស់មនុស្ស។

បាប៊ីឡូន សាសន៍បាប៊ីឡូន

ក្រុងបាប៊ីឡូនជាក្រុងបុរាណនៅក្នុងតំបន់បាប៊ីឡូន ហើយវាក៏ជាចំណែកនៅក្នុងអាណាចក្របាប៊ីឡូនដែរ។

  • បាប៊ីឡូនមានទីតាំងនៅតាមតំបន់ទន្លេអឺប្រាត នៅក្នុងតំបន់ដែលគេសង់ប៉មបាបិលរាប់រយឆ្នាំមុន។
  • ពេលខ្លះពាក្យ «បាប៊ីឡូន» សំដៅលើ អាណាចក្របាប៊ីឡូនទាំងមូល។ ឧទាហរណ៍ «ស្តេចបាប៊ីឡូន» សោយរាជ្យទូទាំងអាណាចក្របាប៊ីឡូនទាំងមូល មិនគ្រាន់តែក្រុងទេ។
  • សាសន៍បាប៊ីឡូនគឺជាសាសន៍ដែលមានអំណាច គឺជាសាសន៍ដែលវាយលុកអាណាចក្រយូដា ហើយបាននិរទេសជនជាតិយូដាទៅបាប៊ីឡូនអស់រយៈពេល៧០ឆ្នាំ។
  • ផ្នែកមួយនៃតំបន់នេះ ត្រូវបានគេហៅថា « ខាល់ដេ» ហើយប្រជាជនដែលរស់នៅទីនោះ គេហៅថា ជាសាសន៍ ខាល់ដេ ដូច្នេះ ពាក្យថា «ខាល់ដេ» ជាញឹកញាប់ប្រើសំដៅលើ បាប៊ីឡូន។
  • នៅក្នុងគម្ពីរសញ្ញាថ្មី ពាក្យថា «បាប៊ីឡូន» ពេលខ្លះប្រើជាពា្យប្រៀបធៀប ដើម្បីសំដៅលើ ទីកន្លែង មនុស្ស និងគិតទាក់ទងនឹងនិមិត្តរូបដែលទាក់ទងជាមួយការថ្វាយបង្គំរូបព្រះ និងពីឥរិយាបថនៃអំពើបាបផ្សេងៗ។
  • ឃ្លាថា «អធិរាជបាប៊ីឡូន» ឬ «ក្រុងដ៏ធំរបស់បាប៊ីឡូន» របៀបធៀបទាក់ទងនឹងក្រុងមួយ ឬប្រទេសមួយដែលធំ មានសម្បតិ្តហូរហៀរ និងពេញដោយអំពើបាប ដូចជានៅក្នុងក្រុងបាប៊ីឡូនសម័យបុរាណ។

បារាបាស

បារាបាសជាអ្នកទោសនៅក្នុងក្រុងយេរូសាឡឹម នៅពេលព្រះយេស៊ូត្រូវគេចាប់។

  • បារាបាសជាឧក្រិដ្ឋជន ដែលបានប្រព្រឹត្តអំពើឧក្រដ្ឋិកម្ម និងប្រឆាំងជាមួយនឹងរដ្ឋាភិបាលរ៉ូម។
  • នៅពេលលោកប៉ុនទាសពីឡាត់ស្នើឲ្យដោះលែង បារាបាស ឬព្រះយេស៊ូ នោះមនុស្សជ្រើសរើសយកបារាបាស។
  • ដូច្នេះ លោកពីឡាត់បានអនុញ្ញាតឲ្យលោកបារាបាសមានសេរីភាព ប៉ុន្តែបង្គាប់ឲ្យគេធ្វើគត់ព្រះយេស៊ូវិញ។

បារូក

បារូកជាឈ្មោះមនុស្សមួយចំនួននៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។

  • បារូកទីមួយគឺ (កូនប្រុសរបស់លោកសាប់បាយ) ដែលធ្វើការជួសជុលក្រុងយេរូសាឡិមឡើងវិញ។
  • នៅក្នុងសម័យកាលលោកនេហេមាក៏មានឈ្មោះ បារូក (កូនប្រុសរបស់លោកកុលហូសេ) ជាអ្នកដឹកនាំម្នាក់ដែលមកតាំងទីលំនៅនៅក្នុងក្រុងយេរូសាឡិម បន្ទាប់ពីសាងសង់ជញ្ជាំងរួច។
  • មានបារូក (កូនប្រុសរបស់លោកនីរេយ៉ា) ផ្សេងទៀត ជាជំនួយការរបស់ហោរាយេរេមា ជួយលោកក្នុងការបំពេញភារកិច្ចផ្សេងៗ ដូចជា កត់ត្រាក្នុងព្រះបន្ទូលរបស់ព្រះដែលព្រះអង្គបានប្រទានដល់លោកយេរេមា ហើយអាចប្រកាស់ព្រះបន្ទូលនោះទៅកាន់ប្រជាជន។

បារ៉ែដ

ទីរហោស្ថានបារ៉ែដ គឺជាវាលខ្សាច់យ៉ាងធំស្ថិតនៅតំបន់ភាគខាងកើតនៃប្រទេសអេស៊ីព្ទ និងភាគខាងត្បូងនៃទឹកដីកាណាន។ ទីនោះមានភ្នំបារ៉ែដ ដែលមានឈ្មោះមួយទៀតហៅថា ភ្នំស៊ីណៃ។

  • លោកស្រីសារ៉ាបានបញ្ជាា​លោកអប្រាហាំ​ អោយបណ្ដេញនាង ហាកាជាអ្នកបំរើនិងកូនប្រុសរបស់នាងឈ្មោះអ៊ីស្មាអែលអោយទៅរស់នៅទីរហោស្ថានឆ្ងាយពីពួកគេ។
  • ​ពេលលោកម៉ូសេដឹកនាំប្រជាជនអ៊ីស្រាអែលចេញពីប្រទេសអេស៊ីព្ទ ពួកគេបានធ្វើដំណើរឆ្លងកាត់ទីរហោស្ថានបារ៉ែដ។
  • លោកម៉ូសេបានចាត់មនុស្សប្រុស១២នាក់ពីស្រុកកាដេស បារនា ពីទីរហោស្ថានបារ៉ែដអោយទៅមើលទឹកដីកាណាន ហើយត្រឡប់មករាយការណ៍ប្រាប់លោកវិញ។
  • វាលខ្សាច់ហ្ស៊ីន នៅភាគខាងជើងវាលរហោស្ថានបារ៉ែដ ហើយវាលខ្សាច់ស៊ីននៅភាគខាងត្បូងវាលរហោស្ថានបារ៉ែដ។

បូជាចារ្យយេត្រូ បូជាចារ្យរេហួល

ឈ្មោះថា «យេត្រូ» និង «រេហួល» ទាំងពីនេះ តំណាងទៅឲ្យឪពុករបស់ប្រពន្ធលោកម៉ូសេ នាងស៊ីផូរ៉ា។ មានបុរសពីរនាក់ផ្សេងទៀតឈ្មោះថា «រេហួល» នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

  • នៅពេលដែលលោកម៉ូសេធ្វើជាអ្នកគង្វាលចៀមនៅលើទឹកដីនៃម៉ាឌាន គាត់បានរៀបការជាមួយនឹងកូនស្រីជនជាតិម៉ាឌានដែលមានឈ្មោះថានាងរេហួល។
  • បន្ទាប់មកទៀតលោករេហួលគឺសំដៅទៅលើ «លោកយេត្រូជាបូជាចារ្យរបស់សាសន៍ម៉ាឌាន»។ វាអាចមានន័យថា «រេហួល» ដែលជាឈ្មោះរបស់កុលសម្ព័ន្ធរបស់គាត់។
  • នៅពេលដែលព្រះជាម្ចាស់បានមានព្រះបន្ទូលទៅលោកម៉ូសេចេញពីគុម្ពព្រៃដែលឆេះ លោកម៉ូសេបានគង្វាលចៀមរបស់លោកយេត្រូ។
  • នៅពេលបន្ទាប់ទៀត ព្រះជាម្ចាស់បានជួយសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែលចេញពីប្រទេសអេស៊ីប បូជាចារ្យយេត្រូបានចេញមកពីប្រជារាស្ត្រអ៊ីស្រាអែលនៅក្នុងទីរហាស្ថាន ហើយបានឲ្យពាក្យណែនាំយ៉ាងល្អអំពីការជំនុំជម្រះក្តីរបស់ប្រជារាស្ត្រ។
  • គាត់បានជឿលើព្រះជាម្ចាស់នៅពេលដែលគាត់បានឮពីការអស្ចារ្យរបស់ព្រះជាម្ចាស់ដែលបាននាំប្រជារាស្រ្តចេញពីប្រទេសអេស៊ីបដោយជោគជ័យ។
  • កូនម្នាក់របស់លោកអេសាវមានឈ្មោះថា រេហួល។
  • បុរសម្នាក់ផ្សេងទៀតឈ្មោះរេហួលគឺបានបង្ហាញភាពក្នុងបញ្ជីបុព្វបុរសរបស់ប្រជារាស្ត្រអ៊ីស្រាអែលដែលបានត្រលប់ពីនិរទេសនៃជនជាតិយូដា បន្ទាប់ភាពជាឈ្លើយរបស់ពួកគេបានបញ្ជប់ក្នុងចក្រភពបាប៊ីឡូន។

ប៉ូទីផារ

ប៉ូទីផារ គឺជាមន្រ្តីសំខាន់ម្នាក់របស់ស្តេចផារ៉ោនដែលជាសេ្ដចអេស៊ីព្ទ នៅក្នុងពេលដែលយ៉ូសែបត្រូវបានលក់ទៅឲ្យជនជាតិ អ៊ីស្មាអែល។

  • ប៉ូទីផារ បានទិញ យ៉ូសែបពីជនជាតិអ៊ីស្មាអែល ហើយបានតែងតាំងគាត់ឲ្យមើលខុសត្រូវលើផ្ទះសំបែងរបស់គាត់។
  • នៅពេលដែលយ៉ូសែបត្រូវបានគេចោទប្រកាន់ពីការធ្វើខុស ប៉ូទីផារ បានចាប់យ៉ូបដាក់គុក។

បូអូស

លោកបូអូសជាបុរសជនជាតិអ៊ីស្រាអែល ដែលស្វាមីរបស់នាងរស់ ជាជីតារបស់សេ្តចដាវីឌ ហើយជាដូនតារបស់ព្រះយេស៊ូគ្រិស្ត។

  • បូអូសរស់នៅក្នុងកំឡុងពេលពួកចៅហ្វាយនៅក្នុងស្រុកអ៊ីស្រាអែល។
  • គាត់ជាសាច់ញាតិស្រី្តសាសន៍អ៊ីស្រាអែល ឈ្មោះនាងណាអូមី ដែលត្រឡប់មកអ៊ីស្រាអែលវិញបន្ទាប់ពីស្វាមី និងកូនប្រុសៗរបស់នាងបានស្លាប់នៅម៉ូអាប់។
  • លោកបូអូស «លោះ» កូនប្រសារស្រីរបស់នាងណាអូមី ដោយរៀបការជាមួយនាងរស់ ហើយបានធ្វើជាប្តី និងផ្តល់អនាគតដល់នាងនិងបង្កើតកូនជាមួយនាង។
  • គាត់បានឃើញរូបភាពពីរបៀបដែលព្រះយេស៊ូរំដោះ និងប្រោសលោះយើងពីអំពើបាប។

បៀរសេបា

នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ បៀរសេបាជាក្រុងមួយដែលមានទីតាំង នៅភាគខាងត្បូងនៃទីរហោស្ថានចំងាយប្រមាណ ៦៤គីលូម៉ែត្រពីក្រុងយេរូសាឡិម ដែលសព្វថ្ងៃគេហៅក្រុងនេះថា «ណេកិប» ។

  • ទីរហោស្ថាននៅជុំវិញ បៀរសេបាជាតំបន់ទីរហោស្ថាន ដែលនាងហាកា និងអ៊ីស្មាអែលវង្វេង បន្ទាប់ពីលោកអប្រាហាំបានដេញពួកគេចេញពីរោងរបស់គាត់។
  • ឈ្មោះរបស់ក្រុងនេះ មានន័យថា «អណ្តូងនៃសម្បថ»។ ឈ្មោះនេះបានដាក់ នៅពេលដែលលោកអប្រាហាំបានស្បថជាមួយស្តេចអ័ប៊ីម៉ាឡេកថាមិនដាក់ទោសមនុស្សរបស់លោកអ័ប៊ីម៉ាឡេកឡើយ ដោយសារពួកគេបានរឹបអូសត្រួតត្រាអណ្តូងមួយរបស់លោកអប្រាហាំ។

បេណាយ៉ា

បេណាយ៉ាជាឈ្មោះរបស់មនុស្សមួយចំនួននៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។

  • បេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេទ័ពម្នាក់របស់ព្រះបាទដាវីឌ។ គាត់ជាអ្នកក្លាហាន និងមេីលខុសត្រូវលើអង្គរក្សរបស់ព្រះបាទដាវីឌ។
  • នៅពេលព្រះបាទសាឡូម៉ូន បានតាំងឡើងធ្វើជាស្តេច បេណាយ៉ាបានជួយព្រះអង្គផ្តួលរំលំសត្រូវរបស់ព្រះអង្គ។ នៅទីបំផុតគាត់បានក្លាយជាមេទ័ពរបស់អ៊ីស្រាអែល។
  • មានបុរសម្នាក់ទៀតនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ឈ្មោះបេណាយ៉ា បូករួមជាមួយពួកលេវីបីនាក់ទៀត ជាសង្ឃ ជាអ្នកតន្រ្តីករ និងជាពួជពង្សរបស់អេសាភ។

បេតថានី

ក្រុងបេតថានីមានទីតាំងនៅភាគខាងកើតនៃភ្នំអូលីវ ប្រហែលជា២គីឡូម៉ែត្រនៅខាងកើតក្រុងយេរូសាឡិម។

  • បេតថានីនៅក្បែរផ្លូវដែលនៅតាមបណ្តោយផ្លូវរវាងយេរេខូ និងយេរូសាឡិម។
  • ព្រះយេស៊ូទៅបេតថានីជាញឺកញាប់ ជាកន្លែងដែល ឡាសា ម៉ាថា និងម៉ារាមិត្តភក្តិជិតស្និទ្ធរបស់ព្រះអង្គបានរស់នៅ។
  • គេស្គាល់បេតថានី ជាពិសេសដោយសា​រ ព្រះយេស៊ូបានប្រោសឡាសាឲ្យរស់ពីស្លាប់ឡើងវិញ។

បេតសេម៉េស

បេតសេម៉េស ជាឈ្មោះរបស់ក្រុងកាណាន ប្រហែលជា៣០គីឡូម៉ែត្រភាគខាងជើងក្រុងយេរូសាឡិម។

  • ជនជាតិអ៊ីស្រាអែលបានចាប់យក បេតសេម៉េស នៅក្នុងសម័យដែលលោកយ៉ូស្វេជាអ្នកដឹកនាំ។
  • បេតសេម៉េស ជាក្រុងដែលបានរៀបទុកដោយឡែក ជាកន្លែងសម្រាប់ពួកសង្ឃលេវីរស់នៅ។
  • នៅពេលពួកភីលីស្ទីនបានយកហិបនៃសម្ព័ន្ធមេត្រីមកឲ្យក្រុងយេរូសាឡិមវិញ បេតសេម៉េស ជាក្រុងដំបូងពួកគេទុកហិបនៃសម្ព័ន្ធមេត្រីនៅទីនោះ។

បេតអែល

បេតអែលជាក្រុងមួយមានទីតាំងនៅភាគខាងជើងក្រុងយេរូសាឡិម នៅក្នុងទឹកដីស្រុកកាណាន។ ពីមុនគេហៅក្រុងនេះថា «លូស»។

  • បន្ទាប់ពីបានទទួលសេចក្តីសន្យារបស់ព្រះ លើកដំបូង លោកអាប់រ៉ាម (អប្រាហាំ) បានសង់អាសនៈមួយថ្វាយព្រះនៅជិតបេតអែល។ តាមពិតឈ្មោះក្រុងនោះមិនមែនជាបេតអែលទេ​ នៅពេលនោះ។ ប៉ុន្តែ ដោយសារនិយាយពីបេតអែលច្រើនពេក គេបានស្គាល់ទីនោះទៅ។
  • លោកយ៉ាកុប នៅពេលដែលរត់គេចពីបងប្រុសរបស់គាត់ គឺលោកអេសាវ គាត់បានស្នាក់មួយយប់នៅជិតក្រុង ហើយបានគេងលក់នៅទីវាលនៅទីនោះ។ កាលដែលគាត់នៅគេងលក់នៅឡើយ គាត់បានសុបិនឃើញទេវតាឡើងចុះស្ថានសួគ៌ចុះឡើងៗតាមកាំជណ្តើរ។
  • ក្រុងនេះមិនមានពាក្យ បេតអែល រហូតទាល់តែលោកយ៉ាកុបបានដាក់ឈ្មោះនោះ។ ដើម្បីឲ្យបានច្បាស់ អ្នកបកប្រែខ្លះអាចប្រែថា «លូស (ក្រោយមកហៅថា បេតអែល» នៅក្នុងព្រះបន្ទូលនិយាយពីលោកអប្រាហាំ ដូចគ្នាជាមួយនឹងលោកយ៉ាកុបដែលទៅដល់ទីនោះលើកដំបូង (មុនពេលដែលគាត់ប្តូរឈ្មោះនោះ)។
  • បេតអែល បាននិយាយជាញឹកញាប់នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ហើយជាកន្លែងដែលមានព្រឹត្តការណ៍សំខាន់ៗជាច្រើនកើតឡើងនៅទីនោះ។

បេថ្លេហិម អេប្រាតា

បេថ្លេហិម ជាក្រុងតូចមួយនៅក្នុងទឹកដីអ៊ីស្រាអែល នៅជិតក្រុងយេរូសាឡឹម។ គេបានស្គាល់ក្រុងនោះផងដែរថាជា «ក្រុងអេប្រាតា»។ នោះប្រហែលជាឈ្មោះដើមផងដែរ។

  • បេថ្លេហិមត្រូវបានហៅថាជា «ក្រុងរបស់ព្រះបាទដាវីឌ» ព្រោះព្រះបាទដាវីឌកើតនៅទីនោះ។
  • ហោរាមីកាមានប្រសាសន៍ថា​ ព្រះមេស្ស៊ីមកពី «បេថ្លេហិម អេប្រាតា»។
  • ទំនាយរបស់ហោរាបានសម្រេច ព្រះយេស៊ូបានប្រសូតនៅក្រុងបេថ្លេហិម ជាច្រើនឆ្នាំក្រោយមក។​
  • ឈ្មោះថា «បេថ្លេហិម»​មានន័យថា «ផ្ទះនៃនំប៉័ង» ឬ «ផ្ទះនៃអារហារ»។

បេធូអែល

បេធូអែលជាកូនប្រុសរបស់លោកលោកណាឃរ ប្អូនប្រុសរបស់លោកអប្រាហាំ ។

  • បេធូអែលជាឳពុករបស់នាងរេបេកា និងលោកឡាបាន់។
  • មានក្រុងមួយឈ្មោះបេធូអែល ដែលអាចជាតំបន់ដែលមានទីតាំងនៅភាគខាងត្បូងរបស់យូដា មិនឆ្ងាយពីក្រុងបៀរសេបាឡើយ។

បេនយ៉ាមីន

បេនយ៉ាមីនជាកូនពៅដែលបានកើតមកដល់លោកយ៉ាកុប នឹងរ៉ាជែលភរិយារបស់គាត់។ ឈ្មោះរបស់គាត់មានន័យថា «កូននៃខាងស្តាំខ្ញុំ»។

  • គាត់និងបងប្រុសរបស់គាត់យ៉ូសែបជាកូនដែលបានកើតពីនាងរ៉ាជែល ហើយនាងត្រូវបានស្លាប់បន្ទាប់ពីបេនយ៉ាមីនកើតមក។
  • ពួជពង្សរបស់បេនយ៉ាមីនបានក្លាយជាពួជពង្សមួយនៃអំបូរទាំងដប់ពីររបស់អ៊ីស្រាអែល។
  • ព្រះបាទសូលចេញមកពីអំបូររបស់បេនយ៉ាងមីន។
  • សាវកប៉ុល ក៏មកពីអំបូរបេនយ៉ាមីនដែរ។

បេលសេប៊ូល

បេលសេប៊ូលគឺជាឈ្មោះមួយផ្សេងទៀតរបស់សាតាំង ឬ មេអារក្ស។ ពេលខ្លះនិយាយថា «អារក្សបេលសេប៊ូល»។

  • ឈ្មោះនេះ ន័យត្រង់មានន័យថា «ស្តេចរុយ» ដែលមានន័យថា «អ្នកគ្រប់គ្រងលើវិញ្ញាណអាក្រក់»។ ប៉ុន្តែ វិធីដែលបកប្រែល្អបំផុតរបស់ពាក្យនេះគឺ ដែលមានន័យជិតបំផុតទៅនឹងពាក្យដើម ជាជាងប្រែតាមអត្ថន័យ។
  • អាចប្រែថា «អារក្សបេលសេប៊ូល» ដើម្បីបញ្ជាក់ឲ្យច្បាស់ថាកំពុងសំដៅលើអ្នកណា។
  • ឈ្មោះនេះ ទាក់ទងជាមួយនឹងឈ្មោះរបស់ព្រះក្លែងក្លាយ របស់ក្រុងអេក្រូនគឺ «បាល សេប៊ូប»។

ប្រទេសស៊ីរី

ស៊ីរីគឺប្រទេសដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសអុីស្រាអែល។ នៅក្នុងសម័យកាលនៃព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ប្រទេសនោះគឺជាខេត្តមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្ររ៉ូម។

  • ក្នុងសម័យព្រះគម្ពីរសម្ពន្ធមេត្រីចាស់ សាសន៍ស៊ីរីគឺជាកម្លាំងសត្រូវដ៏ខ្លាំងក្លាប្រឆាំងជាមួយសាសន៍អ៊ីស្រាអែល។
  • លោកណាម៉ានគឺជាមេបញ្ជាការនៃកងទ័ពស៊ីរី ហើយជាម្នាក់ដែលព្យាការីអេលីសេ បានព្យាបាលជម្ងឺរបស់គាត់។
  • ភាគច្រើនអ្នកស្រុកស៊ីរី គឺជាពូជពង្សរបស់លោកអាប់រ៉ាម គឺជាពូជពង្សរបស់លោកសិមដែលត្រូវជាកូនរបស់លោកណូអេ។
  • ស្រុកដាម៉ាស គឺជារាជធានីនៃប្រទេសស៊ីរី គឺត្រូវបានគេលើកមកនិយាយជាច្រើនដងនៅក្នុងព្រះគម្ពីរ។
  • លោកសូលបានទៅក្រុងដាម៉ាស ក្នុងគោលបំណងទៅបៀតបៀន​គ្រិស្តបរិស័ទនៅទីនោះ ប៉ុន្តែព្រះយេស៊ូបានបញ្ឈប់គាត់។

ប្រទេសអារ៉ាប់ ជនជាតិអារ៉ាប់

ប្រទេសអារ៉ាប់គឺជាជ្រោយដ៏ធំនៅក្នុងពិភពលោក គ្រប់ដណ្តប់ជិត ៣,០០០,០០០គីឡូម៉ែត្រក្រឡា។ វាមានទីតាំងនៅភាគអាគ្នេយ៍នៃប្រទេសអ៊ីស្រាអែល ហើយមានព្រំប្រទល់ជាមួយនឹងសមុទ្រក្រហម សមុទ្រអារ៉ាប់ និងឈូងសមុទ្រពើស៊ី។

  • ពាក្យថា «ជនជាតិអារ៉ាប់» សំដៅលើអ្នកដែលរស់នៅក្នុងទឹកដីអារ៉ាប់ ឬ អ្វីៗដែលទាក់ទងនឹងប្រទេសអារ៉ាប់។
  • មនុស្សដែលរស់នៅទីនោះដំបូងគេបំផុតគឺជាកូន​ចៅ​របស់លោកសិម។​ ហើយអ្នកដែលរស់នៅក្នុងទឹកដីអារ៉ាប់ដំបូងគេផ្សេងទៀតគឺកូនប្រុសរបស់លោកអ័ប្រាហាំ អ៊ីស្មាអែល និងពួជពង្សរបស់គាត់នឹងពូជពង្សរបស់លោកអេសាវផងដែរ។
  • តំបន់រហោស្ថាន ដែលជនជាតិអ៊ីស្រាអែលវង្វេងអស់រយៈពេល៤០ឆ្នាំនោះមានទីតាំងនៅក្នុងប្រទេសអារ៉ាប់នេះឯង។
  • បន្ទាប់ពីបានទទួលជឿព្រះយេស៊ូ សាវកប៉ុលបានចំណាយពេលពីរបីឆ្នាំនៅក្នុងទីរហោស្ថានរបស់ប្រទេសអារ៉ាប់នេះឯង។
  • នៅក្នុងសំបុត្ររបស់គាត់ផ្ញើទៅកាន់គ្រិស្តបរិស័ទនៅកាឡាទី លោកប៉ុលបាននិយាយពីភ្នំស៊ីណាយមានទីតាំងនៅក្នុងប្រទេសអារ៉ាប់។

ប្រទេសអេស៊ីប ជនជាតិអេស៊ីប

ប្រទេសអេស៊ីបគឺជាប្រទេសមួយនៅភាគអាគ្នេយ៍នៃទ្វីបអា្រហ្វិកនៅទិសនិរតីនៃស្រុកកាណាន។ ជនជាតិអេស៊ីបគឺជាមនុស្សម្នាក់មកពីស្រុកអេស៊ីប។

  • នៅសម័យបុរាណ ប្រទេសអេស៊ីបជាប្រទេសដែលមានអំណាច និងមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
  • ប្រទេសអេស៊ីបបុរាណត្រូវបានបែងចែកជាពីរផ្នែក ប្រទេសអេស៊ីបក្រោម (ភាគខាងជើងដែលជាកន្លែងទន្លេនីលបានហូរធ្លាក់ចុះទៅសមុទ្រ) និងអេស៊ីបខាងលើ (ភាគខាងត្បូង) ។ នៅក្នុងគម្ពីរសម្ពនមេត្រីចាស់ផ្នែកទាំងនេះត្រូវបានគេសំដៅថាជា «អេស៊ីប» និង «ប៉ាត្រូស» នៅក្នុងអត្ថបទភាសាដើម។
  • ជាច្រើនលើកនៅពេលដែលមានម្ហូបអាហារតិចតួចនៅស្រុកកាណានបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរទៅស្រុកអេស៊ីប ដើម្បីទិញម្ហូបអាហារសម្រាប់គ្រួសាររបស់ពួកគេ។
  • អស់រយៈពេលជាច្រើនរយឆ្នាំមកហើយជនជាតិអ៊ីស្រាអែលជាទាសករនៅស្រុកអេស៊ីប។
  • លោកយ៉ូសែប និងនាងម៉ារីបានចុះទៅស្រុកអេស៊ីបជាមួយកុមារយេស៊ូ ដើម្បីគេចផុតពីស្ដេចហេរ៉ូឌ។

ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ

នៅសម័យបុរាណស្តេចដែលគ្រប់គ្រងប្រទេសអេស៊ីព្ទនៅសម័យនោះគឺ ស្តេចផារ៉ោន។

  • សរុបមកមានស្តេចផារ៉ោនជាង ៣០០អង្គដែលបានសោយរាជ្យ​ លើប្រទេសនេះអស់រយះពេលជាង ២០០០ ឆ្នាំ។
  • ស្តេចផារ៉ោននៃប្រទេសអេស៊ីព្ទគឺមានអំណាចខ្លាំងនិងមានទ្រព្យសម្បត្តិច្រើន។
  • ស្តេចផារ៉ោនមួយចំនួនមានចែងឡើងនៅក្នុងព្រះគម្ពីរ។
  • ជាទូទៅ គេយកឈ្មោះនេះមកប្រើជាឈ្មោះជាជាងគ្រាន់តែជារហស្សនាម។ ហើយគេសរសេរជា អក្សរធំៗ ថា «ផារ៉ោន»។

ពួកយេប៊ូស យេប៊ូស

ពួកយេប៊ូសគឺជាក្រុមមនុស្សដែលរស់នៅក្នុងទឹកដីកាណាន។ ពួកគេជាពូួជអំបូររបស់កាណានដែលជាកូនប្រុសរបស់លោកហាំ។

  • ពួកយេប៊ូសបានរស់នៅក្នុងទីក្រុងយេប៊ូស​ ហើយឈ្មោះនេះក្រោយមកទៀត ត្រូវបានប្តូរទៅជាយេរូ៉សាឡិមវិញ នៅពេលដែលស្តេចដាវីឌច្បាំងយកបាន។
  • ម៉ិលគីស្សាដែក ជាស្តេចក្រុងសាឡិម ប្រហែលជាមានដើមកំណើតមកពីពួកយេប៊ូស។

ពេត្រុស, ស៊ីម៉ូន-ពេត្រុស, កេផាស

លោកពេត្រុសគឺជាម្នាក់ក្នុងចំណោមសាវ័កទាំង១២របស់ព្រះយេស៊ូ។ គាត់គឺជាអ្នកដឹកនាំដ៏សំខាន់ម្នាក់នៃក្រុមជំនុំដើមដំបូង។

  • មុនពេលដែលព្រះយេស៊ូបានហៅគាត់ឲ្យធ្វើជាសាវ័កទ្រង់លោកពេត្រុសមានឈ្មោះថា ស៊ីម៉ូន។
  • បន្ទាប់មក ព្រះយេស៊ូបានដាក់ឈ្មោះថ្មីឲ្យគាត់ថា «កេផាស» ដែលមានប្រែថា «ថ្ម» ក្នុងភាសាអារ៉ាម។ ហើយឈ្មោះពេត្រុសក៏មានន័យថា​ «ថ្ម» ក្នុងភាសាក្រិក។
  • ព្រះជាម្ចាស់បានប្រើលោកពេត្រុសអោយប្រោសមនុស្សឲ្យជា ហើយប្រកាសដំណឹងល្អអំពីព្រះយេស៊ូ។
  • មានកណ្ឌគម្ពីរពីរ នៅក្នុងសម្ព័ន្ធមេត្រីថ្មីបានចែងថា លោកពេត្រុសបានសរសេរសំបុត្រទុកលើកទឹកចិត្ត ហើយទុកជាសេចក្តីបង្រៀនដល់ពួកអ្នកជឿ។

ពេអរ ភ្នំពេអរ ព្រះបាលពេអរ

ពាក្យថា «ពេអរ» ឬ «ភ្នំពេអរ» សំដៅលើភ្នំមួយដែលមានទីតាំងនៅភាគឥ្ឍសាននៃសមុទ្រស្លាប់ នៅក្នុងតំបន់ម៉ូអាប់។

  • ឈ្មោះ «បែតពេអរ» ជាឈ្មោះរបស់ក្រុងមួយ ប្រហែលជាមានទីតាំងនៅលើភ្នំ ឬជិតនោះ។ ភ្នំនេះ ជាកន្លែងដែលលោកម៉ូសេបានស្លាប់ បន្ទាប់ពីព្រះអង្គបង្ហាញទឹកដីសន្យាដល់គាត់។
  • «ព្រះបាលពេអរ» ជាព្រះក្លែងក្លាយរបស់ជនជាតិម៉ូអាប់ ដែលពួកគេថ្វាយបង្គំនៅភ្នំពេអរ។ ជនជាតិអ៊ីស្រាអែល ក៏បានចាប់ផ្តើមថ្វាយបង្គំរូបព្រះនេះដែរ ហើយព្រះជាម្ចាស់បានដាក់ទោសពួកគេដោយព្រោះការនេះ។

ព្យាការីយ៉ូណាស

ព្យាការីយ៉ូណាសគឺជាព្យាការីជនជាតិហេព្រើរក្នុងព្រះគម្ពីរសញ្ញាចាស់។

  • កណ្ឌគម្ពីរយ៉ូណាសប្រាប់អំពីសាច់រឿងអំឡុងពេលដែលព្រះជាម្ចាស់បានបញ្ជូនព្យាការីយ៉ូណាសដើម្បីប្រកាសព្រះបន្ទូលព្រះទៅមនុស្សនៃក្រុងនីនីវេ។
  • ព្យាការីយ៉ូណាសបានបដិសេធក្នងការធ្វើដំណើរទៅក្រុងនីនីវេ ហើយគេចចេញតាមទូកឆ្ពោះទៅក្រុងផ្សេងទៀត។
  • ព្រះជាម្ចាស់បានធ្វើឲ្យមានព្យុះធំ ដើម្បីបោកសន្ធប់ទូកនោះ។
  • នៅពេលដែលម្ចាស់ទូកក្តោងបានរកឃើញថាព្យាការីយ៉ូណាសបានមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ពួកគេបានបោះគាត់ទៅក្នុងសមុទ្រ ហើយព្យុះក៏បានស្ងប់។
  • ព្យាការីយ៉ូណាសត្រូវបានត្រីដ៏ធំលេប ហើយគាត់បាននៅក្នុងពោះត្រីនោះអស់រយៈពេលបីយប់បីថ្ងៃ។
  • បន្ទាប់មក ព្យាការីយ៉ូណាសបានទៅដល់ក្រុងនីនីវេ ហើយបានប្រកាសព្រះបន្ទូលប្រាប់មនុស្សនៅទីនោះ បន្ទាប់មកពួកគេបានបែរចេញពីអំពើបាបរបស់ពួកគេ។

ព្រះចៅហេរ៉ូឌ​អធិរាជ

ព្រះចៅអធិរាជហេរ៉ូឌ បានគ្រងរាជ្យលើយ៉ូដានៅសម័យកាលដែលព្រះយេស៊ូបានប្រសូត។ ទ្រង់គឺជាអ្នកគ្រប់គ្រងជនជាតិអេដុមទីមួយ ឈ្មោះថា ហេរ៉ូឌ ដែលគ្រប់គ្រងលើផ្នែកមួយនៃអាណាចក្ររ៉ូម៉ាំង។

  • អយ្យកោអយ្យការ ទ្រង់បានក្លាយទៅជាជនជាតិយូដា ទ្រង់បានធំឡើងដួចសាសន៍យូដា។
  • ស្តេចសេសា អូគូស្ត បានប្រទានព្រះនាមទ្រង់ថា «ស្តេចហេរ៉ូឌ» ទោះបីជាទ្រង់មិនមែនជាស្តេចពិតប្រាកដក៏ដោយ។
  • ព្រះចៅហេរ៉ូឌ​អធិរាជ បានយល់ដឹងពីសំណង់ដ៏ស្រស់ស្អាត ដែលទ្រង់បានបញ្ជាឲ្យសាងសង់ រួមបញ្ជូលទាំងការសាងសង់ឡើងវិញនៃព្រះវិហារយេរ៉ូសាឡិមរបស់សាសន៍យូដា។
  • ព្រះចៅហេរ៉ូឌ​អធិរាជ អង្គនេះគឺជាស្តេចដែលឃោឃៅបំផុត ហើយទ្រង់ក៏បានសម្លាប់មនុស្សជាច្រើន។ នៅពេលដែលទ្រង់បានឭថា «ស្តេចនៃសាសន៍យូដា» បានប្រសូតនៅក្នុងភូមិបេថ្លេហិម ទ្រង់បានបញ្ជាឲ្យសម្លាប់ក្មេងប្រុសទាំងអស់ដែលនៅទីនោះ។
  • កូនប្រុសរបស់ទ្រង់ ហេរ៉ូឌ អាន់ទី‌ប៉ាស និងហេរ៉ូឌភីលីព ហើយនិងចៅរបស់ទ្រង់គឺហេរ៉ូឌអគ្រីប៉ាក៏បានក្លាយជាអ្នកគ្រប់គ្រងរបស់រ៉ូម៉ាំងដែរ។ ចៅតួតរបស់ទ្រង់ ហេរ៉ូឌ អគ្រីប៉ាទី ២ (ត្រូវបានហៅថា «ស្តេច អគ្រីប៉ា») បានគ្រប់គ្រងលើយូដាទាំងមូល។

ព្រះនាងវ៉ាសធី

ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់​ កណ្ឌគម្ពីនាងអេសធើរ ព្រះ‌នាង​វ៉ាស‌ធីគឺជាអគ្គមហេសីរបស់ព្រះ‌ចៅ​អហា‌ស៊ូរុស​នៃអាណាចក្រពែរ្ស។

  • ព្រះ‌ចៅ​អហា‌ស៊ូរុសបាននិរទេសព្រះនាងវ៉ាសធី ដោយសារតែព្រះនាងមិនបានធ្វើតាមព្រះរាជ្យបញ្ជារបស់ព្រះអង្គ ក្នុងការចូលរួមជប់លៀងអាហារពេលល្ងាចរបស់ព្រះអង្គ ហើយមិនបានបង្ហាញសម្រស់របស់ព្រះនាងដល់ភ្ញៀវដែលស្រវឹងស្រាទាំងនោះ។
  • ជាលទ្ធផល ធ្វើឲ្យមានការស្វែងរកអគ្គមហេសីថ្មី ហើយជាហេតុធ្វើឲ្យនាងអេសធើរត្រូវបានរើសជាអគ្គមហេសីថ្មីរបស់ស្តេច។

ព្រះនាងអថាលា

ព្រះនាងអថាលា ជាមហេសីអាក្រក់របស់យេហូរ៉ាម ស្តេចរបស់យូដា។ ព្រះនាងជាចៅរបស់ស្តេចអាក្រក់របស់អ៊ីស្រាអែល ព្រះនាមថា អំរី។

  • បុត្រារបស់ព្រះនាងអថាលាមានព្រះនាមថា អ័ហាស៊ីយ៉ា បានក្លាយជាស្តេចបន្ទាប់ពីព្រះបាទយេហូរ៉ាមសុគត។
  • នៅពេលអ័ហាស៊ីយ៉ាបុត្រារបស់ព្រះនាងសុគត ព្រះនាងអថាលារៀបចំផែនការដើម្បីធ្វើគត់ខ្សែរាជវង្សទាំងអស់។
  • ចៅប្រុសរបស់ព្រះនាងអថាលា ព្រះនាមយ៉ូសៀស ត្រូវម្តាយមីងរបស់ព្រះអង្គលាក់ ហើយបានសង្គ្រោះពីការសម្លាប់នេះ។ ក្រោយមកព្រះអង្គបានត្រឡប់ទៅជាស្តេច។

ព្រះ‌បាទ​ដារី‌យូស​

ព្រះ‌បាទ​ដារី‌យូស​គឺជាឈ្មោះរបស់ស្ដេចជាច្រើនចំនួននៃចក្រភពពែក្ស។ បើអាចទៅរួច «ដារីយុស» គួរជាចំណងជើងប្រសើរជាងហៅថាជាឈ្មោះ។

  • «ព្រះ‌បាទ​ដារី‌យូស​ជាស្តេចរបស់សាសន៍មេឌី» គឺជាស្ដេចមួយអង្គដែលបានត្រូវគេប្រើល្បិចឲ្យចាប់ព្យាការីដានីយ៉ែលបោះចូលទៅក្នុងរូងតោ ក្នុងការដាក់ទណ្ឌកម្ម ដោយព្រោះតែការថ្វាយបង្គំដល់ព្រះជាម្ចាស់។
  • «ព្រះ‌បាទ​ដារី‌យូស​ស្តេចនៃសាសន៍ពែក្ស» ព្រះអង្គបានជួយសម្រួលដល់ការសាងសង់ព្រះវិហារយេរ៉ូសាឡិមឡើងវិញ ក្នុងសម័យបូជាចារ្យអែសរ៉ា និងលោកនេហេមា។

ព្រះបាទដាវីឌ

ព្រះបាទដាវីឌគឺជាស្ដេចទីពីរនៃអ៊ីស្រាអែល ហើយព្រះបាទដាវីឌស្រឡាញ់ព្រះជាម្ចាស់ និងបានបម្រើព្រះជាម្ចាស់ផង។ ព្រះបាទដាវីឌក៏ជាអ្នកនិពន្ធចម្បងផងដែលនៅក្នុងកណ្ឌព្រះគម្ពីរទំនុកតម្តើង។

  • ពេលព្រះបាទដាវីឌនៅវ័យកុមារទ្រង់ជាអ្នកគង្វាលចៀមប្រចាំគ្រួសារ ព្រះជាម្ចាស់បានជ្រើសទ្រង់-អោយបានត្រឡប់ជាស្ដេចទីពីររបស់ប្រជារាស្ត្រអ៊ីស្រាអែល។
  • ព្រះបាទដាវីឌគឺជាអ្នកចម្បាំងមួយដ៏ពូកែបំផុត ហើយទ្រង់បានដឹកនាំកងទ័ពអ៊ីស្រាអែលនៅក្នុងសមរភូមិ ដើម្បីប្រឆាំងនឹងខ្មាំងសត្រូវរបស់គេ។ ព្រះអង្គធ្វើឲ្យស្តេចយកឈ្នះលើកូលីយ៉ាតដែលល្បីល្បាញម្នាក់របស់ជនជាតិភីលីស្ទីន។
  • ព្រះបាទសូលព្យាយាមប្រហាព្រះបាទដាវីឌ ប៉ុន្តែ ព្រះជាម្ចាស់បានការពារព្រះបាទដាវីឌ ហើយព្រះជាម្ចាស់បានតាំងព្រះបាទដាវីឌធ្វើជាស្ដេចក្រោយពេលដែលស្ដេចសូលសោយទិវង្គត។
  • ព្រះបាទដាវីឌប្រព្រឹត្តអំពើបាបដ៏អាក្រក់មួយ ក៏ប៉ុន្តែទ្រង់បានកែប្រែព្រះទ័យ ហើយព្រះជាម្ចាស់បានអត់ទោសដល់ទ្រង់។
  • ព្រះយេស៊ូជាព្រះមេស្សី ក៏ត្រូវបានហៅថាជាព្រះ «បុត្រារបស់ស្ដេចដាវីឌ» ពីព្រោះទ្រង់ស្ថិតនៅក្្នុងវង្សត្រកូលតមកពីព្រះបាទដាវីឌ។

ព្រះបាទប្អាសា

ព្រះបាទប្អាសាជាស្តេចអាក្រក់មួយអង្គរបស់អ៊ីស្រាអែល ដែលនាំជនជាតិអ៊ីស្រាអែលថ្វាយបង្គំរូបព្រះក្លែងក្លាយ។

  • ព្រះបាទប្អាសាជាស្តេចទីបីរបស់អ៊ីស្រាអែល ហើយបានសោយរាជ្យអស់រយៈពេលម្ភៃបួនឆ្នាំ នៅក្នុងពេលដែលព្រះបាទអេសាសោយរាជ្យនៅស្រុកយូដា។
  • លោកគឺជាមេបញ្ជាការកងទ័ព ដែលបានក្លាយជាស្តេច ដោយសារបានធ្វើគត់ដល់ព្រះបាទណាដាប់។
  • នៅក្នុងពេលព្រះបាទប្អាសាសោយរាជ្យ មានសង្គ្រាមជាច្រើន រវាងស្តេចអ៊ីស្រាអែល និងស្តេចស្រុកយូដា ជាពិសេសធ្វើសង្គ្រាមជាមួយព្រះបាទអេសា ស្តេចស្រុកយូដា។
  • ព្រះបាទប្អាសាបានធ្វើបាបជាច្រើន ធ្វើឲ្យព្រះជាម្ចាស់ដករាជ្យចេញពីទ្រង់ ដោយធ្វើឲ្យទ្រង់សុគត។

​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក

នៅក្នុងសម័យកាលរបស់លោកអប្រាហាំ ម៉ិលគីស្សាដែកគឺជាស្តេចនៃក្រុងសាឡិម (ក្រោយមកគឺជាក្រុងយេរូ៉សាឡិម)។

  • ឈ្មោះរបស់ម៉ិលគីស្សាដែកមានន័យថា «ស្តេចនៃសេចក្តីសុចរិត» ហើយងាររបស់ព្រះអង្គ «ស្តេចក្រុងសាឡិម» មានន័យថា «ស្ដេចនៃសន្តិភាព»។
  • ស្តេចក៏ត្រូវបានហៅថាជា «បូជាចារ្យនៃព្រះដ៏ខ្អស់បំផុត»។
  • ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក ត្រូវបានរៀបរាប់ជាលើកដំបូងក្នុងព្រះគម្ពីរនៅពេលដែលគាត់បានបម្រើនំបុ័ង និងស្រាទំពាំងបាយជូរ បន្ទាប់ពីលោកអាប់រ៉ាមបានជួយសង្គ្រោះក្មួយប្រុសរបស់គាត់ឈ្មោះលោកឡុតពីស្ដេចដ៏ខ្លាំងពូកែ។ លោកអាប់រ៉ាមបានថ្វាយតង្វាយមួយភាគដប់នៃជ័យជំនះរបស់លោកដល់ស្តេចម៉ិលគីស្សាដែក។
  • នៅក្នុងគម្ពីរសម្ពន្ធថ្មី ម៉ិលគីស្សាដែកត្រូវបានពិពណ៌នាថាជាមនុស្សដែលគ្មានឪពុក ឬម្តាយ។ គាត់ត្រូវបានគេហៅជាបូជាចារ្យ និងជាស្តេចដែលនឹងសោយរាជ្យជារៀងរហូត។
  • ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីក៏ចែងផងដែរថាព្រះយេស៊ូគឺជាបូជាចារ្យ «តាមរបៀបរបស់ម៉ិលគីស្សាដែក»។ ព្រះយេស៊ូមិនមែនជាកូនចៅលេវីដែលជាបូជាចារ្យសាសន៍អ៊ីស្រាអែលទេ។ ងារជាបូជាចារ្យរបស់ព្រះអង្គគឺប្រទានដោយផ្ទាល់ពីព្រះដូចម៉ិលគីស្សាដែកផងដែរ។
  • ដោយផ្អែកលើការពិពណ៌នារបស់គាត់នៅក្នុងព្រះគម្ពីរ ម៉ិលគីស្សាដែកគឺជាមនុស្សដែលត្រូវបានព្រះជ្រើសរើសធ្វើជាបូជាចារ្យ ដើម្បីតំណាង ឬចង្អុលបង្ហាញទៅព្រះយេស៊ូដែលជាស្តេចនៃសេចក្តីសុខសាន្ត និងសេចក្តីសុចរិតដ៏នៅអស់កល្ប និងជាមហាបូជាចារ្យដ៏ឧត្ដុង្គឧត្ដម។

ព្រះបាទយ៉ូថាម

នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ មានបុរសបីនាក់ដែលមានឈ្មោះថា យ៉ូថាម។

  • បុរសម្នាក់ឈ្មោះលោកយ៉ូថាមគឺជាកូនប្រុសពៅរបស់លោកគេឌាន។ លោកយ៉ូថាមបានជួយវាយយកឈ្នះជាមួយបងប្រុសរបស់គាត់ឈ្មោះព្រះបាទអ័ប៊ី‌ម៉្មា‌ឡិច ដែលបានសម្លាប់អស់អ្នកដែលប្រឆាំងជាមួយនឹងបងប្រុសរបស់ពួកគេ។
  • បុរសម្នាក់ផ្សេងទៀតឈ្មោះព្រះបាទយ៉ូថាមជាស្តេចរបស់យូដាដែលបានសោយរាជ្យអស់រយៈពេលដប់ប្រាំមួយឆ្នាំបន្តពីព្រះបិតារបស់ទ្រង់ដែលមាននាមថាព្រះបាទ​អូសៀស (​អ័សារា)។
  • ដូចជាបិតារបស់ទ្រង់ដែល ព្រះបាទយ៉ូថាមបានគោរពព្រះជាម្ចាស់ ហើយជាព្រះមហាក្សត្រដ៏ល្អ។
  • ទោះយ៉ាងណាក៏ដោយ ទ្រង់មិនបានបំផ្លាញទីកន្លែងគោរពបូជារបស់ព្រះក្លែងក្លាយ ហេតុផលនេះហើយក្រោយមកបានធ្វើឲ្យប្រជារាស្ត្រនៃស្រុកយូដាបែរចេញពីព្រះជាម្ចាស់ម្តងទៀត។
  • ព្រះបាទយ៉ូថាមផ្សេងទៀតគឺជាឈ្មោះមួយនៃពូជពង្សដែលនៅក្នុងបញ្ជីរាយនាមពូជពង្សរបស់ព្រះយេស៊ូ ស្ថិតនៅក្នុងកណ្ឌគម្ពីរម៉ាថាយ។

​ព្រះបាទ​យ៉ូរ៉ាម

​ព្រះបាទ​យ៉ូរ៉ាមបុត្ររបស់ព្រះបាទអហាប់ដែលជាស្តេចនៃសាសន៍អ៊ីស្រាអែល។ ពេលខ្លះ ទ្រង់ត្រូវបានគេសំដៅជា «ព្រះបាទ​យេ‌ហូរ៉ាម»។

  • ​ព្រះបាទ​យ៉ូរ៉ាមបានសោយរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលស្របពេលដែលព្រះបាទយេហូរ៉ាមជាស្តេចនៃស្រុកយូដាដែរ។
  • ព្រះបាទ​យ៉ូរ៉ាមគឺជាស្តេចអាក្រក់ដែលថ្វាយបង្គំព្រះក្លែងក្លាយ ហើយបាននាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។
  • ក្នុងរជ្ជកាលព្រះបាទ​យ៉ូរ៉ាមដែលជាស្តេចនៃអ៊ីស្រាអែលគឺស្ថិតនៅក្នុងអំឡុងពេលនៃព្យាការីអេលីយ៉ា និង​អូ‌បាឌា។
  • បុរសម្នាក់ទៀតឈ្មោះថាយ៉ូរ៉ាមគឺជាកូនប្រុសរបស់ស្តេចសូបានៃក្រុង​ហាម៉ាត អំឡុងពេលដែលព្រះបាទដាវីឌជាស្តេច។

​ព្រះបាទ​យ៉ូសៀស

​ព្រះបាទ​យ៉ូសៀសគឺជាស្តេចរបស់ព្រះជាម្ចាស់ដែលបានសោយរាជ្យនៅអាណាចក្រយូដាអស់រយៈពេលសាមសិបមួយឆ្នាំ។ ទ្រង់បានដឹកនាំប្រជារាស្ត្រយូដាឲ្យគោរព ហើយថ្វាយបង្គំព្រះជាម្ចាស់។

  • បន្ទាប់ពីព្រះបិតារបស់ទ្រង់គឺព្រះបាទ​អាំម៉ូនបានសុគត ហើយព្រះបាទ​យ៉ូសៀសបានក្លាយជាស្តេចលើប្រជារាស្ត្រយូដា តាំងពីអាយុប្រាំបីឆ្នាំ។
  • ក្នុងរយៈពេលដប់ប្រាំបីឆ្នាំនៃការសោយរាជ្យរបស់ទ្រង់ ​ព្រះបាទ​យ៉ូសៀសបានបង្គាប់ឲ្យមហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ាសាងសង់ព្រះវិហារថ្វាយព្រះឡើងវិញ។ ក្នុងអំឡុងពេលនៃការសាងសង់បានបញ្ជប់គម្ពីរក្រឹត្យ‌វិន័យរបស់លោកម៉ូសេក៏ត្រូវបានរកឃើញ។
  • នៅពេលដែលគម្ពីរក្រឹត្យ‌វិន័យត្រូវបានអានដោយព្រះបាទយ៉ូសៀស ទ្រង់ព្រួយព្រះហឫទ័យចំពោះមនុស្សដែលមិនគោរពព្រះជាម្ចាស់។ ទ្រង់បានបង្គាប់ឲ្យបំផ្លាញទីកន្លែងដែលថ្វាយបង្គំព្រះក្លែងក្លាយចោលទាំងអស់ និងសម្លាប់ពួកបូជាចារ្យរបស់ព្រះក្លែងក្លាយនោះទាំងអស់។
  • ទ្រង់បានបង្គាប់ឲ្យមនុស្ស ចាប់ផ្តើមធ្វើធ្វើពីធីបុណ្យរំលងឡើងវិញ។

ព្រះបាទយ៉ូអាស

យ៉ូអាសគឺជាឈ្មោះនៃបុរសមួយចំនួនក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

  • ទីមួយ លោកយ៉ូអាសគឺជាឪពុកនៃអ្នករំដោះជនជាតិអ៊ីស្រាអែល ឈ្មោះលោកគេឌាន។
  • បុរសម្នាក់ទៀតឈ្មោះលោកយ៉ូអាសដែលជាពូជពង្សនៃកូនពៅរបស់លោកយ៉ាកុប ឈ្មោះលោកបេនយ៉ាមីន។
  • អ្នកដែលល្បីល្បាញជាងគេគឺព្រះបាទយ៉ូអាសដែលបានក្លាយជាស្តេចនៃយូដាតាំងពីទ្រង់មានព្រះជន្មប្រាំពីរព្រះវស្សា។ ទ្រង់គឺជាបុត្រារបស់ព្រះបាទអេហាស ស្តេចនៃយូដាដែលបានគេធ្វើឃាត។
  • នៅពេលដែលព្រះបាទយ៉ូអាសមានព្រះជន្មវ័យក្មេង ម្តាយមីងរបស់ទ្រង់បានជួយសង្គ្រោះទ្រង់ពីការតាមសម្លាប់ដោយបានលាក់ទ្រង់ឲ្យឆ្ងាយរហូតដល់ទ្រង់មានអាយុគ្រប់គ្រាន់ក្នុងការឡើងសោយរាជ្យធ្វើជាស្តេច។
  • ព្រះបាទយ៉ូអាសគឺជាស្តេចដ៏ល្អហើយជាអ្នកដំបូងគេដែលស្តាប់បង្គាប់របស់ព្រះជាម្ចាស់។ ប៉ុន្តែទ្រង់មិនបានបំផ្លាញទីសការបូជា ហើយប្រជាជនអ៊ីស្រាអែលបានចាប់ផ្តើមថ្វាយបង្គំព្រះក្លែងក្លាយម្តងទៀត។
  • ព្រះបាទយ៉ូអាសបានគ្រប់គ្រងជនជាតិយូដាក្នុងកំឡុងឆ្នាំដែលព្រះបាទយ៉ូអាសបានកំពុងគ្រប់គ្រងជនជាតិអ៊ីស្រាអែល។ ពួកទ្រង់គឺជាស្តេចពីរផ្សេងគ្នា។

ព្រះបាទយេរ៉ូបោម

ព្រះបាទយេរ៉ូបោមជាកូនប្រុសរបស់ព្រះបាទនេបាតដែលជាស្តេចនៃចក្រភពភាគខាងជើងនៃអ៊ីស្រាអែលនៅចន្លោះឆ្នាំ ៩០០ដល់៩១០ មុនគ.ស។ ព្រះបាទយេរ៉ូបោមផ្សេងទៀតដែលជាបុត្រារបស់ព្រះបាទយ៉ូអាស បានសោយរាជ្យលើទឹកដីអ៊ីស្រាអែលអស់រយៈពេល១២០ឆ្នាំ។

  • ព្រះជាម្ចាស់បានប្រទានពាក្យទំនាយដល់ព្រះបាទយេរ៉ូបោមបុត្រារបស់ព្រះបាទនេបាតថា ទ្រង់នឹងក្លាយជាស្តេចបន្ទាប់ពីព្រះបាទសាឡូម៉ូន ហើយទ្រង់នឹងគ្រប់គ្រងកុលសម្ព័ន្ធទាំងដប់របស់អ៊ីស្រាអែល។
  • នៅពេលដែលព្រះបាទសាឡូម៉ូនសុគត កុលសម្ព័ន្ធភាគខាងត្បូងទាំងដប់នៃអ៊ីស្រាអែលបានបះបោរប្រឆាំងជាមួយបុត្ររបស់ព្រះបាទសាឡូម៉ូនឈ្មោះព្រះបាទរេហូបោម ហើយលើកព្រះបាទយេរ៉ូបោមជាស្តេចរបស់ពួកគេ ចុងក្រោយព្រះបាទរេហូបោមបានត្រឹមក្លាយជាស្តេចនៃពីរកុលសម្ព័ន្ធភាគខាងជើងគឺ យូដា និងបេនយ៉ាមីន។
  • ព្រះបាទយេរ៉ូបោមបានក្លាយជាស្តេចអាក្រក់ដែលជាអ្នកនាំប្រជារាស្ត្រចេញឆ្ងាយពីការថ្វាយបង្គំព្រះជាម្ចាស់ ហើយបានសាងសង់រូបបដិមាសម្រាប់ពួកគេថ្វាយបង្គំ។ ស្តេចដទៃផ្សេងៗទៀតនៃប្រទេសអ៊ីស្រាអែលបានដើរតាមគន្លងរបស់ព្រះបាទយេរ៉ូបោម ហើយបានក្លាយជាអាក្រក់ដូចជាទ្រង់ដែរ។
  • ក្នុងរយៈពេល១២០ឆ្នាំ ព្រះបាទយេរ៉ូបោមផ្សេងទៀតបានចាប់ផ្តើមគ្រងរាជ្យភាគខាងជើងនៃចក្រភពអ៊ីស្រាអែល។ ព្រះបាទយេរ៉ូបោមនេះ គឺត្រូវជាបុត្រារបស់ព្រះបាទយ៉ូអាស ហើយបានប្រព្រឹត្តអាក្រក់ដូចដែលស្តេចមុនៗបានធ្វើដែរ។
  • ទោះបើអាក្រក់យ៉ាងនេះក្តី ព្រះជាម្ចាស់មានសេចក្តីមេត្តាលើប្រជារាស្ត្រអ៊ីស្រាអែល ហើយបានជួយព្រះបាទយេរ៉ូបោមនេះឲ្យមានអំណាចលើទឹកដី ហើយបានបង្កើតព្រំដែនសម្រាប់តំបន់របស់ពួកគេ។

ព្រះបាទយេហូសាផាត

ព្រះបាទយេហូសាផាតគឺជាឈ្មោះមនុស្ស២នាក់យ៉ាងតិចនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

  • មនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រើឈ្មោះនេះគឺព្រះបាទយេហូសាផាតដែលជាស្តេចទីបួនដែលបានសោយរាជ្យលើអាណាចក្រយូដា។
  • ទ្រង់បានស្តារអោយមានសន្តិភាពរវាងពួកយូដា និងពួកអ៊ីស្រាអែលឡើងវិញ ហើយបានបំផ្លាញអាសនារបស់ព្រះក្លែងក្លាយចោលចេញ។
  • ឈ្មោះយេហូសាផាតម្នាក់ទៀតគឺជា «អ្នកកត់ត្រា» អោយស្តេចដាវីឌ និងស្តេចសាឡូម៉ូន។ គាត់មានតួនាទីសរសេជាឯកសារថ្វាយដល់សេ្តចដើម្បីឡាយព្រះហស្ថលេខា ដោយយោងទៅតាមប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៏សំខាន់ៗដែលបានកើតឡើងក្នុងអាណាចក្រនោះ។

ព្រះបាទរេហូបោម

ព្រះបាទរេហូបោមជាបុត្រមួយអង្គនៃបុត្រផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន ហើយបានក្លាយជាស្តេចរបស់អ៊ីស្រាអែលបន្ទាប់ពីព្រះបាទសាឡូម៉ូនសុគត។

  • នៅពេលព្រះអង្គសោយរាជ្យដំបូង ព្រះបាទរេហូបោមបានធ្វើទុក្ខដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដូច្នេះ អំបូរទាំងដប់របស់អ៊ីស្រាអែលបានប្រឆាំងបះបោរនឹងព្រះអង្គ ហើយបានបង្កើត «អាណាចក្រអ៊ីស្រាអែល» នៅភាគខាងជើង។
  • ព្រះបាទរេហូបោមនៅតែបន្តធ្វើជាស្តេចនៃអាណាចក្រភាគខាងត្បូងរបស់យូដា ដែលមានតែពីរអំបូរតែប៉ុណ្ណោះ គឺ​យូដា និងបេនយ៉ាមីន។
  • ព្រះបាទរេហូបោមជាស្តេចអាក្រក់ ព្រះអង្គមិនបានស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ទេ ហើយទៅថ្វាយបង្គំព្រះក្លែងក្លាយថែមទៀតផង។

ព្រះបាទសានហេរីប

ព្រះបាទសានហេរីបគឺជាស្តេចដ៏មានអំណាចនៃស្រុកអាសស៊ើរ ជាស្តេចដែលធ្វើឲ្យក្រុងនីនីវក្លាយជាក្រុងអ្នកមាន និងជាក្រុងដ៏សំខាន់។

  • ព្រះបាទសានហេរីប មានព្រះនាមល្បី ដោយសារស្តេចបានធ្វើសង្គ្រាមទាស់នឹងបាប៊ីឡូន និងអាណាចក្រយូដា។
  • ស្តេចមានភាពក្រអឺតក្រទមយ៉ាងខ្លាំង ហើយស្តេចបានប្រមាថមើលងាយព្រះជាម្ចាស់។
  • ព្រះបាទសានហេរីបបានវាយប្រហារក្រុងយេរ៉ូសាឡិមនៅក្នុងសម័យព្រះបាទហេសេគា។
  • ព្រះជាម្ចាស់បានធ្វើឲ្យទាហានរបស់ព្រះបាទសានហេរីបត្រូវបំផ្លាញ។
  • នៅក្នុងគម្ពីរសញ្ញាចាស់ កណ្ឌគម្ពីរពង្សាវតាក្សត្រ និងរបាក្សត្របានកត់ត្រាព្រឹត្តិការណ៍មួយចំនួននៃការក្នុងការសោយរាជ្យរបស់ព្រះបាទសានហេរីប។

ព្រះបាទសូល (សម្ពន្ធមេត្រីចាស់)

លោកសូលជាបុរសជនជាតិអ៊ីស្រាអែល ដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យក្លាយជាស្តេចទីមួយនៃសាសន៍អ៊ីស្រាអែល។

  • លោកសូលមានរាងខ្ពស់សង្ហា ហើយជាទាហានដែលមានអំណាចខ្លាំងក្លា។ លោកជាបុរសម្នាក់ដែលជនជាតិអ៊ីស្រាអែលចង់ឲ្យក្លាយជាស្តេចរបស់ពួកគេ។
  • ទោះបីលោកជាអ្នកដែលគោរពដល់ព្រះជាម្ចាស់ក្តី តែក្រោយមកលោកសូលចាប់ផ្តើមមានអំនួតហើយមិនស្តាប់បង្គាប់ព្រះជាម្ចាស់។ ចុងក្រោយ ព្រះបានតែតាំងលោកដាវីឌជាស្តេចជំនួសស្តេចសូលវិញ ហើយស្តេចសូលត្រូវបានសុគតក្នុងសមរភូមិ។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី មានជនជាតិយូដាម្នាក់ឈ្មោះ សូលដែលគេស្គាល់ថាជាសាវកប៉ូលហើយគាត់ក៏បានក្លាយជាសាវករបស់ព្រះយេស៊ូគ្រិស្ត។

​ព្រះ‌បាទ​ហូស៊ា

​ព្រះ‌បាទ​ហូស៊ាគឺជាឈ្មោះស្តេចរបស់អ៊ីស្រាអែលមួយអង្គ និងមនុស្សពីរបីនាក់ផ្សេងទៀតនៅក្នុងសម្ពន្ធមេត្រីចាស់។

  • ​ព្រះ‌បាទ​ហូស៊ាគឺជាបុត្រព្រះបាទអេឡា ស្តេចនៃអ៊ីស្រាអែលក្នុងរយៈពេលប្រាំបួនឆ្នាំ អំឡុងរាជ្យរបស់ព្រះបាទអហាស និងព្រះបាទហេសេគា ស្តេចនៃស្រុកយូដា។
  • លោកយ៉ូស្វេជាកូនរបស់លោកនូន ត្រូវបានគេហៅថាហូស៊ា។ លោកម៉ូសេបានប្តូរឈ្មោះគាត់ពី ហូស៊ាទៅយ៉ូស្វេវិញ មុនពេលបញ្ជូនគាត់ និងបុរសដប់មួយនាក់ផ្សេងទៀតទៅស៊ើបការណ៍នៅស្រុកកាណាន។
  • បន្ទាប់ពីលោកម៉ូសេបានស្លាប់ទៅ លោកយ៉ូស្វេបានដឹកនាំកូនចៅអ៊ីស្រាអែលដណ្តើមកាន់កាប់ទឹកដីកាណាន។
  • មនុស្សម្នាក់ទៀតដែលមានឈ្មោះ ហូស៊ាដែរ គឺកូនប្រុសរបស់ លោកអសាស៊ា ហើយជាម្នាក់ដែលអ្នកដឹកនាំកូនចៅអេប្រាអ៊ីម។

ព្រះបាទអ័ហាស​

អ័ហាសគឺជាស្តេចទុច្ចរិតលើអាណាចក្រយូដាពីឹឆ្នាំ៧៣២​ មុន គ ស ដល់ ឆ្នាំ៧១៦ មុនគ ស។ ក្នុងរយះពេល ១៤០ឆ្នាំមុនពេលដែលមនុស្សជាច្រើនក្នុងស្រុកអ៊ីស្រាអ៊ែលនិងស្រុកយូដាត្រូវ​ចាប់ជាឈ្លើយទៅស្រុកបាុប៊ីឡូន។

  • ពេលដែលទ្រង់សោយរាជ្យលើស្រុកយូដា ព្រះបាទអ័ហាសបានសាងសង់អាសនះដើម្បីថ្វាយបង្គំព្រះក្លែងក្លាយនៃពួកសាសន៍អាសស៊ីេរ ដែលជាមូលហេតុធ្វើឲ្យមនុស្សបែរចេញពីសេចក្តីពិតនៃព្រះយេហូវ៉ា។
  • កាលអ័ហាសឡើងសោយរាជ្យលើស្រុកយូដានោះទ្រង់មានព្រះជន្ម២០ឆ្នាំ ហើយទ្រង់គ្រប់គ្រងបាន១៦ឆ្នាំ។

ព្រះបាទអ័ហាស៊ូរុស

ព្រះបាទអ័ហាស៊ូរុសគឺជាសេ្តចមួយអង្គគ្រប់គ្រងស្រុកពើស៊ីក្នុងសម័យបុរាណរយះពេល២០ឆ្នាំ។

  • ក្នុងកំឡុងពេលនោះជាពេលដែលជនជាតិយូដាត្រូវនិរទេសនៅស្រុកបាប៊ីឡូន ដែលត្រូវនៅក្រោមការត្រួតត្រារបស់ពើស៊ី។
  • សេ្តចមួយអង្គទៀតមានឈ្មោះ សើកសេស។
  • បន្ទាប់ពីបានបញ្ចូនម្ចាស់ក្សត្រីចេញដោយកំហឹង ក្រោយមកព្រះបាទអ័ហាស៊ូរុសក៏បានជ្រើសរើសស្រ្តីជនជាតិយូដាជាភរិយាថ្មីនិងជាមាហាក្សត្រី។

ព្រះបាល

ព្រះបាល​​​​មាន​ន័យថា «ព្រះជាម្ចាស់» ឬ «ចៅហ្វាយនាយ» ជានាមនៃព្រះក្លែងក្លាយ ដែលជនជាតិកាណានថ្វាយបង្គំ។

  • វាជាព្រះក្លែងក្លាយ ដែលហៅថា «បាល» ជាចំណែកនៃឈ្មោះ ដូចជា «ព្រះបាលពេអរ"។ ​ជួនកាលព្រះទាំងអស់នោះសំដៅទៅលើ «ព្រះបាល»។

​​​​​​​* អ្នកខ្លះដាក់ឈ្មេាះខ្លួនឯងដោយលាយជាមួយពាក្យថា «បាល» នៅក្នុងឈ្មោះនោះដែរ។ ​​​​​​​* ការថា្វយបងំ្គដល់ព្្រះបាលគឺមានរាប់បព្ចាូលទាំងការប្រព្រឹត្តអំពើអាក្រក់ផ្សេងៗ ដូចជាការថ្វាយកូនជាបូជាយញ្ញ និងការប្រព្រឹត្តពេស្យាចាជាដើម។ ​​​​​​​* នៅក្នុងសម័យកាលផ្សេងៗគ្នា នៅក្នុងប្រវត្តិសាស្រ្តជនជាតិអ៊ីស្រាអែលបានធ្លាក់ខ្លួនទៅក្នុងការថ្វាយបង្គំព្រះបាលយ៉ាងជ្រៅ ធ្វើតាមសាសន៍ដទៃដែលនៅជុំវិញពួកគេផងដែរ។ ​​​​​​​* នៅសម័យស្តេចអាហាប់ ហោរារបស់ព្រះ លោកអេលីយ៉ា​ បានធ្វើការសាកល្បង ដើម្បីបង្ហាញថា គ្មានព្រះបាលទេ ហើយថា ព្រះជាម្ចាស់តែមួយគត់ជាព្រះពិត។ ជាលទ្ធផល ហោរារបស់ព្រះបាលត្រូវបានបំផ្លាញ ហើយមនុស្សចាប់ផ្តើមថ្វាយបង្គំព្រះជាម្ចាស់វិញ។


ព្រះអាសេរ៉ា បង្គោលព្រះអាសេរ៉ា អាសថារ៉ូត

ព្រះអាសេរ៉ាជាឈ្មោះរបស់ព្រះស្រី ដែលជនជាតិកាណានថ្វាយបង្គំ នៅក្នុងសម័យគម្ពីរសម្ព័ន្ធមេត្រីចាស់។ «អាសថារ៉ូត» ជាឈ្មោះមួយទៀតសម្រាប់ហៅឈ្មោះ «ព្រះអាសេរ៉ា» ឬ អាចជាឈ្មោះព្រះស្រីដែលស្រដៀងគ្នា។

  • ពាក្យថា «បង្គោលព្រះអាសេរ៉ា» សំដៅលើរូបចម្លាក់ឈើ ឬការដែលគេឆ្លាក់ដើមឈើ ដែលធ្វើឡើង ដើម្បីជាតំណាងឲ្យព្រះក្លែងក្លាយនេះ។
  • បង្គោលព្រះអាសេរ៉ាជាញឹកញាប់ត្រូវបានរៀបចំឡើងនៅជិតកន្លែងថ្វាយយញ្ញបូជារបស់ព្រះបាលជាព្រះក្លែងក្លាយ ដែលគេគិតថាជាស្វាមីរបស់ព្រះអាសេរ៉ា។ មនុស្សខ្លះថ្វាយបង្គំព្រះបាលជា ព្រះអាទិត្យ ហើយព្រះអាសេរ៉ា ឬព្រះអាសថារ៉ូតជាព្រះចន្ទស្រី។
  • ព្រះជាម្ចាស់បានបង្គាប់ដល់ជនជាតិអ៊ិស្រាអែល ឲ្យបំផ្លាញរូបចម្លាក់ព្រះអាសេរ៉ាទាំងអស់។
  • អ្នកដឹកនាំអ៊ីស្រាអែលខ្លះ ដូចជាលោកគេឌាន ស្ដេចអេសា និង ស្ដេចយ៉ូសៀស បានស្តាប់បង្គាប់ព្រះ ហើយនាំជនជាតិអ៊ីស្រាអែលបំផ្លាញរូបព្រះទាំងនេះចោល។
  • ប៉ុន្តែ មានអ្នកដឹកនាំជនជាតិអ៊ីស្រាអែលខ្លះទៀត ដូចជា ស្តេចសាឡូម៉ូន ស្តេចម៉ាណាសេ និងស្តេចអ័ហាប់ជាដើម មិនលះបង់ចោលបង្គោលព្រះអាសេរ៉ា ព្រមទាំងនាំជនជាតិអ៊ីស្រាអែលឲ្យថ្វាយបង្គំព្រះទាំងនេះដែរ។

ព្រីសុីល

ព្រីសុីលនិងប្តីរបស់នាងឈ្មោះអគីឡា ជាគ្រីស្ទានសាសន៍យូដា ជាអ្នកដែលធ្វើការជាមួយលោកសាវកប៉ុល។

  • ព្រីសុីលនិងអគីឡាបានចាកចេញពីទីក្រុងរ៉ូមពីព្រោះព្រះចៅអធិរាជ បានបង្ខំអោយគ្រីស្ទានចាកចេញពីទីនោះ។
  • សាវកប៉ុលបានជួបអគីឡានិងព្រីសុីលនៅក្នុងទីក្រុងកូរិនថូស។ ពួួកគេជាអ្នកធ្វើត្រសាលហើយលោកប៉ុលក៏ចូលរួមធ្វើត្រសាលជាមួយនិងពួកគេ។
  • នៅពេលដែលសាវកប៉ុលចាកចេញពីទីក្រុងកូរិនថូសទៅប្រទេសសុីរី ព្រីសុីលនិងអគីឡាក៏ទៅជាមួយគាត់ដែរ។
  • ចេញពីប្រទេសស៊ីរី ពួកគេទាំងបីនាក់បានទៅទីក្រុងអេភេសូរ។ នៅពេលដែលសាវកប៉ុលបានចាកចេញពីទីក្រុង អេភេសូ ព្រីស៊ីលនិងអគីឡា បានបន្តនៅទីនោះហើយបន្តប្រកាសដំណឹងនៅទីនោះ។
  • ជាពិសេសពួកគេបានបង្រៀនបុរសម្នាក់ឈ្មោះថា អ័ប៉ូឡូសដែលរស់នៅក្នុងទីក្រុងអេភេសូជាអ្នកដែលមានជំនឿលើព្រះយេស៊ូ និងជាអ្នកមានអំណោយទានខាងវោហាសព្ទនិងការបង្រៀន។

ភាសាក្រិក ជនជាតិក្រិក

ពាក្យថា «ក្រិក»​ សំដៅទៅលើភាសានិយាយនៅប្រទេសក្រិក។ ភាសាក្រិកក៏ត្រូវបានគេយកទៅនិយាយនៅក្នុងចក្រភពរ៉ូមដែរ។ ពាក្យថា «ជនជាតិក្រិក» មានន័យថា «អ្នកដែលនិយាយភាសាក្រិក»។

  • ជនជាតិយូដាភាគច្រើននៅចក្រភពរ៉ូមនិយាយភាសាក្រិក សាសន៍ដទៃគឺសំដៅទៅលើអ្នកដែលនិយាយភាសាក្រិក នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ជាពិសេសនៅពេលដែលមានភាពចម្រូងចម្រាស់គ្នាជាមួយសាសន៍យូដា។
  • ឃ្លាថា «ជនជាតិយូដាដែលនិយាយភាសាក្រិល» សំដៅទៅលើជនជាតិយូដាដែលនិយាយភាសាក្រិកដែលផ្ទុយគ្នាពី «សាសន៍យូដានិយាយហេព្រើរ» ​ដែលនិយាយភាសាហេព្រើរតែមួយគត់ ឬភាសាអារ៉ាម។
  • របៀបផ្សេងទៀតអាចប្រែ​ «អ្នកនិយាយភាសាក្រិក» អាចបូករួមជាមួយថា «អ្នកដែលនិយាយភាសាក្រិក» ឬ «អ្នកកាន់វប្បធម៌ក្រិក» ឬ «ភាសាក្រិក»។
  • នៅពេលដែលសំដៅទៅលើសាសន៍ដែលមិនមែនជាសាសន៍យូដាគឺសាសន៍ «ក្រិក» ដែលអាចប្រែថា «សាសន៍ដទៃ»។

ភ្នំដើមអូលីវ

ភ្នំដើមអូលីវគឺជាភ្នំ ឬជាជ្រលងធំមួយ ដែលស្ថិតនៅភាគខាងកើតនៃក្រុងយេរូ៉សាឡិម។ ភ្នំនេះមានកំពស់៧៨៧ម៉ែត្រ។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ភ្នំនេះ ពេលខ្លះ ត្រូវបានគេសំដៅថាជា «ភ្នំនៅខាងកើតក្រុងយេរូ៉សាឡិម»។
  • គម្ពីរសម្ពន្ធមេត្រីថ្មី កត់ត្រាជាច្រើនដងនៅពេលដែលព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានទៅភ្នំដើមអូលីវ ដើម្បីអធិស្ឋាន ហើយសម្រាក។
  • ព្រះយេស៊ូត្រូវបានគេចាប់ខ្លួននៅក្នុងសួនច្បារកេតសេម៉ានីដែលមានទីតាំងនៅលើភ្នំដើមអូលីវ។
  • នេះក៏អាចបកប្រែជា «ភ្នំអូលីវ» ឬ «ភ្នំដើមអូលីវ»។

ភ្នំហ៊ើរ‌ម៉ូន

ភ្នំហ៊ើរ‌ម៉ូនគឺជាឈ្មោះភ្នំខ្ពស់ជាងគេនៅអ៊ីស្រាអែលនៅភាគខាងត្បូងនៃចុងភ្នំលីបង់។

  • វាស្ថិតនៅភាគខាងជើងនៃសមុទ្រកាលីឡេនៅព្រំដែនខាងជើងរវាងអ៊ីស្រាអែលនិងស៊ីរី។
  • ឈ្មោះផ្សេងទៀតដែលត្រូវបានផ្តល់ទៅភ្នំហ៊ើរម៉ូន ដោយក្រុមមនុស្សផ្សេងទៀតគឺ «ភ្នំ​ស៊ីរាន» និង «ភ្នំស៊ីណើរ»។
  • ភ្នំហ៊ើម៉ូនមានកំពូលភ្នំសំខាន់ៗបី។ កំពូលភ្នំដែលខ្ពស់បំផុតមានកម្ពស់ប្រហែល 2800 ម៉ែត្រ។

ម៉មភីស

ក្រុង ម៉មភីស គឺជាទីក្រុងរដ្ឋធានីបុរាណមួយនៅក្នុងប្រទេសអេស៊ីប ស្ថិតនៅតាមបណ្តោយទន្លេនីល។

  • ទីក្រុងម៉មភីសមានទីតាំងស្ថិតនៅក្នុងវាលទំនាបប្រទេសអេស៊ីប ស្ថិតនៅភាគខាងត្បូងនៃទន្លេនីលដែលជាដីមានជីជាតិ និងដំណាំជាច្រើនសម្បូរបែប។
  • ដីមានជីជាតិ និងទីតាំងដ៏សំខាន់រវាងអេស៊ីប និងអេស៊ីបក្រោមបណ្តាលឲ្យក្រុងម៉មភីស ក្លាយទៅជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយ។

ម៉ាឌាន សាសន៍ម៉ាឌាន

ម៉ាឌានគឺជាកូនប្រុសរបស់អប្រាហាំ និងភរិយារបស់គាត់ នាងកិទូរ៉ា។ គឺជាឈ្មោះនៃក្រុមប្រជាជននិងតំបន់មួយដែលមានទីតាំងស្ថិតនៅភាគខាងជើងវាលខ្សាច់អារ៉ាប់ និងនៅភាគខាងត្បូងនៃស្រុកកាណាន។ ក្រុមមនុស្សនោះត្រូវបានគេហៅថា «សាសន៍ម៉ាឌាន»។

  • នៅពេលដែលលោកម៉ូសេចាកចេញពីអេស៊ីបជាលើកដំបូងគាត់បានរត់ទៅស្រុកម៉ាឌាននៅទីនោះគាត់បានជួបកូនស្រីរបស់លោកយេត្រូ ហើយបានជួយដងទឹកឲ្យហ្វូងសត្វរបស់ពួកគេផឹក។ ក្រោយមកលោកម៉ូសេបានរៀបការជាមួយកូនស្រីម្នាក់របស់លោកយេត្រូ។
  • លោកយ៉ូសែបត្រូវបាននាំទៅលក់នៅអេស៊ីបដោយឈ្មួញកណ្តាលនៃពួកសាសន៍ម៉ាឌាន។
  • ជាច្រើនឆ្នាំក្រោយមកពួកម៉ាឌានបានវាយប្រហារ និងលុកលុយជនជាតិអ៊ីស្រាអែលនៅស្រុកកាណាន។ លោកគេឌានបានដឹកនាំជនជាតិអ៊ីស្រាអែលយកជ័យជម្នះលើពួកគេ។
  • សព្វថ្ងៃនេះមានមនុស្សច្រើននៃកុលសម្ព័ន្ធអារ៉ាប់គឺជាកូនចៅរបស់ក្រុមនេះ។

ម៉ាថាយ លេវី

ម៉ាថាយគឺជាម្នាក់នៅក្នុងចំណោមមនុស្សទាំង១២នាក់ដែលព្រះយេស៊ូបានជ្រើសរើសធ្វើជាសាវក។ គាត់ក៏ត្រូវបានស្គាល់ថាជាលេវីគឺជាកូនរបស់លោកអាល់ផាយ។

  • មុនពេលដែលគាត់ជួបជាមួយព្រះយេស៊ូ លេវី(ម៉ាថាយ)គឺជាអ្នកយកពន្ធនៅក្រុងកាពើណឹម។
  • ម៉ាថាយបានសរសេរដំណឹងល្អមួយដែលមានចំណងជើងជាឈ្មោះរបស់គាត់។
  • មានមនុស្សជាច្រើននាក់ទៀតនៅក្នុងព្រះគម្ពីរដែលមានឈ្មោះថាលេវី។

ម៉ារាជាអ្នកស្រុកម៉ាក់ដេឡា

នាងម៉ារាជាអ្នកស្រុកម៉ាក់ដេឡា ជាស្ត្រីម្នាក់នៅក្នុងចំណោមស្រ្តីមួយចំនួនទៀត ដែលបានជឿ និងដើរតាមព្រះយេស៊ូនៅពេលទ្រង់ធ្វើព័ន្ធកិច្ច។ នាងត្រូវបានគេស្គាល់ថាជានារីម្នាក់ដែលព្រះយេស៊ូទ្រង់បានបណ្តេញអារក្សជាច្រើនពីរូបនាងចេញ។

  • នាងម៉ារាជាអ្នកស្រុកម៉ាក់ដេឡា និងស្រ្តីមួយចំនួនទៀត​គឺជាអ្នកដែលបានជួយទំនុកបម្រុងដល់ព័ន្ធកិច្ចរបស់ព្រះយេស៊ូ និងពួកសាវករបស់ទ្រង់។
  • នាងក៏ជាស្រ្តីម្នាក់ដែលមាននិយាយនៅក្នុងព្រះគម្ពីរ ថាជាអ្នកដែលបានឃើញព្រះយេស៊ូមុនគេនៅពេលដែលទ្រង់រស់ពីសុគតឡើងវិញ។
  • នៅពេលដែលនាងម៉ារាជាអ្នកស្រុលម៉ាក់ដេឡា ឈរនៅខាងក្រៅផ្នូរទទេនោះ នាងបានឃើញព្រះយេស៊ូឈរនៅទីនោះដែរ ហើយទ្រង់បានមានបន្ទូលប្រាប់នាង អោយទៅប្រាប់ដល់ពួកសាវករបស់ទ្រង់ថា ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ។

ម៉ារាម

ម៉ារាមគឺជាបងស្រីរបស់លោកអើរ៉ុន និងលោកម៉ូសេ។

  • នៅពេលនាងម៉ារាមនៅក្មេងនាងត្រូវបានម្ដាយបង្គាប់ឲ្យចាំមើលថែរក្សាប្អូនប្រុសរបស់នាងឈ្មោះម៉ូសេដែលបានដាក់នៅក្នុងកន្ត្រក់មួយក្នុងច្រាំងនៃទន្លេនីល។ នៅពេលដែលបុត្រីរបស់ស្តេចផារ៉ោនបានរកឃើញទារកហើយត្រូវការអ្នកថែរក្សាគាត់ជំនួសព្រះនាង នោះនាងម៉ារាមបាននាំម្តាយរបស់នាងឲ្យធ្វើជាអ្នកមើលថែរក្សាទារកនោះ។
  • នាងម៉ារាមបាននាំជនជាតិអ៊ីស្រាអែលឲ្យនាំគ្នារាំ និងអរព្រះគុណព្រះក្រោយពីពួកបានចាកចេញពី ពួកជនជាតិអេស៊ីបនាំគ្នាតាមរយៈការឆ្លងកាត់សមុទ្រក្រហម។
  • ជាច្រើនឆ្នាំក្រោយមកនៅពេលដែលជនជាតិអ៊ីស្រាអែលវង្វេងនៅក្នុងវាលរហោស្ថាន នាងម៉ារាម និងលោកអើរ៉ុនចាប់ផ្តើមនិយាយអាក្រក់ពីលោកម៉ូសេពីព្រោះគាត់បានរៀបការជាមួយស្ត្រីសាសន៍គូស។
  • ដោយសារការបះបោររបស់នាងក្នុងការនិយាយប្រឆាំងនឹងលោកម៉ូសេនោះព្រះបានបណ្ដាលឲ្យនាងម៉ារាមកើតរោគឃ្លង់។ ប៉ុន្ដែ ក្រោយមកព្រះជាម្ចាស់ប្រោសឲ្យគាត់បានជានៅពេលដែលលោកម៉ូសេអង្វរឲ្យនាង។

ម៉ារាមាតាព្រះយេស៊ូ

នាងម៉ារាគឺជាក្រមុំព្រហ្មចារីម្នាក់ដែលរស់នៅក្នុងភូមិណាសារ៉ែត ហើយត្រូវបានគេដណ្តឹងទុកឲ្យរៀបការជាមួយបុរសម្នាក់ឈ្មោះលោកយ៉ូសែប។ ព្រះជាម្ចាស់បានជ្រើសរើសនាងម៉ារា ដើម្បីធ្វើជាមាតារបស់ព្រះយេស៊ូគឺជាព្រះសង្រ្គោះ គឺជាព្រះបុត្រានៃព្រះ។

  • ព្រះវិញ្ញាណរបស់ព្រះបានមកសណ្ឋិតលើនាង ហើយប្រទានឲ្យនាងមានផ្ទៃពោះខណៈពេលដែលនាងនៅជាស្រ្តីក្រមុំព្រហ្មចារី។
  • ទេវតាបានប្រាប់ទៅកាន់នាងម៉ារាថា បុត្រាដែលនឹង​ប្រសូតមកនោះគឺជាព្រះបុត្រានៃព្រះ ហើយនាងត្រូវថ្វាយព្រះនាមាថា​​ យេស៊ូ។
  • នាងម៉ារាស្រឡាញ់ និងសរសើរតម្កើងដល់ព្រះដែលផ្តល់ព្រះគុណដល់ជីវីតនាង។
  • លោកយ៉ូសែបបានរៀបការជាមួយ និងម៉ារា ​តែមិនបានរួមដំណេកជាមួយគា្នទេ រហូតទាល់តែបុត្រនោះបានប្រសូតមក។
  • នាងម៉ារាបានគិតពិចារណាយ៉ាងខ្លាំងនៅក្នុងគំនិតអំពីពាក្យរបស់អ្នកគង្វាល និងពួកព្យាការីដែលបាននិយាយអំពីព្រះបុត្រាយេស៊ូ។
  • នាងម៉ារានិងលោកយ៉ូសែបបាននាំព្រះឱរសទៅព្រះវិហារ ដើម្បីធ្វើពីធីថ្វាយព្រះ។ ក្រោយមកពួកគេបាននាំព្រះបុត្ររត់ទៅស្រុកអេស៊ីប ដើម្បីគេចពីការប៉ុនប៉ងសម្លាប់របស់ស្តេចហេរ៉ូឌ។ ក្រោយមកទៀតពួកគេបាននាំព្រះបុត្រាត្រឡប់មករស់នៅក្នុងភូមិណាសារ៉ែត ស្រុកកាលីឡេវិញ។
  • នៅពេលដែលព្រះយេស៊ូចម្រើនពេញវ័យ នោះនាងម៉ារាបាននៅជាមួយព្រះអង្គក្នុងពេលដែលទ្រង់បានធ្វើឲ្យទឹកត្រឡប់ទៅជាស្រានៅក្នុងពិធីមង្គលការនៅភូមិកាណា។
  • នៅក្នុងដំណឹងល្អក៏បានប្រាប់ថា នៅពេលដែលព្រះយេស៊ូសុគតនៅលើឈើឆ្កាងនាងម៉ារាក៏នៅទីនោះដែរ។ ទ្រង់បានប្រាប់ទៅកាន់សាវករបស់ទ្រង់ឈ្មោះលោកយ៉ូហានឲ្យថែរក្សានាងម៉ារាដូចជាម្តាយបង្កើតរបស់គាត់។

ម៉ាសេដូន

នៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី ម៉ាសេដូនគឺជាដែនខេត្តមួយរបស់អាណាចក្ររ៉ូម ដែលមានទីតាំងនៅភាគខាងជើងប្រទេសក្រិកបុរាណ។

  • ក្រុងសំខាន់ៗមួយចំនួននៅក្នុងស្រុកម៉ាសេដូនមាននិយាយនៅក្នុងព្រះគម្ពីរមានដូចជា ក្រុង​បេរា ក្រុងភីលីព ក្រុងថែស្សាឡូនិកជាដើម។
  • តាមរយះនិមិត្តព្រះបានប្រាប់លោកប៉ូលឲ្យទៅផ្សាយដំណឹងល្អដល់មនុស្សដែលនៅស្រុកម៉ាសេដូន។
  • លោកប៉ូល និងគូកនរបស់គាត់បានទៅកាន់ស្រុកម៉ាសេដូន ហើយបានបង្រៀនមនុស្សនៅទីនោះអំពីព្រះយេស៊ូ ហើយបានជួយដល់ពួកអ្នកដែលទើបជឿថ្មីឲ្យរីកចម្រើនក្នុងសេចក្តីជំនឿផងដែរ។
  • នៅក្នុងព្រះអគម្ពីរមានសំបុត្រដែលលោកប៉ូលបានសរសេរផ្ញើទៅកាន់ពួកអ្នកជឿនៅក្រុងមួយចំនួននៃស្រុកម៉ាសេដូន ដូចជា ក្រុងភីលីព និងក្រុងថែស្សាឡូនិក។

ម៉ាឡាគី

ម៉ាឡាគី គឺជាព្យាការីរបស់ព្រះមួយ ក្នុងចំណោមព្យាការីជាច្រើនដែលព្រះបានបញ្ជូនទៅកាន់នគរយូដា។ គាត់រស់នៅប្រហែល៥០០ឆ្នាំមុនព្រះគ្រិស្តប្រសូតលើផែនដី។

  • ម៉ាឡាគីបានថ្លែងទំនាយនៅក្នុងកំឡុងពេលដែលជនជាតិអ៊ីស្រាអែលសាងសង់ព្រះវិហារឡើង វិញក្រោយពេលដែលត្រឡប់មកពីនិរទេសនៅស្រុកបាប៊ីឡូនវិញ។
  • លោកអែសរ៉ា និងលោកនេហេមា រស់នៅក្នុងពេលជាមួយគ្នា និងម៉ាឡាគី។
  • កណ្ឌគម្ពីរម៉ាឡាគី គឺជាកណ្ឌចុងក្រោយគេបង្អស់នៅគម្ពីរសម្ពន្ធមេត្រីចាស់។
  • ដូចគ្នានឹងព្យាការីផ្សេងទៀតដែរ លោកម៉ាឡាគីគឺព្យាយាមអង្វរប្រជាជនឲ្យប្រែចិត្តពីអំពើបាបរបស់គេ ហើយវិលត្រឡប់មកថ្វាយបង្គំព្រះអម្ចាស់យេហូវ៉ាវិញ។

មីកា

មីកាគឺជាព្យាការីនៅក្នុងស្រុកយូដា ដែលរស់នៅប្រហែលជា៧០០ឆ្នាំមុនព្រះគ្រិស្ត គាត់មប្រើព័ន្ធកិច្ចនៅក្នុងពេលជាមួយព្យាការីអេសាយដែរ។ បុរសម្នាក់ទៀតក៏មានឈ្មោះថា មីកាដែរ ប៉ុន្តែ រស់នៅក្នុងសម័យពួកចៅហ្វាយ។

  • កណ្ឌគម្ពីរមីកាគឺនៅចុងបញ្ចប់នៃគម្ពីរសម្ពន្ធមេត្រីចាស់។
  • លោកមីកាទាយអំពីការដែលក្រុងសាម៉ារីនឹងត្រូវបំផ្លាញដោយជន‌ជាតិ​អាស្ស៊ី។
  • លោកមីកាបានបន្ទោសទៅកាន់ជនជាតិយូដាដែលមិនព្រមស្តាប់បង្គាប់ព្រះ ហើយព្រមានគេថាពួកខ្មាំងសត្រូវរបស់គេនឹងឡើងមកច្បាំងទាស់នឹងពួកគេ។
  • ពាក្យទំនាយរបស់គាត់បានបញ្ចប់ជាមួយនឹងសេចក្តីសង្ឃឹមនៅក្នុងព្រះ ដែលទ្រង់ស្មោះត្រង់និងជួយសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ។
  • នៅក្នុងកណ្ឌកម្ពីរពួកចៅហ្វាយរឿងរ៉ាវត្រូវបានប្រាប់អំពីបុរសម្នាក់ឈ្មោះមីកាដែលរស់នៅអេប្រាអ៊ីមដែលបានធ្វើរូបចម្លាក់ពីប្រាក់។ បូជាចារ្យវ័យក្មេងលេវីម្នាក់ដែលបានមករស់នៅជាមួយគាត់ដោយលួចយករូបបដិមាករ និងវត្ថុផ្សេងៗទៀតនាំទៅជាមួយពួកដាន់។ នៅទីបំផុតពួកដាន់ និងបូជាចារ្យបានតាំងទីលំនៅក្នុងក្រុងឡាអ៊ីស ហើយពួកគេបានតាំងរូបចម្លាក់ប្រាក់ដូចគ្នា ដើម្បីថ្វាយបង្គំ។

មីកែល

មីកែលគឺជាមេលើពួកទេវតាដ៏វិសុទ្ធទាំងអស់ដែលគោរពប្រតិបត្តិដល់ព្រះ។ លោកគឺជាទេវតាតែមួយគត់ដែលត្រូវបានហៅជាពិសេសថាជា «មហាទេវតា» នៃព្រះ។

  • ពាក្យថា «មហាទេវតា» នៅក្នុងន័យត្រង់ថា «ទេវតាសំខាន់» ឬ «ទេវតាដែលគ្រប់គ្រង»។
  • មីកែលគឺជាទេវតានៃការចម្បាំងដែលច្បាំងនឹងសត្រូវរបស់ព្រះ ហើយការពាររាស្ដ្ររបស់ព្រះអង្គ។
  • លោកបានដឹកនាំជនជាតិអ៊ីស្រាអែលក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពពែរ្ស។ នៅចុងបញ្ចប់លោកនឹងដឹកនាំកងទ័ពរបស់អ៊ីស្រាអែលក្នុងការប្រយុទ្ធចុងក្រោយប្រឆាំងនឹងអំណាចនៃអំពើអាក្រក់ដូចបានទាយទុកនៅក្នុងកណ្ឌគម្ពីរដានីយ៉ែល។
  • មានបុរសជាច្រើននៅក្នុងព្រះគម្ពីរដែលមានឈ្មោះមីកែល។ បុរសជាច្រើនទៀតត្រូវបានកំណត់ថាជា «កូនប្រុសរបស់មីកែល»។

មីសប៉ា

មីសប៉ាគឺជាឈ្មោះនៃក្រុងមួយចំនួនដែលបានរៀបរាប់នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ មានន័យថា «ចំណុចមើលឃើញ» ឬ «ឃ្លាំមើល»។

  • ពេលដាវីឌរត់គេចពីព្រះបាទសូល គាត់បានចាកចេញហើយទុកឪពុកម្ដាយគាត់នៅក្រុង​មីស‌ប៉ាក្រោមការគ្រប់គ្រងរបស់ស្ដេចស្រុកម៉ូអាប់។
  • ក្រុងមួយឈ្មោះមីសប៉ា គឺស្ថិតនៅលើព្រំដែនរវាងរាជាណាចក្រយូដា និងអ៊ីស្រាអែល។ វាជាមូលដ្ឋានយោធាដ៏សំខាន់មួយ។

មីសា‌អែល

មីសាអែលគឺជាឈ្មោះរបស់មនុស្ស៣នាក់នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

  • បុរសម្នាក់ឈ្មោះមីសាអែលគឺជាបងប្អូនជីដូនមួយរបស់លោកអើរ៉ុន។ ពេលកូនប្រុសពីរនាក់របស់លោកអើរ៉ុនស្លាប់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដោយព្រោះគេបានថ្វាយគ្រឿងក្រអូបទៅកាន់ព្រះមិនតាមរបៀបដែលព្រះទ្រង់បានបង្គាប់ នោះលោកមីសាអែលនិងបងប្រុសរបស់គាត់ត្រូវគេប្រគល់ទៅការងារអោយយកសាកសពចេញពីមុខទីត្រសាលបរិសុទ្ធ។
  • បុរសម្នាក់ឈ្មោះមីសាអែលបានឈរនៅក្បែរលោក​អែសរ៉ា​នៅពេលគាត់អានក្រឹត្យវិន័យ។
  • ក្នុងអំឡុងពេលដែលប្រជាជនអ៊ីស្រាអែលត្រូវបានគេនិរទេសនៅស្រុកបាប៊ីឡូនយុវជនម្នាក់ឈ្មោះមីសាអែលក៏ត្រូវគេចាប់ខ្លួន និងត្រូវគេបង្ខំឲ្យរស់នៅបាប៊ីឡូន។ ជនជាតិខាល់ដេបានដាក់ឈ្មោះគាត់ថា «មែសាក់»។ គាត់រួមជាមួយសហការីរបស់គាត់គឺ​អសា‌រា​ ​(អបេឌ-‌នេកោ)និងហាណា‌នា​ (សាដ្រាក់) មិនព្រមថ្វាយបង្គំរូបសំណាកព្រះមហាក្សត្រទេហើយគេបានបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។

ម៉ូឡេក ម៉ូឡុក

ម៉ូឡេកគឺជាឈ្មោះរបស់ព្រះក្លែងក្លាយមួយដែលជនជាតិកាណានគោរពបូជា។ ការប្រកបផ្សេងទៀតគឺ «ម៉ូឡុក» និង «ម៉ូលែក» ។

  • មនុស្សដែលថ្វាយបង្គំព្រះម៉ូឡុក គឺយកកូនរបស់ខ្លួនមកដុតនៅក្នុងភ្លើងសំរាប់ធ្វើជាយញ្ញបូជា។
  • ជនជាតិអ៊ីស្រាអែលខ្លះក៏បានថ្វាយបង្គំម៉ូលែកជាជាងព្រះអម្ចាស់តែមួយអង្គដែរ។ ពួកគេបានធ្វើតាមការប្រព្រឹត្ដដ៏អាក្រក់របស់ពួកអ្នកគោរពបូជាព្រះម៉ូឡុក ដែលរួមទាំងការយកកូនចៅរបស់ពួកគេធ្វើជាយញ្ញបូជាផងដែរ។

ម៉ូអាប់ សាសន៍ម៉ូអាប់ ប្រជាជនម៉ូអាប់

ម៉ូអាប់ជាកូនប្រុសរបស់កូនស្រីច្បងរបស់លោកឡុត។ វាក៏បានក្លាយជាឈ្មោះទឹកដីដែលគាត់ និងគ្រួសាររបស់គាត់រស់នៅដែរ។ ពាក្យថា «ម៉ូអាប់» សំដៅទៅលើមនុស្សម្នាក់ដែលមកពីម៉ូអាប់ ឬរស់នៅក្នុងស្រុកម៉ូអាប់។

  • ប្រទេសម៉ូអាប់មានទីតាំងស្ថិតនៅភាគខាងកើតនៃសមុទ្រស្លាប់។
  • ម៉ូអាប់គឺស្ថិតនៅភាគអាគ្នេយ៍ពីភូមិបេថ្លេហិមជាកន្លែងដែលគ្រួសាររបស់នាងណាអូមីរស់នៅ។
  • ប្រជាជននៅក្រុងបេថ្លេហិមបានហៅនាងរស់ថា «ម៉ូអាប់» ពីព្រោះនាងជាស្ដ្រីមកពីស្រុកម៉ូអាប់។ ពាក្យនេះ ក៏អាចបកប្រែបានថា «សាសន៍ម៉ូអាប់» ឬ «ស្ត្រីមកពីស្រុកម៉ូអាប់»ផងដែរ។

មេឌី សាសន៍មេឌី

មេឌីគឺជាអាណាចក្របុរាណមួយដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃអាណាចក្រ ​អាស្ស៊ីរី​និងបាប៊ីឡូន និងភាគខាងជើងនៃស្រុកអាឡាម និងអាណាចក្រពែរ្ស។ ប្រជាជានដែលរស់នៅក្នុងអាណាចក្រនេះត្រូវបានគេហៅថាជាសាសន៍មេឌី។

  • អាណាចក្រមេឌីបានគ្របដណ្តប់លើទឹកដីជាច្រើនៃពិភពលោកសព្វថ្ងៃ ដូចជា ប្រទេស ទួរគី អ៊ីរ៉ង់ ស៊ីរី អ៊ីរ៉ាក់ និងអាហ្កានីស្ថានជាដើម។
  • អាណាចក្រមេឌីបានទំនាក់ទំនងជិតស្និទ្ធជាមួយអាណាចក្រពែរ្សហើយបានចូលរួមកងទ័ពជាមួយគ្នា ដើម្បីផ្តួលរំលំអាណាចក្របាប៊ីឡូនផងដែរ។
  • បាប៊ីឡូនត្រូវបានលុកលុយដោយស្តេចដារីយុសនៃអាណាចក្រមេឌីក្នុងពេលវេលាដែលព្យាការីដានីយែ៉លរស់នៅទីនោះដែរ។

មេសូ‌ប៉ូតាមា អារាមណាហារាម

មេសូ‌ប៉ូតាមាគឺជាផ្ទៃដីចន្លោះកណ្តាលវាងទន្លេទីគ្រី និងទន្លេអឺប្រាត។ ទីតាំងសព្វថ្ងៃស្ថិតនៅក្នុងតំបន់មួយនៃប្រទេសអ៊ីរ៉ាក់។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់តំបន់នេះត្រូវបានគេហៅថា «អារាមណាហារ៉ាម»។
  • ពាក្យថា «មេសូ‌ប៉ូតាមា» មានន័យថា «ចន្លោះទន្លេ»។ ឃ្លាថា «អារាមណាហារ៉ាម» មានន័យថា «អើរ៉ាមនៃទន្លេពីរ» ។
  • លោកអប្រាហាំបានរស់នៅក្នុងក្រុងមេត្រូនៃក្រុងអ៊ើរ និងស្រុកខារ៉ានមុននឹងធ្វើដំណើរទៅស្រុកកាណាន។
  • ក្រុងបាប៊ីឡូនគឺជាក្រុងសំខាន់មួយទៀតនៅស្រុកមេសូ‌ប៉ូតាមា។
  • តំបន់ដែលគេហៅថា «ខាល់ដេ» ក៏ជាផ្នែកមួយនៃស្រុកមេសូ‌ប៉ូតាមាផងដែរ។

ម៉េសេក

មែសេកគឺជាឈ្មោះរបស់មនុស្សពីរនាក់នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។

  • លោកម៉េសេកគឺជាកូនរបស់លោកយ៉ាផែត។
  • លោកម៉េសេកម្នាក់ទៀតគឺជាចៅរបស់លោកសិម។
  • លោកម៉េសេក ក៏ជាឈ្មោះរបស់ទីកន្លែងមួយដែរ ដែលប្រហែលជាត្រូវបានដាក់តាមឈ្មោះអ្នកណាម្នាក់ក្នុងចំណោមមនុស្សពីរនាក់នេះ។
  • តំបន់ម៉េសេកប្រហែលជាមានទីតាំងនៅកន្លែងណាមួយដែល សព្វថ្ងៃនេះក្លាយជាប្រទេសទួរគី។

ម្ចាស់​ក្សត្រី​យេសិ‌បិល​

ព្រះនាងយេសិបិលគឺជាម្ចាស់​ក្សត្រី​ដ៏កំណាចរបស់ព្រះបាទអហាប់ជាស្តេចសាសន៍អ៊ីស្រាអែល។

  • ព្រះនាងយេសិបិលមានឥទ្ធិពលលើព្រះបានអហាប់ ហើយបានបញ្ជាប្រជារាស្ត្រអ៊ីស្រាអែលថ្វាយបង្គំព្រះក្លែងក្លាយ។
  • ព្រះនាងក៏បានសម្លាប់ពួកព្យាការីរបស់ព្រះជាម្ចាស់អស់ជាច្រើនដែរ។
  • ម្ចាស់​ក្សត្រី​យេសិ‌បិល​បានសម្លាប់បុរសដែលគ្មានកំហុសឈ្មោះថាលោកណាបោត ដូច្នេះហើយ ព្រះបាទអហាប់អាចលួចចំការទំពាំងបាយជូររបស់លោកណាបោតបាន។
  • នៅទីបញ្ជប់ ម្ចាស់​ក្សត្រី​យេសិ‌បិល​បានសុគតដោយព្រោះតែអំពើអាក្រក់ដែលព្រះនាងបានសាង។ ព្យាការីអេលីយ៉ាបានប្រាប់ពីរបៀបដែលនាងស្លាប់ ហើយវាបានកើតឡើងដូចទៅនឹងអ្វីដែលគាត់បានថ្លែងទំនាយមែន។

ម្អាកា

ម្អាកា ​(ឬម៉ាកា) គឺជាកូនប្រុសម្នាក់របស់ណាឃរដែលជាប្អូនប្រុសរបស់លោកអប្រាហាំ។ មនុស្សផ្សេងទៀតនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ក៏មានឈ្មោះនេះផងដែរ។

  • ក្រុងម្អាកា ឬបេតម្អាកាមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែលក្នុងតំបន់ដែលមានកុលសម្ព័ន្ធណែបថាលី។
  • វាជាទីក្រុងដ៏សំខាន់មួយហើយត្រូវបានវាយប្រហារដោយសត្រូវជាច្រើនលើក។
  • ម្អាកាគឺជាឈ្មោះរបស់ស្ត្រីជាច្រើនរួមទាំងមាតារបស់សម្ដេច​អាប់‌សាឡុម​ជាបុត្រារបស់ស្តេចដាវីឌផងដែរ។
  • ស្ដេចអេសាបានដកតំណែងជីដូនរបស់ម្អ៉ាកាចេញពីឋានៈជាមហាក្សត្រី ពីព្រោះព្រះនាងបានលើកកម្ពស់ការថ្វាយបង្គំព្រះអេសេរ៉ា។

យូដា នគរយូដា

កុលសម្ព័ន្ធយូដាគឺជាកុលសម្ព័ន្ធដែលធំជាងគេនៅក្នុងចំណោមកុលសម្ព័ន្ធទាំង១២។ នគរយូដាត្រូវបានកើតឡើងដោយកុលសម្ព័ន្ធយូដារួមបញ្ចូលគ្នាជាមួយកុលសម្ព័ន្ធបេនយ៉ាមីន។

  • បន្ទាប់ពីព្រះបាទសាឡូម៉ូនសុគត ប្រជាជាតិអ៊ីស្រាអែលបានបែងបែកទៅជានគរ២ គឺជនជាតិអ៊ីស្រាអែល និងយូដា។ នគរយូដាគឺជានគរខាងត្បូង ដែលមានទីតាំងស្ថិតនៅភាគខាងលិចសមុទ្រស្លាប់។
  • ក្រុងសំខាន់របស់នគរយូដាគឺជាទីក្រុងយេរូ៉សាឡិម។
  • មានស្តេច៨អង្គនៅក្នុងនគរយូដា ដែលបានគោរព និងកោតខ្លាចព្រះជាម្ចាស់ ហើយបាននាំប្រជារាស្រ្តឲ្យថ្វាយបង្គំព្រះជាម្ចាស់។ ស្តេចផ្សេងៗទៀតគឺសុទ្ធតែអាក្រក់ ហើយបាននាំប្រជារាស្ត្រឲ្យគោរព និងថ្វាយបង្គំរូបព្រះក្លែងក្លាយ។
  • បន្ទាប់ពី១២០ឆ្នាំក្រោយពេលដែលជនជាតិអាសស៊ើរបានវាយកម្ទេចនគរអ៊ីស្រាអែល (នគរខាងជើង) ជនជាតិយូដាត្រូវបានវាយកម្ទេចដោយសាសន៍បាប៊ីឡូន។ សាសន៍បាប៊ីឡូនបានបំផ្លាញក្រុងនិងព្រះវិហារ ហើយបាននាំយកមនុស្សភាគច្រើនពីយូដាទៅកាន់ស្រុកបាប៊ីឡូនធ្វើជាឈ្លើយសឹក។

យ៉ូយ៉ាគីន

យ៉ូយ៉ាគីនគឺជាស្តេចមួយអង្គដែលបានត្រួតត្រាលើអាណាចក្រយូដា។

  • យ៉ូយ៉ាគីនបានក្លាយជាស្តេចនៅពេលដែលព្រះអង្គមានព្រះជន្ម១៨វស្សា។ ទ្រង់សោយរាជ្យបានតែ៣ខែ ក្រោមមកទ្រង់ត្រូវបានពួកពលទ័ពបាប៊ីឡូនចាប់បញ្ជូនទៅស្រុកបាប៊ីឡូន។
  • ក្នុងកំឡុងពេលនៃការសោយរាជ្យដ៏ខ្លីរបស់ទ្រង់ ព្រះបាទយ៉ូយ៉ាគីនបានធ្វើការអាក្រក់ជាច្រើន ដូចស្តេចម៉ាន៉ាសេដែលជាព្រះអយ្យិកោ និងស្តេចយេហូយ៉ាគីមដែលជាបិតាទ្រង់បានធ្វើដែរ។

យេហូយ៉ាគីម

យេហូយ៉ាគីមគឺជាស្តេចដ៏អាក្រក់ដែលបានសោយរាជ្យលើអាណាចក្រយូដា ប្រហែលពីដើមឆ្នាំ៦០៨ មុនគ្រិស្តសករាជ។ ទ្រង់គឺជាបុត្រារបស់ស្តេចយ៉ូសៀលដែលឈ្មោះដើមហៅថាអេលាគីម។

  • ស្តេចផារ៉ោន នេកោ ជាស្តេចស្រុកអេស៊ីបបានប្តូរឈ្មោះស្តេចអេលាគីមទៅជាស្តេចយេហូយ៉ាគីម ហើយបានលើកព្រះអង្គឲ្យធ្វើជាស្តេចនៃស្រុកយូដា។
  • ស្តេចនេកោបានបង្ខំស្តេចយេហូយ៉ាគីមឲ្យបង់ពន្ធយ៉ាងច្រើនឲ្យទៅស្រុកអេស៊ីប។
  • នៅពេលដែលស្រុកយូដាត្រូវបានឈ្លានពានដោយស្តេចនេប៊ូក្នេសា ស្តេចយេហូយ៉ាគីមក៏នៅក្នុងចំណោមពួកអ្នកដែលត្រូវបានគេចាប់បញ្ជូនទៅបាប៊ីឡូនដែរ។
  • យេហូយ៉ាគីមគឺជាស្តេចដ៏អាក្រក់ដែលបានដឹកនាំពួកយូដាអោយចេញឆ្ងាយពីព្រះជាម្ចាស់។ លោកយេរេមាដែលជាព្យាការីបានថ្លែងទំនាយទាស់នឹងទ្រង់។

យេហូយ៉ាដា

យេហូយ៉ាដាគឺជាបូជាចារ្យម្នាក់ដែលបានជួយលាក់ និងការពារយ៉ូអាសដែលជាបុត្រារបស់ស្តេច អហាស៊ីយ៉ា រហូតដល់គ្រប់វ័យក្លាយជាស្តេច។

  • លោកយេហូយ៉ាដាបានចាត់ចែងឲ្យមានកងអង្គរក្សរាប់រយនាក់ ដើម្បីការពារស្តេចយ៉ូអាសដែលត្រូវបានប្រកាសឲ្យឡើងសោយរាជ្យដោយបណ្តាជននៅក្នុងព្រះវិហារ។
  • លោកយេហូយ៉ាដាបានដឹកនាំបណ្តាជនឲ្យបំផ្លាញអាសនាទាំងអស់របស់បាលដែលជាព្រះក្លែងក្លាយចោល។
  • យេហូយ៉ាដាដ៏ជាបូជាចារ្យមួយរូបដែលបានជួយណែនាំដល់ស្តេចយ៉ូអាសឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់ និងត្រួតត្រាបណ្តាជនដោយភាពឆ្លាតវៃអស់មួយជីវិតព្រះអង្គ។
  • មានបុរស់ម្នាក់ផ្សេងទៀតឈ្មោះលោកយេហូយ៉ាដាដែលត្រូវជាឪពុករបស់លោកបេណាយ៉ា។

យេហូរ៉ាម យ៉ូរ៉ាម

យេហូរ៉ាមគឺជាឈ្មោះរបស់ស្តេច២អង្គផ្សេងគ្នានៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ស្តេចទាំងពីរអង្គនេះត្រូវបានគេស្គាល់ថាជា «យ៉ូរ៉ាម»។

  • ស្តេច១អង្គឈ្មោះយេហូរ៉ាមបានសោយរាជ្យលើអាណាចក្រយូដាអស់រយៈពេល៨ឆ្នាំ។ ទ្រង់គឺជាបុត្រារបស់សេ្តចយេហូសាផាត ហើយស្តេចនេះត្រូវគេស្គាល់ទូទៅថាជាស្តេចយេហូរ៉ាម។
  • ស្តេចយេហូរ៉ាម១អង្គទៀតបានសោយរាជ្យលើអាណាចក្រអ៊ីស្រាអែលអស់រយៈពេល១២ឆ្នាំ។ ទ្រង់គឺជាបុត្រារបស់ស្តេចអហាប់។
  • យេហូរ៉ាមជាស្តេចស្រុកយូដាបានសោយរាជ្យនៅក្នុងកំឡុងពេលដែលព្យាការីយេរេមា ដានីយ៉ែល អូបាឌា និង ព្យាការីអេសេគាលថ្លែងទំនាយនៅក្នុងអាណាចក្រយូដា។
  • ស្តេចយេហូរ៉ាមក៏បានសោយរាជ្យនៅពេលដែលស្តេចយេហូសាផាតជាបិតាទ្រង់បានសោយរាជ្យលើពួកយូដាផងដែរ។
  • ការបកប្រែខ្លះ អាចជ្រើសប្រើឈ្មោះ «ស្តេចយេហូរ៉ាម» ដោមមិនផ្លាស់ប្តូរ នៅពេលដែលគេនិយាយពីឈ្មោះស្តេចអ៊ីស្រាអែលអង្គនេះ ហើយឈ្មោះ «យ៉ូរ៉ាម» សម្រាប់ស្តេចសាសន៍យូដា។
  • របៀបមួយទៀតដែលយើងអាចកត់សម្គាល់អង្គនីមួយៗឲ្យបានច្បាស់គឺការបន្ថែមទាំងឈ្មោះបិតារបស់ស្តេចអង្គនីមួយៗនោះ។

យេហ៊ូវ

យេហ៊ូវគឺជាឈ្មោះរបស់មនុស្ស២នាក់នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់

  • លោកយេហ៊ូវដែលជាកូនរបស់លោកហាណានីគឺជាព្យាការីម្នាក់ក្នុងកំឡុងរាជ្យរបស់ព្រះបាទអហាប់ជាស្តេចនៃពួកអ៊ីស្រាអែល ហើយព្រះបាទយេហូសាផាតជាស្តេចនៃពួកយូដា។
  • យេហ៊ូវដែលជាកូនប្រុស ឬជា(កូនចៅ) របស់លោកយេហូសាផាត គឺជាមេទ័ពនៅក្នុងកងទ័ពអ៊ីស្រាអែល ដែលត្រូវបានចាក់ប្រេងតាំងឲ្យធ្វើជាស្តេចដោយបញ្ជារបស់ព្យាការីអេលីសេ។
  • លោកយេហ៊ូវបានសម្លាប់ស្តេចអាក្រក់២អង្គៈ គឺយ៉ូរ៉ាមជាស្តេចនៃពួកអ៊ីស្រាអែល និងអហាស៊ីយ៉ាជាស្តេចនៃពួកយូដា។
  • ស្តេចយេហ៊ូវក៏បានសម្លាប់សាច់ញាតិទាំងអស់របស់ព្រះបាទអហាប់ និងមហាក្សត្រីដ៏អាក្រក់ឈ្មោះព្រះនាងយេសិបិល។
  • ស្តេចយេហ៊ូវក៏បានបំផ្លាញអស់ទាំងទីសក្ការ របស់ព្រះបាលនៅស្រុកសាម៉ារី និងបានសម្លាប់ព្យាការីទាំងអស់របស់ព្រះបាល។
  • ស្តេចយេហ៊ូវបានបម្រើព្រះជាម្ចាស់ដ៏ពិតតែ១គឺជាព្រះយេហូវ៉ា ហើយបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលអស់រយៈពេល២៨ឆ្នាំ។

រ៉ាម៉ា

រ៉ាម៉ាជាក្រុងចាស់របស់ជនជាតិអ៊ីស្រាអែល មានទីតាំង ៨គីឡូម៉ែត្រពីយេរ៉ូសាឡិម។ គឺនៅតំបន់សំខាន់ដែលអំបូរបេនយ៉ាមិនរស់នៅ។

  • រ៉ាម៉ាជាកន្លែងដែលនាងរ៉ាជែលស្លាប់ បន្ទាប់ពីនាងបានបង្កើតបេនយ៉ាមីន។
  • ពេលជនជាតិអ៊ីស្រាអែលធ្លាក់ទៅជាទេសកនៅបាប៊ីឡូន ដំបូងគេបាននាំជនជាតិអ៊ីស្រាអែលទៅឯរ៉ាម៉ា មុនពេលនាំទៅបាប៊ីឡូន។
  • ផ្ទះឪពុកម្តាយរបស់លោកសាំយ៉ូអែលនៅឯរ៉ាម៉ា។

រីម៉ូន

រីម៉ូនជាឈ្មោះរបស់បុរសម្នាក់ និងជាឈ្មោះរបស់ទីកន្លែងមួយចំនួនដែលបាននិយាយនៅក្នុងព្រះគម្ពីរ។ ហើយក៏ជាឈ្មោះរបស់ព្រះក្លែងក្លាយដែរ។

  • បុរសម្នាក់ឈ្មោះ រីម៉ូន ជាជនជាតិបេនយ៉ាមីន មកពីក្រុង បៀរ៉ុតក្នុងសាប់យូឡូន។ កូនរបស់បុរសម្នាក់នេះជាអ្នកសម្លាប់អ៊ីស-បូសែត ជាបុត្រខ្វិនរបស់ស្តេចយ៉ូណាថាន។
  • រីម៉ូន ជាក្រុងនៅភាគខាងត្បូងនៃស្រុកយូដា នៅក្នុងតំបន់អំបូររបស់បេនយ៉ាមីនបានចាប់យកកម្មសិទ្ធិ។​
  • «សិលារបស់រីម៉ូន» ជាកន្លែងសុវត្ថិភាព ដែលជនជាតិបេនយ៉ាមីនបានរត់ទៅពួនពីការតាមសម្លាប់ដោយសារសង្គ្រាម។
  • រីម៉ូន-ភារស៍ ជាទីកន្លែងដែលមិនស្គាល់នៅក្នុងទីរហោស្ឋានជនជាតិយូដា។
  • លោកណាម៉ានជាមេទ័ពរបស់ជនជាតិស៊ីរី និយាយនៅក្នុងវិហារព្រះកន្លែងក្លាយរីម៉ូន ជាកន្លែងដែលស្តេចស៊ីរីថ្វាយបង្គំ។

រ៉ូម ជនជាតិរ៉ូម

នៅសម័យសម្ពន្ធមេត្រីថ្មី ក្រុងរ៉ូមជាចំណុចកណ្តាលនៃអាណាចក្រ។ នៅបច្ចុប្បន្ននេះ ជាក្រុងនៅក្នុងប្រទេសអ៊ីតាលី។

  • អាណាចក្ររ៉ូម នៅលើតំបន់សមុទ្រមេឌីទែរាណេ រួមទាំងអ៊ីស្រាអែល។​
  • ពាក្យថា «រ៉ូម» សំដៅលើអ្វីៗដែលទាក់ទងទៅនឹងតំបន់ដែលគ្រប់គ្រងដោយរ៉ូម រួមទាំងសញ្ជាតិរ៉ូម និងមន្ត្រីរបស់រ៉ូម។
  • សាវកប៉ូលត្រូវបានបញ្ជូលទៅក្រុងរ៉ូមក្នុងនាមជាអ្នកទោស ដោយសារគាត់បានប្រកាសដំណឹងល្អអំពីព្រះយេស៊ូ។
  • នៅក្នុងកណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មី «រ៉ូម» គឺជាសំបុត្រដែលលោកប៉ូលសរសេរទៅកាន់គ្រិស្តបរិស័ទនៅក្នុងក្រុងរ៉ូម។

លីស្ត្រា

លីស្ត្រាគឺជាឈ្មោះក្រុងមួយនៅតំបន់អាស៊ីមីន័របុរាណដែលប៉ុលបានធ្វើដំណើរទៅនៅក្នុងដំណើរបេសកកម្មរបស់លោក។ វាមានទីតាំងស្ថិតនៅក្នុងតំបន់លីកាអូណាដែលឥឡូវនេះស្ថិតនៅក្នុងប្រទេសទួរគី។

  • លោកប៉ូល និងគូកនរបស់គាត់បានភៀសខ្លួនទៅកាន់ក្រុង​ឌើបេ​ និងក្រុងលីស្រ្តា នៅពេលដែលពួកគាត់ទទួលរងការគំរាមកំហែងពីពួកយូដានៅទីក្រុងអ៊ីកូនាម។
  • នៅទីក្រុងលីស្ត្រា លោកប៉ូលបានជួបជាមួយលោកធីម៉ូថេ ដែលក្រោយមកក្លាយជាគូកនផ្សាយដំណឹងល្អ និងបង្កើតក្រុមជំនុំ។
  • ក្រោយពីលោកប៉ូលបានព្យាបាលបុរសពិការម្នាក់នៅក្រុងលីស្ត្រាប្រជាជននៅទីនោះបានព្យាយាមថ្វាយបង្គំលោកប៉ូល និងលោកបាណាបាសថាជាព្រះ តែពួកសាវកបានស្ដីបន្ទោសពួកគេ ហើយបានរារាំងពួកគេមិនឲ្យយធ្វើដូច្នេះ។

លូកា

លូកាគឺជាអ្នកនិពន្ធព្រះគម្ពីរ ពីរកណ្ឌនៅក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មីៈ គឺគម្ពីរដំណឹងល្អរបស់លោកលូកា និងកិច្ចការ។

  • នៅក្នុងសំបុត្រទៅកាន់ក្រុមជំនុំនៅកូឡុស សាវកប៉ូលបានមានប្រសាសន៍ថា លោកលូកាគឺជាគ្រូពេទ្យ​ ហើយនៅក្នុងសំបុត្រពីរផ្សេងទៀតរបស់លោកប៉ូលក៏បាននិយាយពីលោកលូកាដែរ។
  • គេគិតថា លូកាគឺជាសាសន៍ក្រិក ហើយជាសាសន៍ដទៃមុនពេលគាត់ស្គាល់ព្រះគ្រិស្ត។ នៅក្នុងគម្ពីរដំណឹងល្អលូកា លោកបានរួមបញ្ចូលកំណត់ហេតុជាច្រើនដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូចំពោះមនុស្សទាំងអស់ទាំងសាសន៍យូដា និងសាសន៍ដទៃ។
  • លោកលូកាបានធ្វើដំណើរជាមួយលោកប៉ូលក្នុងដំណើរបេសកកម្មពីរលើក ហើយបានជួយក្នុងកិច្ចការរបស់គាត់ជាច្រើន។
  • នៅក្នុងសំណេរឯកសារមួយចំនួននៅក្នុងសម័យក្រុមជំនុំដំបូងបាននិយាយថា លោកលូកាបានកើតនៅទីក្រុងអាន់ទីយ៉ូក ក្នុងប្រទេសស៊ីរី។

លេវី ពួកលេវី

លេវីគឺជាម្នាក់ក្នុងចំណោមកូនប្រុសទាំង១២របស់លោកយ៉ាកុប ឬអ៊ីស្រាអែល។ ពួកលេវីគឺសំដៅទៅកាន់ជនជាតិអ៊ីស្រាអែលដែលជាពូជពង្សរបស់លេវី។

  • ពួកលេវីទទួលខុសត្រូវថែរក្សាវិហារ និងធ្វើពិធីសាសនាដោយរួមបញ្ចូលការថ្វាយយញ្ញបូជា និងសេចក្ដីអធិស្ឋាន។
  • ពួកបូជាចារ្យនៃពួកយូដាទាំងអស់សុទ្ធតែជាពូជពង្សរបស់លេវី ចេញពីពូជពង្សនៃកុលសម្ព័ន្ធលេវី។ ប៉ុន្តែ ពួកលេវីពុំមែនជាបូជាចារ្យទាំងអស់គ្នាទេ។
  • ពួកបូជាចារ្យលេវីត្រូវបានញែកចេញដោយឡែក ហើយបានឧទ្ទិសថ្វាយខ្លួនបម្រើព្រះធ្វើការនៅក្នុងព្រះវិហារ។
  • បុរសពីរនាក់ផ្សេងទៀតដែលមានឈ្មោះថាលេវីដែរគឺជាបុព្វបុរសរបស់ព្រះយេស៊ូ ហើយឈ្មោះរបស់ពួកគេគឺស្ថិតនៅក្នុងវង្សត្រកូលនៅក្នុងដំណឹងល្អរបស់លូកា។
  • សាវករបស់ព្រះយេស៊ូ លោកម៉ាថាយក៏ត្រូវបានហៅថាពួកលេវីដែរ។

លោក ភីនេហាស

ភីនេហាស គឺជាឈ្មោះនៃបុរសពីរនាក់នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់។

  • ចៅប្រុសរបស់អើរ៉ុនដែលជាសង្ឃដែលមានឈ្មោះ ភីនេហាស ដែលជាអ្នកដែលតតាំងប្រឆាំងនឹងការថ្វាយយបង្គំរូបព្រះក្លែងក្លាយ នៅស្រុកអ៊ីស្រាអែល។
  • លោកភីនេហាស បានជួយសង្គ្រោះជនជាតិអ៊ីស្រាអែលពីគ្រោះកាចដែលព្រះយេហូវ៉ាបាន​ដាក់ដើម្បីដាក់ទោសដល់អ្នកដែលរៀបការជាមួយស្រ្តីសាសន៍ម៉ាឌាន និង ការថ្វាយបង្គំព្រះក្លែងក្លាយ។
  • មានពេលខ្លះ​ លោកភីនេហាស ជាមួយនិង​ទាហានអ៊ីស្រាអែលទៅបំផ្លាញពួកសាសន៍ម៉ាឌាន។
  • ចំណែកឯលោក ភីនេហាស​​ ម្នាក់ទៀត ដែលមានចែងនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ លោកគឺឺជា កូនប្រុសកំណាចរបស់លោកអេលី ដែលជាសង្ឃនៅសម័យ ហោរាសាំយូអែល។
  • លោកភីនេហាស ហើយនិង បងប្រុសរបស់គាត់ត្រូវបានគេសម្លាប់នៅពេលដែលជនជាតិភីលីស្ទីនវាយលុកស្រុកអ៊ីស្រាអែល ហើយលួចយកហឹបនៃសម្ព័ន្ធមេត្រីទៅស្រុកភីលីស្ទីន។

លោកកូរេ

លោកកូរេ គឺជាឈ្មោះរបស់មនុស្ស៣នាក់នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

  • កូនប្រុសរបស់លោកអេសាវម្នាក់ឈ្មោះថា កូរេ ។ គាត់បានក្លាយជាអ្នកដឹកនាំលើសហគមន៍របស់គាត់។
  • លោកកូរេ គឺជាពូជពង្សមួយរបស់ពួកលេវី ដែលបម្រើនៅក្នុងព្រះពន្លា ហើយគាត់បានច្រណែននិងលោកម៉ូសេ និងលោកអើរ៉ុន ក៏បាននាំមនុស្សមួយក្រុមធ្វើការបះបោរប្រឆាំងនឹងលោកម៉ូសេ នឹងលោកអើរ៉ុនដែរ។
  • បុរសទី៣ដែលមានឈ្មោះថា កូរេ គឺជាពូជពង្សរបស់យូដា។

លោក​គេឌាន

លោក​គេឌានជាបុរសជនជាតិអ៊ីស្រាអែលម្នាក់ ដែលព្រះបានរើសតាំងឡើង ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីខ្មាំងសត្រូវរបស់ពួកគេ។

  • អំឡុងពេលដែលលោក​គេឌានរស់នៅ ជន‌ជាតិ​ម៉ាឌានមួយក្រុមបានព្យាយាមវាយលុកជនជាតិអ៊ីស្រាអែល ហើយបំផ្លាញដំណាំរបស់ពួកគេ។
  • ​ទោះបីជា លោក​គេឌានមានការភ័យខ្លាច តែព្រះជាម្ចាស់បានប្រើគាត់ឲ្យដឹកនាំជនជាតិអ៊ីស្រាអែលដើម្បីប្រឆាំងនឹងជនជាតិម៉ាឌាន​ ហើយយកជ័យជម្នះលើពួកគេ។
  • លោក​គេឌានបានស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយបានបំផ្លាញទីសក្ការៈរបស់ព្រះក្លែងក្លាយជាព្រះបាល និង​ ព្រះអាសេរ៉ា។
  • គាត់មិនបានដឹកនាំប្រជាជនយកជ័យជម្នះលើខ្មាំងសត្រូវតែប៉ុណ្ណោះទេ ប៉ុន្តែ គាត់ក៏បាននាំមនុស្សឲ្យគោរព និងថ្វាយបង្គំព្រះយេហូវ៉ា ដែលជាព្រះពិតតែមួយ។

លោកដានីយ៉ែល

លោកដានីយ៉ែល គឺជាព្យាការីរបស់ជនជាតិអ៊ីស្រាអែល គាត់គឺជាបុរសជំទង់ម្នាក់ដែលត្រូវបានស្ដេច នេបូគ្នេសារនៃប្រទេសបាប៊ីឡូនបានចាប់ធ្វើជាឈ្លើយ អំឡុងពេល ៦០០ ឆ្នាំមុនគ្រិស្តសករាជ។

  • ការនេះបានកើតឡើងក្នុងពេលដែលជនជាតិអ៊ីស្រាអែល ជាច្រើនត្រូវគេបានចាប់យកពីស្រុកយូដា ហើយក្លាយជាឈ្លើយក្នុងប្រទេសបាប៊ីឡូនអស់រយៈពេលជា៧០ឆ្នាំ។
  • ​​ លោកដានីយ៉ែលត្រូវបានគេដាក់ឈ្មោះថ្មី ដូចអ្នកស្រុកបាប៊ីឡូនដែរគឺ «បេលថិស្សាសារ»។
  • លោកដានីយ៉ែលគឺជាបុរស វ័យក្មេងហើយ ស្មោះត្រង់ សុចរិត និងស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់។
  • ព្រះជាម្ចាស់បានបើកឲ្យលោកដានីយ៉ែលអាចបកស្រាយនូវសុបិន្ត ឬ និមិត្តហេតុ សម្រាប់ស្តេចបាប៊ីឡូន។
  • ដោយសារសមត្ថភាពរបស់គាត់ ហើយនិងការបន្ទាបខ្លួនរបស់គាត់ លោកដានីយ៉ែលត្រូវបានប្រទានងារជាមេដឹកនាំមួយដ៏ខ្ពស់នៅក្នុងចក្រភពបាប៊ីឡូន។
  • ច្រើនឆ្នាំកន្លងទៅ អ្នកដែលមិនពេញចិត្តនឹងលោកបានប្រើកលល្បិចដាក់ស្ដេចដារីយុស នៃប្រទេសបាប៊ីឡូន ដោយបានបង្កើតឲ្យមានច្បាប់ ហាមមិនឲ្យថ្វាយបង្គំអ្នកណាក្រៅតែពីស្ដេច។ តែលោកដានីយ៉ែលនៅតែបន្តការអធិស្ឋានដល់ព្រះជាម្ចាស់ ដូច្នេះ គាត់ត្រូវបានគេបោះចូលទៅក្នុងរូងសត្វសិង្ហ។ ប៉ុន្តែ គាត់មិនបានរងគ្រោះថ្នាក់អ្វីឡើយ ព្រោះព្រះជាម្ចាស់បានជួយសង្គ្រោះ។

លោកណាម៉ាន

នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ លោកណាម៉ានគឺជាមេទ័ពរបស់ស្តេចអើរ៉ាម។

  • លោកណាម៉ានមានជំងឺសើរស្បែកដ៏គួរឲ្យខ្លាចហៅថាជំងឺឃ្លង់ដែលមិនអាចព្យាបាលជាសះស្បើយ។
  • ទាសករជនជាតិយ៉ូដាដែលរស់នៅក្នុងផ្ទះរបស់លោកណាម៉ានបានប្រាប់គាត់ឲ្យទៅជួបហោរាអេលីសេ ដើម្បីទទួលការព្យាបាល។
  • ហោរាអេលីសេ បានប្រាប់ទៅលោកណាម៉ានឲ្យលាងសម្អាតខ្លួនក្នុងទន្លេយ័រដាន់ចំនួនប្រាំពីរដង។ នៅពេលលោកណាម៉ានស្តាប់បង្គាប់ ព្រះជាម្ចាស់បានប្រោសគាត់ឲ្យបានជាពីជំងឺរបស់គាត់។
  • ជាលទ្ធផល លោកណាម៉ានបានជឿលើព្រះពិតតែមួយគឺព្រះជាម្ចាស់។
  • មានមនុស្សពីរនាក់ផ្សេងទៀតដែលមានឈ្មោះថា ណាម៉ានជាពូជពង្សរបស់លោកបេនយ៉ាមីនដែលជាកូនរបស់យ៉ាកុប។

លោក​ណូអេ

លោក​ណូអេគឺជាបុរសដែលបានរស់នៅកំឡុងបួនពាន់ឆ្នាំមុន ហើយគឺនៅពេលដែលព្រះជាម្ចាស់បានបញ្ជូនទឹកជំនន់ទូទាំងភពផែនដីដើម្បីបំផ្លាញមនុស្សអាក្រក់លើផែនដី។ ព្រះជាម្ចាស់បានមានព្រះបន្ទូលឲ្យលោកណូអេសាងសង់ទូកដ៏ធំមួយ ដែលអាចឲ្យគ្រួសាររបស់គាត់រស់នៅកំឡុងពេលដែលទឹកជំនន់គ្រប់ដណ្តប់ផែនដី។

  • លោកណូអេគឺជាបុរសសុចរិតដែលស្តាប់បង្គាប់ព្រះជាម្ចាស់គ្រប់កិច្ចការទាំងអស់។
  • នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកណូអេពីការសាងសង់ទូកដ៏ធំ លោកណូអេបានសាង់សង់ទូកទៅតាមរបៀបដែលព្រះជាម្ចាស់បានបង្គាប់ឲ្យគាត់ធ្វើ។
  • នៅក្នុងទូក លោកណូអេ​ និងគ្រួសាររបស់គាត់មានសុវត្ថិភាពហើយបន្ទាប់មកកូនរបស់ពួកគាត់និងចៅបានធ្វើឲ្យផែនដីបានពេញដោយមនុស្សម្តងទៀត។
  • គ្រប់គ្នាដែលបានកើតក្រោយជំនាន់ទឹកជំនន់នោះបានក្លាយជាពូជពង្សរបស់ណូអេ។

លោកណែបថាលី

លោកណែបថាលីគឺជាកូនទីប្រាំមួយរបស់លោកយ៉ាកុប។ ពូជពង្សរបស់លោកណែបថាលីបានក្លាយជាកុលសម្ព័ន្ធណែបថាលីដែលជាផ្នែកមួយនៃកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល។

  • ពេលខ្លះទៀតឈ្មោះណែបថាលីគឺត្រូវបានប្រើសម្រាប់ដែនដីដែលជាទីកន្លែងរបស់ក្រុមកុលសម្ព័ន្ធរស់នៅ។
  • ដែនដីរបស់ណែបថាលីគឺមានទីតាំងនៅភាគខាងជើងនៃផ្នែកមួយរបស់ប្រទេសអ៊ីស្រាអែល ដែលនៅជាប់នឹងកុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធអេស៊ើរ។ នៅផ្នែកខាងលិចវាមានព្រំប្រទល់ជាប់សមុទ្រគីនេសារ៉ែត។
  • កុលសម្ព័ន្ធនេះបានពិព័ណរនាទាំងក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់​ និងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី។

លោកទីឃីកុស

លោកទីឃីកុសគឺជាសហការីម្នាក់របស់លោកប៉ូលនៅក្នុងដំណើរផ្សាយដំណឹងល្អរបស់គាត់។

  • លោកទីឃីកុសគឺជាសហការីរបស់សាវកប៉ូល យ៉ាងណាស់គាត់បានចូលរួមដំណើរជាមួយលោកប៉ូលមួយលើកទៅកាន់ស្រុកអាស៊ី។
  • សាវកប៉ូលបានពណ៌នាពីគាត់ថា «​ជា​ទី​ស្រឡាញ់» និង «ជាបាវបម្រើស្មោះត្រង់»។
  • លោកទីឃីកុសជាអ្នកជួយនាំយកសំបុត្ររបស់សាវកប៉ូលទៅកាន់ក្រុមជំនុំអេភេសូរ និងកូឡូស។

លោកទីតុស

លោកទីតុសគឺជាសាសន៍ដទៃដែលបានក្លាយជាអ្នកជឿ តាមរយៈព័ន្ធកិច្ចផ្សាយដំណឹងល្អរបស់សាវកប៉ូល។ លោកទីតុសទទួលបានការបណ្តុះបណ្តាលពីសាវកប៉ូល បានក្លាយជាអ្នកដឹកនាំក្រុមជំនុំដើម។

  • លោកប៉ូលបានសរសេរសំបុត្រទៅកាន់លោកទីតុស ជាកណ្ឌមួយនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី។
  • នៅក្នុងកណ្ឌនេះសាវកប៉ូលបានផ្តល់នូវសេចក្តីណែនាំ ទៅកាន់​លោកទីតុសក្នុងការតែងតាំងពួកចាស់ទុំនៅក្នុងក្រុមជំនុំនៅលើកោះ​ក្រែត​។
  • នៅក្នុងសំបុត្ររបស់សាវកប៉ូលទៅកាន់គ្រិស្តបរិស័ទផ្សេងទៀត លោកប៉ូលបាននិយាយពីលោកទីតុសថា គាត់ជាអ្នកដែលលើកទឹកចិត្ត និងនាំឲ្យចិត្តរបស់គាត់មានអំណរឡើង។

លោកនេហេមា

លោកនេហេមាគឺជាជនជាតិអ៊ីស្រាអែលដែលរស់នៅចក្រភពបាប៊ីឡូននៅពេលដែលប្រជាជនអ៊ីស្រាអែល និងសាសន៍យូដាត្រូវបានក្លាយជាទាសករនៃចក្រភពបាប៊ីឡូន។

  • នៅពេលដែលលោកក្លាយជាអ្នកលើកពែងស្រាថ្វាយស្តេចពើស៊ី អើថាស៊ើកសេស លោកនេហេមាបានទូលសូមស្តេចដើម្បីអនុញ្ញាតត្រលប់ទៅក្រុងយេរូសាឡឹមវិញ។
  • លោកនេហេមាបានដឹកនាំប្រជារាស្រ្តអ៊ីស្រាអែលដើម្បីកសាងជញ្ជាំងក្រុងយេរូសាឡឹមឡើងវិញដែលបានបំផ្លាញដោយអាណាចក្របាប៊ីឡូន។
  • មានរយៈពេលដប់ពីរឆ្នាំដែលលោកនេហេមាបានធ្វើជាអ្នកគ្រប់គ្រងក្រុងយេរូសាឡឹមមុនពេលត្រឡប់ទៅគាល់ស្តេចវិញ។
  • ព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់កណ្ឌនេហេមាបានប្រាប់អំពីរឿងរ៉ាវអំពីកិច្ចការរបស់លោកនេហេមាក្នុងការសាងសង់ជញ្ជាំងក្រុងឡើងវិញ ហើយនឹងរបៀបគ្រប់គ្រងប្រជារាស្រ្តក្រុងយេរូសាឡឹម។
  • មានបុរសផ្សេងទៀតឈ្មោះនេហេមាដែរក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់។ តាមធម្មតាឈ្មោះរបស់ឪពុកគឺត្រូវបានដាក់ដើម្បីសម្គាល់ថាតើនេហេមាមួយណាដែលគេបាននិយាយ។

លោកបារថូឡូមេ

លោកបារថូឡូមេជាម្នាក់នៃសាវកទាំងដប់ពីររបស់ព្រះយេស៊ូ។

  • លោកបារថូឡូមេត្រូវបានចាត់ឲ្យចេញទៅប្រកាសដំណឹងល្អ និងធ្វើការអស្ចារ្យក្នុងនាមព្រះយេស៊ូ ជាមួយសាវកផ្សេងៗទៀត។
  • គាត់ជាម្នាក់ក្នុងចំណោមអស់អ្នកដែលបានឃើញព្រះយេស៊ូយាងត្រឡប់ទៅស្ថានសួគ៌វិញ។
  • ពីរបីសប្តាហ៍ក្រោយ គាត់បាននៅជាមួយសាវកផ្សេងទៀតនៅក្នុងក្រុងយេរូសាឡិម នៅថ្ងៃទីហាសិប នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើពួកគេ។

លោកបាឡាម

លោកបាឡាមជាហោរាសាសន៍ដទៃ ស្តេចបាឡាក់បានជួលគាត់ឲ្យដាក់បណ្តាសាអ៊ីស្រាអែល ក្នុងពេលដែលពួកគេបោះជំរំនៅទន្លែយ័រដាន់ ក្នុងភាគខាងជើងនៃស្រុកម៉ូអាប់ ក្នុងការរៀបចំខ្លួនដើម្បីចូលទៅក្នុងទឹកដីកាណាន។

  • លោកបាឡាម​មកពីក្រុងពេថោរ ដែលមានទីតាំងនៅតំបន់ជុំវិញទន្លេអឺប្រាត ប្រហែលជា៦៤៣គីឡូម៉ែត្រពីទឹកដីស្រុកម៉ូអាប់។
  • ព្រះបាទបាឡាក់ជាស្តេចស្រុកម៉ាឌាន មានការភ័យខ្លាចពីកម្លាំង និងចំនួនដ៏ច្រើនរបស់ជនជាតិអ៊ីស្រាអែល ដូច្នេះ បានជាស្តេចជួលលោកបាឡាម ដើម្បីដាក់បណ្តាសាពួកគេ។
  • នៅពេលដែលលោកបាឡាមបានធ្វើដំណើរទៅកាន់ជនជាតិអ៊ីស្រាអែល ទេវតារបស់ព្រះនៅចំពោះមុខផ្លូវរបស់គាត់ ធ្វើឲ្យសត្វលារបស់លោកបាឡាមឈប់។ ព្រះជាម្ចាស់បានប្រទានឲ្យសត្វលារអាចនិយាយទៅកាន់លោកបាឡាមផងដែរ។
  • ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យលោកបាឡាមដាក់បណ្តាសាជនជាតិអ៊ីស្រាអែល ហើយថែមទាំងបង្គាប់ឲ្យគាត់ឲ្យពរដល់ពួកគេជំនួសវិញ។
  • ក្រោយមក លោកបាឡាមនៅតែបន្តចង់នាំការអាក្រក់ដល់អ៊ីស្រាអែល គឺនៅពេលគាត់បាននាំជនជាតិអ៊ីស្រាអែលឲ្យថ្វាយបង្គំព្រះក្លែងក្លាយ​ ឈ្មោះ បាល​ពេអរ។

លោកប៉ូល/ លោក​សូល

លោកប៉ូលគឺជាអ្នកដឹកនាំក្រុមជំនុំជំនាន់ដើមដែលព្រះជាម្ចាស់បានជ្រើសរើសដើម្បីចេញទៅផ្សាយដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍។

  • លោកប៉ូលជាសាសន៍យូដាដែលកើតនៅទីក្រុងតើសុសនៃចក្រភពរ៉ូម ហើយគាត់ក៏សញ្ជាតិជាសាសន៍រ៉ូមដែរ។
  • លោកប៉ូលមានឈ្មោះដើមហៅថា សូល។
  • លោកសូលបានក្លាយទៅជាអ្នកដឹកនាំសាសនារបស់ជនជាតិយូដា ហើយគាត់បានចាប់ខ្លួនជនជាតិយូដាដែលក្លាយទៅជាគ្រិស្តបរិស័ទ្ទ ពីព្រោះគាត់គិតថាពួកគេមិនឲ្យតម្លៃដល់ព្រះជាម្ចាស់ តាមរយៈការជឿលើព្រះយេស៊ូ។
  • ព្រះយេស៊ូបានបង្ហាញអង្គទ្រង់ក្នុងពន្លឺ ​លោកសូលក៏ក្លាយទៅជាមនុស្សពិកា រួចទ្រង់មានបន្ទូល អោយគាត់ឈប់បៀតបៀនគ្រិស្តជនតទៅទៀត។
  • លោកសូលក៏បានជឿលើព្រះយេស៊ូ ហើយបានចាប់ផ្ដើមបង្រៀនដល់សាសន៍យូដាអំពីទ្រង់។
  • ក្រោយមក ព្រះជាម្ចាស់បានចាត់លោកសូលឲ្យទៅបង្រៀនប្រជាជនដែលមិនមែនជាសាសន៍យូដាអំពីព្រះយេស៊ូ​ ហើយបានចាប់ផ្ដើមបង្កើតក្រុមជំនុំជាច្រើនកន្លែងខុសៗគ្នានៅក្នុងទីក្រុង និងតាមខេត្តនានា នៃចក្រភពរ៉ូម។ ពីពេលនោះមកគេចាប់តាំងហៅគាត់ថា«ប៉ូល»តាមភាសាររ៉ូម៉ាំងវិញ។
  • លោកប៉ូលបានសរសេរសំបុត្រដើម្បីលើកទឹកចិត្តនិងបង្រៀនដល់គ្រិស្តបរិស័ទ្ទនៅតាមក្រុមជំនុំក្នុងទីក្រុងជាច្រើន។ សេចក្ដីសំបុត្រទាំងអស់នោះមាននៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី។

លោកពីឡាត់

លោកពីឡាត់ ជាទេសាភិបាលក្រុងរ៉ូមប្រចាំនៅស្រុកយូដា ដែលបានប្រគល់ព្រះយេស៊ូទៅឲ្យគេឆ្កាង។

  • ដោយសារលោកពីឡាត់ជាទេសាភិបាល លោកមានសិទ្ធក្នុងការសម្រេចកាត់ទោសនណាម្នាក់បាន។
  • ពួកសង្រ្គាជសាសនាយូដាចង់ឲ្យលោពីឡាត់ឆ្កាងព្រះយេស៊ូ ហើយពួកគេបាននិយាយថាព្រះយេស៊ូជាមនុស្សមានទោស។
  • លោកពីឡាត់បានដឹងថាព្រះយេស៊ូមិនមានទោសអ្វីទេ ប៉ុន្តែលោកខ្លាចបណ្តាជនខឹង​ហើយអន់ចិត្តនឹងលោក ដូច្នេះលោកក៏សម្រេចឲ្យទាហានឆ្កាងព្រះយេស៊ូ។

លោកភីលីព ជាអ្នកផ្សាយដំណឹងល្អ

ព្រះវិហារគ្រិស្តបរិស័ទដំបូងនៅទីក្រុងយេរូសាឡិម លោកភីលីពជាម្នាក់ក្នុងចំណោមអ្នកដឹកនាំទាំង៧នាក់ដែលត្រូវបានជ្រើសរើសដើម្បីឲ្យគាត់មើលថែ មនុស្សទាល់ក្រ គ្រិស្តបរិស័ទដែលលំបាកវេទនា ជាពិសេសស្រ្តីមេម៉ាយ។

  • ព្រះជាម្ចាស់បានប្រើប្រាស់លោកភីលីពដើម្បីផ្សាយដំណឹងល្អទៅកាន់មនុស្សនៅតាមតំបន់ផ្សេងៗ​នៅស្រុកយូដា និង ស្រុកកាលីឡេ ហើយនិង បុរសជនជាតិអេធីយ៉ូពីម្នាក់ដែលគាត់បានជួបនៅតាមផ្លូវពី​ យេរូសាឡឹមទៅក្រុងកាសា។
  • ច្រើនឆ្នាំក្រោយមកលោកភីលីពក៏បានរស់នៅក្រុងសេសារា នៅពេលដែលលោកប៉ុល និង អ្នកដែលមកជាមួយលោកបានស្នាក់នៅផ្ទះរបស់លោកពេលគេត្រឡប់ទៅក្រុងយេរូសាឡិម។
  • អ្នកប្រាជ្ញខាងគម្ពីរភាគច្រើនគិតថាលោកភីលីពដែលជាអ្នកផ្សាយដំណឹងល្អនេះ គឺមិនមែនជាមនុស្សតែមួយជាមួយនឹងសាវ័ករបស់ព្រះយេស៊ូទេ។ ភាសាមួយចំនួន អាចនិងមានការកែសំរួលលើការសរសេរឈ្មោះទាំងពីរនេះខ្លះ ដើម្បីឲ្យមានភាពច្បាស់លាស់ថាពួកគេជាមនុស្សពីរផ្សេងគ្នា។

លោកម៉ាដេកាយ

លោកម៉ាដេកាយជាជនជាតិយូដាដែលរស់នៅក្នុងស្រុកពែរ្ស។ គាត់គឺជាអាណាព្យាបាលរបស់ប្អូនជីដូនមួយរបស់គាត់គឺនាងអេសធើរ ដែលក្រោយមកបានក្លាយជាអគ្គមហេសីរបស់ស្ដេចពែរ្ស ដែលមាននាមថា ព្រះ‌ចៅ​អហា‌ស៊ូរុស។

  • ពេលធ្វើការងារនៅព្រះបរមរាជវាំង លោកម៉ាដេកាយបានឮពីគម្រោងរបស់បុរសមួយក្រុមដែលគ្រោងនឹងធ្វើគុតព្រះ‌ចៅ​អហា‌ស៊ូរុស។ គាត់បានរាយការណ៍រឿងនេះហើយជីវិតរបស់ស្តេចត្រូវបានសង្រ្គោះ។
  • ប៉ុន្មានឆ្នាំក្រោយមកម៉ាដេកាយក៏បានរកឃើញគម្រោងដែលគេចង់សម្លាប់ជនជាតិយូដាទាំងអស់នៅក្នុងនគរពែរ្ស។ គាត់បានណែនាំអេសធើរឲ្យសុំព្រះមហាក្សត្រអោយជួយសង្គ្រោះរាស្ដ្រដល់របស់គាត់។

លោកម៉ាណាសេ

មានបុរស៥នាក់នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់មានឈ្មោះថា ម៉ាណាសេ។

  • លោកម៉ាណាសេគឺជាឈ្មោះកូនច្បងរបស់លោកយ៉ូសែប។
  • លោកម៉ាណាសេ និងលោកអេប្រាអ៊ីមដែលជាប្អូនប្រុសរបស់គាត់បានទទួលការចិញ្ចឹមពីលោកយ៉ាកុបដែលជាឪពុករបស់លោកយ៉ូសែប ហើយបានផ្ដល់ឲ្យកូនចៅរបស់ពួកគេទទួលនូវឯកសិទ្ធិក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
  • កូនចៅរបស់លោកម៉ាណាសេបានក្លាយជាកុលសម្ព័ន្ធមួយនៃសាសន៍អ៊ីស្រាអែល។
  • កុលសម្ព័ន្ធម៉ាណាសេជាធម្មតាត្រូវបានហៅថាជា «កុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាល» ពីព្រោះមានតែពាក់កណ្តាលនៃកុលសម្ព័ន្ធដែលបានរស់នៅក្នុងទឹកដីកាណានភាគខាងលេចទន្លេយ័រដាន់ ចំណែកពាក់កណ្តាលទៀតគឺរស់នៅភាគខាងកើតនៃទន្លេយ័រដាន់។
  • ស្តេចមួយអង្គរបស់នគរយូដាមានព្រះនាមថាម៉ាណាសេ។
  • ព្រះបាទម៉ាណាសេគឺជាស្តេចអាក្រក់ដែលបានយកកូនខ្លួនឯងដុតជាយញ្ញបូជាថ្វាយព្រះក្លែងក្លាយ។
  • ព្រះបានដាក់ទោសស្ដេចម៉ាណាសេដោយអនុញ្ញាតឲ្យ ព្រះអង្គត្រូវបានចាប់ខ្លួនដោយកងទ័ពសត្រូវ។ ព្រះបាទម៉ាណាសេវិលមករកព្រះជាម្ចាស់វិញ ហើយបានកម្ទេចអាសនៈដែលមានការថ្វាយបង្គំរូបព្រះក្លែងក្លាយចោល។
  • បុរសពីរនាក់ឈ្មោះម៉ាណាសេបានរស់នៅក្នុងសម័យកាលរបស់លោកអែសរ៉ា។ បុរសទាំងនេះត្រូវបានតម្រូវឲ្យលែងលះភរិយាដែលមិនជឿលើព្រះដែលបានជះឥទ្ធិពលដល់ពួកគេឲ្យថ្វាយបង្គំព្រះក្លែងក្លាយ។
  • រីឯម៉ាណាសេម្នាក់ទៀតគឺជាជីតារបស់ពួកដាន់ ដែលជាបូជាចារ្យបស់ព្រះក្លែងក្លាយ។

លោកម៉ូសេ

លោកម៉ូសេគឺជាព្យាការី ហើយជាអ្នកដឹកនាំសាសន៍អ៊ីស្រាអែល អស់រយៈពេលជាង៤០ឆ្នាំ។

  • នៅពេលដែលលោកម៉ូសេនៅតូច ឪពុកម្តាយរបស់លោកម៉ូសេបានដាក់គាត់នៅក្នុងកន្ត្រក់មួយនៅច្រាំងទន្លេនីល ដើម្បីលាក់គាត់ពីស្តេចផារ៉ោន។ បងស្រីរបស់លោកម៉ូសេបាននៅចាំមើលថែរក្សាគាត់នៅទីនោះ។ ជីវិតរបស់លោកម៉ូសេបានស្រោចស្រង់នៅពេលបុត្រីផារ៉ោនបានរកឃើញគាត់ហើយបានយកគាត់ទៅរាជវាំង ដើម្បីចិញ្ចឹមគាត់ធ្វើជាកូនប្រុសរបស់ព្រះនាង។
  • ព្រះបានជ្រើសរើសលោកម៉ូសេឲ្យរំដោះជនជាតិអ៊ីស្រាអែលចេញពីទាសភាពនៅស្រុកអេស៊ីបហើយនាំពួកគេទៅកាន់ទឹកដីសន្យា។
  • ក្រោយពីជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីបទហើយកំពុងតែធ្វើដំណើរក្នុងទីរហោស្ថាន នោះព្រះបានប្រទានឲ្យលោកម៉ូសេនូវបន្ទះថ្មពីរផ្ទាំងដែលមានក្រឹត្យវិន័យដប់ប្រការនៅលើនោះ។
  • នៅទីបញ្ចប់នៃជីវិតរបស់គាត់ លោកម៉ូសេបានឃើញទឹកដីសន្យាតែមិនបានរស់នៅក្នុងស្រុកនោះទេ ដោយសារគាត់មិនបានស្ដាប់បង្គាប់ព្រះ។

លោកយ៉ាកុប (កូនប្រុសរបស់លោកសេបេដេ)

លោកយ៉ាកុបជាកូនប្រុសម្នាក់របស់លោកសេបេដេ គឺជាម្នាក់ក្នុងចំណោមពួកសាវកទាំង១២របស់ព្រះយេស៊ូ។ គាត់មានប្អូនប្រុសម្នាក់ឈ្មោះលោកយ៉ូហានដែលជាម្នាក់ក្នុងចំណោមពួកសាវករបស់ព្រះយេស៊ូផងដែរ។

  • លោកយ៉ាកុប និងប្អូនប្រុសគាត់ លោកយ៉ូហានប្រកបមុខរបរនេសាទត្រីជាមួយឪពុករបស់គាត់ឈ្មោះលោកសេបេដេ។
  • លោកយ៉ាកុប និងលោកយ៉ូហានមានឈ្មោះហៅក្រៅថាជា «កូនផ្គរលាន់» ប្រហែលដោយព្រោះតែពួកគេឆាប់ខឹង។
  • លោកពេត្រុស លោកយ៉ាកុប និង លោកយ៉ូហាន គឺជាពួកសិស្សដ៏ជិតស្និទ្ធបំផុតរបស់ព្រះយេស៊ូ ហើយក៏ជាពួកអ្នកដែលបាននៅជាមួយព្រះអង្គក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយចំនួនដូចជា នៅពេលដែលព្រះយេស៊ូនៅលើកំពូលភ្នំជាមួយលោកអេលីយ៉ា និងលោកម៉ូសេ និងនៅពេលដែលព្រះយេស៊ូបានធ្វើឲ្យក្មេងស្រីដែលស្លាប់មានជីវិតរស់ឡើងវិញ។
  • លោកយ៉ាកុបនេះ ខុសពីលោកយ៉ាកុបដែលបានសរសេរកណ្ឌមួយនៅក្នុងព្រះគម្ពីរ។ នៅក្នុងភាសា​ខ្លះគេត្រូវសរសេរឈ្មោះពួកគេខុសៗពីគ្នា ដើម្បីឲ្យច្បាស់ថា ពួកគេជាមនុស្សផ្សេងគ្នា។

លោកយ៉ាកុប (ជាកូនប្រុសរបស់លោកអាលផាយ)

លោកយ៉ាកុបដែលជាកូនប្រុសរបស់លោកអាលផាយ គឺជាសាវកម្នាក់ក្នុងចំណោមពួកសាវកទាំង១២របស់ព្រះយេស៊ូ។

  • ឈ្មោះរបស់គាត់ត្រូវបានកត់ត្រាក្នុងបញ្ជីនៃពួកសិស្សរបស់ព្រះយេស៊ូនៅក្នុងដំណឹងល្អលោកម៉ាថាយ លោកម៉ាកុស និងលោកលូកា។
  • គាត់ក៏ត្រូវបានគេលើកយកមកនិយាយផងដែរ នៅក្នុងកណ្ឌគម្ពីរកិច្ចការ ថាជាម្នាក់នៅក្នុងចំណោមពួកសិស្សទាំង១១នាក់ដែលបានអធិស្ថានជាមួយគ្នា នៅក្នុងក្រុងយេរូ៉សាឡិម បន្ទាប់ពីព្រះយេស៊ូយាងឡើងទៅស្ថានសួគ៌វិញ។

លោកយ៉ាកុប (ជាប្អូនប្រុសរបស់ព្រះយេស៊ូ)

លោកយ៉ាកុបគឺជាកូនប្រុសម្នាក់របស់នាងម៉ារា និងលោកយ៉ូសែប គាត់គឺជាប្អូនប្រុសម្នាក់ក្នុងចំណោមប្អូនប្រុសរួមម្តាយជាមួយបងប្អូនផ្សេងទៀតរបស់ព្រះយេស៊ូ។

  • ប្អូុនប្រុសរួមម្តាយផ្សេងទៀតមានឈ្មោះ លោកយ៉ូសែប លោកយូដាស និងលោកស៊ីម៉ូន។
  • នៅក្នុងគ្រាដែលព្រះយេស៊ូរស់នៅលើផែនដី លោកយ៉ាកុប និងប្អូនប្រុសរបស់ព្រះអង្គមិនបានជឿថាព្រះយេស៊ូជាព្រះម៉ែស្ស៊ីទេ។
  • ក្រោយមក បន្ទាប់ពីព្រះយេស៊ូត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ លោកយ៉ាកុបក៏បានជឿដល់ព្រះអង្គ ហើយបានក្លាយទៅជាអ្នកដឹងនាំក្រុមជំនុំម្នាក់នៅយេរូ៉សាឡិម។
  • កណ្ឌគម្ពីរយ៉ាកុបនៃសម្ពន្ធមេត្រីថ្មីជាសំបុត្រមួយដែលលោកយ៉ាកុបបានសរសេរទៅកាន់គ្រិស្តបរិស័ទដែលបានរត់គេចខ្លួនពីការបៀតបៀនទៅកាន់ប្រទេសដទៃ។

លោកយ៉ាកុប អ៊ីស្រាអែល

លោកយ៉ាកុបគឺជាកូនភ្លោះប្អូនរបស់លោកអ៊ីសាក់ និងនាងរេបេកា។

  • ឈ្មោះយ៉ាកុបប្រែមកថា «គាត់ចាប់កែងជើង» ដែលជាពាក្យ បង្កប់ន័យនៃពាក្យថា «គាត់ឆបោក»។ នៅពេលដែលលោកយ៉ាកុបកើតមក គាត់បានកាន់កែងជើងបងប្រុសភ្លោះរបស់គាត់ឈ្មោះលោកអេសាវ។
  • ច្រើនឆ្នាំក្រោយមក ព្រះជាម្ចាស់បានប្តូរឈ្មោះរបស់លោកយ៉ាកុបទៅជា «អ៊ីស្រាអែល» ដែលមានន័យថា «គាត់ប្រយុទ្ធជាមួយព្រះជាម្ចាស់»។
  • លោកយ៉ាកុបជាមនុស្សឆ្លាតវៃ និងមានល្បិចច្រើន គាត់បានរកមធ្យោបាយជាច្រើនដើម្បីដណ្តើមយកសិទ្ធិទទួលពរ និងមរតកពីលោកអេសាវដែលជាបងច្បងរបស់គាត់។
  • លោកអេសាវបានចងកំហឹង ហើយ​បានរៀបចំផែនការ ដើម្បីសម្លាប់គាត់ ដូច្នេះ លោកយ៉ាកុបក៏បានរត់គេចខ្លួនចេញពីស្រុកកំណើតរបស់គាត់។ ប៉ុនែ្ត ជាច្រើនឆ្នាំក្រោយមក លោកយ៉ាកុបបាននាំប្រពន្ធ និង​កូនរបស់គាត់ត្រឡប់ទៅរស់នៅទឹកដីកាណានដែលលោកអេសាវរស់នៅវិញ ហើយក្រុមគ្រួសាររបស់ពួកគេបានរស់នៅក្បែរគ្នាដោយសេចក្តីសុខសាន្ត។
  • លោកយ៉ាកុបបង្កើតបានកូនប្រុសចំនួន១២នាក់ ហើយកូនចៅរបស់គាត់បានក្លាយទៅជាអំបូរទាំង១២របស់អ៊ីស្រាអែល។
  • មានបុរស់ម្នាក់ផ្សេងទៀតឈ្មោះលោកយ៉ាកុបដែលត្រូវបានកត់ត្រា

ថាជាឪពុករបស់លោកយ៉ូសែបនៅក្នុងពង្សាវតារបស់លោកម៉ាថាយ។


លោកយ៉ាផែត

លោកយ៉ាផែតគឺជាកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំង៣នាក់របស់លោកណូអេ។

  • នៅគ្រាដែលទឹកជំនន់ជន់លិចផែនដីទាំងមូល លោកយ៉ាផែត និងបងប្អូនប្រុសទាំង២បាននៅក្នុងទូកជាមួយលោកណូអេ និងប្រពន្ធរបស់ពួកគេ។
  • កូនប្រុសរបស់លោកណូអេត្រូវបានកត់ត្រាទៅតាមលំដាប់លំដោយមាន «លោកសិម លោកហាំ និងលោកយ៉ាផែត»។ ការនេះបង្ហាញថា លោកយ៉ាផែតគឺជាប្អូនប្រុសពៅ។

លោកយូដា

លោកយូដាគឺជាកូនប្រុសច្បងរបស់លោកយ៉ាកុប។ ម្តាយរបស់គាត់ឈ្មោះ​នាង​លេអា។ ពូជពង្សរបស់គាត់ត្រូវបានហៅថា «កុលសម្ព័ន្ធយូដា»។

  • លោកយូដាគឺជាអ្នកដែលបានប្រាប់បងប្រុសរបស់គាត់ឲ្យលក់ប្អូនប្រុសពៅរបស់គាត់ជាទេសករជាជាងទុក្ខគាត់ឲ្យស្លាប់ក្នុងរណ្តៅជ្រៅ។
  • ព្រះបាទដាវីឌ ហើយនឹងស្តេចដទៃទៀតបន្ទាប់ពីទ្រង់គឺជាពូជពង្សរបស់លោកយូដា។ ព្រះយេស៊ូក៏ជាពូជពង្សរបស់លោកយូដាដែរ។
  • នៅពេលដែលរជ្ជកាលរបស់ស្តេចសាឡូមូនត្រូវបានបញ្ជាប់ ហើយប្រជាជនរបស់អ៊ីស្រាអែលបានបែកខ្ញែក ចក្រភពយូដាត្រូវបានស្ថិតនៅភាគខាងត្បូងនៃប្រទេស។
  • កណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មីនៃវីវរណៈ ព្រះយេស៊ូត្រូវបានហៅថា «ស្តេចតោរបស់យូដា»។
  • ពាក្យថា «សាសន៍យូដា» ហើយនឹង «ស្រុកយូដា» គឺបានមកពីឈ្មោះ «យូដា»។

លោកយូដាស ជា​កូន​របស់​លោកយ៉ាកុប

លោកយូដាស ជា​កូន​របស់​លោកយ៉ាកុបដែលជាសាវកទីដប់ពីររបស់ព្រះយេស៊ូ។ ចំណាំ លោកមិនមែនជាលោកយូដាស-អ៊ីស្ការីយ៉ុតទេ។

  • ជាញយដងនៅក្នុងព្រះគម្ពីរ មនុស្សដែលមានឈ្មោះដូចគ្នាដែលជាបុគ្គលល្បីឈ្មោះត្រូវបានគេបង្ហាញថាពួកគេគឺជាកូនរបស់អ្នកណា។ ដូចជា លោកយូដាសគឺត្រូវបានគេស្គាល់ថា «កូនរបស់លោកយ៉ាកុប»។
  • បុរសម្នាក់ទៀតឈ្មោះថា យូដាសដែលជាប្អូនរបស់ព្រះយេស៊ូ។ គាត់តែងតែបានស្គាល់ថា «យូដាស មិនមែនអ៊ីស្ការីយ៉ុត»។
  • ​​ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីដែលបានហៅថា «យូដាស» គឺប្រហែលជាត្រូវបានសរសេរដោយលោកយូដាសប្អូនរបស់ព្រះយេស៊ូ ព្រោះគាត់បានបង្ហាញខ្លួនឯងថាជា «បងប្រុសរបស់យ៉ាកុប»។ លោកយ៉ាកុបគឺជាប្អូនប្រុសម្នាក់ទៀតរបស់ព្រះយេស៊ូ។
  • វាគឺអាចទៅរួចដែលកណ្ឌគម្ពីរយូដាសត្រូវបានសរសេរដោយសិស្សរបស់ព្រះយេស៊ូ យូដាស កូនរបស់លោកយ៉ាកុប។

លោកយូដាស-អ៊ីស្ការីយ៉ុត

លោកយូដាស-អ៊ីស្ការីយ៉ុតគឺជាម្នាក់ក្នុងចំណោមសាវករបស់ព្រះយេស៊ូ។ លោកគឺជាម្នាក់ដែលបានបញ្ជូនព្រះយេស៊ូទៅឲ្យអ្នកដឹកនាំយូដា។

  • ឈ្មោះថា «អ៊ីស្ការីយ៉ុត» អាចមានន័យថា «មកពីកេរីយ៉ុត​» ជួនកាលបង្ហាញថាលោកយូដាសបានធំធាត់នៅក្នុងក្រុងនោះ។
  • លោកយូដាស-អ៊ីស្ការីយ៉ុតគឺជាអ្នកគ្រប់គ្រងប្រាក់របស់ពួកសាវក ហើយបានលួចប្រាក់ទាំងនោះខ្លះសម្រាប់ខ្លួនឯង។
  • យូដាសបានក្បត់ព្រះយេស៊ូដោយប្រាប់អ្នកដឹកនាំសាសនាពីកន្លែងដែលព្រះយេស៊ូគង់នៅ ដូច្នេះទើបពួកគេអាចចាប់ទ្រង់បាន។
  • បន្ទាប់ពីអ្នកដឹកនាំសាសនាបានកាត់ទោសព្រះយេស៊ូដល់សុគត លោកយូដាសបានសោកស្តាយពីអ្វីដែលលោកបានក្បត់នឹងព្រះយេស៊ូ ដូច្នេះហើយ គាត់ប្រគល់ប្រាក់ដែលបានពីការក្បត់នោះឲ្យទៅអ្នកដឹកនាំយូដាវិញ ហើយគាត់ក៏បានសម្លាប់ខ្លួនឯង។
  • ក៏មានសាវកម្នាក់ទៀតឈ្មោះថា យូដាសដែរ និងជាប្អូនប្រុសរបស់ព្រះយេស៊ូផងដែរ ហើយក៏មានបុរសផ្សេងទៀតដែលមានឈ្មោះថា យូដាសក្នុងព្រះគម្ពីរ ដូចជាប្អូនប្រុសរបស់ព្រះយេស៊ូ ហើយនិងសាវកផ្សេងទៀត។ ប្អូនប្រុសរបស់ព្រះយេស៊ូតែងតែត្រូវបានគេស្គាល់ថា «យូដាស មិនមែនអ៊ីស្ការីយ៉ុត»។

លោកយ៉ូប

លោកយ៉ូបគឺជាមនុស្សម្នាក់នៅក្នុងព្រះគម្ពីរដែលបង្ហាញថាលោកជាមនុស្សគ្មានបាប និងមនុស្សត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់។ គាត់គឺជាអ្នកដែលមានសេចក្តីខ្ជាប់ខ្ជួននូវសេចក្តីជំនឿក្នុងព្រះជាម្ចាស់កំឡុងពេលទទួលសេចក្តីឈឺចាប់។

  • លោកយ៉ូបបានរស់នៅ​ស្រុក​អ៊ូស ដែលមានទីតាំងនៅផ្នែកមួយនៃទិសខាងកើតរបស់ទឹកដីកាណាន អាចនិយាយបានថាវាស្ថិតនៅជិតតំបន់​អេដុម។
  • គេគិតបានថា គាត់បានរស់នៅកំឡុងពេលដែលលោកអេសាវ និងលោកយ៉ាកុប ពីព្រោះមានមិត្តភក្តិរបស់លោកយ៉ូបគឺ «សាសន៍​ថេម៉ាន» ជាឈ្មោះមនុស្សមួយក្រុមនៅក្រោយកូនចៅរបស់លោកអេសាវ។
  • ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ កណ្ឌគម្ពីរយ៉ូបបាននិយាយអំពីលោកយ៉ូប ហើយនឹងការឆ្លើយតបពីការរងទុក្ខវេទនារបស់គាត់។ កណ្ឌគម្ពីរនេះ បានបង្ហាញពីទស្សនៈរបស់ព្រះជាម្ចាស់ដូចជាការបង្កើតអំណាចត្រួតត្រា និងច្បាប់នៃចកវាឡ។
  • បន្ទាប់ពីគ្រោះចង្រៃទាំងអស់បានកន្លងផុត ព្រះជាម្ចាស់បានប្រោសលោកយ៉ូបឲ្យជាទាំងស្រុង និងបានឲ្យគាត់មានកូន និងទ្រព្យសម្បត្តិជាច្រើន។
  • កណ្ឌគម្ពីរយ៉ូបបាននិយាយថា គាត់បានស្លាប់នៅពេលដែលគាត់មានវ័យចំណាស់។

លោកយ៉ូសែប (គម្ពីរសម្ពន្ធមេត្រីថ្មី)

លោកយ៉ូសែបគឺជាឪពុករបស់ព្រះយេស៊ូនៅផែនដី ហើយបានចិញ្ចឹមបីបាច់ព្រះយេស៊ូដូចជាកូនរបស់គាត់។ គាត់គឺជាមនុស្សត្រឹមត្រូវដែលបានធ្វើការជាជាងឈើ។

  • លោកយ៉ូសែបបានភ្ជាប់ពាក្យជាមួយនារីជនជាតិយូដាឈ្មោះថានាងម៉ារី ដែលជានារីម្នាក់ដែលព្រះជាម្ចាស់បានជ្រើសឲ្យក្លាយជាម្តាយរបស់មេស្សុី។
  • ទេវតាបានប្រាប់លោកយ៉ូសែបថា ព្រះវិញ្ញាណដ៏វិសុទ្ធនឹងធ្វើការអស្ចារ្យឲ្យនាងម៉ារីមានផ្ទៃពោះ ហើយកូនរបស់នាងម៉ារីនឹងក្លាយជាកូនរបស់ព្រះជាម្ចាស់។
  • បន្ទាប់ពីព្រះយេស៊ូបានប្រសូត ទេវតាបានដាស់តឿនដល់លោកយ៉ូសែបដើម្បីនាំកូន ហើយនិងនាងម៉ារីទៅប្រទេសអេស៊ីបដើម្បីគេចខ្លួនពីស្តេចហេរូឌ។
  • លោកយ៉ូសែប និងគ្រួសាររបស់គាត់រស់នៅក្នុងក្រុងណាសារ៉ែតនៃស្រុកកាលីឡេ ជាកន្លែងដែលគាត់ចាប់ផ្តើមប្រកបរបរជាជាងឈើ។

លោកយ៉ូសែប (ព្រះគម្ពីរសម្ពន្ធមេត្រីចាស់)

លោកយ៉ូសែបគឺជាកូនទីដប់មួយរបស់លោកយ៉ាកុប ហើយជាកូនប្រុសទីមួយរបស់ម្តាយគាត់ឈ្មោះ​នាង​រ៉ាជែល។

  • លោកយ៉ូសែបគឺជាកូនដែលឪពុករបស់គាត់ស្រលាញ់ជាងគេ។
  • បងប្អូនប្រុសរបស់គាត់មានការច្រណែននឹងគាត់ ហើយបានលក់គាត់ទៅធ្វើជាទេសករ។
  • អំឡុងពេលនៅក្នុងប្រទេសអេស៊ីប លោកយ៉ូសែបត្រូវបានក្លាយជាចុងចោទដែលមិនប្រព្រឹត្តខុស ហើយបានដាក់គាត់ដាក់គុក។
  • ក្នុងគ្រាដែលមានទុក្ខលំបាក លោកយ៉ូសែបនៅតែអត់ធន់ស្មោះត្រង់ជាមួយព្រះជាម្ចាស់។
  • ព្រះជាម្ចាស់បានធ្វើឲ្យគាត់ទៅកាន់កន្លែងដែលមានអំណាចទីពីរ បន្ទាប់ពីស្តេចក្នុងប្រទេសអេស៊ីប ហើយគាត់បានសង្គ្រោះមនុស្សក្នុងអំឡុងពេលដែលមិនសូវសម្បូរស្បៀង។ មនុស្សនៃអេស៊ីប ក៏ដូចជាគ្រួសាររបស់គាត់បានរួចផុតពីគ្រោះទុរ្ភិក្ស។

លោកយ៉ូស្វេ

មានជនជាតិអ៊ីស្រាអែលជាច្រើនដែលមានឈ្មោះយ៉ូស្វេនៅក្នុងព្រះគម្ពីរ។ គ្រប់គ្នាតែងតែដឹងថាលោកយ៉ូស្វេគឺជាកូនរបស់លោកនុនដែលជាជំនួយការលោកម៉ូសេ ព្រមទាំងជាមនុស្សបន្ទាប់ដែលជាអ្នកដឹកនាំដ៏សំខាន់របស់ប្រជារាស្រ្តរបស់ព្រះ។

  • លោកយ៉ូស្វេគឺជាម្នាក់ក្នុងចំណោមអ្នកស៊ើបការទាំងដប់ពីរដែលលោកម៉ូសេបានបញ្ជូនទៅពិនិត្យទឹកដីសន្យា។
  • លោកយ៉ូស្វេបានយល់ស្របជាមួយលោកកាលែបក្នុងការជំរុញប្រជាជនអ៊ីស្រាអែលឲ្យស្តាប់តាមការបង្គាប់របស់ព្រះជាម្ចាស់ក្នុងការចូលទៅទឹកដីសន្យា ហើយបានធ្វើឲ្យប្រជាជនកាណានបរាជ័យ។
  • ជាច្រើនឆ្នាំបន្ទាប់ពីលោកម៉ូសេបានស្លាប់ ព្រះជាម្ចាស់បានចាក់ប្រេងតាំងឲ្យលោកយ៉ូស្វេធ្វើជាអ្នកដឹកនាំប្រជារាស្ត្រអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា។
  • ការច្បាំងដំបូង និងល្បីល្បាយជាងគេជាមួយនឹងប្រជាជារាស្ត្រកាណាន លោកយ៉ូស្វេបានដឹកនាំប្រជាជនអ៊ីស្រាអែល ដើម្បីធ្វើឲ្យក្រុងយេរីខូបរាជ័យ។
  • កណ្ឌគម្ពីរយ៉ូស្វេ នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ បានប្រាប់ពីរបៀបដែលលោកយ៉ូស្វេបានដឹកនាំប្រជាជនអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា និងពីការដែលគាត់បានបែងចែកទឹកដីផ្សេងៗទៅតាមកុលសម្ព័ន្ធនីមួយៗ ដើម្បីឲ្យពួកគេរស់នៅ។
  • លោកយ៉ូស្វេជាកូនរបស់លោកយ៉ូសាដាកដែលត្រូវបាននិយាយក្នុងកណ្ឌគម្ពីរហាកាយ​ និងសាការី គាត់គឺជាមហាបូជាចារ្យដែលបានជួយសាងសង់ជញ្ជាំងក្រុងយេរ៉ូសាឡិម។
  • មានមនុស្សឈ្មោះលោកយ៉ូស្វេជាច្រើនទៀតដែលបាននិយាយពីបញ្ជីរាយនាមពូជពង្ស ហើយនិងកន្លែងដទៃៗក្នុងព្រះគម្ពីរ។

លោកយ៉ូហាន (បាទីស្ត)

លោកយ៉ូហានគឺជាកូនប្រុសរបស់លោកសាការី និងនាងអេលី‌សាបិត។ «យ៉ូហាន» គឺជាឈ្មោះដើម គេតែងតែហៅគាត់ថា «យ៉ូហាន បាទីស្ត» ដើម្បីសម្គាល់គាត់ពីឈ្មោះយ៉ូហានផ្សេងទៀត ដូចជាសាវកយ៉ូហាន។

  • លោកយ៉ូហានគឺជាព្យាការីដែលព្រះជាម្ចាស់បានបញ្ជូនមក ដើម្បីរៀបចំផ្លូវដល់អ្នកជឿ និងអ្នកដែលដើរតាមព្រះមេស្ស៊ី។
  • សាវកយ៉ូហានបានប្រាប់មនុស្សឲ្យសារភាពបាបរបស់ពួកគេ ហើយបែរមកព្រះជាម្ចាស់ និងឈប់ប្រព្រឹត្តអំពើបាប ដូច្នេះហើយ ពួកគេនឹងបានស្អាតរួចរាល់ ដើម្បីទទួលព្រះមេស្ស៊ី។
  • សាវកយ៉ូហានបានជ្រមុជមនុស្សជាច្រើនទៅក្នុងទឹកដែលជាសញ្ញាថា ពួកគេបានទទួលខុសអំពីបាបរបស់គេ ហើយនឹងបែរចេញពីអំពើបាបទាំងនោះ។
  • លោកយ៉ូហានត្រូវបានហៅថា «យ៉ូហានបាទីស្ត» ព្រោះគាត់បានធ្វើពីធីជ្រមុជទឹកឲ្យមនុស្សជាច្រើន។
  • សូមឲ្យប្រាកដថា មនុស្សនឹងយល់ពី «បាទីស្ត» មិនមែនសំដៅទៅលើឈ្មោះរបស់ព្រះវិហារនោះទេ។ យើងអាចនិយាយឲ្យច្បាស់លាស់ថា «លោកយ៉ូហានជាអ្នកធ្វើពិធីជ្រមុជ» ឬ «លោកយ៉ូហានដែលជាអ្នកជ្រមុជ»។

លោកយ៉ូហាន (សាវក)

សាវកយ៉ូហានគឺជាសាវកមួយក្នុងចំណោមសាវកទាំងដប់ពីរ ហើយជាមិត្តជិតស្និទ្ធរបស់ព្រះយេស៊ូដែរ។

  • សាវកយ៉ូហាន ហើយនឹងប្អូនប្រុសរបស់គាត់ គឺលោក​យ៉ាកុបគឺជាកូនរបស់អ្នកនេសាទត្រីម្នាក់ឈ្មោះលោកសេ‌បេដេ។
  • នៅក្នងដំណឹងល្អដែលគាត់បានសរសេរអំពីជីវិតរបស់ព្រះយេស៊ូ សាវកយ៉ូហានបានប្រដូចខ្លួនថា «ជាសាវកដែលព្រះយេស៊ូស្រឡាញ់ជាងគេ»។ នេះពិតជាបានបង្ហាញថាសាវកយ៉ូហានគឺជាមិត្តយ៉ាងជិតស្និទ្ធរបស់ព្រះយេស៊ូមែន។
  • សាវកយ៉ូហានបានសរសេរកណ្ឌគម្ពីរចំនួនប្រាំក្នងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី៖ ដំណឹងល្អរបស់លោកយ៉ូហាន ការបើកសម្តែងរបស់ព្រះយេស៊ូ ហើយសំបុត្រចំនួនបីដែលបានសរសេរទៅអ្នកជឿលើព្រះយេស៊ូ។
  • សូមចាំថា សាវកយ៉ូហានគឺជាមនុស្សផ្សេងគ្នាពីលោកយ៉ូហានបាទីស្ត។

លោកយ៉ូហាន ម៉ាកុស

លោកយ៉ូហាន ម៉ាកុស គេបានស្គាល់គាត់ថាជាលោក «ម៉ាកុស» ជាបុរសម្នាក់ដែលបានធ្វើដំណើរជាមួយសាវកប៉ូលក្នុងដំណើរបេសកកម្មរបស់គាត់។ គាត់ទំនងជាអ្នកដែលនិពន្ធដំណឹងល្អនៃម៉ាកុស។

  • លោកយ៉ូហាន ម៉ាកុសបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយបា​ណា‌បា​ស និងសាវកប៉ូលក្នុងដំណើរបេសកកម្មលើកទីមួយរបស់ពួកគេ។
  • នៅពេលដែលលោកពេត្រុសបានជាប់ក្នុងគុកនៃក្រុងយេរូ៉សាឡិម អ្នកជឿលើព្រះយេស៊ូបានជុំគ្នាអធិស្ឋាននៅផ្ទះម្តាយរបស់លោកយ៉ូហាន ម៉ាកុស។
  • លោកម៉ាកុសមិនមែនជាសាវកដែលព្រះយេស៊ូដែលបានជ្រើសតាំងទេ​ ប៉ុន្តែ គាត់ត្រូវបានបង្រៀនដោយសាវកពីគឺ សាវកប៉ូល និងសាវកពេត្រុស ហើយបានចូលរួមធ្វើការជាមួយគ្នាក្នុងដំណើរបេសកកម្មរបស់ពួកគេ។

លោកយ៉ូអាប់

លោកយ៉ូអាប់គឺជាមេទ័ពដ៏សំខាន់របស់ព្រះបាទដាវីឌ រហូតក្នុងការសោយរាជ្យរបស់ទ្រង់។

  • មុនពេលដែលព្រះបាទដាវីឌបានក្លាយជាស្តេច លោកយ៉ូអាប់បានក្លាយជាអ្នកដែលមានភក្តីភាពដើរតាមទ្រង់រួចទៅហើយ។
  • បន្ទាប់មក កំឡុងពេលដែលព្រះបាទដាវីឌសោយរាជ្យជាស្តេចលើអ៊ីស្រាអែល លោកយ៉ូអាប់បានក្លាយជាមេទ័ពលើទាហានទាំងអស់របស់ព្រះបាទដាវីឌ។
  • លោកយ៉ូអាប់ក៏ត្រូវជាក្មួយរបស់ស្តេចដាវីឌដែរ ព្រោះម្តាយរបស់គាត់គឺជាបងស្រីរបស់ព្រះបាទដាវីឌ។
  • នៅពេលដែលបុត្រារបស់ព្រះបាទដាវីឌ អាប់សាឡំមបានក្បត់ទ្រង់ដោយព្យាយាមដណ្តើមរាជ្យ លោកយ៉ូអាប់បានសម្លាប់សម្តេចអាប់សាឡំមកក្នុងន័យ ដើម្បីការពាររាជ្យរបស់ស្តេច។
  • លោកយ៉ូអាប់គឺជាអ្នកដែលពូកែប្រយុទ្ធ ហើយបានសម្លាប់មនុស្សជាច្រើនដែលជាសត្រូវរបស់ប្រទេសអ៊ីស្រាអែល។

លោក​យ៉ូអែល

លោក​យ៉ូអែលគឺជាឈ្មោះនៃព្យាការីដែលបានរស់នៅអំឡុងពេលរជ្ជកាលរបស់ព្រះបាទយ៉ូអាសស្តេចនៃស្រុកយូដា។ ក៏មានបុរសផ្សេងទៀតដែលមានឈ្មោះថាយ៉ូអែលក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ដែរ។

  • កណ្ឌគម្ពីរយ៉ូអែលគឺផ្នែកមួយក្នងចំណោមទំនាយទាំងដប់ពីរដែលជាផ្នែកចុងក្រោយនៃព្រះគម្ពីរសម្ពន្ធមេត្រីចាស់។
  • មានព័ត៌មានផ្ទាល់ខ្លួនតែមួយប៉ុណ្ណោះដែលបាននិិយាយពីព្យាការីគឺឪពុក់របស់គាត់ឈ្មោះលោកពេធូ‌អែល។
  • នៅក្នុងសេចក្តីបង្រៀននៅថ្ងៃទៅហាសិប សាវកពេត្រុសបានដកស្រង់ចេញពីកណ្ឌគម្ពីររបស់លោកយ៉ូអែល។

លោកយេរេមា

លោកយេរេមាគឺជាព្យាការីម្នាក់របស់ព្រះជាម្ចាស់នៅសម័យអាណាចក្រយូដា។ កណ្ឌគម្ពីរយេរេមានៅក្នុងសម្ពន្ធមេត្រីចាស់មានភ្ជាប់មកជាមួយនូវទំនាយជាច្រើនរបស់គាត់។

  • ដូចជាព្យាការីជាភាគច្រើនទៀតដែរ លោកយេរេមាជារឿយៗបានដាស់តឿនជនជាតិអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងដាក់ទោសចំពោះអំពើបាបរបស់ពួកគេ។
  • លោកយេរេមាបានថ្លៃងទំនាយថា ពួកបាប៊ីឡូននឹងមកចាប់យកទីក្រុងយេរូ៉សាឡិម ការថ្លែងទំនាយនេះបានធ្វើឲ្យពួកយូដាចងកំហឹងនឹងគាត់ ហើយពួកគេក៏បានឃុំឃាំងគាត់នៅក្នុងអណ្តូងស្ងួតដ៏ជ្រៅមួយ ដើម្បីឲ្យគាត់ស្លាប់នៅទៅនោះ។ ប៉ុន្តែ ស្តេចសាសន៍យូដាបានបង្គាប់ឲ្យពួកអ្នកបម្រើទៅសង្គ្រោះលោកយេរេមាចេញពីក្នុងអណ្តូង។
  • លោកយេរេមាបានសរសេរថា គាត់បានប្រាថ្នាសូមឲ្យភ្នែករបស់គាត់ក្លាយទៅជា «ប្រភពទឹកផុសនៃទឹកភ្នែក» ដើម្បីបង្ហាញពីភាពក្រៀមក្រំដ៏ជ្រាលជ្រៅចំពោះការបះបោរ និងការឈឺចាប់របស់ប្រជាជនគាត់។

លោកយែបថា

លោកយែបថាគឺជាអ្នកចម្បាំងម្នាក់មកពីស្រុកកាឡាតដែលបានធ្វើជាចៅហ្វាយលើពួកអ៊ីស្រាអែល។

  • លោកយែបថាត្រូវបានគេសរសើរថាជាអ្នកដឹកនាំដ៏សំខាន់ម្នាក់ដែលបានរំដោះបណ្តាជនរបស់គាត់ពីពួកខ្មាំងសត្រូវរបស់ពួកគេ ហេព្រើរ ១១ៈ៣២ ។
  • គាត់បានសង្រ្គោះពួកអ៊ីស្រាអែលពីពួកអាំម៉ូន និងបានដឹកនាំបណ្តាជនឲ្យយកជ័យជំនះលើពួកអេប្រាអិម។
  • ប៉ុន្តែ លោកយែបថា បានធ្វើការស្បថដោយឆោតល្ងង់មួយ និងដោយឆេវឆាវទៅចំពោះព្រះជាម្ចាស់ ដែលជាហេតុនាំឲ្យគាត់ថ្វាយកូនស្រីរបស់គាត់ថ្វាយជាយញ្ញបូជា។

លោករូបេន

លោករូបេនជាកូនច្បងរបស់លោកយ៉ាកុប។ ម្តាយរបស់គាត់ឈ្មោះ នាងលេអា។

  • នៅពេលបងប្អូនប្រុសៗរបស់គាត់មានគម្រោងចង់សម្លាប់ប្អូនប្រុសរបស់គាត់ឈ្មោះ លោកយ៉ូសែប រូបេនបានទុកជីវិតឲ្យលោកយ៉ូសែបដោយប្រាប់ពួកគេឲ្យបោះលោកយ៉ូសែបទៅក្នុងអណ្តូងជំនួសវិញ។
  • ក្រោយមកលោករូបេនបានត្រឡប់មកវិញ ដើម្បីសង្គ្រោះលោកយ៉ូសែប ប៉ុន្តែ ប្អូនប្រុសរបស់គាត់ផ្សេងទៀតបានលក់លោកយូសែបឲ្យធ្វើជាទាសករដល់ឈ្មួញដែលឆ្លងកាត់តាមផ្លូវនោះ។
  • ពូជពង្សរបស់លោករូបេន បានក្លាយជាអំបូរមួយក្នុងចំណោមអំបូរទាំងដប់ពីររបស់អ៊ីស្រាអែល។

លោកសាំយូអែល

លោកសាំយូអែលជាព្យាការី និងជាចៅហា្វយចុងក្រោយនៃប្រជាជនអ៊ីស្រាអែល។​ លោកសាំយូអែលនិងដេវិឌត្រូវបានចាក់ប្រេងតាំងឲ្យក្លាយស្តេចគ្រប់គ្រងលើរាស្រ្តអ៊ីស្រាអែល។

  • លោក​សាំយូ‌អែលកើតចេញពីលោកអែលកាណា និងនាងហាណា​ពីស្រុករ៉ាម៉ា។
  • នាងហាណានាងជាស្រ្តីអារ នាងព្យាយាមអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថាព្រះអង្គនឹងប្រទានឲ្យនាងមានកូនប្រុសម្នាក់។ លោកសាំយូអែលគឺជាចម្លើយនៃសេចក្តីអធិស្ឋានរបស់នាង។
  • នាងហាណាបានសន្យាថា ប្រសិនបើ នាងបានបង្កើតកូនតាមសេចក្តីអធិស្ឋានមែន ហើយព្រះអង្គក៏ប្រោសប្រទានតាមពាក្យរបស់នាង ហើយនាងសូមយកកូនមកថ្វាយព្រះជាម្ចាស់វិញ។
  • ពេលសាំយូអែលពេញវ័យកុមារ នាងហាណាក៏នាំកូនប្រុសរបស់ខ្លួនទៅជួួយបម្រើដល់បូជាចារ្យអេលីនៅក្នុងព្រះវិហារ តាមសេចក្តីសន្យាដែលនាងសន្យាជាមួយព្រះជាម្ចាស់មែន។
  • ព្រះជាម្ចាស់បានលើកសាំយូអែលឲ្យក្លាយជាព្យាការីដ៏អស្ចារ្យរបស់ព្រះអង្គ។

លោកសាំសុន

លោកសាំសុនគឺជាចៅហ្វាយដែល និងជាអ្នករំដោះជនជាតិអ៊ីស្រាអែល។​ លោកសាំសុនគឺមកពីកុលសម្ព័ន្ធដាន់។

  • ព្រះជាម្ចាស់ប្រទានឲ្យសាំសុនមានកម្លាំងខ្លាំងក្លា ដើម្បីប្រយុទ្ធតទល់នឹងសត្រូវរបស់ជនជាតិអ៊ីស្រាអែល គឺជនជាតិភីលីស្ទីន។
  • លោកសាំសុនបានសច្ចាថា មិនកាត់សក់ ហើយមិនផឹកស្រា ឬក៏ពិសាភេសជ្ជៈផ្សេងទេ។ បើលោកសាំសុនរក្សាសេចក្តីសន្យារបស់ខ្លួន នោះព្រះជាម្ចាស់នឹងបន្តរប្រទានកម្លាំងដល់គាត់។
  • ចុងក្រោយលោកសាំសុនបានក្បត់ពាក្យសច្ចារបស់ខ្លួន ហើយបានកាត់សក់ ដែលធ្វើឲ្យជនជាតិភីលីស្ទីនចាប់គាត់បាន។
  • ខណៈពេលដែលលោកសាំសុងត្រូវបានគេចាប់ចង ព្រះជាម្ចាស់ក៏យាងមកសណ្ឋិតលើគាត់ ឲ្យមានកម្លាំង និងប្រទានឲ្យគាត់បំផ្លាញព្រះវិហារដែលថា្វយបង្គំព្រះក្លែងក្លាយចោល​ រួមទាំងជនជាតិភីលីស្ទីនជាច្រើនផង។

លោកស្ទេផាន

លោកស្ទេផាន ត្រូវបានគេចងចាំថា ជាគ្រិស្តបរិស័ទដំបូងគេបង្អស់ដែលត្រូវបានគេសម្លាប់ដោយសារតែគាត់មានជំនឿលើព្រះយេស៊ូ។ ហេតុការណ៍ពិត អំពីជីវិតរបស់គាត់ ហើយនិងការស្លាប់របស់គាត់ត្រូវបានគេសរសេរទុកនៅក្នុងព្រះគម្ពីរកិច្ចការ។

  • លោកស្ទេផាន ត្រូវបានគេតែងតាំងដោយក្រុមជុំនំដើមនៅក្នុងក្រុងយេរ៉ូសាឡិម ដើម្បីបម្រើទៅដល់គ្រិស្តបរិស័ទ ក្នុងការផ្គត់ផ្គង់អាហារសម្រាប់ស្រ្តីមេម៉ាយ និងគ្រិស្តបរិស័ទដទៃទៀតដែលខ្វះខាត។
  • ពួកសាសន៍យូដាមួយចំនួនបានចោទប្រកាន់បំពានលើគាត់ថាបាននិយាយប្រឆាំងជាមួយនឹងព្រះជាម្ចាស់ ហើយប្រឆាំងជាមួយនឹងក្រឹត្យវិន័យរបស់លោកម៉ូសេ។
  • លោកស្ទេផានមានសេចក្ដីក្លាហានក្នុងការនិយាយសេចក្ដីពិត អំពីព្រះយេស៊ូគឺជាព្រះមេស្ស៊ី ហើគាត់ចាប់ផ្ដើមនិយាយអំពីប្រវត្តិសាស្រ្តដែលព្រះបានជំនុំជម្រះប្រជារាស្រ្តអ៊ីស្រាអែល។
  • ក្រុមអ្នកដឹកនាំជនជាតិយូដា​បានខឹងយ៉ាងខ្លាំងទៅលើលោកស្ទេផាន ហើយបានកាត់ទោសគាត់ដោយយកដុំថ្មចោលសម្លាប់នៅខាងក្រៅទក្រុង។
  • លោកសូលគឺជាសាក្សីម្នាល់ក្នុងការកាត់ទោសប្រហារជីវិតលោកស្ទេផាន បន្ទាប់មកទៀតលោកសូលក៏បានក្លាយជាសាកវកប៉ូល។
  • គេក៏ស្គាល់លោកស្ទផាននៅពេលដែលគាត់និយាយពាក្យចុងក្រោយមុនពេលដែលលោកស្លាប់ «ព្រះអម្ចាស់អើយ សូមកុំប្រកាន់ការនេះជាបាបដល់គេឡើយ» ពាក្យទាំនោះគឺបានបង្ហាញអំពីក្ដីស្រឡាញ់ដែលលោកមានចំពោះអ្នកដទៃ។

លោក​ហាំ

លោក​ហាំគឺជាកួនប្រុសទីបីរបស់លោកណូអេ។

  • កំឡុងពេលទឹកជំនន់ធំដែលគ្រប់ដណ្តប់ផែនដីទាំងមូល ក្នុងកំឡុងពេល និងបងប្អូនប្រុសៗរបស់គាត់បាននៅក្នុងទូកជាលោកណូអេ ហើយរួមទាំងប្រពន្ធរបស់ពួកគេ។
  • បន្ទាប់ពីទឹកជំនន់ វាជាគ្រាមួយដែលលោកហាំ មានការប្រមាថឪពុករបស់គាត់ គឺលោកណូអេ យ៉ាងខ្លាំង។ ជាលទ្ធផល គឺលោកណូអេបានដាក់បណ្តាសារកូនប្រុសរបស់លោកហាំ កាណាន និងពូជពង្សរបស់គេ ដែលជាហេុតធ្វើឲ្យមានជាជនជាតិកាណាន។

លោកហាកាយ

លោកហាកាយគឺជាព្យាការីនៃយូដា នៅអំឡុងពេល បន្ទាប់ពីជនជាតិយូដាត្រឡប់មកស្រុកកំណើតពីឈ្លើយក្នុងបាប៊ីឡូន។

  • អំឡុងពេលដែលព្យាការីហាកាយថ្លែងទំនាយគឺជាពេលវេលាដែលព្រះ‌បាទ​អូសៀសគ្រងរាជ្យលើស្រុកយូដា។
  • ព្យាការីសាការី ក៏ថ្លែងទំនាយនៅសម័យនោះដែរ។
  • ព្យាការីហាកាយ និង ព្យាការីសាការី បានជំរុញជនជាតិយូដាឲ្យសាងសង់ព្រះវិហារដែលត្រូវបានបំផ្លាញដោយអាណាចក្របាប៊ីឡូនឡើងវិញ ក្រោមការដឹកនាំរបស់ព្រះចៅនេប៊ូក្នេសា។

លោក​ហាណា‌នា

លោក​ហាណា‌នា គឺជាឈ្មោះរបស់បុរសមួយចំនួនផ្សេងគ្នានៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

  • ទីមួយគឺ លោក​ហាណា‌នាជាជនជាតិអ៊ីស្រាអែលដែលត្រូវបានកៀរទៅជាឈ្លើយនៅបាប៊ីឡូន ហើយដែលបានប្តូរឈ្មោះទៅជា «សា្រដាក់» វិញ។
  • លោកត្រូវបានប្រទាននូវតួនាទីជារាជ្យបម្រើក្នុងវាំង ដោយសារតែអាកប្បកិរិយា និង សមត្ថភាពដ៏ឥតខ្ចោះរបស់លោក។
  • គ្រាមួយលោកហាណានា(សា្រដាក់) និងយុវជនអ៊ីស្រាអែលពីរនាក់ផ្សេងទៀត ត្រូវបានបោះចូលទៅក្នុងឡរភ្លើង ដោយសារពួកគេបានបដិសេធការថ្វាយបង្គំស្តេចរបស់បាប៊ីឡូន។ ព្រះជាម្ចាស់បានបង្ហាញអំណាចរបស់ព្រះអង្គ ដោយការពារពួកគេពីការឆេះដោយភ្លើង។
  • បុរសដទៃទៀតដែលមានឈ្មោះ លោកហាណានា ត្រូវបានរាយមាននៅក្នុងតំណរវង្សរបស់ស្តេចសាឡាម៉ូន។
  • លោកហាណានា ម្នាក់ផ្សេងទៀតគឺជាហោរាក្លែងក្លាយ ក្នុងសម័យកាលលោកយេរេមា។
  • បុរសម្នាក់ទៀតមានឈ្មោះថាហាណានា គឺជាបូជាចារ្យដែលបានជួយដឹកនាំ និងសាទរកំឡុងសម័យរបស់លោកនេហាមា។

លោក​ហា‌ម៉ោរ​

លោក​ហា‌ម៉ោរ​គឺជាបុរសជនជាតិកាណាន ដែលរស់នៅក្នុងទឹកដីស៊ីគែម នៅពេលដែលលោកយ៉ាកុប និងគ្រួសាររបស់គាត់កំពុងរស់នៅក្បែរតំបន់ស៊ូកូត។ គាត់គឺជាសាសន៍ហេវី។

  • លោកយ៉ាកុបបានទិញដីបញ្ចុះសពគ្រួសារពីកូនប្រុសរបស់លោក​ហា‌ម៉ោរ​។
  • កំឡុងពេលពួកគេរស់នៅទីនោះ កូនប្រុសរបស់លោកហាម៉ោរ លោកស៊ីគែម បានរំលោភកូនស្រីរបស់លោកយ៉ាកុប គឺនាងឌីណា។
  • បងប្រុសៗរបស់នាងឌីណា បាននាំយកការសងសឹកទៅដល់គ្រួសារលោកហាម៉ោរ ហើយបានសម្លាប់មនុស្សប្រុសទាំងអស់នៅក្នុងក្រុងស៊ីគែម

លោកហារ៉ាន

លោកហារ៉ាន គឺជាប្អូនប្រុសរបស់លោកអាប្រាហាំ និងជាឪពុករបស់​លោក​ឡុត។

  • ហារ៉ានក៏ជាឈ្មោះនៃក្រុងដែលលោកអាប់រ៉ាម និងគ្រួសាររបស់គាត់បានរស់នៅក្នុងពេលដែលពួកគេធ្វើដំណើរពីក្រុង​អ៊ើរ ទៅកាន់ទឹកដីកាណាន។
  • បុរសម្នាក់ផ្សេងទៀតដែលមានឈ្មោះលោកហារ៉ាន គឺជាកូនប្រុសរបស់លោកការលែប។
  • បុរសទីបីដែលមានឈ្មោះហារ៉ានគឺជាពូជពង្សរបស់លោកលេវី។

លោកហូសេ

លោកហូសេគឺជាព្យាការីរបស់ជនជាតិអ៊ីស្រាអែលដែលបានរស់នៅ និងថ្លែងទំនាយក្នុងអំឡុងឆ្នាំ ៧៥០ មុនគ្រិស្តសករាជ។

  • បេសកកម្មរបស់គាត់មានរយៈពេលយូរឆ្នាំដោយឆ្លងកាត់រាជ្យរបស់ស្តេចមួយចំនួន ដូចជា ស្តេចយេរ៉ូបោម លោកសាការី ស្តេចយ៉ូថាម ស្តេចអហាស លោកហូសេ ស្តេចអ៊ូស៊ា និងស្តេចអេសេគាល។
  • លោកហូសេបានទទួលព្រះបន្ទូលពីព្រះជាម្ចាស់ឲ្យរៀបការនឹងស្ត្រីពេស្យា ឈ្មោះនាងកូមើរ និងបន្តស្រឡាញ់នាង ទោះបីជានាងមិនមានភាពស្មោះត្រង់ជាមួយគាត់ក៏ដោយ។
  • នេះគឺជារូបភាពនៃសេចក្តីស្រឡាញ់របស់ព្រះ ចំពោះអ៊ីស្រាអែល ដែលមិនមានភាពស្មោះត្រង់ជាមួយព្រះអង្គ។
  • លោកហូសេបានថ្លែងទំនាយប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ពីព្រោះអំពើបាបរបស់ពួកគេ ការប្រមាណពួកគេអោយបែរចេញពីការថ្វាយបង្គំរូបចម្លាក់

លោកហេណុក

លោកហេណុកគឺជាឈ្មោះរបស់បុរសពីរនាក់នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។

  • បុរសម្នាក់ឈ្មោះហេណុកបានកើតចេញពីតំណលោកសេត។ គាត់គឺជាជីតាទូតបស់លោកណូអេ។
  • ហេណុកនេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះ ហើយនៅពេលដែលគាត់មានអាយុ៣៦៥ ឆ្នាំព្រះជាម្ចាស់បានយកគាត់ទៅស្ថានសួគ៌ទាំងរស់ដោយមិនស្លាប់។
  • បុរសម្នាក់ទៀតឈ្មោះហេណុកជាកូនប្រុសរបស់លោកកាអ៊ីន។

លោកឡាបាន់

នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ លោកឡាបាន់គឺជាបុរសម្នាក់ដែលត្រូវជាអ៊ំ និងជាឪពុកក្មេករបស់លោកយ៉ាកុប។

  • លោកយ៉ាកុបបានរស់នៅជាមួយនឹងលោកឡាបាន់ នៅប៉ាដាន់-អើរ៉ាម ហើយធ្វើជាអ្នកមើលថែរក្សាចៀមរបស់លោកឡាបាន់ ដើម្បីប្តូរនឹងការរៀបការជាមួយនឹងកូនស្រីរបស់គាត់។
  • លោកយ៉ាកុបចង់បាននាងរ៉ាជែលជាកូនរបស់លោកឡាបាន់មកធ្វើជាប្រពន្ធគាត់។
  • លោកឡាបាន់បានឲ្យស្រាជាច្រើនដល់លោកយ៉ាកុបផឹក ដោយបានឲ្យលោកយ៉ាកុបរៀបការជាមួយ និងនាងលេអាជាកូនស្រីច្បងរបស់គាត់ មុននិងឲ្យនាងរ៉ាជែលមកធ្វើជាប្រពន្ធរបស់គាត់ដែរ។

លោកឡាម៉េក

លោកឡាម៉េក គឺជាឈ្មោះរបស់មនុស្ស២នាក់ដែលមាននិយាយនៅក្នុងព្រះគម្ពីរលោកុប្បត្តិ។

  • ទី ១ គឺលោកឡាម៉េក ដែលត្រូវជាពូជពង្សរបស់លោកកាអ៊ីន។ គាត់បានអួតប្រាប់ទៅកាន់ប្រពន្ធទាំង២របស់គាត់ ពីការដែលគាត់បានសំឡាប់បុរសម្នាក់ដែលបានធ្វើឲ្យគាត់មានរបួស។
  • ទី ២ គឺ លោកឡាម៉េក ដែលត្រូវជាពូជពង្សរបស់លោកសេត។ គាត់ក៏ជាឪពុករបស់លោកណូអេផងដែរ។

លោកឡុត

លោកឡុតគឺជាក្មួយរបស់លោកអប្រាហាំ។

  • គាត់គឺជាកូនរបស់លោកហារ៉ានដែលត្រូវជាបងប្រុសរបស់លោកអប្រាហាំ។
  • លោកឡុតបានធ្វើដំណើរទៅកាន់ទឹកដីកាណានជាមួយនឹងលោកអប្រាហាំ ហើយក៏បានរស់នៅក្នុងក្រុងសូដុម។
  • លោកឡុតបានក្លាយទៅជាអយ្យកោររបស់សាសន៍ម៉ូអាប់ និងសាសន៍អាំម៉ូន។
  • នៅពេលដែលខ្មាំងសត្រូវបានមកច្បាំងទាស់នឹងស្តេចក្រុងសូដុម ហើយបានចាប់លោកឡុតទៅជាឈ្លើយ នោះលោកអប្រាហាំបាននាំពួកបាវបំរើរបស់គាត់ជាងបីរយនាក់ទៅច្បាំង ហើយបានរំដោះលោកឡុត និងទ្រព្យសម្បត្តិរបស់គាត់ត្រឡប់មកវិញ។
  • មនុស្សដែលរស់នៅក្នុងក្រុងសូដុមសុទ្ធតែអាក្រក់ ដូច្នេះ ព្រះជាម្ចាស់បានសម្រេចព្រះទ័យបំផ្លាញក្រុងនោះចោល។ ប៉ុន្តែ មុននឹងបំផ្លាញ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់លោកឡុត និងគ្រួសារគាត់ឲ្យចាកចេញពីក្រុង ដើម្បីកំុឲ្យត្រូវបំផ្លាញ។

លោកអ័ប៊ីនើរ

លោកអ័ប៊ីនើរជាជីដូនមួយនឺងស្តេចសូលក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។

  • លោកអ័ប៊ីនើរជាមេបញ្ជាការកងទ័ពរបស់សូល ហើយបាននាំដាវីឌទៅជួបស្តេចសូល បន្ទាប់់ពីដាវីឌបានសម្លាប់កូលីយ៉ាត។
  • បន្ទាប់ពីស្តេចសូលសុគត លោកអ័ប៊ីនើរបានជ្រើសយកអ៊ីស-បូសែតជាបុត្រសូលតាំងឡើងជាស្តេចលើអ៊ីស្រាអែល ក្នុងពេលដែលដាវីឌត្រូវបានតែងតាំងឲ្យធ្វើជាស្តេចលើយូដា។
  • ក្រោយមក លោកអ័ប៊ីនើរត្រូវបានលោកយ៉ូអាប់ដែលជាមេទ័ពរបស់ដាវីឌ ប្រើល្បិចថោកទាបសម្លាប់គាត់។

លោក​អ័ប៉ូឡូស

លោក​អ័ប៉ូឡូសជាសាសន៍យូដា មក​ពី​ក្រុង​អ័លេ‌ក្សានទ្រានៅក្នុងប្រទេសអេស៊ីព្ទ គាត់ជាម្នាក់ដែលមានសត្ថភាពពិសេសក្នុងការបង្រៀនមនុស្សអំពីព្រះយេស៊ូ។

  • លោក​អ័ប៉ូឡូសជាម្នាក់ដែលមានចំណេះដឹងខ្ពស់ខាងបទគម្ពីរភាសាហេព្រើរ និងមានអំណោយទានជាគ្រូអធិប្បាយ។
  • មានគ្រីស្ទបរិស័ទពីរនាក់បានបង្រៀនគាត់នៅអេភេសូរ ឈ្មោះ លោកអ័គីឡា និង នាងព្រីស៊ីល។
  • លោកប៉ុលបានបញ្ជាក់ថា គាត់ និងលោកអ័ប៉ូឡុស ដូចគ្នាជាមួយអ្នកប្រកាសដំណឹងល្អ និងគ្រូបង្រៀនផ្សេងទៀត ធ្វើការដើម្បីទិសដៅតែមួយគឺជួយមនុស្សឲ្យជឿលើព្រះយេស៊ូ។

លោកអ៊ំរី

លោកអ៊ំរីជាមេទ័ពម្នាក់ដែលបានក្លាយជាស្តេចអ៊ីស្រាអែលទី៦។

  • ស្តេចអ៊ំរីសោយរាជបានដប់ពីរឆ្នាំនៅក្នុងក្រុងធើសា។
  • ដូចស្តេចអ៊ីស្រាអែលទាំងអស់មុនព្រះអង្គដែរ លោកអ៊ំរីជាស្តេចដ៏អាក្រក់ ដែលបាននាំអ៊ីស្រាអែលទៅរកការថ្វាយបង្គំរូបព្រះ។
  • ស្តេចអ៊ំរីជាបិតារបស់ស្តេចអហាប់។

លោកអ៊ីសាយ

លោកអ៊ីសាយគឺជាព្រះបិតារបស់ព្រះបាទដាវីឌ ហើយជាចៅរបស់នាងរស់ និងលោកបូអូស។

  • លោកអ៊ីសាយគឺចេញមកពីកុលសម្ព័ន្ធយូដា។
  • គាត់គឺជា «ជនជាតិអេប្រាតា» ដែលមានន័យថាគាត់ជាអ្នកមកពីក្រុងអេប្រាតា (ភូមិបេថ្លេហិម)។
  • ព្យាការីអ៊ីសាយបានថ្លែងទំនាយអំពី «ពន្លក» ឬ «ខ្នែង» ដែលមានន័យមកពី «ឫសរបស់លោកអ៊ីសាយ» ហើយបង្កើតផលផ្លែ។ កាលនេះ គឺសំដៅពីព្រះយេស៊ូដែលជាពូជពង្សជំនាន់ក្រោយរបស់អ៊ីសាយ។

លោកអ៊ីស្មាអែល

លោកអ៊ីស្មាអែលជាកូនប្រុសរបស់លោកអប្រាហាំជាមួយស្រ្តីបម្រើសាសន៍អេស៊ីបឈ្មោះ នាងហាកា។ បុរសមួយចំនួនផ្សេងទៀតក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ឈ្មោះលោកអ៊ីស្មាអែលនេះដែរ។

  • ឈ្មោះ «អ៊ីស្មាអែល» មានន័យថា «ព្រះអង្គស្ដាប់»។
  • ព្រះជាម្ចាស់បានសន្យាឲ្យពរដល់កូនរបស់លោកអប្រាហាំគឺលោកអ៊ីស្មាអែលនេះ ប៉ុន្តែ គាត់មិនមែនជាកូនដែលព្រះបានសន្យាថា នឹងតាំងសម្ពន្ធមេត្រីជាមួយគាត់នោះទេ។
  • ព្រះជាម្ចាស់បានការពារនាងហាកា និងលោកអ៊ីស្មាអែល នៅពេលដែលពួកគេត្រូវបានបណ្ដេញឲ្យទៅទីរហោស្ថាន។
  • នៅពេលដែលលោកអ៊ីស្មាអែលរស់នៅក្នុងទីរហោស្ថានប៉ារ៉ាន គាត់បានរៀបការជាមួយស្រ្តីជនជាតិអេស៊ីប។
  • លោកអ៊ីស្មាអែលជាកូនប្រុសរបស់លោកនេថានា គឺជាមេទ័ពម្នាក់របស់ជនជាតិយូដា ដែលដឹកនាំទាហានមួយក្រុមទៅសម្លាប់មេដឹកនាំដែលបានតែងតាំងដោយស្ដេចនេប៊ូក្នេសាស្រុកបាប៊ីឡូន។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់មានបុរសបួននាក់ដែលមានឈ្មោះអ៊ីស្មាអែល។

លោកអូបាឌា

លោកអូបាឌាជាហោរានៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ដែលថ្លែងទំនាយទាស់នឹងអ្នកក្រុងអេដុម ដែលជាពូជពង្សរបស់លោកអេសាវ។ នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ក៏មានមនុស្សផ្សេងទៀតឈ្មោះអូបាឌាផងដែរ។

  • នៅក្នុងគម្ពីរអូបាឌា ជាកណ្ឌគម្ពីរដែលខ្លីជាងគេបំផុតនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ដែលនិយាយពីទំនាយដែលលោកអូបាឌាបានទទួលតាមរយៈនិមិត្តដែលមកពីព្រះ។
  • អត់ច្បាស់ថា លោកអូបាឌារស់នៅឬថ្លែងទំនាយនៅពេលណាទេ។ ប្រហែលជាគាត់រស់នៅក្នុងរាជ្យស្តេចយ៉ូរ៉ាម អហាស៊ីយា យ៉ូអាស និងម្ចាស់ក្សត្រីអាថាលា ជាស្តេចស្រុកយូដា។ ហោរាដានីយ៉ែល អេសេគាល និងយេរេមា អាចថ្លែងទំនាយនៅក្នុងសម័យនេះដែរ។
  • លោកអូបាឌាអាចនឹងរស់នៅសម័យក្រោយនេះក៏ថាបាន គឺនៅក្នុងរាជ្យរបស់ស្តេចសេដេគា និងការជាប់ជាឈ្លើយនៅបាប៊ីឡូន។​
  • មានបុរសផ្សេងទៀតឈ្មោះអូបាឌាដែរ បូករួមទាំងពូជពង្សរបស់លោកសូល បុរសម្នាក់ពីកុលសម្ព័ន្ធកាឌ់ដែលបានក្លាយជាវិរៈបុរសរបស់ស្តេចដាវីឌ អ្នកគ្រប់គ្រងនៅក្នុងវាំងរបស់ស្តេចអហាប់ មន្ត្រីរបស់ស្តេចយ៉ូសាផាត បុរសម្នាក់ដែលជួយជួសជុលព្រះវិហារនៅក្នុងរាជ្យកាលស្តេចយ៉ូសៀស ពួកលេវី ដែលជាអ្នករយាមទ្វាក្នុងសម័យលោកនេហេមា សុទ្ធតែមានឈ្មោះអូបាឌា។
  • ហើយអ្នកដែលសរសេរសៀវភៅអូបាឌាជាម្នាក់នៅក្នុងចំណោមមនុស្សទាំងនេះ។​

លោក​អើរ៉ុន​

លោក​អើរ៉ុន​គឺជាបងប្រុសរបស់លោកម៉ូសេ។ ព្រះជាម្ចាស់បានជ្រើសរើសលោក​អើរ៉ុន​ឲ្យធ្វើជាសម្តេច​សង្ឃដំបូងគេ សម្រាប់ប្រជាជនអ៊ីស្រាអែល។

  • លោក​អើរ៉ុន​បានជួយលោកម៉ូសេក្នុងការចរចារជាមួយស្តេចផារ៉ោន ពីការដោះលែងជនជាតិអ៊ីស្រាអែលឲ្យមានសេរីភាព។
  • នៅក្នុងអំឡុងពេលដែលជនជាតិអ៊ីស្រាអែលធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន លោកអើរ៉ុនបានធ្វើបាប ដោយសារគាត់បានធ្វើរូបព្រះឲ្យប្រជាជនថ្វាយបង្គំុុំ។
  • ព្រះជាម្ចាស់បានតែងតាំងលោកអើរ៉ុន និងពូជពង្សរបស់គាត់ឲ្យធ្វើជា សង្ឃ នៃប្រជាជនអ៊ីស្រាអែលផងដែរ។

លោកអេលីយ៉ា

លោកអេលីយ៉ាគឺជាព្យាការីដ៏សំខាន់ម្នាក់របស់ព្រះអម្ចាស់។ លោកអេលីយ៉ាបានទាយក្នុងអំឡុងរជ្ជកាលស្ដេចមួយចំនួនរបស់អ៊ីស្រាអែល ឬជនជាតិយូដា រួមទាំងព្រះបាទ​អហាប់ផងដែរ។

  • ព្រះជាម្ចាស់បានធ្វើការអស្ចារ្យជាច្រើនតាមរយៈលោកអេលីយ៉ា រួមបញ្ចូលទាំងការប្រោសក្មេងប្រុសម្នាក់ឲ្យមានជីវិតរស់ឡើងវិញ។
  • លោកអេលីយ៉ាបានស្ដីបន្ទោសព្រះបាទ​អហាប់ដោយព្រោះថ្វាយបង្គំព្រះក្លែងក្លាយព្រះបាល។
  • លោកបានជំទាស់ពួកព្យាការីរបស់ព្រះបាលក្នុងការធ្វើតេស្តដែលបានបញ្ជាក់ថា ព្រះជាម្ចាស់គឺជាព្រះពិតតែមួយ។
  • នៅចុងបញ្ចប់នៃជីវិតរបស់លោកអេលីយ៉ា ព្រះបានលើកគាត់ទៅស្ថានសួគ៌ដោយអព្ភូតហេតុនៅពេលគាត់នៅរស់នៅឡើយ។
  • រាប់រយឆ្នាំក្រោយមក លោកអេលីយ៉ារួមជាមួយលោកម៉ូសេបានលេចមកជាមួយនឹងព្រះយេស៊ូនៅលើភ្នំមួយ ហើយពួកគេនិយាយគ្នាអំពីការរងទុក្ខវេទនា និងការសុគតរបស់ព្រះយេស៊ូនៅក្រុងយេរូ៉សាឡិម។

លោកអេលីសេ

លោកអេលីសេជាព្យាការីម្នាក់នៅក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងរជ្ជកាលស្ដេចអ៊ីស្រាអែលមួយចំនួនគឺៈ ព្រះបាទអហាប់ អហាស៊ីយ៉ា យ៉ូរ៉ាម យេហ៊ូវ ព្រះបាទយ៉ូអាហាស និងយ៉ូអាស។

  • ព្រះបានមានបន្ទូលប្រាប់ព្យាការីអេលីយ៉ាឲ្យចាក់ប្រេងតាំងលោកអេលីសេឲ្យធ្វើជាព្យាការី។
  • ពេលលោកអេលីយ៉ាត្រូវបានលើកយកទៅស្ថានសួគ៌ដោយរទេះភ្លើង នោះលោកអេលីសេបានក្លាយទៅជាព្យាការីរបស់ព្រះជាម្ចាស់ដល់ស្ដេចនៃជនជាតិអ៊ីស្រាអែល។
  • លោកអេលីសេបានធ្វើការអស្ចារ្យជាច្រើនរួមទាំងកាមើលបុរសម្នាក់ពីប្រទេសស៊ីរីដែលមានរោគឃ្លង់ឲ្យជា និងប្រោសកូនប្រុសរបស់ស្ដ្រីម្នាក់មកពីនៅ​ភូមិ​ស៊ូ‌ណែមឲ្យរស់ឡើងវិញ។

លោកអេសាភ

លោកអេសាភជាសង្ឃលេវី ហើយមានអំណោយទានលេងភ្លេង ហើយបាននិពន្ធបទភ្លេងសម្រាប់ទំនុកតម្កើតរបស់សេ្តចដាវីឌ។ គាត់ក៏បាននិពន្ធទំនុកតម្កើងដោយខ្លួនគាត់ដែរ។

  • ស្តេចដាវីឌបានតែងតាំងលោកអេសាភឲ្យធ្វើជាអ្នកលេងភ្លេងម្នាក់ក្នុងចំណោមអ្នកលេងភ្លេងបីនាក់ទៀត ដែលទទួលខុសត្រូវក្នុងការផ្តល់ចម្រៀងសម្រាប់ថ្វាយបង្គំនៅក្នុងព្រះវិហារ។ បទចម្រៀងខ្លះជាការថ្លែងទំនាយផងដែរ។
  • លោកអេសាភបានបង្វឹកកកូនប្រុសៗរបស់គាត់ ហើយពួកគេបានទទួលខុសត្រូវ ហើយលេងឧបករណ៍ផ្សេងៗ ព្រមទាំងថ្លែងទំនាយនៅក្នុងព្រះវិហារផងដែរ។
  • ឧបករណ៍ភ្លេងខ្លះ រួមមានទាំង ចាប៉ី ពិណ ត្រែនិងឈិង។
  • ទំនុកតម្កើង ៥០ និង​ ៧៣-៨៣ និយាយថា លោកអេសាភជាអ្នកនិពន្ធ។ នៅក្នុងទំនុកតម្កើងទាំងនោះ ក៏អាចមានសមាជិកគ្រួសាររបស់គាត់សរសេរដែរ។

លោកអេសាយ

លោកអេសាយគឺជាព្យាការីរបស់ព្រះ ដែលបានថ្លែងទំនាយក្នុងអំឡុងពេលរាជ្យនៃស្ដេចយូដា។​ ស្ដេចអូសៀស​ព្រះបាទយ៉ូថាម​ អ័ហាស និងហេសេគា។

  • លោកអេសាយរស់នៅក្នុងទីក្រុងយេរូ៉សាឡិម អំឡុងពេលស្ដេចអាស៊ើរវាយលុកក្រុងក្នុងរាជ្យរបស់ព្រះបាទហេសេគា។
  • ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ កណ្ឌគម្ពីរអេសាយជាគម្ពីរមួយដែលសំខាន់នៃព្រះគម្ពីរទាំងទាំងមូល។
  • លោកអេសាយបានសរសេរចុះនៃទំនាយជាច្រើន ហើយទំនាយទាំងនោះតែងតែកើតឡើងក្នុងពេលដែលគាត់នៅរស់នៅឡើយ។
  • ព្យាការីអេសាយបានដឹងអំពីទំនាយ ហើយលោកក៏បានសរសេចុះអំពីព្រះមេស្ស៊ី និងយាងមកជាពិត ៧០០មន្ទាប់មកព្រះយេស៊ូក៏បានប្រសូត្រមកលើផែនដី។
  • ព្រះយេស៊ូ និងសាវករបស់ទ្រង់បានដកស្រង់ទំនាយរបស់ព្យាការីអេសាយ ដើម្បីបង្រៀនអំពីព្រះមេស្ស៊ី។

លោកអេសាវ

លោកអេសាវគឺជាកូនប្រុសភ្លោះម្នាក់ របស់លោកអ៊ីសាក និងលោកស្រីរេបិកា។ គាត់ជាទារកដំបូងដែលបានកើត។ ប្អូនប្រុសភ្លោះរបស់គាត់គឺលោកយ៉ាកុប។

  • លោកអេសាវបានលក់ច្បាប់បងច្បងរបស់ខ្លួនទៅយ៉ាកុបជាប្អូនរបស់លោកដោយប្តូរយកអាហារមួយចាន។
  • ដោយព្រោះលោកអេសាវបានកើតចេញមកមុន លោកអ៊ីសាកជាឪពុករបស់គាត់ត្រូវបានសន្មត់ថានឹង ផ្តល់ឲ្យពរពិសេសដល់គាត់។ ប៉ុន្តែ លោកយ៉ាកុបបានបញ្ឆោតលោកអ៊ីសាកក្នុងការផ្តល់ពរឲ្យគាត់ជំនួសវិញ។ នៅពេលដំបូងលោកអេសាវខឹងខ្លាំងណាស់ដែលគាត់ចង់សម្លាប់លោកយ៉ាកុបតែក្រោយមកគាត់បានអភ័យទោសឲ្យគាត់វិញ។
  • លោកអេសាវមានកូននិងចៅជាច្រើន ហើយ កូននិងចៅទាំងនេះបានបង្កើតជាក្រុមមនុស្សដែលមានទំហំធំដែលរស់នៅក្នុងស្រុកកាណាន។

ល្បាណូន

ល្បាណូនគឺជាតំបន់ជួរភ្នំដ៏ស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឈូងសមុទ្រម៉េឌីទែរ៉ាណេ ភាគខាងជើងប្រទេសអ៊ីស្រាអែល។ នៅក្នុងសម័យកាលព្រះគម្ពីរតំបន់នេះគឺជាតំបន់ដែលពោរពេញដោយឈើរប្រណិត ដូចជាឈើតាត្រៅ និងឈើកកោះជាដើម។

  • ព្រះបាទសាឡូម៉ូន បានបញ្ជូនមនុស្សឲ្យទៅកាន់តំបន់ល្បាណូន ដើម្បីកាប់ឈើតាត្រៅសម្រាប់យកមកសាងសង់ព្រះវិហាររបស់ព្រះ។
  • ប្រទេសល្បាណូនបុរាណត្រូវបានរស់នៅដោយប្រជាជនផានីហ៊្សែនដែលមានជំនាញសាងសង់នាវាដែលត្រូវបានប្រើសម្រាប់ឧស្សាហកម្មពាណិជ្ជកម្មដែលទទួលបានជោគជ័យយ៉ាងខ្លាំង។
  • ក្រុងទីរ៉ុស និងក្រុងស៊ីដូន មានទីតាំងនៅក្នុងតំបន់ល្បាណូន។ គឺនៅក្នុងក្រុងទាំងនេះហើយដែលបានចាប់ផ្តើមប្រើប្រាស់នៅសំពត់ពណ៌ស្វាយដ៏មានតម្លៃមុនគេ។

សត្វធំសំបើម នាគ

ពាក្យថា «សត្វធំសំបើម» សំដៅទៅលើសត្វដ៏ធំដែលផុតពូជដែលត្រូវបានរៀបរាប់នៅក្នុងសំណេរដំបូងនៃគម្ពីរសម្ពន្ធមេត្រីចាស់នៅក្នុងកណ្ឌគម្ពីរយ៉ូប ទំនុកតម្កើង និងអេសាយ។

  • សត្វធំសំបើមត្រូវបានពិពណ៌នាថា ដូចជាសត្វពស់ដ៏ធំសំបើមដែលខ្លាំង និងកាចសាហាវ ហើយអាចធ្វើឲ្យទឹកនៅជុំវិញវា «ពុះ»។ សេចក្ដីពិពណ៌នារបស់វាគឺស្រដៀងគ្នាទៅនឹងសត្វដៃណូសើរដែរ។
  • ព្យាការីអេសាយសំដៅលើសត្វធំសំបើម ថាជា «សត្វនាគ»។
  • លោកយ៉ូបសរសេរពីការយល់ដឹងរបស់ពីសត្វសម្បើមនេះ ដូច្នេះ សត្វនេះទំនងជានៅរស់ក្នុងសម័យកាលរបស់គាត់ដែរ។

សមុទ្រ សមុទ្រធំ សមុទ្រខាងលិច សមុទ្រមេឌីទែរ៉ាណេ

នៅក្នុងព្រះគម្ពីរ «សមុទ្រធំ» ឬ «សមុទ្រខាងលិច» គឺសំដៅទៅកាន់សមុទ្រដែលឥឡូវហៅថា «សមុទ្រមេឌីទែរ៉ាណេ» ដែលជាទឹកដ៏ធំបំផុតដែលមនុស្សស្គាល់នៅសម័យព្រះគម្ពីរ។

  • សមុទ្រមេឌីទែរ៉ាណេមានព្រំដែនជាប់ដោយ: អ៊ីស្រាអែល (ខាងកើត) អឺរ៉ុប (ខាងជើងនិងខាងលិច) និងអាហ្វ្រិក (ខាងត្បូង) ។
  • សមុទ្រនេះមានសារសំខាន់ខ្លាំងណាស់នៅសម័យបុរាណសម្រាប់ពាណិជ្ជកម្ម និងការធ្វើដំណើរដោយសារវាមានព្រំប្រទល់ជាប់ និងប្រទេសជាច្រើន។ ក្រុង និងក្រុមមនុស្សដែលស្ថិតនៅលើឆ្នេរសមុទ្រនេះមានភាពរីកចម្រើនយ៉ាងខ្លាំង ដោយសារតែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ទំនិញពីប្រទេសដទៃតាមរយៈទូក។
  • ដោយសារតែសមុទ្រមានទីតាំងស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ីស្រាអែល​ ជួនកាលគេហៅថា «សមុទ្រភាគខាងលិច»។

សមុទ្រកាលីឡេ សមុទ្រគេនេសារ៉ែត បឹងគេនេសារ៉ែត សមុទ្រទីបេរាស

«សមុទ្រកាលីឡេ ជាឈ្មោះរបស់បឹងមួយនៅភាគខាងត្បូងអ៊ីស្រាអែល។ នៅក្នុងគម្ពីរសញ្ញាចាស់ គេហៅថា «សមុទ្រគេនេសារ៉ែត»។

  • ទឹកបឹងនេះ ហូរពីត្បូងកាត់តាមទន្លេងយ័រដាន់ ចុះទៅសមុទ្រទឹកប្រៃ។
  • កាពើណឹម បេតសាយដា កេនេសារ៉ែត និងទីបេរាស ជាក្រុងដែលមានទីតាំងនៅលើសមុទ្រកាលីឡេ នៅក្នុងសម័យគម្ពីរសម្ពន្ធមេត្រីថ្មី។
  • មានព្រឹត្តការណ៍ជាច្រើនកើតឡើងនៅពេលព្រះយេស៊ូមានព្រះជន្មរស់នៅ នៅជិតសមុទ្រកាលីឡេនេះ។
  • សមុទ្រកាលីឡេ សំដៅផងដែរទៅលើ «សមុទ្រទីបេរាស» និង «សមុទ្រគេនេសារ៉ែត»។
  • ពាក្យនេះអាចប្រែថា «បឹងនៅក្នុងតំបន់កាលីឡេ» ឬ «បឹងនៅជិតទីបេរាស ​(គេនេសារ៉ែត)»។

សមុទ្រដើមត្រែង សមុទ្រក្រហម

«សមុទ្រដើមត្រែង» ជាឈ្មោះរបស់សមុទ្រដែលមានទីតាំងនៅរវាង ប្រទេសអេស៊ីប និងប្រទេសអារ៉ាប់។ បច្ចុប្បន្ននេះ គេហៅសមុទ្រនេះថា «សមុទ្រក្រហម»។

  • សមុទ្រក្រហមជាសមុទ្រដែលវែង ហើយតូចចង្អៀត។ វាវែងជាងបឹង ឬទន្លេ ប៉ុន្តែ តូចជាងមហាសមុទ្រខ្លាំងណាស់។
  • ជនជាតិអ៊ីស្រាអែលត្រូវតែឆ្លងកាត់សមុទ្រក្រហមនេះ នៅពេលដែលពួកគេរត់ចេញពីអេស៊ីប។ ព្រះជាម្ចាស់បានធ្វើការអស្ចារ្យ ហើយបានធ្វើឲ្យទឹកសមុទ្រញែកចេញជាពីរ ដើម្បីឲ្យប្រជារាស្ត្រព្រះអង្គអាចដើរឆ្លងកាត់នៅលើដីដែលស្ងួត។
  • ទឹកដីកាណាននៅភាគខាងជើងនៃសមុទ្រនេះ។
  • សមុទ្រនេះអាចប្រែថា «សមុទ្រដើមត្រែង» ផងដែរ។

សមុទ្រប្រៃ សមុទ្រស្លាប់

សមុទ្រប្រៃ (អាចប្រែថា សមុទ្រស្លាប់) មានទីតាំងនៅចន្លោះខាងត្បូងឈាងខាងលិចនៃស្រុកអ៊ីស្រាអែល​ និងស្រុកម៉ូអាប់បែកបូព៌ា។

  • ទន្លេយ័រដាន់ហូរពីទិសខាងត្បូងចូលសមុទ្រប្រៃ។
  • ពីព្រោះវាតូចជាងគេក្នុងចំណោមសមុទ្រទាំងអស់ គេអាចហៅម្យ៉ាងទៀតថា «បឹងទឹកប្រៃ»។
  • សមុទ្រនេះមានកំហាប់ខ្ពស់នៃសារធាតុរ៉ែ(ឬ «អំបិល») នោះន័យថា គ្មានអ្វីដែលអាចរស់នៅក្នុងទឹកនោះបានទេ។ ដូច្នេះ ទើបគេដាក់ឈ្មោះថា «សមុទ្រស្លាប់»។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ​សមុទ្រនេះ ត្រូវបានគេ​ហៅថា «សមុទ្រអារ៉ាបា» និង «សមុទ្រណេកិប» ពីព្រោះដោយសាទីតាំងរបស់វានៅជិតតំបន់អារ៉ាបា និងតំបន់ណេកិប។

សម្តេចយ៉ូណា‌ថាន​

សម្តេចយ៉ូណា‌ថាន​គឺ់ជាឈ្មោះនៃបុរសទីដប់ចុងក្រោយគេក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។ ឈ្មោះនេះមានន័យថា «ព្រះជាម្ចាស់បានប្រទានឲ្យ»។

  • សម្តេចយ៉ូណាថានគឺជាមិត្តភក្តិជិតស្និទ្ធរបស់ព្រះបាទដាវីឌជាព្រះនាមដែលល្បីល្បាញនៅក្នុងព្រះគម្ពីរ។ សម្តេចយ៉ូណាថានគឺជាបុត្រាច្បងរបស់ព្រះបាទសូល។
  • មានឈ្មោះយ៉ូណាថានផ្សេងទៀតត្រូវបានគេបង្ហាញក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់រួមមាន៖ ពូជពង្សរបស់លោកម៉ូសេ ក្មួយប្រុសរបស់ព្រះបាទដាវីឌ ពួកបូជាចារ្យមួយចំនួន រាប់បញ្ចុលទាំងកូនរបស់លោកអ័បៀ‌ថើរ ហើយក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់បានសរសេរថា ផ្ទះរបស់ព្យាការីយេរេមាបានជាប់គុក។

សាការី (គម្ពីរសម្ពន្ធមេត្រីចាស់)

សាការីគឺជាហោរាដែលបានប្រកាសទំនាយនៅក្នុងរាជ្យនៃព្រះបាទដារីយុសទី១ របស់អាណាចក្រពែរ្ស។ កណ្ឌគម្ពីរសាការីនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់គឺសុទ្ធសឹងជាពាក្យទំនាយរបស់គាត់ ដែលបានជំរុញឲ្យពួកយូដាដែលត្រឡប់ពីនិរទេសមកវិញ បានសាងសង់ព្រះវិហារឡើងវិញ។

  • ហោរាសាការីបានរស់នៅក្នុងពេលជាមួយគ្នានឹង លោក​អែសរ៉ា លោកនេហេមា លោក​សូរូបាបិល និងលោកហាកាយ។ ព្រះយេស៊ូបានមានបន្ទូលថា គាត់គឺជាហោរាចុងក្រោយគេដែលត្រូវបានគេសំឡាប់នៅក្នុងសម័យសម្ពន្ធមេត្រីចាស់។
  • មានបុរសម្នាក់ទៀតក៏ឈ្មោះសាការីដែរ ជាអ្នកយាមទ្វានៃត្រសាលជំនុំ នៅក្នុងរាជ្យព្រះបាទដាវីឌ។
  • បុត្រាម្នាក់របស់ព្រះបាទយ៉ូសាផាត ព្រះនាមថា សាការីត្រូវបានសម្លាប់ដោយបងប្រុសរបស់ទ្រង់ព្រះនាមថា ព្រះបាទយ៉ូរ៉ាម។
  • សាការី គឺជាឈ្មោះរបស់សង្ឃម្នាក់ដែលត្រូវបានជនជាតិអ៊ីស្រាអែលគប់សម្លាប់នឹងដុំថ្ម ដោយសារគាត់បានរិះគន់ចំពោះអំពើបាបនៃការថ្វាយបង្គំរូបព្រះរបស់ពួកគេ។
  • ព្រះបាទសាការី គឺជាបុត្រារបស់ព្រះបាទយេរ៉ូបោម ហើយទ្រង់បានសោយរាជ្យនៅលើអ៊ីស្រាអែលបានតែ៦ខែប៉ុណ្ណោះ មុនពេលត្រូវគេសម្លាប់។

សាការី (គម្ពីរសម្ពន្ធមេត្រីថ្មី)

នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី សាការីគឺជាសង្ឃម្នាក់របស់ពួកយូដា ក្រោយមកកា្លយជាឪពុករបស់យ៉ូហានបាទិស្ត។

  • លោកសាការី ស្រលាញ់ព្រះ និងស្តាប់បង្គាប់ព្រះអង្គ។
  • អស់រយៈជាច្រើនឆ្នាំ លោកសាការី និងប្រពន្ធរបស់គាត់ នាងអេលីសាបេត អធិស្ឋានយ៉ាងអស់ពីចិត្ត ដើម្បីឲ្យបានកូន ប៉ុន្តែ មិនមានកូនសោះ ទាល់តែពេលពួកគាត់ចាស់ៗហើយ នោះព្រះជាម្ចាស់បានឆ្លើយតបសេចក្តីអធិស្ឋានរបស់ពួកគាត់ ហើយបានប្រទានឲ្យគេមានកូនប្រុសម្នាក់។
  • លោកសាការី បានថ្លែងទំនាយអំពីលោកយ៉ូហានកូនប្រុសរបស់គាត់ ថាគាត់នឹងក្លាយជាហោរាដែលនឹងប្រកាស ហើយរៀបចំផ្លូវថ្វាយព្រះមែស្ស៊ី។

សាខេ

លោកសាខេ គឺជាអ្នកយកពន្ធ មកពីក្រុងយេរីខូ គាត់គឺជាអ្នកដែលបានឡើងដើមឈើ ដើម្បីឲ្យបានឃើញព្រះយេស៊ូ ដែលមនុស្សជាច្រើនកំពុងចោមរោមព្រះអង្គ។

  • លោកសាខេ បានផ្លាស់ប្រែទាំងស្រុង បន្ទាប់ពីគាត់ជឿលើព្រះយេស៊ូ។
  • គាត់បានប្រែចិត្តចេញពីបាបនៃការកេងប្រវ័ញ្ចពីប្រជាជនរបស់គាត់ ហើយបានសន្យាថា នឹងចែកទ្រព្យគាត់ពាក់កណ្តាលដល់មនុស្សក្រីក្រ។
  • គាត់បានសន្យាផងដែរថា គាត់នឹងសងគេវិគ ១ជា៤ ចំពោះអ្នកណាដែលគាត់បានទារពន្ធលើសកំណត់។

សាដុក

សាដុកគឺជាឈ្មោះរបស់មហាបូជាចារ្យដ៏សំខាន់ម្នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងរាជ្យរបស់ព្រះបាទដាវីឌ។

  • ពេលដែលសម្តេចអាប់សាឡុម បះបោរប្រឆាំងជាមួយនឹងស្តេចដាវីឌ សាដុកបានគាំទ្រព្រះបាទដាវីឌ ហើយបានជួយនាំយកហិបនៃសម្ពន្ធមេត្រីត្រឡប់ទៅកាន់ក្រុងយេរូ៉សាឡិមវិញ។
  • ច្រើនឆ្នាំក្រោយមក គាត់បានចូលរួមក្នុងពិធី ចាក់ប្រេងអភិសេកព្រះបាទសាឡូម៉ូន ជាបុត្រាព្រះបាទដាវីឌ ឲ្យឡើងគ្រងរាជ្យជាសេ្តច។
  • មានមនុស្ស២នាក់ឈ្មោះសាដុក ដែលបានជួយសាងសង់កំពែងក្រុងយេរូ៉សាឡិមឡើងវិញនៅក្នុងសម័យកាលរបស់លោកនេហេមា។
  • សាដុក គឺជាឈ្មោះរបស់ព្រះអយ្យកោ នៃព្រះបាទយ៉ូថាម។

សាប់យូឡូន

លោកសាប់យូឡូនគឺជាកូនប្រុសចុងក្រោយដែលនាងលេអាបានបង្កើតឲ្យលោកយ៉ាកុប ហើយក៏បានក្លាយទៅជាកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធទាំង១២របស់អ៊ីស្រាអែល។

  • កុលសម្ព័ន្ធសាប់យូឡូន ត្រូវបានទទួលចំណែកទឹកដីនៅភាគខាងលិចនៃសមុទ្រស្លាប់។
  • ពេលខ្លះឈ្មោះ «សាប់យូឡូន» ត្រូវបានប្រើសំដៅទៅលើទឹកដីដែលកុលសម្ព័ន្ធមួយនេះរស់នៅ។

សារ៉ុន វាលសារ៉ុន

សារ៉ុនគឺជាឈ្មោះរបស់វាលមួយ ជាទឹកដីដែលមានជីជាតិ នៅតាមបណ្តោយឆ្នេរនៃសមុទ្រមេឌីទែរ៉ាណេ នៅប៉ែកខាងត្បូងនៃភ្នំកើមែល។ ត្រូវបានគេស្គាល់ផងដែរ «វាលសារ៉ុន»។

  • មានទីក្រុមមួយចំនួសដែលព្រះគម្ពីរបានចែង នៅក្នុងតំបន់ វាលសារ៉ុននេះ បូកជាមួយ ក្រុងយ៉ុបប៉េ ក្រុងលីដា និងក្រុងសេសារា។
  • ពាក្យនេះអាចប្រែផងដែរថា «វាលនោះគឺ សារ៉ុន» ឬ «វាលសារ៉ុន»។
  • មនុស្សដែលរស់នៅក្នុងតំបន់របស់សារ៉ុននេះ ត្រូវបានគេហៅថា «ជនជាតិសារ៉ុន»។

សាវ័កភីលីព

លោកភីលីពជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំង១២នាក់របស់ព្រះយេស៊ូ។ គាត់មកពីក្រុងបេតសៃដា។

  • លោកភីលីពបាននាំ ណាថាណែល ​មកជួបព្រះយេស៊ូ។
  • ព្រះយេស៊ូវបានសួរលោកភីលីពពីរបៀបក្នុងការផ្តល់អាហារ ដល់ហ្វូងមនុស្សដល់ទៅជាង ៥០០០នាក់។
  • នៅពេលញ៉ាំអាហារពេលល្ងាចនៅថ្ងៃបុណ្យរំលងដែលព្រះយេស៊ូបានញ៉ាំជាមួយពួកសាវ័ក នោះទ្រង់ក៏មានបន្ទូលជាមួយពួកគេអំពីព្រះជាម្ចាស់ ដែលជាព្រះបិតាទ្រង់។
  • មានភាសាមួយចំនួនបានសរសេឈ្មោះនេះឲ្យខុសពីឈ្មោះលោក ភីលីពម្នាក់ទៀតដែលគាត់ជាអ្នកផ្សាយដំណឹងល្អ ដើម្បីជៀសវាងការច្រលំគ្នា។

សាសន៍ពេរិស៊ីត

សាសន៍ពេរិស៊ីត គឺជាសាសន៍មួយនៃសាសន៍ផ្សេងៗទៀតដែលរស់នៅលើទឹកដីកាណាន។ មានមនុស្សមួយចំនួនតូចដែលស្គាល់ថាអ្នកណាជាដូនតារបស់ក្រុមមនុស្សនេះឬផ្នែកមួយណានៃស្រុកកាណានដែលពួកគេបានរស់នៅ។

  • សាសន៍ពេរិស៊ីតត្រូវបានគេលើកមកនិយាយជាញឹកញាប់នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់នៃកណ្ខគម្ពីរ ចៅហ្វាយដែលគេកត់ត្រាឡើងថា សាសន៍ពេរិស៊ីតត្រូវបានអនុញ្ញាតិឲ្យរៀបការជាមួយនឹងសាសន៍អ៊ីស្រាអែល ហើយបាននាំពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។
  • សម្គាល់ ពូជពង្សរបស់ ពេរេស ត្រូវបានគេហៅថា «សាសន៍ពេរេស» ដែលក្រុមមនុស្សនេះមានលក្ខណៈខុសពីសាសន៍ ពេរិស៊ីត។ ជាការចាំបាច់ណាស់ដែលត្រូវសរសេរឈ្មោះទាំងពីរនេះឲ្យបានច្បាស់លាស់ដាច់ដោយឡែកពីគ្នា។

សាឡូម៉ូន

សាឡូម៉ូន គឺជាបុត្រាមួយអង្គក្នុងចំណោមបុត្រាជាច្រើនផ្សេងទៀតរបស់ស្ដេចដាវីឌ។ មាតារបស់ព្រះ​អង្គគឺនាងបាតសេបា។

  • នៅពេលសាឡូម៉ូនក្លាយជាស្ដេច ព្រះជាម្ចាស់មានបន្ទូលទៅកាន់ស្ដេចសាឡូម៉ូនឲ្យសូមនូវអ្វីដែលព្រះអង្គសព្វព្រះឫហទ័យ។ ដូច្នោះ ស្ដេចសាឡូម៉ូនបានសូមឲ្យមានប្រាជ្ញា ដើម្បីគ្រប់គ្រងប្រជាជនដោយយុត្ដិធម៌ត្រឹមត្រូវ។ ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យចំពោះសេចក្ដីដែលស្តេចសាឡូម៉ូនបាន​សូមនោះ ហើយព្រះជាម្ចាស់ក៏បានប្រទានឲ្យស្ដេចសាឡូម៉ូនមានទាំងប្រាជ្ញា និងទ្រព្យសម្បត្ដិដ៏​លើស​​លប់។
  • ស្ដេចសាឡូម៉ូនត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយព្រោះព្រះអង្គបានសាងសង់ព្រះវិហារដ៏សំខាន់នៅក្រុងយេរូ៉សាឡិម។
  • បើទោះជាស្ដេចសាឡូម៉ូនបានគ្រប់គ្រងយ៉ាងឈ្លាសវៃនៅក្នុងការផ្ដើមនៃការសោយរាជ្យរបស់ព្រះអង្គយ៉ាងណាក្ដី តែក្រោយមក ព្រះអង្គបានអភិសេកជាមួយមហេសីជាច្រើនផ្សេងទៀត និងបានថ្វាយបង្គំរូបព្រះផ្សេងៗរបស់ពួកគេផងដែរ។
  • ពីព្រោះតែសេចក្ដីមិនស្មោះត្រង់របស់ស្ដេចសាឡូម៉ូន នោះបន្ទាប់ពីការសុគតរបស់ព្រះអង្គទៅ ព្រះជាម្ចាស់បានចែកពួកអ៊ីស្រាអែលទៅជាពីរអាណាចក្រ គឺ៖ អ៊ីស្រាអែល និងយូដា។ នគរទាំងពីរនេះតែងច្បាំងគ្នាជារឿយៗ។

សិម

លោកសិម គឺជាកូនប្រុសច្បងក្នុងគ្រួសាររបស់លោកណូអេ ដែលបានចូលទៅក្នងទូកធំអំឡុងពេលដែលទឹកជំនន់ពាសពេញពិភពលោក ដែលបានរៀបរាប់ក្នុងគម្ពីរលោកុ‌ប្បត្តិ។

  • លោកសិម ជាបុព្វបុរសរបស់លោកអប្រាហាំ​ និងកូនចៅរបស់គាត់។
  • កូនចៅរបស់លោកសិមបានគេស្គាល់ថា «ភាសាសេមិត» ហើយអ្នកដែលនិយាយ «ភាសាសេមិត» ក៏ដូចជាភាសាអារ៉ាប់ និង​ ហេព្រើរដែរ។
  • នៅក្នុងគម្ពីរបានកត់ត្រាអាយុកាលរបស់លោកសិម ប្រហែលជា៦០០ឆ្មាំ។

ស៊ីគែម

ស៊ីគែមជាក្រុងដែលស្ថិតនៅក្នុងស្រុកកាណាន និងខាងជើងក្រុងយេរូ៉សាឡិម ប្រហែលជា ៦៤ គីឡូម៉ែត្រ។ ស៊ីគែមគីឈ្មោះរបស់បុរសម្នាក់ដែលមាននៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។

  • ក្រុងស៊ីគែមគីជាកន្លែងដែលលោកយ៉ាកុបរស់នៅ បន្ទាប់ពីគាត់បានផ្សះផ្សាជាមួយនឹងលោកអេសាវ​ ដែលជាបងរបស់គាត់។
  • លោកយ៉ាកុបបានទិញដីពី​ពួក​កូន​ចៅលោក​ហាម៉ោ សាសន៍ហេវី ក្នុងក្រុងស៊ីគែម ដែលក្រោយមកក៏ក្លាយជាកន្លែងបញ្ចុះសពរបស់គ្រួសារគាត់ ហើយកូនចៅរបស់លោកយ៉ាកុបក៏បានបញ្ចុះសពគាត់ទីនោះដែរ។
  • ស៊ីគែមដែលជាកូនប្រុសរបស់លោកហាម៉ោបានរំលោភកូនស្រីរបស់លោកយ៉ាកុប នាងឌីណា ជាហេតុធ្វើឲ្យកូនប្រុសៗរបស់លោកយ៉ាកុបសម្លាប់កូនប្រុសដែលនៅក្នុងក្រុងស៊ីគែមទាំងអស់។

ស៊ី‌ណាយ ​ភ្នំ​ស៊ី‌ណាយ

ភ្នំស៊ីណាយគឺជាឈ្មោះនៃភ្នំមួយដែលប្រហែលជាស្ថិតនៅភាគខាងត្បូងដែលឥឡូវហៅថា ឧបទ្វីបស៊ីណាយ។ ត្រូវបានគេស្គាល់ថា​ «ភ្នំហោរែប»។

  • ភ្នំស៊ីណាយគឺជាផ្នែកមួយនៃរហោ‌ស្ថានដ៏ធំ។
  • ជនជាតិអីុស្រាអែលមកដល់ភ្នំស៊ីណាយពេលពួកគេធ្វើដំណើរពីស្រុកអេស៊ីប ឆ្ពោះ

ទៅទឹកដីសន្យា។

  • ព្រះអង្គប្រទានក្រឹត្យវិន័យទាំងដប់ប្រការដល់លោកម៉ូសេនៅលើភ្នំស៊ីណាយ។

ស៊ីណើរ

ស៊ីណើរមានន័យថា «ស្រុកមានទន្លេពីរ» ហើយក៏ជាឈ្មោះនៃតំបន់ទន្លេ ឬតំបន់មួយនៅភាគខាងត្បូងនៃស្រុក​មេសូ‌ប៉ូតាមា។

  • ក្រោយមកស្រុកស៊ីណើរត្រូវបានគេស្គាល់ថាជា «ខាល់ដេ» ហើយ​បន្ទាប់​មក «បាប៊ីឡូន»។
  • ប្រជាជនពីបុរាណដែលរស់នៅក្នុងក្រុងបាបិលនៅវាលទំនាបស៊ីណើរបានសង់ប៉មខ្ពស់មួយ ដើម្បីព្យាយាមធ្វើឲ្យខ្លួនគេអស្ចារ្យ។
  • ជំនាន់ក្រោយៗមកលោកអប្រាហាំ ដែលជាបុព្វបុរសរបស់សាសន៍យូដាបានរស់នៅក្នុងក្រុងអ៊ើរនៅតំបន់នេះដែលនៅគ្រានោះត្រូវបានហៅ «ខាល់ដេ»។

ស៊ីម៉ាយ

ស៊ីម៉ាយគឹជាឈ្មោះបុរសជាច្រើននៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។

  • លោកស៊ីម៉ាយជាកូនរបស់លោកកេរ៉ាជាពួកបេនយ៉ាមីនដែលអ្នកជេរប្រទេចផ្ដាសា ហើយបានគប់ដុំថ្មព្រះបាទដាវីឌរួចរត់គេចខ្លួននៅក្រុងយេរូ៉សាឡិម ដើម្បីគេចពីការតាមសម្លាប់របស់បុត្រព្រះអង្គអាប់សា‌ឡុម​។
  • ក៏មានបូជាចារ្យលេវីជាច្រើនទៀតនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ដែលមានឈ្មោះថា ស៊ីម៉ាយដែរ។

ស៊ីម៉ូន អ្នកជាតិនិយម

លោកស៊ីម៉ូនជាអ្នកជាតិនិយមក្នុងចំណោមសិស្សទាំងដប់ពីររបស់ព្រះយេស៊ូ។

  • លោកស៊ីម៉ូនត្រូវបានរៀបរាប់បីដងនៅក្នុងការចុះបញ្ជីពួកសិស្សរបស់ព្រះយេស៊ូ ប៉ុន្តែ មានព័ត៌មានតិចតួចណាស់ដែលដឹងពីគាត់។
  • លោកស៊ីម៉ូនគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សដប់មួយរូបដែលបានជួបជុំគ្នាអធិស្ឋាននៅក្រុងយេរូ៉សាឡិម បន្ទាប់ពីព្រះយេស៊ូបានយាងឡើងទៅស្ថានសួគ៌។
  • ពាក្យថា «ជាតិនិយម» អាចមានន័យថាស៊ីម៉ូនគឺជាសមាជិកនៃក្រុម «អ្នកជាតិនិយម» ដែលជាគណបក្សសាសនាយូដាដែលមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងក្នុងការគាំទ្រដល់ការប្រកាន់ខ្ជាប់នូវច្បាប់របស់លោកម៉ូសេនៅពេលដែលប្រឆាំងនឹងរដ្ឋាភិបាលរ៉ូម។
  • ឬ «ភាពខ្នះខ្នែង» អាចមានន័យថា «អ្នកដែលខ្នះខ្នែង» ដោយសំដៅទៅលើលោកស៊ីម៉ូនគឺជាអ្នកខ្នះខ្នែងខាងសាសនា។

ស៊ីម្មាន

នៅក្នុងព្រះគម្ពីរមានបុរសជាច្រើនដែលមានឈ្មោះថាស៊ីម្មាន។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់កូនប្រុសទីពីររបស់លោកយ៉ាកុប (អ៊ីុស្រាអែល) និងនាងលេអាមានឈ្មោះថាស៊ីស៊ីម្មាន។ កូនចៅរបស់គាត់បានក្លាយជាកុលសម្ព័ន្ធមួយនៃកុលសម្ព័ន្ធអ៊ីុស្រាអែលទាំងដប់ពីរ។
  • កុលសម្ព័ន្ធរបស់លោកស៊ីម្មានបានកាន់កាប់ទឹកដីខាងត្បូងបំផុតនៅស្រុកកាណានដែលបានសន្យាជាទឹកដីដែលជាចំណែកមត៌ករបស់កុលសម្ព័ន្ធយូដា។
  • ពេលលោកយ៉ូសែប និងនាងម៉ារីនាំទារកយេស៊ូមកព្រះវិហារនៅក្រុងយេរូ៉សាឡិម ដើម្បីថ្វាយដល់ព្រះនោះបុរសចំណាស់ម្នាក់ឈ្មោះស៊ីម្មានបានសរសើរព្រះដែលបានអនុញ្ញាតឲ្យគាត់ឃើញព្រះមេស្ស៊ី។

​ស៊ីឡាស ស៊ីល‌វ៉ាន

លោកស៊ីឡាសជាមេដឹកនាំម្នាក់ក្នុងចំណោមអ្នកជឿនៅក្រុងយេរូ៉សាឡិម។

  • ពួកចាស់ទុំនៃក្រុមជំនុំនៅក្រុងយេរូ៉សាឡិមបានតែងតាំងលោកស៊ីឡាសឲ្យទៅជាមួយលោកប៉ូលនិងលោកបាណាបាស ដើម្បីនាំសំបុត្រទៅទីក្រុងអាន់ទីយ៉ូក។
  • ក្រោយមកលោកស៊ីឡាសបានធ្វើដំណើរជាមួយលោកប៉ូលទៅក្រុងឯទៀត ដើម្បីបង្រៀនមនុស្សអំពីព្រះយេស៊ូ។
  • លោកប៉ូល និងលោកស៊ីឡាសត្រូវបានគេចាប់ដាក់គុកនៅក្រុងភីលីព។ ពួកគាត់បានច្រៀងសរសើរព្រះនៅពេលពួកគាត់នៅទីនោះ ហើយព្រះបានដោះលែងពួកគាត់ពីគុក។ អ្នកយាមគុកបានទទួលជឿព្រះ បន្ទាប់ពីឃើញទីបន្ទាល់របស់ពួកគាត់ទាំងពីរ។

ស៊ីឡូ

ស៊ីឡូគឺជាក្រុងដែលមានជញ្ជាំងនៅស្រុកកាណានដែលបានច្បាំងឈ្នះដោយជនជាតិអ៊ីស្រាអែលក្រោមការដឹកនាំរបស់លោកយ៉ូស្វេ។

  • ក្រុងស៊ីឡូ ស្ថិតនៅខាងលិចទន្លេយ័រដាន់ និងភាគខាងជើងនៃក្រុងបេតអែល។
  • នៅកំឡុងពេលនោះ លោកយ៉ូស្វេ​ជាអ្នកដឹកនាំជនជាតិអ៊ីស្រាអែល​​ ហើយក្រុងស៊ីឡូជាកន្លែងដែលជនជាតិអីុស្រាអែលប្រជុំគ្នា។
  • កុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលបានជួបជុំគ្នានៅស៊ីឡូ ដើម្បីស្ដាប់លោកយ៉ូស្វេប្រាប់ពួកគេចំណែកនៃទឹកដីកាណានដែលគេនឹងទទួលបានពីទឹកដីនោះ។
  • មុនពេលដែលព្រះវិហារត្រូវបានសង់ឡើងនៅក្រុងយេរូ៉សាឡិម ក្រុងស៊ីឡូរគឺជាកន្លែងដែលជនជាតិអីុស្រាអែលមកថ្វាយតដ្វាយដល់ព្រះ។
  • នៅពេលដែលលោកសាំយូ៉អែលនៅក្មេង​ ម្តាយរបស់គាត់ ហាណា​បានយកសាំយូអែលទៅរស់នៅក្រុងស៊ីឡូ ដោយត្រូវបានបូជាចារ្យអេលីអប់រំឲ្យនៅបម្រើព្រះយេហូវ៉ា។

ស៊ូកូត

ស៊ូកូត គឺជាឈ្មោះនៃក្រុងដែលស្ថិតនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។ ពាក្យ «ស៊ូកូត» មានន័យថា «ទីជម្រក»។

  • ស៊ូកូតជាក្រុងទីមួយដែលមានទីតាំងស្ថិតនៅខាងកើតនៃទន្លេយ័រដាន់។
  • លោកយ៉ាកុបរស់នៅក្នុងស្រុកស៊ូកូថជាមួយគ្រួសារបស់គាត់ ហើយនិងហ្វូងចៀម គាត់សង់ជម្រងសម្រាប់ពួកគេនៅទីនោះ។
  • មួយរយឆ្នាំក្រោយមក លោកគេឌាន និងក្រុមរបស់គាត់ដែលមានកម្លាំងខ្លាំង បានឈប់នៅស្រុកស៊ូកូតនៅពេលដែលពួកគេបណ្ដេញជនជាតិម៉ាឌាន ប៉ុន្តែ ប្រជាជននៅទីនោះបដិសេធក្នុងការមិនផ្ដល់ចំណីអាហារដល់េពួកគេវិញ។
  • ស្រុកស៊ូកូតទីពីរ ស្ថិតនៅខាងជើងនៃព្រំប្រទល់ស្រុកអេស៊ីប ហើយវាជាកន្លែងតែមួយដែលជនជាតិអ៊ីស្រាអែលសម្រាកនៅពេលដែលគេឆ្លងផុតសមុទ្រក្រហមពេលដែលគេចពីភាពជាទាសករនៃស្រុកអេស៊ីប។

សូដុម

សូដុមគឺជាទីក្រុងមួយដែលស្ថិតនៅទឹកដីកាណានភាគខាងត្បូង ជាកន្លែងដែលលោកឡុតជាក្មួយប្រុសរបស់លោកអប្រាហាំបានរស់នៅជាមួយប្រពន្ធ និងកូនៗរបស់គាត់។

  • ទឹកដីដែលនៅព័ទ្ធជុំវិញក្រុងសូដុមមានទឹកស្រួលល្អ និងដីមានជីជាតិ ជាកន្លែងដែលលោកឡុតបានជ្រើស​រើសទៅរស់នៅ ខណៈដែលគាត់បានតាំងលំនៅក្នុងស្រុកកាណាន។
  • ទីតាំងជាក់លាក់នៃទីក្រុងនេះ គ្មាននរណាម្នាក់បានស្គាល់ទេ ពីព្រោះក្រុងសូដុម និងក្រុងមួយទៀតដែលនៅជិតនោះគឺក្រុងកូម៉ូរ៉ា ត្រូវបានព្រះជាម្ចាស់បំផ្លាញចោលទាំងស្រុង ជាការជំនុំជម្រះដោយព្រោះអំពើដ៏អាក្រក់លាមកដែលមនុស្សនៅក្នុងក្រុងនោះបានប្រព្រឹត្ដ។
  • អំពើបាបដ៏អាក្រក់ដែលអ្នកក្រុងសូដុម និងក្រុងកូម៉ូរ៉ាបានប្រព្រឹត្ដនោះគឺការស្រឡាញ់ភេទដូចគ្នា។

​សូរូបាបិល

​សូរូបាបិលគឺជាឈ្មោះរបស់មនុស្សពីរនាក់ដែលនៅក្នុងសាសន៍អ៊ីស្រាអែលនៅក្នុងសម្ពន្ធមេត្រីចាស់។

  • ម្នាក់នៅក្នុងចំណោមនោះគឺជាសូរ៉ូបាបិល ជាពូជពង្សរបស់ព្រះបាទយេហូយ៉ាគីម និងព្រះបាទសេដេគា។
  • ម្នាក់ទៀតឈ្មោះសូរ៉ូបាបិលជាកូនលោកសាធាល ជាមេលើកុលសម្ព័ន្ធយូដា នៅក្នុងសម័យកាលលោកអែសរ៉ា និងលោកនេហេមា នៅពេលដែលព្រះចៅស៊ីរូសនៃអាណាចក្រ​​ពែរ្ស បានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលធ្វើមាតុភូមិនិវត្តន៍មកវិញ។
  • លោកសូរ៉ូបាបិល និងយេសួរជា​មហា​បូជាចារ្យ​ ជាម្នាក់នៅក្នុងចំណោមពួកអ្នកដែលបានជួយសាងសង់ព្រះវិហារ និងអាសនានៃព្រះឡើងវិញ។

សូអារ

សូអារជាទីក្រុងតូចមួយដែលឡុតបានរត់ភៀសខ្លួនទៅជ្រកកោន ពេលដែលព្រះអង្គបំផ្លាញក្រុងសុដុម និងក្រុងកូម៉ូរ៉ា។

  • វាត្រូវបានគេស្គាល់ថាជាក្រុង «បេឡា» ប៉ុន្តែ ត្រូវបានគេប្តូរទៅជាសូអារ នៅពេលដែលលោកឡុតបានសូមព្រះឲ្យទុកក្រុងតូចនោះ។
  • សូអារ ត្រូវបានគេគិតថា ស្ថិតនៅតាមវាលស្មៅទន្លេយ័រដាន់ ឬនៅភាគខាងត្បូងបំផុតនៃសមុទ្រស្លាប់។

សេដេគា

សេដេគា គឺជាបុត្រារបស់ព្រះបាទយ៉ូសៀស គឺជាស្តេចចុងក្រោយនៅយូដា (ឆ្នាំ៥៩៧-៥៨៧ មុន គ.ស) ជាមួយគ្នាក៏មានមនុស្សមួយចំនួនឈ្មោះសេដេគា នៅក្នុងសម្ពន្ធមេត្រីចាស់ដែរ។

  • ស្តេចនេប៊ូក្នេសា បានតែងតាំងព្រះបាទសេដេគា ឲ្យធ្វើជាស្តេចនៅយូដា បន្ទាប់ពីបាននិរទេសព្រះបាទយ៉ូយ៉ាគីនទៅស្រុកបាប៊ីឡូន។ ក្រោយមកព្រះបាទសេដេគាបានបះបោរប្រឆាំងជាមួយស្តេចបាប៊ីឡូនវិញ ជាលទ្ធផល ត្រូវបានស្តេចនេប៊ូក្នេសា​ចាប់យកទៅជាឈ្លើយ ហើយវាយបំផ្លាញក្រុងយេរូឡិមចោល។
  • សេដេគា ជាកូនរបស់កេណាណា គឺជាហោរាក្លែងក្លាយនៅក្នុងរាជ្យរបស់ព្រះបាទ​អហាប់នៃសាសន៍អ៊ីស្រាអែល។
  • មានបុរសម្នាក់ឈ្មោះសេដេគា បានធ្វើសម្ពន្ធមេត្រីជាមួយព្រះជាម្ចាស់នៅក្នុងសម័យកាលរបស់លោកនេហេមា។

សេត

នៅក្នុងគម្ពីរលោកុប្បត្តិ លោកសេតជាកូនទីបីរបស់លោកអដាម និងនាងអេវ៉ា។

  • នាងអេវានិយាយថា ព្រះប្រទានលោកសេតដល់នាងជំនួសលោកអេបិលកូននាង ដែលត្រូវបានធ្វើឃាតដោយបងប្រុសរបស់គាត់ ឈ្មោះលោកកាអ៊ីន។
  • លោកណូអេ គឺជាម្នាក់នៃពូជពង្សរបស់លោកសេត ដូច្នេះ គ្រប់គ្នាដែលរស់នៅតាំងពីសម័យទឹកជំនន់ គឺជាពូជពង្សរបស់លោកសេត។
  • លោកសេត និងគ្រួសាររបស់គាត់គឺជាមនុស្សដំបូងដែល «អំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់»។

សេបា

នៅសម័យបុរាណ សេបាគឺជាអរិយធម៌បុរាណ ឬតំបន់ទឹកដីដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសអារ៉ាប់។

  • តំបន់ ឬប្រទេសស្រុកសេបានេះ ប្រហែលជាស្ថិតនៅជិតប្រទេសយេម៉ែន ឬប្រទេសអេត្យូពីនៅសព្វថ្ងៃនេះ។
  • ប្រជាជនដែលនៅទីនោះប្រហែលជាកូនចៅរបស់លោកហាំ។
  • មហាក្សត្រីយ៍នៃស្រុកសេបាបានយាងចូលគាល់ព្រះបាទសាឡូម៉ូន នៅពេលដែលព្រះនាងបានឮពីកិត្តិនាមនៃទ្រព្យសម្បត្តិ និងប្រាជ្ញារបស់ព្រះអង្គ។
  • មានបុរសជាច្រើនទៀតដែលមានឈ្មោះ «សេបា» បានចុះបញ្ជីនៅក្នុងវង្សត្រកូលនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ ប្រហែលជាឈ្មោះស្រុកសេបាបានមកពីបុរសម្នាក់ក្នុងចំណោមបុរសទាំងនេះ។
  • ទីក្រុងបៀរសេបាត្រូវបានគេហៅពាក្យខ្លីថា សេបា មាននិយាយម្តងគត់ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។

សេបេដេ

សេបេដេ គឺជាអ្នកនេសាទត្រីមកពីស្រុកកាលីឡេ គេស្គាល់គាត់ ដោយសារតែគាត់មានកូនប្រុសពីរនាក់ យ៉ាកុប និង យ៉ូហាន ដែលជាសិស្សរបស់ព្រះយេស៊ូ។ គេស្គាល់នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ថាជា «កូនរបស់លោកសេបេដេ»។

  • កូនទាំងពីរនាក់របស់លោកសេបេដេក៏ជាអ្នកនេសាទត្រីជាមួយគាត់ដែរ។
  • យ៉ាកុប និងយ៉ូហាន បានបោះបង់ការងារជាអ្នកនេសាទត្រីជាមួយសេបេដេជាឪពុក ហើយដើរតាមព្រះយេស៊ូ។

សេផានា

សេផានាគឺជាកូនរបស់លោកគូស៊ី ជាហោរាដែលបានរស់នៅក្រុងយេរូ៉សាឡិមក្នុងរាជ្យរបស់ព្រះបាទយ៉ូសៀស។ គាត់រស់នៅក្នុងសម័យកាលជាមួយគ្នានឹងលោកយេរេមាដែរ។

  • គាត់បានរិះគន់ទៅកាន់ពួកយូដា ចំពោះការថ្វាយបង្គំព្រះក្លែងក្លាយរបស់ពួកគេ។ បទទំនាយរបស់គាត់ត្រូវបានកត់ត្រានៅក្នុងកណ្ឌគម្ពីរសេផានា នៅក្នុងសម្ពន្ធមេត្រីចាស់។
  • មានមនុស្សមួយចំនួនទៀតនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់មានឈ្មោះថា សេផានា ភាគច្រើននៃអ្នកទាំងនោះគឺជាបូជាចារ្យ។

សេសារ

ពាក្យសេសារ គឺជាឈ្មោះ ឬ ជាតំណែង ឬ ជាងា ត្រូវបានប្រើ សម្រាប់អ្នកគ្រប់គ្រងជាច្រើននៅក្នុងអាណាចក្ររ៉ូម។ នៅក្នុងព្រះគម្ពី ឈ្មោះនេះ សំដៅលើអ្នកគ្រប់គ្រងបីខុសគ្នានៅក្នុងរ៉ូម។

  • អ្នកត្រួតត្រារ៉ូមមុនគេនោះមានងារជា សេសារ គឺ (សេសារ-អូគូស្ទ) ដែលជាអ្នកគ្រប់គ្រងនៅក្នុងពេលដែលព្រះយេស៊ូបានកើត។
  • ប្រហែលជាសាមសិបឆ្នាំក្រោយមក នៅពេលដែលលោកយូហានបាទីស្តកំពុងតែបង្រៀន​ សេសារ-ទីប៊ើរ ជាអ្នកគ្រប់គ្រងលើអាណាចក្ររ៉ូម។
  • សេសារ-ទីប៊ើរនៅគ្រប់គ្រងនៅរ៉ូមនៅឡើយ នៅពេលព្រះយេស៊ូបង្គាប់ឲ្យប្រជាជនយកតង្វាយទៅថ្វាយសេសារនូវអ្វីដែលជារបស់សេសារ ហើយអ្វីដែលជារបស់ព្រះត្រូវថ្វាយទៅព្រះ។
  • ពេលសាវកប៉ូល ទៅរ៉ូមដើម្បី ជួបសេសារ នេះសំដៅលើព្រះចៅ អធិរាជរ៉ូមដែលមាននាមថា នីរ៉ូ ដែលមានងាជា «សេសារ»។
  • នៅពេល «សេសារ» ត្រូវបានប្រើជាងា​ អាចប្រែផងដែរថា «ព្រះចៅអធិរាជ» ឬជា «អ្នកគ្រប់គ្រងរ៉ូម»។
  • នាមជាច្រើនទៀត ដូចជា សេសារ-អូគូស្ទ សេសារ-ទីប៊ើរ «សេសារ» អាចប្រកបប្រហាក់ប្រហែលនឹងការប្រកបរបស់ភាសាជនជាតិណាមួយ។

សេសារា​ សេសារា ភីលីបភី

សេសារា ជាឈ្មោះក្រុងមួយនៅមាត់សមុទ្រ មេឌីតឺរាន ប្រមាណជា៣៩គីឡូម៉ែត្រ ទៅខាងត្បូងភ្នំ ហឺមូន។

  • ទីក្រុងនេះ ដាក់ឈ្មោះចំទៅនឹង ព្រះចៅអធិរាជសេសារដែលកាន់កាប់នៅចក្រភពរ៉ូម ។
  • ឆ្នេរសមុទ្រ​ សេសារា បានក្លាយជាកន្លែដ៏សំខាន់របស់ស្រុកយូដា នៃ​​ចក្រភពរ៉ូមក្នុងពេលដែលព្រះយេស៊ូប្រសូតមក។
  • សាវកពេត្រុស ផ្សាយដំណឹងល្អដល់សាសន៍ដទៃ នៅសេសារាជាលើកដំបូង។
  • សាវកប៉ូល ចេញសំពៅពី សេសារាទៅ ក្រុង​តើសុស ហើយបាន ឆ្លងទីក្រុងនេះ ពីរដងក្នុងដំណើរបេសកកម្មរបស់គាត់។
  • ព្រះយេស៊ូ និងពួកសិស្សបានធ្វើដំណើរតាម​ក្រុង​សេសារា-‌ភីលីព នៅក្នុងប្រទេសស៊ីរី។ ទីក្រុងទាំងពីរនេះ ត្រូវបានគេដាក់ឈ្មោះតាមព្រះ‌បាទ​ហេរ៉ូដ​-ភីលីព។

ស្តេចនេប៊ូក្នេសា

ស្តេចនេប៊ូក្នេសាគឺជាស្តេចនៃអាណាចក្របាប៊ីឡូនដែលមានទាហានយ៉ាងខ្លាំងក្លា ហើយបានគ្រប់គ្រងលើប្រជាជន និងជាតិសាសន៍ជាច្រើន។

  • នៅក្រោមការដឹកនាំរបស់ស្តេចនេប៊ូក្នេសាទាហានរបស់បាប៊ីឡូនបានច្បាំង និងដណ្តើមយកអាណាចក្រយូដា​ ហើយបាននាំប្រជារាស្ត្រយូដាជាច្រើនមកបាប៊ីឡូនដើម្បីធ្វើជាទាសករ។ ការធ្វើជាទាសកររបស់បាប៊ីឡូនគឺមិនតិចជាង៧០ឆ្នាំនោះទេ។
  • ក្នុងចំណោមទាសករមានទាសករមួយរូបឈ្មោះថាដានីយ៉ែលគឺជាអ្នកដែលបកស្រាយសុបិន្តឲ្យស្តេចនេប៊ូក្នេសា។
  • ទាសករជនជាតិអ៊ីស្រាអែលបីនាក់ផ្សេងទៀតគឺ ហាណានា មីសាអែល និងអសារា ត្រូវបានបោះទៅក្នុងគុកភ្លើងនៅពេលដែលពួកគេបានបដិសេធក្នុងការថ្វាយបង្គំរូបបដិមាករមាសដែលព្រះបាទនេប៊ូក្នេសាបានតាំងឡើង។
  • ស្តេចនេប៊ូក្នេសាជាស្តេចដែលក្រអឺតក្រទម និងថ្វាយបង្គំព្រះក្លែងក្លាយ។ ក្នុងពេលដែលទ្រង់បានឈ្លានពានទឹកដីយ៉ូដា ទ្រង់បានលួចនូវមាស និងប្រាក់ជាច្រើនដែលជាផ្នែកនៃព្រះវិហារយេរ៉ូសាឡឹម។
  • ព្រោះតែស្តេចនេប៊ូក្នេសាជាស្តេចដែលមានអំនួតហើយបានបដិសេដក្នុងការបែចេញពីការថ្វាយបង្គំព្រះក្លែងក្លាយ ព្រះជាម្ចាស់បានធ្វើឲ្យទ្រង់ជួបគ្រោះទុរភិក្សរយៈពេលប្រាំពីរឆ្នាំ ហើយឲ្យរស់នៅដូចជាសត្វ។ បន្ទាប់ពីប្រាំពីរឆ្នាំ ព្រះជាម្ចាស់បានធ្វើឲ្យស្តេចនេប៊ូក្នេសាបានដូចដើមវិញនៅពេលដែលទ្រង់បន្ទាបខ្លួនហើយបានថ្វាយបង្គំព្រះដ៏ពិតគឺ​ ព្រះអម្ចាស់យេហូវ៉ា។

​ស្តេចអូសៀស អសារា

ស្តេចអូសៀស សោយរាជ្យនៅក្នុងព្រះជន្ម ១៦ ព្រះវស្សា ហើយបានគ្រងរាជ្យអស់រយៈពេល ៥២ឆ្នាំ ដែលជាការគ្រងរាជ្យដ៏យូរមិនធម្មតា។ ស្តេចអូសៀស ទ្រង់ក៏បានស្គាល់ «អសារា» ដែរ។

  • ស្តេចអូសៀស​ មានល្បីល្បាញទាក់ទងនឹងការរៀបចំ និងជំនាញខាងឯការផ្នែកទាហាន។ ទ្រង់បានសាងសង់ប៉មសម្រាប់ការពារក្រុង ហើយមាន​ជំនាញ​ផលិត​គ្រឿង​សស្រ្ដាវុធ​ដាក់​នៅ​តាម​ប៉ម និង​តាម​មុខ​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។
  • ស្តេចអូសៀសបានបម្រើព្រះជាម្ចាស់អស់រយៈពេលយ៉ាងយូរ គឺទ្រង់បានចម្រុងចម្រើនឡើង។ រហូតដល់ចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះអង្គ ទោះយ៉ាងណាក៏ដោយ ទ្រង់បានមានអំនួត និងមិនគោរពព្រះជាម្ចាស់ ដោយបានដុតគ្រឿងក្រអូបនៅក្នុងព្រះវិហារ ដែលមានតែមហាបូជាចារ្យ តែប៉ុណ្ណោះដែលអាចដុតបាន។
  • ដោយសារតែអំពើបាបនេះ ស្តេចអូសៀស បានធ្លាក់ខ្លួនឈឺដោយជំងឺឃ្លង់ ហើយត្រូវបានរស់នៅដាច់ដោយឡែកពីមនុស្សដទៃ រហូតដល់ចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះអង្គ។

ស្រុក បាដនអើរ៉ាម

គ្រួសារលោកអប្រាហាំ បានរស់នៅក្នុងស្រុក​​បាដន អើរ៉ាមមុនពេលទៅរស់នៅលើទឹកដីកាណាន។

  • លោកអប្រាហាំបានចាកចេញ​ពី ហារ៉ាន ប៉ាដន អើរ៉ាម ដើម្បីទៅរស់នៅទឹកដីកាណាន គ្រួសារទាំងអស់នៅ​ហារ៉ាន។
  • ច្រើនឆ្នាំក្រោយមក បាវបំរើលោកអប្រាហាំបានត្រឡប់ទៅស្រុកប៉ាដនអើរ៉ាមវិញ ដើម្បីរកប្រពន្ធអោយអ៊ីសាក ពីក្នុងចំណោមសាច់ញាត្តិគាត់នៅទីនោះ ហើយក៏បានឃើញរេបេកាដែលជាចៅស្រីរបស់លោកបេទូអែល។
  • លោកយ៉ាកុប ជាកូនរបស់លោកអ៊ីសាកនិងរេបេកា បានចេញទៅស្រុកប៉ាដន អើរ៉ាម ហើយបានរៀបការជាមួយកូនស្រីទាំងពីរបស់លោកឡាបាន ជាបងប្រុសរបស់រេបេកា ដែលរស់នៅ ហារ៉ាន។
  • អារ៉ាម,ប៉ាដនអារ៉ាម,និង អារ៉ាម ណាហារៀម សព្វថ្ងៃនេះស្ខិតនៅក្នុងប្រទេសសេរី។

ស្រុកកាឡាត

កាឡាតជាឈ្មោះនៃតំបន់ភ្នំមួយដែលនៅខាងកើតទន្លេយ័រដាន់ ជាកន្លែងដែលកុលសម្ព័ន្ធអ៊ីស្រាអែលរស់នៅមានដូចជា កាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេ។

  • តំបន់នេះក៏អាចសំដៅផងដែរថាជា «ស្រុកភ្នំកាឡាត» ឬ «ភ្នំកាឡាត»។
  • «កាឡាត» ក៏ជាឈ្មោះនៃបុរសពីរបីនាក់នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ បុរសម្នាក់ក្នុងចំណោមនេះជាចៅរបស់លោកម៉ាណាសេ។ លោកកាឡាតម្នាក់ទៀតជាឪពុករបស់លោកយែ៉បថា។

ស្រុក​កូសែន

ស្រុក​កូសែនជាតំបន់មួយដែលមានទីតាំងនៅតាមដងទន្លេនីលនៅភាគខាងជើងស្រុកអេស៊ីប។

  • នៅពេលដែលលោកយូ៉សែបជាអ្នកកាន់កាប់ស្រុកអេស៊ីប ឪពុករបស់គាត់ និងបងៗរបស់គាត់ព្រមទាំអគ្រួសាររបស់ពួកគេបានមករស់នៅតំបន់កូសែននេះ ដើម្បីភៀសខ្លួនចេញពីស្រុកកាណាន។
  • ពួកគេ ហើយនិងពូជពង្សរបស់ពួកគេបានរស់នៅយ៉ាងសុខសាន្តនៅក្នុងស្រុកកូសែនអស់រយៈពេល៤០០ឆ្នាំ ប៉ុន្តែ បន្ទាប់មក ពួកគេត្រូវបានបង្ខំឲ្យធ្វើជាទាសករដែលគ្រប់គ្រងដោយព្រះចៅផារ៉ោន។
  • ចុងក្រោយ ព្រះជាម្ចាស់បានបញ្ជូនលោកម៉ូសេ ដើម្បីរំដោះប្រជាជនអ៊ីស្រាអែលចេញពីតំបន់កូសែន ហើយភៀសខ្លួនចេញពីភាពជាទាសករនេះ។

ស្រុក​កេស៊ូ‌រី

នៅសម័យព្រះបាទដាវីឌ ស្រុកកេស៊ូរីជាអាណាចក្រតូចមួយដែលមានទីតាំងស្ថិតនៅប៉ែកខាងកើតនៃសមុទ្រកាលីឡេ រវាងប្រទេសអ៊ីស្រាអែល និងប្រទេសស៊ីរី។

  • ព្រះបាទដាវីឌបានរៀបអភិសេកជាមួយព្រះនាងម៉ាកាដែលជាបុត្រីរបស់ស្តេចស្រុកកេស៊ូរី ហើយព្រះនាងបានបង្កើតបានបុត្រាមួយនាមថា សម្តេចអាប់សាឡុម។
  • បន្ទាប់ពីបានធ្វើឃាតសម្តេចអាំណូនជាជេដ្ឋាទ្រង់ហើយ សម្តេចអាប់សាឡុមបានរត់ភៀសខ្លួនទៅភាគខាងជើងពីក្រុងយេរ៉ូសាឡិម​ទៅស្រុកកេស៊ូរី ដែលមានចំងាយ ១៤១.៥ គីឡូមែត្រ។ ទ្រង់គង់នៅទីនោះអស់រយៈពេល៣ឆ្នាំ។

ស្រុកខាល់ដេ សាសន៍ខាល់ដេ

ស្រុកខាល់ដេ ជាតំបន់មួយនៅខាងត្បូង​ ស្រុកមេសូប៉ូតាមៀ ឬ បាប៊ីឡូន។ មនុស្សដែលរស់នៅតំបន់នេះត្រូវបានហៅថាសាសន៍ខាល់ដេ។

  • លោកអប្រាហាំបានចេញមកពីក្រុងអ៊ើរមក ដែលមានទីតាំងនៅក្នុងស្រុកខាល់ដេ។ ជាញឹកញាប់សំដៅទៅ​លើ «ក្រុងអ៊ើរស្រុកខាល់ដេ»។
  • ស្ដេចនេប៊ូក្នេសា​ ក៏ជាមនុស្សម្នាក់ដែលមកពីស្រុកខាល់ដេដែរ ហើយ​បានក្លាយជាស្តេចនៅលើទឹកដីបាប៊ីឡូន។
  • ច្រើនឆ្នាំក្រោយមក ​អំឡុង ៦០០ឆ្នាំមុន​គ្រិស្តសករាជ ពាក្យថា «សាសន៍ខាល់ដេ»​ បានក្លាយទៅជា «សាសន៍បាប៊ីឡូន» វិញ។
  • នៅក្នុងព្រះគម្ពីដានីយ៉ែល ​ពាក្យថា «សាសន៍ខាល់ដេ» ក៏បានសំដៅទៅមនុស្សសំខាន់ជាច្រើនដែលមានចំណេះដឹងជ្រៅជ្រះ និងបានសិក្សាពីផ្កាយនានា។

ស្រុកគីលីគា

គីលីគាគឺជាខេត្តតូចមួយនៅក្នុងរ៉ូម ដែលមានទីតាំងនៅភាគខាងត្បូងនៃប្រទេសប្រទេស​តួគីបច្ចុប្បន្ន។ នៅជាប់ព្រំប្រទល់សមុទ្រ អាជីអាន់។

  • សាវកប៉ូលជាអ្នកនៅក្រុង​តើសុស ដែលមានទីតាំងនៅ​ស្រុក​គីលី‌គា។
  • សាវកប៉ូលបានចំណាយពេលច្រើនឆ្នាំក្នុង​ស្រុក​គីលី‌គា ក្រោយពីបានជួបនឹងព្រះយេស៊ូ ពេលដែលគាត់ធ្វើដំណើរទៅក្រុងដាម៉ាស ។
  • អ្នកស្រុកយូដាខ្លះបានមកពី​ស្រុក​គីលី‌គា ក្នុងចំណោមពួកគេគឺ លោកស្ទេផាន ដែលបានតទល់នឹងអំណាចរបស់មនុស្សនៅទីនោះហើយត្រូវបានគេសម្លាប់គាត់ដោយចោលនឹងដុំថ្ម។

ស្រុកណាសារ៉ែត អ្នកស្រុកណាសារ៉ែត

ណាសារ៉ែតគឺជាក្រុងមួយនៃតំបន់កាលីឡេស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ វាមានចម្ងាយប្រហែលមួយរយគីឡូម៉ែតពីភាគខាងជើងនៃក្រុងយេរូសាឡឹម ប្រសិនបើធ្វើដំណើរដោយជើងត្រូវចំណាយរយៈពេលប្រហែលពីបីទៅប្រាំថ្ងៃ។

  • លោកយ៉ូសែប​ ហើយនិងនាងម៉ារាគឺមកពីក្រុងណាសារ៉ែត និងជាកន្លែងដែលពួកគេចិញ្ជឹមបីបាច់ព្រះយេស៊ូ។ ដូច្នេះហើយបានជាព្រះយេស៊ូត្រូវគេស្គាល់ច្បាស់ថា «អ្នកស្រុកណាសារ៉ែត»។
  • ជនជាតិយូដារស់នៅស្រុកណាសារ៉ែតភាគច្រើនមិនគោរពការបង្រៀនរបស់ព្រះយេស៊ូទេ ពីព្រោះទ្រង់បានចម្រើនលូតលាស់ជាមួយពួកគេហើយពួកគេគិតថាទ្រង់គ្រាន់តែជាមនុស្សទូទៅធម្មតាប៉ុណ្ណោះ។
  • នៅពេលមួយព្រះយេស៊ូបានបង្រៀននៅសាលាប្រជុំក្នុងស្រុកណាសារ៉ែត ជនជាតិយ៉ូដាបានព្យាយាមតាមសម្លាប់ទ្រង់ព្រោះទ្រង់បានប្រកាសខ្លួនឯងថាជាព្រះមេស្ស៊ី ហើយបានស្តីបន្ទោសឲ្យពួកគេដែលបានបដិសេធទ្រង់។
  • តាមការសង្កេតរបស់លោកណាថាណែលនៅពេលដែលលោកបានលឺថាព្រះយេស៊ូដែលបានយាងមកពីស្រុកណាសារ៉ែតនោះបានសបញ្ជាក់ឲ្យឃើញថាក្រុងនេះមិនត្រូវបានចាត់ទុកជាក្រុងសំខាន់នោះទេ។

ស្រុកបាសាន

ស្រុកបាសានជាតំបន់មួយនៃទឹកដីភាគខាងកើតបឹងកាលីឡេ។ ស្រុកបាសានលាតសន្ធឹងនៅក្នុងតំបន់ស៊ីរីសព្វថ្ងៃ និងតាមជ្រលងកូឡាន។

  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ជាក្រុងជម្រក ហៅថា «ក្រុងកូឡាន» ដែលមានទីតាំងនៅក្នុងតំបន់ស្រុកបាសាន។
  • ស្រុកបាសានជាតំបន់ដែលមានដីមានជីជាតិ ជាកន្លែងដែលមានដើមជ្រៃ និងសម្បូរស្មៅសម្រាប់ហ្វូងចៀម។
  • នៅក្នុងលោកុប្បត្តិ សរសេរថា ស្រុកបាសានជាកន្លែងធ្វើសង្គ្រាមរវាងស្តេចមួយចំនួន និងប្រជាជាតិរបស់ពួកគេ។
  • នៅក្នុងពេលដែលអ៊ីស្រាអែលរង្វេងនៅទីវាលរហោស្ថាន បន្ទាប់ពីចេញពីអេស៊ីព្ទមក ពួកគេបានយកទ្រព្យសម្បត្តិមួយចំនួនចេញពីតំបន់នៃស្រុកបាសាន។
  • ជាច្រើនឆ្នាំក្រោយមក ព្រះបាទសាឡូម៉ូន បានទទួលសួយសារអាករពីតំបន់នោះដែរ។

ស្រុកប៉ុនតុស

ស្រុកប៉ុនតុសជាខេត្តមួយរបស់ចក្រភពរ៉ូមនៅក្នុងសម័យកាលនៃចក្រភពរ៉ូមនិងក្រុមជំនុំសម័យដើម។ វាមានទីតាំងសិ្ថតតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូងនៃសមុទ្រខ្មៅ​ និងភាគខាងជើងនៃប្រទេសទួរគីសព្វថ្ងៃនេះ។

  • នៅក្នុងព្រះគម្ពីរកិច្ចការបានសរសេរថា មនុស្សជាច្រើនបានមកពីខេត្តប៉ុនតុសមកក្រុងយេរូសាឡិម នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើពួកសាវ័កនៅថ្ងៃទី៥០។
  • អ្នកជឿម្នាក់ឈ្មោះលោកអគីឡាក៏មកពីស្រុកប៉ុនតុសដែរ។
  • នៅពេលដែលលោកពេត្រុសសរសេរសំបុត្រទៅកាន់គ្រិស្តបរិស័ទនៅតំបន់ផ្សេង នៅក្នុងនោះក៏មានស្រុកប៉ុនតុសផងដែរ។

ស្រុក​ពើស៊ី, សាសន៍ពើស៊ី

ស្រុកពើស៊ី ជាចក្រភពដែលមានអំណាចនៅក្នុងរាជ្យស្តេច ស៊ីរូស ក្នុងឆ្នាំ៥៥០ មុន គ្រឹស្តសករាជ ។ ស្រុកពើស៊ីមាន ទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងបាប៊ីឡូន និង ទីក្រុងអាសស៊ើរនៅតំបន់មួយដែលសព្វថ្ងៃនេះស្ថិតនៅប្រទេសអ៊ីរ៉ង់។

  • មនុស្សដែលរស់នៅស្រុកនេះគេហៅថា «សាសន៍ពើស៊ី»។
  • នៅក្រោមព្រះរាជ្យក្រិត្យនៃស្តេចស៊ីរូស, ជនជាតិយូដាត្រូវបានដោះលែងឲ្យមានសេរីភាពពីភាពជាឈ្លើយសឹកនៅក្រុងបាប៊ីឡូន ហើយអនុញាត្តិឲ្យទៅស្រុកកំណើតវិញហើយទីក្រុងយេរូសាឡិមក៏ត្រូវបានសាងសង់ឡើងវិញដោយមានជំនួយពីចក្រភពពើស៊ី។
  • ព្រះបាទអើថាស៊ើកសេស ជាអ្នកកាន់ច្បាប់នៅក្នុងចក្រភពពើស៊ី នៅពេលដែល អែសរ៉ា និង នេហេមា ត្រឡប់មកក្រុងយេរូសាឡិមវិញដើម្បីសង់ជញ្ជាំងក្រុងយេរូសាឡឹមឡើងវិញ។
  • ព្រះនាងអេសធើរបានក្លាយជាម្ចាស់ក្្សត្រី នៃចក្រភពពើស៊ីនៅពេលដែលព្រះនាងបានរៀបអភិសេកជាមួយព្រះបាទអ័ហាស៊ូរុស។

ស្រុកភីលីស្ទីន

ភីលីស្ទីនជាតំបន់ធំមួយនៅលើទឹកដីកាណាន ដែលលាតសណ្ធិងនៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ។

  • តំបន់នេះជាទីតាំងនៅតាមឆ្នេរដែលមានជីវជាតិល្អ លាតសណ្ធឹងពីក្រុងយ៉ុបប៉េ ប៉ែកខាងជើងទៅដល់ប៉ែកខាងត្បូងនៃ ក្រុងកាសា។ វាមានទំហំប្រហែលជា១៦គីឡូម៉ែត្រ និងប្រវែង៦៤គីឡូម៉ែត្រ។
  • ស្រុកភីលីស្ទីនត្រូវបានគ្រប់គ្រងដោយជនជាតិភីលីស្ទីនដែលជាក្រុមមនុស្សដែលមានអំណាចហើយជាសត្រូវនិងតែងតែបង្ករជម្លោះជាមួយពួកអ៊ីស្រាអែល។

ស្រុកភេនីស

នៅសម័យបុរាណស្រុកភេនីស គឺជា ស្រុកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយមានទីតាំងស្ថិតនៅស្រុកកាណាន​ តាមបណ្តោយឆ្នេរនៃសមុទ្រមេឌីទែរ៉ាណេភាគខាងជើងនៃស្រុកអ៊ីស្រាអែល។

  • ស្រុកភេនីសបានកាន់កាប់តំបន់មួយនៃទឹកដីដែលមាននៅក្នុងតំបន់ភាគខាងលិចដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសលីបង់។
  • នៅក្នុងសម័យ​សម្ព័ន្ធមេត្រីថ្មី ស្រុកភេនីសមានទីក្រុងឈ្មោះ ទីក្រុង ទីរ៉ុស។ ហើយក្រុងដែលសំខាន់មួយទៀតនោះគឺក្រុង ស៊ីដូន។
  • ជនជាតិភេនីស គឺល្បីខាងជំនាញជាងឈើ ដោយពួកគេប្រើប្រាស់ឈើក្នុងតំបន់របស់ពួកគេ គឺឈើតាត្រៅ សម្រាប់ផលិតថ្នាំជ្រលក់សូត្រពណ៌ស្វាយយ៉ាងមានតម្លៃ ហើយ សម្រាប់ធ្វើជាមធ្យោបាយធ្វើដំណើរជួញដូរទំនិញតាមសមុទ្រផងដែរ។ ពួកគេក៏ពូកែនិងមានជំនាញខាងសាងសង់ទូកផងដែរ។
  • តួអក្សរដំបូងគេ គឺកើតចេញពីជនជាតិ ភេនីសនេះឯង។ តួអក្សររបស់ពួកគេគឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយសារពួកគេមានទំនាក់ទំនងជាមួយក្រុមមនុស្សជាច្រើនតាមរយះ ការងារជាជាងឈើ និងជំនួញ។

ស្រុកយូដា

ពាក្យថា «ស្រុកយូដា» គឺសំដៅទៅតំបន់របស់ជនជាតិអ៊ីស្រាអែលពីបុរាណ។ ពេលខ្លះវាប្រើសម្រាប់ន័យតូចចង្អៀត ហើយពេលខ្លះវាប្រើសម្រាប់ន័យទូលាយ។

  • ពេលខ្លះ «យូដា» គឺប្រើសម្រាប់ន័យតូចចង្អៀតដែលតំណាងទៅទីតាំងស្រុកនៅផ្នែកភាគខាងត្បូងនៃជនជាតិអ៊ីស្រាអែលពីបុរាណ ហើយស្ថិតនៅផ្នែកខាងលិចនៃសមុទ្រស្លាប់។ ការបកប្រែខ្លះហៅថាស្រុក «យូដា»។
  • ពេលខ្លះ «យូដា» មានន័យទូលាយ ហើយតំណាងឲ្យស្រុកទាំងអស់នៃជនជាតិអ៊ីស្រាអែលពីបុរាណ រាប់បញ្ជូលទាំងស្រុកកាលីឡេ ស្រុកសាម៉ារី ស្រុកបេរា ស្រុកអេដុម ហើយនឹងស្រុកយូដា។
  • ប្រសិនបើ អ្នកបកប្រែចង់ធ្វើឲ្យភាពច្បាស់លាស់ តំបន់ធំទូលាយនៃយូដា (ឧទាហរណ៍ លូកា ១: ៥) អាចបកប្រែថា «ប្រទេសយូដា» ហើយតំបន់តូចចង្អៀត (ឧទាហរណ៍ លូកា ១ ៈ ៣៩) អាចបកប្រែថា «ស្រុក​យូដា​» ទាំងនេះជាទឹកផ្នែកនៃទឹកដីនៃពូជជង្សអ៊ីស្រាអែលជាកន្លែងដែលកុលសម្ព័ន្ធដើមយូដារស់នៅ។

ស្រុក​យេស‌រាល​

យេស‌រាលគឺជាឈ្មោះនៃក្រុងដ៏សំខាន់របស់អ៊ីស្រាអែលក្នុងអាណាខេត្តនៃកុលសម្ព័ន្ធកុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដែលស្ថិតនៅទិសនិរតីនៃសមុទ្រស្លាប់។

  • ក្រុងយេសរាលគឺផ្នែកមួយនៃចំណុចភាគខាងលិចនៃច្រកភ្នំមេគីដោដែលត្រូវបានគេហៅថា «ជ្រលងនៃក្រុងយេសរាល»។
  • ស្តេចមួយចំនួនរបស់អ៊ីស្រាអែលគឺមានដំណាក់របស់នៅក្នុងក្រុងនៃយេសរាល។
  • ចំការទំពាំងបាយជូររបស់លោកណាបោត គឺមានទីទាំងនៅក្បែរព្រះរាជដំណាក់របស់ព្រះបាទអហាប់ក្នុងស្រុកយេសរាល។ ព្យាការីអេលីយ៉ាបានថ្លែងទំនាយអំពីព្រះបាទអហាប់នៅទីនោះ។
  • ព្រះនាងយេសិបិលដែលជាប្រពន្ធដ៏អាក្រក់របស់ព្រះបាទអហាប់បានត្រូវគេសម្លាប់នៅស្រុកយេសរាល។
  • ការប្រារព្ធពិធីសំខាន់ៗជាច្រើនគឺបានធ្វើឡើងក្នុងក្រុងនេះ រាប់បញ្ជូលទាំងការធ្វើសង្គ្រាមមួយចំនួនផង។

ស្រុកសាម៉ារី សាសន៍សាម៉ារី

ស្រុកសាម៉ារីជាឈ្មោះរបស់ទីក្រុងមួយដែលព័ទ្ធជុំវិញតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ តំបន់នេះជាប់ទីតាំងនៅចន្លោះវាលទំនាបសារ៉ុននៅទិសខាងលិច ហើយទិសខាងកើតនៃទន្លេយ័រដាន់។

  • ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ស្រុកសាម៉ារីគឺជាស្រុកធំមួយប៉ែកខាងជើងនៃអាណាចក្រអ៊ីស្រាអែល។ ក្រោយមកតំបន់ជុំវិញនោះក៏ត្រូវបានហៅថាសាម៉ារីផងដែរ។
  • នៅពេលដែលជន‌ជាតិ​អាស្ស៊ីរី​បាន​យកឈ្នះអាណាចក្រអ៊ីស្រាអែលភាគខាងជើង ពួកគេបានចាប់យកអ្នកស្រុកសាម៉ារី​ ហើយបង្ខំប្រជាជនអ៊ីស្រាអែលភាគខាងជើងឲ្យចាកចេញពីតំប​ន់ ហើយរើចេញទៅកាន់ស្រុកផ្សេងទៀតក្នុងស្រុកអាស្ស៊ីរី​។
  • ជន‌ជាតិ​អាស្ស៊ីរី​ក៏បានអនុញ្ញាតឲ្យជនប្រទេសជាច្រើនចូលមករស់នៅក្នុងស្រុកសាម៉ារីផងដែរ ដើម្បីជំនួសជនជាតិអ៊ីស្រាអែលដែលបានរើចេញពីទីនោះ។
  • ជនជាតិអ៊ីស្រាអែលខ្លះរស់នៅក្នុងស្រុកនោះបានរៀបការជាមួយសាសន៍ដទៃដែលបានផ្លាស់ប្តូទៅរស់នៅទីនោះ ហើយគេបានហៅកូនចៅរបស់គេថាសាសន៍សាម៉ារី។
  • សាសន៍យូដាមើលងាយសាសន៍សាម៉ារីពីព្រោះពួកគេជាសាសន៍យូដាតែមួយប៉ុណ្ណោះ ហើយដោយសារបុព្វបុរសរបស់ពួកគេចាប់ផ្តើមថ្វាយបង្គំព្រះក្លែងក្លាយ។
  • នៅក្នុងសម័យព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ស្រុកសាម៉ារីមានព្រំប្រទល់ក្បែរព្រំប្រទល់ស្រុកកាលីឡេនៅទិសខាងជើង និងភាគខាងត្បូងនៃស្រុកយូដា។

ហាបាគុក

ហាបាគូក គឺជាព្យាការីនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ នៅក្នុងកំឡុងរជ្ជកាលស្តេចយេហូយ៉ាគីម ដែលគ្រងរាជ្យនៅស្រុកយូដា។

  • ព្យាការីហាបាគូកបានសសេរកណ្ឌព្រះគម្ពីរហាបាគូក នៅកំឡុងឆ្នាំ ៦០០ មុនគ្រិស្តសករាជ នៅពេលដែលអាណាចក្របាប៊ីឡូនឈ្នះសង្រ្គាមនៅយេរូ៉សាឡិម ហើយបាននាំយកជនជាតិយូដាទៅជាឈ្លើយ។
  • ព្រះជាម្ចាស់បានប្រទាននូវការបើកសម្តែងអំពី «ជនជាតិខាល់ដេ» (ជនជាតិបាប៊ីឡូន) នឹងមក ហើយច្បាំងនឹងជនជាតិយូដា។
  • ខរគម្ពីរមួយនៅក្នុងកណ្ឌព្រះគម្ពីរហាបាគូក ដែលយើងបានស្គាល់យ៉ាងច្បាស់នោះគឺ៖ «មនុស្សសុចរិតរស់បានដោយសារសេចក្តីជំនឿ»។

ហាម៉ាត់ ច្រកចូលហាម៉ាត់ ជនជាតិហាម៉ាត់

ហាម៉ាត់ ធ្លាប់ជាទីក្រុងដ៏សំខាន់មួយក្នុងភាគខាងជើងនៃប្រទេសស៊ីរី ខាងជើងទឹកដីកាណាន។ ជនជាតិហាម៉ាត់ ជាតំណរក្រោយរបស់កូនប្រុសលោកណូអេ កាណាន។

  • ច្រកចូលហាម៉ាត់ ប្រហែលជាសំដៅដល់ច្រកចូលក្បែរក្រុង ហាម៉ាត់
  • ខរគម្ពីរខ្លះបកប្រែ «ច្រកចូលហាម៉ាត់» ជា «ច្រកទៅកាន់ក្រុងហាម៉ាត់»។
  • ស្តេច ដាវីឌ បានច្បាំងឈ្នះទ័ពរបស់ស្តេចថូអ៊ី នែក្រុងហាម៉ាត់ ដែលបណ្តាលឲ្យពួកគេនៅក្នុងលក្ខខណ្ឌល្អ
  • ហាម៉ាត់គឺជាក្រុងដែលជាឃ្លាំងដាក់ស្បៀងរបស់ស្តេចសាឡូម៉ូន ដែលស្បៀងត្រូវបានបម្រុងទុក។
  • ទឹកដី ហាម៉ាត់ គឺជាទីកន្លែងដែលព្រះ‌បាទ​សេដេ‌គា​ត្រូវបាន ស្តេចនេប៊ូក្នេសាធ្វើគត់ ហើយក៏ជាទីកន្លែងដែលព្រះ‌បាទ​យ៉ូអា‌ហាស ត្រូវបានចាប់ដោយព្រះចៅផារោននៃរាជាណាក្រអេស៊ីប។
  • ពាក្យ «ជនជាតិហាម៉ាត់» អាចត្រូវបានបកប្រែថា «មនុស្សមកពីទីក្រុងហាម៉ាត់»

ហ៊ីលគីយ៉ា

ហ៊ីលគីយ៉ា ជាឈ្មោះសម្ដេចសង្ឃក្នុងរជ្ជកាលព្រះបាទយ៉ូសៀស។

  • នៅពេលដែលព្រះវិហារបានជួសជុលរួចហើយសម្ដេចសង្ឃហ៊ីលគីយ៉ាបានរកឃើញសៀវភៅក្រិត្យវិន័យហើយបានបញ្ជា ឲ្យ យកទៅថ្វាយស្ដេចយ៉ូសៀស។
  • ក្រោយពីបានអានសៀវភៅក្រឹត្យវិន័យមកលោកយ៉ូសៀសព្រួយព្រះហឫទ័យក្រៃលែងហើយលោកក៏ធ្វើអោយប្រជាជននៅស្រុកយូដាគោរពបំរើព្រះអម្ចាស់ជាថ្មីនិងគោរពច្បាប់របស់ព្រះអង្គម្ចាស់វិញ។
  • មានបុរសម្នាក់ទៀតដែរ ឈ្មោះហ៊ីលគីយ៉ា គាត់ជាកូនប្រុសរបស់អេលាយ៉ាគីមហើយធ្វើការនៅក្នុងព្រះបរមរាជវាំងក្នុងរជ្ជកាលព្រះបាទហេសេគា។

ហេត ឬជនជាតិហេត

ជននជាតិហេតជាពូជពង្សរបស់លោកហាំ តាមរយះកូនប្រុសរបស់កាណាន។ ពួកគេបានក្លាយជាអាណាចក្រដ៏ធំ ដែលមានទីតាំងនៅក្នុងតួគីនិង​ភាគខាងជើងប្រទេសភេលីស្ទីន។

  • លោកអប្រាហាំ បានទិញចំណែកនៃទ្រព្យសម្បត្តិពីអេប្រូនជនជាតិហេត ដូច្នេះគាត់អាចបញ្ចុះសពភរិយារបស់លោកគឺអ្នកស្រីសារ៉ានៅក្នុងផ្នូរទីនោះ។ យ៉ាងណាក៏ដោយអ័ប្រាហាំនិងកូនចៅរបស់លោកមួយចំនួនក៏បានបញ្ចុះក្នុងផ្នូរនៅទីនោះដែរ។
  • ឪពុកម្តាយរបស់អេសាវ កើតទុក្ខជាខ្លាំង ដែលគាត់រៀបការជាមួយនារីសាសន៍ហេតពីរនាក់។
  • មេទ័ពដ៏អស្ចារ្យម្នាក់របស់ស្តេចដាវីឌ គឺ លោកអ៊ូរីជាសាសន៍ហេត។
  • ស្ត្រីសាសន៍ដទៃមួយចំនួន ដែលស្តេចសាឡូម៉ូនបានរៀបអភិសេធជាមួយ គឺជាសាសន៍ហេត។ ស្ត្រីសាសន៍ដទៃទាំងនេះបាននាំសាឡូម៉ូន ឲ្យបែកចេញពីផ្លូវរបស់ព្រះជាម្ចាស់ ពីព្រោះតែព្រះក្លែងក្លាយទាំងឡាយដែលពួកគេថ្វាយបង្គំ។
  • ជនជាតិហេត ជាញឹកញាប់បានគំរាមគំហែងដល់អ៊ីស្រាអែលទាំងខាងសាច់ឈាម ទាំងខាងព្រលឹងវិញ្ញាណ។

ហេប្រុន

ហេប្រុន គឺជាទីក្រុងដែលមានទីតាំងនៅលើទួលខ្ពស់ ជាទីទួលដែលពោពេញទៅដោយថ្ម ដែលមានចម្ងាយប្រហែល ២៦ គីឡូម៉ែត្រពីទីក្រុងយេរូ៉សាឡិម។

  • ក្រុងត្រូវបានសាងសង់ឡើងនៅឆ្នាំ ២​០០០ មុនគ្រិស្តសករាជ ដែលជាសម័យកាលលោក​អាប់រ៉ាម​។ វាបានបញ្ជាក់អំពីពេលវេលាយ៉ាងយូរនៅក្នុងប្រវត្តិសាស្ត្រដែលបានផ្តល់ក្នុងសម្ពន្ធមេត្រីចាស់។
  • ហេប្រុន ធ្លាប់ជាក្រុងដ៏សំខាន់នៅក្នុងជំនាន់ព្រះបាទដាវីឌ។ បុត្ររបស់ព្រះបាទដាវីឌមួយចំនួន រួមបញ្ចូលទាំង សម្តេចអាប់សាឡូម ក៏បានប្រសូត្រនៅទីនោះដែរ។
  • ក្រុងត្រូវបានបំផ្លាញកំឡុងឆ្នាំ ៧០ មុន គ.ស ដោយពួករ៉ូម៉ាំង។

ហេរ៉ូឌ ​អាន់ទី‌ប៉ាស

នៅក្នុងអំឡុងពេលព្រះយេស៊ូរស់នៅផែនដី ហេរ៉ូឌ អាន់ទីប៉ាសជាអ្នកគ្រប់គ្រងនៃផ្នែកមួយនៃអាណាចក្ររ៉ូម៉ាំង ដែលគ្រប់គ្រងលើអាណាខេត្តកាលីឡេ។

  • ដូចស្តេចហេរ៉ូឌជាបិតារបស់ទ្រង់ដែរ ហេរ៉ូឌ អាន់ទីផាស ពេលខ្លះសំដៅទៅលើ ស្តេចហេរ៉ូឌ ដែលទោះជាទ្រង់មិនមែនជាស្តេចពិតប្រាកដក៏ដោយ។
  • ហេរ៉ូដ អាន់ទីផាស គ្រប់គ្រងមួយភាគបួន នៃអាណាចក្ររ៉ូម៉ាំង ដូច្នេះហើយ ទ្រង់ត្រូវបានហៅថា «ហេរ៉ូឌជាស្តេចអនុជ»។
  • អាន់ទីផាស គឺជា «ហេរ៉ូឌ» ដែលបានចេញបញ្ជាឲ្យសម្លាប់លោកយ៉ូហាន (ដែលធ្វើពិធីជ្រមុជទឹក) ដោយការកាត់ក្បាល។
  • ហេរ៉ូឌ អាន់ទី‌ប៉ាសក៏ជាអ្នក ដែលសួរចម្លើយព្រះយេស៊ូ មុនការឆ្កាងរបស់ទ្រង់។
  • ហេរ៉ូឌ ផ្សេងទៀតនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី គឺជាកូនប្រុសរបស់អាន់ទី‌ប៉ាស (អគ្រីប៉ា) ហើយនិងចៅប្រុស (អគ្រីប៉ាទី ២) ដែលបានគ្រប់គ្រងអំឡុងជំនាន់ពួកសាវក។

ហេរ៉ូឌាស

ហេរ៉ូឌាស គឺជាមហេសីរបស់ស្តេចហេរ៉ូឌ ​អាន់ទី‌ប៉ាស នៅស្រុកយូដា ក្នុងសម័យកាលលោកយ៉ូហានបាទិស្ត។

  • ហេរ៉ូឌាស ធ្លាប់ជាមហេសីរបស់ព្រះបាទភីលីព ជាបងប្រុសរបស់ស្តេចហេរ៉ូឌ ​អាន់ទី‌ប៉ាស ប៉ុន្តែក្រោយមកព្រះនាងបានរស់នៅជាមួយស្តេចហេរ៉ូឌ ​អាន់ទី‌ប៉ាស ដោយមិនមានច្បាប់អាពាហ៍ពិពាហ៍។
  • លោកយ៉ូហានបាទិស្តមិនយល់ស្រប់ជាមួយ ស្តេចហេរ៉ូឌ​ និងនាងហេរ៉ូឌាស សម្រាប់ការរស់នៅជាមួយគ្នាដោយមិនមានច្បាប់អាពាហ៍ពិពាហ៍។ ប៉ុន្តែការនេះហើយជាហេតុ ស្តេចហេរ៉ូឌបានចាប់លោកយ៉ូហានដាក់ក្នុងគុក ហើយសម្លាប់គាត់ដោយកាត់ក។

ហោរាណាថាន់

ហោរាណាថាន់គឺជាហោរាដែលស្មោះត្រង់របស់ព្រះជាម្ចាស់ ដែលរស់នៅកំឡុងពេលដែលស្តេចដាវីឌសោយរជ្យលើអ៊ីស្រាអែល។

  • ព្រះជាម្ចាស់បានចាត់ហោរាណាថាន់ឲ្យទៅគាល់ស្តេចដាវីឌហើយប្រាប់ពីកំហុសរបស់ស្តេចក្រោយពេលដែលស្តេចដាវីឌបានប្រព្រឹត្ត​អំពើបាបយ៉ាងឃោឃៅដាក់លោកអ៊ូរី។
  • ហោរាណាថាន់បានស្តីបន្ទោសដល់ស្តេចដាវីឌទោះបីដឹងថាទ្រង់គឺជាស្តេចក៏ដោយ។
  • ស្តេចដាវីដបានស្តាយក្រោយនៅអំពើបាបរបស់គាត់ក្រោយពេលដែលហោរាណាថាន់បានមកនិយាយតទល់ជាមួយទ្រង់។

ហោរ៉ែប

ភ្នំហោរ៉ែប គឺជាឈ្មោះមួយផ្សេងទៀតរបស់ភ្នំស៊ីណៃ ជាកន្លែងដែលព្រះជាម្ចាស់បានប្រទានផ្ទាំងថ្មជាមួយនឹងក្រឹត្យវិន័យ។

  • ភ្នំហោរ៉ែបត្រូវបានហៅថា «ភ្នំរបស់ព្រះជាម្ចាស់»។
  • ហោរ៉ែបក៏ជាកន្លែងដែលលោកម៉ូសេ បានឃើញគុម្ភោតព្រៃឆេះ នៅពេលដែលលោកឃ្វាលហ្វូងចៀម។
  • ភ្នំហោរ៉ែបជាកន្លែងដែលព្រះបានប្រកាសសម្ពន្ធមេត្រីរបស់ទ្រង់ទៅកាន់ជនជាតិអ៊ីស្រាអែលដោយប្រទានឲ្យពួកគេនូវផ្ទាំងថ្មជាមួយនឹងការចារក្រឹត្យវិន័យរបស់ទ្រង់នៅលើនោះ។
  • វាក៏ជាកន្លែងដែលក្រោយមកព្រះជាម្ចាស់បានមានបន្ទូលប្រាប់ទៅលោកម៉ូសេ អោយវាយថ្ម ដើម្បីផ្តល់ទឹក សម្រាប់ជនជាតិអ៊ីស្រាអ៊ែលដែលពួកគេបានវង្វេងនៅក្នុងទីរហោស្ថាន។
  • យើងមិនបានដឹងពីទីតាំងពិតប្រាកដរបស់ភ្នំនេះទេ ប៉ុន្តែ ប្រហែលជាស្ថិតនៅផ្នែកខាងត្បូងដែលឥឡូវនេះ ជាឧបទ្វិបស៊ីណៃ។
  • វាអាចទៅរួចដែល «ហោរ៉ែប» ជាឈ្មោះភ្នំណាមួយពិតប្រាកដ ឬជា «ភ្នំស៊ីណៃ» ដែលន័យសាមញ្ញថា «ភ្នំស៊ីណៃ» ដែលសំដៅដល់ភ្នំហោរ៉ែបគឺមានទីតាំងពិតប្រាកដនៅទីរហោឋានស៊ីណៃ។

ឡាសារ

ឡាសារ និងបងស្រីរបស់គាត់ នាងម៉ារា និងនាងម៉ាថា គឺជាមិត្តសម្លាញ់របស់ព្រះយេស៊ូ។ ជាច្រើនដងទ្រង់ស្នាក់នៅផ្ទះរបស់ពួកគេ នៅភូមិបេតថានី។

  • គេស្គាល់ឡាសារគ្រប់គ្នា ដោយព្រោះការអស្ចារ្យដែលព្រះយេស៊ូបានប្រោសគាត់ឲ្យរស់ឡើងវិញបន្ទាប់ពីគាត់បានស្លាប់ ហើយត្រូវបានគេបញ្ចុះក្នុងផ្នូររយៈពេល៤ថ្ងៃ។
  • ពួកអ្នកដឹកនាំសាសនា គេមានសេចក្តីច្រណែន និងកំហឹងចំពោះការដែលព្រះយេស៊ូបានធ្វើ ហើយគេព្យាយាមរកឱកាស ដើម្បីសម្លាប់ទាំងព្រះយេស៊ូ និងឡាសារ។
  • ព្រះយេស៊ូបានក៏មានព្រះបន្ទូលជាប្រស្នាអំពីអ្នកមាន និងបុរសអ្នកសុំទានម្នាក់ ដែលបុរសសុំទានម្នាក់នោះគាត់មានឈ្មោះថា ឡាសារ។

អ័គីឡា

អ័គីឡាជាគ្រិស្តបរិស័ទសាសន៍យូដាមកពីស្រុក​ប៉ុន‌តុស ជាតំបន់មួយដែលនៅផ្នែកខាងត្បូងនៃឆ្នេរសមុទ្រខ្មៅ។

  • លោកអ័គីឡា និងនាងព្រីស៊ីលរស់នៅក្រុងរ៉ូម ប្រទេសអ៊ីតាលីមួយរយៈ ប៉ុន្តែ ព្រះចៅអធិរាជក្លូឌាស‌នៃអាណាចក្ររ៉ូម បានបណ្តេញសាសន៍យូដាទាំងអស់ចេញពីរ៉ូម។
  • បន្ទាប់មក លោកអ័គីឡា និងនាងព្រីស៊ីលបានធ្វើដំណើរទៅកាន់កូរិនថូស ជាកន្លែងដែលពួកគេបានជួបជាមួយសាវកប៉ុល។
  • ពួកគេប្រកបរបរជាអ្នកធ្វើតង់ជាមួយលោកប៉ុល ក៏បានជួយគាត់នៅក្នុងដំណើរបេសកម្មរបស់គាត់ផងដែរ។
  • ទាំងលោកអ័គីឡា និងនាងព្រីស៊ីលបានបង្រៀនសេចក្តីពិតអំពីព្រះយេស៊ូដល់អ្នកជឿ ម្នាក់ក្នុងចំណោមអ្នកជឿនោះ មានអំណោយទានៃការបង្រៀនឈ្មោះលោក​អ័ប៉ូឡូស។

អ័ដាម

អ័ដាមគឺជាមនុស្សទីមួយដែលព្រះបានបង្កើត។ គាត់និងប្រពន្ធរបស់លោកអេវ៉ាត្រូវបានបង្កើតឡើងតាមរូបអង្គនៃព្រះ។

  • ព្រះបានបង្កើតអ័ដាមពីធូលីដីហើយបានផ្លុំដង្ហើមជីវិតចូលក្នុងគាត់។
  • ឈ្មោះរបស់អ័ដាមស្រដៀងនឹងពាក្យជាភាសាហេព្រើរថា «ធូលីដីក្រហម» ឬ «ដី»។
  • ឈ្មោះ«អ័ដាម»គឺដូចគ្នានឹងពាក្យក្នុងសញ្ញាចាស់ថា«មនុស្ស» ឬ «មនុស្សជាតិ»។
  • មនុស្សទាំងអស់គឺជាកូនចៅរបស់អ័ដាមនិងអេវ៉ា។
  • អ័ដាមនិងអេវ៉ាមិនស្ដាប់បង្គាប់ព្រះ។ នេះបានបំបែកពួកគេចេញពីព្រះហើយបណ្តាលឱ្យអំពើបាបនិងសេចក្ដីស្លាប់ចូលមកក្នុងលោកីយ៍។

អ័ដូនីយ៉ា

អ័ដូនីយ៉ាជាបុត្រទីបួនរបស់ស្តេចដាវីឌ។

  • អ័ដូនីយ៉ា បានព្យាយាមគ្រប់គ្រងលើស្រុកអ៊ីស្រាអែលបន្ទាប់ពីអាប់សាឡំមនិងអាំណូនដែលជាបងសោយទិវង្គត។
  • ទោះជាយ៉ាងណាព្រះជាម្ចាស់បានសន្យាថានឹងប្រគល់បល្ល័ង្កថ្វាយស្តេចសាឡូម៉ូនជាបុត្រស្តេចដាវីឌ ដូច្នេះគម្រោងរបស់អ័ដូនីយ៉ា បានបរាជ័យហើយរាជ្យសម្បត្តិបានត្រូវប្រគល់ឱ្យសាឡូម៉ូន។
  • កាលអ័ដូនីយ៉ាបានព្យាយាមបះបោជាលើកទី២ ដើម្បីឡើងសោយរាជ្យជាស្តេច នោះសាឡូម៉ូនបានប្រហារជីវិតទ្រង់ទៅ។

អនទ្រេ

អនទ្រេគឺជាម្នាក់ក្នុងចំណោមបុរសទាំង១២នាក់ដែលព្រះយេស៊ូបានជ្រើសរើសឲ្យក្លាយជាសិស្សជិតស្និទ្ធរបស់ទ្រង់ (ក្រោយមកក៏ហៅថាសាវ័ក)។

  • បងប្រុសរបស់អនទ្រេគឺជាស៊ីម៉ូនពេត្រុស។ ពួកគេទាំងពីជាអ្នកនេសាទ។
  • ពេត្រុសនិងអនទ្រកំពុងបង់សំណាញ់តាមឆ្នេរសមុទ្រកាលីឡេនៅពេលនោះព្រះយេស៊ូហៅពួកគេឲ្យក្លាយជាសិស្សរបស់ទ្រង់។
  • មុនពេលពេត្រុសនិងអនទ្រេជួបព្រះយេស៊ូ ពួកគេក៏ធ្លាប់ជាសិស្សដែលជ្រមុជទឹកដោយលោកយ៉ូហាន បាទីស្តផងដែរ។

អ័ប៊ីម្ម៉ាឡិច

អ័ប៊ីម្ម៉ាឡិច ជាស្តេចសាសន៍ភីលីស្ទីនសោយរាជ្្យក្នុងស្រុកកេរ៉ា នៅជំនាន់លោកអ័ប្រាហាំ និងលោកអ៊ីសាករស់នៅក្នុងស្រុកកាណាន។

  • លោកអ័ប្រាហាំ បានកុហកស្តេចអ័ប៊ីម្ម៉ាឡិច ដោយនិយាយប្រាប់ទ្រង់ថា នាងសារ៉ាជាប្អូនស្រីគាត់ ជំនួសអោយប្រាប់ថានាងជាប្រពន្ធគាត់។
  • លោកអ័ប្រាហាំ និង ស្តេចអ័ប៊ីម្ម៉ាឡិចបានតាំងសញ្ញានឹងគ្នាពីដំណើរកម្មសិទ្ធិអណ្តូងនៅបៀរ-សេបា។
  • ច្រើនឆ្នាំក្រោយមក លោកអ៊ីសាក ក៏បានកុហកស្តេចអ័ប៊ីម្ម៉ាឡិចនិងមនុស្សនៅក្រុងកេរ៉ាថា នាងរេបិកាជាប្អូនស្រី មិនមែនជាប្រពន្ធគាត់ទេ។
  • ស្តេចអ័ប៊ីម្ម៉ាឡិចបានបន្ទោស លោកអ័ប្រាហាំ ហើយក្រោយមក បន្ទោសដល់លោកអ៊ីសាក ពីការដែលពួកគេបានកុហកទ្រង់។
  • បុរសម្នាក់ទៀតឈ្មោះ អ័ប៊ីម្ម៉ាឡិចជាកូនរបស់លោកគេឌាន គាត់មានប្អូនប្រុសឈ្មោះយ៉ូថាម។ ក្នុងការបកប្រែពេលខ្លះគេសរសេរឈ្មោះគាត់ឲ្យប្លែកបន្តិច ដើម្បីកុំឲ្យច្រឡំនឹងស្តេចអ័ប៊ីម្ម៉ាឡិច។

អ័ប៊ីយ៉ា

អ័ប៊ីយ៉ាជាឈ្មោះស្តេចសាសន៍យូដាមួយអង្គសោយរាជ្យពីឆ្នាំ៩១៥-៩១៣ មុនគ្រិស្តសករាជ។ ទ្រង់ជាបុត្រស្តេច​រេហូ‌បោម។ ក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់មានមនុស្សមួយចំនួនទៀតមានឈ្មោះ អ័ប៊ីយ៉ាដែរ។

  • កូនប្រុសរបស់សាំយូអែលគឺ អ័ប៊ីយ៉ា និងយ៉ូអែលជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលនៅត្រង់បៀរ-សេបា។ ដោយសាអ័ប៊ីយ៉ា និងបងប្រុសជាមនុស្សមិនស្មោះត្រង់ហើយមានភាពលោភលន់ នោះប្រជាជនបានសូមសាំយ៉ូអែល ឲ្យតាំងឲ្យមានស្តេចគ្រប់គ្រងជំនួសវិញ។
  • អ័ប៊ីយ៉ា ម្នាក់ទៀតគឺជាសង្ឃក្នុងចំណោមសង្ឃប្រចាំព្រះវិហារ នៅជំនាន់ស្តេចដាវីឌ។
  • អ័ប៊ីយ៉ាជាឈ្មោះបុត្រមួយអង្គរបស់ស្តេចយេរ៉ូបោម។
  • អ័ប៊ីយ៉ា ក៏ជាឈ្មោះមេលើពួកសង្ឃម្នាក់ដែលបានត្រឡប់មកក្រុងយេរូសាឡិមវិញជាមួយសូរ៉ូបាបិល ក្រោយពីបានរួចពីភាពជាឈ្លើយនៅបាប៊ីឡូន។

​អ័បៀ‌ថើរ

អ័បៀថើរ ជាសម្តេចសង្ឃសម្រាប់ជនជាតិអ៊ីស្រាអែល ក្នុងរាជ្យស្តេចដាវីឌ។

  • ពេលស្តេចសូលសម្លាប់ពួកសង្ឃ លោកអ័បៀថើរបានរត់រួច ហើយទៅរកដាវីឌនៅទីរហោស្ថាន។
  • លោកអ័បៀថើរ និងសម្តេចសង្ឃម្នាក់ទៀតឈ្មោះសាដុកបានបម្រើស្តេចដាវីឌយ៉ាងស្មោះត្រង់ក្នុងរាជ្យទ្រង់។
  • បន្ទាប់ពីស្តេចដាវីឌអស់ព្រះជន្ម អ័បៀថើរបានព្យាយាមជួយអ័ដូ‌នីយ៉ាឲ្យបានឡើងគ្រងរាជ្យជំនួសអោយសាឡូម៉ូនជាអ្នកសោយរាជ្យ។
  • ដោយមូលហេតុនេះ ស្តេចសាឡូម៉ូនបានដកអ័បៀថើរចេញពីតំណែងជាសង្ឃ។

(សូមមើលសាដុក · សូល (OT) · ដាវីឌ · សាឡូម៉ូន · អ័ដូនីយ៉ា)


អ័ប្រាហាំ, អាប់រ៉ាម

អាប់រ៉ាម ជាសាសន៍ខាល់ដេពីក្រុងអ៊ើរ ជាអ្នកដែលព្រះបានជ្រើសរើសមកធ្វើជាព្ធយុកោនៃសាសន៍អ៊ីស្រាអែល។ ព្រះបានប្តូរឈ្មោះគាត់ទៅជា «អ័ប្រាហាំ»

  • ឈ្មោះ «អាប់រ៉ាម» មានន័យថា «បិតាដ៏ឩត្តម»
  • «អ័ប្រាហាំ»មានន័យថា «បិតារបស់មនុស្សជាច្រើន»
  • ព្រះបានសន្យានឹងអ័ប្រាហាំថាគាត់នឹងមានកូនចៅជាច្រើន ដែលនឹងក្លាយជាសាសន៍មួយយ៉ាងធំ។
  • អ័ប្រាហាំជឿដល់ព្រះហើយស្តាប់បង្គាប់ទ្រង់។ ព្រះបាននាំអ័ប្រាហាំចេញពីស្រុកខាល់ដេមកកាន់ស្រុកកាណាន។
  • ពេលកំពុងរស់នៅក្នុងស្រុកកាណាន ក្នុងកាលដែលពួកគាត់ចាស់ណាស់ហើយ អ័ប្រាហាំនិងប្រពន្ធគាត់ឈ្មោះសារ៉ាបានបង្កើតកូនប្រុសមួយ ឈ្មោះអ៊ីសាក។

អ័ម៉ាស៊ីយ៉ា

អ័ម៉ាស៊ីយ៉ាក្លាយជាស្តេចលើអាណាចក្រនៃស្រុកយូដានៅពេលដែលបិតាទ្រង់ព្រះបាទយូអាសត្រូវបានគេធ្វើឃាដ។

  • ស្តេចអ័ម៉ាស៊ីយ៉ាទ្រង់ឡើងសោយរាជ្យលើស្រុកយូដារយះពេល២៩ឆ្នាំ ពីឆ្នាំ៧៩៦មុនគស ដល់ ៧៦៧មុនគស។
  • ទ្រង់ជាស្តេចល្អ១អង្គ ប៉ុន្តែទ្រង់មិនបានលុបបំបាត់កន្លែងសក្ការៈបូជារបស់ព្រះក្លែងក្លាយតាមទួលខ្ពស់ៗដែលមនុស្សថ្វាយបង្គំនោះទេ។
  • ចុងក្រោយអ័ម៉ាស៊ីយ៉ាបានប្រហារជីវិតបុរសទាំងអស់ដែលជាអ្នកឃុបឃិតក្នុងការធ្វើគត់បិតារបស់ទ្រង់។
  • ទ្រង់បានយកឈ្នះពួកអេដំមដែលជាអ្នកបះបោរប្រឆាំងហើយកពួកគេដាក់អោយស្ថិតនៅក្រោមការត្រួតត្រារបស់អាណាចក្រយូដាវិញ។
  • ទ្រង់បានច្បាំងនឹងស្តេចយ៉ូអាសនៃសាសន៍អ៊ីស្រាអែល ប៉ុន្តែទ្រង់បានចាញ់។ ផ្នែកមួយនៃជញ្ជាំងនៃក្រុងយេរូសាឡិមត្រូវបានរលំហើយប្រាក់និងគ្រឿងមាសនៃប្រាសាទត្រូវចោរលួច។
  • ប៉ុន្មានឆ្នាំក្រោយមកស្តេចអ័ម៉ាស៊ីយ៉ាងាកចេញពីព្រះយេហូវ៉ារួចមនុស្សដែលរស់នៅក្រុងយេរូសាឡិមបានឃុបឃិតគ្នាសម្លាប់ទ្រង់។

អ័ម៉ូស

អ័ម៉ូសគឺជាឪពុករបស់ហោរាអេសាយ។

  • អ័ម៉ូសមាននិយាយតែម្តងគត់ក្នុងព្រះគម្ពីរ គឺដើម្បីណែនាំពីហោរាអេសាយថា «លោកជាកូនប្រុសរបស់អ័ម៉ូស»។
  • នេះជាឈ្មោះដែលខុសពីឈ្មោះហោរាអេម៉ុសហើយគួតែប្រកបខុសពីគ្នា។

អសារា

អសារាគឺជាឈ្មោះបុរសមួយចំនួននៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។

  • អសារាមួយ មានឈ្មោះល្បី ដោយសារឈ្មោះរបស់គាត់ជាឈ្មោះរបស់សាសន៍បាប៊ីឡូន អ័បេឌ-នេកោ។ គាត់ជាម្នាក់ក្នុងចំណោមសាសន៍អ៊ីស្រាអែលដែលត្រូវចាប់មកធ្វើជាឈ្លើយនៅបាប៊ីឡូនពីស្រុកយូដា ដោយទាហាររបស់ស្តេចនេប៊ូក្នេសា ហើយត្រូវបានចាប់យកទៅរស់នៅស្រុកបាប៊ីឡូន។ អសារា និងបងប្អូនជនជាតិអ៊ីស្រាអែល លោកហាណានា មីសាអែល បដិសេធមិនថ្វាយបង្គំស្តេចសាសន៍បាប៊ីឡុន ដូច្នេះ គេបានដាក់ទោសពួកគាត់ដោយបោះទៅក្នុងគុកភ្លើង។ ប៉ុន្តែ ព្រះជាម្ចាស់បានការពារពួកគេ ហើយពួកគេមិនមានគ្រោះថ្នាក់អ្វីឡើយ។
  • អូសៀសជាស្តេចស្រុកយូដា ត្រូវបានគេស្គាល់ថាជា «អសារា»។
  • មានអសារាម្នាក់ទៀតគឺជាសម្តេចសង្ឃនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។
  • នៅក្នុងសម័យហោរាយេរេមា បុរសម្នាក់ឈ្មោះ អសារាបានលើកទឹកចិត្តអ៊ីស្រាអែលខុស គឺមិនឲ្យស្តាប់បង្គាប់ព្រះ ដោយលើកទឹកចិត្តឲ្យពួកគេចេញពីស្រុកកំណើត។

អ័ហាប់

អ័ហាប់ជាស្តេចដែលប្រព្រឹត្តអំពើអាក្រក់​ដែលសោយរាជ្រនៅអាណាចក្រអ៊ីស្រាអែលខាងជើងក្នុងឆ្នាំ ៨៧៥​ រហូតដល់ ឆ្នាំ ៨៥៤ មុនគស។

  • ស្តេចអ័ហាប់មានឥទ្ធិពលលើប្រជាជនអ៊ីស្រាអែលដើម្បីថ្វាយបង្គំព្រះក្លែងក្លាយ។
  • ព្យាការីអេលីយ៉ាប្រាប់លោកអ័ហាប់ថានិងមានគ្រោះរាំងស្ងួតយ៉ាងធ្ងន់រយះពេល៣ឆ្នាំកន្លះ ដែលជាការដាក់ទោសដោយព្រោះអ័ហាប់បាននាំអោយប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។
  • លោកអ័ហាប់និងភរិយាយេសិបិលបានប្រព្រឹត្តអំពើអាក្រក់ជាច្រើន រួមបញ្ចូលការប្រើអំណាចរបស់ពួកគេសំលាប់ដល់ប្រជាជនដែលគ្មានទោសកំហុស។

អ័ហាស៊ីយ៉ា

អ័ហាស៊ីយ៉ា គឺជាឈ្មោះនៃស្តេចពីរអង្គ មួយអង្គគឺជាស្តេចគ្រប់គ្រងលើអាណាចក្រអ៊ីស្រាអែល និង​មួយអង្គទៀតគ្រប់គ្រងលើអាណាចក្រយូដា។

  • អ័ហាស៊ីយ៉ាជាស្តេចយូដាគឺជាកូនប្រុសរបស់សេ្តចយ៉ូរ៉ាម។

ទ្រង់ឡើងគ្រង់រាជ្យរយះពេលមួយឆ្នាំ (៨៤១ មុន គស) ហើយត្រូវបានសំលាប់ដោយលោកយេហ៊ូវ។ កូនប្រុសរបស់លោកអ័ហាស៊ីយ៉ា ព្រះបាទយ៉ូអាសនៅទីបំផុតត្រូវឡើងសោយរាជ្យជាសេ្តចជំនួសបិតាទ្រង់។

  • អ័ហាស៊ីយ៉ាជាស្តេចសាសន៍អ៊ីស្រាអែល គឺជាកូនប្រុសរបស់សេ្តចអ័ហាប់។ ទ្រង់ឡើងគ្រងរាជ្យរយះពេលពីរឆ្នាំ (៨៥០ រហូតដល់ ឆ្នាំ៤៩ មុនគស)។ ទ្រង់បានសោយទិវង្គត់ដោយសារដួលក្នុងរាជវាំងហើយប្អូនប្រុសរបស់លោកយ៉ូរ៉ាមបានក្លាយជាស្តេចបន្ត។

អ័ហ៊ីយ៉ា

អ័ហ៊ីយ៉ាគឺជាឈ្មោះបុរសផ្សេងៗដែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ខាងក្រោមនេះគឺជាឈ្មោះនៃបុរសដែលមានឈ្មោះអ័ហ៊ីយ៉ា​ :

  • អ័ហ៊ីយ៉ាគឹជាឈ្មោះបូជាចារ្យក្នុងសម័យកាលនៃស្តេចសូល។
  • បុរសម្នាក់ឈ្មោះអ័ហ៊ីយ៉ា គឺជាស្មៀនកំឡុងពេលដែលស្តេចសាឡូម៉ូនឡើងគ្រងរាជ្យ។
  • អ័ហ៊ីយ៉ាគឺជាឈ្មោះរបស់ព្យាការីមកពីស៊ីឡូរដែលជាអ្នកទស្សន៍ទាយដល់ប្រជាជាតិអ៊ីស្រាអែលនិងត្រូវបែងចែកជាពីរអាណាចក្រ។
  • ឪពុករបស់ស្តេចបាសានៃអ៊ីស្រាអែលមានព្រះនាមអ័ហ៊ីយ៉ា។

អាណ

អាណគឺជាសម្តេចសង្ឃសាសន៍យូដាក្នុងក្រុងយេរូសាឡឹមក្នុងរយះពេល១០ឆ្នាំ ប្រហែលពីឆ្នាំទី៦នៃគសដល់ឆ្នាំទី១៥គស។ បន្ទាប់មកលោកក៏បានដកចេញពីសម្តេចសង្ឃដោយរដ្ឋាភិបាលរ៉ូម ទោះបីជាយ៉ាងណាលោកអាណនៅតែបន្តរជាអ្នកដឹកនាំដែលមានឥទ្ធិពលម្នាក់ក្នុងចំណោមសាសន៍យូដា។

  • លោកអាណគឺជាឪពុកក្មេករបស់លោកកៃផាស គាត់ជាសម្តេចសង្ឃក្នុងពេលដែលព្រះយេស៊ូទ្រង់ធ្វើព័ន្ធកិច្ច។
  • បន្ទាប់ពីសម្តេចសង្ឃចូលនិវត្តន៍ ពួកគេនាំគ្នារក្សាទុកងាររបស់លោកជាមួួយអ្នកដែលមានទំនួលខុសត្រូវនៃមុខតំណែង ដូច្នេះលោកអាណនៅតែបញ្ជាក់ជាសម្តេចសង្ឃក្នុងខណះពេលបូជាចារ្យកៃផាសនិងអ្នកផ្សេងទៀតជាសម្តេចសង្ឃ។
  • ខណះពេលព្រះយេស៊ូត្រូវកាត់ក្តីនៅមុខអ្នកដឹកនាំសាសន៍យូដា នគេបាននាំទ្រង់ទៅលោកអាណមុនគេដើម្បីសាកសួរ។

អាំណូន

អាំណូនគឺជាកូនប្រុសច្បងរបស់ស្តេចដាវីឌនិងអ័រហ៊ីណោមជាភរិយារបស់លោក។

  • អាំណូនចាប់រំលោភប្អូនស្រីកណ្តាលរបស់លោកឈ្មោះតាម៉ារដែលជាប្អូនស្រីបង្កើតរបស់អាប់សាឡំម។
  • ដោយសារតែបែបនេះហើយបានជាអាប់សាឡំមបង្កើតគម្រោងប្រឆាំងហើយសំឡាប់លោកអាំណូន។

អាន់ទីយ៉ូក

អាន់ទីយ៉ូកគឺជាឈ្មោះរបស់ក្រុងពីរនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី។ មួយនៅក្នុងប្រទេសស៊ីរី ជិតឆ្នេរសមុទ្ឬមេឌីទែរ៉ាណេ។ ហើយមួយទៀតនៅក្នុងអាណាចក្ររ៉ូមក្នុងខេត្តពីស៊ី‌ឌា នៅជិតក្រុងកូឡុស។

  • ក្រុមជំនុំតំបន់នៅអាន់ទីយ៉ូក ស្រុកស៊ីរីជាកន្លែងដំបូងដែលគេហៅអ្នកជឿលើព្រះយេស៊ូថា «គ្រិស្តបរិស័ទ»។ ក្រុមជំនុំនៅទីនោះ ជាក្រុមជំនុំសកម្មក្នុងការចាត់បេសកជនចេញក្រៅ ដើម្បីឈោងចាប់សាសន៍ដទៃ។
  • អ្នកដឹកនាំនៅក្នុងយេរូសាឡិមបានផ្ញើសំបុត្រទៅកាន់អ្នកជឿនៅក្នុងក្រុមជំនុំអាន់ទីយ៉ូកនៅក្នុងស៊ីរី ដើម្បីជួយពួកគេ កុំឲ្យពួកគេធ្វើតាមច្បាប់របស់សាសន៍យូដា ដើម្បីឲ្យបានត្រឡប់ទៅជាគ្រិស្តបរិស័ទ។
  • លោកប៉ុល លោកបាណាបាស និងលោកយ៉ូហាន ម៉ាកុសបានធ្វើដំណើរទៅអាន់ទីយ៉ូក នៅក្នុងពីស៊ីឌា ដើម្បីប្រកាសដំណឹងល្អ។ មានសាសន៍យូដាខ្លះមកពីក្រុងផ្សេងៗនៅទីនោះ បង្កើតឲ្យមានបញ្ហា ហើយព្យាយាមសម្លាប់លោកប៉ុល។ ប៉ុន្តែមានមនុស្សផ្សេងៗជាច្រើនទៀត ទាំងសាសន៍យូដា និងសាសន៍ដទៃ បានស្តាប់សេចក្តីបង្រៀន ហើយជឿលើព្រះយេស៊ូ។

អាប់សាឡំម

អាប់សាឡំម ជាកូនប្រុសទី៣របស់ស្តេចដាវីឌ គាត់ត្រូវបានគេស្គាល់ដោយសាររូបរាងសង្ហានិងភាពឆេះឆួលរបស់គាត់។

  • នៅពេលដែលតាម៉ារជាប្អូនស្រីរបស់អាប់សាឡំមត្រូវបានចាប់រំលោភដោយអាំណូនដែលជាបងប្រុសម្តាយទីទៃ អាប់សាឡំមបានរៀបចំគម្រោងសម្លាប់អាំណូន។
  • ក្រោយពីសម្លាប់អាំណូនហើយ អាប់សាឡំមបានភៀសខ្លួនទៅកេស៊ួរី(ជាស្រុករបស់ម្ដាយគាត់ឈ្មោះម្អាកា)ហើយបានស្នាក់នៅទីនោះបីឆ្នាំ។ បន្ទាប់មកស្តេចដាវីឌបានយល់ព្រមឲ្យគាត់ត្រឡប់មកក្រុងយេរូសាឡិមវិញប៉ុន្តែមិនបានអនុញ្ញាតឲ្យអាប់សាឡំមជួបព្រះភ័ក្ត្រួទ្រង់អស់រយៈពេលពីរឆ្នាំ។
  • អាប់សាឡំមបាននាំប្រជាជនខ្លះឲ្យប្រឆាំងនឹងស្ដេចដាវីឌហើយបានងើបបះបោរប្រឆាំងនឹងទ្រង់។
  • កងទ័ពរបស់ស្តេចដាវីឌបានច្បាំងជាមួយអាប់សាឡុមហើយបានសម្លាប់គាត់។ ស្តេចដាវីឌព្រួយចិត្តយ៉ាងខ្លាំងដោយព្រោះតែរឿងនេះ។

អាម៉ាឡេក សាសន៍អាម៉ាឡេក

សាសន៍អាម៉ាឡេកគឺជាក្រុមកុលសម្ព័ន្ធដែលរស់នៅពាសពេញប៉ែកខាងត្បូងនៃស្រុកកាណាន ពីទីរហោស្ថានណេកិបឆ្ពោះទៅស្រុកអារ៉ាប់។ ក្រុមមនុស្សនេះមានពូជអំបូរកើតពីអាម៉ាឡេក និងជាចៅប្រុសរបស់លោកអេសាវ។

  • សាសន៍អាម៉ាឡេកគឺជាសត្រូវដ៏ជូជត់ជាមួយអ៊ីស្រាអែលនៅក្នុងខណះពេលដែលអ៊ីស្រាអែលមករស់នៅក្នុងស្រុកកាណានដំបូង។
  • ពេលខ្លះពាក្យ «អាម៉ាឡេក» គឺប្រើប្រៀបធៀបសំដៅទៅកាន់សាសន៍អាម៉ាឡេកទាំងអស់។
  • ក្នុងការច្បាំងប្រឆាំងសាសន៍អាម៉ាឡេក នៅពេលនោះលោកម៉ូសេជាអ្នកលើកដៃឡើង ហើយជនជាតិអ៊ីស្រាអែលគឺជាអ្នកឈ្នះ។ នៅពេលដែលលោកម៉ូសេថយកម្លាំងហើយដៃរបស់លោកទាំងពីរធ្លាក់ចុះ នោះពួកគេក៏ចាប់ផ្តើមចាញ់។ ដូច្នេះលោកអើរ៉ុននិងហ៊ើរជួយកាន់ដៃលោកម៉ូសេឡើងរហូតទាល់តែកងទ័ពរបស់ជនជាតិអ៊ីស្រាអែលច្បាំងឈ្នះសាសន៍អាម៉ាឡេក។
  • ស្តេចសូលនិងស្តេចដាវីឌទាំងពីរអង្គបានដឹកនាំទ័ពច្បាំងនិងសាសន៍អាម៉ាឡេក។
  • បន្ទាប់ពីបានទទួលជ័យជំនះលើសាសន៍អាម៉ាឡេក សូលមិនស្តាប់បង្គាប់ព្រះជាម្ចាស់ដោយបន្តរលួចប្លន់និងដោយមិនសម្លាប់ស្តេចរបស់សាសន៍អាម៉ាឡេកដូចដែលព្រះជាម្ចាស់បង្គាប់បញ្ជាលោកនោះទេ។

​អាំម៉ូន សាសន៍អាំម៉ូន

«ប្រជាជនអាំម៉ូន»​ ឬ «សាសន៍អាំម៉ូន» គឺជាក្រុមមនុស្សក្នុងស្រុកកាណាន។ ពួកគេជាពូជពង្សរបស់ បេន-អាំមី ជាកូនប្រុសបង្កើតរបស់ឡុតជាមួយកូនស្រីពៅរបស់គាត។

  • ពាក្យថា «សាសន៍អាំម៉ូន» បញ្ជាក់ច្បាស់ទៅកាន់ស្រី្តអាំម៉ូន។ ពាក្យនេះអាចបកប្រែដូចជា «ស្ត្រីសាសន៍អាំម៉ូន»។
  • សាសន៍អាំម៉ូនរស់នៅទិសខាងកើតនៃទន្លេយ័រដាន់ហើយពួកគេជាសត្រូវនៃជនជាតិអ៊ីស្រាអែល។
  • ក្នុងចំនុចមួយ សាសន៍អាំម៉ូនបានជួលព្យាការីម្នាក់ឈ្មោះបាឡាមដាក់បណ្តាសាអ៊ីស្រាអែល ប៉ុន្តែព្រះជាម្ចាស់មិនបានអនុញ្ញាតិឲ្យកិច្ចការនោះបានសម្រេចទេ។

អាម៉ូរី

ពួកអាម៉ូរីគឺជាក្រុមប្រជាជនដែលមានអំណាចជាងគេ ហើយពួកគេជាពូជពង្សរបស់កាណានត្រូវជាចៅប្រុសរបស់លោកណូអេ។

  • ឈ្មោះរបស់ពួកគេមានអត្ថន័យថា «ខ្ពស់លើគេ» ដែលអាចបញ្ជាក់ពីភ្នំធំៗដែលនៅតំបន់ដែលពួកគេរស់នៅឬជាការពិតដែលពួកគេមានកម្ពស់ខ្ពស់ណាស់។
  • ពួកអាម៉ូរីរស់នៅក្នុងតំបន់សងខាងនៃទន្លេយ័រដាន់។ ទីក្រុងអៃយគឺបានគ្រប់គ្រងដោយសាសន៍អាម៉ូរី។
  • ព្រះជាម្ចាស់បញ្ជាក់ថា «អំពើបាបនៃពួកអាម៉ូរី» ដែលរួមបញ្ចូលការថ្វាយបង្គំព្រះក្លែងក្លាយនិងការរួមបញ្ចូលការប្រព្រឹត្តអំពើបាបផ្សេងៗផងដែរ។
  • យ៉ូស្វេបានដឹកនាំសាសន៍អ៊ីស្រាអែលទៅបំផ្លាញពួកអាម៉ូរីដូចអ្វីដែលព្រះជាម្ចាស់បានបង្គាប់ពួកគេឲ្យធ្វើ។

អារ៉ា‌បា

នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ «អារ៉ា‌បា» ជាញឹកញាប់សំដៅទៅលើទីរហោស្ថានដ៏ធំមួយ និងតំបន់វាលស្មៅដែលបូករួមជាមួយនឹងជ្រលងព័ទ្ធជុំវិញទន្លេយ័រដាន់ និងលាតសន្ធឹងពីផ្នែកខាងត្បូងទៅចុងផ្នែកខាងជើងនៃសមុទ្រក្រហម។

  • ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរឆ្លងកាត់តំបន់រហោស្ថាននេះ ក្នុងការដែលពួកគេធ្វើដំណើរពីអេស៊ីព្ទទៅកាន់ទឹកដីកាណាន។
  • «សមុទ្រអារ៉ាបា» អាចបកប្រែបានថា «សមុទ្រដែលមានទីតាំងនៅក្នុងតំបន់ទីរហោស្ថានអារ៉ាបា»។ សមុទ្រនេះ ជាញឹកញាប់សំដៅលើ «សមុទ្រទឹកប្រៃ» ឬ «សមុទ្រស្លាប់»។
  • ពាក្យថា «អារ៉ាបា» អាចប្រើសម្រាប់ជាអំណះអំណាងជាមួយនឹងតំបន់ទីរហោស្ថានផ្សេងៗ។

អារ៉ារ៉ាត

នៅក្នុងព្រះគម្ពីរ «អារ៉ារ៉ាត» ជាឈ្មោះដែលបានដាក់លើទឹកដីមួយ ឬអាណាចក្រមួយ និងជួរភ្នំ។

  • «ទឹកដីអារ៉ារ៉ាត» ប្រហែលជាទីតាំងដែលបច្ចុប្បន្ននេះគឺស្ថិតនៅភាគខាងជើងនៃទឹកដីប្រទេសទួរគី។
  • អារ៉ារ៉ាតមានឈ្មោះល្បីបំផុតជាភ្នំដែលទូកធំលោកណូអេ​មក គឿងនៅទីនោះបន្ទាប់ពីទឹកជំនន់ដ៏ធំចាប់ផ្តើមស្រកចុះ។
  • នៅក្នុងសម័យបច្ចុប្បន្ន ភ្នំមួយនេះត្រូវបានហៅថា​ «ភ្នំអារ៉ារ៉ាត» ជាញឹកញាប់គេគិតអំពីតំបន់នៃ «ភ្នំអារ៉ារ៉ាត» នៅក្នុងព្រះគម្ពីរ។

អាសកាឡូន

នៅក្នុងសម័យព្រះគម្ពីរ អាសកាឡូនជាក្រុងធំរបស់ភីលីស្ទីន ដែលមានទីតាំងនៅតាមឆ្នេរសមុទ្ឬមេឌីទែរ៉ាណេ។​ ក្រុងនេះ មាននៅក្នុងអ៊ីស្រាអែលសព្វថ្ងៃ។

  • អាសកាឡូនជាក្រុងសំខាន់មួយក្នុងចំណោមក្រុងសំខាន់នៅភីលីស្ទីន ជាមួយក្រុងអាសដូឌ ក្រុងអេក្រូន ក្រុងកាថ និងក្រុងហ្គាហ្សា។
  • ជនជាតិអ៊ីស្រាអែលមិនបានយកឈ្នះក្រុងអាសកាឡូនទាំងស្រុងទេ ទោះបីជាអាណាចក្រយូដាបានកាន់កាប់តំបន់ភ្នំនៃប្រទេសនេះក្តី។
  • អាសកាឡូនស្ថិតនៅក្រោមការកាន់កាប់របស់ភីលីស្ទីនដដែល អស់រយៈពេលរាប់រយឆ្នាំ។

អាសស៊ើ សាសន៍អាសស៊ើ អាណាចក្រអាសស៊ើ

អាសស៊ើជាប្រជាជាតិមួយដែលមានអំណាច នៅក្នុងអំឡុងពេលដែលជនជាតិអ៊ីស្រាអែលរស់នៅក្នុងទឹកដីកាណាន។ អាណាចក្រអាសស៊ើជាប្រជាជាតិមួយក្រុមដែលគ្រប់គ្រងដោយស្តេចអាសស៊ើ។

  • ប្រជាជាតិអាសស៊ើមានទីតាំងនៅក្នុងតំបន់ដែលសព្វថ្ងៃនេះស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
  • ជនជាតិអាសស៊ើបានតយុត្ធជាមួយអ៊ីស្រាអែលជាច្រើនដងនៅក្នុងប្រវត្តិសាស្រ្ត។
  • ​នៅក្នុងឆ្នាំ ៧២២មុនគ្រិស្តសករាជ ជនជាតិអាសស៊ើបានយកឈ្នះអាណាចក្រអ៊ីស្រាអែលខាងជើងទាំងស្រុង ហើយបានបង្ខំឲ្យអ៊ីស្រាអែលត្រូវទៅរស់នៅអាសស៊ើវិញ។
  • ជនជាតិអ៊ីស្រាអែលបានរៀបការជាមួយសាសន៍ដទៃដែលជនជាតិអាសស៊ើបាននាំមកអ៊ីស្រាអែលដែលរស់នៅសាម៉ារី។​ ពូជពង្សដែលបានរៀបការជាមួយសាសន៍ដទៃ ក្រោយមកត្រូវបានហៅថាសាសន៍សាម៉ារី។

អាស៊ី

នៅសម័យព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី «អាស៊ី» ជាឈ្មោះរបស់ខេត្តមួយរបស់អាណាចក្ររ៉ូម។ វាមានទីតាំងនៅភាគខាងលិចប្រទេសទួរគីបច្ចុប្បន្ន។​

  • លោកប៉ុលបានធ្វើដំណើរទៅអាស៊ី ហើយបានចែកចាយដំណឹងល្ងនៅក្រុងមួយចំនួននៅទីនោះ។ នៅក្នុងចំណោមក្រុងទាំងនោះមាន ក្រុងអេភេសូរ និងក្រុងកូឡូសដែរ។
  • ដើម្បីកុំឲ្យច្រឡំជាមួយអាស៊ីសព្វថ្ងៃ វាអាចចាំបាច់ក្នុងការបកប្រែពាក្យនេះជា «ខេត្តបុរាណរបស់រ៉ូម ហៅថា «អាស៊ី» ឬ «ខេត្តអាស៊ី»។
  • ក្រុមជំនុំទាំងអស់នៅបាននិយាយនៅក្នុងកណ្ឌវិវរណៈ គឺនៅក្នុងអាស៊ី ខេត្តរបស់រ៉ូម។

អ៊ីសាក

អ៊ីសាក គឺជាកូនតែមួយគត់របស់លោកអប្រាហាំ និងនាងសារ៉ា។ ព្រះជាម្ចាស់បានសន្យាថានឹងប្រទានកូនប្រុសឲ្យពួកគេ ទោះបីជាពួកគេមានវ័យចាស់ណាស់ហើយក៏ដោយ។

  • ពាក្យថា «អ៊ីសាក» មានន័យថា «គាត់សើច» នៅពេលដែលគាត់លឺថា ព្រះជាម្ចាស់ប្រាប់លោកអប្រាហាំ ថានាងសារ៉ានឹងបង្កើតបានកូនប្រុសមួយ។ លោកអប្រាហាំបានសើចដោយសាតែពួកគេទាំងពីមានវ័យចាស់ណាស់ទៅហើយ។ នៅពេលនោះ នាងសារ៉ាក៏សើចដែរនៅពេលដែលឮពីដំណឹងនោះ។
  • ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់នឹងព្រះបន្ទូលសន្យារបស់ទ្រង់ ហើយលោកអ៊ីសាកក៏បានកើតមកក្នុងពេលដែលលោកអប្រាហាំ និងនាងសារ៉ាមានវ័យចំណាស់។
  • ព្រះជាម្ចាស់មានបន្ទូលទៅលោកអប្រាហាំថា សម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានធ្វើជាមួយលោកអប្រាហាំ ក៏មានសម្រាប់លោកអ៊ីសាក និងពូជពង្សរបស់គេផងដែរ។
  • នៅពេលដែលោកអ៊ីសាកមានវ័យក្មេងនៅឡើយ ព្រះជាម្ចាស់បានល្បងសេចក្ដីជំនឿរបស់លោកអប្រាហាំ ដោយឲ្យលោកយកកូនប្រុសតែមួយគត់របស់គាត់ទៅថ្វាយជាយញ្ញបូជា។
  • កូនរបស់លោកអ៊ីសាកឈ្មោះថាយ៉ាកុប ហើយលោកយ៉ាកុបមានកូនដប់ពីរនាក់ ក្រោយមកកូនទាំងដប់ពីរនាក់នោះក៏ក្លាយទៅជាកុលសម្ព័ន្ធទាំងដប់ពីរនៃប្រជាជាតិអ៊ីស្រាអែល។

អ៊ីសាខារ

អ៊ីសាខារគឺជាកូនទីប្រាំរបស់លោកយ៉ាកុប។ នាងលេអាគឺជាម្ដាយរបស់គាត់។

  • ពូជអំបូរនៃអ៊ីសាខារគឺកើតចេញពីអំបូរទាំងដប់ពីររបស់អ៊ីស្រាអែល។
  • ទឹកដីរបស់អ៊ីសាខារគឺជាប់នឹងព្រំប្រទល់របស់ណែបថាលី សាប់យូឡូន ម៉ាណាសេ និងកាដ។
  • វាមានទីតាំងស្ថិតនៅខាងត្បូងនៃសមុទ្រកាលីឡេ។

អ៊ូរី

អ៊ូរី ជាមនុស្សសុចរិត ហើយជា​ទាហាន​ដ៏ល្អបំផុតរបស់ស្តេចដេវីឌ។ ជាញឹកញាប់គាត់ត្រូវបានហៅថា «លោក​អ៊ូរី​ជា​ជន‌ជាតិ​ហេត»។

  • លោកអ៊ូរីមានប្រពន្ធដ៏ស្រស់ស្អាត ឈ្មោះនាង​បាត‌សេបា​។
  • ស្តេចដាវីឌបានប្រព្រឹត្តអំពើកំផិតជាមួយប្រពន្ធរបស់លោកអ៊ូរី ហើយនាងចាប់មានគភ៌ បង្កើតបានបុត្រមួយជាបុត្ររបស់ស្តេចដាវីឌ។
  • ដើម្បីគ្រប់បាំងអំពើបាបនេះ ស្តេចដាវីឌជាអ្នកធ្វើឲ្យលោកអ៊ូរីស្លាប់នៅក្នុងសមរភូមិ។ បន្ទាប់មកស្តេចដាវីឌបានរៀបអភិសេធជាមួយនាងបាតសេបា។
  • មានបុរសម្នាក់ទៀត ឈ្មោះ អ៊ូរី ដែលជាសង្ឃនៅក្នុងរាជ្យរបស់ស្តេចអ័ហាស។

អើថាស៊ើកសេស

អើថាស៊ើកសេសជាស្តេចដែលសោយរាជ្យនៅលើអាណាចក្រពើស៊ី ពីឆ្នាំ ៤៦៤-៤២៤មុនគ្រីស្ទសករាជ។

  • នៅអំឡុងពេលដែលស្តេចអើថាស៊ើកសេសសោយរាជ្យ ជនជាតិអ៊ីស្រាអែលមកពីយូដាដែលត្រូវបាននិរទេសមកកាន់បាប៊ីឡូន ដែលនៅក្រោមការគ្រប់គ្រងរបស់ពើស៊ី។
  • ស្តេចអើថាស៊ើកសេសបានអនុញ្ញាតឲ្យលោកអេសរ៉ាជាសង្ឃ និងអ្នកដឹកនាំសាសន៍យូដាផ្សេងទៀត ចាកចេញពីបាប៊ីឡូន ហើយត្រឡប់ទៅយេរូសាឡិមវិញ ដើម្បីបង្រៀនក្រិត្យវិន័យរបស់ព្រះដល់សាសន៍អ៊ីស្រាអែល។
  • ក្រោយមក ក្នុងអំឡុងពេលនោះ ស្តេចអើថាស៊ើកសេសក៏បានអនុញ្ញាតឲ្យ​អ្នក​ថ្វាយ​ពែង​របស់ព្រះអង្គ ឈ្មោះលោកនេហេមាត្រឡប់មកយេរូសាឡិមវិញដែរ ដើម្បីនាំសាសន៍យូដាសាងសង់ជញ្ជាំងក្រុងឡើងវិញ។
  • ដោយសារបាប៊ីឡូននៅក្នុងការគ្រប់គ្រងរបស់ស្តេចពើស៊ី ​ស្តេចអើថាស៊ើកសេស ពេលខ្លះគេហៅព្រះអង្គថា «សេ្តចបាប៊ីឡូន»។
  • សូមចំណាំថា ស្តេចអើថាស៊ើកសេសមិនមែនជាស្តេច ស៊ើកសេស (ស្ដេចអ័ហាស៊ូរុស)ទេ។

​អើរ៉ាម ជនជាតិអើរ៉ាម ភាសាអារ៉ាម

«អើរ៉ាម» ជាឈ្មោះរបស់បុរសពីនាក់នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។ ហើយវាក៏ជាឈ្មោះរបស់តំបន់នៅខាងជើងស្រុកកាណាន បច្ចុប្បន្ននេះ ជាទីតាំងរបស់ប្រទេសស៊ីរី។

  • មនុស្សដែលរស់នៅអ៊ើរ៉ាម ត្រូវបានគេស្គាល់ថាជា «ជនជាតិអ៊ើរ៉ាម» ហើយនិយាយភាសា «អារ៉ាម»។ ព្រះយេស៊ូ និងសាសន៍យូដាផ្សេងទៀតនៅសម័យរបស់ព្រះអង្គ ក៏និយាយភាសាអារ៉ាម ដែរ។
  • កូនរបស់លោកសិមម្នាក់ឈ្មោះថា អ៊ើរ៉ាម។ ហើយក៏មានបុរសផ្សេងទៀតឈ្មោះអ៊ើរ៉ាមដែរ គាត់ជាក្មួយរបស់នាងរេបេកា។ ប្រហែលជាតំបន់របស់អ៊ើរ៉ាមនោះក៏ជាឈ្មោះដែលដាក់តាមឈ្មោះរបស់បុរសទាំងពីរនាក់នេះ។
  • ក្រោយមក គេស្គាល់អ៊ើរ៉ាមដោយសារឈ្មោះជាភាសាក្រិកថា «ស៊ីរី»។
  • ពាក្យថា «ប៉ាដាន់ អ៊ើរ៉ាម» មានន័យថា «វាលរាបអ៊ើរ៉ាម» ដែលមានទីតាំងនៅភាគខាងជើងនៃអ៊ើរ៉ាម។
  • មានសាច់ញាតិរបស់លោកអ័ប្រាហាំខ្លះរស់នៅក្នុងក្រុងខារ៉ានដែលមានទីតាំងនៅក្នុង «ប៉ាដាន់ អ៊ើរ៉ាម»។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ពេលខ្លះពាក្យថា «អ៊ើរ៉ាម»​ និង «ប៉ាដាន់ អ៊ើរ៉ាម» សំដៅទៅលើតំបន់តែមួយ។
  • ពាក្យថា «អើរ៉ាម ណាហារេម»​ អាចមានន័យថា «ទន្លេពីរ របស់អើរ៉ាម»។ តំបន់នេះ មានទីតាំងនៅក្នុងផ្នែងខាងជើងនៃស្រុក​មេសូ‌ប៉ូតាមា និងនៅភាគខាងត្បូងនៃ «ប៉ាដាន់ អ៊ើរ៉ាម»។

​អេដុម ជនជាតិអេដុម ស្រុក​អេដុម

​អេដុមគឺជាឈ្មោះមួយទៀតសម្រាប់លោកអេសាវ។ តំបន់ដែលជាកន្លែងដែលគាត់បានរស់នៅ ហើយត្រូវបានគេស្គាល់ថាជា «អេដុម» ហើយក្រោយមកទៀត «ស្រុកអេដុម»។ «ជនជាតិអេដុម» គឺជាកូនចៅរបស់គាត់។

  • តំបន់អេដុមបានផ្លាស់ប្តូរទីកន្លែងជាច្រើនដង។ ភាគច្រើនមានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ហើយទីបំផុតបានពង្រីកទៅភាគខាងត្បូងប្រទេសយូដា។
  • នៅអំឡុងពេលគម្ពីរសម្ពន្ធមេត្រីថ្មីអេដុមបានគ្របដណ្ដប់លើពាក់កណ្តាលភាគខាងត្បូងនៃស្រុកយូដា។ សាសន៍ក្រិកបានហៅវាថា «ស្រុកអេដុម»។
  • ឈ្មោះអេដុម មានន័យថា «ក្រហម» ដែលប្រហែលជាសំដៅទៅលើហេតុការណ៍ដែលលោកអេសាវបានគ្របដោយរោមក្រហមពេលគាត់កើតមក។ ឬក៏វាអាចសំដៅទៅលើ សម្លរសណ្តែកក្រហមដែលលោកអេសាវបានប្តូរឲ្យសិទ្ធិបងច្បងរបស់គាត់ ដើម្បីឲ្យបានសម្លររនោះ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ប្រទេសអេដុមត្រូវបានគេនិយាយជាញឹកញាប់ថាជាសត្រូវនៃជនជាតិអ៊ីស្រាអែល។
  • សៀវភៅទាំងប៉ុន្មានរបស់លោកអូបាឌាគឺអំពីការបំផ្លាញស្រុកអេដុម។ ព្យាការីដទៃទៀតនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ក៏បានថ្លែងទំនាយមិនល្អប្រឆាំងនឹងស្រុកអេដុម។

អេដែន សួនច្បារអេដែន

នៅសម័យបុរាណអេដែនគឺជាតំបន់ដែលមានសួនច្បារមួយដែលព្រះបានដាក់បុរស និងស្ដ្រីដំបូងឲ្យរស់នៅ។

  • សួនច្បារដែលលោកអដាំ និងនាងអេវ៉ារស់នៅគឺគ្រាន់តែជាផ្នែកនៃអេដែនប៉ុណ្ណោះ។
  • ទីតាំងពិតប្រាកដនៃតំបន់អេដែនមិនប្រាកដទេ ប៉ុន្ដែទឹកទន្លេ ថៃគ្រីសនiងទន្លេអើប្រាតបានហូរកាត់ទីនោះ។
  • ពាក្យថា «អេដែន» មកពីពាក្យហេព្រើរដែលមានន័យថា «រីករាយជាខ្លាំង»។

អេត្យូពី ជនជាតិអេត្យូពី

អេត្យូពីគឺជាប្រទេសមួយនៅទ្វីបអា្រហ្វិក ដែលមានទីតាំងស្ថិតនៅខាងត្បូងអេស៊ីបដែលជាប់ព្រំប្រទល់ដោយទន្លេនីលទៅខាងលិច និងដោយសមុទ្រក្រហមនៅទិសខាងកើត។ មនុស្សម្នាក់មកពីប្រទេសអេត្យូពីគឺជាជនជាតិអេត្យូពី។

  • ប្រទេសអេត្យូពីបុរាណ ស្ថិតនៅភាគខាងត្បូងនៃអេស៊ីប និងរួមបញ្ចូលទឹកដីជាច្រើន ដែលឥឡូវនេះជាផ្នែកមួយនៃបណ្តាប្រទេសអា្រហ្វិកនាសម័យទំនើបនេះមានដូចជា ប្រទេសស៊ូដង់ អ៊ីតាលី សូម៉ាលី កេនយ៉ា អ៊ូហ្គង់ដា សាធារណរដ្ឋអា្រហ្វិក។
  • នៅក្នុងព្រះគម្ពីរអេត្យូពីជួនកាលត្រូវបានគេហៅថា «គូស» ឬ «នូប៊ី»។
  • ប្រទេសអេត្យូពី(គូស) និងអេស៊ីបជាញឹកញាប់ត្រូវបានរៀបរាប់រួមគ្នានៅក្នុងព្រះគម្ពីរប្រហែលជាដោយសារតែពួកគេស្ថិតនៅជាប់គ្នាហើយប្រជាជនរបស់ពួកគេប្រហែលជាមានបុព្វបុរសតែមួយ។
  • ព្រះជាម្ចាស់បានចាត់លោកភីលីពទៅជាអ្នកផ្សាយដំណឹងល្អទៅកាន់ទីរហោស្ថានជាកន្លែងដែលគាត់បានចែកចាយដំណឹងល្អអំពីព្រះយេស៊ូជាមួយនឹងមន្ដ្រីរាជការកម្រៀវម្នាក់ដែលជាជនជាតិ​អេត្យូពី។

អេនកេឌី

អេនកេឌីគឺជាឈ្មោះក្រុងមួយនៅក្នុងទីរហោស្ថាននៃស្រុកយូដាភាគអាគ្នេយ៍ក្រុងយេរូ៉សាឡិម។

  • អេនកេឌីស្ថិតនៅលើច្រាំងនៃសមុទ្រអំបិលខាងលិច។
  • ផ្នែកនៃឈ្មោះរបស់វាមានន័យថា «ប្រភពទឹក» សំដៅដល់ប្រភពទឹកដែលហូរចុះពីក្រុងទៅក្នុងសមុទ្រ។
  • អេនកេឌីត្រូវបានគេស្គាល់ដោយសារមានចម្ការទំពាំងបាយជូរដ៏ស្រស់ស្អាត និងដីមានជីជាតិផ្សេងៗទៀតប្រហែលជាដោយសារមានទឹកស្រោចស្រប់ជាបន្តបន្ទាប់ពីប្រភពទឹក។
  • នៅអេនកេឌីនោះមានបន្ទាយដ៏រឹងមាំមួយចំនួនដែលព្រះបាទដាវីឌបានរត់ភៀសខ្លួនទៅនៅពេលដែលទ្រង់កំពុងត្រូវបានដេញតាមចាប់ដោយព្រះបាទសូល។

អេបិល

អេបិលជាកូនប្រុសទី២របស់អ័ដាម និងអេវ៉ា។ គាត់ជាប្អូនប្រុសរបស់​កាអ៊ីន ។

  • អេបិលគឺជាអ្នកគង្វាលចៀម។
  • អេបិលបានថ្វាយយញ្ញបូជាចេញពីសត្វរបស់គាត់ខ្លះ ដើមី្បធ្វើជាតង្វាយដល់ព្រះជាម្ចាស់។
  • ព្រះ‌ជាម្ចាស់សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់។
  • កូនប្រុសច្បងរបស់ អ័ដាម និងអេវ៉ា គឺកាអ៊ីនបានសម្លាប់អេបិល។

អេប្រាតា អ្នកស្រុកអេប្រាតា

អេប្រាតាគឺជាឈ្មោះរបស់ក្រុង និងតំបន់មួយនៅភាគខាងជើងនៃអ៊ីស្រាអែល។ ក្រោយមកទីក្រុងអេប្រាតាត្រូវបានគេហៅថា «ភូមិបេថ្លេហិម» ឬ «អេប្រាតា-បេថ្លេហិម»។

  • អេប្រាតាជាកូនប្រុសម្នាក់របស់លោកកាលែប។ ក្រុងអេប្រាតាប្រហែលជាមានឈ្មោះតាមគាត់។
  • មនុស្សម្នាក់មកពីក្រុងអេប្រាតាបានត្រូវហៅថាអ្នកស្រុកអេប្រាតា។
  • លោកបូអូសដែលជាបុព្វបុរសរបស់ព្រះបាទដាវីឌគឺជាអ្នកស្រុកអេប្រាតា។

អេប្រាអ៊ីម

អេប្រាអិមជាកូនទីពីររបស់លោកយ៉ូសែប។ កូនចៅរបស់គាត់ដែលជាពូជពង្សរបស់លោកអេប្រាអ៊ីមបានបង្កើតកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។

  • កុលសម្ព័ន្ធអេប្រាអ៊ីមគឺជាកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធទាំងដប់ដែលស្ថិតនៅខាងជើងនៃអ៊ីស្រាអែល។
  • ជួនកាលឈ្មោះអេប្រាអិមត្រូវបានប្រើនៅក្នុងព្រះគម្ពីរ ដើម្បីសំដៅទៅព្រះរាជាណាចក្រអ៊ីស្រាអែលខាងជើងទាំងមូល។
  • អេប្រាអិមមានទីតាំងនៅក្នុងតំបន់ភ្នំ ឬតំបន់ទួលខ្ពស់តូចមួយ ដែលយោងទៅតាមការរៀបរាប់ ថាជា «កូនភ្នំអេប្រាអ៊ីម» ឬ «ភ្នំនៃអេប្រាអ៊ីម»។

អេភេសូរ

អេភេសូរជាទីក្រុងរបស់ជនជាតិក្រិកពីបុរាណនៅលើឆ្នេរសមុទ្រភាគខាងលិច ដែលបច្ចុប្បន្នជាប្រទេសតួកគី។

  • ក្នុងអំឡុងពេលនៃគ្រិស្តបរិស័ទដំបូង ក្រុងអេភេសូរគឺជារាជធានីនៃអាស៊ីដែលជាខេត្តតូចមួយរបស់រ៉ូមនៅគ្រានោះ។
  • ដោយសារតែទីតាំងរបស់ខ្លួន ក្រុងនេះគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងនៃការធ្វើដំណើរដ៏សំខាន់។
  • វិហារមួយដែលល្បីឈ្មោះសម្រាប់ការគោរពបូជាព្រះអាតេមីស (ឌីអានណា) មានទីតាំងនៅក្រុងអេភេសូរ។
  • លោកប៉ូលបានរស់នៅ និងធ្វើការនៅក្រុងអេភេសូរអស់រយៈពេលជាងពីរឆ្នាំ ហើយក្រោយមកបានតែងតាំងលោកធីម៉ូថេឲ្យដឹកនាំអ្នកជឿថ្មីនៅទីនោះ។
  • កណ្ឌអេភេសូរនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីគឺជាសំបុត្រមួយដែលលោកប៉ូលបានសរសេរទៅកាន់អ្នកជឿនៅក្រុងអេភេសូរ។

អេម៉ុស

អេម៉ុសគឺជាហោរាស្រុកអ៊ីស្រាអែលដែលរស់នៅក្នុងកំឡុងពេលព្រះបាទអូសៀសជាស្តេចនៃស្រុកយូដា។

  • មុនពេលដែលលោកត្រូវបានតែងតាំងជាហោរា អេម៉ុសពីដើមជាអ្នកគង្វាលហើយជាអ្នកដាំផ្លែល្វារស់នៅក្នុងអាណាចក្រយូដា។
  • អេម៉ុសបានថ្លែងទំនាយទាស់ប្រឆាំងពួកអ្នកចម្រុងចម្រើននៅអាណាចក្រអ៊ីស្រាអែលខាងជើងដែលប្រព្រឹត្តអយុត្តិធម៍លើប្រជាជនរបស់ពួកគេ។

អេលាគីម

អេលីយ៉ាគីមគឺជាឈ្មោះបុរសពីរនាក់នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។

  • បុរសម្នាក់ឈ្មោះអេលាគីមជាអ្នកគ្រប់គ្រងវាំងនៅក្រោមការដឹកនាំរបស់ស្ដេចហេសេគា។
  • មួយទៀតដែលមានឈ្មោះថាអេលាគីមជាបុរសម្នាក់ជាបុត្ររបស់ស្ដេចយ៉ូសៀស។ លោកត្រូវបានធ្វើឡើងជាស្ដេចស្រុកយូដាដោយស្តេចផារ៉ោនជាសាសន៍អេស៊ីប នាមថា ព្រះបាទនេកោ។
  • ព្រះបាទនេកោបានប្តូរឈ្មោះរបស់ព្រះបាទអេលាគីមទៅជាព្រះបាទយេហូយ៉ាគីមវិញ។

អេលាម

អេលាមជាកូនប្រុសរបស់លោកសិម និងជាចៅរបស់លោកណូអេ។

  • កូនចៅរបស់អេលាមត្រូវបានគេហៅថា «អេលីម» ហើយពួកគេបានរស់នៅក្នុងតំបន់មួយដែលត្រូវបានគេហៅថាអេលាមផងដែរ។
  • តំបន់អេលាមមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទន្លេថៃគ្រីសដែលសព្វថ្ងៃនេះ ស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ង់។

អេលាសារ

អេលាសារគឺជាឈ្មោះរបស់បុរសមួយចំនួននៅក្នុងព្រះគម្ពីរ។

  • លោកអេលាសារជាកូនប្រុសទីបីរបស់លោកអើរ៉ុនដែលត្រូវជាបងរបស់លោកម៉ូសេ។ បន្ទាប់ពីលោកអើរ៉ុនស្លាប់ទៅ លោកអេលាសារបានក្លាយជាមហាបូជាចារ្យនៅស្រុកអ៊ីស្រាអែល។
  • លោកអេលាសារក៏ជាឈ្មោះម្នាក់ ក្នុងចំណោមនៃ «បុរសខ្លាំងពូកែ» របស់ព្រះបាទដាវីឌដែរ។
  • លោកអេលាសារម្នាក់ទៀតគឺជាបុព្វបុរសរបស់ព្រះយេស៊ូ។

អេសា

អេសាជាស្តេច សោយរាជ្យនៅលើអាណាចក្រយូដា អស់រយៈពេលសែសិបឆ្នាំ ពីឆ្នាំ ៩១៣-៨៧៣ មុនគ្រិស្តសករាជ។

  • ព្រះបាទអេសាជាស្តេចល្អ ដែលបានបំផ្លាញរូបព្រះក្លែងក្លាយ ហើយបានធ្វើឲ្យអ៊ីស្រាអែលត្រឡប់មកថ្វាយបង្គំព្រះជាម្ចាស់វិញ។
  • ព្រះជាម្ចាស់បានប្រទានឲ្យព្រះបាទអេសាបានទទួលជោគជ័យនៅក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសផ្សេងៗ។
  • ក្រោយមក នៅក្នុងរាជ្យរបស់ទ្រង់ ព្រះបាទអេសាបានលែងស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយបានត្រឡប់ជាឈឺដោយសារជំងឺដែលនៅទីបំផុតជំងឺនោះបានធ្វើឲ្យទ្រង់សុគត។

អេស៊ើរ

អេស៊ើរគឺជាកូនទីប្រាំបីរបស់លោកយ៉ាកុប។ ពូជពង្សរបស់លោកជាអំបូរមួយក្នុងចំណោមអំបូរទាំងដប់ពីររបស់អ៊ីស្រាអែល ត្រូវបានគេហៅថា «អេស៊ើរ»។

  • ម្តាយរបស់លោកអេស៊ើរគឺនាងស៊ីលផាជាបាវស្រីនាងលេអា។
  • ឈ្មោះរបស់គាត់មានន័យថា «រីករាយ» ឬ «មានពរ»។
  • អេស៊ើរក៏ជាឈ្មោះទឹកដីដែលបានចាត់តាំងឲ្យអំបូររបស់អេស៊ើរ នៅពេលជនជាតិអ៊ីស្រាអែលបានចូលទៅក្នុងទឹកដីសន្យា។

អេសេគាល

អេសេគាលជាព្យាការីរបស់ព្រះនៅក្នុងអំឡុងពេលនិរទេសខ្លួន នៅពេលដែលជនជាតិយូដាជាច្រើនត្រូវបានគេយកទៅប្រទេសបាប៊ីឡូន។

  • លោកអេសេគាលគឺជាបូជាចារ្យម្នាក់ដែលរស់នៅក្នុងអាណាចក្រយូដា ពេលដែលគាត់ និងសាសន៍យូដាជាច្រើននាក់ត្រូវបានចាប់ដោយកងទ័ពបាប៊ីឡូន។
  • អស់រយៈពេលជាងម្ភៃឆ្នាំមកហើយ គាត់ និងភរិយាគាត់បានរស់នៅក្នុងក្រុងបាប៊ីឡូននៅជិតទន្លេមួយ ហើយពួកសាសន៍យូដាបានមកទីនោះ ដើម្បីស្តាប់គាត់ថ្លែងសារពីព្រះ។
  • ក្នុងករណីផ្សេងទៀត លោកអេសេគាលបានទាយពីការបំផ្លាញ និងការស្ដារក្រុងយេរូ៉សាឡិម និងវិហារឡើងវិញ។
  • គាត់ក៏បានទាយពីអាណាចក្រនាពេលអនាគតរបស់ព្រះមេស្ស៊ីផងដែរ។

អេសេគាល

អេសេគាល គឺជាស្តេចទី ១៣ គ្រប់គ្រងលើយូដា។ ទ្រង់គឺជាស្តេចដែលជឿទុកចិត្ត និងគោរពស្តាប់បង្គាប់ព្រះជាម្ចាស់។

  • មិនដូចព្រះបិតាទ្រង់ ​ព្រះ‌បាទ​អហាស​ទេ គឺជាស្តេចដែលអាក្រក់ សេ្តចអេសេគាលធ្លាប់ជាស្តេចដ៏ល្អដែលបានបំផ្លាញទីកន្លែងថ្វាយបង្គំរូបព្រះទាំងអស់ក្នុងស្រុកយូដា។
  • គ្រាមួយព្រះបាទអេសេគាល ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ ហើយស្ទើរតែសុគត ទ្រង់បានអធិស្ធានយ៉ាងអស់ពីចិត្តទៅព្រះជាម្ចាស់ដើម្បីទុកជីវិតឲ្យទ្រង់។ ព្រះជាម្ចាស់បានព្យាបាលស្តេច ហើយអនុញ្ញាតឲ្យទ្រង់រស់នៅបន្ថែមបាន១៥ឆ្នាំទៀត។
  • ជាសញ្ញាទៅដល់ស្តេចអេសេគាលថារឿងនេះនឹងកើតឡើង ព្រះជាម្ចាស់បានធ្វើរឿងដ៏អស្ចារ្យមួយហើយបានធ្វើឲ្យពេលវេលាដើរថយក្រោយ។
  • ព្រះជាម្ចាស់ក៏បានឆ្លើយតបនឹងពាក្យអធិស្ធានរបស់ស្តេចអេសេគាល និងសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ពីស្តេចសានហេរីប ជាសាសន៍ស្ដេច​ស្រុក​អាស្ស៊ីរី ដែលលើកទ័ពមកវាយប្រហារពួកគេ។

អែសរ៉ា

អែសរ៉ាគឺជាបូជាចារ្យជនជាតិអ៊ីស្រាអែល ហើយជាអ្នកមានជំនាញខាងច្បាប់របស់ជនជាតិយូដាដែលបានកត់ត្រាប្រវត្ដិសាស្ដ្រនៃការវិលត្រឡប់របស់ជនជាតិអ៊ីស្រាអែលពីក្រុងបាប៊ីឡូនដែលជនជាតិអ៊ីស្រាអែលត្រូវចាប់ជាឈ្លើយអស់រយៈពេល 70 ឆ្នាំ។

  • លោកអែសរ៉ាក៏បានកត់ត្រាប្រវត្ដិសាស្ដ្ររបស់អ៊ីស្រាអែលផ្នែកនេះក្នុងកណ្ឌព្រះគម្ពីរអែសរ៉ា។ គាត់ប្រហែលជាបានសរសេរកណ្ឌគម្ពីរនេហេមាផងដែរ ពីព្រោះកណ្ឌគម្ពីរទាំងពីរនេះ ពីដើមគឺកណ្ឌគម្ពីរតែមួយ។
  • នៅពេលដែលសង្ឃអែសរ៉ាបានត្រឡប់ទៅក្រុងយេរូ៉សាឡិមវិញគាត់បានបង្កើតក្រិត្យវិន័យឡើងវិញ ពីព្រោះជនជាតិអ៊ីស្រាអែលបានឈប់គោរពតាមច្បាប់របស់សាឡូម៉ូន ហើយបានរៀបការជាមួយស្ដ្រីដែលកាន់សាសនាដទៃ។
  • បូជាចារ្យអែសរ៉ាក៏បានជួយកសាងព្រះវិហារក្រុងយេរូ៉សាឡិមឡើងវិញ ដែលត្រូវបានបំផ្លាញដោយជនជាតិបាប៊ីឡូននៅពេលពួកគេចាប់យកក្រុងយេរូ៉សាឡិម។
  • មានបុរសពីរនាក់ទៀតឈ្មោះអែសរ៉ាដែរ ដែលបានរៀបរាប់នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។

អ្នកបង្កើត

ជាទូទៅ «អ្នកបង្កើត» គឺជាអ្នកធ្វើ ឬបង្កើតអ្វីមួយ។

  • នៅក្នុងព្រះគម្ពីរពាក្យថា «អ្នកបង្កើត» ជួនកាលត្រូវប្រើជាឈ្មោះ ឬក៏ជាចំណងជើងសម្រាប់ព្រះយេហូវ៉ាពីព្រោះទ្រង់បានបង្កើតអ្វីៗទាំងអស់។
  • ជាធម្មតាពាក្យនេះត្រូវបានផ្សំជាមួយ «របស់គាត់» ឬ «របស់ខ្ញុំ» ឬ «របស់អ្នក» ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «អ្នកបង្កើត» អាចបកប្រែជា «អ្នកបង្កើត» ឬ «ព្រះដែលបង្កើត» ឬ «ព្រះដែលបង្កើតអ្វីៗទាំងអស់»។
  • ឃ្លាដែលថា «អ្នកបង្កើតគាត់» ក៏អាចបកប្រែជា «អ្នកដែលបានបង្កើតគាត់» ឬ «ព្រះដែលបានបង្កើតគាត់»។
  • ឃ្លាដែលថា «អ្នកដែលបង្កើតអ្នក» និង «អ្នកដែលបង្កើតខ្ញុំ» អាចត្រូវបកប្រែតាមរបៀបស្រដៀងគ្នា។

អ្នកសំណប់របស់ព្រះ

ពាក្យថា «អ្នកសំណប់នៃព្រះ» គឺជាពាក្យនៃការគោរពសំដៅទៅលើព្យាការី ឬហោរារបស់ព្រះអម្ចាស់។ វាក៏ត្រូវបានប្រើដើម្បីសំដៅទៅលើទេវតារបស់ព្រះយេហូវ៉ាផងដែរ។

  • ពេលសំដៅទៅលើព្យាការីម្នាក់នេះក៏អាចបកប្រែថា «បុរសដែលជារបស់ព្រះ» ឬ «មនុស្សដែលព្រះបានរើស» ឬ «បុរសដែលបម្រើព្រះ»។
  • ពេលដែលសំដៅទៅកាន់ទេវតាពាក្យនេះក៏អាចបកប្រែថា «អ្នកនាំសាររបស់ព្រះ» ឬ «ទេវតារបស់ព្រះ» ឬក៏ «ទេវតានៃស្ថានសួគ៌ដែលមកពីព្រះដែលមើលទៅដូចជាមនុស្ស»។