លោកយ៉ូសែបបានយំយ៉ាងខ្លាំងនៅពេលដែលគាត់ប្រាប់ដល់បងប្អូនរបស់គាត់។
បងប្អូនមិនអាចឆ្លើយលោកយ៉ូសែបបានទេ ព្រោះពួកគេតក់ស្លុត។
ព្រះជាម្ចាស់បានចាត់យ៉ូសែប ឲ្យទៅស្រុកអេស៊ីបដើម្បីការពារជីវិត និងការពារក្រុមគ្រួសាររបស់គាត់ដែលនៅសល់នៅលើផែនដីនេះ។
ព្រះជាម្ចាស់បានធ្វើឲ្យលោកយ៉ូសែបក្លាយជាឪពុកចំពោះស្តេចផារោន ជាម្ចាស់នៅលើដំណាក់របស់ស្តេចទាំងមូល និងជាអ្នកគ្រប់គ្រងនៅលើទឹកដីអេស៊ីបទាំងមូលដែរ។
លោកយ៉ូសែបបានប្រាប់ក្រុមគ្រួសាររបស់គាត់ឲ្យមករស់នៅក្នុងទឹកដីកូសែនដែលគាត់នឹងផ្គត់ផ្គង់ពួកគេ។
លោកយ៉ូសែបបានប្រាប់បងប្អូនរបស់គាត់ឲ្យប្រញាប់ហើយនាំឪពុករបស់គាត់ទៅស្រុកអេស៊ីប។
ស្តេចផារោនរីករាយណាស់ ហើយគាត់បានប្រាប់លោកយ៉ូសែបឲ្យប្រាប់បងប្អូនរបស់គាត់ឲ្យនាំឪពុក និងក្រុមគ្រួសាររបស់គេឲ្យរស់នៅក្នុងទឹកដីដ៏ល្អនៃស្រុកអេស៊ីប។
បេនយ៉ាមីនទទួលបានប្រាក់បីរយដុំ និងសម្លៀកបំពាក់ប្រាំយ៉ាង ហើយលោកអ៊ីស្រាអែលបានទទួលសត្វលាចំនួនម្ភៃ។
លោកអ៊ីស្រាអែលមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះគាត់មិនជឿបងប្អូននៅពេលពួកគេប្រាប់គាត់ទេ។
លោកអ៊ីស្រាអែលបាននិយាយថាគាត់ចង់ជួបលោកយ៉ូសែបមុនពេលគាត់ស្លាប់។