Genesis 47
Genesis 47:3
តើបងប្អូនទាំងប្រាំរបស់លោកយ៉ូសែបបានទូលប្រាប់ស្តេចផារោនថាមុខរបររកស៊ីរបស់ពួកគេគឺជាអ្វី?
បងប្អូនទាំងប្រាំនាក់បានទូលប្រាប់ស្តេចផារោនថាការងាររបស់ពួកគេ ជាអ្នកគង្វាលឃ្វាល។
តើបងប្អូនបាននិយាយថាពួកគេរស់នៅក្នុងស្រុកអេស៊ីបែបណា?
បងប្អូនបាននិយាយថាពួកគេជាអ្នកស្នាក់នៅបណ្តោះអាសន្ននៅក្នុងទឹកដីអេស៊ី។
Genesis 47:5
តើស្តេចផារោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបឲ្យធ្វើអ្វីខ្លះជាមួយក្រុមគ្រួសាររបស់លោកយ៉ូសែប?
ស្តេចផារោនមានរាជឱង្ការទៅកាន់យ៉ូសែបឲ្យដោះស្រាយគ្រួសាររបស់លោកយ៉ូសែបក្នុងតំបន់ល្អបំផុតគឺទឹកដីកូសែន។
Genesis 47:7
តើលោកយ៉ាកុបបានធ្វើអ្វីខ្លះសម្រាប់ស្តេចផារោននៅពេលដែលគាត់បានជួប និងពេលដែលគាត់ចាកចេញពីវត្តមានរបស់ទ្រង់?
លោកយ៉ាកុបបានឲ្យពរដល់ស្តេចផារ៉ោននៅពេលដែលលោកបានជួប និងពេលដែលលោកចាកចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
តើលោកយ៉ាកុបមានអាយុប៉ុន្មានពេលគាត់បានជួបស្តេចផារ៉ោន?
លោកយ៉ាកុបរស់នៅមួយរយសាមសិបឆ្នាំ។
តើលោកយ៉ាកុបនិយាយថាជីវិតរបស់គាត់បានប្រៀបធៀបនឹងជីដូនជីតារបស់គាត់ដល់រយៈពេលប៉ុន្មាន?
លោកយ៉ាកុបបាននិយាយថាជីវិតរបស់គាត់មិនមានអាយុវែងដូចជីដូនជីតារបស់គាត់ទេ។
Genesis 47:13
តើលោកយ៉ូសែបអាចធ្វើអ្វីបានដោយការលក់គ្រាប់ធញ្ញជាតិ?
លោកយ៉ូសែបអាចប្រមូលប្រាក់ទាំងអស់នៅស្រុកអេស៊ីប និងនៅស្រុកកាណាន។
Genesis 47:15
តើលោកយ៉ូសែបអាចធ្វើអ្វីបានខ្លះតាមរយៈការប្ដូរស្បៀងជាមួយជនជាតិអេស៊ីប?
លោកយ៉ូសែបអាចប្ដូរស្បៀងជាមួយសត្វចិញ្ចឹមទាំងអស់របស់ជនជាតិអេស៊ីប។
Genesis 47:18
ក្រោយពីបានប្រគល់ប្រាក់ និងហ្វូងសត្វទៅ ឲ្យស្ដេចផារ៉ោនជាថ្នូរនឹងអាហារ តើប្រជាជននៅស្រុកអេស៊ីបបានថ្វាយអ្វីដល់ស្ដេចផារ៉ោនជាថ្នូរនឹងអាហារថែមទៀត?
ប្រជាជននៅស្រុកអេស៊ីបបានថា្វយដីរបស់ខ្លួន និងខ្លួនឯងជាអ្នកបម្រើស្តេចផារ៉ោនជាថ្នូរនឹងស្បៀងអាហារថែមទៀត។
Genesis 47:23
តើលោកយ៉ូសែបត្រូវការចំណែកអ្វីនៃការប្រមូលផលទាំងមូល?
លោកយ៉ូសែប តម្រូវឲ្យប្រមូលផលមួយក្នុងប្រាំនៃផលប្រមូលផលទៅស្តេចផារ៉ោន។
Genesis 47:27
តើប្រជាជនអ៊ីស្រាអែលបានរីកចម្រើននៅស្រុកអេស៊ីបតាមរបៀបណាខ្លះ?
ប្រជាជនអ៊ីស្រាអែលទទួលបានភោគទ្រព្យនៅស្រុកអេស៊ីប ហើយពួកគេមានផ្លែផ្កា និងមានចំនួនកាន់តែច្រើន។
តើលោកយ៉ាកុបបានទទួលមរណភាពនៅអាយុប៉ុន្មាន?
លោកយ៉ាកុបបានទទួលមរណភាពក្នុងជន្មាយុមួយរយសែសិបប្រាំពីរឆ្នាំ។
Genesis 47:29
តើលោកអ៊ីស្រាអែលបានសុំឲ្យលោកយ៉ូសែបស្បថអ្វីដែលគាត់នឹងត្រូវធ្វើ?
លោកអ៊ីស្រាអែលបានសុំឲ្យលោកយ៉ូសែបស្បថថាគាត់នឹងបញ្ចុះសពលោកអ៊ីស្រាអែលនៅកន្លែងបញ្ចុះសពបុព្វបុរសរបស់គាត់។