លោកយ៉ាកុបបានប្រមូលកូនៗរបស់លោកឲ្យមកជួបជុំគ្នាដើម្បីប្រាប់ពួកគេអំពីហេតុការណ៍ដែលនឹងកើតមានចំពោះពួកគេ និងកូនចៅរបស់ពួកគេនាពេលអនាគត។
លោករូបេនពូកែខាងសេចក្តីថ្លៃថ្នូរ និងអំណាច។
លោករូបេននឹងមិនមានភាពលេចធ្លោនោះទេព្រោះលោកបានធ្វើឲ្យគ្រែរបស់ឪពុកលោកខូច។
លោកយ៉ាកុបបានដាក់បណ្តាសាដល់កំហឹងដ៏សាហាវ និងឃោរឃៅរបស់លោកស៊ីម្មាន និងលោកលេវី។
លោកយ៉ាកុបមានប្រសាសន៍ថាកូនប្រុសឯទៀតៗរបស់លោកនឹងក្រាបថ្វាយបង្គំលោកយូដា។
លោកយូដាត្រូវបានគេសន្យាថាដំបងរាជ្យនឹងមិនចេញឆ្ងាយពីលោកទេរហូតដល់ស៊ីឡូមកដល់ ហើយប្រជាជាតិនានានឹងគោរពតាមលោក។
លោកយ៉ាកុបមានប្រសាសន៍ថាកូនចៅរបស់លោកសាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ។
លោកយ៉ាកុបបាននិយាយថាលោកដាន់នឹងដូចជាពស់ពុល។
លោកយ៉ាកុបបាននិយាយថាលោកអេស៊ើបនឹងត្រូវបានគេស្គាល់ថាជាអ្នកផ្តល់អាហារឆ្ងាញ់សម្រាប់ស្តេច។
លោកយ៉ាកុបបាននិយាយថាលោកយ៉ូសែបនឹងដូចជាមើមដែលមានផ្លែដែលមានមែកឈើឡើងពីលើជញ្ជាំង។
លោកយ៉ាកុបបាននិយាយថា៖ ដៃរបស់លោកយ៉ាកុបដ៏ខ្លាំងពូកែគឺជាថ្មដារបស់អ៊ីស្រាអែលនឹងធ្វើឲ្យធ្នូរបស់លោកយ៉ូសែបស្ថិតស្ថេរ និងដៃរបស់លោកប៉ិនប្រសប់។
លោកអាប្រាហាំ លោកស្រីសារ៉ា លោកអ៊ីសាក លោស្រីរេបេកានិងលោកស្រីលេអា ត្រូវបានគេបញ្ចុះនៅទីនោះរួចហើយ។
លោកយ៉ាកុបដកដង្ហើមចុងក្រោយរួចធ្វើដំណើរទៅបុព្វបុរសរបស់លោកវិញទៅ។